ការប្រកាសឲ្យវិលត្រឡប់
នៅឆ្នាំ ២០១០ បណ្តាក្រុមហ៊ុនផលិតរថយន្ត បានប្រកាសជាសាធារណៈ ដើម្បីប្រមូលរថយន្ត២០លានគ្រឿង នៅសហរដ្ឋអាមេរិក ចូលក្នុងរោងចក្រវិញ ដើម្បីធ្វើការកែសម្រួលបញ្ហាផ្សេងៗ ដែលមានក្នុងរថយន្តទាំងនោះ។ គ្រាន់តែគិតដល់ចំនួនដ៏ច្រើនសណ្ឋឹកនៃឡានដែលមានបញ្ហា ដែលកំពុងបើកបរនៅតាមដងផ្លូវ គឺគួរឲ្យយើងមានការភ្ញាក់ផ្អើលណាស់ទៅហើយ។ ប៉ុន្តែ យើងនឹងកាន់តែមានការបារម្ភថែមទៀត ពេលដែលបានដឹងថា មានម្ចាស់រថយន្តជាច្រើន មានការព្រងើយកន្តើយ ចំពោះការប្រកាសនេះ។ ជាក់ស្តែង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសុវត្ថិភាពរថយន្តបានដាស់តឿនម្ចាស់រថយន្តថា “សូមមកជួសជុលដោយឥតគិតថ្លៃ។ វាអាចជួយសង្រ្គោះជីវិតរបស់អ្នកបាន”។ ទោះជារថយន្តទាំងនោះ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ ក៏៣០ភាគរយនៃម្ចាស់រថយន្ត មិនដែលបានឆ្លើយតបចំពោះការអំពាវនាវនេះឡើយ។
យ៉ាងណាមិញ មានមនុស្សជាច្រើនមានការព្រងើយកន្តើយ ពេលឮព្រះទ្រង់ “ប្រកាសឲ្យមនុស្សទាំងអស់ត្រឡប់មករកទ្រង់វិញ”។ បញ្ហាផ្នែកសីលធម៌ដែលមនុស្សជាតិមាន មិនមែនជាកំហុសរបស់ព្រះអាទិករដែលបានបង្កើតពួកគេមកនោះទេ ដូចនេះ វាមិនដូចបញ្ហាដែលមាន នៅពេលមនុស្សផលិតរថយន្តឡើយ។ ទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាង “ឲ្យមានភាពល្អប្រសើរណាស់”(លោកុប្បត្តិ ១:៣១) តែអំពើបាបរបស់មនុស្សបានបំផ្លាញភាពគ្រប់លក្ខណ៍នោះ។ ហេតុនេះហើយ បានជាព្រះទ្រង់ប្រទានឱកាស “ប្រែចិត្ត … ហើយវិលមករកទ្រង់ ដើម្បីឲ្យបាបរបស់យើងរាល់គ្នាបានលុបចេញ”(កិច្ចការ ៣:១៩)។
ព្រះទ្រង់មិនគ្រាន់តែបានប្រទាននូវឱកាសជួសជុលចិត្តរបស់មនុស្ស ដោយឥតគិតថ្លៃប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យចិត្តនោះផ្លាស់ប្រែជាថ្មី(អេសេគាល ៣៦:២៦ ២កូរិនថូស ៥:១៧)។ យើងអាចទទួល ដោយមិនបង់ថ្លៃអ្វីទាល់តែសោះ(អេភេសូរ ២:៨-៩) តែព្រះទ្រង់បានលៈបង់ព្រះជន្មនៃព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រាទ្រង់។ “ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្តីសុចរិត…
ដំណឹងអាក្រក់ និងដំណឹងល្អ
