ទា្វរបើកចំហរ
មានទស្សនៈវិទូជនជាតិដាណឺម៉ាកម្នាក់ ឈ្មោះសូ រ៉ែន ឃតគីហ្កាត(Soren Kierkegaard ឆ្នាំ១៨១៣-១៨៥៥) បានសរសេរថា “បើខ្ញុំត្រូវប្រាថ្នាចង់បានអ្វីមួយ នោះខ្ញុំមិនគួរប្រាថ្នាចង់បានទ្រព្យសម្បត្តិ និងអំណាចឡើយ តែត្រូវប្រាថ្នាចង់បានភ្នែកមួយគូ ដែលនៅក្មេង និងឆេះឆួលជារហូត ដើម្បីមើលឃើញការអ្វីដែលអាចធ្វើទៅរួច។ សាវ័កប៉ុលបានមើលឃើញឱកាស ដែលអាចធ្វើការងារបម្រើព្រះដ៏អស្ចារ្យជាច្រើន នៅក្នុងស្ថានភាពនៃជីវិតរបស់គាត់។ ពេលព្រះបើកទ្វាចំហរ គាត់បានឆក់ឱកាសដើម្បីធ្វើបន្ទាល់ពីព្រះគ្រីស្ទ។ ពេលគេចាប់ខ្លួនគាត់ នៅក្រុងយេរូសាឡឹម ហើយបញ្ជូនគាត់ឲ្យទៅឈរនៅ ចំពោះលោកអភិបាលភេលីច គាត់ក៏ប្រើឱកាសនោះ ដើម្បីប្រកាសដំណឹងល្អ(កិច្ចការ ២៤:២៤)។ ខណៈពេលលោកប៉ូល និង លោកស៊ីឡាសជាប់ឃុំឃាំង នៅក្រុងភីលីព ពួកគេក៏បានផ្សាយដំណឹងល្អដល់ឆ្មាំគុក(កិច្ចការ ១៦:២៥-៣៤)។ ក្រោយមកទៀត ពេលគាត់ជាប់ឃុំឃាំងនៅក្រុងរ៉ូម គាត់ក៏យកឱកាសនោះ លើកទឹកចិត្តដល់អ្នកជឿព្រះនៅក្រុងភីលីព(ភីលីព ១:១២-១៨)។
នៅក្នុងសំបុត្រ ដែលសាវ័កប៉ុលសរសេរទៅកាន់ពួកជំនុំ នៅក្រុងកូរិនថូស គាត់បានប្រាប់អ្នកជឿព្រះថា គាត់ចង់ទៅសួរសុខទុក្ខ និងចំណាយពេល ជាមួយពួកគេមួយរយៈ ប៉ុន្តែ គាត់ត្រូវស្នាក់នៅក្រុងអេភេសូរ ដោយសារគាត់មានឱកាសធ្វើការបម្រើព្រះនៅទីនោះ។ គឺដូចដែលគាត់បានចែងថា “ខ្ញុំនឹងនៅក្រុងអេភេសូរទាល់តែដល់ថ្ងៃបុណ្យទី៥០ ដ្បិតមានទ្វារយ៉ាងធំ ហើយស្រួលបានបើកចំហឲ្យខ្ញុំ”(១កូរិនថូស ១៦:៨-៩)។ ហើយលោកប៉ុលក៏បាននាំអ្នកដទៃទៀតឲ្យរួមចំណែកជាមួយគាត់ ដោយឲ្យពួកគេអធិស្ឋានសូមឲ្យព្រះអម្ចាស់បើកទ្វារចំហ ដើម្បីឲ្យគាត់អាចប្រកាសពីព្រះគ្រីស្ទ ឲ្យគេបានឮច្បាស់(កូល៉ុស ៤:៣)។
ចូរទូលសូមឲ្យព្រះបង្ហាញទ្វារចំហរ ដែលជាឱកាសដែលអ្នកអាចធ្វើការបម្រើទ្រង់។ អ្នកនឹងភ្ញាក់ផ្អើល ចំពោះអ្វីដែលអ្នកនឹងបានឃើញ។…
អំណាចនៃការឆ្លើយតប ដោយសុភាព
មានពេលមួយ រថយន្តរបស់ខ្ញុំបានខូច នៅផ្លូវក្រោមដី អំឡុងម៉ោងដ៏មមាញឹក នៅទីប្រជុំជននៃទីក្រុងបូស្តុន។ អ្នកបើកបរផ្សេងទៀត បានបង្ហាញអារម្មណ៍ធុញទ្រាន់ ពេលពួកគេកំពុងព្យាយាមបើកវ៉ាខ្ញុំ។ មិនយូរប៉ុន្មាន រថយន្តរបស់ខ្ញុំត្រូវបានសណ្តោង ទៅកាន់ស្ថានីយមួយកន្លែង ដើម្បីជួសជុល។ ក្រោយមក វាក៏ខូចម្តងទៀត ធ្វើឲ្យខ្ញុំត្រូវជាប់គាំងដំណើរ នៅតាមផ្លូវកាត់តាមព្រំប្រទល់រដ្ឋនៅម៉ោង២រំលងអាធ្រាត។ ដូចនេះ ខ្ញុំក៏យកវាទៅយាន្តដ្ឋានម្តងទៀត។
គួរឲ្យស្តាយណាស់ មានរថយន្តចតនៅយាន្តដ្ឋាន ច្រើនជាងមុនពីរដង ក្នុងអំឡុងពេលប្រកួតកីឡាវាយកូនបាល់ រេតសក់(Red Sox)។ ពេលចេញពីធ្វើការ នៅថ្ងៃបន្ទាប់ ខ្ញុំក៏បានទៅយកឡាន។ តែពេលទៅដល់ មានរថយន្ត៣០គ្រឿង កំពុងចតជុំវិញវា!
