Month: December 2015

ពន្លឺ និងភាពងងឹត

លោកសេម៉ួរ ស្លាយវ៍(Seymour Slive) ជាប្រវត្តិវិទូផ្នែកសិល្បៈ។ គាត់បានរៀបរាប់ថា លោករេមប្រិន(Rembrandt ឆ្នាំ ១៦០៦ ដល់ ១៦៦៩) ជាវិចិត្រករជនជាតិហូឡង់ដ៏អស្ចារ្យម្នាក់ ដែលពូកែដាក់ពន្លឺ និងស្រម៉ោលនៅក្នុងផ្ទាំងគំនូរ បានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យផ្ទាំងគំនូររបស់ខ្លួន មានភាពរស់រវើកណាស់ ដូចនេះ គាត់ជាអ្នកនិទានរឿងដ៏ជក់ចិត្ត នៅលើផ្ទាំងគំនូរ។ ផ្ទាំងគំនូររបស់លោករេមប្រិន ដែលមានចំណងជើងថា ការថ្វាយបង្គំរបស់ពួកអ្នកគង្វាល បានបង្ហាញអំពីទិដ្ឋភាពនៃក្រោលសត្វនាពេលយប់ងងឹត   ក្នុងភូមិបេថ្លេហិម   ដែលមានអ្នកគង្វាលពីរនាក់បានលុតជង្គង់  នៅក្បែរស្នូកសត្វដែលព្រះឱរសយេស៊ូវ កំពុងផ្ទំនៅ ខណៈពេលដែលអ្នកគង្វាលដទៃទៀតកំពុងឈរនៅឆ្ងាយពីពួកគេបន្តិច។ ក្នុងចំណោមអ្នកគង្វាលទាំងពីរនាក់នេះ មានម្នាក់កំពុងយួរចង្កៀង នៅក្បែរព្រះឱរស ប៉ុន្តែ ក្នុងផ្ទាំងគំនូរនេះ ពន្លឺដែលភ្លឺបំផុត មិនបានចេញមកពីចង្កៀងរបស់គាត់ឡើយ តែបានចេញពីព្រះឱរសយេស៊ូវ ហើយក៏បានចែងចាំងមកលើអ្នកដែលមកជួបជុំគ្នានៅក្បែរព្រះអង្គ។

លោកហោរាអេសាយធ្លាប់បានមានប្រសាសន៍អំពីពន្លឺ និងភាពងងឹត នៅក្នុងការថ្លែងទំនាយ អំពីការយាងមកនៃព្រះសង្រ្គោះ ក្នុងទឹកដីអ៊ីស្រាអែល ក្នុងរយៈពេល៧សតវត្សរ៍ក្រោយមកទៀត។ គឺដូចដែលមានសេចក្តីចែងមកថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ … ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ” (អេសាយ ៩:២,៦)។ មនុស្សម្នាក់ៗដែលបានមើលផ្ទាំងគំនូររបស់លោករេមប្រិន ប្រហែលជាមើលឃើញសាច់រឿងខុសៗគ្នា ប៉ុន្តែ ក្នុងផ្ទាំងគំនូរនោះ ប្រហែលជាមានរូបភាពអ្វីមួយ ក្នុងក្រោលសត្វនោះ ដែលដំណាងឲ្យយើងម្នាក់ៗ។ តើយើងជារូបអ្នកគង្វាលដែលកំពុងលុតជង្គង់ថ្វាយបង្គំព្រះ…

ការ​ចូល​ជ្រក

ក្នុង​មជ្ឈិម​សម័យ កសិក​រ​ទាំង​ឡាយ​មើល​ថែរស្រែ​ចំា​ការ​របស់​ខ្លួន តែ​ពេល​ដែល​ពួក​គេ​ឃើញ​​ខ្មាំង​សត្រូ​វលើ​ក​ទ័ព​មក​ឈ្លាន​ពាន​ពី​ចម្ងាយ ពួក​គេ​ក៏​ទុក​ការ​ងារ​ស្រែ​ចំការ​ចោល ដើម្បីនាំ​ក្រុ​មគ្រួសារ​រត់​គេច​ចូល ក្នុង​ទីក្រុង​ដែល​មាន​កំផែង​ការ​ពារ​ព័ទ​ជុំវិញ   ដើម្បី​ទទួល​ការកា​រពារ​ឲ្យ​រួច​ផុត​ពីពួ​ក​ខ្មាំងសត្រូវ ដ៏​គ្រោះ​ថ្នាក់​នោះ។ យ៉ាង​ណាមិ​ញ ក្រុង​ខាខាសសូន​បាន​ធ្វើ​ជាក​ន្លែង​ជ្រក​កោន ​ក្នុង​ពេល​សឹក​សង្រ្គាម សម្រាប់​ប្រជាជន​អស់​ជា​ច្រើន​ជំនាន់​មក​ហើយ។ គេបា​ន​សាង​សង់​វា ​ក្នុងស​តវត្សរ៍​ទី​៥ មុន​គ្រីស្ទស​គ​រាជ ហើយ​កំផែង​រប​ស់វា​   ដែល​គេ​បាន​សង់​ពីថ្ម​ បាន​ផ្តល់​ការ​ការ​ពារ​ដ​ល់ជន​ជាតិ​រ៉ូម៉ាំង ​ហ្គួល ​វីស៊ីហ្គូ ​ហ្វ្រង់ និង​បារាំង។ ដោយ​សារ​ក្រុង​នេះត្រូ​វបា​នហ៊ំ​ព័ទ្ធ​ដោយ​កំផែង​ដ៏​វែង ដែល​មាន​ប៉ម​យាម​ធំ​ៗ នោះអ្ន​ក​ដែល​ជ្រក នៅ​ខាង​ក្នុង​មាន​ទំនុក​ចិត្ត​ចំពោះ​កំផែង​ក្រុង​នេះ​ណាស់។

