Month: June 2013

គំនិតដែលត្រូវគេលួចបាត់

ខណៈពេលប្រពន្ធខ្ញុំនិងខ្ញុំកំពុងធ្វើដំណើរកម្សាន្ត មានចោរចូលលួចឥវ៉ាន់ក្នុងឡានខ្ញុំ​ ក្រោយពេលអាហារថ្ងៃត្រង់រួច។ ដោយមើលទៅឃើញកញ្ចក់បែក យើងដឹងថាយើងភ្លេចបើកជីភីអេស ពេលយើងមើលឡានមិនឃើញ។ ដោយគ្រាន់តែឆែកកៅអីក្រោយភ្លាម​ ខ្ញុំសន្និដ្ឋានថា ចោរបានលួចកុំព្យូទ័រយួរដៃ លិខិតឆ្លងដែន និង សៀវភៅសែកបាត់អស់ហើយ។ វារឹតតែធ្វើអោយខ្ញុំភ្ញាក់ផ្អើលទៅទៀតគឺថា យប់បន្តិច បន្ទាប់ពីនិយាយទូរស័ព្ទចប់ យើងនៅតែខ្វល់ខ្វាយ​ ស្រាប់តែមានរឿងមួយកើតឡើង។ ពេលខ្ញុំបើកវ៉ាលី​ នៅចន្លោះខោអាវនោះរកឃើញអ្វីដែលខ្ញុំគិតថាបាត់ វានៅទីនោះ។ ខ្ញុំមិនជឿនឹងភ្នែកសោះ។ រួចខ្ញុំរកនឹកឡើងវិញ ខ្ញុំមិនបានដាក់វានៅកៅអីក្រោយទេ។ តែខ្ញុំបានដាក់វានៅក្នុងវ៉ាលីវិញ ដែលខ្ញុំបានដាក់វានៅក្នុងគូថឡាន។ ជួនកាល ការគិតមួយភ្លែកធ្វើអោយយើងភាន់ច្រឡំ។ យើងគិតថា យើងបាត់បង់ច្រើនណាស់។ ហើយយើងក៏គិតថា ព្រះបាទដាវីឌដែលតែងបទគម្ពីរទំនុកដំកើង១៣ក៏ភាន់ច្រឡំមួយភ្លែតដែរថា ព្រះជាម្ចាស់ភ្លេចគាត់បាត់ហើយ។ តែពេលព្រះបាទដាវីឌគិតម្តងទៀត ទ្រង់ជ្រាបច្រើនជាងការភ័យខ្លាច រួចទ្រង់បានតែងបទគម្ពីរទំនុកដំកើង១៣:៥-៦ជាបទសរសើរដល់ព្រះជាម្ចាស់វិញ។ អំណរទ្រង់ដែលកើតជាថ្មី បានគ្របដណ្តប់ការនឹកគិតរបស់យើងដែលថា គ្មានអ្វីមួយអាចលួចអ្វីៗដែលសំខាន់ចេញពីជីវិតយើង«ដែលលាក់ទុកក្នុងព្រះ ជាមួយព្រះគ្រីស្ទ» បានឡើយ (កូឡូស ៣:៣) ដោយម៉ាត ឌី ហាន (Mart De Haan)។

