តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Winn Collier

ការពិត ការកុហក និងការចង់ជួយគេ

ក្នុង​អំឡុង​រដូវ​កាល​នៃ​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​បេសប៊ល នៅ​ឆ្នាំ​២០១៨ គ្រូ​បង្វឹក​របស់​ក្រុម​ឈីកាហ្កូ ខាប់ ចង់​ឲ្យ​កូន​បាល់​មួយ ទៅ​ក្មេង​ប្រុស​ម្នាក់ ដែល​អង្គុយ​នៅ លើ​កៅ​អី​សម្រាប់​កីឡាករ ក្នុង​ទីលាន​ប្រកួត។ ប៉ុន្តែ​ ពេល​ដែល​គ្រូ​បង្វឹក​បោះ​កូន​បាល់​មួយ ឲ្យ​ទៅ​គាត់ មាន​បុរស​ម្នាក់​បាន​ទៅ​រើស​យក​បាល់​នោះ។ វីដេអូ​ដែល​ថត​បាន​ហេតុ​ការណ៍​នោះ ក៏​ត្រូវ​បាន​គេ​ចែក​ចាយ​តាម​បណ្តាញ​អ៊ីនធឺណិត​យ៉ាង​ឆាប់​រហ័ស។ សារ​ព័ត៌មាន​ទាំង​ឡាយ និង​បណ្តាញ​សង្គម​បាន​លាប​ពណ៌​ឲ្យ​គាត់​ថា ជា​មនុស្ស​ដែល​គ្មាន​វិចារណញ្ញាណ។ ប៉ុន្តែ ទស្សនិកជន​មិន​បាន​ដឹង​អំពី​រឿង​នេះ​ទាំង​មូល​ទេ។ តាម​ពិត មុន​នោះ បុរស​នោះ​បាន​ជួយ​ក្មេង​ប្រុស​នោះ រើស​កូន​បាល់​មួយ​ដែល​កីឡាករ​បាន​បោះ​ចោល ហើយ​ពួក​គេ​ក៏​បាន​ព្រម​ព្រៀង​គ្នា​ថា នឹង​ចែក​កូន​បាល់ ដែល​គេ​បោះ​ចោល​នៅ​ក្បែរ​ពួក​គេ។ គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ដែល​រឿង​ពិត​នេះ​បាន​លេច​ចេញ​មក នៅ​ពេល​២៤​ម៉ោង​ក្រោយ​មក​ទៀត។ ហ្វូង​មនុស្ស​បាន​បង្ក​ការ​ខូច​ខាត​​ មក​លើ​គាត់​រួច​ទៅ​ហើយ ដោយ​ធ្វើ​ឲ្យ​គេ​ជឿ​ថា​ ជន​ស្លូត​ត្រង់​ម្នាក់​នេះ​ជា​ជន​កំណាច។​

មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​យើង​គិត​ថា យើង​បាន​ដឹង​ពី​ការ​ពិត​គ្រប់​ជ្រុង​ជ្រោយ តែ​តាម​ពិត យើង​ដឹង​តែ​មួយ​ជ្រុង​ប៉ុណ្ណោះ។ ក្នុង​វប្បធម៌​សម័យ​ទំនើប ដែល​ចូល​ចិត្ត​ចាប់​កំហុស ដោយ​វីដេអូ​កាត់ត​បំផ្លើស និង​ការ​បង្ហោះ​សារ​បរិហារ​កេរ្តិ៍ យើង​ងាយ​នឹង​ថ្កោល​ទោស​អ្នក​ដទៃ មុន​​បាន​ស្តាប់​រឿង​ទាំង​មូល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​ហាម​យើង មិន​ឲ្យ “យក​ដំណឹង​មិន​ពិត​ទៅ​ផ្សព្វ​ផ្សាយ”​នោះ​ទេ(និក្ខមនំ ២៣:១)។ យើង​ត្រូវ​តែ​ពិនិត្យ​មើល​ឲ្យ​អស់​លទ្ធ​ភាព ដើម្បី​បញ្ជាក់​ថា វា​ជា​ការ​ពិត​ឬ​អត់ មុន​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់ ដោយ​ប្រាកដ​ថា យើង​មិន​បាន​ចូល​រួម​ជា​មួយ​ការ​កុហក​នោះ​ទេ។ យើង​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ពេល​ណា​យើង​ចង់​ជួយ​គេ ពេល​ណា​យើង​មាន​ចិត្ត​ឆួល​ឡើង ហើយ​ចិត្ដ​ដែល​ចូល​ចិត្ត​វិនិច្ឆ័យ​មក​លើ​អ្នក​ដទៃ…

