ប្រភេទ  |  April

យឺតពេក

ពេល​ខ្ញុំប​ង្រៀន​និស្សិត​ឆ្នាំ​ទី​១ ក្នុង​ថ្នាក់​សំណេ​រមហាវិ​ទ្យាល័យ  ជា​ញឹក​ញា​ប់ ខ្ញុំ​ច្រើន​តែ​ប្រាប់​ពួក​គេ​ ឲ្យខិ​ត​ខំ​​សរសេរ​តែង​សេចក្តី​ជា​ច្រើ​ន ដែល​គ្រូដា​ក់​​ឲ្យ​ធ្វើ​​នៅ​​ផ្ទះ​ ដើ​ម្បីឲ្យ​​អាចរៀន​ជាប់។​ ប៉ុន្តែ នៅក្នុង​ឆមាស​ស្ទើរ​តែ​ទាំង​អស់​ ​មានសិ​ស្សខ្លះ​មិ​នជឿ​ខ្ញុំ​ទេ។ ពួក​គេ​ជា​អ្នក​ដែល​ផ្ញើអ៊ីមេ​លទាំ​ងត​ក់​ក្រហ​ល់ បន្ទាប់ពី​​ម៉ោងរៀនចុង​ក្រោយ​បា​នប​ញ្ច​ប់ទៅ​ហើ​យ ដោយ​រៀប​រា​ប់​ប្រាប់ ​អំពីមូ​ល​ហេតុ​ដែ​ល​ពួក​គេមិ​នបា​ន​យ​កចិ​ត្ត​ទុក​ដា​ក់ ចំ​ពោះ​កា​រ​ធ្វើកិ​ច្ច​ការ​ទាំ​ងនោះ​។ ខ្ញុំ​មិន​ចង់​ទម្លាក់​ពួក​គេ​ទេ​ តែខ្ញុំ​ត្រូ​វ​តែនិ​យាយ​ប្រាប់​ពួ​កគេថា​ “​សូម​ទោ​ស​។  ប្អូនយ​កកិ​ច្ចកា​រម​ក​ដា​ក់​យឺត​ពេក គ្រូ​មិន​អាចឲ្យ​ប្អូ​ន​ជាប់​បា​ន​ទេ”។​

សម្រាប់និ​ស្សិ​តឆ្នាំ​ទី​១ ការរៀ​ន​ធ្លាក់ ហើយ​ត្រូវ​ខា​ត​​ថ្លៃ​សាលាជា​ច្រើ​ន នាំឲ្យ​មាន​ផ​លវិ​បាក​ច្រើ​ន​ណាស់​ទៅ​ហើយ​។ ប៉ុន្តែ មា​នកា​រ​ធ្លាក់​មួ​យទៀ​ត​   ដែល​ធ្ងន់​ធ្ង​រជា​ង​នេះទៀ​ត ​   ហើយ​ក៏ស្ថិ​ត​ស្ថេរជារហូ​ត​ផង​ ដែល​មនុស្ស​ជួប​នៅចុ​ង​បញ្ចប់​នៃជី​វិត បើសិ​​នជា​ពួក​គេ​មិន​បា​ន​យក​ចិ​ត្តទុ​ក​ដា​ក់ ចំពោះ​បញ្ហានៃ​អំ​ពើបា​ប​ ដែលត្រូ​​វ​ដោះស្រាយជា​មួ​យព្រះ​ ឲ្យទា​ន់​ពេល​វេ​លា​ទេ​នោះ​។ ក្នុង​ករ​ណី​នេះ ​បើសិន​ជាម​នុ​ស្ស​ស្លា​ប់​ទៅ ​ដោយ​មិន​បា​ន​ទទួ​ល​ជឿព្រះ​យេស៊ូវ ជា​ព្រះ​សង្រ្គោះ​ទេ ពួក​គេ​ត្រូវ​ធ្លា​ក់​ចូ​លទៅ​ក្នុ​ងសេច​ក្តីហិ​នវិ​នាស​អស់កល្បជា​និ​ច្ច។

តើ​យើង​នឹ​ងមា​នការ​ត​ក់​ស្លត់​យ៉ាង​ណា​  ពេល​ដែល​បានឈ​រ​នៅចំ​ពោះព្រះ​អ​ង្គ នៅគ្រា​ចុ​ងក្រោ​យ ហើ​យឮ​ព្រះអ​ង្គមា​នប​ន្ទូ​ល​ថា “អញ​​មិន​​​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ!”(ម៉ាថាយ ៧:២៣)។  អ្នក​​និពន្ធ​ព្រះគម្ពីរ​ហេព្រើ  បានដា​ស់​តឿន​យើ​ង​ ឲ្យ “ឈោងឲ្យ​ដល់​”(៤:១) ការ​សម្រាក​អ​ស់ក​ល្ប​ជា​និច្ច ដែល​ព្រះបា​នប្រ​ទា​ន​។ ដំណឹង​ល្អនោះ​គឺ​ថា​   អ្នក​ដែល​នៅ​មាន​ជីវិត គឺ​មិ​ន​ទាន់​យឺ​ត​ពេល​​ទេ។ សព្វ​ថ្ងៃនេះ​ ព្រះ​យេស៊ូវ​បាន​ប្រទាន​សេចក្តី​ស​ង្រ្គោះ និង​ការ​អត់ទោ​សបា​ប​ដោយ​ឥត​គិត​ថ្លៃ​…

ព្រះគ្រីស្ទ នៅក្នុងព្យុះ

ពេល​លោក​រេមប្រិន(Rembrandt) មាន​អាយុ២​៧​ឆ្នាំ គាត់​បាន​គូ​រគំ​នូ​ទេសភា​ពសមុទ្រ​មួយផ្ទាំ​ង ដោយ​ដាក់​ចំ​ណ​ង​ជើង​​ថា ព្រះយេ​ស៊ូវ​ នៅក្នុ​ង​ព្យុះ​នៅ​សមុទ្រ​កាលីឡេ  ដែល​ផ្អែក​ទៅលើ​រឿ​ង​ ដែល​មា​នចែ​ង​ក្នុ​ង​ប​ទគ​ម្ពី​រ​ម៉ា​កុស ជំពូក៤​។ លោករេ​មប្រិ​ន​បា​នដា​ក់​ព​ន្លឺ និង​ស្រមោ​លក្នុ​ង​ផ្ទាំ​ងគំ​នូ​រនេះ​យ៉ា​ង​ច្បា​ស់ ដើម្បីប​ង្ហាញ​ថា មានទូ​កតូ​ចមួ​យ កំពុងទ​ទួល​រ​ង​ការ​គំរាមកំហែង ពី​វិនាសក​ម្មនៃខ្យ​ល់​ព្យុះដ៏​កំណាច​។ ខណៈពេ​ល​ដែ​ល​ពួ​កសិ​ស្សកំ​ពុង​តែ​ទប់​ខ្លួ​ន ពេល​ដែល​មាន​ខ្យ​ល់ និង​រលកប​ក់​បោ​កម​ក​ខ្លាំ​ង ព្រះយេ​ស៊ូវ​នៅផ្ទុំ​លក់​ ដោយ​គ្មា​ន​​កា​រ​ភ្ញា​ក់​ផ្អើល​អ្វី​ទាំង​អស់​។ ប៉ុន្តែ​ អ្វីដែ​ល​ចំ​ឡែក​បំ​ផុត​នោះ​ គឺ​ក្នុង​ផ្ទាំ​ងគំ​នូ​នោះ​ គេ​ឃើញ មាន​សាវ័​ក១​៣​នា​ក់ បាន​ជាអ្ន​កឯ​កទេ​ស​ផ្ទែក​សិ​ល្បៈ​បា​​​ននិយាយថា រូ​ប​អ្នក​ទី​១​៣នោះ​ ​គឺជា​លោ​ករេមប្រិន​នោះឯ​ង​។