អាចនិយាយបានថា ខ្ញុំមិនមានលក្ខណៈដូចព្រះគ្រីស្ទទេ នៅក្នុងការមានប្រតិកម្មតបជាដំបូង ចំពោះស្ថានភាពបែបនេះ។ ពោលគឺខ្ញុំបានស្រែកឡូឡា ច្រងេងច្រងាង ហើយក្រោយមក ទើបខ្ញុំដឹងខ្លួនថា អាកប្បកិរិយ៉ាបែបនេះ គ្រាន់តែបានធ្វើឲ្យពួកគេកាន់តែគ្មានចិត្តចង់ជួយជួសជុលរថយន្តរបស់ខ្ញុំ ពេលជិតដល់ម៉ោងបិទយាន្តដ្ឋានប៉ុណ្ណោះ ដូច្នេះហើយ ខ្ញុំសម្រេចចិត្តឈប់ឡូឡា។ ខ្ញុំក៏បានអង្រួនទ្វារកញ្ចក់របស់យាន្តដ្ឋាន ដើម្បីឲ្យពួកគេបើកទ្វារ។ ខ្ញុំរឹតតែខឹងថែមទៀត ពេលឃើញពួកកម្មករសើចចម្អកឲ្យខ្ញុំ។
ខ្ញុំស្ទើរតែឈានជើងចេញមិនរួច ពេលដឹងថា ខ្លួនមានលក្ខណៈខុសពីព្រះគ្រីស្ទខ្លាំងប៉ុណ្ណា។ ខ្ញុំក៏គោះទ្វារកញ្ចក់នោះ ហើយនិយាយត្រង់ៗ ទៅកាន់បុគ្គលិកនៅខាងក្នុងថា “ខ្ញុំសុំទោស”។ ពួកគេមានការភ្ញាក់ផ្អើល! ពួកគេក៏បើកទ្វារឲ្យខ្ញុំចូលទៅខាងក្នុង ហើយខ្ញុំបាននិយាយយ៉ាងសុភាពទៅកាន់ពួកគេថា គ្រីស្ទបរិស័ទមិនគួរមានអាកប្បកិរិយ៉ាដូចខ្ញុំទេ។ ប៉ុន្មាននាទីក្រោយមក ពួកគេក៏បានផ្លាស់ទីតាំងរបស់រថយន្តផ្សេងទៀត…
សេចក្តីសង្ឃឹម ពេលជួបការលំបាក
ពេលដែលស្វាមីរបស់ខ្ញុំសង់សំយ៉ាប នៅពីមុខផ្ទះយើង គាត់ក៏បានរំពឹងថា នៅថ្ងៃណាមួយសត្វចាបអាចមកធ្វើសំបុក នៅលើសំយ៉ាបនោះ។ ដូចនេះគាត់ក៏បានសង់កំពូល នៅគៀនជ្រុងសរសរសំយ៉ាប។ ក្រោយមកយើងសើចសប្បាយ ពេលយើងឃើញពួកចាបរ៉ូប៊ីនកំពុងព្យាយាមសង់ផ្ទះថ្មីរបស់ពួកវា ពីលើសំយ៉ាបនេះ។ យើងឃើញមានស្មៅជាច្រើនគរលើគ្នា នៅលើដំបូលសំយ៉ាប ដែលពួកវាបានពាំមកដាក់។ ប៉ុន្តែ បន្ទាប់ពីភ្លៀងបានធ្លាក់ជាប់គ្នាពីរថ្ងៃ យើងក៏ឃើញមានសំបុកមួយបានបង្ហាញរូប រាង្គ នៅចំកន្លែងដែលយើងមិននឹកស្មានដល់។ ដោយសារតែភ្លៀងមិនដាច់ ទើបមេចាបនោះអាចធ្វើឲ្យសំបុករបស់ខ្លួនបិទភ្ជាប់គ្នាយ៉ាងជាប់លាប់។ សត្វបក្សីនោះបានប្តូប្តេជ នៅក្នុងការធ្វើទ្រនំថ្មីរហូតបានសម្រេច ដោយចាក់ស្មៅលាយជាមួយនឹងមែកឈើតូចៗ។ វាមានភាពអត់ធ្មត់យ៉ាងខ្លាំង។
