ព្រះនេត្រនៃសេចក្តីស្រឡាញ់
មានមនុស្សជាច្រើន ដែលបានចូលរួមទស្សនាការសម្តែងរបស់លោក ម៉ាស សាឡិម(Marc Salem) នៅលើវេទិការ បាននាំគ្នាគិតថា គាត់អាចដឹងថា អ្នកដទៃកំពុងគិតអំពីអ្វី។ ប៉ុន្តែ គាត់មិនបានអះអាងថា គាត់មានសមត្ថភាពដូចនេះឡើយ។ គាត់ថា គាត់មិនមែនជាមនុស្សដែលមានភ្នែកទិព្វត្រចៀកទិព្វ ហើយក៏មិនមែនជាអ្នកមានវេទមន្តអ្វីដែរ តែគ្រាន់តែជាអ្នកពូកែសង្កេតមើលមនុស្សប៉ុណ្ណោះ។ គាត់បានប្រាប់អ្នកស្រីចេនីហ្វឺ មូលសិន(Jennifer Mulson) ដែលជាអ្នកនិពន្ធថា “សព្វថ្ងៃ យើងកំពុងរស់នៅក្នុងពិភពលោក ដែលមានវត្ថុភាគច្រើន យើងមើលមិនឃើញ ដោយសារយើងមិនចាប់អារម្មណ៍នឹងរបស់ទាំងនោះ … តែសម្រាប់ខ្ញុំវិញ ខ្ញុំងាយនឹងចាប់អារម្មណ៍ នឹងការអ្វីដែលមនុស្សបង្ហាញចេញមកខាងក្រៅ” (ដងស្រង់ពីការសែត ខូឡូរ៉ាដូ ស្រ្ពីង)។
កាលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ច ក្នុងលោកិយនេះ តើព្រះអង្គបានទតឃើញអ្វីខ្លះ នៅក្នុងចិត្តរបស់មនុស្ស ដែលព្រះអង្គបានជួប? មានពេលមួយ ព្រះអង្គបានជួបនឹងបុរសអ្នកមានដ៏ក្មេងវ័យម្នាក់ ដែលកំពុងស្វែងរកជីវិតអស់កល្បជានិច្ច ដូចដែលមានចែងក្នុងព្រះគម្ពីរដំណឹងល្អម៉ាថាយ ម៉ាកុស និងលូកា។ ព្រះគម្ពីរលូកា បានចែងជាលម្អិតអំពីរឿងនេះថា “ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់”(ម៉ាកុស ១០:២១)។ អ្នកខ្លះប្រហែលជាមើលមកយុវជនម្នាក់នេះ ថាជាមនុស្សក្រអឺតក្រទម(ខ.១៩-២០) ខណៈពេលដែលអ្នកដទៃទៀតប្រហែលជាច្រណែននឹងទ្រព្យសម្បត្តិរបស់គាត់ តែព្រះយេស៊ូវបានទតមើលគាត់ ដោយសេចក្តីស្រឡាញ់។
ជាញឹកញាប់ យើងច្រើនតែផ្តោតទៅលើការដែលគាត់ដើរចេញពីព្រះយេស៊ូវទៅ ដោយទឹកមុខក្រៀមក្រំ និងការដែលគាត់ហាក់ដូចជាមិនព្រមប្រែចិត្តលះបង់ទ្រព្យសម្បត្តិ ដើម្បីដើរតាមព្រះយេស៊ូវ(ខ.២២)។ ពេលដែលពួកសាវ័កជជែកគ្នាឮៗ អំពីការដែលបុរសអ្នកមាននោះ…
ជំពូកចុងក្រោយ
