ជួបគ្នាពេលក្រោយ
ជីតារបស់ខ្ញុំមិនព្រមនិយាយថា “លាហើយ”ទេ ព្រោះគាត់មានអារម្មណ៍ថា ពាក្យនេះបានបង្ហាញពីដំណាក់កាលចុងក្រោយខ្លាំងពេក ។ ហេតុនេះហើយបានជា បន្ទាប់ពីបានមកសួរសុខទុក្ខគាត់ហើយ ពេលដែលយើងកំពុងបើកបរចេញពីផ្ទះគាត់ គាត់តែងតែមានទម្លាប់លាគ្នា តាមរបៀបដដែលជានិច្ច ។ គឺគាត់ឈរនៅមុខរបងពណ៌បៃតង ខាងមុខផ្ទះគាត់ ហើយបោយដៃលា ដោយពាក្យថា “ជួបគ្នាពេលក្រោយ”។
ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងមិនចំាបាច់និយាយថា “លាហើយ” ទៅអ្នកដែលយើងស្រឡាញ់ក៏បាន ឲ្យតែអ្នកនោះបានទទួលជឿព្រះយេស៊ូវ ជាព្រះសង្រ្គោះហើយ ។ ព្រះគម្ពីរបានសន្យាថា យើងនឹងបានជួបពួកគេម្តងទៀត ។
សាវ័កប៉ុលបានមានប្រសាសន៍ថា យើងមិនត្រូវ “កើតទុក្ខព្រួយ ដូចអ្នកឯទៀត ដែលគ្មានសង្ឃឹម”ឡើយ(១ថែស្សាឡូនិច ៣:១៣) ព្រោះកាលណាព្រះយេស៊ូវ យាងមកវិញ ពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នា ដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស (ខ.១៥-១៧)។ យើងមានទំនុកចិត្តថា នៅថ្ងៃណាមួយ យើងនឹងបានទៅនៅនគរស្ថានសួគ៌ ដែលជាកន្លែងដែល“គ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ” (វិវរណៈ ២១:៤)។ យើងនឹងបាន “ទៅនៅជាមួយព្រះអម្ចាស់ជានិរន្ត” នៅក្នុងកន្លែងដ៏អស្ចារ្យនេះ(១ថែ-ស្សាឡូនិច ៤:១៧)។
គ្រីស្ទបរិស័ទមានសង្ឃឹមថា ពួកគេនឹងបានជួបជុំជាមួយព្រះគ្រីស្ទជារៀងរហូត និងនៅជាមួយមនុស្សជាទីស្រឡាញ់ ដែលបានលាចាកលោកទៅ ។ ហេតុនេះហើយបានជាលោកប៉ុល…
នាំឲ្យប្រែចិត្តម្តងម្នាក់ៗ
លោកចន វូលមែន(John Woolman) ជាគ្រូអធិប្បាយ ដែលធ្វើដំណើរបេសកកម្មពីកន្លែងមួយទៅកន្លែងមួយទៀត ។ គាត់បានធ្វើយុទ្ធនាការផ្ទាល់ខ្លួន ដើម្បីបញ្ចប់របបទាសភាព ក្នុងតំបន់អាមេរិក ដែលពួកអាណានិគមនិយមកំពុងកាន់កាប់នៅសម័យនោះ ។ លោកវូលមែនបានជួបជាមួយម្ចាស់ទាសករ ដើម្បីនិយាយអំពីភាពអយុត្តិធម៌ នៃការយកជីវិតរបស់អ្នកដទៃ ធ្វើជាកម្មសិទ្ធិ ។ ទោះបីជាលោកវូលមែនមិនបានលប់បំបាត់របបទាសភាពទាំងស្រុងក៏ដោយ ក៏គាត់បានបញ្ចុះបញ្ចូលពួកម្ចាស់ទាសករជាច្រើនរូប ឲ្យលែងទាសកឲ្យមានសេរីភាព ។ គាត់បានទទួលជោគជ័យ ដោយសារគាត់បានទៅបញ្ចុះបញ្ចូលពួកគេ ដោយផ្ទាល់ ។