ការអត់ធ្មត់ នាំឲ្យមានការលើកទឹកចិត្ត! យើងអាចមានចិត្តនឿយណាយ និងបាក់ទឹកចិត្ត ដោយសារយើងជួបប្រទះទុក្ខលំបាក ពេលយើងព្យាយាមរស់នៅក្នុងជីវិតដែលថ្វាយព្រះកិត្តនាមដល់ព្រះគ្រីស្ទ។ តែពេលណាយើងឆ្លងកាត់ទុក្ខលំបាក ដោយពឹងផ្អែកលើព្រះ នោះទ្រង់ប្រទានកម្លាំងឲ្យយើងបន្តដំណើរទៅមុខទៀត ទោះបញ្ហារបស់យើងមិនទាន់មានដំណោះស្រាយក៏ដោយ។ បទគម្ពីរ កាឡាទី ៦:៩ បានរំព្ញកយើងថា “កុំឲ្យណាយចិត្តនឹងធ្វើការល្អឡើយ” ហើយលើកទឹកចិត្តយើង កុំឲ្យឈប់ធ្វើការល្អ។
តើព្រះនៃក្តីស្រឡាញ់របស់យើង កំពុងតែប្រើការលំបាក ក្នុងជីវិតយើង ដើម្បីបង្កើតឲ្យមានសេចក្តីស៊ាំថ្នឹកឬ? ចូរអនុញ្ញាតឲ្យទ្រង់បង្កើតសេចក្តីសង្ឃឹម នៅក្នុង និងតាមរយៈបុគ្គលិកលក្ខណៈរបស់យើង(រ៉ូម ៥:៣-៤)។_Cindy Hess Kasper
ការដាក់ឈ្មោះថ្មី
នៅក្នុងអត្ថបទមួយ ដែលមានចំណងជើងថា “ការដឹកនាំដោយការដាក់ឈ្មោះ” លោកម៉ាក ឡាប៊តតុន(Mark Labberton) បានសរសេរអំពីអំណាចរបស់ឈ្មោះ។ លោកបានពិពណ៌នាថា “ខ្ញុំតែងមានអារម្មណ៍ថា បានទទួលឥទ្ធិពលពីមិត្តភ័ក្រម្នាក់ដែលជាតន្រ្តីករ ដែលថ្ងៃមួយ គាត់ស្រាប់តែហៅខ្ញុំថា “ពីរោះ”។ ពុំមាននរណាម្នាក់ធ្លាប់ហៅឈ្មោះខ្ញុំបែបនេះទាល់តែសោះ។ ខ្ញុំមិនចេះលេងឧបករណ៍ភ្លេងណាមួយ ឲ្យច្បាស់លាស់ឡើយ។ ខ្ញុំក៏មិនចេះលេងភ្លេងតែម្នាក់ឯងដែរ។ តែភ្លាមនោះខ្ញុំស្រាប់តែមានអារម្មណ៍ថា មានគេស្គាល់ និងស្រឡាញ់ខ្ញុំ (គាត់)បានកត់សំគាល់ខ្ញុំ ទទួលស្គាល់ និងឲ្យតម្លៃទៅលើអ្វីដែលខ្ញុំពិតជាមាន”។
នេះក៏ប្រហែលជាអ្វី ដែលលោកស៊ីម៉ូនបានដកពិសោធ ផងដែរ នៅពេលដែលព្រះយេស៊ូវដាក់ឈ្មោះថ្មីឲ្យគាត់។ បន្ទាប់ពីលោកអនទ្រេជឿថា ព្រះយេស៊ូវជាព្រះមែស៊ី មិនយូរប៉ុន្មាន គាត់ក៏បានទៅនាំលោកស៊ីម៉ូន ដែលជាបងប្អូនគាត់ ឲ្យទទួលជឿព្រះយេស៊ូវផងដែរ(យ៉ូហាន ១:៤១-៤២)។ ព្រះយេស៊ូវក៏បានទតមើលទៅក្នុងជម្រៅនៃព្រលឹងគាត់ និងបានទទួលស្គាល់ ហើយឲ្យតម្លៃចំពោះអ្វីដែលលោកស៊ីម៉ូនពិតជាមានក្នុងជីវិតគាត់។ ពិតមែនហើយ ព្រះយេស៊ូវក៏បានជ្រាបពីបរាជ័យ និងលក្ខណៈឆេវឆាវរបស់គាត់ ដែលអាចនាំឲ្យគាត់មានបញ្ហាផងដែរ។ ប៉ុន្តែ មានការពិសេសជាងនេះទៀតដែលទ្រង់ទតឃើញ គឺទ្រង់ជ្រាបអំពីសក្តានុពលដែលលោកស៊ីម៉ូនមាន ដែលនឹងនាំឲ្យគាត់ក្លាយជាអ្នកដឹកនាំពួកជំនុំ។ ហេតុដូច្នេះ បានជាព្រះយេស៊ូវដាក់ឈ្មោះគាត់ថា កេផាសវិញ(ជាភាសាអារ៉ាមអានថា ពេត្រុស ដែលមានន័យថា “ថ្ម”(យ៉ូហាន ១:៤២ និងមើល ម៉ាថាយ ១៦:១៨)។
