ប្រភេទ  |  អត្ថបទ : ទម្លាប់ល្អ សម្រាប់ការលូតលាស់ខាងវិញ្ញាណ

ទម្លាប់ទី១៣

បទគម្ពីរដែលអាចផ្លាស់ប្រែជីវិតរបស់អ្នក

ប្រសិន​បើ​អ្នកមិនទាន់មានផែនការទន្ទេញខគម្ពីរ​នៅ​ទេ សូម​ចាប់​ផ្តើមជាមួយ​ខគម្ពីរដែលខ្ញុំដាក់​ជូនខាង​ក្រោម​នេះ។ ខ្ញុំបាន​ទន្ទេញ​ និងជញ្ជឹងគិតបទគម្ពីរទាំងអស់នេះ ហើយ​បទ​គម្ពីរ​ទាំងនេះ​បានធ្វើ​ឲ្យមាន​ការ​ផ្លាស់ប្រែដ៏សំខាន់ក្នុងជីវិតខ្ញុំ។ ​ខគម្ពីរទាំងនោះក៏អាចផ្លាស់ប្រែជីវិតរបស់អ្នកផងដែរ!

កំណើតថ្មី

១​. សេចក្តីសង្រ្គោះ (យ៉ូហាន ៣:១៦)

២. ជីវិតថ្មី (២កូរិនថូស ៥:១៧)

៣. អត្តសញ្ញាណជាកូនព្រះ (១យ៉ូហាន ៣:១-២)

៤.…

ទម្លាប់ទី១០

ការអានព្រះបន្ទូលនំប៉័ងជីវិតជាប្រចាំថ្ងៃ

ការមួយដែលខ្ញុំចងចាំបំផុត កាលនៅខ្ញុំនៅតូច គឺខ្ញុំបានដើរចេញពីគ្រែ ពីព្រលឹមទៅលួចមើលឪពុករបស់ខ្ញុំលុតជង្គង់អធិស្ឋាន និងអានព្រះគម្ពីរ មុនដែលគាត់ចេញទៅធ្វើការ។ ការនោះពិតជាប៉ះពាល់ចិត្ត​ខ្ញុំ ​យ៉ាងជ្រាល​ជ្រៅ ក្នុង​នាម​ជា​កូនម្នាក់។

ឪពុកខ្ញុំបានអានគម្ពីរសុភាសិត មួយថ្ងៃមួយជំពូក ដោយសារកណ្ឌនេះមានទាំងអស់សាមសិបមួយជំពូក ហើយខែភាគច្រើន​មានសាមសិបមួយថ្ងៃ។ ខ្ញុំនៅតែព្យាយាមធ្វើបែបនោះ សម្រាប់ខ្លួនឯងរាល់ថ្ងៃ។ ទោះខ្ញុំមានការសិក្សា និងការអានបទគម្ពីរផ្សេង​ទៀតក្តី ខ្ញុំតែងចាប់ផ្តើមថ្ងៃនីមួយៗពីព្រលឹម ដោយអានព្រះគម្ពីរ​សុភាសិត​មួយជំពូក។ ហើយខ្ញុំបានរៀនធ្វើបែបនោះ…

ទម្លាប់ទី៩

ការរស់នៅតាមព្រះបន្ទូលនៃជីវិត

ហេតុអ្វីបានជាព្រះគម្ពីរត្រូវបានសរសេរឡើង?

ដើម្បីពន្យល់ អំពីភាពស្មុគស្មាញ នៃ​គ្រប់​គ្រង​របស់មនុស្សឬ? ដើម្បីរិះគន់ទ្រឹស្តី ដែលនិយាយអំពីសេដ្ឋកិច្ចឬ? ឬក៏ដើម្បីបង្រៀនយើង អំពីភាពអស្ចារ្យរបស់តារាសាស្ត្រ?

គោលបំណងជាចម្បងរបស់ព្រះគម្ពីរ មិនមែនដើម្បីប្រាប់យើងថា តើស្ថានសួគ៌មានដំណើរការយ៉ាងដូចម្តេចនោះទេ ប៉ុន្តែ គឺដើម្បីប្រាប់​យើងថា តើយើងទៅ​ស្ថាន​សួគ៌ ដោយរបៀបណា។ ខ្លឹមសារដ៏សំខាន់បំផុតរបស់ព្រះគម្ពីរគឺ ព្រះសព្វព្រះ​ទ័យ​កែប្រែ​ជីវិតកូន​របស់​ទ្រង់ ​តាមរយៈព្រះបន្ទូល ដោយរៀបចំពួកគេ សម្រាប់ជីវិតអស់​កល្ប​ជានិច្ច…

ទម្លាប់ទី៨

ការបញ្ជាក់អះអាងឡើងវិញ អំពីអំណាចនៃព្រះគម្ពីរ

មានជាមនុស្សជាច្រើននៅសម័យនេះ បានវាយប្រហារអំណាចនៃព្រះបន្ទូលព្រះ។ ពួកគេបានបោះបង់​ចោល​បទគម្ពីរ​មួយចំនួន ហើយចោទសួរអំពីបទគម្ពីរជាច្រើនទៀត។ តើយើងគួរឆ្លើយតប ចំពោះការ​វាយ​ប្រហារទាំង​នោះ ដោយ​របៀប​ណា?

