និយាយឲ្យងាយយល់
លោកចេមស៍ ម៉ាឌីសិន(James Madison) ដែលជាប្រធានាធិបតីទីបួន នៃសហរដ្ឋអាមេរិក មានតួនាទីដ៏សំខាន់ នៅក្នុងការធ្វើសេចក្តីព្រៀងច្បាប់រដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិក។ គាត់បានដាស់តឿន ដោយប្រឆាំងនឹងការបង្កើតច្បាប់ “ដែលវែងពេល ដែលធ្វើឲ្យគេអានមិនកើត ឬស្មុគ្រស្មាញពេក ដែលគេមិនអាចយល់បាន”។ អ្នកបង្កើតច្បាប់គួរតែអនុវត្តតាមយោបលរបស់គាត់ ឲ្យបានកាន់តែច្រើនថែមទៀតទើបល្អ នោះបើតាមការសិក្សាអំពីទម្រង់នៃរដ្ឋាភិបាលដ៏ស្មុគ្រស្មាញមួយចំនួន។
យ៉ាងណាមិញ ជួនកាល ពេលដែលយើងផ្សាយដំណឹងល្អ យើងបានធ្វើឲ្យគេកាន់តែពិបាកយល់អំពីដំណឹងល្អ។ យើងអាចអរសប្បាយ ដែលព្រះគម្ពីរបានបកស្រាយអំពីដំណឹងល្អនៃសេចក្តីសង្រ្គោះ ដោយប្រើពាក្យពេចន៍ច្បាស់ៗ ហើយយើងងាយស្រួលយល់។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់លោកនីកូដេម ដែលជាពួកផារិស៊ីដែលមានការអប់រំខ្ពស់ម្នាក់ថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដ៏ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើង តែឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។ ក្រោយមកទ្រង់មានបន្ទូលថា “ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ បើមិនមកតាមខ្ញុំ នោះគ្មាននរណាអាចទៅឯព្រះវរបិតាបានឡើយ”(១៤:៦)។ ពេលដែលអ្នកយាមគុក នៅក្រុងភីលីព សួរសាវ័កប៉ុល អំពីរបៀបទទួលសេចក្តីសង្រ្គោះ គាត់ក៏បានមានប្រសាសន៍ទៅកាន់អ្នកយាមគុករូបនោះត្រង់ៗថា “ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ”(កិច្ចការ ១៦:៣១)។
ព្រះគម្ពីរបាននិទានរឿងនៃសេចក្តីស្រឡាញ់ដ៏មានតម្លៃរបស់ព្រះ តាមរបៀបដ៏សាមញ្ញ។ ទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ មកសង្រ្គោះយើង ឲ្យរួចពីបាប និងសេចក្តីស្លាប់។ នេះជាដំណឹងល្អដ៏អស្ចារ្យ ដែលសូម្បីតែក្មេងៗក៏អាចយល់បាន។–Dave Egner
តើមានបំណងប្រាថ្នាធំ ជាការខុសឆ្គងឬ?
តើការមានបំណងប្រាថ្នាខ្ពស់ ជាការខុសឆ្គងឬទេ? តើខុសដែរឬទេ ដែលយើងខំធ្វើឲ្យខ្លួនក្លាយជាមនុស្សដែលលេចធ្លោជាងគេ? ជាការពិតណាស់ ការទាំងអស់នេះអាចជាការខុសឆ្គង។ ការមានបំណងប្រាថ្នាខ្ពស់ អាចជាការខុសឬត្រូវ អាស្រ័យទៅលើគោលដៅ និងអ្វីដែលជំរុញចិត្តយើង គឺយើងអាចសួរខ្លួនឯងថា យើងធ្វើដើម្បីសិរីល្អព្រះ ឬដើម្បីភាពរុងរឿងរបស់ខ្លួនឯង។
ក្នុងបទគម្ពីរ ១ថែស្សាឡូនិច ៤:១ សាវ័កប៉ុលបានប្រាប់យើងថា គ្រីស្ទបរិស័ទត្រូវតែរស់នៅ “ដើម្បីបំពេញបំណងព្រះទ័យព្រះ”។ អ្នកខ្លះចាប់ផ្តើមមានបំណងចិត្តចង់បំពេញព្រះទ័យព្រះ ពេលដែលខ្លួនទើបតែទទួលសេចក្តីសង្រ្គោះ។ អ្នកខ្លះទៀតបានចំណាយពេលរៀនផ្គាប់ព្រះទ័យព្រះបន្តិចម្តងៗ។ តែទោះបីជាការផ្លាស់ប្រែរបស់យើង កើតឡើងភ្លាមៗ ឬមានដំណើរការយឺតៗក៏ដោយ ក៏ក្នុងនាមជាគ្រីស្ទបរិស័ទ យើងត្រូវតែប្រមុលទៅមុខ ឆ្ពោះទៅរកគោលដៅដែលព្រះបានដាក់ឲ្យ គឺមិនមែនដើម្បីបំពេញប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។
ដូចនេះ បើសិនជាយើងកំពុងនៅកន្លែងធ្វើការ នោះយើងអាចសួរថា “តើការរីកចម្រើននៃការងាររបស់ខ្ញុំ ជួយឲ្យខ្ញុំបម្រើអ្នកដទៃ និងថ្វាយសិរីល្អដល់ព្រះឬទេ?” កាលណាយើងមានបំណងប្រាថ្នាធំសម្រាប់ព្រះ នោះយើងត្រូវផ្តោតទៅលើព្រះអង្គ និងទៅលើអ្នកដទៃ ដែលនៅខាងក្រៅខ្លួនយើង ដោយសួរខ្លួនឯងជានិច្ចថា ទ្រង់បានប្រទានអំណោយទានអ្វីខ្លះដល់យើង ហើយតើទ្រង់សព្វព្រះទ័យឲ្យយើងប្រើដោយរបៀបណា?