ព្រះទ្រង់ក៏ទតឃើញយើងយ៉ាងដូចនេះផងដែរ។ ទ្រង់ជ្រាបពីអំនួត កំហឹង ហើយជ្រាបថា យើងខ្វះសេចក្តីស្រឡាញ់ចំពោះអ្នកដទៃ…
តើខ្ញុំចូលចិត្តជួយគេច្រើនពេកឬ?
តើ មនុស្សយើង អាចចូលចិត្តជួយគេច្រើនពេកឬ? តើការដែលយើងចូលចិត្តជួយច្រើនពេក អាចធ្វើឲ្យអ្នកដទៃកាន់តែពិបាករស់នៅមែនទេ? ពិតមែនហើយ បើសិនជាការចូលចិត្តជួយច្រើនពេក ក្លាយជាការរំខាន ការឈ្លានពាន ឬធ្វើឲ្យអ្នកដទៃធុញថប់ ឬមួយត្រួតត្រាអ្នកដទៃ ឬគ្រប់គ្រងគេឯងនោះ។ បើយើងជួយអ្នកដទៃ ដោយសារយើងមានចិត្តថប់បារម្ភ នោះមានន័យថា យើងកំពុងតែព្យាយាមជួយខ្លួនឯងទេ។
ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចដឹងថា បំណងចិត្ត និងការបម្រើរបស់យើង ពិតជានិមិត្តរូបតំណាងឲ្យសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ព្រះមែន? តើធ្វើដូចម្តេច ឲ្យយើងអាចស្រឡាញ់អ្នកដទៃដោយបំណងចិត្តដ៏បរិសុទ្ធ?(សុភាសិត ១៦:២ ២១:២ និង ១កូរិនថូស ៤:៥)។ ពេលយើងអធិស្ឋាន យើងអាចទូលសូមព្រះអម្ចាស់ ឲ្យបើកបង្ហាញឲ្យយើងដឹង ថាតើយើងកំពុងតែធ្វើឲ្យគេឈឺចាប់ ឬជំពប់ដួលឬទេ(ទំនុកតម្កើង ១៣៩:២៣-២៤)។ យើងអាចទូលសូមឲ្យព្រះអម្ចាស់ជួយយើង ដើម្បីឲ្យយើងអាចបង្ហាញសេចក្តីស្រឡាញ់ ដែលតែងតែអត់ធ្មត់ ហើយក៏សប្បុរស ... មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស(១កូរិនថូស ១៣:៤-៥)។
កាលប្រឹងប្រែងជួយអ្នកដទៃ ជាពិសេសមនុស្សដែលយើងស្រឡាញ់ជាងគេ គឺមិនអាចឲ្យយើងជៀសផុតទាំងស្រុង ពីការថប់បារម្ភឡើយ។ ប៉ុន្តែ ដោយសារព្រះគុណព្រះ យើងអាចចាប់ផ្តើមស្រឡាញ់ ដោយសេរី ដោយមិនចង់បានសំណងមកវិញ គឺដូចដែលព្រះអម្ចាស់បានស្រឡាញ់យើងដែរ។ ជាការពិតណាស់ យើងអាចសាកល្បង…
ស្នាមរបួសដ៏ស្រស់ស្អាត
