វ័យទំពារ
កាលពីពេលថ្មីៗនេះ ភរិយាខ្ញុំបានឲ្យកូនឆ្កែមួយក្បាល មកខ្ញុំ។ វាជាពូជឆ្កែប្រម៉ាញ់ឡាប្រាឌរ។ យើងបានដាក់ឈ្មោះឲ្យវាថា ម៉ាក(Mark)។ ថ្ងៃមួយ ពេលដែលវាកំពុងតែចំណាយពេល នៅក្នុងបន្ទប់សិក្សារបស់ខ្ញុំ ខ្ញុំកំពុងតែផ្តោតអារម្មណ៍ទៅលើកិច្ចការនៅលើតុរបស់ខ្ញុំ ហើយក៏បានឮសម្លេងគេហែកក្រដាស់ ពីក្រោយខ្នងខ្ញុំ។ ខ្ញុំក៏បានងាកទៅក្រោយ ឃើញកូនឆ្កែមួយក្បាលនោះ កំពុងមានទឹកមុខដឹងថាខ្លួនខុស នៅពីមុខសៀវភៅដែលកំពុងបើក ហើយមានសន្លឹកសៀវភៅមួយសន្លឹកកំពុងតែយោលជាប់នឹងមាត់វា។
ពេទ្យសត្វបានប្រាប់យើងថា ម៉ាកកំពុងតែឆ្លងកាត់ “វ័យទំពារ”។ ពេលដែលកូនឆ្កែជ្រុះធ្មេញទឹកដោះរបស់វា ធ្មេញអចិន្ត្រៃរបស់វាក៏បានដុះឡើង ធ្វើឲ្យវាឈឺជើងធ្មេញ ។ វាក៏បានព្យាយាមបំបាត់ការឈឺចាប់ ដោយទំពាររបស់របរស្ទើរគ្រប់មុខ។ ដូចនេះ យើងត្រូវតែឃ្លាំមើលម៉ាក ដោយប្រុងប្រយ័ត្ន ដើម្បីកុំឲ្យវាទំពារអ្វី ដែលអាចគ្រោះថ្នាក់ដល់ខ្លួនវាបាន ហើយយើងក៏បាននាំវា ឲ្យទៅទំពាររបស់ដែលនាំឲ្យវាមានសុខភាពល្អវិញ។
ម៉ាកចេះតែចង់ទំពារនេះទំពារនោះជានិច្ច បានខ្ញុំត្រូវឧស្សាហ៍មើលវា។ ការនេះ បាននាំឲ្យខ្ញុំនឹកគិតថា តើសព្វថ្ងៃនេះ យើង “ទំពារ” អ្វីខ្លះ នៅក្នុងចិត្ត និងគំនិតរបស់យើង។ តើយើងមានការប្រុងប្រយ័ត្ន នៅក្នុងផ្តល់អាហារ ឲ្យវិញ្ញាណដ៏អស់កល្បដែរឬទេ ពេលដែលយើងអាន ឬបើកមើលអ៊ីនធើណែត ឬក៏មើលទូរទស្សន៍? ព្រះគម្ពីរបានលើកទឹកចិត្តយើង “ឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចំរើនធំឡើង ដរាបដល់បានសង្គ្រោះ គឺបើអ្នករាល់គ្នាបានភ្លក់ឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ល្អមែន”(១ពេត្រុស ២:២-៣)។ យើងចាំបាច់ត្រូវចម្អែតចិត្ត និងគំនិតយើងជារៀងរាល់ថ្ងៃ…
ពេលដែលយើងប្រើពាក្យសម្តីខុស
កាលពីពេលកន្លងទៅ ខ្ញុំបានផ្ញើរសារមួយ ទៅខារី(Cari) ភរិយារបស់ខ្ញុំ ដោយប្រើសារសម្លេង ដែលទូរស័ព្ទប្រែវាទៅជាសារអក្សរ។ ខ្ញុំកំពុងតែដើរចេញទៅក្រៅ ដើម្បីទៅទទួលគាត់ ចេញពីធ្វើការ ហើយចង់ផ្ញើរសារប្រាប់គាត់ថា “តើអូនចង់ឲ្យបងទៅទទួលអូន នៅកន្លែងណា ស្រីចាស់?”
