Month: October 2013

ជួបគ្នាពេលក្រោយ

ជី​តា​របស់​ខ្ញុំ​មិ​​នព្រម​និយាយ​​ថា “លាហើយ”​ទេ​ ព្រោះ​គាត់​មាន​អារម្មណ៍​ថា ពាក្យ​នេះបាន​បង្ហាញ​ពី​ដំណាក់​កាល​ចុង​ក្រោយ​ខ្លាំង​ពេក ។​ ហេតុ​នេះ​ហើយ​បាន​ជា បន្ទាប់​ពី​បាន​មក​សួរ​សុខ​ទុក្ខ​គាត់​ហើយ ពេល​ដែល​យើង​កំពុង​បើក​បរ​ចេញ​ពី​ផ្ទះ​គាត់ គាត់​តែង​តែ​មាន​ទម្លាប់​លា​គ្នា តាម​របៀប​​ដដែល​ជា​និច្ច ។​ គឺ​គាត់​ឈរ​នៅ​មុខ​របង​ពណ៌​បៃ​តង ខាង​មុខ​ផ្ទះ​គាត់ ហើយ​បោយ​ដៃ​លា ដោយ​ពាក្យ​ថា “ជួបគ្នាពេលក្រោយ”។

ក្នុង​នាម​យើ​ងជា​គ្រីស្ទ​បរិស័ទ យើង​​មិន​ចំា​បាច់​និយាយ​ថា “លា​ហើយ” ទៅ​អ្ន​​កដែល​យើង​ស្រឡាញ់​ក៏​បាន ឲ្យ​តែ​អ្នក​នោះ​បា​ន​ទទួល​ជឿ​ព្រះ​យេស៊ូវ​ ជា​ព្រះ​​សង្រ្គោះ​ហើយ ។​ ព្រះ​គម្ពីរ​បាន​សន្យា​ថា យើង​នឹង​បាន​ជួប​ពួក​គេ​ម្តង​ទៀត ។​

សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា យើង​មិន​ត្រូវ “កើត​ទុក្ខ​ព្រួយ ដូច​អ្នក​ឯ​ទៀត ដែល​គ្មាន​សង្ឃឹម”ឡើយ​(១ថែស្សាឡូនិច ៣:១៣) ព្រោះ​កាល​ណា​ព្រះ​យេស៊ូវ​ យាង​មក​វិញ ពួក​​ស្លាប់​​ក្នុង​​ព្រះ​គ្រីស្ទ​​នឹង​​រ​ស់​ឡើង​​វិញ​​ជា​មុន​បង្អស់ រួច​យើង​រាល់​គ្នា​ ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស (ខ.១៥-១៧)។​ យើង​មាន​ទំនុក​ចិត្ត​ថា នៅ​ថ្ងៃណា​មួយ យើង​នឹង​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌ ដែល​ជា​កន្លែង​ដែល​“គ្មាន​​សេចក្តី​​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ” (វិវរណៈ ២១:៤)។ យើង​នឹង​បាន “ទៅ​នៅជាមួយព្រះអម្ចាស់ជានិរន្ត” នៅ​ក្នុង​កន្លែង​ដ៏​អស្ចារ្យ​នេះ​(១ថែ-ស្សាឡូនិច ៤:១៧)។​

គ្រីស្ទ​បរិស័ទ​មាន​សង្ឃឹម​ថា ពួកគេ​​នឹង​បាន​ជួប​ជុំ​ជា​មួយ​ព្រះ​គ្រីស្ទ​ជា​រៀង​រហូត និង​នៅ​ជា​មួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ដែល​បាន​លា​ចាក​លោក​ទៅ ។​ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប៉ុល…

នាំឲ្យប្រែចិត្តម្តងម្នាក់ៗ

លោកចន វូលមែន(John Woolman) ជាគ្រូអធិប្បាយ ដែល​​​ធ្វើ​ដំណើ​រ​បេសកកម្ម​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ។​ គាត់​បាន​ធ្វើ​យុទ្ធ​នាការ​ផ្ទាល់​ខ្លួន ដើម្បី​បញ្ចប់​របប​ទាស​ភាព​ ក្នុង​តំបន់​អាមេរិក ដែល​ពួក​អាណា​និគម​និយម​កំពុង​កាន់​កាប់​នៅ​សម័យ​នោះ ។​ លោក​វូល​មែន​បាន​ជួប​ជា​មួយ​ម្ចាស់​ទាស​ករ ដើម្បី​និយាយ​អំពី​ភាព​អយុត្តិធម៌ នៃ​ការ​យក​ជីវិត​របស់​អ្នក​ដទៃ ធ្វើ​ជា​កម្ម​សិទ្ធិ ។​ ទោះ​បី​ជា​លោក​វូល​មែន​មិន​បាន​លប់​បំ​បាត់របប​ទាស​ភាព​ទាំង​ស្រុង​ក៏​ដោយ ក៏​គាត់​បាន​បញ្ចុះ​បញ្ចូល​ពួក​ម្ចាស់​ទាសករ​ជា​ច្រើន​រូប ឲ្យ​​លែង​ទាសក​ឲ្យ​មាន​សេរីភាព ។​ គាត់​បាន​ទទួល​ជោគ​ជ័យ ដោយ​សារ​គាត់​បាន​ទៅ​បញ្ចុះ​បញ្ចូល​ពួក​គេ ដោយ​ផ្ទាល់ ។​