បញ្ហាដែលមានប្រយោជន៍

លោក​ចន លូអ៊ីស(John Lewis) ជា​សមាជិក​សភា​អាមេរិក និង​ជា​អ្នក​ដឹក​នាំ​ចលនា​ទាមទា​សិទ្ធិ​ពល​រដ្ឋ។ ពេល​ដែល​គាត់​ទទួល​មរណៈ​ភាព​នៃ​ឆ្នាំ​២០២០ មនុស្ស​ជា​ច្រើន ដែល​មាន​និន្នាការ​នយោបាយ​ខុស​ៗ​គ្នា បាន​នាំ​គ្នា​កាន់​ទុក្ខ។ កាល​ពី​ឆ្នាំ​១៩៦៥ លោក​លូអ៊ីស បាន​ដើរ​ដង្ហែរ​ក្បួន​ជា​មួយ​លោក​ម៉ាទីន លូស័រ ឃីង ជូនា(Martin Luther King Jr.) ដើម្បី​ទាមទា​ឲ្យ​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​មាន​សិទ្ធិ​បោះ​ឆ្នោត។ ក្នុង​អំឡុង​ពេល​ដង្ហែ​ក្បួន​នោះ លោក​លូអ៊ីស​ត្រូវ​គេ​វាយ​ដំ បណ្តាល​ឲ្យ​ប្រេះ​លលា​ក្បាល  និង​មាន​ស្នាម​សម្លាក​លើ​រាង​កាយ ពេញ​មួយ​ជីវិត។ គាត់​មាន​ប្រសាសន៍​ថា​ “ពេល​ដែល​អ្នក​បាន​ឃើញ​អ្វី​មួយ ដែល​មិន​ត្រឹម​ត្រូវ មិន​យុត្តិធម៌ មិន​ស្មើ​ភាព នោះ​អ្នក​មាន​កាតព្វកិច្ច​តាម​ផ្លូវ​សីលធម៌ ដែល​ត្រូវ​និយាយ និង​ធ្វើ​អ្វី​ម្យ៉ាង។ កុំ​ខ្លាច ក្នុង​ការ​ស្រែក​ទាម​ទា ហើយ​កុំ​ខ្លាច​មាន​រឿង ដែល​មាន​ប្រយោជន៍​នោះ​ឡើយ”។​

លោក​លូអ៊ីស​បាន​ដឹង​តាំង​ពី​ដំបូង​ថា ការ​ធ្វើអ្វី​ដែល​ត្រឹម​ត្រូវ ហើយ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​សេចក្តី​ពិត តម្រូវ​ឲ្យ​យើង​ហ៊ាន​ប្រឈម​មុខ​ដាក់​បញ្ហា ដែល “មាន​ប្រយោជន៍”។ គាត់​ចាំ​បាច់​ត្រូវ​និយាយ ទោះ​មនុស្ស​ភាគ​ច្រើន​មិន​ចូល​ចិត្ត​ក៏​ដោយ។ ហោរា​អេម៉ុស​ក៏​បាន​ដឹង​អំពី​បញ្ហា​នេះ​ផង​ដែរ។ ពេល​ដែល​គាត់​បាន​ឃើញ​អំពើ​បាប និង​ភាព​អយុត្តិធម៌​ដែល​ពួក​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត  គាត់​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ។ លោក​អេម៉ុស​ក៏​បាន​ប្រកាស​ថ្កោល​ទោស​ពួក​អ្នក​មាន​អំណាច ដែល​កំពុង​គាប​សង្កត់​ជន​ស្លូត​ត្រង់ ស៊ី​សំណូក ហើយ​កាត់​ក្តី​ឲ្យ​អ្នក​ក្រ ដោយ​អយុត្តិធម៌ ព្រម​ទំាង​សង់​ផ្ទះ​ថ្ម និង​មាន​ចំការ​ទំពាំង​បាយ​ជូរ​ដ៏​ត្រសុំ​ត្រសាយ​(អេម៉ុស ៥:១១-១២)។ លោក​អេម៉ុស​មិន​ខិត​ខំ​ស្វែង​រក​សុវត្ថិភាព និង​ភាព​ស្រណុក​ស្រួល​នោះ​ទេ ផ្ទុយ​ទៅ​វិញ គាត់​បាន​និយាយ​ប្រឆាំង​នឹង​ការ​អាក្រក់។…

ការបដិសេធន៍ដ៏មុតមាំ

ពេល​ដែល​ពួក​ណាហ្ស៊ី​បាន​ជ្រើស​រើស​លោក​ហ្វ្រង់ យ៉ាហ្គ័រស្តាទ័រ(Franz Jägerstätter) ឲ្យ​ចូល​ធ្វើ​ទ័ព ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២ គាត់​ក៏​បាន​បញ្ចប់​ការ​ហ្វឹក​ហាត់​ទាហាន​ថ្នាក់​មូល​ដ្ឋាន តែ​គាត់​បាន​បដិសេធន៍​មិន​ព្រម​ធ្វើ​ស្បថ​សច្ចា​នូវ​ភាព​ស្មោះ​ស្ម័គ្រ​ចំពោះ​លោក​អាដូហ្វ អ៊ីត្ល៊ែ(Adolf Hitler)ឡើយ។ ពួក​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​លោក​ហ្វ្រែង​វិល​ត្រឡប់​ទៅ​កសិដ្ឋាន​របស់​គាត់​វិញ តែ​ក្រោយ​មក ក៏​បាន​កោះ​ហៅ​គាត់​ឲ្យ​បំពេញ​តួនាទី​សកម្ម​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​គាត់​បាន​ស្គាល់​មនោគម​វិជ្ជា​របស់​ពួក​ណាហ្ស៊ី​កាន់​តែ​ច្បាស់ និង​បាន​ដឹង​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​មក​លើ​ជន​ជាតិ​យូដា គាត់​ក៏​បាន​សម្រេច​ចិត្ត​ថា​ នៅ​តែ​ស្មោះ​ស្ម័គ្រ​ចំពោះ​ព្រះ គឺ​មាន​ន័យ​ថា គាត់​នឹង​មិន​អាច​ទៅ​ប្រយុទ្ធ ដើម្បី​ពួក​ណាហ្ស៊ី​បាន​ទេ។ គេ​ក៏​បាន​ចាប់​ខ្លួន​គាត់ ហើយ​កាត់​ទោស​ប្រហារ​ជីវិត ដោយ​បន្សល់​ទុក​នូវ​ភរិយា និង​កូន​ស្រី​៣​នាក់។​