អស់កាលជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានដើរលេង នៅតាមមាត់ទន្លេសាលម៉ូន រួចដើរកាត់តាមប្រជុំដើមស្រល់ ដែលគេបានបកសម្បកដើមចេញមួយផ្នែក។ មិត្ត ភ័ក្ររបស់ខ្ញុំម្នាក់ ដែលជាអ្នកអភិរក្សព្រៃឈើធ្លាប់ប្រាប់ខ្ញុំថា ជនជាតិដើមនៅអាមេរិក ដែលបរបាញ់សត្វនៅតំបន់នេះ កាលពីយូរមកហើយ បាននាំគ្នាបកសម្បកឈើខាងក្រៅចេញ ដើម្បីយកស្រទាប់ខាងក្នុងធ្វើជាស្ករកៅស៊ូ។ ស្លាកស្នាមខ្លះបានខូចទ្រង់ទ្រាយអស់ទៅហើយ ប៉ុន្តែ ខ្លះទៀតបានជ័រថ្លាៗ ដែលត្រូវបានខ្យល់ និងអាកាសធាតុដុសខាត់ឲ្យរឹង និងរលោង ធ្វើឲ្យប្រែក្លាយជាមានសម្រស់ដ៏ស្រស់ស្អាត ដែលកម្ររកមាន។
យ៉ាងណាមិញ អំពើរំលងដែលយើងបានប្រព្រឹត្តក៏មានលក្ខណៈដូចនេះផងដែរ។ យើងប្រហែលជាមានការភ័យខ្លាច ចំពោះអំពើបាបដែលយើងបានធ្វើពីអតីតកាល។ ប៉ុន្តែ ពេលយើងប្រែចិត្តចេញពីបាប យើងថ្វាយបាបទាំងនោះដាច់ដល់ព្រះយេស៊ូវ ដើម្បីទទួលការអត់ទោសបាប ការនេះក៏បានបន្សល់ទុកនូវស្លាកស្នាមដ៏ស្រស់ស្អាតមួយ។
ចំពោះអ្នកខ្លះ បន្ទាប់ពីពួកគេបានភ្លក្សរសជាតិល្វីងជូរចត់នៃអំពីបាបហើយ ពួកគេក៏បានស្អប់ខ្ពើមអំពើបាបនោះ ក្នុងពេលបច្ចុប្បន្ន។ ពួកគេស្អប់ការអាក្រក់ តែស្រឡាញ់សេចក្តីសុចរិត។ ភាពបរិសុទ្ធ គឺមានភាពស្រស់ស្អាតដូចនេះឯង។
ចំពោះអ្នកខ្លះទៀត ពេលពួកគេដឹងថា ខ្លួនខ្វះមិនដល់សិរីល្អនៃព្រះ(រ៉ូម ៣:២៣) ពួកគេក៏បានបន្ទន់ចិត្តចំពោះអ្នកដទៃ។ ពួកគេចាប់ផ្តើមមានការយល់ដឹង មានការអាណិតអាសូរ និងសប្បុរសចំពោះអ្នក ដែលបរាជ័យក្នុងជីវិត។ នេះហើយជាសម្រស់នៃការបន្ទាបខ្លួន។ សរុបមក កាលណាយើងបានទទួលការអត់ទោសបាបហើយ យើងក៏អាចមានភាពជិតស្និទ្ធជាមួយព្រះ ដែលផ្តល់ក្តីមេត្តាដល់យើង។ ដ្បិតអ្នកមានបាបណា ដែលព្រះបានអត់ទោសបាបជាច្រើន អ្នកនោះក៏មានសេចក្តីស្រឡាញ់ច្រើនដែរ(លូកា ៧:៤៧)។ នេះហើយជាសម្រស់នៃក្តីស្រឡាញ់។ _ David Roper
តើអ្នកណាជាអ្នកទទួលការសរសើរ?
ខ្ញុំនៅតែងឿងឆ្ងល់ពីទំនុកបំពេរកូន ដែលមានចំណងជើងថា “លីថលជែក ហន័រ ដ៏តូចល្អិត(Jack Horner)” ដែលគេច្រៀងដូចនេះថា : លីថលជែក ហន័រក អង្គុយនៅគៀនជ្រុង កំពុងញាំនំបុណ្យណូអែល។ ក្មេងប្រុសនោះដាក់មេដៃចូលទៅក្នុងផ្លែផ្លាំ ដែលនៅក្នុងនំ ហើយលើកផ្លែនោះចេញមក រួចនិយាយទៅកាន់ខ្លួនឯងថា “ខ្ញុំអីក៏ឆ្លាតយ៉ាងនេះ!”