ទោះជាល្អយ៉ាងណាក៏គ្មានប្រយោជន៍ដែរ

ប្រ ពន្ធរបស់ខ្ញុំឈ្មោះម៉ាទីជាចុងភៅដ៏ចំណាន។ បន្ទាប់ពីធ្វើការនឿយហត់ពេញមួយថ្ងៃមក ខ្ញុំរីករាយនឹងញ៉ាំម្ហូបប្រពន្ធខ្ញុំណាស់។ ជួនកាលក្រោយអាហារពេញល្ងាចរួច គាត់អោយខ្ញុំរើសការងារមួយ តើត្រូវសំអាតផ្ទះបាយ ឬ កាន់តេឡេទូរទស្សន៍។ ពេលខ្ញុំមានអារម្មណ៍ល្អ ខ្ញុំមូរដៃអាវឡើងលើកចានចេញពីម៉ាស៊ីន ជូតឆ្នាំងខ្ទះ ខ្ញុំសប្បាយចិត្តនឹងធ្វើការងារទាំងនេះ ព្រោះតែចង់ឮសម្តីប្រពន្ធខ្ញុំនិយាយមករកខ្ញុំដូចជាពាក្យ៖ «អូហ៍ លោកប្តីបងមិនចាំបាច់សំអាតផ្ទះបាយដល់ម្លឹងទេ»។ វាក៏ផ្តល់ឱកាសអោយខ្ញុំឆ្លើយតបនឹងគាត់វិញថា ៖ «បើមិនធ្វើអញ្ចឹង ធ្វើម្តេចដឹងថា បងស្រឡាញ់អូនប៉ិនណា»។ ពេលព្រះយេស៊ូបង្ហាញពីក្រុមជំនុំនៅអេភេសូរ ដែលបានបោះបង់ចោលសេចក្តីដើមចេញ (វិវរណៈ ២:៤) តាមពិតទៅក្រុមជំនុំបានប្រព្រឹត្តការល្អជាច្រើន មិនមែនពួកគេមិនស្រឡាញ់ទ្រង់ឡើយ។ ទោះជាលោកប៉ូលសរសើរពួកគេនូវការស៊ូទ្រាំ​ អត់ធ្មត់ក៏ដោយ តែនៅចំពោះទ្រង់វិញ ការល្អទាំងនោះគ្មានប្រយោជន៍ឡើយ។ ការប្រព្រឹត្តល្អគឺជាការបង្ហាញនូវការថ្វាយបង្គំ​។ ការមិនព្រមចុះចាញ់នឹងសេចក្តីល្បួង ការអត់ទោស ការបម្រើ និង​ការស្រឡាញ់គ្នាទៅវិញទៅមកគឺជា ឱកាសដែលយើងឆ្លើយតបនឹងទ្រង់វិញដោយក្តីស្រឡាញ់ យើងធ្វើដូច្នេះមិនមែនចង់បានការកោតសរសើរមកពីទ្រង់ទេ។ តើអ្នកបានឆ្លើយតបនឹងសេចក្តីស្រឡាញ់ទ្រង់វិញចុងក្រោយពេលណា? ដោយចូ ស្តូវែល (Joe Stowell)។

ព្រះអង្គជាព្រះជាម្ចាស់លើទាំងអស់

ពេល លោកប៉ូលីខាប(គ.ស. ៦៩-១៥៥) ធ្វើជាអភិបាលក្រុមជំនុំនៅស្មៀណា អាជ្ញាធររ៉ូម៉ាំងបង្ខំគាត់អោយជេរព្រះគ្រិស្ត​ បើគាត់ចង់បានសេរីភាព។ លោកឆ្លើយតបថា៖ « ខ្ញុំបានបម្រើព្រះអង្គអស់ រយៈ​ពេល៨៦ឆ្នាំមកហើយ ទ្រង់គ្មានកំហុសឡើយ។ តើអោយខ្ញុំប្រមាថព្រះអង្គសង្គ្រោះខ្ញុំម្តេចកើត?» ស្រាប់តែមន្ត្រី រ៉ម៉ាំងគំរាមថា៖ «បើឯងមិនផ្លាស់ប្តូរគំនិតទេ យើងនឹងយកឯងទៅដុតក្នុងភ្លើង»។ លោកប៉ូលីខាបនៅតែមិនប្តូរចិត្ត ។ ដោយសារតែលោកមិនជេរប្រមាថព្រះគ្រិស្ត គេក៏យកគាត់ទៅដុតទាំងរស់។ ប៉ុន្មានសតវត្សមុននោះ ពេលយុវជនបីនាក់ឈ្មោះ សាដ្រាក់ មេសាក់ និង អ័បេឌនេកោ ក៏ប្រឈមមុនអញ្ចឹងដែរ តែពួកគេទូលឆ្លើយដល់ស្តេចថា៖ «បពិត្រព្រះរាជានេប៊ូក្នេសា...នោះព្រះនៃយើងខ្ញុំដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយអោយយើងខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយយើងខ្ញុំរួចពីព្រះហស្តទ្រង់ដែរ។ តែបើមិនជួយទេ នោះសូមអោយទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ (ដានីយ៉ែល ៣:១៦-១៨) ពួកគេមានបទពិសោធន៍ស្រដៀងគ្នា តែមានលទ្ធផលផ្សេងគ្នា។ លោកប៉ូលីខាបត្រូវគេដុតទាំងរស់ ប៉ុន្តែសាដ្រាក់ មេសាក់ អ័បេឌនេកោ បានរួចជីវិតពីគុកភ្លើងវិញ។ ទោះជាមានលទ្ធផលផ្សេងគ្នាក៏ដោយ ក៏សាច់រឿងទាំងពីរបង្ហាញពីជំនឿដូចគ្នា។ ពួកគេបង្ហាញជំនឿពួកគេចំពោះព្រះជាម្ចាស់ ដែលថាទ្រង់អាចធ្វើបានគ្រប់ទាំងអស់។ គឺជាជំនឿដែលបង្ហាញថា ទ្រង់គឺជាព្រះជាម្ចាស់លើទាំងអស់ ទោះជាទ្រង់សង្រ្គោះយើង ឬ មិនបានសង្គ្រោះក្តី។ ទ្រង់តែមានផែនការជានិច្ច។ យើងត្រូវសម្រេចចិត្តដើរតាមទ្រង់ ដោយអលប៊ត លី (Albert Lee)។