ថ្មីៗនេះ ខ្ញុំបានសន្ទនាជាមួយស្ត្រីម្នាក់ ដែលធ្លាប់ឆ្លងកាត់ស្ថានភាពដ៏លំបាកលំបិន។ ភាពតប់ប្រមល់បានប៉ះពាល់ដល់សុខភាពរបស់គាត់ បានជាគាត់ត្រូវទៅជួបគ្រូពេទ្យជាញឹកញាប់។ ប៉ុន្តែ គាត់បាននិយាយប្រាប់ខ្ញុំ ដោយស្នាមញញឹមនៅលើផ្ទៃមុខថា គាត់អាចប្រើកាលៈទេសៈដ៏ឈឺចាប់នេះ ជាឱកាសដើម្បីផ្សាយដំណឹងល្អ ដល់គ្រូពេទ្យរបស់នាង។
ព្រះគម្ពីរភីលីពបានចែងអំពីរបៀប ដែលសាវ័កប៉ុលប្រើស្ថានភាពដ៏លំបាករបស់គាត់ នៅក្នុងគុក ដើម្បីផ្សាយដំណឹងល្អ។ អ្នកជឿព្រះនៅក្រុងភីលីពបានកើតទុក្ខ ពេលសាវ័កប៉ុលត្រូវគេចាប់ខ្លួន ដោយសារការផ្សាយអំពីព្រះគ្រីស្ទ ប៉ុន្តែ គាត់បានប្រាប់ពួកគេថា ការជាប់ចំណងរបស់គាត់ “បានប្រែជាចម្រើនដល់ដំណឹងល្អវិញ”(១:១២)។ ពួកអ្នកយាមវាំងទាំងមូល និងអ្នកដទៃទៀតបានដឹងថា គាត់ជាប់គុក ដោយសារគាត់បានផ្សាយអំពីព្រះគ្រីស្ទ។ អ្នកដែលមានទំនាក់ទំនងជាមួយសាវ័កប៉ុល ក៏បានឮអំពីព្រះយេស៊ូវ គឺមិនថាតែពួកទាហាន(ដែលយាមគាត់១ថ្ងៃ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍) ឬអ្នកដទៃទៀតដែលនៅក្រៅគុកឡើយ។
ការជាប់គុករបស់សាវ័កប៉ុល អាចជាដំណឹងអាក្រក់សម្រាប់ពួកជំនុំ តែគាត់បានប្រើវាជាឱកាស ដើម្បីផ្សាយដំណឹងល្អ បានជាមានអ្នកយាមខ្លះបានក្លាយជាអ្នកជឿព្រះ(៤:២២)។ លោកសាវ័កប៉ុលបានជាប់ឃុំឃាំង តែដំណឹងល្អមិនត្រូវបានគេបង្ខាំទុកឡើយ។
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងអាចអនុញ្ញាតឲ្យការឈឺចាប់របស់យើង ក្លាយជាឱកាសសម្រាប់ផ្សាយដំណឹងល្អ។ ទុក្ខលំបាក គឺជាដំណឹងល្អដែលគេមិនចង់ឮ តែចូរយើងប្រើវាជាឱកាសដើម្បីផ្សាយដំណឹងល្អ។—Marvin Williams
មិនមែនជារឿងទេវកថា
ខ្ញុំជាមនុស្សដែលចូលចិត្តស្វែងយល់ អំពីប្រវត្តិសាស្រ្តហេតុនេះហើយ បានជាខ្ញុំរង់ចាំទស្សនាកម្មវិធីផ្សាយពិសេសរបស់ទូរទស្សន៍ ស្តីអំពីស្តេចអាស័រ(King Arthur) ដ៏អស្ចារ្យ។ ក្នុងផ្នែកខាងដើមនៃខ្សែវីដេអូរឯកសារនេះ ពួកប្រវត្តិវិទូបានទទួលស្គាល់ថា រឿងស្តេចអាស័រ ពួកទ័ពសេះ និងការប្រជុំតុមូលរបស់ពួកគេ មិនមានការកត់ត្រារបស់សាក្សី ឬភ័ស្តុតាងប្រវត្តិសាស្រ្តណាមួយជាសំអាងទេ។ ដូចនេះ ជាញឹកញាប់ គេបានហៅរឿងនោះថា “រឿងព្រេង” ឬ “រឿងទេវកថា”។ រឿងនេះហាក់ដូចជា គ្រាន់តែជារឿងព្រេងមួយ ដែលកើតឡើងពីការប្រទាក់ក្រឡាគ្នានៃរឿងដទៃជាច្រើនទៀត អស់ជាច្រើនសតវត្សរ៍។