ខារីមិនប្រកាន់ទេ ពេលដែលខ្ញុំហៅគាត់ “ស្រីចាស់” ព្រោះវាជាឈ្មោះសម្រាប់ហៅក្រៅ ដោយក្តីស្រឡាញ់ដែលយើងប្រើនៅក្នុងផ្ទះយើង។ ប៉ុន្តែ ទូរស័ព្ទខ្ញុំចាប់មិនបានពាក្យដែលខ្ញុំនិយាយ ហើយបែរជាផ្ញើរពាក្យ “គោចាស់” ទៅគាត់។
តែអរព្រះគុណព្រះអង្គ ខារីឆាប់យល់អំពីបញ្ហា ដែលទើបកើតឡើង ហើយក៏គិតថា វាជារឿងដែលគួរឲ្យអស់សំណើច។ ក្រោយមក គាត់ក៏បានបង្ហោះសារនោះ នៅក្នុងបណ្តាញសង្គម ហើយក៏សួរគេថា តើគាត់គួរតែអន់ចិត្តឬទេ? យើងក៏បានអស់សំណើចទាំងអស់គ្នា ដោយសាររឿងនេះ។
ការឆ្លើយតបរបស់ភរិយាខ្ញុំ ដោយសេចក្តីស្រឡាញ់ ចំពោះពាក្យដែលឆ្គាំឆ្គង នៅថ្ងៃនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះ ដែលទ្រង់ជ្រាបអំពីសេចក្តីកម្សោយរបស់យើង ដោយសេចក្តីស្រឡាញ់ ពេលដែលយើងអធិស្ឋានទៅរកទ្រង់។ យើងប្រហែលជាមិនដឹងថា ត្រូវនិយាយអ្វីទេ ពេលដែលយើងអធិស្ឋាន ឬមិនដឹងថា ត្រូវទូលសូមអ្វីផង ប៉ុន្តែ ពេលដែលយើងក្លាយជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទហើយ ព្រះវិញ្ញាណដែលគង់នៅក្នុងយើង “ទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ”(រ៉ូម ៨:២៦) ហើយក៏ជួយយើង ដោយសេចក្តីស្រឡាញ់ ឲ្យទូលថ្វាយតម្រូវការដ៏ជ្រាលជ្រៅបំផុតរបស់យើង នៅចំពោះទ្រង់។
ពេលយើងទូលថ្វាយព្រះវរបិតានៃយើង…
ការស្រេកឃ្លានរកព្រះ
ថ្ងៃមួយ កូនស្រីខ្ញុំបានមកលេងចៅប្រុសខ្ញុំ ដែលមានអាយុ១ឆ្នាំ។ ខ្ញុំកំពុងតែរៀបចំខ្លួនចេញពីផ្ទះ ដើម្បីធ្វើកិច្ចការខ្លះ ប៉ុន្តែ គ្រាន់តែខ្ញុំដើរចេញពីបន្ទប់បានបន្តិច ចៅប្រុសខ្ញុំក៏បានចាប់ផ្តើមយំ។ វាក៏បានយំដូចនេះពីរដង ហើយជារៀងរាល់ពេលវាយំម្តងៗ ខ្ញុំត្រូវត្រឡប់មកវិញ ហើយចំណាយពេលជាមួយវាមួយភ្លែត។ ពេលខ្ញុំដើរចេញតាមទ្វារជាលើកទីបី បបូរមាត់ដ៏តូចរបស់វាក៏បានពេបចង់យំទៀត។ នៅពេលនោះ កូនស្រីខ្ញុំក៏បានប្រាប់ខ្ញុំថា “ប៉ា ហេតុអ្វីប៉ាមិនយកវា ទៅជាមួយផង?” អ្នកដែលមានចៅបង្កើត គឺសុទ្ធតែអាចនិយាយប្រាប់អ្នកថា នឹងមានអ្វីកើតឡើងបន្ទាប់។ ចៅរបស់ខ្ញុំក៏បានឡើងជិះឡានទៅជាមួយខ្ញុំ គឺព្រោះតែវាដឹងថាខ្ញុំស្រឡាញ់វា។
