ការមិនបានដឹង និងភាពសុចរិត
អ្នកខ្លះខំជៀសវាងការទៅពិនិត្យសុខភាព ព្រោះពួកគេ មិនចង់ឲ្យគេរកឃើញថា ខ្លួនកំពុងមានបញ្ហាសុខភាពអ្វីឡើយ។ យ៉ាងណាមិញ អ្នកខ្លះក៏ខំជៀសវាងការទៅព្រះវិហារ ក៏ដោយសារពួកគេមិនចង់ដឹងថា ខ្លួនកំពុងមានបញ្ហាអំពើបាបអ្វីដែរ។ ប៉ុន្តែ ការមិនអើពើចំពោះជម្ងឺដែលយើងមាន មិនអាចធ្វើឲ្យយើងមានសុខភាពល្អបានឡើយ ហើយការមិនអើពើចំពោះអំពើបាបដែលយើងមាន ក៏មិនអាចធ្វើឲ្យយើងក្លាយជាមនុស្សដែលគ្មានបានដែរ។
តាមច្បាប់របស់ចក្រភពរ៉ូម អ្នកដែលបានល្មើសច្បាប់ មិនអាចយកលេសថា ខ្លួនមិនដែលបានដឹងអំពីច្បាប់បានឡើយ។ ទ្រឹស្តីនៃច្បាប់នេះ បានក្លាយជាប្រភពនៃច្បាប់នៅសម័យក្រោយៗទៀត ប៉ុន្តែ ទ្រឹស្តីនេះ បានចាប់កំណើតតាំងពីយូរណាស់មកហើយ។ ពេលព្រះប្រទានក្រឹត្យវិន័យដល់សាសន៍អ៊ីស្រាអែល ទ្រង់បានមានបន្ទូលច្បាស់ថា សូម្បីតែអ្នកដែលបានធ្វើអំពើបាប ដោយមិនបានដឹងអំពីក្រឹត្យវិន័យ ក៏ត្រូវថ្វាយយញ្ញបូជា ដើម្បីសូមការអត់ទោស បាបផងដែរ(លេវីវិន័យ អេសេគាល ៤៥:១៨-២០)។
នៅក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំនៅក្រុងរ៉ូម គាត់បានលើកឡើងអំពីបញ្ហា នៃការមិនបានដឹង ឬការខ្វះការយល់ដឹងអំពីសេចក្តីពិត។ ពេលមនុស្សមិនបានស្គាល់សេចក្តីសុចរិតរបស់ព្រះ ពួកគេក៏បានតាំងសេចក្តីសុចរិតរបស់ខ្លួនគេ(រ៉ូម ១០:៣)។ ពេលយើងរស់នៅ តាមការយល់ដឹងរបស់យើង អំពីការខុស និងការត្រូវ យើងប្រហែលជាមានអារម្មណ៍ល្អ ចំពោះខ្លួនឯង ប៉ុន្តែ ការនេះមិនបានធ្វើឲ្យយើងមានសុខភាពល្អខាងវិញ្ញាណឡើយ។ មានតែការវាស់ស្ទង់ តាមខ្នាតគំរូនៃសេចក្តីសុចរិតរបស់ព្រះ(ព្រះយេស៊ូវ)ទេ ដែលធ្វើឲ្យយើងដឹង អំពីស្ថានភាពនៃខុសភាពខាងវិញ្ញាណរបស់យើងបាន។
គ្មានអ្នកណាអាចខំធ្វើល្អ ដើម្បីឲ្យបានសេចក្តីសុចរិតនៃព្រះគ្រីស្ទឡើយ តែយើងអរព្រះគុណព្រះ ដែលយើងមិនចាំបាច់ត្រូវខំស្វែងរក ព្រោះទ្រង់បានចែកសេចក្តីសុចរិតរបស់ទ្រង់ដល់យើងហើយ(៥:២១)។ យើងមានដំណឹងល្អមួយគឺ : គ្រូពេទ្យដ៏អស្ចារ្យអាចដឹងថា យើងមានអំពើបាបអ្វីខ្លះ ហើយអាចធ្វើឲ្យយើងមានសុខភាពល្អខាងវិញ្ញាណ។-Julie…
ទ្រង់កំពុងជួយយើងហើយ!