ត្រីឆ្លាមឡើងក

ប ន្ទាប់ពីកិច្ចពិភាក្សាថ្មីៗនៅពេលអាហារថ្ងៃត្រង់រួចមក ខ្ញុំសម្រេចចិត្តស្រាវជ្រាវ ថាតើហេតុអ្វីបានត្រីឆ្លាមឡើងកវាយប្រហារនៅបឹងមីស៊ីគែន។ វាហាក់ដូចជាធ្វើទៅមិនរួចឡើយ ធ្វើអោយគេសើចចំអកនូវគំនិតនេះ ព្រោះតែមិនជឿថាមានត្រីឆ្លាមនៅទឹកសាបទេ។ ខ្ញុំក៏បន្តស្វែងរកប្រភពព័ត៌មានតាមគេហរទំព័រមួយសរសេរអំពីត្រីឆ្លាមវាយប្រហារនៅបឹងមីស៊ីគែនមែនក្នុងឆ្នាំ១៩៩៥ តែគ្មាននរណាហ៊ានបញ្ជាក់អះអាងសោះ។ មានត្រីឆ្លាមវាយប្រហារទេ? បើវាកើតពិតមែន ជារឿងកម្រណាស់។ វាគ្មានអ្វីអស្ចារ្យទេ បើមានត្រីឆ្លាមវាយប្រហារនៅបឹងមីស៊ីគែនមែន តើជារឿងកម្រ ឬ ជារឿងប្រឌិត? ការលំ​បាកជារឿងជាធម្មតា។ តែពេលវាកើតឡើងចំពោះយើង រឿងគិតថាវាមិនគួរកើតសោះ។ ប្រហែលនេះជាមូលហេតុដែលលោកពេត្រុស​សរសេរសំបុត្រទៅកាន់អ្នកដើរតាមព្រះយេស៊ូនៅសតវត្សទី១ ដែលបានឆ្លងកាត់ការលំបាកដោយលោកបានសរសេរថា៖«ពួកស្ងួនភ្ញាអើយ កុំអោយមានប្លែកក្នុងចិត្តដោយភ្លើងដ៏ក្តៅក្រហាយដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាមានសេចក្តីចំឡែកនោះឡើយ»​ (១ពេត្រុស​៤:១២)។ ការរងទុក្ខលំបាកនេះគ្មានអ្វីប្លែកទេ ពេលយើងឆ្លងកាត់នៅទទួលអំណរដោយសម្លឹងមើលពីព្រះបិតាបានចាក់ប្ញសយ៉ាងជ្រៅក្នុងដួងចិត្ត និងជីវិតយើង។ ក្តីស្រឡាញ់ទ្រង់មិនចេះផុតឡើយ។ ទោះយើងរស់នៅក្នុងពិភពលោកពេញដោយការលំបាក តែយើងក្តីស្រឡាញ់មកពីព្រះជាម្ចាស់ ដោយបៀល ក្រូឌ័រ (Bill Crowder)។

