ប្រភេទ  |  October

ធ្វើ​កាន់​តែ​ច្រើន​សន្ធឹក

អស់​រយៈ​ពេ​លបួ​ន​ប្រាំ​ឆ្នាំម​ក​ហើយ ដែល​ខ្ញុំ និង​ក្មួយ​ស្រី​របស់​ខ្ញុំ មាន​ការ​សន្ទ​នា​ផ្សេង​ៗ ម្តងម្កាល​អំពីស្ថានភាព​ក្នុង​គ្រួសារ​យើង។ មាន​ពេល​មួយ​នាង​បាន​ប្រាប់​ខ្ញុំថា​ “អ្នកមី​ង ជូលី(Julie) រឿង​នោះនឹ​ងមិ​ន​អាចកើត​ឡើ​ង​បាន​ឡើយ។ អ្នក​មីង​គួរ​តែ​ឈប់​គិត​ពី​រឿង​នោះ​ទៀត​ទៅ​”។ ខ្ញុំ​ក៏​តប​នាង​វិញ​ថា “តែ វា​មិន​មែន​ជា​រឿងដែល​មិ​នអា​ច​កើត​ឡើង​នោះទេ​”។​ មាន​ពេ​ល​ខ្លះ ពេល​ដែល​យើ​ង​មានកា​រ​សន្ទនា​​ដូច​នេះ ខ្ញុំ​គ្រាន់​តែនិ​យាយ​ប្រាប់​នាង​ថា “មីង​ដឹង​ថា វាអា​ច​កើត​ឡើង​បាន ដោយ​សារ​មីង​បាន​ស្តាប់​រឿង​ជា​ច្រើន ដែ​លនិ​យាយ​អំពី​ការ​ដែល​ព្រះ​អាច​ធ្វើ​ឲ្យរឿង​ដែ​ល​មិន​អាច​ទៅ​រួច ក្លា​យ​ជា​រឿ​ង​ដែលអា​ច​កើត​ឡើង​បាន”។ តែទ​ន្ទឹម​នឹង​នោះ​ ខ្ញុំបា​ន​ប្រាប់​ខ្លួនឯង​ថា “តែ រឿងនោះ​បាន​កើត​ឡើង តែ​នៅ​ក្នុងគ្រួ​សារ​រប​ស់​អ្នក​ដទៃ​ គឺមិន​ដែល​ឃើញ​កើត​មាន​​ក្នុង​គ្រួសា​រយើង​ទេ​”។​

ថ្មី​ៗ​នេះ គ្រូ​គង្វាល​រប​ស់ខ្ញុំ​ បាន​យក​បទ​គម្ពីរ​អេភេសូរ​មក​អធិ​ប្បាយ​ព្រះ​បន្ទូល។ នៅ​ចុ​ង​បញ្ចប់​នៃ​កម្ម​វិធី​ថ្វាយ​បង្គំព្រះ​ក្នុង​ព្រះ​វិហារ​របស់​យើង យើង​តែង​តែ​សូត្រ​បទ​គម្ពីរ​អេភេសូរ ៣:២០-២១ ដែល​ចែង​ថា “ឯ​​ព្រះ​ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី តាម​ព្រះចេស្តា ដែល​បណ្តាល​ក្នុង​​យើង​​រា​ល់​គ្នា នោះ​​សូម​​ឲ្យ​ទ្រង់​​បាន​​សិរីល្អ នៅ​ក្នុង​ពួក​ជំនុំ ដោយសារ​ព្រះគ្រីស្ទយេស៊ូវ រហូត​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។”

ឆ្នាំ​នេះ ជាឆ្នាំ​​ដែល​ព្រះ​អ​ង្គបា​នស​ម្រេច​ព្រះទ័​យ​ “ធ្វើការ​​កាន់​តែ​ច្រើន​ហួស​សន្ធឹក” ក្នុង​​គ្រួសា​​រ​​រប​ស់ខ្ញុំ​។ ព្រះ​អង្គ​បាន​ជំនួស​ការ​សោះអង្គើយ ដោយ​សេចក្តី​ស្រឡាញ់។ តើ​ព្រះអ​ង្គបា​ន​ធ្វើកា​រ​នេះ ដោយ​របៀប​ណា? ខ្ញុំមិ​ន​អាច​​បរិយ៉ាយ​បាន​ទេ។ តែ​ខ្ញុំ​បាន​ឃើញ​ការ​នេះកើត​ឡើង ក្នុង​គ្រួសារ​ខ្ញុំ​មែន។ ហើយ​ហេតុ​អ្វី​ខ្ញុំ​គួរ​តែ​មាន​ការ​ភ្ញាក់​ផ្អើល? បើ​សាតាំង​អាច​ធ្វើ​ឲ្យ​សេចក្តី​ស្រឡាញ់ ប្រែ​ក្លាយ​ជា​ភាព​សោះ​អង្គើយ​ នោះ​ព្រះ​ពិត​ជា​អាច​ធ្វើ​ឲ្យ​ភាព​សោះ​អង្គើយ​…

អំណោយនៃព្រះវត្តមាន

ជា​ច្រើន​ឆ្នាំ​ក​ន្លង​ទៅ កាល​ខ្ញុំ​ធ្វើ​ការ​ជា​អ្នក​គ្រប់​គ្រង​ធន​ធាន​មនុស្ស ក្នុង​ក្រុម​ហ៊ុន​មួយ ខ្ញុំ​បាន​ចូល​រួម​ពិធី​បុណ្យ​សព​របស់​បុគ្គ​លិក​ម្នាក់ ដែល​បាន​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​អស់​ពេល​ជាយូរ​មក​ហើយ តែ​ខ្ញុំ​មិន​ដែល​បាន​ជួប​គាត់​សោះ។​ បន្ទាប់​មក ​ខ្ញុំ​ក៏បា​ន​ទៅ​សួរ​សុខ​ទុក្ខ​គ្រួសារ​គាត់ ជា​មួយ​បុគ្គ​លិក​ផ្សេង​ទៀត។ គាត់​ជា​កម្ម​ករសំ​ណង់ ដែល​មាន​ជំនាញ​ផ្នែក​រៀប​ឥដ្ឋ។ មិត្ត​រួម​ការ​ងារ​របស់​គាត់​ស្រឡាញ់​គាត់ តែ​មាន​ពួក​គេ​តិច​ណាស់ ​ដែល​បាន​ទៅ​សួរ​សុខ​ទុក្ខ​ភរិយា​របស់​គាត់ បន្ទា​ប់​ពីគាត់​បាន​លាចាក​លោក​ទៅ។ ពេល​នោះ ខ្ញុំបា​ន​ស្តាប់​មិត្ត​ភ័ក្ររ​បស់​គាត់​ម្នាក់ កំពុង​ព្យាយាម​កម្សាន្ត​ចិត្ត​ភរិយា​គាត់​ថា មាន​មនុស្ស​ជា​ច្រើន​មិន​បាន​មក​សួរ​សុខ​ទុក្ខ ដោយសា​រ​ពួក​គេខ្លាច​និយាយ​ខុស ឬ​ធ្វើ​អ្វី​ខុស ដែល​ធ្វើ​ឲ្យ​​គ្រួសា​រនាង​កាន់​តែ​មាន​ទុក្ខ​វេទនា។​

