ពន្លឺ និងភាពងងឹត
លោកសេម៉ួរ ស្លាយវ៍(Seymour Slive) ជាប្រវត្តិវិទូផ្នែកសិល្បៈ។ គាត់បានរៀបរាប់ថា លោករេមប្រិន(Rembrandt ឆ្នាំ ១៦០៦ ដល់ ១៦៦៩) ជាវិចិត្រករជនជាតិហូឡង់ដ៏អស្ចារ្យម្នាក់ ដែលពូកែដាក់ពន្លឺ និងស្រម៉ោលនៅក្នុងផ្ទាំងគំនូរ បានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យផ្ទាំងគំនូររបស់ខ្លួន មានភាពរស់រវើកណាស់ ដូចនេះ គាត់ជាអ្នកនិទានរឿងដ៏ជក់ចិត្ត នៅលើផ្ទាំងគំនូរ។ ផ្ទាំងគំនូររបស់លោករេមប្រិន ដែលមានចំណងជើងថា ការថ្វាយបង្គំរបស់ពួកអ្នកគង្វាល បានបង្ហាញអំពីទិដ្ឋភាពនៃក្រោលសត្វនាពេលយប់ងងឹត ក្នុងភូមិបេថ្លេហិម ដែលមានអ្នកគង្វាលពីរនាក់បានលុតជង្គង់ នៅក្បែរស្នូកសត្វដែលព្រះឱរសយេស៊ូវ កំពុងផ្ទំនៅ ខណៈពេលដែលអ្នកគង្វាលដទៃទៀតកំពុងឈរនៅឆ្ងាយពីពួកគេបន្តិច។ ក្នុងចំណោមអ្នកគង្វាលទាំងពីរនាក់នេះ មានម្នាក់កំពុងយួរចង្កៀង នៅក្បែរព្រះឱរស ប៉ុន្តែ ក្នុងផ្ទាំងគំនូរនេះ ពន្លឺដែលភ្លឺបំផុត មិនបានចេញមកពីចង្កៀងរបស់គាត់ឡើយ តែបានចេញពីព្រះឱរសយេស៊ូវ ហើយក៏បានចែងចាំងមកលើអ្នកដែលមកជួបជុំគ្នានៅក្បែរព្រះអង្គ។
លោកហោរាអេសាយធ្លាប់បានមានប្រសាសន៍អំពីពន្លឺ និងភាពងងឹត នៅក្នុងការថ្លែងទំនាយ អំពីការយាងមកនៃព្រះសង្រ្គោះ ក្នុងទឹកដីអ៊ីស្រាអែល ក្នុងរយៈពេល៧សតវត្សរ៍ក្រោយមកទៀត។ គឺដូចដែលមានសេចក្តីចែងមកថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ … ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ” (អេសាយ ៩:២,៦)។ មនុស្សម្នាក់ៗដែលបានមើលផ្ទាំងគំនូររបស់លោករេមប្រិន ប្រហែលជាមើលឃើញសាច់រឿងខុសៗគ្នា ប៉ុន្តែ ក្នុងផ្ទាំងគំនូរនោះ ប្រហែលជាមានរូបភាពអ្វីមួយ ក្នុងក្រោលសត្វនោះ ដែលដំណាងឲ្យយើងម្នាក់ៗ។ តើយើងជារូបអ្នកគង្វាលដែលកំពុងលុតជង្គង់ថ្វាយបង្គំព្រះ…
ការចូលជ្រក
ក្នុងមជ្ឈិមសម័យ កសិករទាំងឡាយមើលថែរស្រែចំាការរបស់ខ្លួន តែពេលដែលពួកគេឃើញខ្មាំងសត្រូវលើកទ័ពមកឈ្លានពានពីចម្ងាយ ពួកគេក៏ទុកការងារស្រែចំការចោល ដើម្បីនាំក្រុមគ្រួសាររត់គេចចូល ក្នុងទីក្រុងដែលមានកំផែងការពារព័ទជុំវិញ ដើម្បីទទួលការការពារឲ្យរួចផុតពីពួកខ្មាំងសត្រូវ ដ៏គ្រោះថ្នាក់នោះ។ យ៉ាងណាមិញ ក្រុងខាខាសសូនបានធ្វើជាកន្លែងជ្រកកោន ក្នុងពេលសឹកសង្រ្គាម សម្រាប់ប្រជាជនអស់ជាច្រើនជំនាន់មកហើយ។ គេបានសាងសង់វា ក្នុងសតវត្សរ៍ទី៥ មុនគ្រីស្ទសគរាជ ហើយកំផែងរបស់វា ដែលគេបានសង់ពីថ្ម បានផ្តល់ការការពារដល់ជនជាតិរ៉ូម៉ាំង ហ្គួល វីស៊ីហ្គូ ហ្វ្រង់ និងបារាំង។ ដោយសារក្រុងនេះត្រូវបានហ៊ំព័ទ្ធដោយកំផែងដ៏វែង ដែលមានប៉មយាមធំៗ នោះអ្នកដែលជ្រក នៅខាងក្នុងមានទំនុកចិត្តចំពោះកំផែងក្រុងនេះណាស់។