យ៉ាងណាមិញ ចិត្តរបស់យើង ដែលស្រេកឃ្លានរកព្រះ ក៏បានទទួលការឆ្លើយតប ដោយសេចក្តីស្រឡាញ់ផងដែរ។ ព្រះគម្ពីរបានធានាដល់យើងថា យើងអាច “ស្គាល់ និងពឹងផ្អែកលើសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានចំពោះយើង”(១យ៉ូហាន ៤:១៦)។ ព្រះទ្រង់មិនបានស្រឡាញ់យើង ដោយសារការអ្វីដែលយើងបានធ្វើ ឬមិនបានធ្វើនោះឡើយ។ សេចក្តីស្រឡាញ់របស់ទ្រង់ មិនពឹងផ្អែកលើភាពសក្តិសមរបស់យើងសោះឡើយ ប៉ុន្តែ ពឹងផ្អែកទៅលើសេចក្តីល្អ និងសេចក្តីស្មោះត្រង់របស់ទ្រង់។ ពេលដែលលោកិយដែលនៅជុំវិញយើង មិនមានសេចក្តីស្រឡាញ់ និងមិនសប្បុរស យើងអាចពឹងផ្អែកលើសេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួលរបស់ព្រះ ជាប្រភពនៃក្តីសង្ឃឹម និងសន្តិភាពរបស់យើង។
ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានបង្ហាញព្រះទ័យរបស់ទ្រង់ ដល់យើង តាមរយៈការប្រទានព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ធ្វើជាអំណោយដល់យើង។ យើងពិតជាមានការកម្សាន្តចិត្តណាស់ ដែលបានទទួលការធានាថា ព្រះទ្រង់ស្រឡាញ់យើង ដោយសេចក្តីស្រឡាញ់ដែលមិនចេះចប់ឡើយ! —JAMES…
ព្រះ និងភាពលម្អិត
ឆ្កែរបស់ខ្ញុំជាពូជឆ្កែប្រម៉ាញ់ឡាប្រាឌ័រ ដែលមានសម្បុរក្រម៉ៅដូចស្ករសូកូឡា។ ពេលវាមានអាយុ៣ខែ ខ្ញុំក៏បាននាំវាទៅការិយ៉ាល័យពេទ្យសត្វ ដើម្បីចាក់ថ្នាំបង្ការ និងពិនិត្យសុខភាព។ ខណៈពេលដែលពេទ្យសត្វកំពុងពិនិត្យមើលវា គាត់ក៏បានកត់សំគាល់ឃើញរោមពណ៌សរមួយដុំតូច នៅលើក្រញាំជើងខាងក្រោយរបស់វា។ គាត់ក៏បានញញឹមហើយ និយាយទៅកាន់វាថា “ជើងដែលមានរោមពណ៌សរនឹង គឺជាកន្លែងដែលព្រះបានយូរឯង ពេលទ្រង់ជ្រមុជពណ៌ឯង ចូលទៅក្នុងស្ករសូកូឡា”។ ខ្ញុំក៏ទប់សំណើចមិនបាន។ ប៉ុន្តែ ត្រង់ចំណុចនេះ ទោះជាគាត់មិនមានចេតនាក៏ដោយ ក៏អ្វីដែលគាត់បាននិយាយ គឺកំពុងតែបង្ហាញ អំពីចំណាច់អារម្មណ៍ដ៏ជ្រាលជ្រៅ ដែលព្រះទ្រង់មាន ចំពោះភាពលម្អិតនៃស្នាព្រះហស្តទ្រង់។
ព្រះយេស៊ូវបានមានបន្ទូល ក្នុងបទគម្ពីរម៉ាថាយ ១០:៣០ ថា “សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ”។ ព្រះទ្រង់ពិតជាអស្ចារ្យណាស់ បានជាទ្រង់មានចំណាប់អារម្មណ៍ចំពោះផ្នែកដ៏តូចល្អិតបំផុត នៃជីវិតយើង។ គ្មានការអ្វីដែលតូចខ្លាំងពេក ដែលទ្រង់មិនអាចទតឃើញ ហើយមិនចាប់អារម្មណ៍នោះឡើយ ហើយគ្មានទុក្ខលំបាកអ្វី ដែលធ្ងន់ពេក ដែលយើងមិនអាចថ្វាយទៅទ្រង់នោះដែរ។ និយាយឲ្យខ្លី ទ្រង់ពិតជាយកព្រះទ័យទុកដាក់ចំពោះយើងណាស់។
