ប្រភេទ  |  September

ការមើលឃើញព្រះ​នៅកន្លែង​ដែលធ្លាប់ស្គាល់

នៅ​តំបន់​ដែល​ខ្ញុំរ​ស់​នៅ ព្រះ​អម្ចាស់​បាន​ប្រទាន​ពរ​ឲ្យ​ខ្ញុំ បាន​មើលទ​ស្សនីយ​ភាព​ដ៏គួ​រ​ឲ្យ​ពេច​ពិល​រមិល​មើល ដែល​បង្ហាញចេ​ញ​នូវ​សិរីល្អ​របស់​ព្រះ តាម​របៀប​ដ៏​ប៉ិន​ប្រសប់។ ថ្មី​ៗនេះ​ ពេល​ខ្ញុំបើ​ក​បររថ​យន្ត​កាត់​តាម​​ព្រៃ​ព្រឹក្សា ខ្ញុំ​​មាន​ចិត្តរំភើប​ណាស់ ពេល​បាន​ឃើញ​សម្រស់​ដ៏​ស្រស់​បំព្រង​នៃ​ស្លឹក​ឈើ​ពណ៌​ក្រហម និង​ពណ៌​​លឿង​ ដែល​បាន​តុប​តែង​លម្អរកា​យ​ដើម​ឈើ នៃ​រដូ​វ​ស្លឹក​ឈើ​​ជ្រុះ ដែល​សុទ្ធ​តែត្រូ​វ​បាន​រៀប​ចំយ៉ាង​វិចិត្រ ឲ្យ​ស៊ីនឹង​ផ្ទៃ​មេឃ​​ពណ៌ខៀ​វ​ដ៏​ភ្លឺ​ថ្លានៅខាង​ក្រោយ។

ហើយ​មិន​យូរ​ប៉ុន្មាន នៅ​ពេល​​ដែ​លសីតុណ្ហ​ភាព​បាន​ធ្លាក់​ចុះ ហើយរដូ​វ​រងាក៏​ចូ​លម​កដ​ល់ ខ្ញុំ​នឹ​ងបា​ននឹ​ក​ចាំ​ថា គ្រាប់ព្រិ​ល​ល្អិត​ៗ ​ដែល​ធ្លាក់​ចុះម​ក បាន​គរ​លើគ្នា​ បង្កើត​បាន​ជាទួល​តូច​ធំជាច្រើ​ន ក្នុង​ទីវាលដ៏​ស​ក្បុស។ បន្ទាប់​​មក ក៏​​មា​នការ​អស្ចារ្យ​នៃ​រដូវផ្កា​រី​ក នៅ​ពេល​ដែល​រុក្ខ​ជាតិ​ដែល​ហាក់ដូច​ជា​​ស្លាប់ ទាំង​អស់​សង្ឃឹម ក្នុងរ​ដូវ​រងា​ បាន​ប្រែជា​មា​ន​ជីវិត​ឡើង​វិញ ដោយ​ចេញ​​ពន្លក និង​មានផ្កា​រីក​ឡើង​ ធ្វើ​ឲ្យទី​វា​លប្រែ​កា្លយ​ជាមា​ន​ផ្កាច​ម្រុះព​ណ៌ដ៏​​​ច្រើន​ស្អេក​ស្កះ ។

នៅ​ទី​កន្លែង​ណាក៏​ដោយ ​ឲ្យ​តែយើ​ងមើល​​ទៅ​ពិភព​លោក​នៅ​ជុំវិញ​ខ្លួន​យើង នោះ​យើង​នឹង​ឃើញ​ភស្ដុតាង​ដែលបញ្ជាក់​ថា “ផែន​ដី​ទាំង​មូល​​មាន​ពេញ​ដោយ​សិរីល្អ​នៃ​ទ្រង់!”(អេសាយ ៦:៣)។ អ្វីដែ​ល​គួ​រឲ្យភ្ញា​ក់​ផ្អើល​នោះ គឺ​ថា ស្នា​ព្រះ​ហស្ត​ដែល​ព្រះបា​នបង្កើត​​មក ​​នៅ​ជុំវិញ​យើង សុទ្ធ​តែ​មាន​ការ​ខូច​ខាត ដោយសារ​អំពើ​បាប(រ៉ូម ៨:១៨-២២) ប៉ុន្តែ ព្រះទ្រង់​នៅតែ​ទ​តឃើ​ញ​ ហើយ​សព្វ​ព្រះ​ទ័យ​នឹង​រចនា​ទេស​ភាព​ដែល​បាន​ធ្លាក់​ក្នុង​អំពើ​បាប​នោះ ឲ្យ​មាន​សម្រស់​ឡើង​វិញ​ ដោយព្រះ​​ហស្ត​នៃក្តី​ស្រឡាញ់រ​បស់​ព្រះអង្គ​។ ការ​នេះបា​ន​ជួយ​រំឭក​យើ​ង ជារៀ​ងរា​ល់​ថ្ងៃថា​ សម្រស់​នៃព្រះ​គុណ​​របស់​ព្រះអង្គ ​បានគ្រ​បបាំ​ង​​អំពើ​​បាប​​របស់​យើង ហើយថា​​សេ​ចក្តី​ស្រឡាញ់​​របស់​ព្រះអង្គ តែង​តែមាន​សម្រាប់​យើង​ជានិ​ច្ច។—Joe Stowell

បំណងព្រះហឫទ័យរបស់ព្រះ

ជា​ញឹក​ញាប់   យើង​ច្រើន​តែ​​ស្វែងរ​ក​បំណង​ព្រះហ​ឫទ័​យ​ព្រះ ជាពិសេស​​នៅ​​ពេល​យើង​ស្ថិត​នៅក្នុងស្ថា​ន ភា​ព​​ពិបាក។ យើង​ចង់​ដឹងថា តើនឹ​ង​​មា​នអ្វី​កើត​ឡើង​​​ចំពោះ​​ខ្ញុំ ​​នៅ​ទីនេះ? តើខ្ញុំ​​គួ​​​រតែនៅ​ទីនេះ​ប​ន្តទៀ​ត ឬ​មួយ​​ព្រះអ​ង្គ ស​ព្វព្រះទ័​យ​​ឲ្យខ្ញុំ​​ទៅក​ន្លែងណាផ្សេង​វិញ​? មានវិធី​តែ​មួយ​​គត់​ ​ដើម្បីឲ្យ​​​បានដឹ​ង​ប្រាកដ គឺត្រូ​វធ្វើ​​អ្វី​​​ដែល​ទ្រង់​ឲ្យអ្ន​កធ្វើ​​ ក្នុង​ពេល​ឥឡូវ​នេះ ដែល​ជា​តួនាទី សម្រា​ប់ពេល​បច្ចុប្បន្ន ហើយរង់​​ចាំ​​​​​ព្រះ​អង្គ​​បើក​សម្តែងនូវ​​ជំហាន​បន្ទាប់។

