គំនិតដែលត្រូវគេលួចបាត់
ខណៈពេលប្រពន្ធខ្ញុំនិងខ្ញុំកំពុងធ្វើដំណើរកម្សាន្ត មានចោរចូលលួចឥវ៉ាន់ក្នុងឡានខ្ញុំ ក្រោយពេលអាហារថ្ងៃត្រង់រួច។ ដោយមើលទៅឃើញកញ្ចក់បែក យើងដឹងថាយើងភ្លេចបើកជីភីអេស ពេលយើងមើលឡានមិនឃើញ។ ដោយគ្រាន់តែឆែកកៅអីក្រោយភ្លាម ខ្ញុំសន្និដ្ឋានថា ចោរបានលួចកុំព្យូទ័រយួរដៃ លិខិតឆ្លងដែន និង សៀវភៅសែកបាត់អស់ហើយ។ វារឹតតែធ្វើអោយខ្ញុំភ្ញាក់ផ្អើលទៅទៀតគឺថា យប់បន្តិច បន្ទាប់ពីនិយាយទូរស័ព្ទចប់ យើងនៅតែខ្វល់ខ្វាយ ស្រាប់តែមានរឿងមួយកើតឡើង។ ពេលខ្ញុំបើកវ៉ាលី នៅចន្លោះខោអាវនោះរកឃើញអ្វីដែលខ្ញុំគិតថាបាត់ វានៅទីនោះ។ ខ្ញុំមិនជឿនឹងភ្នែកសោះ។ រួចខ្ញុំរកនឹកឡើងវិញ ខ្ញុំមិនបានដាក់វានៅកៅអីក្រោយទេ។ តែខ្ញុំបានដាក់វានៅក្នុងវ៉ាលីវិញ ដែលខ្ញុំបានដាក់វានៅក្នុងគូថឡាន។ ជួនកាល ការគិតមួយភ្លែកធ្វើអោយយើងភាន់ច្រឡំ។ យើងគិតថា យើងបាត់បង់ច្រើនណាស់។ ហើយយើងក៏គិតថា ព្រះបាទដាវីឌដែលតែងបទគម្ពីរទំនុកដំកើង១៣ក៏ភាន់ច្រឡំមួយភ្លែតដែរថា ព្រះជាម្ចាស់ភ្លេចគាត់បាត់ហើយ។ តែពេលព្រះបាទដាវីឌគិតម្តងទៀត ទ្រង់ជ្រាបច្រើនជាងការភ័យខ្លាច រួចទ្រង់បានតែងបទគម្ពីរទំនុកដំកើង១៣:៥-៦ជាបទសរសើរដល់ព្រះជាម្ចាស់វិញ។ អំណរទ្រង់ដែលកើតជាថ្មី បានគ្របដណ្តប់ការនឹកគិតរបស់យើងដែលថា គ្មានអ្វីមួយអាចលួចអ្វីៗដែលសំខាន់ចេញពីជីវិតយើង«ដែលលាក់ទុកក្នុងព្រះ ជាមួយព្រះគ្រីស្ទ» បានឡើយ (កូឡូស ៣:៣) ដោយម៉ាត ឌី ហាន (Mart De Haan)។
ទោះជាល្អយ៉ាងណាក៏គ្មានប្រយោជន៍ដែរ
ប្រ ពន្ធរបស់ខ្ញុំឈ្មោះម៉ាទីជាចុងភៅដ៏ចំណាន។ បន្ទាប់ពីធ្វើការនឿយហត់ពេញមួយថ្ងៃមក ខ្ញុំរីករាយនឹងញ៉ាំម្ហូបប្រពន្ធខ្ញុំណាស់។ ជួនកាលក្រោយអាហារពេញល្ងាចរួច គាត់អោយខ្ញុំរើសការងារមួយ តើត្រូវសំអាតផ្ទះបាយ ឬ កាន់តេឡេទូរទស្សន៍។ ពេលខ្ញុំមានអារម្មណ៍ល្អ ខ្ញុំមូរដៃអាវឡើងលើកចានចេញពីម៉ាស៊ីន ជូតឆ្នាំងខ្ទះ ខ្ញុំសប្បាយចិត្តនឹងធ្វើការងារទាំងនេះ ព្រោះតែចង់ឮសម្តីប្រពន្ធខ្ញុំនិយាយមករកខ្ញុំដូចជាពាក្យ៖ «អូហ៍ លោកប្តីបងមិនចាំបាច់សំអាតផ្ទះបាយដល់ម្លឹងទេ»។ វាក៏ផ្តល់ឱកាសអោយខ្ញុំឆ្លើយតបនឹងគាត់វិញថា ៖ «បើមិនធ្វើអញ្ចឹង ធ្វើម្តេចដឹងថា បងស្រឡាញ់អូនប៉ិនណា»។ ពេលព្រះយេស៊ូបង្ហាញពីក្រុមជំនុំនៅអេភេសូរ ដែលបានបោះបង់ចោលសេចក្តីដើមចេញ (វិវរណៈ ២:៤) តាមពិតទៅក្រុមជំនុំបានប្រព្រឹត្តការល្អជាច្រើន មិនមែនពួកគេមិនស្រឡាញ់ទ្រង់ឡើយ។ ទោះជាលោកប៉ូលសរសើរពួកគេនូវការស៊ូទ្រាំ អត់ធ្មត់ក៏ដោយ តែនៅចំពោះទ្រង់វិញ ការល្អទាំងនោះគ្មានប្រយោជន៍ឡើយ។ ការប្រព្រឹត្តល្អគឺជាការបង្ហាញនូវការថ្វាយបង្គំ។ ការមិនព្រមចុះចាញ់នឹងសេចក្តីល្បួង ការអត់ទោស ការបម្រើ និងការស្រឡាញ់គ្នាទៅវិញទៅមកគឺជា ឱកាសដែលយើងឆ្លើយតបនឹងទ្រង់វិញដោយក្តីស្រឡាញ់ យើងធ្វើដូច្នេះមិនមែនចង់បានការកោតសរសើរមកពីទ្រង់ទេ។ តើអ្នកបានឆ្លើយតបនឹងសេចក្តីស្រឡាញ់ទ្រង់វិញចុងក្រោយពេលណា? ដោយចូ ស្តូវែល (Joe Stowell)។
ព្រះអង្គជាព្រះជាម្ចាស់លើទាំងអស់
ពេល លោកប៉ូលីខាប(គ.ស. ៦៩-១៥៥) ធ្វើជាអភិបាលក្រុមជំនុំនៅស្មៀណា អាជ្ញាធររ៉ូម៉ាំងបង្ខំគាត់អោយជេរព្រះគ្រិស្ត បើគាត់ចង់បានសេរីភាព។ លោកឆ្លើយតបថា៖ « ខ្ញុំបានបម្រើព្រះអង្គអស់ រយៈពេល៨៦ឆ្នាំមកហើយ ទ្រង់គ្មានកំហុសឡើយ។ តើអោយខ្ញុំប្រមាថព្រះអង្គសង្គ្រោះខ្ញុំម្តេចកើត?» ស្រាប់តែមន្ត្រី រ៉ម៉ាំងគំរាមថា៖ «បើឯងមិនផ្លាស់ប្តូរគំនិតទេ យើងនឹងយកឯងទៅដុតក្នុងភ្លើង»។ លោកប៉ូលីខាបនៅតែមិនប្តូរចិត្ត ។ ដោយសារតែលោកមិនជេរប្រមាថព្រះគ្រិស្ត គេក៏យកគាត់ទៅដុតទាំងរស់។ ប៉ុន្មានសតវត្សមុននោះ ពេលយុវជនបីនាក់ឈ្មោះ សាដ្រាក់ មេសាក់ និង អ័បេឌនេកោ ក៏ប្រឈមមុនអញ្ចឹងដែរ តែពួកគេទូលឆ្លើយដល់ស្តេចថា៖ «បពិត្រព្រះរាជានេប៊ូក្នេសា...នោះព្រះនៃយើងខ្ញុំដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយអោយយើងខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយយើងខ្ញុំរួចពីព្រះហស្តទ្រង់ដែរ។ តែបើមិនជួយទេ នោះសូមអោយទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ (ដានីយ៉ែល ៣:១៦-១៨) ពួកគេមានបទពិសោធន៍ស្រដៀងគ្នា តែមានលទ្ធផលផ្សេងគ្នា។ លោកប៉ូលីខាបត្រូវគេដុតទាំងរស់ ប៉ុន្តែសាដ្រាក់ មេសាក់ អ័បេឌនេកោ បានរួចជីវិតពីគុកភ្លើងវិញ។ ទោះជាមានលទ្ធផលផ្សេងគ្នាក៏ដោយ ក៏សាច់រឿងទាំងពីរបង្ហាញពីជំនឿដូចគ្នា។ ពួកគេបង្ហាញជំនឿពួកគេចំពោះព្រះជាម្ចាស់ ដែលថាទ្រង់អាចធ្វើបានគ្រប់ទាំងអស់។ គឺជាជំនឿដែលបង្ហាញថា ទ្រង់គឺជាព្រះជាម្ចាស់លើទាំងអស់ ទោះជាទ្រង់សង្រ្គោះយើង ឬ មិនបានសង្គ្រោះក្តី។ ទ្រង់តែមានផែនការជានិច្ច។ យើងត្រូវសម្រេចចិត្តដើរតាមទ្រង់ ដោយអលប៊ត លី (Albert Lee)។
ត្រីឆ្លាមឡើងក
ប ន្ទាប់ពីកិច្ចពិភាក្សាថ្មីៗនៅពេលអាហារថ្ងៃត្រង់រួចមក ខ្ញុំសម្រេចចិត្តស្រាវជ្រាវ ថាតើហេតុអ្វីបានត្រីឆ្លាមឡើងកវាយប្រហារនៅបឹងមីស៊ីគែន។ វាហាក់ដូចជាធ្វើទៅមិនរួចឡើយ ធ្វើអោយគេសើចចំអកនូវគំនិតនេះ ព្រោះតែមិនជឿថាមានត្រីឆ្លាមនៅទឹកសាបទេ។ ខ្ញុំក៏បន្តស្វែងរកប្រភពព័ត៌មានតាមគេហរទំព័រមួយសរសេរអំពីត្រីឆ្លាមវាយប្រហារនៅបឹងមីស៊ីគែនមែនក្នុងឆ្នាំ១៩៩៥ តែគ្មាននរណាហ៊ានបញ្ជាក់អះអាងសោះ។ មានត្រីឆ្លាមវាយប្រហារទេ? បើវាកើតពិតមែន ជារឿងកម្រណាស់។ វាគ្មានអ្វីអស្ចារ្យទេ បើមានត្រីឆ្លាមវាយប្រហារនៅបឹងមីស៊ីគែនមែន តើជារឿងកម្រ ឬ ជារឿងប្រឌិត? ការលំបាកជារឿងជាធម្មតា។ តែពេលវាកើតឡើងចំពោះយើង រឿងគិតថាវាមិនគួរកើតសោះ។ ប្រហែលនេះជាមូលហេតុដែលលោកពេត្រុសសរសេរសំបុត្រទៅកាន់អ្នកដើរតាមព្រះយេស៊ូនៅសតវត្សទី១ ដែលបានឆ្លងកាត់ការលំបាកដោយលោកបានសរសេរថា៖«ពួកស្ងួនភ្ញាអើយ កុំអោយមានប្លែកក្នុងចិត្តដោយភ្លើងដ៏ក្តៅក្រហាយដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាមានសេចក្តីចំឡែកនោះឡើយ» (១ពេត្រុស៤:១២)។ ការរងទុក្ខលំបាកនេះគ្មានអ្វីប្លែកទេ ពេលយើងឆ្លងកាត់នៅទទួលអំណរដោយសម្លឹងមើលពីព្រះបិតាបានចាក់ប្ញសយ៉ាងជ្រៅក្នុងដួងចិត្ត និងជីវិតយើង។ ក្តីស្រឡាញ់ទ្រង់មិនចេះផុតឡើយ។ ទោះយើងរស់នៅក្នុងពិភពលោកពេញដោយការលំបាក តែយើងក្តីស្រឡាញ់មកពីព្រះជាម្ចាស់ ដោយបៀល ក្រូឌ័រ (Bill Crowder)។