ព្រះគម្ពីរភីលេម៉ូន ក៏បានចែងអំពីការអំពាវនាវស្រដៀងគ្នាផងដែរ ។ លោកអូនេស៊ីម គឺជាទាសករដែលបានរត់គេចខ្លួន ពីលោកភីលេម៉ូន ដែលជាម្ចាស់ទាសករដែលបានទទួលជឿព្រះ ។ លោកអូនេស៊ីមក៏បានទទួលជឿព្រះតាមរយៈការងារបម្រើព្រះរបស់សាវ័កប៉ុល ហើយសាវ័កប៉ុល ក៏បានបញ្ជូនគាត់ឲ្យវិលត្រឡប់ ទៅកាន់លោកភីលេម៉ូនវិញ ដោយផ្ញើពាក្យទៅថា “ដ្បិតប្រហែលជាដោយហេតុនោះ បានជាគាត់ឃ្លាតចេញពីអ្នកទៅជាយូរបន្តិច ដើម្បីឲ្យអ្នកបានគាត់វិញ ឲ្យនៅជាប់ជាដរាបទៅ តែមិនមែនដូចជាបាវបំរើទៀតឡើយ គឺលើសជាងបាវបំរើទៅទៀត ទុកដូចជាប្អូនស្ងួនភ្ងាវិញ”(ខ.១៥-១៦)។ កាលពីមុន លោកអូនេស៊ីមគ្រាន់តែជាទាសករម្នាក់ប៉ុណ្ណោះ តែសេចក្តីជំនឿដែលគាត់មានចំពោះព្រះយេស៊ូវ បានកែប្រែទំនាក់ទំនងរវាងគាត់ និងម្ចាស់របស់គាត់ដែលជាអ្នកជឿព្រះ ។ គាត់ក៏ជាបងប្អូនស្ងួនភ្ញាក្នុងព្រះផងដែរ ។ សាវ័កប៉ុលបានជះឥទ្ធិពលដល់មនុស្ស ដែលរស់នៅក្នុងសម័យនោះ ដោយនាំមនុស្សឲ្យប្រែចិត្តម្តងម្នាក់ៗ។
ដោយសារអំណាចបំផ្លាស់បំប្រែនៃដំណឹងល្អ មនុស្សនិងស្ថានភាព អាចមានការផ្លាស់ប្តូរ ។ សូមយើងខិតខំជះឥទ្ធិពលដល់ពិភពលោករបស់យើង…
តើត្រូវពឹងក្រចកដៃខ្ញុំ ឬពឹងព្រះហស្ថទ្រង់?
ទស្សនៈរបស់យើង អាចមានការផ្លាស់ប្តូរ ដោយសារទុក្ខលំបាកដែលយើងបានជួបប្រទះ ។ ថ្មីៗនេះ ខ្ញុំបាននឹកចាំអំពីការនេះ នៅពេលខ្ញុំបានសំណេះសំណាល ជាមួយស្រ្តីម្នាក់ ដែលខ្ញុំបានជួយរំលែកទុក្ខ ។ គាត់ក៏ជាឪពុកម្តាយដូចខ្ញុំ និងស៊ូ(Sue)ផងដែរ ។ កូនស្រីវ័យជំទង់របស់គាត់ បានបាត់បង់ជីវិតភ្លាមៗ ដោយមិនបានដឹងជាមុន។
