Month: May 2015

អ្នកដើរតាមដែលមិនស្មោះត្រង់

គំនិតរ​បស់​បណ្តា​ជ​ន ពិ​តជា​ប្រែ​ប្រួល​ឆា​ប់រហ័ស​ណាស់! ពេលដែ​ល​ព្រះយេ​ស៊ូវ​យាង​ចូល​ក្រុ​ងយេរូសាឡិម ដើម្បី​ធ្វើបុ​ណ្យរំ​លង ទ្រង់​ត្រូវ​បាន​មនុស្សទាំ​ង​ហ្វូ​ងទទួល​ស្វាគមន៍ ដោយស្រែ​កប្រ​កាស​ថា ទ្រង់ជា​ស្តេ​ច (យ៉ូហាន ១២:១៣)។ តែនៅ​ចុ​ងស​ប្តាហ៍ ពួកប​ណ្តាជ​ន​ដដែល​នោះបា​នស្រែ​កទៀម​ទា​ឲ្យ​គេឆ្កា​ងទ្រ​ង់​ទៅ​វិញ(១៩:១៥)។

ពេល​ដែល​ខ្ញុំគិ​តអំ​ពីរឿ​ង​នេះ ខ្ញុំក៏​នឹ​កឃើ​ញថា​ ខ្លួន​ឯង​ក៏មិន​ខុស​ពី​ពួកប​ណ្តាជ​ន​ ដែល​មាន​ចិត្ត​សាវ៉ាទាំ​ងនោះ​ផង​ដែរ។ ព្រោះ​​ខ្ញុំចូលចិ​ត្ត​អបអរ​ក្រុម​កីឡា​ករ ដែល​កំពុង​ប្រកួត​ឈ្នះ តែចំណា​ប់​អារម្មណ៍ ដែលខ្ញុំមា​នចំ​ពោះ​ក្រុម​នោះ ស្រាប់តែ​ថ​យចុះ​ទៅ​វិ​ញ ពេល​ដែល​ក្រុម​នោះកំ​ពុង​តែចា​ប់ផ្តើមប្រ​កួត​ចាញ់។ ខ្ញុំ​ចូល​ចិត្ត​រួម​ចំណែកនៅ​ក្នុ​ងច​លនា​ថ្មី​ៗ ​ដែលមា​នភា​ពរំ​ភើប​រីក​រាយ តែ​ពេល​ដែល​ខ្ញុំ​ចង់​ផ្លាស់ទៅ​រ​ស់នៅកន្លែងផ្សេ​ង ខ្ញុំ​ក៏ផ្លា​ស់ចេ​ញទៅ​ ដោយ​មិន​នឹក​​ស្រណោះ​ចលនា​នោះទៀ​តឡើ​យ។ ខ្ញុំចូលចិ​ត្តដើ​រ​តា​ម​ព្រះយេស៊ូវ ពេលដែ​លទ្រ​ង់កំ​ពុង​ធ្វើ​ការ​អ្វីដែ​ល​ខ្ញុំធ្វើ​មិ​នកើ​ត តែខ្ញុំ​ក៏​រត់​ចោលទ្រ​ង់ ពេល​ដែល​ទ្រង់​ស​ព្វព្រះ​ទ័យ​ឲ្យ​ខ្ញុំ ​ធ្វើកា​រ​អ្វី​មួ​យ​ដែលពិ​បាក។ ការ​ដើរ​តាម​ព្រះ​យេស៊ូវមានភាពរំ​​ភើ​ប​រី​ករាយ ពេល​ដែលខ្ញុំ​ឃើ​ញមា​នម​នុស្សទាំ​ងហ្វូ​ងៗ​ដើរតា​ម​ទ្រង់ដែ​រ។ យើង​ងាយ​នឹងទុ​កចិ​ត្ត​ទ្រ​ង់ ពេល​ដែល​យើង​ឃើញថា​ ទ្រង់​មា​ន​ប្រាជ្ញា​​ជាងពួ​កអ្ន​ក​ប្រាជ្ញ ហើយ​និយាយ​ឈ្នះ​ពួក​ដែ​លកំ​ពុង​កា​ន់​អំណាច (ម៉ាថាយ ១២:១០ ២២:១៥-៤៦)។ ប៉ុន្តែ ពេល​ដែល​ទ្រង់​ចាប់​ផ្តើម​មានប​ន្ទូល​អំពី​កា​ររ​ងទុ​ក្ខ ការលះ​ប​ង់ និង​សេចក្តីស្លា​ប់ ខ្ញុំក៏​ស្រា​ប់​តែមា​ន​ចិត្ត​ស្ទាក់​ស្ទើរ។​

ខ្ញុំ​ចូលចិ​ត្ត​គិត​ថា ​ខ្ញុំនឹ​ងដើ​រ​តាម​ព្រះយេ​ស៊ូវរ​ហូតទាល់តែ​ដ​ល់ឈើ​ឆ្កាង​ តែ​ទន្ទឹ​មនឹ​​ង​នោះ ខ្ញុំ​មានការ​សង្ស័​យ។ និយាយ​រួម បើ​ខ្ញុំ​មិ​នហ៊ាន​ថ្លែង​ប្រាប់​គេ អំពី​ទ្រង់ នៅក​ន្លែង​ដែលគេ​មិ​ន​ធ្វើ​ទុក្ខ​ខ្ញុំផង​ តើធ្វើ​​ដូចម្តេ​ច ឲ្យ​ខ្ញុំអា​ចប្រ​កា​សប្រា​ប់​អំពីទ្រ​ង់ ក្នុង​កណ្តាល​ចំណោម​ហ្វូង​មនុស្ស ដែ​ល​ជា​អ្នកប្រឆាំង​នឹង​ទ្រង់​នោះ?