នៅ​ពេល​​អ្នកស្ដា​ប់ប​ង្គាប់​​ព្រះ ដោយ​ធ្វើអ្វី​ដែ​លអ្ន​កដឹ​ង​ថា ព្រះអ​ង្គឲ្យ​ធ្វើ​ នោះ​​អ្នក​នឹង​មាន​កម្លាំង​ចម្រើន​ឡើង ដើម្បី​បោះជំហាន​បន្ទាប់ រួច​ហើយ​បោះជំ​ហាន​មួយទៀ​ត។ មួយ​ជំហាន​ម្ដង​ៗ ​ហើយម្ដ​ងមួ​យជំ​ហាន។ នេះ​ហើ​យ​ជារបៀប​រៀន​​ដើរ​ជាមួ​យ​ព្រះ។

ប៉ុន្តែ អ្នក​ប្រហែល​ជា​ចង់​​និយាយ​ថា “ឧបមា​​ថា ខ្ញុំ​បោះជំហាន​ទី​មួយ​​ហើយ។ តើនឹ​ងមា​នអ្វី​​កើត​ឡើង ជាប​ន្ទាប់ទៀ​ត​?” រឿង​ដែល​កើត​ឡើ​ងប​ន្ទាប់ ជា​កិច្ច​ការ​របស់​​ព្រះ។ ភារៈកិ​ច្ច​​របស់​​លោក​អ្នក និង​ខ្ញុំ​​គឺ​​ត្រូ​វស្ដា​ប់​​បង្គាប់​​នៅថ្ងៃ​នេះ ហើយទុក​អ​នាគត ​ឲ្យព្រះអង្គ​ជាអ្ន​កស​ម្រេច។   អ្នកនិពន្ធ​ទំ​នុក​ដំកើង​នេះ​​បាន​​មា​ន​​ប្រសាសន៍​ថា គ្រប់ទាំ​ង​ជំហាន​របស់​យើង​​សុទ្ធតែ​ “ត្រូវបាន​​ត​ម្រូវ​ដោយ​​ព្រះ​អម្ចាស់” (៣៧:២៣)។ អ្វីដែ​លយើ​ង​ត្រូវ​ការ​នៅថ្ងៃ​នេះ​ គឺកា​រ​ដឹក​នាំរ​បស់​ព្រះអ​ង្គសម្រាប់​ថ្ងៃនេះ​។ ការ​ណែនាំ​​សម្រាប់​ថ្ងៃស្អែ​ក​ គឺ​សម្រាប់​ឲ្យយើ​ងធ្វើ​តាម​ នៅថ្ងៃ​ស្អែក​។ លោក ចច មែកដូ-ណាល់ (George McDonald) មាន​ប្រសាសន៍​ថា “យើង​មិន​យល់អំ​ពី​ទំព័រ​បន្ទាប់​​នៃ​​សៀវភៅ​មេរៀន​​រប​ស់​​ព្រះ​ទេ​ យើងមើល​ឃើញតែ​​ទំព័រ​មួយ ​ដែ​ល​នៅ​ពីមុ​ខ​យើង​ប៉ុណ្ណោះ។ ហើយយើ​ង​ក៏មិ​ន​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​បើក​សន្លឹក​​បន្ទា​ប់​ដែរ ដរាប​ណាយើ​ង​មិន​ទាន់​បាន​រៀន​ចេះ​មេរៀន​នៃទំ​ព័​រ​នេះទេ​នោះ​”។

បើ​​សិន​ជាយើង​គិត​ថា បំណង​ព្រះហ​ឫទ័យ​របស់​ព្រះសំ​ខាន់​ចំពោះ​​យើ​ង ហើយ​ស្ដាប់​បង្គាប់​ពី​មួយថ្ងៃ​ទៅមួ​យថ្ងៃ​…

ជីវិត​ដែលបញ្ចេញពន្លឺ

យោង​តាម​សហ​ព័ន្ធ​​កីឡា​បាល់​​បោះ​​អន្តរ​ជាតិ​​បាន​ឲ្យដឹ​ង​ថា កីឡា​​បាល់​បោះ​​ គឺ​ជាកី​ឡាដែ​ល​មាន​ប្រជា​ប្រិយ​បំផុត​​លំដាប់​ថ្នាក់​ទីពីរក្នុង​​ពិ​ភ​ព​​លោក ដែលមា​ន​អ្នក​តាម​ដានទ​ស្សនាប្រ​មាណ ​៤៥០លាន​​នាក់ នៅក្នុ​ង​ប្រទេស​ទាំង​ឡាយ​​ជុំវិញ​ពិភព​លោក។ នៅ​ស​ហរដ្ឋ​​អាមេរិក ការ​ប្រកួត​​ប្រចាំ​ឆ្នាំ​​នៃ​សមាគមន៍​ជាតិអ​ត្ត​ពល​កម្ម ហៅកា​ត់​ថា NCAA នៅ​ក្នុង​ខែ​មិនា តែង​តែ​នាំ​មក​នូវ​ការ​ថ្លែង​រំឭក​អំពី​គ្រូប​ង្វឹក ឈ្មោះ ចន វូឌិន (John Wooden)។ ក្នុងអំ​ឡុង​ពេល​​ដែល​គាត់​​ធ្វើ​កា​រ នៅឯ​សាកល​វិទ្យា​ល័យ​​កាលីហ្វូ​ញ៉ា ក្រុង​ឡូស​អែនជើ​ឡេស (UCLA) អស់​រយៈពេ​ល២៧​ឆ្នាំ ក្រុម​របស់​គាត់ ទទួល​បាន​ជ័យ​ជម្នៈ​ជើង​ឯក​ថ្នាក់​ជាតិ​ចំនួន១០​​លើក ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ទោះបី​​លោក ចន វូឌិន បា​​នលា​​​ចា​​កលោក ​​ក្នុង​​ឆ្នាំ​​​២០១០​ហើយ​ក៏ដោ​យ ក៏​​គេ​នៅ​តែច​ង​​ចាំគា​ត់​ មិ​នគ្រា​ន់​តែដោយសា​រ​អ្វី​​ដែ​ល​​គាត់​​សម្រេច​បាន​​ប៉ុណ្ណោះ​ឡើយ តែក៏ដោ​យសា​រ​បុគ្គលិក​លក្ខ-ណៈ​របស់​គាត់​ផង​ដែរ​។

