Month: October 2015

ព្រះនេត្រនៃសេចក្តីស្រឡាញ់

មានមនុស្សជាច្រើន   ដែលបានចូលរួមទស្សនាការសម្តែងរបស់លោក ម៉ាស សាឡិម(Marc Salem) នៅលើវេទិការ បាននាំគ្នាគិតថា គាត់អាចដឹងថា អ្នកដទៃកំពុងគិតអំពីអ្វី។ ប៉ុន្តែ គាត់មិនបានអះអាងថា គាត់មានសមត្ថភាពដូចនេះឡើយ។ គាត់ថា គាត់មិនមែនជាមនុស្សដែលមានភ្នែកទិព្វត្រចៀកទិព្វ ហើយក៏មិនមែនជាអ្នកមានវេទមន្តអ្វីដែរ តែគ្រាន់តែជាអ្នកពូកែសង្កេតមើលមនុស្សប៉ុណ្ណោះ។ គាត់បានប្រាប់អ្នកស្រីចេនីហ្វឺ មូលសិន(Jennifer Mulson) ដែលជាអ្នកនិពន្ធថា “សព្វថ្ងៃ យើងកំពុងរស់នៅក្នុងពិភពលោក ដែលមានវត្ថុភាគច្រើន យើងមើលមិនឃើញ ដោយសារយើងមិនចាប់អារម្មណ៍នឹងរបស់ទាំងនោះ … តែសម្រាប់ខ្ញុំវិញ ខ្ញុំងាយនឹងចាប់អារម្មណ៍ នឹងការអ្វីដែលមនុស្សបង្ហាញចេញមកខាងក្រៅ” (ដងស្រង់ពីការសែត ខូឡូរ៉ាដូ ស្រ្ពីង)។

កាលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ច ក្នុងលោកិយនេះ តើព្រះអង្គបានទតឃើញអ្វីខ្លះ នៅក្នុងចិត្តរបស់មនុស្ស ដែលព្រះអង្គបានជួប? មានពេលមួយ ព្រះអង្គបានជួបនឹងបុរសអ្នកមានដ៏ក្មេងវ័យម្នាក់ ដែលកំពុងស្វែងរកជីវិតអស់កល្បជានិច្ច ដូចដែលមានចែងក្នុងព្រះគម្ពីរដំណឹងល្អម៉ាថាយ ម៉ាកុស និងលូកា។ ព្រះគម្ពីរលូកា បានចែងជាលម្អិតអំពីរឿងនេះថា “ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់”(ម៉ាកុស ១០:២១)។   អ្នកខ្លះប្រហែលជាមើលមកយុវជនម្នាក់នេះ   ថាជាមនុស្សក្រអឺតក្រទម(ខ.១៩-២០) ខណៈពេលដែលអ្នកដទៃទៀតប្រហែលជាច្រណែននឹងទ្រព្យសម្បត្តិរបស់គាត់ តែព្រះយេស៊ូវបានទតមើលគាត់ ដោយសេចក្តីស្រឡាញ់។

ជាញឹកញាប់ យើងច្រើនតែផ្តោតទៅលើការដែលគាត់ដើរចេញពីព្រះយេស៊ូវទៅ ដោយទឹកមុខក្រៀមក្រំ និងការដែលគាត់ហាក់ដូចជាមិនព្រមប្រែចិត្តលះបង់ទ្រព្យសម្បត្តិ ដើម្បីដើរតាមព្រះយេស៊ូវ(ខ.២២)។   ពេលដែលពួកសាវ័កជជែកគ្នាឮៗ   អំពីការដែលបុរសអ្នកមាននោះ…

ជំពូកចុងក្រោយ

មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំម្នា​ក់​មាន​ទម្លាប់​អាន​​សៀវភៅ តាម​របៀប​ចម្លែក​ខុស​គេ។ ពេល​នាង​អា​នសៀវ​ភៅរឿ​ងប្រ​លោម​លោកបែ​បរ​ន្ធត់ នាង​ចូល​ចិត្ត​អានជំ​ពូក​ចុង​ក្រោយ​មុន​គេ​​។ នា​ងប្រា​ប់​ខ្ញុំ​ថា មូល​ហេតុ​ដែល​នាង​​មាន​ទម្លាប់​អាន​ដូច​នេះ​ គឺ​ដោយ​សារ​នាង “មិ​នចង់​មាន​ចិត្តថ​ប់​បារម្ភ នៅ​ក្នុង​ការ​អាន​”។   សម្រាប់​យើង​ដែល​ជាគ្រី​ស្ទ​បរិស័ទ​វិ​ញ   យើង​ប្រ​ហែល​ជា​មាន​ចិត្ត​ថប់​បារម្ភ អំពី​ហេតុ​ការណ៍​ដែល​​អាច​​កើ​ត​ឡើង​​ចំពោះ​​យើង នៅ​​ពេល​អនាគ​ត​ ប៉ុន្តែ ព្រះ​បាន​អនុញ្ញា​ត​ឲ្យ​យើង​ដឹង​ជាមុ​ន អំពី​ចុង​បញ្ចប់​នៃ​សាច់​រឿងនៃ​​ជីវិត​របស់​យើង ដូចនេះ យើងអាចមានសន្តិភាពក្នុងចិត្ត ពេលជួប​ភាព​ជ្រួល​ច្របល់ ហើយ​មាន​ចិត្ត​ស្ងប់ ពេល​ជួប​គ្រោះ​មហន្ត​រាយ។

