អ្នកនាំព្រះរាជសារ
មានពេលមួយ ខ្ញុំបានទៅចូលរួមសន្និសិទមួយ។ ស្រ្តីម្នាក់ដែលកំពុងធ្វើការក្នុងសន្និសិទនោះ បានហុចក្រដាសមួយសន្លឹកឲ្យខ្ញុំ ដែលមានសរសេរអក្សរពីលើថា “ខ្ញុំមានដំណឹងមួយ សម្រាប់អ្នក”។ ពេលនោះ ខ្ញុំមិនដឹងថា តើខ្ញុំគួរមានអារម្មណ៍ភ័យអរ ឬរំភើបរីករាយឡើយ។ ប៉ុន្តែ ខ្ញុំក៏បានដឹងថា ខ្ញុំត្រូវមានអំណរ ពេលដែលខ្ញុំបានឃើញពាក្យដែលគេបានសរសេរនៅខាងក្រោមថា “អ្នកមានក្មួយប្រុសម្នាក់ហើយ!”
សារដែលយើងទទួល អាចជាដំណឹងល្អ ដំណឹងអាក្រក់ ឬផ្ទុកទៅដោយពាក្យដែលធ្វើឲ្យជម្រុញចិត្តយើង។ នៅគ្រាសញ្ញាចាស់ ព្រះទ្រង់បានប្រើហោរារបស់ទ្រង់ ឲ្យនាំព្រះរាជសារនៃសេចក្តីសង្ឃឹម ឬការជំនុំជម្រះ។ ប៉ុន្តែ ពេលដែលយើងពិនិត្យមើលព្រះរាជសារទ្រង់ឲ្យបានជិត យើងនឹងឃើញថា សូម្បីតែនៅក្នុងព្រះរាជសារនៃការជំនុំជម្រះ ក៏ព្រះទ្រង់សព្វព្រះទ័យនឹងនាំយើង ទៅរកការប្រែចិត្ត ការប្រោសឲ្យជា និងការស្អាងឡើងវិញ។
យើងអាចឃើញព្រះរាជសារទាំងពីរប្រភេទនេះ នៅក្នុងបទគម្ពីរម៉ាឡាគី ជំពូក៣ ដែលក្នុងនោះ ព្រះអម្ចាស់បានសន្យាថា នឹងចាត់អ្នកនាំព្រះរាជសារ ឬទូតរបស់ទ្រង់ម្នាក់ ឲ្យរៀបចំផ្លូវថ្វាយទ្រង់។ ក្រោយមក លោកយ៉ូហានបាទីស្ទក៏បានប្រកាសអំពីការយាងមកនៃអ្នកនាំព្រះរាជសារដ៏ពិត គឺព្រះយេស៊ូវ(មើលម៉ាថាយ ៣:១១) ដែលទ្រង់ជា “ទូតដែលនាំសេចក្តីសញ្ញា”(ម៉ាឡាគី ៣:១) ដែលនឹងសម្រេចព្រះបន្ទូលសន្យារបស់ព្រះ។ ប៉ុន្តែ ទ្រង់ប្រៀបដូចជា “ភ្លើងរបស់ជាងសំរង ហើយដូចជាក្បុងរបស់ជាងប្រមោក”(ខ.២) ដ្បិតទ្រង់នឹងបន្សុទ្ធអ្នកដែលជឿព្រះបន្ទូលទ្រង់ ឲ្យបានបរិសុទ្ធ។ ព្រះអម្ចាស់បានបញ្ជូនព្រះរាជសារបស់ទ្រង់មក ដើម្បីលាងសម្អាតរាស្រ្តទ្រង់ ព្រោះទ្រង់យកព្រះទ័យទុកដាក់ ចំពោះសុខមាលភាពរបស់ពួកគេ ដោយសេចក្តីស្រឡាញ់។
ព្រះរាជសាររបស់ព្រះជាម្ចាស់…
អ្វីៗត្រឡប់ជាថ្មីឡើង
