អ្វីដែលត្រូវលាក់
បើសិនជាអ្នកចង់លាក់របស់អ្វីមួយ លោកម៉ៃ ស្លេតធ័ររី (Mike Slattery) ប្រហែលជាអាចជួយអ្នកបាន។ ជាច្រើនឆ្នាំកន្លងទៅ មានក្រុមហ៊ុនទូរស័ព្ទចល័តមួយ ចង់ដំឡើងអង់តែនមួយ នៅក្នុងដីរបស់គាត់ ហើយចង់សង់អង់តែននោះ ឲ្យមានរូបរាងដូចដើមស្រល់ ដើម្បីបន្លំភ្នែកមនុស្សទូទៅ។ តែលោកម៉ៃមានដំណោះស្រាយល្អជាងនោះ គឺគាត់បានសង់ជង្រក់ក្លែងក្លាយមួយ ដោយប្រើបន្ទះប្លាស្ទិកម្យ៉ាង ដែលអនុញ្ញាតឲ្យរលកធាតុអាកាសវិទ្យុឆ្លងកាត់បាន។ គាត់ក៏បានប្រើទ្រឹស្តីនេះ ដើម្បីបង្កើតក្រុមហ៊ុនមួយ ដែលសាងសង់សំណង់ ដែលអាចលាក់អង់តែនដើម្បីឲ្យមានសោភ័ណភាពល្អ និងមានសុវត្ថិភាព។ លោកម៉ៃជឿជាក់ថា អ្នកជិតខាងរបស់គាត់ជាច្រើន នៅតែមិនដឹងថា មានអ្វីនៅខាងក្នុងជង្រុករបស់គាត់ទេ(នោះបើយោងតាម ការសែត កូឡូរ៉ាដូ ស្ព្រីង [The Gazette, Colorado Springs])។
យើងភាគច្រើន ព្យាយាមលាក់របស់អ្វីមួយ ឲ្យផុតពីភ្នែកគេឯង។ វាអាចជារបស់ដែលមិនបង្កគ្រោះថ្នាក់ ដូចជាសម្ភារៈរាយប៉ាយ ក្នុងបន្ទប់ដាក់ឥវ៉ាន់ ឬអាចមានជាតិពុល ដូចជាកំហុសឆ្គងខាងសីលធម៌ ឬខាងវិញ្ញាណ ដែលយើងចង់លាក់ពីអ្នកដទៃ ពីខ្លួនឯង ហើយថែមទាំងចង់លាក់ពីព្រះនេត្រព្រះផង។
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក ៣២ ស្តេចដាវីឌបានរៀបរាប់អំពីភាពឥតប្រយោជន៍ នៃការព្យាយាមលាក់បាំងអំពើបាបរបស់ខ្លួន(ខ.៣-៤) ហើយបានពិពណ៌នាអំពីភាពធូរស្បើយ ដែលកើតមាន ពេលទ្រង់បើកចំហចិត្តដល់ព្រះអម្ចាស់ គឺដូចដែលទ្រង់មានបន្ទូលថា “ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់ ឥតលាក់ការទុចរិតរបស់ទូលបង្គំទុកឡើយ។ ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំងការរំលងរបស់ទូលបង្គំ ដល់ព្រះយេហូវ៉ា ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ”(ខ.៥)។…
ឈរឲ្យមាំមួន
ខណៈពេលដែលខ្ញុំហៀបនឹងបទស្តាំ នៅចំណុចផ្លូវប្រសព្វដ៏មមាញឹកមួយ មានរថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង បានលេចចេញពីលើផ្លូវទួលមក ដោយល្បឿនយ៉ាងលឿន ឆ្ពោះមករកទិសដៅរបស់ខ្ញុំ។ អ្នកបើកបររថយន្តដែលនៅពីក្រោយខ្ញុំបានចុចស៊ីផ្លេ បង្ខំឲ្យខ្ញុំបើកកាត់ផ្លូវប្រសព្វនោះ។ ពេលនោះ ខ្ញុំដឹងថា រថយន្តសង្រ្គោះបន្ទាន់ មិនទំនងជាឈប់ទេ ដូចនេះ បើខ្ញុំហ៊ានបទស្តាំ គ្រោះថ្នាក់នឹងកើតមានជាមិនខាន។ ហេតុនេះហើយ បានជាខ្ញុំនៅតែបន្តជាន់ហ្វ្រាំងជាប់ មិនព្រមទៅមុខទៀត។
