តើអ្នកបានត្រៀមខ្លួន ហើយឬនៅ?
មានមនុស្សជាច្រើននៅចាំថា រដូវលំហើយ ឆ្នាំ ២០០៨ គឺជាពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោក ចាប់ផ្តើមមានសភាពធ្ងន់ធ្ងរបំផុត ចាប់តាំងពីសម័យមហាវិបត្តិសេដ្ឋកិច្ច ឆ្នាំ ១៩២៩ មក ។ នៅក្នុងខែបន្ទាប់ មានមនុស្សជាច្រើនបានបាត់បង់ការងារ ផ្ទះសម្បែង និងការវិនិយោគ ។ មួយឆ្នាំក្រោយមក តាមបទសម្ភាស ជាមួយលោកអាឡាន គ្រីនស្ប៉ាន(Alan Gr-eenspan) ដែលជាអតីតប្រធាននៃធនាគាបម្រុងនៃរដ្ឋសហព័ន្ធអាមេរិក បានឲ្យដឹងថា ជាមធ្យម ប្រជាជនជឿថា វិបត្តិសេដ្ឋកិច្ចនេះនឹងមិនកើតឡើងទៀតឡើយ ។ គាត់មានប្រសាសន៍ថា “នៅពេលមនុស្សយើងបានជួបនឹងភាពសម្បូរសប្បាយ ក្នុងរយៈពេលដ៏វែង នោះជាធម្មតា ពួកគេសន្និដ្ឋានថាភាពសម្បូរសប្បាយនោះនឹងនៅតែបន្តកើតមានទៀត”។
ការសន្និដ្ឋាថា ការដែលបានកើតឡើងរហូតមកដល់ពេលនេះ នឹងបន្តកើតឡើងទៀត គឺជាផ្នត់គំនិត ដែលមនុស្សយើងមានជាធម្មតាទៅហើយ នៅក្នុងសតវត្សរ៍ទី២១នេះ ។ នៅសតវត្សរ៍ទី១ លោកពេត្រុសបានចែងអំពីពួកអ្នកដែលជឿថា ជីវិតនឹងមានការបន្តដូចកាលពីមុនទៀត ហើយពួកគេជឿថា ព្រះយេស៊ូវនឹងមិនយាងមកវិញឡើយ ។ គាត់បានបង្រៀនថា “ដ្បិតតាំងពីពួកឰយុកោដេកលក់ទៅ នោះគ្រប់ទាំងអស់នៅតែដដែល ដូចជាពីកំណើតលោកិយរៀងមកដែរ”(២ពេត្រុស ៣:៤)។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា ទ្រង់នឹងយាងត្រឡប់មកវិញ ប៉ុន្តែ មនុស្សនៅតែបន្តរស់នៅ ដោយមិនស្តាប់បង្គាប់ គឺហាក់ដូចជាយល់ថា ទ្រង់នឹងមិនយាងមកវិញអញ្ចឹង ។ ប៉ុន្តែ ព្រះអម្ចាស់មិនផ្អាកសេចក្តីសន្យារបស់ទ្រង់…
ពេលឡើង និងពេលចុះ
មនុស្សយើងភាគច្រើនបានទទួលស្គាល់ថា ជីវិតមានដំណើរឡើងហើយចុះៗ ។ ស្តេចសាឡូម៉ូនដែលជាក្សត្រដ៏មានប្រាជ្ញា ទ្រង់ក៏បានទទួលស្គាល់យ៉ាងដូចនេះផងដែរ ហើយបានឆ្លុះបញ្ចាំង នៅក្នុងការឆ្លើយតបរបស់យើង ចំពោះកាលៈទេសៈដែលមានដំណើរឡើងហើយចុះៗនោះ ។ ក្នុងព្រះគម្ពីរសាស្តា ទ្រង់បានចែងថា “មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ … មានពេលយំ និងពេលសើច មានពេលសំរាប់សោយសោក និងពេលសំរាប់លោតកព្ឆោង”(សាស្តា ៣:១-៤)។