ខ្ញុំមានចំណាប់អារម្មណ៍ ចំពោះកន្លែងដែលគេយករថយន្តចាស់ៗទៅគរចោល។ ខ្ញុំចិត្តធ្វើការជួសជុលរថយន្ត ហេតុនេះហើយ ខ្ញុំក៏បានធ្វើដំណើរជាញឹកញាប់ ទៅកន្លែងប្រភេទនោះ ដែលនៅមិនឆ្ងាយពីផ្ទះខ្ញុំ។ វាជាកន្លែងដ៏ឯកោ ដែលមានសម្លេងខ្យល់ថ្ងួចថ្ងូរកាត់តាមចន្លោះដែកអេតចាយដែលគេបោះបង់ចោល ដែលពីមុន ពួកវាជារបស់ទ្រព្យដ៏មានតម្លៃរបស់នរណាម្នាក់។ ឡានខ្លះបានខូចទ្រង់ទ្រាយអស់ ខ្លះបាក់បែក ហើយចាស់ ហើយខ្លះទៀតក៏លែងមានប្រយោជន៍អ្វីតទៅទៀត។ ពេលខ្ញុំកំពុងតែដើរ នៅចន្លោះឡានទាំងនោះ ដែលគេបានតម្រៀបជាជួរ ជួនកាល មានឡានមួយធ្វើឲ្យខ្ញុំចាប់អារម្មណ៍ ហើយខ្ញុំក៏បានឆ្ងល់ថា តើឡាននោះបានឆ្លងកាត់ដំណើរផ្សងព្រេងអ្វីខ្លះ ក្នុងមួយជីវិតរបស់វា។ មនុស្សម្នាក់ៗសុទ្ធតែមានរឿងផ្ទាល់ខ្លួន សម្រាប់ចែកចាយ ដូចជាកញ្ចក់ដែលឆ្លុះមើលអតីតកាល ដោយយើងម្នាក់ៗកាលពីមុន សុទ្ធតែប្រាថ្នាចង់បានអ្វីៗដែលទាន់សម័យ តែក្រោយមក ក៏បានហួសសម័យ ដោយជៀសមិនរួចពីដំណើរនៃពេលវេលា។
ប៉ុន្តែ ខ្ញុំមានចំណង់ចំណូលចិត្តជាពិសេស នៅក្នុងការយករបស់ចាស់ៗ ទៅកែឆ្នៃឲ្យមានជីវិតថ្មីឡើង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំហាក់ដូចជាបានយកជ័យជម្នះដ៏តូចមួយ មកលើពេលវេលា និងភាពអន់ថយ ពេលណាខ្ញុំអាចយកគ្រឿងបន្លាស់ចាស់ៗដែលគេបោះចោល ហើយធ្វើឲ្យវាមានជីវិតថ្មីឡើង ឬមានប្រយោជន៍ នៅក្នុងការជួសជុលរថយន្តណាមួយ ឲ្យអាចប្រើប្រាស់ឡើងវិញបាន។
ជួនកាល រឿងនេះបានធ្វើឲ្យខ្ញុំនឹកគិត អំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានចែង នៅក្នុងចុងបញ្ចប់នៃព្រះគម្ពីរថា ព្រះអង្គកំពុងតែធ្វើឲ្យអ្វីៗទាំងអស់ថ្មីឡើង (វិវរណៈ ២១:៥)។ ព្រះបន្ទូលរបស់ទ្រង់ត្រង់ចំណុចនេះ និយាយសំដៅទៅលើការដែលព្រះជាម្ចាស់ស្តាឡើងវិញ នូវស្នាព្រះហស្តទ្រង់ ដែលរាប់បញ្ចូលទាំងអ្នកជឿទ្រង់ ដើម្បីធ្វើឲ្យពួកគេថ្មីឡើង។ ជាការពិតណាស់ អស់អ្នកដែលទទួលជឿ ឬនៅក្នុងព្រះយេស៊ូវ…
ពេលដែលព្រះជាម្ចាស់មានបន្ទូលថា ទេ
ពេលដែលខ្ញុំបានចូលធ្វើទាហាន នៅអាយុ១៨ឆ្នាំ ដូចយុវជនសឹង្ហបូរីទំាងអស់ ខ្ញុំក៏បានអធិស្ឋាន ដោយចិត្តស្រេកឃ្លានចង់បានមុខនាទីដែលស្រួលៗ ដូចជា អ្នកធ្វើការក្នុងការិយាល័យ ឬអ្នកបើកបរជាដើម។ ដោយសារខ្ញុំមិនមានកាយសម្បទារឹងមាំ ខ្ញុំសង្ឃឹមថា គេនឹងមិនឲ្យខ្ញុំឆ្លងកាត់ការហ្វឹកហាត់ការប្រយុទ្ធ ដែលពិបាកៗឡើយ។ ប៉ុន្តែ នៅពេលល្ងាចថ្ងៃមួយ ខណៈពេលដែលខ្ញុំកំពុងអានព្រះគម្ពីរ មានខគម្ពីរមួយបានលេចឡើង ចេញពីទំព័រព្រះគម្ពីរ គឺខគម្ពីរដែលចែងថា “គុណរបស់អញល្មមដល់ឯងហើយ … ”(២កូរិនថូស ១២:៩)។