ពីក្នុងចេញមកក្រៅ
កំឡុងពេលសន្និសីទស្តីអំពីការបោះពុម្ពផ្សាយជាអន្តរជាតិ យុវជនបារាំងម្នាក់ពិពណ៌នាបទពិសោធន៍របស់គាត់ក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយសៀវភៅ។ ស្រាប់តែមានស្រ្តីម្នាក់ចូលមក មើលសៀវភៅរបស់គាត់ បើកមើលទាំងអស់ស្រាប់តែគាត់លាន់មាត់ថា៖ «ទីបំផុតខ្ញុំរកឃើញភាពស្អាតស្អំហើយ!»។ យុវជននោះឆ្លើយតបថា៖ «ខ្ញុំសរសេរស្អាតស្អំ ព្រោះតែខ្ញុំគិតស្អាតស្អំ។ មិនមែនមកពីខ្ញុំខំប្រឹងទេ»។ អ្វីដែលគាត់បង្ហាញចេញក្នុងសៀវភៅនោះ គឺចេញមកពីខាងក្នុង ដោយមានព្រះគ្រិស្តជាស្នូលនៃជីវិតគាត់ ។
គម្ពីរយ៉ូហាន១៥កត់ត្រាមេរៀនរបស់ព្រះយេស៊ូ បង្រៀនដល់សិស្សទ្រង់ អោយនៅជាប់នឹងទ្រង់ គឺប្រៀបបានទៅនឹងជីវិតបង្កើតផលផ្លែ។ នៅក្នុងការប្រៀបធៀបដើមទំពាំងបាយជូរ និងមែករបស់វា ព្រះយេស៊ូមានបន្ទូលថា៖ «ឯអ្នករាល់គ្នាបានស្អាតហើយ ដោយសារពាក្យដែលខ្ញុំបានប្រាប់» (ខ៣)។
បើយោងតាមទស្សនវិទូព្រះគម្ពីរឈ្មោះ ដាប់បែលយូ អ៊ី វ៉ាញ បានពន្យល់ថា ក្នុងភាសាក្រិក ពាក្យ «ស្អាត»មានន័យថា «គ្មានការលាយឡំជាមួយភាពមិនស្អាតស្អំ ល្អឥតខ្ចោះ និង គ្មានស្លាកស្នាម»។
ដួងចិត្តបរិសុទ្ធគឺជាកិច្ចការរបស់ព្រះគ្រិស្ត ហើយមានតែព្រះចេស្តាទ្រង់ប៉ុណ្ណោះ ធ្វើអោយយើងស្អាត បរិសុទ្ធ។ ជារឿយៗ យើងបរាជ័យ តែបើយើងសារភាពអំពើបាប ព្រោះទ្រង់ស្មោះត្រង់...សំអាតយើងពីគ្រប់អំពើទុច្ចរិតទំាងអស់ផង» (១យ៉ូហាន ១:៩)។ ការផ្លាស់ប្រែចេញមកពីខាងក្នុង។ ព្រះយេស៊ូបានសំអាតយើងរាល់គ្នា ដោយថ្វាយអង្គទ្រង់ជាយញ្ញបូជា និងព្រះបន្ទូល។ ពាក្យសម្តី និង កិរិយារបស់យើងចេញមកពីខាងក្នុង ជាលទ្ធផលនៃការនៅជាប់នឹងព្រះគ្រិស្ត ។ David McCasland
ផ្សាយពីឥទ្ធិពលរបស់ព្រះគ្រិស្ត
ជាច្រើនឆ្នាំមកហើយ ខ្ញុំមានឯកសិទ្ធិក្នុងការបំពេញបេសកកម្មលើកទី៨ជាមួយយុវជន។ អ្វីដែលខ្ញុំរៀនបានពីយុវជនគឺថា ពួកគេមិនក្មេងពេកទេក្នុងការផ្សាយពីឥទ្ធិពលរបស់ព្រះគ្រិស្ត មិនថាតែខ្ញុំឬពួកគេទេ។
