Month: December 2019

ដើម្បីបង្កើតផលផ្លែបានល្អ

អ្នក​ស្រី​រេបេកា លេម៉ូស-អូតេរ៉ូ(Rebecca Lemos-Otero) ដែល​ជា​ស្ថាបនិក នៃ​កម្ម​វិធី​ស៊ីធី ប្លូសិម បាន​ឲ្យ​យោបល់​ថា “យើង​គួរ​តែ​អនុញ្ញាត​ឲ្យ​ក្មេង​ៗ​បោះ​គ្រាប់​ពូជ នៅ​កន្លែង​ណា​ដែល​ពួក​គេ​ចង់​បោះ នៅ​ក្នុង​ច្បារ​ដំណាំ ហើយ​យើង​ចាំ​មើល តើ​នឹង​មាន​អ្វី​ដុះ​ចេញ​មក”។ នេះ​មិន​មែន​ជា​គំរូ នៃ​ការ​ដាំ​ដំណាំ ដោយ​ប្រុង​ប្រយ័ត្ន​នោះ​ទេ តែ​វា​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ពិត​ដែល​ថា គ្រាប់​ពូជ​នីមួយ​ៗ មាន​សក្តានុ​ពល នៅ​ក្នុង​ការ​លូត​លាស់​មាន​ជីវិត។ ចាប់​តាំង​ពី​ឆ្នាំ​២០០៤ កម្ម​វិធី​ស៊ីធី ប្លូសិម បាន​បង្កើត​ច្បារ​ដំណាំ​ជាច្រើន សម្រាប់​សាលា​រៀន និង​តំបន់​ដែល​ប្រជាជន​ប្រាក់​ចំណូល​តិច​រស់​នៅ។ ក្មេង​ៗ​នៅ​ទីនោះ​បាន​សិក្សា អំពី​អាហារ​បម្រុង និង​បាន​រៀន​ជំនាញ​ដាំ​ដំណាំ សម្រាប់​ប្រកប​របរ​នៅ​ពេល​អនាគត​ផង​ដែរ។ អ្នក​ស្រី​រេបេកា​បាន​មាន​ប្រសាសន៍​ថា “ការ​មាន​ច្បារ​ដំណាំ នៅ​ក្នុង​ទីប្រជុំ​ជន … បាន​ផ្តល់​ឱកាស​ឲ្យ​ក្មេង​ៗ​បាន​ចេញ​ទៅ​ក្រៅ ដើម្បី​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ និង​បង្កើត​ឲ្យ​មាន​ភាព​ស្រស់​ស្អាត”។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល អំពី​ការ​ព្រោះ​គ្រាប់​ពូជ ដែល​មាន​សក្តានុពល នៅ​ក្នុង​ការ​បង្ករ​បង្កើត​ផល “បាន​១ជា​១​រយ​ភាគ​”(លូកា ៨:៨)។ គ្រាប់​ពូជ​នោះ​ជា​ដំណឹង​ល្អ​របស់​ព្រះ ដែល​បាន​បណ្តុះ​នៅ​លើ “​ដី​ល្អ” ដែល​ជា “​ពួក​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ល្អ ក៏​ឮ​ព្រះបន្ទូល ហើយ​យក​ចិត្ត​ទុក​ដាក់ រួច​បង្កើត​ផល​ដោយ​សេចក្តី​អត់ធន់​វិញ”(ខ.១៥)។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា វិធី​តែ​មួយ​គត់ ដើម្បី​ឲ្យ​យើង​អាច​បង្កើត​ផល​ផ្លែ គឺ​ត្រូវ​នៅ​ជាប់​នឹង​ព្រះ​អង្គ(យ៉ូហាន ១៥:៤)។ កាល​ណា​យើង​បាន​ទទួល​ការ​បង្រៀន​ពី​ព្រះ​យេស៊ូវ ហើយ​នៅ​ជាប់​នឹង​ព្រះ​អង្គ ព្រះ​វិញ្ញាណ​ព្រះ​អង្គ​ក៏​បាន​បង្កើត​ផល​ផ្លែ​ខាង​វិញ្ញាណ ក្នុង​ជីវិត​យើង ដែល​មាន​ដូច​ជា…

ចំណុចខ្សោយដែលព្រះទ្រង់រៀបចំ

នៅ​ផ្នែក​ខាង​កើត នៃ​ទីក្រុង​យេរូសាឡិម មាន​ទឹក​ផុស​ធម្មជាតិ​មួយ​កន្លែង។ នៅ​សម័យ​បុរាណ វា​ជា​ប្រភព​ទឹក​តែ​មួយ​គត់ របស់​ទីក្រុង​យេរូសាឡិម ហើយ​មាន​ទីតាំង​នៅ​ក្រៅ​កំផែង​ទី​ក្រុង។ ដូច​នេះ វា​ជា​ចំណុច​ខ្សោយ​បំផុត របស់​ទីក្រុង​នេះ។ កង​ទ័ព​របស់​សត្រូវ​មិន​ងាយ​នឹង​រំលំ​កំផែង​ទីក្រុង​នេះ​ឡើយ តែ​ដោយ​សារ​ប្រភព​ទឹក​នេះ នៅ​ក្រៅ​កំផែង​ក្រុង នោះ​ពួក​គេ​អាច​បង្វែរ​ទិស​ដៅរបស់​ទឹក​ផុស​នេះ ឲ្យ​ហូរ​ទៅ​កន្លែង​ផ្សេង ឬ​ធ្វើ​ទំនប់​ទប់​ទឹក​មិន​ឲ្យ​ហូរ​ចូល​ទីក្រុង ដើម្បី​បង្ខំ​ទីក្រុង​នេះ ឲ្យ​ចុះ​ចាញ់។

