Month: December 2017

ការប្រើព្រះនាមព្រះជាអសាឥតការ

នៅ​ពេល​រសៀល​ថ្ងៃ​មួយ ខ្ញុំ​បាន​ពិភាក្សា​ជា​មួយ​មិត្ត​ភក្តិ​ម្នាក់ អំពី​ការ​ប្រើ​ប្រាស់​ព្រះ​នាម​ព្រះ ក្នុង​ផ្លូវ​ខុស។ ខ្ញុំ​បាន​ចាត់​ទុក​គាត់​ជា​គ្រូ​ខាង​វិញ្ញាណ​របស់​ខ្ញុំ។ បទ​គម្ពីរ​និក្ខមនំ ២០:៧ បាន​ចែងថា “កុំ​ឲ្យ​ចេញ​ព្រះនាម​របស់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​នឹង​មិន​រាប់​ជា​ឥត​ទោស​ដល់​អ្នក​ណា ដែល​ចេញ​ព្រះនាម​ទ្រង់ ជា​អសារ​ឥត​ការ​នោះ​ទេ”(និក្ខមនំ ២០:៧)។ យើង​ប្រហែល​ជា​គិត​ថា បទ​គម្ពីរ​នេះ​គ្រាន់​តែ​សំដៅ​ទៅ​លើ​ការ​ប្រើ​ព្រះ​នាម​ព្រះ នៅ​ក្នុង​ការស្បថ ឬ​ប្រើ​ព្រះ​នាម​ទ្រង់​ផ្តេស​ផ្តាស ឬ​ខ្វះ​ការ​គោរព។ ប៉ុន្តែ គ្រូ​របស់​ខ្ញុំ​កម្រ​នឹង​ភ្លេច​ឆក់​ឱកាស​បង្រៀន​ខ្ញុំ អំពី​សេចក្តី​ជំនឿ​ដ៏​ពិត​ណាស់។​ គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​គិត​អំពី​ទង្វើរ​ផ្សេង​ទៀត​របស់​យើង ដែល​មិន​បាន​គោរព​ព្រះ​នាម​ព្រះ។​

ឧទាហរណ៍ ពេល​ខ្ញុំ​បដិសេធន៍​មិន​ព្រម​ទទួល​យោបល់​ពី​អ្នក​ដទៃ ហើយ​និយាយ​ថា “ព្រះ​បាន​ប្រាប់​ខ្ញុំ​ឲ្យ ទៅ​តាម​ផ្លូវ​នេះ​ទេ”។ ក្នុង​ករណី​នេះ បើ​សិន​ជា​ខ្ញុំ​និយាយ ដើម្បី​តែ​បំពេញ​ចិត្ត​ខ្លួន​ឯង​ទេ នោះ​មាន​ន័យ​ថា ខ្ញុំ​កំពុង​តែ​ប្រើ​ព្រះ​នាម​ទ្រង់​ក្នុង​ផ្លូវ​ខុស​ហើយ។ ពេល​ដែល​ខ្ញុំ​ប្រើ​ព្រះ​គម្ពីរ​ខុស​បរិបទ ដើម្បី​ព្យា​យាម​ធ្វើ​ឲ្យ​គេ​យល់​ស្រប​នឹង​មតិ ឬ​គំនិត​របស់​ខ្ញុំ នោះ​ក៏​​មាន​ន័យ​ថា ខ្ញុំ​កំពុង​ប្រើ​ព្រះ​នាម​ព្រះ ជា​អសា​ឥត​ការ​ផង​​ដែរ​។

ម្យ៉ាង​ទៀត ពេល​ខ្ញុំ​បង្រៀន សរ​សេរ ឬ​និយាយ​អំពី​បទ​គម្ពីរ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន គឺ​ខ្ញុំកំពុង​ប្រើ​ព្រះ​នាម​ទ្រង់ ក្នុង​ផ្លូវ​ខុស​​។ លោក​ចន ផាយ​ភើរ(John Piper) ដែល​ជា​អ្នក​និពន្ធគ្រីស្ទ​បរិស័ទ​បាន​បក​ស្រាយ​ថា ការ​ប្រើ​ព្រះ​នាម​ព្រះ ជា​អសា​ឥត​ការ គឺ​ជា​ការ​ធ្វើ​ឲ្យ​ព្រះ​នាម​ទ្រង់ប្រែ​ជា​ទទេ ឥត​មាន​ទម្ងន់ និង​សិរីល្អ គឺ​ជា​ការ​ដក​ភាព​សំខាន់ ចេញ​ពី​ព្រះ​នាម​ទ្រង់”។

