ជៀសវាងសំបក
ហ្អា៎ ជីវិតសត្វជ្រូក! ពីមួយថ្ងៃទៅមួយថ្ងៃ វាគ្មានអ្វីធ្វើទេ វាគិតតែននាលនៅក្នុងភក់ ហើយនិងស៊ីអាហារយ៉ាងសប្បាយចិត្ត។ តើពួកវាស៊ីអ្វីខ្លះ! ស្លឹកពោត ស្រួយ ឬក៏ស៊ីអាហារដែលនៅសល់ពីផ្ទះបាយ ។
តើជារឿងល្អឬ? មិនល្អ? ប្រហែលជារឿងមិនល្អចំពោះរឿងកូនពៅវង្វេងទេមើលទៅ ។
គាត់បានញ៉ាំអាហារជាមួយសត្វជ្រូក តែពីមុនគាត់មានគ្រាយ៉ាងកក់ក្តៅ មានមរតមានតម្លៃ មានឪពុកពេញដោយសេចក្តីស្រឡាញ់ មានអានាគតភ្លីស្វាង ហើយប្រហែលជាមានអាហារល្អបរិភោគដែរ។ ប៉ុន្តែការទាំងនេះ នៅតែមិនល្មមចិត្តគាត់សោះ។ គាត់ចង់រកក្តីសប្បាយ។ គាត់ចង់គ្រប់គ្រងជីវិតផ្ទាល់ខ្លួនរបស់គាត់ និងធ្វើអ្វីៗតាមតែគាត់ប្រាថ្នាចង់បាន។ វាបានលទ្ឋផលមកវិញ គឺញ៉ាំអាហារជ្រូក ។
ល្គឹកណា មនុស្សជំទង់មិនយកចិត្តទុកដាក់ចំពោះដំបូន្មានឪពុកម្តាយ និងសេចក្តីបង្រៀនពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះប្រហែលជាជួបប្រទះនឹងលទ្ឋផលស្រដៀងនេះ។ រឿងដែលតែងតែធ្វើឱ្យខ្ញុំតក់ស្លត់ទៅទៀត នៅពេលអ្នកណាម្នាក់អះអាងថា ខ្លួនស្គាល់ព្រះយេស៊ូវ តែរស់នៅមិនតាមការបង្រៀនរបស់ព្រះជាម្ចាស់។
មិនថា ពួកគេជ្រើសរើសធ្វើបាបខាងផ្លូវភេទ ប្រព្រឹត្តសារធាតុញៀនផ្សេងៗ លោភចង់បាន ឬក៏រឿងមិនល្អផ្សេងៗទៀត ព្រមទាំងធ្វើសកម្មភាពណាមួយដែលបោះបង់ចោលព្រះជាម្ចាស់ នោះនឹងមានហានិភ័យយ៉ាងអាក្រក់នៅទីបញ្ចប់។
ប្រសិនបើយើងនៅតែមិនដឹងច្បាស់ពីក្រមសិលធម៍ក្នុងព្រះគម្ពីទេ ហើយធ្វេស ប្រហែសនូវទំនាក់ទំនងជាមួយព្រះជាម្ចាស់ នោះបញ្ហាប្រាកដជាសំដៅមកយើងជាមិនខាន។ លោកលូកាប្រាប់យើងថា មនុស្សជំទង់នឹងបានកែរប្រែនូវរឿងអ្វី មួយឱ្យប្រសើរឡើងវិញ បន្ទាប់ពីគាត់ភ្ញាក់ដឹងខ្លួនដោយខ្លួនឯង(លូកា 15:17)។ ចូររក្សានូវចិត្តគំនិតរបស់អ្នក និងរស់ នៅថ្វាយព្រះជាម្ចាស់ ដោយស្ថិតនៅក្រោមការណែនាំពីព្រះបន្ទូលទ្រង់ យ៉ាងហោចណាស់ អ្នកនឹងមានអាយុវែងដែរ ។…
មុខងារផ្គត់ផ្គង់
នៅពេលលោកសាវ័កប៉ូលបានផ្តល់ដំបូន្មានមួយចំនួន ស្តីពីការហ្វឹកហាត់សេចក្តីជំនឿ របស់យើងរាល់គ្នាយ៉ាងដូចម្តេច ក្នុងនាមជាអវយវះនៃរូបកាយរបស់ព្រះគ្រីស្ទ (រ៉ូម 12:3-8) ហើយលោកបានបញ្ផាក់យ៉ាងច្បាស់លាស់ ពីគុណតម្លៃនៃមុខងារផ្គត់ផ្គង់ទៀតផង។ លោកបានចាប់ផ្តើម ដោយប្រើពាក្យថា យើងរាល់គ្នាគួរតែ គំនិតយោបល់ផ្ទាល់ខ្លួន(ខ.3)ហើយលោកបានបញ្ផាក់បន្ថែម ចូរគិតបែបឱ្យមានគំនិតនឹងធឹង និងស្រឡាញ់ឥតពុតមាយា ៖ “ខាងឯសេចក្តីស្រឡាញ់ជាបងប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ ខាងឯសេចក្តីរាប់អាន នោះឱ្យខំរាប់អានគេជាមុន” (ខ.10)។ ឬដូច J. B. Phillips បកប្រែឃ្លានេះថា “ចូរឱ្យអ្នកដទៃជឿទុកចិត្តដោយសុខចិត្ត” ។
