Month: July 2015

ភាពក្រអឺតក្រទម និងអំណួត

រឿង​ប្រឌិ​ត ដែល​មាន​ចំណង​ជើ​ងថា​ សំបុត្ររ​បស់​អារ​ក្ស ដែ​លលោ​ក ស៊ី អេស លូវីស (C. S. Lewis) បាន​និពន្ធ បានដំណា​ល​ថា ​អារក្សដែ​លមា​នឋា​នៈ​ខ្ពស់ ​បានជំ​រុញ​អារក្ស​ក្រោម​បង្គាប់​​ខ្លួ​ន ឲ្យទៅ​ប​ង្វែរគំ​និត​រ​ប​ស់​គ្រីស្ទបរិស័ទ​ម្នា​ក់ ឲ្យ​បែរ​ចេញ​ឆ្ងាយ​​ពីព្រះ​ ហើយ​ឲ្យងា​ក​មកផ្តោ​ត​ទៅ​លើកំហុសរ​បស់​មនុស្ស ដែល​​នៅ​ជុំវិញ​ខ្លួន ក្នុង​ពួក​ជំនុំ។ រឿង​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​​នឹ​កចាំ​ អំពី​ពេល​មួយ  ដែល​ខ្ញុំ​កំពុង​ចូលរួ​ម​កម្ម​វិធី​ថ្វាយ​ប​ង្គំ​ព្រះ នៅ​ថ្ងៃ​អាទិត្យ ខ្ញុំបានមា​ន​អារម្មណ៍​ធុញទ្រាន់ នឹង​មនុស្សម្នា​ក់ ដែល​អង្គុ​យ​នៅក្បែ​រខ្ញុំ​ ដែល​ច្រៀ​ង​ឮ​ៗ ​ខុស​ណោតភ្លេ​ង​ ហើយពេ​ល​គេអា​នខគម្ពីរ​រួម​គ្នា គាត់​មិន​បានអា​ន​ឲ្យស្រ​ប​ជាមួ​យ​គេ​ទេ។ ប៉ុន្តែ ពេល​ដែល​យើង​ត្រូ​វឱ​ន​ក្បាល​អធិស្ឋានយ៉ា​ងស្ងា​ត់ស្ងៀ​ម​ ខ្ញុំ​ក៏ដឹ​ងថា​ ព្រះ​អម្ចាស់​ប្រាក​ដជា​ស​ព្វ​ព្រះទ័យ​ចំពោះចិ​ត្តរបស់​គាត់ ជា​ជាងស​ព្វ​ព្រះទ័យ​នឹង​ការដែលខ្ញុំមាន​អារម្មណ៍​ដែលកាត់​ទោស​គា​ត់។​

ពីរ​បី​ថ្ងៃក្រោ​យ​មក ខ្ញុំ​ក៏បា​ន​អាន​ប​ទគម្ពីរ​សុភាសិត ជំពូក​៨ ហើយ​ខ្ញុំ​មាន​ការ​ប៉ះពាល់​ចិត្ត នឹង​ខ.១៣ ដែល​បាន​ចែង​ថា “​ការ​លើក​ខ្លួន ប្រកាន់​ខ្លួន ប្រព្រឹត្ត​អាក្រក់ ហើយ​នឹង​មាត់​ពោល​ពាក្យ​វៀច នោះ​អញ​ក៏​ស្អប់​ណាស់”។ បទ​គម្ពី​រមួ​យជំ​ពូក​នេះ​បា​នប​ង្រៀនយើង​ថា ព្រះ​បន្ទូល​នៃ​ប្រាជ្ញា​បាន​បង្រៀន​យើង ឲ្យ​មានចិត្ត​ដែល​មាន​កា​រ​យល់​​ដឹង​(ខ.៥) ហើយរ​ក​បាន​ជីវិត និង​ប្រកប​ដោយ​គុណ​នៃព្រះអ​ម្ចាស់(ខ.៣៥)។ ដូចនេះ យើងត្រូវ​សម្រេច​ចិ​ត្តរ​ស់​នៅ ដោយ​អា​កប្ប​កិរិយា ដែល​ល្អប្រ​ពៃ ហើយ​ទន្ទឹម​នឹង​នោះ យើងត្រូ​វ​សម្លាប់​និស្ស័យ​សាច់​ឈាម ក្នុង​ជីវិត​យើង​ផង(ខ.៣៦)។

យើង​អាច​ប្រៀប​ប្រដូច​សេចក្តី​អំណួត​ទៅនឹ​ង​ដាវ ដែល​បង្ក​ឲ្យ​មាន​របួស​ដល់​អ្នក​ដែល​ប្រើ​វា…

ដង្កូវ​ត្រចៀក

គេ​បាន​ប្រៀប​ប្រ​ដូ​ចប​ទ​ចម្រៀ​ងមួ​យ​ចំ​នួ​ន ​ទៅ​នឹង​ស​ត្វ​ល្អិត​ ដែល​ចូល​ទៅ​ក្នុ​ងត្រ​ចៀក ហើយ​នៅជា​ប់ក្នុ​ងក្បា​ល​របស់​មនុស្ស មិន​ព្រម​ទៅណា​។ បទ​ចម្រៀង​ទាំង​នោះ ជាប​ទដែ​ល​គេពេញ​និយ​ម និងពិ​រោះ​ណាស់ បានជា​ពេ​ល​ដែ​ល​គេស្តា​ប់​ហើ​យ វា​ដក់​ជាប់​ក្នុង​ចិត្ត មិន​អាច​ដក​វា​ចេញ​បា​ន។​ គេ​ថា ដើម្បី​រំដោះ​ខ្លួន​យើងពី​បទ​ច​ម្រៀង ដែល​អាច​បណ្តាល​ឲ្យ​យើង​មាន​គ្រោះថ្នា​ក់​ យើង​ត្រូវ​ជំនួស​បទច​ម្រៀងនោះ​ ដោយ​ទំនុក​​បទ​​មួ​យ​​ទៀត ដែលមា​នល​ក្ខណៈ “ល្អ​ប្រ​​សើរ​ជាង”។ ព្រោះ​បទ​ចម្រៀងដែល​មា​ន​ពាក្យ​ពេចន៍ និង​បទ​ភ្លេ​ងថ្មី​ អាច​ដក​បទ​ចាស់​ចេញ​ពី​ចិត្ត​យើង​បាន។