ដូច​នេះ​ខ្ញុំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត…

សារៈសំខាន់នៃរបៀបដែលយើងបម្រើ

កាល​ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ឈ្មោះ ឆាលី(Charlie) កំពុង​រៀន​នៅ​មហា​វិទ្យាល័យ​ព្រះ​គម្ពីរ យើង​បាន​ធ្វើ​ការ នៅ​ក្នុង​ហាង​លក់​គ្រឿង​សង្ហា​រឹម​។ ជា​រឿយ​ៗ យើង​ច្រើន​តែ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​ដល់​កន្លែង ដោយ​មាន​អ្នក​ជំនាញ​តុប​តែង​ផ្នែក​ខាង​ក្នុង​ផ្ទះ​ទៅ​ជា​មួយ​ដែរ។ គាត់​ជជែកជា​មួយ​អតិថិជន​របស់​យើង ពេល​យើង​កំពុង​ជញ្ជូន​គ្រឿង​សង្ហា​រឹម​ចេញ​ពី​ឡាន ចូល​ទៅ​ក្នុង​ផ្ទះ។ ជួន​កាល យើង​ត្រូវ​សែង​គ្រឿង​សង្ហារឹម ឡើង​ជណ្តើរ​ជា​ច្រើន​ជាន់ ក្នុង​អគារ​អាផាត​មិន។ ជា​ញឹក​ញាប់ ទាំង​ខ្ញុំ និង​ឆាលី​បាន​គិត​ថា បើ​សិន​ជា​យើង​មាន​ការ​ងារ​ជា​អ្នក​តុប​តែង​នោះ​វិញ មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​ទេ។

ក្នុង​អំឡុង​ពេល ដែល​ពួក​អ៊ីស្រា​អែល​វិល​វល់​នៅ​ក្នុង​វាល​រហោស្ថាន​អស់​៤០​ឆ្នាំ នៅ​ក្នុង​ពូជ​អំបូរ​លេវី ដែល​ជា​ពូជ​អំបូរ​សង្ឃ​របស់ព្រះ មាន​មនុស្ស​បី​គ្រួសារ ដែល​បាន​ទទួល​បន្ទុក​ដឹក​ជញ្ជូន​ត្រសាល​ជំនុំ​(ឬ​រោង​ឧបោសថ)។ គ្រួសារ​ទាំង​នោះ​មាន​ដូច​ជា កេហាត់ គើសុន និងម្រ៉ារី។ ពួក​គេ​ជា​អ្នក​ដំឡើង រុះ​រើ និង​ដឹក​ជញ្ជូន​ទៅ​កន្លែង​ផ្សេង​ទៀត ដើម្បី​ដំឡើង ហើយ​ក៏​បន្ត​ធ្វើ​កិច្ច​នេះ​នៅ​លើក​ក្រោយ​ៗ​ទៀត​។ កិច្ច​ការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ មាន​ភាព​សាមញ្ញ​ទេ គឺ​ត្រូវ “ដឹកជញ្ជូន​គ្រឿង ដែល​គេ​បាន​ចាត់​ឲ្យ​ដឹក​ជញ្ជូន​នោះ”(ជនគណនា ៤:៣២)។

ខ្ញុំ​ឆ្ងល់​ថា តើ “អ្នក​ដឹក​ជញ្ជូន” ទាំង​អស់​នោះ មាន​ការ​ច្រណែន​នឹង “ពួក​សង្ឃ” ដែល​មាននាទី​ថ្វាយ​ដង្វាយ និង​គ្រឿង​ក្រអូប​ដល់​ព្រះ ដោយ​ប្រើ​គ្រឿង​បរិសុទ្ធ នៅ​ក្នុង​ទីបរិសុទ្ធ​ឬទេ(ខ.៤-៥,១៥)។ មើល​ទៅ​ការ​ងារ​ពួក​សង្ឃ ហាក់​ដូច​ជា​ងាយ​ស្រួល​ជាង ហើយ​ក៏​មាន​មុខ​មាន​មាត់​ជាង​ផង​។ តែ​កិច្ចការ​ទាំង​ពីរ គឺ​សុទ្ធ​តែ​សំខាន់ ដែល​ព្រះ​អម្ចាស់​បាន​បង្គាប់​ឲ្យ​ពួក​គេ​ធ្វើ​ថ្វាយ​ទ្រង់។

ជា​ញឹក​ញាប់ យើង​មិន​បាន​ជ្រើស​រើស​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ​ឡើយ។…

ចូរយើងអបអរសាទរព្រះអម្ចាស់

ពេល​លោក​អាសា​ម៉ូហ ហ្គីយ៉ាន(Asamoah Gyan) ដែល​ជា​កីឡា​ករ​ជម្រើស​ជាតិ​ហ្កាណា បាន​ទាត់​បាល់​បញ្ចូល​ទី​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ពិភព​លោក ឆ្នាំ​២០១៤ គាត់ និង​ក្រុម​របស់​គាត់​ក៏​បាន​នាំ​គ្នា​រាំ​បោះ​ជំហាន​ទៅ​មុខ​ស្រុះ​គ្នា។​ ពីរ​បីនាទី​ក្រោយមក ពេល​លោក​រីរ៉ូស្លាវ ក្លូស(Miroslav Klose) ដែល​ជា​កីឡាករ​អាឡឺម៉ង់ បាន​ទាត់​បញ្ចូល​ទី​ក្រុមហ្កាណា​បាន​មួយ​គ្រាប់​វិញ គាត់​ក៏​បាន​រត់​យ៉ាង​លឿន ដោយ​ត្រឡប់​ខ្លួន​ទៅ​មុខ។ “ការ​អប​អរ​សាទរ​ក្នុង​កីឡារ​បាល់​ទាត់ បន្ទាប់​ពី​មាន​ការ​ស៊ុទ​បញ្ចូល​ទី គឺ​ពិត​ជា​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ណាស់ ព្រោះ​វា​បាន​បង្ហាញ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ តម្លៃ និង​ភាព​ក្លៀវក្លា​របស់កីឡា​ករ” នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ឃ្លីនត៍ ម៉ាធីស(Clint Mathis) ដែល​យក​បាន​ពិន្ទុះ ឲ្យ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​អាមេរិក ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ពិភព​លោក ឆ្នាំ​២០០២។

