ម៉ោងទី១១
មនុស្សជាច្រើនបានយល់ថា សង្គ្រាមលោកលើកទី១ ស្ថិតក្នុងចំណោមសង្រ្គាមដែលនាំឲ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ មានមនុស្សរាប់លាននាក់ បានបាត់បង់ជីវិតក្នុងសង្រ្គាម ដែលបានកើតឡើងទូទាំងពិភពលោក ជាលើកទី១នោះ។ នៅថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ១៩១៨ គេក៏បានអនុវត្តបទឈប់បាញ់គ្នា នៅម៉ោង១១ នៃថ្ងៃ១១ ក្នុងខែ១១ នៅឆ្នាំនោះ។ ក្នុងអំឡុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនោះ មនុស្សរាប់លាននាក់ នៅទូទាំងពិភពលោកបានរក្សាភាពស្ងៀមស្ងាត់មួយរយៈពេល ដើម្បីកាន់ទុក្ខ ចំពោះវិនាសកម្មដ៏ធ្ងន់ធ្ងររបស់សង្រ្គាមនោះ ដែលមានមនុស្សជាច្រើនបានបាត់បង់ជីវិត និងរងទុក្ខវេទនា។ កាលនោះគេបានសង្ឃឹមថា “សង្រ្គាមដ៏ធំនោះ” នឹងបានធ្វើជា “សង្រ្គាមដែលបញ្ចប់សង្រ្គាមទាំងអស់”។
ប៉ុន្តែ ជាច្រើនឆ្នាំក្រោយ សង្រ្គាមលោកលើកទី២ក៏បានផ្ទុះឡើង កាន់តែសាហាវ និងហិនហោចជាងមុនទៀត តែមនុស្សនៅតែមានសង្ឃឹមថា ថ្ងៃណាមួយពិភពលោកនឹងមានសន្តិភាពជារៀងរហូត។
យ៉ាងណាមិញ ព្រះគម្ពីរបានផ្តល់ឲ្យនូវការសន្យាដែលយើងអាចសង្ឃឹម និងជឿទុកចិត្តបានថា ថ្ងៃមួយ សង្រ្គាមនឹងលែងមានតទៅទៀត នៅទីបញ្ចប់។ លោកហោរ៉ាអេសាយ បានថ្លែងទំនាយថា “គេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ”(អេសាយ ២:៤)។ បទទំនាយនោះនឹងបានសម្រេច ពេលដែលព្រះគ្រីស្ទយាងត្រឡប់មកវិញ។ ពេលនោះ ម៉ោងទី១១ នឹងកន្លងផុតទៅ ហើយម៉ោងទី១ នៃសន្តិភាពដ៏ស្ថិតស្ថេរ ក្នុងនគរស្ថានសួគ៌ និងផែនដីថ្មីនឹងចាប់ផ្តើម។
មុននឹងថ្ងៃនោះមកដល់ អ្នកដែលដើរតាមព្រះគ្រីស្ទ ត្រូវរស់នៅជារាស្រ្តរបស់ព្រះ ដែលធ្វើជាដំណាងឲ្យព្រះអម្ចាស់នៃសន្តិភាព …
ត្រូវការអ្នកជំនួយ
អ្នកខ្លះយល់ថា អ្នកជំនួយមានតម្លៃតិចជាងអ្នកដឹកនាំ ឬអ្នកជំនាញ។ ឧទាហរណ៍ គ្រូជំនួយក្នុងថ្នាក់រៀន ជួយគ្រូបង្រៀនដែលមានការបណ្តុះបណ្តាល។ ជាងអេឡិចត្រូនិច ជាងប្រព័ន្ធទឹក និងមេធាវី ក៏មានអ្នកជំនួយ នៅក្នុងការបំពេញការងាររបស់ខ្លួនផងដែរ។ ដោយសារអ្នកជំនួយមិនមានឯកទេស នៅក្នុងអាជីពនោះ នោះគេប្រហែលជាយល់ថា ពួកគេមានតម្លៃតិចជាង ពួកអាជីពទាំងនោះ។ ប៉ុន្តែ គេត្រូវការទាំងអ្នកអាជីព និងអ្នកជំនួយ ដើម្បីបំពេញកិច្ចការទំាងនោះ។