មិត្តភ័ក្ររបស់ខ្ញុំម្នាក់មានទម្លាប់អានសៀវភៅ តាមរបៀបចម្លែកខុសគេ។ ពេលនាងអានសៀវភៅរឿងប្រលោមលោកបែបរន្ធត់ នាងចូលចិត្តអានជំពូកចុងក្រោយមុនគេ។ នាងប្រាប់ខ្ញុំថា មូលហេតុដែលនាងមានទម្លាប់អានដូចនេះ គឺដោយសារនាង “មិនចង់មានចិត្តថប់បារម្ភ នៅក្នុងការអាន”។ សម្រាប់យើងដែលជាគ្រីស្ទបរិស័ទវិញ យើងប្រហែលជាមានចិត្តថប់បារម្ភ អំពីហេតុការណ៍ដែលអាចកើតឡើងចំពោះយើង នៅពេលអនាគត ប៉ុន្តែ ព្រះបានអនុញ្ញាតឲ្យយើងដឹងជាមុន អំពីចុងបញ្ចប់នៃសាច់រឿងនៃជីវិតរបស់យើង ដូចនេះ យើងអាចមានសន្តិភាពក្នុងចិត្ត ពេលជួបភាពជ្រួលច្របល់ ហើយមានចិត្តស្ងប់ ពេលជួបគ្រោះមហន្តរាយ។
ត្រង់ចំណុចនេះ ក្នុងបទគម្ពីរ ភីលីព ៤:៥ សាវ័កប៉ុលបានហៅអាកប្បកិរិយ៉ាដូចនេះថា “សេចក្តីសំឡូត”។ ពាក្យនេះត្រូវបានប្រើក្នុងបទគម្ពីរនេះ សំដៅទៅលើ “ការមានសន្តិភាពក្នុងចិត្ត ពេលស្ថិតក្រោមសំពាធអ្វីមួយ” ដែលជាភាពស្ងប់រម្ងាប់ និងជាកម្លាំងដែលយើងប្រើ ពេលយើងជួបស្ថានភាពដែលធ្វើឲ្យមានការថប់បារម្ភ ក្នុងការរស់នៅ។ នគរទាំងឡាយអាចរលំរលាយ មិត្តភ័ក្រអាចលែងទុកចិត្តគ្នា ពួកជំនុំអាចជួបការបែបបាក់ ទឹកសមុទ្រអាចជន់ជោរឡើង ហើយភ្នំទាំងឡាយអាចកក្រើករំពើក ប៉ុន្តែ យើងនៅតែអាចមានសន្តិភាពនៅក្នុងចិត្ត។ តើធ្វើដូចម្តេច ឲ្យយើងអាចមានចិត្តស្ងប់យ៉ាងដូចនេះបាន?
យើងអាចមានចិត្តស្ងប់យ៉ាងដូចនេះបាន ដោយនឹកចាំថា “ព្រះអម្ចាស់ជិតយាងមកហើយ”(ភីលីព ៤:៥)។ ព្រះអម្ចាស់នៃយើងកំពុងឈរនៅខាងក្រៅ ដោយត្រៀមខ្លួនទំលាយទ្វារចូល ហើយកែរប្រែអ្វីៗឲ្យត្រឹមត្រូវឡើងវិញ។ ពេលនោះ លោកិយនេះ និងបញ្ហាទាំងឡាយប្រែក្លាយជានគររបស់ព្រះអម្ចាស់នៃយើង ហើយ “មនុស្សនឹងស្គាល់ដល់សិរីល្អនៃព្រះយេហូវ៉ា នៅពេញលើផែនដី ដូចជាទឹកក៏នៅពេញសមុទ្រដែរ”(ហេព្រើ ២:១៤)។ ព្រះយេស៊ូវបានមានបន្ទូលថា…
ភាពអស្ចារ្យ!
ពេលដែលយន្តហោះ ដែលខ្ញុំធ្វើដំណើរចាប់ផ្តើមបន្ទាបខ្លួន ដើម្បីចុះចត អ្នកបម្រើក្នុងយន្តហោះបានអានពត៌មានដ៏វែង ដើម្បីជូនដំណឹងដល់អ្នកដំណើរទាំងឡាយ អំពីការធ្វើដំណើរមកដល់គោលដៅនោះ។ ការអានរបស់នាងហាក់ដូចជាបង្ហាញថា នាងបានអានពត៌មាននោះ១ពាន់ដងហើយ នៅថ្ងៃនោះ បានជានាងគ្មានអារម្មណ៍ ឬចំណាប់អារម្មណ៍ នៅក្នុងការអានសោះ ខណៈពេលដែលនាងកំពុងអានដោយសម្លឹងហឹមៗ អំពីការធ្វើដំណើរមកដល់របស់យើង។ បន្ទាប់មក នាងក៏បានប្រើសម្លេងដែលហត់នឿយ គ្មានទឹកចិត្តដដែលនោះ ដើម្បីបញ្ចប់ការជូនដំណឹងនោះថា “សូមជូនពរលោកលោកស្រី ឲ្យមានថ្ងៃដ៏អស្ចារ្យ”។ ការលើកដាក់សម្លេងរបស់នាង ផ្ទុយពីពាក្យសម្តីដែលនាងនិយាយ។ នាងប្រើពាក្យ “អស្ចារ្យ” តែនាងមិនបានលើកដាក់សម្លេង ឲ្យត្រូវនឹងពាក្យហ្នឹងទេ។
ជួនកាល ខ្ញុំក៏ខ្លាចយើងមានទំនាក់ទំនងជាមួយព្រះ ដោយអាកប្បកិរិយ៉ាយ៉ាងដូចនេះផងដែរ គឺទំនាក់ទំនងជាមួយព្រះ ដើម្បីតែបង្គ្រប់កិច្ច ដោយការធុញទ្រាន់ ដោយការសោះអង្គើយ ឬដោយមិនមានចំណាប់អារម្មណ៍។ តាមរយៈព្រះគ្រីស្ទ យើងមានអភ័យឯកសិទ្ធិដ៏អស្ចារ្យ ដែលបានក្លាយជាសមាជិករបស់គ្រួសារនៃព្រះដ៏រស់ តែជាញឹកញាប់ យើងហាក់ដូចជាមិនបង្ហាញនូវអាកប្បកិរិយ៉ា ដែលបញ្ជាក់ថា អភ័យឯកសិទ្ធិនោះពិតជាអស្ចារ្យចំពោះយើងមែនឡើយ។
មានពេលមួយ លោកយ៉ូបបានទូលសួរព្រះ អំពីទុក្ខវេទនារបស់គាត់ ប៉ុន្តែ ពេលដែលព្រះអង្គសួរគាត់វិញ គាត់ក៏បានបន្ទាបខ្លួន ចំពោះភាពអស្ចារ្យនៃព្រះអាទិករ និងស្នាព្រះហស្តរបស់ព្រះអង្គ។ លោកយ៉ូបតបទៅព្រះអង្គវិញថា “តើអ្នកណានេះដែលបង្អាប់ព្រះដំរិះ ដោយឥតប្រាជ្ញាដូច្នេះ គឺទូលបង្គំនេះឯងបានពោលពាក្យ ដែលទូលបង្គំមិនបានយល់ ជាសេចក្តីដែលអស្ចារ្យហួសល្បត់ទូលបង្គំ ដែលទូលបង្គំមិនបានស្គាល់ឡើយ”(យ៉ូប ៤២:៣)។
ខ្ញុំចង់ឲ្យចិត្តរបស់ខ្ញុំ មានពេញដោយការស្ងើចសរសើរ ចំពោះភាពអស្ចារ្យរបស់ព្រះ។…
ការរង់ចាំព្រះអម្ចាស់
សព្វថ្ងៃនេះ នៅក្នុងការទំនាក់ទំនង មានមធ្យោយបាយបញ្ជូនសារដ៏ឆាប់រហ័សជាច្រើន ប៉ុន្តែ ជាញឹកញាប់ យើងមិនទទួលបាននូវការឆ្លើយតបមកវិញភ្លាមៗទេ បានជាជួនកាល ការខ្វះការអត់ធ្មត់នៅក្នុងការរង់ចាំទទួលចម្លើយពីគេមកវិញ អាចនាំឲ្យគេធ្វើការអ្វីដែលគួរឲ្យអស់សំណើច។ មានមនុស្សម្នាក់ដែលខ្ញុំស្គាល់ បានផ្ញើសារអេឡិចត្រូនិច(អ៊ីមេល) ទៅកាន់ភរិយារបស់គាត់ ហើយបន្ទាប់មក គាត់ក៏ទូរស័ព្ទទៅកាន់នាងតែម្តង ដោយសារគាត់មិនអាចរង់ចាំនាងផ្ញើសារតបមកវិញ!