យ៉ាងណាមិញ សម្រាប់យើងដែលជាអ្នកជឿព្រះ យើងអាចជ្រកកោន ក្នុងព្រះវត្តមាននៃព្រះដ៏រស់។ ព្រះគម្ពីរសុភាសិតចែងឲ្យយើងដឹងថា “ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្តីសុខ”(សុភាសិត ១៨:១០)។ ក្នុងបទគម្ពីរនេះ “ព្រះនាមព្រះយេហូវ៉ា” គឺសំដៅទៅលើលក្ខណៈសម្បត្តិរបស់ព្រះ ដែលមានដូចជា ភាពស្មោះត្រង់ មានអំណាចចេស្តា និងមានក្តីមេត្តា។ ចំណែកឯពាក្យសុខសាន្ត វិញ គឺមានន័យថា “ដាក់នៅកន្លែងខ្ពស់រួចផុតពីគ្រោះថ្នាក់”។
ពេលដែលយើងជួបការគំរាមកំហែង នៅពេលណាមួយ យើងចង់រត់ទៅរកកន្លែងការពារខ្លួនឲ្យរួចពីគ្រោះថ្នាក់នោះ។ អ្នកខ្លះស្វែងរកការការពារ នៅក្នុងទ្រព្យសម្បត្តិ ឬក្នុងទំនាក់ទំនង។ ប៉ុន្តែ ក្នុងនាមយើង ជាអ្នកដើរតាមព្រះគ្រីស្ទ យើងមានកន្លែងជ្រកកោនដែលរឹងមាំនិងស្ថិតស្ថេរជាងនេះ។ ដោយសារព្រះទ្រង់ស្មោះត្រង់ មានគ្រប់ចេស្តា ហើយមានពេញដោយសេចក្តីស្រឡាញ់…
ព្រះចាត់ព្រះរាជបុត្រា
បទចម្រៀងជាភាសាអង់គ្លេស ដែលមានចំណងជើងថា ព្រះមែស៊ី ជាស្នាដៃនិពន្ធរបស់លោកហ៊ែនឌែល(Handel)។ ក្នុងបទចម្រៀងនេះ ខ្ញុំចូលចិត្តជាងគេ នៅត្រង់វគ្គដែលយើងអាចច្រៀងដោយអំណរថា “មានបុត្រ១កើតដល់យើង”។ ជាពិសេស ខ្ញុំចូលចិត្តចំណុចដែលគេច្រៀងបន្ទរ ចូលដល់ឃ្លា “ព្រះទ្រង់ប្រទានបុត្រា១មួយដល់យើងហើយ”។ ជាការពិតណាស់ ពាក្យពេចន៍ទាំងអស់នេះ ត្រូវបានអ្នកនិពន្ធ ដកស្រង់ចេញពីបទគម្ពីរអេសាយ ៩:៦ ដែលចែងថា “មានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ”។ នេះជាបទចម្រៀងដ៏មានន័យរបស់លោកហ៊ែនឌែល ដែលសរសើរដំកើងព្រះរាជបុត្រា ដែលបានយាងមករកយើង ដោយចាប់កំណើតជាមនុស្ស នៅថ្ងៃបុណ្យណូអែលដំបូងបំផុត។ ព្រះគម្ពីរសញ្ញាថ្មីបានបកស្រាយកាន់តែច្បាស់ថែមទៀតថា ព្រះរាជបុត្រាមួយអង្គនេះជានរណា។ ក្នុងបទគម្ពីរលូកា ជំពូក១ ទេវតាបានមកជួបនាងម៉ារា ហើយការនេះបានបង្ហាញអំពីអត្តសញ្ញាណទាំងបួនរបស់ព្រះឱរស ដ៏ជាព្រះគ្រីស្ទ ដែលមានដូចតទៅ : ព្រះអង្គនឹងប្រសូត្រជាបុត្រារបស់នាងម៉ារា