លោក វូឌិន បាន​រស់​​នៅ ដោយសេ​ចក្តី​ជំនឿជា​​គ្រីស្ទ​​បរិ​ស័ទ​ និង​មាន​ការ​ខ្វាយ​ខ្វល់​​ដ៏​ពិតត្រ​ង់ ចំពោះអ្ន​ក​ដទៃ​ ក្នុង​កន្លែង​ដែល​គេងុប​ងល់​នឹង​ការ​ឈ្នះចា​ញ់។ នៅក្នុ​ង​​សៀវ​ភៅ​​ជីវ​ប្រវត្តិ​​ផ្ទាល់​​ខ្លួន​​របស់​​គាត់ ដែល​មាន​ចំណងជើ​ងថា គេហៅខ្ញុំថា​គ្រូបង្វឹក គាត់​​បានស​រសេរ​ថា “ខ្ញុំតែ​ងតែព្យាយាម​​ពន្យល់​ឲ្យគេ​យល់ច្បា​ស់ថា​ កីឡា​​បាល់បោះ​​មិន​មែន​​​ជា​​អ្វី​ដែល​សំខាន់​​បំផុត​ទេ។ វា​គ្រាន់តែ​ជា​​ការ​សំខាន់​ដ៏​តូច​មួយ បើ​ប្រៀប​ធៀប​ទៅនឹ​ង​​ជីវិ​តទាំង​មូល​ដែល​​យើង​​រស់​​នៅ។ មាន​តែ​ជី​វិត​​មួយ​បែប​គត់ ​ដែល​​ពិ​ត​ជា​មានជ័​យជ​ម្នះពិ​តប្រាកដ​មែន ហើយ​នោះ​ជាជី​វិត​​ដែ​ល​បាន​ដាក់​សេចក្តី​ជំនឿ​ ក្នុង​ព្រះ​ហស្ត​​នៃ​​ព្រះ​អង្គស​ង្រ្គោះ។ បើ​យើងមិន​មាន​ជីវិត​បែ​បនេះទេ​ នោះយើ​ងគ្រា​ន់​តែជា​ អ្នក​រត់​ប្រណាំង​ក្នុងរ​ង្វង់ ដែល​ចេះ​តែ​រត់​គ្មាន​គោល​ដៅ​។”

លោក ចន វូឌិន បាន​ថ្វាយ​ព្រះកិត្តិនាម​ដល់​​ព្រះ ​ក្នុង​គ្រប់​ការ​ទាំង​អស់​​ដែ​ល​​គាត់​​បានធ្វើ​…

សេចក្តីមេត្តា​ករុណាដែល​មិនចេះផុតឡើយ

ខណៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​ខ្ញុំ​កំពុង​ដើរលេង ​កាត់តាម​អាកាសយាន្តដ្ឋាន ​​អូ ហ៊ែរ នៃ​ទីក្រុង​ឈិកាហ្គោ ខ្ញុំ​បាន​ចាប់​អារម្មណ៍​នឹង​មួក​​មួយ ​ដែល​មនុស្សម្នាក់​បាន​ពាក់   ខណៈពេ​ល​ដែល​គាត់​ប្រញាប់​ប្រញាល់​​ធ្វើ​​ដំណើរ ​កាត់​​ទីលាន​​ក្នុង​អាកាស​យាន្ត​ដ្ឋាន។   អ្វី​​ដែល​​ទាក់​ទាញ​​ចំណាប់​​អា​រម្មណ៍ ​​រប​ស់ខ្ញុំ​​នោះ​ គឺពា​ក្យ​​ពីរ​បីម៉ា​ត់ ​ ដែ​លគេ​​ស​រសេរ​​នៅ​​លើមួ​ក​នោះថា​ : “ចូរ​បដិ​សេ​​ធអ្វី​​ៗ​​គ្រប់​យ៉ាង​”។ ពេលនោះ​ខ្ញុំឆ្ង​ល់ ​ថា​​​ពាក្យ​នោះ មាន​ន័យ​​ដូ​ច​ម្ដេច។ តើយើ​ងត្រូ​វប​ដិសេធ​មិនទ​ទួលកំ​ហុសរបស់យើ​ងឬ​? ឬ​​ក៏​បដិសេធ​​មិន​ព្រ​មទ​ទួលភា​ពសប្បាយ​រីក​រាយ និងភា​ពស្ដុ​កស្ដ​ម្ភ​​ក្នុង​ជីវិ​ត​នេះ? ខ្ញុំក៏​អេះ​ក្បាល ទាំងឆ្ង​ល់អំ​ពី​អាថ៌កំបាំង​​នៃ​ពាក្យ​​ដ៏​សាមញ្ញ​នោះ ដែល​គេបា​នសរ​សេរ​ថា “ចូរ​បដិសេ​ធ​អ្វី​​​ៗ​​គ្រប់​យ៉ាង”។

មាន​ពេល​មួយ សិស្ស​​​​របស់​​ព្រះ​យេស៊ូវ​ម្នាក់ គឺ​លោក​ស៊ីម៉ូន-ពេត្រុស ក៏​បាន​ធ្វើ​​កា​រ​​បដិសេធ​ន៍​។ ពេល​គាត់​កំពុង​ស្ថិត​ក្នុង​​ស្ថាន​ភាព​​​ដ៏គ្រោះ​ថ្នាក់ គាត់​​បាន​​បដិសេធ​​បី​ដង ថាមិ​ន​​ដែល​​ស្គាល់​​ព្រះ​យេស៊ូវ​ទេ!(លូកា ២២:៥៧,៥៨,៦០)។ ការ​ដែល​គាត់​បាន​បដិសេធ​​ព្រះ​យេស៊ូវ ដោយសារ​ការ​​ភ័យ​​ខ្លាច​នោះ បាន​បណ្ដាល​​ឲ្យ​គាត់​ប្រកាន់​ទោស​ខ្លួន​ឯង និង​មាន​ការ​ឈឺ​ចាប់​ណាស់ ហើយ​ដោយ​ព្រោះ​​តែ​កំហុស​​ខាង​ព្រលឹង​​វិញ្ញាណ​​នេះ គាត់​ក៏​​បា​ន​ចេញ​ទៅ​ក្រៅ ហើយ​ទួញ​យំ​ម្នាក់​ឯង(ខ.៦២)។ ប៉ុន្តែ​​ការ​​បដិសេធន៍​​ដែល​ពេត្រុស​មាន​ចំពោះ​ព្រះយេ​ស៊ូវ ក៏​ដូច​ជា​​ការ​បដិសេធន៍​​ខាង​ឯ​​ព្រលឹង​វិញ្ញាណ​របស់​យើង មិន​អាច​កាត់​បន្ថយ​​សេចក្តី​មេត្តា​​ករុណា​​របស់​ព្រះឡើ​យ។ លោក​ហោរា​យេរេមា​ បាន​សរសេរ​​ថា “ដោយ​សារ​​សេចក្តី​​សប្បុ​រស​នៃ​​ព្រះ​យេហូវ៉ា នោះ​​យើង​​​​មិ​ន​បាន​សូន្យ​​បាត់​​អស់​រលីង​​ឡើយ ពីព្រោះ​សេចក្ដី​​មេត្តា​​ករុណា​​របស់​ទ្រង់​ នោះ​​មិ​ន​ចេះ​​ផុត​​ឡើយ​។ សេចក្តី​ទាំង​នោះ ចេះ​តែ​​ថ្មីឡើ​ង​​រា​ល់តែ​ព្រឹក​​​ជា​និច្ច សេចក្ដី​ស្មោះត្រង់​​របស់​​ទ្រ​ង់​​​ធំ​ណាស់”(បរិទេវ ៣:២២-២៣)។ យើង​អាច​សង្ឃឹម​ជា​និច្ច​ថា សូម្បី​តែ​​នៅ​ពេល​​ដែ​ល​យើង​​បរា​ជ័យ​ក៏​ដោយ ក៏​​ព្រះ​ដ៏​ស្មោះ​ត្រង់​​នៃ​យើង ​នៅ​តែ​​យាង​មក​រក​យើង​ ដោយ​​សេចក្តី​មេត្តា និង​ក្តី​អាណិត…

ឳពុក​ដែលមានគំរូល្អ

នៅ​ពេល​ខ្ញុំ​​គិត​​អំពី​ឳពុក​​របស់​​ខ្ញុំ ខ្ញុំគិ​តដ​ល់ពា​ក្យមួ​យ​ឃ្លា ដែល​ពោល​ថា “គាត់​​មិ​នបា​ន​​ប្រា​ប់​​ខ្ញុំ​ ថា​ត្រូវ​រស់​​នៅ​​របៀប​ណា​​នោះទេ​ គឺ​គាត់​បាន​​រស់​នៅជា​គំរូ ​ឲ្យ​ខ្ញុំ​មើល​​​របៀប​​ដែល​គាត់​​រ​ស់​​នៅវិញ​”។ ក្នុង​អំឡុង​​ពេល​​ខ្ញុំ​ធំ​ពេញ​វ័យ ខ្ញុំ​បា​នស​ង្កេត​មើល​ឳពុក​​របស់​​ខ្ញុំ ​ដើរ​​ជា​មួយ​​ព្រះ។ គាត់​​បាន​​ចូ​ល​រួម​​​ក្នុងកម្ម​វិ​ធីថ្វា​យ​​បង្គំ​ ​ពេល​ព្រឹក​​នៅ​​ព្រះវិហារ បាន​បង្រៀន​​​​ព្រះ​គម្ពីរ ដល់​​មនុស្ស​ពេញវ័​យ បាន​ជួយ​រាប់​​ប្រាក់ដង្វា​យ ហើយ​​បា​ន​បម្រើ​​ការ​ជា​​ចាស់​ទុំម្នា​ក់។ នៅ​​ក្រៅ​​ព្រះវិហារ គាត់​បាន​និយាយ​ការពារ​ដំណឹងល្អ​ ដោយ​ចិត្ត​ស្មោះត្រ​ង់ និង​អា​ន​​​ព្រះ​គម្ពីរ​។ ខ្ញុំ​​បាន​​ឃើញគាត់​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​​ព្រះអម្ចាស់​ តាម​រយៈកា​រ​ប្រព្រឹត្ត​របស់​គាត់។

ស្ដេច​អេសា​ ​ជា​ស្ដេច​យូដា ដែល​បាន​ធ្វើ​​​ជាគំរូនៃ​ការ​គោរពប្រតិ​​បត្តិ​ព្រះ​ក្នុង​ការ​រស់​នៅ(២របាក្សត្រ ១៤:២)។ ទ្រង់​​បានរំលំ​ចោល​​អស់​ទាំ​ងរូប​ព្រះ​​ចេញ​ពី​នគរ​​របស់​ទ្រង់ ក៏​បាន​ស្អាង​អាស​នា​​​នៃ​ព្រះអម្ចាស់​​ឡើង​វិញ ហើយ​​បាន​ដឹក​នាំ​រា​ស្រ្ត​​រប​ស់​ទ្រង់​ ​ឲ្យតាំង​សេ​ចក្ដី​​សញ្ញា​​​ជាមួ​យ​ព្រះ​(១៥:៨-១២)។ បុត្រា​​របស់​ទ្រ​ង់ គឺ​ស្តេចយ៉ូ​សាផា​ត​ បាន​បន្ត​កេរ​ដំណែល​​នេះ ដោយ​ស្វែង​រក“​ព្រះ​នៃ​​ពួក​ព្ធ​យុកោ​​ទ្រង់​ ហើយ​ប្រព្រឹត្ត​​តាម​បញ្ញត្ត​​របស់​ព្រះអង្គ​”(១៧:៤)។ យ៉ូសាផាត​​បាន​បំបា​ត់​​អស់ទាំ​ងការ​ថ្វាយ​បង្គំរូ​បព្រះ​ ចេញពី​ទឹក​ដីរ​បស់​ទ្រង់(ខ.៦) ហើយ​ចាត់​ពួ​ក​​សង្ឃ និង​ពួក​លេវី​​ឲ្យ​ទៅ​ប​ង្រៀន​​ក្រឹត្យ​​វិន័យ​​រប​ស់​ព្រះ​ នៅ​គ្រប់​​អស់​ទាំងទីក្រុង​​នៃ​ស្រុកយូ​ដា(ខ.៧-៩)។

