តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Monica La Rose

សណ្ឋាគារកូរ៉ូណា

សណ្ឋាគារ ឌែន នៅ​ទីក្រុង​យេរូសាឡិម បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ថ្មី ក្នុង​ឆ្នាំ​២០២០ ទៅ​ជា “សណ្ឋាគារ​កូរ៉ូណា”។ រដ្ឋាភិបាល​ប្រទេស​អ៊ីស្រាអែល បាន​សម្រេច​ប្រើ​ប្រាស់​សណ្ឋាគារ​នេះ សម្រាប់​ឲ្យ​អ្នក​ជំងឺ​កូវីត​១៩ សម្រាក​ព្យាបាល ហើយ​គេ​ក៏​បាន​ទទួល​ស្គាល់​ថា សណ្ឋាគារ​នេះ​ជា​ទីកន្លែង​ដ៏​កម្រ ដែល​មាន​ក្តី​អំណរ និង​ការ​រួប​រួម ក្នុង​ពេល​ដ៏​ពិបាក​នេះ។ ដោយសារ​អ្នក​ដែល​មក​ស្នាក់​នៅ​ទីនោះ សុទ្ធ​តែ​មាន​វីរុស​កូវីត ដូចនេះ​ពួក​គេ​អាច​ច្រៀង រាំ និង​សើច​សប្បាយ​ជា​មួយ​គ្នា ដោយ​សេរី។ ខណៈ​ពេល​ដែល​ភាព​តាន​តឹង​ ក្នុង​ប្រទេស​នេះ កំពុង​តែ​មាន​ការ​កើន​ឡើង រវាង​ក្រុម​នយោបាយ និង​សាសនា​ផ្សេង​ៗ  អ្នក​ជំងឺ​ទាំង​នោះ​ក៏​កំពុង​តែ​ស្ថិត​នៅ​ក្នុង​រឿង​វិបត្តិ​តែ​មួយ ដែល​នាំ​ឲ្យ​ពួក​គេ​មាន​ឱកាស​មើល​គ្នា​ទៅ​វិញ​ទៅ​មក ឃើញ​ភាព​ជា​មនុស្ស ក្នុង​ពួក​គេ​ម្នាក់​ៗ ហើយ​ថែម​ទាំង​ក្លាយ​ជា​មិត្ត​ភក្តិ​ផង​ដែរ។​

វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​ជួប​ការ​ទាក់​ទាញ ឲ្យ​ងាក​ទៅ​រក​អ្នក​ដែល​យើង​យល់​ថា មាន​លក្ខណៈ​ស្រដៀង​យើង  គឺ ​មនុស្ស​ដែល​យើង​សង្ស័យ​ថា មាន​បទ​ពិសោធន៍ និង​គោល​តម្លៃ​ស្រដៀង​នឹង​យើង។ ប៉ុន្តែ ដូច​ដែល​សាវ័ក​ប៉ុល​ច្រើន​តែ​និយាយ​សង្កត់​ធ្ងន់ ដំណឹង​ល្អ​គឺ​ជា​ការ​ប្រឆាំង​មក​លើ​រនាំង​នៃ​ទំនាក់​ទំនង​រវាង​មនុស្ស និង​មនុស្ស ដែល​យើង​មើល​ឃើញ​ថា “ជា​រឿង​ធម្មតា”(២កូរិនថូស ៥:១៥)។ តាម​រយៈ​កញ្ចក់​ឆ្លុះ​មើលនៃ​ដំណឹង​ល្អ យើង​មើល​ឃើញ​រូប​ភាព ដែល​ធំ​ជាង​ភាព​ខុស​គ្នា​របស់​យើង គឺ​ឃើញ​បញ្ហា​ដែល​យើង​មាន​ដូច​គ្នា ដែល​មាន​ដូច​ជា ភាព​ប្រេះ​បែក ការ​ស្រេក​ឃ្លាន និង​ការ​ត្រូវ​ការ​ការ​ប្រោស​ឲ្យ​ជា ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ដើម។​

បើ​យើង​ជឿ​ថា​ ព្រះ​គ្រីស្ទ​បាន​សុគត​សម្រាប់​មនុស្ស​ទាំង​អស់ នោះ​យើង​ក៏​មិន​អាចពេញ​ចិត្ត នឹង​ការ​សន្និដ្ឋាន​រាក់​កំភែល…

សេចក្តីស្រឡាញ់ដែលគ្មានការភ័យខ្លាច

មាន​រូប​ភាព​មួយ​ចំនួន ដែល​មាន​អំណាច​ណាស់ បាន​ជា​គេ​មិន​អាច​បំភ្លេច​ពួក​វា​បាន។ ខ្ញុំ​ចាំ​ថា ពេល​ដែល​ខ្ញុំ​បាន​មើល​រូប​ថត​ដ៏​ល្បី​ល្បាញ​មួយ​សន្លឹក របស់​ព្រះ​នាង​ដាយអាណា(Diana) នៃ​ប្រទេស​វេល ខ្ញុំ​ក៏​មាន​បទ​ពិសោធន៍​ដូច​នេះ​ផង​ដែរ។ បើ​មើល​តែ​មួយ​ភ្លែត រូប​ថត​នោះ​ហាក់​ដូច​ជា​សាមញ្ញ ដោយ​មាន​រូប​ព្រះ​នាង​ចាប់​ដៃ​បុរស​ម្នាក់​ដែល​ខ្ញុំ​មិន​ស្គាល់ ដោយ​ព្រះ​ភក្ត្រ​ញញឹម​ដ៏​កក់​ក្តៅ។ ប៉ុន្តែ ប្រវត្តិ​នៃ​រូប​ថត​នេះ​ ពិត​ជា​គួរ​ឲ្យ​កត់​សំគាល់​ណាស់។​