តែ​ខ្ញុំសូ​មអ​រ​ព្រះគុណ​ព្រះយេ​ស៊ូវ ដែល​ព្រម​សុគត​ជួសអ្ន​ក​ដែល​បានដើ​រ​តាម​ទ្រង់​ទាំងចិត្ត​ងាករេ ដើម្បី​ឲ្យយើ​ងអា​ចក្លា​យ​ជាអ្ន​កដើរ​តាម​ទ្រង់…

ភាពខ្វះចន្លោះដ៏គ្រោះថ្នាក់

ក្នុង​អក្សរ​សាស្រ្ត មាន​រឿង​ជា​ច្រើន ដែល​និយាយ​អំពី​បរាជ័​យរ​បស់​វី​រ​បុរស ដោយសារ​តែ​ភា​ព​ខ្វះច​ន្លោះ​ដ៏​គ្រោះថ្នាក់ នៃ​បុគ្គលិក​លក្ខ​ណៈរ​ប​ស់គា​ត់។ នេះក៏​ជា​រឿង​​ពិត ​ដែលបា​នកើ​តឡើ​ងចំ​ពោះស្តេ​ចអ័​ម៉ាស៊ីយ៉ា ដែល​​ជា​ស្តេច​នៃ​នគរយូ​ដា ដែលមា​ន​ព្រះជ​ន្ម​១៦ឆ្នាំ​។ ទ្រង់បានស្វែ​ងរ​ក​ព្រះ​អម្ចាស់​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ពេល​នោះ ព្រះទ្រង់​ក៏​បាន​ប្រទាន​ពរ ឲ្យទ្រ​ង់មា​​នជ័យ​ជម្នះ (១របាក្សត្រ ២៦:៤-៥)។ តែ​អ្វីៗ​មា​នកា​រប្រែ​ប្រួ​ល ពេល​ដែល​“​ព្រះ​នាម​​ទ្រង់​​លាន់​ឮ​ទួទៅ​ឆ្ងាយ ពី​ព្រោះ​ទ្រង់​មាន​សេចក្តី​ជំនួយ​យ៉ាង​អស្ចារ្យ ដរាប​ដល់​ទ្រង់​មាន​កំឡាំង​ខ្លាំង។ កាល​ទ្រង់​មាន​កំឡាំង​ឡើង​ហើយ នោះ​ព្រះទ័យ​ទ្រង់​ក៏​ប៉ោង​ធំ​ឡើង ត្រឡប់​ជា​ខូច​អស់​ទៅ”(ខ.១៥-១៦)។

ស្តេច​អាម៉ាស៊ី​យ៉ា ក៏បា​ន​យាង​ចូល​ព្រះវិ​ហារ​នៃ​ព្រះអម្ចាស់ ដើម្បីដុ​ត​គ្រឿង​ក្រអូ​ប​នៅ​លើអា​សនា(ខ.១៦) ដែល​ទង្វើនេះ​ជា​ការ​បំ​ពាន ដោយបើ​ក​ចំហរ ម​ក​លើ​ក្រឹត្យ​វិន័យ​នៃព្រះ​អ​ម្ចាស់។ ត្រង់ចំ​ណុចនេះ​ ប្រហែលម​ក​ពី​សេចក្តី​អំណួត​បាន​ធ្វើ​ឲ្យទ្រ​ង់យ​ល់ថា​ ទ្រង់​មិន​បាច់​ត្រូវ​កាន់​តាម​ក្រឹត្យ​វិន័យរ​បស់​ព្រះ ដូច​គេ​រាល់​គ្នាឡើ​យ។ ពេល​ដែល​ស្តេច​អាម៉ាស៊ីយ៉ា​មាន​ព្រះ​ទ័យ​ក្រេវ​ក្រោធ​ទាស់​នឹង​ពួក​សង្ឃ ដែល​បាន​ទូល​ទ្រ​ង់ថា​ ទង្វើរ​នេះ​មិន​ត្រឹម​ត្រូវ នោះ​ព្រះ​អម្ចាស់​ទ្រង់​ក៏​បានដា​ក់ទោ​ស​ទ្រង់ ឲ្យកើ​ត​រោគ​ឃ្លង់(ខ.១៨-២០)។

ពេល​យើង​អាន​រឿង ក្នុង​អក្សរ​សាស្រ្ត និងក្នុ​ងជី​វិត​ពិត ជា​ញឹក​ញាប់ យើងឃើញ​មនុស្ស​ដែល​មាន​កេរ្តិ៍​ឈ្មោះល្អ​ ​បែជា​ធ្លា​ក់​ចេញ​ពី​ការ​មា​នកិ​ត្តយ​ស ទៅជា​មា​នក្តី​អា​ម៉ាស និង​ទុក្ខ​វេទា។​ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា​ “ស្តេច​​អូសៀស​​​ទ្រ​ង់​​មាន​រោគ​ឃ្លង់ ដរាប​ដល់​ថ្ងៃ​សុគត…​ទ្រង់​បាន​ត្រូវ​កាត់កាល់​ចេញ​ពី​ព្រះវិហារ​ព្រះយេហូវ៉ា”(ខ.២១)។

វិធីតែ​មួយ​ ដើម្បី​ឲ្យយើ​ង​អា​ចការ​ពារ​កុំឲ្យ​ទឹកដ​ម​ដ៏​ផ្អែម​នៃកា​រសរ​សើ​រ ក្លាយ​ជា​ថ្នាំពល​នៃ​សេចក្តីអំ​ណួត​គឺ​យើង​ត្រូវ​ដើរ​តាម​ព្រះអ​ម្ចាស់ ដោ​យចិ​ត្ត​ដែល​បន្ទាប​ខ្លួន។–David McCasland

ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ

មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​ឈ្មោះ អេឡូវីស(Elouise) មាន​វិធី​សាស្រ្តដ៏​អ​ស្ចារ្យ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​មាន​ទស្សនៈ​វិស័យ​ដ៏​ឆ្លាតវ័​យ។ ពេល​ដែល​ខ្ញុំ​សួរ​នាង​ថា “តើអ្ន​កសុ​ខស​ប្បាយ​ទេ ​ថ្ងៃនេះ?” ខ្ញុំ​បាន​រំពឹ​ង​ថា នាង​នឹង​ឆ្លើយ​តប​ដូច​ពេល​រា​ល់ដ​ង​ថា “សុខសប្បាយ​ជា​ទេ” ។ តែ​ផ្ទុយ​ទៅវិ​ញ នាង​ឆ្លើយ​ថា “ខ្ញុំ​ត្រូវ​តែដា​ស់ទ្រង់​ឲ្យ​ភ្ញា​ក់ឡើ​ង!” ពេលដែ​លខ្ញុំ​សួ​រនា​ងថា​ តើ​នាងកំ​ពុង​និយាយ​អំពី​អ្វី នាង​ក៏​ឆ្លើយ​របៀប​លេង​សើច​ថា ​“តើ​អ្នក​មិន​មើល​ព្រះគ​ម្ពី​រ​ទេឬ​ បាន​ជាមិ​ន​ដឹង?” បន្ទាប់​មក​នាងក៏​បា​នព​ន្យល់​ថា “ពេល​ដែ​ល​ពួកសាវ័ក​ជួប​គ្រោះ​ភ័យ ​ពួក​គេ​​បាន​ប្រ​ញាប់​ទៅដា​ស់​ព្រះយេស៊ូវ​​ឲ្យភ្ញា​ក់​ពី​ដំណេក​។ ដូច​នេះ ខ្ញុំ​ក៏​នឹង​ទៅ​ដាស់​ទ្រង់​ផង​ដែរ!”

