ការរៀនសូត្រដោយអំណរ
ក្នុងទីក្រុងមីសូ ប្រទេសឥណ្ឌា មានអគារសាលារៀនមួយខ្នង សង់ឡើងពីទូរថភ្លើងពីរ ដែលគេបានជួសជុលតភ្ជាប់គ្នា។ គ្រូបង្រៀនក្នុងតំបន់បានរួបរួមគ្នា ជាមួយក្រុមហ៊ុនអយស្ម័យយាននិរតី ដើម្បីទិញ និងកែលម្អទូរថភ្លើងដែលគេបានឈប់ប្រើប្រាស់នោះ។ ទូរថភ្លើងនោះប្រៀបដូចជាប្រអប់ដែកធំៗ ដែលគេមិនអាចប្រើប្រាស់បាន ទាល់តែពួកជាងបានដំឡើងជណ្តើរ កង្ហារ អំពូលភ្លើង និងតុហើយសិន។ ពួកជាងក៏បានលាបពណ៌ជញ្ជាំង និងបន្ថែមរូបគំនូរ នៅលើជញ្ជាំងខាងក្រៅ និងខាងក្នុង។ សព្វថ្ងៃនេះ មានសិស្ស៦០នាក់បានចូលរៀន ក្នុងថ្នាក់រៀននោះ ដោយសារតែការកែប្រែដ៏អស្ចារ្យ ដែលបានកើតឡើង។
មានរឿងអស្ចារ្យជាងនេះទៀត កើតឡើង ពេលដែលយើងអនុវត្តតាមការបង្គាប់របស់សាវ័កប៉ុល ឲ្យ “ផ្លាស់ប្រែ ដោយគំនិតបានកែជាថ្មីឡើង”(រ៉ូម ១២:២)។ ខណៈពេលដែលយើងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធកាត់ផ្តាច់យើងចេញពីលោកិយ និងផ្លូវរបស់វា គំនិត និងអាកប្បកិរិយារបស់យើងក៏ចាប់ផ្តើមផ្លាស់ប្តូរ។ យើងផ្លាស់ប្រែ ទៅជាមនុស្សដែលមានក្តីស្រឡាញ់ ក្តីសង្ឃឹម និងសន្តិភាពក្នុងចិត្តកាន់តែខ្លាំង(៨:៦)។
រឿងផ្សេងទៀតក៏កើតឡើងផងដែរ។ ដំណើរការនៃការផ្លាស់ប្រែនេះនៅតែបន្តទៅមុខទៀត ហើយជាញឹកញាប់ មានការឈប់ និងចាប់ផ្តើមឡើងវិញជាញឹកញាប់ជាងការជិះរថភ្លើងទៀត តែទោះជាយ៉ាងណាក៏ដោយ ដំណើរការនេះ នឹងជួយយើងឲ្យយល់អំពីការអ្វីដែលព្រះទ្រង់សព្វព្រះទ័យ សម្រាប់ជីវិតយើង។ ការផ្លាស់ប្រែនោះនាំយើងទៅកន្លែង ដែលយើង “នឹងរៀនស្គាល់បំណងព្រះទ័យព្រះ” (១២:២)។ ការរៀនស្គាល់បំណងព្រះទ័យព្រះ តែងតែរាប់បញ្ចូលការតម្រង់ខ្លួនយើង ឲ្យស្របនឹងចរិយាសម្បត្តិ និងព្រះរាជកិច្ចដែលទ្រង់មាន ក្នុងលោកិយនេះ។
សាលារៀនដែលកើតឡើងពីការផ្លាស់ប្តូរនោះ មានឈ្មោះថា ណាលី…
ព្រះអង្គជាគ្រូពេទ្យល្អបំផុត
ពេលដែលការព្យាបាលរបស់ពេទ្យ បានចាប់ផ្តើមផ្តល់ឲ្យនូវភាពធូរស្រាល សម្រាប់សមាជិកក្រុមគ្រួសារម្នាក់ ដែលមានបញ្ហាប្រតិកម្មម្ហូបអាហារធ្ងន់ធ្ងរ ខ្ញុំមានចិត្តរំភើបរីករាយណាស់ បានជាខ្ញុំជជែកអំពីរឿងនេះជានិច្ច។ ខ្ញុំបានរៀបរាប់ អំពីដំណើរនៃការព្យាបាលដ៏ល្អិតល្អន់ ហើយសរសើរវេជ្ជបណ្ឌិត ដែលបានបង្កើតកម្មវិធីនេះ។ ទីបំផុត មិត្តភក្តិមួយចំនួនក៏បាននិយាយថា “យើងគិតថា យើងគួរតែថ្វាយការសរសើរដល់ព្រះ សម្រាប់ការប្រោសឲ្យជា”។ ពាក្យនេះបានធ្វើឲ្យខ្ញុំនៅទ្រឹងមួយកន្លែង។ តើខ្ញុំបានភ្លេចព្រះដែលជាគ្រូពេទ្យល្អបំផុត ហើយបែរជាថ្វាយបង្គំការប្រោសឲ្យជា ដូចរូបព្រះឬ?