គាត់បានប្រាប់ខ្ញុំថា គាត់នឹកកូនស្រីរបស់គាត់ជាពន់ពេក ហើយគាត់បានទូលព្រះថា គាត់មានអារម្មណ៍ថា ខ្លួនគាត់ហាក់ដូចជាកំពុងខំតោងនឹងក្រចកដៃ ដើម្បីកុំឲ្យធ្លាក់ ។ បន្ទាប់មក គាត់មានអារម្មណ៍ថា ព្រះហស្ថទ្រង់បានការពារគាត់ ដោយចាប់លើកគាត់ឡើង ហើយគាត់អាចលែងដៃ ដើម្បីឲ្យទ្រង់ទ្រគាត់ ។
គាត់ប្រែជាមានទស្សនៈដែលល្អប្រសើរជាងមុន ។ រឿងនេះបានរំឭកយើងថា កាលណាមានទុក្ខលំបាក ហើយយើងមានអារម្មណ៍ថា ហាក់ដូចជាស្ទើរតែលែងមានសេចក្តីជំនឿតទៅទៀត នោះយើងមិនត្រូវពឹងលើសមត្ថភាពខ្លួនឯងឡើយ តែត្រូវសូមឲ្យទ្រង់ទ្រយើងឡើង ដោយព្រះហស្ថដ៏មានចេស្តា ។
ព្រះគម្ពីរទំនុកតម្កើង ៣៧:២៣-២៤ បានចែងថា “គឺព្រះយេហូវ៉ាដែលតម្រូវអស់ទាំងជំហាននៃមនុស្សល្អ... ទោះបើគេភ្លាត់ដួល គង់តែមិនត្រូវដួលទាំងស្រុងទេ ដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត”។ បទគម្ពីរទំនុកតម្កើង ៦៣:៨ បានចែងថា “ព្រលឹងទូលបង្គំតាមទ្រង់ប្រកិត ព្រះហស្តស្តាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ”។
ពេលយើងមានទុក្ខលំបាក យើងប្រហែលជាខំផ្តោតយ៉ាងខ្លាំង ទៅលើការតោងព្រះឲ្យជាប់ បានជាយើងភ្លេចថា ទ្រង់បានសន្យាថា ទ្រង់នឹងការពារយើង ។ ដូចនេះ…
ការដាក់ទុនសម្រាប់ ពេលអនាគត
លោកចេសិន បូញ(Jason Bohn) ជានិស្សិតម្នាក់ ដែលបានវាយកូនហ្គុល ចូលរុន្ធ ដោយវាយពីចម្ងាយ តែមួយដងប៉ុណ្ណោះ ហើយគាត់ក៏ឈ្នះបានប្រាក់ជាច្រើន ។ មនុស្សជាច្រើនបានចាយវាយខ្ជះខ្ជាយប្រាក់ ដែលខ្លួនរកបាន តែលោកបូញមិនមានគម្រោងដូចនេះទេ ។ គាត់ចង់ក្លាយជាកីឡាករវាយកូនហ្គុលអាជីព ដូចនេះ គាត់បានចំណាយប្រាក់នោះ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសម្រាប់ការហ្វឹកហាត់ ដើម្បីឲ្យជំនាញវាយកូនហ្គុលរបស់ខ្លួន កាន់តែមានភាពល្អប្រសើរថែមទៀត ។ ប្រាក់កាសទាំងនោះ បានក្លាយជាទុន សម្រាប់អនាគតរបស់គាត់ គឺជាទុនដែលនាំមកនូវផលចំណេញជាច្រើន នៅពេលគាត់បានឈ្នះការប្រកួតដ៏ធំមួយ។ គាត់បានធ្វើការសម្រេចចិត្តដ៏ឆ្លាតវ័យ ដោយបានដាក់ទុនសម្រាប់អនាគតរបស់ខ្លួន ជាជាងចាយវាយប្រាក់នោះឲ្យអស់។