ព្រះបិតារបស់ស្តេចសាឡូម៉ូន គឺស្តេចដាវីឌ ត្រូវបានហៅថា “មនុស្សដែលធ្វើតាមព្រះហឫទ័យព្រះ”(១សាំយ៉ូអែល ១៣:១៤ កិច្ចការ ១៣:២២)។ ប៉ុន្តែ ក្នុងការរស់នៅរបស់ស្តេចដាវីឌ គឺមានពេលឡើងហើយចុះៗ ។ ស្តេចដាវីឌបានទួញសោក នៅពេលបុត្រដែលទ្រង់មានជាមួយនាងបាតសេបា បានស្លាប់ដោយសារជម្ងឺ (២សាំយ៉ូអែល ១២:២២)។ ប៉ុន្តែ ក៏មានពេលដែលទ្រង់និពន្ធបទចម្រៀងសរសើរតម្កើង និងសើចសប្បាយផងដែរ(ទំនុកតម្កើង ១២៦:១-៣)។ ក្រោយមក ទ្រង់ក៏មានសេចក្តីទុក្ខយ៉ាងខ្លាំង ចំពោះការស្លាប់របស់អាប់សាឡំម ដែលជាបុត្រាដែលបានលើកទ័ពបះបោរនឹងទ្រង់(២សាំយ៉ូអែល ១៨:៣៣)។ ហើយនៅពេលគេដង្ហែរហិបសញ្ញាចូលក្រុងយេរូសាឡិម ស្តេចដាវីឌមានក្តីអំណរខាងវិញ្ញាណជាពន្លឹក បានជាទ្រង់រាំនៅក្នុងព្រះវត្តមានព្រះ(២សាំយ៉ូអែល ៦:១២-១៥)។
នៅពេលយើងបង្ហាញនូវឲ្យគេឃើញថា យើងជាគ្រីស្ទបរិស័ទដែលមានសន្តិភាព និងសេចក្តីអំណរនៅក្នុងជីវិត គ្រប់ពេលជាប់ជានិច្ច នោះយើងអាចនាំឲ្យមានផលអាក្រក់ដល់ខ្លួនឯង ក៏ដូចជាដល់អ្នកដទៃផងដែរ ។ ផ្ទុយទៅវិញ ព្រះគម្ពីរបានបង្ហាញថា ជីវិតរបស់គ្រីស្ទបរិស័ទ គឺមានពេលឡើង…
ប៉ា!
មានក្មេងប្រុសម្នាក់ឈ្មោះចេមស៍(James) ដែលមានអាយុ២២ខែ កំពុងដើរនាំមុខគ្រួសាររបស់ខ្លួន យ៉ាងមានទំនុកចិត្ត នៅតាមផ្លូវចូល នៅក្នុងព្រះវិហារដ៏ធំរបស់ពួកគេ។ ឳពុករបស់ចេមស៍បានតាមមើលវាជាប់ជានិច្ច នៅពេលដែលវាដើរតេសតាស់ៗ នៅក្នុងចំណោម “មនុស្សធំ” មួយហ្វូងធំនោះ។ ភ្លាមៗនោះ ក្មេងតូចម្នាក់នេះក៏ស្លន់ នៅពេលវារកមើលឳពុករបស់វាមិនឃើញ ។ វាក៏ឈប់ ដើម្បីរកមើលជុំវិញខ្លួនវា ហើយក៏ចាប់ផ្តើមស្រែកឡើងថា “ប៉ា ប៉ា!” ឳពុករបស់វាក៏ប្រញាប់មករកវាភ្លាម ហើយចេមស៍ ដែលជាក្មេងតូចម្នាក់នេះ ក៏ឈោងទៅរកដៃគាត់ ហើយគាត់ក៏ឱបវាយ៉ាងណែន ។ ចេមស៍ក៏បានស្ងប់ចិត្តវិញភ្លាម ។
