ប្រៀបធៀបអំណាច
មានពេលមួយនោះ ខ្ញុំបានកត់សំគាល់ឃើញថា ក្នុងតំបន់ដែលខ្ញុំរស់នៅ គេបានយកសៀវភៅដែលនិយាយទាក់ទងនឹងមន្តអាគមន៍ មកលក់កាន់តែច្រើន ក្នុងបណ្តាគាមួយកន្លែង ពេលដែលគេរៀបចំធ្នើសៀវភៅឡើងវិញ។ គេបានដាក់សៀវភៅរបស់គ្រីស្ទបរិស័ទ ក្នុងធ្នើសៀវភៅដែលនៅចុងម្ខាង ហើយដាក់សៀវភៅអបិយជំនឿ ក្នុងចំនួនដូចគ្នា ក្នុងធ្នើនៅចុងម្ខាងទៀត។ ដូចនេះ អំណាចនៃពន្លឺហាក់ដូចជា មានកម្លាំងស្មើនឹងអំណាចនៃភាពងងឹត នៅក្នុងបណ្ណាគាមួយនេះ។
ជួនកាល មនុស្សប្រហែលជាគិតថា ព្រះ និងសាតាំងមានអំណាចស្មើគ្នា។ គេយល់ថា ព្រះ និងសាតាំងមានភាពផ្ទុយគ្នា តែមានកម្លាំងស្មើគ្នា ដោយអំណាចដែលគ្មានព្រំដែន។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះទ្រង់ជាព្រះ តែសាតាំងមិនមែនជាព្រះទេ។ ព្រះទ្រង់មានអំណាចខ្លាំងជាងអំណាចនៃភាពងងឹត។ ព្រះអង្គធ្វើការអ្វី តាមបំណងព្រះទ័យព្រះអង្គ ដោយគ្មានអ្វីអាចរារាំងព្រះអង្គបានឡើយ(ទំនុកដំកើង ១៣៥:៦) ចំណែកឯសាតាំងវិញ អំណាចរបស់វាមានកំណត់ គឺអាចធ្វើអ្វីដែលព្រះអនុញ្ញាតឲ្យធ្វើប៉ុណ្ណោះ។ ពេលដែលសាតាំងសន្និដ្ឋានថា លោកយ៉ូប នឹងជេរព្រះ ពេលគាត់ជួបទុក្ខលំបាក់ខ្លាំង ព្រះអង្គក៏បានប្រាប់វាថា “មើល អញប្រគល់របស់ដែលគាត់មានទាំងប៉ុន្មាន ទៅក្នុងអំណាចឯងហើយ កុំឲ្យតែដាក់ដៃលើខ្លួនគាត់ឡើយ”(យ៉ូប ១:១២)។ ដូចនេះ សាតាំងមិនអាចធ្វើអ្វីលើសពីដែនកំណត់ ដែលព្រះបានដាក់ឡើយ។
ដោយសារព្រះទ្រង់មានអំណាចគ្រប់គ្រងលើអ្វីៗទាំងអស់ នោះក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងមិនចាំបាច់រាថយ ដោយខ្លាចអំណាច ដែលសាតាំងមានមកលើជីវិតយើង និងមកលើជីវិតរបស់គ្រីស្ទបរិស័ទដែលនៅជុំវិញយើងឡើយ។ វាល្បួងយើង ហើយព្យាយាមបញ្ចេញឥទ្ធិពលមកលើយើង ដើម្បីឲ្យយើងធ្វើអ្វីមួយតាមចិត្តវា ប៉ុន្តែ ព្រះគម្ពីរបានផ្តល់ការធានាដល់យើងថា…
៨០ភាគរយទៀត
ថ្មីៗនេះ ខ្ញុំឃើញគេសរសេរនៅលើផ្ទាំងប្រកាសដ៏ធំមួយថា ៨០ភាគរយនៃជីវិតទាំងអស់ នៅលើផែនដីនេះ គឺមាននៅក្នុងសមុទ្រ។ តួរលេខដ៏ច្រើនលើសលប់បែបនេះ គឺពិបាកនឹងឲ្យយើងស្វែងយល់បាន ព្រោះភាគច្រើននៃជីវិតនៅលើផែនដីនេះ មិនមែនជាអ្វីដែលយើងមើលឃើញនឹងភ្នែកទទេ។ ពេលដែលខ្ញុំពិចារណាអំពីរឿងនេះ ខ្ញុំក៏បាននឹកចាំថា ព្រះបានបង្កើតរបស់សព្វសារពើ ក្នុងចំនួនដ៏ច្រើន លើសពីការរំពឹងគិតរបស់យើង។ យើងងាយនឹងមានការរំភើបចិត្ត ចំពោះទេសភាពដ៏ស្រស់ត្រកាលនៃជួរភ្នំ ឬចំពោះទិដ្ឋភាពថ្ងៃលិច ប៉ុន្តែ ទន្ទឹមនឹងនោះ មានពេលខ្លះ យើងមិនបានឃើញភាពលម្អិតនៃស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គទេ ព្រោះយើងមិនបានធ្វើការសិក្សា និងពិនិត្យឲ្យកាន់តែល្អិតល្អន់។
មានស្នាព្រះហស្តរបស់ព្រះជាច្រើន ក្នុងមហាសមុទ្រ ដែលកំបាំងពីភ្នែកយើង ប៉ុន្តែ នៅមានស្នាព្រះហស្តជាច្រើនទៀត ដែលមានរូបរាង្គតូចពេក មិនអាចឲ្យយើងមើលឃើញនឹងភ្នែកទទេបាន។ របស់សព្វសារពើ ដែលរាប់ចាប់តាំងពីវត្ថុដែលមានទំហំតូចល្អិត រហូតដល់វត្ថុដែលយើងមិនទាន់ទៅដល់ ក៏ដូចជាមិនទាន់ស្រាវជ្រាវ ក្នុងចក្រវាល សុទ្ធតែជាស្នាព្រះហស្តនៃព្រះអាទិកររបស់យើង។ សិរីល្អនៃការបង្កើតរបស់ព្រះ បានសម្តែងឡើង ក្នុងរចនាសម្ព័ន្ធដ៏អស្ចារ្យទាំងនោះ ទោះជាយើងមើលឃើញ ឬមើលមិនឃើញក្តី(រ៉ូម ១:២០)។
ពេលដែលយើងមានការយល់ដឹងកាន់តែច្រើន អំពីភាពអស្ចារ្យនៃការបង្កើតរបស់ព្រះអាទិករ នោះការយល់ដឹងនេះ តែងតែនាំយើងឲ្យងាកបែរមករកព្រះអង្គ ហើយបណ្តាលចិត្តយើងឲ្យចង់ថ្វាយបង្គំព្រះអង្គ។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងមានប្រសាសន៍ថា “ចូរឲ្យផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ ហើយសត្វទាំងប៉ុន្មាន ដែលរវើកនៅក្នុងនោះ បានសរសើរដល់ទ្រង់ចុះ”(ទំនុកដំកើង ៦៩:៣៤)។ បើស្នាព្រះហស្តរបស់ព្រះថ្វាយការសរសើរដល់ព្រះអាទិករ នោះយើងក៏គួរតែចូលរួម ដោយច្រៀងបន្ទរផងដែរ។ ព្រះដែលយើងបម្រើ ជាព្រះដ៏ធំប្រសើរណាស់!—Bill…
ចំណាយពេលជញ្ជឹងគិត
ជាទូទៅ ឪពុកម្តាយចូលចិត្តនឹកចាំ អំពីដំណាក់កាលសំខាន់ៗ នៃការលូតលាស់របស់កូន។ ពួកគេធ្វើការកត់ចំណាំ ពេលដែលកូនតូចរបស់ខ្លួន ចេះក្រឡាប់ បន្ទាប់មក ចេះវា ហើយក្រោយមក ក៏ចេះក្រោកឈរ និងបោះជំហានដើរជាលើកទីមួយ។ ឪពុកម្តាយដែលមានម៉ាស៊ីនថត ឬទូរស័ព្ទដែលអាចថតរូប ច្រើនតែថតរូបកូន ព្រមទាំងរក្សាសំលៀកបំពាក់របស់ពួកគេទុក ជាអនុស្សាវរីយ៍នៃបទពិសោធន៍ដ៏មានតម្លៃទាំងនោះ។