ពីក្នុងចេញមកក្រៅ

កំ​ឡុង​ពេល​សន្និ​សីទ​ស្តី​អំពី​ការ​បោះ​ពុម្ព​ផ្សាយ​ជា​អន្តរ​ជាតិ យុវជន​បារាំង​ម្នាក់​ពិពណ៌នា​បទ​ពិសោធន៍​របស់​គាត់​ក្នុង​ព្រឹត្តិការណ៍​ផ្សព្វ​ផ្សាយ​សៀវ​ភៅ។ ស្រាប់​តែ​មាន​ស្រ្តី​ម្នាក់​ចូល​​មក មើល​សៀវ​ភៅរ​បស់​គាត់ បើក​មើល​ទាំង​អស់​ស្រាប់​តែ​គាត់​លាន់​មាត់​ថា៖ «ទី​បំផុត​ខ្ញុំ​រក​ឃើញ​ភាព​ស្អាត​ស្អំ​ហើយ!»។ យុវ​ជន​នោះ​ឆ្លើយ​តប​ថា៖ «ខ្ញុំ​សរសេរ​ស្អាត​ស្អំ ព្រោះ​តែ​ខ្ញុំ​គិត​ស្អាត​ស្អំ។ មិន​មែន​មក​ពី​ខ្ញុំ​ខំ​ប្រឹង​ទេ»។ អ្វី​ដែល​គាត់​បង្ហាញ​ចេញ​ក្នុ​ង​សៀវ​ភៅ​នោះ គឺ​ចេញ​មក​ពី​ខាង​ក្នុង ​ដោយ​មាន​ព្រះ​គ្រិស្ត​ជា​ស្នូល​នៃ​ជីវិត​គាត់ ។

គម្ពី​រ​យ៉ូហាន​​១៥​​ក​ត់​​ត្រា​​មេ​រៀន​​របស់​​ព្រះ​​យេស៊ូ បង្រៀន​ដ​​ល់​​សិស្ស​​ទ្រង់ អោយ​​នៅ​​ជាប់​​នឹ​ង​​ទ្រង់ គឺ​ប្រៀប​បាន​ទៅ​នឹង​ជីវិត​បង្កើត​ផល​ផ្លែ។ នៅ​ក្នុង​ការ​ប្រៀប​ធៀប​ដើម​ទំពាំង​បាយ​ជូរ និង​​មែក​របស់​វា ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ឯ​អ្នក​រាល់​គ្នា​បាន​ស្អាត​ហើយ ដោយ​សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់» (ខ៣)។

បើ​យោង​តាម​ទស្សន​វិទូ​ព្រះ​គម្ពីរ​ឈ្មោះ ដាប់បែលយូ អ៊ី វ៉ាញ បាន​ពន្យល់​ថា ក្នុង​ភាសាក្រិក ពាក្យ «ស្អាត»​មាន​ន័យ​ថា ​«គ្មាន​ការ​លាយ​ឡំ​ជា​មួយ​ភាព​មិន​ស្អាត​ស្អំ ល្អឥ​ត​ខ្ចោះ និង​​ គ្មាន​ស្លាក​ស្នាម»។

ដួង​ចិត្ត​បរិសុទ្ធ​គឺ​ជា​កិច្ចការ​របស់​ព្រះ​គ្រិស្ត ហើយ​មាន​តែ​ព្រះ​ចេស្តា​ទ្រ​ង់​ប៉ុណ្ណោះ ធ្វើ​អោយ​យើង​ស្អាត បរិសុទ្ធ។ ជា​រឿយ​ៗ យើង​បរាជ័យ តែ​បើយើ​ងសារ​ភាព​អំពើ​បាប ព្រោះ​ទ្រង់​ស្មោះ​ត្រង់​...​សំអាត​យើង​ពី​គ្រប់​អំពើ​ទុ​ច្ចរិត​ទំាង​អស់​ផង» (១យ៉ូហាន ១:៩)។ ការ​ផ្លា​ស់​ប្រែ​ចេញ​មក​ពី​ខាង​ក្នុង។ ព្រះ​យេស៊ូ​បាន​សំអាត​យើង​រាល់​គ្នា​ ដោយ​ថ្វាយ​អង្គ​ទ្រង់ជា​យញ្ញ​បូជា និង​ព្រះ​បន្ទូល។ ពាក្យ​សម្តី និង​ កិរិយា​របស់​យើង​ចេញ​មក​ពី​ខាង​ក្នុង ជា​លទ្ធ​ផល​នៃ​ការ​នៅ​ជាប់​នឹង​ព្រះ​គ្រិស្ត ។ David McCasland