យ៉ាង​ណា​មិញ បទ​គម្ពីរ​ទំនុក​ដំកើង ១៥០ បាន​បង្គាប់​ឲ្យ “ជីវិត​ទាំង​អស់ ដែល​មាន​ដង្ហើម”សរសើរ​ដំកើង ព្រះ​អម្ចាស់ តាម​របៀប​ផ្សេង​ៗ​ជា​ច្រើន។ អ្នក​និពន្ធ​ទំនុក​នេះ ក៏​បាន​ឲ្យ​យើង​សរសើរ​ដំកើង​ទ្រង់ ដោយ​ប្រើ​ឧបករណ៍​តន្រ្តី​ដូច​ជា ត្រែ ​ពិណ ​ស៊ុង ​ក្រាប់​ប្រដាប់​មាន​ខ្សែ ហើយ​និង​ខ្លុយ​ផង ទាំង​លោត​រាំ​។ គាត់​បាន​លើកទឹក​ចិត្ត​យើង ឲ្យ​អប​អរ គោរព និង​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ព្រះ​អម្ចាស់​។ ដោយ​សារ​ព្រះ​អម្ចាស់​ទ្រង់​អស្ចារ្យ ហើយ​បាន​ធ្វើ​ការ​អស្ចារ្យ សម្រាប់​រាស្រ្ត​ទ្រង់ នោះ​ទ្រង់​សក្តិ​សម​នឹង​ទទួល​ការ​សរសើរ​គ្រប់​យ៉ាង។

ការ​បង្ហាញ​នូវ​ការ​សរសើរ​មក​ខាង​ក្រៅ ត្រូវ​ចេញ​ពី​ជម្រៅ​ចិត្ត ដែល​មាន​ការ​ដឹង​គុណ​ព្រះ​ជា​ហូរ​ហៀរ។ អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​ប្រកាស​ឡើង​ថា “គួរ​ឲ្យ​ជីវិត​ទាំងឡាយ​ដែល​មាន​ដង្ហើម…

ធ្វើដូចម្តេចដើម្បីឲ្យបានល្អឥតខ្ចោះ

នៅសហ​រដ្ឋ​អាមេរិក រដូវ​កាល​នៃ​បុណ្យ​ណូអែល ជា​ពេល​ប្រចំា​ឆ្នាំ ដែល​គ្រីស្ទ​បរិស័ទ​ខ្លះ អាច​ទទួល​រង​សំពាធ ឲ្យ​រស់​នៅ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ។ គេ​ស្រម៉ៃ​ថា គេ​នឹង​ប្រារព្ធ​ធ្វើ​បុណ្យ​ណូអែល ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ហើយ​បន្ទាប់​មក គេ​ក៏​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធ​ភាព ដើម្បី​ធ្វើ​ឲ្យ​ក្តី​ស្រ​មៃ​នេះ​ក្លាយ​ជា​ការ​ពិត។ គេ​ក៏​ដើរ​ទិញ​អំណោយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់។ គេ​ក៏​បាន​ធ្វើ​គម្រោង​រៀប​ចំ​អាហារ​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល។ គេ​ជ្រើស​រើស​កាត​ប៉ូស្តាល់​ដ៏​ល្អ​ឥត​ខ្ចោះ ឬ​សរសេរ​សំបុត្រ​ដ៏​ល្អ​ឥត​ខ្ចោះ​ផ្ញើរ​ទៅ​ក្រុម​គ្រួសារ។ ប៉ុន្តែ ការ​ខិត​ខំ​ខ្លាំង​ពេក ​ធ្វើ​ឲ្យ​យើង​មាន​ការ​បាក់​ទឹក​ចិត្ត និង​ការ​ខក​ចិត្ត ពេល​ដែល​យើង​ស្រមៃ​ចង់​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ហួស​ពី​លទ្ធ​ភាព​ដែល​យើង​អាច​ធ្វើ។ ឧទាហរណ៍ ជួន​កាល អំណោយ​ដែល​បាន​ជ្រើស​រើស​យ៉ាង​សម្រិត​សម្រាំង បាន​ទទួល​មក​វិញ​នូវ​ពាក្យ​អរ​គុណ មិន​ស្មោះ​អស់​ពី​ចិត្ត។ អាហារ​ចម្អិន​មិន​បាន​ល្អ​នៅ​ត្រង់​ផ្នែក​ខ្លះ។ បន្ទាប់​ពី​បាន​ផ្ញើ​កាត​ទៅហើយ យើង​ក៏​បាន​ដឹង​ថា យើង​បាន​សរសេរ​ខុស​នៅ​ត្រង់​ចំណុច​ខ្លះ។ ក្មេង​ៗ​ឈ្លោះ​គ្នា​ដណ្តើម​ប្រដាប់​ក្មេង​លេង​ដែល​គេ​បាន​ឲ្យ​ជា​អំណោយ។ មនុស្ស​ធំ​ក៏​យក​រឿង​ចាស់​មក​ឈ្លោះ​គ្នា​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​គួរ​មាន​ការ​បាក់​ទឹក​ចិត្ត​ទេ ​ផ្ទុយ​ទៅ​វិញ យើង​គួរ​ប្រើ​ការ​ខក​ចិត្ត ដើម្បី​រំឭក​ខ្លួន​ឯង អំពី​មូល​ហេតុ​ដែល​យើង​បា្ររព្ធ​ធ្វើ​ពិធី​បុណ្យ​ណូអែល​វិញ ព្រោះ​ការ​នេះ​មាន​សារៈ​សំខាន់​ណាស់។ យើង​ត្រូវ​ការ​ពិធី​បុណ្យ​ណូអែល ព្រោះ​គ្មាន​នរណា​ម្នាក់ អាច​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ដែល​ខ្លួន​ប៉ង​ប្រាថ្នា​ ក្នុង​រយៈ​ពេល​មួយ​ខែ មួយ​សប្តាហ៍ ឬ​សូម្បី​តែ​មួយ​ថ្ងៃ​ក៏​ដោយ។ តើ​យើង​នឹង​អាច​ប្រារព្ធ​អប​អរ​ព្រះ​រាជ​កំណើត​ព្រះ​គ្រីស្ទ ឲ្យ​មាន​ន័យ​ប៉ុណ្ណា បើ​សិន​ជា​យើង​លះ​បង់​ទ្រឹស្តី​នៃ​ការ​ខំ​ធ្វើ​អ្វី​ៗ​ឲ្យ​ល្អ​ឥត​ខ្ចោះ ​ហើយ​ងាក​មក​ផ្តោត​ទៅ​លើ​ភាព​ល្អ​ឥត​ខ្ចោះ​នៃ​ព្រះ​សង្រ្គោះ​វិញ ដែល​នៅ​ក្នុង​ទ្រង់ យើង​បាន​រាប់​ជា​សុចរិត​(រ៉ូម ៣:២២)។