ព្រះ​គម្ពីរ​ភីលេម៉ូន ក៏​បាន​ចែង​អំពី​ការ​អំពាវ​នាវ​ស្រដៀង​គ្នាផ​ងដែរ ។​ លោក​អូនេស៊ីម គឺ​ជា​ទាស​ក​រ​​ដែល​បាន​រត់​គេច​ខ្លួន ពី​លោក​ភី​លេម៉ូន ដែល​ជា​ម្ចាស់​ទាសករ​ដែល​បាន​ទទួល​ជឿ​ព្រះ ។​ លោក​អូនេស៊ីម​ក៏​បាន​ទទួល​ជឿ​ព្រះ​តាម​រយៈ​ការងារ​បម្រើ​ព្រះ​របស់​សាវ័ក​ប៉ុល ហើយ​សាវ័ក​ប៉ុល ក៏​បាន​បញ្ជូន​គាត់​ឲ្យ​វិល​​ត្រឡប់ ទៅ​កាន់​លោក​ភីលេម៉ូន​វិញ ដោយ​ផ្ញើពាក្យ​ទៅ​ថា “ដ្បិត​​ប្រហែល​ជា​ដោយ​ហេតុ​នោះ បាន​ជា​គាត់​ឃ្លាត​ចេញ​ពី​អ្នក​ទៅ​ជា​យូរ​បន្តិច ដើម្បី​ឲ្យ​អ្នក​បាន​គាត់​វិញ ឲ្យ​នៅ​ជាប់​ជា​ដរាប​ទៅ តែ​មិន​មែន​ដូច​ជា​បាវ​បំរើ​ទៀត​ឡើយ គឺ​លើស​ជាង​បាវ​បំរើ​ទៅ​ទៀត ទុក​ដូច​ជា​ប្អូន​ស្ងួនភ្ងា​វិញ”(ខ.១៥-១៦)។ កាល​ពី​មុន លោក​អូនេស៊ីម​គ្រាន់​តែ​ជា​ទាសករ​ម្នាក់​ប៉ុណ្ណោះ តែ​សេចក្តី​ជំនឿដែល​គាត់​មាន​ចំពោះ​ព្រះ​យេ​ស៊ូវ បាន​​​កែ​ប្រែ​ទំនាក់​ទំនង​រវាង​គាត់ និង​ម្ចាស់​របស់​គាត់​ដែល​ជា​អ្នក​ជឿ​ព្រះ​ ។​ គាត់​ក៏​ជា​បង​ប្អូន​ស្ងួន​ភ្ញា​ក្នុង​ព្រះ​ផង​ដែរ ។​ សាវ័ក​ប៉ុល​បាន​ជះឥទ្ធិពល​ដល់​មនុស្ស ដែល​រស់​នៅ​ក្នុង​សម័យ​នោះ ដោយ​នាំ​​មនុស្ស​​ឲ្យ​ប្រែ​ចិត្ត​ម្តង​ម្នាក់​ៗ។​

ដោយសារ​អំណាច​បំផ្លាស់​បំប្រែ​នៃ​ដំណឹង​ល្អ មនុស្ស​និង​ស្ថានភាព អាច​មាន​ការ​ផ្លាស់​ប្តូរ ។​ សូម​យើង​ខិត​ខំ​ជះឥ​ទ្ធិពល​ដល់​ពិភព​លោក​របស់យើង…

តើត្រូវពឹងក្រចកដៃ​ខ្ញុំ ឬពឹងព្រះហស្ថទ្រង់?

ទស្សនៈ​​របស់​​យើង អាច​​មា​ន​ការ​​ផ្លាស់​​ប្តូរ ដោយ​​សារ​​ទុក្ខ​លំបាក​ដែល​យើង​បាន​ជួប​ប្រទះ ។​ ថ្មី​​ៗ​​នេះ ខ្ញុំ​បាន​នឹក​ចាំ​អំពី​ការនេះ នៅ​ពេល​​​ខ្ញុំ​បា​ន​​សំណេះ​សំណាល ជា​មួយ​ស្រ្តី​ម្នាក់ ដែល​ខ្ញុំ​បាន​ជួយ​រំលែក​ទុក្ខ ។​ គាត់​ក៏​ជា​​ឪពុក​ម្តាយ​ដូច​​ខ្ញុំ និង​ស៊ូ​(Sue)​ផង​ដែរ ។ ​កូន​ស្រី​វ័យ​ជំទង់​​របស់​គាត់​ បាន​​បាត់​​ប​ង់​ជីវិត​ភ្លាម​ៗ ដោយ​មិន​បាន​ដឹង​ជា​មុន។​