ជា​យូរ​ឆ្នាំ​មក​ហើយ អ្នក​ជឿ​ព្រះ​យេស៊ូវ​ជា​ច្រើន​នាក់ បាន​ប្រឆាំង​យ៉ាង​មុត​មាំ ចំពោះ​ការ​បង្ខំ​ឲ្យ​ឈប់​ស្តាប់​បង្គាប់​ព្រះ ទោះ​ពួក​គេ​ជួប​ការ​គំរាម​សម្លាប់​ក៏​ដោយ។ នៅ​ក្នុង​រឿង​របស់​លោក​ដានីយ៉ែល ស្តេច​បាន​ចេញ​បញ្ជា ដោយ​គំរាម​ថា អ្នក​ណា​ដែល​អធិស្ឋាន​ទៅ​រក​ព្រះ​ណា​មួយ ឬ​មនុស្ស​ណា​ម្នាក់ ក្រៅ​ពី​ស្តេច​(ដានីយ៉ែល ៦:១២) នឹង​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​រូង​តោ​មិន​ខាន។ តែ​លោក​ដានីយ៉ែល​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះ ដោយ​មិន​ព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន។ “លោក​លុត​ជង្គង់​ចុះ​អធិស្ឋាន ហើយ​អរ​ព្រះគុណ​ដល់​ព្រះ​របស់​លោក​១​ថ្ងៃ​៣​ដង ដូច​ជា​កាល​ពី​មុន”(ខ.១០)។ លោក​ហោរា​រូប​នេះ បាន​លុត​ជង្គង់​ចុះ​នៅ​ចំពោះ​ព្រះ តែ​មួយ​អង្គ​ទេ ទោះ​គាត់​នឹង​ជួប​គ្រោះ​ថ្នាក់​អ្វី​ក៏​ដោយ។​

ជួន​កាល ការ​សម្រេច​ចិត្ត​របស់​យើង​មាន​ភាព​ច្បាស់​លាស់។ ទោះ​មនុស្ស​នៅ​ជុំវិញ​យើង​បញ្ចុះ​បញ្ចូល​យើង ឲ្យ​ទទួល​យក​ទស្សនៈ​ដែល​ពេញ​និយម​ក៏​ដោយ ទោះ​កេរ្តិ៍​ឈ្មោះ​យើង ឬ​ជីវិត​យើង​អាច​ជួប​គ្រោះ​ថ្នាក់​ក៏​ដោយ ចូរ​យើង​កុំ​ឈប់​ស្តាប់​បង្គាប់​ព្រះ​។ ជួន​កាល ទោះ​យើង​ត្រូវ​ជួប​ការ​ខាត​បង់​ធំ​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ឆ្លើយ​តប ដោយ​ការ​បដិសេធន៍​ដ៏​មុត​មាំ។​—Winn Collier

ការជួយសង្រ្គោះមកពីព្រះ

បន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​ដែល​កំពុង​មាន​ការ​ព្រួយ​បារម្ភ​បាន​ទូរស័ព្ទ​ចូល​លេខ​៩១១ មន្រ្តី​ប៉ូលិស​ម្នាក់​បាន​បើក​ឡាន អែបនឹង​ផ្លូវ​រថ​ភ្លើង ដោយ​បើក​ភ្លើង​បញ្ចាំង​មើល​ទៅ​ឆ្ងាយ ក្នុង​ពេល​យប់​ងងឹត ទាល់​តែ​គាត់​បាន​ប្រទះ​ឃើញ​រថយន្ត ដែល​កំពុង​ជាប់​នឹង​ផ្លូវ​រថភ្លើង។ កាំមីរ៉ា​នៅ​ក្នុង​ឡាន​របស់​ប៉ូលិស​នោះ​ថត​បាន​សកម្មភាព​រថភ្លើង​កំពុង​បោះ​ពួយ​យ៉ាង​លឿន​មក​រក​ឡាន​នោះ។ គាត់​ថា រថ​ភ្លើង​នោះ​បើក​លឿន​ណាស់ ប្រហែល​ល្បឿន​១២០ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។ គាត់​ក៏​បាន​ប្រញាប់​ទៅ​ជួយ​គេ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ដោយ​ចាប់​ទាញ​បុរស​ម្នាក់​ដែល​កំពុង​សន្លប់ ចេញ​ពី​ក្នុង​ឡាន​ដោយ​សុវត្ថិ​ភាព ក្នុង​រយៈ​ពេល​ពីរ​បី​វិនាទី មុន​ពេល​រថភ្លើង​បុក​ឡាន​នោះ​មួយ​ទំហឹង។

ព្រះ​គម្ពីរ​ប៊ីប​បាន​បង្ហាញ​ថា ព្រះ​ទ្រង់​ជា​អ្នក​ជួយ​សង្រ្គោះ ជា​ពិសេស នៅ​ពេល​ដែល​អ្វី​ៗ​ហាក់​ដូច​ជា​បាត់​បង់​អស់។​ កាល​ពួក​អ៊ីស្រាអែល​កំពុង​តែ​ជាប់​ចំណង ក្នុង​ទឹក​ដី​អេស៊ីព្ទ និង​មាន​ភាព​ក្រៀម​ក្រោះ និង​ថប់​ដង្ហើម ដោយ​សារ​ការ​កៀប​សង្កត់ ពួក​គេ​មិន​បាន​គិត​ថា ពួក​គេ​អាច​រត់​គេច​បាន​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្នុង​កណ្ឌ​គម្ពីរ​និក្ខមនំ យើង​ឃើញ​ថា ព្រះ​ទ្រង់​បាន​មាន​បន្ទូល​លើក​ទឹក​ចិត្ត​ពួក​គេ​ថា “អញ​បាន​ឃើញ​សេចក្តី​វេទនា​របស់​រាស្ត្រ​អញ ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​បាន​ឮ​ពាក្យ​គេ​អំពាវនាវ​ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់សង្កិន​ដែរ ពី​ព្រោះ​អញ​ស្គាល់​សេចក្តី​ទុក្ខ​ព្រួយ​របស់​គេ។ ដូច្នេះ​អញ​បាន​ចុះ​មក ដើម្បី​នឹង​ជួយ​ដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ”(៣:៧,៨)។​ ព្រះ​ទ្រង់​ក៏​បាន​ដឹក​នាំ​ពួក​អ៊ីស្រាអែល​ចេញ​ពី​ភាព​ជា​ទាសករ។ នេះ​ជា​ការ​សង្រ្គោះ​មក​ពី​ព្រះ​ដ៏​ខ្ពស់។