ទោះជាយ៉ាងណាក៏ដោយ ដំណឹងល្អមិនមានប្រភពនៅក្នុងរឿងទេវកថា ឬរឿងព្រេងឡើយ តែមានប្រភពនៅក្នុងការពិត ដែលគេបានស្រាវជ្រាវរកឃើញយ៉ាងត្រឹមត្រូវ ហើយជារឿងដ៏អស្ចារ្យបំផុតដែលគេបានថ្លែងប្រាប់។ គឺដូចដែលសាវ័កប៉ុលបានសរសេរថា ការរស់ពីសុគតឡើងវិញនៃព្រះគ្រីស្ទ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដែលមានសាក្សីដ៏ពិតជាសម្អាង។ សាវ័កប៉ុលបានរាយឈ្មោះរបស់ពួកសាវ័កដែលបានឃើញព្រះគ្រីស្ទផ្ទាល់ភ្នែក បន្ទាប់ពីទ្រង់បានមានព្រះជន្មឡើងវិញ ហើយបានរៀបរាប់ថា “ក្រោយទៀត ទ្រង់លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញតែម្តង ជាពួកដែលមានគ្នាច្រើនរស់នៅ ដរាបដល់សព្វថ្ងៃនេះ តែមានខ្លះបានដេកលក់ទៅហើយ” (១កូរិនថូស ១៥:៦)។ ពេលដែលសាវ័កប៉ុលកំពុងសរសេរបទគម្ពីរនេះ ក្នុងចំណោមពួកស្មរបន្ទាល់ទាំងនោះ មានពួកគេជាច្រើននាក់ នៅមានជីវិតនៅឡើយ ហើយអ្នកដែលរស់នៅសម័យនោះ អាចទៅសួរអ្នកទាំងនោះបាន។
ការមានព្រះជន្មឡើងវិញ នៃព្រះគ្រីស្ទមិនមែនជារឿងប្រឌិត បែបទេវកថាឡើយ តែជាការពិត ដែលបានកើតឡើងក្នុងប្រវត្តិសាស្រ្ត។—Bill Crowder
តើមកពីភពព្រះអង្គារឬ?
អ្នកវិទ្យាសាស្រ្តបានជឿថា ជីវិតអាចកើតមានដំបូងបំផុតនៅភពព្រះអង្គារ ហើយផ្លាស់ទីមកភពផែនដី។ ក្នុងការស្រាវជ្រាវនេះ មានអ្នកអាវកាសម្នាក់ បានសន្និដ្ឋានថា “មីក្រុបដែលមកពីភពអង្គារ បានធ្លាក់មកលើផែនដី បន្ទាប់ពីផែនដីទើបតែករកើតជាភព ហើយកូនចៅជំនាន់ក្រោយនៃមីក្រុបនោះ កំពុងតែបន្តមានជីវិតនៅលើផែនដីនេះ ហើយកូនចៅរបស់មីក្រុបនោះ គឺយើងរាល់គ្នាហ្នឹងឯង”។
មានអ្នកវិទ្យាសាស្ត្រប្រុសស្រីមួយចំនួន កំពុងមើលទៅអាវកាស នៅខាងក្រៅភពផែនដី ដើម្បីស្វែងរកឲ្យឃើញថាតើជីវិតនៅផែនដីមានប្រភពមកពីណា។ ពួកគេមិនបានជឿការបកស្រាយរបស់ព្រះគម្ពីរដែលបានចែងថា ព្រះបានដាក់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ នៅលើផែនដី តាមរយៈការបង្កើត តាមរបៀបដ៏អស្ចារ្យទេ។ ប៉ុន្តែ តើធ្វើដូចម្តេច ឲ្យជីវិតមីក្រុបដែលគេបានសន្និដ្ឋាននោះ អាចចាប់ផ្តើមមាននៅលើភពដ៏យ៉ាប់យ៉ឺននោះបាន? សំណួរដែលសំខាន់ជាងនេះ ដែលយើងត្រូវសួរនោះគឺ : តើហេតុអ្វីបានជាគេពិបាកទទួលស្គាល់ម្ល៉េះថា ពិភពផែនដី(ដែលជាកន្លែងដ៏ពិសេសខុសគេ ដែលអាចឲ្យជីវិតកើតមានបាន) គឺជាកន្លែងដែលព្រះបានបង្កើត និងដាក់មនុស្ស និងសត្វឲ្យរស់នៅ?