យ៉ាងណាមិញ សាវ័កប៉ុលមានអ្នកជំនួយជាច្រើន ក្នុងការងារបម្រើព្រះ។ គឺដូចដែលគាត់បានរៀបរាប់ឈ្មោះរបស់ពួកគេ ក្នុងសំបុត្រដែលគាត់សរសេរផ្ញើទៅកាន់ពួកជំនុំនៅទីក្រុងរ៉ូមជាដើម(ជំពូក ១៦)។ គាត់បានលើកឡើងអំពីអ្នកស្រីភីបេ ជាពិសេសថា អ្នកស្រីភីបេ “បានជួយគេជាច្រើន ព្រមទាំងជួយខ្ញុំផងដែរ”(ខ.២)។ អ្នកស្រីព្រីស៊ីល និងលោកអ័គីឡាបានហ៊ានប្រថុយជីវិតរបស់ខ្លួន ដើម្បីជួយសាវ័កប៉ុល(ខ.៣-៤)។ ហើយសាវ័កប៉ុលក៏បានមានប្រសាសន៍ផងដែរថា អ្នកស្រីម៉ារា “ដែលបាននឿយហត់ជាច្រើន ប្រយោជន៍នឹងជួយក្រុមការងាររបស់គាត់”(ខ.៦)។
តាមបទគម្ពីរ ១កូរិនថូស ១២:២៨ ការជំនួយ ជាអំណោយទានខាងវិញ្ញាណ។ សាវ័កប៉ុលបានរាប់បញ្ចូលអំណោយទានមួយនេះ ក្នុងចំណោមអំណាយទានជាច្រើនទៀត ដែលព្រះវិញ្ញាណបរិសុទ្ធប្រទាន ដល់រូបកាយនៃព្រះគ្រីស្ទ ដែលជាពួកជំនុំ។ អំណោយទាន នៃ “ការជំនួយ” ក៏មានភាពចាំបាច់ ដូចអំណោយទានដទៃទៀត ដែលមានចែងក្នុងព្រះគម្ពីរផងដែរ។
សូម្បីតែព្រះវិញ្ញាណបរិសុទ្ធ ក៏ជា “អ្នកជំនួយ”មួយអង្គផងដែរ។ គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលថា “ព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ…
ការស្តាប់
គេថា ព្រះបានប្រទានឲ្យយើងម្នាក់ៗ មានត្រចៀកពីរ និងមាត់មួយ គឺព្រះអង្គមានហេតុផលរបស់ព្រះអង្គ។ ការមានសមត្ថភាពស្តាប់ គឺជាជំនាញដ៏ចាំបាច់សម្រាប់ការរស់នៅ។ អ្នកប្រឹក្សាយោបលប្រាប់យើង ឲ្យស្តាប់គ្នាទៅវិញទៅមក ដើម្បីឲ្យមានទំនាក់ទំនងល្អ។ អ្នកដឹកនាំខាងវិញ្ញាណប្រាប់យើង ឲ្យស្តាប់ព្រះបន្ទូលព្រះ។ ប៉ុន្តែ តើមាននរណា ដែលនិយាយប្រាប់យើងថា “ចូរស្តាប់ខ្លួនឯង?” ត្រង់ចំណុចនេះ ខ្ញុំមិនបាននិយាយថា យើងមានសម្លេងមួយ នៅខាងក្នុងចិត្តយើង ដែលតែងតែប្រាប់យើងឲ្យនិយាយអ្វីដែលត្រូវជានិច្ចឡើយ។ ហើយខ្ញុំក៏មិនបាននិយាយថា យើងមិនគួរស្តាប់ខ្លួនឯង ក្រៅពីស្តាប់ព្រះ និងអ្នកដទៃឡើយ។ ខ្ញុំចង់លើកទឹកចិត្ត ឲ្យយើងស្តាប់ខ្លួនឯង ដើម្បីឲ្យបានដឹងថា អ្នកដទៃអាចឬមិនអាចទទួលពាក្យសម្តីរបស់យើង។
ពួកអ៊ីស្រាអែលអាចអនុវត្តតាមការណែនាំដូចនេះផងដែរ នៅពេលដែលលោកម៉ូសេនំាពួកគេចេញពីនគរអេស៊ីព្ទ។ គ្រាន់តែពួកគេទទួលសេរីភាព ដោយការអស្ចារ្យរបស់ព្រះ មិនទាន់បានប៉ុន្មានថ្ងៃផង ពួកគេបាននំាគ្នារអ៊ូរទាំ(និក្ខមនំ ១៦:២)។ ការដែលពួកគេត្រូវការអាហារ គឺមិនមែនជាការខុសឆ្គងអ្វីទេ ប៉ុន្តែ ពួកគេមិនគួរបង្ហាញពីតម្រូវការនោះ ដោយការរអ៊ូរទាំឡើយ(ខ.៣)។
ពេលដែលយើងនិយាយចេញមក ដោយការភ័យខ្លាច កំហឹង ភាពល្ងង់ខ្លៅ ឬអំណួត អ្នកដែលឮយើងនិយាយ នឹងបានដឹងថា យើងកំពុងមានអារម្មណ៍បែបណា ទោះយើងនិយាយការពិត ឬកុហក់ក៏ដោយ។ ប៉ុន្តែ ពួកគេមិនដឹងទេថា អារម្មណ៍នោះ ចេញពីសេចក្តីស្រឡាញ់ ឬការខ្វល់ខ្វាយ ឬក៏ការមើលងាយ និងការមិនគោរព ដូចនេះ ពួកគេអាចមានការយល់ច្រឡំចំពោះយើង។…
ហេតុអ្វីនាំឲ្យទុក្ខកង្វល់?