សាវ័កប៉ុលបានបង្រៀនយើង ឲ្យធ្វើការ “ដោយចិត្តស្មោះត្រង់ ដោយកោតខ្លាចព្រះ” (កូល៉ុស ៣:២២)។ ទោះយើងកំពុងធ្វើការអ្វីក៏ដោយ មិនថាតែនៅក្នុងបន្ទប់ការិយ៉ាល័យ ឬនៅក្នុងទូក ឬក៏នៅកន្លែងណាក៏ដោយ យើងត្រូវបម្រើអ្នកដទៃ ដោយគិតថា យើងកំពុងធ្វើការនេះថ្វាយព្រះ (ខ.២៣-២៤)។
យើងសរសើរដំកើងទ្រង់ និងអរសប្បាយនៅក្នុងទ្រង់បំផុត ពេលដែលយើងធ្វើការ ដោយចិត្តចង់ផ្គាប់ព្រះទ័យទ្រង់…
ការពារផ្លាកយីហោរបស់អ្នក
មានហាងលក់សំលៀកបំពាក់ដែលពេញនិយមមួយកន្លែង បានតម្រូវឲ្យអ្នកលក់របស់ខ្លួនស្លៀកពាក់ ដូចរូបមនុស្សជ័រ ដែលគេដាក់តាំងបង្ហាញក្នុងទូរកញ្ចក់ ផ្សាយពាណិជ្ជកម្មសំលៀកបំពាក់របស់ហាងនេះ។ គេបានហៅវិធីសាស្រ្តនេះថា “ការការពារផ្លាកយឺហោ”។ គេបានអនុវត្តដូចនេះ ដោយសារគេយល់ថា អ្នកទិញឥវ៉ាន់ងាយនឹងទិញសំលៀកបំពាក់ ពេលដែលពួកគេចង់ឲ្យខ្លួនមានរូបសម្បត្តិ ដូចមនុស្សស្រស់សង្ហាដែលកំពុងស្លៀកអាវនោះ។
នៅក្នុងវប្បធម៌ដែលផ្តោតទៅលើអតិថិជន មនុស្សយើងនឹងត្រូវគេល្បួង ឲ្យគិតថា ខ្លួនអាច “ទិញ” ការទទួលស្គាល់ពីអ្នកដទៃ ដោយស្លៀកពាក់ខោអាវ ដូចអ្នកដែលមានសម្រស់។ អ្នកលក់សំលៀកបំពាក់ធ្វើឲ្យយើងជឿថា អ្នកដទៃពេញចិត្តយើង ដោយសារយើងមានរូបសម្បត្តិល្អ។ សម្រាប់យើងដែលជាគ្រីស្ទបរិស័ទវិញ ជួនកាលយើងថែមទាំងជឿថា យើងអាចនាំឲ្យគេជឿព្រះ ដោយធ្វើឲ្យខ្លួនឯងមានភាពទាក់ទាញចំពោះលោកិយ។ ប៉ុន្តែ ព្រះគម្ពីរបានចែងយ៉ាងច្បាស់ អំពីចំណុចសំខាន់ៗដែលយើងត្រូវមាន នៅក្នុងការនាំគេឲ្យស្គាល់ព្រះ។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងមានលក្ខណៈសម្បត្តិដូចព្រះយេស៊ូវ។ បានសេចក្តីថា ព្រះយេស៊ូវជា “ផ្លាកយឺហោ”របស់យើង ព្រោះព្រះទ្រង់បានតម្រូវឲ្យយើងត្រឡប់ដូចជារូបអង្គរបស់ព្រះរាជបុត្រាទ្រង់(រ៉ូម ៨:២៩)។ យើងទាក់ទាញអ្នកដទៃ ឲ្យទទួលជឿព្រះគ្រីស្ទ ពេលដែលយើងមានអាកប្បកិរិយ៉ាដូចទ្រង់ ដែលរួមមាន ចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់ (កូល៉ុស ៣:១២) ហើយដែលសំខាន់បំផុតនោះ គឺយើងត្រូវមានសេចក្តីស្រឡាញ់ (ខ.១៤)។
យើងមិនត្រូវខំដុសខាត់ និងការពាររូបអង្គរបស់យើងនោះទេ ផ្ទុយទៅវិញ យើងត្រូវការពារ និងបង្ហាញចេញនូវរូបអង្គរបស់ព្រះ ឲ្យគេឃើញតាមរយៈការប្រព្រឹត្ត ការនិយាយស្តី និងអាកប្បកិរិយ៉ារបស់យើង ដែលទ្រង់កំពុងតែធ្វើឲ្យមានភាពល្អឥតខ្ចោះ…