ពេលដែលកម្មករអណ្តូងរ៉ែ៣៣នាក់ បានជាប់ខ្លួន ក្នុងអណ្តូងរ៉ែដ៏ជ្រៅមួយ នៅប្រទេសឈីលី ខ្ញុំចង់ដឹង ថាតើពួកគេកំពុងមានអារម្មណ៍ថាអស់ផ្លូវ និងអស់សង្ឃឹមទាំងស្រុង ចំពោះសេចក្តីស្លាប់ដ៏ឈឺចាប់ ដែលកំពុងខិតមកជិតបន្តិចម្តងៗឬទេ។ ក្រោមមក ខ្ញុំក៏អាចស្រម៉ៃឃើញថា ពួកគេមានអំណរខ្លាំងប៉ុណ្ណា ពេលពួកគេបានទទួលសារពីអ្នកនៅផ្ទៃដីខាងលើថា ក្រុមសង្គ្រោះបានដឹងច្បាស់អំពីទីតាំង ដែលពួកគេកំពុងជាប់គាំងនោះហើយ ហើយដំណើរការនៃការនាំពួកគេចេញមកខាងលើ ក៏បានចាប់ផ្តើមហើយដែរ!
នៅក្នុងជីវិតយើង មានពេលដែលយើងមានអារម្មណ៍ថា យើងហាក់ដូចជាកំពុងជាប់គាំង នៅក្នុងកន្លែងដ៏អាក្រក់មួយ។ យើងមានអារម្មណ៍ថប់បារម្ភ និងឯកកោ ហើយយើងអស់សង្ឃឹម ដោយសារយើងគ្មានជម្រើស និងគ្មាននរណា ដឹងច្បាស់ អំពីស្ថានភាពដែលយើងកំពុងជួបប្រទះ ក្នុងជីវិតទេ។ តែស្ថិតក្នុងស្ថានភាពដូចនេះ យើងចាំបាច់ត្រូវនឹកចាំអំពីព្រះបន្ទូលកម្សាន្តចិត្ត ដែលព្រះ បានមានមកកាន់គ្រីស្ទបរិស័ទសម័យដើម ដែលកំពុងជាប់គាំងនៅក្នុងលោកិយ ដែលវត្តមាននៃសាតំាងបានគ្រប់គ្រងលើអ្វីគ្រប់យ៉ាង ដែលនៅជំវិញខ្លួនពួកគេ គឺដូចដែលទ្រង់មានបន្ទូលថា “អញស្គាល់ទីលំនៅរបស់ឯងហើយ”(វិវរណៈ ២:១៣)។ ព្រះវរបិតាទ្រង់ជ្រាប អំពីស្ថានភាពទាំងអស់ដែលពួកគេជួបប្រទះ។ ហើយដោយសារពួកគេមានចិត្តស្មោះត្រង់ចំពោះទ្រង់ ទ្រង់ក៏បានផ្គត់ផ្គង់ពួកគេ រហូតដល់ពេលទ្រង់ត្រូវសង្រ្គោះ និងនាំពួកគេទៅផ្ទះ ដោយសុវត្ថិភាព(ខ.១៧)។
ពេលយើងបានដឹងថា តាមពិត ព្រះទ្រង់ជ្រាបអំពីទីតាំងរបស់អ្នក ហើយទ្រង់ក៏បានជ្រាប ច្បាស់អំពីស្ថានភាពដែលអ្នកកំពុងជួបប្រទះ នោះយើងក៏មានការជឿជាក់ និងមានកម្លាំង ដែលចាំបាច់ សម្រាប់ការរស់នៅថ្វាយសិរីល្អដល់ទ្រង់។ ដូចនេះ សូមយើងមានចិត្តក្លាហានឡើង។ ចូរយើងចាំព្រះបន្ទូលកម្សាន្តចិត្ត។ ទ្រង់កំពុងជួយយើងហើយ!-Joe Stowell
ការសរសើរតម្កើងព្រះ សម្រាប់ការឃុំគ្រង់របស់ទ្រង់
ក្នុងសៀវភៅដែលលោកចេម ហ្វេនីមរ ឃូភ័រ(James Fenimore Cooper) បាននិពន្ធ ដែលមានចំណងជើងថា អ្នកចុងក្រោយ នៃកុលសម្ព័នម៉ូហិកិន យើងអាចកត់ចំណាំតួអង្គមួយ ដែលមានឈ្មោះ ដាវីឌ កាមូទ(David Gamut)។ ក្នុងរឿងនោះ គាត់ជាគ្រីស្ទបរិស័ទដែលមានការប្តូរប្តេជ្ញនៅក្នុងជំនឿ ដែលចូលចិត្តច្រៀងបទទំនុកតម្កើង ជាមួយបទភ្លេង ហើយគាត់បានច្រៀងបទទាំងនោះ ទោះជាជីវិតរបស់គាត់ជួបកាលៈទេសៈបែបណាក៏ដោយ។ លោកកាមូទជឿថា គាត់អាចទុកចិត្តព្រះបាន នៅពេលមានវិបត្តិ ក៏ដូចជានៅពេលយើងជួបការល្អ។ គាត់បានរស់នៅ ក្នុងជីវិតដែលសរសើរតម្កើងអំណាចឃុំគ្រងរបស់ព្រះ ដែលមានអំណាចលើគ្រប់ទាំងអស់ មានសិទ្ធិអំណាច និងការគ្រប់គ្រងលោកិយ។