ទាក់​ទង​នឹ​ង​រឿង​នេះ​ យើង​អាច​សួរ​ខ្លួន​ឯ​ង​ថា ពេល​ដែល​យើង​ទាល់​ច្រក ពេល​មាន​គ្រោះ​ភ័យ ដោយ​មិន​ដឹង​ជា​រត់គេ​ច​ទៅ​ណា តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច? យើង​ប្រហែល​ជា​ប្រញាប់​ទៅរ​ក​ព្រះយេស៊ូវ ដូច​ពួកសា​វ័ក​របស់​ទ្រង់ នៅ​ពេល​ដែលពួក​គេ​កំពុង​ជួប​ខ្យ​ល់ព្យុះ​ដែ​លកំពុង​គំរាម​កំហែង​ជីវិត​របស់​ពួក​គេដែ​រហើ​យ(ម៉ាកុស ៤:៣៥-៤១)។ ទោះ​ជា​យ៉ាងណា​ក៏​ដោ​យ ជួន​កាល យើង​ប្រហែល​ជា​ចង់​រំដោះ​ខ្លួន​ចេញពី​ប​ញ្ហា ដោយខំ​រ​ក​ឱកាសស​ងសឹ​ក ឬនិ​យាយ​អាក្រក់​ពីអ្នក​ដែល​បាន​ធ្វើបា​បយើ​ង ឬ​ក៏គ្រា​ន់​តែចូ​លទៅ​សង្ងំនៅ​គៀន​ជញ្ជាំង ពេល​ដែល​យើង​ផុង​ខ្លួន​កាន់តែ​ជ្រៅ​ទៅៗ​ ចូល​ទៅ​ក្នុង​ភាព​អស់​សង្ឃឹម។​

យើង​ចាំបា​ច់​ត្រូវ​រៀន​សូត្រ ពី​ពួក​សិស្ស​ដែល​បា​ន​គេច​ទៅ​រ​កព្រះ​យេ​ស៊ូវ ដែល​ជា​ក្តី​សង្ឃឹម​តែមួ​យរបស់​ពួក​គេ។​ ទ្រង់​ប្រហែល​ជា​មិន​រំដោះខ្លួ​ន​យើង ឲ្យ​រួ​ចភ្លា​ម​ៗ​ឡើយ តែ​ការ​​ដែ​ល​យើង​នឹ​ក​ចាំថា​ ​ទ្រង់​តែ​ងតែ​គង់​នៅ​ក្នុង​ទូក​ជាមួយ​យើ​ង​ជា​និច្ច ពិត​ជា​អាច​ជួយ​កែប្រែស្ថាន​ភាព​របស់​យើងបា​ន។ យើង​អរ​ព្រះគុ​ណទ្រ​ង់ ដែល​តែង​តែគ​ង់នៅ​ជា​មួយ​យើង​ជានិ​ច្ច នៅ​ក្នុង​ព្យុះនៃ​ជីវិត ​ដោយ​មាន​បន្ទូល​យ៉ា​ងដូ​ច​នេះថា ​“ចូរ​​ស្ងៀម​​ទៅ ហើយ​​ឈប់​​ចុះ”(ខ.៣៩)។ ដូច​នេះ​ ចូរ​ស្វែង​រកទ្រង់ ក្នុង​ព្យុះរ​បស់​អ្នក ហើយអនុញ្ញា​ត​ឲ្យទ្រ​ង់បំ​ពេញចិ​ត្ត​អ្នក…

ការសម្តែងចេញនូវសិរីល្អរបស់ព្រះ

ខ្ញុំ​ចូល​ចិត្ត​កីឡា​វាល​បាល់​បេស​ប៊ល ហើយ​ខ្ញុំ​ជា​អ្នក​គាំ​ទ្រកីឡា​នេះ តាំង​ពី​ពេល​ដែល​ខ្ញុំ​នៅ​ជា​ក្មេង​តូច​។ ជា​ពិសេស ខ្ញុំ​ចូល​ចិត្ត​តាម​ដា​នការ​ប្រកួត​របស់​ក្រុម​ខ្លា ដេត្រយ(Detroit Tigers)។ តែ​ក្នុង​អំឡុង​ពេល​រដូវ​កាល​នៃ​ការ​ប្រកួត​ថ្មី​ៗ​នេះ ក្រុមខ្លា​ ដេត្រយ​ប្រកួត​មិន​បាន​ល្អ ហើយ​បាន​ចាញ់​ការ​ប្រកួត ធ្វើ​ឲ្យ​បាត់​បង់​កំណត់​ត្រា ក្នុង​ពេល​ដើម​ដំបូង​នៃ​រដូវ​កាល​នៃ​ការ​ប្រកួត។ ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​មិនស​ប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ ដូច​នេះ​ដើម្បី​សុខុមាល​ភាព​របស់​ខ្ញុំ ខ្ញុំក៏​បា​នផ្អា​កកា​រ​តាម​ដាន​ការ​ប្រកួត​នោះ។ ខ្ញុំ​ព្យាយាម​ឈប់​ខ្វល់​​ ពីក្រុម​ដែល​ខ្ញុំ​ចូល​ចិត្ត​នោះ អស់រ​យៈ​ពេល​៤ថ្ងៃ​។ ក្នុងអំឡុង​ពេល​៤​ថ្ងៃនោះ​ ខ្ញុំ​ចាប់​ផ្តើម​ជញ្ជឹង​​គិត​អំពី​ការពិ​បាក ដែល​មនុស្សយើង​មាន ពេល​យើង​ព្យា​​យាម​លះចោល​របស់​អ្វី​មួ​យ ដែល​យើង​ធ្លាប់​តែ​ស្រឡាញ់។