ការដឹកនាំ​រប​ស់ស្តេ​ចយ៉ូ​សាផាត​ មានល​ក្ខណៈមិន​ខុស​ពីកា​រដឹ​កនាំរ​ប​ស់​​​​​​បិតា​ទ្រ​ង់ឡើយ ដោយ​ទ្រង់​​បានយ​ក​គំរូ​តាម​ព្រះបិ​តាយ៉ាង​ស្មោះ​ត្រង់​ ក្នុង​ការ​គោរព​ប្រតិបត្តិ​ព្រះ​។ ប៉ុន្តែ ដែល​សំខាន់​លើស​ពី​នេះ​ទៅទៀ​ត​នោះ គឺស្ដេ​ច​យ៉ូសាផាត​​មាន​ “ចិត្តអរ​សប្បាយ​​ក្នុងអ​ស់​ទាំងផ្លូវ​​នៃ​ព្រះអម្ចាស់”(ខ​.៦)។ ថ្ងៃ​នេះ បើសិ​ន​ជា​​លោក​អ្នក​ចង់​បាន​ឳពុក​​ជា​គំរូ នោះសូម​​​នឹក​ចាំ​ពី​​ព្រះ​វរ​បិតា​​នៃ​អ្នក​​ដែល​គង់​នៅ​ស្ថាន​សួគ៌ ហើយ​តាំង​ចិត្តអ​រសប្បាយ​​ក្នុង​​គ្រប់​ទាំង​ផ្លូវ​​រប​ស់​ព្រះ​អង្គ​ចុះ។—Jennifer Benson Schuldt

 

អំណាចដែលមានគុណប្រយោជន៍

កីឡា​ប្រដាល់ និង​ការ​ប្រកួត​កម្លាំង សុទ្ធ​តែមា​នល​ក្ខណៈ​ពិសេស​​ដូចគ្នា។​ ក្នុងព្រឹត្តិកា​រណ៍នៃ​កា​រប្រកួត កីឡា​ករ​នីមួយៗ​ បាន​បញ្ចេញសមត្ថ​ភាព​រៀង​ៗ​ខ្លួន ក្នុង​គោលបំ​ណង​ដើម្បីប​ង្ហាញថា​ នរណាមា​នកម្លាំង​ខ្លាំង​ជាង​គេ។ វាមិ​នខុ​សពី​ការ​​ប្រកួត​កាច់ដៃ​ឡើ​យ គេ​ប្រកួត​គ្នា ដើម្បី​ឲ្យដឹ​ង​ថា នរណាមា​ន​កម្លាំង​ដៃ​ខ្លាំង​ជាង​គេ។

យ៉ាងណា​មិញ​ លក្ខណៈពិ​សេ​ស​របស់​ព្រះ គឺជា​កា​រ​ដែល​ព្រះអង្គ​មាន​អំណាច​គ្រប់​ចេស្តា។ ប៉ុន្តែ តើ​​ព្រះ​អង្គ​បង្ហាញ​​កម្លាំង​​របស់​​ព្រះអ​ង្គ​ ដោយ​​របៀប​​ណា? ព្រះ​អង្គ​​មិ​ន​បង្ហាញ​ចេស្តារ​បស់ព្រះ​​អង្គ ​ដោយ​រៀប​ចំ​ហ្វូង​ផ្កាយ​កាឡាក់​ស៊ីឡើ​ង​វិញ ​នៅ​​ចំ​​ពោះ​មុខ​​យើង ឬ​ដោយ​ផ្លាស់ប្ដូរពណ៌របស់​ព្រះអាទិត្យ​មួយ​ពព្រិច​ភ្នែក ឬក៏​ធ្វើ​​ឲ្យ​ផ្លេក​​បន្ទោរ​បញ្ចេញ​ពន្លឺ​នៅ​នឹង​មួយក​ន្លែង​ឡើយ។ ផ្ទុយ​ទៅវិ​ញ ​ព្រះ​​ដែលមាន​ក្តីស្រ​ឡាញ់ និង​ក្តី​អាណិត​ចំពោ​មនុស្សដែ​ល​ត្រូវ​ការ​ជំនួយ ដូច​ជាយើ​ង ព្រះ​អង្គ​​បា​នស​ម្រេច​ព្រះទ័យ “ដើម្បីនឹ​ង​សំ​ដែង​​​ព្រះ​ចេស្ដា ​ជួយ​​ដល់​អ​ស់​អ្ន​ក​ណា​​ដែល​​មាន​ចិត្ត​ស្មោះត្រ​ង់​​ចំពោះទ្រង់​វិញ”(២របាក្សត្រ ១៦:៩)។

ព្រះ​គម្ពីរ​ទាំងមូ​ល បាន​កត់​ទុក​ជា​ច្រើនដង អំពី​ការ​ដែល​ព្រះអង្គ​បាន​បង្ហាញ​ព្រះ​ចេស្តារ តាមរ​បៀប​ដូចនេះ​ ដែលរាប់​ចា​ប់តាំ​ង​​ពី​ការ​ដែល​ព្រះអ​ង្គញែ​ក​សមុទ្រ​ក្រហម ​ការ​​​ប្រ​ទា​ន​​នំម៉ាណា​ ដោយការ​អស្ចារ្យ​ក្នុង​វាល​រហោ​ស្ថាន ការចាប់​កំណើត​​ដ៏​​អស្ចារ្យ​​​ពី​ស្រ្តី​​ព្រហ្មចារី រហូតដ​ល់កា​រ​មាន​ព្រះ​ជន្ម​ឡើង​វិញ។ ក្នុង​ការអ​ស្ចារ្យទាំ​ងអ​ស់​នេះ   ព្រះ​ដ៏​​មា​ន​គ្រប់ព្រះ​ចេស្ដា​នៃ​​​យើង​ ទ្រង់បា​នស​ម្រេច​ព្រះទ័យ សម្តែង​​​ព្រះចេ​ស្ដា​រ​បស់​ទ្រង់ ដើម្បីប្រ​ទាន​​ពរ ថែរក្សា និងកា​រពារ​រាស្រ្ត​​របស់​ទ្រង់ ដោយសេ​ចក្តី​ស្រឡាញ់។