ព្រះគម្ពីរបានប្រាប់យើងអំពីបុរសម្នាក់ទៀត ដែលមានឈ្មោះ ដាវីឌ ដែរ ដែលជាមនុស្សមានសាច់ឈាមពិត ហើយធ្លាប់ឆ្លងកាត់កាលៈទេសៈនៃជីវិត ដែលមិននឹកស្មានដល់ ហើយចូលចិត្តឆ្លើយតបចំពោះព្រះ ដោយការសរសើរតម្កើង។ អ្នកនោះគឺស្តេចដាវីឌនៃ នគរអ៊ីស្រាអែល។ ទ្រង់ជាអ្នកដែលបានផ្តួលកូលីយ៉ាត ដោយបាញ់នឹងដង្ហក់ និងជាអ្នកដែលស្តេចសូល តាមសម្លាប់ ហើយជាអ្នកដឹកនាំជនជាតិអ៊ីស្រាអែល។ តែក្នុងស្ថានភាពទាំងអស់នេះ ដាវីឌបានចំណាយពេលនិពន្ធ និងច្រៀងបទទំនុកតម្កើង ដល់ព្រះដែលមានអំណាចគ្រប់គ្រងលើទាំងអស់។ ឧទាហរណ៍ ទ្រង់បានសរសេរថា “ព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌ ហើយរាជ្យទ្រង់ក៏គ្រប់គ្រងលើទាំងអស់”(ទំនុកតម្កើង ១០៣:៩)។ ស្តេចដាវីឌបានដឹងថា ទោះក្នុងស្ថានភាពណាក៏ដោយ ក៏យើងនៅតែអាចថ្វាយបង្គំ និងអរព្រះគុណព្រះ ចំពោះការយកព្រះទ័យទុកដាក់ និងការគ្រប់គ្រងរបស់ទ្រង់។…
ការប្តេជ្ញាថា នឹងយកចិត្តទុកដាក់
ក្នុងអំឡុងពេលជាច្រើនខែ បន្ទាប់ពីម្តាយក្មេករបស់ខ្ញុំបានលាចាកលោក យើងបានទទួលកាតប៉ុស្តាល់ និងសំបុត្រមួយចំនួន ពីក្រុមការងារមើលថែរអ្នកជម្ងឺ ដែលបានមើលថែរគាត់ ដោយសេចក្តីស្រឡាញ់ និងបានដើរជាមួយគ្រួសារយើង ក្នុងដំណើរឆ្ពោះទៅរកការបាត់បង់។ ក្នុងចំណោមសំបុត្រនោះ មានសំបុត្រមួយបានចែកចាយអំពីដំណោះស្រាយល្អ ក្នុងពេលកាន់ទុក្ខ។ ក្នុងសំបុត្រមួយទៀត គេបានសរសេរថា “ពេលថ្ងៃបុណ្យខួបកំណើតរបស់ម្តាយអ្នកឈានជិតមកដល់ យើងបាននឹកចាំគាត់ ហើយយើងបានអធិស្ឋាន និងគិតអំពីអ្នក និងគ្រួសារអ្នក”។ ក្រុមអ្នកមើលថែរដ៏ល្អទាំងនេះបានដឹងថា ការកាន់ទុក្ខ គឺជាដំណើរការមួយដែលចេះតែបន្តទៅមុខ ដែលតម្រូវឲ្យមានការបន្តជួយ និងគាំទ្រ។ ពួកគេបានបង្ហាញនូវចិត្តក្តួលអាណិតដ៏ជ្រាវជ្រៅ តាមរយៈការគ្រប់យ៉ាងដែលពួកគេបានធ្វើសម្រាប់យើង។