ក្នុងបទគម្ពីរលូកា ២:១៩ នាងម៉ារា ដែលជាមាតារបស់ព្រះយេស៊ូវ ក៏បានធ្វើការកត់ចំណាំអំពីព្រះអង្គ នៅក្នុងចិត្តរបស់នាង។ នាងបានរក្សាទុកព្រះបន្ទូលសន្យា អំពីព្រះយេស៊ូវ ហើយបាន “រំពឹងគិតតែក្នុងចិត្ត”។ ត្រង់ចំណុចនេះ ពាក្យ “រំពឹងគិតតែក្នុងចិត្ត” ជាភាសាក្រិក មានន័យថា “យកមកប្រៀបធៀប”។ នាងម៉ារាបានឮព្រះបន្ទូលសន្យាដ៏អស្ចា-រ្យ អំពីព្រះយេស៊ូវ ដែលពួកទេវតា និងពួកអ្នកគង្វាលបានថ្លែងប្រាប់(១:៣២ ២:១៧-១៨)។ ពេលដែលព្រះអង្គមានវ័យធំឡើង នាងប្រហែលជាបានប្រៀបធៀប ព្រះបន្ទូលសន្យាទាំងនោះ នឹងកិច្ចការដែលព្រះអង្គបានធ្វើ ដែលបានសម្រេចសេចក្តីសន្យានោះ។
យ៉ាងណាមិញ ពេលដែលយើងជញ្ជឹងគិតអំពីព្រះបន្ទូល ដែលបានចែងអំពីព្រះ ហើយប្រៀបធៀបព្រះបន្ទូលនោះ និងកិច្ចការដែលព្រះអង្គបានធ្វើ ក្នុងជីវិតយើង នោះសេចក្តីជំនឿយើងនឹងមានភាពរឹងមាំឡើង ហើយយើងក៏នឹងមានការលើកទឹកចិត្ត(យ៉ូហាន ១៤:២១)។ ព្រះអង្គជាព្រះដែលឆ្លើយតបការអធិស្ឋានរបស់យើង(១យ៉ូហាន ៥:១៤-១៥) ព្រះអង្គកម្សាន្តចិត្តយើង ពេលដែលយើងមានទុក្ខលំបាក(២កូរិនថូស ១:៣-៤) ហើយបំពេញសេចក្តីត្រូវការរបស់យើង(ភីលីព ៤:១៩)។
ពេលដែលយើងចំណាយពេលជញ្ជឹងគិតព្រះបន្ទូល…
អ្នកស្រីខូរិន
ពេលដែលក្រុមការងាររបស់យើង កំពុងជួយរៀបចំសម្ភារៈជាច្រើនកញ្ចប់ នៅឯកម្មវិធីនំម៉ាណាប្រចាំថ្ងៃ ក្នុងក្រុងអូលែនដូ រដ្ឋផ្លរីដា កាលពីរដូវរងាកាលពីឆ្នាំទៅ អ្នកស្រីខូរីន(Corine)បានមកសួរសុខទុក្ខយើង។ ព្រឹកនោះ នាងយល់ថា យើងប្រាកដជាឃ្លាន ហើយស្រែកទឹកផង។ ខ្ញុំក៏បានប្រាប់នាងថា ពួកខ្ញុំ “មិនអីទេ”។ នាងក៏តបថា “ខ្ញុំដឹងថា អ្នកទាំងអស់គ្មានមិនអីទេ តែអ្នកទាំងអស់គ្នាត្រូវការអីញាំ”។ ពីរបីនាទីក្រោយមក នាងក៏បានត្រឡប់មកវិញ ដោយនាំយកទឹកត្រជាក់ និងអាហារសម្រន់ មកជាមួយផង។ ក្នុងរយៈពេលថ្ងៃ ដែលយើងធ្វើកម្មវិធីនៅទីនោះ អ្នកស្រីខូរិនបានមកមើលយើង ក្រែងលោយើងត្រូវការអ្វី ហើយនាងបាននាំយកអាហារ ឬទឹកមកជាមួយ ព្រមទាំងបានជួយប្រមូលសំរាមឲ្យយើងទៀត។ មានពេលមួយ ខ្ញុំក៏បានឆ្លៀតឱកាសថ្លែងអំណរគុណនាង ហើយប្រាប់នាងថា “ខូរិន អ្នកមានអំណោយទានខាងភាពចៅរ៉ៅ!” នាងក៏ឱនមុខ ហើយឆ្លើយតបថា “ខ្ញុំមិនដឹងទេ តែលោកមានអំណោយទានខាងនិពន្ធអត្ថបទសៀវភៅនំម៉ាណា ចំណែកខ្ញុំវិញខ្ញុំចូលចិត្តបោសសម្អាត។ ដូចនេះ យើងសុទ្ធតែថ្វាយសិរីល្អដល់ព្រះ”។
