តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ James Banks

ការរង់ចាំព្រះពរធ្លាក់ចុះមក

ភោជនីដ្ឋាន​ដ៏​ល្បី​ល្បាញ​មួយ​នៅ​ទីក្រុង​បាង​កក មាន​លក់​ស៊ុប​ម្យ៉ាង ធ្វើ​ពី​សាច់​ស្ងោ ដែល​គេ​បាន​រម្ងាស់​អស់​៤៥​ឆ្នាំ ហើយ​គេដាក់​គ្រឿង​ផ្សំ និង​ទឹក​បន្ថែម ជា​រៀង​រាល់​ថ្ងៃ។ ទឹក​ស៊ុប​ដែល​នៅ​សល់​ពី​ការ​លក់​រៀង​រាល់​ថ្ងៃ មាន​រសជាតិ​កាន់​តែ​ឆ្ងាញ់ ក្នុងពេល​ពីរ​បី​ថ្ងៃ​ក្រោយ​មក​ទៀត ដោយ​សារ​ការ​រម្ងាស់​រយៈ​ពេល​យូរ​ធ្វើ​ឲ្យ​រសជាតិ​ចូល​គ្នា ហើយ​បង្កើត​បាន​រសជាតិ​ពិសេស។ ភោជនីយដ្ឋាន​នេះ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន សម្រាប់​ការ​ធ្វើ​ទឹក​ស៊ុប​ដែល​ឆ្ងាញ់​បំផុត ក្នុង​ប្រទេស​ថៃ។​

ជា​ញឹក​ញាប់ លទ្ធ​ផល​ល្អ​អាច​កើត​មាន បន្ទាប់​ពី​ការ​រង់​ចាំ​មួយ​រយៈ​ពេល ប៉ុន្តែ​ មនុស្ស​ច្រើន​តែ​មាន​បញ្ហា នៅ​ក្នុង​ការ​អត់​ធ្មត់។ ក្នុង​ព្រះ​គម្ពីរ​ប៊ីប មាន​តួ​អង្គ​ជា​ច្រើន​បាន​ទូល​សួរ​ព្រះ​ថា “តើ​ពួក​គេ​ត្រូវ​រង់​ចាំ​ដល់​ពេល​ណា​ទៀត?” ឧទាហរណ៍ ក្នុង​ដើម​ដំបូង​នៃ​កណ្ឌ​គម្ពីរ​ហាបាគុក ហោរា​រូប​នេះ​បាន​ទូល​សួរ​ព្រះ​អម្ចាស់​ថា “ឱ​ព្រះយេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​អំពាវនាវ​ដល់​កាល​ណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ ទូលបង្គំ​ស្រែក​ដល់​ទ្រង់​អំពី​ការ​ច្រឡោត តែ​ទ្រង់​មិន​ជួយ​សង្គ្រោះ​ឡើយ”(ហាបាគុក ១:២)។ លោក​ហាបាគុក(ឈ្មោះ​នេះ​មាន​ន័យ​ថា “អ្នក​តស៊ូ​ស្វិត​ស្វាញ”) បាន​ថ្លែង​ទំនាយ អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ មក​លើប្រជាជាតិ​របស់​គាត់​(គឺ​យូដា) តាម​រយៈ​ការ​ឈ្លាន​ពាន នៃ​ចក្រ​ភព​បាប៊ីឡូន​ដ៏​កាច​សាហាវ ហើយ​គាត់​ក៏​បាន​ឆ្ងល់​ថា ហេតុ​អ្វីព្រះ​ទ្រង់​បណ្តោយ​ឲ្យ​មនុស្ស​ពុក​រលួយ​មាន​ភាព​ចម្រុង​ចម្រើន ខណៈ​ពេល​ដែល​ពួក​គេ​កៀប​សង្កត់ និង​កេង​ប្រវ័ញ្ច​អ្នក​ដទៃ។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​ក្តី​សង្ឃឹម និង​ការ​ស្អាង​ឡើង​វិញ ក្នុង​ពេល​ដែល​ទ្រង់​បាន​កំណត់។ គឺ​ដូច​ដែល​ទ្រង់មាន​បន្ទូល​ថា “ត្បិត​ការ​ជាក់​ស្តែង​នេះ ទុក​សំរាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ​ហើយ នៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ បើ​សិន​ជា​បង្អង់​យូរ ក៏​ចូរ​រង់ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ”(២:៣)។