យ៉ាងណាមិញ ព្រះយេស៊ូវទ្រង់បានត្រាស់ហៅយើង ឲ្យធ្វើការសម្រេចចិត្តដូចនេះឯង ។ ព្រះទ្រង់បានផ្ទុកផ្តាក់នឹងយើង នូវធនធាន ដូចជា ពេលវេលា សមត្ថភាព និងឱកាសជាដើម ហើយយើងត្រូវសម្រេចចិត្តប្រើប្រាស់ធនធានទាំងនោះ ឲ្យបានត្រឹមត្រូវ ។ យើងចាំបាច់ត្រូវឆក់ឱកាសប្រើប្រាស់ធនធានទាំងនោះ ជាទុន សម្រាប់ពេលអនាគត ដ៏វែងឆ្ងាយខាងមុខ ។ ព្រះយេស៊ូវបានមានបន្ទូលអំពីការនេះ ក្នុងព្រះគម្ពីរ ម៉ាថាយ ៦:២០ ថា “ត្រូវប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌វិញ”។ ទ្រង់បានធានាថា គ្មានអ្វីអាចបំផ្លាញ ឬដកយកទ្រព្យសម្បត្តិទាំងនោះចេញពីយើងបានឡើយ។
សូមពិចារណាអំពីធនធានរបស់អ្នក…
ប៉ា មិនបាននិយាយថា “អូ!”ទេ
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានធ្វើការងារក្នុងបន្ទប់ធ្វើការ ក្នុងផ្ទះ នៅពេលល្ងាចថ្ងៃមួយ ដោយព្យាយាមធ្វើរបាយការណ៍ដែលចាំបាច់មួយចំនួន ។ ពេលនោះកូនស្រីតូចរបស់គាត់ ដែលមានអាយុប្រហែល៤ឆ្នាំ កំពុងលេងនៅក្បែរតុរបស់គាត់ ដោយធ្វើឲ្យមានភាពរញេរញ៉ៃ លើករបស់របរពីកន្លែងមួយទៅកន្លែងមួយទៀត បើកថតតុលេង ហើយបានបង្ករឲ្យមានសម្លេងរំខានយ៉ាងខ្លាំង ។
មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ បានអត់ធ្មត់នឹងការរំខាននេះ ដោយគ្មានការត្អូញត្អែរឡើយ រហូតដល់ពេលមួយ កូនស្រីរបស់គាត់ ក៏បានបិតថតតុមួយទំហឹង បណ្តាលឲ្យគៀបម្រាមដៃខ្លួនឯង ហើយវាក៏ស្រែកយំ ដោយការឈឺចាប់នោះ ។ ដោយសារមានការរំខានខ្លាំងពេក គាត់ក៏បានស្រែកឡើងថា “ចប់ហើយ!” ទន្ទឹមនឹងនោះ គាត់ក៏បាននាំវាចេញពីបន្ទប់ធ្វើការនោះ ហើយក៏បិតទ្វា ។
ក្រោយមក ម្តាយរបស់វា ក៏បានឃើញវាកំពុងតែយំនៅក្នុងបន្ទប់គេងរបស់វា ហើយក៏ព្យាយាមកម្សាន្តចិត្តវា ។ គាត់ក៏សួរវាថា “តើម្រាមដៃកូននៅឈឺឬ?” ក្មេងស្រីតូចនោះឆ្លើយទាំងខ្សិបខ្សួលថា “អត់ឈឺទេ” ។ គាត់ក៏សួរទៀតថា “អញ្ចឹង ហេតុអ្វីបានជាកូននៅយំធ្វើអ្វីទៀត?” វាក៏ឆ្លើយថា “ពេលកូនគៀបម្រាមដៃ ប៉ាមិនបាននិយាយថា ‘អូ’ទេ!”