ខ្ញុំ-ស្រ-ឡាញ់…
មានពេលមួយ ខ្ញុំបានទៅកន្លែងអាងហែលទឹកសាធារណៈជាមួយស្វាមីរបស់ខ្ញុំ។ ពេលនោះមនុស្សម្នាដែលនៅជុំវិញខ្លួនយើង បាននាំគ្នាមើលទៅលើមេឃ។ មានយន្តហោះតូចមួយ កំពុងបញ្ចេញផ្សែងដែលមានរាងដូចអក្សរ។ ពេលដែលយើងកំពុងមើលយន្តហោះនោះ អ្នកបើកយន្តហោះនោះបានបញ្ចេញផ្សែង ជាអក្សរភាសាអង់គ្លេស ដែលប្រែមកថា “ខ្ញុំ-ស្រ-ឡាញ់”។ អ្នកទស្សនាក៏បានស្មានថា ប្រហែលជាគាត់កំពុងតែសុំនារីណាម្នាក់រៀបការហើយ។ ឬប្រហែលជាមានបុរសដ៏រ៉ូមិនទិចម្នាក់ បានឲ្យគេបើកយន្តហោះនេះ នៅពេលដែលគាត់កំពុងឈរជាមួយមិត្តស្រីរបស់ខ្លួន នៅក្បែរបន្កាន់ដៃ ហើយនឹងសុំនាងរៀបការហើយមើលទៅ។ យើងក៏បានបន្តមើលទៅលើទៀត ក៏ឃើញអក្សរចេញមកទៀតថា “ខ្ញុំ-ស្រ-ឡាញ់-យេ”។ ភ្លាមនោះ ខ្ញុំក៏ឮសម្លេងក្មេងស្រីម្នាក់និយាយថា ពាក្យចុងក្រោយនោះ ប្រហែលជា ឈ្មោះរបស់យេន ឬយេស៊ីកា។ អ្នកបើកយន្តហោះក៏បន្តបញ្ចេញអក្សរបន្ទាប់ទៀត ហើយគេក៏ដឹងថា ឈ្មោះនោះជាព្រះនាមរបស់ព្រះយេស៊ូវសោះ។ ដូចនេះ គាត់ចង់ប្រកាស់ប្រាប់មនុស្សជាច្រើនឲ្យដឹងថា គាត់ស្រឡាញ់ព្រះយេស៊ូវ។
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ច្រើនតែបញ្ចប់ការអធិស្ឋានរបស់គាត់ ដោយពាក្យថា “ព្រះអម្ចាស់អើយ ទូលបង្គំស្រឡាញ់ព្រះអង្គ”។ គាត់មានប្រសាសន៍ថា “ខ្ញុំមិនអាចឃាត់ខ្លួនឯង មិនឲ្យនិយាយថា ខ្ញុំស្រឡាញ់ទ្រង់បានឡើយ ព្រោះទ្រង់បានលះបង់ជាច្រើនយ៉ាងនេះសម្រាប់ខ្ញុំ”។ ត្រង់ចំណុចនេះ ក្នុងបទគម្ពីររ៉ូម ៦:១-១១ សាវ័កប៉ុលបានប្រាប់យើងអំពីការដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ដែលសមនឹងឲ្យយើងស្រឡាញ់ទ្រង់ ដែលការទាំងនោះមានដូចជា ការជាប់ឆ្កាង ការបញ្ចុះក្នុងផ្នូរ និងការមានព្រះជន្មឡើងវិញ។ ដោយសារហេតុនេះហើយ អ្នកដែលបានជឿព្រះយេស៊ូវ នោះក៏មានជីវិតអស់កល្បជានិច្ច(ខ.៤)ផងដែរ យើងមិនចាំបាច់ត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់អំពើបាប ឬការខ្លាចសេចក្តីស្លាប់ឡើយ (ខ.៦,៩) ហើយថ្ងៃណាមួយ យើងក៏នឹងបានរស់នៅជាមួយទ្រង់ជារៀងរហូត ក្នុងនគរស្ថានសួគ៌(ខ.៨)។…
គ្រោះថ្នាក់ដែលមើលមិនឃើញ