ការ​ជាប់​ជា​ឈ្លើយ​សឹក​របស់​ចក្រ​ភព​បាប៊ីឡូន​មាន​រយៈ​ពេល​៧០​ឆ្នាំ។…

យើងអាចដឹងថា ព្រះអង្គគង់នៅក្បែរ

មាន​ពេល​មួយ​ចៅ​ប្រុស​របស់​ខ្ញុំ​អាយុ​៤​ឆ្នាំ បាន​ប្រាប់​ជីដូន​របស់​គាត់ ឈ្មោះ​ខារី(Cari)ថា គាត់​ដឹង​ថា ព្រះ​កំពុង​តែ​គង់​នៅកន្លែង​ណា។ ជីដូន​គាត់​ក៏​បាន​សួរ​គាត់​ថា តើ​ព្រះអង្គ​គង់​នៅ​កន្លែង​ណា?​ គាត់​ក៏​បាន​ឆ្លើយ​ថា ទ្រង់​កំពុង​មាន​ព្រះ​ជន្ម​គង់​នៅ ក្នុង​ព្រៃ​ក្បែរ​ផ្ទះ​យើង។ ពេល​ដែល​ខារី​ប្រាប់​ខ្ញុំ​អំពី​ការ​សន្ទនា​នេះ នាង​ឆ្ងល់​ថា តើ​មាន​អ្វី​ជំរុញ​ឲ្យ​ចៅ​ប្រុស​គាត់​មាន​ការ​គិត​ដូចនេះ។ ខ្ញុំ​ក៏​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​ដឹង។ កាល​យើង​ដើរ​លេង ក្នុង​ព្រៃ​ក្នុង​អំឡុង​ពេល​គាត់​មក​លេង​យើង​កាល​លើក​មុន ខ្ញុំ​បានប្រាប់​គាត់​ថា យើង​មិន​អាច​មើល​ព្រះ​ឃើញ តែ​យើង​អាច​ឃើញ​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ”។ ពេល​ដែល​យើង​ដើរ​កាត់​កន្លែងដែល​មាន​ខ្សាច់​ច្រើន នៅ​ជាប់​មាត់​ស្ទឹង ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា “ចៅ​មើល​ឃើញ​ស្នាម​ជើង​របស់​តា​ទេ? សត្វ និង​ដើម​ឈើ ហើយនិង​ស្ទឹង គឺ​​ប្រៀប​បាន​ស្នាម​ជើង​របស់​ព្រះ។ យើង​ដឹង​ថា ព្រះ​អង្គ​ក៏​គង់​នៅ​ទីនេះ​ផង​ដែរ ដោយ​សារ​យើង​អាច​មើល​ឃើញអ្វីៗ​ដែល​ទ្រង់​បាន​បង្កើត។”

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក ១០៥ ក៏​បាន​ចង្អុល​បង្ហាញ​ភស្តុតាង​នៃ​ការ​បង្កើត​របស់​ព្រះ ដោយ​លាន់​មាត់​ថា “”ឱ​ព្រះយេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​មាន ច្រើន​ប្រការ​ណាស់​ហ្ន៎ ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា ផែនដី​បាន​ពេញ​ដោយ​របស់​ដែល​ទ្រង់​បង្កើត”(ខ.២៤)។ ក្នុង​ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ ពាក្យ “ប្រាជ្ញា” ត្រូវ​បាន​ប្រើ​ជា​ញឹក​ញាប់ ដើម្បី​ពិពណ៌នា អំពី​ស្នាដៃ​បង្កើត​ដ៏​ប៉ិន​ប្រសប់។ ស្នា​ព្រះ​ហស្ត​របស់​ព្រះក្នុង​ធម្មជាតិ​ប្រកាស់​ អំពី​ព្រះ​វត្ត​មាន​របស់​ព្រះ​អង្គ ហើយ​ធ្វើ​ឲ្យ​យើង​ចង់សរសើរ​ដំកើង​ព្រះ​អង្គ។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០៤ បាន​ចាប់​ផ្តើម និង​បញ្ចប់​ទៅ​វិញ ដោយ​ពាក្យ​ថា “ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា”(ខ.១,៣៥)។ ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អាទិករ ដែល​នៅ​ជុំវិញ​យើង រាប់​ចាប់​តាំង​ពី​ដៃ​របស់​ទារក រហូត​ដល់​ភ្នែក​របស់​សត្វ​ឥន្រ្ទី គឺ​សុទ្ធ​តែ​បានប្រាប់​យើង…

ព្រះរបស់មនុស្សដែលគេមើលរំលង

មាន​ពេល​មួយ​ខ្ញុំ​បាន​ចូល​មើល​បន្ទប់​ហាត់​ប្រាណ នៅ​ក្នុង​សណ្ឋាគារ​មួយ ហើយ​ក៏​បាន​ជួប​អ្នក​ស្រី អ៊ែន(Ann) ដែល​កំពុងរៀប​ចំ​បន្ទប់​នោះ​ឲ្យ​មាន​សណ្តាប់​ធ្នាប់។ ពេល​ដែល​យើង​បាន​ជជែក​គ្នា ខ្ញុំ​ក៏​បាន​ដឹង​ថា គាត់​មានទី​បន្ទាល់​ដ៏​អស្ចារ្យ​មួយ។ គាត់​ថា ជួន​កាល គាត់​មាន​អារម្មណ៍​ថា​ គេ​ហាក់​ដូច​ជា​មើល​គាត់​មិន​ឃើញ។ ប៉ុន្តែ គាត់​ចង់​ឲ្យ​ព្រះ​ប្រើ​គាត់។ ទោះបីជាគាត់​ធ្លាប់​រស់​នៅ​ជាមនុស្ស​ញៀន​ថ្នាំ និង​ជា​ស្រី​រក​ស៊ី​ផ្លូវ​ភេទ នៅ​តាម​ចិញ្ចើម​ថ្នល់ តែ​គាត់​ដឹង​ថា​ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​គាត់​បោះ​បង់​ជីវិត​ចាស់ ហើយ​ងាក​មក​ដើរ​ជា​មួយ​ព្រះ​អង្គ​វិញ។ ថ្ងៃ​មួយ គាត់​ក៏​បាន​លត់​ជង្គង់​ទទួល​ជឿ​ព្រះ​យេស៊ូវ ហើយ​ព្រះ​អង្គ​ក៏​បាន​រំដោះ​គាត់​ឲ្យមាន​សេរីភាព​រួច​ពី​បាប។​