ទោះ​ជា​យ៉ាង​ណាក៏​ដោយ ក្នុ​ង​ពេល​ដែល​មាន​ទុក្ខ​ជាទ​ម្ងន់ អ្នក​ដែល​កាន់​ទុក្ខ​ កម្រ​នឹង​ចាំ​ពាក្យ​អ្វី​ ដែល​យើង​និយាយ​ប្រាប់​ពួក​គេណាស់​។ អ្វី​ដែល​ពួក​គេចាំ​បំផុត​នោះ គឺ​ចាំថា​ យើង​បាន​មក​សួរ​សុខ​ទុក្ខពួ​ក​គេឬអត់​។ ការ​បង្ហាញ​មុខ ដល់​អ្នក​ដែល​មាន​ទុក្ខ​លំបាក អាច​នាំ​ឲ្យ​ពួក​គេមាន​​កម្លាំងចិត្ត ហួស​បរិយ៉ាយ ដោយ​វត្ត​មាន​របស់​យើង ផ្តល់​ឲ្យ​នូវ​ការក​ម្សាន្ត​ចិត្ត សម្រាប់​អារម្មណ៍​ឯក​កោ ដែល​ពួក​គេ​មាន ពេល​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ជា​ដើម​។

យើង​រាល់​គ្នា​សុទ្ធ​តែ​អាច ផ្តល់​ឲ្យ​នូវ “អំណាយ​នៃ​វ​ត្ត​មាន” ដល់​អ្នក​ដែល​កំពុង​កាន់​ទុក្ខ ដោយ​យ៉ាង​ហោច​ណាស់ ​យើង​មាន​មុខ នៅ​ក្នុង​ពេល​ដែល​ពួក​គេកំពុង​មាន​ទុក្ខ​ជា​ទម្ង​ន់នោះ​ ទោះ​បី​ជា​យើងរឹ​ង​អណ្តាត មិន​ដឹង​ថា ត្រូវ​និយាយ​អ្វី​ទៅកា​ន់​ពួក​គេ ឬ​កំពុង​មានអា​រម្មណ៍មិ​ន​ស្រួល​យ៉ាង​ណា​ក៏​ដោយ។ យ៉ាង​ណាមិ​ញ នាង​ម៉ាថា និង​ម៉ារា ត្រូវ​បាន​ហុំព័ទ្ធ ដោយ​ញាតិមិ​ត្ត ដែល​មក​ជួយ​រំលែក​ទុក្ខ​ពួក​នាង ពេល​ដែល​ឡាសា ប្អូនប្រុ​ស​របស់​នាង​ស្លាប់(​យ៉ូហាន ១១:១៩)។ បន្ទាប់​មក…

ការរៀបការជាមួយខ្សែរាជវង្ស

សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា ការ​រៀប​ការ​ជាមួ​យអ្ន​ក​ធំ​ នៅប្រ​ទេស​អង់​គ្លេស បាន​របៀ​ប​រាប់​អំពី​បាតុ​​ភូតិ​សង្គម ដែល​កើត​មាន​ក្នុង​សតវត្សរ៍​ទី​១៩ ពេល​ដែល​នារី​ជន​ជាតិ​អាមេរិក​ជា​ច្រើន ដែល​ជាអ្ន​កទទួល​កេរ​មរតក​ដ៏​ស្តុក​ស្តម្ភ បាន​ស្វែង​រក​ឱកា​ស​រៀប​ការ​ជាមួយ​ពួក​បុរស​អភិជន នៅ​ប្រទេស​អង់​គ្លេស។ ទោះ​បីជា​នារី​ទាំង​នោះ ជា​អ្ន​​កមា​ន​ទ្រព្យ​ស្តុក​ស្តម្ភ​ហើយ​ក៏​ដោយ ក៏​ពួ​ក​គេ​នៅតែ​ច​ង់​មាន​ឋានៈ​ជា​ខ្សែ​រាជ​វង្ស ​ក្នុង​សង្គម។ សៀវ​ភៅនេះ​ បាន​ចាប់​ផ្តើ​ម​ដោយនិ​យាយ អំពី​ព្រះ​អង្គ​ម្ចាស់ អាល់​បឺត​(Albert) ដែល​ជា​បុត្រា​របស់​ក្សត្រី​វិចតូរៀ​(Victoria) ដែល​ទ្រង់​យាង​ទៅ​ធ្វើ​ទស្សនៈ​កិច្ច នៅ​សហរដ្ឋ​អាមេរិក។ ពេល​នោះ មាន​នារី​ជា​ច្រើន ដែល​សុទ្ធ​សឹង​ជា​ទាយាទ​នៃ​ទ្រព្យ​សម្បត្តិ​ដ៏​ស្តុក​ស្តម្ភ​ បាន​មក​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ ក្នុង​កម្ម​វីធី​សមោសរ ដែល​ព្រះ​អង្គ​ម្ចាស់​អាល់​បឺត​បាន​រៀ​បចំ ដោយ​ម្នាក់​ៗ​សុទ្ធ​តែ​ស​ង្ឃឹម​ថា នឹង​បាន​ក្លាយ​ជា​កូន​ក្រមុំ​របស់​ទ្រង់។