ពេលដែលសាវ័កប៉ុលប្រាប់យើងថា “ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ ទើបបានសំរេចតាមក្រឹត្យវិន័យនៃព្រះគ្រីស្ទ”(កាឡាទី ៦:២) នោះគឺគាត់កំពុងតែប្រាប់យើង អំពីចំណុចសំខាន់បំផុតនៃការរស់នៅក្នុងព្រះវិញ្ញាណ។ ផ្ទុយពីការប្រព្រឹត្ត តាមនិស្ស័យសាច់ឈាម ដែលបង្ហិនបង្ហោច និងអាត្មានិយម(កាឡាទី ៥:១៩-២១) ផលផ្លែនៃព្រះវិញ្ញាណ ដែលមាននៅក្នុង និងតាមរយៈយើង មានដូចជា “សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត”(ខ.២២-២៣)។ សេរីភាពដ៏អស្ចារ្យ ដែលយើងមានក្នុងព្រះគ្រីស្ទ អនុញ្ញាតឲ្យយើងបម្រើគ្នាទៅវិញទៅមក ដោយសេចក្តីស្រលាញ់(ខ.១៣)។
ពាក្យលើកទឹកចិត្ត ដែលយើងនិយាយទៅកាន់មិត្តភ័ក្រដែលកំពុងឈឺចាប់ គឺប្រៀបបាននឹងទឹកភ្លៀងដែលធ្វើឲ្យមានភាពស្រស់ថ្លាឡើងវិញ។ ពេលយើងបន្តយកចិត្តទុកដាក់ ដោយការប្រព្រឹត្តរបស់យើង…
ពេលទាល់ច្រក
នៅពេលព្រឹកថ្ងៃអាទិត្យ លោក ឌី អ៊ែល មូឌី(D. L. Moody) បានចូលទៅក្នុងផ្ទះមួយ នៅរដ្ឋឈីកាហ្គូ ដើម្បីនាំក្មេងៗមួយចំនួន ទៅចូលរួមសាលារៀនថ្ងៃអា ទិត្យ។ នៅទីនោះ មានមនុស្សប្រុសបីនាក់ បានរុញគាត់ផ្ទប់នឹងគៀនជ្រុងជញ្ជាំងបន្ទប់ ហើយគម្រាមគាត់។ លោកមូឌីក៏និយាយថា “តើពួកលោកមិនអាចបើកឱកាស ឲ្យខ្ញុំអធិ ស្ឋានទេឬ?” ពួកគេក៏ព្រមឲ្យគាត់អំពាវនាវរកព្រះ ហើយលោកមូឌីក៏បានខំអធិស្ឋានឲ្យពួកគេអស់ពីចិត្ត ហើយពួកគេក៏បានចាកចេញពីបន្ទប់នោះ។
បើសិនជាខ្ញុំនៅក្នុងស្ថានភាពរបស់លោកមូឌីវិញ ខ្ញុំប្រហែលជាស្រែកហៅឲ្យគេជួយ ឬស្វែងរកច្រកចេញតាមទ្វារក្រោយហើយ។ ខ្ញុំប្រហែលជាមិនបានអនុវត្តតាមបង្គាប់ ដែលព្រះយេស៊ូវមានចំពោះពួកសិស្សថា “ចូរអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក”(លូកា ៦:២៨)។
ការអធិស្ឋានឲ្យអ្នក ដែលប្រព្រឹត្តចំពោះយើងដោយការស្អប់ខ្ពើម គឺជាវិធី “ប្រព្រឹត្តល្អចំពោះអ្នកដែលស្អប់យើង”(ខ.២៧)។ ព្រះយេស៊ូវបានពន្យល់ថា គ្រីស្ទបរិស័ទគ្មានគុណបំណាចអ្វី ពីការប្រព្រឹត្តល្អ ចំពោះអ្នកដែល “ធ្វើល្អ”ឡើយ។ ទ្រង់មានបន្ទូលថា “ដ្បិតទាំងមនុស្សមានបាបក៏ប្រព្រឹត្តដូច្នោះដែរ”(ខ.៣៣)។ ទោះជាយ៉ាងណាក៏ដោយ ការឲ្យពរដល់អ្នកដែលបៀតបៀនយើង(រ៉ូម ១២:១៤) ញែកយើងចេញពីពួកគេ ហើយចងភ្ជាប់យើងជាមួយនឹងព្រះដ៏ខ្ពស់បំផុត ព្រោះព្រះទ្រង់មានព្រះទ័យមេត្តាករុណា ទោះមនុស្សអាក្រក់យ៉ាងណាក៏ដោយ(លូកា ៦:៣៥)។