ជួនកាល យើងមានអារម្មណ៍ថា ព្រះបានបោះបង់ចោលយើង ពេលដែលព្រះអង្គមិនបានឆ្លើយតបការអធិស្ឋានរបស់យើងភ្លាមៗ។ ជាញឹកញាប់ អាកប្បកិរិយ៉ារបស់យើង នៅក្នុងការអធិស្ឋាន ហាក់ដូចជាកំពុងទូលដល់ព្រះថា “ឱព្រះអង្គអើយ សូមប្រញាប់នឹងឆ្លើយមកទូលបង្គំ ដ្បិតវិញ្ញាណទូលបង្គំអន់ថយហើយ!”(ទំនុកដំកើង ១៤៣:៧)
ប៉ុន្តែ ការរង់ចាំការឆ្លើយតបរបស់ព្រះអម្ចាស់ អាចជួយឲ្យយើងមានជំនឿកាន់តែរឹងមាំ។ ស្តេចដាវីឌបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការរង់ចាំឡើងធ្វើស្តេច និងរត់គេចពីសេចក្តីក្រោធរបស់ស្តេចសូល។ ស្តេចដាវីឌបានសរសេរថា “ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ”(ទំនុកដំកើង ២៧:១៤)។ ហើយនៅក្នុងបទគម្ពីរទំនុកដំកើងមួយទៀត ទ្រង់បានលើកទឹកចិត្តយើង យ៉ាងដូចនេះថា “ខ្ញុំបានរង់ចាំព្រះយេហូវ៉ា ដោយអំណត់ ទ្រង់ក៏បានផ្អៀងព្រះកាណ៌មកស្តាប់ ហើយទទួលតាមសំរែករបស់ខ្ញុំ ទ្រង់បាន … ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន”(៤០:១-២)។ ការរង់ចាំនេះ បាននាំឲ្យស្តេចដាវីឌក្លាយជា “មនុស្សដែលខំធ្វើតាមព្រះទ័យរបស់ព្រះ”(កិច្ចការ ១៣:២២ ១សាំយ៉ូអែល ១៣:១៤)។
ពេលដែលយើងមានចិត្តនឿយណាយ នឹងការដែលព្រះក្រនឹងឆ្លើយតបការអធិស្ឋានរបស់យើង នោះសូមយើងចាំថា…
ព្រះនៅក្នុងខ្យល់ព្យុះ
កាលពីពេលព្រឹកព្រលឹមថ្ងៃមួយ ខ្យល់ចាប់ផ្តើមបក់មកខ្លាំង ហើយទឹកភ្លៀងក៏បានធ្លាក់មក ដូចថ្មតូចៗ ប៉ះនឹងផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏បានមើលទៅខាងក្រៅផ្ទះ ឃើញមេឃស្រទុំ ហើយឃើញដើមឈើទន់ទោ ទៅតាមកម្លាំងខ្យល់បក់។ ផ្ទៃមេឃបានបញ្ចេញពន្លឺ ដោយផ្លេកបន្ទោរដែលមានរាងដូចសរសៃឈាម ដែលអមដំណើរដោយសម្លេងផ្គរលាន់ ដ៏កក្រើក។ ផ្លេកបន្ទោរនៅតែបញ្ចេញពន្លឺភ្លិបភ្លែតៗ បានជាខ្ញុំចង់ដឹងថា អាកាសធាតុដ៏អាក្រក់នេះ នឹងបន្តដល់កាលណាទៀត។
ពេលដែលខ្យល់ព្យុះនោះ កន្លងផុតទៅហើយ ខ្ញុំក៏បានបើកព្រះគម្ពីរ ដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់ខ្ញុំ ដោយការអានព្រះបន្ទូល។ ខ្ញុំបានអានបទគម្ពីរក្នុងព្រះគម្ពីរយ៉ូប ដែលបានប្រៀបធៀបព្រះចេស្តារបស់ព្រះអម្ចាស់ ទៅនឹងកម្លាំងរបស់ខ្យល់ព្យុះ។ លោកអេលីហូវ ដែលជាមិត្តភ័ក្ររបស់លោកយ៉ូបបានពោលថា “ព្រះទ្រង់បញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ”(៣៧:៥) ហើយ “ទ្រង់យករន្ទះកាន់នៅព្រះហស្ត ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ”(៣៦:៣២)។ ជាការពិតណាស់ ព្រះអង្គ “មានតេជានុភាពដ៏ខ្ពស់បំផុត”(៣៧:២៣)។