លោក​ ឆាលស៍ ស្ព័រជិន (Charles Spurgeon) បានឆ្លើយតបចំពោះសំណួរខាងលើនេះ យ៉ាងដូច្នេះថា​ “តើយើងត្រូវការ​ពារ​ព្រះ​បន្ទូលព្រះឬទេ? បើអ៊ីចឹងចូរយើងការពារសត្វតោផង”។  បានសេចក្តីថា ព្រះបន្ទូលព្រះមិនត្រូវការការពារអ្វីនោះទេ។ នៅក្នុង​ការ​ទទួល​​ស្គាល់អំណាចនៃព្រះគម្ពីរ…

ទម្លាប់ទី៧

ការទទួលយកអំណាចនៃព្រះគម្ពីរ

ការ​ចោទ​សួរ​អំពី​អំណាច​នៃ​ព្រះ​គម្ពីរ ស្ថិត​ក្នុង​ចំណោម ការ​ចោទ​សួរ​ដែល​មាន​ការ​ជជែក​វែក​ញែក​ច្រើន​បំផុត និង​មាន​ប្រវត្តិយូរ​លង់​ជាង​គេ របស់​មនុស្ស​ជាតិ។ អំណាច​នៃ​ព្រះ​គម្ពីរ ​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​រឿង​ដ៏​សំខាន់​បំផុត ដែល​យើង​ត្រូវពិចារណា​នៅ​ថ្ងៃ​នេះ។ មនុស្ស​ច្រើន​តែ​បង្ហាញ​ចេញ​នូវ​លក្ខណៈ​ខាង​វិញ្ញាណ​របស់​ខ្លួន តាម​រយៈ​អត្ត​ចរិត​ដែល​ពួក​គេ​មាន ចំពោះ​ព្រះ​គម្ពីរ។

ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​មាន​ឱកាស​ជួប​ជា​មួយ​អ្នក​បម្រើ​ព្រះ​ប្រហែល​១២​នាក់ នៅ​ជិត​ទី​ក្រុង​មួយ​ ដែល​ខ្ញុំ​បាន​ចូល​រួម ​ក្នុង​ការ​ធ្វើ​យុទ្ធនា​ការ​ផ្សាយ​ដំណឹង​ល្អ។ បើ​ខ្ញុំ​និយាយ​ថា ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​​ពិភាក្សា​របស់​ពួក​យើង ​វា​ដូច​ជា​លើស​បន្តិច​…

ទម្លាប់ទី៦

ការប្រកបជាមួយព្រះ

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​ប្រទេស​អង់​គ្លេស មាន​វេជ្ជ​បណ្ឌិត​ម្នាក់ បាន​ជួប​ស្រ្តី​ចំណាស់​ម្នាក់​ដែល​ជា​គ្រីស្ទ​បរិស័ទ។ គាត់​បាន​សួរ​ស្រ្តី​នោះ​ថា “បើ​ខ្ញុំ​ទូល​សូម​ឲ្យ​ព្រះ​ប្រទាន​ខ្ញុំ​លុយ​៥​ផោន តើ​ខ្ញុំ​នឹង​ទទួល​បាន​លុយ​នោះ​ទេ?

ស្រ្តី​នោះ​បាន​ឆ្លើយ ដោយ​សួរ​ទៅ​វិញ​ថា “ប្រសិន​បើ​គេ​ណែ​នាំ​អ្នក​ឲ្យ​ ជួប​ព្រះ​អង្គ​ម្ចាស់​នៃ​ប្រទេស​វែល តើ​អ្នក​នឹង​ទូល​សូម​លុយ​ពី​ទ្រង់ នៅ​ពេល​នោះ ភ្លាម​ៗ​តែ​ម្តង​ទេ?”

វេជ្ជ​បណ្ឌិត​នោះ​ក៏​ឆ្លើយ​ថា “ទេ ខ្ញុំ​មិន​ទាន់​សុំ​ទេ ទាល់​តែ​ស្គាល់​ទ្រង់ ឲ្យ​បាន​ច្បាស់​សិន” ។…

ទម្លាប់ទី៥

ការសន្ទនាជាមួយព្រះ

លោកវេជ្ជបណ្ឌិត ចេមស៍ អ៊ែម ហ៊ូស្តន់ (James M Houston) បានមានប្រសាសន៍ថា “ការ​អធិស្ឋាន ​គឺ​ជា​មិត្ត​ភាព​ ជា​មួយ​នឹងព្រះ”។ ខ្ញុំគិតថា​គាត់គិតត្រូវ ព្រោះតាមន័យដ៏សាមញ្ញ  ការអធិស្ឋាន គឺជារឿង​ដែលសំឡាញ់ពីរនាក់ជជែក​គ្នា។