ខ្ញុំកត់សម្គាល់ឃើញថា យុវជនដែលផ្សាយពីឥទ្ធិពលតែងភ្ជាប់ចរិតលក្ខណៈរបស់លោកប៉ូលដែលបានប្រាប់ដល់លោកធីម៉ូថេនៅក្នុងគម្ពីរ ១ធីម៉ូថេ ៤:១២។ លោកប៉ូលប្រាប់ដល់ធីម៉ូថេថា ភាពវ័យក្មេងមិនអាចរារាំងគាត់ក្នុងការបំពេញព័ន្ធកិច្ចបានឡើយ។ រួចលោកដាស់តឿនធីម៉ូថេថា «ចូរធ្វើជាគំរូល្អដល់ពួកអ្នកជឿ»។
ដោយពាក្យសម្តី៖ យុវជនដែលផ្សាយពីឥទ្ធិពលរបស់ព្រះគ្រិស្ត តែងតែប្រយ័ត្ននឹងពាក្យសម្តីរបស់ខ្លួន ដោយចៀសវាងពាក្យអវិជ្ជមាន ផ្ទុយទៅវិញនិយាយតែពាក្យលើកកិត្តិយសដល់ព្រះជាម្ចាស់។
កិរិយាប្រព្រឹត្ត៖ យុវជនដែលប្រយ័ត្នក្នុងការប្រព្រឹត្ត នឹងជះពន្លឺរបស់ព្រះគ្រិស្តដល់មនុស្សទាំងអស់។
សេចក្តីស្រឡាញ់៖ ប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះគ្រិស្ត គឺស្រឡាញ់ព្រះជាម្ចាស់ និងអ្នកជិតខាង(ម៉ាថាយ ២២:៣៧-៣៩)ពួកគេធ្វើតាមព្រះទ័យរបស់ព្រះគ្រិស្ត។
សេចក្តីជំនឿ៖ អស់អ្នកដែលបោះជំហានដោយជំនឿ នឹងបំផ្លាស់បំប្រែជីវិតមនុស្ស ។
សេចក្តីបរិសុទ្ធ៖ បើនិយាយអោយចំពិបាកប្រព្រឹត្តអោយបានបរិសុទ្ធណាស់ តែយុវជនអាចធ្វើជាគំរូដល់មនុស្សទាំងអស់ ។
លោកប៉ូលមិនត្រឹមគ្រាន់តែនិយាយសំដៅលើយុវជនោះឡើយ តែមនុស្សទាំងអស់ គួរធ្វើជាគំរូដោយពាក្យសម្តី កិរិយាប្រព្រឹត្ត សេចក្តីស្រឡាញ់ ជំនឿ និង សេចក្តីបរិសុទ្ធ។ នេះជារបៀបផ្សាយពីឥទ្ធិពលរបស់ព្រះគ្រិស្ត ។ Dave Branon
រឿងនិទានពីរក្នុងទីក្រុងតែមួយ
បទគម្ពីរយ៉ូណាសអាចដកស្រង់ចេញខ្សែវីដេអូមួយរឿងបាន។ សាច់រឿងនេះស្តីអំពីហោរាម្នាក់រត់គេចពីព្រះជាម្ចាស់ រួចត្រូវព្យុះបក់បោកប៉ះ ហើយត្រីធំក៏លេបគាត់ចូលក្នុងពោះទៀត តែព្រះជាម្ចាស់បានទុកជីវិតគាត់ គាត់នាំប្រជាជននៅក្នុងទីក្រុងមួយប្រែចិត្ត។
តែសាច់រឿងបន្តទៀតនៅក្នុងគម្ពីរណាហ៊ុម មិនសូវមានគេស្គាល់ទេ។ លោកណាហ៊ុមបំពេញព័ន្ធកិច្ចនៅក្រុងនីនីវ៉េ គឺដូចជាលោកយ៉ូណាសដែរ ប្រហែលជា១០០ឆ្នាំក្រោយមក។ ពេលនោះប្រជាជនក្រុងនីនីវ៉េមិនខ្វល់ពីការប្រែចិត្តឡើយ ហេតុដូច្នេះហើយ លោកណាហ៊ុមបានថ្កោលទោសពួកគេ ហើយប្រកាសពីការជំនុំជំរះទីក្រុងនោះ។
ចំពោះអ្នកក្រុងដែលមិនប្រែចិត្ត លោកប្រកាសថា៖ «ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងធំ ទ្រង់មិនលះលែងទោសរបស់មនុស្សឡើយ» (ណាហ៊ុម ១:៣)។ ទោះជាយ៉ាងនេះក្តី ក៏លោកបានប្រកាសព្រះរាជសារពេញដោយក្តីមេត្តា។ ដើម្បីលួងលោមចិត្តជនជាតិយូដា លោកបានប្រកាសថា៖ «ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកទ្រង់ជាទីពឹងផ្អែក» (ណាហ៊ុម១:៧)។
តាមរយៈរឿងរបស់លោកយ៉ូណាស និងណាហ៊ុម យើងបានឃើញមនុស្សជំនាន់ថ្មីកើតឡើង ហើយពួកគេបានឆ្លើយតបចំពោះព្រះជាម្ចាស់។ ជីវិតខាងវិញ្ញាណរបស់មនុស្សម្នាក់មិនអាចផ្ទេរទៅមនុស្សម្នាក់ទៀតបានទេ យើងត្រូវតែជ្រើសរើសបម្រើព្រះជាម្ចាស់ចេញពីដួងចិត្តយើងផ្ទាល់។ ព្រះបន្ទូលទ្រង់នៅតែថ្មីស្រស់នៅថ្ងៃនេះ ដូចជារាប់រយឆ្នំាមុនដែរ ដូចជាការជំនុំជំរះពួកមនុស្សមិនប្រែចិត្ត តែទ្រង់មានក្តីមេត្តាចំពោះពួកមនុស្សប្រែចិត្ត។ តែអ្នកនឹងរើសយកមួយណា? Dennis Fisher
ព្រះបុត្រាត្រូវបានលើកតម្កើង
យោងតាមរឿងព្រេងនិទាន អាយដាហូជាឈ្មោះរដ្ឋមួយរបស់សហរដ្ឋអាមេរិក មកពីពាក្យសូសុនរបស់ឥណ្ឌា «អ៊ីដាហូ» តែពេលបកជាភាសាអង់គ្លេសថា«មើល! ព្រះអាទិត្យរះពីលើភ្នំ»។ ខ្ញុំតែងគិតថា ព្រះអាទិត្យរះពីទិសខាងកើតជះពន្លឺ និងផ្តល់ជីវិតដល់មនុស្សនៅជ្រលងភ្នំ។ ខ្ញុំក៏នឹកចាំពីព្រះបន្ទូលសន្យាក្នុងគម្ពីរម៉ាឡាគី «ព្រះអាទិត្យនៃសេចក្តីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសអោយជានៅក្នុងចំអេងស្លាប» (ម៉ាឡាគី ៤:២)។ នេះជាព្រះបន្ទូលសន្យាមិនអាចដកយកបានឡើយគឺថា ព្រះអម្ចាស់យេស៊ូនឹងយាងមកវិញ ហើយ«ជីវិតទាំងនោះឯងនឹងបានរួចពីចំណងនៃសេចក្តីពុករលួយ អោយបានសេរីភាពនៃ សិរីល្អរបស់ពួកព្រះវិញ» (រ៉ូម ៨:២១)។