កាលខ្ញុំនៅជាក្មេងតូច គ្រួសាររបស់ខ្ញុំស្ទើរតែជួបសោកនាដកម្មមួយ។ ភាគច្រើននៃឧបករណ៍ប្រើប្រាស់សំខាន់ៗក្នុងផ្ទះ ក៏ដូចជាឡកម្តៅ សុទ្ធតែប្រើឧស្ម័នធម្មជាតិ ប៉ុន្តែ មានកន្លែងលិចដ៏តូចមួយ នៅក្នុងទុយោហ្កាសមួយខ្សែ ដែលអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ដល់ជីវិតបាន។ ពេលដែលហ្កាសសាយភាយក្នុងផ្ទះដ៏តូចរបស់យើង ចំហាយឧស្ម័នដែលអាចគ្រោះថ្នាក់ដល់ជីវិតនេះ បានធ្វើឲ្យក្រុមគ្រូសាររបស់យើងសន្លប់បាត់ស្មារតី។ កាលនោះ បើសិនជាអ្នកជិតខាងរបស់យើង មិនបានចូលលេងផ្ទះយើងទេ នោះក្រុមគ្រួសាររបស់យើងទាំងមូល មុខជាអាចត្រូវស្លាប់ដោយសារឧស្ម័នពល់ ដែលជាខ្មាំងសត្រូវដ៏គ្រោះថ្នាក់ ដែលយើងមើលមិនឃើញនោះ។
យ៉ាងណាមិញ ក្នុងនាមយើងជាអ្នកដើរតាមព្រះគ្រីស្ទ យើងក៏អាចដឹងថា យើងម្នាក់ៗក៏សុទ្ធតែកំពុងហ៊ំព័ទដោយគ្រោះថា្នក់ជាច្រើន ដែលយើងមើលមិនឃើញ។ ភាពពិតដ៏ពិសពុលនៃការល្បួង និងភាពកម្សោយនៃសារជាតិរបស់យើង ដែលជាមនុស្ស អាចធ្វើឲ្យជីវិតយើង និងទំនាក់ទំនងយើងមានគ្រោះថ្នាក់។ ទោះបីជាយ៉ាងណាក៏ដោយ ហ្កាស់ធម្មជាតិចេញមកពីប្រភពដែលនៅខាងក្រៅខ្លួនយើង តែគ្រោះថ្នាក់ខាងវិញ្ញាណដែលយើងមើលមិនឃើញនោះ មិនដូច្នោះទេ គឺវាបានសង្ងំនៅក្នុងវិញ្ញាណយើងម្នាក់ៗ។ គឺដូចដែលសាវ័កយ៉ាកុបបានមានប្រសាសន៍ថា “ដែលគ្រប់គ្នាកើតមានសេចក្តីល្បួង នោះគឺដោយសារតែសេចក្តីប៉ងប្រាថ្នារបស់ខ្លួន នាំប្រទាញ ហើយលួងលោមទេ”(យ៉ាកុប ១:១៤)។
តាមធម្មតា យើងមានទំនោទៅរកអំពើបាប ដែលរួមផ្សំជាមួយនឹងភាពងងឹតងងល់ ដែលរារាំងមិនឲ្យយើងមើលឃើញភាពកម្សោយរបស់យើង ហើយការនេះអាចនាំឲ្យយើងធ្វើការសម្រេចចិត្តដ៏គ្រោះថ្នាក់ ដែលអាចបំផ្លាញខ្លួនឯង។ មានតែការចុះចូល និងទុកចិត្តលើព្រះដ៏ជាម្ចាស់ប៉ុណ្ណោះ ដែលយើងអាចធ្វើឲ្យទ្រង់សព្វព្រះទ័យបាន ដ្បិតទ្រង់បង្ហាញឲ្យយើងស្គាល់ចិត្តខ្លួនឯង តាមរយៈព្រះបន្ទូលទ្រង់ (ខ.២៣-២៥)។–Bill Crowder
លុតជង្គុងក្នុងគុម្ពផ្កាដាហ្វូឌីល
ពេលដែលផ្កានៃរដូវផ្ការីក បានចាប់ផ្តើមរីកជាលើកដំបូង ក្នុងទីធ្លាផ្ទះយើង កូនប្រុសរបស់ខ្ញុំ ដែលមានអាយុ៥ឆ្នាំ បានវែកមើលគុម្ពផ្កាដាហ្វូឌីល។ វាបានកត់សំគាល់ឃើញថា ស្រទាប់ដែលបានដាច់ធ្លាក់ចេញពីដើមផ្កាទំាងនោះមក បានងាប់ពីរបីខែមកហើយ ហើយវាក៏ប្រាប់ខ្ញុំថា “ម៉ាក់ ពេលដែលកូនឃើញអ្វីមួយស្លាប់ កូនក៏នឹកឃើញបុណ្យព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ ព្រោះព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង”។ ខ្ញុំក៏តបថា “ពេលដែលម៉ាក់ឃើញអ្វីមួយមានជីវិតរស់ ដូចផ្កាដាហ្វូឌីល នោះម៉ាក់ក៏នឹកឃើញព្រះយេស៊ូវ ដែលមានព្រះជន្មរស់ឡើងវិញ”។
យើងដឹងថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដោយផ្អែកទៅលើហេតុផលដូចតទៅ : តាមកណ្ឌគម្ពីរដំណឹងល្អលូកា បានឲ្យដឹងថា ព្រះយេស៊ូវបានយាងជាមួយពួកសិស្សពីរនាក់ ដែលកំពុងដើរទៅភូមិអេម៉ោស បន្ទាប់ពីទ្រង់បានសុគតនៅលើឈើឆ្កាងបានបីថ្ងៃ។ ព្រះយេស៊ូវបានដើរជាមួយពួកគេ ទ្រង់បានសោយអាហារជាមួយពួកគេ ទ្រង់ថែមទាំងបានបង្រៀនពួកគេ អំពីបទទំនាយក្នុងព្រះគម្ពីរសញ្ញាចាស់ទៀតផង (២៤:១៥-២៧)។ ការជួបគ្នាលើកនោះ បានបង្ហាញអ្នកដំណើរទាំងពីរនាក់ថា ព្រះយេស៊ូវបានឈ្នះអំពើបាបហើយ ព្រោះទ្រង់បានមានព្រះជន្មរស់ឡើងវិញ។ ដូចនេះ អ្នកទាំងពីរក៏បានត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយបានប្រាប់ពួកសិស្សថា “ព្រះអម្ចាស់បានមានព្រះជន្មរស់ឡើងវិញហើយ!”(ខ.៣៤)។
បើព្រះយេស៊ូវមិនបានមានព្រះជន្មរស់ឡើងវិញទេ នោះជំនឿដែលយើងមាន ក្នុងនាមជាគ្រីស្ទបរិស័ទ គឺគ្មានប្រយោជន៍អ្វីទាំងអស់ ហើយយើងនៅតែស្ថិតនៅក្រោមទោសនៃអំពើបាបដដែល(១កូរិនថូស ១៥:១៧)។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានប្រាប់យើងថា ព្រះ “បានប្រោសទ្រង់ឲ្យមានព្រះជន្មរស់ឡើងវិញ ប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិត”(រ៉ូម ៤:២៥)។ នៅថ្ងៃនេះ យើងអាចជានឹងព្រះ ព្រោះព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញហើយ!–Jennifer Benson Schuldt
អ្នកអាចឈ្នះវាបាន
ពេលដែលខ្ញុំស្តាប់ការផ្សាយពាណិជ្ជកម្មតាមវិទ្យុ អំពីសិក្ខាសាលា ដែលនឹងមកដល់ក្នុងពេលខាងមុខ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នកប្រកាស់អំពីសិក្ខាសាលានោះ បានមានប្រសាសន៍ថា “អ្នកអាចឈ្នះសេចក្តីស្លាប់ ជារៀងរហូត! សូមចូលរួមសិក្ខាសាលាយើងខ្ញុំ នោះខ្ញុំនឹងបង្ហាញអ្នកពីរបៀបឈ្នះសេចក្តីស្លាប់”។ ពេលនោះ ខ្ញុំក៏មានចម្ងល់មួយសន្ទុះ អំពីការដែលអ្នកប្រកាស់នោះអះអាងថា គាត់អាចឈ្នះសេចក្តីស្លាប់ ដូចនេះ ខ្ញុំចង់ដឹងថា គាត់ឈ្នះដោយរបៀបណា។ ខ្ញុំគិតថា ដំណោះស្រាយរបស់គាត់ គឺប្រហែលជាការតមអាហារ ឬហាត់ប្រាណ ឬមួយយករូបកាយរបស់យើងទៅក្លាសសេឲ្យកកទេដឹង។ តែបន្ទាប់ពីខ្ញុំស្តាប់បានយូរបន្តិច ខ្ញុំក៏បានដឹងថា តាមពិតគាត់និយាយថា “អ្នកអាចឈ្នះការជាប់បំណល់ ជារៀងរហូត!”សោះ។
