ដោយអំណាចនៃព្រះវិញ្ញាណ
តើអ្នកនឹងធ្វើដូចម្តេច ពេលដែលមានភ្នំមួយកំពុងតែរាំងផ្លូវអ្នក? សូមយើងទទួលការលើកទឹកចិត្ត ពីរឿងរបស់លោកដារ៉ាត ម៉ានជី(Dashrath Manjhi) ដូចតទៅ។ ពេលភរិយារបស់គាត់ស្លាប់ ដោយសារគាត់មិនអាចនាំនាងទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ លោកម៉ានជី ក៏បានធ្វើនូវកិច្ចការមួយ ដែលហាក់ដូចជាមិនអាចទៅរួច។ គឺគាត់បានចំណាយពេល២២ឆ្នាំ នៅក្នុងការដាប់ធ្វើផ្លូវដ៏ធំ កាត់តាមភ្នំ ដើម្បីឲ្យអ្នកភូមិដទៃទៀត អាចទៅមន្ទីរពេទ្យ ទទួលការព្យាបាល តាមដែលត្រូវការ។ មុនពេលគាត់លាចាកលោក រដ្ឋាភិបាលប្រទេសឥណ្ឌា ក៏បានអបអរសាទរគាត់ សម្រាប់ស្នាដៃដ៏អស្ចារ្យមួយនេះ។
ស្តេចសូរ៉ូបាបិលប្រាកដជាគិតថា ការសាងសង់ព្រះវិហារក្រុងយេរូសាឡិមឡើងវិញ ជាកិច្ចការដែលទ្រង់មិនអាចធ្វើបានទេ។ ស្តេចសូរ៉ូបាបិលស្ថិតក្នុងចំណោមអ្នកដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ដែលបានវិលត្រឡប់ពីការនិរទេស។ ប្រជាជនអ៊ីស្រាអែលមានការបាក់ទឹកចិត្ត និងបានជួបការប្រឆាំង ពីពួកខ្មាំងសត្រូវរបស់ពួកគេ ហើយក៏ខ្វះធនធាន ឬខ្វះទាហានដែលមានគ្នាច្រើន។ ប៉ុន្តែ ព្រះទ្រង់បានចាត់លោកសាការី ដើម្បីរំឭកស្តេចសូរ៉ូបាបិលថា កិច្ចការនេះត្រូវការជំនួយពីអំណាច ដែលធំលើសកម្លាំងទាហាន អំណាចរបស់បុគ្គល ឬធនធានដែលមនុស្សបង្កើត។ និយាយរួម ទ្រង់ត្រូវពឹងផ្អែកលើអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ(សាការី ៤:៦)។ ដោយមានការធានាថា ទ្រង់នឹងបានទទួលជំនួយពីព្រះ នោះទ្រង់ក៏បានទុកចិត្តថា ព្រះទ្រង់នឹងធ្វើឲ្យភ្នំនៃការលំបាកទាំងឡាយរាបស្មើ ឈប់រារាំងដំណើរនៃការសាងសង់ព្រះវិហារឡើងវិញ និងការស្អាងសហគមន៍នៃជនជាតិអ៊ីស្រាអែល(ខ.៧)។
តើយើងធ្វើដូចម្តេច ពេលដែលមានភ្នំមួយ កំពុងរាំងផ្លូវយើង? យើងមានជម្រើសពីរប៉ុណ្ណោះ គឺត្រូវពឹងផ្អែកលើកម្លាំងរបស់យើង ឬត្រូវទុកចិត្តលើអំណាចនៃព្រះវិញ្ញាណ។ ពេលយើងទុកចិត្តលើអំណាចចេស្តាទ្រង់ ទ្រង់នឹងធ្វើឲ្យភ្នំនៃទុក្ខលំបាករាបស្មើ ពុំនោះទេ ទ្រង់នឹងប្រទានយើងនូវកម្លាំង…
ការធ្វើអំពើល្អ
គេនិយាយថា “ការល្អដែលអ្នកធ្វើនៅថ្ងៃនេះ នឹងត្រូវគេភ្លេចនៅថ្ងៃស្អែក។ តែទោះជាយ៉ាងណាក៏ដោយ ចូរកុំឈប់ធ្វើការល្អឡើយ”។ ខ្ញុំចូលចិត្តពាក្យមួយឃ្លានេះ ព្រោះវាជាការក្រើនរំឭកដ៏ប្រសើរ។ ក្នុងព្រះគម្ពីរកិច្ចការ លោកលូកាបាននិយាយសង្ខេប អំពីព្រះរាជកិច្ចដែលព្រះយេស៊ូវបានធ្វើនៅលើផែនដីថា “ទ្រង់បានយាងចុះឡើងធ្វើការល្អ”(១០:៣៨)។