ត្រង់ចំ​ណុច​នេះ ក្នុងប​ទគ​ម្ពីរ ភីលីព ៤:៥ សាវ័ក​ប៉ុល​បាន​ហៅ​អាកប្ប​កិរិយ៉ា​ដូច​នេះថា​ “សេចក្តី​សំឡូត”។ ពាក្យ​នេះត្រូ​វបាន​​ប្រើ​ក្នុង​បទ​គម្ពី​រនេះ សំដៅ​ទៅ​លើ “ការ​មាន​សន្តិ​ភាព​ក្នុង​ចិត្ត ពេល​ស្ថិត​ក្រោម​សំពាធ​អ្វី​មួយ” ដែល​ជា​ភាព​ស្ងប់​រម្ងាប់ និងជា​កម្លាំង​ដែល​យើង​ប្រើ ​ពេល​យើង​ជួប​ស្ថាន​ភាព​ដែលធ្វើ​ឲ្យមា​នកា​រ​ថប់​បារម្ភ   ក្នុង​ការ​រស់​នៅ។ នគរ​ទាំង​ឡាយ​អាច​រលំ​រលាយ មិត្ត​ភ័ក្រ​អាច​លែង​ទុក​ចិត្ត​គ្នា ពួក​ជំនុំ​អាចជួ​បកា​រ​បែប​បា​ក់ ទឹក​សមុទ្រ​អាច​ជន់​ជោរ​ឡើង ហើយ​ភ្នំ​ទាំង​ឡាយអា​ច​កក្រើក​រំពើក ប៉ុន្តែ យើង​នៅ​តែ​អាច​មាន​សន្តិ​ភាព​នៅ​ក្នុង​ចិត្ត។​ តើ​ធ្វើ​ដូ​ច​ម្តេច ឲ្យ​យើង​អាច​មាន​ចិត្ត​ស្ងប់​យ៉ាង​ដូច​នេះ​បាន?

យើង​អាច​មាន​ចិត្ត​ស្ងប់​យ៉ាងដូ​ច​នេះបា​ន ដោយ​នឹក​ចាំថា​ “ព្រះ​អម្ចាស់​ជិត​យាង​មក​ហើយ”(ភីលីព ៤:៥)។ ព្រះ​អម្ចាស់​នៃ​យើង​កំពុង​ឈរ​នៅ​ខាង​ក្រៅ ដោយ​ត្រៀម​ខ្លួ​នទំលា​យទ្វា​រ​​ចូល ហើយ​កែរ​ប្រែ​អ្វីៗ​​ឲ្យ​ត្រឹម​ត្រូវ​ឡើង​​វិញ។ ពេល​នោះ លោកិយ​នេះ និង​បញ្ហា​ទាំង​ឡាយ​ប្រែក្លាយ​ជានគរ​របស់​ព្រះ​អម្ចាស់​នៃ​យើង ហើយ “មនុស្ស​នឹង​ស្គាល់​ដល់​សិរីល្អ​នៃ​ព្រះយេហូវ៉ា នៅ​ពេញ​លើ​ផែនដី ដូច​ជា​ទឹក​ក៏​នៅ​ពេញ​សមុទ្រ​ដែរ”(ហេព្រើ ២:១៤)។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូ​លថា​…

ភាព​អស្ចារ្យ!

ពេល​ដែល​យន្ត​ហោះ ​ដែល​ខ្ញុំ​ធ្វើដំ​ណើរ​ចាប់​ផ្តើម​បន្ទាប​ខ្លួន ដើម្បី​ចុះច​ត អ្នក​បម្រើ​ក្នុង​យន្ត​ហោះ​បាន​អាន​ពត៌​មាន​ដ៏​វែង ដើម្បី​ជូន​ដំណឹង​ដល់​អ្នក​ដំណើរ​ទាំង​ឡាយ ​អំពីកា​រ​ធ្វើដំ​ណើរ​មក​ដល់​​គោល​ដៅ​នោះ​។​ ការ​អាន​របស់​នាងហាក់​ដូច​ជា​បង្ហាញ​ថា​ នាង​បាន​អាន​ពត៌​មាន​នោះ​​១​ពាន់ដង​​ហើយ នៅ​ថ្ងៃនោះ​ បាន​ជា​នាង​គ្មាន​អារម្មណ៍ ​ឬ​ចំណាប់​អារម្មណ៍ នៅ​ក្នុង​ការ​អាន​សោះ ខណៈ​ពេល​ដែល​នាង​កំពុង​​អាន​​ដោយ​សម្លឹង​ហឹម​ៗ អំពី​កា​រ​​ធ្វើ​ដំណើរ​ម​ក​​ដ​ល់​​រ​ប​ស់​​យើង​។   បន្ទាប់​មក   នាង​ក៏​បាន​ប្រើ​សម្លេងដែ​ល​ហ​ត់​នឿយ​ គ្មាន​​ទឹក​​ចិត្ត​ដដែល​នោះ ដើម្បី​បញ្ចប់​ការ​ជូន​ដំណឹង​នោះ​ថា   “សូម​ជូន​ពរ​លោក​លោក​ស្រី   ឲ្យ​មាន​ថ្ងៃ​ដ៏​អស្ចារ្យ”។ ការ​លើក​ដា​ក់ស​ម្លេង​រប​ស់នា​ង ផ្ទុយ​ពី​ពាក្យ​សម្តី​ដែល​​នាងនិយាយ។ នា​ង​​ប្រើ​ពាក្យ​ “អស្ចារ្យ” តែ​នាង​មិន​បាន​លើ​កដា​ក់​សម្លេង ឲ្យ​ត្រូ​វនឹ​ង​ពាក្យ​​ហ្នឹ​ងទេ។