ផ្សាយពីឥទ្ធិពលរបស់ព្រះគ្រិស្ត

ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​មាន​ឯក​សិទ្ធិ​ក្នុ​ង​ការ​បំពេញ​បេសកកម្ម​លើក​ទី​៨​ជា​មួយ​យុវ​ជន។ អ្វី​ដែល​ខ្ញុំ​រៀន​បាន​ពី​យុវជន​គឺ​ថា ពួក​គេ​មិ​ន​ក្មេង​ពេក​ទេ​​ក្នុ​ង​ការ​ផ្សាយ​ពី​ឥទ្ធិ​ពល​របស់​ព្រះ​គ្រិស្ត មិន​ថា​តែ​ខ្ញុំ​ឬ​ពួក​​គេ​ទេ។

ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា យុវជន​ដែល​ផ្សាយ​ពី​ឥទ្ធិពល​តែង​ភ្ជាប់​ចរិត​លក្ខណៈ​របស់​លោក​ប៉ូល​ដែល​បាន​ប្រាប់​ដល់​លោក​ធីម៉ូថេ​នៅ​ក្នុង​គម្ពី​រ​ ១​ធីម៉ូថេ​ ៤:១២។ លោក​ប៉ូល​ប្រា​ប់​ដល់​ធីម៉ូថេ​ថា ភាព​វ័យ​ក្មេង​មិន​អាច​រារាំង​គាត់​ក្នុង​ការ​បំពេញ​ព័ន្ធ​កិច្ច​បាន​ឡើយ។ រួច​លោ​ក​ដាស់​តឿន​ធីម៉ូថេថា «ចូរ​ធ្វើ​ជា​គំរូ​ល្អ​ដល់​ពួក​អ្នក​ជឿ»។

ដោយ​ពាក្យ​សម្តី៖ យុវជន​ដែល​ផ្សាយ​ពី​ឥទ្ធិ​ពល​របស់​ព្រះ​គ្រិស្ត តែង​តែ​ប្រយ័ត្ន​នឹង​ពាក្យ​សម្តី​របស់​ខ្លួន ដោយ​ចៀស​វាង​ពាក្យ​អវិជ្ជ​មាន ផ្ទុយ​ទៅ​វិញ​និយាយ​តែ​ពាក្យ​លើក​កិត្តិយស​ដល់​ព្រះ​ជា​ម្ចាស់។

កិរិយា​ប្រព្រឹត្ត៖ យុវជន​ដែល​ប្រយ័ត្ន​ក្នុ​ង​ការ​ប្រព្រឹត្ត នឹង​ជះ​ពន្លឺ​របស់​ព្រះ​គ្រិស្ត​ដល់​មនុស្ស​ទាំង​អស់។

សេចក្តី​ស្រឡាញ់៖ ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​របស់​ព្រះ​គ្រិស្ត គឺ​ស្រឡាញ់​ព្រះ​ជា​ម្ចាស់ និង​អ្ន​ក​ជិត​ខាង​(ម៉ាថាយ ២២:៣៧-៣៩)​ពួក​គេ​ធ្វើ​តាម​ព្រះ​ទ័យ​របស់​ព្រះ​គ្រិស្ត។

សេចក្តី​ជំនឿ៖ អស់​អ្នក​ដែល​បោះ​ជំហាន​ដោយ​ជំនឿ នឹង​បំផ្លាស់​បំប្រែ​ជីវិត​មនុស្ស​ ។

សេចក្តី​បរិសុទ្ធ៖ បើ​និយាយ​អោយ​ចំ​ពិបាក​ប្រព្រឹត្ត​អោយ​បាន​បរិសុទ្ធ​ណាស់ តែ​យុវជន​អាច​ធ្វើ​ជា​គំរូ​ដល់​មនុស្ស​ទាំង​អស់ ។