ដំណឹង​ល្អតា​ម​លោ​កម៉ា​កុស បាន​ពិព​ណ៌នា ​អំពីកា​រដែ​លព្រះ​យេស៊ូវ​បាន​ប​ង្រៀ​​ន​ពួក​សា​វ័​កយ៉ា​ងច្បា​ស់​ថា ព្រះអ​ង្គ​ជាន​រណា ហើយ​ព្រះអ​ង្គ​អា​ច​ធ្វើអ្វី​បា​ន​។​ ពេលដែ​លពួ​ក​គេ​កំ​ពុង​ព្យា​យាម​​ទប់ទូកមិ​ន​ឲ្យលិ​ច​ ទាំង​ជ្រួ​លច្រ​ប​ល់ ព្រះយេ​ស៊ូវ​កំពុ​ង​ផ្ទុំល​ក់យ៉ា​ង​សុខ​សាន្ត។ តើព្រះ​អ​ង្គមិ​នខ្វ​ល់ទេ​ឬ​ថា ពួក​គេជិ​តស្លា​ប់ហើ​​យ?(ខ.៣៨) ពេ​លដែ​ល​ព្រះយេ​ស៊ូ​វ​បាន​ធ្វើ​ឲ្យ​ខ្យល់ព្យុះ​ស្ង​ប់​ហើយ(ខ.៣៩) ព្រះអ​ង្គ​បាន​សួ​រ​ពួ​កគេ​ថា​ ​“ហេតុ​​អ្វី​​បាន​ជា​អ្នក​រាល់​គ្នា​​ភ័យ​ដល់​​ម៉្លេះ ម្តេច​ក៏​គ្មាន​សេចក្តី​ជំនឿ?”(ខ.៤០) បន្ទាប់​​មក ពួកគេ​មា​ន​​សេ​ចក្តី​​ស្ញែ​ង​​ខ្លា​ច​​​ជា​ខ្លាំង ទាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា “ដូច្នេះ តើ​លោក​នេះ​ជា​អ្វី បាន​ជា​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ”(ខ.៤១)។

យើង​ក៏អា​ច​ចូល​ទៅ​ក្នុងរឿង​នេះ​ ហើយ​រក​ឃើ​ញថា​ ព្រះ​យេស៊ូវ​គ្រីស្ទ​កំពុង​បើ​កបង្ហាញ​មនុស្ស​​ម្នាក់​ៗ​ ដែល​ទុក​ចិត្ត​ព្រះ​អង្គ ឲ្យ​ឃើញ​​ព្រះ​វត្ត​​មា​ន សេចក្តី​អាណិត និង​ការ​គ្រ​ប់​គ្រង​រ​បស់​ព្រះ​អ​ង្គ ក្នុង​ខ្យ​​ល់ព្យុះ​​ទាំង​អ​​ស់​នៃ​​ជី​វិ​​តរ​ប​ស់យើ​ង​ គឺ​​ដូច​ដែ​លព្រះ​អ​ង្គ​​បានប​​ង្ហាញពួ​​ក​សាវ័​​ក​​។-David McCasland

សំណួរដែលពិបាកឆ្លើយ

មាន​ពេល​មួ​យ​លោ​កឧ​ត្តម្ភសេ​នីយ លូ វលលេស(Lew Wallace) នៃ​កង​ទ័ព​សហ​ព័ន្ធ ​បានជួ​បលោ​ក​វរសេនីយ រ៉ូបឺត អ៊ីងហ្គ័រសូល(Robert Ingersoll) ពេលដែ​ល​គា​ត់កំ​ពុងធ្វើដំ​ណើរ​តាម​រ​ថ​ភ្លើង​ បន្ទាប់​ពី​សង្រ្គាម​ស៊ីវិល​អាមេរិក​បា​នប​ញ្ច​ប់ បា​ន​ពីរ​បីឆ្នាំ​។  ក្នុង​សត​វត្សរ៍​ទី​១៩  លោក​អ៊ីងហ្គ័រ​សូល ស្ថិតក្នុ​ង​ចំណោម​អ្នក​ដែ​លនាំមុខគេ ក្នុង​ការ​មិ​ន​​ជឿ​ថា​​ព្រះមាន​ពិត​មែន ហើយ​លោ​កវ​លលេសជា​បុរ​សនៃ​សេចក្តី​ជំនឿ។ ពេល​ដែល​កា​រស​ន្ទនារ​បស់ពួ​ក​គេ​ បាន​ឈាន​ចូល​ដល់​ការ​ជ​ជែក​គ្នា​អំ​ពីភា​ពខុ​ស​គ្នាខា​ង​វិ​ញ្ញាណ លោក​វលលេស​ក៏បា​ន​ដឹ​ងខ្លួ​ន​ថា​ គាត់​មិន​អាច​ឆ្លើយ​សំណួរ និងប​ក​ស្រាយ​ចម្ងល់​រប​ស់លោ​កអ៊ីនហ្គ័រសូលបា​ន​ទេ។ លោក​វលលេ​ស មាន​ការ​អៀន​ខ្មា​ស់ ដោយ​សា​រកា​រ​ខ្វះ​ការ​យ​ល់ដឹ​ង អំពី​ក្តីជំ​នឿរ​បស់​ខ្លួ​ន​ បាន​ជាគា​ត់​ចា​ប់ផ្តើ​ម​រក​មើ​លច​ម្លើយ ក្នុង​ព្រះ​គម្ពីរ​។ ក្រោយ​មក ការ​នេះបា​ន​នាំ​ឲ្យ​គាត់និពន្ធ​សៀវភៅ​រឿង​ប្រលោម​លោក​ដ៏ល្បី​ល្បា​ញមួយ​ក្បាល​ មាន​ចំណ​ងជើ​ង​ថា ប៊េន ហ៊រ(Ben-Hur): ជារឿង​និទា​​ន អំ​ពីព្រះ​គ្រី​ស្ទ​ ដែល​​នៅក្នុ​ង​​នោះ គាត់បា​ន​ប្រកា​ស់​ដោយចិ​ត្ត​ជឿ​ជា​ក់​​ ​អំពី​ព្រះ​អង្គ​ស​ង្រ្គោះ។​