គាត់​​បាន​​ប្រាប់​​ខ្ញុំ​​ថា គា​ត់​​នឹ​ក​កូ​ន​ស្រី​​របស់​​គាត់​ជាព​ន់ពេ​ក ហើយ​គាត់​បាន​ទូល​ព្រះ​ថា គាត់​មាន​អារម្មណ៍​ថា ខ្លួន​​គាត់​ហាក់​ដូច​ជា​កំពុង​ខំ​តោង​នឹ​ងក្រចក​ដៃ ដើម្បី​កុំ​​ឲ្យ​ធ្លាក់ ។​ បន្ទាប់​មក គាត់​មាន​អារម្មណ៍​ថា ព្រះ​ហស្ថ​ទ្រង់​បាន​ការពារ​គាត់ ដោយ​ចាប់​លើក​គាត់​ឡើង ហើយ​គាត់​អាច​លែង​ដៃ ដើម្បីឲ្យ​ទ្រង់​​ទ្រ​​គាត់ ។​

គាត់​ប្រែ​ជា​មាន​ទស្សនៈ​ដែល​​ល្អ​ប្រសើរ​ជាង​មុន ។​ រឿង​នេះ​​បាន​រំឭក​យើង​ថា កាល​ណា​មាន​ទុក្ខ​លំបាក ហើយ​យើង​មាន​អារម្មណ៍​ថា ​ហាក់​ដូច​ជា​ស្ទើរ​តែ​លែង​មាន​សេចក្តី​ជំនឿ​តទៅ​ទៀត នោះ​យើង​មិន​​ត្រូវ​​ពឹ​ងលើសមត្ថ​ភាព​ខ្លួន​ឯង​ឡើយ តែ​ត្រូវ​សូម​ឲ្យ​ទ្រង់​ទ្រ​យើង​ឡើង ដោយ​ព្រះ​ហស្ថ​ដ៏​មាន​ចេស្តា ។​

ព្រះ​គម្ពីរ​ទំនុក​តម្កើង ៣៧:២៣-២៤ បាន​ចែង​ថា “​គឺ​​ព្រះ​យេហូវ៉ា​​ដែ​ល​តម្រូវ​​អស់​​ទាំង​​ជំហាន​នៃ​មនុស្ស​ល្អ... ទោះ​បើ​គេ​ភ្លាត់​ដួល គង់​តែ​មិន​ត្រូវ​ដួល​ទាំង​ស្រុង​ទេ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ទ្រ​អ្នក​នោះ​ដោយ​ព្រះហស្ត”។​ បទគម្ពីរទំនុកតម្កើង ៦៣:៨​ បានចែងថា “ព្រលឹង​ទូលបង្គំ​តាម​ទ្រង់​ប្រកិត ព្រះហស្ត​ស្តាំ​នៃ​ទ្រង់​ក៏​ទប់ទល់​ទូលបង្គំ”។

ពេល​យើង​មាន​ទុក្ខ​លំបាក យើង​ប្រហែល​ជា​ខំ​​ផ្តោត​យ៉ាង​ខ្លាំង ទៅ​លើ​ការ​តោង​ព្រះឲ្យជាប់ បាន​ជា​យើង​ភ្លេច​ថា ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​ការពារ​យើង ។​ ដូច​នេះ…

ការដាក់ទុនសម្រាប់ ពេលអនាគត

លោក​ចេសិន បូញ(Jason Bohn) ជា​និស្សិត​ម្នាក់ ដែល​បាន​វាយ​កូន​ហ្គុល ចូល​រុន្ធ ដោយ​វាយ​ពី​ចម្ងាយ តែ​មួយ​ដង​ប៉ុណ្ណោះ ហើយ​គាត់​ក៏​ឈ្នះ​បាន​ប្រាក់​ជា​ច្រើន ។​​ មនុស្ស​ជា​​ច្រើន​បាន​ចាយ​វាយ​ខ្ជះ​ខ្ជាយ​ប្រាក់​ ដែល​ខ្លួន​រក​បាន តែ​លោក​បូញ​មិន​​មាន​គម្រោង​ដូចនេះ​ទេ ។​​ គាត់​ចង់​ក្លាយ​ជា​កីឡាករ​វាយ​កូន​ហ្គុល​អាជីព ដូចនេះ​ គាត់​បាន​ចំណាយ​ប្រាក់​​​នោះ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំថ្ងៃ និងសម្រាប់​​ការ​ហ្វឹក​ហាត់​ ដើម្បី​ឲ្យ​ជំនាញ​វាយ​កូន​ហ្គុ​ល​រ​បស់​ខ្លួន កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ថែម​ទៀត ។​​ ប្រាក់​កាស​ទាំង​នោះ បាន​ក្លាយ​ជា​ទុន សម្រាប់​អនាគត​របស់​គាត់ គឺ​ជា​ទុន​ដែល​នាំ​​មក​នូវ​​ផល​ចំណេញ​ជា​ច្រើន នៅ​ពេល​គាត់​បាន​ឈ្នះ​ការ​ប្រកួត​ដ៏​ធំ​មួយ។ ​គាត់​​បាន​ធ្វើ​កា​រ​សម្រេច​​ចិត្ត​ដ៏​ឆ្លាត​វ័យ ​ដោយ​បាន​ដាក់​ទុនសម្រាប់​អនាគត​របស់​ខ្លួន ជា​ជាង​ចាយវាយ​ប្រាក់​នោះឲ្យ​អស់​។​

