Month: December 2013

ឆ្លុះបញ្ចាំង

ចាប់​តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្តើម​កត់​ត្រាកំ​ណត់​ហេតុ​ប្រចាំ​ថ្ងៃខា​ង​ផ្នែក​ព្រលឹង​ វិញ្ញាណម​ក មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​កន្លង​ផុត20ឆ្នាំ​ហើយ។ ខណៈ​ដែល​ខ្ញុំ​អាន​សាឡើ​ងវិញ​នូវ​ពី​បីស​ន្លឹក​ដំបូង ខ្ញុំ​ភ្ញាក់​ផ្អើរ​មែន​ទែន ដែល​រូប​ខ្ញុំ​បាន​​បន្ត​កត់​ត្រារៀ​ងរ​ហូ​តម​ក។ ឥឡូវ​នេះ អ្នក​មិន​អា​ចចំ​ណាយ​លុយ​ទិញ ខ្ញុំ​ឱ្យឈ​ប់​កត់​ត្រា​កំណ​ត់ហេ​តុ​ប្រ​ចាំថ្ងៃ​បាន​ឡើយ!

នៅ​ត្រង់​នេះមា​ន​អត្ថ​ប្រយោ​ជ​ន៍មួ​យ​ចំនួន ដែល​ខ្ញុំ​បាន​ទទួល​ពីកំ​ណត់​ត្រា​ប្រចាំថ្ងៃ​នេះ​ដូ​ចជា ៖ ទា​ក់ទ​ង​នឹង​បទ​ពិសោធន៍​ជីវីត ខ្ញុំ​ឃើញ​ថា​ការ​ចម្រើ​ន​ឡើង និង​ការ​បរ៉ាជ័យ ​ទាំង​ពី​រ​នេះគឺ​ជា​ផ្នែ​ក​មួយ​នៃ​ដំណើត​ជីវិត​​មនុស្ស​។ ខ្ញុំ​បាន​នឹក​ចាំពី​ព្រះ​គុ​ណរ​បស់​ព្រះ​ជាម្ចា​ស់ នៅពេ​ល​ដែល​ខ្ញុំ​អាន​ពី​របៀប​ដែល​ព្រះ​ជា​ម្ចាស់​បាន​ជួ​យ​ខ្ញុំ​ ដើម្បី​រក​ដំណោះស្រា​យក្នុងប​ញ្ហាដ៏​ធំ​មួ​យ។ ខ្ញុំច​ម្រើន​ឡើង ខាង​ឯ​គំនិ​តយោ​បល​ដែល​បាន​មក​ពី​ការ​ខំ​ត​យុទ្ឋ​ជាច្រើ​ននៅ​អ​តីតកាល ហើយ ​អាច​ជួយ​ខ្ញុំ​នូវ​ស្ថានការណ៍​បច្ចុប្បន្ន​ដែល​កំពុ​ង​ប្រឈ​មមុខ។ ​ការ​សំខាន់​បំផុត ក្នុងកំណត់​ត្រាប្រ​ចាំ​ថ្ងៃរ​បស់ខ្ញុំ​ប​ង្ហាញខ្ញុំ​ពី​កិច្ចការ​យ៉ាង​ស្មោះត្រ​ង់ដែ​ល​ព្រះបា​ន​ធ្វើ​នៅ​ក្នុង​ជី​វិតរ​បស់​ខ្ញុំ។ បទ​គម្ពី​រ​ជាច្រើ​ន​ក្នុង​ទំនុក​ដំកើង ​គឺដូ​ច​ជា​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​ខាង​វិញ្ញាណ។ ក្នុង​បទ​គម្ពី​រទាំ​ងនោះ តែង​តែស​រសេរ​ចុះ​ពី​របៀប​ដែល​ព្រះជា​ម្ចា​ស់បា​ន​ជួយ​គេ​ក្នុង​ពេ​ល​សាក​ល្បង។ ក្នុង​បទ​គ​ម្ពី​រទំ​នុ​កដំ​កើ​ងជំ​​ពូក​ 40 បាន​សរ​សេរ​ថា ៖ “ខ្ញុំ​បាន​រង​ចាំ​ព្រះ​យេហូវ៉ាដោ​យ​អំណត់ ទ្រង់ក៏​បា​ន​ផ្អៀង​ព្រះកាណ៌ម​កស្តា​ប់ ហើយ​ទទួល​តាម​សម្រែក​របស់​​ខ្ញុំ ទ្រង់​បាន​ស្រង់​ខ្ញុំ​ចេញ​ពីអ​ន្លង់​គួ​រស្បើម…ដាក់​ជើង​ខ្ញុំ​លើ​ថ្ម​ដា​ព្រម​ទាំង​តាំ​ង​ជំហាន​ខ្ញុំ​ឱ្យ​ខ្ផាប់​ខ្ផួន ”(ខ.1-2)។ ក្រោយ​មក ដាវីឌ​អាន​បទ​គម្ពី​រ​ទំនុក​ដំកើង​ប៉ុណ្ណោះ ​ដើម្បី​រំលឹក​ពី​ការ​សង្គ្រោះ​ដ៏​ស្មោះត្រ​ង់រ​បស់​ព្រះ។

ការរ​ក្សានូ​វ​កំណត់​ត្រាប្រ​ចាំ​ថ្ងៃ ប្រហែល​ជា​មាន​ប្រយោជន៍​ចំពោះ​លោក​អ្នក​ផង​ដែរ។ កំណត់​ត្រា​នេះ អាច​ជួយ​លោ​កអ្ន​ក​ឱ្យ​មើ​ល​ឃើញ​កា​ន់​តែ​ច្បាស់​ឡើ​ង​នូ​វអ្វី ដែ​ល​ព្រះ​ជាម្ចាស់​កំពុ​ង​តែប​ង្រៀនលោ​កអ្ន​ក​ពី​ដំណើ​រ​ជីវិត ហើយ​ក៏​ជា​មូល​ហេតុ​ដើម្បី​ឱ្យ​អ្ន​កឆ្លុះប​ញ្ចាំ​ង​ពីភា​ព​ស្មោះត្រ​ង់​រប​ស់ព្រះ​ជា​ម្ចា​ស់។ __Dennis Fisher