មុននោះ ខ្ញុំបានធ្លាក់ទឹកចិត្ត ប៉ុន្តែ ខ្ញុំមិនចាំបាច់ត្រូវមានអារម្មណ៍បែបនេះទៀតឡើយ។ ព្រះទ្រង់បានឆ្លើយតបការអធិស្ឋានរបស់ខ្ញុំហើយ។ បើសិនជាគេចាត់តាំងឲ្យខ្ញុំធ្វើអ្វីដែលពិបាក នោះទ្រង់នឹងថែរក្សា ហើយផ្គត់ផ្គង់ខ្ញុំមិនខាន។
ដូចនេះ ទីបំផុត គេក៏បានចាត់តាំងឲ្យខ្ញុំហ្វឹកហាត់ក្នុងកងរថពាសដែក ដោយឲ្យខ្ញុំធ្វើអ្វីដែលខ្ញុំមិនតែងតែចូលចិត្តធ្វើ។ សព្វថ្ងៃនេះ ពេលខ្ញុំក្រឡេកមកមើលអនុស្សាវរីយ៍កាលនៅហ្វឹកហាត់ទាហាន ខ្ញុំក៏បានអរព្រះគុណព្រះអង្គ ដែលទ្រង់មិនបានប្រទាននូវអ្វីដែលខ្ញុំចង់បាន ក្នុងអំឡុងពេលនោះ។ ការហ្វឹកហាត់ទាហាន និងបទពិសោធន៍ទាំងនោះ បានជួយឲ្យខ្ញុំមានភាពរឹងមាំផ្នែកផ្លូវកាយ ផ្លូវចិត្ត ហើយបានជួយឲ្យខ្ញុំមានទំនុកចិត្ត ដើម្បីចូលទៅក្នុងភាពពេញវ័យ។
ក្នុងបទគម្ពីរអេសាយ ២៥:១-៥ បន្ទាប់ពីហោរាអេសាយបានថ្លែងទំនាយ អំពីការដាក់ទោសមកលើជនជាតិអ៊ីស្រាអែល និងការរំដោះឲ្យរួចពីខ្មាំងសត្រូវរបស់ពួកគេ នៅពេលបន្ទាប់មកទៀត គាត់ក៏បានសរសើរដំកើងព្រះជាម្ចាស់ សម្រាប់ផែនការដែលទ្រង់មានសម្រាប់ពួកគេ។ លោកអេសាយក៏បានកត់សំគាត់ផងដែរថា ព្រះជាម្ចាស់ “បានរៀបផែនការតាំងពីយូរមកហើយ” ដើម្បីឲ្យ“ការដ៏អស្ចារ្យទាំងនោះ” បានកើតឡើង(ខ.១) ប៉ុន្តែ ទន្ទឹមនឹងនោះ…
ប្រទេសសឹង្ហបូរី
ការឈរមំាក្នុងជំនឿ
យុវជនច្រើនតែមានសំណួរដ៏ស្មុគ្រស្មាញជាច្រើន អំពីជីវិត និងជំនឿ ដែលមានដូចជា : ហេតុអ្វីបានជាព្រះជាម្ចាស់អនុញ្ញាតឲ្យអ្នកខ្លះជួបទុក្ខលំបាកខ្លាំងជាងអ្នកដទៃ? ចុះបើសិនជាជំនឿលើគ្រីស្ទបរិស័ទ គ្រាន់តែជាការកុហក់ តើយើងត្រូវធ្វើដូចម្តេច? ដើម្បីផ្តល់ឲ្យពួកគេនូវចម្លើយ សម្រាប់សំណួរទាំងអស់នេះ និងសំណួរដទៃទៀត កម្មវិធីយុវជន វ៉ាយ អ៊ែម អាយ របស់នំម៉ាណាប្រចាំថ្ងៃ និងព័ន្ធកិច្ចរ៉ាវី សាការី…
ថ្ងៃជម្រុះចោល