តាមន័យធៀបខាងឯវិញ្ញាណវិញ យើងក៏ចាំបាច់ត្រូវ“ប្រកាន់គោលជំហររបស់យើង” ហើយនៅតែស្មោះត្រង់ចំពោះព្រះជានិច្ច ទោះបីទទួលរងសំពាធពីអ្នកដទៃយ៉ាងណាក៏ដោយ។ ស្តេចសាឡូម៉ូនបានរៀនប្តេជ្ញាចិត្តយ៉ាងដូចនេះ ដោយឆ្លងកាត់ការលំបាកជាច្រើន។ ទ្រង់បានចាប់ផ្តើមគ្រងរាជ្យ ដោយសូមប្រាជ្ញាពីព្រះ(១ពង្សាវតារក្សត្រ ៣:៩) ហើយការអធិស្ឋានរបស់ទ្រង់ នៅឯពិធីថ្វាយព្រះវិហារដល់ព្រះ បានបង្ហាញឲ្យឃើញភាពស្មោះត្រង់របស់ទ្រង់(៨:២៣,៦១)។ ប៉ុន្តែ ក្រោយមក ការប្តេជ្ញាចិត្តរបស់ទ្រង់ក៏លែងមានទៀត។ ទ្រង់បានរៀបអភិសេកជាមួយស្រ្តីសាសន៍ដទៃជាច្រើន ហើយស្រ្តីទាំងនោះក៏បាននាំឲ្យទ្រង់ថ្វាយបង្គំព្រះដទៃ។ ដល់គ្រាចុងក្រោយនៃព្រះជន្មរបស់ទ្រង់ នោះទ្រង់ក៏លែងមាន “ព្រះទ័យស្មោះត្រង់ចំពោះព្រះអម្ចាស់ទៀត”(១១:១-៦ នេហេមា ១៣:២៦)។
សព្វថ្ងៃនេះ ក៏អាចមានមនុស្សដែលជំរុញឲ្យយើង លែងមានភាពស្មោះត្រង់ ចំពោះព្រះ និងសេចក្តីពិតរបស់ទ្រង់ផងដែរ គឺមិនខុសពីសម័យមុនទេ។ ប៉ុន្តែ ដោយមានជំនួយមកពីព្រះ នោះយើងអាចប្រកាន់ជាប់តាមព្រះបន្ទូលនៃជីវិត(ភីលីព ២:១៦)។ បើអ្នកមានអារម្មណ៍ថា កំពុងទទួលរងសំពាធឲ្យឈានចូល ទៅក្នុងចំណុចប្រសព្វនៃជំនឿសាសនាដ៏គ្រោះថ្នាក់ នោះចូរសិក្សាព្រះបន្ទូលព្រះ ពាក់គ្រឿងសឹករបស់ទ្រង់(អេភេសូរ ៦:១០-១៨) ហើយទូលសូមជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ(១កូរិនថូស ២:១០-១២) រួចឈរឲ្យមាំមួនជាមួយនឹងបងប្អូនរួមជំនឿ ក្នុងព្រះគ្រីស្ទចុះ។…
ការធ្វើអ្វីឲ្យផ្លាស់ប្រែ
រឿងរបស់អេលីសាបិត គឺជារឿងដែលធ្វើឲ្យប៉ះពាល់ចិត្តណាស់។ ក្រោយពីទទួលរងការប្រមាថយ៉ាងខ្លាំង នៅរដ្ឋម៉ាសាឈូសិត(Massachusetts) នាងក៏បានជិះឡានក្រុង ទៅកាន់រដ្ឋញូជើរស៊ី(New Jersey) ដើម្បីគេចពីភាពអាម៉ាសរបស់នាង។ នាងចេះតែយំខ្សឹកខ្សួលមិនឈប់សោះ បានជានាងស្ទើរតែមិនដឹងថាឡានក្រុងបានឈប់ នៅតាមចំណតតាមផ្លូវទេ។ មានអ្នកដំណើរម្នាក់អង្គុយពីក្រោយនាង ដែលមិនធ្លាប់ស្គាល់គ្នាសោះ បានងើបចេញពីកៅអី បម្រុងនឹងចុះពីឡានក្រុង តែគាត់ក៏បានឈប់ ហើយបែរក្រោយ រួចដើរមកកាន់អេលីសាបិត។ គាត់បានឃើញនាងកំពុងសម្រក់ទឹកភ្នែក ហើយក៏បានហុចព្រះគម្ពីររបស់ខ្លួនទៅនាង