គ្រូគង្វាលទាំងឡាយ ងាយនឹងក្លាយជាគោលដៅនៃការរិះគន់។ ជារៀងរាល់សប្តាហ៍ ពួកគាត់បង្ហាញខ្លួន នៅលើវេទិការ ដើម្បីបកស្រាយព្រះបន្ទូលព្រះយ៉ាងប្រុងប្រយ័ត្ន ដើម្បីលើកទឹកចិត្តយើងឲ្យរស់នៅ ឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ។ ប៉ុន្តែ ជួនកាល យើងបែរជាស្វែងរកកំហុសរបស់ពួកគាត់ ដើម្បីធ្វើការរិះគន់។ យើងងាយនឹងមើលរំលងការល្អ ដែលគ្រូគង្វាលបានធ្វើ ហើយផ្តោតទៅលើទស្សនៈរបស់យើង។
គ្រូគង្វាលរបស់យើង មិនមែនជាមនុស្សល្អឥតខ្ចោះទេ គឺមិនខុសពីយើងទេ។ ត្រង់ចំណុចនេះ មិនមែនមានន័យថា យើងគួរតែដើរតាមគាត់ ទាំងងងឹតងងុល ហើយមិនដែលរកដំណោះស្រាយ តាមរបៀបដ៏សមរម្យ ពេលគាត់មានកំហុសនោះទេ។ យ៉ាងណាមិញ ព្រះបន្ទូលដែលបានចែងក្នុងបទគម្ពីរហេព្រើ អាចជួយឲ្យយើងមានការគិតយ៉ាងត្រឹមត្រូវអំពីអ្នកដឹកនាំរបស់យើង ដែលកំពុងថ្លែងសេចក្តីពិតរបស់ព្រះ និងធ្វើជាគំរូនៃអ្នកដឹកនាំដែលបម្រើ។ គឺដូចដែលមានសេចក្តីចែងថា “ចូរស្តាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ”(ហេព្រើ ១៣:១៧)។
សូមយើងពិចារណា អំពីការនេះចុះ។ គ្រូគង្វាលរបស់យើង មានការទទួលខុសត្រូវ នៅចំពោះមុខព្រះ ក្នុងការដឹកនាំយើង ក្នុងការរស់នៅខាងវិញ្ញាណ។ យើងគួរតែចង់ឲ្យគាត់មានអំណរ ជាជាងមានទុក្ខព្រួយ ដោយសារបន្ទុកនោះ។ ម្យ៉ាងទៀត បទគម្ពីរនោះបានបង្ហាញថា ការនាំឲ្យគ្រូគង្វាលមានទុក្ខកង្វល់ គឺ“ធ្វើឲ្យខាតប្រយោជន៍ដល់យើងរាល់គ្នាហើយ”(ខ.១៧)។
កាលណាយើងផ្តល់កិត្តិយស ដល់អ្នកដែលព្រះបានជ្រើសតាំង ឲ្យធ្វើជាអ្នកដឹកនាំយើង នោះមានន័យថា យើងបានគោរពប្រតិបត្តិចំពោះព្រះ…
ព្រះអាទិករដ៏អស្ចារ្យដែលជាគ្រូពេទ្យដ៏ពូកែ
កាលពីពីរបីឆ្នាំមុន ខ្ញុំបានជួបគ្រោះថ្នាក់យ៉ាងដំណំ ក្នុងការជិះស្គីកម្សាន្ត ធ្វើឲ្យសាច់ដុំក្នុងជើងម្ខាង ត្រូវហែកយ៉ាងធ្ងន់ធ្ងរ។ តាមពិត វេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថា ការដាច់រហែកនោះ បានបណ្តាលឲ្យចេញឈាមអស់ច្រើនពេក។ របួសនោះបានចំណាយពេលយ៉ាងយូរ ទំរាំតែជាសះស្បើយ តែក្នុងអំឡុងពេលដែលខ្ញុំកំពុងរង់ចាំនោះ ខ្ញុំមានការស្ងើចសរសើរយ៉ាងខ្លាំង ចំពោះព្រះអាទិករដ៏អស្ចារ្យរបស់យើង(មើលកូល៉ុស ១:១៦)។