យ៉ាង​ណាមិ​ញ សម្រាប់​អ្ន​ក​ជឿព្រះ​គ្រីស្ទ​វិញ យើង​មិន​គ្រាន់​តែ​មាន​សង្ឃឹម​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ទទួល​ការ​ធានា​ថា នឹង​បាន​ធ្វើ​ជា​កូន​ក្រមុំ ដែល​នឹង​​រៀប​កា​រ​ជាមួយ​ព្រះ​មហាក្សត្រ​នៃន​គរ​ស្ថាន​សួគ៌។ សាវ័ក​​យ៉ូហា​ន​បាន​និយាយ​អំពី​ការ​នេះ ក្នុង​ព្រះ​គម្ពីរ​វិវរណៈ​ថា “ចូរ​​ឲ្យ​​យើង​​អរ​​​សប្បាយ ហើ​យ​​រីករា​យ​​ឡើង ទាំង​​ថ្វាយ​​សិរីល្អ​​ដ​ល់​​ទ្រ​ង់​​ចុះ ដ្បិត​បាន​ដល់​ពេល​រៀប​វិវាហមង្គល​នៃ​កូន​ចៀម​ហើយ ភរិយា​ទ្រង់​បាន​រៀប​ខ្លួន​ជា​ស្រេច ទ្រង់​ប្រទាន​ឲ្យ​នាង​បាន​ស្លៀកពាក់​សំពត់​ទេស​យ៉ាង​ម៉ដ្ឋ ស្អាត ហើយ​ភ្លឺ ដ្បិត​សំពត់​ទេស​យ៉ាង​ម៉ដ្ឋនោះ​ ជា​សេចក្តី​សុចរិត​របស់​ពួក​បរិសុទ្ធ”(១៩:៧-៨)។

ព្រះ​យេស៊ូវ​ជាកូ​ន​ចៀម​នៃ​ព្រះ ដែល​ជា​កូន​កំលោះ ដែល​បាន​ចែង​ក្នុង​បទ​គម្ពីរ​នោះ ហើយ​អ្នក​ជឿ​ព្រះ​ជា​កូន​ក្រមុំ​របស់​ព្រះ​អង្គ​។ ក្នុង​នាម​យើង​ជា​​កូន​ក្រមុំ​របស់​ព្រះ​គ្រីស្ទ យើង​ត្រូវ “រៀប​ចំ​ខ្លួន​យើង​ជា​ស្រេច” សម្រាប់​ថ្ងៃ​នោះ ដោយ​ខំ​រស់​នៅ​ឲ្យបា​ន​ជិត​ស្និទ្ធ​នឹង​ព្រះ​អង្គ ក្នុង​ពេល​បច្ចុប្បន្ន ខណៈពេ​ល​ដែល​យើង​ទន្ទឹង​រង់​ចាំ ពេល​អនា​គត​ដែល​យើង​នឹង​មា​ន​ជាមួយ​ព្រះ​អង្គ ក្នុង​នគរ​ស្ថាន​សួគ៌។ ​យើង​នឹង​បាន…

កែវយឺតហាប់ប៊ល សួនសត្វ និងក្មេងៗដែលច្រៀងសរសើរ

តើ​កែវ​យឺត​អវកាស​ហាប់​ប៊ល​(Hubble)​សម្រាប់​មើល​ផ្កាយ សួន​សត្វ និង​ក្មេង​ៗ​ដែល​កំពុង​ច្រៀង មាន​លក្ខណៈអ្វី​ដែលដូ​ច​គ្នា? តាម​ការ​បង្រៀន ក្នុង​បទ​គម្ពីរ​ទំនុក​​ដំកើង ជំពូក១៤៨ យើង​អាច​សន្និ​ដ្ឋាន​ថា ពួក​គេ​សុទ្ធ​តែ​ចង្អុល​បង្ហាញ ឲ្យ​គេ​មើល​ទៅ​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ។ គេ​ច្រើ​ន​តែ​ចោទ​ជាសំ​ណួរ​ជា​ញឹក​ញាប់ អំ​ពី​ទស្សនៈ​ដែល​យល់​ថា ព្រះ​បាន​បង្កើត​ពិភ​ព​លោក​យើង ដូច​នេះ ពេល​នេះ​អាច​ជា​ពេល​ដ៏​ល្អ ដែល​យើង​ត្រូវ​​ចាំ​ថា ​យើង​ត្រូវ​ថ្វាយ​ការ​សរសើរ​ដំកើង​ដ៏​ខ្ពស់ ដល់​ព្រះ​វរ​បិតា​នៃ​យើង សម្រាប់​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ។ កែវ​យឺត​អវ​កាស​ហាប់​ប៊ល អាច​ជួយ​ឲ្យ​យើង​មើល​ឃើញ​រូប​ភាព​ដ៏​ស្អាត​អស្ចារ្យ​នៃ​ចក្រ​វាឡ ដែល​យើង​មិន​អាច​មើល​នឹង​ភ្នែក​ទទេ។ រូប​ភាព​នីមួ​យ​ដែលកែ​វ​យឺត​នោះ​ថត​បាន​     ដោយ​ភាព​ឆ្លាត​វ័យ គឺ​សុទ្ធ​តែ​បង្អុល​បង្ហាញ​ហ្វូង​តារា ដែល​នាំ​ឲ្យ​យើង​ផ្តោត​អារម្មណ៍​ទៅ​លើ​អំណាច​ដ៏​អស្ចារ្យ ដែល​ព្រះ​មាន​ក្នុង​ការ​បង្កើត​ផ្កាយ​ទាំង​នោះ​មក។ គឺ​ដូច​ដែល​មាន​ចែង ​នៅក្នុង​ខ.៣ថា “អស់​​ទាំង​​ផ្កា​យ​​ដែ​ល​​ភ្លឺ​​អើយ ចូរ​​សរសើរ​​ដ​ល់​​ទ្រង់”។

ពេល​យើង​ទៅ​កម្សា​ន្ត​ក្នុង​សួន​សត្វ យើង​អាច​ឃើញ​សត្វ​ជា​ច្រើន​ប្រភេទ ដែល​ព្រះអង្គ​បាន​បង្កើត។ យើង​អាច​មើល​ទៅ​ខ.៧ និង ខ.១០ ហើយ​និយាយ​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ការ​បង្កើត​ឲ្យ​មាន សត្វ​សមុទ្រ សត្វ​ព្រៃ សត្វ​ល្អិត និង​បក្សី។ ហើយកា​រ​ចំណាយ​ពេល​មើល​ក្មេង​តូច​ៗ​ច្រៀង​សរសើរ​ដំកើង​ព្រះ ជា​និមិត្ត​សញ្ញា​ដែល​តំណាង​ឲ្យ​សេចក្តី​ពិត​ដែល​ថា មនុស្ស​ទាំង​អស់ នៅ​លើ​ផែន​ដី​នេះ គួរ​តែលើ​ក​សម្លេង​ឡើង ​ដើម្បី​សរសើរ​ដំកើង​ព្រះអា​ទិករ​របស់​យើង​(ខ.១១-១៣)។