ជួនកា​ល ខ្ញុំ​ក៏​ខ្លាច​យើង​មាន​ទំនាក់​ទំន​ងជា​មួ​យព្រះ ដោយ​អាកប្ប​កិរិយ៉ា​យ៉ាង​ដូច​នេះផ​ង​ដែរ ​គឺ​ទំនាក់​ទំនង​ជា​មួយ​ព្រះ ដើម្បីតែ​​បង្គ្រប់​កិច្ច ដោយ​ការ​ធុញ​ទ្រា​ន់ ដោយ​ការ​សោះអង្គើ​យ ឬ​ដោយ​មិន​មាន​ចំណាប់​អារម្មណ៍។ តាម​រយៈ​ព្រះគ្រីស្ទ យើង​មាន​អភ័យ​ឯក​សិទ្ធិ​ដ៏​អស្ចារ្យ ដែល​បាន​ក្លាយ​ជា​សមាជិក​របស់​គ្រួសារ​នៃ​ព្រះ​ដ៏​រស់ តែ​ជា​ញឹក​ញាប់ យើង​ហាក់​ដូ​ចជា​មិ​នបង្ហាញ​នូវ​អាកប្ប​កិរិយ៉ា ដែល​បញ្ជា​ក់​ថា អភ័យ​ឯកសិទ្ធិ​នោះ​ពិត​ជា​អស្ចារ្យ​ចំពោះ​យើង​មែន​ឡើយ​។

មាន​ពេល​មួយ លោក​យ៉ូប​បាន​ទូល​សួរ​ព្រះ អំពី​ទុក្ខវេ​ទ​នា​របស់​គាត់ ប៉ុន្តែ ពេល​ដែលព្រះអង្គ​​សួរ​គាត់​វិញ គាត់​​ក៏បា​ន​បន្ទាបខ្លួន ចំពោះភាព​អស្ចារ្យ​នៃ​ព្រះ​អាទិករ និង​ស្នា​ព្រះ​ហ​ស្ត​របស់​ព្រះអ​ង្គ។ លោក​យ៉ូប​តប​ទៅ​ព្រះអ​ង្គ​វិញ​ថា​ “តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​ដំរិះ​ ដោយ​ឥត​ប្រាជ្ញា​ដូច្នេះ គឺ​ទូលបង្គំ​នេះ​ឯង​បាន​ពោល​ពាក្យ ​ដែល​ទូលបង្គំ​មិន​បាន​យល់   ជា​សេចក្តី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ ដែល​ទូលបង្គំ​មិន​បាន​ស្គាល់​ឡើយ”(យ៉ូប ៤២:៣)។

ខ្ញុំច​ង់​ឲ្យ​ចិត្ត​របស់​ខ្ញុំ មាន​ពេញ​ដោយ​ការ​ស្ងើចស​រសើ​រ ចំ​ពោះ​ភាព​អស្ចារ្យ​របស់​ព្រះ។…

ការរង់ចាំព្រះអម្ចាស់

សព្វ​ថ្ងៃនេះ​ នៅក្នុ​ង​ការ​ទំនាក់ទំ​នង មាន​មធ្យោយ​បា​យ​បញ្ជូន​សារ​ដ៏​ឆាប់​រហ័ស​ជា​ច្រើន ប៉ុន្តែ ជា​ញឹក​ញាប់ យើង​មិន​ទទួល​បាន​នូវ​ការ​ឆ្លើយ​តប​មក​វិញ​ភ្លា​មៗ​ទេ​ បាន​ជាជួ​ន​កាល ការ​ខ្វះ​ការ​អត់​ធ្មត់​នៅ​ក្នុង​ការ​រង់​ចាំ​ទទួល​ចម្លើយ​ពី​គេមក​វិ​ញ អាច​នាំ​ឲ្យ​គេ​ធ្វើ​​​ការ​អ្វី​​ដែល​គួរ​​ឲ្យអ​ស់សំណើច។ មាន​ម​នុស្ស​ម្នាក់​ដែល​​ខ្ញុំស្គា​​ល់ បាន​ផ្ញើសា​រអេ​ឡិចត្រូនិច(អ៊ីមេល) ទៅ​កាន់​ភរិយារ​បស់​គាត់ ហើយ​បន្ទាប់​មក គាត់​ក៏​ទូរ​ស័ព្ទ​ទៅ​កាន់​នាង​តែម្ត​ង​ ដោយ​សារ​គាត់​មិន​អាច​រង់​ចាំ​នាង​ផ្ញើ​សារ​តប​មក​វិញ!

ជួ​នកា​ល យើង​មាន​អារម្មណ៍​ថា ព្រះ​បាន​បោះបង់​ចោ​លយើ​ង ពេលដែល​​​​ព្រះអង្គ​មិ​នបា​ន​ឆ្លើយ​តប​ការ​អធិ​ស្ឋាន​រប​ស់យើ​ងភ្លា​ម​ៗ។ ជា​ញឹកញា​ប់ អាកប្ប​កិរិ​យ៉ា​របស់​យើង នៅ​ក្នុង​ការ​អធិ​ស្ឋាន ហាក់​ដូច​ជា​កំពុង​ទូល​ដល់​ព្រះ​ថា “ឱ​​ព្រះអ​ង្គអើ​យ សូម​​ប្រញាប់​​នឹង​​ឆ្លើ​យ​​មក​​ទូល​បង្គំ ដ្បិត​​វិញ្ញាណ​​ទូលប​ង្គំ​​អន់​ថយ​​ហើ​យ!”(ទំនុកដំកើង ១៤៣:៧)