ក្នុងមួយជីវិតនេះ ខ្ញុំបានធ្វើឲ្យបែកថាសកង់រថយន្តពីរបីដង ហើយក៏បានធ្វើឲ្យចានធ្លាក់បែកមិនតិចដងដែរ។ របស់ទាំងនោះកាលបើបានបែកហើយ គឺនៅតែបែកជារៀងរហូត ព្រោះវាមិនអាចជួសជុលខ្លួនឯងទេ។ តែជើងរបស់ខ្ញុំមិនមានបញ្ហាដូចនេះទេ។ គ្រាន់តែសាច់ដុំជើងរបស់ខ្ញុំរហែកភ្លាម ដំណើរការនៃការព្យាបាល ដែលព្រះគ្រីស្ទបានបង្កើតក្នុងខ្លួនខ្ញុំ ក៏បានចាប់ផ្តើមភ្លាមៗផងដែរ។ ព្រះអង្គបានរចនាឲ្យមានការព្យាបាលដ៏អស្ចារ្យ ក្នុងជម្រៅនៃសាច់ក្នុងជើងដ៏ឈឺចាប់របស់ខ្ញុំ ដែលយើងមិនអាចមើលឃើញដោយភ្នែកទទេ។ មិនយូរប៉ុន្មាន ខ្ញុំក៏អាចក្រោកឈរ ហើយរត់ម្តងទៀត ដោយការយល់ដឹងដ៏ថ្មីស្រឡាង អំពីអត្ថន័យនៃបទគម្ពីរទំនុកដំកើង ដែលបានចែងថា “ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ”(ទំនុកដំកើង ១៣៩:១៤)។
ជួនកាល របួសឬជម្ងឺអាចធ្វើឲ្យយើងនឹកចំា អំពីការរចនាដ៏ល្អឯករបស់ព្រះ ដែលព្រះអង្គបានដាក់ឲ្យដំណើរការ ក្នុងរូបកាយយើង។ ដូចនេះ ពេលដែលអ្នកជួបបញ្ហាអ្វីមួយ ដែលធ្វើឲ្យរំខាន ទោះជាវាបណ្តាលមកពីអ្វីក៏ដោយ ក៏សូមផ្តោតអារម្មណ៍ ទៅលើសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះយេស៊ូវ ហើយអនុញ្ញាតឲ្យព្រះអង្គបញ្ឆេះចិត្តរបស់អ្នក ឲ្យចូលទៅក្នុងការថ្វាយបង្គំ ដោយការដឹងគុណ នៅពេលដែលមានការឈឺចាប់នោះ!-Joe Stowell
សេចក្តីស្រឡាញ់ដ៏ពិត
ក្នុងអំឡុងពេលដែលប្អូនប្រុសរបស់ខ្ញុំហាត់សម សម្រាប់ពិធីមង្គលការរបស់គាត់ ស្វាមីរបស់ខ្ញុំ បានថតរូបកូនក្រមុំ និងកូនកំលោះដែលកំពុងឈរទល់មុខគ្នា នៅចំពោះមុខលោកគ្រូគង្វាល។ ពេលយើងមើលរូបថតនោះ នៅពេលក្រោយមកទៀត យើងក៏បានកត់សំគាល់ឃើញថា ពន្លឺភ្លើងផ្លាស់ ក្នុងរូបថតនោះ បានធ្វើឲ្យឈើឆ្កាងដែក នៅពីក្រោយពួកគេមានពន្លឺចាំង មើលទៅដូចមានពន្លឺអ្វីមួយចែងចាំងពីលើពួកគេអញ្ចឹង។