ខ្ញុំ​ក៏​បាន​អរ​គុណ​អ្នក​ស្រី​អ៊ែន សម្រាប់​ការ​ចែក​ចាយ អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​គាត់ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់ថា​ព្រះ​ទ្រង់​តែង​តែ​ទត​ឃើញ ហើយ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​គាត់​ជា​និច្ច។ ហើយ​ប្រាប់​គាត់​ថា ថ្ងៃ​នោះ ព្រះ​អង្គ​បាន​ប្រើគាត់ ក្នុង​ការ​សន្ទនា​របស់​យើង តាម​របៀប​ដ៏​ប្រសើរ ដើម្បី​រំឭក​ខ្ញុំ អំពី​អំណាច​ចេស្តា​ទ្រង់ ដែល​អាច​កែ​ប្រែ​ជីវិត។​

ព្រះ​ចូល​ចិត្ត​ប្រើ​មនុស្ស ដែល​អ្នក​ដទៃ​មើល​រំលង។ សាវ័ក​អនទ្រេ មិន​មាន​ឈ្មោះ​ល្បី​ដូច​សាវ័ក​ពេត្រុស​ ដែល​ជា​បង​ប្អូន​គាត់ទេ តែ​ព្រះ​គម្ពីរ​បាន​ចែង​ថា រឿង​ទី​មួយ​ដែល​គាត់​ធ្វើ បន្ទាប់​ពី​គាត់​បាន​ជួប​ព្រះ​យេស៊ូវ នោះ​គឺ​គាត់​បាន​ទៅ​ហៅ​លោក​ពេត្រុស ហើយ​ប្រាប់​គាត់​ថា គាត់​បាន​ជួប​ព្រះ​មែស៊ី រួច​គាត់​ក៏​បាន​នាំ​លោក​ពេត្រុស​ឲ្យ​មក​ជួប​ព្រះ​យេស៊ូវ(យ៉ូហាន ១:៤១-៤២)។

លោក​ពេត្រុស​បាន​ជួប​ព្រះ​យេស៊ូវ តាម​រយៈ​លោក​អនទ្រេ។ គេ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់លោក​អនទ្រេ តែ​ភាព​ស្មោះ​ត្រង់​របស់​គាត់​បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​មក​លើ​ពិភព​លោក។​

ព្រះ​ទ្រង់​ឲ្យ​តម្លៃ​មក​លើ​ការ​បម្រើ​ដោយ​ស្មោះ​ត្រង់ ជា​ជាង​ឲ្យ​តម្លៃ​មក​លើ​កេរ្តិ៍​ឈ្មោះ​របស់​យើង។ ព្រះ​អង្គ​អាច​ប្រើ​យើង​ ដោយអំណាច​ចេស្តា ទោះ​យើង​នៅ​ទីណា ឬ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​មក​លើ​យើង​ក៏​ដោយ។​—James Banks

សន្តិភាពនៅថ្ងៃបុណ្យណូអែល

នៅថ្ងៃ​បុណ្យ​ណូអែល​ដ៏​រងារ នៅ​ប្រទេស​ប៊ែលហ្សិក ក្នុងឆ្នាំ១៩១៤ គេ​បាន​ឮ​សម្លេង​ច្រៀង​ចេញ​ពី​ត្រង់​សេ ដែល​ពួក​ទាហាន​បាន​ជីក។ គេក៏​បាន​ឮ​បទ “យប់​ដ៏​សុខ​សាន្ត” បន្លឺ​ឡើង ជា​ភាសា​អាឡឺម៉ង់ ហើយ​ក្រោយ​មក ជា​ភាសា​អង់​គ្លេស។ មុន​នោះ ពួក​ទាហាន​បាន​បាញ់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក តែ​ពេល​នោះ ពួក​គេ​បាន​ទម្លាក់​អាវុធ​ចុះ  ហើយ​ក៏​បាន​ចេញ​ពី​ត្រង់​សេ ដើម្បី​ចាប់ដៃ​គ្នា ​ក្នុង​តំបន់​មាន​ជម្លោះ ដែល​នៅ​ចន្លោះ​ពួក​គេ ដោយ​និយាយ​សួស្តី​ណូអែល ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក និង​ចែក​អំណោយឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក តាម​លទ្ធ​ភាព​រៀង​ខ្លួន​។ ការ​ឈប់​បាញ់​គ្នា​ក៏​បាន​បន្ត​រហូត​ដល់​ថ្ងៃ​បន្ទាប់ ខណៈ​ពេល​ដែល​ពួក​ទាហានទាំង​សង​ខាង​ជជែក​គ្នា​លេង សើច​សប្បាយ និង​ថែម​ទាំង​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​ទៀត​ផង។​

បទ​ឈប់​បាញ់​គ្នា នៅ​ថ្ងៃ​បុណ្យ​ណូអែល ឆ្នាំ១៩១៤ ដែល​បាន​កើត​ឡើង នៅ​សមរ​ភូមិ​ខាង​លិច ក្នុង​សម័យ​សង្រ្គាម​លោកលើក​ទី​១ គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំ​ពី​សន្តិ​ភាព ដែល​ពួក​ទេវតា​បាន​ប្រកាស នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង​បំផុត​ កាល​ពី​ជាង​២ពាន់​ឆ្នាំ​មុន។​ មាន​ទេវតា​មួយ​អង្គ​បាន​ប្រាប់​ពួក​អ្នក​គង្វាល​ដែល​កំពុង​មាន​ការ​ភ័យ​ខ្លាច​ថា “កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់”(លូកា ២:១០-១១)។ បន្ទាប់​មក ទេវតា​មួយ​ហ្វូង​ក៏បាន​លេច​ឡើង ហើយ​បន្លឺ​សម្លេង​ថា “សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់”(ខ.១៣-១៤)។

ព្រះយេស៊ូវ​ជា “ព្រះ​អម្ចាស់​នៃ​សន្តិ​ភាព” ដែល​បាន​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បាប(អេសាយ…

ព្រះវត្តមាន ក្នុងថ្ងៃណូអែល

“ឥត​ឮ​ខ្ទរ តែ​ចិត្ត​បាន​អរ​សន្ធឹក ត្រចៀក​មិន​ឮ​ទ្រង់​យាង​មក តែ​នៅ​ស្ថាន​មាន​បាប​នេះ បើ​មាន​អ្នក​ណា​ទទួល​បុត្រា​ នោះ​ទ្រង់ប្រោស​យ៉ាង​វិសេស”។ នេះ​ជា​ពាក្យ​ពេចន៍ ដែល​បាន​ដក​ស្រង់​ចេញ​ពី​ បទ “ឱ បេថ្លេហិម ភូមិ​ស្ងួន​ភ្ញា” ជា​បទ​ទំនុក​សកល ដ៏​ពេញ​និយម ដែល​លោក​ភីលីព ប្រ៊ូក(Phillips Brooks)​បាន​និពន្ធ ដើម្បី​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​ចំណុច​ស្នូល​នៃ​បុណ្យ​ណូអែល។ ព្រះ​យេស៊ូវ​បាន​យាង​មក​ក្នុង​លោកិយ ដែល​ប្រេះ​បែក​របស់​យើង ដើម្បី​សង្រ្គោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​សម្រាប់​អ្នក​ដែល​ទទួល​ជឿ​ព្រះ​អង្គ នោះ​ព្រះ​អង្គ​ប្រទាន​គេ​ឲ្យ​មាន​ទំនាក់​ទំនង​ថ្មី ដ៏​សំខាន់​មួយ ជា​មួយ​ព្រះ។

បន្ទាប់​ពី​លោក​ប្រ៊ូក​បាន​និពន្ធ​ទំនុក​នេះ ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក ក្នុង​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​មិត្ត​ភក្តិ​គាត់​ គាត់​បាន​ពិពណ៌នា​អំពី​លទ្ធ​ផល​នៃ​ទំនាក់​ទំនង​នេះ យ៉ាង​ដូច្នេះ​ថា “អ្នក​មិន​ដឹង​ទេ​ថា ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ដែល​ខ្ញុំ​មាន​ជា​មួយ​ព្រះ​អង្គ មាន​ភាព​ជិត​ស្និទ្ធ​ប៉ុណ្ណា។ ព្រះ​អង្គ​គង់​នៅ​ជា​មួយ​ខ្ញុំ។ ព្រះ​អង្គ​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ​អង្គ។ ខ្ញុំ​មិន​និយាយ​ក្នុង​ន័យ​ធៀប​ទេ។ រឿង​នេះ​ពិត​ជា​បាន​កើត​ឡើង​មែន ហើយ​ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ក៏​បាន​ឃើញ​កាន់​តែ​ច្បាស់។ តើ​ទំនាក់​ទំនង​នេះ​នឹងកាន់​តែ​មាន​ន័យ​យ៉ាង​ណា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ”។

លោក​ប្រ៊ូក​បាន​ដឹង​ច្បាស់ អំពី​ព្រះ​វត្ត​មាន​ព្រះ ក្នុង​ជីវិត​គាត់ គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អត្ថ​ន័យ​នៃ​ព្រះ​នាម​របស់​ព្រះ​យេស៊ូវ គឺ​ដូច​ដែល​ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ​ថា “មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះ​នាម​ថា អេម៉ាញូអែល”(អេសាយ ៧:១៤)។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាថាយ ក៏​បាន​បក​ស្រាយ​ថា ក្នុង​ភាសា​ហេព្រើរ ព្រះ​នាម​អេម៉ាញូអែល គឺ​មាន​ន័យ​ថា…