យ៉ាង​ណា​មិញ ព្រះ​​យេស៊ូវ​​ទ្រ​ង់​​បាន​​ត្រាស់​​ហៅ​​យើង ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដូចនេះ​ឯង ។​ ព្រះ​ទ្រង់​បាន​ផ្ទុក​ផ្តាក់​នឹង​យើង នូវ​ធនធាន ​ដូច​ជា ​ពេលវេលា សមត្ថភាព និង​ឱកាស​ជា​ដើម ហើយ​យើង​ត្រូវ​សម្រេច​ចិត្ត​​ប្រើ​ប្រាស់ធន​ធាន​ទាំង​នោះ ឲ្យបានត្រឹមត្រូវ ។​ យើង​ចាំ​បាច់​ត្រូវ​​ឆក់​ឱកាស​ប្រើប្រាស់​ធនធាន​ទាំង​នោះ ជា​ទុន សម្រាប់​ពេល​អនាគត ដ៏​វែង​ឆ្ងាយ​ខាង​មុខ ។​ ព្រះ​យេស៊ូវ​​បាន​មាន​បន្ទូល​អំពី​ការ​នេះ ក្នុង​ព្រះ​គម្ពីរ ម៉ាថាយ ៦:២០ ថា “ត្រូវ​ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថានសួគ៌​វិញ”។ ទ្រង់​បាន​ធានា​​​ថា គ្មាន​អ្វី​អាច​បំផ្លាញ ឬ​ដក​យក​​ទ្រព្យ​សម្បត្តិ​ទាំងនោះ​ចេញ​ពីយើង​បាន​ឡើយ។​

សូម​ពិចារណា​អំពី​ធន​ធាន​រ​​បស់​អ្នក…

ប៉ា មិនបាននិយាយថា “អូ!”ទេ

មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់ បាន​ធ្វើ​ការ​ងារក្នុង​បន្ទប់​ធ្វើ​ការ ក្នុង​ផ្ទះ នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ ដោ​យព្យាយាម​ធ្វើ​របាយការណ៍​ដែល​ចាំ​បាច់​មួយ​ចំនួន ។​ ពេល​នោះ​កូន​ស្រី​តូច​របស់​គាត់ ដែល​មាន​អាយុ​ប្រហែល​៤​ឆ្នាំ កំពុង​លេង​នៅ​ក្បែរ​តុ​របស់​គាត់ ដោយ​ធ្វើ​ឲ្យ​មាន​ភាព​រញេរ​ញ៉ៃ លើក​របស់​របរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត បើក​ថត​តុ​លេង ហើយ​បាន​បង្ករ​ឲ្យ​មាន​សម្លេង​រំខាន​យ៉ាង​ខ្លាំង ។​

មិត្ត​ភ័ក្ររ​បស់​ខ្ញុំ​ម្នាក់​នេះ បាន​អត់​ធ្មត់​នឹងកា​រ​រំខាន​នេះ ដោយ​គ្មាន​ការ​ត្អូញ​ត្អែ​រ​ឡើយ រហូ​ត​ដល់​ពេល​មួយ កូន​ស្រី​របស់​គាត់ ក៏​បាន​បិត​ថត​តុ​មួយ​ទំហឹង បណ្តាល​ឲ្យ​គៀប​ម្រាម​ដៃ​ខ្លួន​ឯង ហើយ​វា​ក៏​ស្រែក​យំ ដោយ​​ការ​ឈឺ​ចាប់​នោះ ។​ ដោយ​សារ​មាន​ការ​រំខាន​ខ្លាំង​ពេក គាត់​ក៏​បាន​ស្រែក​ឡើង​ថា “ចប់​ហើយ!” ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​នាំ​វា​ចេញ​ពី​បន្ទប់​ធ្វើ​ការ​នោះ ហើយ​ក៏​បិត​ទ្វា ។

ក្រោយ​មក ម្តាយរ​បស់​វា ក៏​បាន​ឃើញ​វា​កំពុង​តែ​យំ​នៅ​ក្នុ​ង​បន្ទប់​គេង​របស់​វា ហើយ​ក៏​ព្យាយាម​កម្សាន្ត​ចិត្ត​វា ។ ​គា​ត់ក៏​សួរ​វា​ថា “តើ​ម្រាម​ដៃ​កូន​នៅ​ឈឺឬ​?” ក្មេ​ងស្រី​តូច​នោះ​​ឆ្លើយ​ទាំង​ខ្សិប​ខ្សួល​ថា “អត់​ឈឺ​ទេ” ។​ គាត់​ក៏​សួរ​ទៀត​ថា “អញ្ចឹង ហេតុ​អ្វី​បាន​ជា​កូន​នៅ​យំ​ធ្វើ​អ្វី​ទៀត?” វា​ក៏​ឆ្លើយ​ថា “ពេល​កូន​គៀប​ម្រាម​ដៃ ប៉ា​មិន​បាន​និយាយ​ថា ‘អូ’​ទេ!”