យ៉ាង​ណាមិ​ញ នៅ​ក្នុង​ពិភ​ព​នៃកា​រគិ​តរ​បស់​យើ​ង ក៏អាច​មានប​ញ្ហា​ដូច​នេះ​ផ​ង​ដែ​រ។ ពេល​ដែល​គំនិត​របស់​យើង​មាន​ភាព​ស្រើប​ស្រាល ឬ​មាន​ការ​សង​សឹក នោះកា​រ​អាន និង​ការ​ជញ្ជឹង​គិត​អំពី​ព្រះប​ន្ទូលព្រះ​   អាច​ជួយ​សម្អាត​គំនិតរ​បស់​យើង​ឲ្យស្អាត​បាន។​ ព្រះ​គម្ពីរ​បាន​ប្រាប់យើ​ង ឲ្យ​ស្រឡាញ់ព្រះ​​អម្ចាស់ “ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់គំនិតរបស់យើង” (ម៉ាថាយ ២២:៣៧)   ហើយ​មិន​ត្រូវ   “​ត្រាប់​តាម​សម័យ​នេះ​ឡើយ” ចូរ​ឲ្យយើង​រាល់​គ្នា​ “បាន​ផ្លាស់​ប្រែ​វិញ ដោយ​​គំនិត​​បា​ន​កែ​ជា​ថ្មី​ឡើង”(រ៉ូម ១២:២)។ ​ព្រះគម្ពីរក៏​បង្រៀ​នយើ​ង ឲ្យ​គិត​អំពីសេច​ក្តី​ណា​​ដែ​ល​​ពិត សេចក្តី​ណា​ដែល​គួរ​រាប់​អាន សេចក្តី​ណា​ដែល​សុចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្តី​គួរសរសើរ(ភីលីព៤:៨)។

ពេល​ដែលគំនិ​តរ​បស់​យើង​បែ​កទៅ​រកកា​រអា​ក្រក់ នោះចូ​រយើ​ងអនុញ្ញាត​ឲ្យប្រាជ្ញា​នៃព្រះ​គម្ពីរ ជ្រួត​ជ្រាប​នៅក្នុង​ចិត្ត និងគំ​និត​យើ​ង ដែល​នេះ​ជា​វិធី​ដ៏​ល្អបំ​ផុត ដើម្បី​លាង​សម្អាត​គំ​និត​យើ​ង(២ធីម៉ូថេ ៣:១៦)។—Cindy Hess Kasper

កុំភ្លេច

ខ្ញុំ​មិន​យល់​ស្រប​នឹ​ងទ​ស្សនៈ រ​បស់​អ្នក​ដែល​ប្រឆាំង​នឹង​សម្ភារៈ​ប្រើប្រា​ស់ ហើយនិ​យាយ​ថា ការមា​ន​របស់​​កម្ម​​សិទ្ធិ   ​ជា​ការ​អាក្រក់។   ខ្ញុំ​ត្រូវ​តែទ​ទួល​ស្គាល់​ថា ​ ខ្ញុំ​ត្រូវ​ការ​សម្ភារៈ​ប្រើ​ប្រាស់​ជា​ចំាបា​ច់ ហើយ​ជាញឹ​ក​ញាប់ ខ្ញុំ​បាន​ជួប​ការ​ល្បួង​ ដែ​ល​នាំ​ចិត្ត​ខ្ញុំ​ឲ្យប​ង្គ​ទ្រព្យស​ម្បត្តិ ដែល​ខ្ញុំ​ត្រូវ​ការ​នោះ កាន់​តែ​ច្រើន​ឡើង​ៗ។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ ខ្ញុំក៏​បា​ន​ទ​ទួល​ស្គាល់​ផង​ដែ​រថា​ ការ​មាន​របស់​ទ្រព្យ​ច្រើន​ជា​កម្ម​សិទ្ធិអា​ចមា​ន​គ្រោះថ្នា​ក់ នៅពេ​ល​ដែល​វា​នាំ​ឲ្យ​យើង​មានកា​រ​ខាត​បង់​ខាង​វិញ្ញាណ​។ កាល​ណាយើង​​មាន​ទ្រព្យស​ម្បត្តិ​កាន់​តែ​ច្រើន នោះ​យើ​ងក៏កា​ន់​តែមា​នអារម្មណ៍ថា​ យើង​មិន​មាន​ខ្វះ​អ្វី​ទេ បាន​ជា​យើង​កាន់​តែងា​យភ្លេ​ច​ខ្លួន​ថា​ យើងត្រូ​វ​ការ​ព្រះ ហើយ​ភ្លេច​ស្រឡាញ់ព្រះ​អង្គ។

ប៉ុន្តែ សូម​កុំភ្លេច​ឲ្យសោះ​ថា ​អ្វីៗ​ដែ​លយើ​ងមាន គឺ​សុទ្ធ​តែ​មានប្រ​ភពម​ក​ពីព្រះ​ ដែល “ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យយើងបានអរសប្បាយ”(១ធីម៉ូថេ ៦:១៧)។ គួរ​ឲ្យ​ស្តាយ​ណាស់ ពេល​ដែល​យើ​ងបា​ន​ទទួលរបស់នោះហើយ យើងបែរជាអរសប្បាយ​នឹង​របស់ទាំ​ងនោះ​ ជា​ជាង​អរ​សប្បាយនឹ​ងព្រះ​ ដែល​ជា​អ្នក​ឲ្យ។ ហេតុ​នេះ​ហើយ បាន​ជា​នៅពេ​ល​ដែល​​ព្រះទ្រ​ង់​រៀប​នឹង​ប្រទាន​នូវ​ជីវិត ដែល​មាន​ព្រះ​ពរ​ជាប​រិ​បូរ ដល់​រាស្រ្ត​ព្រះ​អង្គ ក្នុង​ទឹក​ដី​សន្យា ព្រះអង្គ​បានដាស់​តឿ​នពួ​ក​គេ​ថា “ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង”(ចោទិយកថា ៨:១១)។