ស្តេច​ហេសេគា​ក៏​បាន​លើក​ឡើង អំពី​ចំណុច​ខ្សោយ​នេះ ហើយ​បង្គាប់​ឲ្យ​គេ​ជីក​រូង​ក្រោម​ដី កាត់​តាម​ថ្ម​កម្រាស់​ជាង​៥០០​ម៉ែត្រ ដើម្បី​បង្ហូរ​ទឹក​ចូល​ទៅ​ក្នុង​ទីក្រុង​យេរូសាឡិម(មើល​២ពង្សាវតាក្សត្រ ២០:២២ និង ២របាក្សត្រ ៣២:២-៤)។ ប៉ុន្តែ នៅ​ក្នុងរឿង​នេះ ស្តេច​ហេសេគា មិន​បាន​ពឹង​ពាក់​ដល់​ព្រះ​ដែល​ទ្រង់​ធ្វើ​ការ​ទាំង​នេះ ឬ​ទទួល​ស្គាល់​ព្រះ​អង្គ ដែល​បាន​រៀប​ផែន​ការ ជា​យូរ​មក​ហើយ​នោះ​ទេ”(អេសាយ ២២:១១)។ តើ​ព្រះ​អង្គ​បាន​រៀប​ផែន​ការ​អ្វី ?

ត្រង់​ចំណុច​នេះ ព្រះ​ជាម្ចាស់​បាន “រៀប​ផែន​ការ” សម្រាប់​ទីក្រុង​យេរូសាឡិម ដោយ​ដាក់​ប្រភព​ទឹក​នៅ​ក្រៅ​កំផែង​ក្រុង ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ការពារ​ប្រភព​ទឹក​នោះ​បាន។ ប្រភព​ទឹក​នៅ​ក្រៅ​កំផែង​ក្រុង បាន​ធ្វើ​ជា​ការ​រំឭក​ជា​ប្រចាំ ដល់​អ្នក​ក្រុង​យេរូសាឡិមថា ពួក​គេ​ត្រូវ​ពឹង​ផ្អែកលើ​ព្រះ​អង្គ​ទាំង​ស្រុង ដើម្បី​ទទួល​ការ​ជួយ​សង្រ្គោះ​ពី​ព្រះ​អង្គ។

នៅ​ក្នុង​រឿង​នេះ​មាន​ន័យ​ថា ព្រះ​ជា​ម្ចាស់​បាន​ឲ្យ​យើង​មាន​ចំណុច​ខ្សោយ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង​ឬ? ជា​ការ​ពិត​ណាស់ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា គាត់ “អួត” តែ​អំពី​ចំណុច​ខ្សោយ​របស់​គាត់ ព្រោះ​គេ​អាច​មើល​ឃើញ​សម្រស់ និង​ព្រះ​ចេស្តា​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​គាត់ តាម​រយៈ​ភាព​កម្សោយ​របស់​គាត់​(២កូរិនថូស ១២:៩-១០)។…

បានលាងសម្អាត ក្នុងសេចក្តីស្រឡាញ់

មាន​ពេល​មួយ ព្រះ​វិហារ​តូច​មួយ នៅ​រដ្ឋ​កាលី​ហ្វូញ៉ា​ខាង​ត្បូង បាន​រក​ឃើញ​ឱកាស ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ ដោយ​ការ​ប្រព្រឹត្ត​ជាក់​ស្តែង។ អ្នក​ជឿ​ព្រះ នៅ​ព្រះវិហារ​នេះ​ក៏​បាន​មក​ជួប​ជុំ​គ្នា នៅ​កន្លែង​បោក​គក់​សំលៀក​បំពាក់​មួយ ​ក្នុង​តំបន់​ដែល​ពួក​គេ​រស់​នៅ ដើម្បី​បម្រើ​សហគមន៍​របស់​ពួក​គេ ដោយ​បោក​គក់​សំលៀក​បំពាក់ ឲ្យ​អ្នក​ដែល​មាន​ការ​ខ្វះ​ខាតផ្នែក​ហិរញ្ញ​វត្ថុ។ អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​បាន​បោក​គក់ និង​បត់​ខោ​អាវ​ឲ្យ​អ្នក​ទាល់​ក្រ ហើយ​ជួន​កាល ក៏​បាន​ចែក​អាហារ​ក្តៅ​ៗ ឬ​គ្រឿង​ទេស ឲ្យ​ពួក​គេ​ផង​ដែរ។

អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​បាន​រក​ឃើញ​ថា គាត់​មាន​អំណរ​បំផុត នៅ​ក្នុង​ការងារ​នេះ  នៅ​ពេល​ដែល​គាត់​បាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជា​មួយ​ពួក​គេ … ហើយ​បាន​ស្តាប់​ពួក​គេ​ចែកចាយ​អំពី​រឿង​រ៉ាវ​ផ្សេង​ៗ”។ ដោយ​សារ​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​មាន​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះ​យេស៊ូវ នោះ​ពួក​គេ​ចង់​បង្ហាញ​ចេញ​នូវ​ជំនឿ​របស់ខ្លួន តាម​រយៈ​ពាក្យ​សម្តី និង​ការ​ប្រព្រឹត្ត​ដោយ​សេចក្តី​ស្រឡាញ់ ដែល​បាន​ជួយ​ពួក​គេ ឲ្យ​អាច​មាន​ទំនាក់​ទំនង​ពិត​ប្រាកដ ជា​មួយ​អ្នក​ដទៃ។

សាវ័ក​យ៉ាកុប​បាន​បញ្ជាក់​ថា ការ​បម្រើ ដែល​គ្រីស្ទ​បរិស័ទ​បាន​ធ្វើ​ដោយ​សេចក្តី​ស្រឡាញ់ គឺ​បាន​បង្ហាញ​ថា ពួក​គេ​មាន​ជំនឿ​ដ៏ពិត ចំពោះ​ព្រះ​យេស៊ូវ។ គាត់​បាន​លើក​ឡើង​ថា “ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត គឺ​ជា​ជំនឿ​ស្លាប់”(យ៉ាកុប ២:១៤-១៧)។ ពេល​ដែល​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ យើង​ក្លាយ​ជា​កូន​ព្រះ ប៉ុន្តែ ពេល​ដែល​យើង​បម្រើ​ព្រះ​អង្គ ដោយ​បម្រើ​អ្នក​ដទៃ គឺ​មាន​ន័យ​ថា យើង​បាន​ប្រព្រឹត្ត ក្នុង​នាម​ជា​អ្នក​ដែល​ជឿ និង​ដើរ​តាម​ព្រះ​យេស៊ូវ(ខ.២៤)។ សេចក្តី​ជំនឿ និង​ការ​បម្រើ មាន​ការ​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ស្អិត​រមួត ដូច​ជា​រូប​កាយ និង​ព្រលឹង​វិញ្ញាណ​របស់​មនុស្ស​(ខ.២៦) ដែល​ជា​ការ​បង្ហាញ​ចេញ​ដ៏​មាន​ន័យ នូវ​អំណាច​ចេស្តា​របស់​ព្រះ​គ្រីស្ទ ដែល​បាន​ធ្វើ​ការ នៅ​ក្នុង…

មិនដែលភ្លេចយើង

មាន​ពេល​មួយ កូន​ៗ​របស់​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​លេង​ព្យាណូ​ឲ្យ​ពួក​គេ​ស្តាប់ បន្ទាប់​ពី​ខ្ញុំ​បាន​តស៊ូ​នៅ​ក្នុង​ការ​រៀន​លេង​ព្យាណូ ថ្នាក់​មូល​ដ្ឋាន កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ខ្ញុំ​ក៏​បាន​អង្គុយ​ចុះ ហើយ​ចាប់​ផ្តើម​លេង​ណោត C Major។ ក្នុង​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​បាន​លេង​ព្យាណូ​តែ​បន្តិច​បន្តួច​ទេ ដូច​នេះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ដឹង​ថា ខ្ញុំ​នៅ​ចាំ​របៀប​លេង​ព្យាណូ។ ពេល​នោះ ខ្ញុំ​ក៏​បាន​លេង​ព្យាណូ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ដោយ​លេង​ណោត​មួយ​ហើយ បន្ត​ទៅ​ណោត​មួយ​ទៀត រហូត​បាន​៧​ណោត។ ការ​ហ្វឹក​ហាត់​អស់​ជា​ច្រើន​ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​ណោត និង​តិច​និច​នៃ​ការ​លេង ដក់​ជាប់​យ៉ាង​ជ្រៅ និង​ធ្វើ​ឲ្យ​ខ្ញុំ​ចាំ​ដៃ ហើយ​មាន​ការ​រេផ្លិច នៅ​ក្នុង​ការ​លេង​ព្យាណូ​យ៉ាង​ស្ទាត់​ជំនាញ។

មាន​រឿង​ជា​ច្រើន ដែល​ដក់​ជាប់​យ៉ាង​ជ្រៅ ក្នុង​ចិត្ត​យើង ធ្វើ​ឲ្យ​យើង​មិន​អាច​ភ្លេច​បាន។ ប៉ុន្តែ សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់មាន​ចំពោះ​កូន​របស់​ព្រះ​អង្គ បាន​ដក់​ជាប់​ក្នុង​ចិត្ត​យើង ជ្រៅ​ជាង​អ្វី​ៗ​ទាំង​អស់ ដែល​យើង​បាន​ជួប។ តាម​ពិត ព្រះ​ជា​ម្ចាស់​ក៏​មិន​អាច​បំភ្លេច​យើង​បាន​ឡើយ។ នេះ​ជា​អ្វី​ដែល​ពួក​សាសន៍​អ៊ីស្រាអែល​ត្រូវ​ដឹង ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​ថា ព្រះ​អង្គ​បានបោះ​បង់​ពួក​គេ​ចោល បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​និរទេស​អស់​ជា​ច្រើន​ឆ្នាំ​(អេសាយ ៤៩:១៤)។ ព្រះ​អង្គ​បាន​ឆ្លើយ​តប​តាម​រយៈ​ហោរា​អេសាយ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​អង្គ​មិន​ដែល​ភ្លេច​ពួក​គេ​ឡើយ​(ខ.១៥)។ ព្រះ​ជា​ម្ចាស់​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​ថែរក្សា​រាស្រ្ត​ព្រះ​អង្គ ដោយ​សេចក្តី​ស្រឡាញ់ ដែល​លើស​ក្តី​ស្រឡាញ់ ដែល​ម្តាយ​មាន​ចំពោះ​កូន។

ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ធានា អំពី​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ​អង្គ ដោយ​ប្រាប់​ពួក​គេ​ថា ព្រះ​អង្គ​ចារឹក​ពួក​គេ​ទុក​នៅ​លើ​ព្រះ​ហស្ត​ព្រះ​អង្គ​ហើយ(ខ.១៦)។ នេះ​ជា​បន្ទូល​ប្រៀប​ប្រដូច​ដ៏​មាន​ន័យ អំពី​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​គ្រប់​ពេល​វេលា ចំពោះ​កូន​របស់​ព្រះ​អង្គ…

ដឹកនាំយើង ដោយព្រះបន្ទូលព្រះអង្គ

កាល​លោក​ប៉ុល អាណុល(Paul Arnold)បាន​ចូល​ធ្វើ​ការ​ក្នុង​វិទ្យុ​ប៊ីប៊ីស៊ី នៅ​ប្រទេស​អង់គ្លេស ការងារ​ទី​មួយ​របស់​គាត់ គឺ​ត្រូវ​ធ្វើ​សម្លេង​ដើរ ដើម្បី​បញ្ចូល​សម្លេង ក្នុង​ល្ខោន​និយាយ តាម​វិទ្យុ។ ខណៈ​ពេល​ដែល​តួ​អង្គ​ទាំង​អស់​បាន​ពោល តាម​នាដកថា ក្នុង​ឈុត​ដែល​តួ​អង្គ​កំពុង​ដើរ ក្នុង​នាម​លោក​ប៉ុល​ជា​អ្នក​គ្រប់​គ្រង​ឆាក គាត់​ក៏​បាន​ធ្វើ​សម្លេង​ដើរ ដោយ​ប្រើ​ជើង​របស់​គាត់ ឲ្យ​ត្រូវ​នឹង​សម្លេង​និយាយ​របស់​តួ​អង្គ យ៉ាង​ប្រុង​ប្រយ័ត្ន។ គាត់​ក៏​បាន​ពន្យល់​ថា គន្លឹះ​ដើម្បី​បញ្ចូល​សម្លេង​ឲ្យ​បាន​ល្អ គឺ​ត្រូវ​ចុះ​ចូល​នឹង​តួ​អង្គ នៅ​ក្នុង​រឿង ដើម្បី​ឲ្យ​យើង​ទាំង​ពីរ​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​បាន​ល្អ។

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១១៩ ក៏​បាន​ស្វែង​រក​ការ​ចុះ​ចូល​នឹង​ព្រះ ដើម្បី​ឲ្យ​អាច​ដើរ​ជា​មួយ​ព្រះ​អង្គ​ឲ្យ​បាន​ល្អ។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១១៩ បាន​និយាយ​សង្កត់​ធ្ងន់ អំពី​ការ​រស់​នៅ​តាម​ព្រះ​បន្ទូល​ព្រះ។ គឺ​ដូច​ដែល​ខ.១ បាន​ចែង​ថា “មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្លូវ​ប្រព្រឹត្តរបស់​ខ្លួន​បាន​គ្រប់​លក្ខណ៍ គឺ​ជា​អ្នក​ដែល​ដើរ​តាម​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា”។ កាល​ណា​យើង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ យើង​អាច​រក្សា​ភាព​ស្អាត​ស្អំ (ខ.៩) ជម្នះ​ការ​ប្រមាថ​(ខ.២៣) និង​គេច​ផុត​ពី​ភាព​លោភ​លន់​(ខ.៣៦)។ ព្រះ​អង្គ​នឹង​ជួយ​យើង​ឲ្យ​អាច​ប្រឆាំង​នឹង​អំពើ​បាប​(ខ.៦១) រក​បាន​មិត្ត​ភក្តិ​ដែល​កោត​ខ្លាច​ព្រះ(ខ.៦៣) ហើយ​រស់​នៅ ដោយ​អំណរ​(ខ.១១១)។

ទេវវិទូ ឈ្មោះ ឆាល ប្រ៊ីជ(Charles Bridges) បាន​បក​ស្រាយ​អត្ថ​ន័យ​របស់​ខ.១៣៣​ថា “ពេល​ណា​ខ្ញុំ​បោះ​ជំហាន ចូល​ទៅក្នុង​លោកិយ៍ ខ្ញុំ​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ ស្រប​តាម​ព្រះ​បន្ទូល​ព្រះ ហើយ​នាំ​ឲ្យ​គេ​ដឹង​ថា ខ្ញុំ​កំពុង​តែ​មាន​ព្រះ​គ្រីស្ទ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ឬ​ទេ?”