ការ​សង្រ្គោះ​របស់​ព្រះ​អង្គ សម្រាប់​ប្រជា​ជន​អ៊ីស្រាអែល គឺ​បាន​បង្ហាញ​ព្រះ​ទ័យ និង​អំណាច​របស់​ព្រះ ដែល​នឹង​ជួយ​យើង​រាល់​គ្នា នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​អង្គ។ ព្រះ​អង្គ​នឹង​ជួយ​យើង មិន​ឲ្យ​វិនាស​ឡើយ។ ទោះ​ស្ថាន​ភាព​របស់​យើង​ហាក់​ដូច​ជា​ទាល់​ច្រក ឬ​មិន​អាច​មាន​សង្ឃឹម យើង​អាច​បើក​ភ្នែក និង​ចិត្ត​យើង មើល​ទៅ​ព្រះ​ដែល​សព្វ​ព្រះ​ទ័យ​នឹង​ជួយ​សង្រ្គោះ​យើង។​—Winn Collier

យុត្តិធម៌ដ៏ឥតខ្ចោះ

កាល​ពី​ឆ្នាំ​១៩៨៣ ប៉ូលិស​បាន​ចាប់​ខ្លួន​ក្មេង​ជំទង់​៣​នាក់ ពី​បទ​មនុស្ស​ឃាត​មក​លើ​ក្មេង​អាយុ​១៤​ឆ្នាំ​ម្នាក់។ ព័ត៌មាន​បាន​ផ្សាយ​ថា ក្មេង​ជំទង់​ម្នាក់​នោះ ត្រូវ​បាន​គេ​បាញ់​សម្លាប់ ដោយសារ​តែ​គាត់​ពាក់​អាវ​កីឡា។ អ្នក​ទាំង​បី​ក៏​ត្រូវ​គេ​កាត់​ទោស ឲ្យ​ជាប់​ពន្ធនាគា​អស់​មួយ​ជីវិត។ បន្ទាប់​ពី​ពួកគេ​បាន​ជាប់​គុក​អស់​៣៦​ឆ្នាំ​ហើយ ភស្តុតាង​ក៏​បាន​លេច​ឡើង​មក បង្ហាញ​ថា ពួក​គេ​មិន​មែន​ជា​ឃាតករ​នោះ​ទេ។ តាម​ពិត បុរស​ម្នាក់​ទៀត​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នេះ។ មុន​ពេល​ចៅ​ក្រម​សម្រេច​ដោះ​លែង​អ្នក​ទាំង​បី ឲ្យ​មាន​សេរីភាព ​គាត់​ក៏​បាន​សូម​ការ​អភ័យ​ទោស​ពី​ពួក​គេ។

ទោះ​យើង​ខិតខំ​ខ្លាំង​ប៉ុណ្ណា (ហើយ​ទោះ​មន្ត្រី​ប៉ូលិស​ធ្វើ​ការ​បាន​ល្អ​យ៉ាង​ណា) យុត្តិ​ធម៌​របស់​មនុស្ស ច្រើន​តែ​មាន​ការ​ខ្វះ​ចន្លោះ។​ យើង​មិន​ដែល​មាន​ព័ត៌មាន​គ្រប់​គ្រាន់។ ជួន​កាល មនុស្ស​ដែល​មិន​ស្មោះ​ត្រង់ បាន​កែ​ប្រែ​ការ​ពិត និង​ធ្វើឲ្យ​ត្រូវ​ឲ្យ​ទៅ​ជា​ខុស។ ជួន​កាល យើង​ជា​អ្នក​ខុស។ ហើយ​ជា​ញឹក​ញាប់ ជួន​កាល គេ​ត្រូវ​រង់​ចាំ​ជា​ច្រើន​ឆ្នាំ ទំរាំ​តែ​ខុស ក្លាយ​ជា​ត្រូវ​វិញ បើ​សិន​ជា​យើង​នៅ​មាន​ជីវិត​ដល់​ពេល​នោះ។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ខុស​ពី​មនុស្ស​ដែល​មិន​ស្មោះ​ត្រង់ ព្រះអង្គ​តែង​តែ​ប្រទាន​យុត្តិធម៌​ដ៏​ឥត​ខ្ចោះ។ គឺ​ដូច​ដែល​លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍​ថា “ការ​របស់​ទ្រង់​សុទ្ធ​តែ​គ្រប់​ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្តិធម៌”(ចោទិយកថា ៣២:៤)។

សម្រាប់​ព្រះ​អង្គ ត្រូវ​គឺ​ត្រូវ ខុស​គឺ​ខុស។ ព្រះ​អង្គ​នឹង​ជំនុំ​ជម្រះ​យើង តាម​អ្វី​ដែល​យើង​បាន​ធ្វើ។ យើង​មិន​ដឹង​ថា នៅ​ពេល​ណា ​តែ​យើង​មាន​ទំនុក​ចិត្ត ព្រោះ​យើង​បម្រើ “ព្រះ​ដ៏​ស្មោះត្រង់ ឥត​មាន​សេចក្តី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹមត្រូវ ហើយ​ទៀង​ត្រង់”(ខ.៤)។