ចាប់តាំងពីឆ្នាំ ២០០៦ មក មានមនុស្សមួយក្រុម បានប្រារព្ធទិវាមួយ ដែលចម្លែកខុសធម្មតា ដើម្បីអបអរឆ្នាំថ្មី។ គេបានហៅទិវានោះថា ថ្ងៃជម្រុះចោលរឿងមិនល្អ។ តាមប្រពៃណីរបស់ជនជាតិអាមេរិកឡាទីន មនុស្សម្នាក់ៗដែលចូលរួម ក្នុងការប្រារព្ធពិធីនេះ បានយកក្រដាស់មកសរសេរ អំពីបទពិសោធន៍មិនល្អ ឬគួរឲ្យខ្មាស់អៀន ឬក៏រឿងអាក្រក់ៗ ដែលពួកគេជួបកាលពីឆ្នាំចាស់ ហើយបោះក្រដាសនោះ ចូលទៅក្នុងម៉ាស៊ីនកម្ទេចក្រដាស។ ពុំនោះទេ មានអ្នកខ្លះបានយក ញញួរធំមួយ មកវាយកម្ទេចវត្ថុ តំណាងឲ្យរឿងអាក្រក់ៗ។
ព្រះគម្ពីរមិនបានបង្រៀនយើង ឲ្យមានប្រពៃណីដូចនេះទេ។ អ្នកនិពន្ធនៃបទគម្ពីរទំនុកដំកើង ជំពូក ១០៣ មិនគ្រាន់តែបានលើកទឹកចិត្តយើង ឲ្យជម្រុះបទពិសោធន៍ ឬរឿងដែលមិនល្អចោលប៉ុណ្ណោះទេ។ គាត់បានរំឭកយើងថា ព្រះជាម្ចាស់បានជម្រុះអំពើបាបរបស់យើងចោលហើយ។ បទគម្ពីរនេះក៏បានប្រើពាក្យប្រៀបប្រដូច ដើម្បីបង្ហាញអំពីសេចក្តីស្រឡាញ់ដ៏ធំធេង ដែលទ្រង់មានចំពោះរាស្រ្តទ្រង់។ គាត់បានប្រៀបធៀបភាពធំធេង នៃសេចក្តីស្រឡាញ់របស់ព្រះ ទៅនឹងកម្ពស់នៃផ្ទៃមេឃ នៅលើផែនដី(ខ.១១)។ បន្ទាប់មក បទគម្ពីរនេះក៏បាននិយាយ អំពីការអត់ទោសរបស់ទ្រង់ ដោយប្រៀបធៀបថា ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសរបស់រាស្រ្តទ្រង់ ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ(ខ.១២)។ បទគម្ពីរទំនុកដំកើងនេះចង់ឲ្យរាស្រ្តរបស់ព្រះដឹងថា សេចក្តីស្រឡាញ់ និងការអត់ទោសបាបរបស់ទ្រង់ គ្មានដែនកំណត់ ហើយក៏មានភាពពេញលេញ។ ព្រះជាម្ចាស់បានរំដោះរាស្ត្រទ្រង់ពីអំណាចនៃអំពើបាបរបស់ពួកគេ ដោយអត់ឱនទោសឲ្យពួកគេទាំងស្រុង។
នេះជាដំណឹងដ៏ល្អណាស់! យើងមិនចាំបាច់ត្រូវរង់ចំាដល់ពេលឆ្នាំថ្មីមកដល់ ដើម្បីជម្រុះការអាក្រក់ ឬអំពើបាបចោលនោះឡើយ។ ដោយជំនឿលើព្រះយេស៊ូវ…
ទីក្រុងហុងកុង
ទីក្រុងហុងកុង
ព័ន្ធកិច្ចឈោងចាប់ជនអន្តោប្រវេសន៍
ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ មានពលរដ្ឋចិនជាង១លាននាក់ បានធ្វើចំណាកស្រុក ចូលទីក្រុងហុងកុង។ សព្វថ្ងៃនេះ នៅទីក្រុងហុងកុង មានប្រជាជន២០ភាគរយ ជាជនអន្តោប្រវេសន៍។