ធ្វើការរបស់អ្នក

បី​បួ​​នឆ្នាំ​មុន កូ​នស្រី​រ​បស់​ខ្ញុំឈ្មោះ​ រ៉ូស៊ី (Rosie)បាន​ឆ្លាប់ ​ធ្វើជា​អ្ន​កដឹ​ក​នាំ​រឿង​ល្ខោន​នៅ​សាលា​មួយ​កន្លែង។ មាន ​កូន​សិស្ស​ជាច្រើ​ន​ចូល​មក​ធ្វើ​ការ​សម្តែង​ជា​ដំបូង​សិន មុន​ត្រូវ​បាន​ជ្រើស​ឱ្យសម្តែង ហើយ​មាន​តែ​ពីរ​បីនា​ក់ប៉ុ​ណ្ណោះត្រូវ​បាន​គេរើ​ស​ឱ្យដើ​រ​តួសំ​ខាន់។ ហើយ​មាន​តួរ​ង​សំខាន់​ៗ​ជាច្រើ​ននា​ក់​ទៀត ដែល​ត្រូវ​ជ្រើស​រើស​ឱ្យ​សម្តែង​តាម​ផ្នែក​ផ្សេង​ៗ​គ្នា ដែល​តួ​រ​ទាំង​នេះ​សុទ្ឋ​តែ​ចាំបា​ច់សំ​រាប់​ការ​ផលិត ​រឿង។

មាន​មនុស្ស​ជំទ​ង់​ៗ​ជាច្រើ​នផ្សេ​ងទៀ​​តក៏​ចង់​មាន​មួយ​ចំណែក​ក្នុង​ការ​សម្តែង​រឿង​ល្ខោន​នេះដែរ ប៉ុន្តែ​ ពួក​គេ​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​បញ្ចាំង​ភ្លើង។ ពួកគេ​កា​ន់​ក្នុង​ដំណែង​ជាអ្ន​ក​ផ្លាស់​ប្តូ​រផ្ទាំ​ង​រូ​ប​ភាព បើក​បិទ​ផ្ទាំង​វាំង​នន បើក​ភ្លើង ​ហើយជួ​យ​តុប​តែ​ងកា​យ និង​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់។ បន្ទាប់ ​មក​ក៏​មាន​ឪពុក​ម្តាយ​ដែល​រស់​នៅ​ក្នុង​សហគមន៍​ជា​ច្រើន​នាក់ ​គឺជា​អ្ន​កផ្គ​ត់​ផ្គង់​នំភីហ្សា និង​បង្អែម​សង់​ខ្យា​សំរាប់​អ្នក​ហាត់​សម ហើយ​ក៏​បរិច្ចាក​សំភារៈ​បង្កើត​ជា​រូប​រាង​ឡើង ដេរ​សម្លៀក​​បំពាក់​ធ្វើគ្រឿ​ង​សម្គាល់ និង​ជួយ​ចែ​កក​ម្ម​វិធី​ស​ម្តែង។

ការ​ជោគ​ជ័យ​ក្នុង​ការ​ស​ម្តែង​ទាំង​នេះ ដែល​មាន​ដំណើរ​ការ​បួន​ទៅប្រាំ​ខែ​យ៉ាង​ផុស​ផុល​ឡើ​ង ដល់​កំរិ​ត​ខ្ពស់​បំផុ​តនោះ គឺ​អាស្រ័យ​ទៅ​លើកា​រ​ខំព្យា​យាមរៀ​ប​ចំយ៉ា​ង​ពេញ​ទំហឹង​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ។

ស្រដៀង​គ្នា​នេះដែ​រ ក្នុង​រូប​កាយ​រ​បស់​ព្រះ​គ្រីស្ទ​មាន​ការ​ងារ​ធ្វើពេ​ញ​បន្ទុក ហើយយើ​ង​ម្នាក់​ត្រូវ​ចូ​លរួម។ អ្នក​ជឿគ្រ​ប់​រូប​មាន​អំណោយ​ខុស​ប្លែក​គ្នាសំ​រាប់​បំរើ។ កាល​ណា​អំណោយ​ទាន​ទាំង​នេះ​ត្រូ​វ​បា​នផ្គុំ​ភ្ផា​ប់​ក្នុង​ការ​ទា​ក់ទ​ង​រួម​គ្នា​ “នោះ​គ្រប់​ទាំ​ងសន្លាក់​ដែល​ផ្គ​ត់​ផ្គង់​ឱ្យតា​មខ្នា​ត​ការ​ងារ​របស់​អវយវៈនិ​មួយ​ៗ​” (អេភេសូរ 4:16) ហើយ​យើង​ដែល​មា​ន​គ្នា​ច្រើន ក៏​ជារូ​បកា​យតែ​មួ​យ(រ៉ូម 12:5)។

យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក។ តើ​អ្នក​កំពុ​ង​តែ​បំរើ​ផ្នែក​អ្វីខ្លះ​ក្នុង​ពួក​ជំនុំ? —Cindy Hess Kasper