ប៉ុន្តែ ការ​រង់​ចាំ​ការ​ឆ្លើយ​តប​របស់ព្រះ​អ​ម្ចាស់ អាច​ជួយ​ឲ្យ​យើងមា​នជំ​នឿ​កាន់​តែរឹង​មាំ។ ស្តេច​ដាវី​ឌ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ​ក្នុង​ការ​រង់​ចាំ​ឡើង​ធ្វើ​ស្តេច និង​រត់​គេច​ពី​សេចក្តី​ក្រោធ​របស់​ស្តេច​សូល​។ ស្តេច​ដាវី​ឌបា​ន​សរសេ​រ​ថា “ចូរ​រង់ចាំ​ព្រះយេហូវ៉ា​ចុះ ចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ គួរ​រង់ចាំ​ព្រះយេហូវ៉ា​ទៅ”(ទំនុកដំកើង ២៧:១៤)។ ហើយ​​នៅក្នុ​ងប​ទ​គម្ពីរ​ទំនុក​ដំកើង​មួយ​ទៀត ទ្រង់​បាន​លើកទឹកចិ​ត្តយើ​ង យ៉ាង​ដូច​នេះថា​ “ខ្ញុំ​​បាន​រង់ចាំ​ព្រះយេហូវ៉ា ដោយ​អំណត់ ទ្រង់​ក៏​បាន​ផ្អៀង​ព្រះកាណ៌​មក​ស្តាប់ ហើយ​ទទួល​តាម​សំរែក​របស់​ខ្ញុំ ទ្រង់​បាន … ​ដាក់​ជើង​ខ្ញុំ​លើ​ថ្មដា ព្រម​ទាំង​តាំង​ជំហាន​ខ្ញុំ​ឲ្យ​ខ្ជាប់ខ្ជួន”(៤០:១-២)។ ការ​រង់​ចាំនេះ​ បាន​នាំ​ឲ្យ​ស្តេច​ដាវីឌ​ក្លាយ​ជា ​“មនុស្សដែ​ល​ខំធ្វើ​តាម​ព្រះ​ទ័យ​របស់​ព្រះ”(កិច្ចការ ១៣:២២ ១សាំយ៉ូអែល ១៣:១៤)។

ពេល​ដែល​យើង​មាន​ចិត្ត​នឿយណា​យ នឹង​ការ​ដែល​ព្រះ​ក្រ​នឹងឆ្លើ​យ​តបកា​រ​អធិស្ឋាន​របស់​យើង នោះ​សូមយើ​ង​ចាំថា​…

ព្រះនៅក្នុងខ្យល់ព្យុះ

កាលពីពេលព្រឹកព្រលឹមថ្ងៃមួយ ខ្យល់ចាប់ផ្តើមបក់មកខ្លាំង ហើយទឹកភ្លៀងក៏បានធ្លាក់មក ដូចថ្មតូចៗ ប៉ះនឹងផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏បានមើលទៅខាងក្រៅផ្ទះ ឃើញមេឃស្រទុំ ហើយឃើញដើមឈើទន់ទោ ទៅតាមកម្លាំងខ្យល់បក់។ ផ្ទៃមេឃបានបញ្ចេញពន្លឺ ដោយផ្លេកបន្ទោរដែលមានរាងដូចសរសៃឈាម     ដែលអមដំណើរដោយសម្លេងផ្គរលាន់ ដ៏កក្រើក។ ផ្លេកបន្ទោរនៅតែបញ្ចេញពន្លឺភ្លិបភ្លែតៗ បានជាខ្ញុំចង់ដឹងថា អាកាសធាតុដ៏អាក្រក់នេះ នឹងបន្តដល់កាលណាទៀត។

ពេលដែលខ្យល់ព្យុះនោះ កន្លងផុតទៅហើយ ខ្ញុំក៏បានបើកព្រះគម្ពីរ ដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់ខ្ញុំ ដោយការអានព្រះបន្ទូល។ ខ្ញុំបានអានបទគម្ពីរក្នុងព្រះគម្ពីរយ៉ូប ដែលបានប្រៀបធៀបព្រះចេស្តារបស់ព្រះអម្ចាស់ ទៅនឹងកម្លាំងរបស់ខ្យល់ព្យុះ។ លោកអេលីហូវ ដែលជាមិត្តភ័ក្ររបស់លោកយ៉ូបបានពោលថា “ព្រះទ្រង់បញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ”(៣៧:៥) ហើយ “ទ្រង់យករន្ទះកាន់នៅព្រះហស្ត ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ”(៣៦:៣២)។ ជាការពិតណាស់ ព្រះអង្គ “មានតេជានុភាពដ៏ខ្ពស់បំផុត”(៣៧:២៣)។

បើយើងធៀបខ្លួនយើងនឹងព្រះ មនុស្សយើងពិតជាទន់ខ្សោយណាស់។ យើងមិនអាចជួយខ្លួនឯង ដោយកម្លាំងខាងវិញ្ញាណរបស់យើង ដើម្បីប្រោសចិត្តរបស់យើងឲ្យជា ឬដោះស្រាយបញ្ហាអយុត្តិធម៌ ដែលយើងបានទទួលរងជាញឹកញាប់បានឡើយ។ តែយើងអរព្រះគុណព្រះអង្គ ដែលព្រះនៃខ្យល់ព្យុះយកព្រះទ័យទុកដាក់ ចំពោះមនុស្សទន់ខ្សោយដូចយើង។ ព្រះអង្គ “នឹកចាំថា យើងជាធូលីដី”(ទំនុកដំកើង ១០៣:១៤)។ ជាងនេះទៅទៀត ព្រះអង្គ “រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(អេសាយ ៤០:២៩)។ ដោយសារព្រះទ្រង់ខ្លាំង នោះព្រះអង្គអាចជួយយើង ពេលយើងមានភាពកម្សោយ។—Jennifer Benson Schultd