ទោះជាយ៉ាងណាក៏ដោយ រូបថតមួយនេះបានរំឭកខ្ញុំថា ទំនាក់ទំនងប្តីប្រពន្ធជារូបភាពដែលឆ្លុះបញ្ចាំងអំពីក្តីស្រឡាញ់ដែលព្រះគ្រីស្ទមាន ចំពោះពួកជំនុំ គឺដូចដែលព្រះអង្គបានបង្ហាញសេចក្តីស្រឡាញ់នោះ នៅលើឈើឆ្កាង។ ពេលដែលព្រះគម្ពីរបង្គាប់ប្តីឲ្យស្រឡាញ់ប្រពន្ធរបស់ខ្លួន(អេភេសូរ ៥:២៥) ព្រះបានប្រៀបធៀបសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ ដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួននោះ ទៅនឹងសេចក្តីស្រឡាញ់ដែលព្រះគ្រីស្ទមានចំពោះពួកជំនុំព្រះអង្គ។ ដោយសារព្រះគ្រីស្ទបានលះបង់ព្រះជន្មព្រះអង្គ ដោយសារសេចក្តីស្រឡាញ់ នោះយើងរាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក(១យ៉ូហាន ៤:១០-១១)។ ព្រះអង្គបានសុគតជួសយើង ដើម្បីកុំឲ្យយើងដាច់ចេញពីព្រះអង្គ អស់កល្បជានិច្ច ដោយសារអំពើបាបរបស់យើង។ មានពេលមួយ ព្រះអង្គបានមានបន្ទូលមកកាន់ពួកសាវ័កថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”(យ៉ូហាន ១៥:១៣)។ ក្រោយមក ព្រះអង្គក៏បានធ្វើតាមព្រះបន្ទូលព្រះអង្គ ដោយរងទុក្ខ និងសុគតជួសយើងរាល់គ្នា។
មានមនុស្សជាច្រើនបានរងទុក្ខ ដោយសារត្រូវគេបោះបង់ចោល បដិសេធ ឬក្បត់។ ទោះជាយ៉ាងណាក៏ដោយ យើងអាចយល់អំពីសេចក្តីស្រឡាញ់ដ៏ពិត ដែលមានការលះបង់ ការអាណិតអាសូរ និងការអត់ធ្មត់ តាមរយៈព្រះគ្រីស្ទ។ នៅថ្ងៃនេះ សូមយើងចាំថា ព្រះស្រឡាញ់យើង។ ព្រះយេស៊ូវបានមានបន្ទូលថា ព្រះអង្គស្រឡាញ់យើង…
ចរិយាសម្បត្តិ ឬកេរ្តិ៍ឈ្មោះ?
លោកចន វូឌិន(John Wooden ឆ្នាំ១៩១០ ដល់ ២០១០) ជាគ្រូបង្វិកកីឡាបាល់បោះដ៏ល្បីល្បាញ ដែលបានជឿថា ចរិយាសម្បត្តិរបស់មនុស្ស សំខាន់ជាងកេរ្តិ៍ឈ្មោះ។ គាត់ប្រាប់សិស្សរបស់គាត់ជាញឹកញាប់ថា “កេរ្តិ៍ឈ្មោះរបស់អ្នករាល់គ្នា គឺជាអ្វីដែលអ្នកដទៃដាក់ឲ្យអ្នក តែចរិយាសម្បត្តិរបស់អ្នក គឺជាលក្ខណៈពិតរបស់អ្នក។ មានតែអ្នកទេ ដែលដឹងថា ខ្លួនឯងមានចរិយាសម្បត្តិយ៉ាងណា។ អ្នកអាចកុហក់អ្នកដទៃ តែមិនអាចបោកខ្លួនឯងបានទេ”។