គង់តែខ្ញុំនឹងរីករាយ

ជីវិត​នៅ​ក្នុង​លោកីយ​យើង​នេះ មាន​សេចក្តី​ទុក្ខ​លំបាក់​ជា​ច្រើន។ ហើយ​ជួន​ពេល​ខ្លះ​ទៀត យើង​​ក៏​បាន​សង្ស័យ​ថា តើ​ព្រះ​ជាម្ចា​ស់​គង់​នៅ​កន្លែ​ងណា​ ក្នុ​​ង​បញ្ហា​របស់​ខ្ញុំនេះ​? វា​មើល​ទៅ​ដូ​ចជា​អ​យុត្តិធម៌ណា​ស់​ដែ​រ ពេល​ដែល​មាន​ជ័យ​ជំ​នះ បែ​រជា​ព្រះ​ជា​ម្ចាស់​គ​ង់​នៅ​ស្ងា​ត់​ស្ងៀម ។ ប្រហែល​ជា​យើ​ងធ្លាប់​មាន​គំនិត​នេះមែ​ន​ទេ។ យើង​ឆ្លើយ​តប ​ដោយ​របៀប​ណាចំ​ពោះប​ញ្ហារ​បស់​យើង ពីព្រោះ​ថា​យើង​មាន​ជម្រើ​សតែ​មួ​យ​។ លោក ហោរ៉ា ហាបាគុក មាន​អាកប្ប​កិរិយា​ថ្លៃ​ថ្នូដូ​ច​ជា ៖ លោក​បាន​ជ្រើស​រើ​សដើ​ម្បី​រីក​រាយ។ លោកហាបាគុក​បាន ឃើញ​ពី​ក្រម​សិលធម៌ និង​ផ្នែកព្រលឹងវិញ្ញាណរប​ស់​ពួក​យូ​ដាបា​ន​ធ្លា​ក់​ចុះយ៉ា​ង​ឆា​ប់​រហ័ស។ ទោះ ​ជាលោ​ក​មិ​នបា​នយ​ល់ពី​ដើ​មហេ​តុទាំ​ងស្រុ​ង​ក៏​ដោយ គង់​តែ​លោក​អាច​រីក​រាយ ដ្បិត​អីលោ​កបា​ន​រៀន​ដើម្បី​ឆ្លើយ​​តប​ចំពោះប្រា​ជ្ញា យុត្តិ​ធម៌ និង​អធិបតិយ្យភា​ព​របស់​ព្រះ​ជា​ម្ចាស់ ។ លោក​បាន​បញ្ចប់​ក្នុង​កណ្ឌគ​ម្ពីរ​រ​បស់​លោក ដោយ​និយាយ​បញ្ផាក់​យ៉ាង​ច្បាស់​លា​ស់អ​ស្ចារ្យ​ថា “គង់​តែ​ខ្ញុំ នឹង​រីក​រាយ​ដោយ​សារ​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏ជួយ​សង្គ្រោះ​ខ្ញុំ​ដែ​រ”(3:18 )។ ទោះ​បើ​ឃ្លានេះ​មិ​នបា​ន​បញ្ផាក់​ឱ្យ​ដឹង​ថា​ ពួក​យ៉ូដារ​ស់​នៅ​ ដោយ​របៀប​ណា​ក៏ដោ​យ ក៏​លោក​ហាបាគុក​បាន​រៀន​ ដើម្បី​ទុក​ចិត្ត​ព្រះ​ជាម្ចាស់​ក្នុង​ភាព​អយុត្តិធម៌ ការ​ឈឺចា​ប់ និង​ភាព​បាត់​បង់​ដែរ។ ​លោកអា​ច​រស់​នៅ​ ដោ​យ​សេចក្តី​ជំនឿ​រប​ស់លោ​ក​ក្នុង​ព្រះ​ជាម្ចា​ស់។ ដោយសារ​សេចក្តីជំ​នឿរ​បស់ ​លោក បាន​ក្លាយ​​ទៅជា​សេ​ចក្តី​រីក​រា​យក្នុ​ង​ព្រះ​ជាម្ចាស់ និង​ក្នុង​គំនុំ​ព្យាបាទ​នៅជុំ​វិ​ញខ្លួ​ន​របស់​គាត់​គ្រប់​ពេល​វេលា ។

យើ​ង​ក៏អា​ច​រី​ក​រាយ​ក្នុ​ងប​ញ្ហា​រ​បស់យើ​ង​ផង​ដែរ ដ្បិត​អី​យើង​មាន​ទំ​នុក​ចិត្ត​ក្នុ​ង​ព្រះជាម្ចា​ស់​នៅគ្រា​មាន សេច​ក្តី​ទុក្ខ​លំបាក ហើយ​រ​ស់​នៅ​ក្នុង​អធិបតិយ្យភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ទ្រង់​ផង​ដែរ។ –Marvin Williams

ការជ្រើសរើស និងផលវិបាក

សារមន្ទីរ​ទាស​ភាព​អន្ត​រជា​តិក្នុ​ងទី​ក្រុងលី​វឺពូល នៃ​ប្រទេស​អង់គ្លេ​ស ត្រូវ​បាន​គេចាំ​ថា​ ជាកា​រ​លប់​បំបាត់​ចោល​នូវ​ការ​យក​មនុស្ស​ប្រុស​ស្រី និងកុ​មារ​ធ្វើ​ជាទាស​ករ។ ទណ្ឌក​ម្ម​លើម​នុស្ស​គ្មាន​ទោសដែ​លបា​នប​ង់ថ្លៃ ​សំរាប់​មនុស្ស​លោភ​ទាំង​នោះ មើល​ទៅ​គួរ​ឱ្យ​រន្ឋត់ ប៉ុន្តែ ទណ្ឌ​កម្ម ​របស់​ពួក​គេមិ​ន​បានកំ​ណត់​ថ្លៃ​សោះឡើ​យ។ ចម្លាក់​នៅ​លើ​ជញ្ផាំង​សារ​ម​ន្ទីរ​មា​ន​នៅ​ពា​សពេញ​លើ​ជញ្ផាំង បាន​ឆ្លាក់ឡើងដោ​យ​លោក​ ហ្វ្រេឌឺ រីក ដូក្លាស់(Frederick Douglass) លោក​ជា​ទាសក​កាល​ពីមុ​ន និង​ជា​អ្នក​ទាម​ទា​ឱ្យមា​ន​សិទ្ឋម​នុស្ស​ដែរ។ នៅលើ​ចម្លាក់​និ​មួយ​ៗ​បា​នប្រា​ប់​ថា “គ្មាន​មនុស្ស​ណាអា​ច​ពាក់​ច្រវ៉ា​ក​នៅក​ជើង​គូក​ន​របស់​ខ្លួន​បាន​ឡើយ បើមិ​ន​ដូ​ច្នោះ​ទេ លទ្ឋ​ផ​លចុ​ង​ក្រោយ​បំ​ផុ​តច្រ​វ៉ាក់នោះឯង​នឹ​ង​ត្រូវ​​បាន​ពាក់​ជា​ប់ក​រ​បស់​ខ្លួន​ជា​មិ​នខា​ន​ឡើយ”។ ក្នុងទ​ង្វើដែ​ល​ធ្វើឱ្យ​អ្ន​ក​ណាម្នា​ក់​បា​ត់ប​ង់​សិទ្ឋិ​សេរី​ភាព នោះ​យើង​ក៏បា​ត់​បង់​សិ​ទ្ឋិសេ​រីភាព​ខ្លួន​យើ​ង​ដែរ។

លោក​សាវ័ក​ប៉ូល បាន​ពន្យល់​ប្រាប់​ពី​រឿង​នេះក្នុ​ងរបៀបផ្សេ​ងទៀ​ត នៅពេ​ល​ដែល​គាត់​បានស​រសេ​រ​សំបុត្រ ថា “កុំ​ឱ្យ​ច្រឡំឡើ​យ​នឹង​បញ្ឆោត​ព្រះមិ​ន​បា​នទេ ដ្បិត​ពូជ​ណាដែ​លម​នុស្ស​ព្រោះចុះ​ នោះ​នឹ​ងច្រូ​ត​បាន​ពូជ​នោះឯ​ង​វិញ”(កាឡាទី 6:7)។ ពាក្យ​របស់​លោ​កប៉ូ​ល​ទាំង​នេះ សរសេរ​ឡើង​ដើ​ម្បីដា​ស់តឿ​ន​យើង​រាល់​គ្នាថា ការ​ជ្រើស​រើស​របស់​យើង​សុទ្ឋ​តែ​មាន​ផ​លស្ន​ងទាំ​ង​អស់ រាប់​​ទាំង​ការ​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះអ្ន​កដ​ទៃថែ​មទៀ​ត​ផង។ កាល​ណាយើ​ងបា​ន​ជ្រើ​សរើ​ស​ការ​ស្អប់ នោះ​សេចក្តី​ស្អប់​នឹង​ធ្លាប់​មក​លើ​យើង​ក្នុង​សណ្ឋាន​ជា​ផល​ស្នង​មក​វិញ ហើ​យ​យើង​មិ​ន​អាច​នឹ​កស្មា​ន​ដល់​ឡើយ។ លទ្ឋផ​ល​ដែល​ធ្លាក់​មក​លើ​ខ្លួន​រ​បស់​យើង​ គឺ​យើង​នៅ​ឆ្ងាយ​ពីអ្ន​ក​ដទៃ ចេះតែ​ខឹ​ង​ជាមួ​យ​ខ្លួ​នឯ​ង និងប្រសិទ្ឋិភា​ពប​ម្រើព្រះ​គ្រីស្ទក៏​ចេះតែ​ថ​យចុះ​ទៅ​ៗជា​ដរាប។