ប្រជាជនអ៊ីស្រាអែលក៏ធ្លាប់ធ្លាក់ចូលទៅក្នុងអន្ទាក់ស្រដៀងនេះផងដែរ ខណៈពេលដែលពួកគេចាប់ផ្តើមដុតកំញានថ្វាយរូបពស់លង្ហិន ដែលព្រះទ្រង់ធ្លាប់បានប្រើ ដើម្បីប្រោសពួកគេឲ្យជា។ ពួកគេបានអនុវត្តនូវការថ្វាយបង្គំនេះ ទាល់តែស្តេចហេសេគាបានចាត់ទុកការនេះជាការថ្វាយបង្គំរូបព្រះ ហើយក៏បានបំផ្លាញរូបពស់ដែលលោកម៉ូសេបានបង្កើតនោះ(២ពង្សាវតាក្សត្រ ១៨:៤)។
កាលប៉ុន្មានសតវត្សរ៍មុន សត្វពស់មួយហ្វូងបានចូលកន្លែងបោះជំរុំរបស់ពួកអ៊ីស្រាអែល។ សត្វពស់ក៏បានចឹកពួកគេ ហើយមនុស្សជាច្រើនបានស្លាប់(ជនគណនា ២១:៦)។ ទោះការបះបោរខាងវិញ្ញាណ បានបណ្តាលឲ្យមានបញ្ហា ពួកបណ្តាជនក៏បានស្រែកសូមឲ្យព្រះជួយ។ ព្រះអង្គក៏បានបង្ហាញសេចក្តីមេត្តា ដោយបង្គាប់លោកម៉ូសេឲ្យឆ្លាក់រូបពស់ពីលង្ហិន ចងជាប់នឹងបង្គោល លើកឲ្យខ្ពស់ ដើម្បីឲ្យគេរាល់គ្នាអាចមើលឃើញ។ ពេលដែលពួកបណ្តាជនមើលទៅរូបពស់នោះ ពួកគេក៏បានទទួលការប្រោសឲ្យជា(ខ.៤-៩)។
ចូរគិតអំពីអំណោយដែលព្រះប្រទានអ្នក។ តើអ្នកបានសរសើរអំណោយណាមួយ ជាជាងនឹកចាំអំពីភស្តុតាងនៃសេចក្តីមេត្តា និងព្រះគុណរបស់ព្រះឬទេ? មានតែព្រះដ៏បរិសុទ្ធរបស់យើង ដែលជាប្រភពនៃអំណោយល្អៗ(យ៉ាកុប ១:១៧) ដែលសក្តិសមនឹងឲ្យយើងថ្វាយបង្គំ។—Jennifer Benson Schuldt
ការសម្រេចចិត្តថ្វាយព្រះកិត្តិនាមដល់ព្រះ
ក្នុងរឿងប្រលោមលោក មានចំណងជើងថា សុភមង្គលគ្រួសារ ដែលលោកលេអូ ថូលស្តូយ(Leo Tolstoy) បាននិពន្ធ តួឯកឈ្មោះ សឺជី(Sergey) និងម៉ាសា(Masha) បានជួបគ្នា ពេលដែលម៉ាសានៅក្មេង និងងាយមានចិត្តរំភើប។ លោកសឺជី ជាមនុស្សមានវ័យចំណាស់ជាង ជាអ្នកជំនួញដែលបានធ្វើដំណើរបានច្រើនកន្លែង។ គាត់យល់អំពីពិភព នៅក្រៅតំបន់ជនបទ ដែលម៉ាសាកំពុងរស់នៅ។ ក្រោយមក អ្នកទំាងពីរក៏បានស្រឡាញ់គ្នា ហើយក៏បានរៀបការ។
ពួកគេក៏បានរស់នៅ ក្នុងទីជនបទ ប៉ុន្តែ ម៉ាសាមានការធុញទ្រាន់ ចំពោះតំបន់ដែលនាងរស់នៅ។ លោកសឺជីស្រឡាញ់នាង ដូចនេះ ក៏បានរៀបចំការធ្វើដំណើរទៅទីក្រុងស៊ែន ភីធ័រស្បឺក។ នៅទីនោះ សម្រស់ និងភាពទាក់ទាញរបស់ម៉ាសា បានធ្វើឲ្យនាងមានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស។ ពេលដែលប្តីប្រពន្ធមួយគូរនេះហៀបនឹងធ្វើដំណើរត្រឡប់មកផ្ទះវិញ មានព្រះអង្គម្ចាស់មួយអង្គសព្វព្រះទ័យនឹងជួបនាង។ លោកសឺជីដឹងថា គាត់អាចបង្ខំម៉ាសាឲ្យចាកចេញទៅផ្ទះជាមួយគាត់ តែគាត់បានឲ្យនាងធ្វើការសម្រេចចិត្ត។ នាងក៏បានសម្រេចចិត្តស្នាក់នៅបន្តទៀត ហើយអំពើផិតក្បត់របស់នាងបានធ្វើឲ្យគាត់ខូចចិត្តយ៉ាងខ្លាំង។