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ ១៩៨៧ ពេល​ដែល​ព្រះ​នាង​ដាយអាណា​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ នៅ​មន្ទីរ​ពេទ្យ​មីឌលសេក នៅ​ទីក្រុង​ឡុងដ៍ ចក្រ​ភព​អង់គ្លេស​កំពុង​តែ​ស្ថិត​ក្នុង​ភាព​តក់​ស្លុត ដោយសារ​ជំងឺ​អេដស៍​កំពុង​តែ​រាត​ត្បាត​ពេញ​ប្រទេស។ កាល​នោះ គេ​មិន​ទាន់​បាន​ដឹង​ថា ជំងឺ​ដែល​កំពុង​ឆក់​យក​ជីវិត​មនុស្ស ដោយ​ល្បឿន​ដ៏​គួរ​ឲ្យ​តក់​ស្លត់​នេះ បាន​រីក​រាល​ដាល​ដោយ​របៀប​ណា​ទេ ហេតុ​នេះ​ហើយ សាធារណៈ​ជន​បាន​ចាត់​ទុក​ជន​រង​គ្រោះ​នៃ​ជំងឺ​អេដស៍ ដូច​មនុស្ស​ដែល​ត្រូវ​កាត់​ចេញ​ពី​សង្គម។

ដូច​នេះ គេ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​ព្រះ​នាង​ដាយអាណា បាន​ចាប់​ដៃ​អ្នក​ជំងឺ​អេដស៍ នៅ​ថ្ងៃ​នោះ ដោយ​មិន​បាន​ពាក់​ស្រោម​ដៃ និង​មាន​ទឹក​មុខ​ញញឹម​ដ៏​ស្មោះ​ត្រង់។ រូប​ភាព​នៃ​ការ​គោរព និង​ភាព​សប្បុរស​នេះ បាន​បណ្តាល​ចិត្ត​ពិភព​លោក​ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ជំងឺ​អេដស៍ ដោយ​សេចក្តី​មេត្តា និង​ការ​អាណិត​ស្រដៀង​នេះ​ផង​ដែរ។​

រូបភាព​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ ដែល​បាន​ប្រទាន​ដល់​មនុស្ស​ទាំង​ឡាយ ដោយ​ឥត​គិត​ថ្លៃ និង​ដោយ​ព្រះ​ទ័យ​ដ៏​សប្បុរស។ លោក​យ៉ូហាន​បាន​រំឭក​អ្នក​ជឿ​ព្រះ​យេស៊ូវ​នៅ​សម័យ​ដើម​ថា ការ​បណ្តោយ​ឲ្យ​ក្តី​ស្រឡាញ់​ក្រៀម​ស្វិត ឬ​លាក់​ខ្លួន ដោយសារ​ការ​ភ័យ​ខ្លាច គឺ​ជា​ការ​រស់​នៅ​ជាប់ “ក្នុង​សេចក្តី​ស្លាប់” នៅ​ឡើយ​(១យ៉ូហាន ៣:១៤)។ ហើយ​ការ​ស្រឡាញ់ ដោយ​សេរី និង​គ្មាន​ការ​ភ័យ​ខ្លាច…

របៀបដែលព្រះអង្គស្អាងយើងឡើងវិញ

បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា “ចាប់​តំាង​ពី​ពេល​នេះ​ទៅ” ស្ថិត​ក្នុង​ចំណោម​បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​បំផុត ក្នុង​ខ្សែ​ភាព​យន្ត​បែប​បទ​ចម្រៀង មាន​ចំណង​ជើង​ថា មនុស្ស​ព្រឹល​ដ៏​អស្ចារ្យ​បំផុត ។ បទ​ចម្រៀង​នេះ​រៀប​រាប់​អំពី​តួឯក ក្នុង​រឿង​នេះ ដែល​មាន​ការ​ភ្ញាក់​រឭក បន្ទាប់​ពី​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ និង​មិត្ត​ភក្តិ​គាត់​មាន​របួស​ផ្លូវ​ចិត្ត។ បទ​ចម្រៀង​នេះ​បាន​បង្ហាញ​នូវ​ក្តី​អំណរ នៃ​ការ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​រក​ឃើញ​ថា អ្វី​ដែល​យើង​មាន​ស្រាប់ គឺ​លើស​ពី​តម្រូវ​ការ​របស់​យើង។

បទ​គម្ពីរ​ហូសេ​បាន​បញ្ចប់ ដោយ​ការ​ពិពណ៌នា​ស្រដៀង​នេះ​ផង​ដែរ គឺ​និយាយ​អំពី​ក្តី​អំណរ និង​ការ​ដឹង​គុណ ចំពោះ​ការ​ស្អាង​ឡើង​វិញ ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​អ្នក​ដែល​វិល​ត្រឡប់​មក​រក​ព្រះ​អង្គ​វិញ។ សៀវភៅ​នេះ​ភាគ​ច្រើន ប្រៀប​ធៀប​ទំនាក់​ទំនង​រវាង​ព្រះ និង​រាស្រ្ត​ទ្រង់ ទៅ​នឹង​ទំនាក់​ទំនង​រវាង​ប្តី​ប្រពន្ធ​ដែល​ផិត​ក្បត់ ពោល​គឺ​បាន​ឆ្លុះ​បញ្ចាំង អំពី​ការ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​ស្រឡាញ់​ព្រះ​អង្គ និង​រស់​នៅ​ថ្វាយ​ព្រះ​អង្គ។​