ទោះជាយ៉ាងណាក៏ដោយ យើងមានដំណឹងដ៏អស្ចារ្យបំផុតមួយ ដែលថា យើងអាច ឈ្នះសេចក្តីស្លាប់ ព្រោះព្រះយេស៊ូវបានសងបំណុលនៃអំពើបាបយើងហើយ!(១កូរិនថូស ១៥:៥៥-៥៧)។ បំណុលនៃអំពើបាបរបស់យើង បានកាត់ផ្តាច់យើងចេញពីព្រះ តែព្រះយេស៊ូវបានព្រមលះបង់ព្រះជន្មទ្រង់ ដោយសុគតនៅលើឈើឆ្កាង ដើម្បីបង់ថ្លៃ សម្រាប់ការអ្វីដែលយើងបានជំពាក់នោះ។ ពេលដែលនាងម៉ារា អ្នកស្រុកម៉ាក់ដាឡា និងនាងម៉ារា១ទៀត បានទៅមើលផ្នូរ នៅថ្ងៃទីបី ដើម្បីចាក់ប្រេងក្រអូបពីលើព្រះសពទ្រង់ ស្រាប់តែមានទេវតាមួយអង្គបានប្រាប់ពួកគេថា “ទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានព្រះបន្ទូលទុក”(ម៉ាថាយ ២៨:៦)។ ពួកគេមានសេចក្តីអំណរជាខ្លាំង ក៏រត់ទៅប្រាប់ដល់ពួកសិស្សទ្រង់។ តែកាលនាងកំពុងតែទៅ នោះព្រះយេស៊ូវទ្រង់យាងមកជួបនាង មានព្រះបន្ទូលថា “ចូរមានអំណរឡើង!” (ខ.៩)។ ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញហើយ ហើយអ្នកដើរតាមទ្រង់ មានហេតុនឹងអរសប្បាយ។…
សម្លេងស្រែកនៃជ័យជម្នះ
ថ្មីៗនេះ ខ្ញុំបានអានអត្ថបទមួយ ដែលនិយាយអំពីលោក អើរ៉ុន រ៉ាលស្តុន(Aron Ralston) ដែលជាអ្នកដើរព្រៃម្នាក់ ដែលបានជាប់ខ្លួនក្នុងបាតជ្រលងភ្នំ ដែលនៅដាច់ស្រយ៉ាល ដោយសារថ្មមួយដុំធំ បានធ្លាក់គៀបដៃគាត់ជាប់។ គាត់មិនសូវមានសង្ឃឹមថា គេនឹងរកគាត់ឃើញឡើយ ហើយកម្លាំងរបស់គាត់ក៏កំពុងចុះខ្សោយទៅដែរ ដូចនេះ គាត់ក៏បានសម្រេចចិត្តកាត់ដៃរបស់គាត់ ដើម្បីសង្គ្រោះជីវិតខ្លួនឯង។ ក្នុងអំឡុងពេល ដែលគាត់មានការឈឺចាប់ជាពន់ពេកនោះ គាត់បានស្រែកដោយទុក្ខវេទនា និងជ័យជម្នះ ព្រោះគាត់បានរំដោះខ្លួនឯងឲ្យមានសេរីភាព ហើយមានឱកាសចេញពីជ្រលងភ្នំនោះ ហើយបន្តរស់នៅទៀត។
អ្នកដែលជាស្មរបន្ទាល់ នៃការជាប់ឆ្កាងរបស់ព្រះយេស៊ូវ បានឃើញព្រះយេស៊ូវរងទុក្ខវេទនាអស់ជាច្រើនម៉ោង ក៏បានឮទ្រង់ស្រែកដោយសម្លេងដ៏ឮថា “ការចប់ហើយ!” គឺនៅពេលដែលទ្រង់បានថ្វាយវិញ្ញាណទ្រង់ (យ៉ូហាន ១៩:៣០)។ ព្រះបន្ទូលចុងក្រោយ ដែលទ្រង់ប្រកាស់ នៅលើឈើឆ្កាង មិនមែនជាសម្លេងស្រែក នៃបរាជ័យដ៏ឈឺចាប់នោះទេ តែជាសម្លេងស្រែកនៃជ័យជម្នះ ព្រោះទ្រង់បានសម្រេចការគ្រប់យ៉ាង ដែលព្រះវរបិតាបានចាត់ទ្រង់ឲ្យធ្វើហើយ។