កាល​ណា​យើង​ដើរ​តាម​ព្រះ​បន្ទូល​ព្រះ…

ការយល់ខុសអំពីសេចក្តីសង្រ្គោះ

សៀវភៅ​ដែល​លោក​រ៉ូបឺត ខូល(Robert Coles) បាន​និពន្ធ មាន​ចំណង​ជើង​ថា​ “ការ​ត្រាស​ហៅ​ឲ្យ​បម្រើ” បាន​នាំ​អ្នក​អាន​ឲ្យ​ស្វែង​យល់ អំពី​មូល​ហេតុ​ដែល​យើង​ត្រូវ​បម្រើ។ ក្នុង​សៀវភៅ​នេះ គាត់​បាន​ចែក​ចាយ​រឿង ដែល​និយាយ​អំពី​ការ​បម្រើ​របស់​ស្រ្តី​ចំណាស់​ម្នាក់។ វា​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​ណាស់។ ស្រ្តី​ចំណាស់​នោះ​ជា​អ្នក​បើក​ឡាន​ក្រុង ដែល​បាន​បង្ហាញ​ចេញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ចំពោះ​ក្មេង​ៗ ដែល​គាត់​ដឹក​ទៅ​រៀន​ជា​រៀង​រាល់​ថ្ងៃ ដោយ​ចោទ​សួរ​ពួក​គេ​អំពី​កិច្ច​ការ​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ​នៅផ្ទះ​ និង​អបអរ​ជោគ​ជ័យ​របស់​ពួក​គេ។ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា មូល​ហេតុ​ដែល​គាត់​ធ្វើ​ដូច​នេះ គឺ​ដោយ​សារ​គាត់​ចង់​ឃើញពួក​គេ​មាន​ជោគ​ជ័យ​ក្នុង​ជីវិត។ ប៉ុន្តែ គាត់​នៅ​មាន​ហេតុ​ផល​មួយ​ទៀត។

កាល​គាត់​នៅ​ក្មេង ពាក្យ​សម្តី​របស់​ម្តាយ​មីង​គាត់ បាន​ជំរុញ​ចិត្ត​គាត់​យ៉ាង​ខ្លាំង។ ម្តាយ​មីង​របស់​គាត់​បាន​ប្រាប់​គាត់​ថា គាត់​ត្រូវ​ធ្វើ​អំពើ​ល្អ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ព្រះ​ទ្រង់​កត់​ទុក​នូវ​ការ​ល្អ​ដែល​គាត់​ធ្វើ ពុំ​នោះ​ទេ គាត់​នឹង​ត្រូវ​ទទួល​ទោស​ នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ដ៏​ធំ។ គាត់​ក៏​បាន​ខ្លាច​ធ្លាក់​នរក បន្ទាប់​ពី​ការ​ជំនុំ​ជម្រះ​ដ៏​ធំ ហេតុ​នេះ​ហើយ គាត់​ក៏​បាន​ស្វែង​រក​វិធី ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ ដោយ​ទៅ​ព្រះវិហារ ដើម្បី​ឲ្យ​ព្រះ​អង្គ​ទត​ឃើញ​ថា គាត់​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ ហើយ​ខិត​ខំ​បម្រើ​អ្នក​ដទៃ ដើម្បី​ឲ្យពួក​គេ​អាច​រៀប​រាប់​ថ្វាយ​ព្រះ​អង្គ អំពី​ការ​ល្អ​ដែល​គាត់​បាន​ធ្វើ​នោះ។

ខ្ញុំ​មាន​ការ​សោក​ស្តាយ​ណាស់ ពេល​ដែល​បាន​ឮ​គាត់​និយាយ​ដូច​នេះ។ កាល​នោះ គាត់​មិន​បាន​ដឹង​ទេ​ថា ព្រះ​ជា​ម្ចាស់​បានស្រឡាញ់​គាត់​រួច​ទៅ​ហើយ?(ម៉ាថាយ ១០:៣០)។ ហេតុ​អ្វី​បាន​ជា​គាត់​មិន​បាន​ដឹង​ថា ព្រះ​យេស៊ូវ​បាន​ទទួល​ទោស​ជំនួសយើង​រាល់​គ្នា​ហើយ ដោយ​រំដោះ​យើង ឲ្យ​រួច​ពី​ការ​ជំនុំ​ជម្រះ​ជា​រៀង​រហូត​(រ៉ូម ៨:១)? គាត់​មិន​ដឹង​ទេ​ឬ​ថា យើង​មិន​អាច​យក​អំពើ​ល្អ ទៅ​ទិញ​សេចក្តី​សង្រ្គោះពី​ព្រះ​អង្គ​បាន​ទេ ព្រោះ​សេចក្តី​សង្រ្គោះ គឺ​ជា​អំណោយ​ដែល​ព្រះ​អង្គ​ប្រទាន ដល់​អស់​អ្នក​ដែលជឿ​ព្រះ​អង្គ?(អេភេសូរ…