ព្រះទ្រង់ក៏មិនដែលបង្ខំយើងឲ្យមានចិត្តស្មោះត្រង់ចំពោះព្រះអង្គដែរ។ ដោយសារព្រះអង្គស្រឡាញ់យើង នោះព្រះអង្គអនុញ្ញាតឲ្យយើងសម្រេចចិត្តធ្វើតាម ឬប្រឆាំងព្រះអង្គ។ យើងសម្រេចចិត្តធ្វើតាមព្រះអង្គជាលើកទីមួយ នៅពេលដែលយើងទទួលជឿព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រាព្រះអង្គ និងជាដង្វាយលោះបាបយើង(១យ៉ូហាន ៤:៩-១០)។ បន្ទាប់មក យើងមានពេលវេលាពេញមួយជីវិត ដើម្បីធ្វើការសម្រេចចិត្តធ្វើតាមព្រះអង្គទៀត។
តើយើងនឹងសម្រេចចិត្តថា នឹងនៅតែស្មោះត្រង់ចំពោះព្រះ តាមការដឹកនាំរបស់ព្រះវិញ្ញាណ ឬធ្វើតាមការអូសទាញរបស់លោកិយ? ការរស់នៅរបស់ស្តេចដាវីឌមិនល្អឥតខ្ចោះនោះទេ តែជាញឹកញាប់…
ធំជាងបញ្ហារបស់យើង
តើអ្នកគិតថា សត្វដាយណូស័រមានរូបរាង្គដូចម្តេច កាលពួកវាមិនទាន់ផុតពូជ? មានធ្មេញធំៗ? មានស្រកាពេញខ្លួន? មានកន្ទុយវែងៗឬ? វិចិត្រករឈ្មោះ ឃែរិន ខារ(Karen Carr) បានគូរូបសត្វដែលបានផុតពូជទាំងនេះ នៅលើជញ្ជាំងធំៗ។ ក្នុងចំណោមផ្ទាំងគំនូរលើជញ្ជាំងរបស់គាត់ មានរូបមួយផ្ទាំង មានកម្ពស់ ៦ម៉ែត្រ និងប្រវែងជិត២០ម៉ែត្រ។ ដោយសាររូបនេះមានទំហំធំ នោះគេត្រូវការអ្នកជំនាញមួយក្រុម ដើម្បីផ្គុំបំបែករូបនោះចូលគ្នា នៅសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិ ក្នុងតំបន់ស៊ែម ណូប៊ល អូក្លាហូម៉ា។
រូបដាយណូស័រនៅលើជញ្ជាំងនោះធំណាស់ បានជាអ្នកដែលឈរចំពីមុខវា មានអារម្មណ៍ថា ពួកគេមានរូបរាង្គតូចល្អិតណាស់។ ខ្ញុំក៏មានអារម្មណ៍ស្រដៀងនេះផងដែរ ពេលដែលខ្ញុំបានអានការពិពណ៌នារបស់ព្រះ អំពីសត្វដ៏មានអំណាចមួយ ដែលភាសាដើមមានឈ្មោះហៅថា “ប៊ីហ៊ីមុត”(យ៉ូប ៤០:១៥)។ សត្វដ៏ធំសំបើមនេះ ស៊ីស្មៅដូចគោ មានកន្ទុយធំដូចដើមឈើ។ ឆ្អឹងវារឹងមាំដូចដែក។ វាស៊ីអាហារដែលដុះតាមភ្នំ វាឈប់សម្រាកនៅក្រោមម្លប់ឈើ ក្នុងព្រៃលិចទឹក។ ពេលដែលទឹកជន់ឡើង វាមិនដែលភ័យព្រួយឡើយ។
តើនរណាអាចផ្សាំងសត្វដ៏អស្ចារ្យនេះបាន ក្រៅពីព្រះដែលបានបង្កើតវាមក(ខ.១៩)។ ត្រង់ចំណុចនេះ ព្រះទ្រង់បានរំឭកលោកយ៉ូប អំពីសេចក្តីពិតនេះ ក្នុងអំឡុងពេលដែលបញ្ហារបស់គាត់ បានគ្របដណ្តប់ជីវិតគាត់។ ការសោកសង្រេង ការភ័ន្តភាំង និងភាពនឿយណាយ បានធ្វើឲ្យការគិតរបស់គាត់មានភាពស្រពិចស្រពិល ទាល់តែគាត់បានទូលសួរព្រះ។ ប៉ុន្តែ ការឆ្លើយតបរបស់ព្រះអង្គបានជួយគាត់ ឲ្យដឹងអំពីទំហំពិតប្រាកដ នៃបញ្ហារបស់គាត់។ ព្រះទ្រង់ធំជាងបញ្ហារបស់គាត់…