នៅថ្ងៃនេះ បើអ្នកមានអារម្មណ៍ថា “ទាល់ច្រក” ដោយសារនរណាម្នាក់ នោះចូរស្វែងរកសុវត្ថិភាព បើស្ថានភាពនោះតម្រូវឲ្យអ្នកស្វែងរកសុវត្ថិភាព ហើយចូរអនុវត្តតាមសេចក្តីបង្រៀននៃព្រះយេស៊ូវ ដែលបានឲ្យយើងអធិស្ឋានឲ្យអ្នកនោះ(លូកា ២៣:៣៤)។ ការអធិស្ឋានគឺជាការការពារខ្លួនដ៏ល្អបំផុតរបស់អ្នក។-Jennifer Benson…
ការតាមរក ដោយចម្រោះ
លោកចេម(James) បានទៅពិនិត្យជម្ងឺ ហើយក៏រកឃើញថា គាត់មានជម្ងឺបេះដូង ហើយភរិយារបស់គាត់ គឺអ្នកស្រីបេគី(Becky) មិនអាចមើលថែរគាត់ ឬមើលថែរខ្លួនឯងបានល្អទៀតទេ។ ពួកគេក៏ចាប់ផ្តើម ស្វែងរកមជ្ឈមណ្ឌលជំនួយការរស់នៅ។ ពេលអ្នកស្រីបេគីទៅដល់មជ្ឈមណ្ឌលនីមួយៗ សំណួរទីមួយរបស់គាត់គឺ “តើនៅកន្លែងនេះមានអាហារចម្រោះទេ?” ដោយសារលោក ចេមមានការពិបាក នៅក្នុងការលេបអាហារ នោះអ្នកស្រី បេគីមានការខ្វល់ខ្វាយអំពីអាហារ ដែលលោកចេមត្រូវការ។ មានមជ្ឈមណ្ឌលជាច្រើនបានឆ្លើយថា “មិនមានទេ” ដូចនេះ គាត់ក៏បានបន្តស្វែងរកទៀត។ ទីបំផុតគាត់ក៏បានទទួលចម្លើយថា “មាន” នៅក្នុងមជ្ឈមណ្ឌលជំនួយការរស់នៅរបស់គ្រីស្ទបរិស័ទ។
ទោះបីជាអ្នកទំាងពីរ មិនមែនជាអ្នកជឿព្រះយេស៊ូវ ហើយជាញឹកញាប់ ពួកគេបានប្រកែកគ្នាអំពីទ្រង់ ជាមួយអ្នកជិតខាងក៏ដោយ ក៏លោកចេម និងអ្នកស្រីបេគីបានជ្រើសរើសមជ្ឈមណ្ឌលរបស់គ្រីស្ទបរិស័ទនោះ ដោយសារនៅទីនោះ មានអាហារចម្រោះ។ ពួកគេក៏បានចាប់ផ្តើមចូលរួមកម្មវិធីថ្វាយបង្គំព្រះ នៅក្នុងព្រះវិហារ និងបានឮដំណឹងល្អ ហើយមានអារម្មណ៍ថាបានទទួលការថែរទាំដ៏ល្អ ពីបុគ្គលិកនៅទីនោះ។ មានថ្ងៃមួយ លោកចេមក៏បានសម្រេចចិត្តថ្វាយជីវិត ដល់ព្រះគ្រីស្ទ។ គាត់ជឿថា ព្រះកំពុងតាមរកគាត់(យ៉ូហាន ៦:៤៤) ហើយទ្រង់បានប្រើអាហារចម្រោះ ដើម្បីនាំគាត់ឲ្យចូលស្នាក់នៅក្នុងមជ្ឈមណ្ឌរបស់គ្រីស្ទបរិស័ទ ដែលនៅទីនោះ គាត់បានទទួលការមើលថែរពីរាស្រ្តរបស់ព្រះ និងបានស្តាប់ឮអំពីការអត់ទោសបាបរបស់ព្រះគ្រីស្ទ។
ការកែប្រែជីវិត គឺជាកិច្ចការរបស់ព្រះ។ ទ្រង់នាំមនុស្សឲ្យចូលមករកទ្រង់ ដោយសារទ្រង់ស្រឡាញ់ពួកគេ។ ទ្រង់ប្រើស្ថានភាព ព្រះបន្ទូលទ្រង់ មនុស្ស ហើយសូម្បីតែអាហារចម្រោះក៏ទ្រង់បានប្រើផងដែរ ដើម្បីតាមរកចិត្តរបស់មនុស្ស។…
ទោះនៅឆ្ងាយយ៉ាងណា ទោះនៅពេលណាក៏ដោយ