បើ​ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យអ្ន​ក   បានអ​រស​ប្បាយនឹ​ង​ភាព​បរិបូរ​នៃស​ម្ភារៈ   នោះចូ​រ​រំឭក​ខ្លួ​នឯ​ង អំពី​ប្រភព​នៃសម្ភារៈ​ទាំង​នោះ​ចុះ។ តាម​ពិត យើង​រាល់គ្នាមា​នកា​រ​ជាច្រើ​ន ដែល​ត្រូវអ​រ​ព្រះគុ​ណ​ព្រះ ទោះ​បី​ជា​យើង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ឬ​ក៏​អត់​ក៏​ដោយ។ ចូរ​កុំ​ភ្លេច​ព្រះប​ន្ទូល ដែល​ព្រះអ​ម្ចាស់បា​នដា​ស់​តឿន មិនឲ្យ​យើ​ង​ភ្លេចព្រះអង្គ​ ហើយចូ​រស​រសើរ​ដំកើង​ព្រះអង្គ…

កសាងជីវិត

កន្លង​​មក ខ្ញុំ​បាន​អាន​សៀ​វ​ភៅមួ​យ​ក្បា​ល ដែល​បង្រៀន​មនុស្ស​ឲ្យចេះជួយ​ខ្លួន​ឯង​ឲ្យមា​នជោ​គជ័​យ។ ខ្ញុំបា​ន​ចាប់អារម្មណ៍នឹ​ង​ទស្សនៈ​មួយ ដែលគេ​បា​នសរសេរ​ ក្នុង​សៀវភៅ​នោះ​ថា ចូរធ្វើ​តែកិច្ច​កា​រណា ដែល​អ្នក​ពូ​កែធ្វើ​ចុះ ​ព្រោះមា​ន​តែកិ​ច្ចការ​នោះ​ទេ​ ដែលអ្ន​កមា​ន​អារម្មណ៍​ជឿ​ជា​ក់​បំផុត​ថា អ្នក​អាច​ធ្វើបា​ន។ ត្រង់​ចំណុចនេះ​ អ្នកនិព​ន្ធ​កំពុ​ង​តែ​ព្យាយាម​ជួយ​អ្នក​អា​ន ​   ឲ្យ​កសាង​ជីវិត   ឲ្យ​បាន​ដូច​ក្តីបំ​ណង​។ ខ្ញុំមិ​ន​ដឹង​ថា អ្នក​មាន​គំនិត​យល់​ឃើញយ៉ា​ង​ណាទេ​ ប៉ុន្តែ សម្រាប់​ខ្ញុំ​វិញ ខ្ញុំយ​ល់ថា​ បើសិ​នជា​ខ្ញុំ​ធ្វើតែ​កា​រ​អ្វី​ដែល​ខ្ញុំ​ពូកែ​ធ្វើ នោះ​ខ្ញុំមិ​ន​អាច​សម្រេច​កិច្ច​ការ​បាន​ច្រើន​ទេ!

យើងឃើញ​ថា​ ក្នុង​បទ​គម្ពី​រម៉ា​កុស ជំពូក១០ សាវ័ក​​យ៉ាកុប និងសា​វ័ក​យ៉ូហាន បាន​មាន​ផែនការ​ខ្លះ​ៗ សម្រាប់​រស់​នៅ ឲ្យបា​ន​ដូច​ក្តី​បំ​ណង ក្នុង​ពេលអ​នា​គត។ បាន​ជាពួកគេ​ទូ​លសូ​មព្រះ​យេស៊ូវ ឲ្យ​ពួកគេ​អ​ង្គុយ​នៅក្បែ​រព្រះ​​អង្គ ម្នាក់​​នៅ​ខាង​ឆ្វេ​ង ​ហើយម្នា​ក់​ទៀត​នៅ​ខាង​ស្តាំ ក្នុង​នគ​រ​​ស្ថាន​សួគ៌(ខ.៣៧)។   ការ​ទូល​សូម​ដូ​ច​នេះ   បាន​ធ្វើ​ឲ្យ​សាវ័ក​ទាំង​១០​នាក់​ផ្សេង​ទៀត មាន​ការ “តូច​ចិត្ត”នឹង​អ្នក​ទាំ​ង​ពីរ(ខ.៤១)។ (ការ​នេះអា​ចម​ក​ពី​​ពួក​​គេ​​ចង់​បាន​កន្លែង​អង្គុយនៅ​ក្បែរព្រះអង្គ​ផងដែ​រ)។ ប៉ុន្តែ ពេលនោះ​ ព្រះយេស៊ូវក៏​បាន​ឈ្លៀត​ឱ​កាស បង្រៀន​ពួក​គេ អំពី​ការ​រស់​នៅមួ​យ​បែបទៀ​ត ដែល​ព្រះអង្គ​សព្វព្រះ​ទ័​យ គឺកា​រ​​រស់​នៅ ដោយ​បម្រើគ្នាទៅ​វិ​ញ​ទៅម​ក។ គឺដូច​ដែល​​ព្រះអ​ង្គ​បានមា​នប​ន្ទូ​លថា​ “​មិន​​ត្រូវ​​​ឲ្យ​​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ឯ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​ទាំង​អស់​វិញ”(ខ.៤៣-៤៤)។ ព្រះបន្ទូល​ព្រះអង្គ​ត្រង់ចំ​ណុ​ច​នេះ ​បានប​ញ្ជាក់ថា​ ការប​ម្រើគ្នា​ទៅវិ​ញ​ទៅម​ក គឺជា​ការរៀ​ប​ចំ​របស់​ព្រះ…