ព្រះទ្រង់តែងតែស្តាប់ឮយើងជានិច្ច

ការ​ពន្យា​ពេល​នៃ​ការ​ផ្ញើ​សំបុត្រ ដែល​យូរ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត គឺ​មាន​រយៈ​ពេល​៨៩​ឆ្នាំ។ កាល​ពី​ឆ្នំា​២០០៨ ម្ចាស់​ផ្ទះ​ម្នាក់ នៅ​ចក្រ​ភព​អង់​គ្លេស បាន​ទទួល​ការ​អញ្ជើញ ឲ្យ​ចូល​រួម​កម្ម​វិធី​ជប់​លៀង​មួយ ដែល​គេ​បាន​ផ្ញើ​លិខិត​អញ្ជើញ​នេះ​ ​តាំង​ពី​ឆ្នំា​១៩១៩ មក​ម្ចាស់​ផ្ទះ​មុន តាម​អាស័យ​ដ្ឋាន​របស់​គាត់។ គេ​បាន​យក​លិខិត​អញ្ជើញ​នោះ មក​ដាក់​ក្នុង​ប្រអប់​សំបុត្រ​គាត់ តាម​រយៈ​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​ប្រៃសណីយ៍ ប៉ុន្តែ មូល​ហេតុ​នៃ​ការ​ពន្យា​ពេល​ដ៏​យូរ​នេះ នៅ​តែ​ជា​អាថ៌​កំបាំង។​

ជួន​កាល សូម្បី​តែ​ការ​ប្រឹង​ប្រែង​ដ៏​ល្អ​បំផុត​របស់​មនុស្ស នៅ​ក្នុង​ការ​ទំនាក់​ទំនង ក៏​អាច​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ផង​ដែរ ប៉ុន្តែ ព្រះ​គម្ពីរបាន​ចែង​ច្បាស់​ថា ព្រះ​ជា​ម្ចាស់​មិន​ដែល​ខក​ខាន នៅ​ក្នុង​ការ​ស្តាប់​រាស្រ្ត​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ​ឡើយ។ ក្នុង​បទ​គម្ពីរ ១ពង្សាវតាក្សត្រ ជំពូក ១៨  លោក​អេលីយ៉ា​បាន​បង្ហាញ​យ៉ាង​ច្បាស់ អំពី​ភាព​ខុស​គ្នា រវាង​ព្រះ​បាល​របស់​សាសន៍​ដទៃ និង​ព្រះ​យេហូវ៉ា។​ នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា ដើម្បី​បង្ហាញ​ថា ព្រះ​អង្គ​មួយ​ណា ជា​ព្រះ​ពិត ហោរា​របស់​ព្រះ​បាល​ក៏​បាន​បួង​សួង​អស់​រាប់​ម៉ោង បន្ទាប់​មក លោក​អេលីយ៉ា​ក៏​បាន​ចំអក​ឲ្យ​ពួក​គេ​ថា “ចូរ​ស្រែក​ឲ្យ​ខ្លាំង​ឡើង ដ្បិត​លោក​ជា​ព្រះ ប្រហែល​ជា​កំពុង​រំពឹង​គិត​ឬ​បាន​ថយ​ចេញ​១​ភ្លែត ឬ​ធ្វើ​ដំណើរ ឬ​ប្រហែល​ជា​ដេក​លក់​ទេ​ដឹង ត្រូវ​ដាស់​លោក​ឡើង”(ខ.២៧)។ លោក​អេលីយ៉ា​ក៏បាន​អធិស្ឋាន ដល់​ព្រះ​យេហូវ៉ា សូម​ព្រះ​អង្គ​ឆ្លើយ​តប ដើម្បី​ឲ្យ​រាស្រ្ត​ព្រះ​អង្គ ត្រឡប់​មក​រក​ព្រះ​អង្គ ដោយ​ជំនឿ​វិញ។  ពួក​គេ​ក៏​បាន​ឃើញ​ការ​អស្ចារ្យ ដែល​ព្រះ​អង្គ​បាន​បង្ហាញ​ចេញ​មក។

ជា​ញឹក​ញាប់ ការ​អធិស្ឋាន​របស់​យើង​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ភ្លាម​ៗ ដូច​លោក​អេលីយ៉ា​ទេ តែ​យើង​អាច​មាន​ទំនុក​ចិត្ត​ថា…