ព្រះគម្ពីរពង្សាវតាក្សត្រខ្សែទីពីរ បានបកស្រាយអំពីរឿងរបស់ស្តេចហេសេគា ដែលបានឈោងទៅរកព្រះ ដើម្បីឲ្យទ្រង់ជួយ(១៩:១៥) ។ ស្តេចសានហេរីបនៃនគរអាសស៊ើរ បានគម្រាមស្តេចហេសេ-គា និងរាស្រ្តនៃនគរយូដាថា “កុំឲ្យព្រះរបស់ផងឯង ដែលឯងទុកចិត្តនោះ បញ្ឆោតឯង … ឯងបានឮនិយាយពីការដែលស្តេចអាសស៊ើរបានធ្វើ ដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីងទៅ ដូច្នេះ តើឯងនឹងបានរួចឬ”(ខ.១០-១១)។ ស្តេចហេសេគាក៏ចូលក្នុងព្រះវត្តមានព្រះអម្ចាស់ ហើយអធិស្ឋានទូលសូមការប្រោសលោះ ដើម្បី “ឲ្យនគរទាំងអស់ក្នុងលោកិយ បានដឹងថា ទ្រង់គឺជាព្រះអម្ចាស់ដ៏ជាព្រះ”(ខ.១៤-១៩)។ ព្រះអម្ចាស់ទ្រង់ក៏ឆ្លើយតបការអធិស្ឋាននោះ ដោយចាត់ទេវតានៃព្រះអម្ចាស់ ឲ្យប្រហារពួកខ្មាំងសត្រូវ ហើយស្តេចសានហេរីបក៏បានដកថយវិញ(ខ.២០-៣៦)។
បើសិនជាអ្នកស្ថិតនៅក្នុងស្ថានភាពមួយ ដែលអ្នកត្រូវការជំនួយពីព្រះ នោះសូមលើកដៃរបស់អ្នកឡើង ឈោងទៅរកទ្រង់ ដោយការអធិស្ឋានចុះ…
គ្មានការថយក្រោយ
ពេលដែលខ្ញុំបានឃើញរថយន្តម៉ាកហ្វត សាន់ដឺបឺត(Ford Thunderbird) សារីឆ្នាំ១៩៦២ ជាលើកដំបូង ខ្ញុំក៏បានចាប់ចិត្តស្រឡាញ់ឡាននេះតែម្តង ។ ឡាននេះមានរាងឆើតឆាយ ភ្លឺរលោង ។ នៅពេលខ្ញុំបានមើលឃើញឡានម៉ាកនេះ នៅហាងលក់រថយន្តដែលគេបានប្រើហើយ ខ្ញុំឃើញផ្នែកខាងក្រៅរបស់វាមានសភាពភ្លឺរលោង ហើយផ្នែកខាងក្នុងដ៏អស្ចារ្យរបស់វា បានធ្វើឲ្យខ្ញុំចាប់ចិត្តយ៉ាងខ្លាំង ។ ខ្ញុំបានដឹងថា ឡាននេះគឺសម្រាប់ខ្ញុំហើយ ។ ដូចនេះខ្ញុំក៏បានបង់ប្រាក់ ដើម្បីទិញឡាន ជាឡើងដំបូង ។
ទោះជាយ៉ាងណាក៏ដោយ មានបញ្ហាមួយ ដែលបានបង្កប់ខ្លួននៅក្នុងរបស់ទ្រព្យ ដែលខ្ញុំបានឲ្យតម្លៃយ៉ាងខ្លាំងនេះ ។ បន្ទាប់ពីខ្ញុំបានទិញវា បានពីរខែ ខ្ញុំក៏បានដឹងថា ខ្ញុំអាចបើកវាទៅមុខបាន តែមិនអាចបើកថយក្រោយបានឡើយ ។
ទោះបីជាឡានមានបញ្ហា នៅពេលវាមិនអាចបើកថយក្រោយក៏ដោយ ក៏ជួនកាល វាជាការប្រសើរណាស់ ដែលយើងមានលក្ខណៈដូចឡានចាស់របស់ខ្ញុំ ខ្លះៗដែរ ។ យើងចាំបាច់ត្រូវទៅមុខជានិច្ច ដោយមិនត្រូវឲ្យជីវិតមានការត្រឡប់ថយក្រោយឡើយ ។ នៅក្នុងការដើរជាមួយព្រះយេស៊ូវ យើងចាំបាច់ត្រូវបដិសេធ មិនព្រមត្រឡប់ថយក្រោយ គឺដូចដែលសាវ័កប៉ុលបានបង្រៀនថា យើងត្រូវ “រត់តម្រង់ទៅឯទី”(ភីលីព ៣:១៤)។