ចូរ​យើង​ទុក​ចិត្ត​ថា ព្រះអង្គ​មាន​ព្រះហឫ​ទ័យ​រីក​រាយ ​ក្នុង​ការ​បង្ហាញ​ព្រះចេ​ស្ដា​ររប​ស់ព្រះ​អង្គ​ ពេល​យើង​ជួប​ការ​ពិបាកក្នុ​ងជី​វិត។ ហើយ​​នៅ​ពេល​​ដែល​ព្រះអង្គសំ​ដែងព្រះ​ចេស្ដា​ ដើម្បី​ជួយ​យើង​ហើយ នោះ​ចូរ​​យើ​ង​កុំ​ភ្លេចថ្វាយ​សិរីល្អ​​ដល់​​ព្រះអង្គ​ឡើយ!–Joe Stowell

សុទ្ធតែដើម្បីសេចក្តីស្រឡាញ់

មានពេលមួយ ខ្ញុំបានឃើញផ្លាកមួយ នៅពីមុខព្រះវិហារ ដែលមានសរសេរអក្សរមួយឃ្លា ដែលហាក់ដូចជាពាក្យស្លោកដ៏អស្ចារ្យមួយ សម្រាប់ការទំនាក់ទំនង។ ពាក្យស្លោកនោះចែងថា ចូរទទួលសេចក្តីស្រឡាញ់ ចូរផ្ដល់ឲ្យនូវសេចក្តីស្រឡាញ់ ចូរធ្វើដូចនេះសារឡើងវិញទៀត។

សេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត ដែលយើងទទូល ជាសេចក្ដីស្រឡាញ់របស់ព្រះ។ ព្រះអង្គស្រឡាញ់យើងខ្លាំងណាស់ បានជាព្រះអង្គប្រទានព្រះរាជបុត្រាទ្រង់   ព្រះនាមយេស៊ូវ ឲ្យយាងមកចាប់កំណើត សុគត ហើយមានព្រះជន្មឡើងវិញ ដើម្បីលោះបាបយើង(១យ៉ូហាន ៤:៩)។ យើងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ នៅពេលដែលយើងទទួលព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ និងជាព្រះអម្ចាស់របស់យើង។ “អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ”(យ៉ូហាន ១:១២)។

បន្ទាប់ពីយើងបានពិសោធ នូវក្តីស្រឡាញ់របស់ព្រះហើយ នោះយើងអាចរៀនផ្ដល់ឲ្យនូវ សេចក្តីស្រឡាញ់។ “យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ”(១យ៉ូហាន ៤:៧)។

សេចក្តីស្រឡាញ់របស់ព្រះ ជួយជំរុញឲ្យយើងអាចស្រឡាញ់ ដល់បងប្អូនប្រុសស្រីរបស់យើងក្នុងព្រះគ្រីស្ទ។ យើងបង្រៀន លើកទឹកចិត្ត ហើយស្តីបន្ទោស។ យើងយំសោក ហើយក៏អរសប្បាយ។ សេចក្ដីស្រឡាញ់ដែលយើងផ្ដល់ឲ្យ មានភាពទន់ភ្លន់ ហើយរឹងមាំ និងជួយទំនុកបំរុង។ ព្រះយេស៊ូវថែមទាំងបានបង្រៀនយើង ឲ្យស្រឡាញ់ដល់ខ្មាំងសត្រូវរបស់យើងទៀតផង គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ”(ម៉ាថាយ ៥:៤៤)។ ការផ្ដល់ឲ្យក្តីស្រឡាញ់ដល់អ្នកឯទៀត អាចជាការលំបាក ក្នុងស្ថានភាពខ្លះ ប៉ុន្តែ យើងនៅតែអាចធ្វើទៅបាន ដោយព្រោះតែព្រះទ្រង់បានប្រទានក្តីស្រឡាញ់ដល់យើងជាមុនរួចហើយ។…

អំណាចនៃការលើកទឹកចិត្ត

នៅ​ក្នុង​អំឡុ​ងពេល​​នៃ​ការ​សិក្សាស្រា​វជ្រាវ​ថ្មី​ៗនេះ គេ​បាន​សម្ភាស​និយោជិក​ប្រមាណ​​ជា ២​សែន​នាក់ ដើម្បី​​ស្វែ​ង​យល់ អំពី​ចំណុច​ខ្វះខាត ដែល​ពួក​គេត្រូ​វការ ដើម្បី​ធ្វើ​ការ​ងារ​ឲ្យ​កាន់​តែមា​នប្រ​សិទ្ធិ​ភាព​។ ការ​សិក្សា​​នោះ​​​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ការ​​ឲ្យ​​ត​ម្លៃ និងកា​រ​លើកទឹក​ចិត្ត​គឺ​ជាអ្វី​​​ដែល​​ពួ​កគេ​ច​ង់​​បាន​​បំផុត​ ពី​​ថ្នាក់​​លើ​​របស់​​ពួក​គេ។ ការស្រា​វ​ជា្រវ​នេះ​​បញ្ជាក់​​ថា ការ​​លើក​ទឹក​ចិត្ត​​​គឺ​ជា​​តម្រូវ​ការ​មូល​ដ្ឋាន​របស់​​មនុស្ស។

លោក​សាវ័ក​ប៉ុល​​ហា​ក់​​ដូច​ជា​​បាន​យល់​ច្បា​ស់ថា​ ​នេះក៏​ជា​តម្រូវកា​រ​​ជា​​មូល​ដ្ឋាន​​របស់​ពួក​ជំ​នុំ​ នៅឯក្រុ​ងកូរិនថូ​ស​ផ​ងដែ​រ ដូច្នេះ​ហើយ មុន​​ពេ​ល​​ដែល​​​គាត់​ប្រៀនប្រ​ដៅពួក​គេ ដោយ​ភាព​ម៉ឺង​ម៉ាត់ គាត់​​បាន​និយាយ​លើក​ទឹក​ចិត្ត ​ជាមុ​នសិ​ន។ ក្នុងនា​ម​​ជា​អ្នក​​ដឹ​ក​នាំ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​​រ​បស់​​​ពួកគេ លោក​ប៉ុល​បាន​ចាប់​ផ្តើម​សរសេរ​សំបុត្រ​​ទៅកា​ន់​ពួក​គេ​ ដោ​យនិយាយ​អរ​ព្រះគុណដ​ល់​​ព្រះ​ ដោយ​ព្រោះ​​ព្រះ​គុណ​​ ​ដែល​​បាន​ប្រទាន​​មក​​ ក្នុង​ជីវិត​​របស់​​ពួ​កគេ​។