យ៉ាង​ណាមិ​ញ សម្រាប់​យើង​ដែល​​ជាអ្នក​ជឿព្រះ​ យើង​អាច​ជ្រក​កោន ក្នុង​ព្រះវ​ត្ត​មាន​នៃ​ព្រះដ៏​​រស់។ ព្រះ​គម្ពីរ​សុភាសិត​ចែង​ឲ្យយើ​ង​ដឹង​ថា “ព្រះ​នាម​​ព្រះ​យេហូវ៉ា ជា​ប៉ម​​មាំ​មួន មនុស្ស​​សុចរិត​​រ​ត់​​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្តី​សុខ”(សុភាសិត ១៨:១០)។ ក្នុងប​ទ​គម្ពី​រនេះ​ “ព្រះ​នាម​ព្រះយេ​ហូវ៉ា” គឺ​សំដៅទៅ​លើល​ក្ខណៈ​សម្បត្តិ​របស់​ព្រះ ដែល​មាន​ដូច​ជា ភាព​ស្មោះត្រង់ មាន​អំណាច​ចេស្តា និង​មាន​ក្តី​មេត្តា។ ចំណែក​ឯ​ពាក្យសុខ​សាន្ត វិញ គឺ​មាន​ន័យ​ថា “ដាក់​នៅកន្លែង​ខ្ពស់​រួច​ផុត​ពីគ្រោះ​ថ្នាក់”។

ពេល​ដែល​យើង​ជួប​ការ​គំរាម​កំហែង នៅពេ​ល​ណាមួ​យ យើង​ចង់​រត់ទៅ​រក​កន្លែង​ការពា​រ​ខ្លួន​ឲ្យរួ​ចពីគ្រោះថ្នា​ក់នោះ​។ អ្ន​ក​ខ្លះស្វែ​ង​រក​ការកា​រពារ​ នៅ​ក្នុង​ទ្រព្យ​សម្បត្តិ ឬ​ក្នុង​ទំនាក់​ទំនង។ ប៉ុន្តែ ក្នុងនា​ម​យើង ជា​អ្នក​ដើរតា​ម​ព្រះ​គ្រីស្ទ យើង​មាន​កន្លែង​ជ្រក​កោនដែ​លរឹ​ង​មាំនិង​ស្ថិត​ស្ថេរ​ជាង​នេះ។ ដោយសា​រ​ព្រះ​ទ្រង់​ស្មោះត្រ​ង់ មាន​គ្រប់​ចេស្តា ហើយ​មាន​ពេញដោយ​សេចក្តី​ស្រឡាញ់…

ព្រះចាត់ព្រះរាជបុត្រា

បទ​ចម្រៀង​ជា​ភាសា​អង់​គ្លេស ដែល​មាន​ចំណង​ជើង​ថា ព្រះមែស៊ី ជា​ស្នាដៃនិ​ពន្ធ​របស់​លោក​ហ៊ែន​ឌែល(Handel)។ ក្នុង​បទ​ចម្រៀង​នេះ ខ្ញុំ​ចូល​ចិត្តជា​ង​គេ នៅ​ត្រង់​វគ្គ​ដែល​យើង​អាច​ច្រៀង​ដោយ​អំណរ​ថា “មាន​​បុត្រ​​១​​កើត​​ដល់​យើង”។ ជា​ពិសេស ខ្ញុំ​ចូល​ចិត្ត​ចំណុច​ដែល​គេច្រៀងប​ន្ទរ ចូល​ដល់​ឃ្លា “ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មួយ​​ដល់​យើងហើ​យ”។ ជាកា​រ​ពិត​ណាស់ ពាក្យ​ពេចន៍​ទាំង​អស់​នេះ ត្រូវ​បាន​អ្នកនិ​ពន្ធ ​ដក​ស្រង់​ចេញ​ពីបទ​គម្ពីរ​អេសាយ ៩:៦ ដែល​ចែង​ថា “មាន​​បុត្រ​​១​​កើត​​ដ​ល់​​យើង ព្រះ​​ទ្រង់​​ប្រទាន​​បុត្រា​១​​មក​យើង​ហើយ”។ នេះ​ជា​បទ​ចម្រៀង​ដ៏មាន​ន័​យ​របស់​លោក​ហ៊ែន​ឌែល ដែល​សរសើរ​ដំកើង​ព្រះ​រាជបុ​ត្រា ដែល​បាន​យាង​មក​រក​យើង ដោយ​ចាប់​កំណើត​ជាម​នុស្ស នៅ​ថ្ងៃបុណ្យ​ណូ​អែល​ដំបូងបំ​ផុត​។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​បក​ស្រាយ​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា ព្រះ​រាជ​បុត្រា​មួយ​អង្គ​នេះជា​នរណា។ ក្នុង​បទ​គម្ពីរ​លូកា ជំពូក​១ ទេវតាបា​ន​មក​ជួប​នាង​ម៉ារា ហើយ​ការនេះ​បា​នប​ង្ហាញ​អំពី​អត្ត​សញ្ញាណ​ទាំង​បួន​របស់​ព្រះឱ​រស ដ៏ជា​​ព្រះ​គ្រីស្ទ ដែល​មានដូ​ច​តទៅ : ព្រះអ​ង្គនឹ​ង​ប្រសូត្រ​ជាបុត្រា​របស់​នាង​ម៉ារា ដូច​នេះព្រះ​​អង្គ​ជាម​នុស្ស​(១:៣១)។ ព្រះអ​ង្គ​ជា​ព្រះ​រាជ​បុត្រា​នៃព្រះ​ដ៏​ខ្ពស់​បំផុត ដូច​នេះ​ព្រះអង្គ​ក៏​ជាព្រះមួយ​រយ​ភាគ​រយ​(១:៣២)។ ព្រះ​អង្គ​ក៏​ជា​ព្រះរាជបុ​ត្រា​នៃស្តេច​ដាវីឌ​ផង​ដែរ មាន​ន័យ​ថា ព្រះ​អង្គ​ជាប់​ខ្សែ​ស្រឡាយ​ស្តេច​(១:៣២)។ ហើយ​ព្រះអ​ង្គជា​ព្រះ​រាជ​បុត្រា​នៃព្រះ​ទៀត​ផង(១:៣៥) បាន​ជា​ព្រះអង្គ​មាន​ភាព​ស្មើគ្នា​នឹ​ង​ព្រះ​វរបិតា ក្នុង​ការ​គ្រប់​យ៉ាង។ ត្រង់​ចំណុច​នេះ ព្រះ​មែស៊ី អាច​បំពេញ​តួនាទី​របស់​ព្រះអង្គ​បាន ដោយ​សារ​ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។