អ្នកស្រីខូរិន មានបំណងចិត្តចង់ថ្វាយសិរីល្អដល់ព្រះ ដោយជួយអ្នកដទៃ។ នាងពិតជាមានអំណោយទានខាងភាពចៅរ៉ៅមែន ហើយក៏បានប្រើអំណោយទានមួយនេះបានល្អផង។ ព្រះបានប្រទានកូនរបស់ព្រះអង្គ នូវជំនាញ និងសមត្ថភាព ដើម្បីឲ្យព្រះអង្គអាចប្រទានពរអ្នកដទៃ តាមរយៈយើង។ អ្នកអាចស្វែងយល់អំពីអំណោយទានទាំងនោះ ដែលបានរៀបរាប់ក្នុង បទគម្ពីរ រ៉ូម ១២:៤-១៣ ១កូរិនថូស ១២:២៧-៣១ អេភេសូរ ៤:៧-១២…
ការកម្សាន្តចិត្តអ្នកដទៃ
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានកត់សម្គាល់ឃើញថា នៅក្នុងរូបកាយព្រះគ្រីស្ទ អ្នកដែលធ្លាប់មានការឈឺចាប់ ច្រើនតែជាអ្នកដែលងាយនឹងកម្សាន្តចិត្តអ្នកដទៃ ដែលកំពុងមានការឈឺចាប់។ ជាក់ស្តែង មានប្តីប្រពន្ធវ័យក្មេងមួយគូរ បានទទួលរងការឈឺចាប់ធ្ងន់ធ្ងរ ដោយសារបាត់បង់កូនជាទីស្រឡាញ់។ ពេលនោះ មានប្តីប្រពន្ធមួយគូរទៀត ដែលធ្លាប់បាត់បង់កូនកាលពីមុន បានចូលមកជួយកម្សាន្តចិត្ត។ បើសិនជាមានប្តីប្រពន្ធណាបាត់បង់ប្រាក់ចំណូលដ៏សំខាន់របស់ខ្លួន នោះមានប្តីប្រពន្ធផ្សេងទៀត បានចូលមកផ្តល់ជំនួយស្ទើរតែភ្លាមៗ ដោយនឹកចាំថា កាលពីប៉ុន្មានឆ្នាំមុន ខ្លួនក៏ធ្លាប់ឆ្លងកាត់ការខ្វះខាតផងដែរ។ និយាយរួម អវយវៈក្នុងរូបកាយនៃព្រះគ្រីស្ទ បានទ្រទ្រង់គ្នា និងលើកទឹកចិត្តគ្នាទៅវិញទៅមក ម្តងហើយម្តងទៀត។ គ្រីស្ទបរិស័ទដែលចូលចិត្តជួយគេបានដឹងថា ពួកគេអាចប្រើទុក្ខលំបាកដែលពួកគេបានឆ្លងកាត់ ដើម្បីឈោងចាប់អ្នកដទៃ ដែលកំពុងឆ្លងកាត់ទុក្ខលំបាកដែលស្រដៀងគ្នា។
តើអ្នកធ្លាប់មានជម្ងឺទេ? តើអ្នកធ្លាប់បាត់បង់មនុស្សជាទីស្រឡាញ់ទេ? តើអ្នកធ្លាប់ជាប់ឃុំឃាំងទេ? តើអ្នកធ្លាប់ទទួលរងភាពអយុត្តិធម៌ទេ? ទោះយើងធ្លាប់ជួបប្រទះទុក្ខលំបាកប្រភេទណាក៏ដោយ សូមយើងនឹកចាំថា ព្រះបានសន្យាថា នឹងនាំឲ្យមានការល្អជាច្រើន កើតចេញពីទុក្ខលំបាករបស់យើង ទោះវាមានសភាពងងឹតយ៉ាងណាក៏ដោយ(យ៉ាកុប ១:២-៤)។ ព្រះអាចធ្វើឲ្យទុក្ខលំបាកយើង មានប្រយោជន៍ជាច្រើន ជាពិសេស នៅពេលដែលយើងលើកទឹកចិត្តអ្នកដទៃ ដែលកំពុងឆ្លងកាត់ទុក្ខលំបាក ដូចដែលព្រះអង្គបានកម្សាន្តចិត្តយើងដែរ។ គឺដូចដែលសាវ័កប៉ុលបានចង្អុលបង្ហាញក្នុង បទគម្ពីរ ២កូរិនថូស ១:៣-៧ ថា យើងបានទទួលការកម្សាន្តចិត្ត ពីព្រះសង្រ្គោះ ដែលស្គាល់ទុក្ខលំបាករបស់យើង ហើយយើងថ្វាយព្រះកិត្តិនាមព្រះអង្គ ពេលដែលយើងកម្សាន្តចិត្តអ្នកដទៃ តាមគំរូរបស់ព្រះអង្គ។