ដែលមានអំណោយទាន និងសមត្តភាពផ្សេងៗរបស់យើង ដែលបានប្រទានមកយើង ដោយព្រះគុណរបស់ព្រះជាម្ចាស់ ហើយត្រូវប្រើប្រាស់តាមខ្នាតនៃសេចក្តី ជំនឿ(ខ.3,6) ក្នុងន័យស្រឡាញ់ និងបំរើព្រះគ្រីស្ទ មិនមែនសំរាប់សម្គាល់លក្ខណះបុគ្គលឡើយ ។
សូមឱ្យព្រះជាម្ចាស់អនុញ្ញាតឱ្យយើងមានសមត្តភាពផ្គត់ផ្គង់នូវកិច្ចការណាមួយ ដែលព្រះទ្រង់ត្រាស់ហៅយើង។ គោលដៅធំបំផុត គឺជាសិរីល្អរបស់ទ្រង់ មិនមែនប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងទេ ។—David McCasland
មេសេះ និងក្មេងប្រុស
នៅពេលខ្ញុំអាយុបាន 5ឆ្នាំ ឪពុករបស់ខ្ញុំបានសម្រេចចិត្តថា ខ្ញុំត្រូវមានសេះមួយក្បាលផ្ទាល់ខ្លួន សំរាប់មើលថែរ។ ដូច្នេះ គាត់បានទិញមេសេះចំណាស់មួយក្បាល ហើយដឹកមកផ្ទះប្រគល់ឱ្យខ្ញុំ។ ខ្ញុំបានដាក់ឈ្មោះមេសេះនោះថា ឌីឃ្សី។ ឌីឃ្សី គឺជាសត្វគួរឱ្យខ្លាចសំរាប់ក្មេងដែលមានអាយុស្របាលហ្នឹង ហើយមានមាឌតូចល្អិត។ គ្មានកែបតូចល្មម និងគ្មានឈ្នាន់កែបខ្លីល្មមសំរាប់ខ្ញុំជិះទេ ដូច្នេះខ្ញុំជិះសេះគ្មានកែបគ្រប់ពេល ។
ឌីឃ្សី មានមាឌក្រម៉ាប់ៗ មានន័យថា ជើងរបស់ខ្ញុំកន្ឋែកត្រង់នៅលើខ្នងសេះ វាមានភាពលំបាកខ្លាំងពេលដែលជិះច្រកគៀវ។ នៅពេលណាដែលខ្ញុំធ្លាក់ពីលើខ្នងសេះ ឌីឃ្សីឈប់យ៉ាងស្រួល ហើយក្រឡេកមើលខ្ញុំ និងរងចាំខ្ញុំមួយសន្ទុះ ដើម្បីឲ្យខ្ញុំព្យាយាមឡើងជិះម្តងទៀត។ ការនេះបានធ្វើឱ្យខ្ញុំស្ញើចសរសើរនូវលក្ខណៈសម្បត្តិរបស់វា គឺវាមានសេចក្តីអត់ធ្មត់យ៉ាងអស្ចារ្យ។
ម៉្យាងទៀតខ្ញុំមានសេចក្តីអត់ធ្មត់តិចជាងឌីឃ្សី។ វាធុញទ្រាន់ចំពោះអាម្មរណ៍ ឆេវឆាវដូចក្មេងរបស់ខ្ញុំ ដោយចេះទាំងទ្រាំទ្រ និងអត់ធ្មត់គ្រប់យ៉ាង មិនចេះសងសឹកម្តងណាឡើយ។ ខ្ញុំប្រាថ្នាចង់ឱ្យខ្លួនខ្ញុំមានសេចក្តីអត់ធ្មត់ដូចជាឌីឃ្សីដែរ ដើម្បីឱ្យខ្ញុំមើលរំលងហួសពីចិត្តប្រកាន់ខឹងឬចិត្តប្រទូសរាយ។ ខ្ញុំបានសួរខ្លួនខ្ញុំថា “តើខ្ញុំមានប្រតិកម្មយ៉ាងដូចម្តេច នៅពេលអ្នកណាម្នាក់ចេះតែធ្វើឱ្យខ្ញុំខឹងសំបា?” តើខ្ញុំគួរតែតបឆ្លើយដោយការបន្ទាបខ្លួនឱនលំទោន ហើយនិងអត់ធ្មត់ឬ? កូល៉ុស 3:12។ ឬដោយការមិនអត់ឱនឱ្យបាន និងការឈឺចាប់?