ពេលដែលព្រះយេស៊ូវសុគត ទ្រង់បានទទួលរងនូវរាល់ទុក្ខវេទនា ដែលយើងរាល់គ្នាត្រូវឆ្លងកាត់ក្នុងការរស់នៅ។ តែដែលលើសពីនេះទៅទៀតនោះ គឺទ្រង់បានធ្វើនូវការអ្វី ដែលគ្មាននរណាម្នាក់អាចធ្វើបាន។ ទ្រង់បានបង់ថ្លៃលោះបាបយើង ដើម្បីឲ្យយើងបានទទួលការអត់ទោសបាប ហើយមានជីវិតអស់កល្បជានិច្ច តាមរយៈសេចក្តីជំនឿលើទ្រង់។
“ការចប់ហើយ!” គឺដូចដែលព្រះអម្ចាស់បានស្រែកប្រកាស់ជ័យជម្នះ ព្រោះតាមរយៈទ្រង់ នោះនៅពេលនេះ យើងអាចគេចផុតពីអំណាចនៃអំពើបាប យើងអាចរស់នៅ ដោយមានសេរីភាព។ ដោយសារព្រះយេស៊ូវបានលះបង់ព្រះជន្ម ដើម្បីយើងរាល់គ្នា នោះយើងហៅថ្ងៃដែលទ្រង់សុគតថា…
“ពេលនោះ យប់ ហើយ”
ក្នុងអំឡុងពេលដែលខ្ញុំធ្វើដំណើរសម្រាប់មុខជំនួញរបស់ខ្ញុំ ទៅកាន់ទីក្រុងភីឡាដេលភា(Philadelphia) ខ្ញុំបានចូលរួមកម្មវិធីមួយ នៅពេលល្ងាចថ្ងៃព្រហស្បត្តិ មុនពេលបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញមកដល់។ កម្មវិធីនោះជាកម្មវិធីលាងព្រះអម្ចាស់ និងកម្មវិធីធេនេប្រេ(ដែលប្រែមកថាភាពងងឹត) ដែលគេបានប្រាព្ធធ្វើ នៅក្នុងព្រះវិហារតូចមួយ ដែលមានការដុតទៀនបំភ្លឺខាងក្នុង។ បន្ទាប់ពីគេបានចែកនំប៉័ង និងទឹកទំពាំងបាយជូរហើយ គេក៏បានអានបទគម្ពីរមួយ ក្នុងកណ្ឌដំណឹងល្អយ៉ូហានយ៉ាងរំពង គេក៏បានពន្លត់ទៀនអស់មួយដើម ហើយយើងក៏ច្រៀងទំនុកបរិសុទ្ធមួយល្បះ ដែលនិយាយអំពីដំណើររបស់ព្រះយេស៊ូវឆ្ពោះទៅរកឈើឆ្កាង។ គេក៏បានអនុវត្តយ៉ាងដូចនេះ ១៤លើកទៀត ដោយពន្លត់ទៀនម្តងមួយៗរហូតទាល់តែព្រះវិហារទាំងមូលស្ថិតក្នុងភាពងងឹតទាំងស្រុង។ យើងក៏បានលុតជង្គង់ចុះយ៉ាងស្ងៀមស្ងាត់ អធិស្ឋាន ហើយយើងក៏ដើរចេញពីព្រះវិហារម្តងម្នាក់ៗ យ៉ាងស្ងៀមស្ងាត់។
ភាពងងឹត ដែលមានក្នុងកម្មវិធីថ្វាយបង្គំប្រភេទនេះ អាចធ្វើឲ្យយើងនឹកចាំអំពីភាពងងឹត ដែលនៅព័ទ្ធជំវិញការសុគតរបស់ព្រះយេស៊ូវ។ សូមយើងគិតអំពីការដែលទ្រង់សោយអាហារជាលើកចុងក្រោយ ជាមួយពួកសិស្សរបស់ទ្រង់ (យ៉ូហាន ១៣:២១-៣០) ដែលពេលនោះ ទ្រង់បានមានបន្ទូល អំពីអ្នកដែលនឹងក្បត់ទ្រង់។ កាលនោះ មានតែព្រះយេស៊ូវប៉ុណ្ណោះ ដែលជ្រាបថា យូដាស ជាអ្នកដែលនឹងក្បត់ទ្រង់។ គឺដូចដែលមានសេចក្តីចែងថា “កាលវាបានទទួលចំណិតនំនោះ វាក៏ចេញទៅជា១រំពេច ពេលនោះ យប់ហើយ”(ខ.៣០)។