ព្រះទ្រង់មិនគ្រាន់តែបានបង្កើតយើងប៉ុណ្ណោះទេ តែទ្រង់ថែមទាំងបានទ្រទ្រង់ និងថែរក្សាយើង នៅគ្រប់នាទី។ មានមតិមួយពោលថា ការគិតច្រើនពេក អំពីភាពលម្អិត គឺមិនល្អទេ។ ប៉ុន្តែ យើងគួរតែដឹងថា ព្រះទ្រង់គង់នៅក្នុងភាពលម្អិតទាំងអស់ ហើយក៏បានទតឃើញការអ្វី ដែលគេចផុតពីការចាប់អារម្មណ៍របស់យើង។ យើងពិតជាមានការកម្សាន្តចិត្តណាស់ ដែលបានដឹងថា ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ដែលមានប្រាជ្ញាឥតខ្ចោះ និងយកព្រះទ័យទុកដាក់ចំពោះយើង…
ការចែករំលែកនូវការកម្សាន្តចិត្ត
“ព្រះទ្រង់បានរៀបចំ ឲ្យអ្នកមកជួបខ្ញុំ នៅយប់នេះ!” នេះជាពាក្យសម្តីលាគ្នា ដែលស្រ្តីម្នាក់បាននិយាយមកកាន់ខ្ញុំ ខណៈពេលដែលគាត់កំពុងឈរនៅពីមុខខ្ញុំ មុនពេលយើងចេញពីយន្តហោះ ដែលបានធ្វើដំណើរមកដល់ទីក្រុងឈីកាហ្គោ។ គាត់អង្គុយនៅជួរកៅអី នៅម្ខាងខ្ញុំ ក្នុងយន្តហោះ ហើយខ្ញុំក៏បានដឹងថា គាត់កំពុងធ្វើដំណើរទៅផ្ទះ បន្ទាប់ពី គាត់បានធ្វើដំណើរពីរបីត្រឡប់ នៅថ្ងៃនោះ។ ខ្ញុំក៏បានសួរគាត់ ពីមូលហេតុដែលគាត់ធ្វើដំណើរត្រឡប់ចុះឡើង លឿនយ៉ាងនេះ។ គាត់ក៏បានឈ្ងោកមុខ ហើយនិយាយថា គាត់ទើបតែបាននាំកូនស្រីគាត់ ទៅមជ្ឈមណ្ឌលកែប្រែអ្នកញៀនថ្មាំ នៅថ្ងៃនេះ។
នៅពេលបន្ទាប់មកទៀត ខ្ញុំក៏បានចែកចាយដល់គាត់ នូវទីបន្ទាល់នៃការដែលកូនប្រុសខ្ញុំ តយុទ្ធនឹងការញៀនថ្មាំហេរ៉ូអ៊ីន និងអំពីរបៀបដែលព្រះយេស៊ូវបានប្រោសគាត់ឲ្យរួចពីការញៀនថ្នាំ។ ពេលដែលគាត់កំពុងស្តាប់ខ្ញុំនិយាយ គាត់ក៏បានញញឹមទំាងទឹកភ្នែក។ បន្ទាប់ពីយន្តហោះបានចុះដល់ដីហើយ មុនពេលយើងបែកផ្លូវគ្នា យើងក៏បានអធិស្ឋានជាមួយគ្នា សូមឲ្យព្រះទ្រង់រំដោះកូនស្រីគាត់ ឲ្យរួចពីចំណងនៃការញៀនថ្នាំ។
នៅពេលល្ងាចថ្ងៃនោះ ខ្ញុំក៏បានជញ្ជឹងគិត អំពីបទគម្ពីរ ២កូរិនថូស ១:៣-៤ ដែលក្នុងនោះ សាវ័កប៉ុលបានមានប្រសាសន៍ថា “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក។ ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរ គឺដោយសារសេចក្តីក្សាន្តនោះឯង ដែលព្រះបានកំសាន្តចិត្តយើងស្រេចហើយ”។
មនុស្សនៅជុំវិញខ្លួនយើង សុទ្ធតែជាអ្នកដែលត្រូវការការលើកទឹកចិត្ត ឬការកម្សាន្តចិត្ត ដែលមានតែព្រះទេ ដែលអាចប្រទានឲ្យពួកគេបាន។ ទ្រង់សព្វព្រះទ័យឲ្យយើង ឈោងទៅរកពួកគេ…
ការឲ្យអំណោយនៃការអធិស្ឋានឲ្យ