បើ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​របស់​អ្នក នៅ​ឆ្នាំ​នេះ មិន​បាន​ល្អ​ដូច​ការ​រំពឹង​គិត​របស់​អ្នក​ទេ ​នោះ​ចូរ​សម្រួល​អារម្មណ៍…

ការស្រេកឃ្លានរកព្រះ

លោក​អាប៉ូឡាពី (A-poe-la-pi) ជា​សមាជិក​ពួក​ចាស់​ទុំ នៃ​កុល​សម្ព័ន្ធ​អាខា ដែល​រស់​នៅ​តំបន់​ជួរភ្នំ នៃ​ខេត្ត​យូណាន ប្រទេស​ចិន។ ពេល​យើង​បាន​ទៅ​សួរ​សុខ​ទុក្ខ​គាត់ ​ក្នុង​ដំណើរ​បេសក​កម្ម​កាល​ពី​ពេល​ថ្មី​ៗ​នេះ គាត់​បាន​ប្រាប់​យើង​ថា ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង គាត់​នឹក​កាល​យើង​រៀន​ព្រះ​គម្ពីរ​ប្រចាំ​សប្តាហ៍​ជា​មួយ​គ្នា។ ដូច​នេះ គាត់​ក៏​បាន​សុំ​ឲ្យ​យើង ចែក​ចាយ​ព្រះ​បន្ទូល​ព្រះ​ដល់​គាត់​ទៀត។ លោក​អាប៉ូឡាពី មិន​ចេះ​អក្សរ​ទេ ដូច​នេះ ការ​ជួប​ប្រជុំ​រៀន​ព្រះ​គម្ពីរ​ប្រចាំ​សប្តាហ៍ មាន​សារៈ​សំខាន់​ចំពោះ​គាត់​ណាស់។ ពេល​យើង​អាន​ព្រះ​គម្ពីរ​ឲ្យ​គាត់​ស្តាប់​ គាត់​បាន​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។ ភាព​ឆេះ​ឆួល​របស់​គាត់ បាន​រំឭក​ខ្ញុំ​ថា ពេល​យើង​ស្តាប់​រឿង​ក្នុង​ព្រះ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ គឺ​មាន​ន័យ​ថា យើង​កំពុង​ថ្វាយ​ការ​គោរព​ចំពោះ​ទ្រង់។

ក្នុង​បទ​គម្ពីរ​ចោទិយក​ថា ជំពូក​៤ លោក​ម៉ូសេ​បាន​ជំរុញ​ពួក​អ៊ីស្រាអែល ឲ្យ​ប្រុង​ត្រចៀក​ស្តាប់ យ៉ាង​ប្រុង​ប្រយ័ត្ន ចំពោះ​ច្បាប់ និង​បញ្ញត្តិ ដែល​ទ្រង់​បាន​បង្រៀន​ពួក​គេ​(ខ.១)។ គាត់​បាន​រំឭក​ពួក​គេថា ប្រភព និង​ការ​បណ្តាល​ចិត្ត នៃ​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ គឺ​សុទ្ធ​តែ​មក​ពី​ព្រះ ដែល​បាន​មាន​បន្ទូល​មក​កាន់​ពួក​គេ ដោយ “ភ្លើង” ​នៅ​ភ្នំ​ស៊ីណៃ(ខ.១២)។ លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា “ទ្រង់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ដល់​ឯង​រាល់​គ្នា​ពី​សេចក្តី​សញ្ញា​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម គឺ​ជា​ក្រឹត្យ​ទាំង​១០​ប្រការ ហើយ​ទ្រង់​ក៏​ចារឹក​កត់​ក្រឹត្យ​ទាំង​នោះ ចុះ​ទៅ​បន្ទះ​ថ្ម​២​ផ្ទាំង”(ខ.១៣)។