ចម្រើនឡើងជាថ្មី
ពន្លឺថ្ងៃ និងទឹកដ៏គ្រប់គ្រាន់ បានធ្វើឲ្យផ្កាព្រៃដ៏ស្រស់ស្អាត ដុះបានល្អ និងគ្រប់ដណ្តប់ពីលើតំបន់មួយចំនួន នៅរដ្ឋកាលីហ្វូញ៉ា ដែលមានដូចជា ជ្រលងអ៊ែនទេឡូប និងភ្នំហ្វ៊ីហ្គឺរ៉ោជាដើម។ ប៉ុន្តែ តើមានរឿងអ្វីកើតឡើង ពេលដែលភាពរាំងស្ងួតបានវាយប្រហារមកលើតំបន់ទាំងនេះ? អ្នកវិទ្យាសាស្រ្តបានរកឃើញថា ផ្កាព្រៃប្រភេទខ្លះបានរក្សាទុកនូវគ្រប់ពូជរបស់វា ក្នុងបរិមាណដ៏ច្រើន នៅក្នុងដី ជាជាងបណ្តោយឲ្យពួកវាប្រឹងចាក់ឫសចូលទៅក្នុងដី ហើយលូតលាស់។ បន្ទាប់ពីភាពរាំងស្ងួតបានបញ្ចប់ រុក្ខជាតិទាំងនោះក៏បានប្រើគ្រប់ពូជដែលវាបានសន្សំទុក ដើម្បីចាប់ផ្តើមចម្រើនឡើងវិញ។
ពួកអ៊ីស្រាអែលនៅសម័យបុរាណ មានការចម្រើនឡើង ក្នុងទឹកដីអេស៊ីព្ទ ទោះស្ថិតក្នុងស្ថានភាពអាក្រក់យ៉ាងណាក៏ដោយ។ ពួកមេទាសករបានបង្ខំពួកគេឲ្យធ្វើការ ក្នុងវាលស្រែ និងធ្វើឥដ្ឋ។ ពួកមេការដ៏កាចសាហាវទាំងនោះ តម្រូវឲ្យពួកគេសាងសង់ទីក្រុងទាំងមូលថ្វាយស្តេចផារ៉ោន។ ស្តេចអេស៊ីព្ទថែមទាំងបានប្រើវិធីសាស្រ្តសម្លាប់ទារក ដើម្បីបន្ថយចំនួនប្រជាជនអ៊ីស្រាអែលទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ដោយសារព្រះទ្រង់បានទ្រទ្រង់ពួកគេ “ទោះគេធ្វើទុក្ខប៉ុណ្ណា នោះពួកគេក៏ចំរើនជាច្រើន ទាំងសាយពេញពាសឡើងប៉ុណ្ណោះដែរ”(និក្ខមនំ ១:១២)។ អ្នកប្រាជ្ញព្រះគម្ពីរជាច្រើនបានប៉ាន់ប្រមាណឃើញថា នៅសម័យនោះ ចំនួនប្រជាជនអ៊ីស្រាអែលទាំងប្រុសស្រី និងកុមារ បានកើនចំនួនដល់២លាននាក់(ឬលើសនេះទៀត) ក្នុងអំឡុងពេលដែលពួកគេ នៅនគរអេស៊ីព្ទ។
ព្រះដែលបានថែរក្សារាស្រ្តព្រះអង្គ នៅសម័យនោះ ក៏កំពុងតែទ្រទ្រង់យើង នៅសម័យបច្ចុប្បន្នផងដែរ។ ព្រះអង្គអាចជួយយើង ទោះនៅក្នុងបរិស្ថានណាក៏ដោយ។ យើងប្រហែលកំពុងព្រួយបារម្ភ អំពីការស៊ូទ្រាំ ក្នុងអំឡុងរដូវកាលមួយទៀត។ ប៉ុន្តែ ព្រះគម្ពីរប៊ីបបានធានាយើងថា ព្រះដែល “បាបតុបតែងស្មៅដែលនឹងក្រៀមស្វិត ហើយត្រូវគេដុត” ក៏អាចផ្គត់ផ្គង់តម្រូវការយើងផងដែរ(ម៉ាថាយ…
ពន្លឺផ្កាយចែងចាំង