មានពេលមួយឡរ៉ា(Laura) បាននិយាយថា “កាលពីមុន ខ្ញុំមិនបានដឹងទេថា ដំណឹងល្អជាអំណោយដ៏អស្ចារ្យ។ តែពេលដែលបងប្រុសខ្ញុំឈឺ អ្នកទាំងអស់គ្នាបានអធិស្ឋានឲ្យគាត់។ ការអធិស្ឋានរបស់អ្នកទាំងអស់គ្នា ពិតជាបានធ្វើឲ្យខ្ញុំ មានការកម្សាន្តចិត្តណាស់”។ កាលនោះ ឡរ៉ាបានអរគុណខ្ញុំ ទាំងទឹកភ្នែករលីងរលោង គឺអរគុណ សម្រាប់ការអធិស្ឋានរបស់ពួកជំនុំរបស់យើង ឲ្យបងប្រុសនាង ដែលកំពុងតែឲ្យគ្រូពេទ្យពិនិត្យមើលជម្ងឺមហារីក។ គាត់ក៏បាននិយាយទៀតថា “ការអធិស្ឋានរបស់អ្នករាល់គ្នា បានជួយឲ្យគាត់មានកម្លាំងឡើង ក្នុងពេលដ៏ពិបាកនេះ ហើយក៏បានលើកទឹកចិត្តក្រុមគ្រួសាររបស់ខ្ញុំទាំងមូល”។
ការអធិស្ឋានឲ្យអ្នកដទៃ ស្ថិតក្នុងចំណោមមធ្យោបាយដ៏ល្អបំផុត ដែលយើងអាចបង្ហាញសេចក្តីស្រឡាញ់ដល់ពួកគេ។ ជាក់ស្តែង ព្រះយេស៊ូវបានធ្វើជាគំរូដ៏ល្អបំផុត នៅក្នុងរឿងនេះ។ ព្រះគម្ពីរសញ្ញាថ្មី បានចែងថា ព្រះយេស៊ូវបានអធិស្ឋានឲ្យអ្នកដទៃ ជាញឹកញាប់ ហើយថែមទាំងបានបង្ហាញឲ្យយើងដឹងថា ទ្រង់បានបន្តចូលទៅរកព្រះវរបិតាជួសយើង។ គឺដូចដែលបទគម្ពីរ រ៉ូម ៨:៣៤ បានចែងថា “ទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ”។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ បានបង្ហាញសេចក្តីស្រឡាញ់ ដែលមិនគិតប្រយោជន៍ខ្លួនឯង នៅលើឈើឆ្កាងរួចហើយ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីទ្រង់បានមានព្រះជន្មរស់ឡើងវិញ ទ្រង់នៅតែបន្តបង្ហាញការយកព្រះទ័យទុកដាក់ចំពោះយើង ដោយអធិស្ឋានឲ្យយើង ក្នុងពេលឥឡូវនេះ។
យើងចាំបាច់ត្រូវយកគំរូតាមព្រះយេស៊ូវ ហើយបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃ ដោយការអធិស្ឋានឲ្យពួកគេ សូមឲ្យព្រះទ្រង់ធ្វើជាជំនួយដល់ពួកគេ នៅក្នុងការរស់នៅ។ យើងអាចសូមឲ្យព្រះទ្រង់ជួយឲ្យយើងអធិស្ឋាន ឲ្យពួកគេ ហើយទ្រង់នឹងជួយយើងមិនខាន! សូមឲ្យព្រះអម្ចាស់នៃសេចក្តីស្រឡាញ់ ចម្រើនកម្លាំងយើង ដើម្បីយើងឲ្យអំណោយនៃការអធិស្ឋាន…
មានតម្លៃចំពោះព្រះ