ដូចនេះព្រះអង្គជាមនុស្ស(១:៣១)។ ព្រះអង្គជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ដូចនេះព្រះអង្គក៏ជាព្រះមួយរយភាគរយ(១:៣២)។ ព្រះអង្គក៏ជាព្រះរាជបុត្រានៃស្តេចដាវីឌផងដែរ មានន័យថា ព្រះអង្គជាប់ខ្សែស្រឡាយស្តេច(១:៣២)។ ហើយព្រះអង្គជាព្រះរាជបុត្រានៃព្រះទៀតផង(១:៣៥) បានជាព្រះអង្គមានភាពស្មើគ្នានឹងព្រះវរបិតា ក្នុងការគ្រប់យ៉ាង។ ត្រង់ចំណុចនេះ ព្រះមែស៊ី អាចបំពេញតួនាទីរបស់ព្រះអង្គបាន ដោយសារព្រះអង្គជាព្រះរាជបុត្រានៃព្រះ។
ពេលដែលយើងថ្វាយបង្គំព្រះអង្គ ក្នុងរដូវកាលនៃបុណ្យណូអែល សូមព្រះប្រទានក្តីអំណរ និងភាពរំភើបរីករាយ ចំពោះអត្ថន័យដ៏ពេញលេញនៃពិធីបុណ្យដ៏សំខាន់នេះ។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានប្រទានព្រះរាជបុត្រាដ៏ល្អឥតខ្ចោះ និងគ្រប់គ្រាន់ ដល់យើងរាល់គ្នា។ ឱសូមយើងចូលមក សរសើរដំកើងព្រះអង្គ!—Bill Crowder
មិនមានអារម្មណ៍ទទេ
មានពេលមួយ ជូលា ចៅស្រីរបស់ខ្ញុំ បានចំណាយពេលក្នុងរដូវក្តៅ ទៅធ្វើការ ក្នុងមណ្ឌលកុមារកំព្រាមួយកន្លែង ក្នុងក្រុងប៊ូសៃ ប្រទេសយូហ្កាន់ដា។ ក្នុងថ្ងៃចុងក្រោយ នៃការចុះកម្មសិក្សារបស់នាង នៅទីនោះ នាងបានទៅលាក្មេងៗ ក្នុងមណ្ឌលកុមារកំព្រានោះ។ មានក្មេងស្រីតូចម្នាក់ ឈ្មោះស៊ូម៉ាយ៉ា មានទឹកមុខក្រៀមក្រំណាស់ ហើយក៏បាននិយាយប្រាប់នាងថា “ថ្ងៃស្អែក អ្នកមីងទៅចោលពួកខ្ញុំហើយ ហើយអាទិត្យក្រោយ អ្នកមីងផ្សេងទៀត(ដែលមកចុះកម្មសិក្សា) ក៏ទៅចោលពួកខ្ញុំដែរ”។ ពេលនោះ ជូលាក៏បានតបថា នាងពិតជាត្រូវចាកចេញមែន។ ស៊ូម៉ាយ៉ាក៏បានឈរគិតមួយសន្ទុះ ហើយក៏លាន់ម៉ាត់ថា “ប៉ុន្តែ អ្នកមីងក៏ទៅ អ្នកមីងផ្សេងទៀតក៏ទៅ ចឹងទៅចោលពួកខ្ញុំអស់ហើយ”។ ជូលាក៏បានតបថា នេះជាការពិតមែន។ ប៉ុន្តែ ក្មេងស្រីតូចម្នាក់នេះក៏បានគិតមួយសន្ទុះ ហើយនិយាយទៀតថា “តែព្រះអង្គនឹងនៅតែគង់នៅជាមួយយើងជានិច្ច ដូចនេះ យើងមិនមានអារម្មណ៍ទទេឡើយ”។
ត្រង់ចំណុចនេះ យើងរាល់គ្នាសុទ្ធតែអាចយល់អំពីអារម្មណ៍ទទេ។ ទោះបីជាមនុស្សមានទំនាក់ទំនង មានស្នេហា ទំនាក់ទំនងផ្លូវភេទ លុយ អំណាច ប្រជាប្រិយភាព ឬមានជ័យជម្នះច្រើនយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជម្នះអារម្មណ៍ទទេនេះបានឡើយ ព្រោះវាជាសេចក្តីប៉ងប្រាថ្នាចង់បានរបស់អ្វីមួយដែលយើងគិតថា មានតម្លៃ ដែលមិនអាចបរិយ៉ាយ និងកាត់ថ្លៃបាន ប៉ុន្តែ របស់នោះមិនស្ថិតស្ថេរសោះឡើយ។ ពេលណាយើងបានរបស់ល្អហើយ យើងកាន់តែមានចិត្តចង់បានរបស់ដែលល្អជាងនោះទៀត។ យើងប្រហែលជារកបានរបស់ដែលល្អជាងនោះ ឬអាចគ្រាន់តែស្រម៉ៃថា បានរបស់នោះនៅក្នុងដៃ…