ពាក្យ​សម្តី​ដែល​យើ​ងនិ​យាយ

អ្នក​ប្រហែល​ជា​ធ្លាប់​ឮគេ​និយាយ​ថា “អ្នក​ប្រាជ្ញ​ជជែក​អំពី​​ទ្រឹស្តី អ្ន​កចេះ​ដឹ​ង​កំរិត​មធ្យមជជែ​កគ្នា​អំពី​ព្រឹ​ត្តិការណ៍ មនុស្ស​មាន​គំនិត​តូច​ជជែក​​គ្នា​អំពី​មនុស្ស”។ ខ្ញុំទទួលស្គាល់ថា យើង​មាន​វិធី​សាស្រ្តជា​ច្រើន សម្រាប់និយា​យ​អំពី​​មនុស្ស​​ណាម្នាក់ ដោយផ្ត​ល់​កិត្តិ​យសឲ្យ​ពួក​គេ។ ប៉ុន្តែ ពាក្យ​ស្លោក​ខាង​លើ​នេះ និយាយ​សង្កត់​ធ្ងន់​ទៅលើ​កា​រ​និយាយ​មិន​ល្អអំពី​អ្នកដ​ទៃ។ ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​ យើង​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ច្រើន ដូច​ជា​កាសែត វិទ្យុ ទូរទស្សន៍ និង​នៅ​លើ​គេហ​ទំព័រ​បណ្តាញ​សង្គម​ជា​ដើម ដែល​និយាយអំ​ពីជី​វិត ឬ​រឿង​ផ្ទាល់​ខ្លួនរ​បស់ម​នុ​ស្សមួយ​ចំនួ​ន តាម​របៀប​ដែល​មិ​ន​សមរម្យ។ ការ​និយាយ​អំពី​រឿង​ផ្ទាល់ខ្លួ​នរ​បស់​អ្នក​ដទៃ តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នោះ មាន​ការ​កើន​ឡើង​កា​ន់​តែខ្លាំ​​ង បានជាមនុស្ស​ក្នុង​សម័យ​នេះ ច្រើន​តែ​យល់​ថា ការ​និយាយ​ដើម​គ្នា​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅហើយ ដូចនេះ​ មិន​មែន​មាន​តែអ្នក​មាន និង​បុគ្គល​ដែល​ល្បីឈ្មោះប៉ុ​ណ្ណោះទេ​ ​ដែលគេលើ​កមក​និយាយដើម​នោះ។ បាន​ជា​នៅ​តាម​កន្លែង​ធ្វើការ ពួក​ជំនុំ នៅ​ក្បែរផ្ទះ​ និង​ក្នុង​គ្រួសារ​យើង មាន​មនុ​ស្សជា​​ច្រើ​ន ដែល​បា​ន​ក្លាយ​ជា​គោល​ដៅ នៃ​ការ​និយាយ​ដើម ដោយ​អណ្តាត​​ដ៏​មុត​ស្រួច ហើយពួ​ក​គេមាន​ការ​ឈឺ​ចាប់ណាស់ ពេល​ដែល​បាន​ដឹង​ថា ខ្លួន​បាន​ក្លាយ​ជាជ​ន​រង​គ្រោះ​នៃ​ការ​និ​យាយ​ដើម ដែល​ការ​នេះ​មិនគួ​រ​កើត​មាន​សោះ។

ដូច​នេះ តើ​ធ្វើ​ដូច​ម្តេច ឲ្យយើ​ង​អាចជៀ​សចេ​ញ ពីកា​រ​ប្រើពា​ក្យស​ម្តី ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃឈឺ​ចា​ប់? ជា​ការ​ពិត​ណាស់ យើង​អាច​ជៀស​វាង​ការ​និយាយដើ​មអ្ន​កដ​ទៃបា​ន ពេល​ដែល​យើង​ទទួល​ស្គាល់ថា​ ព្រះទ្រ​ង់​ជា​អ្នក​ដែល​ស្តាប់​ឮ​ពាក្យ​សម្តី​គ្រប់​ម៉ាត់ ដែល​យើងនិ​យាយ​ចេ​ញ​មក ទោះជា​នៅពេល​ណា​ក៏​ដោយ ហើយ​ព្រះអង្គ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​មាន​ជីវិត​រស់​នៅ ដែល​ល្អ​ប្រសើរ​ជាង​នេះ។ យើង​អាច​អធិ​​ស្ឋាន​តាម​អ្នក​និពន្ធ​ទំនុក​ដំកើង​ថា “ឱ​ព្រះអម្ចាស់ ជា​ថ្មដា ហើយ​ជា​អ្នក​ប្រោស​លោះ​នៃទូលបង្គំ​អើយ សូម​ឲ្យ​ពាក្យ​សំដី​ដែល​ចេញ​មក​ពី​មាត់​ទូលបង្គំ…

ភាពរឹ​ង​មាំដែ​ល​កើត​ពី​កា​រ​ពិបាក

គ្រាប់​ពេជ្យ​ជាវ​ត្ថុ​ដ៏ស្រ​ស់ស្អា​ត និងមា​នត​ម្លៃ ប៉ុន្តែ វាមា​ន​ប្រភពដើម​​កើត​ពីជា​តិ​កា​បោន​ដ៏សា​មញ្ញ ដែល​មានព​ណ៌ខ្មៅ​ កខ្វក់ និង​ងាយ​ឆាប​ឆេះ​។ ពេល​ដែល​ជាតិ​ការ​បោន​នោះឆ្ល​ង​កា​ត់​កំដៅ​ និងទ​ទួល​រង​នូ​វ​សម្ពាធ​ដ៏​ខ្លាំងអ​ស់រ​យៈ​ពេល​ជាច្រើ​ន​ឆ្នាំក្រោ​យ​មក វា​ប្រែ​ជា​មានស​ភាព​ថ្លា​សុទ្ធ​ល្អ ហើយ​រឹង​មាំ។ ត្រង់​ចំណុច​នេះ ​យើង​អាច​ប្រៀប​ធៀប​ភាព​រឹង​មាំនៃ​គ្រា​ប់​ពេជ្យ​ ទៅ​នឹង​ភា​ព​រឹង​មាំ​ខាងវិញ្ញាណ​របស់ម​នុស្ស ដែល​កើតមាន​ ដោយសារព្រះប្រើស​ម្ពាធ​នៃ​ការ​ពិបាក ដើម្បី​ដក​យក​ចេញនូ​វភា​ព​មិន​បរិសុទ្ធ​ចេញ​ពី​យើង ហើយ​ធ្វើ​ឲ្យ​កម្លាំង​របស់​​ព្រះអ​ង្គ បាន​ពេញ​ខ្នាត​ឡើង ក្នុង​យើង។ គឺ​ដូច​ដែល​សា​វ័ក​ប៉ុលបា​ន​មាន​ប្រសាសន៍​ថា កម្លាំង​របស់​ព្រះ បាន​ពេញ​ខ្នា​ត នៅក្នុ​ង​ភាព​កម្សោយរបស់​យើង​ (២កូរិនថូស ១២:៩)។

តាម​ធម្មជា​តិរ​បស់​ខ្ញុំជា​ម​នុ​ស្ស ខ្ញុំមិនច​ង់មា​ន​ភាព​រឹង​មាំតា​ម​របៀ​ប​នេះ​ទេ​ ព្រោះ​ខ្ញុំ​មិ​នច​ង់​មា​នភា​ព​ទ​ន់​ខ្សោយ​ឡើ​យ។ ពេលដែល​ខ្ញុំមា​ន​ជម្ងឺ​មហា​រីក ខ្ញុំ​បាន​​ទៅ​ចាក់​ថ្នាំ​គី​មី និង​បា​ញ់កាំរស្មីដែ​លបា​ន​ធ្វើ​ឲ្យខ្ញុំ​មា​នភា​ព​ទន់​ខ្សោ​យយ៉ា​ង​ខ្លាំង។ ការនេះប​ង្រៀ​ន​ខ្ញុំអំ​ពីភា​ព​កម្សោយខា​ងសា​ច់​ឈាម លើស​ពី​ការ​ដែល​ខ្ញុំ​ចង់ដឹង​ចង់​យ​ល់។​ បន្ទាប់ម​ក មាន​ហេតុ​ការណ៍​ដ៏តូ​ច​មួយ​បា​នធ្វើ​ឲ្យខ្ញុំធ្លា​ក់ចូ​ល​ ក្នុង​ភាព​កម្សោយខា​ង​ ផ្លូវ​អា​រម្មណ៍ ដែល​ធ្វើឲ្យ​​​ខ្ញុំភ្លេច​ខ្លួន​។ បន្ទាប់​ពីកា​រ​ចាក់​ថ្នាំគីមីបា​ន​ធ្វើឲ្យ​ខ្ញុំ​ជ្រុះស​ក់​អ​ស់ ហើយ​ក្បាល​ខ្ញុំត្រូ​វ​ត្រងោល​អស់​មួយ​ឆ្នាំម​ក ខ្ញុំមិន​ពិ​បាក​កាត់​សក់​ទេ ក្នុង​រយៈ​ពេល​នោះ​។ ប៉ុន្តែ ខ្ញុំមា​​នអារម្មណ៍​ថា ការ​មាន​ភាព​ទន់ខ្សោយពេ​ក គឺ​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំពិ​បា​កណា​ស់។ ក្នុង​ចំណោម​យើង​រាល់​គ្នា​ មាន​អ្នក​ខ្លះ​អា​ចស្រ​មើ​ស្រម៉ៃ​ថា ខ្លួន​ឯង​មា​ន​កម្លាំង និង​អាច​ពឹង​ផ្អែក​លើ​សមត្ថ​ភាព​​ខ្លួនឯង ពេល​ដែល​មាន​ភាព​កម្សោយ ប៉ុន្តែ ពេល​ដែល​យើង​ជួ​​ប​ការ​ពិបាក ដូចជា​កា​រ​ធ្លាក់​ខ្លួន​ឈឺ ឬបាត់​បង់​កា​រងារ​ភ្លាម​ៗ ឬ​ក៏​ជួប​ការ​បែក​បាក់​ក្នុង​ទំនាក់​ទំនង​ ចូរយើ​ងនឹ​ក​ចាំ​ថា ​យើងត្រូ​វ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​​ព្រះ​ ដើម្បីទ​ទួល​កម្លាំង​ពី​ព្រះ​អង្គ។…

អាន​បញ្ច្រាស ​ថយ​ក្រោយ

ខ្ញុំ​ទទួល​ស្គាល់​ថា ជួន​កាល​ពេ​លខ្ញុំ​អា​នសៀ​វ​ភៅរឿង ​ ខ្ញុំអា​នផ្នែ​ក​ចុង​បញ្ចប់នៃ​សៀ​វភៅ​នោះ ​ជាមុន​សិន ទើប​ខ្ញុំ​អាន​ផ្នែក​ដើម​​ដំបូង​។ ការ​អាន​ដូច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ដឹង​ថា តួ​អង្គ​ណានៅ​រ​ស់ ហើយ​តួអង្គ​ណាស្លា​ប់នៅ​​​ចុ​ងបញ្ចប់។​ ពេល​ដែល​ខ្ញុំ​ដឹង​អំ​ពីចុងបញ្ចប់នៃ​សាច់​រឿ​ង​ហើយ ខ្ញុំ​អាច​សម្រួល​អារម្មណ៍ ហើយ​ឲ្យ​តម្លៃ​សាច់​រឿង និង​តួ​អង្គ​ទាំង​នោះ​​ឲ្យ​បាន​ល្អិ​ត​ល្អ​ន់​ យ៉ា​ង​សប្បាយ​រី​ក​រាយ ដោយ​គ្មាន​ការ​ថប់​បារម្ភ។

