តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Winn Collier

តួឯកទីមួយ ក្នុងជីវិតអ្នក

ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា មាន​សិស្ស​ម្នាក់​បាន​ទៅ​រៀន​អធិប្បាយ​ព្រះ​បន្ទូល នៅ​សាលា​ព្រះ​គម្ពីរ​ដ៏​ល្បីល្បាញ​មួយ។ សិស្ស​នោះ​ជា​យុវជន​ម្នាក់ ដែល​បាន​ផ្តោត​ទៅ​លើ​ខ្លួន​ឯង​ជ្រុល​បន្តិច ពេល​ដែល​គាត់​ឡើង​អធិប្បាយ​ព្រះ​បន្ទូល ដោយ​វោហា​ស័ព្ទ និង​ចិត្ត​ដែល​ឆេះ​ឆួល។ គាត់​ក៏​បាន​ត្រឡប់​មក​កន្លែង​អង្គុយ​វិញ ដោយ​ការ​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង ហើយ​លោក​សាស្ត្រា​ចារ្យ​ក៏​បាន​ស្ងប់​ស្ងាត់​មួយ​សន្ទុះ មុន​នឹង​ឆ្លើយ​តប​ចំពោះ​ការ​អធិប្បាយ​របស់​គាត់។ គាត់​មាន​ប្រសាសន៍​ថា “នេះ​ ជា​ការ​អធិប្បាយ​ព្រះ​បន្ទូល​ដ៏​មាន​អំណាច។ វា​មាន​ការ​រៀប​ចាំ​បាន​ល្អ ហើយ​ក៏​មាន​ភាព​រលូន​ផង។ ខ្ញុំ​ឃើញ​មាន​បញ្ហាតែ​មួយ​ទេ គឺ​ប្រយោគ​នីមួយ​ៗ​ មិន​បាន​និយាយ​អំពី​ព្រះ​អង្គ​ទាល់​តែ​សោះ”។

ត្រង់​ចំណុច​នេះ លោក​សាស្ត្រា​ចារ្យ​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​បញ្ហា​ដែល​យើង​រាល់​គ្នា​មាន នៅ​ពេល​ខ្លះ គឺ​យើង​និយាយ ដោយ​ហាក់​ដូច​ជា​គិត​ថា ខ្លួន​យើង​ជា​តួ​ឯក​ទី​មួយ​(ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​អ្វី ដែល​យើង​ធ្វើ និង​អ្វី​ដែលយើង​និយាយ) តែ​តាម​ពិត គឺ​ព្រះ​ទេ​ដែល​ជា​តួ​ឯក​ទី​មួយ ក្នុង​ជីវិត​យើង។ យើង​ច្រើន​តែ​សារភាព​ថា ព្រះ​ជា​ម្ចាស់ “គ្រប់​គ្រង​អ្វី​ៗ​ទាំង​អស់” ប៉ុន្តែ យើង​ច្រើន​តែ​ប្រព្រឹត្ត ដោយ​ហាក់​ដូច​ជា​គិត​ថា លទ្ធ​ផល​ទាំង​អស់ សុទ្ធ​តែ​ពឹង​ផ្អែក​លើ​យើង។

ព្រះ​គម្ពីរ​បាន​បញ្ជាក់​ច្បាស់​ថា​ ព្រះ​ទ្រង់​គឺ​ជា​ប្រធាន​បទ​ដ៏​ពិត នៃ​ជីវិត​របស់​យើង ពោល​គឺ​ទ្រង់​ជា​កម្លាំង​ពិត​ប្រាកដ។ សូម្បី​តែ​ជំនឿ​របស់​យើង ក៏​ត្រូវ​បាន​ធ្វើ​ឡើង “ក្នុង​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់​យេស៊ូវ” គឺ​ក្នុង​អំណាច​របស់​ទ្រង់​(ទំនុក​ដំកើង ១១៨:១០-១១)។ ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ការ​សង្រ្គោះ​កើត​មាន​ឡើង។ ទ្រង់​ជួយ​សង្រ្គោះ​យើង។ ទ្រង់​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង។ ព្រះ​អម្ចាស់​បាន​ធ្វើ​នូវ​ការ​ដ៏​សំខាន់​នេះ(ខ.២៣)។

ដូច​នេះ សម្ពាធ​ក៏​លែង​មាន​ទៀត។​ យើង​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​ភ័យ​ខ្លាច ការ​ប្រៀប​ធៀប ឬ​ធ្វើការ​ដោយ​បង្ខំ ឬ​បន្ថែមការ​ថប់​បារម្ភ​នោះ​ឡើយ។ ព្រះ​ទ្រង់​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់​ហើយ។…

តើយើងកំពុងតែដើរថយក្រោយឬ?