សេចក្តីស្រឡាញ់ និងការឧបត្ថម្ភ
ខ្ញុំបានទទួលសារដ៏ខ្លីមួយច្បាប់ មកពីមិត្តភ័ក្ររបស់ខ្ញុំម្នាក់ ដែលកំពុងធ្វើការបម្រើព្រះ នៅឯមណ្ឌលកុមារកំព្រាមួយកន្លែង ក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយ ដែលក្នុងសារនោះ គាត់បានសរសេរថា “កាលពីថ្ងៃម្សិលមិញ ពេលដែលខ្ញុំកំពុងអង្គុយធ្វើកិច្ចការនៅតុការិយ៉ាល័យ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានឃើញសត្វស្រម៉ោចរាប់ពាន់ កំពុងតែវាពាសពេញ លើផ្ទៃជញ្ជាំងអគារការិយ៉ាល័យរបស់យើង ទាំងខាងក្នុង និងខាងក្រៅ។ ពួកវាបានរោមរបស់របរ នៅក្នុងបន្ទប់។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្តធ្វើការជាធម្មតា។ ប្រហែលជាជិតកន្លះម៉ោងក្រោយមក សត្វស្រម៉ោចក៏បានចេញទៅវិញអស់”។ បន្ទាប់ពីមិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ បានរៀបរាប់អំពីរឿងសត្វស្រម៉ោចចប់ហើយ គាត់ក៏បានសរសេរទៀតថា“ចំណែកឯអ្នកវិញ តើអ្នកមានសុខទុក្ខយ៉ាងណាដែរ នៅកន្លែងធ្វើការ?”
ជួនកាល យើងត្រូវការការក្រើនរំឭក អំពីសេចក្តីត្រូវការរបស់អ្នក ដែលបានលះចោលភាពស្រណុកស្រួល ទៅបម្រើព្រះនៅប្រទេសក្រីក្រ។ ព្រះត្រាសហៅមនុស្សម្នាក់ៗ ឲ្យទៅតាមផ្លូវខុសៗគ្នា ហើយក្នុងនោះ អ្នកខ្លះត្រូវទៅតាមផ្លូវដែលរលាក់ខ្លាំង ពិបាកធ្វើដំណើរ។ គ្មាននរណាម្នាក់ចង់ធ្វើការ ក្នុងការិយ៉ាល័យ ដែលមានសត្វស្រម៉ោចរោមពេញបន្ទប់ឡើយ ប៉ុន្តែ មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ មិនបានធ្វើការនៅកន្លែងនោះ ដើម្បីរកផលកម្រៃឡើយ។ គាត់ និងគ្រីស្ទបរិស័ទដទៃទៀត បានថ្វាយចិត្តដាច់ដល់ព្រះគ្រីស្ទ ហើយបានគិតថា ការលះបង់ភាពស្រណុកស្រួល “ដ៏សំខាន់” ដើម្បីចេញទៅធ្វើការបម្រើព្រះអង្គ គឺគ្រាន់តែជាការលះបង់ដ៏តូច ដើម្បីថ្វាយសិរីល្អដល់ព្រះ ដែលបានស្រឡាញ់យើងរាល់គ្នា ជាមុន។
ពួកគេត្រូវការការគាំទ្រពីយើង គឺមិនខុសពីការដែលសាវ័កប៉ុលពឹងផ្អែកលើជំនួយរបស់មិត្តភ័ក្រគាត់ ក្នុងក្រុងភីលីព សម្រាប់ការងារដំណឹងល្អ(ភីលីព ១:៥) សម្រាប់បំពេញការខ្វះខាត(៤:១៦)…
ដំណើរជីវិតដែលថយក្រោយ