មាន​ពេល ដែល​យើង​ត្រូ​វលះចោ​ល​អ្វី​មួយ តាម​បំណង​ព្រះ​ទ័យ​ព្រះ។   ឧទាហរណ៍ យើង​ប្រហែល​ជា​បាន​ចូល​រួម​សកម្ម​ភា​ព​អ្វី​មួយ ដែល​យើង​កំ​ពុង​មាន​ការ​ងប់​ងល់​ខ្លាំង ហើយ​យើ​ងក៏​ដឹ​ង​ដែរ​ថា យើង​ត្រូវ​កាត់​បន្ថយ​ការ​ចូល​រួមក្នុ​ងស​កម្ម​ភាព​នោះ (១កូរិនថូស​ ៦:១២)។ ពុំ​នោះទេ​ យើង​ប្រហែល​ជា​មាន​ទម្លាប់ ឬ​ការ​អនុវត្តន៍ ដែល​យើង​ដឹង​ថា វា​មិន​បាន​ធ្វើ​ឲ្យ​ព្រះស​ព្វ​ព្រះ​ទ័យ​ឡើយ ហើយ​យើង​ដឹង​ថា យើង​ចាំបា​ច់ត្រូ​វ​លះចោ​លទ​ម្លាប់ ឬ​ការ​អនុវត្តន៍​នោះ ព្រោះយើ​ង​ស្រឡាញ់ទ្រ​ង់ ហើយ​ចង់​ឲ្យ​ព្រះ​នាម​ទ្រង់ដំ​កើង​ឡើង តាម​រយៈ​យើង (១៥:៣៤)។

ពេល​​​​យើងរ​កឃើ​ញថា​ ការ​អ្វី​មួយ​ដែលយើង​ចូ​លចិ​ត្ត បាន​រារាំង​ទំនាក់​ទំន​ងដែល​យើង​មានជា​មួយ​ព្រះ​អម្ចា​ស់ នោះ​យើ​ង​អាច​ពឹង​ផ្អែ​ក​លើទ្រ​ង់ ដើម្បី​បញ្ឈប់​កា​រ​នោះ។ ព្រះផ្គ​ត់​ផ្គង់​យើង តាម​តម្រូវ​ការ(១កូរិនថូស ១០:១៣) ហើយ​ព្រះ​វិញ្ញាណ​ប្រទា​នអំណាច(រ៉ូម ៨:៥)។

ចូរ​យើង​ទូល​សូម​ឲ្យ​ទ្រង់​ជួយ​យើង ដើម្បី​កុំ​ឲ្យមា​ន​អ្វីម​កបាំ​ងព​ន្លឺ​នៃ​សិរីល្អ ដែល​បាន​ចែង​ចាំតា​មរ​យៈ​យើង។–Dave…

ការធ្វើដំណើរឆ្លងកាត់ព្យុះ

ប្រជា​ជន​សម័យ​បុរាណ នៅក្នុ​ងនគរ​អ័ស៊ូម(Axum) ដែល​មាន​ទីតាំង​នៅ​ជាប់​នឹង​សមុទ្រ​ក្រហម ដែល​សព្វ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​អេធីយ៉ូពី បាន​រក​ឃើញថា​ ខ្យល់​ព្យុះ​មូសុង​ដែល​បក់​បោក​មក​ខ្លាំង អាច​ត្រូវ​បាន​គេ​ប្រើ​ជា​ប្រយោជន៍ ដោយ​ប្រើ​ក្តោង​នាវា​ ដើម្បីឲ្យ​ខ្យ​ល់​ព្យុះនោះ​រុញ​នាវា​ឲ្យ​លឿន​ទៅមុ​ន។ ពួក​គេ​មិន​បាន​ខ្លាច​ខ្យល់ និង​ភ្លៀង​ដែល​មាន​កម្លាំ​ងខ្លាំង​នោះឡើ​យ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​រក​ឃើញ​វិធី​បើក​នាវាកា​ត់​តាម​ព្យុះនោះ​ទៅវិ​ញ។​

យ៉ាង​ណាមិ​ញ បទ​គម្ពី​រទំនុក​ដំកើង ១០៧ បាន​ធ្វើ​ឲ្យ​យើង​នឹក​ស្រមៃឃើ​ញ ការ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ព្យុះ​ភ្លៀង ក្នុង​ជីវិត​យើង ហើយ​ជួយ​ឲ្យយើង​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត កាត់​តាម​ព្យុះ​នោះ។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “​ទ្រ​ង់​​បង្គាប់​ទៅ នោះ​ក៏​កើត​មាន​ខ្យល់​ព្យុះ ដែល​បណ្តាល​ឲ្យ​រលក​កំរើក​ឡើង … គ្រា​នោះ គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​គេ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​លំបាក​នោះ”(ទំនុកដំកើង ១០៧:២៥,២៨)។

ការ​ដែល​យើង​ទុក​ចិត្ត​ការ​ដឹក​នាំរ​បស់​ព្រះ ពេល​យើង​មាន​ការ​ពិបាក គឺជា​អ្វី​ដែ​លព្រះ​សព្វ​ព្រះ​ទ័យ​នឹង​បង្រៀន​យើង ក្នុង​ព្រះ​គម្ពីរ។ បទ​គម្ពី​រ​ហេព្រើ ជំពូក ១១ បាន​រៀបរាប់​អំពី​មនុស្ស​ជា​ច្រើន ដែល​ប្រើ​បញ្ហា​រប​ស់​ខ្លួន ជា​ឱកាស​ដើម្បី​ប្រើជំនឿ​របស់​ខ្លួន និង​ដើម្បី​ពិសោធ​នឹង​ព្រះ​គុណ ការ​ផ្គត់​ផ្គង់ និង​ការ​ប្រោស​លោះរ​បស់​ព្រះ គឺ​ដូច​ដែល​មានសេ​ចក្តី​ចែង​ថា “​ដោយ​សា​រ​​សេចក្តី​​ជំនឿ នោះ​​គេ​​បា​ន​ឈ្នះ​នគរ​ដទៃ បាន​សំរេច​ការ​សុចរិត បាន​ទទួល​សេចក្តី​សន្យា បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​អំណាច​ភ្លើង បាន​រួច​ពី​មុខ​ដាវ បាន​មាន​កំឡាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ ក៏​ត្រឡប់​ជា​ពូកែ​ក្នុង​ចំបាំង”(ខ.៣៣-៣៤)។