ពួកកូនចៅអ៊ីស្រាអែលប្រហែលជាអាចយកគំរូ តាមប្រអប់លេខរបស់ឡានខ្ញុំផងដែរ ។ នៅក្នុងព្រះគម្ពីរនិក្ខមនំ ជំពូក១៦ ពួកគេកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ ដោយសារពួកគេចង់ឲ្យជីវិតរបស់ខ្លួនត្រឡប់ទៅរកសភាពដើមវិញ ។ ទោះបីជាព្រះទ្រង់បានធ្វើការអស្ចារ្យជាច្រើនក៏ដោយ…
ចូរធ្វើជាអ្នកកាន់គ្រឿងសាស្រ្តាវុធ
សាសន៍អ៊ីស្រាអែល និងសាសន៍ភីលីស្ទីន បានមានសង្រ្គាមនឹងគ្នា ។ នៅពេលស្តេចសូលសម្រាក នៅក្រោមដើមទទឹម ជាមួយនឹងពួកទ័ពទ្រង់ យ៉ូណាថាន និងអ្នកកាន់គ្រឿងសាស្រ្តាវុធរបស់លោក ក៏បានចាកចេញពីបន្ទាយទ័ពស្ងាត់ៗ ទៅមើលបន្ទាយរបស់ខ្មាំង ដើម្បីឲ្យបានឃើញព្រះអម្ចាស់ ច្បាំងជំនួសពួកខ្លួន ដោយលោកជឿថា “គ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលទ្រង់នឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ”(១សាំយ៉ូអែល ១៤:៦)។
យ៉ូណាថាន និងអ្នកជំនួយរបស់លោក ហៀបនឹងឆ្លងកាត់ផ្លូវ ដែលនៅចន្លោះជ្រលងភ្នំខ្ពស់ៗពីរ ។ ពួកខ្មាំងសត្រូវដែលប្រដាប់ដោយអាវុធ កំពុងប្រចាំការនៅលើកំពូលនៃជ្រលងភ្នំទាំងសងខាង ។ ពួកគេមានគ្នាតែពីរនាក់ប៉ុណ្ណោះ ក្នុងការប្រឈមមុខនឹងពួកទ័ពសត្រូវជាច្រើនដ៏ ម្ល៉េះ ។ នៅពេលយ៉ូណាថានប្រាប់ថា លោកនឹងឡើងរកពួកសត្រូវ នៅលើជ្រលងភ្នំ អ្នកកាន់គ្រឿងសាស្ត្រាវុធរបស់លោក មិនភ្ញាក់ផ្អើលឡើយ ។ គាត់បានសួរលោកថា “តើនេះជាបំណងចិត្តរបស់លោកឬ? សូមសម្រេចតាមបំណងចិត្តលោកចុះ”(ខ.៧)។ ដូចនេះ អ្នកទាំងពីរក៏ឡើងជ្រលងភ្នំនោះ ហើយព្រះអម្ចាស់ទ្រង់ក៏បានជួយឲ្យពួកគេមានជ័យជម្នះលើពួកខ្មាំងសត្រូវ(ខ.៨-១៤)។ យើងត្រូវតែកោតសរសើរ អ្នកកាន់គ្រឿងសាស្ត្រាវុធវ័យក្មេងម្នាក់នេះ ។ គាត់បានកាន់គ្រឿងសាស្ត្រាវុធឡើងជ្រលងភ្នំ ហើយបាននៅជាប់ជាមួយយ៉ូណាថាន ដោយដើរតាមជាប់ពីក្រោយ ហើយសម្លាប់ពួកទ័ពដែលយ៉ូណាថាន បានវាយឲ្យរបួស ។
ពួកជំនុំត្រូវការអ្នកដឹកនាំដែលរឹងមាំ ដើម្បីឲ្យយើងអាចប្រឈមមុខនឹងខ្មាំងសត្រូវខាងវិញ្ញាណរបស់យើង ប៉ុន្តែ យើងមិនត្រូវឲ្យអ្នកដឹកនាំទាំងនោះ ប្រឈមមុខនឹងពួកខ្មាំងសត្រូវតែឯកឯងឡើយ ។ ពួកគេត្រូវការជំនួយ និងការគាំទ្រពីមនុស្សគ្រប់គ្នា នៅក្នុងពួកជំនុំ…
ការលើកបន្ទុកធ្ងន់