ផ្កាយ សត្វ និង​ក្មេង​ៗ “ត្រូវ​​សរសើ​រ​​ដ​ល់​​ព្រះនាម​ព្រះយេហូវ៉ា​ទាំងអស់គ្នា ដ្បិត​មាន​តែ​ព្រះនាម​ទ្រង់​១ ដែល​ខ្ពស់​ប្រសើរ”(ខ.១៣)។ ចូរ​យើង​រួ​ម​គ្នា​ពោ​លពាក្យ​អរ​ព្រះ​គុណព្រះ​ សម្រាប់​ស្នា​ព្រះហ​ស្ត​របស់​ព្រះ​អង្គ។ “សូមស​រសើរ​ដំកើង​ព្រះ​អម្ចាស់!”—Dave Branon

អ្វីដែលត្រូវលាក់

បើសិន​ជាអ្ន​ក​ចង់​​លាក់របស់​អ្វី​មួ​យ លោកម៉ៃ ស្លេតធ័ររី (Mike Slattery) ប្រហែ​ល​ជា​អាច​ជួយ​អ្នក​បាន។ ជា​ច្រើន​ឆ្នាំក​ន្ល​ង​ទៅ មាន​ក្រុម​ហ៊ុន​​ទូរ​ស័ព្ទ​​ចល័ត​មួយ ចង់​ដំ​ឡើង​អង់​តែន​​មួយ នៅ​ក្នុ​ងដី​រ​បស់​​គាត់ ហើយ​​ចង់​សង់​អង់​តែន​​នោះ ឲ្យមានរូ​បរា​ង​ដូចដើ​មស្រ​ល់ ដើម្បី​បន្លំភ្នែ​ក​មនុស្ស​ទូទៅ។​ តែលោក​ម៉ៃ​មានដំណោះ​ស្រា​យល្អ​ជា​ងនោះ​ គឺ​គាត់​បានស​ង់ជ​ង្រក់​ក្លែង​​ក្លា​យ​មួយ ដោយ​ប្រើប​ន្ទះ​ប្លា​ស្ទិក​ម្យ៉ាង​ ​ដែល​អនុញ្ញាត​​​ឲ្យ​​រលក​ធាតុ​អាកាស​វិទ្យុ​ឆ្លងកា​ត់​​បាន។ គាត់​​ក៏បាន​ប្រើ​ទ្រឹស្តីនេះ​ ដើម្បី​បង្កើត​ក្រុម​ហ៊ុន​មួយ ដែល​​សាង​​​​សង់​​​សំណង់​ ដែលអា​ច​​លាក់​អង់តែ​នដើ​ម្បីឲ្យ​មាន​សោ​ភ័ណ​ភាពល្អ​ និងមា​នសុ​វ​ត្ថិ​ភាព។ លោក​ម៉ៃជឿ​ជាក់​ថា អ្នក​ជិត​ខាងរ​បស់គា​ត់​ជាច្រើ​ន ​នៅ​​​តែមិ​នដឹ​ង​ថា មាន​អ្វី​​នៅ​ខា​ង​ក្នុង​ជង្រុក​​របស់​គាត់​ទេ(នោះ​បើ​យោង​តាម ការ​សែត កូឡូរ៉ាដូ ស្ព្រីង [The Gazette, Colorado Springs])។

យើង​ភាគ​ច្រើន ​ព្យាយាម​​លាក់​រ​បស់​អ្វី​មួយ​ ឲ្យ​​ផុ​ត​​ពី​ភ្នែកគេ​ឯ​ង។ វា​អាច​​​ជារ​បស់​ដែល​​មិន​បង្ក​គ្រោះ​ថ្នាក់ ដូច​ជា​​​សម្ភារៈ​​រា​យ​​ប៉ាយ ក្នុងប​ន្ទប់​ដាក់​ឥ​វ៉ាន់ ឬអា​ចមា​នជា​តិ​ពុល ​ដូចជា​កំ​ហុសឆ្គ​ង​​ខាង​​​សីលធ​ម៌ ឬ​ខាង​វិ​ញ្ញាណ ដែល​យើង​ចង់​​លាក់​​ពី​​​អ្នក​​​ដទៃ ពី​ខ្លួន​ឯ​ង ហើយថែ​ម​ទាំង​ចង់​លា​ក់ពី​ព្រះ​​នេត្រ​ព្រះ​ផង។

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ៣២ ស្តេច​ដាវីឌ​​​បាន​រៀ​បរា​ប់​អំពី​ភាព​ឥត​ប្រយោជន៍ នៃ​ការ​ព្យា​យាម​​លា​ក់បាំ​ង​អំពើ​បាប​របស់​ខ្លួន(ខ.៣-៤) ហើយ​បានពិ​ពណ៌នាអំ​ពី​ភាព​ធូរ​ស្បើយ ​ដែលកើ​តមាន​ ពេល​ទ្រង់​បើក​ចំហ​ចិត្ត​ដល់​​ព្រះ​​អម្ចាស់ គឺដូ​ចដែ​លទ្រ​ង់មា​នបន្ទូ​លថា​ “ទូល​បង្គំ​បានរ៉ាប់ទ​ទួ​ល​​​អំពើ​បាប​របស់ទូ​ល​បង្គំ​នៅ​ចំពោះ​ទ្រ​ង់ ឥត​លាក់​ការ​ទុចរិត​​របស់​ទូ​លប​ង្គំទុ​​ក​ឡើយ​។ ទូល​បង្គំ​បាន​និ​យាយ​ថា ទូលប​ង្គំ​នឹង​ល​ន់តួ​​​អស់ទាំ​ង​ការរំ​លង​​របស់​​ទូល​​ប​ង្គំ​​ ​ដល់​ព្រះ​យេហូវ៉ា ឯ​ទ្រង់​ក៏​បាន​អ​ត់ទោ​ស​ចំពោះ​អំពើ​បាប​​​នៃទូ​ល​បង្គំ​​ទៅ”(ខ.៥)។…