ពេលស្ងាត់ស្ងៀម ដើម្បីស្តាប់ព្រះសូរសៀងព្រះ

សូម​យើង​នឹក​ស្រមៃ អំពី​ការ​រស់​នៅ ដោយ​គ្មាន ទូរស័ព្ទ​ស្មាត​ហ្វូន វ៉ាយ​ហ្វាយ ជីភីអេស ឧបករណ៍​ដែល​ភ្ជាប់​ដោយ​ប្ល៊ូធូត ឬទូរទស្សន៍​ជា​ដើម។ ក្រុង​គ្រីន ប៊ែង ជា​ក្រុង​តូច​មួយ នៅ​រដ្ឋ​វើជីនា​ខាង​លិច ។ នៅ​ទីនោះ គេ​រស់​នៅ យ៉ាង​ដូច​នេះ​ឯង បាន​ជាគេ​ដាក់​រហ័ស​នាម​ឲ្យ​ក្រុង​នេះ​ថា “ក្រុង​ស្ងាត់​ស្ងៀម​បំផុត នៅ​អាមេរិក”។ ក្រុង​នេះ​ក៏​ជា​ទីតំាង​នៃ​មន្ទីរ​សង្កេត​មើល​ផ្កាយ គ្រីន ប៊ែង ដែល​បំពាក់​ដោយ​កែវ​យឹត​វិទ្យុសាស្រ្ត ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក ដែល​អាច​បង្វែរ​ទិស​ដៅ​បាន។ កែវ​យឹត ឬ​តេឡេស្កូប​នេះ ត្រូវ​ការ “ភាព​ស្ងប់​ស្ងាត់” ដើម្បី “ស្តាប់” រលក​វិទ្យុ​ដែល​កើត​មាន​ក្នុង​ធម្មជាតិ ដែល​បញ្ចេញ​ដោយ​ចលនា​នៃ​ផ្កាយ និង​កាឡាក់ស៊ី ក្នុង​ទី​អាវកាស​ដ៏​សែន​ឆ្ងាយ។  មុខ​របស់​វា​មាន​ក្រឡា​ផ្ទៃ​ធំ​ជាង​ទីលាន​ប្រកួត​បាល់​ទាត់ ហើយ​វា​ឈរ​នៅ​លើ​ចំណុច​កណ្តាល ​នៃ​តំបន់​ស្ងប់​ស្ងាត់ នៃ​វិទ្យុ​សាស្រ្ត​ជាតិ នៅ​លើ​ផ្ទៃ​ដី​ជាង​២​ម៉ឺន​គឺឡូម៉ែត្រ​ការេ ដែល​គេ​បាន​កំណត់​យក ដើម្បី​ការពារ​ការ​រំខាន់​ពីឧបករណ៍​អេឡិចត្រូនិច មក​លើ​កែវ​យឺត​នោះ ដែល​មាន​កំរិត​នៃ​ការ​ទទួល​រលក​វិទ្យុ​ខ្លាំង​ក្រៃ​លែង។​

ដូច​នេះ​ភាព​ស្ងប់​ស្ងាត់​នេះ ត្រូវ​បាន​គេ​បង្កើត​ឡើង ដោយ​ចេតនា ដើម្បី​ឲ្យ​អ្នក​វិទ្យា​សាស្រ្ត​អាច ស្តាប់ “តន្រ្តី​នៃ​អាវកាស”។ រឿងនេះ​ក៏​បាន​រំឭក​ខ្ញុំ​ផង​ដែរ​ថា យើង​ក៏​ត្រូវ​ការ​ភាព​ស្ងប់​ស្ងាត់​ផ្ទាល់​ខ្លួន ល្មម​នឹង​ស្តាប់​ព្រះ​មួយ​អង្គ ដែល​បាន​បង្កើត​ចក្រ​វាល។ នៅ​គ្រា​សញ្ញា​ចាស់ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​តាម​រយៈ​ហោរា​អេសាយ មក​កាន់​រាស្រ្ត​ដែល​វង្វេង​ថា “ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​អញ ចូរ​ស្តាប់​ចុះ…

ស្រឡាញ់អ្នកដទៃ តាមរយៈការអធិស្ឋាន

“តើ​មាន​គេ​អធិស្ឋាន​ឲ្យ​បង​ទេ?” នេះជា​សំណួរ​មួយ ក្នុង​ចំណោម​សំណួរ​ដំបូង​គេ ដែល​បេសក​ជន​ម្នាក់​បាន​ចោទ​សួរ​ភរិយា​គាត់ ពេលណា​គេ​អនុញ្ញាត​ឲ្យ​នាង ចូល​សួរ​សុខ​ទុក្ខ​គាត់ ក្នុង​គុក។ គេ​បាន​ចោទ​បង្ខូច​គាត់ ហើយ​ក៏​បាន​ចាប់​គាត់​ដាក់​គុក ​អស់ពីរ​ឆ្នាំ ដោយ​សារ​ជំនឿ​របស់​គាត់។ ជីវិត​របស់​គាត់​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ ជា​ញឹក​ញាប់ ដោយ​សារ​តែ​ស្ថាន​ភាព​ដ៏​អាក្រក់ និងការ​បៀត​បៀន នៅ​ក្នុង​គុក ហើយ​អ្នក​ជឿ​ព្រះ នៅ​ទូទាំង​ពិភព​លោក បាន​នាំ​គ្នា​អធិស្ឋាន​ឲ្យ​គាត់​ អស់​ពី​ចិត្ត។ គាត់​ចង់​ឲ្យ​ពួក​គេ នៅតែ​បន្ត​អធិស្ឋានឲ្យ​គាត់ ព្រោះ​គាត់​ជឿ​ថា ព្រះ​ជា​ម្ចាស់​កំពុង​តែ​ប្រើ​ការ​អធិស្ឋាន​របស់​ពួក​គេ តាម​របៀប​ដ៏​មាន​អំណាច​ចេស្តា។​