ផ្ទុយ​មក​វិញ ចូរ​ជ្រើស​រើស “កុំ​ឱ្យ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អឡើ​យ ដ្បិត​បើមិ​ន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់​យើង​នឹង​ច្រូត​បា​នហើ​យ… កាល​ណាយើ​ង​មាន​ឱ​កា​សនោះ​​ ត្រូវ​ធ្វើ​ល្អ​ដល់​ម​នុស្សទាំ​ង​អស់”(ខ.9-10)។—Bill Crowder

ព្រះគុណបានបំពេញនូវពេលវេលារងចាំ

លោក​រ៉ូហ្គឺរ(Roger) បាត់​បង់​ការងារ​របស់​គាត់ ដោយ​ព្រោះ​តែ​ក្រុម​ហ៊ុន បានកា​ត់ប​ន្ថយ​ការ​ចំណាយ​លើ​បុគ្គលិក។ គាត់ព្យា​យាម​ស្វែ​ងរ​ក និង​ដាក់ ​ពាក្យ​សុំ​ធ្វើកា​រងា​រ​ជា​ច្រើ​ន​ខែម​ក​ហើយ ទាំង​សុំ​ឱ្យ​គេ​ឯង​ជួយ​អធិស្ឋាន​ឱ្យ​គាត់ និង​ទុក​ចិត្ត​លើ​ព្រះជា​ម្ចា​ស់ផ​ង​ដែរ។ អារម្មណ៍​របស់​លោក រ៉ូហ្គឺរ (Roger) និង​ប្រពន្ឋគា​ត់​ ជឺរ​រ៉ី(Jerrie)បាន​ផ្លាស់​ប្តូរ​ជា​ញឹក​ញា​ប់។ ពួក​គេបា​ន​ជឿ​ថា​ព្រះ​ជា​ម្ចាស់​នឹង​ប្រទាន​ឱ្យ​ពួក​គេ​ក្នុង​របៀ​បមួ​យដែ​ល​នឹក​ស្មាន​មិន ​ដល់ ទាំង​មាន​ពិសោធន៍​ជា​មួយ​ព្រះ​គុណ​រប​ស់ទ្រ​ង់​ថែម​ទៀត​ផង ប៉ុន្តែ ជួនពេល​ខ្លះទៀ​ត ពួក​គេ​បែរ​ជា​នឹក​ព្រួយ​បារម្ភ​ថា មិន​ដឹង​ជា​រក​ការ​ងា​របា​ន​ឬ​ទេ ពួក​គេបា​ន​រ​ង​ចាំចម្លើយ​អស់​រយៈ​ពេល1​5​ខែ ។

ក្រោយ​មក លោក រ៉ូហ្គឺរ(Roger) បាន​ទទួល​ការ​សម្ភាស​ន៍​បី​ក្រុម​ហ៊ុន ហើយ​មួយ​សប្តាហ៍​ក្រោយ​មក​ទី​​ភ្នាក់​​ងារ​រ​ក​ការងា​រ​ធ្វើ​ បាន​ទូរស័ព្ទ​មក​ទាំ​ងនិ​យា​យ​ថា​ “តើ​លោក​ធ្លាប់​ឮទេ​ថា​ ពេល​ខ្លះព​ពក​មាន​ទ្រនាប់​ពណ៌​ប្រា​ក់​នៅ​ខាង​ក្នុង​ដែ​រ​ឬទេ? លោក​មាន​កា​រងារ​ធ្វើហើ​យ!” ប្រពន្ឋ​ខ្ញុំ​ជឺររ៉ី(Jerrie)បាន​ប្រាប់​ខ្ញុំ​ក្រោ​យម​ក​ទៀត​ថា“យើ​ង​មិ​នអា​ច​ដោះដូ​រ​នូ​វ​បទ​ពិ​សោធន៍​យ៉ាង​លំ​បាក​ទាំ​ង​នេះ​ ជាមួ​យនឹ​ង​រឿ​ង​អ្វី​មួ​យ​បា​ន​ទ្បើយ។ ​ការ​នេះបា​ន​ធ្វើ​ឱ្យយើ​ង​ទាំ​ង​ពីរ​នា​ក់​កាន់​តែ​ស្និ​ត​ស្នាល​គ្នា​ជា​ង​មុន ហើយ​ក៏​បា​នធ្វើ​ឱ្យ​យើ​ង​ប្រកប ​ជាមួ​យព្រះ​អ​ម្ចាស់​កាន់​តែ​ជិ​ត​ឌិត​ជា​ងមុ​ន​ដែរ។ ហើយ​មិត្ត​ភ័​ក្ត្រ​ទាំង​ឡា​យដែ​ល​បាន​ជួយ​អ​ធិស្ឋាន​ឱ្យយើ​ងក៏​បា​ន​ពេញដោ​យ​អំណរ ទាំ​ង​អ​រ​ព្រះគុ​ណចំ​ពោះព្រះ​ជា​ម្ចាស់​ថែ​មទៀ​ត​ផង។