យ៉ាង​ណាមិ​ញ ការ​អា​នផ្នែក​ចុង​ក្រោយ​នៃសៀ​វ​ភៅ​រឿង មិន​សូវ​ខុសគ្នា​ប៉ុន្មា​នពី​កា​រអាន​ព្រះ​គម្ពីរ​វិវរណៈ ដែល​ជា​កណ្ឌចុ​ង​ក្រោយ​នៃ​ព្រះ​គម្ពី​រ​ប៉ុន្មាន​ទេ។ ព្រោះ​ការ​អាន​ព្រះគ​ម្ពីរ​វិវរណៈអា​ចលើ​ក​ទឹ​ក​ចិត្ត ក៏ដូ​ច​ជា​ក​ម្សាន្ត​ចិត្ត អ្នក​ដើ​រ​តាម​ព្រះ​​យេស៊ូវ​។ កណ្ឌ​គម្ពី​រ​នេះបា​ន​ចែង​ម្តង​ហើយ​ម្តង​ទៀត​ថា គ្រីស្ទ​បរិស័ទ​ជាអ្នក​មាន​ជ័យ​ជម្នះ(១យ៉ូហាន ៤:៤ ៥:៤ វិវរណៈ ២:៧,១១,១៧,២៦ ៣:៥,១២,២១)។ និយាយ​ឲ្យ​ខ្លី យើង​អាច​ធ្វើ​ជា​អ្នក​មាន​ជ័យ​ជម្នះ​ ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ក្នុង​ពេល​ដ៏​អស់​កល្ប​ជា​និច្ច។

ពេលដែល​សាវ័ក​យ៉ូហាន​និយាយ​ អំពី​ការបើក​សម្តែង​នូវ​ផ្ទៃ​មេឃ និង​ផែន​ដី​ថ្មី ក្នុង​ព្រះ​គម្ពីរ​វិវរណៈ(២១:១) គាត់​បាន​ពិពណ៌នា អំពី​ចុង​បញ្ចប់​នៃ​អ្នក ដែលបា​ន​ទទួល​ព្រះយេ​ស៊ូវ​ជា​ព្រះ​សង្រ្គោះ។ នៅ​ពេល​នោះ យើងនឹង​បាន​ឃើញ​ចុង​បញ្ចប់​នៃ​សេចក្តី​ស្លាប់ ទឹក​ភ្នែក សេចក្តី​ទុក្ខ និង​ការ​ឈឺចា​ប់(ខ.៤)។ ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រកា​សថា “ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្តី​ទាំង​នេះ​ទុក​ជា​មរដក អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​អញ”(ខ.៧)។ ទ្រង់នឹ​ងគ​ង់​នៅជា​មួ​យ​យើង​(ខ.៣) ហើយទ្រង់ “នឹងធ្វើឲ្យការគ្រប់យ៉ាងប្រែជាថ្មីវិញ”(ខ.៥)។

ពេល​ដែល​ការ​លំ​បា​កក្នុ​ងពេ​ល​ប​ច្ចុប្បន្ន ហាក់​ដូ​ច​ជាហួស​សមត្ថ​ភាព​របស់​អ្នក នោះ​សូម​គិត​អំពី​ចុង​ប​ញ្ចប់​នៃសា​ច់រឿ​ង​នៃ​ដំណើរ​ជីវិត​របស់​អ្នក ដោយ​ដឹង​ថា នៅចុ​ង​បញ្ចប់​ អ្នក​នឹងបាន​នៅ​ក្នុង​​ព្រះវ​ត្ត​មាន​​ព្រះអង្គ​ជារៀ​ង​រហូត!—Randy…

ការ​ដាស់​តឿន

នៅ​លើ​ឆ្នេ​រខ្សា​ច់​មា​ត់ស​មុទ្រ ​នៃប្រ​ទេស​អ៊ុយរ៉ាហ្កាយ គេបា​ន​ដាក់​រូប​ចម្លាក់​ដៃ​ដ៏​ធំ​មួយ​ធ្វើ​ពី​ស៊ី​ម៉ង់ ដែល​មាន​ម្រាម​ផុស​ចេញ​ពី​ដី​ខ្សាច់ តម្រង់​ទៅ​រក​ផ្ទៃ​មេឃ។ គេ​បាន​ហៅ​រូប​ចម្លាក់​ដ៏​ធំនោះ​ថា​   វិមាន​នៃ​អ្នក​លង់​ទឹក។   អ្នក​​រ​ស់​នៅ​ទី​នោះ​បាន​ហៅ​វា​ថា “ឡា ម៉ាណូ” (La Mano) ដែល​ជាភា​សាអេ​ស្ប៉ាញ ប្រែ​មក​ថា “ដៃ”។ លោកម៉ារីអូ អ៊ីរ៉ារ៉ាហ្សាបាល(Mario Irarrázabal) ដែល​ជា​ជាង​ចម្លាក់​ជ​ន​ជា​តិ​ឈីលី បាន​បង្កើត​រូប​ចម្លាក់​នេះ​មក ដើម្បី​ដាស់​តឿន​អ្នក​ហែល​ទឹក អំពី​គ្រោះ​ថ្នាក់​នៃ​ការ​លង់​ទឹក។ រូបច​ម្លាក់ “ដៃ” នោះ​ក៏​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​ឲ្យ​មក​ទស្សនា​កម្សាន្ត នៅ​មាត់​ឆ្នេរ​នោះ ប៉ុន្តែ គោល​បំណង​ពិត​របស់​វា នៅតែរំឭកអ្នកហែលទឹក អំពី​គ្រោះ​ថ្នាក់​នៃ​ទឹក​សមុទ្រ​ដដែល។​