ដោយប្រាប់នាងថា នាងប្រហែលជាត្រូវការព្រះគម្ពីរមួយក្បាលនោះ។ គាត់គិតត្រូវ ព្រោះនាងមិនត្រឹមតែត្រូវការព្រះគម្ពីរប៉ុណ្ណោះទេ តែនាងថែមទាំងត្រូវការព្រះគ្រីស្ទ ដែលមានចែងក្នុងព្រះគម្ពីរផងដែរ។ អេលីសាបិតក៏បានទទួលជឿទ្រង់ ដោយសារតែបុរសម្នាក់ដែលមិនស្គាល់គ្នា បានបង្ហាញចេញនូវចិត្តក្តួលអាណិត តាមរយៈការជូនអំណោយដល់នាង។
ព្រះយេស៊ូវជាគំរូនៃការមានចិត្តក្តួលអាណិត ដែលយើងត្រូវយកតម្រាប់តាម។ បទគម្ពីរម៉ាថាយ ជំពូក៩ បានចែងថា “កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀមដែលឥតអ្នកគង្វាល”(ខ.៣៦)។ ព្រះអម្ចាស់មិនគ្រាន់តែបានកត់សំគាល់ អំពីទុក្ខលំបាក និងការឈឺចាប់របស់មនុស្សដែលខ្ទេចខ្ទាំប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ថែមទាំងបានឆ្លើយតប ចំពោះបញ្ហានេះ ដោយបង្គាប់ពួកសិស្សទ្រង់ ឲ្យអធិស្ឋានទូលសូមឲ្យព្រះវរបិតាចាត់អ្នកបម្រើទ្រង់ ឲ្យទៅឆ្លើយតបចំពោះការឈឺចាប់ និងសេចក្តីត្រូវការរបស់លោកិយ ដែលកំពុងវិនាស(ខ.៣៨)។
ខណៈពេលដែលយើងយកតម្រាប់តាមព្រះគ្រីស្ទ នោះការមានចិត្តក្តួលអាណិតដល់មនុស្ស ដែលដូចជាចៀមឥតមានអ្នកគង្វាល អាចជំរុញឲ្យយើងនាំអ្នកដទៃ ឲ្យមានជីវិតផ្លាសប្រែ។ —Bill Crowder
ពីចម្ងាយ
ជាច្រើនឆ្នាំកន្លងទៅ មានបទចម្រៀងដ៏ពេញនិយមមួយបទ មានចំណងជើងថា “ពីចម្ងាយ”។ បទនេះនិយាយអំពីការសម្លឹងឆ្ពោះទៅរកពេលអនាគត ដែលមានទៅដោយភាពសុខដុម និងមានសន្តិភាព។ បទនេះច្រៀងថា “ព្រះទ្រង់កំពុងទតមើលយើងពីចម្ងាយ។” ជាការពិតណាស់ ព្រះទ្រង់កំពុងទតមើលយើងមែន ប៉ុន្តែ មិនមែនមើលពីចម្ងាយទេ។ ទ្រង់មានវត្តមាន ជាមួយអ្នកគ្រប់ទីកន្លែង គឺនៅចំពោះមុខអ្នកតែម្តង ដោយទតមើលអ្នក ដោយសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌ ក្នុងព្រះនេត្រទ្រង់។
ការនេះបានធ្វើឲ្យខ្ញុំគិតដល់គំរូលោក ប្រាដឺ ឡររ៉េនស៍ (Brother Lawrence) ដែលបានចំណាយពេលធ្វើការជាច្រើនឆ្នាំ ក្នុងផ្ទះបាយ ដោយធ្វើកិច្ចការដូចជា លាងចាន ឆ្នាំង និងជួសជុលស្បែកជើងឲ្យអ្នកបម្រើព្រះដទៃទៀត ក្នុងព្រះវិហារ។ គាត់បានសរសេរថា “ខ្ញុំបានបន្ទាបខ្លួនធ្វើជាអ្នកថ្វាយបង្គំ នៅចំពោះទ្រង់ ឲ្យបានញឹកញាប់បំផុត តាមដែលអាចធ្វើទៅបាន ដោយផ្ចង់ចិត្តទៅលើព្រះវត្តមានដ៏បរិសុទ្ធរបស់ទ្រង់។”