មាន​ពេល​មួយ ខ្ញុំ​បាន​មើល​វីដេអូ​ឯកសារ​មួយ របស់​ក្រុម​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​អង់​គ្លេស ដែល​ក្នុង​នោះ​ពួក​គេ​បាន​ថត​សកម្ម​ភាព​របស់​អ្នក​ស្រី​ផ្លេននើរី អូ ខុនន័រ(Flannery O’Connor) នៅ​ក្នុង​កសិដ្ឋាន​របស់​ក្រុម​គ្រួសារ​គាត់ កាល​គាត់ មាន​អាយុ​៦​ឆ្នាំ ក្នុង​ឆ្នាំ ១៩៣២។ នៅ​សម័យ​ក្រោយ​មក​ទៀត អ្នក​ស្រី​ផ្លេននើរី​បាន​ក្លាយ​ជា​អ្នក​និពន្ធ​ដ៏​ល្បី​ល្បាញ​របស់​អាមេរិក។ កាល​គាត់​នៅតូច គាត់​ចេះ​បង្រៀន​សត្វ​មាន់​មួយ​ក្បាល ឲ្យ​ដើរ​ថយ​ក្រោយ ធ្វើ​ឲ្យ​ក្រុម​អ្នក​ផលិត​វីដេអូ​នោះ​មាន​ការ​ចង់​ដឹង​ចង់​ឃើញ​គាត់​សម្តែង​ដោយ​ផ្ទាល់។ ក្រៅ​ពី​ស្នាដៃ​និពន្ធ​រឿង​ប្រលោម​លោក​ដ៏​ល្បី ខ្ញុំ​គិត​ថា ខ្សែ​វីដេអូ​នេះ​ជា​ផ្នែក​ដ៏​តូច​មួយ​នៃ​ប្រវត្តិ​របស់​គាត់ ដែលបាន​ផ្តល់​ឲ្យ​នូវ​ន័យ​ធៀប​ដ៏​ល្អ​ឥត​ខ្ចោះ។ ដោយសារ​អ្នក​ស្រី​ផ្លេនើរី​មាន​សមត្ថ​ភាព​ខ្ពស់​នៅ​ក្នុង​ផ្នែក​អក្សរ​សាស្រ្ត និង​មាន​ជំនឿ​រឹងមាំ គាត់​បាន​ចំណាយ​ពេល​៣៩​ឆ្នាំ នៅ​ក្នុង​ការ​ដើរ​ផ្ទុយ​នឹង​ការ​វិវត្តន៍​ទៅ​មុខ​របស់​វប្ប​ធម៌ និង​សង្គម។ អ្នក​បោះ​ពុម្ភ​ផ្សាយ និងអ្នក​អាន​សៀវភៅ​គាត់ មាន​ការ​ងឿង​ឆ្ងល់ ចំពោះ​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ ដែល​គាត់​បាន​បញ្ចូល​ក្នុង​ការ​និពន្ធ​របស់​គាត់ ដែលមាន​ភាព​ផ្ទុយ​ស្រឡះ​ពី​ការ​រំពឹង​គិត​របស់​ពួក​គេ។

ការ​រស់​នៅ​ដ៏​ត្រឹម​ត្រូវ ដែល​ផ្ទុយ​នឹង​ប្រពៃណី និង​ទំនៀម​ទំលាប់​របស់​លោកិយ គឺ​ជា​រឿង​ដែល​ជៀស​មិន​រួច សម្រាប់​អ្នក​ដែល ​ពិត​ជា​យក​តម្រាប់​តាម​ព្រះ​យេស៊ូវ។ កណ្ឌ​គម្ពីរ​ភីលីព​បាន​បង្រៀន​យើង​ថា ទោះ​ព្រះ​យេស៊ូវ​មាន​លក្ខណៈ​ជា​ព្រះ​មួយ​រយភាគ​រយ​ក៏​ដោយ ទ្រង់​មិន​បាន​ធ្វើ​អ្វី ដូច​ការ​រំពឹង​គិត​របស់​មនុស្ស​ឡើយ​(២:៦)។ ទ្រង់​មិន​បាន​ប្រើ​អំណាច​ទ្រង់ “ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន” ប៉ុន្តែ “ទ្រង់​បាន​បន្ទាប​ព្រះ​កាយ ឲ្យ​ទាប​បំផុត ដោយ​យក​ភាព​ជា​បាវ​បម្រើ”(ខ.៦-៧)។ ព្រះ​គ្រីស្ទ​ជា​ព្រះអម្ចាស់​នៃ​អ្វី​ៗ​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត តែ​ទ្រង់​បាន​ចុះ​ចូល​នឹង​ព្រះ​ទ័យ​ព្រះ​វរបិតា រហូត​អស់​ព្រះ​ជន្ម ដោយ​សារ​សេចក្តី​ស្រឡាញ់។ ព្រះ​អង្គ​មិន​បាន​បង្ហាញ​កិត្យានុ​ភាព តែ​បាន​ឱប​ក្រសោប​យក​ការ​បន្ទាប​ខ្លួន។ ទ្រង់​មិន​បាន​ដណ្តើម​អំណាច តែ​បានលះ​បង់​ការ​គ្រប់​គ្រង។ និយាយ​រួម លោកិយ​គិត​ថា ទ្រង់​ដើរ​ថយ​ក្រោយ…

ការអាក្រក់ដែលបានលាក់កំបាំង

មាន​ពេល​មួយ​ខ្ញុំ​បាន​មើល​ពត៌​មាន ដែល​គេ​ផ្សាយ​អំពី​ស្រ្តី​ជា​ច្រើន​ដែល​បាន​ក្លាយ​ជា​ជន​រង​គ្រោះ ដោយសារ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ដោយ​ពួក​ប្រុស​ៗ​ដែល​មាន​អំណាច​មក​លើ​ពួក​នាង។ វា​ជា​រឿង​លាក់​កំបាំង​​យូរ​មក​ហើយ តែពេល​នេះ ត្រូវ​បាន​គេ​លើក​យក​មក​លាត​ត្រដាង។ ខ្ញុំ​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​ខ្ញុំ​បាន​អាន​ចំ​ពត៌​មាន ដែល​ផ្សាយ​ថា បុរស​ពីរ​នាក់​ដែល​ខ្ញុំ​ធ្លាប់​តែ​កោត​សរសើរ គឺ​ជា​ជន​ល្មើស គេ​បាន​រក​ឃើញ​ភស្តុ​តាងបញ្ជាក់​ថា ពួក​គេ​ពិត​ជា​បាន​ធ្វើ​ការ​រំលោភ​បំពាន​មែន។ បញ្ហា​នេះ​បាន​កើត​មាន​នៅ​គ្រប់​ទី​កន្លែង គឺ​សូម្បី​តែ​នៅ​ក្នុង​ពួក​ជំនុំ​ក៏​ដោយ​។