មនុស្សមានការពិបាក នៅក្នុងការទទួលស្គាល់ថា ជីវិតរបស់មនុស្សបានកើតឡើង ពីខ្យល់ដង្ហើមរបស់ព្រះតាមរបៀបដ៏អស្ចារ្យ(លោកុប្បត្តិ ២:៧) តែទន្ទឹមនឹងនោះ ពួកគេបានសម្រេចចិត្តជឿលើការអស្ចារ្យ មួយប្រភេទទៀត ដែលមានលក្ខណៈខុសស្រឡះ ពីការអស្ចារ្យរបស់ព្រះ គឺពួកគេជឿលើការអស្ចារ្យនៃជីវិត ដែលកើតឡើងដោយឯកឯង ដោយគ្មានការបណ្តាល។ ពួកគេប្រហែលជាត្រូវស្តាប់យោបល់ ដែលព្រះមានមកកាន់លោកយ៉ូបថា “ឱយ៉ូបអើយ សូមស្តាប់សេចក្តីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន”(យ៉ូប ៣៧:១៤)។ ហើយពួកគេប្រហែលជាគួរតែព្យាយាមឆ្លើយសំណួរ ដែលព្រះទ្រង់បានសួរថា “តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង?”(៣៨:៤)។…
អ្នកលើកទឹកចិត្តស្ងាត់ៗ
ការចេះលើកទឹកចិត្តអ្នកដទៃ តាមរបៀបស្ងាត់ៗ គឺជាបុគ្គលិកលក្ខណៈមួយ ក្នុងចំណោមបុគ្គលិកលក្ខណៈដែលខ្ញុំកោតសរសើរបំផុត ចំពោះអ្នកដទៃ។ ខ្ញុំនៅចាំថា ថ្ងៃមួយ ពេលខ្ញុំត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានសម្រាកនៅមន្ទីពេទ្យអស់មួយរយៈ ខ្ញុំក៏បានដឹងថា មិត្តភ័ក្ររបស់ខ្ញុំគឺ ជែកគី(Jackei) បានផ្ញើសៀវភៅមួយក្បាល ដែលនិយាយអំពីព្រះបន្ទូលសន្យារបស់ព្រះ ដែលកាលពីពីរបីថ្ងៃមុន គាត់បានឆ្លងកាត់ការវះកាត់រួចមកហើយ។
លោកបប់(Bob) ដែលជាពូរបស់ខ្ញុំ មានការដឹងគុណចំពោះអ្នកមើលថែរគាត់ ពេលគាត់កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលមហារីក បានជាគាត់ផ្ញើសំបុត្រថែ្លងអំណរគុណរាប់រយសន្លឹក ទៅកាន់អ្នកគ្រប់គ្រងរបស់ពួកគេ។ អ្នកស្រីប្រេនដា(Brenda) ដែលជាបងប្អូនជីដូនមួយរបស់ខ្ញុំ មានការឈឺចាប់យ៉ាងខ្លាំង ពេលបាត់បង់កូនម្នាក់ កាលពីជិត២០ឆ្នាំមុន ហើយឥឡូវនេះ មនុស្សជាច្រើនបានទទួលព្រះពរ តាមរយៈការដែលគាត់បានធ្វើយ៉ាងស្ងប់ស្ងាត់ ដោយចិត្តដ៏ករុណា។ ជាញឹកញាប់ អ្នកដែលធ្លាប់ជួបសេចក្តីវេទនាបំផុត ទាំងខាងសាច់ឈាម និងខាងផ្លូវចិត្ត គឺជាអ្នកដែលពូកែលើកទឹកចិត្តអ្នកដទៃ បានច្រើនជាងគេ។
ព្រះគម្ពីរកិច្ចការបានចែងអំពីលោកបាណាបាស ដែលត្រូវបានគេស្គាល់ថាជា “អ្នកជំនួយ(ឬកូននៃការលើកទឹកចិត្ត)”(៤:៣៦)។ គាត់ជា “មនុស្សល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ និងសេចក្តីជំនឿ”(១១:២៤) ហើយបានលើកទឹកចិត្តអ្នកដទៃ “ឲ្យសម្រេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់”(ខ.២៣)។ ការលើកទឹកចិត្តរបស់គាត់ ប្រាកដជាអាចមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើមនុស្សជាច្រើន។