ខ្ញុំអាចបិទភ្នែក ហើយនឹកចាំអំពីផ្ទះ ដែលខ្ញុំធ្លាប់រស់នៅ និងចម្រើនវ័យធំឡើង។ ខ្ញុំនឹកចាំពេលដែលខ្ញុំមើលផ្កាយ ជាមួយឪពុករបស់ខ្ញុំ។ យើងបានដាក់វេនគ្នាឆ្លុះមើលផ្កាយ ដោយប្រើកែវយឺតតេឡេស្កូប ដោយព្យាយាមផ្តោតទៅលើផ្កាយ ដែលមើលពីចម្ងាយ មានរាងជាចំណុចភ្លឺៗ ព្រឹមៗ ព្រិចៗ។ ពន្លឺតូចៗ នៃផ្កាយដែលកើតចេញពីកម្តៅ និងភ្លើង បានលេចធ្លោ នៅលើផ្ទៃមេឃងងឹត ដូចទឹកខ្មៅ។
តើអ្នកគិតថា ខ្លួនអ្នកជាផ្កាយដែលបញ្ចេញពន្លឺឬទេ? ខ្ញុំមិននិយាយសំដៅទៅលើការឈានទៅដល់កំរិតកំពូលនៃជោគជ័យរបស់មនុស្សនោះទេ តែជាការលេចធ្លោ នៅពីមុខផ្ទៃខាងក្រោយដ៏ងងឹត ដែលមានពេញដោយភាពប្រេះបែក និងការអាក្រក់។ សាវ័កប៉ុលបានប្រាប់អ្នកជឿនៅទីក្រុងភីលីពថា ព្រះទ្រង់នឹងបញ្ចេញពន្លឺ នៅក្នុង និងតាមរយៈពួកគេ ពេលណាពួកគេនៅជាប់ នឹង “ព្រះបន្ទូលនៃជីវិត” ហើយជៀសវាង ការរអ៊ូរទាំ និងការឈ្លោះប្រកែកគ្នា(ភីលីព ២:១៤-១៦)។
ការរួបរួមរបស់យើង ជាមួយអ្នកជឿដទៃទៀត និងភាពស្មោះត្រង់ដែលយើងមានចំពោះព្រះ អាចញែកយើងចេញពីលោកិយ។ បញ្ហាស្ថិតនៅត្រង់ថា ការនេះមិនអាចប្រព្រឹត្តទៅដោយខ្លួនឯងនោះឡើយ។ យើងត្រូវព្យាយាមជម្នះការល្បួងជានិច្ច ដើម្បីឲ្យយើងអាចបន្តប្រកបស្និទ្ធស្នាលជាមួយព្រះ។ យើងតយុទ្ធនឹងភាពអាត្មានិយម ដើម្បីមានភាពសុខដុមជាមួយបងប្អូនប្រុសស្រីខាងវិញ្ញាណរបស់យើង។
ប៉ុន្តែ យើងនៅតែមានសង្ឃឹម។ ព្រះវិញ្ញាណគង់នៅក្នុងអ្នកជឿម្នាក់ៗ ដោយប្រទានកម្លាំងយើង ឲ្យចេះដឹងខ្នាត មានចិត្តសប្បុរស និងស្មោះត្រង់(កាឡាទី ៥:២២-២៣)។ ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យរស់នៅលើសពីលក្ខណៈធម្មជាតិរបស់យើង ដោយជំនួយដ៏អស្ចារ្យពីព្រះអង្គ(ភីលីព ២:១៣)។ បើអ្នកជឿម្នាក់ៗ…
ផែនការដែលខ្វះចន្លោះ
មានពេលមួយ ខ្ញុំបានដើររកមើលសៀវភៅ នៅក្នុងបណ្ណាល័យមួយ នៅជាន់ផ្ទាល់ដី នៃមជ្ឈមណ្ឌលសហគមន៍ថ្មី។ ពេលនោះ ខ្ញុំក៏បានឮសម្លេងប៉ះទង្គិចដ៏ខ្លាំងមួយ ធ្វើឲ្យញ័របន្ទប់ទំាងមូល។ ពីរបីនាទីក្រោយមក ខ្ញុំក៏បានឮវាម្តងហើយ ម្តងទៀត។ ទីបំផុត បណ្ណារក្សដែលកំពុងតែមិនសប្បាយចិត្ត ក៏បានពន្យល់ថា កន្លែងលើកដុំដែក ស្ថិតនៅជាន់ខាងលើបណ្ណាគារ ហើយសម្លេងរំខាននេះបានកើតឡើង រៀងរាល់ពេលដែលនរណាម្នាក់ទម្លាក់ដុំដែកនៅលើកម្រាលឥដ្ឋ។ ស្ថាបត្យករ និងអ្នករចនាប្លង់ទាំងឡាយបានគូរប្លង់ និងរៀបចំផ្នែកជាច្រើន របស់អគារដ៏ល្អប្រណិតនេះ យ៉ាងប្រុងប្រយ័ត្ន តែគេបានភ្លេចជ្រើសរើសទីតាំងបណ្ណាគារនេះ ឲ្យនៅឆ្ងាយពីកន្លែងលើកសាច់ដុំនេះ។