ស្តេច​ដាវីឌ​ក៏​ធ្លាប់​ទទួល​ទុក្ខ​វេទនា ដោយសារ​ការ​អាក្រក់​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ផង​ដែរ។ នៅ​ពេល​រសៀល​ថ្ងៃ​មួយ ស្តេចដាវីឌ​បាន​ឃើញ​ស្រ្តី​ម្នាក់​កំពុង​ងូត​ទឹក​(២សាំយ៉ូអែល ១១:២)។ ហើយ​ទ្រង់​ចង់​រួម​ដំណេក​ជា​មួយ​នាង។ នាងបាតសេបា​ជា​ភរិយា​របស់​លោក​អ៊ូរី​ដែល​ជា​ទាហាន​ដ៏​ស្មោះ​ស្ម័គ្រ​របស់​ទ្រង់ តែ​ទ្រង់​នៅ​តែ​ឲ្យ​គេ​ទៅ​នាំ​នាង​ចូល​ក្រឡាបន្ទំ​របស់​ទ្រង់។ ពេល​នាង​បាត​សេបា​ប្រាប់​ស្តេច​ដាវីឌ​ថា នាង​មាន​ផ្ទៃ​ពោះ ទ្រង់​ក៏​មាន​ការ​ព្រួយ​បារម្ភ។ ស្តេច​ដាវីឌ​ក៏​បាន​រៀប​គម្រោង​ក្បត់ ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ដោយ​បង្គាប់​លោក​យ៉ូអាប់​ឲ្យ​ទុក​អ៊ូរីចោល នៅ​សមរ​ភូមិ ដើម្បី​ឲ្យ​ពួក​សត្រូវ​សម្លាប់​គាត់។

ស្តេច​ដាវីឌ​មិន​អាច​លាក់​បាំង​ការ​អាក្រក់ ដែល​ទ្រង់​បាន​ធ្វើ​បំពាន​មក​លើ​នាង​បាតសេបា និង​លោកអ៊ូរី​ឡើយ។ ហោរា​សាំយ៉ូអែល​បាន​បើក​កកាយ​រឿង​របស់​ទ្រង់ ឲ្យ​គេ​គ្រប់​គ្នា​បាន​ឃើញ​ច្បាស់។ ពេល​ដែល​យើង​បាន​ធ្វើ​ការ​អាក្រក់ យើង​ក៏​ត្រូវ​ប្រឈម​មុខ​ដោះ​ស្រាយ​ផង​ដែរ គឺ​មិន​ត្រូវ​ព្យាយាម​លាក់​បាំង​ឡើយ។

ម្យ៉ាង​ទៀត យើង​ក៏​ត្រូវ​ស្តាប់​រឿង​ទាំង​អស់​នេះ ព្រោះ​វា​បាន​ដាស់​តឿន​យើង ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើ​អំណាច​បំពាន ក្នុង​សម័យ​របស់​យើង។ ស្តេច​ដាវីឌ​ជា “មនុស្ស​ដែល​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ”(កិច្ចការ ១៣:២២) ប៉ុន្តែ ទ្រង់​ក៏​ជា​មនុស្ស​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ ចំពោះអ្វី​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ផង​ដែរ។ ដូច​នេះ យើង​ក៏​ត្រូវ​ឲ្យ​អ្នក​ដឹក​នាំរបស់​យើង ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​ប្រើ​ប្រាស់​អំណាច​ផង​ដែរ។​

ដោយសារ​ព្រះ​គុណ​ព្រះ នោះ​យើង​អាច​ទទួល​ការ​ប្រោស​លោះ​ពី​ទ្រង់។ ពេល​ដែល​យើង​បន្ត​អាន​រឿង​របស់​ស្តេច​ដាវីឌ យើង​ឃើញ​ថា ស្តេច​ដាវីឌ​ក៏​បាន​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​របស់​ទ្រង់(២សាំយ៉ូអែល…

ការផ្សះផ្សាឲ្យក្លាយជាតែមួយ

នៅក្នុងខ្សែវីដេអូឯកសារ ដែលមានចំណងជើងថា ការមើល និងការឃើញ : ជីវប្រវត្តិរបស់លោកវែនឌែល ប៊ែររី(Wendell Berry) លោកប៊ែររី ដែលជាអ្នកនិពន្ធបានលើកឡើងអំពីការលែងលះគ្នា ដែលបាននាំឲ្យមានបញ្ហាក្នុងពិភពលោក។ គាត់ថា មនុស្សបានលែងលះគ្នា លែងលះពីប្រវត្តិសាស្រ្ត និងពីទឹកដី។ អ្វីៗដែលគួរតែនៅជុំគ្នាទាំងមូល បានបែកបាក់ចេញពីគ្នា។ ពេលដែលគេសួរគាត់ថា តើគេត្រូវមានដំណោះស្រាយយ៉ាងណា សម្រាប់ការពិតដ៏សោកសៅនេះ លោកប៊ែររីក៏បានមានប្រសាសន៍ថា “យើងមិនអាចដាក់អ្វីៗទាំងអស់ឲ្យចូលគ្នាវិញបានទេ។ តែយើងគ្រាន់តែយករបស់ពីរយ៉ាង មកដាក់បញ្ចូលគ្នាវិញ”។ មានន័យថា យើងយករបស់ពីរដែលបានបែកចេញពីគ្នា មកដាក់បញ្ចូលគ្នាឲ្យក្លាយជាមួយវិញ។