លោក​ប៉ូល​មិន​ត្រឹម​គ្រាន់​តែ​និយាយ​សំដៅ​លើ​យុវជ​នោះ​ឡើយ តែ​មនុស្ស​ទាំង​អស់ គួរ​ធ្វើ​ជា​គំរូ​ដោយ​ពាក្យ​សម្តី កិរិយា​ប្រព្រឹត្ត សេចក្តី​ស្រឡាញ់ ជំនឿ និង សេចក្តី​បរិសុទ្ធ។ នេះ​ជា​របៀប​ផ្សាយ​ពី​ឥទ្ធិ​ពល​របស់​ព្រះ​គ្រិស្ត ។ Dave Branon

រឿងនិទានពីរក្នុងទីក្រុងតែមួយ

បទ​គម្ពីរ​យ៉ូណាស​អាច​ដក​ស្រង់​ចេញ​ខ្សែ​វីដេអូ​មួយ​រឿង​បាន។ សាច់​រឿង​នេះ​ស្តី​អំពី​ហោរា​ម្នាក់​រត់​គេច​ពី​ព្រះ​ជា​ម្ចាស់ រួច​ត្រូវ​ព្យុះ​បក់​បោក​ប៉ះ ហើយ​ត្រី​ធំ​ក៏​លេប​គាត់​ចូល​ក្នុ​ងពោះ​ទៀត តែ​ព្រះ​ជា​ម្ចាស់​បាន​ទុក​ជីវិត​គាត់ គាត់​នាំ​ប្រជាជន​នៅ​ក្នុង​ទីក្រុង​មួយ​ប្រែ​ចិត្ត។

តែ​​សាច់​​រឿង​​បន្ត​​ទៀ​ត​​នៅ​​ក្នុង​​គម្ពីរ​​ណា​ហ៊ុម មិន​​សូវ​​មាន​​គេ​​ស្គាល់​​ទេ។ លោក​ណា​ហ៊ុម​បំពេញ​ព័ន្ធ​កិច្ច​នៅ​ក្រុង​នីនីវ៉េ​ គឺ​ដូច​ជា​លោក​យ៉ូណាស​ដែរ ប្រហែល​ជា​១០០​ឆ្នាំ​ក្រោយ​មក។ ពេល​នោះ​ប្រជាជន​ក្រុង​នីនីវ៉េ​មិន​ខ្វល់​ពី​ការ​ប្រែ​ចិត្ត​ឡើយ ហេតុ​ដូច្នេះ​ហើយ លោក​ណា​ហ៊ុម​បាន​ថ្កោល​ទោស​ពួក​គេ ហើយ​ប្រកាស​ពី​ការ​ជំនុំ​ជំរះទី​​ក្រុង​នោះ។

ចំពោះ​អ្នក​ក្រុង​ដែល​មិន​ប្រែ​ចិត្ត លោក​ប្រកាស​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ​ចេស្តា​យ៉ាង​ធំ ទ្រង់​មិន​លះ​លែង​ទោស​របស់​មនុស្ស​ឡើយ» (ណាហ៊ុម ១:៣)។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​ក៏​លោក​បាន​ប្រកាស​ព្រះ​រាជ​សារ​ពេញ​ដោយ​ក្តី​មេត្តា។ ដើម្បី​លួង​លោម​ចិត្ត​ជន​ជាតិ​យូដា លោក​បាន​ប្រកាស​ថា៖ «ព្រះ​យេហូវ៉ា​ទ្រ​ង់​ល្អ ទ្រង់​ជា​ទី​ពឹង​មាំ​មួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ទ្រង់​ជា​ទីពឹង​ផ្អែក» (ណាហ៊ុម១​:៧)។