លោក​ប៉ូល ច​ង់​ឱ្យ​ពួក​ជំ​នុំ​នៅក្រុ​ងកូ​រិន​ថូស​ឃើ​ញពី​ព្រះ​គុ​ណព្រះ​ជាម្ចា​ស់ ពី​កិច្ចការ​នៅ​ក្នុងជី​វិត​របស់​លោក ហើយបា​នប​ណ្តាល​ឱ្យ​មាន​“សេចក្តី​អ​រព្រះ​គុ​ណ​ចម្រើ​ន​ ជា​បរិបូរណ៍​ឡើង​ដល់​សិរីល្អនៃ​ព្រះ​”(២កូរិនថូស 4:16) បញ្ហា​ជា​ច្រើន​រប​ស់គា​ត់​មាន​សភាព​ធ្ងន់​ធ្ងរ​សម្បើម​ណាស់ គាត់​ត្រូ​វគេ“សង្កត់​សង្កិ​នគ្រ​ប់​ជំពូក” “មាន​សេចក្តីវិ​លវ​ល់” “មាន​គេ​ធ្វើ​ទុក្ខ​បុក​ម្នេញ” និង “មា​ន​គេវា​យ​ដួល​ស្តូក”(ខ.8-9)។ សូម្បី​យ៉ា​​ងនោះ​ក្តី​ លោក​បាន​ជួយ​ជម្រុញ​ចិត្ត​មនុស្ស ម្នាល ​មិន​ឱ្យរ​សាយចិ​ត្ត​ចេញ​ពី​បញ្ហា​ឡើ​យ(ខ 16) តែ​ត្រូវ​ទុក​ចិ​ត្ត​លើ​ព្រះជា​ម្ចា​ស់វិ​ញ។ យើង​អាច​ត្រូវ​បាន​នាំទៅ​ ជិ​ត​ព្រះ​ជាម្ចា​ស់ និង​អ្នក​ដ​ទៃ​ទៀ​តកា​​ន់​តែ​ជិ​ត​ជាង​មុ​ន…

ការថ្វាយបង្គំខុសឆ្គង

ប្រសិ​ន​បើ អ្នក​ពិត​ជា​ចង់​ឱ្យ​មនុ​ស្ស​ជា​ច្រើន​មា​នកា​រ​ជំពប់​ចិត្ត នោះអ្នក​ត្រូ​វគំ​រាម​កំហែ​ង​ដល់​សេ​ដ្ឋ​​កិច្ចរ​បស់​ពួក​គេ។ សេដ្ឋ​កិច្ច​ទន់​ខ្សោយ​ធ្វើ​ឱ្យអ្ន​ក​នយោបាយ​ធ្លាក់​ចេញ​ពី​ដំណែ​ង រីឯ​កា​ររ​ក​ស៊ី​ធ្លាក់​ចុះ​បាន​ធ្វើ​ឱ្យ​ប៉ូល​ជិត​ត្រូវ​គេប​ណ្តេញ​ចេ​ញ​ពី​ទីក្រុ​ងអេ​ភេ​សូ។

មាន​រឿង​អី​កើ​តឡើ​ង​នៅត្រ​ង់​នេះ។ លោក​ប៉ូល​បាន​ចូល​ទៅ​ក្នុង​ក្រុ​ង ហើយ​ក៏​បាន​ចាប់​ផ្តើម “ជជែក​ពន្យល់ និង​បញ្ចុះបញ្ចូ​ល​មនុស្ស ... ពី​នគ​រព្រះ​”(កិច្ចការ 19:8)។ គាត់​បាន​ចាប់​ផ្តើម​ផ្សាយដំ​ណឹង​ល្អ​នៅទីនោះជា​ង​2​ឆ្នាំ ក៏​មា​នមនុស្សច្រើ​ន​សន្ឋឹក​ចាប់​ផ្តើម​ដើ​រ​តាម​ព្រះ​យេស៊ូវ ។

ខណៈ​ពេល​លោ​កប៉ូល ទទួល​បាន​ជោគ​ជ័​យ​ក្នុងកា​រ​នាំម​នុស្ស​ឱ្យ​យល់​ឃើ​ញថា​​ មា​ន​​ព្រះពិ​ត​តែ​មួ​យប៉ុ​ណ្ណោះ ធ្វើឱ្យ​អ្នក​ក្រុង​អេ​ភេសូជា​ច្រើ​ន ឈប់​ថ្វាយ​ប​ង្គំ​រូប​ព្រះ​ឌី​អាន។ នេះ​គឺ​ជា​ដំណឹ​ងអា​ក្រក់សំ​រា​ប់ជា​ង​ប្រាក់ និង​អស់​អ្ន​ក​ណា ​ដែល​ប្រក​ប​របប​ធ្វើ​រូ​បច​ម្លា​ក់​នាង​ឌី​អា​ន សំរា​ប់​ល​ក់​ចិញ្ចឹម​ជីវិត​របស់​ពួ​កគេ​នៅ​ក្នុ​ង​ទីក្រុ​ង​នោះ​។ ប្រសិន​បើ​មាន​ម​នុស្ស​ច្រើន​ល្មម​ឈប់​ជឿ​លើនា​ង​ឌី​អាន ​អាច​ធ្វើ​ឱ្យមុ​ខរ​បប​នេះបិ​ទ​ទ្វារ។ កាល​គេ​ដឹង​ពី​សេចក្តី​នេះ ហើយ​ក៏​កើត​មា​នភា​ព​រំជើប​រំជួ​ល​ជា​ខ្លាំង និង​សម្រែក​បាន​ផ្ទុះ​ឡើ​ង ។

ឧប្បត្តិ​ហេតុ​ដែល​កើត​មាន​ឡើ​ង​នៅក្នុងទីក្រុងអេភេសូនេះ រំលឹកយើងដើម្បីយើងចេះវាយតម្លៃទៅលើមូលហេតុរបស់យើងក្នុងការថ្វាយបង្គំព្រះជាម្ចាស់ ។ ពួកជាងប្រាក់ការពារការថ្វាយបង្គំរបស់ពួកគេ ក៏ដូចជាការពារផលប្រយោជន៍របស់ពួកគេដែរ តែក្នុងចំណោមយើងរាល់គ្នាកុំឱ្យគេរាប់បញ្ចូលក្នុងពួកគេទ្បើយ ។ កុំបណ្តោយឱ្យការថ្វាយបង្គំព្រះរបស់អ្នករាល់គ្នា ក្លាយទៅជាការនាំលាបនាំសំណាងឡើយ ។

យើងថ្វាយបង្គំព្រះជាម្ចាស់ដោយព្រោះសេចក្តីស្រឡាញ់របស់ទ្រង់មានសំរាប់យើង រាល់គ្នា និងដោយព្រោះទ្រង់គឺជាព្រះ មិនដោយសារទ្រង់ជួយខាងផ្នែកហរិញ្ញវត្ថុរបស់យើងទេ។ ចូរយើងរាល់គ្នាថ្វាយបង្គំព្រះជាម្ចាស់ក្នុងរបៀបដែលត្រឹមត្រូវ ។ – Dave Branon