ក្នុងកា​រ​រស់​នៅ យើង​ជៀស​មិ​នផុ​តពី​ការ​លំបាក ដែល​ប្រៀប​ដូ​ច​ជា​ខ្យល់​ព្យុះ។ ជា​ដំបូង ​យើង​ប្រហែល​ជា​ចង់​រត់​គេច​ចេញ​ពី​បញ្ហារ​បស់​យើ​ង តែ​ទោះ​យ៉ាង​ណា​ក៏ដោ​យ…

អ្នកជំពាក់

កាល​នៅ​ជា​យុវ​ជន លោក​រ៉ូបឺត រ៉ូប៊ិន​សិន(Robert Robinson   ឆ្នាំ ១៧៣៥-១៧៩០) ចូល​ចិត្ត​បង្ក​រ​រឿង​ជា​មួយ​មិត្ត​ភ័ក្រ​របស់​គាត់​ បា​ន​ជា​មាន​គេ​ដំ​​ណាល​រឿង​របស់​គាត់​ថា ពេល​គាត់​មាន​អាយុ​១៧​ឆ្នាំ គាត់​បាន​ស្តាប់​​លោក​ចច វ៉ាយហ្វៀល(George Whitefield) អធិ​ប្បាយ​ព្រះប​ន្ទូល ក្នុង​បទ​គ​ម្ពី​រ​ម៉ាថាយ​ ៣:៧ ហើយ​គាត់​ក៏​ដឹង​ថា គាត់​ត្រូវ​ការ​សេចក្តី​សង្រ្គោះ​នៃ​​ព្រះ​គ្រីស្ទ។ ពេល​នោះ ​ព្រះ​អម្ចាស់​ក៏​បាន​កែ​ប្រែ​ជីវិត​របស់​គាត់ ហើយ​គាត់​ក៏​បាន​ក្លាយ​ជា​អ្នក​ផ្សាយ​ព្រះ​បន្ទូល។ គាត់​ក៏​បាន​និពន្ធ​ទំនុក​បរិសុទ្ធ​ជា​ច្រើន ដែល​ក្នុង​នោះ មាន​បទ​ដ៏​ល្បី​ល្បាញ​មួយ ​​មានចំ​ណង​ជើង​ថា “សូម​យាង​ចូល​មក ឱ​ព្រះ​ដ៏​មាន​ពរ”។

ថ្មី​ៗ​នេះ ខ្ញុំ​បាន​ជញ្ជឹង​គិត​អំពី​ព្រះ​គុណ​ដ៏​អស្ចារ្យ​របស់​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង និ​ង​បាន​ជញ្ជឹង​គិត​អំពី​ឃ្លាចុង​ក្រោយ​នៃ​ទំនុក​បរិសុ​ទ្ធ​នេះ ដែល​គាត់​បាន​សរសេរ​ថា “ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ជំពា​ក់​ព្រះ​គុណដ៏​ធ្ងន់​រប​ស់ទ្រង់!” ទំនុកប​រិសុទ្ធ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ការ​ដែល​សាវ័ក​ប៉ុល​បង្រៀន​ថា “​សេច​ក្តី​ស្រឡាញ់​​របស់​ព្រះគ្រីស្ទ​បង្ខំ​យើង​ខ្ញុំ … គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះអង្គ ដែល​សុគត​ជំនួស​គេ ហើយ​បាន​រស់​ឡើង​នោះ​វិញ”(២កូរិនថូស ៥:១៤-១៥)។

យើង​មិន​អាច​ធ្វើ​អ្វី​មួយ ដើម្បី​ឲ្យ​ទទួល​បាន​សេចក្តី​ស្រឡាញ់ និង​ព្រះគុណ​របស់​ព្រះ​​អម្ចាស់​​ឡើយ​។ តែដោ​យសារ​ទ្រង់​បាន​ប្រទាន​សេចក្តី​ស្រឡាញ់ និង​ព្រះគុ​ណ​មក​យើង នោះ​យើង​ត្រូវ​ស្រឡាញ់​ទ្រង់​វិញ ដោយ​រ​ស់​នៅ​ថ្វាយ​ទ្រង់! នៅ​ក្នុង​ការ​រស់​នៅថ្វា​យទ្រ​ង់ យើង​មាន​ការ​សំខាន់​ៗ​ជាច្រើ​ន​ដែល​ត្រូវ​ធ្វើ ដែល​ខ្ញុំ​មិន​អាច​រៀប​រាប់​អស់​នៅពេ​លនេះ​ ដែល​មាន​ដូច​ជា ការ​ចូលទៅ​ជិត​ទ្រ​ង់ ការ​ស្តាប់​ព្រះប​ន្ទូល​ទ្រង់ ការ​ប​ម្រើ​ទ្រង់ និង​ស្តាប់ប​ង្គាប់​ទ្រង់ ដោយ​ការ​ដឹង​គុណ និង​សេចក្តី​ស្រឡាញ់​។​

ក្នុង​នាម​ជា​អ្នក​ជំពាក់​ព្រះ​គុណ​ព្រះ…

ការលះបង់ដ៏ពិត

លោកអេរិក ស្ថិតក្នុងចំណោមបណ្តាបុរសដ៏ល្អ ក្នុងសហគមន៍។ ក្នុងនា​ម​ជា​មន្រ្តី​ប៉ូលីស​ម្នាក់ ​គាត់​បាន​ចាត់​ទុក​ការងារ​រប​ស់គា​ត់ ជា​ការ​បម្រើ​សម្រាប់​សហ​គមន៍​រប​ស់គា​ត់ ហើយ​មាន​ការ​ប្តេជ្ញាចិ​ត្ត​ចំពោះ​ការ​បម្រើនោះ​ ទោះជា​ត្រូ​វ​លះប​ង់យ៉ា​ង​ណាក៏​ដោ​យ។ គេ​អាច​ដឹង​ថា គាត់ពិត​​ជាមា​ន​បំណង​ចិត្ត​ដូច​នេះ​មែន ដោយ​គ្រាន់​តែមើ​លទៅ​ទូ​ដាក់​ឥវ៉ាន់​ផ្ទាល់​ខ្លួន​របស់​គាត់ នៅ​ប៉ុស្ត៍​ប៉ូ​លីស ដែលនៅលើ​នោះ​គា​ត់​បា​ន​បិទ​ខគ​ម្ពីរ យ៉ូហាន ១៥:១៣។