ព្រះយេស៊ូវមានបន្ទូលថា “មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ”(ម៉ាថាយ ៥:៩)។ ការផ្សះផ្សានាំមកនូវភាពសុខដុម។ ហើយពាក្យភាពសុខដុម ក្នុងន័យនេះ គឺសំដៅទៅលើពិភពលោកដែលមានភាពត្រឹមត្រូវឡើងវិញ។ មានទេវវិទូម្នាក់បានពិពណ៌នាថា ភាពសុខដុមគឺជាការរីកចម្រើន ភាពពេញលេញ និងអរសប្បាយ ជាសកល … ដែលអ្វីៗគ្រប់យ៉ាងគួរតែមាន”។ ភាពសុខដុមនាំអ្វីៗដែលបែកបាក់មកផ្គុំចូលគ្នាឲ្យក្លាយជារបស់តែមួយ ដែលពេញលេញឡើងវិញ។ ចូរយើងផ្សះផ្សាឲ្យមានការរួបរួមឡើងវិញ ដូចដែលព្រះយេស៊ូវបានបង្រៀន។ ព្រះអង្គបានត្រាសហៅយើង ឲ្យធ្វើជាអ្នកផ្សះផ្សា ធ្វើជា “អំបិលនៃផែនដី” និងជា “ពន្លឺនៃលោកិយ”(ខ.១៣-១៤)។

យើងអាចធ្វើជាអ្នកផ្សះផ្សា ក្នុងពិភពលោក តាមមធ្យោបាយជាច្រើន ប៉ុន្តែ ក្នុងមធ្យោបាយនីមួយៗ យើងកែប្រែភាពបាក់បែក ជាជាងចុះចូលនឹងវា។ ដោយអំណោយរបស់ព្រះអម្ចាស់…

ព្រះជាម្ចាស់ធំជាង

លោកហ្កាយ ឃែលមែនសិន(Giles Kelmanson) ដែលជាអ្នកអភិរក្សសត្វព្រៃនៅប្រទេសអាហ្វ្រិកខាងត្បូង បានពិពណ៌នាអំពីឆាកប្រយុទ្ធដ៏គួរឲ្យភ្ញាក់ផ្អើល រវាងសត្វស្កាធំពីរក្បាល និងសត្វតោមួយក្រុមមានគ្នា៦ក្បាល។ ទោះសត្វស្កាមានគ្នាតិចជាងសត្វតោមែន ពួកវាមិនព្រមរាថយ នៅក្នុងការប្រឈមមុខដាក់សត្វតោដ៏កាចសាហាវ ដែលមានមាឌធំជាងពួកវា១០ដង។ សត្វតោទាំងនោះគិតថា ការសម្លាប់សត្វស្កាទាំងពីរក្បាល គឺគ្មានអ្វីពិបាកទេ ប៉ុន្តែ នៅក្នុងខ្សែវីដេអូដែលគេថតបាននៅពេលនោះ គេឃើញសត្វស្កាទាំងពីរក្បាល បានដើរចេញពីការប្រយុទ្ធដោយមោទនភាព។

ការប្រយុទ្ធរវាងដាវីឌ និងកូលីយ៉ាត គឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលលើសនេះទៀត។ ដាវីឌមិនមានបទពិសោធន៍ក្នុងសឹកសង្រ្គាមទេ តែបានចេញមកប្រយុទ្ធនឹងកូលីយ៉ាត ដែលជាអ្នកប្រយុទ្ធដ៏សាហាវរបស់សាសន៍ភីលីស្ទីន។ កូលីយ៉ាតមានមាឌធំដូចយក្ស និងមានកម្ពស់ខ្ពស់លើសអ្នកប្រយុទ្ធវ័យក្មេងនោះ ដោយមានកម្លាំងខ្លាំង និងបំពាក់ទៅដោយគ្រឿងសឹកដែលគ្មានគូប្រៀប មានដូចជា អាវក្រោះធ្វើពីលង្ហិន និងលំពែងដ៏មុតស្រួច(១សាំយ៉ូអែល ១៧:៥-៦)។ ដាវីឌ ជាអ្នកគង្វាលចៀម ដែលគ្មានបទពិសោធន៍ក្នុងសឹកសង្រ្គាម។ គាត់មានតែខ្សែដង្ហក់ និងគ្រាប់គ្រួស ពេលដែលគាត់មកដល់សមរភូមិ ដោយនាំនំប៉័ង និងទឹកដោះគោខះ ឲ្យពួកបងប្រុសរបស់គាត់(ខ.១៧-១៨)។

កូលីយ៉ាតបានហៅពួកអ៊ីស្រាអែលឲ្យចេញមកប្រយុទ្ធនឹងខ្លួន មួយទល់នឹងមួយ ប៉ុន្តែ គ្មាននរណាម្នាក់ហ៊ានប្រយុទ្ធជាមួយវាឡើយ។ ទាំងស្តេចសូល និងពួកអ៊ីស្រាអែលទាំងអស់មានការភ័យខ្លាចជាខ្លាំង(ខ.១១)។ សូមយើងស្រមៃមើលថា គេមានការភ្ញាក់ផ្អើលប៉ុណ្ណា ពេលដែលបានឃើញដាវីឌបោះជំហានចូលទៅក្នុងទីលានប្រយុទ្ធ។ តើមានអ្វីដែលនាំឲ្យគាត់មានចិត្តក្លាហាន លើសពួកអ្នកប្រយុទ្ធដែលមានបទពិសោធន៍របស់ពួកអ៊ីស្រាអែល? កាលនោះ មនុស្សភាគច្រើន មើលឃើញតែកូលីយ៉ាត។ ទោះជាយ៉ាងណាក៏ដោយ ដាវីឌបានមើលឃើញព្រះជាម្ចាស់។ គាត់ក៏បានអះអាងថា “ព្រះយេហូវ៉ានឹងប្រគល់កូលីយ៉ាត មកក្នុងកណ្តាប់ដៃគាត់ហើយ(ខ.៤៦)។…