ដល់ពេលហើយ

កំឡុង​ពេល​បុណ្យ​ណូអែល នៅ​ព្រះ​វិហារ​របស់​ពួក​យើង។ ខ្ញុំ​បាន​មើល​សមាជិក​ក្រុម​ចំរៀង​ជាច្រើ​ន រៀប​ចំខ្លួ​ន​ឈរ​នៅចំ​ពោះមុ​ខ​ពួក​ជំនុំ ខណះ​ពេល​គ្រូប​ញ្ផារ​បទ​ភ្លេង​បាន​បើក​ក្រដាស​បទ​ភ្លេង​នៅលើ​ជើ​ងទ្រ​ពណ៌ខ្មៅ​មួ​យ។ ឧបករណ៍ ​ភ្លេងជា​​ច្រើន បាន​ចាប់​ផ្តើម​ប្រគំ​ឡើង អ្នក​ចម្រៀង​ក៏​បាន​បន្លឺ​សម្លេង​ជា​បទ​ចម្រៀង​យ៉ាង​ពិរោះ ដោយ​ពាក្យ​ថា “ចូរ​មកដល់​ពេល​ថ្វាយ​បង្គំ​ហើយ។”

ទោះបី​បើខ្ញុំ​​នឹ​កស្មា​ន​ថា នឹង​បាន​ឮ​ចម្រៀង​សរសើរ​ពី​បុណ្យ​ណូអែល​យ៉ាង​ណាក៏​ដោ​យ ក៏​ខ្ញុំ​នៅតែ​ញ​ញឹម ​សរសើរ​ដល់​ការ​ជ្រើស​រើស​បទ​ចម្រៀង បាន​យ៉ាង​ត្រឹម​ត្រូវ​ផង​ដែរ។ កាល​ពី​សប្តាហ៍​ដំបូង ខ្ញុំ​បាន​អាន​បទ​គម្ពីរ​ពី​ការ ​ប្រសូត​របស់​ព្រះយេ​ស៊ូវ​ក្នុង​​ព្រះគម្ពី​រ​លូកា កាល​នោះ​ខ្ញុំ​បាន​នឹក​ចាំថា​ នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង​បង្អស់ មិន​មាន​ការ​ជប់​លៀង​ទំនើប​ៗ ការ​ឱ្យ​អំណោយ និង​ការ​ស៊ី​លៀង​ផ្សេង​ៗ​ទេ ប៉ុន្តែ មាន​ការ​ថ្វាយ​បង្គំ។

ក្រោយ​ពី​ទេវតាបា​នប្រ​កាស់​ដំណឹង​ប្រាប់​ទៅដ​ល់ពួ​ក​អ្នក​គង្វាល ពីកា​រ​ប្រសូត​មក​របស់​ព្រះយេ​ស៊ូវ​ហើយ នោះ​ក្រុម​ចម្រៀង​នៃ​ពួក​ទេវតា បាន​ចាប់​ផ្តើម​បន្លឺ​ឡើង​​ជាប​ទសរសើរ​ដល់​ព្រះដោ​យ​ច្រៀង​ថា “សួរស្តី​ដ​ល់ព្រះ នៅ​ស្ថាន​ដ៏​ខ្ព​ស់បំ​ផុត!”(លូកា 2:13-14)។ ពួក​អ្នក​គង្វាល​បាន​ឆ្លើយ​តប​ ដោយ​ការ​រត់​សំដៅ​ទៅ​ភូមិ​បេថ្លិហឹម ជា​កន្លែង​ដែល​ពួ​កគេ​បាន​ជួ​ប​ព្រះ​អង្គ​ដែលទើ​បនឹ​ង​ប្រសូត​ម​កផ្ទុំ​នៅ​ក្នុង​ស្នូត​សត្វ​ក្នុ​ងក្រោ​ល​សត្វ។ ពួក​គេ​ក៏បា​ន​វិល​ម​កក​ន្លែង​ពួកគេ​វិញ “ទាំង​សរសើរ​ដំកើ​ង​ដ​ល់​ព្រះ ដោយ​ព្រោះគ្រ​ប់ទាំ​ងកា​រ​ដែល​គេ​បា​ន​ឮ ហើយ​ឃើញ​នោះ ដូច​​ជា ទេវតា​បាន​ប្រាប់​មក”(ខ.20)។ ចូល​មក ជួបជា​​មួយ​ព្រះ​រាជ​បុ​ត្រា ដោយ​មុខ​ទ​ល់នឹ​ង​មុខដោយ​បាន​នឹក​ចាំថា​ ពួកអ្ន​កគ​ង្វាល​ថ្វា​យប​ង្គំ​ព្រះ​វបិតា។

ចូរ​ពិចារណា​មើល​ពីកា​រឆ្លើ​យតប​រ​បស់​អ្នក ចំពោះ​កា​រ​យាង​មក​ផែន​​ដីរ​បស់​ព្រះ​យេស៊ូវ​នៅ​សព្វ​ថ្ងៃនេះ​ ។
តើ​មាន​កន្លែង​សំរា​ប់ថ្វា​យប​ង្គំ​ព្រះជា​ម្ចាស់​នៅ​ក្នុង​ចិ​ត្តរ​បស់អ្ន​ក​រាល់​គ្នា​ ដើម្បី​អប​អរ​សាទ​រ​ចំពោះកា​រ​ប្រសូ​តរ​ប​ស់​ទ្រង់​ដែរ​ឬ​ទេ? —Jennifer Benson Schuldt

បំផ្លាញសេចក្តីស្លាប់!

អ្នក​ពិសោធន៍​វេជ្ផ​សាស្ត្រជា​ច្រើ​ន កំពុង​ធ្វើ​ការ​ដោយ​មិន​ខ្លាច​នឿយ​ហត់ ដើម្បី​ស្វែង​រ​ក​ថ្នាំព្យា​បា​លជំ​ងឺ​មហារីក ហើយអាល់ហ្សីមើ (Alzheimer) គឺ​ព្រះ​គម្ពី​រសញ្ញា​ថ្មីបា​ន​ប្រា​ប់ថា​ អស់​អ្នក​ដែល​ជឿ​លើព្រះ​គ្រី​ស្ទ នោះ​សេចក្តី​ស្លាប់​ត្រូវ​បាន​បំផ្លា​ញហើ​យ “កាល​ណារូ​ប​កាយ​ពុ​ក​រលួ​យនេះ​ បាន​ប្រដាប់​ដោយ​សេ​ចក្តី​មិ​នពុ​ក​រលួយ ហើយ​រូប​កាយ​ដែ​ល​តែង​តែ​ស្លាប់​នេះ បាន​ប្រដាប់​ដោយ​សេចក្តី​មិន​ចេះស្លា​ប់​វិញ នោះ​ទើប​នឹង​បា​នស​ម្រេច​តាម​ពាក្យ​ដែល​ចែង​ទុក​មក​ថា “សេច​ក្តី​ជ័យ​ជំ​នះបា​ន​លេប​សេច​ក្តីស្លា​ប់​បាត់​ហើយ”(១កូរិនថូស 15:54)។