ប៉ុន្តែ ក្នុង​ជំពូក ១៤ លោក​ហូសេ​បាន​លើក​ឡើង អំពី​ព្រះ​បន្ទូល​សន្យា អំពី​សេចក្តី​ស្រឡាញ់ ព្រះ​គុណ និង​ការ​ស្អាង​ឡើង​វិញ ដែល​គ្មាន​ព្រំដែន ដែល​មាន​សម្រាប់​អ្នក​ដែល​ងាក​បែរ​មក​រក​ព្រះ​អង្គ​វិញ  ដោយ​ចិត្ត​សោក​ស្តាយ ចំពោះ​ការ​ដែល​ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ​អង្គ​(ខ.១-៣)។ ព្រះ​អង្គ​បាន​សន្យា​ថា​ “អញ​នឹង​កែ​ការ​រាថយ​របស់​គេ​ឲ្យ​ជា ហើយ​អញ​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត”(ខ.៤)។ ហើយ​អ្វី​ៗ​ដែល​បាក់​បែក ហាក់​ដូច​ជា​មិន​អាច​ជួស​ជុល​បាន នឹង​រក​ឃើញ​ភាព​ពេញ​លេញ និង​ភាព​ពេញ​បរិបូរ ដ្បិត​ព្រះ​គុណ​ព្រះ គឺ​ប្រៀប​ដូច​ជា​ទឹក​សន្សើម ដែល​ធ្វើ​ឲ្យ​រាស្រ្ត​ទ្រង់ រីក​ដូច​ផ្កា ហើយ​លូត​លាស់​ឡើង​ថ្មី​(ខ.៥-៧)។

ពេល​ណា​យើង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់ ឬ​យើង​បាន​ចិត្ត ដោយសារ​ព្រះ​ទ្រង់​ល្អ​ចំពោះ​យើង នោះ​យើង​ងាយ​នឹង​សន្និដ្ឋាន​ថា យើង​បាន​ធ្វើ​ឲ្យ​ខូច​អំណោយ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​យើង​ហើយ។ តែ​ពេល​ណា​យើង​ងាក​មក​រក​ព្រះ​អង្គ​វិញ…

ការការពាររបស់ព្រះ

នៅ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​ដែល​មាន​ចំណង​ជើង​ថា លោក​ម៉ាំង  លោក អេឌ្រាន ម៉ាំង(Adrian Monk) ដែល​ជា​អ្នក​ស៊ើប​អង្កេត និង​ជា​តួឯក ជា​មនុស្ស​ដែល​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ម្ជុល ទឹក​ដោះ​គោ ផ្សិត ជណ្តើរ​យន្ត ការ​ឆ្លង​ទន្លេ និង​សត្វ​ឃ្មុំ ក្នុង​ចំណោម​អ្វី​ៗ​ជា​ច្រើន​ទៀត ដែល​គាត់​ភ័យ​ខ្លាច។ ប៉ុន្តែ ពេល​ដែល​គាត់ និង​លោក​ហារ៉ូល គ្រែនស(Harold Krenshaw)​ ដែល​ជា​គូរ​ប្រជែង​ដ៏​យូរ​អង្វែង​របស់​គាត់  បាន​ជាប់​ខ្លួន​ទាំង​អស់​គ្នា នៅ​ក្នុង​គូទ​ឡាន លោក​ម៉ាំង​ក៏​រក​បាន​រក​ឃើញ​ដំណោះ​ស្រាយ​មួយ ដែល​អនុញ្ញាត​ឲ្យ​គាត់​អាច​ជម្នះ​ការ​ភ័យ​ខ្លាច​មួយ ក្នុង​ចំណោម​ការ​ភ័យ​ខ្លាច​ដ៏​ច្រើន​សន្ធឹក​របស់​គាត់ គឺ​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ជាប់​ឃុំ​ក្នុង​កន្លែង​បិទ​ជិត។​

ខណៈ​ពេល​ដែល​លោក​ម៉ាំង និង​លោក​ហារ៉ូល​កំពុង​តែ​មាន​អារម្មណ៍​តក់ស្លុត លោក​ម៉ាំង​ក៏​បាន​ប្រាប់​លោក​ហារ៉ូល​ថា “ខ្ញុំ​គិត​ថា យើង​កំពុង​តែ​គិត​ខុស ចំពោះ​បញ្ហា​នេះ​ហើយ។ គូទ​ឡាន​នេះ​មាន​ជញ្ជាំង​ជុំ​ជិត … វា​មិន​បាន​ឃុំឃាំង​យើង​ទេ … តែ​កំពុង​តែ​ការពារ​យើង​ទេ​តើ។ វា​ការពារ​មិន​ឲ្យ​មេរោគ សត្វ​ពស់ និង​អ្វី​ៗ​ដែល​គួរ​ឲ្យ​ខ្លាច​ចូល​មក​រក​យើង​បាន”។ លោក​ហារ៉ូល​ក៏​បាន​បើក​ភ្នែក​ធំ​ៗ ដោយ​យល់​អំពី​អ្វី​ដែល​គាត់​និយាយ ហើយ​ក៏​បាន​និយាយ​ខ្សឹប​ៗ ដោយ​ការ​ភ្ញាក់​ផ្អើល​ថា “តាមពិត គូទ​ឡាន​នេះ ជា​មិត្ត​ភក្តិ​របស់​យើង​ទេ​តើ”។​