ជួន​កាល យើង​គ្រាន់​តែ​ចង់​ឮ​ពាក្យ​ដូច​នេះ​ឯង តើ​មែន​ទេ? គឺ​យើង​ចង់​ឮ​ពាក្យ នេះ​ចេញ​ពី​មាត់​អ្នក ដែល​យក​ចិត្ត​ទុក​ដាក់ ហើយ​ឆ្លើយ​តប​ចំពោះ​យើង ដោយ​ចិត្ត​សប្បុរស និង​ការ​អាណិត​អាសូរ ដោយ​ពាក្យ​ថា “អូ!” យើង​មាន​ព្រះ​មួយ​អង្គ​ព្រះ​នាម​យេស៊ូវ…

លក្ខណៈសម្បត្តិ ក្នុង​ពេល​ប្រកួតកីឡា

លោកក្លេយតុន ខេឌ្រិក-ហូមស៍​ (Clayton Kendrick-Holms) គឺ​ជា​គ្រូ​បង្វិក​កីឡាបាល់​ទាត់​ម្នាក់ ដែល​បាន​​កសាង​​ក្រុម​កីឡា​របស់​ខ្លួន ដោយ​បង្រៀន​​សមាជិក​ក្រុម​ម្នាក់​​ៗ​​ឲ្យ​មាន​​លក្ខណៈ​សម្បត្តិ​ល្អ​ៗ ។​ ក្នុង​ក្រុម​របស់​គាត់ គេមិន​បាន​ប៉ាក់​ឈ្មោះ​របស់​​​​កីឡាករ​ទាំង​នោះ​ នៅ​​លើ​​​ខ្នង​​នៃ​​អាវ​យឺត​របស់​​​​​​ពួក​គេ​​​ទេ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​បាន​សរសេរ​ពាក្យ ដូច​ជា “គ្រួសារ” “ការ​គោរព” “ការ​ទទួល​ខុស​ត្រូវ” និង “លក្ខណៈ សម្បតិ្ត​”​ជា​ដើម ។ មុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម​ម្តង​ៗ គ្រូ​បង្វិក​រូប​នេះ តែង​តែ​​រំឭក​ក្រុម​របស់​គាត់ ឲ្យ​ប្រកួត តាម​គោលការណ៍​ទាំង​នោះឯង ។ ​សាវ័ក​ពេត្រុស​បាន​លើក​ទឹក​ចិត្ត​ ​គ្រីស្ទ​បរិស័ទ​ម្នាក់​ៗ ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ៗ​ ​(២ពេត្រុស ១:៥-៧) នៅ​ក្នុង​ជីវិត ដែល​រស់​នៅដោ​យ​ជំនឿ ដែល​មាន​ដូច​ជា :

សេចក្តី​ទៀង​ត្រង់​ : ដោយអនុញាតឲ្យព្រះកែច្នៃឲ្យយើងមានលក្ខណៈសម្បត្តិលេចធ្លោ ។

ការមានដំរិះ​ : ដោយ​សិក្សា​ព្រះ​បន្ទូល​ព្រះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា ដើម្បី​តយុទ្ធ​​នឹង​ភាព​ខុស​ឆ្គង ។

មានភាពអត់សង្កត់ : ដោយ​​កោត​ខ្លាច​ព្រះ​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​យើង​ជ្រើស​រើស​លក្ខណៈ​សម្បត្តិ ដែល​កោត​ខ្លាច​ព្រះ ។

សេចក្តីខ្ជាប់ខ្ជួន : ដោយ​មាន​សេចក្តី​សង្ឃឹម ​ទោះ​ជា​មាន​ទុក្ខ​លំបាក​ក៏​ដោយ ព្រោះ​យើង​ជឿ​ជាក់​លើ​លក្ខណៈ​សម្បត្តិ​របស់​ព្រះ ។

គោរពប្រតិបត្តិដល់ព្រះ :…

វិន័យរបស់លោកវូឌិន

លោក​ចន វូឌិន(John Wooden) គឺ​ជា​គ្រូ​​បង្វឹក​ដ៏​ល្បីល្បាញ​ម្នាក់​ដែល​បាន​ដាក់​វិន័យ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ សម្រាប់​ ​ឲ្យ​​ក្រុម​កីឡា​របស់​គាត់​អនុវត្ត​តាម ។​ ពេល​ណា​មាន​កីឡាករ​ណា​​ម្នាក់​ទទួល​បាន​ពន្ទុ នោះ​គាត់​ត្រូវ​ទទួល​ស្គាល់ សមាជិក​ក្រុម​ណា​មួយ ដែល​បាន​ជួយ​ឲ្យ​អ្នក​នោះ​បាន​ពន្ទុ ។​ មាន​ពេល​មួយ ពេល​ដែ​លគាត់​កំពុង​បង្វឹក​ក្រុម​កីឡា​វិទ្យាល័យ មាន​សមា-ជិក​​ក្រុម​កីឡា​ម្នាក់ បាន​សួរ​គាត់​ថា “លោក​គ្រូ តើ​ការ​ធ្វើ​​ដូច​នេះ មិន​​នាំ​ចំ​ណាយ​ពេល​ច្រើន​ពេក​ទេ​ឬ?”​ លោក​វូឌិន​ក៏​បាន​ត​ប​ថា “ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​ឯង រ​ត់​ទៅ​ឱប​គាត់ នៅ​កន្លែង​ហ្នឹង​ឯ​ណា​ គឺ​គ្រាន់​តែ​ងង់​ក្បាល​ដាក់​គាត់​ទៅ​បាន​ហើយ”។​

ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ លោក​វូឌិន​បាន​មើល​ឃើញ​ភាព​ចាំ​បាច់​នៃ​ការ​បង្រៀន​ក្រុម​កីឡា​របស់​គាត់​ថា ពួក​គេ​ជា​កីឡាករ​មួយ​ក្រុម គឺ​មិន​មែន “គ្រាន់​តែ​ជា​​ក្រុម ដែល​មាន​ទៅ​ដោយ​មនុស្ស​ដែល​មាន​ម្ចាស់​ការ​រៀង​ៗ​ខ្លួន​នោះ​ឡើយ”​។​ មនុស្ស​ម្នាក់​ៗ សុទ្ធ​តែ​រួម​ចំណែក នៅ​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​ដទៃ​ទៀត​នៅ​ក្នុង​ក្រុម​ទទួល​​បាន​ជោគ​ជ័យ ។​

ការ​នេះ​បាន​ក្រើន​រំឭក​ខ្ញុំ អំពី​របៀប​នៃ​កា​រ​ធ្វើ​ការ ក្នុ​ង​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ ។​ តាម​បទ​គម្ពីរ ១​កូរិនថូស ១២:១៩-២០ យើង​ម្នាក់​ៗ​គឺ​សុទ្ធ​តែ​ជា​ផ្នែក​ផ្សេង​ៗ​គ្នា នៃ​រូបកាយ​តែ​មួយ ។​ គឺ​ដូច​ដែល​មាន​សេច​ក្តី​​​ចែ​ង​ថា​ “ បើ​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ជា​អវយវៈ​តែ​១ នោះ​តើ​រូបកាយ​នឹង​នៅ​ឯ​ណា តែ​មាន​អវយវៈ​ជា​ច្រើន​វិញ ប៉ុន្តែ​រូបកាយ​តែ​១​ទេ”។ តើ​ជោគ​ជ័យ​របស់​គ្រួ​គង្វាល ការ​សិក្សា​ព្រះ​គម្ពីរ ឬ​កម្ម​វិធី​នៃ​ពួក​ជំនុំ អាស្រ័យ​ទៅ​លើ​ការងារ​របស់​មនុស្ស​តែ​ម្នាក់​ឬ? តើ​ត្រូវ​មាន​មនុស្ស​ប៉ុន្មាន​នាក់​រួម​ចំណែក ដើម្បី​ឲ្យ​ពួក​ជំនុំ ឬ​អង្គ​ការ​គ្រីស្ទ​បរិស័ទ ឬ​ក៏​គ្រួសារ​មួយ មាន​ដំណើរ​ការ​យ៉ាង​រលូនទៅបាន​?

វិន័យ​របស់​លោក​វូឌិន…

ការជំពាក់ការអរគុណ

លោក​ដេវ រ៉នដ៍លេត(Dave Randlett) គឺ​ជា​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​សូម​សម្តែង​ការ​អរគុណ​ ។ “តាម​រយៈ​គាត់ ជីវិត​របស់​ខ្ញុំ​បាន​មាន​ការ​ផ្លាស់​ប្រែ”។ ​លោក​ដេវ​បាន​លា​ចាក​លោក​ទៅ​នៅ​នគរស្ថាន​សួគ៌​នៅ​ខែ​តុលា ឆ្នាំ២០១០ ។​ គាត់​បាន​ក្លាយ​ជា​អ្នក​ថែរ​បំប៉ន​ខ្ញុំ ​ពេលដែល​​ខ្ញុំ​ទើប​តែ​ទទួល​ជឿ​ព្រះ​គ្រីស្ទ ក្នុង​ពេល​​កំពុង​សិក្សា​នៅ​ស​កលវិទ្យាល័យ ។​ គាត់​មិន​គ្រាន់​តែ​បាន​លះ​បង់​ពេល​វេលា សម្រាប់​ខ្ញុំ​​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ ដោយ​ឲ្យ​ខ្ញុំ​មាន​ឱកា​ស​រៀន​សូត្រ និង​រីក​លូត​លាស់ នៅ​ក្នុង​ការងារ​បម្រើ​ព្រះ ។ លោក​ដេវ​​​ជា​ឧបករណ៍​របស់​ព្រះ ដែល​បាន​ផ្តល់​ឱ​កាស​ឲ្យ​ខ្ញុំ បាន​ក្លាយ​​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដល់​ពួក​និស្សិត និង​ធ្វើ​ដំណើរ​ជា​មួយ​ក្រុម​តន្រ្តី​​សកល​វិទ្យាល័យ ។​ និយាយ​រួម គាត់​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ការ​ផ្លាស់​ប្រែ និង​​ត្រៀម​ខ្លួន ដើម្បី​រស់​នៅ​ក្នុង​ជីវិត ដែ​ល​បង្រៀន​ព្រះ​បន្ទូ​ល​ព្រះ ។​ ខ្ញុំ​មាន​អំណរ ដោយ​បាន​សម្តែង​នូវ​ការ​អរគុណ ​ចំពោះ​គា​ត់​ជា​ច្រើន​លើក ។​