ពេល​ដែល​យើងថ្វាយ​បង្គំ​ព្រះអង្គ ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល សូម​ព្រះ​ប្រទាន​ក្តី​អំណរ និ​ង​ភាព​រំភើប​រីក​រាយ ចំពោះ​អត្ថ​ន័យ​ដ៏ពេ​ញ​លេញ​នៃពិធី​បុណ្យដ៏សំ​ខាន់​នេះ។ ព្រះវ​របិតានៃ​​យើង​ដែល​គង់​នៅស្ថា​នសួ​គ៌ បាន​ប្រទានព្រះ​​រាជ​បុត្រា​ដ៏​ល្អឥត​ខ្ចោះ និង​គ្រប់​គ្រាន់ ដល់​យើង​រាល់​គ្នា​។ ឱ​សូម​យើង​ចូល​មក សរសើរ​ដំកើង​ព្រះ​អង្គ!—Bill Crowder

មិនមានអារម្មណ៍ទទេ

មាន​ពេល​មួយ ជូលា ចៅ​ស្រីរ​បស់​ខ្ញុំ បាន​ចំណាយពេ​ល​ក្នុង​រដូ​វ​ក្តៅ ទៅធ្វើ​​ការ ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ក្នុង​ក្រុង​ប៊ូសៃ ប្រទេស​យូហ្កាន់​ដា។ ក្នុង​ថ្ងៃ​ចុងក្រោយ នៃ​ការ​ចុះក​ម្ម​សិក្សា​របស់​នាង នៅ​ទីនោះ នាង​បាន​ទៅ​លាក្មេង​ៗ ក្នុង​មណ្ឌល​កុមារ​កំព្រានោះ​។ មានក្មេ​ងស្រី​​តូច​ម្នាក់ ឈ្មោះ​ស៊ូម៉ាយ៉ា មានទឹ​កមុ​ខ​ក្រៀម​ក្រំណាស់ ហើយ​ក៏បា​ន​និយាយ​ប្រាប់​នាង​ថា “ថ្ងៃ​ស្អែក អ្នក​មីង​ទៅ​ចោល​ពួកខ្ញុំ​ហើយ ហើយ​អាទិត្យ​ក្រោយ អ្នក​មីង​ផ្សេង​ទៀត(ដែល​មក​ចុះក​ម្មសិ​ក្សា) ក៏ទៅ​ចោល​ពួក​ខ្ញុំដែ​រ”។ ពេល​នោះ ជូលា​ក៏បា​ន​តបថា​ នាង​ពិត​ជា​ត្រូវ​ចាក​ចេញ​មែន។ ស៊ូម៉ាយ៉ា​ក៏បា​ន​ឈរ​គិតមួ​យ​សន្ទុះ ហើយ​ក៏​លាន់​ម៉ាត់ថា​ “ប៉ុន្តែ អ្នក​មីង​ក៏ទៅ អ្នក​មីង​ផ្សេង​ទៀត​ក៏ទៅ​ ចឹង​ទៅចោ​ល​ពួក​ខ្ញុំអ​ស់ហើ​យ”។ ជូលា​ក៏បា​ន​តបថា នេះជា​ការពិ​ត​មែន។ ប៉ុន្តែ ក្មេង​ស្រីតូ​ច​ម្នាក់​នេះក៏​បាន​គិត​មួយ​សន្ទុះ ហើយ​និយាយ​ទៀត​ថា “តែ​ព្រះអ​ង្គ​នឹង​នៅតែគ​ង់នៅ​​ជាមួ​យ​យើង​ជា​និច្ច ដូ​ចនេះ​ យើង​មិន​មាន​អារម្មណ៍​ទទេ​ឡើយ”។

ត្រង់​ចំណុច​នេះ យើង​រាល់​គ្នាសុ​ទ្ធតែ​អាច​យ​ល់អំ​ពី​អារម្មណ៍​​ទទេ។ ទោះ​បី​ជា​មនុស្ស​មាន​ទំនាក់​ទំនង មាន​ស្នេហា ទំនាក់​ទំនង​ផ្លូវ​ភេទ លុយ អំណាច​​ ប្រជាប្រិ​យភា​ព ឬ​មាន​ជ័យ​ជម្នះ​ច្រើន​យ៉ាង​ណាក៏​ដោយ ក៏នៅ​តែមិ​នអា​ចជ​ម្នះ​អារម្មណ៍​ទទេ​នេះបា​ន​ឡើយ ព្រោះ​វា​ជា​សេចក្តី​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្វី​មួយដែលយើ​ងគិ​ត​ថា មាន​តម្លៃ ដែល​មិន​អាច​បរិយ៉ាយ និង​កាត់​ថ្លៃ​បាន ប៉ុន្តែ របស់​នោះមិ​នស្ថិ​តស្ថេរ​សោះឡើ​យ។ ពេល​ណាយើ​ងបា​ន​របស់​ល្អហើយ យើង​កាន់​តែ​​មាន​ចិត្ត​ចង់​បាន​របស់​ដែល​ល្អជា​ង​នោះ​ទៀត។ យើង​ប្រហែល​ជារ​កបា​ន​របស់​ដែល​ល្អជា​ងនោះ​ ឬអា​ចគ្រា​ន់​តែ​ស្រម៉ៃថា​ បាន​របស់​នោះនៅ​ក្នុង​ដៃ…