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៦៣ ស្តេច​ដាវីឌ​ហាក់​ដូច​ជា​កំពុង​តែ​មាន​រឿង​ស្រដៀង​នេះ​ផង​ដែរ។ ទោះ​ទ្រង់​កំពុង​ស្ថិត​ក្នុង “ទឹក​ដី​ដែល​រីង​ស្ងួត ហើយ​ហួត​ហែង” ក៏​ដោយ ទ្រង់​បាន​នឹក​ចាំ អំពី​អំណាច​ចេស្តា សិរីល្អ…

ពាក្យដែលត្រឹមត្រូវ

កាល​ប៉ុន្មាន​ឆ្នាំ​មុន មាន​អ្នក​និពន្ធ​មួយ​ចំនួន បាន​ជំរុញ​គ្រីស្ទ​បរិស័ទ​ទាំង​ឡាយ ឲ្យ​ធ្វើ​ការ​ពិនិត្យ​មើល​ជា​ថ្មី​ អំពី “ពាក្យ​បច្ចេក​ទេស” នៃ​ជំនឿ។ ឧទាហរណ៍ អ្នក​និពន្ធ​ម្នាក់​បាន​និយាយ​សង្កត់​ធ្ងន់​ថា សូម្បី​តែ​ពាក្យ​បច្ចេក​ទេស​ផ្នែក​ទេវសាស្រ្ត នៃ​ជំនឿ ក៏​អាច​បាត់​បង់​ឥទ្ធិ​ពល​របស់​ខ្លួន ពេល​ដែល​យើង​មិន​និយាយ​ឲ្យ​ស៊ី​ជម្រៅ អំពី​ដំណឹង​ល្អ​ និង​ការ​ត្រូវ​ការ​ជំនួយ​របស់​ព្រះ បើ​សិន​ជា​ពាក្យ​នោះ​ច្រំ​ដែល​ពេក ឬ​ប្រើ​ច្រើន​ដង​ពេក។ គាត់​លើក​ឡើង​ថា ពេល​ដែល​មាន​រឿង​នេះ​កើត​ឡើង យើង​ប្រហែល​ជា​ចាំ​បាច់​ត្រូវ រៀន​ភាសា​នៃ​ជំនឿ “សារ​ឡើង​វិញ” ហើយ​មុន​នឹង​សន្និដ្ឋាន យើង​ត្រូវ​យល់​ដំណឹង​ល្អ​ឲ្យ​បាន​ច្បាស់​សិន។

ការ​លើក​ទឹក​ចិត្ត​ឲ្យ​រៀន “និយាយ​អំពី​ព្រះ តាម​របៀប​ដ៏​សាមញ្ញ” ក្នុង​រឿង​ខាង​លើ​នេះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​សាវ័ក​ប៉ុល ដែល​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​ខ្លួន​គាត់ “​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ ដោយសារ​សណ្ឋាន​ទាំង​នោះ …ដោយ​យល់​ដល់​តែ​ដំណឹង​ល្អ”(១កូរិនថូស ៩:២២-២៣)។ គាត់​មិន​ដែល​សន្និដ្ឋាន​ថា គាត់​មាន​ការ​ចេះ​ដឹង​ជាង​គេ អំពី​របៀប​ចែក​ចាយ អំពី​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ពឹង​ផ្អែក​ទៅ​លើ​ការ​អធិស្ឋាន​ជា​ប្រចាំ ហើយ​បាន​សំណូម​ពរ​បង​ប្អូន​រួម​ជំនឿ ឲ្យ​អធិស្ឋាន​ឲ្យ​គាត់​ផង​ដែរ  ដើម្បី​ឲ្យ​​ព្រះ​ទ្រង់​បាន​ប្រទាន​ “ពាក្យ​សំដី​មក​គាត់”(អេភេសូរ ៦:១៩) ដើម្បី​ផ្សាយ​ដំណឹង​ល្អ។

សាវ័ក​ប៉ុល​ក៏​បាន​ដឹង​ថា អ្នក​ជឿ​ម្នាក់​ៗ​សុទ្ធ​តែ​ត្រូវ​បន្ទាប​ខ្លួន និង​ទទួល​ស្គាល់​ថា ពួក​គេ​ត្រូវ​ចាក់​ឫស​កាន់​តែ​ជ្រៅ ក្នុង​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​(៣:១៦-១៧)។ ទាល់​តែ​យើង​បាន​ចាក់​ឫស​ចូល​ជ្រៅ ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដោយ​ទទួលស្គាល់​កាន់​តែ​ច្បាស់​ថា យើង​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​គុណ​ព្រះ​អង្គ ទើប​យើង​អាច​ចាប់​ផ្តើម​រក​ឃើញ​ពាក្យ​ដ៏​ត្រឹម​ត្រូវ ដើម្បី​ផ្សាយ​ដំណឹង​ល្អ…