នៅក្នុងពេលល្ងាចដ៏ខ្មៅងងឹតបំផុត នៃព្រះជន្មរបស់ព្រះយេស៊ូវ ទ្រង់មានសេចក្តីទុក្ខជាខ្លាំង ពេលទ្រង់អធិស្ឋាននៅក្នុងសួនច្បារ ហើយទ្រង់ក៏ត្រូវគេចាប់ខ្លួន ដោយការចោទបង្ខុស ទ្រង់បានទទួលរងការបន្ទាបបន្ថោក ពីពួកអ្នកដឹកនាំសាសនា ហើយក៏បានទតឃើញលោកពេត្រុសបដិសេធមិនទទួលស្គាល់ទ្រង់ទៀត។ តែទ្រង់នៅតែបន្តដំណើរយ៉ាងស្មោះត្រង់ ឆ្ពោះទៅរកឈើឆ្កាង ដើម្បីសុគតលោះបាបយើង។
ព្រះយេស៊ូវបានទទួលរងភាពងងឹត និងសេចក្តីស្លាប់ ដើម្បីប្រទាននូវពន្លឺ…
មិនត្រូវការអ្នកជំនួស
ពេលដែលខ្ញុំទៅលេងស្ទីវ(Steve) កូនរបស់ខ្ញុំ នៅក្រុងសាន ឌីអេហ្គោ(San Diego) យើងបានឈ្លាតឱកាសទៅព្រះវិហារសាដូ ម៉ោនធីន(Shadow Mountain) ដើម្បីស្តាប់បណ្ឌិត ដាវីឌ ចេរេមាអធិប្បាយព្រះបន្ទូល។ កាលនោះ ខ្ញុំនឹងកូនប្រុសខ្ញុំបានក្រោកពីព្រលឹម នៅពេលព្រឹកថ្ងៃអាទិត្យ ហើយបានបើកឡានអស់មួយម៉ោង ទៅកាន់ព្រះវិហារនោះ។ តែការរំពឹងគិតរបស់យើង ក៏បានប្រែក្លាយជាការខកចិត្តទៅវិញ ពេលដែលយើងដឹងថា បណ្ឌិតដាវីឌ មិនមានវត្តមាននៅព្រះវិហារនោះទេ ហើយមាន “អ្នកផ្សេង” អធិប្បាយព្រះបន្ទូលជំនួសគាត់។
ពីរបីសប្តាហ៍ក្រោយមក គេបានឲ្យខ្ញុំរៀបចំពេល ដើម្បីទៅអធិប្បាយព្រះបន្ទូលព្រះ ក្នុងព្រះវិហារមួយ នៅក្រុងហ្គ្រែន រេភីត(Grand Rapids) ជាព្រះវិហារដែលខ្ញុំធ្លាប់ទៅចូលរួមជាមួយភរិយារបស់ខ្ញុំ។ ពេលដែលខ្ញុំឡើងទីឈរ នៅពីមុខពួកជំនុំ ខ្ញុំក៏បានដឹងថា ពេលនោះខ្ញុំគ្រាន់តែជា “អ្នកផ្សេង” ដែលមកអធិប្បាយជំនួសគ្រូគង្វាលនៃព្រះវិហារនោះ ហើយពួកគេប្រហែលជាខកចិត្ត ព្រោះពួកគេបានមកដើម្បីស្តាប់គ្រូគង្វាលអធិប្បាយ គឺមិនមែនមកស្តាប់ខ្ញុំអធិប្បាយទេ។
ការនេះបានបង្រៀនខ្ញុំថា ពេលដែលយើងស្វែងរកការកម្សាន្តចិត្តពីមនុស្ស ដែលយើងធ្លាប់តែពឹងផ្អែក នោះនឹងមានពេលដែលអ្នកនោះនឹងអវត្តមាន ហើយត្រូវមានអ្នកដទៃទៀតមកជំនួសគាត់វិញ។ តែព្រះមួយអង្គដែលយើងត្រូវការជាទីបំផុត គឺជាព្រះដែលយើងពឹងផ្អែកពេញមួយជីវិត ដែលទ្រង់តែងតែគង់នៅជាមួយយើងមិនដែលខានឡើយ(ទំនុកដំកើង ១៣៩:៧-៨)។ ពេលដែលយើងមានបំណងចង់ ចូលក្នុងព្រះវត្តមានព្រះ ដោយការអធិស្ឋាន នោះទ្រង់តែងត្រៀមខ្លួនជាស្រេចសម្រាប់យើង គឺដូចដែលមានសេចក្តីចែងថា “ខ្ញុំនឹងអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងពេលល្ងាច ពេលព្រឹក និងថ្ងៃត្រង់ផង…