សេចក្តីស្រឡាញ់ និងការ​ឧបត្ថម្ភ

ខ្ញុំ​បាន​ទទួល​សារ​ដ៏​ខ្លី​មួយ​ច្បាប់ មក​ពី​មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់ ដែល​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ នៅ​ឯ​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ក្នុង​ប្រទេ​សកំពុង​អភិវឌ្ឍន៍​មួយ ដែល​ក្នុង​សារ​នោះ គាត់​បាន​សរសេរ​ថា “កាល​ពីថ្ងៃ​ម្សិល​មិញ ពេល​ដែលខ្ញុំ​​កំពុងអ​ង្គុយ​ធ្វើ​កិច្ច​ការ​នៅ​​​តុការិយ៉ា​ល័យ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​បាន​ឃើញ​សត្វ​ស្រម៉ោច​រាប់​ពាន់ កំពុង​តែ​វា​ពាស​ពេញ​ លើ​ផ្ទៃជ​ញ្ជាំង​អគារ​ការិយ៉ា​ល័យ​របស់​យើង ទាំង​ខាង​ក្នុង និ​ង​ខាង​ក្រៅ។ ពួក​វា​បានរោ​ម​របស់​របរ នៅ​ក្នុង​បន្ទប់​។ តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ការ​ជា​ធម្មតា។ ប្រ​ហែល​ជា​ជិត​​កន្លះ​ម៉ោង​ក្រោយ​មក សត្វ​ស្រម៉ោច​ក៏​បាន​ចេញ​ទៅ​វិញ​អស់”។        បន្ទាប់​ពី​មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ បាន​រៀប​រាប់​អំពី​រឿង​សត្វ​ស្រម៉ោច​ចប់​ហើយ គាត់​ក៏​បាន​សរសេរ​ទៀត​ថា“ចំណែក​ឯ​អ្នក​វិញ តើអ្ន​ក​មាន​សុខ​ទុក្ខ​យ៉ាង​ណាដែរ នៅ​កន្លែង​ធ្វើ​ការ?”​

ជួន​កាល យើង​ត្រូវ​ការ​ការ​ក្រើន​រំឭក អំពី​សេចក្តី​ត្រូវ​ការ​របស់​អ្នក ដែល​​បាន​លះ​ចោល​ភាព​ស្រណុក​ស្រួល ​ទៅ​បម្រើ​ព្រះ​នៅប្រទេ​ស​ក្រី​ក្រ។ ព្រះ​ត្រាស​ហៅ​មនុស្ស​ម្នាក់​ៗ ឲ្យ​ទៅតា​ម​ផ្លូវ​ខុស​ៗ​គ្នា ហើយ​ក្នុង​នោះ អ្នក​ខ្លះ​ត្រូវ​ទៅ​តាម​ផ្លូវដែ​ល​រលាក់​ខ្លាំង ពិបាក​ធ្វើ​ដំណើរ។ គ្មាន​នរណា​ម្នាក់​ចង់​ធ្វើ​ការ ក្នុង​ការិយ៉ាល័យ ដែល​មាន​សត្វ​ស្រម៉ោច​រោម​ពេញប​ន្ទប់​ឡើយ ប៉ុន្តែ មិត្តភ័​ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ មិន​បាន​ធ្វើ​ការ​នៅ​កន្លែង​នោះ ដើម្បី​រក​ផល​កម្រៃ​ឡើយ។ គាត់ និង​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត បាន​ថ្វាយ​ចិត្ត​ដាច់​ដល់​ព្រះគ្រី​ស្ទ ហើយបា​នគិ​ត​ថា ការ​លះប​ង់ភាព​ស្រណុក​ស្រួល “ដ៏​សំខាន់”​ ដើម្បី​ចេញ​ទៅ​ធ្វើ​ការ​បម្រើព្រះ​អង្គ គឺគ្រា​ន់​តែជាកា​រ​លះ​បង់​ដ៏​តូច ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ ដែល​បាន​ស្រឡាញ់​យើង​រាល់​គ្នា ជា​មុន។

ពួក​គេ​ត្រូវ​ការការ​​គាំទ្រ​ពីយើ​ង គឺ​មិន​ខុស​ពី​ការ​ដែល​សាវ័ក​ប៉ុល​ពឹង​ផ្អែក​លើ​ជំនួយ​របស់​មិត្ត​ភ័ក្រ​គាត់ ក្នុង​ក្រុង​ភីលីព សម្រាប់​ការងារ​ដំណឹង​ល្អ​(ភីលីព ១:៥) សម្រាប់​បំពេញ​ការ​ខ្វះខា​ត(៤:១៦)…

ដំណើរ​ជីវិត​ដែល​ថយ​ក្រោយ

ទន្លេឈិកាហ្គោ មាន​ភាព​មិន​ប្រក្រតី ដោយសារ​វា​ហូរ​បញ្ច្រាស​ទិស។​ ក្រុម​វិស្វករ​បាន​បង្វែរ​ទិស​ដៅរ​បស់​វា ឲ្យហូ​រ​បញ្រ្ចាស​យ៉ាងដូ​ច​នេះ អស់​ជាង​មួយ​សតវត្សរ៍​ហើយ ដោយសារ​ប្រជាព​ល​រដ្ឋ ​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ឈីកាហ្គោ​បាន​បំពល់​ទឹក​ទន្លេ​នេះ។ គេ​បាន​បង្ហូ​រ​ទឹក​លាង​ចាន ទឹក​លូ និង​កាក​សំណង់​រោង​ចក្រ ចូល​ទៅ​ក្នុង​ទន្លេ​នេះ ហើយ​ទន្លេ​នេះហូរ​ចូល​បឹង​មីឈីហ្គិន។ ដោយសារ​បឹង​នេះ​ជាប្រ​ភពទឹ​ក​ប្រើ​ប្រាស់ស​ម្រាប់​ទី​ក្រុង មាន​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​មាន​ជម្ងឺ និង​បាត់​ប​ង់​ជីវិត ដោយសារ​ទឹក​កក្វក់​នោះ ហេតុ​នេះ​ហើយ​ អាជ្ញា​ធរ​ក្រុង​ក៏​បាន​សម្រេច​ចិត្ត ផ្លាស់​ប្តូរ​ទិស​ដៅ​ទឹក​ទន្លេ ឲ្យ​ហូរ​បញ្រ្ចាស ចេញ​ពី​បឹង​នោះ​វិញ។