ពេលដែលព្រះគម្ពីរបង្គាប់ឲ្យយើង ”ធ្វើការល្អ” តើមានន័យយ៉ាងដូចម្តេចខ្លះ? ព្រះយេស៊ូវទ្រង់បានធ្វើការល្អ ដោយបង្រៀន ប្រោសជម្ងឺ ប្រទានអាហារ និងកម្សាន្តចិត្តជនទាំងឡាយ ។ ព្រះយេស៊ូវបានផ្តល់ឲ្យនូវគំរូដ៏ល្អឥតខ្ចោះ ហើយទ្រង់បានត្រាស់ហៅអ្នកដើរតាមទ្រង់ ឲ្យបំពេញសេចក្តីត្រូវការរបស់អ្នកដទៃ ដែលរាប់បញ្ចូលទាំងអ្នកដែលស្អប់ពួកគេផងដែរ គឺដូចដែលមានចែងថា “ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសារ ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា”(ម៉ាថាយ ៥:៤៤ និងមើល លូកា ៦:២៧-៣៥ ផងដែរ)។ ពួកគេត្រូវបម្រើខ្មាំងសត្រូវរបស់ខ្លួន ដោយមិនរំពឹងចង់បានការតបស្នងអ្វីមកវិញឡើយ ។
ជាងនេះទៅទៀត អ្នកដើរតាមទ្រង់ត្រូវធ្វើការល្អ ជាពិសេសដល់គ្រីស្ទបរិស័ទឯទៀត តាមឱកាសដែលខ្លួនមាន(កាឡាទី ៦:១០)។ ពួកគេមិនត្រូវភ្លេចធ្វើការល្អ និងចែកចាយនូវអ្វីដែលខ្លួនមាន ដល់អ្នកដទៃ ដោយសារតែការបៀតបៀន ភាពអាត្មានិយម និងការជាប់រវល់ឡើយ(ហេព្រើ ១៣:១៦)។
ដើម្បីឲ្យយើងមានលក្ខណៈដូចព្រះអង្គសង្គ្រោះ និងអ្នកដើរតាមទ្រង់កាលពីសម័យដើម យើងគួរតែសួរខ្លួនឯងជារៀងរាល់ថ្ងៃថា “តើមានការល្អអ្វីខ្លះដែលខ្ញុំអាចធ្វើនៅថ្ងៃនេះ ដោយនូវព្រះនាមព្រះយេស៊ូវ?” ការល្អដែលយើងធ្វើ នឹងបានក្លាយជាដង្វាយដែលព្រះទ្រង់សព្វព្រះទ័យនឹងទទួល(ហេព្រើ ១៣:១៦) ហើយការនោះនឹងនាំអ្នកដទៃឲ្យស្គាល់ទ្រង់(ម៉ាថាយ ៥:១៦)។ - Marvin…
ចូរយើងអបអរសាទរព្រះអម្ចាស់
ពេលលោកអាសាម៉ូហ ហ្គីយ៉ាន(Asamoah Gyan) ដែលជាកីឡាករជម្រើសជាតិហ្កាណា បានទាត់បាល់បញ្ចូលទីក្រុមជម្រើសជាតិអាឡឺម៉ង់ ក្នុងការប្រកួតពានរង្វាន់ពិភពលោក ឆ្នាំ២០១៤ គាត់ និងក្រុមរបស់គាត់ក៏បាននាំគ្នារាំបោះជំហានទៅមុខស្រុះគ្នា។ ពីរបីនាទីក្រោយមក ពេលលោករីរ៉ូស្លាវ ក្លូស(Miroslav Klose) ដែលជាកីឡាករអាឡឺម៉ង់ បានទាត់បញ្ចូលទីក្រុមហ្កាណាបានមួយគ្រាប់វិញ គាត់ក៏បានរត់យ៉ាងលឿន ដោយត្រឡប់ខ្លួនទៅមុខ។ “ការអបអរសាទរក្នុងកីឡារបាល់ទាត់ បន្ទាប់ពីមានការស៊ុទបញ្ចូលទី គឺពិតជាមានភាពទាក់ទាញខ្លាំងណាស់ ព្រោះវាបានបង្ហាញចេញនូវបុគ្គលិកលក្ខណៈ តម្លៃ និងភាពក្លៀវក្លារបស់កីឡាករ” នេះបើតាមប្រសាសន៍របស់លោកឃ្លីនត៍ ម៉ាធីស(Clint Mathis) ដែលយកបានពិន្ទុះ ឲ្យក្រុមកីឡាករជម្រើសជាតិអាមេរិក ក្នុងការប្រកួតពានរង្វាន់ពិភពលោក ឆ្នាំ២០០២។