ការ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ជា​ពិសេស អ្នក​ដែល​កំពុង​ទទួល​រង​ការ​បៀត​បៀន​ដោយ​សារ​ជំនឿ គឺ​ជា​អំណោយ​ដ៏​សំខាន់ សម្រាប់​ពួក​គេ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​យ៉ាង​ច្បាស់ អំពី​រឿង​នេះ ពេល​ដែល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​គ្រីស្ទ​បរិស័ទ នៅ​ទីក្រុង​កូរិនថូស អំពី​ទុក្ខ​លំបាក ដែល​គាត់​បាន​ជួប​ប្រទះ ក្នុង​អំឡុង​ពេល​ដែល​គាត់​កំពុង​ធ្វើ​ដំណើរ​បេសក​កម្ម។ កាល​នោះ គាត់កំពុង​តែ​ស្ថិត​នៅ​ក្រោម​សម្ពាធ​ធ្ងន់​ណាស់ បាន​ជា​គាត់​មិន​សង្ឃឹម​ថា នឹង​នៅ​មាន​ជីវិត​រស់​ឡើយ(២កូរិនថូស ១:៨)។ ប៉ុន្តែ បន្ទាប់​មក គាត់​បាន​ប្រាប់​ពួក​គេ​ថា ព្រះ​ទ្រង់​បាន​រំដោះ​គាត់​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នោះ ហើយ​គាត់​បាន​រៀប​រាប់​ថា “​យើង​ខ្ញុំ​សង្ឃឹម​ថា ទ្រង់​នឹង​ប្រោស​ឲ្យ​រួច​ទៅ​មុខ​ទៀត​ដែរ ដោយ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ជួយ​អង្វរ​ជួស​យើង​ខ្ញុំ​ផង”(ខ.១០-១១)។ ដូច​នេះ ព្រះ​ទ្រង់​បាន​ការ​អធិស្ឋាន ជា​ឧបករណ៍ ដើម្បី​រំដោះ​យើង​រាល់​គ្នា​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។

ព្រះ​ជាម្ចាស់​ធ្វើ​ការ តាម​រយៈ​ការ​អធិស្ឋាន​របស់​យើង ដើម្បី​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ ក្នុង​ជីវិត​របស់​រាស្រ្ត​ព្រះ​អង្គ។ វិធី​មួយ ក្នុង​ចំណោម​វិធី​ល្អ​បំផុត…

រលកធំបំផុតក្នុងប្រវត្តិសាស្រ្ត

មនុស្ស​ចូល​ចិត្ត​បង្កើត​ឲ្យ​មាន​ “រលក”។ នៅ​ក្នុង​ការ​ប្រកួត​កីឡា និង​ការ​ប្រគុំ​តន្រ្តី នៅ​ទូទំាង​ពិភព​លោក ទស្ស​និក​ជន​បាន​ចាប់​ផ្តើម​បង្កើត​ឲ្យ​មាន​រលក ដោយ​ជា​ដំបូង មនុស្ស​ពីរ​បី​នាក់​បាន​ក្រោក​ឈរ ហើយ​លើក​ដៃ​ឡើង។ ភ្លាម​ៗ​នោះ​មក អ្នក​ដែល​អង្គុយ​នៅ​ក្បែរ​ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​តាម​ជា​បន្ត​បន្ទាប់។ គោល​ដៅ​របស់​ពួក​គេ គឺ​ដើម្បី​បង្កើត​ឲ្យ​មានចលនា​ដ៏​រលូន​មួយ ដែល​ធ្វើ​បន្ត​គ្នា​ពី​មួយ​ទៅ​មួយ​យ៉ាង​ស្រុះ​គ្នា បង្កើត​ជា​ទឹក​រលក ជុំវិញ​ពហុ​កីឡាស្ថាន​។ ពេល​ណា​ចលនា​ទឹក​រល​កនោះ បាន​ទៅ​ដល់​ចុងបញ្ចប់ អ្នក​ដែល​បាន​ចាប់​ផ្តើម​វា ក៏​បាន​ញញឹម និង​ស្រែកហូរ ហើយ​បន្ត​ធ្វើ​ចលនា​ដដែល​នោះ​ទៀត។​

គេ​បាន​សង្កេត​ឃើញ​ការ​ធ្វើ​ទឹក​រលក​ក្នុង​កន្លែង​ប្រកួត​កីឡា​នេះ​ជា​លើកទី​មួយ ក្នុង​ការ​ប្រកួត​កីឡា​បេស​ប៊ល​អាជីព រវាង​ក្រុម​អូកលែន អាត់លែតទិក និង​ក្រុម​ញូយ៉ក យែងគី នៅ​ឆ្នាំ​១៩៨១។ ខ្ញុំ​ចូល​ចិត្ត​ចូល​រួម​នៅ​ក្នុង​ការ​ធ្វើ​ទឹក​រលក​នេះ ដើម្បី​ជា​ការ​កម្សាន្ត​សប្បាយ។ ប៉ុន្តែ ភាព​សប្បាយ​រីក​រាយ និង​ការ​រួប​រួម​គ្នា ដែល​យើង​មាន នៅ​ក្នុង​ការធ្វើ​ទឹក​រលក​នេះ បាន​រំឭក​ខ្ញុំ អំពី​ដំណឹង​ល្អ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះ​យេស៊ូវ ដែល​បាន​បង្រួប​បង្រួម​អ្នក​ជឿ នៅគ្រប់​ទិសទី ដោយ​ការ​សរសើរ​ដំកើង និង​ក្តី​សង្ឃឹម។ នេះ​ជា​រលក​ដ៏​ធំ​បំផុត ដែល​បាន​ចាប់​ផ្តើម​ពី​ទីក្រុង​យេរូសាឡិម កាល​ពី​២០​សតវត្សរ៍​កន្លង​មក​ហើយ។ ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​សមាជិក​ពួក​ជំនុំ នៅ​ទីក្រុង​កូល៉ុស គាត់​បាន​ពិពណ៌នា​ថា ដំណឹង​ល្អ “ដែល​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ ដូច​ជា​ដល់​លោកីយ៍​ទាំង​មូល​ដែរ ក៏​កំពុង​តែ​បង្កើត​ផល ហើយ​ចំរើន​ឡើង ដូច​ក្នុង​ពួក​អ្នក​រាល់​គ្នា ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​ស្គាល់​ព្រះគុណ​នៃ​ព្រះ​ជា​ប្រាកដ”(កូល៉ុស ១:៦)។ លទ្ធ​ផល​នៃ​ការ​ប្រកាស់​ដំណឹង​ល្អ​នេះ បាន​នំា​មក​នូវ​ក្តីសង្ឃឹម និង​ក្តី​ស្រឡាញ់…