យ៉ាង​ណាមិ​ញ ពេល​យើង​​ក្រឡេច​មក​មើលដំ​ណើរ​ជីវិត​របស់​ព្រះយេ​ស៊ូវ ​ក្នុង​លោកិ​យនេះ​ យើង​ប្រហែល​ជាគិត​​ថា ព្រះ​អង្គ​ហាក់​ដូច​ជា​មាន​ដំណើរ​ជីវិ​តដែ​ល​បញ្រ្ចាស​ថយ​ក្រោយ ខុស​ពី​ការ​រំពឹង​គិត​របស់​យើង។ ព្រះ​អ​ង្គជា​ព្រះ​ដ៏​មាន​សិរីល្អ តែព្រះ​​អ​ង្គបាន​យាង​ចុះមក​ផែន​ដី ដើម្បី​ប្រសូត្រជា​​ទារក ​ដែល​ងាយ​នឹង​រង​គ្រោះ។ ព្រះ​អង្គ​ជា​ព្រះដែ​ល​យាង​​មកយក​​កំណើត​ជា​មនុស្ស ដូច​នេះ ពេល​ដែល​ព្រះ​អង្គ​ប្រកាស់​ថា ព្រះអង្គ​ជា​ព្រះ គេ​បាន​ចោទ​ព្រះ​អង្គ​ ថាបាន​ពោល​​ពា​ក្យ​ប្រមាថ​ព្រះ។ ព្រះ​អង្គ​ប្រសូត្រ​មក​ជាម​នុស្ស​ដែល​គ្មាន​បាប​ ឬគ្មាន​​កំហុស​អ្វី​ទាល់​តែ​សោះ តែ​គេ​បាន​ឆ្កាង​ព្រះ​អង្គ ដូច​ឧក្រឹដ្ឋ​ជន​។ ប៉ុន្តែ ព្រះ​អង្គ​បាន​រស់​នៅ​ក្នុង​លោ​កិយ តាម​បំណង​ព្រះ​ទ័យ​ព្រះ​(យ៉ូហាន ៦:៣៨)។ ពេល​ដែ​ល​យើង យក​តម្រាប់​តាម​ព្រះ​យេ​ស៊ូវ ក្នុង​នាម​ជា​អ្នក​ដើរតា​ម​ព្រះអ​ង្គ លោកិយ​​គេអាច​គិត​ថា យើង“កំពុង​មាន​ដំណើរ​ថយ​ក្រោយ”។ ការ​ឲ្យ​ពរ​ដល់​ខ្មាំង​សត្រូវ​របស់​យើង​(រ៉ូម ១២:១៤) ឲ្យត​ម្លៃកា​រ​គោរព​ប្រតិ​បត្តិ​ព្រះ​​ ឲ្យ​បាន​​ខ្លាំង​ជាង​​ទ្រព្យ​សម្បត្តិ​(១ធីមូថេ ៦:៦-៩) និង​ការ​មាន​អំណរ   ក្នុង​ពេល​រង​ទុក្ខ​លំបាក​(យ៉ាកុប ១:២) ហាក់​ដូច​ជា​ផ្ទុយ​ពី​ទស្សនៈ​របស់​លោកិយ​។…

ការ​ខក​ខាន​ក្នុ​ង​ពិធីបុណ្យណូ​អែល

កាល​ពីឆ្នាំ​ទៅ​ យើង​ស្មាន​ថា កម្ម​វិធី​បុណ្យណូ​អែ​ល​របស់​យើង​ត្រូវ​បាន​លប់​ចោល​ទៅហើ​យ។ ជាកា​រ​ពិត​ណាស់ កាល​នោះ​យើង​បានគ្រោង​ធ្វើ​ដំណើរ ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​យើង ក្នុង​រដ្ឋមី​សូរី តែ​ជើង​ហោះហើររ​បស់​យើង​ត្រូវ​បាន​លប់​ចោល ដោយសារ​មាន​ព្រឹលធ្លា​ក់។ គ្រួសារ​ខ្ញុំ​​មាន​ប្រពៃណី​ទៅជួ​បជុំ​គ្នា​ ដើម្បីប្រា​រព្ធពិធី​បុ​ណ្យ​ណូអែល​ប្រចាំគ្រួ​សារ រៀង​រាល់​ពីរ​បី​ឆ្នាំម្ត​ង ប៉ុន្តែ ឆ្នាំមុ​ន ពេល​យើង​រ​ង់ចាំ​ធ្វើ​ដំណើរ​បន្ត​ពីរដ្ឋ​មិន​នេសូតា ទៅរ​ដ្ឋ​មីសូរី​ ជើង​ហោះហើរ​រ​បស់យើ​ងត្រូ​វ​លប់​ចោល ដូចនេះ យើងត្រូ​វ​ត្រឡប់​ទៅ​ផ្ទះវិ​ញ។ ពេល​នោះយើង​មាន​ការ​ខក​ចិ​ត្តខ្លាំ​ង​ណាស់។