ថ្ងៃមួយខ្ញុំបានឃើញកូនប្រុសរបស់ខ្ញុំ កំពុងព្យាយាមលើកដុំដែកទម្ងន់២គីឡូក្រាម ឲ្យខ្ពស់ផុតក្បាលរបស់វា ។ នេះជាសេចក្តីប្រាថ្នាដ៏ធំ សម្រាប់ក្មេងដែលមានអាយុពីរបីឆ្នាំ ។ វាអាចលើកដុំដែកនោះផុតពីដី បានកម្ពស់តែពីរបីសង់ទីម៉ែត្រទេ ប៉ុន្តែ កែវភ្នែករបស់វាបញ្ជាក់អំពីការតាំងចិត្ត ហើយមុខរបស់វាក៏ឡើងក្រហម ដោយសារការប្រឹងលើកនោះ ។ ខ្ញុំក៏ជួយលើកវា ហើយយើងក៏រួមគ្នាលើកដុំដែកនោះឡើងលើ ឆ្ពោះទៅរកពិដានផ្ទះ ។ ការលើកដុំដែក មានការពិបាកសម្រាប់វា តែសម្រាប់ខ្ញុំ គឺងាយស្រួលទេ ។
នៅពេលយើងមានកិច្ចការដែលពិបាកៗធ្វើ នោះចូរយើងគិតដល់ព្រះយេស៊ូវចុះ ។ នៅពេលជីវិតរបស់យើងហាក់ដូចជាមាន ទៅដោយទុកលំបាក់ជាច្រើន ដែលកំពុងវិលវល់ នោះព្រះយេស៊ូវទ្រង់អាចជួយយើងយ៉ាងងាយ ទោះនោះជាការឈឺធ្មេញ ឬជាការឈ្មោះប្រកែកគ្នាដ៏ធ្ងន់ធ្ងរ ឬក៏សូម្បីតែការលំបាកទាំងអស់នោះកើតឡើង ក្នុងពេលតែមួយក៏ដោយ ។ ទ្រង់អាចដោះស្រាយអ្វីៗគ្រប់យ៉ាង ហេតុនេះហើយបានជាទ្រង់មានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។
តើអ្នកនឿយហត់ ដោយសារបញ្ហាដែលកើតមានមិនចេះចប់មិនចេះហើយឬ? តើអ្នកមានទុក្ខលំបាក ដោយភាពតប់ប្រមល់ និងការព្រួយបារម្ភឬ? មានតែព្រះយេស៊ូវទេ ដែលជាដំណោះស្រាយដ៏ពិត ។ ការចូលទៅជិតព្រះអម្ចាស់ ដោយការអធិស្ឋាន នាំឲ្យយើងអាចផ្ទេរបន្ទុកយើង ដល់ទ្រង់ ដើម្បីឲ្យទ្រង់ជួយទ្រទ្រង់យើង(ទំនុកតម្កើង ៥៥:២២)។ នៅថ្ងៃនេះ ចូរទូលសូមឲ្យទ្រង់ជួយអ្នក ក្នុងគ្រប់ការទាំងអស់ចុះ ។…
ការឡើងទៅដល់កំពូល
អ្នកមិនចង់ឃើញគេសរសេរពាក្យ “ខ្វះសេចក្តីប្រាថ្នាធំ” នៅក្នុងក្រដាសវាយតម្លៃការងាររបស់អ្នកឡើយ ។ និយោជិតដែលខ្វះសេចក្តីប្រាថ្នាធំ កម្រនឹងបានឡើងទៅដល់មុខតំណែងខ្ពស់ជាងគេ នៅកន្លែងធ្វើការរបស់ខ្លួនណាស់ ។ បើសិនជាគ្មានសេចក្តីប្រាថ្នាធំ ដើម្បីសម្រេចឲ្យបានកិច្ចការអ្វីមួយទេ នោះគឺមិនអាចសម្រេចការធំបានឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ការមានសេចក្តីប្រាថ្នាធំក៏មានគុណវិប្បត្តិផងដែរ ។ ជាញឹកញាប់ មនុស្សដែលមានសេចក្តីប្រាថ្នាធំ ចង់លើកតម្កើងខ្លួនឯងឲ្យខ្ពស់ឡើង ជាជាងចង់សម្រេចកិច្ចការ ដែលជាប្រយោជន៍ដ៏ប្រសើរដល់អ្នកដទៃ ។