យើង​ប្រហែល​មិន​ដឹង​ច្បាស់​ថា រឿង​ដែល​យើង​កំពុង​ជួប ត្រូវ​ឬ​ខុស។ យើង​ប្រហែល​ខ្លាច​ថា…

ទឹកជាបរិបូរ

នៅ​ប្រទេស​អូស្រ្តាលី ព័ត៌មាន​បាន​ផ្សាយ អំពី “រឿង​ដ៏​ក្រៀម​ក្រំ​”   នៃ​ភាព​រាំង​ស្ងួត ភាព​ក្តៅ​ហួត​ហែង និង​ភ្លើង​ឆេះ​ព្រៃ។ រឿង​នោះ​បាន​ពិពណ៌នា អំពី​រយៈ​ពេល​មួយ​១​ឆ្នាំ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច ដែល​មាន​ភ្លៀង​ធ្លាក់​តិច​តួច ដែល​បណ្តាល​ឲ្យ​គុម្ពោត​ព្រៃ​ដ៏​ក្រៀម​ក្រោះ​ប្រែ​ក្លាយ​ជា​ឈើ​ដែល​ងាយ​នឹង​ឆាប​ឆេះ។ ភ្លើង​ឆេះ​ព្រៃ​ដ៏​កាច​សាហាវ បាន​ដុត​បំផ្លាញ​តំបន់​ជន​បទ។ ត្រី​ក៏​ស្លាប់​អស់​ច្រើន​។ ការ​ដាំ​ដុះ​ក៏​បរាជ័យ​ទៀត។ មូល​ហេតុ គឺ​ដោយ​សារ​ពួក​គេ​មិន​មាន​ធន​ធាន​មួយ ដែល​យើង​ច្រើន​តែ​មើល​ស្រាល គឺ​ទឹក ដែល​យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ ដើម្បី​ឲ្យ​អាច​រស់​នៅ។

ជន​ជាតិ​អ៊ីស្រាអែល​ក៏​ធ្លាប់​ឆ្លង​កាត់​រឿង​ដ៏​រន្ធត់​ផង​ដែរ។ ខណៈ​ពេល​ដែល​ពួក​គេ កំពុង​តែ​បោះ​ជំរុំ នៅ​ក្នុង​វាល​រហោ​ស្ថាន​ដ៏​ហួត​ហែង គ្មាន​ជី​ជាតិ ពួក​គេ​មិន​មាន​ទឹក​សម្រាប់​ផឹក​នោះ​ទេ(និក្ខមនំ ១៧:១)។ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច។ បំពង់​ក​របស់​ពួក​គេ​ស្ងួត កូន​ចៅ​របស់​ពួក​គេ​កំពុង​តែ​ស្រេក​ទឹក។​ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច ហើយ​ក៏​បាន​រអ៊ូរទាំ​ដាក់​លោក​ម៉ូសេ ដោយ​ទាម​ទា​ទឹកផឹក​(ខ.២)។ ប៉ុន្តែ តើ​លោក​ម៉ូសេ​អាច​ធ្វើ​អ្វី​បាន? ស្ថិត​ក្នុង​ពេល​នោះ គាត់​មិន​អាច​ធ្វើ​អ្វី​បាន ក្រៅពី​ចូល​ទៅ​រក​ព្រះ​នោះ​ឡើយ។

ហើយ​ព្រះ​ទ្រង់​ក៏​បាន​បង្គាប់​ដល់​លោក​ម៉ូសេ​ថា “ត្រូវ​ឲ្យ​ឯង​វាយ​ថ្ម​នោះ រួច​នឹង​មាន​ទឹក​ចេញ​មក​ឲ្យ​គេ​ផឹក​ហើយ”(ខ.៥-៦)។ ដូច​នេះ លោក​ម៉ូសេ​ក៏​បាន​វាយ​ថ្ម​នោះ ហើយ​ទឹក​ក៏​បាន​ហូរ​ចេញ​មក​ដូច​ទឹក​ទន្លេ សម្រាប់​ឲ្យ​ប្រជាជន និង​សត្វ​ចិញ្ចឹម​របស់​ពួកគេ​ផឹក។ នៅ​ថ្ងៃ​នោះ ពួក​អ៊ីស្រា​អែល​ក៏​បាន​ដឹង​ថា ព្រះ​របស់​ពួក​គេ​ស្រឡាញ់​ពួក​គេ។

ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​ទឹក​ហូរ​ហៀរ។

បើ​អ្នក​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​កំពុង​ស្ថិត នៅ​ក្នុង​ភាព​រាំង​ស្ងួត ឬ​វាល​រហោស្ថាន សូម​ចាំ​ថា ព្រះ​ទ្រង់​ជ្រាប​អំពី​ស្ថាន​ភាព​របស់​អ្នក ហើយ​ព្រះ​អង្គ​គង់​នៅ​ជា​មួយ​អ្នក។ ទោះ​អ្នក​ត្រូវ​ការ​អ្វី ឬ​ខ្វះ​អ្វី​ក៏​ដោយ…