គ្រឿង​ផ្សំដែ​ល​ជួយ​ឲ្យសុ​ខ​ភាព​ល្អ

ម៉ាទី(Martie) ភរិយា​របស់​ខ្ញុំ តែង​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​កា​រ​ដើរ​ផ្សារ ពេ​ល​ដែល​នាង​ត្រូវទិ​ញ​អាហារ ដែល​ល្អចំ​ពោះសុ​ខ​ភាព និង​មាន​ជីវ​ជាតិ។ ទោះ​បី​ជា​អាហារ​នោះ​ ត្រូវ​បា​នវេ​ចខ្ច​ប់ ដោយ​កញ្ចប់ ដែល​គួ​រ​ឲ្យទា​ក់ទា​ញយ៉ា​ង​ណាក៏​ដោ​យ ក៏​នាង​នៅតែ​ពិនិត្យ​មើល​គ្រឿង​ផ្សំ​ដែល​មាន​បង្ហាញ​ក្នុង​តា​រាង នៅ​ផ្នែក​ខាង​ក្រោយ​នៃ​កញ្ចប់។ មាន​ពាក្យ​បច្ចេក​ទេស​របស់​គ្រឿង​ផ្សំជា​ច្រើ​ន ដែល​ពិបាក​អាន ដែល​តាម​ធម្មតា ​វាបង្ហាញថា ក្នុង​កញ្ចប់​អាហារ​​នោះ មាន​ដាក់​ជាតិ​គីមី ដែល​ជួយ​ឲ្យ​អាហារ​ទុក​បាន​យូរ តែ​ធ្វើ​ឲ្យ​ខូច​ជីវជា​តិល្អ​ៗ​។ ដូច​នេះ ពេល​នាង​ឃើញ​មាន​គ្រឿង​ផ្សំ​មិន​ល្អដូ​ចនេះ​ នាង​ដាក់​កញ្ចប់​អាហារ​នោះ ចូល​ក្នុង​ធ្នើ​ដាក់​ទំនិញ​វិញ ហើយ​បន្ត​ដើរ​រក​មើល​កញ្ចប់​អាហារ ដែល​មាន​ផ្លាក​យីហោ ដែល​មាន​ផលិត​ផល​អាហារ​ធម្ម​ជាតិ ដែលជួ​យ​ឲ្យ​មាន​សុខ​ភាព​ល្អ។

ជា​ញឹក​ញាប់ ខ្ញុំ​យល់​ថា ការ​ដែល​នាង​មាន​ទម្លាប់​ដើរ​ទិញ​ឥវ៉ាន់​យ៉ាងដូ​ចនេះ គឺមិ​ន​សូវ​ខុស​ពីកា​រ​ដែល​ព្រះស្វែ​ង​រក​ចំណុច​ល្អ ក្នុង​ជីវិត​យើង​ឡើយ។ ព្រះ​អង្គ​ទត​មើល​ចិត្ត​រប​ស់​យើង ជា​សំខាន់ ទោះ​បី​ជា​សម្បក​ក្រៅរបស់​យើង មាន​ភាព​ទាក់​ទាញ​យ៉ាង​ណាក៏​ដោ​យ។ ហេតុ​នេះហើយ​បា​នជា ព្រះ​គ​ម្ពីរ​សុភាសិត ដែល​ជា​ព្រះគម្ពីរ​​នៃប្រា​ជ្ញា បាន​ដាស់​តឿ​ន​យើង ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន ចំពោះ​ការ​អ្វី​ដែល​ចូល​ក្នុង​ចិត្ត​របស់យើ​ង “ដ្បិត​អស់ទាំ​ង​ផ​​លនៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក”(សុភាសិត ៤:២៣)។

ការ​ស្លៀក​ពាក់​ឲ្យ​សមរ​ម្យ និង​កា​រ​ធ្វើ​ខ្លួនឲ្យ​ក្មេងជា​ង​វ័យ មិ​នសូ​វជា​សំ​ខាន់​ទេ បើសិ​ន​ជា​ចិត្ត​របស់​យើង​បង្កប់​ទៅដោ​យ ភាព​​លោភ​លន់ សេចក្តី​សម្អប់ ភាព​ក្តៅក្រ​ហាយ ការ​អាណិត​ខ្លួន​ឯង និង​ចារិក​លក្ខ​ណៈដែ​ល​មិន​បង្កើតផ​ល​ផ្លែ​ផ្សេង​ទៀត​នោះ។ ដូច​នេះ ចូរ​សួរ​ខ្លួ​ន​ឯង​ថា ពេល​ដែល​អ្នក​ដទៃ​មើល​មកក​ញ្ចក់​​នៃជីវិ​តរ​បស់​ខ្ញុំ តើ​ពួកគេ​ឃើ​ញ​ថា…

ការស្រឡាញ់ និងការស្គាល់

ក្នុង​សៀវ​ភៅប្រ​លោម​លោក​មួយ​រឿង ដែលលោ​ក​យ៉ូណាថាម សាហ្វ្រេន ហ្វូរ(Jonathan Safran Foer)បាននិពន្ធ​ មានតួ​អ​ង្គម្នា​ក់ បាន​និយាយ​អំពី​អគារ​អ៊ីមផាយអឺស្តេត នៅ​ទី​ក្រុង​ញូយ៉ក​យ៉ាង​ដូច​នេះថា​ “ខ្ញុំស្គា​ល់អ​គារ​នេះ ព្រោះ​ខ្ញុំ​ស្រឡាញ់​អគារ​នេះ”។