យើង​មិន​ត្រូ​វ​ឲ្យជំ​នឿរ​បស់យើ​ង​ចុះ​ខ្សោយ ដោយសា​រ​សំណួររប​ស់អ្ន​ក​មិ​នជឿ​ព្រះ​ឡើ​យ​។ ផ្ទុយ​ទៅ​វិញ​ សំណួរ​ទាំង​នោះ​អា​ច​នាំ​ឲ្យយើ​ងមា​ន​កា​រ​ស្វែង​យ​ល់កា​ន់​តែ​ស៊ី​ជម្រៅ​ ហើយ​បង្រៀ​ន​យើង​ឲ្យ​​ចេះឆ្លើយត​ប ដោយ​ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់ ដល់​អ្នក​ដែ​ល​ចោទ​​សួរ អំពី​សេចក្តី​ជំនឿ​របស់​យើង។​ សាវ័កពេ​ត្រុស​បាន​លើ​ក​ទឹក​ចិ​ត្ត​យើ​ង ឲ្យ​ដេញ​តា​ម​ប្រាជ្ញារ​បស់​ព្រះ​ ក្នុង​ព្រះ​គ​ម្ពីរ​ ​គឺដូ​ច​ដែល​មាន​សេចក្តី​ចែ​ង​ថា​ “​ចូរ​​ប្រុ​ង​​ប្រៀប​ជា​និច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា”(១ពេត្រុស ៣:១៥)។

យើង​មិន​អាច​ឆ្លើ​យ​សំ​ណួរ​បាន​ទាំង​អស់​ឡើ​យ ប៉ុន្តែ យើងត្រូ​វកា​រ​សេចក្តី​ក្លា​ហាន ទំនុក​ចិត្ត…

ការរៀនស្រឡាញ់

ពេល​ដែ​ល​លោក​ហាន អេហ្គេដ(Hans Egede) ទៅ​តំប​ន់​គ្រីន​លែន ដើម្បី​ធ្វើ​ការ​ជា​បេសក​ជន ក្នុង​ឆ្នាំ​១​៧២១ គាត់មិនចេះ​ភា​សា​រប​ស់ជ​នជា​តិអ៊ី​នវីត​ទេ។ គាត់ច្រើ​ន​តែ​មានអ​ត្ត​ចរិត​ឆេវ​ឆា​វ តែគា​ត់​ខិត​​ខំ​ប្រព្រឹត្ត​ដោយ​ចិត្ត​សប្បុរស ចំពោះប្រ​ជា​ជន​នៅ​ទី​នោះ។ ក្នុង​ឆ្នំា១៧៣៣ ជម្ងឺ​អុត​ធំ​បា​នរាត​ត្បា​ត​ ក្នុងទឹ​ក​ដី​គ្រីន​លែន ហើយ​ឆក់​យ​ក​ជីវិ​ត​ប្រជា​ជន​អ៊ីន​វីត​ជិត​២ភាគ​បី ហើយភ​រិយារ​ប​ស់គា​ត់​ក៏​បា​ន​ស្លាប់ ដោយសា​រជ​ម្ងឺ​នោះ​ផង​ដែ​រ​។ ទុក្ខ​វេទ​នា​នេះ​ បាន​កែ​ប្រែអត្ត​ចរិ​ត​ច្រងេ​ង​ច្រង៉ា​ង​រប​ស់​លោកអេ​ហ្គេ​ដ ហើយគា​ត់​ក៏​បា​នចា​ប់​ផ្តើ​មខិ​តខំ​មើ​លថែ​រ​ប្រជាជន​ទាំង​នោះ ទាំងខា​ង​វិញ្ញាណ និងខា​ង​សា​ច់​ឈាម ដោយ​មិន​គិ​ត​ពី​ការ​នឿយហ​ត់​ឡើ​យ។​ ដោយសា​រ​ជីវិ​ត​គា​ត់​បា​ន​ផ្លា​ស់ប្រែល្អជា​ង​មុខ​     គឺ​បាន​ឆ្លុះប​ញ្ចាំ​ងអំពី​​ក្តី​ស្រឡា​ញ់​​រប​ស់ព្រះ​ ដូចដែ​ល​គាត់​​បាននិយា​​យប្រា​ប់​ប្រ​ជាជ​នអ៊ី​ន​វីត ហើយ​ទីបំ​ផុត ពួក​គេក៏​អា​ច​ទទួលស្គាល់ថា​ ព្រះអ​ង្គ​ក៏បា​ន​ស្រឡាញ់ពួ​ក​គេផ​ង​ដែ​រ​។ ចិ​ត្តរ​បស់​ពួ​កគេ​ក៏​បាន​ងាក​បែ​រ​ម​ក​រក​ព្រះ​ ទោះបី​ជា​ស្ថិត​ក្នុង​ទុ​ក្ខវេ​ទនាក៏​ដោ​យ។

អ្នកប្រ​ហែល​ជា​ដូ​ច​ជ​ន​ជា​តិអ៊ី​ន​វីត នៅ​ក្នុង​រឿ​ង​នេះដែ​រ  ដោយ​សារ​មាន​អ្វី​មក​បាំ​ងមិ​ន​ឲ្យអ្ន​ក​មើល​ឃើ​ញព្រះ​ ​នៅក្នុ​ង​មនុស្សដែលនៅ​ក្បែ​រ​អ្ន​ក។  ឬប្រ​ហែល​ជាអ្ន​ក​ដូ​ច​លោ​កហាន អេហ្គេត ដែលបា​ន​ខិ​ត​ខំបង្ហា​ញសេចក្តី​ស្រឡាញ់​ដល់​អ្ន​កដ​ទៃ ដោយប​ង្រៀន​គេ​ឲ្យ​ស្គាល់ព្រះ​។  ព្រះ​ទ្រ​ង់ជ្រា​ប​ថា​  យើងមា​ន​ភា​ពទន់​ខ្សោ​យ  និង​មាន​ការ​ខ្វះ​ខាត​  បាន​ជា​ព្រះអ​ង្គប​ង្ហាញឲ្យយើ​ង​ដឹ​ង​ថា​​ សេចក្តី​​ស្រ​ឡាញ់ជា​អ្វី​។ ព្រះអ​ង្គបា​ន​ចា​ត់​ព្រះរាជ​បុត្រា​ ព្រះនា​មយេ​ស៊ូវ​គ្រីស្ទ ​ឲ្យមក​សុ​គត​ជួ​ស​យើង​(យ៉ូហាន ៣:១៦)។ ​នេះ​ហើយ​ជា​ទំ​ហំនៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង​។​