ទន្លេឈិកាហ្គោ មានភាពមិនប្រក្រតី ដោយសារវាហូរបញ្ច្រាសទិស។ ក្រុមវិស្វករបានបង្វែរទិសដៅរបស់វា ឲ្យហូរបញ្រ្ចាសយ៉ាងដូចនេះ អស់ជាងមួយសតវត្សរ៍ហើយ ដោយសារប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុងឈីកាហ្គោបានបំពល់ទឹកទន្លេនេះ។ គេបានបង្ហូរទឹកលាងចាន ទឹកលូ និងកាកសំណង់រោងចក្រ ចូលទៅក្នុងទន្លេនេះ ហើយទន្លេនេះហូរចូលបឹងមីឈីហ្គិន។ ដោយសារបឹងនេះជាប្រភពទឹកប្រើប្រាស់សម្រាប់ទីក្រុង មានប្រជាពលរដ្ឋរាប់ពាន់នាក់មានជម្ងឺ និងបាត់បង់ជីវិត ដោយសារទឹកកក្វក់នោះ ហេតុនេះហើយ អាជ្ញាធរក្រុងក៏បានសម្រេចចិត្ត ផ្លាស់ប្តូរទិសដៅទឹកទន្លេ ឲ្យហូរបញ្រ្ចាស ចេញពីបឹងនោះវិញ។
យ៉ាងណាមិញ ពេលយើងក្រឡេចមកមើលដំណើរជីវិតរបស់ព្រះយេស៊ូវ ក្នុងលោកិយនេះ យើងប្រហែលជាគិតថា ព្រះអង្គហាក់ដូចជាមានដំណើរជីវិតដែលបញ្រ្ចាសថយក្រោយ ខុសពីការរំពឹងគិតរបស់យើង។ ព្រះអង្គជាព្រះដ៏មានសិរីល្អ តែព្រះអង្គបានយាងចុះមកផែនដី ដើម្បីប្រសូត្រជាទារក ដែលងាយនឹងរងគ្រោះ។ ព្រះអង្គជាព្រះដែលយាងមកយកកំណើតជាមនុស្ស ដូចនេះ ពេលដែលព្រះអង្គប្រកាស់ថា ព្រះអង្គជាព្រះ គេបានចោទព្រះអង្គ ថាបានពោលពាក្យប្រមាថព្រះ។ ព្រះអង្គប្រសូត្រមកជាមនុស្សដែលគ្មានបាប ឬគ្មានកំហុសអ្វីទាល់តែសោះ តែគេបានឆ្កាងព្រះអង្គ ដូចឧក្រឹដ្ឋជន។ ប៉ុន្តែ ព្រះអង្គបានរស់នៅក្នុងលោកិយ តាមបំណងព្រះទ័យព្រះ(យ៉ូហាន ៦:៣៨)។ ពេលដែលយើង យកតម្រាប់តាមព្រះយេស៊ូវ ក្នុងនាមជាអ្នកដើរតាមព្រះអង្គ លោកិយគេអាចគិតថា យើង“កំពុងមានដំណើរថយក្រោយ”។ ការឲ្យពរដល់ខ្មាំងសត្រូវរបស់យើង(រ៉ូម ១២:១៤) ឲ្យតម្លៃការគោរពប្រតិបត្តិព្រះ ឲ្យបានខ្លាំងជាងទ្រព្យសម្បត្តិ(១ធីមូថេ ៦:៦-៩) និងការមានអំណរ ក្នុងពេលរងទុក្ខលំបាក(យ៉ាកុប ១:២) ហាក់ដូចជាផ្ទុយពីទស្សនៈរបស់លោកិយ។…
ការខកខានក្នុងពិធីបុណ្យណូអែល
កាលពីឆ្នាំទៅ យើងស្មានថា កម្មវិធីបុណ្យណូអែលរបស់យើងត្រូវបានលប់ចោលទៅហើយ។ ជាការពិតណាស់ កាលនោះយើងបានគ្រោងធ្វើដំណើរ ទៅជួបជុំក្រុមគ្រួសារយើង ក្នុងរដ្ឋមីសូរី តែជើងហោះហើររបស់យើងត្រូវបានលប់ចោល ដោយសារមានព្រឹលធ្លាក់។ គ្រួសារខ្ញុំមានប្រពៃណីទៅជួបជុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យណូអែលប្រចាំគ្រួសារ រៀងរាល់ពីរបីឆ្នាំម្តង ប៉ុន្តែ ឆ្នាំមុន ពេលយើងរង់ចាំធ្វើដំណើរបន្តពីរដ្ឋមិននេសូតា ទៅរដ្ឋមីសូរី ជើងហោះហើររបស់យើងត្រូវលប់ចោល ដូចនេះ យើងត្រូវត្រឡប់ទៅផ្ទះវិញ។ ពេលនោះយើងមានការខកចិត្តខ្លាំងណាស់។