ជួនកាល យើងគ្រាន់តែចង់ឮពាក្យដូចនេះឯង តើមែនទេ? គឺយើងចង់ឮពាក្យ នេះចេញពីមាត់អ្នក ដែលយកចិត្តទុកដាក់ ហើយឆ្លើយតបចំពោះយើង ដោយចិត្តសប្បុរស និងការអាណិតអាសូរ ដោយពាក្យថា “អូ!” យើងមានព្រះមួយអង្គព្រះនាមយេស៊ូវ…
លក្ខណៈសម្បត្តិ ក្នុងពេលប្រកួតកីឡា
លោកក្លេយតុន ខេឌ្រិក-ហូមស៍ (Clayton Kendrick-Holms) គឺជាគ្រូបង្វិកកីឡាបាល់ទាត់ម្នាក់ ដែលបានកសាងក្រុមកីឡារបស់ខ្លួន ដោយបង្រៀនសមាជិកក្រុមម្នាក់ៗឲ្យមានលក្ខណៈសម្បត្តិល្អៗ ។ ក្នុងក្រុមរបស់គាត់ គេមិនបានប៉ាក់ឈ្មោះរបស់កីឡាករទាំងនោះ នៅលើខ្នងនៃអាវយឺតរបស់ពួកគេទេ ផ្ទុយទៅវិញ ពួកគេបានសរសេរពាក្យ ដូចជា “គ្រួសារ” “ការគោរព” “ការទទួលខុសត្រូវ” និង “លក្ខណៈ សម្បតិ្ត”ជាដើម ។ មុនពេលការប្រកួតចាប់ផ្តើមម្តងៗ គ្រូបង្វិករូបនេះ តែងតែរំឭកក្រុមរបស់គាត់ ឲ្យប្រកួត តាមគោលការណ៍ទាំងនោះឯង ។ សាវ័កពេត្រុសបានលើកទឹកចិត្ត គ្រីស្ទបរិស័ទម្នាក់ៗ ឲ្យមានលក្ខណៈសម្បត្តិល្អៗ (២ពេត្រុស ១:៥-៧) នៅក្នុងជីវិត ដែលរស់នៅដោយជំនឿ ដែលមានដូចជា :
សេចក្តីទៀងត្រង់ : ដោយអនុញាតឲ្យព្រះកែច្នៃឲ្យយើងមានលក្ខណៈសម្បត្តិលេចធ្លោ ។
ការមានដំរិះ : ដោយសិក្សាព្រះបន្ទូលព្រះ ដើម្បីឲ្យមានប្រាជ្ញា ដើម្បីតយុទ្ធនឹងភាពខុសឆ្គង ។
មានភាពអត់សង្កត់ : ដោយកោតខ្លាចព្រះយ៉ាងខ្លាំង ដើម្បីឲ្យយើងជ្រើសរើសលក្ខណៈសម្បត្តិ ដែលកោតខ្លាចព្រះ ។
សេចក្តីខ្ជាប់ខ្ជួន : ដោយមានសេចក្តីសង្ឃឹម ទោះជាមានទុក្ខលំបាកក៏ដោយ ព្រោះយើងជឿជាក់លើលក្ខណៈសម្បត្តិរបស់ព្រះ ។
គោរពប្រតិបត្តិដល់ព្រះ :…
វិន័យរបស់លោកវូឌិន
លោកចន វូឌិន(John Wooden) គឺជាគ្រូបង្វឹកដ៏ល្បីល្បាញម្នាក់ដែលបានដាក់វិន័យដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់ ឲ្យក្រុមកីឡារបស់គាត់អនុវត្តតាម ។ ពេលណាមានកីឡាករណាម្នាក់ទទួលបានពន្ទុ នោះគាត់ត្រូវទទួលស្គាល់ សមាជិកក្រុមណាមួយ ដែលបានជួយឲ្យអ្នកនោះបានពន្ទុ ។ មានពេលមួយ ពេលដែលគាត់កំពុងបង្វឹកក្រុមកីឡាវិទ្យាល័យ មានសមា-ជិកក្រុមកីឡាម្នាក់ បានសួរគាត់ថា “លោកគ្រូ តើការធ្វើដូចនេះ មិននាំចំណាយពេលច្រើនពេកទេឬ?” លោកវូឌិនក៏បានតបថា “ខ្ញុំមិនបានប្រាប់ឲ្យឯង រត់ទៅឱបគាត់ នៅកន្លែងហ្នឹងឯណា គឺគ្រាន់តែងង់ក្បាលដាក់គាត់ទៅបានហើយ”។