ស្បៃគ្របភ្នែក

គ្រោះថ្នាក់រថយន្តបុកគ្នាដ៏សាហាវមួយ បានធ្វើឲ្យអ្នកស្រី ម៉ារី អាន ហ្វ្រែងកូ(Mary Ann Franco)មានការតក់ស្លត់យ៉ាងខ្លាំង។ គាត់បានរួចជីវិត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ តែគាត់បានរងរបួស រហូតដល់ពិការភ្នែកទាំងស្រុង។ គាត់ក៏បានរៀបរាប់ថា ចាប់តាំងពីពេលនោះមក គាត់មើលមិនឃើញអ្វី ក្រៅពីភាពខ្មៅងងឹត។ ២១ឆ្នាំក្រោយមក គាត់ក៏បានដើរដួល ហើយមានរបួសនៅឆ្អឹងខ្នង។ នៅពេលដែលគាត់ភ្ញាក់ដឹងខ្លួន បន្ទាប់ពីការវះកាត់(ដែលមិនពាក់ពាន់នឹងភ្នែករបស់គាត់) គាត់ក៏ស្រាប់តែមើលឃើញវិញ ដោយការអស្ចារ្យ។ គាត់ក៏បានឃើញមុខកូនស្រីរបស់គាត់ ជាលើកដំបូង ក្នុងរយៈពេលជាងពីរទសវត្សរ៍។ អ្នកជំនាញប្រព័ន្ធប្រសាទបានលើកឡើងថា តាមវិទ្យាសាស្ត្រ គាត់មិនដឹងថា អ្នកស្រីម៉ារីអាចមើលឃើញឡើងវិញ ដោយសារកត្តាអ្វីទេ។ ពីដំបូងគាត់គិតថា គាត់នឹងត្រូវងងឹតភ្នែកជារៀងរហូតហើយ តែទីបំផុត គាត់ក៏អាចមើលឃើញភាពស្រស់ស្អាត និងពន្លឺក្នុងពិភពលោកឡើងវិញ។

ព្រះគម្ពីរបានប្រាប់យើងថា ស្បៃនៃភាពល្ងង់ខ្លៅ និងការអាក្រក់ បានគ្របបាំងពិភពលោក ធ្វើឲ្យមនុស្សទាំងអស់ មើលមិនឃើញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់(អេសាយ ២៥:៧)។ ភាពអាត្មានិយម និងភាពលោភលន់ អំណួត និងការស្រេកឃ្លានអំណាច ឬមុខមាត់ បានគ្របបាំងភ្នែកខាងវិញ្ញាណរបស់យើង ដូចជាស្បៃ ធ្វើឲ្យយើងមិនអាចមើលឃើញព្រះច្បាស់ ដែលទ្រង់ “បានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសំរេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្តីស្មោះត្រង់ពិតប្រាកដ”(ខ.១)។

ភាពពិការភ្នែកខាងវិញ្ញាណនេះ ធ្វើឲ្យយើងស្ថិតក្នុងភាពអស់សង្ឃឹម។ បើយើងពឹងតែកម្លាំងខ្លួនឯង នោះយើងឃើញតែភាពងងឹត ភ័ន្តភាំង និងភាពអស់សង្ឃឹម។…

ការត្រាស់ហៅឲ្យមានចិត្តក្លាហានឡើង

ក្នុង​ចំណោម​រូប​ចម្លាក់​មនុស្ស​ប្រុស(ដែល​មាន​លោក​នេសិន មែនដេឡា លោក​វិនស្តុន ឈើឈីល លោក​មហាត្មៈ គន្ធី និង​អ្នក​ដទៃ​ទៀត) ក្នុង​ទីធ្លា​រដ្ឋ​សភានៅ​ទីក្រុង​ឡុងដ៏ មាន​រូប​ចម្លាក់​របស់​ស្រ្តី​ម្នាក់ ដែល​ឈរ​នៅ​តែ​ម្នាក់​ឯង។ រូប​ចម្លាក់​ដែល​ឈរ​ម្នាក់​ឯង​នោះ គឺ​ជា​រូប​ចម្លាក់​អ្នក​ស្រី មីលីសិន ហ្វាសេត(Millicent Fawcett) ដែល​បាន​តស៊ូនៅ​ក្នុង​ការ​ទាម​ទា​ឲ្យ​ស្រ្តី​មាន​សិទ្ធិ​បោះ​ឆ្នោត។ រូប​ចម្លាក់​របស់​គាត់​ត្រូវ​បាន​គេ​ធ្វើ​ពី​លង្ហិន ដោយ​កាន់​ទង់​ជ័យ​មួយ ដែលមាន​សរសេរ​អក្សរ​ពី​លើ ទៅ​ដល់​អ្នក​ទាម​ទា​សិទ្ធិ​ជា​មួយ​គាត់​ថា “សេចក្តី​ក្លាហាន​មួយ អំពាវ​នាវ​ឲ្យ​មាន​សេចក្តីក្លាហាន​នៅ​គ្រប់​ទិសទី”។ ត្រង់​ចំណុច​នេះ អ្នក​ស្រី​ហ្វាសេត​ចង់​មាន​ន័យ​ថា សេចក្តី​ក្លាហាន​របស់​មនុស្ស​ម្នាក់​ជំរុញឲ្យ​អ្នក​ដទៃ​ទៀត​មាន​ចិត្ត​ក្លាហាន​ផង​ដែរ។