មើលឃើញ តាមចិត្តគំនិតថ្មី

ក្នុង​កម្ម​វីធី​វីដេអូ​ហ្គេម​មួយ ដែល​បាន​ក្លាយ​ជា​បាតុ​ភូត​នៃ​វប្ប​ធម៌​មួយ បាន​នាំ​អ្នក​លេង​ហ្គេម​១​រយ​នាក់ ចូល​ទៅ​ក្នុង​កោះ​សិប្បនិមិត្ត​មួយ នៅ​ក្នុង​ហ្គេម​នោះ ដើម្បី​ប្រកួត​រហូត​ទាល់​តែ​នៅ​សល់​អ្នក​លេង​ហ្គេម​ចុង​ក្រោយ​តែ​ម្នាក់​ ។ ពេល​ណា​អ្នក​លេង​ហ្គេមណា​ម្នាក់​កំចាត់​អ្នក​ចេញ​ពី​ហ្គេម​នោះ អ្នក​អាច​បន្ត​ទស្សនា​អ្នក​លេង​ហ្គេម​នោះ តាម​គំហើញ​របស់​គាត់។ អ្នក​កាសែត​ម្នាក់បាន​ធ្វើ​ការ​កត់​សំគាល់​ថា “ពេល​ណា​អ្នក​មើល​អ្នក​លេង​ហ្គេម​ដទៃ​ទៀត​លេង ដោយ​ទទួល​យក​ទស្សនៈ និង​អារម្មណ៍​របស់​គាត់ ដោយ​ងាក​ចេញ​ពី​ការ​គិត​អំពី​ខ្លួន​ឯង ហើយ​បែរ​ទៅ​រក​ការ​យល់​ចិត្ត​គាត់​វិញ ពោល​គឺ​អ្នក​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា យល់អំពី​មនុស្ស​ដែល​អ្នក​មិន​ដែល​ស្គាល់​នោះ ដែល​មុន​នោះ​បន្តិច បាន​កំចាត់​អ្នក​ចេញ​ពី​ហ្គេម”។

ការ​ផ្លាស់​ប្តូរ​កើត​មាន ពេល​ណា​យើង​បើក​ចំហរ​ចិត្ត​យើង ដើម្បី​មើល​ទៅ​បទ​ពិសោធន៍​របស់​អ្នក​ដទៃ ដោយ​មើល​ទៅ​ការ​ឈឺចាប់ ការ​ភ័យ​ខ្លាច ឬ​ក្តី​សង្ឃឹម​របស់​ពួក​គេ។ ពេល​ណា​យើង​ដើរ​តាម​គំរូ​របស់​ព្រះ​យេស៊ូវ ហើយ​មិន​ធ្វើ​អ្វី ដោយ​ទាស់​ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ តែ​​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ នោះ​យើង​នឹង​កត់​សំគាល់​ការ​អ្វី​ដែលយើង​នឹង​ដឹង​ថា យើង​បាន​មើល​រំលង (ភីលីព ២:៣)។ យើង​នឹង​ខ្វល់​ពី​អ្នក​ដទៃ​កាន់​តែ​ច្រើន។ យើង​នឹង​សួរ​សំណួរ​ខុស​ពី​មុន​។ យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខមាល​ភាព​របស់​អ្នក​ដទៃ ជា​ជាង​គិត​តែ​អំពី​តម្រូវ​ការ ឬ​ការ​ចង់​បាន​របស់​យើង។ យើង​នឹង​គិត​អំពី “ប្រយោជន៍​អ្នក​ដទៃ” ជា​ជាង “គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន”(ខ.៤)។ យើង​នឹង​ស្វែង​រក​ដោយ​អំណរ នូវ​អ្វី​ដែល​ជួយ​អ្នក​ដទៃ ឲ្យ​ចម្រើន​ឡើង ជា​ជា​ការពារ​អ្វី​ដែល​យើង​គិត​ថា យើង​ត្រូវ​ការ ដើម្បី​ឲ្យ​ខ្លួន​យើង​ចម្រើន​ឡើង។

តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​នេះ យើង​នឹង​មាន​ក្តី​អាណិត​ចំពោះ​អ្នក​ដទៃ។ យើង​នឹង​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ក្រុម​គ្រួសារ​យើង តាម​របៀប​ថ្មី​ៗ។ យើង​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​សត្រូវ​ក្លាយ​ជា​មិត្ត​ផង​ដែរ!—Winn Collier

លះបង់សិទ្ធិ ដោយក្តីស្រឡាញ់

ភាគ​ច្រើន​ក្មេង​ប្រុស​នៃ​កុល​សម្ព័ន្ធ​សាម៉ូន​ត្រូវ​បាន​គេ​ចាក់​សាក់​ឲ្យ​ម្នាក់​មួយ​ៗ ជា​សញ្ញា​បង្ហាញ​ អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ ចំពោះ​កុល​សម្ព័ន្ធ និង​មេ​កន្ទ្រាញ​របស់​ពួក​គេ។ តាម​ធម្មតា គេ​ឃើញ​មាន​ស្នាម​សាក់​នៅ​លើ​ដៃ​របស់​ក្រុម​កីឡាករ​បាល់​ឱប របស់​កុល​សម្ព័ន្ធ​សាម៉ូន។ ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន ស្នាម​សាក់​នោះអាច​ធ្វើ​ឲ្យ​ជនជាតិ​ជប៉ុន​មាន​ការ​យល់​ខុស និង​នាំ​ឲ្យ​មាន​បញ្ហា​ដល់​ប្រទេស​ដែល​ជា​ម្ចាស់​ផ្ទះ ដូច​នេះ ពួក​គេ​ក៏​បាន​បន្ថែម​ដៃ​អាវ​វែង ពណ៌​សាច់ ដើម្បី​គ្រប​ពី​លើ​ស្នាម​សាក់​នោះ ជា​ទង្វើរ​ដ៏​សប្បុរស ដើម្បី​មិត្ត​ភាព។ កាពីទែន​ក្រុម​ក៏​បាន​ពន្យល់​ថា “យើង​មាន​ការ​គោរព និង​ប្រុង​ប្រយ័ត្ន ចំពោះ​វប្ប​ធម៌​របស់​ជន​ជាតិ​ជប៉ុន។ យើង​ខិត​ខំ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​គេ​មាន​ការ​ទើស​ទាល់ ចំពោះ​អ្វី​ដែល​យើង​បង្ហាញ​ចេញ​មក”។​