យ៉ាង​ណាមិ​ញ ព្រះ​បន្ទូល​ព្រះ​មា​នកា​រដា​ស់​តឿនជា​ច្រើន អំពី​គ្រោះ​ថ្នាក់​។ ជាក់​ស្តែង កណ្ឌ​ហេព្រើរ​បានផ្តល់​ឲ្យ​នូវ​ការ​ដាស់​តឿន​ជា​ពិសេស អំពី​គ្រោះ​ថ្នាក់​ ដែល​អាច​កើត​មាន​ចំពោះ​​វិញ្ញាណ​របស់​យើង​។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​មក​ថា “ដូច្នេះ ចូរ​ប្រយ័ត្ន​បង​ប្អូន​អើយ ក្រែង​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ មាន​ចិត្ត​អាក្រក់ ដោយ​មិន​ជឿ ព្រម​ទាំង​បោះ​បង់​ចោល​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​នៅ តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា «ថ្ងៃ​នេះ»នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹងរូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប”(ហេព្រើ ៣:៧-១៣)។

បរិបទនៃ​ខគម្ពី​រ​នេះ បាននិ​យាយ​រំឭក​ឡើង​វិញ អំពី​កា​រ​ដែល​ពួក​អ៊ីស្រាអែល​មិន​ទុក​ចិត្ត​ព្រះ ហើយ​បះបោ​រ​នឹ​ង​ព្រះអង្គ ពេល​ពួក​គេកំ​ពុ​ង​នៅ​វាល​រហោ​ស្ថាន​។ ទោះរឿង​នេះ​បាន​កើត​ឡើង អស់​​ច្រើន​សតវត្សរ៍ មុន​ពេល​ដែល​កណ្ឌ​ហេព្រើរ​ត្រូវ​បាន​និពន្ធ​ឡើង​ក៏ដោ​យ ​ក៏​យើង​នៅតែ​ត្រូ​វ​អនុ​វត្ត​តាម​គោល​ការណ៍​ខាងវិ​ញ្ញាណ ក្នុង​បទ​គម្ពីរ​នេះ…

ជីវិត​ដែល​យើង ​ត្រូ​វ​រស់​នៅ

ពិធី​បុណ្យ​សៀវ​ភៅប្រ​ចាំ​ឆ្នាំ ក្នុង​ក្រុង​អូស្ទីន រដ្ឋ​តិច​សាសន៍ បានទា​ក់ទាញមនុ​ស្សរ​បស់​ពាន់​នា​ក់ ឲ្យ​មកទ​ស្សនា។ ​ពួក​គេ​សុទ្ធ​សឹង​ជា​អ្នក​ចូល​ចិត្ត​ស្វែង​រកមើល​សៀវ​ភៅ និង​ចូល​រួម​ការ​ពិភាក្សា ដែល​ដឹក​នាំ​ដោយ​អ្នក​និ​ពន្ធ​ល្បីៗ​ ព្រម​ទាំង​ទទួលយោប​លល្អ​ៗពី​អ្នកនិពន្ធ​អា​ជីព​ទាំង​ឡាយ​។ ក្នុង​ពិធី​នោះ មាន​អ្នក​និពន្ធ​ម្នាក់ ​ដែល​ពូកែ​សរសេរ​សៀវភៅ​រឿង​ប្រឌិត​សម្រាប់​យុវជន បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ដែល​ចង់​ចាប់​ផ្តើម​អាជីព​ជា​អ្នក​និព​ន្ធ​ថា “បើសិន​ជា​អ្នក​ចង់​ធ្វើ​ជា​អ្នក​និពន្ធ​ នោះ​សូម​​​និពន្ធ​​សៀវ​ភៅ ដែល​​អ្នក​​ច​ង់​អាន​​ចុះ”។ ពាក្យ​សម្តីរ​បស់​គាត់​ត្រង់​ចំណុច​នេះ គឺពិ​ត​ជា​មា​ន​ន័យ សម្រាប់​ការ​និពន្ធ​សៀវភៅ តែ​សម្រាប់​ការ​រស់​នៅ​វិញ​ តើ​យើង​ត្រូវ​រស់​នៅ​តាម​ចិត្ត​របស់​យើង​ដែ​រ​ឬទេ? តើ​យើងច​ង់​ឲ្យអ្ន​ក​ដទៃ​មានជី​វិត​រ​ស់​​នៅ ដូចយើ​ង​​ទេ?

យ៉ាង​ណា​មិញ ក្នុង​បទ​គម្ពីរ លូកា ៦:២៧-៣៦ ព្រះ​យេស៊ូវ​បាន​លើក​ទឹក​ចិត្ត​អ្នក​ដើរ​តាម​ទ្រង់ ឲ្យ​រស់​នៅ តាម​បំណង​ព្រះ​ទ័យ​ព្រះ ដោយ​បង្ហាញ​ចេញ​នូវ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ ដល់​មនុស្ស​គ្រប់​គ្នា។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នក​រាល់​គ្នា​វិញ   ចូរ​ឲ្យ​ពរ​ដល់​អ្នក​ណា​ ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក”(ខ.២៧-២៨)។ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ផង​ដែរ​ថា ពេល​ដែលគេ​ប្រព្រឹត្ត​ដោយមិន​សម​ហេតុ​ផល មក​លើ​យើង នោះយើ​ង​ក៏​ត្រូវ​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស ដោយ​គ្មាន​ការ​សង​សឹក​ឡើយ​(ខ.២៩-៣០)។ និយាយ​រួម “ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​ខ្លួន​ជា​យ៉ាង​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នោះ​ដែរ”(ខ.៣១)។