ដើម្បីផ្តល់ឲ្យពួកគេនូវក្តីសង្ឃឹម និងការលើកទឹកចិត្ត នំម៉ាណាប្រចាំថ្ងៃ ក៏បានបង្កើតកម្មវិធីឈោងចាប់ពួកគេ ជាពិសេស។ យើងខ្ញុំបានចែកផ្សាយសៀវភៅសម្រាប់អានប្រចាំថ្ងៃ និងសៀវភៅសម្រាប់ប្រឹក្សាផ្លូវចិត្តរាប់ពាន់ក្បាល ទៅដល់ពួកគេ ខណៈពេលដែលយើងខ្ញុំបានឈោងចាប់ពួកគេ តាមរយៈកម្មវិធីនិងសហគមន៍…
កន្លែងដែលខ្ពស់បំផុត
មានពេលមួយ ស្វាមីខ្ញុំបានអញ្ជើញមិត្តភក្តិម្នាក់ ទៅព្រះវិហារ។ បន្ទាប់ពីកម្មវិធីថ្វាយបង្គំចប់ មិត្តភក្តិនោះក៏បាននិយាយថា គាត់ចូលចិត្តបទចម្រៀង និងបរិយាកាសក្នុងព្រះវិហារ ប៉ុន្តែ គាត់មិនយល់សោះថា ហេតុអ្វីបានជាគេលើកដំកើងព្រះយេស៊ូវខ្លាំងយ៉ាងនេះ? ស្វាមីខ្ញុំក៏បានពន្យល់គាត់ថា ជំនឿលើព្រះគ្រីស្ទ គឺជាទំនាក់ទំនងជាមួយព្រះគ្រីស្ទ។ បើគ្មានទ្រង់ទេ នោះជំនឿលើទ្រង់ នឹងគ្មានន័យអ្វីឡើយ។ គឺដោយសារតែការអ្វីដែលព្រះយេស៊ូវបានធ្វើ ក្នុងជីវិតយើង ទើបយើងអាចជួបជុំគ្នា ហើយសរសើរដំកើងទ្រង់។
តើព្រះយេស៊ូវជានរណា ហើយទ្រង់បានធ្វើអ្វីខ្លះ? សាវ័កប៉ុលបានឆ្លើយសំណួរនេះ នៅក្នុងបទគម្ពីរកូល៉ុស ជំពូក១។ គ្មាននរណាបានឃើញព្រះជាម្ចាស់ទេ ប៉ុន្តែ ព្រះយេស៊ូវបានយាងមក ដើម្បីឆ្លុះបញ្ចំាង និងបើកបង្ហាញព្រះជាម្ចាស់(ខ.១៥)។ ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ ទ្រង់បានយាងមកសុគត ជំនួសយើង ហើយបានរំដោះយើងឲ្យរួចពីបាប។ អំពើបាបបានកាត់ផ្តាច់យើង ចេញពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ដូចនេះ ទាល់តែអង្គបុគ្គលដែលល្អឥតខ្ចោះ ទើបអាចផ្សះផ្សាយើង ឲ្យជានឹងព្រះបាន។ អង្គបុគ្គលនោះ គឺជាព្រះយេស៊ូវ(ខ.១៤,២០)។ អាចនិយាយបានម្យ៉ាងទៀតថា ព្រះយេស៊ូវបានប្រទានយើង នូវអ្វីដែលគ្មាននរណាអាចផ្តល់ឲ្យបាន គឺផ្លូវចូលទៅរកព្រះវរបិតា និងជីវិតអស់កល្បជានិច្ច(យ៉ូហាន ១៧:៣)។
ហេតុអ្វីបានជាទ្រង់សក្តិសមនឹងទទួលកិត្តិយសដ៏ខ្ពស់យ៉ាងនេះ? ព្រោះទ្រង់បានឈ្នះសេចក្តីស្លាប់។ ទ្រង់បានបណ្តាលឲ្យយើងថ្វាយចិត្តដល់ទ្រង់ ដោយសារតែសេចក្តីស្រឡាញ់ និងការលះបង់របស់ទ្រង់។ ទ្រង់បានប្រទានយើងនូវកម្លាំងជាថ្មី ជារៀងរាល់ថ្ងៃ។ ទ្រង់ជាអ្វីៗគ្រប់យ៉ាង ដល់យើង!