យ៉ាងណាមិញ ក្នុងព្រះគម្ពីរវិវរណៈ យើងឃើញថា ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ បានផ្ញើព្រះរាជសាររបស់ព្រះអង្គ ទៅកាន់ពួកជំនុំទាំងប្រាំពីរក្នុងតំបន់អាស៊ី។ ព្រះអង្គបានមានបន្ទូលទៅកាន់ពួកជំនុំ នៅក្រុងសើដេសថា ព្រះអង្គបានស្គាល់ការដែលពួកគេប្រព្រឹត្តហើយ គឺដែលពួកគេមានឈ្មោះថារស់ តែពួកគេស្លាប់ទេ”(វិវរណៈ ៣:១)។ ព្រះអម្ចាស់បានជ្រាប អំពីចរិយាសម្បត្តិដ៏ពិតរបស់ពួកគេ ហើយពួកគេក៏ដឹងច្បាស់ផងដែរ។ ព្រះអង្គក៏បានប្រាប់ពួកគេ ឲ្យភ្ញាក់ខ្លួនឡើង ដើម្បីពង្រឹងជីវិតខាងវិញ្ញាណ ដែលរៀបនឹងស្លាប់នោះ(ខ.២)។ ព្រះអង្គបានជម្រុញពួកគេកុំឲ្យភ្លេចសេចក្តីពិតដែលពួកគេបានទទួល ឲ្យពួកគេកាន់តាម ព្រមទាំងប្រែចិត្ត ហើយចាប់ផ្តើមទៅតាមទិសដៅថ្មី(ខ.៣)។
ពេលដែលព្រះអម្ចាស់បង្ហាញឲ្យយើងដឹងថា មានអ្វីដែលទាស់ខុសក្នុងជីវិតយើង ព្រះអង្គក៏បានផ្តល់ឲ្យនូវអំណោះស្រាយ ដើម្បីឲ្យមានការផ្លាស់ប្រែផងដែរ។ កាលណាយើងងាកបែរចេញពីអំពើបាបរបស់យើង ព្រះអង្គនឹងអត់ទោសឲ្យយើង ហើយចម្រើនកម្លាំងយើង ដើម្បីឲ្យយើងមានការចាប់ផ្តើមជាថ្មី។
នេះពិតជាសេរីភាពដ៏អស្ចារ្យណាស់ ដែលយើងបានលះបង់កេរ្តិ៍ឈ្មោះក្លែងក្លាយខាងវិញ្ញាណ ហើយចាប់យកចរិយាសម្បត្តិដ៏ពិត ដែលនាំមកនូវជីវិត ដែលកើតចេញពីការស្គាល់ព្រះគ្រីស្ទជាព្រះអម្ចាស់នៃយើង!-David MCCASLAND
ការមើលឃើញមិនធម្មតា
មានជាងចម្លាក់ខ្លះមានសមត្ថភាព មើលថ្មមួយផ្ទាំងដែលមិនទាន់ឆ្លាក់ ឃើញរូបភាពដ៏ល្អឥតខ្ចោះនៅក្នុងផ្ទាំងថ្មនោះ ហើយក៏ឆ្លាក់ចេញជារូបនោះ ដោយសម្រស់ដ៏គួរជាទីគយគន់។ គេហៅសមត្ថភាពនេះថា “ការមើលឃើញមិនធម្មតា”។
លោកហ្គូតហ្សុន ប៊កលុម(Gutzon Borglum ឆ្នាំ១៨៦៧-១៩៤១) ជាជាងចម្លាក់ម្នាក់ ដែលបានបង្កើតស្នាដៃសិល្បៈសាធារណៈដ៏ល្បីល្បាញជាច្រើន។ គេជឿថា រូបចម្លាក់ដ៏ធំសម្បើម នៅលើភ្នំរ៉ាសម័រ ដែលជាទីរំឭករបស់អាមេរិក ក្នុងរដ្ឋដាកូតាខាងត្បូង គឺជាស្នាដៃដ៏ល្បីល្បាញបំផុតរបស់គាត់។ អ្នកបម្រើក្នុងផ្ទះរបស់លោកប៊កលូម បានយល់អំពីសមត្ថភាពនៃការមើលឃើញមិនធម្មតានោះ ពេលដែលនាងទស្សនារូបចម្លាក់ក្បាលរបស់ប្រធានាធិបតីសហរដ្ឋអាមរិក ដែលគាត់បានឆ្លាក់នៅលើភ្នំរ៉ាស់ម័រជាលើកដំបូង។ នាងបានសួរគាត់ថា “លោកប៊កលូម ខ្ញុំឆ្ងល់ថា តើធ្វើដូចម្តេច ឲ្យលោកអាចមើលឃើញរូបភាពលោកប្រធានាធិបតីលីនខិន(Lincoln) បង្កប់ក្នុងផ្ទាំងថ្មនោះ ហើយក៏ឆ្លាក់ឲ្យចេញជារូបគាត់បាន?”