សូម​យើង​ទទួល​ការ​លើក​ទឹក​ចិត្ត ឲ្យ​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ស្តាប់​ព្រះ​បន្ទូល​ព្រះ បន្ទាប់​ពី​យើង​បាន​ស្តាប់​ទី​បន្ទាល់​របស់​លោក​អាប៉ូឡាពី។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​រំឭក​យើង ក្នុង​បទ​គម្ពីរ ​២ធីម៉ូថេ ៣:១៥-១៦ ថា បទ​គម្ពីរ​ដែល​ព្រះ​បាន​បណ្តាល​ឲ្យ​គេ​និពន្ធ ត្រូវ​បាន​ទ្រង់​ប្រទាន​មក​សម្រាប់​ជា​ប្រយោជន៍…

សត្វឆ្កែឆ័ត្រយោង

ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ខ្ញុំ​បាន​អាន​រឿង​ឆ្កែ​ឆ័ត្រ​យោង​ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២។ ពេល​ពួក​កង​ទ័ព​សម្ព័ន្ធ​មិត្ត​កំពុង​ត្រៀម​ខ្លួន វាយ​លុក​ចូល​រំដោះ​តំបន់​អ៊ីរ៉ុប​ខាង​លិច នៅ​ថ្ងៃ​ឌី-ដេយ(ថ្ងៃទី៦ មិថុនា ឆ្នាំ១៩៤៤) ពួក​គេ​ត្រូវ​ការ​សមត្ថ​ភាព​ហិត​ក្លិន​ដ៏​ពូកែ​របស់​សត្វ​ឆ្កែ ដើម្បី​ឆ្លង​កាន់​ចំការ​មីន ហើយ​ដើម្បី​ដាត់​តឿន​កង​ទ័ព​របស់​ខ្លួន អំពី​គ្រោះ​ថ្នាក់​ដែល​ជិត​ចូល​មក​ដល់​។ ហើយ​វិធី​តែ​មួយ ដើម្បី​បញ្ជូន​សត្វ​ឆ្កែ​ទាំង​នោះ ឲ្យ​ទៅ​កង​ទ័ព​ដែល​នៅ​ពីក្រោយ​ខ្សែ​ត្រៀមរបស់​សត្រូវ គឺ​ត្រូវ​ទម្លាក់​ពួក​វា​ពី​លើ​យន្ត​ហោះ ដោយ​ប្រើ​ឆ័ត្រ​យោង។ តែ​សត្វ​ឆ្កែ​មាន​សភាវ​គតិ ដែល​ខ្លាច​ការ​លោត​ហក់​ពី​កន្លែង​ខ្ពស់​ៗ ប៉ុន្តែ​ មនុស្ស​យើង​ក៏​ខ្លាច​ដូច​ពួក​វា​ផង​ដែរ។ ប៉ុន្តែ បន្ទាប់​ពី​មាន​ការ​បណ្តុះ​បណ្តាល​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​សត្វ​ឆ្កែ​ទាំង​នោះ ក៏​បាន​រៀន​ទុក​ចិត្ត​ម្ចាស់​របស់​វា នៅ​ក្នុង​ការ​លោត​ពី​លើ​យន្ត​ហោះ តាម​បញ្ជារ​របស់​ពួក​គេ។

រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ថា តើ​យើង​មាន​ទំនុក​ចិត្ត​ចំពោះព្រះ​ដ៏​ជា​ម្ចាស់ នៃ​យើង ល្មម​នឹង​អាច​ធ្វើ​ការ​ពិបាក​ៗ ដែល​តាម​ធម្មតា យើង​មិន​ចង់ ឬ​មិន​ហ៊ាន​ធ្វើ​ឬ​ទេ? តាម​ធម្មតា យើង​ប្រហែល​ជាពិបាក​នឹង​​មាន​​ចិត្ត​សប្បុរស ឬ​អត់​ទោស ឬ​មួយ​អត់​ធ្មត់ ចំពោះ​អ្នក​ដែល​ធ្វើ​អាក្រក់​មក​លើ​យើង​ទេ។ តែ​ព្រះយេស៊ូវ​បាន​បង្គាប់​យើង ឲ្យ​ទុក​ចិត្ត​ទ្រង់ ល្មម​នឹង​អាច​ធ្វើ​កិច្ច​ការ ដែល​​ពិបាក តែ​ចម្រើន​ដល់​នគរ​ព្រះ។ ​យើងអាចថ្លែងឡើងថា “ទូលបង្គំ​ទុក​ចិត្ត​នឹង​ទ្រង់ សូម​ឲ្យ​ទូលបង្គំ​បាន​ស្គាល់​ផ្លូវ​ដែល​គួរ​ដើរ ពី​ព្រោះ​ទូលបង្គំ​បាន​លើក​ព្រលឹង​ទៅ​រក​ទ្រង់”(ទំនុកដំកើង ១៤៣:៨)។