យើងថ្វាយសិរីល្អដល់ទ្រង់ ព្រោះទ្រង់សក្តិសមនឹងទទួលសិរីល្អ។…
នៅទ្វីបអាហ្វ្រិក និងប្រទេសអាឡឺម៉ង់
នៅទ្វីបអាហ្វ្រិក និងប្រទេសអាឡឺម៉ង់
កម្មវិធីបង្កើតសិស្សនៅសាលារៀន
“ពេលដែលកម្មវិធីបង្កើតសិស្សបានចាប់ផ្តើម ក្នុងសាលារៀនរបស់ខ្ញុំ ជីវិតខ្ញុំក៏បានផ្លាស់ប្រែ។ សព្វថ្ងៃនេះ ខ្ញុំចូលចិត្តអានព្រះបន្ទូលព្រះកាន់តែច្រើន និងចូលចិត្តដឹកនាំការអធិស្ឋាន”។ —Emmanuel, Nigeria
កម្មវិធីបង្កើតសិស្ស នៅសាលារៀនបានចាប់ផ្តើម ក្នុងប្រទេសអាឡឺម៉ង់ ប្រទេសកេនយ៉ា នីហ្សេរីយ៉ា និងប្រទេសអាហ្វ្រិកខាងត្បូង។ កម្មវិធីទាំងនេះបានចែកចាយ នូវប្រាជ្ញានៃព្រះគម្ពីរ ដល់សិស្ស…
តើគ្រាន់តែជាថ្ងៃធម្មតាឬ?
លោក វីលៀម ឌីន ហោវេល(William Dean Howells) បាននិពន្ធសៀវភៅរឿង ដែលមានចំណងជើងថា បុណ្យណូអែលជារៀងរាល់ថ្ងៃ ។ ក្នុងសៀវភៅនេះ គាត់បាននិយាយអំពីក្មេងស្រីតូចម្នាក់ ដែលបានទទួលនូវអ្វីដែលគាត់ប្រាថ្នា។ បន្ទាប់ពីឆ្នាំដ៏វែង និងគួរឲ្យធុញថប់ជិតដល់ទីបញ្ចប់ គេរំពឹងចង់ឲ្យថ្ងៃណូអែលមកដល់ ជារៀងរាល់ថ្ងៃ។ ប៉ុន្តែ នៅថ្ងៃទី៣ ក្តីអំណរក្នុងថ្ងៃណូអែលក៏បានចាប់ផ្តើមរីងស្ងួត នៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ។ មិនយូរប៉ុន្មាន គ្រប់គ្នាក៏បានធុញទ្រាន់នឹងស្ករគ្រាប់។ គេក៏ពិបាករកទិញសាច់មាន់ទើគី តែបើមាន ក៏តម្លៃថ្លៃហួសហេតុដែរ។ គេលែងទទួលអំណោយដោយការដឹងគុណទៀតហើយ ព្រោះអំណោយបានគរដូចភ្នំ នៅគ្រប់ទីកន្លែង។ មនុស្សម្នាក៏បាននិយាយគំរោះគំរើយដាក់គ្នា ទាំងកំហឹង។
តែអរព្រះគុណព្រះអង្គ រឿងនិទានរបស់លោកហោវែល ដែលបានរៀបរាប់ខាងលើ គ្រាន់តែជារឿងនិទាន សម្រាប់រិះគន់មនុស្សប៉ុណ្ណោះ។ ប៉ុន្តែ យើងពិតជាមានពរខ្លាំងណាស់ ដែលម្ចាស់នៃបុណ្យណូអែល មិនដែលធ្វើឲ្យយើងធុញថប់ ឬជិនណាយឡើយ ទោះយើងបានឃើញព្រះនាមទ្រង់ នៅក្នុងព្រះគម្ពីរទាំងមូលក៏ដោយ។