យ៉ាងណាមិញ យើងក៏ត្រូវមានការប្រតិបត្តិយ៉ាងដូចនេះផងដែរ។ ប៉ុន្តែ យើងភ្លេច ហើយពេលខ្លះត្រូវរំឭកខ្លួនឯងថា ទ្រង់កំពុងមានវត្តមាន នៅជាមួយយើងជានិច្ច។ ខ្ញុំបានដំដែកគោលចាស់មួយ ជាប់នឹងធ្នើរពីលើតុរបស់ខ្ញុំ ដើម្បីរំឭកខ្លួនឯងថា ព្រះយេស៊ូវដែលបានសុគតជាប់ឆ្កាង ហើយមានព្រះជន្មឡើងវិញ ទ្រង់តែងតែគង់នៅជិតជានិច្ច។ ភារៈកិច្ចរបស់យើង គឺត្រូវចាំថា “យើងត្រូវតាំងព្រះអម្ចាស់ នៅមុខ[យើង]ជាដរាប”(ទំនុកដំកើង ១៦:៨) ដើម្បីដឹងថា ទ្រង់តែងគង់នៅជាមួយយើងជានិច្ច “ដរាបដល់បំផុតកល្ប”(ម៉ាថាយ ២៨:២០) ហើយចាំថា…
នាវាទីតានីច ទី២
លោក ម៉ាក វីលឃីនសុន (Mark Wilkinson) បានទិញទូក ដែលមានបណ្តោយ៥ម៉ែត្រ សម្រាប់ស្ទូចត្រី និងធ្វើដំណើរកំសាន្ត។ គាត់មិនជឿលើអបីជំនឿទេ បានជាគាត់ដាក់ឈ្មោះឲ្យទូករបស់គាត់ថា ទីតានិក ទី២(Titanic II) គឺដាក់ឈ្មោះតាមកប៉ាល់ដ៏ប្រណិតដែលមានវាសនាអាក្រក់ ពេលបុកនឹងផ្ទាំងទឹកកកអណ្តែត ក្នុងសមុទ្រ ហើយក៏បានលិច ក្នុងឆ្នាំ១៩១២។ ទូករបស់គាត់បានចេញដំណើរយ៉ាងរលូនជាលើកដំបូង ពីកំពង់ផែនៅក្រុងដរសិត(Dorset) ប្រទេសអង់គ្លេស។ ប៉ុន្តែ នៅពេលលោកវីលឃីនសុន ធ្វើដំណើរវិលត្រឡប់មកវិញ ទឹកក៏បានចាប់ផ្តើមចូលក្នុងទូកគាត់។ មិនយូរប៉ុន្មាន គាត់ក៏តោងបង្កាន់ដៃទូកជាប់ ដើម្បីរង់ចាំឲ្យគេមកសង្រ្គោះ។ ក្រោយមក លោកវីលឃីនសុនក៏បានប្រាប់អ្នកយកពត៌មានថា “ខ្ញុំមានការអៀនខ្មាសបន្តិច ហើយឆ្អែតចិត្តនឹងមនុស្សដែលចេះតែសួរខ្ញុំថា តើទូកនោះបានបុកនឹងផ្ទាំងទឹកកកអណ្តែតទឹកឬ បានជាវាលិចអញ្ចឹង?” ហើយអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកក៏បាននិយាយផងដែរថា “ទូកនោះមិនមែនជាទូកធំទេ។ ខ្ញុំគិតថា សូម្បីតែដុំទឹកកក១ដុំតូច ក៏អាចធ្វើឲ្យវាលិចបានដែរ!”
រឿងទូកទីតានីច ទី២ មានលក្ខណៈកំប្លែងបន្តិច។ ប៉ុន្តែ វាបានធ្វើឲ្យខ្ញុំគិតដល់នាវាទីតានីច ដើម និងគិតអំពីគ្រោះថ្នាក់ ដែលកើតឡើងពីការទុកចិត្តខុស។ ពួកអ្នកសាងសង់នាវាដ៏ធំនោះ បានជឿជាក់មួយរយភាគរយថា គ្មានអ្វីអាចធ្វើឲ្យនាវារបស់ពួកគេលិចបានឡើយ។ ប៉ុន្តែ ពួកគេបានគិតខុសហើយ! ហោរាយេរេមាបានរំឭកយើងថា “ត្រូវបណ្តាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា”(យេរេមា ១៧:៥)។
យើងរាល់គ្នាតែងជួបការល្បួង…
សូម្បីតែនាងឬ?