យ៉ាងណាមិញ បទគម្ពីរទំនុកដំកើង ១៥០ បានបង្គាប់ឲ្យ “ជីវិតទាំងអស់ ដែលមានដង្ហើម”សរសើរដំកើង ព្រះអម្ចាស់ តាមរបៀបផ្សេងៗជាច្រើន។ អ្នកនិពន្ធទំនុកនេះ ក៏បានឲ្យយើងសរសើរដំកើងទ្រង់ ដោយប្រើឧបករណ៍តន្រ្តីដូចជា ត្រែ ពិណ ស៊ុង ក្រាប់ប្រដាប់មានខ្សែ ហើយនិងខ្លុយផង ទាំងលោតរាំ។ គាត់បានលើកទឹកចិត្តយើង ឲ្យអបអរ គោរព និងបង្ហាញក្តីស្រឡាញ់ចំពោះព្រះអម្ចាស់។ ដោយសារព្រះអម្ចាស់ទ្រង់អស្ចារ្យ ហើយបានធ្វើការអស្ចារ្យ សម្រាប់រាស្រ្តទ្រង់ នោះទ្រង់សក្តិសមនឹងទទួលការសរសើរគ្រប់យ៉ាង។
ការបង្ហាញនូវការសរសើរមកខាងក្រៅ ត្រូវចេញពីជម្រៅចិត្ត ដែលមានការដឹងគុណព្រះជាហូរហៀរ។ អ្នកនិពន្ធទំនុកដំកើងបានប្រកាសឡើងថា “គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើម…
ក្លឹនស្អុយដែលទាក់ទាញ
កាលពីខែសីហា ឆ្នាំ២០១៣ មានមនុស្សមួយហ្វូងធំ បានប្រមូលផ្តុំគ្នា នៅមជ្ឈមណ្ឌលអភិរក្សភីព ក្នុងក្រុងភីតស្បឺក រដ្ឋភេស៊ីលវ៉ានា ដើម្បីទស្សនាផ្ការបស់តំបន់ត្រូពិកម្យ៉ាង ដែលកំពុងរីក។ គេបានហៅផ្កានោះថា ផ្កាសាកសព។ ដោយសារផ្កានោះដុះនៅប្រទេសឥណ្ឌូនេស៊ី ហើយអាចចេញផ្ការៀងរាល់បីបួនឆ្នាំម្តង នោះពេលផ្កាវារីកម្តងៗ គឺពិតជាធ្វើឲ្យគេចង់គយគន់ណាស់។ ពេលផ្កានោះបើកត្របកពណ៌ក្រហម ស្រួចៗធំៗ ដ៏ស្រស់ស្អាត ក្លិនដែលស្អុយដូចសត្វងាប់ ក៏បានភាយចេញពីផ្កានោះមក។ ដោយសារវាមានក្លិនស្អុយគគ្រក់ នោះវាបានទាក់ទាញសត្វរុយ និងសត្វល្អិតដទៃទៀត ដែលកំពុងស្វែងរកសាច់ដែលស្អុយរលួយ។ តែក្នុងផ្កានោះ មិនមានទឹកដមនៅខាងក្នុងទេ គឺមានតែសេចក្តីស្លាប់សម្រាប់សត្វល្អិតទាំងអស់នោះ។
យ៉ាងណាមិញ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា អំពើបាបតែងតែទាក់ទាញយើង ដោយការសន្យាផ្សេងៗ តែចុងបញ្ចប់ គឺគ្មានទទួលបានអ្វីទាំងអស់ ក្រៅពីទុក្ខទោស។ គឺដូចដែលអ័ដាំម និងនាងអេវ៉ាបានឆ្លងកាត់នូវបទពិសោធន៍ដ៏ជូរចត់បំផុតនេះរួចហើយ។ សួនច្បារអេដែន មានភាពស្រស់ត្រកាល តែអ្នកទាំងពីរបានធ្វើឲ្យខូច ដោយធ្វើនូវទង្វើរមួយ ដែលព្រះទ្រង់បានហាមមិនឲ្យធ្វើ។ ពួកគេត្រូវអារក្សល្បួងឲ្យសង្ស័យអំពីសេចក្តីល្អរបស់ព្រះ ធ្វើឲ្យពួកគេមិនអើពើរចំពោះការព្រមានដោយសេចក្តីស្រឡាញ់របស់ព្រះ ហើយមិនយូរប៉ុន្មានពួកគេក៏បានបាត់បង់ភាពសុចរិត។ ភាពទាក់ទាញនៃដើមដឹងខុសត្រូវ បានល្បួងចិត្តពួកគេឲ្យធ្វើបាបខុសនឹងព្រះ គឺមិនខុសពីផ្កាសាកសពឡើយ។ ដោយសារការមិនស្តាប់បង្គាប់នោះ ពួកគេត្រូវបានកាត់ផ្តាច់ចេញពីព្រះ មានការឈឺចាប់ ភាពទទេរ ភាពនឿយហត់ និងសេចក្តីស្លាប់។
អំពើបាបមានលក្ខណៈទាក់ទាញជាច្រើន ហើយយើងប្រហែលជាគិតថា ខ្លួនមានអារម្មណ៍ល្អ នៅក្នុងការប្រព្រឹត្តវា តែវាមិនអាចប្រៀបផ្ទឹមនឹងភាពអស្ចារ្យ សម្រស់ និងក្លិនដ៏ក្រអូប…
ត្រីវិស័យរបស់ព្រះ
ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ នាវិក២៧នាក់ បានរួចជីវិតដោយសារត្រីវិស័យតូចៗរបស់ពួកគេ ពេលជួបគ្រោះភ័យ ក្នុងសមុទ្រចម្ងាយប្រហែល ៤៨២ គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររដ្ឋខារ៉ូឡាញណាខាងជើង។ កាលនោះ លោកវ៉លដេម៉ា សេមេន៉ូវ(Waldemar Semenov) ដែលជាអ្នកជំនួញតាមសមុទ្រដែលបានចូលនិវត្តន៍ កំពុងបម្រើការជាវិស្វករថ្នាក់ទៀប នៅលើកប៉ាល់ អេសអេស អាល់ខាវ ហ្កាយ(SS Alcoa Guide) ហើយនាវាមុជទឹករបស់អាឡឺម៉ង់បានផុសឡើងមកលើផ្ទៃទឹក ហើយក៏បានបាញ់សំដៅមកលើនាវានោះ។ កប៉ាល់នោះក៏បានត្រូវគ្រាប់ ឆាបឆេះ ហើយក៏បានចាប់ផ្តើមលិច។ លោកសេមេន៉ូវ និងនាវិករបស់គាត់ ក៏បាននាំគ្នាសម្រូតទូកសង្រ្គោះដែលបំពាក់ដោយត្រីវិស័យ ចុះមកលើផ្ទៃទឹក ហើយក៏បានប្រើត្រីវិស័យទាំងនោះ ដើម្បីនាំផ្លូវ ទៅរកកំពុងកប៉ាល់ ដែលនៅក្បែរឆ្នេរ។ បីថ្ងៃក្រោយមក ក្រុមនាវិកទាំងនេះត្រូវបានគេជួយសង្រ្គោះ។
យ៉ាងណាមិញ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានរំឭករាស្រ្តរបស់ព្រះថា ព្រះបន្ទូលព្រះ ជា “ត្រីវិស័យ” ដែលគេអាចទុកចិត្តបាន។ គាត់ក៏បានប្រៀបប្រដូចព្រះបន្ទូលទ្រង់ ទៅនឹងចង្កៀង។ នៅសម័យនោះ ចង្កៀង ដែលគេដុតនឹងប្រេងអូលីវ មានពន្លឺភ្លឺល្មម នឹងអាចឲ្យអ្នកដំណើរមើលឃើញផ្លូវ នៅពីមុខគាត់មួយជំហាន។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងយល់ថា ព្រះបន្ទូលព្រះ ជាចង្កៀង ដែលបញ្ចេញពន្លឺបំភ្លឺផ្លូវ ដល់អ្នកដែលដើរតាមព្រះ(ទំនុកដំកើង ១១៩:១០៥)។ ពេលគាត់កំពុងវង្វេង នៅក្នុងភាពងងឹត នៅតាមវិថីជីវិតដ៏វឹកវរ គាត់ជឿថា…