កាល​ពី​ថ្ងៃអា​ទិត្យ​មុន លោក​គ្រូ​គង្វា​លរ​បស់​យើង​បា​ន​អ​ធិ​ប្បាយ អំពី​ការ​រំពឹ​ងច​ង់បា​ន​ពី​ពិធីបុ​ណ្យណូ​អែល។ ខ្ញុំ​មា​ន​​ការ​ប៉ះពា​លចិ​ត្ត​ណាស់ ពេល​ដែល​គាត់​មាន​ប្រសាស​ន៍​ថា “បើសិ​ន​ជា ក្នុង​ពិធី​បុណ្យ​ណូអែល យើង​រំពឹង​ចង់​បាន​អំណោយ​ពីញា​តិ​មិត្ត និង​ការ​ជួប​ជុំគ្នាក្នុ​ង​ក្រុម​គ្រួសារ នោះមា​នន័យ​ថា យើង​មានការរំ​ពឹង​ចង់​បាន​តិច​ពេក​ហើយ។ ការ​ទទួ​លអំ​ណោយពីញា​តិមិ​ត្ត និងកា​រជួ​ប​ជុំគ្នា នាំ​មក​​នូ​វ​ក្តីអំ​ណរ និង​ជា​ការ​ដែលយើ​ង​គួរ​អរ​ព្រះ​គុណ​ព្រះ ប៉ុន្តែ ពិធី​បុណ្យ​ណូអែល ជា​ការ​អប​អរ​ការ​យាង​មក​នៃ​ព្រះគ្រី​ស្ទ និង​អប​អរ​ការ​ប្រោសលោះ​របស់​ព្រះ​អង្គ”។

លោក​ស៊ីម្មាន និង​អ្នក​ស្រីអា​ន បានអ​ប​អរ​ការ​យាងម​កចា​ប់កំ​ណើត​នៃអ​ង្គ​ព្រះ​យេស៊ូវ និងអ​បអ​រ​សេចក្តី​សង្រ្គោះ​របស់​ព្រះអង្គ ពេល​ដែល​លោក​យ៉ូសែប និង​នាង​ម៉ារា នាំព្រះ​ឱរស​យេស៊ូវ ចូល​​ក្នុង​ព្រះវិហារ(លូកា ២:២៥-៣៨)។ លោក​ស៊ីម្មានបានទ​ទួល​កា​របើកស​ម្តែង ​ពី​ព្រះ​វិញ្ញាណប​រិសុទ្ធ​ថា គាត់​នឹង​មិនស្លាប់ឡើ​យ ទាល់​តែគា​ត់​បាន​​ឃើញព្រះ​មែស៊ីជា​មុ​ន​សិន បាន​ជាគា​ត់​ប្រកាស់​​ថា “​ភ្នែក​​ទូល​បង្គំ​​បាន​​ឃើញ​​សេចក្តី​​សង្គ្រោះ​​របស់​​ផង​​ទ្រង់”(ខ.៣០)។ ចំណែក​ឯអ្ន​ក​ស្រីអាណ ដែលជាស្រ្តី​មេម៉ាយ ដែល​បម្រើ​ព្រះវិ​ញ គាត់​ក៏បា​ន​ឃើញ​ព្រះឱ​រ​ស​យេស៊ូវ ហើយ “ក៏​ប្រ​កាស​​ប្រាប់​ពី​​ព្រះអង្គ…

កម្លាំងថ្មី

ពេល​ដែល​លោក​ម៉ាតេអូ រិកគី(Matteo Ricci) ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន កាល​ពី​សតវត្សរ៍​ទី​១៦ គាត់​បាន​យក​រូប​គំនូរបស់​គ្រីស្ទ​បរិស័ទ ជាគំ​រូ​សម្រាប់​និទាន​រឿង​ក្នុង​ជំនឿ​គ្រីស្ទ​បរិស័ទ ទៅដល់​អ្នក​ដែល​មិន​ធ្លាប់​បាន​ស្តាប់​​ឮពីមុ​នម​ក។ ពេល​ដែល​ពួ​កគេ​ឃើ​ញរូ​ប​គំនូនា​ង​ម៉ារាព​រ​ព្រះ​​ឱរស​យេស៊ូវ ពួក​គេមាន​ការ​ចាប់អារម្មណ៍​នឹង​រូប​នោះណា​ស់ ប៉ុន្តែ ពេល​ដែ​លគាត់​គូ​រូបព្រះ​យេស៊ូវ​ជាប់ឆ្កា​ង ហើយ​ពន្យ​ល់ប្រា​ប់​គេ​ថា ព្រះ​រាជ​បុត្រា​នៃព្រះ​​បាន​យាង​មក ដើម្បី​សុគត​នៅលើ​​ឈើឆ្កាង ពួ​ក​គេក៏​បា​នឆ្លើយ​តប ដោយ​ការ​ស្អប់​ខ្ពើម និង​ខឹង​សម្បា​ជាខ្លាំ​ង ព្រោះ​ពួក​គេ​មិន​ព្រម​ថ្វាយ​បង្គំ​ព្រះ​ដែល​ជាប់​ឆ្កាង​ឡើយ។