សូមស្រមៃថា អ្នកកំពុងបើកមើលបញ្ជីពង្សាវតានៃគ្រួសាររបស់អ្នក ហើយក៏ឃើញមានការពណ៌នាយ៉ាងដូចនេះថា “បុព្វបុរសរបស់អ្នកជាស្រ្តីរកស៊ីផ្លូវភេទ នាងបានលាក់បំពួនពួកខ្មាំងសត្រូវរបស់រដ្ឋាភិបាល នៅក្នុងផ្ទះរបស់នាង។ នៅពេលពួកអាជ្ញាធរបានមកសាកសួរនាង នោះនាងក៏បាននិយាយកុហកអំពីការនោះ។”
តើអ្នកនឹងធ្វើដូចម្តេច ពេលបានដឹងអំពីប្រវត្តិរបស់គាត់ហើយ? តើអ្នកនឹងលាក់រឿងរបស់គាត់ ពេលដែលគេមកសួរអំពីប្រវត្តិគ្រួសាររបស់អ្នកឬ? ឬក៏និយាយដោយបើកចំហរអំពីរឿងពិតរបស់គាត់ ហើយសរសើរគាត់ នៅក្នុងប្រវត្តិនៃគ្រួសាររបស់អ្នក?
យ៉ាងណាមិញ ព្រះគម្ពីរក៏បានចែងអំពីខ្សែលោហិតមួយ ដែលមាននាងរ៉ាហាបជាបុព្វបុរស។ បើសិនយើងគ្រាន់តែអានអំពីប្រវត្តិរបស់នាង ដែលមានក្នុងបទគម្ពីរ យ៉ូស្វេ ជំពូក២ នោះយើងប្រហែលជារាប់បញ្ចូលនាង ទៅក្នុងចំណោមពួកមនុស្សដែលក្បត់ជាតិសាសន៍ខ្លួន និងពួកមានគំរូអាក្រក់ នៅក្នុងព្រះគម្ពីរ។ ប៉ុន្តែ ប្រវត្តិរបស់នាងមិនមែនមានតែប៉ុណ្ណឹងទេ ព្រោះបទគម្ពីរម៉ាថាយ ១:៥-៦ បានបើកបង្ហាញថា នាងគឺជាយាយលួតនៃហ្លួងដាវីឌ ហើយថានាងក៏មានឈ្មោះនៅក្នុងជំនួរវង្សនៃព្រះយេស៊ូវ ដ៏ជាអង្គសង្រ្គោះនៃយើងផងដែរ។ ជាងនេះទៅទៀត បទគម្ពីរហេព្រើរ ១១:៣១ បានរាប់នាងរ៉ាហាប ជាស្ត្រីនៃសេចក្តីជំនឿ ដែលបានទទួលការសង្រ្គោះ ពេលក្រុងយេរីខូរដួលរលំ(មើល យ៉ូស្វេ ៦:១៧)។ ក្នុងបទគម្ពីរ យ៉ាកុប ២:២៥ ការដែលនាងបានធ្វើ ដើម្បីជួយសង្រ្គោះពួកស៊ើបការ គឺជាភស្តុតាងដែលបញ្ជាក់ថា នាងជាមនុស្សសុចរិត ដោយសារជំនឿរបស់នាង។
សេចក្ដីស្រឡាញ់របស់ព្រះពិតជាអស្ចារ្យណាស់។ ទ្រង់អាចប្រើមនុស្សដែលមានកេរ្តិ៍ឈ្មោះអាក្រក់ ហើយកែប្រែជីវិតរបស់ពួកគេ ព្រមទាំងធ្វើឲ្យពួកគេក្លាយជាគំរូ នៃសេចក្តីស្រឡាញ់ និងការអត់ទោសរបស់ទ្រង់។ បើសិនជាអ្នកគិតថា ព្រះមិនអាចអត់ទោសឲ្យអ្នក ដោយសារអ្នកជាមនុស្សអាក្រក់ពេក…
ការរំពៃមើលសិរីល្អព្រះ ជាថ្មីម្តងទៀត
រៀងរាល់ពេលរដូវក្ដៅ មានអ្នកទស្សនារាប់ពាន់នាក់ នៃកម្មវិធី អរុណសួស្តី អាមេរិកាំង (Good Morning America) បាននាំគ្នាបោះឆ្នោតជ្រើសរើស “ទីកន្លែងស្អាតបំផុតនៅសហរដ្ឋអាមេរិក”។ ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំង ពេលដែលបានឮគេប្រកាសថា ទីកន្លែងស្អាតជាងគេ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១១ គឺឧទ្យានជាតិមាត់បឹងSleeping Bear Dunes ដែលស្ថិតនៅក្នុងរដ្ឋរបស់ខ្ញុំ គឺរដ្ឋមីឈីហ្គិន។ តាមពិតទៅ ខ្ញុំមិនដែលបានរំពឹងថា គេនឹងដាក់ចំណាត់ថ្នាក់លេខ១ ឲ្យឧទ្យានជាតិ ដែលមានទីតាំងនៅខាងក្រោយផ្ទះរបស់ខ្ញុំនោះទេ។ ការនេះបានធ្វើឲ្យខ្ញុំនឹកឃើញកាលដែលខ្ញុំ និងភរិយាខ្ញុំ គឺម៉ាទី(Martie) បានទៅលេងទឹកជ្រោះណៃអាការ៉ា(Niagara Falls)។ កាលនោះ បុរសម្នាក់ដែលនៅជិតនោះ បានសង្កេតមើលភាពរីករាយរបស់ភ្ញៀវទេសចរណ៍របស់យើង ហើយបាននិយាយលេងថា “វាគ្មាអ្វីអស្ចារ្យទេ។ ខ្ញុំឃើញទឹកជ្រោះហ្នឹងរាល់តែថ្ងៃ។”
យើងរាល់គ្នាងាយនឹងស៊ាំជាមួយនឹងអ្វីៗ ដែលនៅជុំវិញខ្លួនយើង ហើយងាយនឹងមានអារម្មណ៍ធម្មតា ចំពោះអ្វីយើងបានស្គាល់ហើយ ទោះទីកន្លែង ឬបទពិសោធន៍នោះ ធ្លាប់នាំមកនូវភាពរីករាយយ៉ាងណាក៏ដោយ។ ទោះបីជាសិរីល្អរបស់ព្រះ បានសម្តែងមកយ៉ាងច្បាស់នៅជុំរិញយើងក៏ដោយ ក៏ពេលខ្លះភាពមមាញឹកក្នុងការរស់នៅប្រចាំថ្ងៃ បានបាំងពីមុខយើង ធ្វើឲ្យយើងមើលមិនឃើញសិរីល្អរបស់ទ្រង់។ យើងទទួលយកផលប្រយោជន៍ ពីការអស្ចារ្យរបស់ទ្រង់ក្នុងជីវិតយើង ដោយមិនបានដឹងគុណទ្រង់។ យើងលែងមានការកោតស្ញប់ស្ញែង ចំពោះឈើឆ្កាងទ្រង់។ យើងបានភ្លេចថា យើងមានឯកសិទ្ធិធ្វើជាកូនរបស់ព្រះ។ យើងប្រែជាមិនមានអំណរ ពេលចូលព្រះវត្តមានទ្រង់ ហើយក៏មើលរំលងភាពស្រស់ស្អាត នៃស្នាព្រះហស្តរបស់ទ្រង់ទៀត។
អ្នកនិពន្ធព្រះគម្ពីរទំនុកដំកើងបានថ្លែងថា…
ពូកែវោហារ តែចេះបន្ទាបខ្លួន
ខ្ញុំកោតសរសើរ អ្នកដែលពូកែចែកចាយ អំពីសេចក្តីជំនឿរបស់ខ្លួន ហើយចេះបញ្ចុះបញ្ចូលអ្នកដទៃ ដោយសំនួនវោហាររបស់ខ្លួន។ អ្នកខ្លះថា អ្នកនោះមាន ”អំណោយទាននិយាយ” ឬ “ចេះប្រើពាក្យសម្តីបានល្អ”។ អ្នកខ្លះទៀតថា អ្នកនោះ “ពូកែវោហារ”។
លោកអ័ប៉ុឡូសក៏មានអំណោយទាននេះផងដែរ។ ព្រះគម្ពីរបានចែងថា គាត់ជា “អ្នកមានវោហារ ហើយក៏ចេះស្ទាត់ក្នុងគម្ពីរ”(កិច្ចការ ១៨:២៤)។ ប៉ុន្តែ ទោះបីជាគាត់បានបង្រៀន យ៉ាងត្រឹមត្រូវអំពីព្រះគ្រីស្ទពិតមែនក៏ដោយ ក៏គាត់បានអធិប្បាយតែអំពីការទទួលបុណ្យជ្រមុជទឹករបស់លោកយ៉ូហាន ដែលជាការទទួលបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្តចេញពីអំពើបាបតែប៉ុណ្ណោះ(ខ.២៥ ១៩:៤)។
លោកអ័ប៉ុឡូសបានចេះចាំសេចក្តីបង្រៀន របស់ព្រះយេស៊ូវ តែប្រហែលជាមិនបានដឹងអំពីការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់ និងអំពីការដែលព្រះវិញ្ញាណបានយាងមកនោះទេ(កិច្ចការ ២) ការបង្រៀនរបស់គាត់នៅមានការខ្វះចន្លោះ ព្រោះគាត់មិនបានដឹង អំពីការពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដែលប្រទានអំណាចជារៀងរាល់ថ្ងៃ។