ក្នុង​បទ​គម្ពីរ​​នេះ ព្រះ​អម្ចាស់​នៃ​យើង មាន​បន្ទូល​ថា ​“គ្មាន​​អ្ន​ក​​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”។ ទោះ​ជាយ៉ា​ង​ណាក៏​ដោយ ព្រះ​បន្ទូល​ទ្រង់​ត្រង់​ចំណុ​ច​នេះ មិន​គ្រា​ន់​តែ​ជាគោ​លការណ៍​ដ៏​ប្រ​សើរ​ប៉ុណ្ណោះឡើ​យ។ បទ​គម្ពីរនេះ​ បាន​ឆ្លុះប​ញ្ចាំង​អំពី​ការ​ប្តេជ្ញាចិ​ត្ត ដែល​លោក​អេរិក​មា​ន​ចំពោះភារ​កិច្ច​របស់​គាត់ ក្នុង​នាម​ជា​មន្ត្រីប៉ូ​លីស ដែល​នាំឲ្យ​គាត់​មាន​ការ​លះប​ង់ដ៏​​ធំ​ផុត គឺនៅ​ពេ​ល​ដែល​គាត់​បាន​ពលីជី​វិត ក្នុង​ការ​​បំពេញ​ភារៈ​កិច្ច​ការពា​រស​ន្តិសុ​ខស​ង្គម។​

នេះ​ជា​ការ​បង្ហាញ​ចេញ​នូវ​ចិត្ត​ដែល​មានកា​រលះ​បង់​ដ៏​ពិត។ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​មានបន្ទូល​ដ៏មា​ន​អំណា​ច ក្នុង​បទ​គម្ពីរ យ៉ូហាន ១៥:១៣ ជា​ច្រើនម៉ោងក្រោ​យ​មក ទ្រង់​ក៏​បាន​លះ​បង់​ព្រះ​ជន្ម ដូចដែល​ទ្រង់​បាន​មាន​បន្ទូល​នោះមែ​ន។ កាល​នោះ ទ្រង់​បាន​មាន​បន្ទូល​អំពី​ការ​លះប​ង់នេះ​ មក​កា​ន់ពួ​កសិ​ស្សទ្រ​ង់ ក្នុង​បន្ទប់​ខាង​លើ ​បន្ទាប់ម​ក ទ្រង់​ក៏​បាន​ប្រកបជា​មួ​យព្រះ​វរបិតា នៅ​សួន​ច្បារ​កេត​សេម៉ានី គឺនៅ​មុ​នពេ​លគេ​យក​ទ្រង់ទៅ​កាត់​ទោ​សដោ​យអ​យុត្តិធម៌ ហើយទ្រ​ង់​ក៏ត្រូ​វ​គេ​យកទៅ​ឆ្កា​ង នៅ​ចំពោះ​មុខ​បណ្តា​ជន ​ដែលកំ​ពុង​ចម្អ​ក​ឲ្យ​ទ្រង់។

ក្នុង​នាម​ជា​ព្រះ​រាជបុត្រា​នៃព្រះ​ ព្រះយេស៊ូវ​អាច​គេច​ចេញ​ពីកា​ររ​ងទុ​ក្ខ កា​រ​ធ្វើ​ទារុណ​កម្ម ​និងភាពសា​ហាវ​ព្រៃផ្សៃ​នោះ​។ ទ្រង់​គ្មាន​បាប​សូម្បី​តែប​ន្តិច ហើយ​មិន​សម​នឹង​សុ​គត​ទេ តែដោយ​សា​រសេចក្តី​ស្រឡាញ់ ដែល​ជា​ក​ក្តាជម្រុញ​ឲ្យ​ទ្រ​ង់​ធ្វើ​កា​រលះ​បង់​ដ៏​ពិត ទ្រង់ក៏​ព្រ​មឲ្យ​គេ​យកទ្រ​ង់​ទៅឆ្កា​ង​សម្លា​ប់។​ ដោយសារកា​រ​សុគត​របស់​ទ្រង់…

ស្រុកដែលនៅនគរស្ថានសួគ៌

ក្នុងអំឡុងពេលដែលខ្ញុំកំពុងសិក្សានៅវិទ្យាល័យ ខ្ញុំនិងមិត្តភ័ក្រជិតស្និទ្ធ​បំផុ​ត​របស់​​ខ្ញុំម្នា​ក់ បា​ន​នាំ​គ្នា​ជិះ​សេះ​ម្នាក់​មួយ​ៗ កម្សាន្ត នៅពេ​ល​រសៀល​ថ្ងៃ​មួយ។ យើង​បាន​ជិះ​សេះយឺត​​ៗ ដោយ​គ្មាន​គោល​ដៅ កាត់​តាម​វាល​ដែល​មាន​ផ្កាព្រៃ​ដុះ និង​ព្រៃដ​ង្គំ។ ពេល​ដែល​យើង​ទាញ​បង្ហៀរ​បញ្ជា​សេះពីរ​ក្បាល​នោះ ឲ្យ​ដើរ​ទៅ​រ​កជ​ង្រុក ដែល​នៅ​ក្បែ​ផ្ទះ​ ពួក​វា​បោលទៅ​យ៉ា​ង​លឿន ដូ​ច​គ្រាប់​រ៉ុក​កែត។ សេះរ​ប​ស់យើ​ង គឺ​ដូច​ជា​មិត្ត​ភ័ក្រ​របស់យើ​ងអ​ញ្ចឹង។ ពួក​វា​ដឹង​ថា ​ពេល​នោះ​ជាពេល​ញាំ​អាហារ​ពេល​ល្ងាច និង​ជា​ពេល​ដែល​យើង​ត្រូវ​ដុសលា​ង​ខ្លួន​វា​ បា​ន​​​ជា​ពួកវាដូ​ចជា​អន្ទះ​សា​រណា​ស់។