កាលណាយើងបានទទួលព្រះពរ ពីការលើកទឹកចិត្តហើយ នោះចូរយើងធ្វើខ្លួនជាកូនស្រី ឬកូនប្រុសនៃការលើកទឹកចិត្ត សម្រាប់អ្នកដទៃចុះ។—Cindy Hess Kasper
ការធ្វើឲ្យសត្រូវក្លាយជាមិត្ត
នៅសម័យសង្រ្គាមស៊ីវិល នៅសហរដ្ឋអាមេរិក សេចក្តីសម្អប់ក៏បានកើតមានយ៉ាងធ្ងន់ធ្ងររវាងប្រជាជននៅភាគខាងជើង និងភាគខាងត្បូង។ ជាក់ស្តែង មានពេលមួយ លោកប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) បានទទួលរងការរិះគន់ ពេលគាត់ប្រាប់គេឲ្យប្រព្រឹត្តដោយចិត្តសប្បុរស ចំពោះពួកឧទ្ទាមនៅភាគខាងត្បូង។ អ្នករិះគន់នោះ បានរំឭកលោកលីនខិនថា ប្រទេសជាតិកំពុងមានសង្គ្រាម ហើយពួករដ្ឋសហព័ន្ធគឺជាខ្មាំងសត្រូវ ដែលគួរទទួលរងវិនាសកម្ម។ តែលោកលីនខិនបានឆ្លើយតប យ៉ាងឆ្លាតវ័យថា “ខ្ញុំនឹងបំផ្លាញសត្រូវរបស់ខ្ញុំ ដោយធ្វើឲ្យពួកគេក្លាយជាមិត្តភ័ក្ររបស់ខ្ញុំ”។
ប្រសាសន៍របស់លោកលីនខិន គឺគួរឲ្យយើងយកមកពិចារណា។ ប្រសាសន៍របស់គាត់បានឆ្លុះបញ្ចាំង អំពីការបង្រៀនរបស់ព្រះយេស៊ូវនៅលើភ្នំ ដែលកាលនោះ ទ្រង់មានបន្ទូលថា “ខ្ញុំប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ ដើម្បីឲ្យបានធ្វើជា កូនរបស់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:៤៤-៤៥)។
ក្នុងការរស់នៅ យើងនឹងជួបប្រទះមនុស្សពិបាកៗជាច្រើន ដែលយើងត្រូវមានការអត់ធ្មត់ជាប្រចាំ។ ប៉ុន្តែ យើងមិនត្រូវធ្វើការអាក្រក់ ឬធ្វើទុក្ខពួកគេ តាមការល្បួងនោះឡើយ ព្រោះនោះមិនមែនជាផ្លូវរបស់ព្រះទេ។ ផ្ទុយទៅវិញ យើងត្រូវអធិស្ឋានឲ្យពួកគេ និងបង្ហាញចេញនូវសេចក្តីសប្បុរស ដោយគិតពីប្រយោជន៍របស់ពួកគេ ហើយត្រូវផ្តោតទៅលើភាពវិជ្ជមាន។
កាលណាយើងប្រព្រឹត្តដូចនេះ ខ្មាំងសត្រូវរបស់យើងអាចក្លាយជាមិត្តភ័ក្ររបស់យើង។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែឆ្លើយតបដោយវិជ្ជមាន ចំពោះយើងឡើយ តែយើងអាចអធិស្ឋានហើយរៀបផែនការធ្វើឲ្យទំនាក់ទំនងកាន់តែមានភាពសុខដុម។ តើមានមនុស្សពិបាកៗ ដែលអ្នកអាចចាប់ផ្តើមរាប់អានជាមិត្តភ័ក្រឬទេ?—Dennis Fisher
ចូរនឹកចាំអំពីមូលហេតុ