អំណាចនៃពាក្យសម្តី
លោកនែលសិន មែនឌែលឡា(Nelson Mandela) បានដឹកនាំការប្រឆាំងនឹងរបបបែងចែកពូជសាសន៍ នៅប្រទេសអាហ្វ្រិកខាងត្បូង ហើយក៏បានត្រូវគេដាក់គុក អស់រយៈពេលជាង៣ទសវត្សរ៍។ គាត់ស្គាល់ពីអំណាចនៃពាក្យសម្តី។ ដូចនេះជារឿយៗ គេបានដកស្រង់ពាក្យសម្តីរបស់គាត់ មកប្រើក្នុងពេលបច្ចុប្បន្ន តែពេលគាត់កំពុងស្ថិតក្នុងមន្ទីរឃុំឃាំង គេមិនអាចដកស្រង់ពាក្យសម្តីគាត់មកប្រើ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដោយសារគេខ្លាចមានទោស។ បន្ទាប់ពីគេបានដោះលែងគាត់បាន ១ទសវត្សរ៍ គាត់ក៏បានមានប្រសាសន៍ថា “ខ្ញុំមិនដែលមានប្រពៃណីយប្រើពាក្យស្រាលៗទេ។ បើសិនជាការជាប់គុក២៧ឆ្នាំ បានធ្វើអ្វីម្យ៉ាងចំពោះយើង នោះគឺវាត្រូវប្រើភាពស្ងប់ស្ងាត់នៃភាពឯកកោ ដើម្បីធ្វើឲ្យយើងដឹងថា ពាក្យសម្តីមានតម្លៃប៉ុណ្ណា ហើយដឹងថា ពាក្យសម្តីដ៏ពិតមានផលប៉ះពាល់យ៉ាងណា មកលើការស្លាប់រស់របស់មនុស្ស”។
ស្តេចសាឡ៉ូម៉ូន ដែលបានអ្នកនិពន្ធខគម្ពីរភាគច្រើន ក្នុងព្រះគម្ពីរសុភាសិត បានមានបន្ទូលជាញឹកញាប់ អំពីអំណាចនៃពាក្យសម្តី។ គឺដូចដែលទ្រង់មានបន្ទូលថា “ទោះទាំងសេចក្តីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្តាតដែរ”(សុភាសិត ១៨:២១)។ ពាក្យសម្តីមានអំណាច នាំឲ្យមនុស្សទទួលផលវិជ្ជមាន ក៏ដូចជាអវិជ្ជមាន(ខ.២០)។ ពាក្យសម្តីមានអំណាចផ្តល់ឲ្យនូវជីវិត តាមរយៈការលើកទឹកចិត្ត និងភាពស្មោះត្រង់ ឬវាយប្រហារ និងសម្លាប់ តាមរយៈការកុហក់ និងនិយាយដើម។ តើធ្វើដូចម្តេច ឲ្យយើងអាចប្រើពាក្យសម្តីល្អៗ ដែលនាំមកនូវលទ្ធផលវិជ្ជមាន? មានវិធីតែមួយគត់ គឺយើងត្រូវរក្សា ឬការពារចិត្តយើង : គឺដូចមានសេចក្តីចែងថា “ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក”(៤:២៣)។
ព្រះយេស៊ូវអាចកែប្រែចិត្តយើង ដើម្បីឲ្យពាក្យសម្តីយើង…
ការសរសើរព្រះដ៏មានព្រះជន្មរស់
កាលពីឆ្នាំ២០០៥ ពេលដែលអ្នកស្រីរ៉ូសា ផាកស៍(Rosa Parks) ដែលជាវីរនារីទាមទារសិទ្ធិពលរដ្ឋនៃសហរដ្ឋអាមេរិក បានទទួលមរណៈភាព អ្នកស្រីអូប្រាហ វីនហ្វ្រេយ(Oprah Winfrey) បានរាប់ថា ខ្លួនគាត់មានអភ័យឯកសិទ្ធិណាស់ ដែលបានពោលសរសើរអ្នកស្រីរ៉ូសា ក្នុងពិធីបុណ្យសពរបស់គាត់។ អ្នកស្រីអូប្រាហ បានមានប្រសាសន៍អំពីស្រ្តីគំរូម្នាក់នេះ ដែលមិនព្រមងើបចេញពីកៅអីអង្គុយក្នុងឡានក្រុង ដែលគេទុកសម្រាប់ឲ្យបុរសស្បែកសរអង្គុយ នៅឆ្នាំ១៩៥៥។ គឺដូចដែលគាត់មានប្រសាសន៍ថា “ជាញឹកញាប់ ខ្ញុំបានគិតអំពីការដែលគាត់មិនព្រមងើបចេញពីកៅអី ដែលគេទុកសម្រាប់តែជនជាតិស្បែកសរអង្គុយ ដោយគាត់ដឹងថា បរិយ៉ាកាសសង្គមនៅសម័យនោះ មានលក្ខណៈយ៉ាងដូចម្តេច ហើយមានអ្វីខ្លះអាចកើតឡើងចំពោះគាត់។ គាត់បានធ្វើការនេះ ដោយមិនខ្វល់ពីខ្លួនឯង ហើយក៏បានធ្វើឲ្យការរស់នៅមានភាពល្អប្រសើរឡើងសម្រាប់យើងរាល់គ្នា”។
ជាញឹកញាប់ យើងអាចនិយាយសរសើរអ្នកដទៃ នៅពិធីបុណ្យសពរបស់ពួកគេ តែយើងក៏អាចនិយាយសរសើរអ្នកដទៃ នៅកន្លែងផ្សេងទៀតផងដែរ។ ក្នុងបន្ទាត់ដំបូងនៃបទគម្ពីរអេភេសូរ សាវ័កប៉ុលបានពោលសរសើរព្រះដ៏មានព្រះជន្មរស់ថា “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”។ គាត់បានប្រើពាក្យ “សូមសរសើរ” ដោយអញ្ជើញពួកជំនុំនៅក្រុងអេភេសូរ ឲ្យចូលរួមជាមួយគាត់ នៅក្នុងការសរសើរដំកើងព្រះ សម្រាប់ព្រះពរខាងវិញ្ញាណគ្រប់ប្រភេទ ដែលមានដូចជា : ព្រះបានជ្រើសរើស ហើយទទួលចិញ្ចឹមពួកគេ, ព្រះយេស៊ូវបានប្រោសលោះ អត់ទោស ហើយក៏បានបើកបង្ហាញពួកគេ ឲ្យស្គាល់អាថ៌កំបាំងនៃដំណឹងល្អ ហើយព្រះវិញ្ញាណក៏បានធានា និងដៅចំណាំពួកគេ។ សេចក្តីសង្រ្គោះដ៏អស្ចារ្យនេះ គឺជាព្រះរាជកិច្ចរបស់ព្រះ និងព្រះគុណរបស់ទ្រង់។
ចូរយើងបន្តផ្តោតគំនិតយើង ទៅលើព្រះពររបស់ព្រះ ដែលមានក្នុងព្រះគ្រីស្ទ…
យុថ្ការបស់យើង
បន្ទាប់ពីអ្នកស្រីអេស្តេឡា ភីហ្វ្រម(Estella Pyfrom) បានចូលនិវត្តន៍ ក្នុងអាជីពជាគ្រូបង្រៀន គាត់បានទិញឡានក្រុងមួយគ្រឿង។ គាត់ក៏បានដំឡើងតុ សម្រាប់ដាក់កំព្យូទ័រជាច្រើនគ្រឿង នៅក្នុងឡានក្រុងនោះ។ សព្វថ្ងៃនេះ គេបានដាក់ឈ្មោះឲ្យឡានក្រុងរបស់គាត់ថា “ឡានក្រុងដែលមានគំនិតភ្លឺថ្លា” ដោយសារគាត់បានបើកបរវា ទៅរកក្មេងៗដែលងាយរងគ្រោះ ក្នុងខ័ណ្ឌផាម ប៊ីច រដ្ឋផ្លូរីដា ដើម្បីឲ្យពួកគេធ្វើកិច្ចការដែលគ្រូដាក់ឲ្យ និងសិក្សាអំពីបច្ចេកវិទ្យាក្នុងឡានគាត់។ អ្នកស្រីអេស្តេឡាកំពុងជួយឲ្យក្មេងទាំងនោះមានលំនឹង និងក្តីសង្ឃឹមក្នុងជីវិត ដើម្បីកុំឲ្យពួកគេបោះបង់ចោលក្តីស្រមៃ សម្រាប់ពេលអនាគត។