វាដូចជាមិនសមសោះ ដែលជែកអង្គុយនៅគៀនជ្រុង ដោយដាក់មេដៃចូលក្នុងផ្លែផ្លាំ ហើយលើកដៃឡើងលើ រួចនិយាយថា “ខ្ញុំអីក៏ឆ្លាតយ៉ាងនេះ!” ព្រោះតាមធម្មតា គេតែងដាក់ក្មេងខូច ឲ្យអង្គុយនៅគៀនជ្រុង ដើម្បីដាក់ពិន័យវា។ តែក្នុងរឿងនេះ ក្មេងម្នាក់នេះហាក់ដូចជាកំពុងព្យាយាមធ្វើឲ្យគេមានចំណាប់អារម្មណ៍ចំពោះវាទៅវិញ ហើយចង់ឲ្យគេកោតសរសើរវា ដោយសាររឿងនំនេះទៅវិញ។
តាមធម្មតា យើងរាល់គ្នាចង់ទទួលការចាប់អារម្មណ៍ពីអ្នកដទៃ ហើយចង់អួតអំពីសមិទ្ធផលដែលខ្លួនសម្រេចបាន និងសមត្ថភាពផ្សេងៗ។ ជួនកាលយើងគិតថា យើងរស់នៅសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែ ការមានជីវិតបែបនេះ គឺជាការវង្វេង ហើយជាការរស់ដែលបរាជ័យបំផុត។ តាមពិត និស្ស័យបាបរបស់យើងបានដាក់យើងនៅ “គៀនជ្រុង” ដែលឃ្លាតឆ្ងាយចេញពីព្រះ។ តែយើងអរព្រះគុណទ្រង់ ដែលនាំឲ្យយើងមានទស្សនៈត្រឹមត្រូវ តាមរយៈទីបន្ទាល់របស់សាវ័កប៉ុល។ ទោះបីជាគាត់ធ្លាប់មានគុណសម្បត្តិច្រើនយ៉ាងណាក៏ដោយ ក៏គាត់នៅតែចុះចូលចំពោះភាពធំឧត្តម្ភរបស់ព្រះយេស៊ូវ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ប៉ុន្តែ សេចក្តីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ”(ភីលីព ៣:៧)។ លោកប៉ូលទទួលស្គាល់ថា “ដើម្បីឲ្យបានព្រះគ្រីស្ទ”(ខ.៨) គាត់ត្រូវលះបង់ភាពខ្ពង់ខ្ពស់របស់ខ្លួន។
ដូច្នេះ…
សត្វស្ទាំង និងសត្វសឹង្ហ
ព្រឹកមួយនោះ ខ្ញុំមើលសត្វទន្សាយមួយក្បាល កំពុង បិចស៊ីស្មៅ នៅទីធ្លាក្រោយផ្ទះខ្ញុំ។ វាជាសត្វទន្សាយដ៏តូចមួយ ដែលមានរោមព៌ណត្នោតអុចៗ និងមានកន្ទុយតូចពណ៌សដូចសំឡី។ រំពេចនោះស្រាប់តែមានសត្វស្ទាំងមួយក្បាលហើរទម្លាក់ខ្លួនចុះយ៉ាងលឿនស្លេវ ដូចជាផ្លេកបន្ទោរ។ វាក៏បានបើកក្រញ៉ាំដ៏មុតស្រួច ដើម្បីចាប់ទន្សាយនោះជាចំណី។ ប៉ុន្តែ សត្វទន្សាយដឹងខ្លួន ថាមានគ្រោះជិតមកដល់ វាក៏ស្ទុះទៅរកកន្លែងសុវត្ថិភាពបាត់ ដោយគេចផុតពីក្រញាំស្ទាំង តែពីរបីសង់ទីម៉ែត្រប៉ុណ្ណោះ។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងត្រូវចេះប្រយ័ត្នប្រយែង ដើម្បីឲ្យអាចគេចផុងពីខ្មាំងសត្រូវរបស់យើងបាន គឺមិនខុសពីសត្វទន្សាយដែលដឹងខ្លួនថា មានសត្វរំពាកំពុងវាយប្រហារ ហើយក៏ប្រញាប់រត់រកកន្លែងសុវត្ថិភាពឡើយ។ ដូចដែលមានសេចក្តីចែងថា “អារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែលទាំងគ្រហឹមដូចជាសឹង្ហ ដើម្បីនឹងរកអ្នកណា ដែលវានឹងត្របាក់លេបបាន”(១ពេត្រុស ៥:៨)។ សាតាំងចង់លេបត្របាក់យើង ដោយអូសទាញយើងឲ្យប្រព្រឹត្តតាមវា វាគ្មានសេចក្តីពិតទាល់តែសោះ(យ៉ូហាន ៨:៤៤) ហើយព្យាយាមបោកបញ្ឆោតយើង(លោកុប្បត្តិ ៣:១)។