ហេតុនេះហើយបានមិត្តភ័ក្ររបស់សាវ័កប៉ុល គឺលោកអ័គីឡា និងនាងព្រីស៊ីល ជាភរិយា បានអញ្ជើញលោកអ័ប៉ុឡូស ឲ្យមកឯផ្ទះរបស់ពួកគេ ដើម្បីកែតម្រង់ការបង្រៀនរបស់គាត់ឲ្យបានត្រឹមត្រូវឡើង។ ទោះបីជាលោកអ័ប៉ុឡូសរៀនសូត្របានជ្រៅជ្រះ និងចេះគម្ពីរបានច្រើនយ៉ាងណាក៏ដោយ ក៏គាត់នៅតែទទួលការបង្រៀនពីពួកគេ ដោយបន្ទាបខ្លួន។ ទីបំផុត លោកអ័ប៉ុឡូសក៏អាចបន្តការងារបម្រើព្រះរបស់ខ្លួន ដោយការយល់ដឹងថ្មី។
បទគម្ពីរទំនុកដំកើង ២៥:៩ បានរំឭកយើងថា ព្រះទ្រង់នឹង “នាំមនុស្សសុភាពក្នុងសេចក្តីយុត្តធម៌ ហើយនឹងបង្រៀនមនុស្សរាបទាប ឲ្យស្គាល់ផ្លូវទ្រង់”។ បើសិនជាយើងមានវិញ្ញាណដែលបន្ទាបខ្លួន នោះព្រះអាចបង្រៀនយើង ហើយនឹងប្រើប្រាស់យើង…
សេចក្ដីស្រឡាញ់ដែលយើងអាចទុកចិត្តបាន
ពាក្យសម្តីដែលធ្វើឲ្យឈឺចាប់បំផុត ប្រហែលជាពាក្យ ដែលនិយាយថា “ខ្ញុំមិនស្រឡាញ់អ្នកទៀតទេ”។ ពាក្យសម្តីនេះធ្វើឲ្យទំនាក់ទំនងត្រូវបញ្ចប់ ធ្វើឲ្យខូចចិត្ត ហើយធ្វើឲ្យក្តីស្រមៃរលាយបាត់បង់។ ជាញឹកញាប់ មនុស្សដែលធ្លាប់ត្រូវបានគេក្បត់ តែងតែការពារខ្លួន កុំឲ្យឈឺចាប់នៅពេលក្រោយទៀត ដោយសម្រេចចិត្តឈប់ជឿជាក់ លើសេចក្តីស្រឡាញ់របស់អ្នកផ្សេងទៀត។ ជាងនេះទៅទៀត ការតាំងចិត្តបែបនោះ ក៏អាចធ្វើឲ្យអ្នកនោះមិនជឿជាក់លើសេចក្តីស្រឡាញ់របស់ព្រះផងដែរ។
សេចក្តីស្រឡាញ់ដែលព្រះមានចំពោះយើង មានលក្ខណៈដ៏គួរឲ្យកត់សម្គាល់ ត្រង់ចំណុចដែលទ្រង់បានសន្យាថា សេចក្តីស្រឡាញ់របស់ទ្រង់ នឹងមិនចេះចប់ឡើយ។ លោកហោរាយេរេមា ធ្លាប់បានឆ្លងកាត់ស្ថានភាពដ៏ជូរចត់ដែលបានធ្វើឲ្យគាត់ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង(បរិទេវ ៣:១៣-២០)។ កាលនោះ ពួកសាសន៍របស់គាត់បានបដិសេធមិនព្រមស្តាប់តាម ពេលគាត់អំពាវនាវម្តងហើយម្តងទៀត ឲ្យពួកគេឆ្លើយតប នឹងសេចក្តីស្រឡាញ់របស់ព្រះ ហើយឲ្យវិលមកដើរតាមទ្រង់វិញ។ គាត់ក៏បានធ្លាក់ចូលក្នុងសភាពត្រដាបត្រដួសបំផុត បានជាគាត់ថ្លែងថា “កំឡាំងរបស់ខ្ញុំសូន្យបាត់អស់ទៅ សេចក្តីសង្ឃឹមរបស់ខ្ញុំក៏ផុតចាកពីព្រះយេហូវ៉ាហើយ(ខ.១៨)។