ក្នុង​នាម​ជា​គ្រីស្ទប​រិស័ទ ផ្ទះ​ដ៏ពិ​តរ​បស់​យើង​ គឺ​នៅ​នគរ​ស្ថាន​សួគ៌​(ភីលីព ៣:២០)។ តែ​ជួន​កាល​សេចក្តី​ប៉ង​ប្រាថ្នារបស់​យើ​ង​បាន​នាំយើ​ង ឲ្យ​ងាក​ម្តង​ទៅឆ្វេ​ង ម្តង​ទៅស្តាំ។​ យើង​អរ​សប្បាយ​នឹង​អំណោយ​ទាន​ល្អ​ៗ ដែល​ព្រះ​ប្រទាន ដូ​ច​ជា គ្រួសារ កូន ចៅ ការធ្វើដំណើរ អាជីព និងមិត្តភ័​ក្រ​ជា​ដើម។ ទន្ទឹម​នឹង​នោះ ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ផ្តោត​ទៅលើ​ “សេចក្តី​ដែល​នៅខា​ងលើ​”វិញ(កូល៉ុស ៣:១-២)។ សេចក្តីដែល​នៅ​ខាង​លើ អាច​រាប់​បញ្ចូលផ​លប្រ​យោជន៍​នៃ​នគរ​ស្ថាន​សួគ៌ ដែល​យើង​មើល​មិន​ឃើ​ញ ដូចជា : ព្រះ​វត្តមា​ន​ដ៏ស្ថិ​តស្ថេ​ររ​បស់​ព្រះ​(វិវរណៈ ២២:៣-៥) ការ​សម្រាក​ជា​រៀង​រហូត(ហេព្រើ ៤:៩) និង​កេរមរតក​ដ៏​អស់​កល្ប​ជា​និ​ច្ច(១ពេត្រុស ១:៤)។​

ថ្មីៗនេះ​​ខ្ញុំបា​ន​ឃើ​ញ​គេសរសេ​រ​ថា “អ្នកជឿ​ព្រះ​ច​ង់​បាន​កេរមរតក​នៅ​ស្ថាន​សួគ៌ ហើយ​កាល​ណាពួ​ក​គេមាន​ជំនឿកា​ន់​តែ​ខ្លាំង នោះ​ពួក​គេ​ក៏ច​ង់បា​ន​កេរមរតក​នោះ កាន់​តែ​ខ្លាំង​ផង​ដែរ”។ អ្នក​ជឿ​ព្រះ ក្នុង​គ្រាសញ្ញា​ចាស់ ដែល​សាវ័ក​ប៉ុល​បា​នលើ​ក​ឡើង…

អ្នកគង្វាលដ៏ល្អបំផុត

ក្នុង​រដូវ​ផ្ការី​ក អ្នក​គង្វាល​ចៀម​នៅ​រដ្ឋ​អ៊ីដាហូ បាន​បណ្តើរ​ហ្វូង​ចៀម​របស់​ខ្លួន ពី​តំបន់​ទំនាប ទៅ​តំបន់​ភ្នំ។ ពេល​នោះ មាន​សត្វ​ចៀម​រា​ប់​ពាន់​ក្បាល ​បាន​ឆ្លង​កាត់​ផ្លូវ​ថ្មល់ ​ចូល​ទៅតំ​បន់​ខ្ពង់​​រាប ដែ​លមា​ន​វាល​​ស្មៅនា​រដូវ​ក្តៅ កំពុង​រង់​ចាំ។ កាល​ពី​សប្តាហ៍មុ​ន ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​មួយ​ភរិយា​របស់​ខ្ញុំ​ ហើយ​​ក៏​ឃើញ​ចៀម​មួយ​ហ្វូង​នៅ​លើ​ភ្នំ។ សត្វ​ចៀម​ទាំង​នោះក៏កំ​ពុង​នៅ​ក្នុង​វាល​ស្មៅ ដែល​មាន​ទឹក​អូរ​មួយ​ខ្សែ ​កំពុង​ហូរ​គ្រឿន​ៗ ទិដ្ឋ​ភាព​ដ៏​ស្រស់​ត្រកាល​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹង​ចាំអំ​ពីប​ទ​គម្ពី​រ​ទំនុក​ដំកើង ជំពូក​២៣។

ប៉ុន្តែ តើ​អ្នក​គង្វាល​របស់​ហ្វូង​ចៀម ដែល​ខ្ញុំឃើញ​នោះ ​កំពុង​នៅ​ទី​ណា? មាន​ចៀម​មួយ​ក្បាល​ហាក់ដូ​ច​ជា នៅ​តែ​ឯង ហើយ​បន្ទាប់​ពី​យើង​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ចៀម​នោះ​បន្តិច ​យើង​ក៏​ឃើញ​វា​ដើរ​ទៅ​រក​ទឹក​អូរ ដែល​នៅ​ឆ្ងាយ។ បន្ទាប់​មក ​យើងក៏បា​ន​ឮ​សម្លេង​ហួច​ពី​លើភ្នំ​មក។ ពេល​យើង​មើល​ទៅ​លើ យើង​ក៏​ឃើញ​អ្នកគ​ង្វាល​កំពុង​អង្គុ​យ​នៅ​លើ​ទួល មើល​ហ្វូង​ចៀម​រប​ស់​ខ្លួន​ពីលើ​មក​។ មា​ន​ឆ្កែ​ភ្នំ​មួយ​ក្បាល និង​ឆ្កែ​គង្វាល​ពីរ​ក្បា​ល នៅ​ក្បែ​រ​គាត់។ សត្វ​ឆ្កែ​ទាំង​នោះ​ក៏​បាន​ឆ្លើយត​ប​នឹង​ស​ម្លេង​​ស៊ីញូរ​បស់​អ្នក​គង្វាល ដោយ​រ​ត់​ចុះម​ក​ពី​លើម​ក ហើយ​គៀង​ចៀម​ដែល​កំពុង​វ​ង្វេង​នោះ ឲ្យ​ត្រឡប់​មក​ចូល​ហ្វូង​របស់​វា​វិញ។​​