សត្វ​ឆ្កែ​ឆ័ត្រ​យោង​ទាំង​នោះ ច្រើន​តែ​បាន​ទទួល​មេដាយ សម្រាប់​ភាព​ក្លាហាន​របស់​ពួក​វា។ ខ្ញុំ​ជឿ​ថា ថ្ងៃ​ណា​មួយ យើង​ក៏​នឹង​បាន​ឮ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា “ល្អ​ហើយ អ្នក​បម្រើដ៏​ស្មោះ​ត្រង់អើយ” ព្រោះ​យើង​បាន​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់​នៃ​យើង ល្មម​នឹង​​ចេញ​ទៅ​បម្រើ​ទ្រង់ ​ពេល​ទ្រង់​មាន​បន្ទូល​ថា “ចូរ​ចេញ​ទៅ!”​…

តាមរក និងជួយសង្រ្គោះ

អ្នក​ស្រី​ម៉ាការេណា វលដេស(Macarena Valdes) មាន​ជំនាញ​ធ្វើ​ផែន​ទី​អណ្តូង​រែ​ក្រោម​ដី ដែល​បាន​ជួយ​ដល់​ការ​សង្រ្គោះ​កម្មករ​អណ្តូង​រ៉ែ​៣៣​នាក់ ដែល​បាន​ជាប់​នៅ​ក្នុង​អណ្តូង​រ៉ែ ​បន្ទាប់​ពី​មាន​បន្ទុះ​នៅ​ទីនោះ ក្នុង​ខែ​តុលា ឆ្នាំ២០១០។ គាត់​មាន​ប្រសាសន៍​ថា “ការ​ខួង​ដី ឲ្យ​ចំ​ទីតាំង​របស់​កម្ម​ករ ដែល​ជាប់​ក្រោម​ដី គឺ​មិន​ខុស​ពី​ការ​ព្យាយាម​បាញ់​សត្វ​រុយ​មួយ​ក្បាល ដែល​ស្ថិតនៅ​ចម្ងាយ​៧០០​ម៉ែត្រ​ឡើយ”។ ដោយ​សារ​គាត់​មាន​ជំនាញ​ផ្នែក​អណ្តូង​រ៉ែ នោះ​គាត់​អាច​បញ្ជាឧបករណ៍​ស្ទង់ ឲ្យ​ខួង​ដី​ទៅ​ដល់​រូង​ដែល​ពួក​កម្មករ​កំពុង​ជាប់​នៅ​ក្នុង ហើយ​ជីវិត​ពួក​គេ​ក៏​ត្រូវ​បាន​ជួយ​សង្រ្គោះ។

នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​នៅ​ក្នុង​ការ​ជួយ​សង្រ្គោះ​ខាង​វិញ្ញាណ គេ​ងាយ​នឹង​មាន​ការ​បាក់​ទឹក​ចិត្ត។ ទោះ​សាវ័ក​ប៉ុល​បាន​ជួប​ឧប​ស័គ្គ​ដែល​ធំ​ជាង​នេះ​ក៏​ដោយ ក៏​គាត់​នៅ​តែ​មាន​ប្រសាសន៍​ថា “ដែល​មាន​ការងារ​នេះ នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ តាម​ខ្នាត​នៃ​សេចក្តី​មេត្តាករុណា ដែល​យើង​ខ្ញុំ​ទទួល​មក”(២កូរិនថូស ៤:១)។ ទោះ​បី​ជា “ព្រះ​នៃ​លោកិយ​នេះ” បាន “ធ្វើ​ឲ្យ​គំនិត​របស់​អ្នក​មិន​ជឿ​ខ្វាក់ មើល​ឃើញ​ពន្លឺ​នៃ​ដំណឹង​ល្អ”ក៏ដោយ ក៏​គាត់​នៅ​តែ​បន្ត​ប្រកាស​ដំណឹង​ល្អ​នៃ​សេចក្តី​សង្រ្គោះ​(ខ.៤-៥)។ សាវ័ក​ប៉ុល​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​មាន​បន្ទូល​ដោយ​ក្តី​ស្រឡាញ់ និង​បង្គាប់​ពន្លឺ​ឲ្យ​ចែង​ចំាំង​ក្នុង​ភាព​ងងឹត​របស់​គាត់(ខ.៦) បាន​ជា​គាត់​ដឹង​ថា ការ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​គាត់ នោះ​ទ្រង់​ក៏​អាច​ធ្វើ​សម្រាប់​អ្នក​ដទៃ​ផង​ដែរ។