ខណៈ​ពេល​ដែល​ស្តេច​ដាវីឌ​បាន​ត្រៀម​ខ្លួន​ផ្ទេរ​រាជ​ឲ្យ​បុត្រា​ទ្រង់ ព្រះ​នាម​សាឡូម៉ូន ទ្រង់​ក៏​បាន​ធ្វើ​ការ​ពន្យល់​អំពី​ការទទួល​ខុស​ត្រូវ​ដ៏​ធ្ងន់ ដែល​នឹង​ធ្លាក់​មក​លើ​ស្មា​បុត្រា​អង្គ​នេះ។​ ជា​ការ​ពិត​ណាស់ ស្តេច​សាឡូម៉ូន​ក៏​បាន​ទទួល​បន្ទុក​ដ៏ធ្ងន់ នៅ​ក្នុង​ការ​ដឹក​នាំ​ប្រទេស ដែល​រាប់​បញ្ចូល​ទំាង​ការ​ដឹក​នាំ​រាស្រ្ត​អ៊ីស្រាអែល ឲ្យ​ដើរ​តាម​សេចក្តី​បង្គាប់​របស់​ព្រះជា​ម្ចាស់ និង​ការពារ​ទឹក​ដី​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ពួក​គេ ហើយ​មើល​ការ​ខុស​ត្រូវ​ការ​សាង​សង់​ព្រះ​វិហារ ដែល​ជា​កិច្ចការ​ដ៏​ធំ​(១របាក្សត្រ ២៨:៨-១០)។

ស្តេច​ដាវីឌ​បាន​ជ្រាប​ថា សាឡូម៉ូន​មាន​ចិត្ត​ដែល​ញ័រ​ភ័យ បាន​ជា​ទ្រង់​លើក​ទឹក​ចិត្ត​សាឡូម៉ូន​ថា “ចូរ​មាន​កំឡាំង និង​ចិត្ត​ក្លាហាន​ឡើង ហើយ​ធ្វើ​សំរេច​ចុះ កុំ​ឲ្យ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ ដ្បិត​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​អញ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ឯង”(ខ.២០)។ សេចក្តី​ក្លាហាន​ដ៏​ពិត​របស់​ស្តេច​សាឡូ​ម៉ូន មិន​បាន​កើត​ចេញ​ពី​ជំនាញ ​ឬ​ទំនុកចិត្ត​របស់​ទ្រង់​ឡើយ តែ​បាន​កើត​ចេញ​ពី​ការ​ពឹង​ផ្អែក​លើ​ព្រះ​វត្ត​មាន និង​កម្លាំង​របស់​ព្រះ​ជា​ម្ចាស់។ ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​សេចក្តី​ក្លាហាន​ដែល​ស្តេច​សាឡូម៉ូន​ត្រូវ​ការ។

ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក ជា​ញឹក​ញាប់ យើង​ព្យាយាម​តាំង​ចិត្ត​ឲ្យ​ក្លាហាន ឬ​កំឡា​ចិត្ត​ខ្លួន​ឯង​ឲ្យ​ក្លាហាន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ…

អ្នកឈ្នះ ដែលមិននឹកស្មានដល់

នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​ក្នុង​រដូវ​រងា ឆ្នំា២០១៨ កញ្ញា​អេសធើ លេដេកា(Ester Ledecka) ដែល​ជា​កីឡាករ​ជិះ​បន្ទះ​ក្តាលើ​ទឹកកក​ជើង​ឯក​ពិភព​លោក របស់​សាធារណៈ​រដ្ឋ​ឆេក បាន​ឈ្នះ​ការ​ប្រកួត នៅ​ក្នុង​កីឡា​មួយ​ផ្សេង​ទៀត គឺ​កីឡា​ជិះ​ស្គី​លើ​ទឹកកក។ រឿង​នេះ​ប្រហែល​ជា​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍ ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត នៅ​ក្នុង​ការ​ប្រកួត​អូឡាំពិក​ក្នុង​រដូវរងា​ឆ្នាំ​នោះ។ ហើយ​គាត់​ជាកីឡាករ​ដែល​មាន​លេខ​រៀង​ទី​២៦ ដែល​ធ្វើ​ឲ្យ​គាត់​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​យក​ជ័យ​ជម្នះ ដែល​គេ​មិនជឿ​ថា គាត់​អាច​ធ្វើ​បាន​ឡើយ តែ​គាត់​ឈ្នះ​បាន​មេដាយមាស ក្នុង​ចំណាត់​ថ្នាក់​លេខ​មួយ។

អ្វី​ដែល​អស្ចារ្យ​នោះ គឺ​កញ្ញា​លេដីកា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រកួត សូពើរជី សម្រាប់​ស្រ្តី ដែល​តម្រូវ​ឲ្យ​មាន​ការ​ជិះ​ស្គី​ចុះ​ពី​លើ​ទួល តាម​ផ្លូវ​ក្រវិច​ក្រវាន។​ បន្ទាប់​ពី​គាត់​បាន​ឈ្នះ​ការ​ប្រកួត ដោយ​មក​ដល់​ទីលឿង​ជាង​គេ ០,០១ វិនាទី​ប៉ុណ្ណោះ ទាំង​គាត់ ទំាង​អ្នក​សារព័ត៌​មាន និង​អ្នក​ប្រកួត​ដទៃ​ទៀត​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង ដោយ​គេ​គិត​ថា មាន​តែ​កីឡាករ​ជិះ​ស្គី​កំពូល​ៗ​ប៉ុណ្ណោះ ដែល​អាច​ឈ្នះ​ការ​ប្រកួត​នេះ​បាន។