លោកចូ ម៉ូរីស(Joe Morris) បានធ្វើឲ្យការ៉េមរបស់គាត់ កាន់តែមានរស់ជាតិ ដោយប្រើគ្រឿងផ្សំជាច្រើន ដែលរាប់ចាប់តាំងពីស្ករសូកូឡា និងផ្លែស្ត្របឺរី រហូតដល់ម្ទេសផ្លោកក្រៀម។ គាត់ស្ថិតនៅក្នុងចំណោមអ្នកធ្វើការ៉េមទាំងបីនាក់ ដែលបានធ្វើការឲ្យក្រុមហ៊ុនដ៏ជោគជ័យមួយ នៅរដ្ឋតិចសាស់ ដែលមានឈ្មោះល្បីផ្នែកគុណភាព ភាពប៉ិនប្រសព្វ និងការឆ្នៃប្រឌិត។ ប៉ុន្តែ លោកចូមិនទាន់ភ្លេចមូលហេតុដែលគាត់ធ្វើការ៉េមឡើយ។
គាត់បាននិយាយប្រាប់អ្នកយកពត៌មាន ឈ្មោះរីខាដូ ហ្គាន់ដារ៉ា(Ricardo Gádara)ថា មានបុគ្គលិកម្នាក់ដែលធ្វើការយូរឆ្នាំ តែងតែបានរំឭកពួកគេថា “ហេតុអ្វីបានជាយើងធ្វើការ៉េម? ការ៉េមជាអាហារដែលធ្វើឲ្យសប្បាយចិត្ត។ យើងធ្វើការនៅទីនេះ ដើម្បីធ្វើឲ្យអ្នកញាំសប្បាយចិត្ត”។ នេះហើយជាមូលហេតុដែលលោកចូ ម៉ូរីសធ្វើការ៉េម។
យើងចាំបាច់ត្រូវនឹកចាំអំពីមូលហេតុ ដែលយើងត្រូវធ្វើការនេះ ឬការនោះ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ។ ការនឹកចាំនេះគឺពិតជាសំខាន់ណាស់ ព្រោះបើយើងភ្លេច នោះយើងមិនខុសពីពួកសិស្សរបស់ព្រះយេស៊ូវ ដែលមានការប្រកែកគ្នាអំពីអ្នកដែលសំខាន់ជាងគេ ក្នុងចំណោមពួកគេ ដែលជាហេតុនាំឲ្យពួកគេមានកំហឹង និងការបែកបាក់។ ត្រង់ចំណុចនេះ ព្រះយេស៊ូវបានរំឭកពួកគេថា “ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបំរើដែរ គឺដើម្បីនឹងបំរើគេវិញ ហើយនិងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង”(ម៉ាកុស ១០:៣៥-៤៥)
បើយើងមានគោលដៅផ្សាយដំណឹងល្អនៃសេចក្តីស្រឡាញ់របស់ព្រះ ដល់អ្នកដទៃ នោះយើងនឹងមិនខ្វះការគួសម ឬមានអត្តចរិកកាចឡើយ បើសិនជាមាននរណាម្នាក់ប្រឆាំង ឬសើចចម្អកឲ្យការផ្សាយដំណឹងល្អរបស់យើងនោះ។ ពេលដែលយើងដើរតាមផ្លូវរបស់ព្រះអម្ចាស់ ដែលជាផ្លូវនៃការបម្រើ និងលះបង់ដោយសេចក្តីស្រឡាញ់ នោះយើងនឹកចាំថា ទ្រង់បានយាងមក ដើម្បីបម្រើ និងជួយសង្រ្គោះ។…
ដាំក្នុងដំណាក់នៃ ព្រះអម្ចាស់
បន្ទាប់ពីបានធ្វើការសម្ភាសមនុស្សចាស់ ជាបន្តបន្ទាប់ហើយ អ្នកនិពន្ធឈ្មោះ ដន ហ្គោល(Don Gold) បានបោះពុម្ភផ្សាយសៀវភៅដែលមានចំណងជើងថា រហូតដល់ពេលដែលគេច្រៀងចប់: ការអបអរសាទរជីវិត និងវ័យចំណាស់ នៅទ្វីបអាមេរិក។