បើយើងធៀបខ្លួនយើងនឹងព្រះ មនុស្សយើងពិតជាទន់ខ្សោយណាស់។ យើងមិនអាចជួយខ្លួនឯង ដោយកម្លាំងខាងវិញ្ញាណរបស់យើង ដើម្បីប្រោសចិត្តរបស់យើងឲ្យជា ឬដោះស្រាយបញ្ហាអយុត្តិធម៌ ដែលយើងបានទទួលរងជាញឹកញាប់បានឡើយ។ តែយើងអរព្រះគុណព្រះអង្គ ដែលព្រះនៃខ្យល់ព្យុះយកព្រះទ័យទុកដាក់ ចំពោះមនុស្សទន់ខ្សោយដូចយើង។ ព្រះអង្គ “នឹកចាំថា យើងជាធូលីដី”(ទំនុកដំកើង ១០៣:១៤)។ ជាងនេះទៅទៀត ព្រះអង្គ “រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(អេសាយ ៤០:២៩)។ ដោយសារព្រះទ្រង់ខ្លាំង នោះព្រះអង្គអាចជួយយើង ពេលយើងមានភាពកម្សោយ។—Jennifer Benson Schultd
គ្រឿងផ្សំដែលជួយឲ្យសុខភាពល្អ
ម៉ាទី(Martie) ភរិយារបស់ខ្ញុំ តែងតែមានការប្រុងប្រយ័ត្ន នៅក្នុងការដើរផ្សារ ពេលដែលនាងត្រូវទិញអាហារ ដែលល្អចំពោះសុខភាព និងមានជីវជាតិ។ ទោះបីជាអាហារនោះ ត្រូវបានវេចខ្ចប់ ដោយកញ្ចប់ ដែលគួរឲ្យទាក់ទាញយ៉ាងណាក៏ដោយ ក៏នាងនៅតែពិនិត្យមើលគ្រឿងផ្សំដែលមានបង្ហាញក្នុងតារាង នៅផ្នែកខាងក្រោយនៃកញ្ចប់។ មានពាក្យបច្ចេកទេសរបស់គ្រឿងផ្សំជាច្រើន ដែលពិបាកអាន ដែលតាមធម្មតា វាបង្ហាញថា ក្នុងកញ្ចប់អាហារនោះ មានដាក់ជាតិគីមី ដែលជួយឲ្យអាហារទុកបានយូរ តែធ្វើឲ្យខូចជីវជាតិល្អៗ។ ដូចនេះ ពេលនាងឃើញមានគ្រឿងផ្សំមិនល្អដូចនេះ នាងដាក់កញ្ចប់អាហារនោះ ចូលក្នុងធ្នើដាក់ទំនិញវិញ ហើយបន្តដើររកមើលកញ្ចប់អាហារ ដែលមានផ្លាកយីហោ ដែលមានផលិតផលអាហារធម្មជាតិ ដែលជួយឲ្យមានសុខភាពល្អ។
ជាញឹកញាប់ ខ្ញុំយល់ថា ការដែលនាងមានទម្លាប់ដើរទិញឥវ៉ាន់យ៉ាងដូចនេះ គឺមិនសូវខុសពីការដែលព្រះស្វែងរកចំណុចល្អ ក្នុងជីវិតយើងឡើយ។ ព្រះអង្គទតមើលចិត្តរបស់យើង ជាសំខាន់ ទោះបីជាសម្បកក្រៅរបស់យើង មានភាពទាក់ទាញយ៉ាងណាក៏ដោយ។ ហេតុនេះហើយបានជា ព្រះគម្ពីរសុភាសិត ដែលជាព្រះគម្ពីរនៃប្រាជ្ញា បានដាស់តឿនយើង ឲ្យមានការប្រុងប្រយ័ត្ន ចំពោះការអ្វីដែលចូលក្នុងចិត្តរបស់យើង “ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក”(សុភាសិត ៤:២៣)។
ការស្លៀកពាក់ឲ្យសមរម្យ និងការធ្វើខ្លួនឲ្យក្មេងជាងវ័យ មិនសូវជាសំខាន់ទេ បើសិនជាចិត្តរបស់យើងបង្កប់ទៅដោយ ភាពលោភលន់ សេចក្តីសម្អប់ ភាពក្តៅក្រហាយ ការអាណិតខ្លួនឯង និងចារិកលក្ខណៈដែលមិនបង្កើតផលផ្លែផ្សេងទៀតនោះ។ ដូចនេះ ចូរសួរខ្លួនឯងថា ពេលដែលអ្នកដទៃមើលមកកញ្ចក់នៃជីវិតរបស់ខ្ញុំ តើពួកគេឃើញថា…