កាលពីថ្ងៃអាទិត្យមុន លោកគ្រូគង្វាលរបស់យើងបានអធិប្បាយ អំពីការរំពឹងចង់បានពីពិធីបុណ្យណូអែល។ ខ្ញុំមានការប៉ះពាលចិត្តណាស់ ពេលដែលគាត់មានប្រសាសន៍ថា “បើសិនជា ក្នុងពិធីបុណ្យណូអែល យើងរំពឹងចង់បានអំណោយពីញាតិមិត្ត និងការជួបជុំគ្នាក្នុងក្រុមគ្រួសារ នោះមានន័យថា យើងមានការរំពឹងចង់បានតិចពេកហើយ។ ការទទួលអំណោយពីញាតិមិត្ត និងការជួបជុំគ្នា នាំមកនូវក្តីអំណរ និងជាការដែលយើងគួរអរព្រះគុណព្រះ ប៉ុន្តែ ពិធីបុណ្យណូអែល ជាការអបអរការយាងមកនៃព្រះគ្រីស្ទ និងអបអរការប្រោសលោះរបស់ព្រះអង្គ”។
លោកស៊ីម្មាន និងអ្នកស្រីអាន បានអបអរការយាងមកចាប់កំណើតនៃអង្គព្រះយេស៊ូវ និងអបអរសេចក្តីសង្រ្គោះរបស់ព្រះអង្គ ពេលដែលលោកយ៉ូសែប និងនាងម៉ារា នាំព្រះឱរសយេស៊ូវ ចូលក្នុងព្រះវិហារ(លូកា ២:២៥-៣៨)។ លោកស៊ីម្មានបានទទួលការបើកសម្តែង ពីព្រះវិញ្ញាណបរិសុទ្ធថា គាត់នឹងមិនស្លាប់ឡើយ ទាល់តែគាត់បានឃើញព្រះមែស៊ីជាមុនសិន បានជាគាត់ប្រកាស់ថា “ភ្នែកទូលបង្គំបានឃើញសេចក្តីសង្គ្រោះរបស់ផងទ្រង់”(ខ.៣០)។ ចំណែកឯអ្នកស្រីអាណ ដែលជាស្រ្តីមេម៉ាយ ដែលបម្រើព្រះវិញ គាត់ក៏បានឃើញព្រះឱរសយេស៊ូវ ហើយ “ក៏ប្រកាសប្រាប់ពីព្រះអង្គ…
រង្វាន់ដ៏ស្ថិតស្ថេរ
មានកីឡាករផ្នែកកាយសម្ព័ន្ធ ជនជាតិអ៊ុយក្រែនម្នាក់ ឈ្មោះឡារីសា ឡាទីនីណា(Larisa Latynina) បានបំបែកឯកត្តកម្ម ក្នុងការប្រកួតកីឡាអូឡាំពិ ដោយទទួលបានមេដាយ ចំនួន១៨។ គាត់ឈ្នះបានមេដាយទំាងនោះ ក្នុងការប្រកួតកីឡាអូឡាំពិក ក្នុងឆ្នំា ១៩៥៦ ១៩៦០ និងឆ្នាំ១៩៦៤។ គាត់បានធ្វើជាម្ចាស់ឯកត្តកម្មនេះអស់រយៈពេល៤៨ឆ្នាំ រហូតដល់ពេលដែលលោកម៉ៃឃល ភែពស៍(Michael Phelps) បានជំនួសតំណែងរបស់គាត់ ដោយបំបែកឯកត្តកម្មថ្មីមួយទៀត ដោយប្រកួតបានមេដាយមាសទី១៩ ក្នុងការប្រកួតហែលទឹកសេរី ចម្ងាយ២០០ម៉ែត្រ ត្រឡប់ចុះឡើង៤ដង ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០១២ នៅក្រុងឡុងប្រទេសអង់គ្លេស។ ក្រោយមកទស្សនាវដ្តីកាយសម្ព័ន្ធអន្តរជាតិ បានចេញផ្សាយថា “គេហាក់ដូចជាបានភ្លេចអ្នកស្រីឡាទីនីណាហើយ គេស្គាល់ឈ្មោះគាត់ តែនៅក្នុងប្រវត្តិនៃការប្រកួតប៉ុណ្ណោះ”។ ពេលដែលសហភាពសូវៀតដួលរំលំ “គេក៏បានឈប់នឹកចាំអំពីគាត់តែម្តង”។