ឈរឲ្យមាំមួន

ខណៈ​ពេល​ដែល​ខ្ញុំ​ហៀប​នឹង​បទ​ស្តាំ នៅ​ចំណុច​ផ្លូវ​ប្រសព្វ​​​ដ៏​មមា​ញឹក​មួយ មាន​រថ​យន្ត​សង្រ្គោះ​បន្ទាន់​មួយ​គ្រឿង ​បាន​លេច​ចេញ​ពី​លើ​ផ្លូវ​ទួល​មក ដោយ​ល្បឿន​​យ៉ាង​​លឿន ឆ្ពោះ​ម​ក​រក​ទិស​ដៅ​​របស់​ខ្ញុំ។ អ្នក​បើក​បរ​រថ​យន្ត​ដែល​នៅ​​​ពី​ក្រោយ​ខ្ញុំ​បាន​ចុច​ស៊ី​ផ្លេ បង្ខំ​ឲ្យ​ខ្ញុំ​​បើក​​កាត់​​ផ្លូវ​ប្រសព្វ​នោះ។ ពេល​នោះ ខ្ញុំ​​ដឹង​ថា រថ​យន្ត​សង្រ្គោះ​​បន្ទាន់ មិន​ទំនង​ជា​ឈប់​ទេ ដូច​នេះ បើ​ខ្ញុំ​ហ៊ាន​បទ​ស្តាំ គ្រោះ​ថ្នាក់​នឹង​កើត​មាន​​ជា​មិន​ខាន។ ហេតុ​នេះ​ហើយ​​ បា​​ន​ជា​ខ្ញុំ​នៅ​តែ​បន្ត​ជាន់​ហ្វ្រាំង​​ជាប់ មិន​ព្រម​ទៅ​មុខ​ទៀត​។

តាម​ន័យ​ធៀប​ខាង​ឯ​វិញ្ញាណ​វិញ យើង​ក៏​ចាំ​បាច់​ត្រូវ​“ប្រ​កាន់​​គោល​ជំហរ​របស់យើ​ង” ហើយ​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ជា​និច្ច ទោះ​បី​ទទួល​រង​សំ​ពាធ​​​ពី​អ្នក​ដទៃ​​យ៉ាង​ណា​ក៏​ដោយ​។ ស្តេច​​សាឡូម៉ូន​​បាន​រៀន​​ប្តេជ្ញា​ចិត្ត​យ៉ាង​ដូច​នេះ ដោយ​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន។ ទ្រង់​​បាន​ចាប់​​ផ្តើម​គ្រង​រាជ្យ​ ដោយ​សូម​ប្រាជ្ញា​​​ពី​​ព្រះ(១ពង្សាវតារក្សត្រ ៣:៩) ហើយ​​ការ​អធិ​ស្ឋាន​​របស់​​ទ្រង់ ​នៅ​ឯ​ពិធី​ថ្វាយ​​ព្រះវិ​ហារ​​ដល់​​ព្រះ បាន​បង្ហាញ​ឲ្យ​ឃើញ​​ភាព​ស្មោះ​ត្រង់​​របស់​ទ្រង់​(៨:២៣,៦១)។ ប៉ុន្តែ ក្រោយ​មក ការ​ប្តេជ្ញា​ចិត្ត​របស់ទ្រ​ង់​ក៏​លែង​មាន​ទៀត។ ទ្រង់​បាន​រៀប​​អភិ​សេក​​​​​ជាមួយស្រ្តី​​​សាសន៍​ដទៃ​​ជា​ច្រើន ហើយ​ស្រ្តីទាំ​ង​នោះក៏​បា​ននាំ​ឲ្យ​​ទ្រង់​​ថ្វាយ​​ប​ង្គំ​ព្រះដ​ទៃ​។ ដល់​គ្រាចុ​ង​ក្រោយ​នៃ​ព្រះជ​ន្ម​​រប​ស់ទ្រ​ង់ នោះទ្រង់​ក៏​លែ​ងមា​ន “ព្រះ​​ទ័យ​​ស្មោះត្រ​ង់ចំ​ពោះ​ព្រះអ​ម្ចាស់​​ទៀត”(១១:១-៦ នេហេមា ១៣:២៦)។

សព្វ​ថ្ងៃ​នេះ ក៏​អាច​មាន​មនុ​ស្ស​ដែល​ជំរុញ​​ឲ្យ​​យើង ​លែង​មាន​ភាព​ស្មោះ​ត្រង់ ​​ចំពោះ​ព្រះ និងសេចក្តី​ពិត​របស់ទ្រ​ង់ផ​ង​ដែរ គឺ​មិន​ខុស​ពី​ស​ម័យមុ​នទេ​។ ប៉ុន្តែ ដោយ​​មា​ន​​ជំនួ​យ​​ម​កពី​ព្រះ ​នោះយើង​អា​ចប្រ​កាន់​ជាប់​តាម​​ព្រះ​បន្ទូល​នៃជី​វិ​ត​(ភីលីព ២:១៦)។ បើ​​អ្នក​​មា​នអា​រ​ម្មណ៍​​​ថា កំពុង​ទទួល​រង​សំពាធ​​ឲ្យឈា​ន​ចូល ​ទៅ​ក្នុ​ង​ចំណុ​ច​ប្រសព្វ​នៃ​​ជំនឿ​សា​សនា​ដ៏​គ្រោះ​ថ្នាក់ នោះ​ចូរ​សិក្សា​​ព្រះ​បន្ទូល​​ព្រះ ពាក់​គ្រឿ​​ងសឹ​ក​​រ​ប​ស់ទ្រ​ង់​(អេភេសូរ ៦:១០-១៨) ហើយ​ទូល​​​សូម​​ជំនួយ​​ម​ក​ពី​ព្រះវិញ្ញាណ​បរិ​សុទ្ធ​(​១កូរិនថូស ២:១០-១២) រួច​ឈរ​ឲ្យ​មាំមួន​​​ជាមួ​យ​​នឹ​ង​​ប​ង​ប្អូន​រួម​ជំនឿ ក្នុង​ព្រះ​គ្រីស្ទ​ចុះ។…