ផែនការណ៍របស់វាបង្ហាញអំពីចរិកលក្ខណៈមិនស្មោះត្រង់ និងល្បិចកលរបស់វា ដែលចង់លេបត្របាក់យើង ពេលយើងភ្លេចខ្លួន។ ដើម្បីឆ្លើយតបចំពោះបញ្ហានេះ គ្រីស្ទបរិស័ទត្រូវដឹងខ្លួន ហើយចាំយាមជានិច្ច(១ពេត្រុស ៥:៨)។ កាលណាយើងរស់នៅដោយប្រុងប្រៀបខ្លួនជានិច្ចយ៉ាងដូចនេះ យើងអាចមើលដឹង ពេលមានសេចក្តីបង្រៀនក្លែងក្លាយ(១យ៉ូហាន ៤:១-៣ ២យ៉ូហាន ១:៧-១១) និងយកឈ្នះសេចក្តីល្បួងបាន(ម៉ាថាយ ២៦:៤១)។ នៅថ្ងៃនេះ ចូរប្រុងប្រយ័ត្នចំពោះពួកដែលចង់លេបត្របាក់ខាងវិញ្ញាណរបស់អ្នក។ តើវាកំពុងតែខ្សិបពាក្យភូតកុហកអ្វីខ្លះ ដាក់ត្រចៀកអ្នក តើវាល្បួងអ្នកដោយវិធីណាខ្លះ? ចូរតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ(យ៉ាកុប ៤:៧)។_Jennifer…
ឈ្មោះដែលគេដាក់ឲ្យ
បើមាននាមឈ្មោះណាមួយ ដែលពិសេសសម្រាប់យើង តើពិសេសដោយសារមូលហេតុអ្វីខ្លះ? ខ្ញុំចាប់ផ្តើមគិតអំពីសំណួរនេះ បន្ទាប់ពីខ្ញុំបានជជែកជាមួយក្មេងស្រីជំទង់ម្នាក់ ខណៈពេលយើងឈរខាងក្រៅព្រះវិហារ នៅទីក្រុងប្លេក រីវើ(Black River) ប្រទេសចាម៉ៃកា នាព្រឹកថ្ងៃអាទិត្យមួយ។ កាលនោះ នាងបានសួរខ្ញុំថា “តើអ្នកអាចដាក់ឈ្មោះខ្ញុំ ក្នុងសៀវភៅនំម៉ាណាប្រចាំថ្ងៃបានទេ?” ខ្ញុំក៏សួរនាងវិញ ក្រែងលោនាងមានរឿងមួយ សម្រាប់ចែកចាយក្នុងសៀវភៅនោះ។ រួចនាងឆ្លើយតបថា “ខ្ញុំមិនមានរឿងសម្រាប់ចែកចាយទេ ខ្ញុំគ្រាន់តែចង់ឲ្យលោកសរសេរឈ្មោះខ្ញុំក្នុងសៀវភៅនោះទៅបានហើយ”។
កាលណាខ្ញុំគិតដល់សំណើ និងឈ្មោះរបស់នាង ខ្ញុំឆ្ងល់ណាស់ថា តើហេតុអ្វីបានជាឪពុកម្តាយរបស់នាងដាក់ឈ្មោះនាងថា “ចូយ៉េត”(Joyeth)។ ដោយសារនាងមានចរិយ៉ាសម្បត្តិរីករាយ នោះខ្ញុំក៏បានសន្និដ្ឋានថា បានជាឪពុកម្តាយរបស់នាងដាក់ឈ្មោះ ដែលមានន័យថា អំណរដូចនេះ គឺដោយសារពួកគេចង់ឲ្យនាងមានអំណរក្នុងជីវិត ហើយខ្ញុំឃើញថា ពួកគេក៏បានសមដូចបំណងហើយ។