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានទាក់ទងតាមសំបុត្រ ជាមួយគ្រូគង្វាលម្នាក់ នៅប្រទេសនេប៉ាល់។ ជាញឹកញាប់ គាត់បានធ្វើដំណើរជាមួយសមាជិកពួកជំនុំរបស់គាត់ ទៅកាន់សហគមន៍ឆ្ងាយៗ ក្នុងតំបន់ភ្នំហិម៉ាឡៃ ដើម្បីផ្សាយដំណឹងល្អ និងបង្កើតពួកជំនុំ។ ថ្មីៗនេះ គាត់បានផ្ញើសំបុត្រមកខ្ញុំ ដើម្បីប្រាប់អំពីគម្រោងធ្វើដំណើរ នៅសប្តាហ៍ក្រោយ ហើយបានសុំឲ្យខ្ញុំអធិស្ឋានឲ្យគាត់។
តាមកាលវិភាគដ៏មមាញឹករបស់គាត់ ខ្ញុំអាចដឹងថា នៅក្នុងមួយសប្តាហ៍ គាត់មានគម្រោងធ្វើដំណើរ ដោយជិះម៉ូតូ ប្រហែល១៦០គីឡូម៉ែត្រ ទៅកាន់ទីក្រុងមួយចំនួន ដើម្បីផ្សាយដំណឹងល្អ និងចែកខិតប័ណ្ណផ្សាយដំណឹងល្អ។
ខ្ញុំមានចម្ងល់អំពីការធ្វើដំណើរផ្លូវឆ្ងាយ របស់មិត្តភ័ក្រខ្ញុំម្នាក់នេះ ដែលត្រូវកាត់តាមតំបន់ភ្នំ ដូចនេះ ខ្ញុំក៏បានសរសេរសំបុត្រ ដើម្បីសួរគាត់អំពីរបៀបនៃការធ្វើដំណើរនោះ។ គាត់ក៏បានឆ្លើយថា “យើងមានឱកាសដ៏អស្ចារ្យ ដោយបានដើរជាក្រុម ឡើងតាមភ្នំ ជាមួយសមាជិកពួកជំនុំរបស់យើង។ យើងមិនមានម៉ូតូជិះគ្រប់គ្នាទេ … ដូចនេះ យើងបាននាំគ្នាដើរទាំងអស់គ្នា។ នៅពេលនោះ យើងមានពរណាស់។ នៅមានកន្លែងជាច្រើនទៀតដែលយើងត្រូវទៅ។” ការនេះបានរំឭកខ្ញុំ អំពីរបៀបដែល “ព្រះយេស៊ូវ ទ្រង់យាងទៅដល់គ្រប់ក្រុងគ្រប់ភូមិ ព្រមទាំងបង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាសប្រាប់ដំណឹងល្អពីនគរ ទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគា និងជរាពិការ ក្នុងពួកបណ្តាជនឲ្យបានជា”(ម៉ាថាយ ៩:៣៥)។
ការនេះក៏បានធ្វើឲ្យខ្ញុំគិតអំពីការស្ទាក់ស្ទើរដែលខ្ញុំមាន នៅក្នុងការបើកឡាន កាត់តាមក្រុង ដែលមានព្រឹលធ្លាក់ ដើម្បីសួរសុខទុក្ខបុរសពោះម៉ាយដ៏ឯកកោម្នាក់ និងនៅក្នុងការដើរ ឆ្លងផ្លូវ ដើម្បីជួយអ្នកជិតខាងម្នាក់…
ការបោកបញ្ឆោត
សៀវភៅក្បួនសឹកស៊ុនជឺ គឺជាស្នារដៃនិពន្ធរបស់មេទ័ពចិន ឈ្មោះស៊ុន ជឺ(Sun Tzu)។ ក្បួនសឹកនេះបានក្លាយជាមគ្គុទេស ដែលបានប្រឹក្សាយោបល ដល់ការធ្វើសឹកសង្គ្រាម អស់ពេលជាច្រើនសតវត្សរ៍មកហើយ។ ប៉ុន្តែ វាក៏ត្រូវបានមនុស្សទាំងប្រុសស្រីប្រើប្រាស់ ក្នុងវិស័យផ្សេងៗជាច្រើនទៀត ដែលរួមមានវិស័យដឹកនាំ គ្រប់គ្រង ធ្វើជំនួញ នយោបាយ និងកីឡាជាដើម។ ខ្ញុំសូមដកស្រង់ សម្តីរបស់លោកស៊ុន ជឺ ត្រង់ចំណុច ដែលគាត់បាននិយាយ ក្នុងក្បួនសឹកនោះថា : “សង្គ្រាមនីមួយៗ គឺសុទ្ធតែផ្អែកទៅលើការបោកបញ្ឆោត។ ដូចនេះ ពេលយើងមានលទ្ធភាពវាយប្រហារ យើងត្រូវតែធ្វើពុតជាគ្មានលទ្ធភាព។ ពេលយើងកំពុងបញ្ជាទ័ពរបស់យើង យើងត្រូវតែធ្វើពុតជាគ្មានសកម្មភាព។ ពេលយើងបានចូលទៅក្បែរសត្រូវ យើងត្រូវធ្វើឲ្យសត្រូវជឿថា យើងកំពុងនៅឆ្ងាយ។ ពេលយើងនៅ ឆ្ងាយ យើងត្រូវធ្វើឲ្យសត្រូវជឿថា យើងកំពុងនៅជិត”។