ត្រង់ចំណុចដែលអាក្រក់បំផុត

“នាង​មាន​លក្ខណៈ​ដែល​អាច​ឲ្យ​ខ្ញុំ​ទ្រាំ​ទ្រ​បាន តែ​មិន​មាន​សម្រស់​គ្រប់​គ្រាន់ ដើម្បី​ល្បួង​ខ្ញុំ​ទេ”។ នេះ​ជា​ពាក្យ​សម្តី​ដែល​លោក ដាស៊ី(Darcy) បាន​និយាយ​ចេញ​មក ក្នុង​រឿង អំណួត និង​បុរេវិន្និច្ឆ័យ ដែល​អ្នក​ស្រីចេន អូស្ទីន(Jane Austen) បាននិពន្ធ និង​ជា​មូល​ហេតុ ដែល​ខ្ញុំ​មិន​ដែល​ភ្លេច​រឿង​ប្រលោម​លោក​នេះ និង​ឥទ្ធិ​ពល ដែល​វា​មាន​មក​លើ​ខ្ញុំ។ បន្ទាប់​ពី​ខ្ញុំ​បាន​អាន​ពាក្យមួយ​ប្រយោគ​នេះ​ហើយ ខ្ញុំ​ក៏​បាន​គិត​ច្បាស់​ថា ខ្ញុំ​មិន​អាច​ចូល​ចិត្ត​តួ​អង្គ​ឈ្មោះ​ដាស៊ី​បាន​ទេ។

តែ​ខ្ញុំ​បាន​គិត​ខុស។ ខ្ញុំ​ក៏​មាន​ការ​ផ្លាស់​ប្តូរ​គំនិត​របស់​ខ្ញុំ​បន្តិច​ម្តង​ៗ ដោយ​ការ​ស្ទាក់​ស្ទើរ​ខ្លះ​ៗ គឺ​មិន​ខុស​ពី​តួអង្គ អេលីហ្សាប៊ែត បេននេត(Elizabeth Bennet) នោះ​ឡើយ។ ខ្ញុំ​ក៏​ដូច​គាត់​នៅ​ត្រង់​ចំណុច​ដែល​ថា ខ្ញុំ​មិន​ចង់​ស្គាល់​ចរិក​លក្ខណៈ​របស់លោក​ដាស៊ី​ឲ្យ​បាន​ច្បាស់ ហេតុ​នេះ​ហើយ ខ្ញុំ​ចូល​ចិត្ត​បញ្ចេញ​ប្រតិ​កម្ម ចំពោះ​ចំណុច​អាក្រក់​បំផុត​របស់​គាត់។ ពេល​ដែល​ខ្ញុំបាន​អាន​រឿង​នេះ​ចប់ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​មាន​នរណា​ខ្លះ ដែល​បាន​ធ្វើ​នូវ​កំហុស​ដូច​នេះ នៅ​ក្នុង​ជីវិត​ពិត? តើ​ខ្ញុំ​បាន​បាត់​បង់​ឱកាស​មាន​មិត្ត​ភាព​ណា​ខ្លះ ដោយ​សារ​ការ​ចូល​ចិត្ត​ថ្កោល​ទោស​អ្នក​ដទៃ?

នៅ​ក្នុង​ចំណុច​ស្នូល​នៃ​ជំនឿ​លើ​ព្រះ​យេស៊ូវ គឺ​មាន​ការ​ទត​ឃើញ ការ​ស្រឡាញ់ និង​ការ​ឱប​ក្រសោប ពី​ព្រះ​អង្គ​សង្រ្គោះ​នៃយើង ទោះ​យើង​មាន​លក្ខណៈ​អាក្រក់​បំផុត​ក៏​ដោយ​(រ៉ូម ៥:៨ និង ១យ៉ូហាន ៤:១៩)។ យើង​ចាំ​បាច់​ត្រូវ​ដឹង​ថា យើង​អាច​លះចោល​ជីវិត​ចាស់ និង​ក្លែង​ក្លាយ​របស់​យើង ដើម្បី​ទទួល​យក​អត្ត​សញ្ញាណ​ដ៏​ពិត នៅ​ក្នុង​ព្រះ​គ្រីស្ទ​(អេភេសូរ ៤:២៣-២៤)។ ហើយ​យើង​ក៏​មាន​អំណរ ពេល​ដែល​បាន​ដឹង​ថា យើង​មិន​នៅ​ដាច់​តែ​ឯង​ទៀត​ឡើយ តែ​ជា​ផ្នែក​មួយ…

តូចតែខ្លាំង

នៅ​ពេល​យប់​ជ្រៅ នៅ​វាល​រហោ​ស្ថាន សូណូរ៉ាន ដ៏​ក្រៀម​ក្រោះ នៅ​តំបន់​អាមេរិក​ខាង​ជើង គេ​អាច​ស្តាប់​ឮ​សម្រែក​សត្វ ដែលាន់​ឮ​ដូច​គេ​ផ្លុំ​កញ្ចែ។ ប៉ុន្តែ អ្នក​ប្រហែល​មិន​បាន​ដឹង​ថា សម្លេង​នោះ​ចេញ​មក​ពី​ប្រភព​ណា​ទេ។ តាម​ពិត​ ​វា​ជា​សម្លេង​លូ​របស់​សត្វ​កណ្តុរ​ប្រមេះ ដែល​គេ​បាន​ដាក់​រហ័ស​នាម​ឲ្យ​ថា កណ្តុះ​ប្រមេះ​កណ្តូប។ វា​លូ​ដាក់​លោក​ខែ ដើម្បី​ប្រកាស​ឲ្យ​គេ​ដឹង​ថា តំបន់​នោះ​ជា​តំបន់​របស់​វា។