កាលពី​ដើ​ម​ពួក​គេបា​ន​នៅដា​ច់ឆ្ងា​យ​​​ពី​ព្រះ ប៉ុន្តែ ​ឥឡូវនេះ​ ពួកគេ​គឺ​ជា​​អ្ន​ក​​ជឿ ដែល​​មាន​ចំណែក​នៅក្នុង​ព្រះ​គុណ​​របស់​ទ្រង់ ដោយសា​រ​​ការ​សុគត និងកា​ររ​ស់​​ឡើ​ងវិ​ញនៃ​អ​ង្គ​​ព្រះយេ​ស៊ូវ​​គ្រីស្ទ។ ពួក​គេបា​ន​នៅ​ជាប់​ព្រះយេ​ស៊ូវ​ហើយ ដូចនេះ​ ពួក​គេទ​ទួល​​បាន​​ជីវិត​​ខាងឯ​​ព្រលឹង​វិញ្ញាណ ពីព្រះ​អង្គ​ម​ក ហើយ​ផល​ផ្លែ​​​នៃសេ​ចក្តី​ប្រកប​នេះ​ ជា​ការ​ចម្រើន​ឡើង​ខាង​ឯ​ព្រលឹង​​វិញ្ញាណ​ នៅក្នុ​ង​ការគោរព​ប្រតិប​ត្តិ​​ដល់​​ព្រះ(១កូរិនថូស ១:៤-៧)។ លោក​សាវ័កប៉ុ​ល​​បាន​អរព្រះ​គុ​ណដល់​​ព្រះជា​ប់ជា​​និ​ច្ច ដោយ​​ព្រោះ​​ទ្រង់​​បាន​ធ្វើ​​ការ​នៅក្នុ​ង​ជីវិត​​របស់​​ពួ​ក​អ្នក​ជឿ​​ នៅ​​ក្រុង​កូរិន​ថូស។ ខ្ញុំ​អា​ច​​ស្រមៃឃើ​ញថា​ ពួក​គេ​អាច​រង​ទ្រាំ​​នូវ​ការរិះ​​​គន់​ធ្ងន់​​​ៗ​​​​ពី​​លោក​ប៉ុល​​​បាន គឺ​ដោយ​ព្រោះ​​តែ​​ពា​ក្យលើ​កទឹ​កចិ​ត្ត​ដ៏ស្រទន់រ​បស់​​គាត់​។

នៅ​ពេល​​យើ​ងឃើញ​​គេកំ​ពុង​ស្ដាប់​​បង្គា​ប់​ព្រះ នោះ​សូម​​ចំណាយ​ពេលលើ​ក​ទឹក​ចិត្ត​​ពួក​គេ ហើយអ​រ​ព្រះគុ​ណ​​ដល់​ព្រះ​ សម្រាប់​​ការ​​​ដែល​​ទ្រង់​​កំពុ​ង​ធ្វើ​​តាមរ​យៈ​ពួ​កគេ​។-Marvin Williams

ក្នុងពេលម៉ោងនេះ

មាន​មនុស្ស​ជាច្រើ​ន បា​នស្គា​ល់សម្លេង​រោទ៍​ដ៏​ពិរោះ​អស្ចារ្យ​នៃ​នាឡិកា​​ធំ​របស់​សង្កាត់​វេសមីន​ស្ទ័រ ក្នុង​ទីក្រុង​ឡុងដ៍ ដែលគេ​បា​នហៅនាឡិកា​យក្ស​នោះថា​ ប៊ីក ប៊ែន។ តា​មកា​រពិ​ត អ្ន​ក​ខ្លះ​​ក៏​​មា​ន​នាឡិកា​​នៅ​​ក្នុង​ផ្ទះ​ ដែល​បន្លឺ​​សម្លេង​រោទ៍​តាមម៉ោង ដូច​នាឡិការ​ប៊ីក ប៊ែន​ផង​ដែរ។ ជា​យូរ​មកហើយ គេយ​ល់ថា​ សម្លេងរ៉ោ​ទ៍របស់​នាឡិកា​ធំមួយនោះ​ ត្រូវ​បាន​ដក​​ស្រង់​ចេញ​ពីទំ​នុក​ភ្លេងនៃប​ទដែ​ល​មានចំណងជើ​ងថា​ ព្រះមែស៊ី​ ដែល​លោក​ហេន​ដេល(Han​del)បាន​និពន្ធ។ ហើយទំ​នុក​ច្រៀង​ ដែលគេ​បា​នឆ្លាក់ជាប់ នៅ​ក្នុង​បន្ទប់រ​បស់នាឡិកា​ ប៊ីក បែន មាន​អត្ថ​ន័យ​ពិសេស ដែល​និយាយ​ទាក់​ទង​នឹងពេល​វេលា យ៉ាង​ដូច​នេះថា​ :

ក្នុង​​ពេ​ល​​ម៉ោង​នេះ

សូម​ព្រះអ​ង្គ ដឹកនាំ​ទូល​បង្គំ

ហើយ​សូម​អំណាច​ចេស្តាព្រះ​អង្គ​​ជួយ

កុំ​ឲ្យមា​នជើ​ងណា​មួ​យរអិល​ដួល​ឡើយ។

ទំនុក​ច្រៀង​នេះ​ជា​​ការរំ​ឭក​ដ៏ល្អមួ​យ​ ដើម្បី​ឲ្យយើ​ង​នឹក​ចាំថា ​យើង​ត្រូវ​ការ​ការ​ដឹក​នាំ​រប​ស់​ព្រះជា​និ​ច្ច។ ស្ដេ​ច​ដាវីឌ​​បា​ន​ជ្រាប​​ថា ទ្រង់​ត្រូវ​ការ​​​កា​រ​​ដឹ​ក​នាំជា​ដ​រាបរា​ល់ថ្ងៃ​ ខណៈ​​ដែ​ល​​ទ្រង់​​ត្រូវ​ប្រឈម​មុខ​​នឹ​ង​ការលំបា​ក​​​នៅក្នុ​ង​ជី​វិត។ ក្នុងក​ណ្ឌគ​ម្ពីរ ទំនុក​ដំកើង​​ជំពូក ២៥ ទ្រង់​​មាន​​បន្ទូ​លថា​ “សូម​នាំ ហើយប​ង្រៀនទូ​ល​បង្គំ ក្នុង​សេចក្តី​ពិត​​រ​ប​ស់ទ្រង់​ផង ដ្បិត​ទ្រង់​ជា​ព្រះដ៏ជួ​យស​ង្រ្គោះ​ទូល​បង្គំ ទូល​បង្គំស​ង្ឃឹម​​ដ​ល់ទ្រ​ង់ដរាបរា​ល់​​ថ្ងៃ​(ខ.៥)។ សេ្តចដាវីឌ​ចង់​​​ធ្វើជា​​​អ្នក​ដើរ​តាម​​ព្រះ ដែល​ចំហរ​ចិត្ត​ទទួល​ការប​ង្រៀន ដូចនេះ​ ទ្រង់ក៏បា​ន​មើល​ទៅ​​ព្រះ​ដ៏​ជួយ​ស​ង្រ្គោះរ​ប​ស់ទ្រ​ង់ ដើម្បី​ឲ្យ​ព្រះអ​ង្គដឹ​កនាំ​។ ទ្រង់មា​នបំណង​ចង់ពឹ​ង​ផ្អែក​លើ​​ព្រះ ដោយ​សេចក្តី​​ជំនឿ ពេញ​មួយ​ថ្ងៃ។