នេះ​ហើយ​ជា​របៀប​នៃ​ការ​គិត​របស់​លោកិយ។ យើង​ច្រើន​តែ​សន្ឋិដ្ឋាន​ថា អ្នក​ឈ្នះ​នឹង​នៅ​តែ​បន្ត​ឈ្នះ​ ខណៈ​ពេល​ដែល​អ្នក​ដទៃ​ទៀត​នឹង​បរាជ័យ។ ពួក​សាវ័ក​ក៏​មាន​អារម្មណ៍​ថា ផែនដី​បាន​ក្រឡាប់​ចក្រ​ផង​ដែរ ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “អ្នក​មាន​ពិបាក​នឹង​ចូល​នគរ​ព្រះ”(ម៉ាថាយ ១៩:២៣)។ តើ​អ្នក​មាន មាន​អ្វី​ដែល​រារាំង​មិន​ឲ្យ​ពួក​គេអាច​ចូល​នគរស្ថាន​សួគ៌? ជា​ការ​ពិត​ណាស់ បើ​យើង​ទុក​ចិត្ត​លើ​អ្វី ដែល​យើង​មាន​(អ្វី​ដែល​យើង​អាច​ធ្វើ​ និង​យើងជា​នរណា) យើង​មិន​គ្រាន់​តែ​ពិបាក​ទុក​ចិត្ត​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មិន​អាច​ទុក​ចិត្ត​ទ្រង់​ផង​ដែរ។

យើង​មិន​អាច​ចូល​នរគ​ព្រះ​ តាម​ក្បួន​របស់​យើង​បាន​ទេ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “នឹង​មាន​មនុស្ស​មុន ទៅ​ជាក្រោយ​ជា​ច្រើន ហើយ​និង​មាន​មនុស្ស​ក្រោយ…

ទទួលទោស ដោយមិនបានប្រព្រឹត្តខុស

នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ ២០១៨ បន្ទាប់​ពី​លោក​ម៉ាខុម អាឡេកសាដឺរ(Malcolm Alexander)បាន​ជាប់​គុក​៣៨ឆ្នំា គាត់​ក៏​បាន​ដើរ​ចេញ​ពី​ពន្ធ​ធនាគា ក្នុង​នាម​ជា​មនុស្ស​ដែល​មាន​សេរីភាព​ឡើង​វិញ។ តាម​ភស្តុ​តាង​នៃ​ការ​ពិនិត្យ​ឌីអិនអេ បាន​បញ្ជាក់​ថា លោក​អាឡេកសាដឺរ មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ គាត់​បាន​ប្រកាន់ជំហរ​ដ៏​មុត​មាំ នៅ​ក្នុង​ការ​អៈអាង​ថា គាត់​ជា​មនុស្ស​ស្លូត​ត្រង់ ខណៈ​ពេល​ដែល​តុលាការ​បាន​សម្រេច​កាត់​ទោស​គាត់ ដោយ​អយុត្តិ​ធម៌។ ជន​ស្លូត​ត្រង់​ម្នាក់​នេះ​បាន​ជាប់​គុក​ដោយ​អយុត្តិធម៌ អស់​ពេល​ជិត​៤​ទសវត្សរ៍ ដោយ​សារ​មេធាវី​ការពារ​ក្តី​ដ៏​អសមត្ថ​ភាព​របស់​គាត់​(ក្រោយ​មក ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ធ្វើ​ជា​មេធាវី​ទៀត) ភស្តុតាង​ដែល​គេ​ប្រមូលបាន ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​វិធី​សាស្រ្ត​ស៊ើប​អង្កេត​ដែល​មិន​ប្រាកដប្រជា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ពេល​ដែល​គេ​ដោះ​លែង​គាត់​ឲ្យ​មាន​សេរីភាព គាត់​ក៏​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ប្រកប​ដោយគុណ​របស់​ព្រះ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ គាត់​ក៏​បាន​ប្រាប់​គេ​ថា គាត់​មិន​អាច​ខឹង​បាន​ទេ។ គាត់​គ្មាន​ពេល​គ្រប់​គ្រាន់ ដើម្បី​ខឹង​ទៀត​ឡើយ។

ពាក្យ​សម្តី​របស់​លោក​អាឡេកសានដឺរ បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ប្រកប​ដោយ​ព្រះ​គុណ​ព្រះ​ដ៏​ជ្រាល​ជ្រៅ។ បើ​ការ​កាត់​ក្តី​ដ៏​អយុត្តិធម៌ បាន​ធ្វើ​ឲ្យ​យើង​ខាត​បង់​ពេល​វេលា​អស់​៣៨​ឆ្នាំ ហើយ​បាន​បំផ្លាញ​កេរ​ឈ្មោះ​របស់​យើង នោះ​យើងទំនង​ជា​ខឹង​សម្បា ចំពោះ​គេ។ គាត់​បាន​អត់​ទ្រាំ​អស់​ជា​ច្រើន​ឆ្នាំ នៅ​ក្នុង​គុក ដោយ​ចិត្ត​ខ្លោច​ផ្សា ដោយ​បន្ទុក​នៃ​ភាព​អយុត្តិ​ធម៌ ដែល​គាត់​បាន​ទទួល​រង ប៉ុន្តែ គាត់​មិន​បាន​ស្នង​ការ​អាក្រក់ ដោយ​ការ​អាក្រក់​ឡើយ។ គាត់​មិន​បាន​បម្រើ​កម្លាំង​របស់​គាត់ ដើម្បី​សង​សឹក តែ​បាន​បង្ហាញ​ចេញ​នូវ​ឥរិយ៉ាបថ ដូច​ដែល​សាវ័ក​ពេត្រុស​បាន​បង្គាប់​ថា ចូរកុំ “ធ្វើ​ការ​អាក្រក់​ស្នង​នឹងការអាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ”(១ពេត្រុស ៣:៩)។