តាម​រយៈ​រឿង​របស់​លោក​យ៉ូណាស និង​ណាហ៊ុម យើង​បាន​ឃើញ​មនុស្ស​ជំនាន់​ថ្មី​កើត​ឡើង ហើយ​ពួក​គេ​បាន​ឆ្លើយ​តប​ចំពោះ​ព្រះ​ជា​ម្ចាស់​។ ជីវិត​ខាង​វិញ្ញាណ​របស់​មនុស្ស​ម្នាក់​មិន​អាច​ផ្ទេរ​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​ទេ យើង​ត្រូវ​តែ​ជ្រើស​រើស​បម្រើ​ព្រះ​ជា​ម្ចាស់​ចេញ​ពី​ដួង​ចិត្ត​យើង​ផ្ទាល់។ ព្រះ​បន្ទូល​ទ្រង់​នៅ​តែ​ថ្មី​ស្រស់​នៅ​ថ្ងៃ​នេះ ដូច​ជា​រាប់​រយ​ឆ្នំា​មុន​ដែរ ដូច​ជា​ការ​ជំនុំ​ជំរះ​ពួក​មនុស្ស​មិន​ប្រែ​ចិត្ត តែ​ទ្រង់​មាន​ក្តី​មេត្តា​ចំពោះ​ពួក​មនុស្ស​ប្រែ​ចិត្ត។ តែ​អ្នក​នឹង​រើស​យក​មួយ​ណា? Dennis Fisher

ព្រះបុត្រាត្រូវបានលើកតម្កើង

យោង​តាម​រឿង​ព្រេង​និទាន អាយដាហូ​ជា​ឈ្មោះ​រដ្ឋ​មួយ​របស់​សហ​រដ្ឋ​អាមេរិក មក​ពី​ពាក្យ​សូសុន​របស់​ឥណ្ឌា «អ៊ីដាហូ» តែ​ពេល​បក​ជា​ភាសា​អង់​គ្លេស​ថា«មើល! ព្រះ​អាទិត្យ​រះ​ពី​លើ​ភ្នំ»។ ខ្ញុំ​តែង​គិត​ថា ព្រះ​អាទិត្យ​រះ​ពី​ទិស​ខាង​កើត​ជះ​ពន្លឺ និង​ផ្តល់​ជីវិត​​ដល់​មនុស្ស​នៅ​ជ្រលង​ភ្នំ។ ខ្ញុំ​ក៏​នឹក​​ចាំ​ពី​ព្រះ​បន្ទូល​សន្យា​ក្នុង​គម្ពីរ​ម៉ាឡា​គី «ព្រះ​អាទិត្យ​នៃ​សេចក្តី​សុច​រិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​អោយ​ជា​នៅ​ក្នុង​ចំអេង​ស្លាប» (ម៉ាឡាគី ៤​:២)។ ​នេះ​ជា​ព្រះ​បន្ទូល​សន្យា​មិន​អាច​ដក​យក​បាន​ឡើយ​គឺ​ថា ព្រះ​អម្ចាស់​យេស៊ូ​នឹង​យាង​មក​វិញ ហើយ​«ជីវិត​ទាំង​នោះ​ឯង​នឹង​​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុក​រលួយ អោយ​បាន​សេរីភាព​នៃ​ សិរីល្អ​របស់​ពួក​ព្រះ​វិញ» (រ៉ូម ៨:២១)។

រាល់​ពេល​ព្រះ​អាទិត្យ​រះ​ឡើង យើង​នឹក​ដល់​ពេល​ព្រឹក​ដ៏​អស់​កល្ប ហើយ​ពន្លឺ​ព្រះ​អាទិត្យ​រះ​ឡើង​មាន​ទាំង​អំណាច​ប្រោស​អោយ​ជានៅ​ក្នុ​ង​ចំអេង​ស្លាប​នៃ​ទ្រង់​។ រួច​មក​របស់​សព្វ​សារពើ​ដែល​ទ្រង់​បាន​បង្កើត​ត្រឡប់​ទៅ​ជា​ថ្មី​​វិញ ហើយ​ក៏​គ្រប់​លក្ខណ៍​ផង។ ពេល​នោះ​គ្មាន​ជំងឺ គ្មាន​វិបត្តិ​ហិរញ្ញ​វត្ថុ គ្មាន​ការ​បាត់​បង់ និង​ គ្មាន​អាយុ​កំណត់​ទៀត​ទេ។ ព្រះ​គម្ពីរ​ចែង​ថា «...អ្នក​រាល់​គ្នា​នឹង​មាន​សេរី​ភាព អ្នក​រាល់​គ្នា​លោត​យ៉ាង​សប្បាយ​ដូច​គោដែល​ចេញ​ពី​ក្រោល» (ម៉ាឡាគី ៤​:២)។ នេះ​ជា​ក្តី​រំពឹង​និង​​ក្តី​សង្ឃឹម​របស់​ខ្ញុំ​នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ» (វិវរណៈ២២:២០)។ ព្រះ​យេស៊ូ​អើយ​! សូម​ទ្រង់​យាង​មក​ជា​ឆាប់ ។ David Roper