ការ​អធិស្ឋាន​គឺ​ជា​ការ​សន្ទនា រវាង​ព្រះ​និង​យើង ដែល​ជា​កូន​របស់​ទ្រង់។ ការ​អធិស្ឋាន​មិន​មែន​ជា​ការ​សន្ទនា​តែ​ម្ខាង ឬ​ជា​ការ​និយាយ​តែ​ម្នាក់​ឯង​នោះ​ទេ…

ទម្លាប់ទី៤

ការ​អធិស្ឋាន​ដោយ​ក្តី​រំពឹង និង​ការ​អរ​ព្រះ​គុណ

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា តើ​ខ្ញុំ​និង​និយាយ​អំពី​ទម្លាប់​ល្អ​ផ្សេង​ទៀត​ទេ ក្រៅ​ពី​អ្វី​ដែល​ទាក់​ទង​នឹង​ការ​អធិស្ឋាន​?​ ខ្ញុំ​នឹង​និយាយ! ប៉ុន្តែ ខ្ញុំ​មាន​ការ​បន្ទាន់​ចង់​និយាយ អំពី​សារៈ​សំខាន់ និង​សេចក្តី​អំណរ ក្នុង​ការ​អនុវត្ត​តាម​សេចក្តី​អធិស្ឋាន ជា​ប្រ​ចាំថ្ងៃ និងខ្ជាប់​ខ្ជួន ហើយ​មាន​ប្រសិទ្ធ​ភាព។

គួរ​ឲ្យ​កត់​សំគាល់​ថា “ បើ​ខ្ញុំ​ចង់​ឲ្យ​នរណា​ម្នាក់​បន្ទាប​ខ្លួន ខ្ញុំ​នឹង​សួរ អំពី​សេចក្តី​អធិស្ឋាន​របស់​គាត់​។ ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​ដែល​អាច​ប្រៀប​នឹង​ប្រធាន​បទ​នេះ​បាន​ទេ ព្រោះ​ការ​អធិស្ឋាន​ជា​ការ​សារ​ភាព​អំពើ​បាប…

ទម្លាប់ទី៣

ការ​អធិស្ឋាន​ដែល​ព្រះ​ឆ្លើយ​តប

ព្រះ​អម្ចាស់​បាន​ប្រើ​លោក ឌីអិល មូឌី (D.L. Moody) ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដ៏​ល្បី​ល្បាញ ក្នុង​សតវត្សរ៍​ទី​១៩ ដើម្បី​ជួយ​នាំ​មនុស្ស​នៅ​ក្នុង​ពីរ​ទ្វីប ឲ្យ​បាន​ប្រែ​ចិត្ត។ លោក​បាន​ធ្វើ​ដំណើរ​ប្រហែល​ជា​ជាង​មួយ​លាន​គីឡូម៉ែត្រ ហើយ​បាន​អធិប្បាយ​ អំពី​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ទៅ​កាន់​មនុស្ស​ជាង​មួយ​រយ​លាន​នាក់!

តើ​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​លោក​មូឌី អាច​មាន​ភាព​លេច​ធ្លោ ក្នុង​នាម​ជា​មនុស្ស​របស់​ព្រះ ដែល​បាន​ឈោង​ចាប់​មនុស្ស​ជា​ច្រើន ក្នុង​ទ្វីប​អឺរ៉ុប…

ទម្លាប់ទី២

សេចក្តី​អធិស្ឋាន​ដែល​ស្រប​និង​ព្រះ​ហឫ​ទ័យ​ព្រះ

តើ​ព្រះ​បន្ទូល​សន្យា​ណា​ខ្លះ ដែល​អ្នក​ចូល​ចិត្ត​ជាង​គេ? តើ​ជា​សេចក្តី​សន្យា អំពី​កំលាំង? អំពី​សេចក្តី​ក្លាហាន?​ ឬ​អំពី​សុវត្ថិភាព?

ខ្ញុំ​សូម​ចែក​ចាយ​នូវ​ព្រះ​បន្ទូល​សន្យា​មួយ ដែល​ខ្ញុំ​ពេញ​ចិត្ត ដែល​បាន​ចែង​ថា: យើង​ក៏​មាន​សេចក្តី​ក្លាហាន ដល់​ទ្រង់​យ៉ាង​​​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម  បើ​យើង​ដឹង​ថា ទ្រង់​ទទួល​​​ព្រម​តាម​យើង ក្នុង​ការ​អ្វី​ដែល​យើង​សូម​ដូច្នេះ នោះ​យើង​ក៏​ដឹង​ថា យើង​បាន​អ្វី​ដែល​យើង​សូម​ពី​ទ្រង់​ហើយ​ដែរ…