គាត់មានឈ្មោះដាវីឌ ប៉ុន្តែ មនុស្សភាគច្រើនបានហៅឈ្មោះគាត់ថា “អ្នកកូតវីយូឡុងតាមផ្លូវ”។ លោកដាវីឌជាបុរសវ័យចំណាស់ ដែលស្លៀកពាក់ខោមិនខោ អាវមិនអាវ ដែលគេហាក់ដូចជាឃើញគាត់ មានវត្តមានជាទៀតទាត់ នៅទីប្រជុំជន ក្នុងទីកុ្រងរបស់ខ្ញុំ ដោយគាត់កំដរអារម្មណ៍ អ្នកដំណើរទាំងឡាយ ដោយប្រើសមត្ថភាពមិនធម្មតារបស់គាត់ នៅក្នុងការកូតវីយូឡុង។ ជាការតបស្នងចំពោះសម្លេងតន្រ្តីដ៏ពិរោះរបស់គាត់ ជួនកាល អ្នកស្តាប់ខ្លះបានដាក់លុយមួយដុល្លា ចូលទៅក្នុងប្រអប់ដាក់វីយ៉ូឡុង ដែលគាត់បានបើកចំហរនៅលើផ្លូវដើរ។ លោកដាវីឌក៏បានញញឹម ហើយងក់ក្បាលដាក់គេ ដើម្បីអរគុណ ខណៈពេលដែលគាត់បន្តលេងភ្លេងទៀត។
ពេលលោកដាវីឌលាចាកលោក កាលពីពេលថ្មីៗនេះ ដំណឹងមរណៈភាពរបស់គាត់ ក៏ត្រូវបានគេផ្សព្វផ្សាយ នៅក្នុងកាសែតក្នុងតំបន់មួយ ដែលបានបង្ហាញថា គាត់ចេះនិយាយបានបួនប្រាំភាសា ហើយបានបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យដ៏ល្បីមួយ ហើយថែមទាំងបានឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ កាលពីប៉ុន្មានឆ្នាំមុន។ អ្នកខ្លះបានបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើល ចំពោះជោគជ័យរបស់គាត់ ព្រោះពីមុន ពួកគេបានវាយតម្លៃគាត់ តាមតែសម្បកក្រៅ។
ព្រះគម្ពីរបានចែងថា “ព្រះទ្រង់បានបង្កើតមនុស្សមក ឲ្យដូចរូបអង្គទ្រង់”(លោកុប្បត្តិ ១:២៧)។ ត្រង់ចំណុចនេះ ព្រះគម្ពីរបានបង្ហាញអំពីតម្លៃដែលយើងម្នាក់ៗមានពីកំណើត ទោះជាយើងមានរូបសម្បត្តិយ៉ាងណា ឬបានសម្រេចជោគជ័យ ឬក៏អ្នកដទៃគិតយ៉ាងដូចម្តេច ចំពោះយើងក៏ដោយ។ សូម្បីតែនៅពេលដែលយើងសម្រចចិត្ត ងាកបែរចេញពីព្រះ ដោយសារអំពើបាបរបស់យើង ក៏ព្រះទ្រង់នៅតែឲ្យតម្លៃយើង យ៉ាងខ្លាំង បានជាទ្រង់ចាត់ព្រះរាជបុត្រាតែមួយរបស់ទ្រង់ ឲ្យបង្ហាញផ្លូវយើង ទៅរកសេចក្តីសង្រ្គោះ និងជីវិតអស់កល្បជានិច្ច…
ការរត់គេច ទៅរកកម្លាំង
ពេលដែលខ្ញុំចាប់ផ្តើមរៀនគុណដាវ កាលនៅរៀននៅវិទ្យាល័យ គ្រូបង្វឹករបស់ខ្ញុំ ក៏បានស្រែកប្រាប់ឲ្យខ្ញុំ ប្រកាន់ជំហរការពារខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីទប់ទល់នឹងក្បាច់ដែលគាត់កំពុងប្រើ។ ពេលគាត់យកអាវុធគាត់ វាយមកខ្ញុំ ដើម្បីទប់ការវាយប្រហារនោះ ខ្ញុំត្រូវតែស្តាប់សម្លេង ហើយឆ្លើយតបវិញភ្លាមៗ។