លោកហ្គោលស្រឡាញ់ និងបានកោតសរសើរជីដូនរបស់គាត់ ហើយការនឹកចាំពីជីដូនរបស់គាត់ បាននាំឲ្យគាត់ ទៅជួប និងរៀនសូត្រពីចាស់ទុំដទៃទៀត។ គាត់នៅចាំថា មានពេលមួយ ពេលគាត់កំពុងធ្វើដំណើរទៅសម្ភាសចាស់ទុំម្នាក់ គាត់ក៏បានវង្វេង នៅតាមផ្លូវដីហុយ តាមជនបទនៃរដ្ឋមីសូរី។ ពេលគាត់បើកឡានចូលក្នុងកសិដ្ឋានមួយ ដើម្បីសួររកផ្លូវ មានក្មេងជំទង់ម្នាក់បានចេញមក។ ពេលវាឮគាត់សួររកផ្លូវ វាក៏ញាក់ស្មា រួចតបថា “ខ្ញុំមិនដឹងទេ”។ ដូចនេះ គាត់ក៏បន្តបើកបរទៅមុខទៀត។ ពេលគាត់បើកបានបីបួនគីឡូម៉ែត្រទៀត គាត់ក៏ឈប់ឡាន នៅមុខផ្ទះមួយ នៅក្នុងកសិដ្ឋាន។ លើកនេះ បុរសវ័យចាស់ ដែលជាកសិករក៏បានប្រាប់ផ្លូវគាត់ឥតមានខុស ដោយទឹកចិត្តដ៏សប្បុរស។
នោះជាបទពិសោធន៍ដ៏ល្អ ដែលបានបូកបញ្ចូល ជាមួយការអ្វីដែលគាត់កំពុងស្វែងរក ពេលដែលការនឹកចាំពីជីដូនរបស់គាត់ បាននាំឲ្យគាត់ទៅស្វែងរកមនុស្សដែលមានលក្ខណៈដូចជីដូនគាត់។ និយាយរួម គាត់កំពុងស្វែងរកអ្នកនាំផ្លូវគាត់ នៅក្នុងដំណើរនៃជីវិតរបស់គាត់។
បើអ្នកជាមនុស្សមាន“វ័យក្មេង” សូមស្វែងរកមនុស្សចាស់ ដែលបានពិសោធនឹងសេចក្តីស្រឡាញ់ និងការល្អរបស់ព្រះ ពេញមួយជីវិតរបស់ពួកគេ។ ពួកគេមានប្រាជ្ញា សម្រាប់ចែកចាយ ដែលនឹងអាចជួយឲ្យអ្នកមានការរីកចម្រើន និងលូតលាស់នៅក្នុងសេចក្តីជំនឿ(ទំនុកដំកើង ៩២:១២-១៤)។—David Roper
ពេលមានបញ្ហា
បើអ្នកមិនធ្លាប់បានដឹងអំពីច្បាប់ម័រហ្វី(Murphy)ទេ នោះអ្នកប្រហែលជាធ្លាប់ពិសោធ នឹងពាក្យស្លោក ដែលចែងថា “បញ្ហានឹងកើតឡើង ចំពោះការអ្វីដែលអាចមានបញ្ហា”។ ពាក្យស្លោកនេះបានធ្វើឲ្យខ្ញុំនឹកឃើញគោលការណ៍ ដែលព្រះយេស៊ូវបានចែកចាយជាមួយពួកសិស្សរបស់ទ្រង់ ដោយបន្ទូលថា “នៅលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន”(យ៉ូហាន ១៦:៣៣)។ ត្រង់ចំណុចនេះ យើងអាចទទួលស្គាល់ថា ពាក្យស្លោកមួយនោះពិតជាបាននិយាយត្រូវមែន ព្រោះមិនយូរមិនឆាប់ យើងនឹងជួបសេចក្តីទុក្ខមែន។ ពីដើមឡើយ ព្រះទ្រង់មិនបានរៀបផែនការឲ្យជីវិតមនុស្សម្នាក់ៗជួបសេចក្តីទុក្ខទេ ប៉ុន្តែ ចាប់តាំងពីពេលដែលមនុស្សជាតិដំបូង បានចាញ់ល្បួងរបស់អារក្ស ក្នុងសួនច្បារអេដែន អ្វីៗគ្រប់យ៉ាងក្នុងពិភពផែនដីនេះ ក៏បានធ្លាក់ចូលទៅក្នុងអំពើបាប ជាហេតុនាំឲ្យគ្មានសណ្តាប់ធ្នាប់ និងលែងមានដំណើរការដូចធម្មតា។
ជាការពិតណាស់ ជីវិតមនុស្សម្នាក់ៗតែងពើបប្រទះបញ្ហា។ ជាញឹកញាប់ យើងមិនបានដឹង ឬភ្លេចថា សន្តិភាពពិតជាអាចកើតមាននៅក្នុងជីវិតរបស់យើងរាល់គ្នាទេ។ គួរឲ្យចាប់អារម្មណ៍ណាស់ ពេលដែលព្រះយេស៊ូវដាស់តឿនអ្នកដើរតាមទ្រង់ អំពីបញ្ហាដែលនឹងកើតឡើង ទន្ទឹមនឹងនោះទ្រង់ក៏បានសន្យាថា នឹងប្រទានសន្តិភាព នៅក្នុងចិត្តយើងម្នាក់ៗផងដែរ។ ទ្រង់ថែមទាំងបានប្រាប់ពួកគេឲ្យ “សង្ឃឹម ឬអសប្បាយឡើង ដ្បិតទ្រង់បានឈ្នះលោកិយហើយ”(ខ.