សូម​យើង​មា​ន​បំណ​ងចិ​ត្ត​ដូ​ចនេះ​ផ​ងដែ​រ។ ជា​ញឹក​ញាប់ យើង​ចាប់​ផ្ដើ​ម​​​ថ្ងៃថ្មី​​​រ​បស់​យើង ​ ដោយ​ការទូ​ល​សូម​​ជំនួយ​​មកពី​ព្រះ​ ប៉ុន្តែ​…

ចាំងបំភ្លឺស្បៃរាត្រី

នា​ពេល​ល្ងាច​ដ៏ស្រ​ទន់​មួយ ក្នុង​រដូវស្លឹក​ឈើ​ជ្រុះ នៅ​ពេល​ផ្ទៃមេ​ឃ​ងងឹត ហើយ​ព្រះ​ច័ន្ទ​​ពេ​ញ​វង់​កំពុង​បញ្ចេញ​រស្មី មនុស្ស​រាប់​ពាន់នាក់ នៅ​ឯទីក្រុង​ហ្គ្រែន រេភីត ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ ​បាន​​ប្រ​មូ​ល​ផ្ដុំ​គ្នា​​​តាម​មាត់​ទន្លេ ដើម្បី​អុច​គោម​បង្ហោះ។ ពួក​គេ​បាន​​បង្ហោះ​​​គោ​ម​ទៅលើ​មេឃ​ងងឹត ហើយនាំ​គ្នា​គយ​គន់​ពន្លឺ​ភ្លើងគោម​ហោះឡើង​ ទៅ​​ចូ​លរួម​​នឹ​ងដួង​ច័ន្ទ នៅ​ក្នុ​​ង​ការ​បញ្ចេញ​​សម្រស់​ ដែល​បាន​ធ្វើ​ឲ្យ​ផ្ទៃមេ​ឃនា​ពេ​ល​​រាត្រី ប្រែក្លា​យ​ទៅជា​ស្នាដៃ​សិល្បៈដែល​បញ្ចេញ​ពន្លឺ​ភ្លឺផ្លេក។

ពេល​ខ្ញុំ​​បា​នមើល​រូ​បថតដែ​លបា​ន​ផ្តិត​យក​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល​នៃ​ព្រឹត្តិ​ការណ៍​យប់​នោះ ខ្ញុំ​មាន​ការ​សោក​ស្ដាយ ដែល​ពេលនោះ​ខ្ញុំ​មិន​បាន​នៅ​ក្នុង​ក្រុង ដើម្បីទ​ស្សនា​ព្រឹត្តិ​ការណ៍​នោះ ដោយផ្ទា​ល់ភ្នែ​ក។ ប៉ុន្តែ ពីរ​បីថ្ងៃ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា​ ​អ្វី​​ដែល​​បាន​​កើ​តឡើងនៅទី​នោះ ប្រៀប​បាន​នឹង​និមិត្ត​រូប​នៃស​ន្និសិ​ត​​មួយដែល​ខ្ញុំចូ​លរួ​ម ​នៅ​ឯ​ទីក្រុង​ញូយ៉​ក។ មានម​នុស្ស​​ជាង ១​ពាន់​នាក់ មក​ពី​​ទីក្រុ​ង​​ចំនួន​១០០ នៅទូ​ទាំង​ពិភព​លោក បាន​មកជួ​ប​ជុំគ្នា​​នៅទីនោះ​ ដើម្បីរៀប​ចំផែ​ន​ការ​បង្កើត “ស្នាដៃ​សិល្បៈ​​មួ​យ” ស្ដី​អំពី​​របៀប​បំភ្លឺ​ទីងងឹត​​​​​នៅ​ឯ​ទីក្រុង​​រប​ស់ពួ​ក​គេ តាម​រយៈ​ការ​ដាំពួ​កជំ​នុំ និងកា​រ​ឈោង​ចាប់​មនុស្ស​​រា​ប់ពា​ន់នា​ក់​ ដោយ​ដំណឹង​ល្អ​​នៃ​ព្រះ​គ្រីស្ទ ដែល​ជា​​ពន្លឺស​ម្រាប់​លោកីយ៍។

ក្នុង​គ្រា​សញ្ញា​ចាស់ លោក​ហោរា​ដានី​យ៉ែល បាន​កត់​ត្រា​អំពី​​សម័​យមួយ ដែល​ពួក​អ្នក​​ដែល​ទាញ​នាំ​ម​នុស្ស​ជា​ច្រើន​​ឲ្យងា​ក​មក​រក​​​ព្រះ​អម្ចាស់ នឹង​បាន​ភ្លឺ​ដូច​ជា​អស់ទាំ​ងផ្កា​យ​ នៅជា​ដរាប​តទៅ(ដានីយ៉ែល ១២:៣)។ យើង​​​​​សុទ្ធ​តែ​អា​ចចូ​ល​រួម​​​​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏អ​ស្ចារ្យ​នោះ​។ នៅពេ​លយើ​ងប​ញ្ចេញ​ពន្លឺ​នៃ​ព្រះគ្រី​ស្ទ នៅក្នុង​ទីង​ងឹត ដែ​ល​​យើង​រស់​នៅ និង​ធ្វើ​ការ​ នោះ​ព្រះ​អង្គ​នឹង​បំភ្លឺពេ​ល​រាត្រី ដោយ​ពន្លឺ​នៃ​អស់​ទាំង​ផ្កាយ​​ដែល​មិន​ចេះរ​លត់​ឡើយ។—Julie Ackerman Link