ការចម្រើនឡើង នៅក្នុងការឲ្យ

មាន​ពេល​មួយ​ចៅ​ប្រុស​របស់​ខ្ញុំ ដែល​មាន​អាយុ​២​ឆ្នាំ បាន​ស្រែក​ឡើង ដោយ​ចិត្ត​រំភើប​រីក​រាយ​ថា “ចៅ​មាន​អំណោយ​មួយ សម្រាប់​លោក​តា!” គាត់​ក៏​បាន​ដាក់​ប្រអប់​មួយ​នៅ​ក្នុង​ដៃ​ខ្ញុំ។ ភរិយា​របស់​ខ្ញុំ​ក៏​បាន​ញញឹម ហើយ​និយាយ​ថា ចៅប្រុស​យើង​បាន​រើស​អំណោយ​នោះ​សម្រាប់​ខ្ញុំ ​ដោយ​ខ្លួន​ឯង។

ខ្ញុំ​ក៏​បាន​បើក​ប្រអប់​នោះ ឃើញ​រូប​តុក្កតា​សម្រាប់​តាំង​លម្អ​ក្នុង​ផ្ទះ នៅ​ថ្ងៃ​បុណ្យ​ណូអែល គឺ​រូប​តុក្កតា ក្នុង​រឿង​គំនូរ​ជីវ​ចល​ដែលគាត់​ចូល​ចិត្ត​មើល។ គាត់​ក៏​បាន​សួរ​ខ្ញុំ​ដោយ​ចិត្ត​អន្ទះសារ​ថា “តើ​ចៅ​អាច​មើល​វា​បាន​ទេ?” បន្ទាប់​មក គាត់​ក៏​បាន​លេង​ជា​មួយ​នឹង​អំណោយ​ដែល​គាប់​បាន “ឲ្យ​មក​ខ្ញុំ”នោះ ពេញ​មួយ​ថ្ងៃ ហើយ​ខ្ញុំ​ក៏​បាន​មើល​គាត់​លេង ដោយ​ទឹក​មុខ​ញញឹម។

ខ្ញុំ​ញញឹម ព្រោះ​ខ្ញុំ​បាន​នឹក​ចំា អំពី​អំណោយ​ដែល​ខ្ញុំ​បាន​ឲ្យ​មនុស្ស​ជា​ទី​ស្រឡាញ់ កាល​ពី​មុន ដែល​មាន​ដូច​ជា​អាល់​ប៊ុម​បទ​ចម្រៀង​ជា​ដើម ដែល​ខ្ញុំ​បាន​ឲ្យ​បង​ប្រុស​ខ្ញុំ នៅ​ថ្ងៃ​ណូអែល កាល​ពី​ឆ្នំា​មួយ​នោះ។ កាល​នោះ ខ្ញុំ​នៅ​រៀន​នៅ​វិទ្យា​ល័យ ខ្ញុំ​ចង់​ស្តាប់បទ​ចម្រៀង​ទាំង​នោះ​ណាស់​(ហើយ​ខ្ញុំ​ក៏​បាន​ស្តាប់)។ ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ថា ជា​ច្រើន​ឆ្នំា​ក្រោយ​មក ព្រះ​ជា​ម្ចាស់​នៅ​តែ​បន្ត​កែ​ប្រែ និង​បង្រៀន​ខ្ញុំ ឲ្យ​ចេះ​ឲ្យ​អំណោយ​ដល់​អ្នក​ដទៃ ដោយ​ចិត្ត​ដែល​កាន់​តែ​ជ្រះ​ថ្លា។

ការ​ឲ្យ​ជា​អ្វី​ដែល​យើង​ត្រូវ​រៀន​ធ្វើ។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស ឲ្យ​មាន​ការ​ចម្រើន​ឡើង នៅ​ក្នុង​ការ​ឲ្យ ​ដូច​ដែល​ពួក​គេ​បាន​ចម្រើន​ឡើង​គ្រប់​ជំពូក​(២កូរិនថូស ៨:៧)។ អំពើ​សប្បុរស​របស់​យើង មាន​ពេញ​ដោយ​ព្រះ​គុណ ពេល​ដែល​យើង​ដឹង​ថា អ្វី​ៗ​ដែល​យើង​មាន គឺ​សុទ្ធ​តែ​មក​ពី​ព្រះ ហើយ​ព្រះ​អង្គ​ក៏​បាន​បង្ហាញ​យើង​ហើយ​ថា “ដែល​ឲ្យ​នោះ​មាន​ពរ​ជាង​ទទួល”(កិច្ចការ ២០:៣៥)។

ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​យើង នូវ​អំណោយ​ដោយ​ការ​លះ​បង់​ធំ​បំផុត គឺ​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់​តែ​មួយ ដែល​នឹង​សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប…