ដើម្បីទទួលបានជ័យជម្នះ លោកវូឌិនបានមើលឃើញភាពចាំបាច់នៃការបង្រៀនក្រុមកីឡារបស់គាត់ថា ពួកគេជាកីឡាករមួយក្រុម គឺមិនមែន “គ្រាន់តែជាក្រុម ដែលមានទៅដោយមនុស្សដែលមានម្ចាស់ការរៀងៗខ្លួននោះឡើយ”។ មនុស្សម្នាក់ៗ សុទ្ធតែរួមចំណែក នៅក្នុងការជួយឲ្យអ្នកដទៃទៀតនៅក្នុងក្រុមទទួលបានជោគជ័យ ។
ការនេះបានក្រើនរំឭកខ្ញុំ អំពីរបៀបនៃការធ្វើការ ក្នុងរូបកាយនៃព្រះគ្រីស្ទ ។ តាមបទគម្ពីរ ១កូរិនថូស ១២:១៩-២០ យើងម្នាក់ៗគឺសុទ្ធតែជាផ្នែកផ្សេងៗគ្នា នៃរូបកាយតែមួយ ។ គឺដូចដែលមានសេចក្តីចែងថា “ បើគ្រប់ទាំងអស់សុទ្ធតែជាអវយវៈតែ១ នោះតើរូបកាយនឹងនៅឯណា តែមានអវយវៈជាច្រើនវិញ ប៉ុន្តែរូបកាយតែ១ទេ”។ តើជោគជ័យរបស់គ្រួគង្វាល ការសិក្សាព្រះគម្ពីរ ឬកម្មវិធីនៃពួកជំនុំ អាស្រ័យទៅលើការងាររបស់មនុស្សតែម្នាក់ឬ? តើត្រូវមានមនុស្សប៉ុន្មាននាក់រួមចំណែក ដើម្បីឲ្យពួកជំនុំ ឬអង្គការគ្រីស្ទបរិស័ទ ឬក៏គ្រួសារមួយ មានដំណើរការយ៉ាងរលូនទៅបាន?
វិន័យរបស់លោកវូឌិន…
ការជំពាក់ការអរគុណ
លោកដេវ រ៉នដ៍លេត(Dave Randlett) គឺជាមនុស្សម្នាក់ ដែលខ្ញុំសូមសម្តែងការអរគុណ ។ “តាមរយៈគាត់ ជីវិតរបស់ខ្ញុំបានមានការផ្លាស់ប្រែ”។ លោកដេវបានលាចាកលោកទៅនៅនគរស្ថានសួគ៌នៅខែតុលា ឆ្នាំ២០១០ ។ គាត់បានក្លាយជាអ្នកថែរបំប៉នខ្ញុំ ពេលដែលខ្ញុំទើបតែទទួលជឿព្រះគ្រីស្ទ ក្នុងពេលកំពុងសិក្សានៅសកលវិទ្យាល័យ ។ គាត់មិនគ្រាន់តែបានលះបង់ពេលវេលា សម្រាប់ខ្ញុំប៉ុណ្ណោះទេ តែថែមទាំងបានហ៊ានប្រថុយនឹងគ្រោះថ្នាក់ ដោយឲ្យខ្ញុំមានឱកាសរៀនសូត្រ និងរីកលូតលាស់ នៅក្នុងការងារបម្រើព្រះ ។ លោកដេវជាឧបករណ៍របស់ព្រះ ដែលបានផ្តល់ឱកាសឲ្យខ្ញុំ បានក្លាយជាអ្នកផ្សាយដំណឹងល្អដល់ពួកនិស្សិត និងធ្វើដំណើរជាមួយក្រុមតន្រ្តីសកលវិទ្យាល័យ ។ និយាយរួម គាត់បានជួយឲ្យខ្ញុំមានការផ្លាស់ប្រែ និងត្រៀមខ្លួន ដើម្បីរស់នៅក្នុងជីវិត ដែលបង្រៀនព្រះបន្ទូលព្រះ ។ ខ្ញុំមានអំណរ ដោយបានសម្តែងនូវការអរគុណ ចំពោះគាត់ជាច្រើនលើក ។