សូមយើងកុំទុកឲ្យនរណាម្នាក់ មានការឈឺចាប់តែម្នាក់ឯងឡើយ។ បើយើងដឹងថា…
គំនិតដែលគ្រហឹម
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានដើរលេងជាមួយឪពុករបស់ខ្ញុំ ក្នុងឧទ្យានប៊ីក ប៊ែន ក្នុងរដ្ឋតិចសាស់។ សព្វថ្ងៃនេះ ឧទ្យានមួយនេះបានក្លាយជាឧទ្យានជាតិហើយ ប៉ុន្តែ កាលពីសម័យមុន យើងមានការពិបាកក្នុងការធ្វើដំណើរណាស់។ មានពេលយប់មួយ ពេលដែលយើងកំពុងរៀបកន្លែងគេង មានប្តីប្រពន្ធមួយគូរបានមកជាមួយសត្វឆ្កែមួយក្បាល បានសុំបោះតង់នៅក្បែរយើងដែរ គ្រាន់បានជាគ្នា។ យើងក៏បានស្វាគមន៍ពួកគេ ហើយក៏បានចូលគេងរៀងៗខ្លួន។ ពួកគេក៏បានចងឆ្កែរពួកគេ នៅក្បែរតង់របស់ពួកគេ។ ពីរបីម៉ោងក្រោយមក ឪពុករបស់ខ្ញុំក៏បានកេះខ្ញុំឲ្យភ្ញាក់ ហើយបានបញ្ចាំងពិល ទៅកន្លែងងងឹត។ យើងក៏ឃើញពន្លឺពណ៌លឿងតូចៗដូចពន្លឺភ្លើងនៃភ្នែកជាច្រើនគូរ ដែលចាំងនឹងពន្លឺភ្លើងពិលពីចម្ងាយ។ មានសត្វឆ្កែចចកខៃយ៉ូទីជាច្រើនក្បាល កំពុងដើរចូលមករកសត្វឆ្កែ ដោយសំរឹបជើងជាន់ស្លឹកឈើលាន់ប្រោកៗ ទាំងគ្រហឹមផង។ យើងក៏បានដេញពួកវាចេញទៅបាត់អស់ ហើយអ្នកជិតខាងរបស់យើង ក៏បានដាក់ឆ្កែនៅក្នុងតង់របស់ខ្លួន តែយប់នោះ យើងនៅតែគេងភ្ញាក់ៗជានិច្ច។
ខ្ញុំច្រើនតែនឹកឃើញហេតុការណ៍ ដែលបានកើតឡើងយប់នោះ ពេលដែលខ្ញុំអានទំនុកដំកើងជំពូក៥៩ ដែលក្នុងនោះ ស្តេចដាវីឌបានមានបន្ទូលពីរដងថា “គេត្រឡប់មកវិញរាល់តែល្ងាច គេលូដូចជាឆ្កែ ព្រមទាំងដើរក្រវែលទីក្រុង”(ខ.៦,១៤)។ ត្រង់ចំណុចនេះ ស្តេចដាវីឌបានមានបន្ទូល អំពីកងទ័ពរបស់ស្តេចសូល ដែលបានដេញតាមព្រះអង្គ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ខ្លួនខ្ញុំផ្ទាល់ បទគម្ពីរនេះ បានឆ្លុះបញ្ចាំងអំពីគំនិតអវិជ្ជមាន ដែលបំបាក់ទឹកចិត្តខ្លួនឯង ដែលចេះតែវិលត្រឡប់មកគំរាមកំហែងខ្ញុំម្តងហើយម្តងទៀត គឺមិនខុសពីសត្វឆ្កែចចកដែលចូលមកនៅពេលយប់ ដោយសំរឹបជើងលាន់ប្រោកៗ ទាំងគ្រហឹមថា “ឯងជាមនុស្សល្ងង់” “ឯងជាមនុស្សបរាជ័យ” “ឯងជាមនុស្សមិនបានការ” “គ្មាននរណាត្រូវការឯងទេ?”