អ្នក និង​ខ្ញុំ​អាច​មាន​រឿង​ដែល​ស្រដៀង​នឹង​ពួក​គេ​ផង​ដែរ។ ពេល​សេចក្តី​ស្រឡាញ់​របស់​ព្រះ​បណ្តាល​ចិត្ត​យើង នោះ​យើង​ក៏​មាន​ហេតុ​ផល ដែល​មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ផង​ដែរ។ ដែល​អ្នក​ស្រីម៉ា​ការេណា បាន​ដឹក​នាំ​ការ​ជួយ​សង្រ្គោះ​ដល់​កម្មករ​អណ្តូង​រែ ដោយ​ជោគ​ជ័យ​ជា​យ៉ាង​ណា នោះ​ព្រះវិញ្ញាណ​នៃ​ព្រះ​អាច​នាំ​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់ និង​ពាក្យ​សម្តី​របស់​យើង ចូល​ទៅ​ក្នុង​ចិត្ត​អ្នក​ដែល​ត្រូវ​ការ​ព្រះ​សង្រ្គោះ ដែល​ពួក​គេ​មិន​ទាន់​យល់​អំពី​ទ្រង់។-C.P.Hia

បានរួចពីទោសដែលសមនឹងទទួល

មាន​ពេល​មួយ ​មន្រ្តី​ប៉ូលីស​ម្នាក់​បាន​បញ្ឈប់​រថយន្ត​របស់​ស្រ្តី​ម្នាក់ ដោយ​សារ​កូន​ស្រីគាត់​មិន​បាន​អង្គុយ​ក្នុង​កៅអី​សុវត្ថិ​ភាព​សម្រាប់​ក្មេង​តូច ដែល​ច្បាប់​បាន​តម្រូវ។ ពេល​នោះ គាត់​អាច​ចេញ​បង្កាន់​ដៃ​ផាក​ពិន័យ សម្រាប់​ការ​ធ្វើ​ខុស​ច្បាប់​ចរាចរណ៍ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​សុំ​ឲ្យ​អ្នក​ទាំង​ពីរ​ទៅ​ជួប​គាត់ នៅ​ហាង​ទំនិញ​នៅ​ក្បែរ​នោះ។ គាត់​ក៏​បាន​ទិញ​កៅ​អី​សុវត្ថិ​ភាព​ឲ្យ​ពួក​គេ។ ម្តាយ​ក្មេង​ស្រី​នោះ​កំពុង​ឆ្លង​កាត់​ពេល​ដ៏​ពិបាក ហើយ​មិន​មាន​លទ្ធ​ភាព​ទិញ​កៅ​អី​សុវត្ថិភាព​ឲ្យ​កូន​ស្រី​គាត់​ទេ។

ស្រី្ត​ជា​ម្តាយ​គួរ​តែ​ទទួល​ការ​ផាក​ពិន័យ ដោយ​សារ​ការ​ធ្វើ​ខុ​ស​ច្បាប់ តែ​ផ្ទុយ​ទៅ​វិញ នាង​បែរ​ជា​បាន​ទទួល​អំណោយ​ពី​មន្ត្រី​ប៉ូលីស​ចិត្ត​ល្អ។ អ្នក​ដែល​ស្គាល់​ព្រះ​គ្រីស្ទ ក៏​បាន​ពិសោធន៍​នឹង​រឿង​ដ៏​ល្អ​ដូច​នេះ​ផង​ដែរ។ យើង​ម្នាក់​ៗ​សម​នឹង​ទទួល​ទោស សម្រាប់​ការ​បំពាន​ក្រឹត្យ​វិន័យ​របស់​ព្រះ(សាស្តា ៧:២០)។ តែ​ដោយ​សារ​ព្រះ​យេស៊ូវ នោះ​យើង​ក៏​បាន​ទទួល​ព្រះ​គុណ​ព្រះ   ដែល​យើង​មិន​សម​នឹង​ទទួល​។ ព្រះ​គុណ​ព្រះ បាន​រំដោះ​យើង ឲ្យ​រួច​ពី​លទ្ធ​ផល​នៃ​អំពើ​បាប​របស់​យើង ដែល​ជា​សេចក្តី​ស្លាប់ និង​ការ​ដាច់​ចេញ​ពី​ព្រះ​អស់​កល្ប​ជា​និច្ច(រ៉ូម ៦:២៣)។

“​យើង​បាន​សេចក្តី​ប្រោស​លោះ​នៅ​ក្នុង​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច ពី​ទោស តាម​ព្រះគុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់”(អេភេសូរ ១:៧)។ អ្នក​ខ្លះ​បាន​ឲ្យ​និយម​ន័យ​ថា ព្រះ​គុណ​ព្រះ​ គឺ​ជា “សេចក្តី​ស្រឡាញ់​ដែលបង្ហាញ​ចេញ​តាម​ការ​ប្រព្រឹត្ត”។​ ពេល​ដែល​ស្រ្តី​ជា​ម្តាយ​រូប​នោះ បាន​ជួប​រឿង​ដ៏​គួរ​ឲ្យ​រំភើប​នេះ​ហើយ គាត់​ក៏​បាន​និយាយ​ប្រាប់​មន្ត្រី​ប៉ូលីស​នោះ​ថា “ខ្ញុំ​នឹង​អរ​ព្រះ​គុណ​ព្រះ​ជា​និច្ច! …ពេល​ណា​ខ្ញុំ​មាន​លុយ​ល្មម​នឹង​ទិញ​កៅ​អី​សុវត្តិ​ភាព ខ្ញុំ​នឹង​យក​លុយ​នោះ​ទៅ​ជួយ​អ្នក​ដទៃ​ទៀត”។ ការ​ឆ្លើយ​តប ដោយ​ការ​ដឹង​គុណ និង​ដោយ​ចិត្ត​ទូលាយ ចំពោះ​អំណោយ​របស់​មន្ត្រី​ប៉ូលីស​យ៉ាង​ដូច​នេះ ជា​ឧទារហណ៍​គំរូ​ដែល​លើក​ទឹក​ចិត្ត ដល់​យើង​រាល់​គ្នា ដែល​បាន​ទទួល​អំណោយ​នៃ​ព្រះ​គុណ​ព្រះ!-Jennifer Benson Schuldt