៣៣)។ ដោយសារទ្រង់បានប្រើពាក្យ បានឈ្នះ នោះមានន័យថា ការនេះបានសម្រេច តាំងពីអតីតកាលរហូតជានិរន្ត។ ព្រះយេស៊ូវទ្រង់មិនគ្រាន់តែបានឈ្នះលោកិយដែលធ្លាក់ក្នុងអំពើបាប តាមរយៈការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់ប៉ុណ្ណោះឡើយ តែទ្រង់ថែមទាំងបានបន្តប្រទានជ័យជម្នះ ទោះបីជាយើងជួបបញ្ហាច្រើនយ៉ាងណាក៏ដោយ។
ដូចនេះ ទោះបីជាបញ្ហាអាចកើតមាន ចំពោះយើង ក្នុងលោកិយដែលមានបាបនេះយ៉ាងណាក៏ដោយ ក៏យើងនៅតែអាចមានសង្ឃឹម ដោយសារដំណឹងល្អដែលប្រាប់យើងថា យើងអាចពឹងផ្អែកលើព្រះយេស៊ូវ…
ហ៊ុមព័ទ្ធដោយ ការអធិស្ឋាន
មិត្តភ័ក្ររបស់ខ្ញុំ មានកូនស្រីម្នាក់អាយុ៩ឆ្នាំឈ្មោះ ស៊ីដនី(Sydnie) ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយការចាក់ឆ្នាំគីមី និងកំពុងទទួលការផ្លាស់ខួរឆ្អឹងខ្នង។ មានពេលមួយ ខ្ញុំបានយល់សប្តិឃើញនាងកំពុងសម្រាក ជាមួយឪពុកម្តាយនាង ក្នុងបន្ទប់មួយ ស្ថិតនៅផ្នែកកណ្តាលគេ ក្នុងមន្ទីពេទ្យ។ នៅជុំវិញបន្ទប់នោះ មានបន្ទប់ជាច្រើនទៀត ដែលសាច់ញាតិ និងមិត្តភ័ក្ររបស់ពួកគេកំពុងស្នាក់នៅ និងអធិស្ឋានឲ្យនាងឥតឈប់ឈរ ក្នុងអំឡុងពេលនៃការព្យាបាលរបស់នាង។
ជាការពិតណាស់ តាមន័យសាច់ឈាម ស៊ីដនីមិនបានហ៊ុមព័ទ្ធដោយសាច់ញាតិ និងមិត្តភ័ក្រ នៅក្នុងបន្ទប់ដែលនៅជុំវិញបន្ទប់នាងឡើយ។ តែតាមន័យខាងវិញ្ញាណ នាងពិតជាកំពុងតែហ៊ុមព័ទ្ធ ដោយការអធិស្ឋាន និងសេចក្តីស្រឡាញ់។
លោកសាវ័កប៉ុលក៏មានសេចក្តីប្រាថ្នា ចង់ឲ្យខ្លួនគាត់ ត្រូវបានហុំព័ទ្ធដោយការអធិស្ឋានផងដែរ។ នៅក្នុងភាគច្រើននៃសំបុត្រ ដែលគាត់បានសរសេរផ្ញើទៅពួកជំនុំ គាត់បានសុំឲ្យគេនឹកចាំ ហើយអធិស្ឋានឲ្យគាត់(២កូរិនថូស ១:១១ អេភេសូរ៦:១៨-២០ កូឡ៉ុស ៤:២-៤ ភីលេម៉ូន ១:២២)។ គាត់ក៏បានសរសេរសំបុត្រ ផ្ញើទៅអ្នកជឿព្រះនៅក្រុងរ៉ូមថា “តែបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា… ចូរអ្នករាល់គ្នាខំប្រឹងអធិស្ឋាន ដល់ព្រះជាមួយនឹងខ្ញុំ”(រ៉ូម ១៥:៣០)។ គាត់ដឹងថា បើគាត់មិនទទួលអំណាចពីព្រះទេ នោះការងារដែលគាត់ធ្វើថ្វាយព្រះ ក៏គ្មានប្រសិទ្ធិភាពដែរ។
ព្រះគម្ពីរចែងឲ្យយើងដឹងថា ព្រះយេស៊ូវទ្រង់ក៏បានអធិស្ឋានឲ្យយើងផងដែរ(យ៉ូហាន ១៧:២០ ហេព្រើ ៧:២៥) ហើយព្រះវិញ្ញាណទ្រង់ក៏បានអធិស្ឋានឲ្យយើង ស្របតាមបំណងព្រះទ័យព្រះ(រ៉ូម ៨:២៧)។ ដូចនេះ…