កាលពីឆ្នាំ១៩៧៥ លោករ៉ត សឺលីង(Rod Serling) ដែលជាអ្នកនិពន្ធខ្សែភាពយន្ត បានមានប្រសាសន៍ថា គាត់គ្រាន់តែចង់ឲ្យគេនៅនឹកចាំអំពីគាត់ នៅក្នុងរយៈពេល១ឆ្នាំទៀតប៉ុណ្ណោះ។ លោកសឺលីងជាអ្នកផលិតរឿងភាគ ដែលបានចាក់បញ្ចាំងតាមទូរទស្សន៍ មានចំណងជើងថា តំបន់ថ្ងៃលិច ។ គាត់ចង់ឲ្យគេនិយាយទៅកាន់គាត់ថា “គាត់ជាអ្នកនិពន្ធ”។ មនុស្សភាគច្រើនអាចមើលដឹងថា ពួកគេក៏ចង់បន្សល់ទុកនូវកេរដំណែល ដូចលោកសឺលីងផងដែរ គឺដើម្បីស្វែងរកអត្ថន័យ និងភាពស្ថិតស្ថេរសម្រាប់ជីវិត។
រឿងរបស់លោកយ៉ូបបាននិយាយអំពីបុរសម្នាក់ ដែលកំពុងតែមានការពិបាក នៅក្នុងការស្វែងរកអត្ថន័យរបស់ជីវិត ក្នុងពេលដែលជីវិតរបស់គាត់កំពុងតែរួញខ្លី។ ក្នុងពេលតែមួយពព្រិចភ្នែក គាត់បានបាត់បង់ទ្រព្យសម្បត្តិ និងកូនៗជាទីស្រឡាញ់របស់គាត់គ្មានសល់។ បន្ទាប់មក មិត្តភក្តិគាត់ក៏បានចោទប្រកាន់គាត់ថា គាត់សម នឹងជួបជីវិតបែបនេះ។ លោកយ៉ូបក៏ថ្លែងនូវព្រះបន្ទូលដ៏មានន័យជាច្រើន ដែលគាត់ចង់ឲ្យគេនឹកចាំជារៀងរហូត។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ឱបើសិនជាពាក្យខ្ញុំបានសរសេរចុះ ឱបើបានកត់ទុកក្នុងសៀវភៅទៅអេះ គឺបានឆ្លាក់នៅនឹងថ្មដោយដែកឆ្លាក់ ហើយនឹងសំណទុកជារៀងរាបតទៅ”(យ៉ូប ១៩:២៣-២៤)។
ជាការពិតណាស់ ព្រះបន្ទូលដែលលោកយ៉ូបបានថ្លែងពិតជាបានកត់ទុកក្នុងសៀវភៅ និងឆ្លាក់នៅលើថ្មមែន។ យើងអាចអានពាក្យរបស់គាត់ នៅក្នុងព្រះគម្ពីរ។ តែលោកយ៉ូបត្រូវការអត្ថន័យរបស់ជីវិតលើសអ្វីដែលគាត់បានបន្សល់ទុក។ គាត់បានរកឃើញអត្ថន័យនៃជីវិតគាត់ នៅក្នុងបុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់។ គឺដូចដែលគាត់បានប្រកាស់ថា “ឯខ្ញុំៗដឹងថា អ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ ហើយដល់ជាន់ក្រោយ ទ្រង់នឹងមកឈរនៅលើផែនដី”(១៩:២៥)។ ពេលដែលគាត់បានដឹងដូចនេះហើយ នោះចិត្តគាត់ក៏មានសេចក្តីប៉ងប្រាថ្នាដ៏ត្រឹមត្រូវ។ គឺដូចដែលគាត់មានប្រសាសន៍ថា គាត់នឹងបានឃើញព្រះអង្គនៅពេលណាមួយ ហើយចិត្តគាត់ក៏បានស្រេកឃ្លានចង់ឲ្យពេលនោះឆាប់មកដល់(ខ.២៧)។
នៅទីបញ្ចប់ អ្វីដែលលោកយ៉ូបបានរកឃើញ គឺលើសពីការរំពឹងគិតរបស់គាត់ទៅទៀត។ គឺគាត់បានរកឃើញថា ព្រះជាម្ចាស់ គឺជាប្រភពនៃអត្ថន័យ និងភាពស្ថិតស្ថេរទាំងអស់(៤២:១-៦)។—TIM GUSTAFSON