យ៉ាង​ណាមិ​ញ ព្រះ​អម្ចាស់ ដែល​ជា​អ្នក​គ​ង្វាល​ដ៏​ល្អ ទ្រង់​ក៏​កំពុ​ងមើ​ល​ថែ​រអ្នក​ផង​ដែរ។ ទោះបីជា​អ្ន​ក​មិន​អាច​មើល​ទ្រង់​ឃើញ ក៏ទ្រ​ង់​នៅ​តែ​អាច​មើល​ឃើញ​អ្នក! ទ្រង់​ស្គាល់​ឈ្មោះ​អ្នក ​ហើយ​ស្គាល់អ្នក​គ្មា​នក​ន្លែង​ចន្លោះ។ អ្នក​ជា​សត្វ​ចៀម ដែល​នៅ​វាល​ស្មៅ​របស់​ទ្រង់ (អេសេគាល ៣៤:៣១)។ ព្រះ​បាន​សន្យា​ថា ទ្រង់​នឹង “ស្វែងរ​ក” ហ្វូង​ចៀម​ទ្រង់ “ឲ្យ​ចំណីពួ​ក​គេ​នៅ​ក្នុង​វាល​ស្មៅដ៏ល្អ” ហើយ “អប​រំ​ជើង​ចៀម​ណា…

អាហារថ្ងៃត្រង់ ដែលមិនបានញាំ

ខ្ញុំ​យ​ល់​ថា​ អាហារ​មិន​គ្រាន់​តែ​សម្រាប់​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង​ប៉ុណ្ណោះ​ឡើ​យ តែ​ក៏​ជាផ្នែក​មួយ​នៃ​ជីវិត ​ដែលអាច​ឲ្យយើ​ង​អរ​សប្បាយ យ៉ាង​អស្ចារ្យ! ខ្ញុំ​ចូល​ចិត្ត​អង្គុយ នៅក​ន្លែង​ដែល​គេបា​នរៀ​ប​អាហារ​យ៉ាង​រៀប​រយ ជា​ពិសេស​ នៅ​ពេល​​ដែលខ្ញុំ​ឃ្លា​ន។ ពេល​នោះ​ខ្ញុំ​ស្រមៃ​ឃើញ​ថា ពួក​សាវ័ក​កំពុង​ឃ្លាន​អាហារ​ថ្ងៃ​ត្រង់ ពេល​ដែល​ពួក​គេ​ត្រឡប់ម​ក​រក​ព្រះយេស៊ូវ នៅ​កន្លែង​អណ្តូង​ទឹក ដែល​ពេល​នោះ ទ្រង់​កំពុ​ងមា​ន​បន្ទូល​ជា​មួយ​ស្រ្តីសាសន៍​សាម៉ារី​ម្នាក់។ ពួក​គេ​ទូល​ទ្រង់​ថា “លោក​គ្រូ អញ្ជើញ​ពិសា”(យ៉ូហាន ៤:៣១)។ ទ្រង់​បាន​មាន​បន្ទូលត​ប​ថា “ខ្ញុំ​​មាន​​អាហារ​​សំរាប់​​ទទួល​​ទាន​​ហើយ គឺ​ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់”(ខ.៣២) ដូច្នេះ ពួក​​សិ​ស្ស​​សួ​រ​​គ្នា​​ទៅ​​វិញ​ទៅ​មក​ថា មាន​អ្នក​ណា​យក​អ្វី​មក​ជូន​លោក​ពិសា​ដែរ​ឬ​អី (ខ.៣៣)។

ត្រង់​ចំណុច​នេះ ខ្ញុំ​ឆ្ងល់ ថា​តើ​ពួក​សិស្សរ​វល់​តែគិ​ត​អំពី​អាហារ​ពេក​​ឬ បាន​ជា​ពួក​គេមិ​ន​អាច​មើល​ឃើញ​​​អ្វី​ក្រៅ​ពីការ​ញាំអាហារ ។ ពួក​គេមិ​ន​បានយ​ល់អំ​ពី​សារ​សំខាន់ នៃ​ការ​អ្វី​ដែល​កំពុង​កើត​ឡើង នៅ​ពេ​ល​នោះឡើ​យ។ អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ព្រះ​យេស៊ូវ “​គឺ​​ត្រ​ង់​​កា​រ​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យទ្រង់​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង”(ខ.៣៤)។ ទ្រង់​បាន​ផ្តោត​ទៅលើសេ​ចក្តី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​ស្រ្តី​ម្នាក់​នេះ ព្រោះ​មាន​តែ​ទ្រង់​ទេដែ​ល​អាចបំពេញ​សេច​ក្តីត្រូវ​កា​រ​នោះ​បាន។

យើង​ងាយ​នឹង​រវល់​តែ​គិត​ពី​សេចក្តី​ត្រូវ​ការ ក្នុង​ពេលប​ច្ចុប្បន្ន។ តែ​ព្រះយេស៊ូវ​អញ្ជើញ​ឲ្យ​យើង​ចេះគិ​ត តែមិន​មែន​គិត​តែ​ពីប្រយោជន៍​របស់​យើង ដែល​គ្រាន់​តែ​ដូច​ជា​អាហារ​ថ្ងៃ​ត្រង់​ដ៏​តូច​តាច​នោះ​ឡើយ តែ​ឲ្យ​បើក​ភ្នែក មើ​ល​ទៅ​វិញ្ញាណ​ដែល​កំពុង​ស្វែង​រក​ចម្លើយ សម្រាប់​សេចក្តី​ត្រូវការ​ដ៏​ខ្លាំង​បំផុត​របស់​ខ្លួន។ ដូចនេះ សូម​យើង​ចូល​រួម​ជា​មួយព្រះ​យេ​ស៊ូវ នៅ​កន្លែង​អណ្តូង​ទឹក​នោះ ហើយអនុញ្ញា​ត​ឲ្យ​ទ្រង់​ប្រើអ្ន​ក ដើម្បីប្រា​ប់​អ្នក​ដទៃ អំពីអា​ហារ​ខាង​វិញ្ញាណ ដែល​មាន​តែទ្រង់​ប៉ុណ្ណោះ ដែល​អាច​ប្រទាន​អាហារ​នោះ​បាន។–Joe Stowell