យ៉ាងណាមិញ សាវ័កប៉ុលបានរំឭកយើងថា ជួនកាល គេមិននឹកចាំអំពីកិច្ចការដែលយើងបានខិតខំធ្វើឡើយ។ កីឡាករដែលប្រកួតគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែមេដាយដែលត្រូវពុកផុយ(១កូរិនថូស ៩:២៥)។ មេដាយនោះមិនគ្រាន់តែសាបសូន្យប៉ុណ្ណោះទេ តែយូរៗទៅ គេក៏នឹងលែងនឹកចាំអំពីស្នាដៃដែលកីឡាករនោះបានសម្រេចផងដែរ។ បើសិនជាកីឡាករអាចលះបង់ខ្លាំងយ៉ាងនេះ ដើម្បីឲ្យបានរង្វាន់ក្នុងលោកិយ ដែលមិនស្ថិតស្ថេរទៅហើយ ចុះទំរំាតែយើងដែលជាអ្នកដើរតាមព្រះគ្រីស្ទវិញ តើគួរតែមានការខិតខំខ្លាំងជាងអម្បាលម្មានទៀត ដើម្បីឲ្យបានមកុដដែលមិនចេះពុកផុយ?(១ធីម៉ូថេ ៤:៨)
ការលះបង់ និងការប្តេជ្ញាចិត្តរបស់កីឡាករ នាំឲ្យពួកគេទទួលបាននូវរង្វាន់ជាមេដាយ កម្រងផ្កា និងប្រាក់ជាដើម។ ប៉ុន្តែ កូនរបស់ព្រះ…
សំលៀកបំពាក់ ឬឯកសណ្ឋាន?
ខ្ញុំមានការលើកទឹកចិត្តយ៉ាងខ្លាំង ពេលបានស្តាប់អ្នកស្រីយូនិស មែកហ្ការ៉ាហាន(Eunice McGarranhan) មានប្រសាសន៍អំពីភាពជាអ្នកដឹកនាំនៃគ្រីស្ទបរិស័ទ យ៉ាងដូចនេះថា “សំលៀកបំពាក់សម្រាប់ពាក់សម្តែងរឿង គឺសម្រាប់ឲ្យយើងពាក់ដើរតួរសម្តែងជាតួរអង្គណាមួយ ដែលមិនមែនជាធាតុពិតរបស់យើង តែចំណែកឯឯកសណ្ឋានវិញ គឺរំឭកយើងថា យើងកំពុងមានតួនាទីអ្វី”។ ប្រសាសន៍របស់គាត់ ត្រង់ចំណុចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីថ្ងៃទីមួយ ដែលខ្ញុំចូលហ្វឹកហាត់ ក្នុងថ្នាក់មូលដ្ឋាន ក្នុងជួរទ័ពសហរដ្ឋអាមេរិក ដែលពេលនោះ គេបានឲ្យប្រអប់យើងម្នាក់មួយៗ ហើយបានបញ្ជាយើង ឲ្យដាក់ខោអាវស៊ីវិលចូលក្នុងប្រអប់នោះ។ បន្ទាប់មក គេក៏បានផ្ញើប្រអប់នោះ ទៅផ្ទះយើង។ ចាប់តាំងពីថ្ងៃនោះមក យើងបានពាក់ឯកសណ្ឋានយោធារាល់ថ្ងៃ ដែលឯកសណ្ឋាននោះបានរំឭកយើងថា យើងកំពុងស្ថិតនៅក្នុងវគ្គហ្វឹកហាត់កងទ័ព ដែលគេបានរៀបចំមកដើម្បីកែប្រែអាកប្បកិរិយ៉ា និងសកម្មភាពរបស់យើង ។
យ៉ាងណាមិញ សាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅក្រុងរ៉ូមថា “យើងត្រូវដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ” (រ៉ូម ១៣:១២)។ ហើយគាត់មានប្រសាសន៍ទៀតថា “គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ”(ខ.១៤)។ គោលដៅនៃការ “ដោះចោលសេចក្តីងងឹត” ហើយ “ពាក់គ្រឿងសឹករបស់ពន្លឺ” គឺដើម្បីឲ្យយើងមានអត្តសញ្ញាណថ្មី ដោយរស់នៅដោយមានការផ្លាស់ប្រែ(ខ.១៣)។