ការស្រឡាញ់ និងការស្គាល់
ក្នុងសៀវភៅប្រលោមលោកមួយរឿង ដែលលោកយ៉ូណាថាម សាហ្វ្រេន ហ្វូរ(Jonathan Safran Foer)បាននិពន្ធ មានតួអង្គម្នាក់ បាននិយាយអំពីអគារអ៊ីមផាយអឺស្តេត នៅទីក្រុងញូយ៉កយ៉ាងដូចនេះថា “ខ្ញុំស្គាល់អគារនេះ ព្រោះខ្ញុំស្រឡាញ់អគារនេះ”។
ពាក្យសម្តីនេះបានធ្វើឲ្យខ្ញុំគិត អំពីទំនាក់ទំនងរវាងសេចក្តីស្រឡាញ់ និងការយល់ដឹង។ ពេលណាយើងស្រឡាញ់អ្វីមួយ យើងចង់ស្គាល់របស់នោះឲ្យបានគ្រប់ជ្រុងជ្រោយ។ ពេលដែលយើងស្រឡាញ់ទីកន្លែងណាមួយ យើងចង់ធ្វើការរុករកក្នុងទីកន្លែងនោះ ឲ្យបានសព្វ។ ពេលយើងស្រឡាញ់មនុស្សម្នាក់ យើងចង់ដឹងអំពីជីវិតរបស់គាត់ ដោយគ្មានកន្លែងចន្លោះ។ យើងចង់ដឹងថា គាត់ចូលចិត្តអ្វី គាត់ចំណាយពេលធ្វើអ្វីខ្លះ គាត់បានធំពេញវ័យនៅកន្លែងណា នរណាខ្លះជាមិត្តភ័ក្ររបស់គាត់ គាត់មានជំនឿលើអ្វី។ នៅមានការជាច្រើនទៀត ដែលយើងចង់ដឹងអំពីគាត់។ ប៉ុន្តែ ក្នុងចំណោមយើង មានអ្នកខ្លះចង់ឲ្យគេស្រឡាញ់ខ្លួន ដោយមិនចង់ឲ្យគេដឹងអំពីខ្លួនឯងច្រើនទេ។ យើងខ្លាចគេឈប់ស្រឡាញ់យើង បើគេបានស្គាល់យើងច្បាស់។
ទោះជាយ៉ាងណាក៏ដោយ ក្នុងទំនាក់ទំនងជាមួយព្រះ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាចដូចនេះឡើយ។ សេចក្តីស្រឡាញ់របស់ព្រះអង្គ ធំលើសសេចក្តីស្រឡាញ់របស់យើង គឺដូចដែលមានសេចក្តីចែងថា “ព្រះទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង”(រ៉ូម ៥:៨)។ ជាងនេះទៅទៀត ព្រះអង្គបានបង្ហាញព្រះអង្គទ្រង់ ឲ្យយើងស្គាល់ទៀតផង។ ព្រះអង្គបានបើកបង្ហាញបុគ្គលិកលក្ខណៈ និងក្តីស្រឡាញ់របស់ព្រះអង្គ តាមរយៈស្នាព្រះហស្ថរបស់ព្រះអង្គ តាមរយៈព្រះគម្ពីរ និងព្រះគ្រីស្ទ។ ព្រះអង្គស្រឡាញ់យើង ទោះយើងមិនល្អគ្រប់លក្ខណ៍ក៏ដោយ ដូចនេះ យើងអាចសារភាពបាបរបស់យើង ដល់ព្រះអង្គ…
ការកើតជាថ្មី
លោកគ្រីស ស៊ីមសិន(Chris Simpson) ធ្លាប់រស់នៅក្នុងជីវិត ដែលពេញដោយសេចក្តីសម្អប់។ បន្ទាប់ពីកូនដំបូងរបស់គាត់បានបាត់បង់ជីវិត គាត់មានការភ័ន្តច្រឡំ ហើយមានសេចក្តីកំហឹងក្នុងចិត្ត។ គាត់បានបញ្ចេញកំហឹងនោះ ដាក់ជាតិសាសន៍ផ្សេងៗ ហើយនៅលើខ្លួនគាត់មានសាក់រូប ដែលបង្ហាញពីសេចក្តីសម្អប់។ តែបន្ទាប់ពីលោកស៊ីមសុន បានស្តាប់កូនប្រុសរបស់គាត់ និយាយត្រាប់តាមសេចក្តីកំហឹងរបស់ខ្លួន គាត់ក៏បានដឹងខ្លួនថា គាត់ចាំបាច់ត្រូវកែប្រែចរិករបស់គាត់។ គាត់ក៏បានមើលខ្សែភាពយន្តរបស់គ្រីស្ទបរិស័ទ ដែលនិយាយអំពីសេចក្តីក្លាហាន ហើយក៏បានចាប់ផ្តើមចូលរួមកម្មវិធីថ្វាយបង្គំក្នុងព្រះវិហារ។ រយៈពេល១ខែក្រោយមក គាត់ក៏បានទទួលបុណ្យជ្រមុជទឹក ធ្វើជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ។ សព្វថ្ងៃនេះ លោកស៊ីមសិន បានក្លាយជាមនុស្សថ្មីម្នាក់ ហើយបានលះបង់សេចក្តីសម្អប់របស់គាត់ ដែលក្នុងនោះ គាត់បានឲ្យគេលប់រូបសាក់របស់គាត់ ដែលធ្វើឲ្យមានការឈឺសាច់ និងចំណាយអស់លុយច្រើន។
យ៉ាងណាមិញ សាវ័កប៉ុលក៏ធ្លាប់បានស្គាល់ការផ្លាស់ប្រែ ដ៏ជ្រាលជ្រៅប្រភេទនេះផងដែរ។ កាលពីមុន គាត់ស្អប់ព្រះយេស៊ូវ ហើយបានធ្វើទុកបៀតបៀនអ្នកដើរតាមព្រះអង្គ(កិច្ចការ ២២:៤-៥ ១កូរិនថូស ១៥:៩)។ ប៉ុន្តែ ពេលដែលគាត់បានជួបព្រះយេស៊ូវ ហើយមានការប្រកបខាងវិញ្ញាណជាមួយព្រះអង្គ(កិច្ចការ ៩:១-២០) ជីវិតរបស់គាត់បានផ្លាស់ប្រែទាំងស្រុង ធ្វើឲ្យគាត់វាយតម្លៃជីវិតរបស់គាត់ឡើងវិញ ដោយផ្អែកទៅលើការអ្វីដែលព្រះយេស៊ូវបានសម្រេច នៅលើឈើឆ្កាង។ ការប្រកបជាមួយព្រះគ្រីស្ទបានធ្វើឲ្យសាវ័កប៉ុល ក្លាយជាមនុស្សថ្មីម្នាក់។ ជីវិតចាស់ដែលមានអំពើបាប សេចក្តីស្លាប់ និងភាពអាត្មានិយម ក៏បានកន្លងបាត់ទៅ ហើយការចាប់ផ្តើមជាថ្មី ការតាំងសញ្ញាថ្មី ការមានទស្សនវិស័យ និងការរស់នៅបែបថ្មីក៏ចាប់ផ្តើមមាន ក្នុងជីវិតគាត់។
ការដើរតាមព្រះយេស៊ូវមិនគ្រាន់តែជាការចាប់ផ្តើមជីវិតថ្មីទេ…
ការលះបង់ និងរកឃើញជីវិតរបស់យើង
ពេលអ្នកម្តាយថេរីសាទទួលមរណៈភាព ក្នុងឆ្នាំ១៩៩៧ មនុស្សម្នាមានការស្ងើចសរសើរជាថ្មីម្តងទៀត ចំពោះការបម្រើ ដោយការបន្ទាបខ្លួន ដែលគាត់មានចំពោះព្រះគ្រីស្ទ និងចំពោះជនទុរគត។ គាត់បានចំណាយពេល៥០ឆ្នាំ នៅក្នុងការបម្រើដល់អ្នកក្រ អ្នកជម្ងឺ ក្មេងកំព្រា និងអ្នកដែលជិតស្លាប់ តាមរយៈបេសកកម្មមនុស្សធម៌ ក្នុងក្រុងកាល់គូកាត់តា ប្រទេសឥណ្ឌា។
បន្ទាប់ពីអ្នកកាសែតជនជាតិអង់គ្លេសឈ្មោះ ម៉ាលខម មូហ្គ័ររីច(Malcolm Muggeridge)បានសម្ភាសគាត់ យ៉ាងល្អិតល្អន់ហើយ គាត់បានសរសេរក្នុងអត្ថបទកាសែតថា “ថ្ងៃនេះ ខ្ញុំបានធ្វើការសម្ភាសជាច្រើន ដើម្បីស្វែងយល់អំពីអត្តសញ្ញាណរបស់បុគ្គលម្នាក់ គឺហាក់ដូចជាការស្វែងរករបស់អ្វីម្យ៉ាង ដែលដូចជាការស្វែងរកលេខឆ្នោតរង្វាន់ធំជាដើម បន្ទាប់មក ខ្ញុំក៏បានរកឃើញអត្តសញ្ញាណ ដែលគួរឲ្យចង់បាន និងរក្សាទុក។ ជាការពិតណាស់… កាលណាគេប្រើវាកាន់តែច្រើនប៉ុណ្ណា គេទទួលបានផលល្អកាន់តែច្រើនប៉ុណ្ណោះដែរ។ ដូចនេះ អ្នកម្តាយថេរីសា ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន គាត់បានក្លាយជាមនុស្សមានប្រយោជន៍ ចំពោះមនុស្សជាតិ។ ខ្ញុំមិនដែលបានជួបមនុស្សណាម្នាក់ ដែលគួរឲ្យចង់ចាំទុកក្នុងចិត្ត ដូចគាត់ឡើយ”។