អំណោយណូអែល នៅក្នុងគុក

កាល​ពី​ល្ងាច​ថ្ងៃ​ណូអែល ឆ្នាំ១៩៤៤ បុរស​ម្នាក់ ដែល​គេ​បាន​ដាក់​រហ័ស​នាម​ឲ្យ​ថា “អូល ប្រ៊ីងឃ័រ(Old Brinker)” កំពុង​តែ​ដេកឈឺ​ជិត​ស្លាប់ នៅ​ក្នុង​មន្ទីរ​ពេទ្យ នៃ​មន្ទីរ​ឃុំឃាំង​មួយ ដោយ​រង់​ចាំ​កម្ម​វិធី​បុណ្យ​ណូអែល​តូច​មួយ ដែល​ត្រូវ​បាន​ដឹក​នាំ ដោយ​អ្នក​ទោស​ដទៃ​ទៀត នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ម៉ុនតុក នៅ​កោះ​ស៊ូម៉ាត្រា។ គាត់​ក៏​បាន​សួរ​លោក​វីលៀម មែកដូហ្គល(William McDougall) ដែល​ជា​អ្នក​ទោស​ដូច​គាត់​ដែរ​ថា “តើ​គេ​នឹង​ចាប់​ផ្តើម​ច្រៀង នៅ​ពេល​ណា?”។ លោក​វីលៀម​ក៏​បាន​ឆ្លើយ​ថា “បន្តិច​ទៀត គេ​ចាប់​ផ្តើម​ហើយ”។ បុរស​ដែល​ជិត​ស្លាប់​នោះ​ក៏​បាន​តប​ថា “ល្អ​ណាស់។ ពេល​នោះ ខ្ញុំ​នឹង​អាច​ប្រៀប​ធៀប​ក្រុម​ចម្រៀង​នោះ នឹង​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌ បន្ទាប់​ពី​ខ្ញុំ​ស្លាប់​ទៅ”។

កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន លោក​ប្រ៊ីងគ័រ បាន​ឈប់​ជឿ​ព្រះ តែ​នៅ​ថ្ងៃ​ដែល​គាត់​ជិត​ស្លាប់ គាត់​បាន​លន់​តួបាប​របស់​គាត់ ហើយ​ក៏​បាន​រក​ឃើញ​សន្តិ​ភាព​ជា​មួយ​ព្រះ​អង្គ។ លោក​វីលៀម​ក៏​បាន​មាន​ប្រសាសន៍​ថា “គាត់​មិន​បាន​ស្វាគមន៍​អ្នក​ដទៃ ដោយ​ទឹក​មុខ​ជូរ​ទេ ផ្ទុយ​ទៅ​វិញ គាត់​បាន​ញញឹម​ដាក់​គេ​គ្រប់​គ្នា។ ជីវិត​គាត់​បាន​ផ្លាស់​ប្រែ​ហើយ”។

លោក​ប្រ៊ីងឃ័រ​ក៏​បាន​លាចាក​លោក​ទៅ ដោយ​សន្តិ​ភាព បន្ទាប់​ពី​ក្រុម​អ្នក​ទោស​ដ៏​ស្គម​ស្គាំង​ទាំង​១១​នាក់ បាន​ច្រៀង​បទ​ “យប់​ដ៏សុខ​សាន្ត” តាម​សំណូម​ពរ​របស់​គាត់​។ លោក​វីលៀម​ដឹង​ថា លោក​ប្រ៊ីងឃ័រ បាន​ដើរ​តាម​ព្រះយេស៊ូវ​ឡើង​វិញ​ហើយ ហើយ​គាត់​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​អង្គ​នៅ​នគរស្ថាន​សួគ៌។ លោក​វីលៀម​ក៏​បាន​មាន​ប្រសាសន៍​ថា “លោក​អូល ប្រ៊ីងឃ័រ​បាន​ទទួលអំណោយ​ដ៏​ថ្លៃ​ថ្លា​បំផុត នៅ​ថ្ងៃ​បុណ្យ​ណូអែល​ឆ្នាំ​នោះ មុន​ពេល​ព្រះ​អង្គ​ស្វាគម​ន៍គាត់ ទៅ​នៅ​នគរ​ស្ថាន​សួគ៌”។

លោក​ប៊្រីងឃ័រ​បាន​ទន្ទឹង​រង់​ចាំ ការ​ស្លាប់​របស់​គាត់…

ហេតុអ្វីបានជាខ្ញុំឯកោយ៉ាងនេះ?

មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ភាព​ឯកោ។ ភាព​ឯកោ​អាច​វាយ​ប្រហារ​មក​លើ​យើង សូម្បី​តែ​នៅ​ពេល​ដែល​យើង​កំពុង​តែ​មាន​ភាព​រីក​រាយ និង​សុខ​ស្រួល​។ អ្នក​ខ្លះ​មាន​ការងារ មាន​ផ្ទះ មាន​ឡាន ក្រុម​គ្រួសារ និង​សម្ភារៈ​ជា​ច្រើន​ដែល​ខ្លួនចង់​បាន តែ​ពួកគេ​នៅ​តែ​មាន​អារម្មណ៍​ឯកោ។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ជម្នះ​ភាព​ឯកោ? កូន​សៀវភៅ : ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ឯកោ​យ៉ាងនេះ នឹង​ប្រាប់​អ្នក អំពី​កក្តា​មួយ​ចំនួន ដែល​បណ្តាល​ឲ្យ​មនុស្ស​ក្នុង​សម័យ​ទំនើប កាន់​តែ​មាន​ភាព​ឯកោ និង​អំពី​វិធី​សាស្រ្ត​ដ៏មាន​ប្រសិទ្ធិ​ភាព ដែល​យើង​អាច​ប្រើ ដើម្បី​យក​ឈ្នះ​ភាព​ឯកោ។