ការធ្វើអ្វីឲ្យផ្លាស់ប្រែ

រឿងរបស់អេលីសាបិត គឺជារឿង​ដែលធ្វើឲ្យប៉ះពាល់ចិត្ត​ណាស់។ ក្រោយពីទទួលរងការប្រមាថយ៉ាងខ្លាំង នៅ​រដ្ឋម៉ាសាឈូសិត(Massachusetts) នាងក៏បានជិះ​ឡានក្រុង ទៅកាន់រដ្ឋញូជើរស៊ី(New Jersey) ដើម្បីគេចពីភាពអាម៉ាសរបស់នាង។ នាង​ចេះតែយំ​ខ្សឹកខ្សួលមិនឈប់សោះ បានជានាងស្ទើរតែមិនដឹងថាឡានក្រុងបានឈប់ នៅតាមចំណតតាមផ្លូវទេ។ មានអ្នកដំណើរម្នាក់អង្គុយពីក្រោយនាង ដែលមិនធ្លាប់ស្គាល់គ្នាសោះ​ បានងើបចេញពីកៅអី បម្រុងនឹង​ចុះ​ពីឡានក្រុង តែគាត់ក៏បានឈប់ ហើយបែរ​ក្រោយ រួចដើរមកកាន់​អេលីសាបិត​។ គាត់​បាន​ឃើញ​នាង​កំពុង​សម្រក់​ទឹក​ភ្នែក ហើយក៏បានហុច​ព្រះ​គម្ពីរ​របស់ខ្លួនទៅនាង ដោយប្រាប់នាងថា នាង​ប្រហែល​ជា​ត្រូវ​ការ​ព្រះគម្ពីរ​​មួយ​ក្បាល​នោះ។ គាត់គិតត្រូវ ព្រោះនាងមិនត្រឹមតែត្រូវការព្រះគម្ពីរប៉ុណ្ណោះទេ តែនាង​ថែមទាំងត្រូវការព្រះគ្រីស្ទ​​ ​ដែល​មានចែងក្នុងព្រះ​គម្ពីរផងដែរ។ អេលីសាបិត​ក៏បានទទួលជឿទ្រង់ ដោយ​សារតែបុរសម្នាក់ដែលមិនស្គាល់គ្នា បានបង្ហាញចេញនូវចិត្តក្តួលអាណិត តាមរយៈការជូនអំណោយដល់នាង។

ព្រះយេស៊ូវ​ជាគំរូនៃការមានចិត្តក្តួល​អាណិត ដែលយើងត្រូវយកតម្រាប់តាម។ បទគម្ពីរម៉ាថាយ ជំពូក៩ បានចែងថា “កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ​ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម​ដែលឥតអ្នកគង្វាល”(ខ.៣៦)។ ព្រះអម្ចាស់មិនគ្រាន់តែ​បានកត់​សំគាល់ អំ​ពីទុក្ខលំបាក និងការឈឺចាប់​របស់មនុស្សដែលខ្ទេចខ្ទាំប៉ុណ្ណោះទេ ប៉ុន្តែ​ ទ្រង់ថែមទាំង​បាន​ឆ្លើយ​តប ចំពោះបញ្ហានេះ ដោយបង្គាប់ពួកសិស្សទ្រង់ ឲ្យអធិស្ឋានទូលសូមឲ្យព្រះវរបិតាចាត់​អ្នកបម្រើទ្រង់ ឲ្យទៅឆ្លើយតបចំពោះការឈឺចាប់ និងសេចក្តីត្រូវការរបស់លោកិយ​ ដែលកំពុងវិនាស(ខ.៣៨)។

ខណៈពេលដែលយើង​យកតម្រាប់តាមព្រះគ្រីស្ទ នោះការមានចិត្តក្តួលអាណិត​ដល់មនុស្ស​ ដែល​ដូចជាចៀមឥតមានអ្នកគង្វាល អាចជំរុញឲ្យ​យើងនាំអ្នកដទៃ ឲ្យមានជីវិតផ្លាសប្រែ។ —Bill Crowder

ពីចម្ងាយ

ជាច្រើនឆ្នាំ​កន្លង​ទៅ​ មាន​បទ​ច​ម្រៀង​ដ៏ពេ​ញនិ​យម​មួយ​បទ ​មានចំ​ណ​ង​​ជើ​ងថា​ “ពី​ចម្ងាយ”។ បទ​នេះ​និយា​យអំ​ពី​កា​រ​ស​ម្លឹង​ឆ្ពោះ​ទៅ​រ​កពេ​ល​អ​នា​គត ដែល​មាន​ទៅដោ​យភា​ព​សុខ​ដុ​ម និង​មាន​ស​ន្តិ​ភា​ព។ បទ​នេះ​ច្រៀ​ង​ថា “ព្រះ​ទ្រង់​កំ​ពុ​ង​​ទ​ត​មើ​ល​យើ​ង​ពីច​ម្ងាយ។” ជា​ការ​ពិត​ណា​ស់ ព្រះ​ទ្រ​ង់​កំពុ​ង​ទ​ត​មើ​លយើ​ង​មែ​ន ប៉ុន្តែ​ មិន​មែន​​មើលពី​​​ច​ម្ងាយ​ទេ​។ ​ទ្រង់មា​ន​វ​ត្ត​មាន​ ជា​មួ​យអ្ន​ក​គ្រ​ប់​ទី​កន្លែង គឺនៅ​ចំ​ពោះមុ​ខ​អ្ន​កតែ​ម្ត​ង​ ដោយ​ទ​តមើ​ល​​អ្នក ​ដោយ​សេច​ក្តី​ស្រឡា​ញ់​​​ដ៏​ឥ​តល​ក្ខ​ខ​ណ្ឌ ​ក្នុ​ង​ព្រះនេ​ត្រ​ទ្រ​ង់។

ការនេះ​បា​ន​ធ្វើ​ឲ្យ​ខ្ញុំគិ​ត​ដ​ល់គំ​រូ​លោ​ក ​ប្រាដឺ ឡររ៉េនស៍ (Brother Lawrence) ដែលបា​ន​ចំ​ណាយ​ពេ​ល​ធ្វើ​កា​រជា​​ច្រើនឆ្នាំ​ ក្នុង​ផ្ទះបា​យ​ ដោយ​ធ្វើកិ​ច្ច​កា​រ​ដូ​ចជា​ ​​លាង​ចាន ​ឆ្នាំង និងជួ​ស​ជុ​ល​​ស្បែ​ក​ជើ​ង​​​ឲ្យ​អ្នក​បម្រើ​ព្រះ​ដ​ទៃ​ទៀ​ត ក្នុងព្រះ​វិ​ហារ​។ គាត់​​បាន​ស​រសេ​រ​​ថា “​ខ្ញុំបា​ន​ប​ន្ទាប​ខ្លួ​ន​ធ្វើ​ជាអ្ន​ក​ថ្វាយ​ប​ង្គំ នៅ​ចំពោះ​ទ្រ​ង់​ ឲ្យ​បា​នញឹ​ក​ញា​ប់​បំ​ផុត​ តា​ម​ដែ​ល​អា​ចធ្វើ​ទៅ​បា​ន​ ដោ​យ​ផ្ច​ង់​ចិត្ត​ទៅ​លើ​​ព្រះ​វ​ត្ត​​មាន​ដ៏បរិ​សុ​ទ្ធ​​​រប​ស់​ទ្រ​ង់។”