ពាក្យ​សម្តី​នេះ​បាន​ធ្វើ​ឲ្យខ្ញុំ​គិត អំពី​ទំនាក់​ទំនងរវាង​​សេចក្តីស្រឡាញ់ និងកា​រ​យល់​ដឹង។ ពេល​ណា​យើង​ស្រឡាញ់អ្វី​មួយ យើង​​ចង់​ស្គាល់​រប​ស់នោះ​ឲ្យបា​នគ្រ​ប់​ជ្រុង​ជ្រោយ។ ពេល​ដែល​យើង​ស្រឡាញ់​ទីក​ន្លែង​ណាមួ​យ យើង​ចង់​ធ្វើ​ការ​រុក​រក​​ក្នុង​ទី​កន្លែង​នោះ ឲ្យបា​ន​សព្វ។ ពេល​យើង​ស្រឡាញ់​មនុ​ស្សម្នា​ក់ យើង​ចង់​ដឹង​អំពី​ជីវិត​របស់​គាត់ ដោយ​គ្មាន​កន្លែង​ចន្លោះ។ យើង​ចង់​ដឹង​ថា គាត់​ចូល​ចិ​ត្ត​អ្វី គាត់​ចំណាយ​ពេល​ធ្វើ​អ្វី​ខ្លះ គាត់​បាន​ធំ​ពេញ​វ័យ​នៅក​ន្លែង​ណា នរណា​ខ្លះ​ជា​មិត្ត​ភ័ក្រ​របស់គា​ត់ គាត់​មា​នជំនឿ​លើ​អ្វី។ នៅ​មាន​ការ​ជា​ច្រើន​ទៀត ដែល​យើង​ចង់​ដឹង​អំពី​គាត់។ ប៉ុន្តែ ក្នុង​ចំណោម​យើង មាន​អ្នក​ខ្លះ​ចង់​ឲ្យ​គេស្រឡាញ់​ខ្លួន ដោយ​មិន​ចង់​ឲ្យ​គេ​ដឹង​អំពី​ខ្លួន​ឯង​ច្រើន​ទេ។ យើង​ខ្លាច​គេឈប់ស្រឡាញ់​យើង បើ​គេ​បាន​ស្គាល់យើ​ងច្បា​ស់។

ទោះ​ជាយ៉ា​ង​ណាក៏​ដោយ ក្នុង​ទំនាក់​ទំន​ង​ជាមួ​យ​ព្រះ ​យើងមិ​ន​ចាំ​បាច់​ត្រូ​វ​មាន​ការ​ភ័យ​ខ្លាច​ដូច​នេះឡើយ។ សេចក្តី​ស្រឡាញ់​របស់​ព្រះអ​ង្គ​ ធំ​លើស​សេចក្តី​ស្រឡាញ់រ​បស់​យើង គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “​ព្រះទ្រ​ង់​​សំដែង​​សេចក្តី​​ស្រឡាញ់​របស់​​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង”(រ៉ូម ៥:៨)។ ជាង​នេះ​ទៅ​ទៀត ព្រះអ​ង្គ​បាន​បង្ហា​ញព្រះ​អង្គ​ទ្រង់ ឲ្យ​យើង​ស្គាល់​ទៀតផ​ង។ ព្រះ​អង្គ​បាន​បើក​បង្ហាញ​បុគ្គលិ​ក​លក្ខណៈ និងក្តី​ស្រឡាញ់​របស់​ព្រះអង្គ តាម​រយៈ​ស្នា​ព្រះ​​ហ​ស្ថ​របស់​ព្រះអង្គ​ តាម​រយៈ​ព្រះ​គម្ពីរ និង​​​ព្រះ​គ្រីស្ទ។ ព្រះ​អង្គ​ស្រឡាញ់​យើង ទោះ​យើ​ងមិ​ន​ល្អ​គ្រប់​លក្ខណ៍​ក៏ដោយ ដូច​នេះ យើង​អាច​សារភាព​បាប​របស់​យើង   ដល់​ព្រះអ​ង្គ…

ការកើតជាថ្មី

លោក​គ្រីស ស៊ីមសិន(Chris Simpson) ធ្លាប់​រស់​នៅក្នុ​ង​ជី​វិត   ដែល​ពេញ​ដោយ​សេចក្តី​សម្អប់។ បន្ទាប់​ពី​កូន​ដំបូង​របស់​គាត់បា​នបា​ត់​បង់​ជីវិត គាត់មា​នកា​រភ័ន្ត​ច្រឡំ ហើយមា​ន​សេចក្តី​កំហឹង​ក្នុង​ចិត្ត។ គាត់បា​នប​ញ្ចេញកំ​ហឹង​នោះ ដាក់​ជាតិ​សាសន៍​ផ្សេង​ៗ ហើយ​នៅ​លើខ្លួ​ន​គាត់មាន​សាក់រូប​​ ដែល​​បង្ហាញ​​​ពីសេ​​ច​ក្តី​​សម្អប់​។ តែ​បន្ទា​ប់​ពីលោ​កស៊ី​មសុ​ន ​បាន​ស្តាប់​កូន​ប្រុស​របស់​គាត់ និយាយ​ត្រាប់​តាម​សេចក្តី​កំហឹង​របស់​ខ្លួន ​គាត់​ក៏​បាន​ដឹង​ខ្លួន​ថា គាត់​ចាំបា​ច់​ត្រូវ​កែ​ប្រែច​រិក​របស់​គាត់។ គាត់​ក៏បា​ន​មើល​ខ្សែ​ភាព​យន្ត​រប​ស់គ្រី​ស្ទប​រិស័ទ ដែលនិ​យាយ​អំពី​សេចក្តី​ក្លាហាន ហើយក៏​បា​នចា​ប់​ផ្តើម​ចូល​រួម​កម្ម​វិធី​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហា​រ។ រយៈ​ពេល​១​ខែក្រោ​យម​ក គាត់​ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ធ្វើ​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវគ្រីស្ទ។ សព្វ​ថ្ងៃនេះ​ លោក​ស៊ីមសិន បា​ន​ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់ ហើយ​បាន​លះ​បង់​សេចក្តី​សម្អប់រ​បស់​គាត់ ដែល​ក្នុង​នោះ ​គាត់​បាន​ឲ្យ​គេល​ប់រូ​បសាក់​របស់​គា​ត់ ដែល​ធ្វើ​ឲ្យ​មាន​​ការ​​ឈឺសា​​ច់ និង​ចំណាយ​អស់​លុយ​ច្រើន។