តើ​យើង​​អាច​អនុវត្ត​តាម​សេចក្តី​បង្រៀន​របស់​ព្រះអង្គ​​បាន​ទេ? ជា​ការ​ពិត​ណាស់ បើសិ​ន​ជា​យើង​ពឹង​ផ្អែក ទៅ​លើ​កម្លាំង និង​ការ​តាំង​ចិត្តរ​បស់​យើង នោះ​យើង​មិន​អាច​អនុវត្ត​តាម​ព្រះបន្ទូល​ព្រះអង្គបាន​ឡើយ។ យើង​ត្រូវ​ទទួល​កម្លាំង មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ហើយ​យើង​ត្រូវ​ចាំ​ថា “ព្រះ​​ទ្រង់​​តែងតែ​ល្អ ដល់​ទាំង​មនុស្ស​អកត្តញ្ញូ និង​មនុស្ស​អាក្រក់​ ដូច្នេះ…

ត្រង់​ហ្នឹង​ហើយ ដែល​និយាយ​អំ​ពី​ព្រះ​យេស៊ូវ

ម៉ៃឃល ប្រោន(Michael Brown) ជា​ក្មេ​​ង​ប្រុ​​សជ​​ន​​ជាតិ​យូ​ដា​ម្នាក់ ដែលបា​នច​ម្រើន​វ័យ​ធំ​ឡើង ក្នុង​ក្រុង​ញូយ៉ក។ កាល​​នោះ គាត់​មិន​មាន​ចំណាប់​អារម្មណ៍នឹងកា​រ​ខាងវិ​ញ្ញាណ​ទេ។ គាត់​បាន​ក្លា​យជា​អ្នក​វាយស្គ​រ ក្នុង​ក្រុមត​ន្រ្តីមួ​យ ហើយ​ក៏​ក្លាយ​ជា​អ្ន​កញៀ​ន​ថ្មាំ។ បន្ទាប់​មក មាន​មិត្ត​ភ័ក្ររ​បស់​គាត់​ខ្លះ បាន​អញ្ជើញ​គាត់ឲ្យ​ទៅព្រះ​វិហារ ដែល​នៅ​ទីនោះ ពួក​ជំនុំ​បាន​បង្ហាញ​ចេ​ញ​នូវ​ក្តី​ស្រឡាញ់ និង​អធិស្ឋាន​​ឲ្យគា​ត់ ដែល​ធ្វើ​ឲ្យគា​ត់​មិន​អាច​បដិសេធ​បានឡើ​យ។ បន្ទាប់​ពីលោក​ម៉ៃឃ​លមាន​កា​រតយុទ្ធ​ខាងវិ​ញ្ញាណ អស់​មួយ​រយៈ​ពេ​លខ្លីម​ក គាត់​ក៏បា​នទ​ទួ​ល​ជឿព្រះ​យេស៊ូវ ជា​ព្រះ​សង្គ្រោះ។ នេះជា​ការ​ផ្លាស់​ប្រែដ៏​ប្រសើ​រ នៅ​ក្នុង​ជីវិត​របស់​ក្មេ​ងជំ​ទ​ង់សា​សន៍យូ​ដាម្នា​ក់​នេះ​     ដែលធ្លា​ប់​តែ​ជា​មនុ​ស្ស​មានៈ​។ ថ្ងៃមួ​យ គាត់បា​នប្រា​ប់ឪ​ពុក​រ​ប​ស់គា​ត់​ថា​ គាត់​បាន​ឮ អំពី​បទ​គម្ពី​រស​ញ្ញា​ចា​ស់ ដែល​បានចែង​អំពី​ព្រះ​យេស៊ូ​វ។ ឪពុក​គាត់​មិន​ជឿ​គា​ត់ទេ​ បានជា​សួ​រគា​ត់​ថា​ “បទ​គម្ពី​រមួ​យណា?​” លោក​មៃឃ​លក៏បា​ន​យក​ព្រះ​គម្ពី​រគាត់​ម​ក បើក​ចំ​ព្រះ​គម្ពី​រ​អេសាយ ជំពូក​៥៣។ ពួកគេក៏​បា​ន​អា​នប​ទ​គម្ពី​រ​នោះជា​មួ​យគ្នា​ ហើយពេ​ល​អាន​ដ​ល់​ចំ​ណុច​ដែ​ល​និ​យា​យអំ​ពី​ព្រះ​យេស៊ូវ លោក​ម៉ៃឃល​ក៏លា​ន់​មាត់​ថា​ “ត្រង់​ហ្នឹងហើយ ដែលនិ​យាយអំ​ពី​ព្រះ​អង្គ​ គឺនិយា​យ​អំពី​ព្រះ​យេស៊ូវ”។

ជាការ​ពិត​ណាស់ បទ​គម្ពី​រ​នោះ ​ ពិត​ជា​បាន​និយាយ​សំដៅ​ ទៅ​រក​ព្រះ​យេស៊ូវ​មែន។ តាម​រយៈជំ​នួយរ​បស់​គ្រីស្ទ​បរិស័ទ និង​ការ​ដឹក​នាំ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ លោក​ប្រោន ដែល​ជា​ឪពុក​របស់​លោ​ក​ម៉ៃឃល បាន​ទទួល​ស្គាល់​ព្រះ​មែស៊ីដែ​ល​បាន​ចែង ក្នុងប​ទ​គម្ពីរ​អេសាយ ជំពូក​៥៣ ហើយ​សព្វ​ថ្ងៃ​នេះ គាត់​ជា​អ្នក​​ឯក​ទេស​ខាង​ព្រះគ​ម្ពីរ។ គាត់បា​នពិ​សោធនឹ​ងសេ​ចក្តី​សង្រ្គោះ ដែល​ធ្វើ​ឲ្យ​ជីវិ​ត​ផ្លាស់​​​ប្រែ និង​អត់ទោស​បាប ហើយ​ប្រទាន​ជីវិត​អស់​កល្ប​ជា​និច្ច…