យ៉ាង​ណាមិ​ញ​ យើង​ក៏​ត្រូ​វ​មាន​កា​រ​ប្រតិ​បត្តិយ៉ា​ង​ដូច​នេះ​ផ​ងដែ​រ។ ប៉ុន្តែ យើង​ភ្លេច ​ហើយពេ​លខ្លះ​​ត្រូ​វ​រំ​ឭក​ខ្លួ​នឯ​ង​ថា ទ្រង់​កំពុ​ង​មា​ន​វត្ត​មា​ន នៅ​ជាមួ​យ​យើ​ង​ជា​និច្ច​។ ខ្ញុំ​​បា​ន​ដំ​ដែក​គោល​ចាស់មួ​យ ជា​ប់​​​នឹ​ង​​​ធ្នើ​រ​​​ពីលើ​តុ​​រ​ប​ស់​​ខ្ញុំ ដើម្បី​រំ​ឭ​ក​ខ្លួន​ឯង​ថា ព្រះយេ​ស៊ូវ​ដែ​ល​បាន​សុ​គត​ជា​ប់​ឆ្កាង ​ហើយ​មាន​ព្រះ​ជ​ន្មឡើ​ង​វិ​ញ ​ទ្រង់​តែ​ង​តែ​​​គ​ង់​​នៅ​​​ជិ​ត​ជា​និ​ច្ច។ ភារៈ​កិច្ច​រ​ប​ស់​យើ​ង គឺ​ត្រូវ​​ចាំ​ថា ​“យើង​ត្រូ​វតាំ​ង​​​ព្រះ​អ​ម្ចាស់​ ​នៅ​មុខ​[​យើង]ជា​ដ​រាប”(ទំនុកដំកើង ១៦:៨) ដើម្បី​ដឹង​​ថា ទ្រង់តែង​គ​ង់នៅ​​​ជា​មួ​យ​យើ​ង​ជា​និ​ច្ច ​“​ដរាប​ដ​ល់​បំ​ផុ​តក​ល្ប​”​(ម៉ាថាយ ២៨:២០) ហើយ​ចាំ​ថា​…

នាវាទីតានីច ទី២

លោក ម៉ាក វីលឃីនសុន (Mark Wilkinson) បាន​ទិញ​​​ទូក ដែល​មាន​ប​ណ្តោយ​៥​ម៉ែត្រ សម្រាប់​ស្ទូច​ត្រី​ និង​ធ្វើ​ដំ​ណើរកំ​សាន្ត។ គាត់​​មិ​ន​ជឿ​លើ​អបីជំនឿ​ទេ បានជា​គា​ត់​​ដាក់​ឈ្មោះ​​ឲ្យ​ទូក​របស់​គាត់​ថា ទីតានិក ទី២(Titanic II) គឺ​ដាក់​ឈ្មោះ​តា​ម​ក​ប៉ាល់​​​ដ៏​​ប្រណិត​ដែលមា​ន​​វា​ស​នាអា​ក្រក់ ពេល​​បុ​ក​នឹង​ផ្ទាំង​ទឹកកក​អណ្តែត ​ក្នុង​សមុទ្រ ហើយ​ក៏បា​ន​លិ​ច ក្នុង​​ឆ្នាំ​១៩១២។ ទូក​រ​បស់​គាត់បា​នចេ​ញ​​​ដំណើ​រ​​យ៉ា​ង​រលូ​ន​​ជាលើ​ក​ដំបូ​ង ពី​​កំពង់​ផែ​នៅ​ក្រុ​ង​ដរ​សិត(Dorset) ប្រទេស​អង់​គ្លេស។ ប៉ុន្តែ នៅ​ពេល​លោ​កវី​ល​ឃីន​សុ​ន ធ្វើ​ដំ​ណើរ​វិល​​​ត្រ​ឡប់​ម​ក​វិ​ញ ទឹក​ក៏បា​នចា​ប់​ផ្តើ​ម​​​ចូ​ល​ក្នុ​ងទូ​ក​គា​ត់។ មិន​យូរ​ប៉ុ​ន្មាន គាត់​ក៏​​តោងប​ង្កា​ន់​ដៃ​ទូ​កជា​ប់​ ដើ​ម្បី​រង់​ចាំ​ឲ្យ​គេ​ម​ក​ស​ង្រ្គោះ។ ក្រោយ​មក​ លោក​វី​លឃី​ន​សុ​នក៏​បា​​នប្រា​ប់​អ្ន​កយ​កព​ត៌​មា​ន​ថា “ខ្ញុំ​មាន​កា​រ​អៀ​នខ្មា​ស​ប​ន្តិច ហើយ​ឆ្អែ​ត​ចិត្ត​នឹ​ង​ម​នុស្ស​​​ដែល​ចេះ​តែ​សួ​រខ្ញុំ​ថា​ តើទូ​កនោះ​បា​ន​​​បុ​កនឹ​ង​ផ្ទាំ​ង​ទឹ​ក​កក​អណ្តែត​ទឹក​ឬ បាន​ជា​វា​លិច​អញ្ចឹង?” ហើយ​អ្នក​ឃើ​ញ​​ហេតុ​ការណ៍​​ផ្ទាល់ភ្នែ​ក​​​ក៏​បា​ន​​និ​យាយផ​ង​ដែ​រ​ថា “ទូក​នោះមិ​ន​​មែន​ជា​ទូក​ធំ​ទេ​។ ខ្ញុំគិ​តថា​ សូម្បី​តែ​ដុំ​ទឹកកក​​១​​ដុំតូច​ ​​ក៏អា​ច​ធ្វើឲ្យ​វា​លិ​ច​បាន​ដែ​រ!”

រឿងទូ​​កទីតានីច ទី២ មាន​លក្ខ​ណៈ​កំ​ប្លែ​ង​បន្តិ​ច។ ប៉ុន្តែ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដ​ល់​​នា​វា​ទីតានីច​ ដើម និងគិ​តអំ​ពី​​គ្រោះថ្នា​ក់ ​ដែ​លកើ​ត​ឡើ​ង​ពី​ការ​ទុ​ក​ចិត្ត​ខុ​ស។ ពួក​អ្នក​សា​ងស​ង់​នាវា​ដ៏​ធំ​នោះ បាន​ជឿជា​ក់​មួ​យរ​យភា​គ​រ​យ​ថា ​គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​នា​វា​​រ​បស់ពួ​កគេ​​​លិច​បា​នឡើ​យ។ ប៉ុន្តែ ​ពួកគេ​បា​ន​គិ​តខុ​ស​​ហើយ! ហោរា​យេរេមាបា​ន​រំ​ឭ​ក​យើង​ថា​ “ត្រូ​វ​បណ្តាសា​ហើ​យ អ្នក​ណា​​​ដែល​ទីពឹង​​​ដល់​​​មនុស្ស ហើយ​​យ​ក​សា​ច់ឈា​ម​ជា​ដៃរ​ប​ស់ខ្លួ​ន ជាអ្នក​ដែល​មា​នចិ​ត្ត​ដក​ថ​​យ​​ចេញ​ពី​​ព្រះយេហូវ៉ា”(យេរេមា ១៧:៥)។

យើង​រាល់​គ្នា​តែ​ង​ជួ​បកា​រ​ល្បួង…

សូម្បីតែនាងឬ?