ក្នុងសតវត្សរ៍ទី១ សហគមន៍គ្រីស្ទបរិស័ទបានទទួលរងការគំរាមកំហែង ដោយទុក្ខវេទនា និងការបាក់ទឹកចិត្ត។ បានជាអ្នកនិពន្ធព្រះគម្ពីរហេព្រើបានសរសេរសំបុត្របង្រៀន និងលើកទឹកចិត្តគ្រីស្ទបរិស័ទទាំងនោះ កុំឲ្យបោះបង់ចោលសេចក្តីជំនឿ ដែលជាក្តីសង្ឃឹមចំពោះពេលអនាគត(២:១)។ ក្តីសង្ឃឹមរបស់ពួកគេ គឺជាជំនឿលើព្រះ ដែលនាំឲ្យបានសេចក្តីសង្រ្គោះ និងចូលនគរស្ថានសួគ៌ ហើយអាចរកបាន ក្នុងអង្គព្រះយេស៊ូវគ្រីស្ទ និងក្នុងការលះបង់របស់ទ្រង់។ ពេលដែលព្រះយេស៊ូវយាងឡើងស្ថានសួគ៌ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ គឺមានន័យថា ទ្រង់បានការពារក្តីសង្ឃឹម សម្រាប់ពេលអនាគត(៦:១៩-២០)។ ការសុគត ការមានព្រះជន្មរស់ឡើងវិញ និងការវិលត្រឡប់របស់ទ្រង់ ទៅនគរស្ថានសួគ៌វិញ បានផ្តល់នូវការធានា និងលំនឹងដល់ជីវិតគ្រីស្ទបរិស័ទ គឺដូចជាយុថ្កា ដែលគេបានទំលាក់ចុះ នៅក្នុងសមុទ្រ ដើម្បីការពារនាវាមិនឲ្យរសាត់អណ្តែតទៅឆ្ងាយ។ ក្តីសង្ឃឹមដែលទ្រង់ប្រទាន សម្រាប់ពេលអនាគត នឹងមិនអាចបាត់បង់ទៅណាឡើយ។
ព្រះយេស៊ូវជាយុថ្កានៃវិញ្ញាណយើង ដើម្បីកុំឲ្យយើងរសាត់ចេញ ពីក្តីសង្ឃឹមក្នុងទ្រង់។-Marvin Williams…
ធ្វើឲ្យខ្យល់ព្យុះស្ងប់
ពេលដែលខ្យល់ព្យុះកំបុតត្បូងកាទ្រីណា បានបក់បោកមករកតំបន់ឆ្នេរនៃរដ្ឋមីស៊ីស៊ីពី មានគ្រូគង្វាលដែលបានចូលនិវត្តន៍ម្នាក់បានចាកចេញពីផ្ទះ ជាមួយភរិយារបស់គាត់ ទៅរកកន្លែងជ្រកខ្យល់ព្យុះ។ កូនស្រីរបស់ពួកគាត់បានអង្វរពួកគាត់ ឲ្យធ្វើដំណើរទៅរដ្ឋអាតាឡាន់តា ដែលនៅទីនោះនាងនឹងបានមើលថែរពួកគាត់ តែអ្នកទាំងពីរមិនមានលុយសម្រាប់ធ្វើដំណើរ ព្រោះធនាគាបានបិទអស់ហើយ។ បន្ទាប់ពីខ្យល់ព្យុះបានស្ងប់ហើយ ពួកគាត់ក៏បានត្រឡប់មកផ្ទះវិញ ដើម្បីទៅរករបស់របរបន្តិចបន្តួច ហើយពួកគេអាចស្រង់រូបថតរបស់គ្រួសារបានតែពីរបីសន្លឹក ដែលអណ្តែតទឹក។ បន្ទាប់មក ពេលលោកគ្រូគង្វាលដករូបថតឪពុកគាត់ ចេញពីស៊ុមរូបថត ដើម្បីហាលឲ្យស្ងួត មានលុយ៣៦៦ដុល្លាបានធ្លាក់ចេញពីស៊ុមរូបថតនោះ គឺល្មមនឹងឲ្យពួកគាត់ធ្វើដំណើរទៅរដ្ឋអាតាឡាន់តា។ ពួកគាត់ក៏បានអរព្រះគុណដល់ព្រះយេស៊ូវ ដែលពួកគាត់អាចទុកចិត្ត ពេលពួកគាត់មានតម្រូវការ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីកាលដែលព្រះយេស៊ូវបានបង្រៀនពួកសាវ័កឲ្យទុកចិត្តទ្រង់ នៅក្នុងខ្យល់ព្យុះ គឺដូចដែលមានចែង ក្នុងបទគម្ពីរ ម៉ាកុស ៤:៣៥-៤១។ កាលនោះ ព្រះយេស៊ូវបានឲ្យពួកសាវ័កធ្វើដំណើរតាមទូក ឆ្លងសមុទ្រកាលីឡេ ហើយបន្ទាប់មក ទ្រង់ក៏បានផ្ទំលក់ក្នុងទូក។ ពេលដែលខ្យល់ព្យុះស្រាប់តែបក់បោកមកយ៉ាងខ្លាំង ដោយទឹករលកធំៗ ពួកសាវ័កក៏មានការថប់បារម្ភ និងភ័យខ្លាចអស់ជីវិត។ ពួកគេក៏បានតើនទ្រង់ឡើង ទូលថា “លោកគ្រូអើយ យើងវិនាស ហើយលោកមិនរវល់ទេឬ?”(ខ.៣៨)។ កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា “ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ”។
យើងម្នាក់ៗសុទ្ធតែធ្លាប់ជួបខ្យល់ព្យុះ ក្នុងជីវិត ដែលមានដូចជា ការធ្វើទុក្ខបៀតបៀន បញ្ហាហិរញ្ញវត្ថុ ជម្ងឺ ការខកចិត្ត ភាពឯកកោ…
ព្រះទ្រង់កំពុងស្តាប់
នៅថ្ងៃ មុនពេលលោកប៊ីលី ក្រាហាំ(Billy Graham) ធ្វើបទសម្ភាស ក្នុងឆ្នាំ ១៩៨២ ក្នុងកម្មវិធីទូរទស្សន៍មានចំណងជើងថា ថ្ងៃនេះ លោកឡារី រ៉ូស(Larry Ross) ដែលជានាយកផ្នែកទំនាក់ទំនងសាធារណៈ បានស្នើសុំឲ្យលោកក្រាហាំ មានបន្ទប់មួយសម្រាប់អធិស្ឋានម្នាក់ឯង មុនពេលការសម្ភាសចាប់ផ្តើម។ ប៉ុន្តែ ពេលលោកក្រាហាំ បានមកដល់ស្ទូឌីយ៉ូ អ្នកជំនួយរបស់គាត់ក៏បានឲ្យដំណឹងលោករ៉ូសថា លោកក្រាហាំ មិនត្រូវការបន្ទប់អធិស្ឋានទេ។ គាត់ថា “លោកក្រហាំបានអធិស្ឋាន ចាប់តាំងពីពេលគាត់ក្រោកពីគេង ពេលព្រឹកនេះ គាត់បានអធិស្ឋានពេលគាត់ញាំអាហារពេលព្រឹក គាត់បានអធិស្ឋាននៅក្នុងឡាន ពេលធ្វើដំណើរមកទីនេះ ហើយគាត់ក៏ប្រហែលជានឹងអធិស្ឋានទៀត នៅក្នុងបទសម្ភាសទាំងមូល”។ ក្រោយមក លោករ៉ូសក៏បានមានប្រសាសន៍ថា “នេះជាមេរៀនដ៏ល្អ សម្រាប់ឲ្យខ្ញុំរៀនសូត្រ ក្នុងនាមខ្ញុំជាយុវជន”។
ការអធិស្ឋានឥតឈប់ឈរ មិនមែនជាព្រឹត្តិការណ៍នោះទេ តែជាវិធីទំនាក់ទំនងជាមួយព្រះ។ ទំនាក់ទំនងដ៏ជិតស្និទ្ធនេះ កើតមាន ពេលដែលរាស្រ្តរបស់ព្រះយល់ថា ការអធិស្ឋានឥតឈប់ឈរ គឺជាអ្វីដែលពួកគេត្រូវអនុវត្តជាប្រចាំ ក្នុងជីវិត។ បទគម្ពីរទំនុកដំកើង បានលើកទឹកចិត្តយើង ឲ្យចាប់ផ្តើមថ្ងៃនីមួយៗ ដោយលើកសម្លេងឡើង អធិស្ឋានដល់ព្រះអម្ចាស់(ទំនុកដំកើង ៥:៣) ដើម្បីឲ្យយើងបានសន្ទនាជាមួយទ្រង់ ពេញមួយថ្ងៃ(៥៥:១៧) ហើយនៅចំពោះមុខការចោទប្រកាន់ និងមួលបង្កាច់ យើងត្រូវផ្ចង់ចិត្តទាំងស្រុង ទៅលើការអធិស្ឋាន(១០៩:៤)។ យើងយកការអធិស្ឋានជាផ្លូវនៃជីវិត ព្រោះយើងចង់នៅជាប់ជាមួយព្រះ(៤២:១-៤ ៨៤:១-២ ១៣០:៥-៦)។…