ការស្តាប់សម្លេងដោយប្រុងប្រយ័ត្នបែបនេះ នាំឲ្យខ្ញុំនឹកចាំ អំពីការស្តាប់បង្គាប់ ដែលព្រះគម្ពីរបានតម្រូវឲ្យយើងមាន ដើម្បីឲ្យឈ្នះការល្បួងផ្នែកផ្លូវភេទ។ ក្នុងបទគម្ពីរ ១កូរិនថូស ៦:១៨ សាវ័កប៉ុលបង្រៀនគ្រីស្ទបរិស័ទ ដែលជួបការល្បួង ដែលនាំចិត្តពួកគេឲ្យទៅរកស្រ្តីរកស៊ីផ្លូវភេទនៅព្រះវិហារសាសន៍ដទៃ។ គាត់បានប្រាប់ពួកគេ ឲ្យ “រត់ចេញពីការសាហាយស្មន់”។ ជួនកាល យើងត្រូវ “ឈរឲ្យមំាមួន” ដើម្បីទប់ទល់នឹងស្ថានភាពដ៏ពិបាក(កាឡាទី ៥:១ អេភេសូរ ៦:១១ ) ប៉ុន្តែ បទគម្ពីរ ១កូរិនថូស ៦:១៨ បានស្រែកបង្គាប់ឲ្យយើងការពារខ្លួន តាមរបៀបដ៏ល្អបំផុត គឺ “រត់ចេញពីកាល្បួង”។
ការអនុវត្តតាមព្រះបន្ទូលភ្លាមៗ ជួយរារាំងកុំឲ្យយើងយកលេស ដើម្បីធ្វើអ្វីតាមចិត្តខ្លួនឯង។ ការយកលេសដ៏តូច អាចនាំទៅរកបរាជ័យដ៏ធ្ងន់ធ្ងរ។ ការគិតបែបស្រើបស្រាល ការមើលរូបភាពអាសអាភាស ក្នុងអ៊ីនធើណេត និងមិត្តភាពដែលមានលក្ខណៈញ៉ែរគ្នា ពេលដែលអ្នកបានរៀបការហើយ គឺសុទ្ធតែជាជំហាន ដែលនាំយើងទៅរកកន្លែងដែលយើងមិនត្រូវទៅ ហើយធ្វើឲ្យយើងនៅកាន់តែឆ្ងាយពីព្រះ។
ពេលយើងរត់ចេញពីការល្បួង ព្រះទ្រង់នឹងប្រទានកន្លែងសម្រាប់ឲ្យយើងរត់ទៅរក។ តាមរយៈការសុគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង ដើម្បីលោះបាបយើង ទ្រង់បានប្រទានយើង…
សេចក្តីសង្ឃឹមដ៏ពិត
កាលពីពេលកន្លងទៅ ខ្ញុំបានទៅលេងអគារអ៊ីមផាយអឺ ស្ទេត ជាមួយមិត្តភក្តិខ្ញុំម្នាក់ នៅទីក្រុងញូយ៉ក។ ខ្ញុំឃើញមនុស្សម្នាតម្រង់ជួរចូលអគារ ដែលមើលទៅជួរនោះ ដូចជាមិនវែងទេ។ យើងសង្ឃឹមថា យើងនឹងឆាប់បានចូលខាងក្នុងអគារ។ ប៉ុន្តែ ពេលដែលយើងដើរចូលក្នុងអគារ យើងក៏បានឃើញមនុស្សឈរជាជួរនៅកន្លែងទទួលភ្ញៀវ នៅលើជណ្តើរ ហើយបន្តទៅដល់បន្ទប់មួយទៀត។ ពេលដល់ផ្លូវបត់នីមួយៗ យើងឃើញមានផ្លូវកាន់តែវែងថែមទៀត។ កន្លែងទេសចរណ៍ និងសួនកម្សាន្តក៏មានមនុស្សឈរជាជួរដែរ ដែលមើលទៅដូចខ្លីជាង ដោយសារមានហ្វូងមនុស្សកុះករ។ ប៉ុន្តែ យើងអាចមានការខកចិត្ត ពេលយើងដើរទៅដល់ផ្លូវបត់ឃើញជួរកាន់តែវែង។
ជួនកាល ការខកចិត្តក្នុងជីវិត មានភាពធ្ងន់ធ្ងរជាងនេះ។ ការងារដែលយើងចង់បាន បែរជាមិនបានដូចបំណង។ មិត្តភក្តិដែលយើងទុកចិត្ត បានក្បត់យើង។ ទំនាក់ទំនងស្នេហាដ៏រ៉ូមិនទិចដែលយើងប្រាថ្នាចង់បាន តែមិនអាចទៅរួច។ ប៉ុន្តែ ស្ថិតក្នុងពេលដ៏ឈឺចាប់នេះ ព្រះបន្ទូលព្រះបានចែងអំពីសេចក្តីពិត ដែលផ្តល់ក្តីសង្ឃឹមដល់យើង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម ឯសេចក្តីសង្ឃឹមក៏មិនដែលនាំឲ្យយើងមានសេចក្តីខ្មាសឡើយ ពីព្រោះសេចក្តីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ”(រ៉ូម ៥:៣-៥)។