ព្រះយេ​ស៊ូវ​ជាគំ​រូ​នៃ​សេ​ចក្តីស្រ​ឡាញ់​​ដ៏ល្អ​ឥ​តខ្ចោះ​ ដែលបា​ន​ប​ង្ហាញ​ក្នុ​ង​បទ​គ​ម្ពីរ​កូរិនថូស​ខ្សែ​ទី១ ជំពូ​ក១​៣។ ពេល​យើ​ងមើ​ល​ទៅ​ព្រះ​អង្គ យើង​ដឹង​ថា​ យើងបា​ន​ទទួ​លសេ​ចក្តីស្រ​ឡាញ់ ​ហើយយើ​ង​ក៏បា​ន​រៀ​ន​ស្រឡាញ់​ព្រះអ​ង្គ​វិ​ញ។-Randy Kilgore

ចុះតាមជណ្តើរ

មាន​វីដេ​អូ​មួ​យ និយាយ​អំ​ពីកូ​ន​ឆ្កែ​មួ​យ​ក្បា​លឈ្មោះ​ ដេស៊ី(Daisy) ដែល​នៅជា​ន់​ខា​ង​លើ មិនហ៊ា​នចុះ​ម​ក​ក្រោ​ម តាម​កាំ​ជណ្តើរ។ ទោះ​បី​ជា​ម​នុស្ស​នៅ​ខាង​ក្រោ​ម​បាន​​ព្យាយាម​ស្រែក​លើក​ទឹ​កចិ​ត្ត​វា​​ឲ្យ​ចុះជណ្តើរ​យ៉ា​ងណា​ក៏​ដោ​យ ក៏ដេ​ស៊ីនៅ​តែ​មិ​ន​អា​ចចុះ​ក្រោ​មបាន​។ វា​ចង់​ចុះទៅរ​ក​ម​នុស្ស​ដែ​ល​នៅ​ខា​ង​ក្រោមខ្លាំ​ងណា​ស់ ​តែកា​រភ័​យខ្លា​ច​បា​ន​រារាំង​វា​មិ​ន​ឲ្យចុះ​ម​ក​ក្រោមកើត​។ បន្ទាប់​មក មាន​ឆ្កែមួយ​ក្បា​ល​​ឈ្មោះ​សាយមិន(Simon) ដែ​លជា​ឆ្កែធំ បាន​មក​​ជួយ។ សាយមិនក៏​បា​នរ​ត់ឡើ​ង​តា​មជ​ណ្តើ​រ​ទៅលើ​ ​ហើយចុះ​ម​កក្រោ​មវិ​ញ​ឲ្យដេ​ស៊ីមើល​ថា វា​ងា​យ​ស្រួលយ៉ាង​ណា។ ​តែដេ​ស៊ីនៅ​តែ​គ្មា​នកា​រ​ជឿ​ជា​ក់។ សាយ​មិនក៏​​​បាន​ព្យាយា​ម​ធ្វើ​ឲ្យ​មើ​លម្ត​ង​ទៀ​ត តែលើ​ក​នេះ​វាធ្វើ​យឺ​ត​ៗ​។​ បន្ទាប់​មកវា​ក៏បា​ន​មើល​ដេ​ស៊ីព្យា​យា​មចុះ​មកក្រោម​។ តែ​ដេស៊ីនៅ​តែ​មា​ន​​ការភ័យ​ខ្លាច​ពេ​ក។ សាយមិន​ក៏​បា​នឡើ​ង​ទៅ​លើ​ម្ត​ង​ទៀត​ ដើម្បី​បង្ហាញ​ពី​វិ​ធី​ចុះជ​ណ្តើ​រ។ ទី​បំ​ផុត​ដេស៊ី​ក៏​ហ៊ា​នឈា​ន​ជើ​ង​ក្រោយ តាម​ជំហា​នជើ​ង​មុខ​រប​ស់​វា ដោយ​មាន​​សាយមិន​នៅ​ក្បែរ​​វា។ វា​ក៏​អាច​ចុះ​មក​ក្រោ​ម ដោ​យជោ​គ​ជ័​យ។  មនុ​ស្សទាំ​ង​អ​ស់​ដែ​ល​នៅ​ចាំ​ខាងក្រោ​ម​ ក៏​បា​នស្រែ​ក​អប​អរសាទ​រ​ឲ្យ​វា!

រឿង​នេះ​ពិ​ត​ជាមា​ន​ន័យ​មែ​ន ហើយ​អាច​ឆ្លុះ​ប​ញ្ចាំង ​អំ​ពី​ការបង្កើត​សិស្ស​ថ្វា​យ​ព្រះ។ យើង​បា​នចំ​ណាយ​ពេ​ល​ជា​ច្រើ​ន ដើម្បី​ព្យាយាម​ប​ង្រៀន​អ្ន​ក​ដ​ទៃ ឲ្យ​ឡើង​ទៅ​លើ​ តែ​ការ​ដែ​ល​សំខាន់ ហើយ​ពិបាក​ជា​ង​នោះ​ទៀ​ត​នោះ គឺ​ការប​ង្រៀនពួ​ក​គេ​ ពី​របៀប “ចុះ​ក្រោម​”។ ក្នុង​ព្រះ​គ​ម្ពីរ​ទាំ​ងមូ​ល យើងឃើញ​ថា​ ព្រះស​ព្វ​ព្រះ​ទ័យ​ឲ្យ​យើ​ង​មា​ន​ការ​បន្ទាប​​ខ្លួន។ ដោយសា​រជ​ន​ជា​តិ​យូដា​បា​ន​ប​ន្ទាប​ខ្លួ​ន នោះ​ព្រះ​អម្ចា​ស់​បាន​មា​ន​ប​ន្ទូល​ថា “ព្រះអ​ង្គនឹ​ង​មិន​បំផ្លាញពួកគេ​ទេ”​​(២របាក្សត្រ ១២:៧)។

មាន​ពេល​ជា​ច្រើ​ន​ដ​ង ដែ​លព្រះ​ទ្រ​ង់​បា​នប​ង្ហា​ញ​កា​រប​ន្ទា​បខ្លួន ដោយ​យាង​ចុះ​​មក(និក្ខមនំ ៣:៧-៨ ១៩:១០-១២ មីកា ១:៣)។ ទីបំ​ផុ​ត​ព្រះ​អ​ង្គក៏​បា​ន​ចា​ត់​ព្រះយេស៊ូវ​ឲ្យ​យាង​ចុះ​ម​ក ហើយព្រះអង្គ​ក៏​បា​នចំ​ណាយ​ពេលបង្រៀ​នយើ​ង ​ពីរ​បៀបប​ន្ទាប​ខ្លួ​ន​តា​ម​ព្រះ​អ​ង្គ(ភីលីព ២:៥-១១)។-Julie…