យ៉ាងណា​មិ​ញ សាវ័​ក​ប៉ុល​ក៏​ធ្លាប់​បាន​ស្គាល់កា​រ​ផ្លាស់​ប្រែ​ ដ៏​ជ្រាល​ជ្រៅ​ប្រភេទ​នេះ​ផង​ដែរ។ កាល​ពី​មុន គាត់​ស្អប់​ព្រះ​យេស៊ូវ ហើយ​បានធ្វើទុ​កបៀ​ត​បៀន​អ្ន​ក​ដើរ​តាម​ព្រះ​អង្គ(កិច្ចការ ២២:៤-៥ ១កូរិនថូស ១៥:៩)។ ប៉ុន្តែ ពេល​ដែល​គាត់​បាន​ជួប​ព្រះយេ​ស៊ូវ ហើយ​មាន​ការ​ប្រកបខា​ង​វិញ្ញាណ​ជា​មួយ​ព្រះ​អង្គ​(កិច្ចការ ៩:១-២០) ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្រែ​ទាំង​ស្រុង ធ្វើ​ឲ្យគា​ត់​វាយ​តម្លៃ​ជីវិ​ត​របស់​គាត់​ឡើង​វិញ ដោយ​ផ្អែក​ទៅ​លើកា​រ​អ្វី​ដែលព្រះ​យេស៊ូវ​បាន​សម្រេច នៅលើ​​ឈើ​ឆ្កាង។ ការ​ប្រកប​ជា​មួយ​ព្រះ​គ្រីស្ទ​បាន​ធ្វើឲ្យសាវ័ក​ប៉ុល ​​ក្លាយ​​ជាម​នុស្ស​ថ្មី​ម្នាក់​។ ជីវិត​ចាស់​ដែល​មាន​អំពើ​បាប សេចក្តីស្លាប់ និង​ភាព​អាត្មានិយ​ម ក៏​បាន​កន្លង​បា​ត់ទៅ​ ហើយ​ការ​ចាប់​ផ្តើម​ជា​ថ្មី ការ​តាំង​សញ្ញា​ថ្មី ការ​មាន​ទស្សន​វិស័យ និង​ការ​រស់​នៅ​បែប​ថ្មី​ក៏ចាប់​ផ្តើម​មាន ក្នុង​ជីវិ​ត​គាត់។​

ការ​ដើរ​តាម​ព្រះយេ​ស៊ូវ​មិន​គ្រាន់​តែ​ជាការ​​ចាប់​ផ្តើម​ជីវិត​ថ្មីទេ​…

ការលះបង់ និងរកឃើញជីវិតរបស់យើង

ពេល​អ្នក​ម្តាយ​ថេរីសា​ទទួល​មរណៈ​ភាព ក្នុង​ឆ្នាំ១​៩៩៧ មនុស្ស​ម្នាមា​ន​ការ​ស្ងើចស​រសើរ​ជា​ថ្មីម្តង​ទៀត ចំពោះ​ការ​បម្រើ ដោយ​ការ​បន្ទាប​ខ្លួន ​ដែល​គាត់​មាន​ចំពោះ​ព្រះគ្រី​ស្ទ និង​ចំពោះ​ជន​ទុរគត។ គាត់បា​នចំ​ណាយ​ពេល​៥​០ឆ្នាំ នៅក្នុ​ង​ការ​បម្រើ​ដល់​អ្នក​ក្រ អ្នក​ជម្ងឺ ក្មេង​កំព្រា និង​អ្នក​ដែល​ជិត​ស្លាប់ តាម​រយៈ​បេសកកម្ម​​មនុស្ស​ធម៌ ក្នុង​ក្រុង​កាល់​គូកាត់តា ប្រទេស​ឥណ្ឌា។

បន្ទាប់​ពី​អ្នក​កាសែត​ជន​ជាតិ​អង់​គ្លេស​ឈ្មោះ ម៉ាលខម មូហ្គ័ររីច(Malcolm Muggeridge)បាន​សម្ភាស​គាត់ យ៉ាង​​ល្អិត​ល្អន់​ហើយ ​គាត់បាន​ស​រសេរ​ក្នុង​អត្ថប​ទ​​កាសែត​​ថា “ថ្ងៃ​នេះ ខ្ញុំ​បាន​ធ្វើកា​រ​សម្ភាសជាច្រើ​ន ដើម្បី​ស្វែង​យល់​អំពី​អត្ត​សញ្ញាណ​របស់​បុគ្គល​ម្នាក់ គឺ​ហាក់​ដូច​ជា​ការ​ស្វែង​រក​របស់អ្វី​​ម្យ៉ាង ដែល​ដូច​ជា​ការ​ស្វែង​រក​លេខ​ឆ្នោត​រង្វាន់​ធំ​ជាដើ​ម បន្ទាប់​មក ខ្ញុំ​ក៏​បាន​រក​ឃើញ​អត្ត​សញ្ញាណ ដែល​គួ​រ​ឲ្យច​ង់​បាន ​និង​រក្សាទុ​ក។ ជាកា​រពិ​ត​ណាស់… កាល​ណាគេ​ប្រើ​វាកា​ន់​តែច្រើ​ន​ប៉ុណ្ណា គេ​ទទួល​បា​នផ​លល្អ​កា​​ន់​​​តែច្រើន​ប៉ុ​ណ្ណោះដែរ។ ដូច​នេះ អ្នក​ម្តាយ​ថេរីសា ដែលបាន​លះប​ង់សេ​ចក្តីសុ​ខផ្ទាល់​ខ្លួន គាត់​បាន​ក្លាយ​ជាមនុស្ស​មាន​ប្រយោជន៍ ចំពោះម​នុ​ស្សជា​តិ។​ ខ្ញុំ​មិន​ដែល​បាន​ជួប​មនុស្ស​ណា​ម្នាក់ ដែល​គួ​រ​ឲ្យច​ង់ចាំ​ទុ​កក្នុង​ចិ​ត្ត ដូ​ចគាត់​​ឡើយ”។