ប៉ុន្តែ ទោះគាត់ស្ថិតក្នុងស្ថានភាពខ្មៅងងឹតយ៉ាងណាក៏ដោយ ក៏គាត់នៅតែពិចារណាអំពីសេចក្តីស្រឡាញ់ដ៏ឋិតថេររបស់ព្រះ បានជាគាត់សរសេរថា “កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ សេចក្តីនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់។ ព្រលឹងខ្ញុំបានពោលថា ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់!”(បរិទេវ ៣:២២-២៤)។ មនុស្សអាចសច្ចាថានឹងស្រឡាញ់យើងជារៀងរហូត ប៉ុន្តែ ក៏អាចក្បត់ពាក្យសន្យានោះផងដែរ។ យ៉ាងណាមិញ សេចក្តីស្រឡាញ់របស់ព្រះ នឹងនៅតែឋិតថេរ ហើយពិតប្រាកដជានិច្ច។ គឺដូចដែលមានសេចក្តីចែងថា “ដ្បិតគឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង។…
ចូរអរព្រះគុណ
នៅទីក្រុងឡែនស៊ីង(Lansing) រដ្ឋមីឈីហ្គិន ក្នុងអំឡុងពេលរដូវរងា យើងមិនសូវមានថ្ងៃរះប៉ុន្មានទេ។ ប៉ុន្តែ ឆ្នាំមុន ព្រះទ្រង់បានប្រទានពរ ឲ្យយើងមានថ្ងៃដ៏ស្រស់បំព្រង ហើយខ្ញុំសង្កេតឃើញថា មនុស្សស្ទើរតែគ្រប់គ្នាបានអរព្រះគុណព្រះ លើកលែងតែខ្ញុំម្នាក់ប៉ុណ្ណោះ។ នៅពេលខ្ញុំចេញពីធ្វើការ មានបុរសម្នាក់បាននិយាយថា “ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យមែន ជាអំណោយដែលព្រះប្រទាន!” ខ្ញុំក៏បានឆ្លើយតបថា “មែនហើយ ប៉ុន្តែ ព្រឹលនឹងធ្លាក់នៅសប្តាហ៍ក្រោយទៀត”។ ត្រង់ចំណុចនេះ ខ្ញុំគួរតែអរព្រះគុណព្រះ គឺមិនត្រូវរមិលគុណយ៉ាងដូចនេះទេ។
យ៉ាងណាមិញ សាវ័កប៉ុលបានសរសេរសំបុត្រទៅកាន់ពួកជំនុំសម័យដើម ដើម្បីឲ្យពួកគេរៀនដឹងគុណព្រះ។ គាត់បាននិយាយអំពីការអរព្រះគុណ ក្នុងសំបុត្ររបស់គាត់ គឺបានច្រើនជាងអ្នកនិពន្ធនៃកណ្ឌគម្ពីរសញ្ញាថ្មីដទៃទៀត។ ជាក់ស្តែង គាត់បានប្រើពាក្យអរព្រះគុណ២៣ដង ដែលក្នុងនោះ យើងអាចទទួលសេចក្តីបង្រៀនអំពីការអរព្រះគុណ។
ជានិច្ចជាកាល ព្រះគម្ពីរបានបង្រៀនឲ្យយើងថា្វយការអរគុណដល់ព្រះ ជាជាងអរគុណមនុស្ស។ មនុស្សគឺជាអំណោយមកពីព្រះ ហើយសាវ័កប៉ុលបានអរព្រះគុណព្រះ ដែលបានប្រទានពរឲ្យពួកគេមានការរីកលូតលាស់ មានសេចក្តីស្រឡាញ់ និងសេចក្តីជំនឿ(១កូរិនថូស ១:៤ ១ថែស្សាឡូនីច ១:២)។
យើងត្រូវអរព្រះគុណព្រះ ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ សម្រាប់គ្រប់ការទាំងអស់ (កូល៉ុស ៣:១៥,១៧)។ សាវ័កប៉ុលជឿថា អ្នកដើរតាមព្រះយេស៊ូវអាចអរព្រះគុណព្រះ សម្រាប់គ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់មានអំណាចគ្រប់គ្រង ហើយទ្រង់កំពុងធ្វើការរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់អ្នកជឿទ្រង់(១ថែស្សាឡូនីច ៥:១៨)។
សូមឲ្យយើងរាល់គ្នាមានចិត្តចង់ដឹង អំពីអំណោយដែលព្រះប្រទានមក នៅជុំវិញយើង ហើយឆ្លើយតប ដោយការដឹងគុណ។…