កាល​ពី​ឆ្នាំ១៩៧៥ លោករ៉ត សឺលីង(Rod Serling) ដែល​ជា​អ្នក​និពន្ធ​ខ្សែ​ភាព​យន្ត បាន​មាន​ប្រសាសន៍​ថា គាត់​គ្រាន់​តែ​ចង់ឲ្យ​គេ​នៅ​នឹក​ចាំ​អំពី​គាត់ នៅ​ក្នុង​រយៈ​ពេល​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ លោក​សឺលីង​ជា​អ្នក​ផលិត​រឿង​ភាគ ដែល​បាន​ចាក់​បញ្ចាំង​តាមទូរទស្សន៍ មាន​ចំណង​ជើង​ថា តំបន់​ថ្ងៃ​លិច ។ គាត់​ចង់​ឲ្យ​គេ​និយាយ​ទៅ​កាន់​គាត់​ថា “គាត់​ជា​អ្នក​និពន្ធ”។ មនុស្ស​ភាគ​ច្រើន​អាចមើល​ដឹង​ថា ពួក​គេ​ក៏​ចង់​បន្សល់​ទុក​នូវ​កេរ​ដំណែល ដូច​លោក​សឺលីង​ផង​ដែរ គឺ​ដើម្បី​ស្វែង​រក​អត្ថ​ន័យ និង​ភាព​ស្ថិតស្ថេរ​សម្រាប់​ជីវិត​។

រឿង​របស់​លោក​យ៉ូប​បាន​និយាយ​អំពី​បុរស​ម្នាក់ ដែល​កំពុង​តែ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ស្វែង​រក​អត្ថ​ន័យ​របស់​ជីវិត ក្នុង​ពេលដែល​ជីវិត​របស់​គាត់​កំពុង​តែ​រួញ​ខ្លី។ ក្នុង​ពេល​តែ​មួយ​ពព្រិច​ភ្នែក គាត់​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ និង​កូន​ៗ​ជា​ទី​ស្រឡាញ់​របស់​គាត់​គ្មាន​សល់។ បន្ទាប់​មក មិត្ត​ភក្តិ​គាត់​ក៏​បាន​ចោទ​ប្រកាន់​គាត់​ថា គាត់សម នឹង​ជួប​ជីវិត​បែប​នេះ។ លោក​យ៉ូប​ក៏​ថ្លែង​នូវ​ព្រះបន្ទូល​ដ៏មាន​ន័យ​ជា​ច្រើន ដែល​គាត់​ចង់​ឲ្យ​គេ​នឹក​ចាំ​ជា​រៀង​រហូត។  គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ឱ​បើ​សិន​ជា​ពាក្យ​ខ្ញុំ​បាន​សរសេរ​ចុះ ឱ​បើ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទៅ​អេះ គឺ​បាន​ឆ្លាក់​នៅ​នឹង​ថ្ម​ដោយ​ដែក​ឆ្លាក់ ហើយ​នឹង​សំណ​ទុក​ជា​រៀង​រាប​ត​ទៅ”(យ៉ូប ១៩:២៣-២៤)។

ជា​ការ​ពិត​ណាស់ ព្រះ​បន្ទូល​ដែល​លោក​យ៉ូប​បាន​ថ្លែង​ពិត​ជា​បាន​កត់​ទុក​ក្នុង​សៀវភៅ និង​ឆ្លាក់​នៅ​លើ​ថ្ម​មែន។ យើង​អាច​អាន​ពាក្យរបស់​គាត់ នៅ​ក្នុង​ព្រះ​គម្ពីរ។ តែ​លោក​យ៉ូប​ត្រូវ​ការ​អត្ថ​ន័យ​របស់​ជីវិត​លើស​អ្វី​ដែល​គាត់​បាន​បន្សល់​ទុក។ គាត់​បាន​រកឃើញ​អត្ថ​ន័យ​នៃ​ជីវិត​គាត់ នៅ​ក្នុង​បុគ្គ​លិក​លក្ខណៈ​របស់​ព្រះ​ជាម្ចាស់។ គឺ​ដូច​ដែល​គាត់​បាន​ប្រកាស់​ថា “ឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ ហើយ​ដល់​ជាន់​ក្រោយ ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី”(១៩:២៥)។ ពេល​ដែល​គាត់​បាន​ដឹងដូច​នេះ​ហើយ នោះ​ចិត្ត​គាត់​ក៏​មាន​សេចក្តី​ប៉ង​ប្រាថ្នា​ដ៏​ត្រឹម​ត្រូវ។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា គាត់​នឹង​បាន​ឃើញ​ព្រះ​អង្គនៅ​ពេល​ណា​មួយ ហើយ​ចិត្ត​គាត់​ក៏​បាន​ស្រេក​ឃ្លាន​ចង់​ឲ្យ​ពេល​នោះ​ឆាប់​មក​ដល់(ខ.២៧)។

នៅ​ទី​បញ្ចប់ អ្វី​ដែល​លោក​យ៉ូប​បាន​រក​ឃើញ គឺ​លើស​ពី​ការ​រំពឹង​គិត​របស់​គាត់​ទៅ​ទៀត។ គឺ​គាត់​បាន​រក​ឃើញ​ថា ព្រះ​ជា​ម្ចាស់ គឺ​ជា​ប្រភព​នៃ​អត្ថន័យ និង​ភាព​ស្ថិត​ស្ថេរ​ទាំង​អស់​(៤២:១-៦)។—TIM GUSTAFSON