ការមើលឃើញមិនធម្មតា ជាសមត្ថភាពដែលសិល្បៈករឆ្មើមៗមាន តែក៏អាចឆ្លុះបញ្ចាំងអំពីព្រះមួយអង្គ ដែលអាចមើលឃើញ និងជ្រាបអំពីគ្រប់ការទាំងអស់។ ព្រះអង្គជ្រាប អំពីយើង ដោយគ្មានកន្លែងចន្លោះ។ ព្រះអង្គជ្រាបថា យើងនឹងក្លាយជាអ្វី ពេលដែលព្រះអង្គសូនច្នៃជីវិតយើងរួចរាល់ហើយ រួចយើងក៏អាចឈរនៅចំពោះព្រះអង្គ ដោយភាពបរិសុទ្ធ និងគ្រប់លក្ខណ៍គ្មានកន្លែងបន្ទោសបាន គឺមានលក្ខណៈដូចព្រះយេស៊ូវ។ គឺដូចមានសេចក្តីចែងថា ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ(ភីលីព ១:៦)។
យើងមិនត្រូវបដិសេធបំណងព្រះហឫទ័យព្រះឡើយ! ព្រះអង្គសព្វព្រះទ័យនឹងជួយឲ្យយើងផ្លាស់ប្រែ ទៅរកភាពគ្រប់លក្ខណ៍ ដែលនឹងគ្មានអ្វីអាចរារាំងបានឡើយ និយាយរួម ព្រះអង្គនឹងសម្រេចកិច្ចការ ដែលព្រះអង្គបានចាប់ផ្តើមធ្វើក្នុងជីវិតយើង បើសិនជាយើងព្រមថ្វាយជីវិតយើង ក្នុងព្រះហស្តនៃព្រះដែលជាជាងចម្លាក់ លើសអស់ទាំងជាងចម្លាក់។-David…
នៅកន្លែងដែលយើងមានការភ័យខ្លាច
បន្ទាប់ពីខ្ញុំនិងភរិយារបស់ខ្ញុំ បានរៀបការបាន១២ឆ្នាំហើយ យើងមានការបាក់ទឹកចិត្ត ពេលដែលយើងចង់បានកូនដូចក្តីបំណង តែក្តីសង្ឃឹមរបស់យើងមានការឡើងចុះៗយ៉ាងឆាប់រហ័ស។ មិត្តភ័ក្ររបស់យើងម្នាក់បានព្យាយាម “ពន្យល់” អំពីគំនិតរបស់ព្រះថា “ប្រហែលជាព្រះអង្គជ្រាបថា អ្នកមិនអាចធ្វើជាឪពុកល្អទេ”។ គាត់បានដឹងថា ម្តាយរបស់ខ្ញុំធ្លាប់មានបញ្ហាដ៏លំបាក ដោយសារគាត់ជាមនុស្សឆេវឆាវខ្លាំង។
បន្ទាប់មក ក្នុងរដូវកាលនៃបុណ្យណូអែល ឆ្នាំ១៩៨៨ ខ្ញុំក៏បានដឹងថា ភរិយារបស់ខ្ញុំមានផ្ទៃពោះកូនដំបូងហើយ។ តែពេលនោះ ខ្ញុំខ្លាចមិនបានដូចបំណង។
ក្រោយមក ក្នុងខែសីហាឆ្នាំបន្ទាប់ ខាត់ធ័ររីន(Kathryn) បានចាប់កំណើត ក្លាយជាសមាជិកថ្មីក្នុងគ្រួសារយើង។ ខណៈពេលដែលគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត កំពុងមើលថែរភរិយារបស់ខ្ញុំ ខាត់ធ័ររីនកំពុងយំក្នុងកញ្ច្រែងកម្តៅទារក។ ខ្ញុំក៏បានដាក់ដៃលើនាងដើម្បីកម្សាន្តចិត្តនាង ហើយម្រាមដៃដ៏តូចល្អិតរបស់នាង ក៏បានក្តោបម្រាមដៃរបស់ខ្ញុំ។ ភ្លាមនោះ ព្រះវិញ្ញាណបរិសុទ្ធក៏បានប៉ះពាល់ចិត្តខ្ញុំ ធ្វើឲ្យខ្ញុំនឹកចាំ អំពីការសង្ស័យដែលខ្ញុំមាន ហើយខ្ញុំក៏បានបង្ហាញសេចក្តីស្រឡាញ់ ដល់កូនតូចនេះ!