សម្រាប់យើងជាគ្រីស្ទបរិស័ទ នៅក្នុងសង្រ្គាមខាងវិញ្ញាណ សាតំាងក៏ប្រើល្បិចកលដូចខាងលើនេះ ដើម្បីយកឈ្នះយើងផងដែរ។ តាមពិត អំពើ បាបដែលកើតមានដំបូងបំផុត នៅក្នុងមនុស្សជាតិ ក៏បានបណ្តាលមកពីការបោកបញ្ឆោតរបស់ខ្មាំងសត្រូវនោះឯង។ សូមកត់ចំណាំប្រសាសន៍របស់សាវ័កប៉ុល ដែលបានថា “ខ្ញុំខ្លាចក្រែងគំនិតអ្នករាល់គ្នា ត្រូវបង្ខូចចេញពីសេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលយ៉ាងនោះដែរ”(២កូរិនថូស ១១:៣)។
តាមសេចក្តីពិតនេះ យើងចាំបាច់ត្រូវស្តាប់តាមការដាស់តឿនរបស់ព្រះអម្ចាស់ថា សាតាំងគឺជាឪពុកនៃការកុហក់(យ៉ូហាន ៨:៤៤) ដែលតែងតែព្យាយាមរកឱកាសបោកបញ្ឆោតយើងជានិច្ច។ តើយើងត្រូវការពារខ្លួនយើងដោយរបៀបណា?…
ពេលដែលមិនត្រូវនិយាយ
ខ្ញុំមានទីលំនៅ ក្នុងតំបន់ញូ អីងគ្លិន(New England) ដែលនៅទីនោះ កីឡាវាយកូនបាល់បេសប៊ល ស្ទើរតែក្លាយជាសាសនា ដែលប្រជាជនបាននាំគ្នាប្រកាន់យកទៅ ហើយ។ ទោះបីជាការជជែកគ្នាអំពីក្រុមកីឡាករបូស្ទុន រេត សក់(Bonston Red Sox) នៅកន្លែងធ្វើការ គឺជាការល្មើសច្បាស់ក៏ដោយ ក៏គេនៅតែមិនអាចហាមឃាត់អ្នកគាំទ្ររបស់ក្រុមកីឡាករនេះបានឡើយ ព្រោះពួកគេស្រឡាញ់ក្រុមកីឡាកររបស់ខ្លួន ខ្លាំងយ៉ាងនេះទៅហើយ។
ការនេះបានធ្វើឲ្យខ្ញុំនឹកឃើញសំណួរមួយ ដែលគ្រីស្ទបរិស័ទត្រូវឆ្លើយ។ សំណួរនោះគឺ “តើមានពេលដែលគ្រីស្ទបរិស័ទមិនគួរ និយាយគ្នាអំពីព្រះឬ?” ខ្ញុំយល់ថា មាន។ ពេលយើងប្រឈមមុននឹងការសួរដេញដោល អំពីជំនឿ ដែលត្រូវបានធ្វើឡើង ដោយចិត្តមិនស្មោះត្រង់ ជាញឹកញប់ ការមិនមាត់មិនករ អាចជាការឆ្លើយតបដ៏ល្អបំផុត។ ពេលព្រះយេស៊ូវស្ថិតនៅក្នុងស្ថានភាពតទល់គ្នា ជាមួយលោកកៃផាស ជាដំបូង ទ្រង់បានសម្រេចព្រះទ័យមិនមានបន្ទូលតបឡើយ(ម៉ាថាយ ២៦:៦៣)។ ទ្រង់ជ្រាបថា លោកកៃផាសមិនមានចំណាប់អារម្មណ៍ចំពោះសេចក្តីពិតទេ(ខ.៥៩)។ ពេលយើងមិនដឹងអំពីបំណងដែលអ្នកដទៃមាន ក្នុងការចោទសួរយើង យើងត្រូវតែឆាប់ធ្វើតាមការដឹកនាំនៃព្រះវិញ្ញាណ នៅក្នុងស្ថានភាពនីមួយៗ ដើម្បីឲ្យយើង “ដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ”(កូល៉ុស ៤:៦)។