រឿង​នេះបា​ន​ធ្វើ​ឲ្យខ្ញុំនឹក​ចាំ អំពី​អារម្មណ៍ដែ​ល​ខ្ញុំមា​ន ពេល​ដែល​ខ្ញុំយ​ក​កាត​ប៉ូស្តាល់​បុណ្យណូ​អែ​ល ​មកមើ​ល​ម្តង​មួយ​សន្លឹក​ៗ។ ពេល​នោះ​ខ្ញុំ​ក៏​បានដឹង​ថា យើងក៏​មា​ន ចំណង់​ចំណូល​ចិត្ត​មិន​សូវ​ខុស​ពីជ​នជា​តិ​ចិន នៅស​ម័យ​នោះប៉ុន្មា​ន​ទេ។ ក្នុង​ការ​អប​អរ និង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ណូអែល យើង​ច្រើន​តែ​គិតអំពី​រឿង​នៃ​ការ​ប្រសូត្រ​របស់​ព្រះ​យេស៊ូវ​នៅបេ​ថ្លេហិម​តែប៉ុ​ណ្ណោះ ហើយប្រ​ហែល​ជា​មិន​សូវ​គិត​ដល់​ចុង​បញ្ចប់នៃ​រឿង​នេះ ដែល​និយាយ​អំពី​ការ​សុគត​របស់​ព្រះយេស៊ូវ​នៅកាល់វ៉ារី​ឡើយ។ ក្នុង​រឿង​បុណ្យណូអែល ដែល​បាន​ចែង​ក្នុង​កណ្ឌ​លូកា លោក​ស៊ីម្មាន ជា​បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​បានយ​ល់អំ​ពីអា​ថ៌​កំបាំ​ង​នៃផែនការ   ដែល​ព្រះបា​ន​រៀប​ចំ​ទុក​ជាមុ​ន សម្រាប់​ព្រះយេ​ស៊ូវ។ បាន​ជាគា​ត់​និយា​យ​ប្រា​ប់​នាង​ម៉ារា ជា​មាតាទ្រ​ង់​ថា “មើល បុត្រ​នេះ​បាន​តាំង​ឡើង សំរាប់​ធ្វើ​ឲ្យ​ពួក​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន​ដួល ហើយ​ងើប​ឡើង​វិញ ក៏​សំរាប់​ជា​ទី​សំគាល់ ដែល​គេ​នឹង​ស្រដី​ទទឹង​ផង។ ហើយគាត់បានថ្លែងទំនាយប្រាប់នាងម៉ារាទៀតថា នឹង​មាន​ដាវ​ចាក់​ទំលុះ​ព្រលឹងនាង(២:៣៤-៣៥)។ លោក​ស៊ីម្មាន​ដឹង​ថា សភាព​ការស​ង្គម​មាន​ការ​ប្រែប្រួល​តែប​ន្តិ​ចប​ន្តួចទេ ព្រោះ​ស្តេច​ហេរ៉ូដ នៅតែ​ប​ន្ត​ដឹកនាំ​ស្រុកយូ​ដា ហើយ​កង​ទ័ព​រ៉ូម៉ាំង​ក៏នៅ​តែ​បន្ត​គ្រប់​គ្រង​សាសន៍អ៊ី​ស្រាអែល​ដដែល ប៉ុន្តែ គាត់​បាន​ពិនិត្យ​ស៊ីជម្រៅឃើ​ញ​ថា អ្វី​ៗគ្រប់​យ៉ាង​មាន​ការផ្លា​ស់ប្តូរ​ហើយ ព្រោះសេ​ចក្តី​ប្រោស​លោះដែល​ព្រះ​បា​នស​ន្យាប្រ​ទាន​នោះ បាន​មក​ដល់​ហើយ។—Philip Yancey

រង្វាន់ដ៏ស្ថិតស្ថេរ

មាន​កីឡា​ករផ្នែក​​កាយ​សម្ព័ន្ធ​ ​ជន​ជាតិ​អ៊ុយក្រែ​ន​ម្នា​ក់ ឈ្មោះឡា​រីសា ឡាទីនីណា(Larisa Latynina) បានបំ​បែក​ឯក​ត្ត​កម្ម ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិ ដោយ​ទទួល​បាន​មេដាយ ចំនួន​១៨។ គាត់ឈ្នះ​​បា​នមេដាយ​ទំាង​នោះ ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក ក្នុង​ឆ្នំា ១៩៥៦ ១៩៦០ និង​ឆ្នាំ១៩៦៤។ គាត់​បាន​ធ្វើ​ជា​ម្ចាស់​ឯកត្ត​កម្ម​នេះអ​ស់រ​យៈ​ពេល​៤៨​ឆ្នាំ រហូតដ​ល់​ពេល​ដែល​លោក​ម៉ៃឃល ភែពស៍(Michael Phelps) បាន​​ជំនួស​តំណែង​របស់​គាត់ ដោយ​បំបែក​ឯក​ត្ត​កម្ម​ថ្មីមួយទៀ​ត ដោយ​ប្រកួត​បាន​មេដាយ​មាស​ទី​១៩ ក្នុង​​ការ​ប្រកួ​តហែល​ទឹ​ក​សេរី ចម្ងាយ២០០ម៉ែត្រ ត្រឡប់​ចុះឡើ​ង៤​ដង ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​ឆ្នាំ​២០១២ នៅ​ក្រុង​ឡុងប្រទេស​អង់​គ្លេស។ ក្រោយ​មកទស្សនា​វដ្តីកា​យ​​​សម្ព័ន្ធ​អន្ត​រ​ជាតិ បាន​ចេញ​ផ្សាយ​ថា “គេហា​ក់ដូ​ច​ជា​បាន​ភ្លេច​អ្នក​ស្រី​ឡាទីនីណា​ហើយ គេ​ស្គាល់​ឈ្មោះគា​ត់ ​តែនៅ​ក្នុ​ង​ប្រវត្តិ​នៃកា​រប្រ​កួត​ប៉ុណ្ណោះ”។ ពេល​ដែល​សហភាព​សូវៀត​​​ដួល​រំលំ “គេក៏​បាន​ឈ​ប់នឹក​ចាំអំ​ពីគា​ត់តែ​​ម្តង​”។

យ៉ាងណា​មិញ​ សាវ័ក​ប៉ុល​បាន​រំឭក​យើងថា​ ជួនកាល គេ​មិន​នឹក​ចាំ​អំពី​កិច្ច​ការដែល​យើង​បាន​ខិត​ខំ​ធ្វើ​ឡើយ។ កីឡាក​រ​​ដែល​ប្រកួត​គ្នា គេ​​​ខំ​​​អត់​​សង្កត់​​ចិត្ត​​គ្រ​ប់​ជំពូក គឺ​ធ្វើ​ដូច្នោះ ដើម្បី​ឲ្យ​បាន​តែមេដាយ​ដែល​ត្រូវពុកផុយ(១កូរិនថូស ៩:២៥)។ មេ​ដាយ​នោះមិ​ន​គ្រាន់​តែ​សាប​សូន្យ​ប៉ុណ្ណោះទេ​ តែយូ​រ​ៗ​ទៅ ​គេក៏នឹ​ង​លែង​នឹក​ចាំអំ​ពីស្នាដៃ​ដែល​កីឡាក​រនោះ​​បានសម្រេច​ផង​ដែរ។ បើសិ​ន​ជាកី​ឡាករ​អាច​លះ​បង់​​​ខ្លាំងយ៉ាងនេះ​ ដើម្បី​ឲ្យ​បាន​រង្វាន់​ក្នុង​លោកិយ ដែល​មិន​ស្ថិត​ស្ថេរ​ទៅហើ​យ ចុះទំ​រំា​តែ​យើង​ដែល​ជាអ្ន​កដើ​រ​តាម​ព្រះគ្រី​ស្ទ​វិញ តើ​គួរតែ​​មា​នការខិត​ខំ​ខ្លាំង​ជាង​អម្បាល​ម្មាន​ទៀត ដើម្បី​ឲ្យ​បាន​មកុដ​ដែល​មិន​ចេះពុ​ក​ផុយ?(១ធីម៉ូថេ ៤:៨)