សត្វ​កកេរ​ដ៏​ចម្លែក​នេះ​ក៏​ជា​សត្វ​ដែល​ស៊ី​សាច់​ជា​អាហារ​ផង​ដែរ។ តាម​ពិត វា​ក៏​តាម​ប្រម៉ាញ់​សត្វ​មួយ​ចំនួន​តូច​ ដែល​សត្វ​ដទៃទៀត​មិន​ហ៊ាន​នៅ​ក្បែរ ដែល​មាន​ដូច​ជា​សត្វ​ខ្យា​ដំរី​ជាដើម។ ​តែ​ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​សត្វ​កណ្តុរ​ប្រមេះ​មាន​សមត្ថ​ភាព សម្រាប់​ការ​ប្រយុទ្ធ​ជា​មួយ​សត្វ​សាហាវ​ប្រភេទ​នេះ។ វា​មិន​គ្រាន់​តែ​មាន​ភាព​ស៊ាំ​នឹង​ជាតិពិស​របស់​សត្វ​ខ្យា​ដំរី​ប៉ុណ្ណោះ​ទេ តែថែម​ទាំង​អាច​កែ​ប្រែ​ជាតិ​ពិស ឲ្យ​ក្លាយ​ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ទៀត​ផង។​

មាន​មេរៀន​លើក​ទឹក​ចិត្ត​ជា​ច្រើន​ដែល​យើង​អាច​រៀន​បាន ពី​សត្វ​កណ្តុរ​តូច​ល្អិត​ដ៏​មោះមុត​នេះ ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មក ឲ្យ​អាច​រស់ និង​ថែម​ទាំង​ចម្រើន​ឡើង ក្នុង​បរិស្ថាន​ដ៏​ក្រៀម​ក្រោះ។ សាវ័ក​ប៉ុល​បាន​ពន្យល់ ក្នុង​បទ​គម្ពីរ​អេភេសូរ ២:១០ ថា ព្រះទ្រង់​ក៏​បាន​រចនា​រាស្រ្ត​របស់ទ្រ​ង់​មក ដោយ​ភាព​ប៉ិន​ប្រសប់​ដ៏​អស្ចារ្យ​ដូច​នេះ​ផង​ដែរ ដើម្បី​ឲ្យ​ពួក​គេ​អាច​រស់​នៅ ក្នុង​លោកិយដែល​មាន​ពេញ​ដោយ​អំពើ​បាប និង​ទុក្ខ​លំបាក។ យើង​ម្នាក់​ៗ​ជា​ស្នាដៃ​ដែល​ទ្រង់​បាន​បង្កើត ក្នុង​ព្រះ​គ្រីស្ទ ដែល​ត្រូវ​បាន​បំពាក់នូវ​សមត្ថភាព​ពិសេស ដើម្បី​រួម​ចំណែក​នៅ​ក្នុង​នគរ​របស់​ព្រះ​អង្គ។ ទោះ​ព្រះ​ទ្រង់​បាន​ប្រទាន​អ្នក នូវ​អំណោយ​ទាន​អ្វី​ក៏​ដោយ អ្នក​មាន​ការ​ជា​ច្រើន ដែល​ត្រូវ​ធ្វើថ្វាយទ្រង់។ ខណៈ​ពេល​ដែល​អ្នក​បាន​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​បាន​កែ​ប្រែ​ជីវិត​អ្នក​ឲ្យ​ក្លាយ​ជាមនុស្ស​ថ្មី​ហើយ នោះ​អ្នក​ត្រូវ​រស់នៅ ជា​ស្មរ​បន្ទាល់​ដ៏​រស់ ដែល​នាំ​ឲ្យ​គេ​ស្គាល់​ក្តី​សង្ឃឹម និង​ក្តី​អំណរ​នៃ​ជីវិត ក្នុង​ព្រះ​អង្គ។

ដូចនេះ ទោះ​អ្នក​ជួប​បញ្ហា​លំបាក​យ៉ាង​ណា​ក៏​ដោយ ក្នុង​ជីវិត…

ព្រះបន្ទូលសន្យា ដែលមិននឹកស្មានដល់

ក្នុង​ពេល​ដែល​យើង​ទទួល​​បរាជ័យ​ធ្ងន់​ធ្ងរ​បំផុត យើង​ងាយ​នឹង​ជឿ​ថា អ្វី​ៗ​បាន​ហួស​ពេល ហើយ​យើង​បាន​បាត់​បង់​ឱកាស​រស់នៅ ដោយ​មាន​គោល​បំណង និង​តម្លៃ​។ លោក​អេលាស(Elias) ដែល​ជា​អតីត​អ្នក​ទោស នៅ​មន្ទីរ​ឃុំ​ឃាំង​អតិបរមា នៅ​ទីក្រុង​ញ៉ូយ៉ក បាន​ពិពណ៌​នា​ថា​ គាត់​ធ្លាប់​មាន​អារម្មណ៍​ដូច​នេះ​ឯង ពេល​គាត់​ក្លាយ​ជា​អ្នក​ទោស។ គាត់​ថា “​ខ្ញុំ​មិន​អាច​ធ្វើ តាម​ការ​សន្យា​របស់​ខ្ញុំ គឺ​ការ​សន្យា​សម្រាប់​ពេល​អនាគត ការ​សន្យា អំពី​ការ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ”។

ជីវិត​របស់​លោក​អេលាស ក៏​បាន​ចាប់​ផ្តើម​មាន​ការ​ផ្លាស់​ប្តូរ តាម​រយៈ​កម្ម​វិធី​សិក្សា​សម្រាប់​អ្នក​ទោស កំរិត​បរិញ្ញា របស់​មហាវិទ្យាល័យ​បាដ។ ក្នុង​អំឡុង​ពេល ដែល​គាត់​កំពុង​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ គាត់​ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​ជជែក​ដេញ​ដោល នៅ​ឆ្នាំ២០១៥ ហើយ​ក៏​បាន​ជជែក​ឈ្នះ​ក្រុម​និស្សិត​មក​ពី​មហា​វិទ្យាល័យ​ហាវើត។ សម្រាប់​លោក​អេលាស ការ​ចូល​រួម​ក្នុង​ក្រុម​នេះ បាន​បង្ហាញ​ថា ការ​សន្យា​ទាំង​នោះ​មិន​ទាន់​បាន​បាត់​បង់​ទាំង​ស្រុង​នោះ​ទេ។​