នេះគឺជាបញ្ហា ដែលមាននៅក្នុងជីវិត នៃស្តេចជាច្រើនអង្គនៃនគរអ៊ីស្រាអែល ដែលរួមមានស្តេចអង្គទីមួយផងដែរ ។ ពីដើមឡើយ ស្តេចសូលជាមនុស្ស បន្ទាបខ្លួន ប៉ុន្តែ យូរៗទៅ ទ្រង់ក៏បានចាត់ទុកមុខតំណែងរបស់ទ្រង់ ជាកម្មសិទ្ធិផ្តាច់មុខរបស់ទ្រង់តែ ម្តង ។ ទ្រង់បានភ្លេចថា ព្រះបានឲ្យទ្រង់បំពេញនូវកិច្ចការដ៏ពិសេសមួយ ដើម្បីដឹកនាំរាស្រ្តជ្រើសតាំងរបស់ទ្រង់ តាមរបៀប ដែលនឹងនាំឲ្យសាសន៍ដទៃបានស្គាល់ផ្លូវរបស់ព្រះ ។ នៅពេលព្រះទ្រង់ដកហូតមុខតំណែងពីស្តេចសូលចេញ ស្តេចអង្គនេះខ្វល់តែអំពីខ្លួនឯងប៉ុណ្ណោះ(១សាំយ៉ូអែល ១៥:៣០)។
ក្នុងពិភពលោកនេះ សេចក្តីប្រាថ្នាធំ ច្រើនតែជម្រុញមនុស្សឲ្យហ៊ានធ្វើអ្វីក៏ដោយ ឲ្យតែបានមុខតំណែងខ្ពស់ ដើម្បីមានអំណាចគ្រប់គ្រងលើអ្នកដទៃ ប៉ុន្តែ ព្រះបានត្រាសហៅរាស្រ្តរបស់ទ្រង់ ឲ្យរស់នៅតាមផ្លូវថ្មីវិញ ។ យើងមិនត្រូវធ្វើអ្វី តាមសេចក្តីអំណួតឥតប្រយោជន៍ឡើយ(ភីលីព ២:៣) ហើយត្រូវឲ្យយើងចោលអស់ទាំងបន្ទុក និងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ(ហេព្រើ ១២:១)។…
ការភ្លេចលក្ខណៈសម្បត្តិ
យុវជននៅប្រទេសចិន ហាក់ដូចជាកំពុងចាប់ផ្តើមភ្លេចអំពីរបៀបសរសេរតួរអក្សរ ដែលមានទៅដោយអក្សរវិចិត្រសាស្រ្តដ៏ស្រស់ស្អាត របស់ភាសានៃប្រពៃណីរបស់ពួកគេ ។ អ្នកខ្លះបានហៅបាតុភូតនេះថា “ការភ្លេចលក្ខណៈសម្បត្តិ”។ ការពេញនិយមយ៉ាងខ្លាំង នៃការប្រើប្រាស់កំព្យូទ័រ និងទូរស័ព្ទឆ្លាតវ័យ ជាញឹកញាប់ គឺបញ្ជាក់ប្រាប់ថា ការសរសេរអក្សរត្រូវបានគេមិនអើពើ ហើយអ្នកខ្លះមិនចាំតួរអក្សរដែលខ្លួនបានរៀនកាលពីក្មេងឡើយ ។ មានយុរជនម្នាក់បាននិយាយថា “មនុស្សយើងមិនសរសេរអក្សរ ដោយដៃទៀតឡើយ គឺលើកលែងតែនៅពេលដែលពួកគេត្រូវសរសេរឈ្មោះ និងអាស័យដ្ឋានប៉ុណ្ណោះ”។
អ្នកខ្លះហាក់ដូចជាមាន “ការភ្លេចលក្ខណៈសម្បត្តិ” មួយប្រភេទផ្សេង ទៀត។ នៅពេលពួកគេជួបប្រទះស្ថានភាពដ៏លំបាក ពួកគេហាក់ដូចជាភ្លេច អំពីការដ៏ត្រឹមត្រូវដែលត្រូវធ្វើ ហើយផ្ទុយទៅវិញ ពួកគេក៏ជ្រើសរើសផ្លូវកាត់ ។