ដំណឹង​ល្អ​នេះ គឺ​សំ​រា​ប់អ​ស់​អ្នក​ណាដែ​លទ​ទួល​ជឿ ដូច​ដែ​ល​ទេវតា​បាន​ប្រាប់​ពួក​អ្នក​គង្វាល នៅ​ពេល​ព្រះយេ​ស៊ូវ​បាន​ប្រ​សូ​តម​ក “កុំ​ខ្លាច​អី មើល​ខ្ញុំ ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រា​ល់គ្នា​ពី​សេច​ក្តីអំ​ណរយ៉ាង​អស្ចារ្យ ដែល​សំរាប់បណ្តា​ជន​ទាំង​អស់​គ្នា ដ្បិត​នៅ​ថ្ងៃនេះ​មា​នព្រះ​អង្គ​សង្គ្រោះមួ​យ​អង្គ​ប្រសូ​ត​ដល់អ្នក​រា​ល់​គ្នា​នៅ​ក្រុងហ្លួ​ង​ដាវិឌ គឺ​ជា​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់”(លូកា 2:10-11)។

កំណើត​ព្រះយេស៊ូវ​បាន​បញ្ចប់​សេចក្តី​ស្លាប់។ “ទ្រនិច​នៃសេ​ចក្តី​ស្លាប់ គឺ​ជាអំ​ពើ​បាប ហើយ​អំណាច​រប​ស់បា​ប​គឺជា​ក្រិ​ត្យវិ​ន័យ តែ​អរ​ព្រះ​គុណ​ដល់​ព្រះអង្គ ពី​ព្រោះ​ទ្រង់​ប្រទាន​ឱ្យ​យើង​រាល់​គ្នាមា​ន​ជ័យ​ជំនះ ដោយសារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង”(១កូរិនថូស 15:56-57)។ នេះ​ហើយ​គឺ​ជា​មូល​ហេតុ​ដែល​យើង​អប​អរសាទ​រ​បុណ្យ​ណូអែ​ល! —David McCasland

ការតាមរករបស់ព្រះជាម្ចាស់

អ្នក​ដឹក​នាំក្រុ​មជំ​នុំ​ម្នាក់​ឈ្មោះ ទីម ខិលលឺរ(Tim Keller) ធ្វើ​ការ​សង្កេត ទៅ​លើ​គ្រីស្ទ​សាសនាថា គ្រីស្ទសា​សនា គឺ​ជា​សាសនា​ដែល​មាន​តែ​មួយ​ក្នុ​ងចំ​ណោម​សាសនា​ទាំង​អស់ ដែល​បាន​និយាយ​អំពី​ការ​តាម​រ​ក​រប​ស់​ព្រះ​ជា​ម្ចាស់​ ដើម្បី​នាំយើ​ង​មក​ឯ​ទ្រង់​វិញ​។ ក្នុង​ប្រព័ន្ឋ​សាសនា​ដ​ទៃផ្សេ​ង​ៗទៀ​ត គឺ​និ​យាយ​អំ​ពីម​នុ​ស្សតា​ម​រ​កព្រះ​រ​បស់​ពួក​គេ​ ដោយ​ជឿថា​ តាម​រយៈ​ឥរិ​យា​បថ​ល្អ ​ការ​រក្សា​នូ​វកា​រ​បុណ្យ​ច្រើ​ន កា​រ​ធ្វើល្អ​ ឬ​ក៏កា​រស​ម្តែង​ទុក្ខ​កិ​រិយា ពួក​គេ​នឹ​ងត្រូ​វ​បាន​ទ​ទួល​យក​ដោ​យ​ព្រះដែ​លពួ​ក​គេតា​ម​រ​ក​នោះ។

កវី ហ្វ្រេស៊ីស ថម្ពសុន (Francis Thompson) យល់​ឃើញ​ពីកា​រពិ​តយ៉ា​ង​ជ្រាល​ជ្រៅ នៅពេ​ល​គាត់​ស​រសេរ​ពី​ការ​តា​មរ​ក​ឥត​ឈ​ប់ឈ​រ រប​ស់​ព្រះជា​ម្ចា​ស់នៅ​ក្នុងជី​វិត​របស់​គាត់។ ​ចំណងជើ​ង​នៃកា​រ​និពន្ឋ​របស់​គាត់​គឺ​ “ឆ្កែប្រ​ដេញ​សត្វ​របស់​ស្ថាន​សួគ៌” គាត់​សរសេ​រថា តាំង​ពី​ពេល​ដែល​គាត់​បា​នរ​ត់​គេច​ចេ​ញ​ពីព្រះ​ជាម្ចាស់​ម​ក គាត់​មិន​អា​ច​រត់​ឱ្យ​ហួស “ពី​ជើង​រឹ​ង​ម៉ាំ ដែល​បាន​ដើរ​តា​ម​ទាំង​នោះ​ឡើ​យ.... មិនរុស​រា​ន់​ដេញ​តា​ម​រក ហើយ​និង​មិ​នមា​ន​ការ​ខ្វា​យ​ខ្វល់​ពី​ល្បឿនដែ​រ”។ សូម្បី​យ៉ាង​នេះ​ក្តី ការ​តាម​រ​កមិ​នចេះ​នឿ​យហ​ត់​រប​ស់​ព្រះ​ជាម្ចា​ស់ មិន​គ្រាន់​តែ​មាន​នៅក្នុ​ង​រឿង​រប​ស់លោ​ក​ថម្ពសុន(Thompson)ទេ។ សារសំ​ខា​ន់នៅ​ថ្ងៃ​បុ​ណ្យណូ​អែ​ល​នេះ ​គឺសេ​ចក្តី​ពិ​តនៃ​កា​រតា​ម​រក​យើង​ម្នា​ក់​របស់​ព្រះ​ជា​ម្ចា​ស់​យ៉ា​ងអ​ស្ចារ្យ។ លោក​ប៉ូល​បាន​អះអាង​ថា “ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រ​ង់​ឱ្យម​ក​ចាប់​កំណើត​នឹង​ស្ត្រី គឺ​កើត​នៅ​ក្រោម​អំ​ណាច​ក្រិត្យ​វិន័យ ដើម្បីនឹ​ង​លោះ​ពួក​អ្ន​កដែ​ល​នៅក្រោ​ម​ក្រិ​ត្យវិន័យ ប្រយោជ​ន៍​ឱ្យ​យើង​បា​ន​ទទួ​លស​គុណ​ទុក​ជាកូ​ន​ចិញ្ចឹម”(កាឡាទី 4:4-5)។