រាល់ពេលព្រះអាទិត្យរះឡើង យើងនឹកដល់ពេលព្រឹកដ៏អស់កល្ប ហើយពន្លឺព្រះអាទិត្យរះឡើងមានទាំងអំណាចប្រោសអោយជានៅក្នុងចំអេងស្លាបនៃទ្រង់។ រួចមករបស់សព្វសារពើដែលទ្រង់បានបង្កើតត្រឡប់ទៅជាថ្មីវិញ ហើយក៏គ្រប់លក្ខណ៍ផង។ ពេលនោះគ្មានជំងឺ គ្មានវិបត្តិហិរញ្ញវត្ថុ គ្មានការបាត់បង់ និង គ្មានអាយុកំណត់ទៀតទេ។ ព្រះគម្ពីរចែងថា «...អ្នករាល់គ្នានឹងមានសេរីភាព អ្នករាល់គ្នាលោតយ៉ាងសប្បាយដូចគោដែលចេញពីក្រោល» (ម៉ាឡាគី ៤:២)។ នេះជាក្តីរំពឹងនិងក្តីសង្ឃឹមរបស់ខ្ញុំនៅចំពោះព្រះជាម្ចាស់។
ព្រះយេស៊ូមានបន្ទូលថា៖ «ពិតមែនហើយ យើងនឹងមកដល់ក្នុងពេលឆាប់ៗ» (វិវរណៈ២២:២០)។ ព្រះយេស៊ូអើយ! សូមទ្រង់យាងមកជាឆាប់ ។ David Roper
អំពើបាបដែលលាក់កំបាំង
លោកឆាលក៏បន្ថយល្បឿនដើម្បីឈប់ ដោយសារតែមានរថយន្តបុកពីក្រោយរថយន្តបណ្តាលអោយទៅបុករថយន្តនៅពីមុខគាត់ ។ សម្លេងស្រែកឈឺចាប់ និងការប៉ះទង្គិចបង្ហាញថាមានរថយន្តបុកពីក្រោយគាត់ទៀត។
ខណៈពេលលោកឆាលអង្គុយនៅស្ងៀម គាត់សង្កេតឃើញថា រថយន្តនៅពីក្រោយគាត់បង្កអោយមានគ្រោះថ្នាក់នេះ។ រថយន្តបង្កគ្រោះថ្នាក់សង្ឃឹមថារត់រួចពីដៃប៉ូលិស តែបែរជាភ្លេចថាគាត់មានបន្សល់ទុកអ្វីមួយជាភ័ស្តុតាង។ ពេលប៉ូលិសមកដល់ គាត់បានរើសស្លាកលេខរថយន្តបុកហើយរត់ទៅបាត់នោះ ដោយប្រាប់ទៅលោកឆាលថា៖ «មានគេចាំគាត់ពេលទៅដល់ផ្ទះ។ អ្នកបុកគេរត់មិនរួចឡើយ»។
បទគម្ពីរចែងថា៖ «...ត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់» (ជនគណនា៣២:២៣)។ បុរសដែលបង្កហេតុត្រូវគេរកឃើញ។ ជូនកាលយើងអាចលាក់អំពើបាបរបស់យើងពីមនុស្សនៅជុំវិញយើង តែគ្មានអ្វីលាក់កំបាំងពីព្រះនេត្រព្រះជាម្ចាស់បានឡើយ(ហេព្រើរ ៤:១៣)។ ទ្រង់ជ្រាបពីបរាជ័យ គំនិត និងទឹកចិត្តយើង (១សំាយូអែល ១៦:៧, លូកា ១២:២-៣)។
ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា៖ «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហប្ញទ័យស្មោះត្រង់ ហើយសុចរិតប្រយោជន៍នឹងអត់ទោសបាបអោយយើង ហើយនឹងសំអាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផង» (១យ៉ូហាន ១:៩)។ ដូច្នេះ អ្នកត្រូវលន់តួបាប កុំលាក់អំពើបាបរវាងអ្នកនិងព្រះជាម្ចាស់ឡើយ (ខ៦-៧) ។ Cindy Hess Kasper