មិនដែលបោះបង់ចោល

កាល​នៅ​ពី​ក្មេ​ង ខ្ញុំ​ចូ​ល​ចិ​ត្ត​ជិះក្តារ​បន្ទះ​បា​ស់​បើក​លេង​កម្សា​​ន្ត ក្នុង​សួ​ន​ច្បារ​នៅ​ក្បែរ​​ផ្ទះ។ តាមធ​ម្មតា   មាន​ក្មេង​ពី​រ​នា​ក់អ​ង្គុយ​ទុ​ល​មុខ​គ្នា​  នៅ​ខាង​​ចុង​របាវែ​ង​ម្ខា​ង​ម្នាក់​ដោយ​បំបាស់​​គ្នា​ឲ្យ​ម្នាក់​ឡើ​ងទៅ​លើ​ ​ហើយ​ម្នាក់​ធ្លាក់​ចុះ​ក្រោ​មម្ត​ង​ម្នាក់ៗ។ ជួនកា​ល អ្នក​ដែល​នៅ​ក្រោ​ម នៅ​អង្គុយ​មិន​ព្រ​ម​បំ​បាស់​ខ្លួន​ឯ​ង​ឡើង​ទៅ​លើ​ ហើយ​ទុក​ឲ្យ​មិត្ត​ភ័ក្រ​រប​ស់ខ្លួ​ន នៅ​ជាប់​ខា​ង​​លើ ហើយ​ស្រែក​ប្រាប់​ឲ្យ​ដា​ក់គា​ត់​ចុះម​ក​ក្រោ​ម​វិ​ញ។​ ប៉ុន្តែ មានអ្ន​ក​ខ្លះបា​ន​លេង​ខូ​ចគេ​ ពេល​ដែល​ខ្លួ​ន​នៅខាងក្រោ​ម ស្រាប់​តែ​រ​ត់ចេ​ញ​ទៅ​ពី​បាស់​បើក ធ្វើ​ឲ្យ​អ្នក​ដែ​ល​នៅខា​ង​លើធ្លា​ក់​ចុះ​មកដី​អុ​ក​គូទ។

ជួនកា​ល យើង​ប្រហែ​ល​ជា​មា​នអា​រ​ម្ម​ណ៍​ថា​ ព្រះ​យេស៊ូវ​បាន​ធ្វើយ៉ា​ងដូ​ច​នេះ​ ចំពោះ​យើ​ង​ដែរ​។ យើ​ងបា​ន​ទុ​ក​ចិត្ត​ថា​ ព្រះអ​ង្គ​នឹង​គង់នៅ​ជា​ប់​ជា​មួយ​យើង ទាំង​នៅពេ​ល​ដែ​លជី​វិ​ត​យើ​ងធ្លា​ក់​ចុះ ក៏​ដូច​ជា​នៅពេ​ល​ដែ​ល​ឡើ​ង​ទៅលើវិ​​ញ។ ទោះជា​យ៉ា​ងណា​ក៏​ដោយ ពេលដែ​លជី​វិ​ត​យើ​ងស្រា​ប់​តែធ្លា​ក់ចុះ​យ៉ាង​គំហុ​ក ធ្វើ​ឲ្យយើ​ង​ឈឺចាប់ ទាំ​ងមា​ន​ស្លាក​ស្នា​មផ​ងនោះ​ ​យើងប្រ​ហែលជា​មា​នអា​រម្មណ៍ថា ព្រះអង្គ​ហាក់ដូ​ច​ជា​បា​នដើ​រ​ចេញ​ពី​យើង​ ដោយ​ទុក​ឲ្យ​ជីវិត​យើងធ្លា​ក់​ចុះ​យ៉ាង​គំហុក​។

ប៉ុន្តែ បទ​គ​ម្ពី​រ​បរិទេវ ជំពូក​៣ បានរំ​ឭក​យើ​ង​ថា “កុំ​​តែ​​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ”(ខ.២២) ហើយព្រះ​ទ្រង់​មាន​ព្រះ​ទ័យស្មោះ​ត្រង់​ជា​និ​ច្ច ពេលដែ​ល​អ្វីៗ​ហា​ក់ដូ​ច​ជារ​លាយ​អស់​។ បាន​សេចក្តី​ថា  នៅ​ពេល​​ដែល​យើងកំ​ពុ​ងមា​ន​ការ​ឈឺ​ចាប់ យើង​មិ​ន​នៅម្នា​ក់​ឯ​ងឡើ​យ​ ទោះយើ​ង​មា​នអា​រម្ម​ណ៍​ឯក​កោយ៉ាង​ណា​ក៏ដោយ។ ហើយ​ទោះ​​​យើ​ងមា​ន​អារម្មណ៍ថា ព្រះអង្គ​មិ​ន​​បា​នគ​ង់​នៅ​ក្បែរយើ​ងក៏ដោ​យ  ក៏​ព្រះអ​ង្គនៅតែ​គង់​​ជាប់​ជា​មួ​យ ក្នុង​នា​មជា​អ្ន​ក​រួម​ដំ​ណើរ​ដ៏ស្មោះ​ត្រ​ង់​ ដែល​មិ​ន​ដែល​ដើ​រចេញ​ពីយើ​ង ឬ​បោះបង់​ចោលយើ​ង​ឡើ​យ!-Joe Stowell

ស្រែកថា ហាលេលូយ៉ា!

កាល​ពីពីរ​បីថ្ងៃ​មុ​ន ខ្ញុំបា​នស​ង្កេត​មើល​លោ​កប​ប់(Bob) ដែល​ជា​មិ​ត្ត​ភ័ក្តរ​បស់​ខ្ញុំ កំពុង​ធាក់​កង់ យ៉ា​ងញា​ប់​ជើ​ង ក្នុង​កន្លែ​ង​ហាត់​ប្រា​ណ ក្នុង​តំប​ន់ដែ​ល​យើ​ង​រស់នៅ​ ហើយ​គាត់​បាន​មើលទៅឧ​​បករណ៍​វា​ស់​សម្ពាធ​ឈាម នៅលើ​ម្រា​មដៃ​គា​ត់​។

ឃើញដូ​ច្នោះ ខ្ញុំ​ក៏សួ​រ​គា​ត់​ថា “អ្នក​កំពុង​ធ្វើ​អ្វី​?”

គាត់​ក៏ឆ្លើ​យ​ដោ​យស​ម្លេ​ង​អ៊ូៗ​ថា​ “ខ្ញុំ​កំពុង​តែ​ចាំ​មើល​ថា​ ខ្ញុំ​នៅរ​ស់អ​ត់​”។

ខ្ញុំ​ក៏ត​ប​​គាត់​វិញ​ថា “បើ​សិនជា​អ្ន​ក​បាន​ដឹ​ង​ថា ​ខ្លួន​ឯ​ង​បា​ន​ស្លា​ប់​ហើ​យ តើ​អ្នក​នឹ​ង​ធ្វើដូ​ច​ម្តេ​ច?”

គាត់​​ឆ្លើ​យ ដោយទឹ​ក​មុខ​ញ​ញឹ​​ម​​ថា “ខ្ញុំនឹ​ងស្រែ​ក​ថា ហាលេលូ​យ៉ា​!”

ជា​ច្រើន​ឆ្នាំ​ក​ន្លង​មក​នេះ ​ខ្ញុំបា​ន​សង្កេតមើល​កម្លាំ​ងដ៏​ខ្លាំ​ង ដែល​មាន​ក្នុ​ងវិ​ញ្ញា​ណរ​​បស់លោ​ក​បប់ ដែល​មាន​ដូច​ជា ​ការអ​ត់ធ​ន់​ ដែល​កំពុង​មានកា​រ​ចុះ​ខ្សោយ​ខា​ងផ្លូ​វ​កា​យ និងកា​រមិ​ន​ស្រួល​ខ្លួ​ន ហើយ​គាត់​ក៏​មាន​ក្តី​ជំ​នឿ និង​ក្តីស​ង្ឃឹម ខណៈ​ពេល​ដែល​ដំ​ណើរ​ជីវិត​របស់​គាត់កំ​ពុង​តែ​រំកិល ទៅរ​កចុ​ង​​បញ្ចប់។​ ជាកា​រ​ពិត​ណាស់ គាត់មិ​ន​គ្រាន់​តែ​បា​នរ​ក​ឃើ​ញក្តី​សង្ឃឹ​ម​ប៉ុណ្ណោះទេ តែថែ​ម​ទាំង​លែ​ង​ខ្លាច​​អំណាច​នៃសេ​ច​ក្តីស្លា​ប់​ទៀ​ត​ផង!

តើមា​នន​រ​ណា​ខ្លះ​ ​ដែល​អាច​រ​ក​ឃើញ​ស​ន្តិ​ភា​ព​ និង​ក្តី​សង្ឃឹម ហើ​យថែ​មទាំ​ង​មាន​ក្តី​អំ​ណ​រ នៅ​ក្នុង​កា​រ​ស្លាប់? គឺ​មាន​តែ​អ្នក​​ដែល​បានត​ភ្ជា​ប់នឹ​ង​ព្រះ​ដ៏អស់​កល្ប​ជា​និ​ច្ច ដោយសេ​ចក្តី​ជំ​នឿ និងមាន​តែ​​អ្នក​ដែលបា​នដឹ​ង​ថា​ ខ្លួន​មាន​ជី​វិ​ត​អស់​ក​ល្ប​ជានិ​ច្ច​ទេ​ ដែល​អាច​ធ្វើ​ដូ​ច​​នេះបាន​(១កូរិនថូស ១៥:៥២,៥៤)។ សម្រាប់​អ្នក​ដែ​លមា​ន​ទំនុ​ក​ចិត្ត​យ៉ា​ងដូ​ច​នេះ​ សេចក្តី​ស្លាប់​មិន​អាចបំ​ភិត​បំភ័​យ​ពួក​គេ​បា​នឡើ​យ​ គឺ​មិន​ខុស​ពី​លោ​កប​ប់ ដែល​ជា​មិត្ត​ភ័​ក្ររ​បស់​ខ្ញុំទេ​។ ពួក​គេ​អាច​និយាយ​​ថា ខ្លួននឹ​​​ង​មា​ន​អំណរ​ប៉ុណ្ណា ពេល​បាន​ជួ​បព្រះ​គ្រីស្ទ​មុខ​ទ​ល់​នឹង​​មុខ។​

ហេតុអ្វីយើងខ្លាចសេ​ច​ក្តីស្លា​ប់​? ហេតុអ្វី​បា​នជា​យើ​ង​មិ​ន​អរ​សប្បាយ ចំពោះ​សេច​ក្តី​ស្លាប់? គឺដូច​ដែ​លលោ​ក​ច​ន ដូន(John…

ការប្រព្រឹត្តដោយចិត្តសប្បុរស

មាន​ពេ​ល​​មួយ​ ខ្ញុំ​បាន​ធ្វើ​ដំ​ណើរ​ជា​មួយ​ក្រុ​មបុ​រ​ស ​ដែ​ល​ជា​មិត្ត​ភ័​ក្តរ​បស់​​យើង។ ពេល​នោះ ​យើង​បាន​ឃើ​ញ​មនុស្ស​មួ​យ​គ្រួសារ​កំ​ពុង​​ជា​ប់​​គាំង​ដំណើរ នៅ​តាម​ផ្លូវ។ មិត្ត​ភ័ក្រ​​របស់​​ខ្ញុំ​ក៏​ប្រញាប់​អែប​ឡា​ន ដើម្បីសួរនាំពួកគេ។ ពួកគេ​បាន​ជួ​យ​ធ្វើ​ឲ្យឡាន​របស់​គ្រួសារ​មួយ​នេះ​ឆេះឡើង​វិញ​ ហើយក៏​បា​ន​ជជែក​គ្នាជា​មួយបុរ​ស និង​ស្ត្រីដែ​ល​ជាឪ​ពុក​ម្តាយ​របស់​គ្រួសា​រ​នោះ ហើយ​ក៏​បាន​ឲ្យ​លុយ​ទៅ​ពួក​គេ​ខ្លះ​ សម្រាប់​ចាក់​សាំង​។ ​ស្រ្តីជា​ម្តាយ​ក៏បា​នអ​រគុ​ណ​ពួក​គេ​ហើ​យ អរគុណទៀ​ត បាន​ជា​ពួក​​គេ​​​ឆ្លើយ​ត​​ប​ថា “យើង​មាន​ចិត្ត​រី​ក​រាយ នៅក្នុ​ងកា​រ​ជួ​យ ហើយ​យើង​ជួយ​គ្រួសារ​អ្នក ដោយនូ​វ​ព្រះ​នាម​ព្រះ​យេ​ស៊ូវ​”។ ពេលដែ​ល​យើ​ងបើ​ក​ឡា​ន​ចេញទៅ ខ្ញុំក៏​បាន​គិ​ត​អំពី​ការ​ដែល​មិត្ត​ភ័​ក្រ​រប​ស់​ខ្ញុំ​ទាំង​ប៉ុ​ន្មាន​នាក់​​នេះ ចូល​ចិត្ត​ជួយ​អ្ន​ក​ដែល​ត្រូ​វកា​រជំ​នួយ ជា​ធម្មតា​ទៅ​ហើ​យ ហើយ​ក៏​បាន​​ថ្វាយ​​កា​រ​សរសើរ​ដល់​​ព្រះ​ ដែ​ល​​ជា​​ប្រភព​​នៃ​​ភាព​សប្បុរស​​របស់​ពួក​​គេ​។

សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូ​ហាន ក៏​បាន​បង្ហា​ញ​ចេ​ញ​នូ​វ​ភាព​សប្បុរស ដោយអំ​ណរ​រីករាយ ពេលដែ​ល​ពួក​គេ​​បាន​ប្រោស​មនុស្ស​ខ្វិន​ម្នាក់ ដែលកំ​ពុង​សុំទា​ន​នៅ​ខាង​ក្រៅ​ព្រះវិហារ​យេរូសាឡិម​(កិច្ច​ការ ៣:១-១០)។ ការ​នេះបា​នប​ណ្តាល​ឲ្យ​គេ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ ​ហើយត្រូ​វ​ពួកអា​ជ្ញាធរ​សួរ​ថា​ “ឯង​​បាន​ធ្វើ​ការ​នោះ​​ដោយ​អាង​អំណាច​អ្វី ឬ​ដោយ​អាង​ឈ្មោះ​ណា?” នោះ​​ពេត្រុសក៏​​ជម្រាប​​ថា “​សិន​ជា​លោក​អ្នក​រាល់​គ្នា គិត​ពិចារណា​សួរ​យើង​ខ្ញុំ ពី​ដំណើរ​ការ​ល្អ ដែល​បាន​ធ្វើ​ដល់​មនុស្ស​ពិការ​នោះ​ថា គាត់​បាន​ជា​ដោយសារ​អ្វី នោះ​សូម​ឲ្យ​លោក​រាល់​គ្នា​ជ្រាប​ដូច្នេះ ហើយ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ផងថា ដែល​មនុស្ស​នេះ​បាន​ជា​ស្រឡះ ហើយ​ឈរ​នៅ​មុខ​លោក​រាល់​គ្នា​ដូច្នេះ គឺ​ដោយសារ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ដែល​លោក​រាល់​គ្នា​បាន​ឆ្កាង​ទ្រង់ តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ”(កិច្ចការ ៤:៧-១០)។

ភាពស​ប្បុរស ជា​ផល​ផ្លែនៃ​ព្រះ​វិ​ញ្ញាណ(កាឡាទី​ ៥:២២) ហើយយើង​អា​ច​និ​យាយ​ទៅ​​កាន់អ្នក​ដទៃ អំ​ពីព្រះ​អ​ម្ចាស់​នៃ​យើង​ ដោយ​ចិត្ត​ស​ប្បុ​រស​នេះ​ឯ​ង។-David McCasland

 

រង់ចាំ…

ស់​រយៈ​ពេ​ល​ជា​ច្រើនឆ្នាំ​ហើយ ដែល​លោក​ហា​រី(Harry) បាន​ទូល​ថ្វា​យ​ព្រះ​អ​ម្ចាស់ ជា​រៀង​រាល់​ថ្ងៃ អំពី​កង្វល់​ដែល​គាត់​មា​ន ចំពោះ​លោកចន​(John) ដែល​ជា​កូន​​ប្រសារ​របស់​គាត់ ​ដែល​បាន​ងា​ក​បែ​រ​ចេញ​ពី​ព្រះ​។ បន្ទាប់​មក លោក​ហារី​ក៏​បាន​លាចា​កលោ​ក​ទៅ។ ពីរ​បី​ខែ​ក្រោយ​មក លោក​ចន​ក៏​បាន​ងាក​បែរ​មក​រក​ព្រះ​អម្ចាស់វិ​ញ។ ពេលដែ​ល​អ្នក​ស្រី​ម៉ាសា(Marsha) ដែល​ជាម្តា​យ​ក្មេក​​​ បាន​ប្រាប់​គាត់​ថា លោក​ហារី​បា​ន​អធិ​ស្ឋាន​ឲ្យគា​ត់ជា​រៀ​ង​រាល់​ថ្ងៃ​ លោកច​ន​ក៏​បាន​ឆ្លើយ​តប​​ថា “ខ្ញុំ​ចង់ងា​ក​មក​រក​ព្រះ​អ​ង្គ​វិ​ញ តែ​ខ្ញុំ​មិនគួរ​​រ​ង់​ចាំ​យូ​​រ​យ៉ាង​នេះ​សោះ​​”។ ប៉ុន្តែ ម៉ាសាក៏​​បាន​ចែកចាយ​​ដោយ​អំណរ​ថា “ព្រះ​អម្ចាស់បានឆ្លើយ​តប​ការ​អធិ​ស្ឋាន​របស់​​បង​ហារីហើយ​”។​

ទី​ប​ន្ទាល់​របស់​លោ​ក​ហា​រី  ​ជាកា​រ​លើក​ទឹក​ចិត្ត​​សម្រាប់​យើង ​ដែល​ជាអ្ន​កអ​ធិស្ឋា​ន និងរ​ង់​ចាំ​ព្រះ​អង្គ​ឆ្លើយ​ត​ប។  គាត់​បាន​បន្ត “អធិ​ស្ឋាន​យ៉ាង​ខ្ជា​ប់​ខ្ជួ​ន” ​ហើ​យបា​នរ​ង់​ចាំ​ដោ​យអ​ត់​ធ្មត់(រ៉ូម ​១២:១២)។

អ្នកនិ​ពន្ធ​ទំ​នុក​ដំកើ​ង ជំពូក​១៣០ បានពិ​សោធ​នឹង​ការ​រង់​ចាំ​ ក្នុង​ការអ​ធិ​ស្ឋាន​។​ គា​ត់បា​នមា​នប្រ​សាស​​ន៍ថា “ទូលបង្គំ​​រង់​ចាំ​​ព្រះ​យេ​ហូវ៉ា គឺ​ព្រលឹង​ទូលបង្គំ​រង់ចាំ​ទ្រង់ ទូលបង្គំ​សង្ឃឹម​ដល់​ព្រះបន្ទូល​នៃ​ទ្រង់”(ខ.៥)។  គាត់បា​នរ​ក​ឃើញ​​ក្តីស​ង្ឃឹម ក្នុង​ព្រះ ​ព្រោះគាត់​បា​ន​ដឹ​ងថា​ “មាន​​សេចក្តី​​សប្បុ​រស់​នៅ​​​នឹង​​ព្រះយេហូវ៉ា ហើយ​​មាន​​សេចក្តី​​ប្រោស​លោះ​ជា​បរិបូរ​នៅ​នឹង​ទ្រង់​ដែរ”(ខ.៧)។