ការ​លះប​ង់ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​កី​ឡាករ នាំឲ្យ​​ពួកគេ​ទទួលបា​ននូ​វ​រង្វាន់​ជាមេ​ដាយ កម្រង​ផ្កា និង​ប្រាក់​ជាដើ​ម។ ប៉ុន្តែ កូនរ​បស់​ព្រះ…

សំលៀកបំពាក់ ឬឯកសណ្ឋាន?

ខ្ញុំមា​ន​ការ​លើក​ទឹក​ចិត្ត​យ៉ាងខ្លាំ​ង ពេលបា​នស្តា​ប់​អ្នក​ស្រី​យូនិស មែកហ្ការ៉ាហាន(Eunice McGarranhan) មាន​ប្រសាសន៍​អំពី​ភាព​ជា​អ្នកដឹក​នាំនៃ​គ្រីស្ទ​បរិស័ទ​ យ៉ាង​ដូច​នេះ​ថា “សំលៀក​បំពាក់​សម្រាប់ពា​ក់ស​ម្តែងរឿង គឺ​សម្រាប់​ឲ្យ​យើង​ពាក់​ដើរ​តួ​រស​ម្តែង​ជា​តួរអ​ង្គណា​មួយ​ ដែល​មិន​មែន​​ជាធាតុ​ពិតរ​បស់​យើង តែចំណែកឯ​ឯក​សណ្ឋាន​វិញ​ គឺរំ​ឭក​យើងថា​ យើងកំ​ពុងមា​ន​តួនាទី​អ្វី”។ ប្រ​សាសន៍​របស់​គាត់ ត្រង់​ចំណុច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំនឹ​កចាំ អំពីថ្ងៃ​ទី​មួយ ដែ​​ល​ខ្ញុំចូល​ហ្វឹក​ហាត់​ ក្នុង​ថ្នាក់មូលដ្ឋាន ក្នុង​ជួរទ័​ព​សហ​រដ្ឋ​អាមេរិក ដែល​ពេ​ល​​នោះ គេ​បាន​ឲ្យ​ប្រអប់​យើង​ម្នាក់​មួយ​ៗ ហើយ​​បានប​ញ្ជាយើ​ង ឲ្យ​ដា​ក់ខោ​អាវ​ស៊ីវិល​ចូលក្នុ​ង​ប្រអប់​នោះ។ បន្ទាប់​មក   គេក៏​បាន​ផ្ញើ​ប្រអប់​នោះ ទៅផ្ទះ​​យើ​ង។ ចាប់​តាំង​ពី​ថ្ងៃនោះ​ម​ក យើងបា​ន​ពាក់​ឯកស​ណ្ឋាន​យោធា​​​រាល់​ថ្ងៃ​   ដែល​ឯក​សណ្ឋាន​នោះ​បាន​រំឭកយើង​ថា   យើង​កំពុ​ងស្ថិតនៅ​ក្នុ​ង​វគ្គ​ហ្វឹកហា​ត់ក​ងទ័​ព ដែល​គេបា​នរៀ​បចំ​​ម​កដើម្បីកែ​ប្រែ​អាកប្ប​កិរិយ៉ា និង​សកម្ម​ភាព​របស់​យើង ។

យ៉ាង​ណាមិ​ញ សាវ័ក​ប៉ុល​បាន​ប្រាប់ពួ​កជំ​នុំ នៅក្រុ​ង​រ៉ូ​ម​ថា “យើង​​ត្រូវ​​​ដោះ​​ចោល​​អស់​​ទាំង​​ការ​​របស់​​សេចក្តី​ងងឹតចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ” (រ៉ូម ១៣:១២)។ ហើយគា​ត់មា​នប្រ​សាសន៍ទៀ​តថា​ “គឺ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះអម្ចាស់យេ​ស៊ូវ​គ្រីស្ទ​​វិ​ញ ហើយ​​កុំ​​ឲ្យ​​ផ្គត់ផ្គ​ង់ ដើម្បី​​នឹង​បំពេញ​​សេចក្តី​ប៉ងប្រាថ្នា ខាង​​ឯ​​សាច់​ឈាម​​ឡើយ”(ខ.១៤)។ គោល​ដៅនៃ​កា​រ “ដោះចោល​សេចក្តីង​ងឹត” ហើយ “ពាក់គ្រឿងសឹ​ក​របស់​ពន្លឺ” គឺ​ដើម្បី​ឲ្យ​យើង​មាន​អត្តសញ្ញាណ​ថ្មី ដោយ​រស់​នៅដោ​យមា​ន​ការ​ផ្លាស់​ប្រែ(ខ.១៣)។

កាល​ណា​យើង​ស​ម្រេច​ចិត្ត​ដើរ​តាម​ព្រះគ្រីស្ទ ជា​ព្រះអ​ម្ចាស់ នោះព្រះ​អ​ង្គក៏ចា​ប់​ផ្តើម​ធ្វើ​ឲ្យយើ​ងមា​នល​ក្ខណៈ​កាន់​តែ​ដូច​ព្រះអង្គ ជា​រៀង​រាល់​ថ្ងៃ។ ដូច​នេះ យើងមិ​ន​ចាំបា​ច់​ត្រូវ​ធ្វើខ្លួ​ន​ ឲ្យដូ​ចអ្ន​ក​ដទៃ​ឡើ​យ តែដែ​ល​សំខា​ន់​នោះ…