ស្រ្តីមេម៉ាយ នៅស្រុកសេរិបតា ក៏ធ្លាប់មានការសង្ស័យដូចនេះផងដែរ។ កូនប្រុសរបស់នាងធ្លាប់ទទួលរងការវាយប្រហារ ពីជម្ងឺដែលអាចឆក់យកជីវិត។ ពេលនាងមានការអស់សង្ឃឹម នាងក៏បានស្រែកយំដាក់លោកអេលីយ៉ាថា “លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសំឡាប់កូនខ្ញុំឬ?”(១ពង្សាវតាក្សត្រ ១៧:១៨) ប៉ុន្តែ ព្រះមិនមានផែនការដូចនោះទេ។
យើងបម្រើព្រះមួយអង្គ ដែលមានព្រះចេស្តាខ្លាំងជាងបញ្ហា ដែលយើងជួបប្រទះ ព្រះអង្គសព្វព្រះទ័យនឹងអត់ទោស ស្រឡាញ់ និងផ្សៈផ្សាទំនាក់ទំនង ដែលមានការបែកបាក់រវាងយើងនិងព្រះអង្គ។ ព្រះអង្គមានវត្តមាន ក្នុងទីកន្លែង…
អំណាចនៃតន្រ្តី
នៅប្រទេសវេលស៍ តន្រ្តីរបស់ក្រុមចម្រៀងបុរស បានចាក់ឫសចូលយ៉ាងជ្រៅ ក្នុងវប្បធម៌នៃជនជាតិវេលស៍។ មុនសម័យសង្រ្គាមលោកលើកទី២ មានក្លឹបក្រុមចម្រៀងបុរសមួយ មានការប្រកួតប្រជែងបែបមិត្តភាព ជាមួយនឹងក្រុមចម្រៀងបុរសជនជាតិអាឡឺម៉ង់ ប៉ុន្តែ ចំណងមិត្តភាពនេះត្រូវបានជំនួស ដោយភាពជាសត្រូវនឹងគ្នា ក្នុងអំឡុងពេល និងក្រោយពេលសង្រ្គាមលោកលើកទី២។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងនេះក៏រលាយបន្តិចម្តងៗ ដោយសារពាក្យពេចន៍ ដែលក្រុមចម្រៀងទាំងពីរមានដូចគ្នា ក្នុងវគ្គបន្ទរដែលច្រៀងថា “បើអ្នកនិយាយគ្នាជាមួយខ្ញុំ អ្នកជាមិត្តភ័ក្ររបស់ខ្ញុំ។ បើអ្នកច្រៀងជាមួយខ្ញុំ អ្នកជាបងប្អូនរបស់ខ្ញុំ”។
ត្រង់ចំណុចនេះ អំណាចដែលតន្រ្តីមាន ក្នុងការប្រោសឲ្យជា និងជួយ ជាអំណាយមកពីព្រះ ដែលលើកទឹកចិត្តមនុស្សជាច្រើន។ ហេតុនេះហើយ បានជាបទទំនុកដំកើង បាននិយាយមកកាន់ចិត្តយើង យ៉ាងស៊ីជម្រៅយ៉ាងនេះ។ បទគម្ពីរទំនុកដំកើង និយាយអំពីការអ្វីដែលទាក់ទងនឹងចិត្តរបស់យើង ដែលនាំឲ្យយើងនិយាយទៅកាន់ព្រះវិញ ចេញពីជម្រៅនៃវិញ្ញាណរបស់យើង។ គឺដូចដែលមានសេចក្តីចែងថា “តែទូលបង្គំនឹងច្រៀងពីព្រះចេស្តានៃទ្រង់ អើ ចាប់តាំងពីព្រលឹមស្រាង នោះទូលបង្គំនឹងបន្លឺសំឡេង ច្រៀងពីសេចក្តីសប្បុរសរបស់ទ្រង់ ដ្បិតទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ ហើយជាទីជ្រក នៅថ្ងៃដែលទូលបង្គំមានសេចក្តីវេទនា”(ទំនុកដំកើង ៥៩:១៦)។ ពិតជាអស្ចារ្យណាស់ ដែលស្តេចដាវីឌបាននិពន្ធទំនុកនេះ ខណៈពេលដែលគេកំពុងដេញតាមសម្លាប់ទ្រង់! ទោះស្តេចដាវីឌកំពុងស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែនឹកចាំអំពីអំណាច និងក្តីមេត្តាកុរណារបស់ព្រះ ហើយការច្រៀងសរសើរព្រះ អំពីអំណាច និងសេចក្តីមេត្តារបស់ព្រះអង្គ បានលើកទឹកចិត្តទ្រង់ឲ្យបន្តទៅមុខទៀត។
សូមព្រះនៃយើង ប្រទាននូវបទចម្រៀងមួយបទ ដល់យើងនៅថ្ងៃនេះ ដែលនឹងជួយឲ្យយើងនឹកចាំ…