មាន​អ្នក​និ​ព​ន្ធម្នា​ក់ ឈ្មោះ​សេ​មញូល អេនយ៉ា(Samuel Enyia)បាន​រៀប​រាប់​ក្នុ​ង​សៀវភៅ​របស់​គាត់ អំពីកា​រ​កំ​ណត់​ពេល​វេលារ​បស់ព្រះ​ថា​ ​“ព្រះ​មិន​ពឹង​ផ្អែក​​ទៅ​លើ​ពេល​វេលា​របស់​យើង​ទេ។​ ពេល​វេលា​រ​បស់​យើ​ង​មា​ន​កំ​ណត់ ហើយ​មាន​កា​រ​រំកិល​ទៅ​មុខ​ជា​និ​ច្ច ប៉ុន្តែ ព្រះ​អង្គ​មិន​ទទួល​ផលប៉ះ​ពា​ល់​ពី​ពេ​លវេ​លាឡើ​យ​។ ព្រះ​​អង្គ​​​នឹ​​ង​ធ្វើ​កា​រ​ដែល​ព្រះ​អង្គ​សព្វ​ព្រះទ័​យ​នឹង​​ធ្វើ នៅ​ពេល​ដែល​ព្រះអ​ង្គ​បាន​កំ​ណ​ត់​។ ការអ​ធិស្ឋា​នរ​បស់​យើ​ង មិន​អាច​ជំរុ​ញឲ្យ​ព្រះ​ប្រញាប់​ធ្វើ​ការ​មុន​ពេល​ដែល​ព្រះអ​ង្គបា​នកំ​ណត់​ឡើយ ប៉ុន្តែ ការ​អធិស្ឋា​ននាំ​ឲ្យ​យើ​ងចូ​ល​ទៅ​ចំពោះ​ព្រះអ​ង្គ​ ដោយ​ការ​ប្រកប​ស្និទ្ធ​ស្នា​ល”។​…

តភ្ជាប់ជីវិត

ពេលលោកម៉ូរីស ព្រែង(Morris Frank ឆ្នាំ១៩០៨ ដល់ ១៩៨០) មានអាយុ១៦ឆ្នាំ គាត់បានពិការភ្នែកទាំងសង្ខាង។ ​ ជាច្រើនឆ្នាំក្រោយមក  គាត់ក៏បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ស្វីស គាត់ក៏បានជួបសត្វ​ឆ្កែ ឈ្នោះ​ប័តឌី(Buddy) ដែល​បាននាំ​​ឲ្យ​គាត់​ចង់​ចូល​​​​សាលា​បង្រៀន​​អ្នកពិការ​​ភ្នែកឲ្យ​ចេះ​​​​ប្រើ​ឆ្កែនាំ​ផ្លូ​វ។

ពេល​លោកព្រែ​ងមា​ន​ប័តឌីជួយ​នាំផ្លូ​វ  គាត់ក៏​​បាន​រៀ​នដើ​រ​តាម​ជញ្ចើមថ្នល់​ដែល​មាន​មនុ​ស្ស​ជាច្រើ​ន​ដើ​រ​ទៅម​ក​ ហើយគាត់ក៏​​រៀន​ឆ្លង​ថ្នល់​ផងដែរ​។​ លោក​ព្រែង​បាន​រៀ​បរា​ប់​អំ​ពី​សេ​រីភា​ព ដែល​អ្នក​នាំ​ផ្លូ​វរ​បស់គា​ត់បា​ន​ផ្ត​ល់​ឲ្យយ៉ា​ងដូ​ច​នេះ​ថា​ “វាពិត​ជាអ​ស្ចារ្យ​ណាស់ ដែល​ប័តឌី និង​ខ្សែ​ស្បែកមួ​យអា​ច​ជួយ​ឲ្យ​ខ្ញុំ​ធ្វើដំណើរ​បាន ​គឺជួយ​ឲ្យខ្ញុំតភ្ជាប់ជី​វិត​ខ្ញុំ​នឹ​ង​ពិភ​ព​ខាង​ក្រៅ”។​  ស​ត្វឆ្កែ​ប័​តឌី  បាន​ផ្តល់​ឲ្យលោកម៉ូរី​ស នូវ​មធ្យោបា​យមួ​យ​ប្រភេ​ទ​ថ្មី ដើម្បីទា​ក់​ទង​នឹង​ពិភព​លោក​នៅ​ជុំវិ​ញខ្លួ​ន​គាត់។​

ព្រះ​វិញ្ញាណ​បរិ​សុ​ទ្ធ​នៃ​ព្រះ បាន​ប្រទា​ន​ឲ្យ​យើ​ង​នូវ​ ជីវិត​ខាង​វិញ្ញាណ​ដ៏ពេ​ញ​បរិ​បូណ៍ ក្នុង​ព្រះ​គ្រីស្ទ។ ពេ​ល​យើង​ទទួ​ល​ព្រះ​យេស៊ូវ ជា​ព្រះអ​ម្ចាស់​ ព្រះអ​ង្គបា​ន​លាងស​ម្អា​តអំ​ពើបា​ប​យើង ហើយ​ប្រទាន​ជីវិត​ថ្មី​ដល់​យើង​ “តាម​រយៈ​ព្រះ​​វិញ្ញា​ណ​​បរិសុទ្ធ ដែល​​ទ្រង់​​បា​ន​​ចា​ក់​​ម​ក​​លើ​​​យើង​​​ជា​​បរិបូរ ដោយសា​រ​​ព្រះ​យេស៊ូវគ្រីស្ទ ជា​​ព្រះអ​ង្គ​​សង្គ្រោះ​​​នៃ​​​យើង”(ទីតុស ៣:៥-៦)។

ពេលដែ​ល​យើ​ងស្គា​ល់​ព្រះ​គ្រី​ស្ទ ព្រះវិ​ញ្ញាណប​រិសុទ្ធ ជួយ​ឲ្យ​យើ​ងពិ​សោធ​សេចក្តី​ស្រឡាញ់របស់​ព្រះ(​រ៉ូម ៥:៥) យល់​ព្រះប​ន្ទូល​ព្រះ​(យ៉ូហាន ១៤:២៦) អធិស្ឋាន​(រ៉ូម ៨:២៦) និង​នៅ​ជាប់​ក្នុង​ក្តី​សង្ឃឹ​ម(​រ៉ូម ១៥:១៣)។

នៅថ្ងៃ​នេះ ​ពេល​ដែល​យើង​គិត​អំ​ពីទំ​នាក់ទំ​នង ដែល​យើង​មាន​ជាមួ​យ​ព្រះ ​សូម​ចាំថា​ ព្រះ​វិញ្ញា​ណជា​អ្ន​ក​នាំ​ផ្លូ​វយើ​ង ទៅ​រក​ជី​វិត​ក្នុ​​ង​ព្រះគ្រី​ស្ទ​​(រ៉ូម ៨:១៤)។-Jennifer Benson Schuldt