ម្យ៉ាងទៀត បើការឆ្លើយសំណួរនោះ ធ្វើឲ្យការសន្ទនាក្លាយជាបែកអូរហូរជាស្ទឹង ហើយប្រធានបទបែកចេញឆ្ងាយពីព្រះគ្រីស្ទ នោះយើងប្រហែលជាត្រូវឆ្អាកការសន្ទនានោះសិន ហើយរង់ចាំសន្ទនាគ្នា នៅថ្ងៃក្រោយទៀត។
តើមានពេលណាទៀត ដែលការមិនមាត់មិនករ អាចជាការឆ្លើយតបដ៏ល្អបំផុត? បើសិនជាការជជែកគ្នាអំពីសេចក្តីជំនឿ ក្នុងពេលធ្វើការ…
ការល្បូងពីសម្បកក្រៅ ភាពពិសពុលនៅ ខាងក្នុង
មានការសិក្សាមួយរបស់ប្រទេសអូស្រ្តាលី បានធ្វើការសន្និដ្ឋានថា សម្បកកញ្ចប់បារីដែលកាន់តែមិនសូវបានការតុបតែងលម្អ អាចធ្វើឲ្យក្មេងជំទង់កាន់តែលែងចង់ជក់បារី។ រដ្ឋាភិបាលក៏បានឆ្លើយតបតាមការសិក្សានេះ ដោយបង្កើតច្បាប់ថ្មីមួយ ដែលតម្រូវឲ្យក្រុមហ៊ុនថ្នាំជក់ដកពណ៌ ឡូហ្គូ និងអក្សរផ្សាយពាណិជ្ជកម្មចេញ ពីសម្បកញ្ចប់បារី ហើយត្រូវដាក់អក្សរដាស់តឿនអំពីគ្រោះដល់សុខភាព និងដាក់រូបភាពជម្ងឺសួត ជាជំនួសវិញ។ ដូចនេះ ក្រុមហ៊ុនបារីម៉ាល់បូរ៉ូ មែន(Marlboro Man) ក៏លែងឈប់គាំទ្រ មច្ចុរាជ ដើម្បីរួមចំណែកនៅក្នុងការកាត់បន្ថយការស្លាប់ ដោយសារការជក់បារី។ ប៉ុន្តែ មិនមែនមានតែកញ្ចប់បារីទេ ដែលអាចល្បួងមនុស្ស តាមរយៈសម្បកខាងក្រៅ ហើយ ផលិតផលនៅខាងក្នុងមានជាតិពលនោះ។
ព្រះគម្ពីរសុភាសិត ជាកណ្ឌនៃព្រះគម្ពីរសញ្ញាចាស់ ដែលបានជំរុញយើង ឲ្យពិចារណាអំពីលទ្ធផលដែលយើងអាចទទួលនៅក្នុងរយៈពេលវែង ដោយសារការជ្រើសរើសរបស់យើង។ ពាក្យ “ដល់ចុងបំផុត” គឺជាពាក្យដែលត្រូវបានប្រើជាច្រើនដងក្នុងព្រះគម្ពីរ (សុភាសិត ៥:៤ ២៥:៨ ២៩:២១) ដែលបានដាស់តឿនយើង ឲ្យគិតឲ្យបានវែងឆ្ងាយ ហើយសួរខ្លួនឯងថា ដល់ចុងបញ្ចប់ តើការអ្វីដែលយើងចង់ធ្វើឬចង់បាននោះ នឹងនាំឲ្យយើងទទួលបានសេចក្តីអំណរ ឬទុក្ខព្រួយ កិត្តិយស ឬក្តីអាម៉ាស ជីវិត ឬសេចក្តីស្លាប់។ “ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់ នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក ទ្រង់បំរុងទុកសេចក្តីដែលមានប្រយោជន៍ សំរាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នកដែលដើរក្នុងសេចក្តីទៀងត្រង់”(២:៦-៧)។
ការឱបក្រសោបយកប្រាជ្ញារបស់ព្រះ ដើម្បីឲ្យទ្រង់ដឹកនាំក្នុងដំណើរជីវិត គឺជាគន្លឹះ សម្រាប់ជៀសវាងលទ្ធផលអាក្រក់ ដែលទទួលបានពីការជ្រើសរើសដ៏ល្ងង់ខ្លៅ។…