នៅ​ក្នុង​សម័យ ដែល​មនុស្ស​ចូល​ចិត្ត​សង្កត់​ធ្ងន់​មក​លើ​ការ​បង្ហាញ​ចេញ​ជា​លក្ខណៈ​បុគ្គល ពេល​ខ្លះ យើង​ត្រូវ​មាន​ការ​លះ​បង់ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​នៅ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម។ គាត់​បាន​ប្រាប់​យើង​ថា ជួន​កាល សេចក្តី​ស្រឡាញ់​តម្រូវ​ឲ្យ​យើងលះ​បង់​សិទ្ធិ​របស់​យើង ដើម្បី​អ្នក​ដទៃ។​ យើង​មិន​ត្រូវ​ធ្វើ​ទាំង​បង្ខំ​ចិត្ត តែ​ត្រូវ​ធ្វើ​ដោយ​ក្តី​ស្រឡាញ់។ សាវ័ក​ប៉ុល​បាន​ពន្យល់​ថា ក្នុង​ពួក​ជំនុំ​មាន​អ្នក​ខ្លះ​ជឿ​ថា ពួក​គេ​អាច​ញាំ​អ្វី​បាន​តាម​ចិត្ត តែ​អ្នក​ដទៃ​ទៀត ញុំា​តែ​បន្លែ​ទេ(រ៉ូម ១៤:២)។ រឿង​នេះ​ហាក់​ដូច​ជាតូច​តាច​ទេ តែ​នៅ​សតវត្សរ៍​ទី​១ មាន​រឿង​វិវាទ​ជា​ច្រើន បាន​កើត​ឡើង នៅ​ក្នុង​ការ​កាន់​តាម​ក្រឹត្យ​វិន័យ​សញ្ញា​ចាស់​ ទាក់ទងនឹងការបរិភោគអាហារ។ ដូចនេះ សាវ័ក​ប៉ុល​ក៏​បាន​បង្រៀន​គេ​រាល់​គ្នា កុំ​ឲ្យ​ចោទ​ប្រកាន់​គ្នា រឿង​បរិភោគ​អាហារ​នោះ​ឡើយ(ខ.១៣) រួច​គាត់​ក៏​បាន​បង្រៀន​អ្នក​ដែល​ចូល​ចិត្ត​ញុំា​ដោយ​សេរី​ថា “គួរ​តែ​កុំ​ឲ្យ​បរិភោគ​សាច់ ឬ​ស្រា​ទំពាំងបាយជូរ ឬ​អ្វី​ដែល​នាំ​ឲ្យ​បង​ប្អូន​អ្នក​ជំពប់ ឬ​រវាត​ចិត្ត ឬ​ធ្វើ​ឲ្យ​ខ្សោយ​នោះ​ឡើយ”(ខ.២១)។

នៅ​ពេល​ខ្លះ ដើម្បី​ស្រឡាញ់​អ្នក​ដទៃ យើង​ចាំ​បាច់​ត្រូវ​លះ​បង់​សេរីភាព​របស់​យើង​ខ្លះ។…

ថ្វាយចេញពីការខ្វះខាត

លោក​វររេន ប៊ូហ្វេត(Warren Buffett) និង​លោក​ប៊ីល(Bill) និង​អ្នក​ស្រី មែលីនដា ហ្គេត(Melinda Gates) បាន​ធ្វើ​នូវ​រឿង​ដ៏​ល្បី​ល្បាញ​មួយ ក្នុង​ប្រវត្តិ​សាស្រ្ត ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​ធ្វើ​ការ​សន្យា​បរិច្ចាក​លុយ ចេញ​ពី​ពាក់​កណ្តាល​នៃ​ទ្រព្យ​សម្បត្តិទាំង​អស់​របស់​ពួក​គេ។ គិត​មក​ដល់​ឆ្នាំ​២០១៨ ការ​បរិច្ចាក​នេះ ប្រហែល​ជា​បាន​ឈាន​ដល់​ទឹក​ប្រាក់​សរុប​ចំនួន ៩២​ពាន់​លានដុល្លា​ហើយ។ ការ​សន្យា​បរិច្ចាក​ប្រាក់​នេះ បាន​ធ្វើ​ឲ្យ​លោក​ប៉ុល ពីហ្វ(Paul Piff ) ដែល​ជា​អ្នក​ចិត្ត​វិទ្យា បាន​ធ្វើ​ការ​សិក្សា​អំពីគំរូ​នៃ​ការ​បរិច្ចាក​ប្រាក់ ដោយ​ការ​ងឿង​ឆ្ងល់។​តាម​រយៈ ការ​ស្រាវ​ជ្រាវ ដោយ​ធ្វើ​តេស្ត គាត់​ក៏​បាន​រក​ឃើញ​ថា អ្នក​ក្រ​ ច្រើន​តែ​មាន​ចិត្ត​ចង់​បរិច្ចាក​នូវ ៤៤​ភាគ​រយ​ នៃ​ទ្រព្យ​សម្បត្តិ​ដែល​ពួក​គេ​មាន ពោល​គឺ​មាន​ចិត្ត​ចង់​បរិច្ចាក ខ្លាំង​ជាង​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តម្ភ។ អ្នក​ដែល​ស្គាល់​ទុក្ខ​លំបាក​នៃ​ភាព​ក្រីក្រ​របស់​ខ្លួន​ឯង ច្រើន​តែ​មាន​ចិត្ត​សប្បុរស​ជាង​អ្នក​ដែល​មាន​ទ្រព្យ​ច្រើន​ជាង។