ខ្ញុំបានអរគុណលោកដេវ ដែលមានឥទ្ធិពល នៅក្នុងជីវិតខ្ញុំ គឺដូចដែលសាវ័កប៉ុល មានការដឹងគុណ ចំពោះលោកអ័គីឡា និងនាងព្រីស៊ីល ដែលបានបម្រើព្រះអម្ចាស់ ជាមួយគាត់ ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “គេបានប្រថុយជីវិត ដោយព្រោះខ្ញុំ មិនមែនតែខ្ញុំដែលអរគុណដល់គេប៉ុណ្ណោះ គឺទាំងពួកជំនុំសាសន៍ដទៃទាំងប៉ុន្មានថែមទៀត”(រ៉ូម ១៦:៤)។
អ្នកក៏ប្រហែលជាមានមនុស្ស នៅក្នុងជីវិតរបស់អ្នក ដែលហ៊ានប្រថុយនឹងគ្រោះថ្នាក់ ដោយផ្តល់ឲ្យអ្នក នូវឱកាសបម្រើ ឬមានឥទ្ធិពលខាងព្រលឹងវិញ្ញាណយ៉ាងខ្លាំង មកលើជីវិតអ្នក…
របៀបដែលយើងដើរ
ក្នុងកម្មវិធីទូរទស្សន៍មួយ ដែលខ្ញុំចូលចិត្តមើល មានវគ្គមួយ មានចំណងជើងថា “ការសម្អាងកាយ ដ៏គួរឲ្យភ្ញាក់ផ្អើល”។ មានស្រ្តីពីរនាក់បានឆ្លង់កាត់នូវការផ្លាស់ប្តូរ ការតុបតែង ម៉ូត សក់ ការផាត់មុខ និងការស្លៀកពាក់ ដ៏ផ្ចិតផ្ចង់អស់រយៈពេល៣ម៉ោង ។ ជាញឹកញាប់ ការផ្លាស់ប្តូរនេះ ច្រើនតែនាំឲ្យមានការរំភើបរីករាយ ។ ពេលដែលស្រ្តីទាំងពីរនាក់ បានដើរចេញពីក្រោយវាំងននមក ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ជួនកាល មិត្តភ័ក្រ និងសមាជិកគ្រួសាររបស់ពួកគេ បានចាប់ផ្តើមយំក៏មាន ។ ក្រោយមកទៀត គេក៏បានឲ្យសាមីខ្លួនដែលមានរូបសម្រស់ថ្មីទាំងនេះ ទៅឆ្លុះកញ្ចក់មើលខ្លួនឯង ។ អ្នកខ្លះមានការភ្ញាក់ផ្អើលចំពោះសម្រស់ខ្លួនឯងយ៉ាងខ្លាំង បានជាពួកគេបន្តឆ្លុះកញ្ចក់ឥតដាច់ គឺពួកគេហាក់ដូចជា ព្យាយាមមើលឲ្យច្បាស់ថាតើរូបក្នុងកញ្ចក់នោះជារូបខ្លួនឯងមែនឬក៏អត់ ។
ពេលដែលស្ត្រីទាំងនោះ ដើរទៅចូលរួមជាមួយក្រុមរបស់ខ្លួន គេក៏អាចមើលដឹង អំពីលក្ខណះចាស់របស់ពួកគេ ។ ពួកគេភាគច្រើន មិនទាន់ចេះដើរ ដោយពាក់ស្បែកជើងថ្មីរបស់ខ្លួនទេ ។ ទោះបីជាពួកគេមានរូបសម្រស់អស្ចារ្យក៏ដោយ ក៏ដំណើរដ៏ឆ្គងរបស់ពួកគេ មិនមែនជាការល្អទេ ។ ដូចនេះ ពួកគេមិនបានផ្លាស់ប្តូរទាំងស្រុងទេ។
នៅក្នុងជីវិតយើងជាគ្រីស្ទបរិស័ទក៏មានបញ្ហាដូចនេះផងដែរ ។ ព្រះទ្រង់បានធ្វើការរបស់ទ្រង់ក្នុងជីវិតរបស់យើង ហើយជួយឲ្យយើងមានការចាប់ផ្តើមជាថ្មី តែការដើរនៅក្នុងផ្លូវនៃព្រះអម្ចាស់(ចោ-ទិយកថា ១១:២២) តម្រូវឲ្យយើងចំណាយពេល មានការខិតខំ និងការអនុវត្តជាច្រើន…
រវល់ខ្លាំងពេក គ្មានពេលស្គាល់ព្រះ ?