ពេលដែលយើងមានគំនិតអវិជ្ជមានបែបនេះ…
ការប្រែចិត្តទាំងស្រុង
លោកប៊ីល(Bill) គឺជាមិត្តភ័ក្ររបស់ខ្ញុំ កាលរៀននៅសាលាព្រះគម្ពីរជាមួយគ្នា។ គាត់បានទទួលជឿព្រះ ដោយលាចាកពីការរស់នៅ ដែលពេញដោយអំពើបាបដ៏ស្មោកគ្រោក។ គាត់បានរៀបរាប់ ពីទីបន្ទាល់នៃជីវិតរបស់គាត់ យ៉ាងដូចនេះថា “មានពេលមួយ ខ្ញុំបានបើកបរឡាន តាមដងផ្លូវ ដោយមានស្រាប្រេនឌីផឹក នៅក្នុងដៃផង ហើយមានប្រពន្ធរបស់គេម្នាក់ អង្គុយនៅក្បែរខ្ញុំទៀត។ នៅពេលដែលខ្ញុំឃើញគ្រីស្ទបរិស័ទមួយចំនួន កំពុងផ្សាយដំណឹងល្អ អំពីព្រះគ្រីស្ទ ដល់អ្នកដំណើរនៅតាមចិញ្ចើមផ្លូវ ខ្ញុំក៏បានបើកអែបពួកគេ ហើយស្រែកឲ្យថា ‘ពួកអាភ្លើ!’ ប៉ុន្តែ ពីរបីសប្តាហ៍ក្រោយមក ខ្ញុំក៏បានទៅលុតជង្គង់នៅក្នុងព្រះវិហារ ហើយអធិស្ឋានទទួលព្រះយេស៊ូវ ជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះនៃជីវិតខ្ញុំ។” ការប្រែចិត្តរបស់លោកប៊ីល ក៏បាននាំឲ្យគាត់លះបង់ចោលជីវិតចាស់របស់គាត់ ហើយពិសោធនូវជីវិតថ្មីក្នុងព្រះគ្រីស្ទ។ នេះជាដំណើរនៃការផ្លាស់ប្រែជីវិតទាំងស្រុង។
ការប្រែចិត្តដ៏ពិតប្រាកដកើតឡើង ពេលដែលព្រះវិញ្ញាណបរិសុទ្ធបណ្តាលចិត្ត ហើយក៏រាប់បញ្ចូលការផ្លាស់ប្រែទាំងស្រុងផងដែរ។ ជាញឹកញាប់ យើងសង្កេតឃើញថា អ្នកណាដែលមានការប្រឆាំងនឹងដំណឹងល្អកាន់តែខ្លាំង មុនពេលប្រែចិត្ត អ្នកនោះច្រើនតែមានការផ្លាស់ប្រែ ក្នុងជីវិតកាន់តែខ្លាំងផងដែរ។ ជាក់ស្តែង នៅពេលដែលលោកសុល ដែលជាអ្នកស្រុកតើសុស បានជួបព្រះគ្រីស្ទ នៅតាមផ្លូវទៅក្រុងដាម៉ាស ជីវិតគាត់ក៏បានផ្លាស់ប្រែ ពីអ្នកបៀតបៀន មកជាអ្នកប្រកាសដំណឹងល្អវិញ។ បានជាមានមនុស្សជាច្រើនបានធ្វើការកត់សំគាល់ថា “អ្នកដែលធ្វើទុក្ខគេកាលពីដើម ឥឡូវនេះកំពុងផ្សាយដំណឹងពីសេចក្តីជំនឿ ដែលខ្លួនបានបំផ្លាញពីដើមនោះវិញ”(កាឡាទី ១:២៣)។
ការផ្លាស់ប្រែដ៏ពិតប្រាកដ ត្រូវមានការប្រែចិត្ត ដែលជាការផ្លាស់ប្រែគំនិត និងទិសដៅនៃជីវិត។ សម្រាប់អ្នកដើរតាមព្រះគ្រីស្ទ…
រ៉ែងយកមាស
ក្នុងកំឡុងពេលវិស្សមកាល នៅរដ្ឋអាឡាសស្កា យើងបានទៅកន្លែងជីករ៉ែមាស អែល ដូរ៉ាដូ(El Dorado) នៅជិតទីក្រុងហ្វ៊ែរប៊ែង(Fairbanks)។ គេបាននាំយើងដើរទស្សនា និងគេបានបង្ហាញពីវិធីរែងមាសក្នុងសម័យដែលមនុស្សផ្អើលរកមាស។ បន្ទាប់មក គេក៏បានឲ្យយើងចំណាយពេលបន្តិច ដើម្បីរៀនរ៉ែងមាស។ គេបានឲ្យឆ្នាំងខ្ទះយើងម្នាក់មួយៗ រួមជាមួយនឹងដី និងថ្មតូចៗម្នាក់មួយកូនបាវផង។ យើងក៏បានចាក់ដីចូលទៅក្នុងខ្ទះនោះ ហើយដួសទឹកចេញពីស្នូកចាក់ចូលក្នុងឆ្នាំងខ្ទះនោះទៀត។ បន្ទាប់មក