កាលណាយើងសម្រេចចិត្តដើរតាមព្រះគ្រីស្ទ ជាព្រះអម្ចាស់ នោះព្រះអង្គក៏ចាប់ផ្តើមធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះអង្គ ជារៀងរាល់ថ្ងៃ។ ដូចនេះ យើងមិនចាំបាច់ត្រូវធ្វើខ្លួន ឲ្យដូចអ្នកដទៃឡើយ តែដែលសំខាន់នោះ…
សេចក្តីសង្ឃឹមសម្រាប់អ្នកមិនជឿ
នៅកន្លែងធ្វើការ ខ្ញុំតែងតែរកឱកាសនាំមិត្តរួមការងារឲ្យជឿព្រះ។ ការនេះបាននាំឲ្យខ្ញុំយល់ថា ខ្ញុំមានអភ័យឯកសិទ្ធិ នៅក្នុងការសន្ទនាជាមួយមនុស្សដែលមានទស្សនៈផ្សេងៗគ្នា។ ក្នុងចំណោមពួកគេ មានអ្នកខ្លះមិនព្រមទទួលជឿលើព្រះយេស៊ូវឡើយ។ ខ្ញុំបានរកឃើញឧបស័គ្គបីយ៉ាង ដែលរារាំងមិនឲ្យពួកគេជឿលើព្រះគ្រីស្ទ ដើម្បីឲ្យបានទទួលសេចក្តីសង្រ្គោះ។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានដឹងថា មូលហេតុទីមួយ ដែលពួកគេមិនទទួលជឿព្រះ គឺមិនមែនដោយសារពួកគេមិនព្រមជឿថា ព្រះមានមែននេះទេ តែផ្ទុយទៅវិញ គឺដោយសារពួកគេមិនយល់ថា ខ្លួនសក្តិសមនឹងឲ្យព្រះយកព្រះទ័យទុកដាក់ចំពោះខ្លួនទេ។ មូលហេតុទីពីរ ដែលអ្នកខ្លះមិនទទួលជឿព្រះ គឺដោយសារពួកគេជឿថា ខ្លួនមិនសក្តិសមនឹងទទួលការអត់ទោសបាបរបស់ព្រះ។ ត្រង់ចំណុចនេះ បញ្ជាក់ថា មនុស្សយើងច្រើនតែថ្កោលទោសខ្លួនឯង យ៉ាងសាហាវបំផុត។ ចុះចំណែកឯមូលហេតុទីបីវិញ? ត្រង់ចំណុចនេះ ពួកគេឆ្ងល់ថា ហេតុអ្វីបានជាព្រះមិនមានទំនាក់ទំនងជាមួយពួកគេ បើសិនជាព្រះពិតជាមានមែននោះ។
សូមយើងស្វែងយល់ថា ព្រះបន្ទូលព្រះបានឆ្លើយតបយ៉ាងណា ចំពោះមូលហេតុទាំងបីនេះ។ ជាដំបូង សូមយើងសិក្សាអំពីមូលហេតុទី៣ ជាមុន សិន។ ព្រះអម្ចាស់មិនសព្វព្រះទ័យនឹងធ្វើឲ្យមនុស្សមានការភ័ន្តច្រឡំឡើយ។ ព្រះអង្គសន្យាថា ពេលដែលយើងអានព្រះបន្ទូលរបស់ព្រះអង្គ នោះព្រះអង្គនឹងធ្វើឲ្យព្រះបន្ទូលនោះ សម្រេចបំណងព្រះទ័យរបស់ព្រះអង្គជាមិនខាន(អេសាយ ៥៥:១១)។ បានសេចក្តីថា បើសិនជាយើងអានព្រះបន្ទូលព្រះ នោះយើងត្រូវដឹងថា ព្រះអង្គកំពុងមានបន្ទូលមកកាន់យើង តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។
នេះប្រាកដជាមកពីហេតុនេះហើយ បានជាព្រះគម្ពីរបាននិយាយជាញឹកញាប់ អំពីព្រះគុណ និងសេចក្តីមេត្តាករុណា ដែលព្រះអង្គមានចំពោះមនុស្សគ្រប់គ្នា(ខ.៧)។ ព្រះអង្គសព្វព្រះទ័យនឹងអត់ទោសបាប ឲ្យមនុស្សរាល់គ្នា តែយើងមិនងាយនឹងអត់ទោសឲ្យគេ ឲ្យបានដូចព្រះអង្គឡើយ។ ពេលដែលយើងដឹងថា…