សូម​ស្រមៃ​ថា អ្នក​កំពុង​បើក​មើល​​បញ្ជី​​ពង្សាវ​តានៃ​គ្រួសារ​​រ​បស់​​​អ្នក ហើយ​ក៏​ឃើញ​មា​នកា​រពណ៌​នា​​​យ៉ាង​ដូច​នេះ​ថា “បុព្វ​បុរ​សរ​ប​ស់អ្ន​ក​ជា​ស្រ្តីរ​ក​ស៊ី​ផ្លូវ​ភេទ ​នាង​​បា​នលា​ក់បំ​ពួ​នពួ​កខ្មាំ​ងស​ត្រូវ​​រ​បស់​រ​ដ្ឋាភិ​បា​ល នៅ​ក្នុងផ្ទះរប​ស់នា​ង។ នៅ​ពេល​ពួក​អា​ជ្ញា​ធ​រ​​បា​ន​​ម​ក​​សា​កសួ​រ​នាង ​នោះនា​ងក៏​បា​ន​និយា​យ​កុ​ហក​​​អំ​​ពី​​​កា​រ​នោះ។”

តើ​អ្នក​នឹ​ងធ្វើ​ដូ​ចម្តេច ពេល​បាន​ដឹ​ងអំ​ពី​ប្រ​វត្តិ​របស់​គាត់​ហើយ? តើអ្ន​ក​នឹង​លា​ក់​​​រឿង​​​រប​ស់គា​ត់ ពេល​ដែល​គេ​មក​សួរ​អំ​ពីប្រ​វត្តិ​គ្រួសា​ររ​បស់​​អ្នក​ឬ​? ឬ​ក៏និ​យា​យ​ដោយ​បើក​ចំហ​រអំ​ពីរឿ​ង​ពិ​តរ​ប​ស់​គាត់​ ហើយ​​សរសើរ​គាត់ នៅ​ក្នុង​ប្រវត្តិ​​នៃ​គ្រួ​សារ​​រប​ស់​​​អ្នក?

យ៉ាង​ណាមិ​ញ ព្រះ​គម្ពីរ​ក៏បា​ន​ចែង​អំ​ពីខ្សែ​លោហិត​មួយ ដែល​មាន​នាង​រ៉ាហា​បជា​បុ​ព្វបុ​រស។ បើ​សិន​យើ​ង​គ្រាន់​តែអាន​អំពី​ប្រ​វត្តិរ​បស់នា​ង ដែល​មាន​ក្នុងប​ទគ​ម្ពីរ​ យ៉ូស្វេ​ ជំពូក២ ​នោះ​យើង​​​ប្រ​ហែល​ជា​រា​ប់ប​ញ្ចូ​លនា​ង ​​ទៅក្នុ​ង​ចំ​ណោម​ពួក​ម​នុស្ស​ដែល​ក្ប​ត់​ជាតិ​សាសន៍ខ្លួ​ន និង​ពួក​មា​ន​គំរូ​អា​ក្រក់ ​នៅ​ក្នុង​​ព្រះ​គម្ពីរ។ ប៉ុន្តែ ប្រវត្តិរ​បស់នា​ងមិ​ន​មែន​មា​ន​តែ​ប៉ុណ្ណឹង​ទេ ព្រោះ​បទ​គម្ពី​រ​ម៉ាថាយ ១:៥-៦ បានបើក​ប​ង្ហាញ​ថា​ នា​ង​​​គឺជា​​​យាយ​​លួត​​នៃ​ហ្លួង​​ដាវីឌ ​ហើយថា​នាង​ក៏​មា​ន​ឈ្មោះ​​នៅ​ក្នុ​ងជំ​នួរ​វ​ង្ស​​នៃ​ព្រះ​យេ​ស៊ូវ​ ដ៏ជា​អ​ង្គ​សង្រ្គោះ​នៃ​យើ​ងផ​ង​​​ដែរ។ ជាង​នេះ​ទៅ​ទៀត​ បទ​គម្ពី​រ​ហេ​ព្រើរ ១១:៣១ បាន​រាប់​នា​ង​រ៉ាហាប​ ​ជា​ស្ត្រី​​នៃ​សេ​ចក្តី​ជំ​នឿ ដែល​​បាន​ទទួ​ល​​កា​រ​ស​ង្រ្គោះ ពេល​ក្រុង​យេរីខូរដួ​ល​រលំ(មើល យ៉ូស្វេ ៦:១៧)។ ក្នុង​បទ​គ​ម្ពីរ យ៉ាកុប ​២:២៥ ការ​ដែល​នា​ង​​បា​ន​ធ្វើ ​ដើម្បី​ជួយ​សង្រ្គោះ​ពួ​កស៊ើ​ប​ការ គឺ​ជាភ​ស្តុតា​ង​​ដែ​លប​ញ្ជាក់​ថា ​នាងជាម​នុស្ស​​សុចរិត ដោយ​សារ​​ជំនឿរ​បស់​នាង។

សេចក្ដីស្រ​ឡាញ់​រ​ប​ស់ព្រះ​ពិ​ត​ជាអ​ស្ចា​រ្យណា​ស់​។ ទ្រ​ង់​​អា​ច​ប្រើ​​​មនុ​ស្ស​​ដែ​ល​​​មាន​កេ​រ្តិ៍​ឈ្មោះ​អាក្រក់ ហើយ​កែ​ប្រែ​​ជីវិត​រ​បស់​ពួ​ក​គេ ព្រម​ទាំ​ងធ្វើ​ឲ្យ​ពួ​កគេ​ក្លា​យ​ជា​គំ​រូ នៃ​​សេចក្តី​ស្រឡាញ់ និង​ការ​អត់​ទោស​​​​រ​​បស់​​ទ្រង់។ បើ​សិន​ជា​អ្នក​គិត​ថា ព្រះ​មិន​អា​ច​អត់​ទោ​ស​ឲ្យអ្ន​ក ដោយ​សា​រ​អ្នក​ជា​មនុស្សអា​ក្រក់​ពេ​ក…