ការ​ផ្លាស់​ប្រែ​ស្រ​ដៀង​នេះ​ក៏​កើត​មាន​ក្នុង​ចិត្ត​យើង​ផង​ដែរ ពេល​ណា​យើង​ដឹង​ថា ដំណឹង​ល្អ​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ ក្នុង​ព្រះយេស៊ូវ គឺ​ជា​ដំណឹង​ល្អ​សម្រាប់​យើង​ផង​ដែរ។ ពេល​នោះ​ យើង​ក៏​ចាប់​ផ្តើម​ដឹង​ថា អ្វី​ៗ​មិន​ទាន់​យឺត​ពេល​ទេ។ ព្រះ​ទ្រង់​នៅ​តែមាន​ពេល​អនាគត​សម្រាប់​យើង។

ហើយ​វា​ជា​ពេល​អនាគត ដែល​យើង​មិន​អាច​រក​បាន​ដោយ​កម្លាំង​របស់​យើង ឬ​បោះ​បង់​ចោល​នោះ​ឡើយ តែ​ពឹង​ផ្អែក​ទៅ​លើព្រះ​គុណ និង​អំណាច​ដ៏​ហូរ​ហៀរ​របស់​ព្រះ​(២ពេត្រុស ១:២-៣)។ គឺ​ពេល​អនាគត ដែល​យើង​បាន​រួច​ពី​ភាព​អស់​សង្ឃឹម ក្នុង​លោកិយ​នេះ ហើយ​ក្នុង​ចិត្ត​យើង មាន​ពេញ​ដោយ “សិរីល្អ និង​សេចក្តី​ល្អ”របស់​ព្រះ​អង្គ​(ខ.៣)។ គឺ​ពេល​អនាគត ដែល​ជាប់ក្នុង​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​គ្រីស្ទ ដែល​មិន​នឹក​ស្មាន​ដល់​(ខ.៤) និង​ពេល​អនាគត ដែល​ផ្លាស់​ប្រែ…

ការល្បួងដែលមានប្រយោជន៍

នៅ​សតវត្សរ៍​ទី​១៥ លោក​ថូម៉ាស់ អា ខេមភីស(Thomas à Kempis) បាន​និពន្ធ​សៀវ​ភៅ​ដ៏​ពេញ​និយម ដែល​មាន​ចំណង​ជើង​ថា ការ​ត្រាប់​តាម​ព្រះ​គ្រីស្ទ ។ ក្នុង​សៀវភៅ​នេះ​ គាត់​បាន​និយាយ​អំពី​ការ​ល្បួង តាម​របៀប​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បន្តិច។ គាត់​បាន​លើក​ទឹក​ចិត្ត​យើង កុំ​ឲ្យ​ផ្តោត​ទៅ​លើ​ការ​ឈឺ​ចាប់ និង​ទុក្ខ​លំបាក ដែល​យើង​ទទួល​បាន​ពី​ការ​ល្បួង​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ការ​ល្បួង​មាន​ប្រយោជន៍ ព្រោះ​វា​អាច​នាំ​ឲ្យ​យើង​បន្ទាប​ខ្លួន លាង​សម្អាត​យើង និង​បង្រៀន​យើង​ផង​ដែរ។ គាត់​ក៏​បាន​ពន្យល់​ថា “គន្លឹះ​ដើម្បី​ឲ្យ​យើង​ទទួល​ជ័យ​ជម្នះ​ ត្រូវ​មាន​ការ​បន្ទាប​ខ្លួន និង​ការ​អត់​ធ្មត់​ពិតប្រាកដ​។ ព្រោះ​យើង​អាច​ឈ្នះ​ខ្មាំង​សត្រូវ ដោយ​ការ​បន្ទាប​ខ្លួន និង​ការ​អត់​ធ្មត់”។

បើ​សិន​ជា​ខ្ញុំ​ឆ្លើយ​តប​ចំពោះ​ការល្បួង ដោយ​ការ​បន្ទាប​ខ្លួន និង​ការ​អត់​ធ្មត់ នោះ​របៀប​ដែល​ខ្ញុំ​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ​នឹងមាន​ការ​ផ្លាស់​ប្តូរ។ ជា​ញឹក​ញាប់ ខ្ញុំ​បាន​ឆ្លើយ​តប​ចំពោះ​ការ​ល្បួង ដោយ​ការ​ខ្មាស់​អៀន ចិត្ត​នឿយ​ណាយ និង​ការ​ប៉ុន​ប៉ងបញ្ចប់​ការ​លំបាក​នោះ ដោយ​ខ្វះ​ការ​អត់​ធ្មត់​ជា​ដើម។​