ក្នុងជីវិតយើងក៏យ៉ាងដូច្នោះដែរ។ ផែនការរបស់យើងច្រើនតែមានភាពខ្វះចន្លោះ។ យើងច្រើនតែមើលរំលងចំណុចល្អជាច្រើន។ យើងមិនបានរៀបចំផែនការ ដោយគិតដល់គ្រោះថ្នាក់ ឬរឿងដ៏ភ្ញាក់ផ្អើលនោះឡើយ។ ការរៀបផែនការជួយឲ្យយើងជៀសវាងការខ្វះខាតផ្នែកហិរញ្ញវត្ថុ ការខាតបង់ពេលវេលា និងបញ្ហាសុខភាពជាដើម តែសូម្បីតែយុទ្ធសាស្រ្តដែលល្អិតល្អន់បំផុត ក៏នៅតែមិនអាចលុបបំបាត់បញ្ហា ក្នុងជីវិតយើងបានឡើយ។ ព្រោះយើងកំពុងរស់នៅក្នុងពិភពលោក ក្រោយសម័យសួនច្បារអេដែន។
តែដោយជំនួយមកពីព្រះ នោះយើងអាចរកឃើញតុល្យភាពរវាង ការធ្វើគម្រោងសម្រាប់ពេលអនាគត(សុភាសិត ៦:៦-៨) និងការឆ្លើយតប ចំពោះទុក្ខលំបាក។ ព្រះទ្រង់ច្រើនតែមានគោលបំណង សម្រាប់បញ្ហាដែលព្រះអង្គអនុញ្ញាតឲ្យកើតឡើង ក្នុងជីវិតយើង។ ព្រះអង្គអាចប្រើវា ដើម្បីនាំឲ្យយើងមានចិត្តអត់ធ្មត់ ដើម្បីបង្កើនជំនឿយើង ឬគ្រាន់តែដើម្បីនាំយើងចូលទៅជិតព្រះអង្គ។ ព្រះគម្ពីរបានរំឭកយើងថា “នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មាននៃព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ”(សុភាសិត ១៩:២១)។ ខណៈពេលដែលយើងថ្វាយគោលដៅ និងក្តីសង្ឃឹមរបស់យើង…
ការអ្វីដែលធំជាងខ្លួនយើង
អ្នកស្ម័គ្រចិត្តជាង២០០នាក់ បានជួយរើឥវ៉ាន់ពីបណ្ណាគារតុលា នៅទីក្រុងសោតថែមតុន ប្រទេសអង់គ្លេស ទៅកាន់អស័យដ្ឋានថ្មី ស្ថិតនៅតាមបណ្តោយផ្លូវដដែល។ អ្នកស្ម័គ្រចិត្តទាំងនោះ ក៏បានឈរបន្តគ្នា ជាជួរ នៅលើផ្លូវសម្រាប់មនុស្សថ្មើរជើង ហើយក៏បានហុចសៀវភៅបន្តគ្នា ពីអាស័យដ្ឋានចាស់ ទៅកាន់អាស័យដ្ឋានថ្មី។ ពេលដែលបុគ្គលិកបណ្ណាគាម្នាក់ បានឃើញអ្នកស្ម័គ្រចិត្តទាំងនោះ ធ្វើការយ៉ាងសកម្មដូចនេះ គាត់ក៏បាននិយាយថា គាត់មានការប៉ះពាល់ចិត្តណាស់ ដែលបានឃើញមនុស្សជាច្រើនមកជួយយកអសារ ដោយពួកគេចង់រួមចំណែក នៅក្នុងការអ្វីដែលធំជាងខ្លួនពួកគេ។
យើងក៏អាចមានចំណែក នៅក្នុងការអ្វី ដែលធំជាងខ្លួនយើងផងដែរ។ព្រះទ្រង់ប្រើយើង ឲ្យឈោងចាប់ពិភពលោក ដោយព្រះរាជសារនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ដោយសារមាននរណាម្នាក់បានផ្សាយព្រះរាជសារនោះមកយើង នោះយើងអាចផ្សព្វផ្សាយព្រះរាជសារនោះបន្តទៅអ្នកដទៃទៀត។ សាវ័កប៉ុលបានប្រៀបធៀបការនេះ ទៅនឹងការធ្វើស្រែ។ ក្នុងចំណោមយើង មានអ្នកខ្លះដាំ ហើយអ្នកខ្លះទៀតស្រោចទឹក។ យើងជាអ្នកធ្វើការជាមួយព្រះ(១កូរិនថូស ៣:៩)។