ព្រះ​យេស៊ូវ​បាន​ជ្រាប​អំពី​បញ្ហា​នេះ។ ពេល​ដែល​ព្រះ​អង្គ​យាង​ចូល​ព្រះ​វិហារ​ទីក្រុង​យេរូសាឡិម ទ្រង់​ក៏​បាន​ទត​មើល​ពួក​បណ្តាជន​ថ្វាយ​ប្រាក់​ដង្វាយ ចូល​ឃ្លាំង​(ម៉ាកុស ១២:៤១)។​ ពួក​អ្នក​មាន​បាន​ទម្លាក់​លុយ​ជា​ច្រើន ចូល​ក្នុង​ហឹប​ដង្វាយ តែ​ស្រ្តីមេម៉ាយ​ក្រីក្រ បាន​ដាក់​ដង្វាយ​តែ​២​ស្លឹង ដែល​ជា​ប្រាក់​ចុង​ក្រោយ ដែល​គាត់​មាន ចូល​ទៅ​ក្នុង​ហឹប។ ខ្ញុំ​ជឿ​ថា ពេល​នោះ​ ព្រះយេស៊ូវ​កំពុង​តែ​ឈរ​ទត​មើល ដោយ​ព្រះ​ទ័យ​រីក​រាយ និង​ស្ញើច​សរសើរ​គាត់។ ភ្លាម​ៗ​នោះ ទ្រង់​ក៏​បាន​ហៅ​ពួក​សាវ័ក​ឲ្យ​មក​ជុំគ្នា ដើម្បី​បក​ស្រាយ អំពី​ទង្វើរ​ដ៏​ប្រពៃ​នេះ។ ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា “ស្ត្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង”(ខ.៤៣)។ ពួក​សិស្ស​ប្រហែល​ជា​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ងឿង​ឆ្ងល់ ចំពោះ​អ្វី​ដែល​ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល។…

គិតខុសពីលោកិយ

កាល​ខ្ញុំ​រៀន​នៅ​មហា​វិទ្យាល័យ ខ្ញុំ​បាន​ចំណោយ​ពេល​វិស្សម​កាល​រដូវ​ក្តៅ​ដ៏​រីក​រាយ នៅ​ប្រទេស​វេនេហ្ស៊ូអេឡា។ ចំណី​អាហារ​មាន​ភាព​ឈ្ងុយ​ឆ្ងាញ់​ប្លែក ប្រជា​ជន​មាន​ភាព​រីក​រាយ អាកាស​ធាតុ និង​ការ​ស្វាគមន៍​ក៏​ល្អ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុងអំឡុង​ពេល​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ដំបូង ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​មាន​ទស្សនៈ​ខុស​គ្នា ចំពោះ​ការ​គ្រប់​គ្រង​ពេល​វេលា។ បើ​យើង​មាន​គម្រោង​ញំា​អាហារ​ថ្ងៃ​ត្រង់ នោះ​គឺ​មាន​ន័យ​ថា យើង​ញាំ​អាហារ​នៅ​ចន្លោះ​ម៉ោង ១២ ដល់ ម៉ោង១​រសៀល។ ការ​ប្រើ​ពេល​វេលា ក្នុង​ការ​ជួប​ជុំ​គ្នា ឬ​ការ​ធ្វើ​ដំណើរ ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ ពោល​គឺ​ចូល​ចិត្ត​ប្រើ​ពាក្យ​ប្រហែល គឺ​មិន​ប្រើពាក្យ​ដាច់​ខាត​ទេ។ ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​គិត​របស់​ខ្ញុំ អំពី “ការ​ធ្វើ​អ្វី​ឲ្យ​ទាន់​ពេល​វេលា” គឺ​បាន​ទទួល​ឥទ្ធិ​ពល​ពី​វប្ប​ធម៌ លើស​ពី​អ្វី​ដែល​ខ្ញុំបាន​ដឹង​ទៅ​ទៀត។

យើង​ម្នាក់​ៗ​សុទ្ធ​តែ​បាន​ទទួល​ឥទ្ធិ​ពល ពី​គោល​តម្លៃ​នៃ​វប្ប​ធម៌ ដែល​នៅ​ជុំវិញ​ខ្លួន​យើង ដោយ​ភាគ​ច្រើន យើង​បាន​ទទួល​ដោយ​មិន​ដឹង​ខ្លួន។ សាវ័ក​ប៉ុល​បាន​ហៅ អំណាច​នៃ​វប្ប​ធម៌​នេះ​ថា “លោកិយ”(រ៉ូម ១២:២)។ ត្រង់​ចំណុច​នេះ “លោកិយ” មិន​សំដៅ​ទៅ​លើផែន​ដី​នោះ​ទេ តែ​គឺ​សំដៅ​ទៅ​លើ​របៀប​នៃ​ការ​គិត ដែល​មាន​ផល​ប៉ះ​ពាល់​មក​លើ​ជីវិត​យើង។ គឺ​សំដៅ​ទៅ​លើការ​សន្និ​ដ្ឋាន និង​ការ​គិត ដែល​គេ​បាន​ផ្តល់​ឲ្យ​យើង ដោយសារ​យើង​កំពុង​តែ​រស់​នៅ ក្នុង​ទីកន្លែង ឬ​ពេល​វេលា​ណា​មួយ។​

ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​យើង ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន គឺ “មិន​ត្រូវ​ត្រាប់​តាម​លោកិយ​នេះ​ឡើយ”។ ផ្ទុយ​ទៅវិញ យើង​ត្រូ​វតែ “ផ្លាស់​ប្រែ​…