បន្ទាប់ពីព្រះយេស៊ូវយាងឡើងទៅព្រះវរបិតាទ្រង់វិញ សាវ័កពេត្រុសក៏បានប្រកាស់ដល់ហ្វូងមនុស្ស នៅព្រះវិហារ ក្នុងទីក្រុងយេរូសាឡិមថា ព្រះយេស៊ូវ ជាព្រះ ដែលលោកម៉ូសេបានថ្លែង ក្នុងបទទំនាយរបស់គាត់ថា “ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីបងប្អូនអ្នករាល់គ្នាមក ឲ្យដូចខ្ញុំ”(កិច្ចការ ៣:២២ ចោទិយកថា ១៨:១៨)។ ព្រះជាម្ចាស់បានសន្យាចំពោះលោកអ័ប្រាហាំថា…
ព្រឹលនៅរដូវរងា
ពេលរដូវរងាមកដល់ ជារឿយៗ ខ្ញុំបានក្រោកពីដំណេក ដោយការភ្ញាក់ផ្អើល ចំពោះទិដ្ឋភាពដ៏ស្រស់ស្អាតនៃ ពិភពលោកដែលបានគ្របដណ្តប់ ដោយព្រឹលដ៏សុខសាន្ត និងស្ងាត់ស្ងៀម។ នៅពេលនោះ ព្រឹលបានធ្លាក់ចុះមក ដោយភាពស្រទន់ គឺខុសពីរដូវផ្ការីក ដែលមានសម្លេងផ្គរលាន់ដ៏កក្រើក ដែលបានប្រកាសអំពីវត្តមានរបស់ខ្លួននៅពេលយប់។
ក្នុងបទចម្រៀងដែលមានចំណងជើងថា “បទចម្រៀងនៃព្រឹលរដូវរងា” អ្នកស្រីអូដ្រេយ អាសាត(Audrey Assad) បានច្រៀងថា ព្រះយេស៊ូវអាចយាងចុះមកផែនដី ដោយអំណាចចេស្តា ដូចខ្យល់ព្យុះកំបុតត្បូង ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់បានយាងមកយ៉ាងស្ងាត់ស្ងៀម យ៉ាងសុភាព ដូចព្រឹលដែលធ្លាក់យ៉ាងស្រទន់ នៅរដូវរងា នៅពេលយប់ នៅក្រៅបង្អួចផ្ទះខ្ញុំ។
ការយាងមកប្រសូត្ររបស់ព្រះយេស៊ូវ បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ដោយភាពស្ងប់ស្ងាត់។ ទ្រង់មិនបានប្រសូតនៅក្នុងរាជវាំងឡើង ផ្ទុយទៅវិញ ទ្រង់បានប្រសូតនៅក្នុងកន្លែងដែលមិនទំនង ដែលជាទីស្នាក់អាស្រ័យដ៏តូចទាប នៅភូមិបេថ្លេហិម។ ហើយទ្រង់បានផ្ទុំនៅក្នុងស្នូកសត្វ ដោយមិនមានគ្រែសមរម្យ(លូកា ២:៧)។ ទ្រង់ក៏មិនបានប្រសូតនៅលើគំនរទ្រព្យសម្បត្តិដែរ ។ ឪពុកម្តាយទ្រង់បានត្រឹមតែអាចយកសត្វព្រាបមួយគូ មកថ្វាយជាយញ្ញបូជា ពេលដែលអ្នកទាំងពីរថ្វាយទ្រង់ដល់ព្រះជាម្ចាស់ នៅព្រះវិហារ(ខ.២៤)។
ការយាងមករបស់ព្រះយេស៊ូវ ដោយការបន្ទាបព្រះកាយ ចូលក្នុងលោកិយនេះ ត្រូវបានហោរាអេសាយថ្លែងជាបទទំនាយ អំពីព្រះអង្គសង្រ្គោះ ដែលយាងមក ដោយមិនបានស្រែក ឬប្រកាសជាសាធារណៈឡើយ(អេសាយ ៤២:២) ហើយទ្រង់ក៏មិនបានយាងមកដោយអំណាចចេស្តា ដែលធ្វើឲ្យបាក់ដើមត្រែង ឬធ្វើឲ្យរលត់ភ្លើងប្រឆេះដែលខំឆេះនោះដែរ(ខ.៣)។…