ប៉ុន្តែ តាម​បទ​គម្ពីរ​យ៉ាកុប ១ ការ​ល្បួង និង​ទុក្ខ​លំបាក​ដែល​យើង​ជួប​ប្រទះ គឺ​បាន​កើត​ឡើង ដោយ​មាន​គោល​បំណង គឺមិន​គ្រាន់​តែ​ជា​ការ​គំរាម​កំហែង ដែល​យើង​ត្រូវ​ស៊ូទ្រាំ​ប៉ុណ្ណោះ​ឡើយ។ ការ​ចុះ​ចាញ់​ការ​ល្បួង អាច​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ភាព​អន្ត​រាយ​(ខ.១៣-១៥) តែ​ពេល​ណា​យើង​ងាក​បែរ​មក​រក​ព្រះ​ជា​ម្ចាស់ ដោយ​ចិត្ត​ដែល​បន្ទាប​ចុះ ដើម្បី​ស្វែង​រក​ប្រាជ្ញា និង​ព្រះ​គុណ​របស់​ព្រះ នោះ​យើង​នឹង​ដឹង​ថា ព្រះ​អង្គ​នឹង​ប្រទាន​ដល់​មនុស្ស ដោយ​សេចក្តី​សប្បុរស ឥត​បន្ទោស​ឡើយ(ខ.៥)។ តាម​រយៈ​អំណាច​ចេស្តា​របស់​ព្រះ​អង្គ ដែល​មាន​ក្នុង​យើង…

រស់នៅដូចមែកឈើ

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ជួប​អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត​របស់​ខ្ញុំ។ គាត់​បាន​ស្តាប់​ខ្ញុំ​និយាយ ដោយ​យក​ចិត្ត​ទុក​ដាក់ ខណៈពេល​ដែល​ខ្ញុំ​កំពុង​តែ​រៀប​រាប់​អំពី​អារម្មណ៍​របស់​ខ្ញុំ ដែល​កំពុង​តែ​មាន​ការ​ឡើង​ចុះ​ៗ​ជា​និច្ច បន្ទាប់​ពី​ខ្ញុំ​បាន​ជួប​ភាពតប់​ប្រម៉ល់​ពេញ​មួយ​សប្តាហ៍។ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ឲ្យ​មើល​តាម​មាត់​បង្អួច ឆ្ពោះ​ទៅ​រក​ដើម​ឈើ​ទាំង​ឡាយ ដែលមាន​ស្លឹក​ពណ៌​លឿង និង​ពណ៌​មាស​ ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ ហើយ​មែក​របស់​ពួក​វា​កំពុង​តែ​យោល​តាម​កម្លាំង​ខ្យល់បក់​។

គាត់​ក៏​បាន​ចង្អុល​ទៅ​រកដើម​ទាំង​ឡាយ ដែល​មិន​កំរើក​ទាល់​តែ​សោះ ក្នុង​ពេល​ដែល​មាន​ខ្យល់​បក់។ រួច​គាត់​ពន្យល់​ប្រាប់​ខ្ញុំ​ថា “ជីវិត​របស់​យើង​ក៏​មាន​ចំណុច​ដូច​ដើម​ឈើ​ទាំង​នោះ​ផង​ដែរ។ ពេល​ដែល​បញ្ហា​បក់​បោក​មក​លើ​ជីវិត​យើង ពី​គ្រប់​ទិស អារម្មណ៍​របស់​យើង​មាន​ការ​ឡើង​ចុះ​ៗ។ ប៉ុន្តែ ជួន​កាល យើង​រស់​នៅ ដូចមែក​ឈើ ប៉ុន្តែ គោល​ដៅ​របស់​យើង គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​រស់នៅ ដូចដើម​ដែល​មិន​រង្គើរ​នោះ ។ បាន​សេចក្តី​ថា ពេល​ដែល​បញ្ហា​បកបោក​មក​ពី​គ្រប់​ទិស អ្នក​នឹងមិន​រស់​នៅ ដូច​មែក​ឈើ​ទេ​។ អ្នក​នឹង​នៅ​តែ​ឈរ​យ៉ាង​មាំមួន និង​មាន​ភាព​នឹង​នរ”។

នេះ​ជា​ការ​ប្រៀប​ធៀប ដែល​ខ្ញុំ​នៅ​ចាំ​ជា​និច្ច ហើយ​ក៏​ស្រដៀង​នឹង​ការ​ប្រៀប​ធៀប ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​អ្នក​ជឿ នៅ​ក្រុង​អេភេសូរ​ផង​ដែរ។​ កាល​នោះ គាត់​បាន​រំឭក​ពួក​គេ អំពី​អំណោយ​ដ៏​អស្ចារ្យ​របស់​ព្រះ ដែល​ជា​ជីវិត​ថ្មី ​ដែល​មាន​គោល​បំណង និង​តម្លៃ​ដ៏​ថ្លៃ​វិសេស​(អេភេសូ ២:៦-១០) ហើយ​គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ ចាក់ឫស​ឲ្យ​ជ្រៅ និង​រឹង​មាំ ក្នុង​សេចក្តី​ស្រឡាញ់​ព្រះ​គ្រីស្ទ​(៣:១៧) ដោយ មិន​ឲ្យ “​ខ្យល់​នៃ​សេចក្តី​បង្រៀន​បោក ហើយ​ផាត់​យើង​ចុះ​ឡើង”នោះ​ឡើយ(៤:១៤)។

បើ​យើង​ពឹង​ផ្អែក​កម្លាំង​ខ្លួន​ឯង នោះ​យើង​ងាយ​នឹង​មាន​អារម្មណ៍​មិន​នឹង​នរ និង​ងាយ​ប្រេះ​បែក ដោយសារ​ការ​វាយ​ដំ​របស់​ការ​ភ័យ​ខ្លាច និង​ការ​ខ្វះ​ទំនុក​ចិត្ត។ ប៉ុន្តែ ពេល​ណា​យើង​បាន​លូត​លាស់…