ខ្ញុំ​ជឿ​ថា មាន​មនុស្ស​ជា​ច្រើន​មានកា​រ​ភ័យ​ខ្លាច ចំពោះ​ការ​អ្វី​ដែលនឹ​ង​កើត​ឡើង នៅពេ​លដែ​ល​ខ្លួន​ស្តាប់​បង្គាប់​ តាម​ព្រះ​បន្ទូល​របស់​យេស៊ូវ ដែល​បាន​បង្គាប់​យើង​ថា “បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ”(លូកា​ ៩:២៣-២៤)។ ព្រះសង្រ្គោះ​នៃយើង​បាន​​រំឭ​កដ​ល់​អ្នក​ដើរ​តាម​ព្រះ​អង្គ​ថា ព្រះ​អង្គ​បាន​យាង​មក ដើម្បី​ប្រទាន​នូវ​ជីវិត…

យុទ្ធនាការ

ជា​រៀង​រាល់​ឆ្នាំ យុវជន ក្នុង​សហគមន៍​របស់​យើង បាន​ចូល​រួម នៅ​ក្នុង​យុទ្ធ​នាការ “ធ្វើខ្លួ​ន​ជា​មនុស្ស​ល្អ” ដែល​បង្កើត​ឡើង ដោយ​អង្គការ​សុខ​ភាព​ផ្លូវ​ចិត្ត​មួយ។ ក្នុង​កម្មវិ​​ធី​មួយ ក្នុង​ចំណោម​កម្មវិ​ធី​ដែល​គេបា​ន​ធ្វើ​ឡើង ក្នុង​ឆ្នាំ២​០១២ មាន​សិស្ស​៦​ពាន់​នាក់ បាន​ឈរ​តម្រៀប​គ្នា​បង្កើត​ជាអក្ស​ ក្នុង​ទី​លាន​កីឡា​របស់​សាលា​របស់​ពួក​គេ ដែល​ផ្គុំ​គ្នា​ជា​ពាក្យ ប្រែ​មក​ថា “ចូរ​ធ្វើ​ជា​មនុស្ស​ល្អ”។ មាន​នាយក​សាលា​ម្នាក់​បាន​មាន​ប្រសាសន៍​ថា “យើង​ចង់​ឲ្យ​សិស្ស​មករៀ​ន ហើយទ​ទួល​ចំណេះ​ដឹង ដោយ​គ្មាន​ការរំខាន ពី​ការ​ភ័យ​ខ្លាច ឬ​ទុក្ខ​ព្រួយ ឬ​​​មាន​អារម្មណ៍​ពិបាក ពេល​​នៅ​​ក្បែរ​​មិ​ត្តភ័ក្ររបស់​ខ្លួន​ឡើយ។ យើង​កំពុង​ខិត​ខំ​ធ្វើយ៉ា​ងណា​ ឲ្យសិ​ស្សទាំ​ង​ឡាយ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក ជា​ជាង​​រុញ​ច្រាន​​គ្នា​ទម្លាក់”។

សាវ័ក​ប៉ុល​ចង់​ឲ្យពួ​កជំ​នុំ នៅ​ក្រុង​រ៉ូម មាន​សេចក្តី​ស្រឡាញ់ឲ្យ​​បាន​មួយ​កំរិ​ត​ទៀត។ នៅស​ម័យ​នោះ អ្ន​ក​ដែល​មានជំ​នឿ​ខ្លាំង និង​អ្នកមាន​ជំនឿ​ខ្សោយ បាន​ថ្កោល​ទោស​គ្នា ហើយ​​បង្ហា​ញចេ​ញនូ​វសេ​ចក្តី​សម្អប់​ ចំពោះគ្នា​ទៅ​វិញ​ទៅ​​មក(រ៉ូម ១៤:១-១២)។ ពួក​គេ​ស្អប់​គ្នា​ទៅ​វិញ​ទៅម​ក ពេល​ដែល​ពួក​គេ​ប្រកែ​កគ្នា​ អំ​ពីម្ហូ​បអាហារ ដែល​ត្រូវឬ​មិ​នត្រូ​វ​បរិភោគ(ខ.២-៣) និង​អំពី​ពិធី​បុណ្យ ដែល​ពួក​គេ​គួរ​តែ​ប្រារព្ធ​ធ្វើ​(ខ.៥-៦)។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួកគេ​ថា​ “ហេតុ​​ដូច្នេះ ត្រូវ​​​ឲ្យ​យើង​ដេញ​តាម​អស់​ទាំង​សេចក្តី ដែល​នាំ​ឲ្យ​មេត្រី​គ្នា និង​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ជួយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​វិញ”(ខ.១៩)។ ពេល​នោះ គាត់​បាន​រំឭ​កពួ​ក​គេថា​ ពួក​គេគួ​រ​មាន​ចិត្ត ដែល​ចង់​ផ្គាប់​ចិត្ត​អ្នក​ដទៃ ​មិនមែ​ន​ខំ​ផ្គាប់​ចិត្ត​ខ្លួនឯ​ងទេ​។ បាន​ជាគា​ត់មា​ន​ប្រសាសន៍​ថា “ដ្បិត​ព្រះគ្រីស្ទ ទ្រង់​មិន​បាន​បំពេញ​ព្រះហឫទ័យ​ទ្រង់​ដែរ”(១៥:៣) តែ​ព្រះអង្គ​បាន​យាងម​ក​ដើម្បីប​ម្រើ​គេ​វិញ។

ដូច​នេះ…