ការងារនីមួយៗ ដែលយើងធ្វើបម្រើព្រះ សុទ្ធតែសំខាន់ តែយើងត្រូវធ្វើ ដោយអំណាចរបស់ព្រះវិញ្ញាណរបស់ព្រះអង្គ។ ដោយអំណាចនៃព្រះវិញ្ញាណព្រះអង្គ នោះព្រះទ្រង់ជួយឲ្យរាស្រ្តព្រះអង្គ ចម្រើនឡើងខាងវិញ្ញាណ ពេលដែលពួកគេដឹងថា ព្រះអង្គស្រឡាញ់ពួកគេ ហើយចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យយាងមកសុគត ជំនួសពួកគេ ដើម្បីឲ្យពួកគេរួចពីបាប(យ៉ូហាន ៣:១៦)។
ព្រះទ្រង់ធ្វើការងារទ្រង់ នៅលើផែនដី តាមរយៈ “អ្នកស្ម័គ្រចិត្ត” ដូចអ្នក និងខ្ញុំ។ ទោះយើងជាផ្នែកមួយនៃសហគមន៍ដែលធំជាងការរួមចំណែករបស់យើង ក៏យើងនៅតែអាចជួយឲ្យសហគមន៍នោះចម្រើនឡើង ដោយធ្វើការជាមួយគ្នា ដើម្បីចែករំលែកក្តីស្រឡាញ់របស់ព្រះអង្គ…
ធ្វើការថ្មីមួយ
ការដាំដុះមានការពិបាក នៅក្នុងតំបន់ដែលខ្វះខាតទឹកសាប។ ដើម្បីជួយដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Seawater Greenhouse ក៏បានធ្វើការច្នៃបង្កើតថ្មីមួយ គឺផលិត “ផ្ទះត្រជាក់” ក្នុងប្រទេសសូម៉ាលី នៅទី្វបអាហ្វ្រិក និងក្នុងប្រទេសដទៃទៀត ដែលមានអាកាសធាតុស្រដៀងគ្នា។ ផ្ទះត្រជាក់ទាំងនោះប្រើម៉ាស៊ីនបូមទឹកសមុទ្រ ដែលប្រើថាមពលពន្លឺព្រះអាទិត្យ ដើម្បីច្រោះទឹក នឹងជញ្ជាំង ដែលផលិតពីក្រដាស់ក្រាស់ៗ ដែលត្រូវបានបត់ជាច្រើនផ្នត់។ ពេលដែលទឹកសមុទ្រឆ្លងកាត់បន្ទះចម្រោះនីមួយៗ វាក៏បានបន្សល់ទុកនូវអំបិល។ ទឹកស្អាតដែលនៅសល់ជាច្រើន ក្នុងអគារនោះ ក៏បានហួត ធ្វើឲ្យកន្លែងនោះមានសំនើមល្អ មានអំណោយផលដល់ការលូតលាស់របស់បន្លែ និងដើមឈើហូបផ្លែ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះទ្រង់មានបន្ទូលសន្យា តាមរយៈហោរាអេសាយថា ព្រះអង្គ និងធ្វើ “ការថ្មីមួយ” ដោយប្រទាន “ទន្លេក្នុងសមុទ្រខ្សាច់” សម្រាប់រាស្រ្តអ៊ីស្រាអែលពីបុរាណ(អេសាយ ៤៣:១៩)។ ការថ្មីនេះ គឺខុសពីការចាស់ ដែលទ្រង់បានធ្វើ ដើម្បីសង្រ្គោះរាស្រ្តព្រះអង្គ ឲ្យរួចពីកងទ័ពអេស៊ីព្ទ ដោយឲ្យពួកគេឆ្លងកាត់សមុទ្រក្រហម។ ព្រះទ្រង់សព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គ នឹកចាំ អំពីពេលអតីតកាល ប៉ុន្តែ មិនឲ្យពួកគេរាប់វាជាសំខាន់ជាង ការអ្វីដែលព្រះអង្គកំពុងធ្វើ ក្នុងជីវិតពួកគេនោះឡើយ(ខ.១៨)។ គឺដូចដែលព្រះអង្គមានបន្ទូលថា “មើល អញនឹងធ្វើការ១ថ្មីវិញ ការនោះនឹងលេចឡើងឥឡូវ តើឯងរាល់គ្នានឹងមិនស្គាល់ទេឬ អញនឹងធ្វើផ្លូវ១នៅទីរហោស្ថាន ហើយទន្លេនៅសមុទ្រខ្សាច់”(ខ.១៩)។