ការរស់នៅ ដោយមានគោលបំណង

ខណៈ​ពេល​ដែល​យើង​កំពុង​តែ​បើក​ឡាន​ចេញ​ទៅ​ក្រៅ ដើម្បី​ចាប់​ផ្តើម​ដំណើរ​កម្សាន្ត​របស់​យើង ភរិយា​របស់​ខ្ញុំ​ក៏បាន​ប្រាប់​ចៅ​ប្រុស អាយុ​៣​ឆ្នាំ ឈ្មោះ​អូស្ទីន(Austin) ថា “យើង​កំពុង​តែ​ធ្វើ​ដំណើរ​កម្សាន្ត”។ អូស្ទីនក៏​បាន​មើលទៅ​គាត់ ដោយ​ការ​គិត​មួយ​សន្ទុះ ហើយ​ក៏​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​កម្សាន្ត។ ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​បេសក​កម្ម”។

យើង​មិន​ដឹង​ថា ចៅ​ប្រុស​របស់​យើង បាន​ចេះ​ពាក្យ “ដំណើរ​បេសក​កម្ម” ពី​ណា​មក​ទេ ប៉ុន្តែ ខណៈ​ពេល​ដែលយើង​កំពុង​តែ​បើក​បរ​ទៅ​កាន់​អាកាស​យាន្ត​ដ្ឋាន ពាក្យ​សម្តី​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា ពេល​ដែល​ខ្ញុំ​ធ្វើដំណើរ​កម្សាន្ត​លើក​នេះ និង​សម្រាក​ពីរ​បី​ថ្ងៃ តើ​ខ្ញុំ​នឹង​នៅ​តែ “បន្ត​បេស​កកម្ម” រស់​នៅ​គ្រប់​វិនាទី​ជា​មួយ​ព្រះ និងថ្វាយ​ដល់​ព្រះ​អង្គ​ឬ​ទេ? តើ​ខ្ញុំ​នៅ​តែ​បម្រើព្រះ​អង្គ ក្នុង​គ្រប់​ការ​ដែល​ខ្ញុំ​ធ្វើ​ឬ​ទេ?

សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ នៅ​ទីក្រុង​រ៉ូម ដែល​ជា​រាជ​ធានី​នៃ​ចក្រ​ភព​រ៉ូម​ថា “ខាង​ឯ​សេចក្តី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បំរើ​ព្រះអម្ចាស់”(រ៉ូម ១២:១១)។ ត្រង់​ចំណុចនេះ គាត់​ចង់​បង្រៀន​យើង​ថា ជីវិត​របស់​យើង ក្នុង​ព្រះ​យេស៊ូវ គឺ​ត្រូវ​រស់​នៅ ដោយ​មាន​ចិត្ត​ដែល​ចង់​រស់​នៅ​ថ្វាយទ្រង់ និង​មាន​ពេញ​ដោយ​ភាព​ក្លៀវ​ក្លា។ សូម្បី​តែ​ពេល​ដែល​សាមញ្ញ​បំផុត ក៏​អាច​ក្លាយ​ជា​ពេល​ដ៏​មាន​ន័យ កាល​ណា​យើង​មើល​ទៅ​ព្រះ​ជាម្ចាស់ ដោយ​ចិត្ត​រំពឹង​គិត ហើយ​រស់​នៅ​ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ទ្រង់។​

ខណៈ​ពេល​ដែល​យើង​កំពុង​អង្គុយ​នៅ​លើ​យន្ត​ហោះ ខ្ញុំ​បាន​អធិស្ឋាន​ថា “ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​ជា​កម្ម​សិទ្ធិ​ព្រះ​អង្គ។ សូម​បង្ហាញ​ទូល​បង្គំ នូវ​កិច្ចការ​អ្វី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​ទូល​បង្គំ​ធ្វើ ក្នុង​ដំណើរ​កម្សាន្ត​នេះ សូម​ជួយទូល​បង្គំ​កុំ​ឲ្យ​មើល​រំលង​ឡើយ”។

ពេល​វេលា​ដែល​យើង​មាន​រៀង​រាល់​ថ្ងៃ ជា​ពេល​សម្រាប់​បំពេញ​បេសក​កម្ម…