ព្រះទ្រង់បានហៅលោកយ៉ូបថា “អ្នកដែលគ្រប់លក្ខណ៍ ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្តីអាក្រក់ផង”(យ៉ូប ១:៨)។ ព្រះបានអនុញាតឲ្យសាតាំងដកយកចេញ នូវអ្វីគ្រប់យ៉ាងដែលលោកយ៉ូបមាន ដូចជា កូនៗរបស់គាត់ ទ្រព្យសម្បត្តិ និងសុខភាពរបស់គាត់ ។ តែ ទោះបីជាលោកយ៉ូបបានជួបប្រទះនឹងស្ថានភាពដ៏ឈឺចាប់ក៏ដោយ ក៏គាត់មិនព្រមប្រមាថព្រះឡើយ ។ គឺដូចដែលមានចែងថា “ក្នុងគ្រប់សេចក្តីទាំងនោះយ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ(ខ.២២)”។ សាតាំងបានព្យាយាមបង្ហាញថា លោកយ៉ូបមិនមែនគ្រប់លក្ខណ៍ ដូចដែលព្រះទ្រង់មានបន្ទូលទេ ប៉ុន្តែ វាត្រូវទទួលបរាជ័យ ។
តើអ្នកភ្លេចលក្ខណៈសម្បត្តិរបស់ខ្លួនឬ ? ទេ លក្ខណៈសម្បត្តិរបស់យើង…
ការធានាដ៏មានពរ
ពេលខ្ញុំកំពុងជជែកគ្នា ជាមួយសុភាពបុរសម្នាក់ ដែលភិរិយារបស់គាត់បានស្លាប់ គាត់បានចែកចាយប្រាប់ខ្ញុំថា មិត្តភ័ក្ររបស់គាត់ម្នាក់បាននិយាយមកកាន់គាត់ថា “ខ្ញុំសូមជួយរំលែកទុក្ខ ចំពោះការបាត់បង់ភរិយារបស់អ្នក”។ គាត់ឆ្លើយថា “អូ ខ្ញុំមិនបានបាត់បង់គាត់ទេ ។ ខ្ញុំដឹងច្បាស់ ថាគាត់នៅទីណា”។
អ្នកខ្លះប្រហែលជាយល់ថា ការឆ្លើយតបដូចនេះ ហាក់ដូចជាក្លាហាន ឬថែមទាំងខ្វះការគួរសម ។ ដោយសារមានទ្រឹស្តីជាច្រើន បានចែងអំពីការអ្វីដែលកើតឡើង បន្ទាប់ពីការស្លាប់របស់មនុស្ស នោះគេអាចឆ្ងល់ ថាតើធ្វើដូចម្តេចឲ្យយើង អាចដឹងច្បាស់ ថាអ្នកជាទីស្រឡាញ់របស់យើងទៅទីណា បន្ទាប់ពីពួកគេស្លាប់ ឬតើយើងនឹងទៅទីណា បន្ទាប់ពីយើងស្លាប់ ។
ប៉ុន្តែ ត្រង់ចំណុចនេះ អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ត្រូវមានទំនុកចិត្ត ។ ព្រះបន្ទូលព្រះបានផ្តល់ការធានាដល់យើងថា នៅពេលយើងស្លាប់ យើងនឹងបានទៅនៅជាមួយព្រះអម្ចាស់នៃយើងភ្លាម(២កូរិនថូស ៥:៨)។ សូមអរព្រះគុណទ្រង់ ព្រោះនេះមិនគ្រាន់តែជាក្តីប្រាថ្នារបស់យើងប៉ុណ្ណោះឡើយ ។ ការធានានេះ គឺមានប្រភពនៅក្នុងប្រវត្តិដ៏ពិតនៃព្រះយេស៊ូវ ដែលបានយាងមក ហើយបានសុគត ដើម្បីលប់ចោលទោសនៃអំពើបាបរបស់យើង ដើម្បីឲ្យយើងទទួលជីវិតអស់កល្បជានិច្ច(រ៉ូម ៦:២៣)។ បន្ទាប់មក ទ្រង់បានបង្ហាញឲ្យយើងដឹងថា បន្ទាប់ពីយើងស្លាប់ទៅ យើងនឹងរស់ឡើងវិញ ព្រោះទ្រង់បានយាងចេញពីផ្នូររបស់ទ្រង់ ហើយបានយាងឡើងទៅនគរស្ថានសួគ៌វិញ គឺយាងទៅកន្លែងដែលយើងនឹងបានទៅ តាមការសន្យារបស់ទ្រង់ ។ ទ្រង់កំពុងរៀបចំកន្លែងសម្រាប់យើង(យ៉ូហាន ១៤:២)។