ថ្ងៃមួយ ពេលដែលខ្ញុំកំពុងរង់ចាំឡើងយន្តហោះ មានមនុស្សដែលខ្ញុំមិនបានស្គាល់ម្នាក់ បានឮខ្ញុំនិយាយថា ខ្ញុំជាអ្នកបម្រើព្រះតាមស្ថាប័ន ហើយគាត់ក៏បានរៀបរាប់ប្រាប់ខ្ញុំ អំពីជីវិត របស់គាត់មុនពេលស្គាល់ព្រះគ្រីស្ទ ។ គាត់បានប្រាប់ថា “ជីវិតរបស់ខ្ញុំ គឺមានជាប់ដោយអំពើបាប និងភាពអាត្មានិយម តែក្រោយមកខ្ញុំក៏បានស្គាល់ព្រះយេស៊ូវ”។
ខ្ញុំក៏បានស្តាប់គាត់និយាយ ដោយចាប់អារម្មណ៍ ចំពោះការរៀបរាប់អំពីការផ្លាស់ប្រែជាច្រើនចំណុច ក្នុងជីវិតគាត់ និង ការល្អដែលគាត់បានធ្វើ ។ តែ ដោយសារការរៀបរាប់ទាំងប៉ុន្មានរបស់គាត់ បានបង្ហាញអំពីការជាប់រវល់របស់គាត់ នោះខ្ញុំក៏អាចដឹងថា គាត់គ្មានពេលប្រកបជាមួយព្រះទេ ។ ខ្ញុំមិនភ្ញាក់ផ្អើលទេ ពេលដែលគាត់និយាយទៀតថា “លោក ខ្ញុំបានគិតថា ខ្ញុំនឹងមានអារម្មណ៍ថាខ្លួនឯងនឹងមានភាពល្អប្រសើរជាងមុខ នៅពេលឥឡូវនេះ”។
ខ្ញុំជឿថា នាងម៉ាថា ដែលជាតួអង្គក្នុងព្រះគម្ពីរសញ្ញាថ្មី អាចយល់អំពីការសង្កេតរបស់បុរសម្នាក់នេះ ។ ពេលដែលព្រះយេស៊ូវយាងមកផ្ទះនាងម៉ាថា ក្នុងនាមជាភ្ញៀវ នាងបានជាប់រវល់ធ្វើកិច្ចការ ដែលនាងបានរាប់ជាសំខាន់ ។ តែ ការជាប់រវល់នេះ គឺមានន័យថា នាងមិនអាចផ្តោតអារម្មណ៍មកលើព្រះយេស៊ូវឡើយ ។ ពេលដែលនាងម៉ារាមិនបានជួយធ្វើការ នាងម៉ាថាក៏បានសូមឲ្យព្រះយេស៊ូវស្តីបន្ទោស នាង ។ ក្នុងចំណោមយើង មានមនុស្សជាច្រើនបានធ្វើនូវកំហុសដូចនេះដែរ គឺនៅពេលដែលយើងមានការជាប់រវល់ធ្វើការល្អពេក យើងមិនបានចំណាយពេលស្គាល់ព្រះយេស៊ូវ ឲ្យបានកាន់តែច្បាស់ទេ ។
ចំពោះមិត្តរួមដំណើរតាមយន្តហោះម្នាក់នោះ ខ្ញុំក៏បានផ្តល់យោបលឲ្យគាត់…