យើងក៏រ៉ែងខ្ទះនោះ ដើម្បីធ្វើឲ្យដីធ្លាក់ចេញទៅក្រៅ ហើយធ្វើឲ្យកំទេចមាសដែលធ្ងន់ជាងដី ធ្លាក់ចុះទៅបាតខ្ទះនោះ។ ទោះបីជាយើងបានមើលអ្នកជំនាញរ៉ែងមាសហើយក៏ដោយ ក៏យើងនៅតែអាចអនុវត្តតាម បានតែបន្តិចបន្តួចតែប៉ុណ្ណោះ។ តើមកពីមូលហេតុអ្វី? គឺដោយសារយើងខ្លាចមាសដ៏មានតម្លៃ ធ្លាក់ចេញពីខ្ទះនោះ ជាហេតុនាំឲ្យយើងមិនព្រមឲ្យកំទេចថ្ម ដែលគ្មានតម្លៃជាច្រើន ធ្លាក់ចេញឡើយ។
ការនេះបានរំឭកខ្ញុំថា ជួនកាល យើងមិនអាចរកឃើញទ្រព្យសម្បត្តិមានតម្លៃដ៏ពិតបាន ដោយសារយើងមានចំណងនៃទ្រព្យសម្បត្តិក្នុងលោកិយនេះ។ មានពេលមួយ ព្រះយេស៊ូវបានជួបជាមួយនឹងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ ដែលមិនអាចរកឃើញទ្រព្យសម្បត្តិដ៏ពិត។ គាត់បានគិតថា ទ្រព្យសម្បត្តិដែលគាត់មានក្នុងលោកិយនេះ មានសារៈសំខាន់ជាងទ្រព្យសម្បត្តិខាងឯវិញ្ញាណ(លូកា ១៨:១៨-៣០)។ ព្រះយេស៊ូវទ្រង់ក៏មានបន្ទូលថា “ដែលសត្វអូដនឹងចូលទៅតាមប្រហោងម្ជុល នោះងាយជាជាងអ្នកមានចូលទៅក្នុងនគរព្រះទៅទៀត”(ខ.២៤)។
ការមានលុយកាក់ មិនមែនជាការអាក្រក់ទេ តែវាអាចរារាំងមិនឲ្យយើងទទួលបាននូវទ្រព្យសម្បត្តិដ៏ពិតជាមរដក ប្រសិនបើយើងយកទ្រព្យសម្បត្តិ ជាគោលដៅនៃជិវិតរបស់យើងនោះ។ ការបង្គរទ្រព្យសម្បត្តិទុកក្នុងលោកិយ ជាទង្វើរដ៏ល្ងីល្ងឺ ដ្បិត មានតែសេចក្តីជំនឿដ៏ពិតទេ ដែលអាចជួយឲ្យយើងឆ្លងកាត់ទុក្ខលំបាក ហើយនាំឲ្យយើងសរសើរដំកើង គោរព និងថ្វាយសិរីល្អដល់ព្រះ(១ពេត្រុស ១:៧)។–Julie Ackerman…
ទាល់តែអ្នកបានឆ្អែត
មិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលរស់នៅក្នុងប្រទេសសឹង្ហបូរី បានប្រាប់ខ្ញុំ អំពីរបៀបសួរសុខទុក្ខគ្នា ដែលជនជាតិចិនធ្លាប់មានកាលពីសម័យមុន។ ពួកគេមិនបានសួរគ្នាថា “តើអ្នកសុខសប្បាយជាទេ?”ឡើយ ផ្ទុយទៅវិញពួកគេសួរគ្នាថា “តើអ្នកបានញ៉ាំបាយឆ្អែតឬទេ?” ការសួរសុខទុក្ខគ្នា បែបនេះ ទំនងជាកើតមាន ក្នុងសម័យដែលមានការខ្វះខាតអាហារ ដែលក្នុងនោះ មនុស្សជាច្រើនមិនដឹងថា ពេលណាពួកគេអាចមានអាហារបរិភោគទៀតឡើយ។ ដូចនេះ ពេលដែលពួកគេមានអាហារ ពួកគេត្រូវញ៉ាំឲ្យទាល់តែឆ្អែត។
មានពេលមួយព្រះយេស៊ូវបានធ្វើការអស្ចារ្យ ដោយប្រើត្រីពីរកន្ទុយ និងនំបុ័ងប្រាំដុំ ដើម្បីចម្អែតមនុស្ស ៥០០០នាក់(យ៉ូហាន ៦:១-១៣) ក្រោយមក ហ្វូងមនុស្សដែលដើរតាមទ្រង់ ចង់បានអាហារនោះបន្ថែមទៀត(ខ.២៤-២៦)។ ព្រះអម្ចាស់ក៏មានបន្ទូលប្រាប់ពួកគេថា “កុំធ្វើការងារដើម្បីឲ្យខំប្រឹង ឲ្យតែបានតែចំណីអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលស្ថិតស្ថេរដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា . . . ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំក៏មិនត្រូវស្រេកដែរ”(ខ.២៧,៣៥)។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងគួរតែជួយដល់អស់អ្នកដែលខ្វះចំណីអាហារខាងសាច់ឈាម។ លើសពីនេះទៅទៀត យើងអាចផ្សាយដំណឹងល្អ ដើម្បីឲ្យពួកគេដឹងថា មានតែព្រះគ្រីស្ទដ៏ជាអម្ចាស់ប៉ុណ្ណោះ ដែលអាចចម្អែតការស្រេកឃ្លានសន្តិភាពនៅក្នុងចិត្ត ការស្រេកឃ្លានការអត់ទោសបាប និងសេចក្តីសង្ឃឹមក្នុងជីវិត។
ព្រះយេស៊ូវគ្រីស្ទ ជានំបុ័ងជីវិត ទ្រង់បានត្រាសហៅយើង ឲ្យចូលមកឯទ្រង់ ដើម្បីឲ្យយើងបានជប់លៀងខាងព្រលឹងវិញ្ញាណ ទ្រង់បានបើកឲ្យយើងទទួលទានអាហារខាងវិញ្ញាណនោះរហូតទាល់តែយើងឆ្អែត។ – David McCasland
បម្រើឲ្យបានល្អ ដោយអំណរ
កាលពី១១ឆ្នាំមុន ថ្ងៃ២៨ សីហា គឺជាថ្ងៃ ដែលមិត្តសម្លាញ់របស់ខ្ញុំ គឺលោក ខឺត ឌើហាន(Kurt De Haan)បានចេញទៅក្រៅ ដើម្បីរត់ហាត់ប្រាណ នៅពេលបាយថ្ងៃត្រង់ ហើយគាត់ក៏បានលាចាកលោក លែងត្រឡប់មកវិញ ជារៀងរហូត។ គាត់ជាអ្នកគ្រប់គ្រង ផ្នែកកែសម្រួលអត្ថបទនៃ សៀវភៅនំម៉ាណាប្រចាំថ្ងៃ ។ គាត់បានទទួលមរណៈភាព ដោយសារជម្ងឺគាំងបេះដូង នៅថ្ងៃអង្គារ៍ នារដូវក្តៅ។ ក្នុងចំណោមពួកយើង ដែលធ្លាប់ធ្វើការជាមួយលោកខឺត មានអ្នកខ្លះ នៅតែដាក់តាំងវត្ថុអនុស្សាវរីយរបស់គាត់នៅក្នុងការិយាល័យ ដើម្បីនឹកចាំពីគាត់។
តួយ៉ាង នៅលើជញ្ជាំងខ័ណ្ឌនៃកូនបន្ទប់ធ្វើការរបស់ខ្ញុំ ខ្ញុំបានដាក់តាំងវត្ថុអនុស្សាវរីយចុងក្រោយ ដែលខ្ញុំបានទទួលពីលោកខឺត កាលគាត់នៅរស់។ វាបានរំឭកខ្ញុំ អំពីភាពហ្មត់ចត់ដែលគាត់មាន ក្នុងនាមជាអ្នកកែសម្រួលអត្ថបទម្នាក់ ដែលចង់បកស្រាយព្រះបន្ទូលព្រះ ឲ្យត្រឹមត្រូវ និងល្អប្រសើរ។ មិត្តរួមការងាររបស់យើងម្នាក់ទៀត ក៏បានដាក់តាំងសំណុំសន្លឹកសៀវភៅចុងក្រោយមួយដុំ ដែលលោកខឺតបានឆ្មូល ហើយបោះទៅកន្លែងធ្វើការរបស់នាង ហើយសំណុំក្រដាស់មួយនោះ បានធ្វើឲ្យនាងនឹកចាំថា គាត់ជាមនុស្សដែលចូលចិត្តភាពរីករាយក្នុងជីវិត។
គ្រប់ពេលដែលយើងនិយាយគ្នា អំពីលោកខឺត និងអំពីទំហំនៃការនឹករឭក ដែលយើងមានចំពោះគាត់ យើងក៏បានពិភាក្សាគ្នា អំពីការដែលគាត់មានបុគ្គលិកលក្ខណៈចូលចិត្តភាពរីករាយ ទន្ទឹមនឹងពេលដែលគាត់ខំសង្វាតធ្វើការឲ្យបានល្អប្រសើរបំផុត។ គាត់ខិតខំធ្វើការងារ ហើយក៏ស្រឡាញ់ជីវិតរបស់គាត់ផងដែរ។ គាត់បានខំបង្រៀនព្រះបន្ទូលព្រះ តាមរបៀបដ៏ត្រឹមត្រូវ ហើយទន្ទឹមនឹងនោះ គាត់ក៏មានអំណរ ក្នុងជិវិតរបស់គាត់ផងដែរ។…