ខ្ញុំ​បា​ន​អរគុណ​លោក​ដេវ ដែល​មាន​ឥទ្ធិពល នៅ​ក្នុង​ជីវិ​ត​ខ្ញុំ គឺ​ដូច​ដែល​សាវ័ក​ប៉ុល មាន​ការ​ដឹង​គុណ ចំពោះ​លោក​អ័គីឡា​ និង​នាង​ព្រីស៊ីល ដែល​បាន​បម្រើ​ព្រះ​អម្ចាស់ ជា​មួយ​គាត់ ។​ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “គេ​បាន​ប្រថុយ​ជីវិត ​ដោយ​ព្រោះ​ខ្ញុំ មិន​មែន​តែ​ខ្ញុំ​ដែល​អរគុណ​ដល់​គេ​ប៉ុណ្ណោះ គឺ​ទាំង​ពួក​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ថែម​ទៀត”(រ៉ូម ១៦:៤)។

អ្នក​ក៏​ប្រហែល​ជា​មាន​មនុស្ស នៅ​ក្នុង​ជីវិ​តរបស់​​អ្នក ដែល​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ ដោយ​ផ្តល់​ឲ្យ​អ្នក នូ​វឱកាស​បម្រើ ឬ​មាន​ឥទ្ធិពល​ខាង​ព្រលឹង​វិញ្ញាណ​យ៉ាង​ខ្លាំង មក​លើ​ជីវិត​អ្នក…

របៀបដែលយើងដើរ

ក្នុងកម្ម​វិធី​ទូរទស្សន៍​មួយ ដែល​ខ្ញុំ​ចូល​ចិត្ត​មើល មាន​វគ្គ​មួយ មាន​ចំណង​ជើង​ថា “ការ​សម្អាង​កាយ ដ៏​​គួ​រ​ឲ្យ​ភ្ញាក់​ផ្អើល”។ ​មាន​ស្រ្តី​ពីរ​នាក់បាន​ឆ្លង់​កាត់នូ​វ​ការ​ផ្លាស់​ប្តូរ​ ការ​តុប​តែង​ ម៉ូត សក់ ការ​ផាត់​​មុខ និង​ការ​ស្លៀក​ពាក់ ដ៏​ផ្ចិត​ផ្ចង់​អស់​រយៈ​ពេល​៣​ម៉ោង ។​ ជា​ញឹ​ក​ញាប់ ការ​ផ្លាស់​ប្តូរ​នេះ ច្រើន​តែ​នាំ​ឲ្យ​មាន​ការ​រំភើប​រីករាយ ។​ ពេល​ដែល​ស្រ្តី​ទាំង​ពីរ​នាក់​ បាន​ដើរ​ចេញ​ពី​ក្រោយ​​វាំង​ននមក​ ទស្សនិក​ជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។​ ជួន​កាល មិត្ត​ភ័ក្រ និង​សមាជិក​គ្រួសាររបស់​ពួក​គេ បាន​ចាប់​ផ្តើម​យំ​ក៏​មាន ។​ ក្រោយ​មក​ទៀត គេ​ក៏​បាន​ឲ្យ​សាមី​ខ្លួន​ដែល​មាន​រូប​សម្រស់​ថ្មី​ទាំង​នេះ ទៅ​ឆ្លុះ​ក​ញ្ចក់​មើល​ខ្លួន​ឯង ។​ អ្នក​ខ្លះ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​សម្រស់​ខ្លួន​ឯ​ង​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​បន្ត​ឆ្លុះ​កញ្ចក់​ឥត​ដាច់ គឺ​ពួក​គេ​ហាក់​ដូច​ជា ព្យាយាម​មើល​ឲ្យ​ច្បាស់ថា​តើរូប​ក្នុង​កញ្ចក់​នោះជា​រូប​ខ្លួន​​ឯង​មែន​ឬ​ក៏​អត់ ។​

ពេល​ដែល​ស្ត្រី​ទាំង​នោះ ដើរ​ទៅ​ចូល​រួម​ជា​មួយ​ក្រុម​របស់​ខ្លួន គេ​ក៏​អាច​មើល​ដឹង អំពី​លក្ខណះ​ចាស់​របស់​ពួក​គេ ។​ ពួក​គេ​ភាគ​ច្រើន មិន​ទាន់​ចេះ​ដើរ ដោយ​ពាក់​ស្បែក​ជើង​ថ្មី​របស់​ខ្លួន​ទេ ។ ​ទោះ​បី​ជា​ពួក​គេ​មាន​រូប​សម្រស់​អស្ចារ្យ​ក៏​ដោយ ក៏ដំណើរ​​ដ៏​​ឆ្គងរបស់ពួកគេ មិន​មែន​ជា​ការ​ល្អ​ទេ ។​ ដូចនេះ ពួក​គេ​មិន​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ទេ។​

នៅ​ក្នុង​ជីវិត​យើង​ជា​គ្រីស្ទប​រិស័ទ​ក៏​មាន​បញ្ហា​ដូច​នេះ​ផង​ដែរ ។​​ ព្រះ​ទ្រង់​បាន​ធ្វើ​ការ​របស់​ទ្រង់​ក្នុង​ជីវិត​របស់យើង ហើយ​ជួយ​ឲ្យ​យើង​មាន​ការ​ចាប់​ផ្តើម​ជា​ថ្មី តែ​ការ​ដើរ​នៅ​ក្នុង​ផ្លូវ​នៃ​ព្រះ​អម្ចាស់​(ចោ-ទិយកថា ១១:២២)​ តម្រូវ​ឲ្យ​យើ​​ងចំ​ណាយ​ពេល មាន​ការ​ខិត​ខំ និង​ការ​អនុវត្ត​ជា​ច្រើន…

រវល់ខ្លាំងពេក គ្មានពេលស្គាល់ព្រះ ?