ខ្ញុំជឿថា មានមនុស្សជាច្រើនមានការភ័យខ្លាច ចំពោះការអ្វីដែលនឹងកើតឡើង នៅពេលដែលខ្លួនស្តាប់បង្គាប់ តាមព្រះបន្ទូលរបស់យេស៊ូវ ដែលបានបង្គាប់យើងថា “បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ”(លូកា ៩:២៣-២៤)។ ព្រះសង្រ្គោះនៃយើងបានរំឭកដល់អ្នកដើរតាមព្រះអង្គថា ព្រះអង្គបានយាងមក ដើម្បីប្រទាននូវជីវិត…
យុទ្ធនាការ
ជារៀងរាល់ឆ្នាំ យុវជន ក្នុងសហគមន៍របស់យើង បានចូលរួម នៅក្នុងយុទ្ធនាការ “ធ្វើខ្លួនជាមនុស្សល្អ” ដែលបង្កើតឡើង ដោយអង្គការសុខភាពផ្លូវចិត្តមួយ។ ក្នុងកម្មវិធីមួយ ក្នុងចំណោមកម្មវិធីដែលគេបានធ្វើឡើង ក្នុងឆ្នាំ២០១២ មានសិស្ស៦ពាន់នាក់ បានឈរតម្រៀបគ្នាបង្កើតជាអក្ស ក្នុងទីលានកីឡារបស់សាលារបស់ពួកគេ ដែលផ្គុំគ្នាជាពាក្យ ប្រែមកថា “ចូរធ្វើជាមនុស្សល្អ”។ មាននាយកសាលាម្នាក់បានមានប្រសាសន៍ថា “យើងចង់ឲ្យសិស្សមករៀន ហើយទទួលចំណេះដឹង ដោយគ្មានការរំខាន ពីការភ័យខ្លាច ឬទុក្ខព្រួយ ឬមានអារម្មណ៍ពិបាក ពេលនៅក្បែរមិត្តភ័ក្ររបស់ខ្លួនឡើយ។ យើងកំពុងខិតខំធ្វើយ៉ាងណា ឲ្យសិស្សទាំងឡាយស្អាងគ្នាទៅវិញទៅមក ជាជាងរុញច្រានគ្នាទម្លាក់”។
សាវ័កប៉ុលចង់ឲ្យពួកជំនុំ នៅក្រុងរ៉ូម មានសេចក្តីស្រឡាញ់ឲ្យបានមួយកំរិតទៀត។ នៅសម័យនោះ អ្នកដែលមានជំនឿខ្លាំង និងអ្នកមានជំនឿខ្សោយ បានថ្កោលទោសគ្នា ហើយបង្ហាញចេញនូវសេចក្តីសម្អប់ ចំពោះគ្នាទៅវិញទៅមក(រ៉ូម ១៤:១-១២)។ ពួកគេស្អប់គ្នាទៅវិញទៅមក ពេលដែលពួកគេប្រកែកគ្នា អំពីម្ហូបអាហារ ដែលត្រូវឬមិនត្រូវបរិភោគ(ខ.២-៣) និងអំពីពិធីបុណ្យ ដែលពួកគេគួរតែប្រារព្ធធ្វើ(ខ.៥-៦)។ សាវ័កប៉ុលបានលើកទឹកចិត្តពួកគេថា “ហេតុដូច្នេះ ត្រូវឲ្យយើងដេញតាមអស់ទាំងសេចក្តី ដែលនាំឲ្យមេត្រីគ្នា និងសេចក្តីទាំងប៉ុន្មាន ដែលជួយស្អាងចិត្តគ្នាទៅវិញទៅមកវិញ”(ខ.១៩)។ ពេលនោះ គាត់បានរំឭកពួកគេថា ពួកគេគួរមានចិត្ត ដែលចង់ផ្គាប់ចិត្តអ្នកដទៃ មិនមែនខំផ្គាប់ចិត្តខ្លួនឯងទេ។ បានជាគាត់មានប្រសាសន៍ថា “ដ្បិតព្រះគ្រីស្ទ ទ្រង់មិនបានបំពេញព្រះហឫទ័យទ្រង់ដែរ”(១៥:៣) តែព្រះអង្គបានយាងមកដើម្បីបម្រើគេវិញ។
ដូចនេះ…