ឪពុកម្តាយភាគច្រើនបានជ្រើសរើសឈ្មោះ ដាក់ឲ្យកូនទើបនឹងកើត តាមរបៀបនេះផង ដែរ។ ប៉ុន្តែ មានទារកតូចមួយបានទទួលព្រះនាម តាមរបៀបដែលខុសប្លែកពីនេះយ៉ាងខ្លាំង។ ឪពុកម្តាយនៃទារកនោះ មិនបានជ្រើសរើសឈ្មោះដាក់ឲ្យទ្រង់ទេ ហើយការដាក់ឈ្មោះនោះ ក៏មិនមែនក្នុងគោលបំណង ដើម្បីធ្វើឲ្យទារកនោះធំឡើងមានលក្ខណៈសម្បត្តិ សមស្របតាមនាមនោះដែរ។ ត្រង់ចំណុចនេះ ខ្ញុំកំពុងនិយាយសំដៅទៅលើព្រះ ដែលបានប្រសូត្រជាមនុស្ស ហើយព្រះនាមទ្រង់ត្រូវបានដាក់ឲ្យ ពេលទេវតាលេចមកប្រាប់ឪពុកម្តាយទ្រង់ ឲ្យថ្វាយព្រះនាមថា “យេស៊ូវ”(ម៉ាថាយ ១:២១)។ តើហេតុអ្វី? “ព្រោះទ្រង់នឹងសង្រ្គោះរាស្រ្តទ្រង់ឲ្យរួចពីបាប”។ គ្មានអ្វីគួរឲ្យឆ្ងល់ទៀតទេ ព្រះនាមរបស់ទ្រង់ខ្ពង់ខ្ពស់លើអស់ទំាងនាម(ភីលីព ២:៩)។…
រឿងធម្មតា និងរឿងមិនធម្មតា
ជាងមួយសតវត្សហើយ ដែលក្នុងការប្រកួតវាយកូនហ្គោល កីឡាករអាចទទួលបានពិន្ទុខ្ពស់បំផុត ត្រឹមតែ៥៩ប៉ុណ្ណោះ នេះបើតាមការកត់ត្រាបីដងក្នុងប្រវតិ្ត នៃការប្រកួត PGA Tour មុនឆ្នំា២០១០។ បន្ទាប់មក ក្នុងឆ្នាំ ២០១០ លោកប៉ូល ហ្កោដូស(Paul Goydos)ប្រកួតបានពិន្ទុ៥៩ ហើយមួយខែក្រោយមក លោកស្ទូអាត អេបផលប៊ី(StuartAppleby)ក៏បានតាមទាន់បាន៥៩ពិន្ទុដែរ។ ហេតុនេះហើយ បានជាអ្នកនិពន្ធអំពីកីឡា បានស្ទង់មើលថា ជោគ ជ័យក្នុងវិស័យកីឡាវាយកូនហ្គោល ដែលគេប្រាថ្នាចង់បានបំផុត កំពុងតែក្លាយជារឿងធម្មតាទៅហើយ។ គួរឲ្យអស្ចារ្យណាស់ ដែលនៅក្នុងរដូវកាលតែមួយ មានកីឡាករដល់ទៅពីរនាក់បានពិន្ទុ៥៩ដូចគ្នា តែវាអាចជាកំហុសមួយ បើយើងគិតថាវាជារឿងធម្មតានោះ។
ចំពោះយើងដែលជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទវិញ វាក៏ជាកំហុសមួយផងដែរ បើយើងគិតថា ភាពអស្ចារ្យ គឺជារឿងធម្មតា។ ឧទាហរណ៍ សូមយើងគិតអំពីការអធិស្ឋាន។ យើងអាចនិយាយទៅកាន់ព្រះអាទិករ នៅពេលណាក៏បាន ដែលទ្រង់បានបង្កើតសកលោកមក ដោយគ្រាន់តែមានបន្ទូលមួយព្រះឱសប៉ុណ្ណោះ! ទ្រង់មិនត្រឹមតែស្វាគមយើង ពេលយើងចូលក្នុងវត្តមានទ្រង់ប៉ុណ្ណោះទេ តែថែមទាំងបានអញ្ជើញយើង ឲ្យចូលក្នុងវត្តមានទ្រង់ ដោយចិត្តក្លាហាន ដោយពាក្យថា “ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាមកដល់បល្ល័ង្កនៃព្រះគុណដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ”(ហេព្រើរ ៤:១៦)។
ការចូលក្នុងព្រះវត្តមានព្រះ មិនមែនជារឿងធម្មតាទេ តែមានពេលខ្លះ យើងបែរជាចាត់ទុកឯកសិទ្ធិនេះជារឿងធម្មតាទៅវិញ។ ទ្រង់ជាព្រះដ៏មានចេស្តា តែទ្រង់ក៏ជាព្រះបិតាដែលស្រឡាញ់យើង និងអនុញ្ញាតឲ្យយើងចូលទៅចំពោះទ្រង់ នៅពេលណា…