អំពើបាបដែលលាក់កំបាំង

លោក​ឆាល​ក៏​បន្ថយ​ល្បឿន​ដើម្បី​ឈប់ ដោយសារ​តែ​មាន​រថយន្ត​បុក​ពី​ក្រោយ​រថយន្ត​បណ្តាល​អោយ​ទៅ​បុក​រថយន្ត​នៅ​ពី​មុខ​គាត់ ។ សម្លេង​ស្រែក​ឈឺ​ចាប់ និង​ការ​ប៉ះ​ទង្គិច​បង្ហាញ​ថា​មាន​រថយន្ត​បុក​ពី​ក្រោយ​គាត់​ទៀត​។

ខណៈ​ពេល​លោក​ឆាល​អង្គុ​យ​នៅ​ស្ងៀម គាត់​សង្កេត​ឃើញ​ថា រថយន្ត​នៅ​ពី​ក្រោយ​គាត់​បង្ក​អោយ​មាន​គ្រោះ​​​ថ្នាក់​នេះ។ រថយន្ត​បង្ក​គ្រោះ​ថ្នាក់​សង្ឃឹម​ថា​រត់​រួច​ពី​ដៃ​​ប៉ូលិស តែ​បែរ​ជា​ភ្លេច​ថា​គាត់​មាន​បន្សល់​ទុក​អ្វី​មួយ​ជា​ភ័​ស្តុ​តាង។ ពេល​ប៉ូលិស​មក​ដល់ គាត់​បាន​រើស​ស្លាក​លេខ​រថយន្ត​បុក​ហើយ​រត់​ទៅ​បាត់​នោះ ដោយ​ប្រាប់​ទៅ​លោក​ឆាល​​ថា៖ «មាន​គេ​ចាំ​គាត់​ពេល​ទៅ​ដល់​ផ្ទះ។ អ្ន​ក​បុក​គេ​រត់​មិន​រួច​ឡើយ»។

បទ​គម្ពី​រ​ចែង​ថា​៖ «...ត្រូវ​ដឹង​ជា​ប្រាកដ​ថា បាប​ឯង​រាល់​គ្នា​នឹង​តាម​ឯង​ទាន់​» (ជនគណនា៣២:​២៣​)។ បុរស​ដែល​បង្ក​ហេតុ​ត្រូវ​គេ​រក​ឃើញ។ ជូន​កាល​យើង​អាច​លាក់​អំពើ​បាប​របស់​យើង​ពី​មនុស្ស​នៅ​ជុំវិញ​យើង តែ​គ្មាន​អ្វី​លាក់​កំបាំង​ពី​ព្រះ​នេត្រ​ព្រះ​ជា​ម្ចាស់​បាន​ឡើយ​(ហេព្រើរ ៤:១៣)។ ទ្រង់​ជ្រា​ប​ពី​បរា​ជ័យ គំនិត និង​ទឹក​ចិត្ត​យើង (១សំាយូអែល ១៦:៧, លូកា ១២:២-៣)។

ព្រះ​ជា​ម្ចាស់​មាន​ព្រះ​បន្ទូល​សន្យា​ថា​៖ «បើ​យើង​លន់​តួ​បាប​វិញ នោះ​ទ្រ​ង់​មាន​ព្រះ​ហប្ញ​ទ័យ​ស្មោះ​ត្រង់ ហើយ​សុច​រិត​ប្រយោជន៍​នឹង​អត់​ទោស​បាប​អោយ​យើង ហើយ​នឹង​សំអាត​យើង​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង» (១យ៉ូហាន ១:៩)។ ដូច្នេះ អ្នក​ត្រូ​វ​លន់​តួ​បាប កុំ​លាក់​អំពើ​បាប​រវាង​អ្នក​និង​ព្រះ​ជា​ម្ចាស់​ឡើយ (ខ៦-៧) ។​ Cindy Hess Kasper