ចូរយើងឲ្យរបស់អ្វីដែលស្ថិតស្ថេរ

បុណ្យ​ណូអែល​ឆ្នាំ​នេះ ចូរ​ធ្វើ​អំណោយ​​ដល់​មនុស្ស​ ជាទី​ស្រឡាញ់​របស់​​អ្នក ...

ដង្វាយដ៏ឥតខ្ចោះ

ជារៀង​រាល់​ឆ្នាំ សួន​ច្បារ​រុក្ខ​សាស្រ្ត​ប្រចាំ​តំបន់​ដែល​ខ្ញុំ​រស់​នៅ តែង​តែ​ធ្វើ​ជា​ម្ចាស់​កម្ម​វិធី​បុណ្យណូអែល ជា​អន្តរ​ជាតិ។ ការ​តាំង​ពិពណ៌​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ គឺ​ការ​តាំង​បង្ហាញ​អំពី​កំណើត​ព្រះ​យេស៊ូវ តាម​ប្រពៃណី​ជន​ជាតិ​បារាំង។ ក្នុង​ការ​តាំង​ពិពណ៌​នោះ គេ​មិន​បាន​ដាក់​រូប​អ្នក​គង្វាល និង​អ្នក​ប្រាជ្ញ​ដែល​កាន់​ដង្វាយ មាស កំញាន និង​ជ័រ​ល្វីង​ទេស នៅ​ជុំវិញ​ស្នូក​សត្វ តាម​ទំនៀម​ទម្លាប់​នៃ​ការ​តាំង​បង្ហាញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ គេ​បាន​ដាក់​រូប​អ្នក​ភូមិ​ជន​ជាតិ​បារាំង នាំ​យក​ដង្វាយ​មក​ថ្វាយ​ព្រះ​ឱរស​យេស៊ូវ​វិញ។ ដង្វាយ​នោះ​មាន នំប៉័ង ស្រា​ទំពាំង​បាយ​ជូរ ប្រូម៉ា ផ្កា និង​វត្ថុដទៃ​ទៀត ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ពួក​គេ​មាន​លទ្ធ​ភាព​ផលិត។

ការ​នេះ​បាន​រំឭក​ខ្ញុំ អំពី​ក្រឹត្យ​វិន័យ​គ្រា​សញ្ញា​ចាស់ ដែល​បង្គាប់​ឲ្យ​នាំ​ផល​ផ្លែ​ដំបូង ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ​អម្ចាស់​(និក្ខមនំ ២៣:១៦-១៩)។ ការ​តាំង​បង្ហាញ​មួយ​នេះ ជា​ការ​បក​ស្រាយ​ឲ្យ​យើង​ដឹងថា អ្វី​ៗ​ដែល​យើង​មាន​គឺ​សុទ្ធ​តែ​មក​ពី​ព្រះ ដូច​នេះ យើង​ត្រូវ​ថ្វាយដល់​ព្រះ នូវ​របស់​អ្វី​ដែល​ទ្រង់​បាន​ប្រទានមក​យើង។

ពេល​សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​ជំនុំ​នៅ​ក្រុង​រ៉ូម ឲ្យ​ថ្វាយ​ខ្លួនជា​ដង្វាយ​ដ៏​រស់​ដល់​ព្រះ គឺ​គាត់​កំពុង​ប្រាប់​ពួក​គេ ឲ្យ​ថ្វាយ​ដល់​ព្រះ នូវ​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​ពួក​គេ រួម​​ទាំង​រូប​កាយ​របស់​ពួក​គេ​(រ៉ូម ១២:១)។ ការ​នេះ​គឺ​រាប់​បញ្ចូល​អំណោយ ដែល​ទ្រង់​ប្រទាន​ពួក​គេ ក៏​ដូច​ជា​សមត្ថ​ភាព​ដែល​ពួក​គេ​មាន ក្នុង​​ការ​ចិញ្ចឹម​ជីវិត។ យើង​ដឹង​ថា ព្រះ​បាន​ប្រទាន​ពួក​គេ ឲ្យ​មាន​សមត្ថ​ភាព​ពិសេស។ អ្នក​ខ្លះ​មាន​អំណោយ​ទាន​ផ្នែក​តន្រ្តី ដូច​ស្តេច​ដាវីឌ(១សាំយ៉ូអែល ១៦:១៨)។​ អ្នក​ខ្លះ​មាន​ជំនាញ​ផ្នែក​ចម្លាក់ ដូច​លោក​បេត​សាលាល និង​អូហូលីអាប់​(និក្ខមនំ ៣៥:៣០-៣៥)។ អ្នក​ខ្លះ​មាន​អំណោយ​ទាន​ផ្នែក​សរសេរ បង្រៀន ធ្វើ​ស្រែ​ចំការ។ល។…