ព្រះ​គម្ពីរ​បាន​បង្រៀន​យើង ឲ្យ​ធ្វើ​ល្អ​ថែម​មួយ​កំរិត​ទៀត គឺ​ដូច​ដែល​សាវ័ក​ពេត្រុស​បាន​ប្រាប់​យើង​ថា យើង​មិន​ត្រូវសង​សឹក​មក​លើ​គេ​វិញ​ឡើយ…

ឈរដោយចិត្តក្លាហាន

នៅ​សម័យ​សង្រ្គាម​លោក​លើក​ទី​២ ខណៈ​ពេល​ដែល​អ្នក​ដឹក​នាំ​ពួក​ជំនុំ​អាឡឺម៉ង់​ភាគ​ច្រើន ចុះ​ចូល​នឹង​លោក​អ៊ីត្លែ ដែល​ជា​មេដឹក​នាំ​ផ្តាច់​ការ​របស់​ប្រទេស​អាឡឺម៉ង់ លោក​ម៉ាទីន នេម៉ូល័រ(Martin Niemöller) ដែល​ជា​ទេវវិទូ និង​ជាគ្រូ​គង្វាល ស្ថិត​ក្នុង​ចំណោម​អ្នក​ក្លាហាន​មួយ​ចំនួន ដែល​បាន​ប្រឆាំង​នឹង​អំពើ​អាក្រក់​របស់​របប​ណាហ្ស៊ី។ ខ្ញុំ​បាន​អាន​រឿង​មួយ ដែល​ពិពណ៌នា អំពី​ជន​ជាតិ​អាឡឺម៉ង់​វ័យ​ចំណាស់​មួយ​ក្រុម កំពុង​ឈរ​នៅ​ខាង​ក្រៅ​សណ្ឋាគារ​ធំ​មួយ នៅទសវត្សរ៍​ឆ្នាំ​១៩៧០ ហើយ​ក្នុង​ចំណោម​ពួក​គេ​មាន​បុរស​វ័យ​ក្មេង​ម្នាក់ កំពុង​តែ​ជញ្ជូន​វ៉ាលី​របស់​ក្រុម​នោះ យ៉ាងញាប់​ដៃ​ញាប់​ជើង។ មាន​មនុស្ស​ម្នាក់​បាន​សួរ​ថា តើ​មនុស្ស​មួយ​ក្រុម​នេះ​ជា​នរណា? គេ​ក៏​បាន​ឆ្លើយ​ថា “ពួក​គេ​ជាគ្រូ​គង្វាល​អាឡឺម៉ង់”។ “ចុះ​ចំណែក​ឯ​បុរស​វ័យ​ក្មេង​នោះ ជា​នរណា​ដែរ?” “គាត់​គឺ​លោក​ម៉ាទីន នេម៉ូល័រ។ គាត់​មានអាយុ​៨០​ឆ្នាំ​ហើយ។ ប៉ុន្តែ គាត់​ក្មេង​ជាង​វ័យ ដោយ​សារ​គាត់ មិន​ចេះ​ភ័យ​ខ្លាច ”។ លោក​នេម៉ូល័រ​អាច​ជម្នះ​ការ​ភ័យ​ខ្លាច មិន​មែន​ដោយ​សារ​គាត់​មាន​ហ្សែន​ជា​មនុស្ស​អស្ចារ្យ​ពី​កំណើត ដែល​មិន​ចេះ​ភ័យ​ខ្លាច​នេះ​ឡើយ ប៉ុន្តែ គឺ​ដោយ​សារ​តែ​ព្រះ​គុណ​របស់​ព្រះ​ប៉ុណ្ណោះ។​ តាម​ពិត កាល​ពី​មុន គាត់​ធ្លាប់​មាន​ទស្សនៈ​ប្រឆាំង​នឹង​ជន​ជាតិ​យូដា ឬ​ជ្វីប។ ប៉ុន្តែ គាត់​បាន​លន់​តួរបាប ហើយ​ព្រះ​ជា​ម្ចាស់​ក៏​បាន​ស្អាង​គាត់​ឡើង​វិញ ហើយ​ជួយ​ឲ្យ​គាត់​និយាយ និង​រស់​នៅ​តាមសេចក្តី​ពិត​របស់​ទ្រង់។

លោក​ម៉ូសេ​លើក​ទឹក​ចិត្ត​ប្រជាជន​អ៊ីស្រាអែល ឲ្យ​ជម្នះ​ការ​ភ័យ​ខ្លាច ហើយ​ដើរ​តាម​ព្រះ ក្នុង​សេចក្តី​ពិត។ ពេល​ដែល​ពួក​គេ​បាន​ទទួល​ដំណឹង​ថា ព្រះ​ជា​ម្ចាស់​នឹង​ដក​លោក​ម៉ូសេ​ចេញ​ពី​ពួក​គេ ពួក​គេ​ក៏​មាន​ការ​ភ័យ​ខ្លាច បាន​ជា​អ្នកដឹក​នាំ​រូប​នេះ​កំឡា​ចិត្ត​ពួក​គេ ដោយ​ពាក្យ​សម្តី​ដ៏​មុត​មាំ​ថា​ “​ចូរ​មាន​កំឡាំង​ហើយ​ចិត្ត​ក្លាហាន​ឡើង កុំ​ឲ្យ​ខ្លាច ឬ​មាន​សេចក្តី​ភ័យ​ញ័រ​ចំពោះ​គេ​ឡើយ ដ្បិត​គឺ​ព្រះយេហូវ៉ា…