ការក្រឡេកមើល ពេលអតីតកាល អាចជួយឲ្យយើងមានជំនឿ ចំពោះការផ្គត់ផ្គង់របស់ព្រះ…
មកុដធ្វើពីក្រដាស់
បន្ទាប់ពីការញាំអាហារនៅថ្ងៃឈប់សម្រាក នៅផ្ទះខ្ញុំបានបញ្ចប់ ម្នាក់ៗក៏បានបើកប្រអប់អំណោយ ដែលខាងក្នុងមានដូចជាស្ករគ្រាប់ របស់ក្មេងលេងតូចៗ ឬក្រដាស់ពណ៌តូចៗសម្រាប់បាចលេង។ ប៉ុន្តែ មានអ្វីផ្សេងទៀត ក្នុងប្រអប់អំណោយនោះ ដែលជាមកុដធ្វើពីក្រដាស់ សម្រាប់យើងម្នាក់ៗ។ យើងមិនអាចឃាត់ចិត្តមិនឲ្យពាក់មកុដនោះបានឡើយ ហើយយើងក៏បានញញឹមដាក់គ្នា ខណៈពេលដែលយើងអង្គុយនៅជុំវិញតុ។ យើងបានក្លាយជាស្តេច និងក្សត្រី ក្នុងពេលតែម្តងនោះ ទោះនគរយើងក្នុងពេលនោះ គឺជាបន្ទប់ញាំអាហារ ដែលរាយប៉ាយ បន្ទាប់ពីញាំអាហារពេលល្ងាចក៏ដោយ។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូលសន្យាក្នុងព្រះគម្ពីរ ដែលខ្ញុំបានគិតដល់ជាញឹកញាប់។ នៅចុងបញ្ចប់ អ្នកជឿទាំងអស់នឹងបានគ្រងរាជ្យជាមួយព្រះយេស៊ូវ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ ក្នុងបទគម្ពីរ ១កូរិនថូស ៦ថា “តើមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជំរះលោកីយ៍ដែរទេឬុ?”(ខ.២)។ ត្រង់ចំណុចនេះ សាវ័កប៉ុលកំពុងតែនិយាយអំពីឯកសិទ្ធិពិសេស ដែលយើងមានពេលអនាគត ព្រោះគាត់ចង់លើកទឹកចិត្តអ្នកជឿ ឲ្យដោះស្រាយជម្លោះដោយសន្តិវិធី និងស្ងប់ស្ងាត់ នៅលើផែនដីនេះ។ ពួកគេបានប្តឹងគ្នាទៅវិញទៅមក ហើយធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់អ្នកជឿដទៃទៀត ក្នុងសហគមន៍របស់ពួកគេ។
យើងអាចដោះស្រាយជម្លោះបានកាន់តែប្រសើរ ពេលដែលព្រះវិញ្ញាណបរិសុទ្ធបង្កើតផលផ្លែនៃការដឹងខ្នាត សុភាព និងអត់ធ្មត់ នៅក្នុងយើង។ នៅពេលដែលព្រះយេស៊ូវយាងត្រឡប់មកផែនដីវិញ ហើយបញ្ចប់កិច្ចការដែលព្រះវិញ្ញាណបានធ្វើក្នុងជីវិតយើង(១យ៉ូហាន ៣:២-៣) យើងនឹងបានត្រៀមខ្លួនជាស្រេច សម្រាប់តួនាទីជា “ពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី”(វិវរណៈ ៥:១០)។ ចូរយើងតោងឲ្យជាប់សេចក្តីសន្យានេះ ដែលបញ្ចេញពន្លឺភ្លឺផ្លេក ក្នុងព្រះគម្ពីរប៊ីប ដូចជាគ្រាប់ពេជ្រ…