ការឆ្លើយថា បាទ ឬចាស ជាច្រើនដង

នៅ​ថ្ងៃ​បុណ្យ​ណូអែល កាល​ឆ្នាំ​មួយ​នោះ ជី​ដូន​របស់​ខ្ញុំ​បាន​ឲ្យ​ខ្សែក​គុជ​ខ្យង់​ដ៏​ស្រស់​ស្អាត​មួយ​ខ្សែ។ គ្រាប់​គុជ​ខ្យង​ដ៏​ស្រស់​ស្អាត​បាន​បញ្ចេញ​ពន្លឺ​ភ្លឺ​ផ្លេក នៅ​លើ​ក​របស់​ខ្ញុំ រហូត​ដល់​ថ្ងៃ​មួយ ខ្សែ​ក​នោះ​ក៏​បាន​ដាច់។ គ្រាប់​គុជ​មូល​ៗ​ក៏​បាន​ជ្រុះ ហើយ​លោត​ប្រសាច នៅ​លើ​រនាប​ផ្ទះ​របស់​យើង ដែល​ធ្វើ​ពី​ឈើ​ប្រណិត។ ខ្ញុំ​ក៏​បាន​លូន​ពី​លើ​រនាប​ផ្ទះ ដើម្បី​រើស​គ្រាប់​គុជ​ដ៏​តូច​ល្អិត​ទំាង​នោះ​ឲ្យ​អស់។ ពេល​ដែល​គ្រាប់​គុជ​ខ្យង​នី​មួយ​ៗ​នៅ​ដាច់​ពី​គ្នា ពួក​វា​មាន​រាង​តូច​ល្អិត​មិន​សូវ​ស្អាត​ទេ ប៉ុន្តែ ពេល​ដែល​យើង​ត​ភ្ជាប់​ពួក​វា​ធ្វើ​ជា​ខ្សែក គ្រាប់​គុជ​ខ្យង​ទំាង​នោះ​បាន​បង្កើត​នូវ​សម្រស់​ដែល​គួរ​ឲ្យ​ស្ងើច​សរសើរ

ជួន​កាល ខ្ញុំ​មាន​អារម្មណ៍​ថា ការ​ឆ្លើយ​តប​របស់​ខ្ញុំ​ចំពោះ​ព្រះ​ជា​ម្ចាស់ ដោយ​ពាក្យ​ថា “ចាស”​ ហាក់​ដូច​ជា​មិន​សូវ​សំខាន់​សោះ គឺប្រៀប​ដូច​ជា​គ្រាប់​គុជ​នីមួយ​ៗ ដែល​នៅ​ដាច់​ពី​គ្នា។ ខ្ញុំ​ក៏​បាន​ប្រៀប​ធៀប​ខ្លួន​ខ្ញុំ នឹង​នាង​ម៉ារា​ដែល​ជា​មាតា​របស់​ព្រះយេស៊ូវ ដែល​មាន​ការ​ស្តាប់​បង្គាប់​ដ៏​អស្ចារ្យ ចំពោះ​ព្រះ​ជា​ម្ចាស់។ នាង​បាន​ឆ្លើយ​ថា “ចាស” ចំពោះ​ការ​ត្រាស់​ហៅ​របស់​ព្រះ ដែល​បាន​ឲ្យ​នាងធ្វើ​ជា​ម្តាយ​បង្កើត​របស់​ព្រះ​មែស៊ី។ ពេល​ដែល​ទេវតា​នាំ​ព្រះ​រាជ​សារ​របស់​ព្រះ ​មក​ប្រាប់​នាង នាង​ក៏​បាន​ឆ្លើយ​ថា “ខ្ញុំ​នេះ​ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់ ដូច្នេះ សូម​ឲ្យ​បាន​សំរេច​ដូច​ពាក្យ​លោក​ចុះ”(លូកា ១:៣៨)។ តើ​នាង​ដឹង​ទេ​ថា នាង​នឹង​ត្រូវ​លះ​បង់​អ្វី​ខ្លះ? តើ​នាង​ដឹង​ទេ​ថា ការ​ឆ្លើយ​ថា “ចាស” ​កាន់​តែ​ពិបាក​ជាង​មុន ពេល​ដែល​នាង​ត្រូវ​លះ​បង់​បុត្រា​របស់​នាង នៅ​លើ​ឈើ​ឆ្កាង នៅ​ពេល​ខាង​មុខ? ​

បទ​គម្ពីរ​លូកា ២:១៩ បាន​ប្រាប់​យើង​ថា បន្ទាប់​ពី​ពួក​ទេវតា​បាន​លេច​មក ហើយ​ពួក​អ្នក​គង្វាល​បាន​ចូល​មក​ថ្វាយ​បង្គំ​បុត្រ​តូច​ហើយ “នាង​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ​រំពឹង​គិត​តែ​ក្នុង​ចិត្ត”។ ត្រង់​ចំណុច​នេះ ពាក្យ​ថា…