វា​មិន​គ្រាន់​តែ​ជា​រឿ​ងបុ​ណ្យណូ​អែល​ប៉ុណ្ណោះទេ​។ វា​ជា​រឿង​ដែល​និយាយ​ពី​ការ​តាម​រកអា​ដាំ និង​អេវ៉ា​រប​ស់ព្រះ​ជា​ម្ចាស់​ បន្ទាប់​ពី​ការ​ធ្លាក់​ចុះផ​ង​ដែរ។ ទ្រង់តា​មរ​ក​ខ្ញុំ! ទ្រង់​តាម​រក​អ្នក! តើកន្លែង​ណា​ដែល​យើ​ងអា​ចនៅ​រ​ស់​សព្វ​ថ្ងៃ​នេះបា​ន ប្រសិន​បើ​ព្រះ​ជាម្ចា​ស់មិនមែ​ន​ជា​អ្នក​ប្រដេញ​របស់​ស្ថាន​សួគ៌? —Joe Stowell

រតនៈសម្បត្តិលាក់កំបាំង

អ្នក​រុ​ក​រក​កំណប់ម្នា​ក់ បាន​រក​ឃើញ​ប្រាក់​កាក់​របស់​ចក្រភ​ព​រ៉ូម​ច្រើន​សន្ឋឹក ​សន្ឋាប់ ដែល​បាន​កប់​ទុក​យ៉ាង​អាថ៌​កំបាំ​ង នៅទិ​សនា​រ​តីក្នុ​ង​ប្រទេស​អង់គ្លេស។ លោកដេវ គ្រីស្ព(Dave Crisp) បាន​រក​ឃើញ​កំសៀវ​យ៉ាង​ធំ​ធ្វើ​ពី​ដែក និង​មាន​ប្រាក់​កាក់​ចំនួន 52,000​ប្រាក់​កាក់​នៅក្នុង​នោះ​។ ប្រាក់​កាក់​ទាំង​នោះ ធ្វើ​អំពី​ប្រាក់ និង​ទង់​ដែង​នៅស​ម័យ​បុរាណ ដែល​មាន​អាយុកា​ល​តាំ​ង​ពី​សតវត្ស​ទី​3 ​មុន​គ្រឹស្ទ​សក​រាជ​មក​ម៉្លេះ ហើយ​មាន​ទំម្ងន​ច្រើន​ជា​ង​ពី350ផោនទៅ​ទៀត វា​គឺ​ជា​ធន​ធាន​យ៉ាង​មាន​តម្លៃ។

រតនៈ​សម្បត្តិ​មាន​តម្លៃរ​បស់​លោកគ្រីស្ព បាន​ធ្វើ​ឱ្យ​យើង​នឹក​ប្រា​ថ្នា​ចង់ ​បាន​កំណប់​ទ្រព្យ​ដែ​លមា​នត​ម្លៃ​ប្រហា​ក់ប្រ​ហែល​នេះ​ មិន​ដឹង​ជា​ល្អ​យ៉ា​ង​ណា​ទៅ​ហ្ន៎។ ប៉ុន្តែ ក្នុង​នាម​យើ​ង​ជា​គ្រីស្ទ​បរិ​ស័ទ គួរ​តែ​ស្វែង​រ​ក​រតនះ​សម្បត្តិ​ផ្សេង​ពី​​នេះ​វិញ។ អ្វី​ដែល​យើ​ង​ស្វែង​រក​នោះ​ មិន​មែន​ធ្វើ​ឡើ​ង​ពី​ប្រា​ក់ និង​មាស​​ទេ។

ផ្ទុយ​ទៅវិ​ញ យើង​ត្រូវ​ខំ​ស្វែ​ងរ​ក​ឱ្យ​បាន​នូវ​សេចក្តី​រួប​រួម​គ្នា ដែល​មា​​នផ​លថ្លៃ​វិ​សេស​វិសាល។ ដូច្នេះ​ យើង​អាច​នឹង​ចម្រើ​ន​ឡើង “ដើម្បីឱ្យ​បា​ន​ស្គាល់សេ​ចក្តី​អាថ៌​កំបាំង​នៃ​ព្រះ គឺ​ជា​ព្រះ​គ្រីស្ទ និង​ព្រះ​វបិតា ដែល​មាន​គ្រប់​ទាំង​ផ​ល​ថ្លៃវិ​សេ​ស​នៃប្រា​ជ្ញា នឹង​សេចក្តី​ចេះដឹ​ង​លាក់​ទុក​ក្នុង​ទ្រង់​”(កូល៉ុស 2:2-3)។ សេចក្តី​ស្គាល់​ព្រះអ​ម្ចា​ស់ជា​កំ​ណប់ទ្រ​ព្យ​ដែល​លាក់កំ​បាំង ហើយ​ត្រូវ​បា​ន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រះគ​ម្ពីរ​ប​រិ​សុទ្ឋទាំ​ង​អស់។ អ្នក​និពន្ឋ​ទំនុកដំ​កើង បាននិ​យាយ​ថា “ទូល​បង្គំ​មាន​សេ​ចក្តី​រីក​រាយ​ចំពោះ​ព្រះ​បន្ទូលទ្រង់ ​ប្រៀប​ដូច​មនុស្ស​ណាប្រ​ទះនឹ​ង​របៀប​ជា​ច្រើន”(ទំនុកដំកើង 119:162)។

ប្រសិន​បើ​យើ​ងអា​ន​ព្រះបន្ទូល​ទ្រង់​ដោយ​ចិត្ត​អន្ទះ​សា ឬ​ធ្វេសប្រហែស នោះ​យើង​នឹង​បាត់​នូវ​ការ​យល់​ដឹង​ពី​អត្ថ​ន័យ​ពិត។ សេចក្តី​ពិត​ទាំង​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​យ៉ាង​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​មនុ​ស្សនោះ​ តាំង​ចិត្ត​ស្វែង​រក​នូវ​កំណប់​ទ្រព្យ​ទាំង​នេះ។

តើអ្នក​រា​ល់​គ្នាមា​ន​ចិត្ត​ច​ង់​ស្វែង​រ​ក​នូវ​រតនៈ​​សម្បត្តិ​ដែល​បាន​រក្សា​ទុកនៅក្នុ​ងព្រះ​គ​ម្ពីរ​ដែ​រ​ឬ​ទេ​? ចូរ​ចាប់​ផ្តើ​ម​ជីក​រ​ក​ចុះ! —Dennis Fisher