ថ្ងៃមួយ ពេល​ដែល​ខ្ញុំ​កំពុ​ង​រង់​ចាំ​ឡើង​យន្ត​ហោះ មាន​មនុស្ស​ដែល​ខ្ញុំ​មិ​នបាន​​ស្គាល់​​ម្នាក់ បាន​ឮ​ខ្ញុំ​និយាយ​ថា ខ្ញុំ​ជា​អ្នក​បម្រើ​ព្រះ​តាម​ស្ថាប័​ន ហើយ​គាត់​ក៏​បាន​រៀប​រាប់​ប្រាប់​ខ្ញុំ អំពី​ជីវិ​ត របស់​គាត់មុន​ពេល​ស្គាល់ព្រះ​គ្រីស្ទ​​ ។​ គាត់​បាន​ប្រាប់​ថា “ជីវិត​របស់​ខ្ញុំ គឺ​មាន​​ជាប់​​ដោយ​​អំពើ​​បាប និង​ភាពអាត្មានិយម តែ​ក្រោយ​មក​ខ្ញុំ​ក៏​បាន​ស្គាល់​ព្រះយេ​ស៊ូវ”។

ខ្ញុំ​ក៏​បាន​ស្តាប់​គាត់​និយាយ ដោយ​ចាប់​​អារម្មណ៍ ចំពោះ​កា​​​រ​រៀប​រាប់​អំពី​ការ​ផ្លាស់​ប្រែ​​​ជា​ច្រើន​ចំណុច​ ​​ក្នុង​​ជីវិត​គាត់ និង ការ​​ល្អដែ​លគាត់​បាន​ធ្វើ ។​ តែ ដោយសារ​ការ​រៀប​រាប់​ទាំង​ប៉ុន្មាន​របស់​​គាត់ បាន​បង្ហាញ​អំពី​ការ​ជាប់​រវល់​របស់​គាត់ នោះ​​ខ្ញុំ​ក៏​អាច​​ដឹង​ថា គាត់​គ្មាន​ពេល​ប្រកប​​ជា​មួយ​ព្រះ​ទេ ។​ ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ ពេល​ដែល​គាត់​​និយាយ​ទៀត​ថា “លោក ខ្ញុំ​​បាន​គិត​ថា ខ្ញុំ​​នឹង​​មាន​​អារម្មណ៍​ថាខ្លួនឯងនឹងមានភាពល្អ​​ប្រសើរ​ជាង​​​មុខ​ នៅ​ពេល​ឥឡូវ​នេះ”។​

ខ្ញុំ​​ជឿ​​ថា នាង​ម៉ាថា ដែល​ជា​តួអង្គ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី អាច​យល់​អំពី​ការ​សង្កេត​របស់​បុរស​ម្នាក់​នេះ ។​ ពេល​ដែល​ព្រះយេស៊ូវ​​​យាង​មក​​ផ្ទះ​នាងម៉ាថា ក្នុង​នាម​ជា​ភ្ញៀវ នាង​បាន​ជាប់​រវល់​ធ្វើ​កិច្ចការ ដែល​នាង​បាន​រាប់​ជា​សំខាន់ ។​ តែ ការជាប់រវល់នេះ គឺ​មា​​​នន័យ​​ថា នាង​មិន​អាច​ផ្តោត​អារម្មណ៍​មក​លើ​ព្រះ​​យេស៊ូវ​ឡើយ ។​ ​ពេល​ដែល​នាង​ម៉ារាមិន​បាន​ជួយ​ធ្វើ​ការ នាង​ម៉ាថា​ក៏​បាន​សូម​ឲ្យ​ព្រះ​យេស៊ូវ​ស្តី​បន្ទោស​ ​នាង ។​ ក្នុង​ចំណោម​យើង មាន​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​នូវ​កំហុស​ដូច​នេះ​ដែរ គឺ​នៅ​ពេល​ដែល​យើង​មាន​ការ​ជាប់​រវល់​ធ្វើកា​រ​ល្អ​ពេ​ក យើង​មិន​បាន​ចំណាយ​ពេល​ស្គាល់​ព្រះយេស៊ូវ​ ឲ្យ​បាន​កាន់​តែ​ច្បាស់​ទេ ។​

ចំពោះ​មិត្ត​រួម​ដំណើរ​តាម​យន្ត​ហោះ​ម្នា​ក់​នោះ ខ្ញុំ​ក៏​បាន​ផ្តល់​យោបល​ឲ្យ​គាត់…