ដូចនេះ…
សេចក្តីមេត្តាករុណានៃព្រះ
ថ្ងៃនេះគឺជាថ្ងៃរំឭកខួបទី១១ នៃការវាយប្រហារភារវៈកម្ម នៅសហរដ្ឋអាមេរិក នៅថ្ងៃទី ១១ កញ្ញា ២០០១ ។ គេពិបាកនឹងគិតអំពីថ្ងៃនោះ ដោយមិនស្រមៃឃើញរូបភាព នៃការវិនាសហិនហោច ទុក្ខព្រួយ និងការបាត់បង់ ដែលមានផលប៉ះពាល់ដល់សហរដ្ឋអាមេរិក ក៏ដូចជាពិភពលោកទាំងមូល បន្ទាប់ពីព្រឹត្តិការណ៍ដ៏សោកសៅនោះបានកើតឡើង ។ ការបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ បានរួមផ្សំដោយជម្រៅនៃការបាត់បង់ ដែលមាននៅក្នុងអារម្មណ៍ជារួម ពោលគឺប្រទេសជាតិទាំងមូលមានអារម្មណ៍ថា ខ្លួនបានបាត់បង់សន្តិសុខហើយ ។ ទុក្ខព្រួយដោយសារការបាត់បង់ផ្ទាល់ខ្លួន និងជារួម នឹងនៅតែដក់ជាប់នៅក្នុងការចងចាំ អំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃនោះ ។
ហេតុការណ៍ដ៏រន្ធត់នោះ គឺមិនមែនគ្រាន់តែបណ្តាលឲ្យមានការចងចាំដ៏ឈឺចាប់ នៃថ្ងៃទី ១១ កញ្ញា ប៉ុណ្ណោះឡើយ ។ វាក៏បានរំឭកខួបនៃការស្លាប់នៃឳពុកក្មេករបស់ខ្ញុំផងដែរ ។ ការបាត់បង់ជីវិតរបស់ជីម(Jim) បានដក់ជាប់យ៉ាងជ្រៅ ក្នុងអារម្មណ៍នៃគ្រួសាររបស់យើង និងក្នុងចំណោមមិត្តភ័ក្ររបស់គាត់ ។
ទោះបីជាយើងជួបប្រទះនឹងទុក្ខព្រួយប្រភេទណាក៏ដោយ ក៏មានតែការកម្សាន្តចិត្តដ៏ពិតតែមួយប៉ុណ្ណោះ គឺការកម្សាន្តចិត្តនៃសេចក្តីមេត្តាករុណានៃព្រះ ។ នៅពេលស្តេចដាវីឌមានការឈឺចិត្ត ទ្រង់អធិស្ឋានដល់ព្រះថា “ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាចំពោះទូលបង្គំ ដ្បិតទូលបង្គំមានសេចក្តីទុក្ខលំបាក ភ្នែកទូលបង្គំកាន់តែខ្សោយទៅ ដោយសេចក្តីសោយសោក ព្រមទាំងចិត្ត និងខ្លួនប្រាណនៃទូលបង្គំផង”(ទំនុកតម្កើង ៣១:៩)។ មានតែក្នុងសេចក្តីមេត្តាករុណានៃព្រះប៉ុណ្ណោះ ដែលយើងអាចរកបានការកម្សាន្តចិត្ត ដល់ការឈឺចាប់ និងរកបានសន្តិភាពសម្រាប់ចិត្តរបស់យើង…