ពេលយើងទុកចិត្តលើទ្រង់ នោះទ្រង់ក៏បានខ្សឹបតាមរយៈព្រះវិញ្ញាណទ្រង់ ឲ្យយើងដឹងសេចក្តីពិតថា ទ្រង់បានស្រឡាញ់យើង ដោយគ្មានលក្ខខ័ណ្ឌ ហើយថ្ងៃណាមួយ យើងនឹងបានទៅនៅជាមួយទ្រង់ ទោះជាមានឧបស័គ្គយ៉ាងណាក៏ដោយ។ ព្រះទ្រង់ប្រទានសេចក្តីសង្ឃឹមដ៏ពិត ក្នុងលោកិយដែលតែងតែធ្វើឲ្យយើងខកចិត្ត។-James Banks
ការរង់ចាំចម្លើយ
កាលកូនស្រីរបស់ខ្ញុំមានអាយុ១៥ឆ្នាំ នាងបានរត់ចេញពីផ្ទះ។ នាងបាត់ខ្លួន អស់រយៈពេលជាង៣សប្តាហ៍។ រយៈពេល៣សប្តាហ៍នោះ ជារយៈពេលដែលមានការពិបាកយូរបំផុតនៅក្នុងជីវិតគ្រួសារខ្ញុំ។ យើងខំស្វែងរកនាងគ្រប់ទីកន្លែង ហើយក៏បានស្វែងរកជំនួយ ពីអាជ្ញាធរ និងមិត្តភក្ដិផង។ ក្នុងអំឡុងពេលដ៏អស់សង្ឃឹមនោះ ខ្ញុំនិងប្រពន្ធរបស់ខ្ញុំ បានរៀនអំពីសារៈសំខាន់នៃការរង់ចាំព្រះ ក្នុងការអធិស្ឋាន។ ពួកយើងបានប្រើកម្លាំង និងធនធានអស់ពីសមត្ថភាពហើយ។ យើងមានតែត្រូវពឹងផ្អែកលើព្រះប៉ុណ្ណោះ។
ក្នុងឱកាសទិវានៃលោកឪពុក យើងក៏បានរកឃើញនាង។ កាលនោះ យើងនៅកន្លែងចំណតរថយន្តរបស់ភោជនីយដ្ឋានមួយ កំពុងរៀបចំខ្លួនទៅទទួលទានអាហារពេលល្ងាច ហើយយើងក៏បានឮទូរស័ព្ទរោទិ៍ឡើង។ អ្នករត់តុម្នាក់ ក្នុងភោជនីយដ្ឋានផ្សេងទៀត បានប្រទះឃើញនាង។ កូនស្រីរបស់យើងកំពុងនៅចម្ងាយ ពីរបីផ្លូវពីពួកយើងប៉ុណ្ណោះ។ មិនយូរប៉ុន្មាន យើងក៏បាននាំនាងមកដល់ផ្ទះវិញ ដោយសុវត្ថិភាព។
យើងត្រូវតែរង់ចាំព្រះឆ្លើយតប នៅពេលដែលយើងអធិស្ឋាន។ យើងប្រហែលមិនដឹងថា ព្រះអង្គនឹងឆ្លើយតប ដោយរបៀបណា និងនៅពេលណាទេ ប៉ុន្តែ យើងអាចដាក់ចិត្តរង់ចាំទ្រង់ជានិច្ច។ ពេលខ្លះ យើងមិនបានទទួលចម្លើយ ចំពេលដែលយើងចង់បាននោះទេ។ បញ្ហាអាចប្រែជាធ្ងន់ទៅៗក៏មាន។ ប៉ុន្តែ យើងត្រូវតែបន្តអត់ធ្មត់ទ្រាំទ្រ ហើយបន្តមានជំនឿ ព្រមទាំងបន្តទូលអង្វរជានិច្ច។
ការរង់ចាំមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែ លទ្ធផលចុងក្រោយ គឺសក្តិសមនឹងឲ្យយើងរង់ចាំ ទោះលទ្ធផលនោះមានលក្ខណៈដូចម្តេចក៏ដោយ។ ស្ដេចដាវីឌមានបន្ទូលយ៉ាងដូច្នេះថា “ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់ ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់មិនបានបោះបង់ចោលពួកអ្នក ដែលស្វែងរកទ្រង់ឡើយ” (ទំនុកដំកើង…