ចូរមើលរំលងពីការសងសឹក។ ចូរអត់ទោសឱ្យបាន70គុណ7ដង។ ចូរទ្រាំទ្រជាមួយគុណវិបត្តិ និងភាពបរ៉ាជ័យ។ ចូរបង្ហាញនូវចិត្តមេត្តា សប្បុរសចំពោះអស់អ្នកដែលធ្វើឱ្យយើងក្តៅក្រហាយខ្លាំង។ ចូរបង្កើននូវការគ្រប់គ្រងព្រលឹងរបស់យើង នេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ —David Roper
នំភីហ្សាឥតគិតលុយ
លុយកាក់ខ្សត់ខ្សោយបន្តិច នៅពេលអ្នករាល់គ្នានៅជានិស្សិតសកលវិទ្យាល័យ។ ដូច្នេះ កាលណាមានអាហារញ៉ាំឥតគិតលុយ នោះនឹងឃើញវត្តមាននិស្សិតជាច្រើន នៅទីនោះគ្រប់ពេលវេលា គ្រប់ទីកន្លែង ។ ប្រសិនបើក្រុមហ៊ុនមួយចង់ជ្រើសរើសបុគ្គលិកថ្មី និងចង់ទាក់ទាញនិស្សិតក្មេងៗនៅក្នុងបរិវេណសកលវិទ្យាល័យឱ្យមកធ្វើបទបង្ហាញ គឺត្រូវផ្តល់ឱ្យពួកគេនូវនំភីហ្សាដោយឥតគិតលុយ។ និស្សិតមួយចំនួនរង់ចាំធ្វើបទបង្ហាញ សំរាប់តែនំភីហ្សាតែប៉ុណ្ណោះ ក្រោយពេលធ្វើបទបង្ហាញចប់។ មើលទៅអាហារនៅក្នុងថ្ងៃនេះ ហាក់ដូចជាសំខាន់ខ្លាំងជាងការងារសំរាប់ពេលអនាគតទៅទៀត ។
ព្រះយេស៊ូវបានចំអែតមនុស្ស5000នាក់ ហើយ នៅថ្ងៃបន្ទាប់មានមនុស្សជាច្រើនបានតាមរកទ្រង់(យ៉ូហាន 6:10-11,24-25)។ ព្រះទ្រង់បានមានបន្ទូលជំទាស់នឹងពួកគេថា “អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសំគាល់ទេ គឺដោយព្រោះតែបានបរិភោគនំប៉័ងឆ្អែតប៉ុណ្ណោះ”(ខ.26)។ ចំពោះមនុស្សមួយចំនួន អាហារពិតជាសំខាន់ជាងជីវិតអស់កល្ប ដែលព្រះយេស៊ូវបានបូជាព្រះកាយទ្រង់ទៅទៀត។ ព្រះទ្រង់បានមានបន្ទូលប្រាប់ពួកគេថា ទ្រង់គឺជា “នំប៉័ងរបស់ព្រះជាម្ចាស់… ព្រះអង្គដែលយាងចុះពីស្ថានសួគ៍មក ព្រមទាំងប្រទានឱ្យមនុស្សលោកបានជីវិតផង”(ខ.33)។ អ្នកខ្លះមិនបានជឿ និងទទួលយកការបង្រៀនរបស់ទ្រង់ទេ ថែមទាំង“ដកខ្លួនថយចេញ មិនតាមទ្រង់ទៀតផង”(ខ.66)។ ពួកគេចង់បានអាហារ ប៉ុន្តែ ពួកគេមិនចង់បានទ្រង់ទេ ចុះតើមានអ្វីដែលដំរូវឱ្យពួកគេដើរតាមទ្រង់ទៅហ្ន៎។
ថ្ងៃនេះព្រះយេស៊ូវហៅយើងមកឯទ្រង់ នោះមិនមែនទទួលយកព្រះពរនៅក្នុងព្រះហស្តទ្រង់ទេ ប៉ុន្តែ មកដើម្បីទទួលយកនូវជីវិតអស់កល្ប ហើយនិងដើរតាមទ្រង់ ទ្រង់គឺជា“នំប៉័ងរបស់ព្រះជាម្ចាស់” ។ —Anne Cetas
ការកើនឡើងនូវភាពប្រទូសរាយ
ការធ្វើដំណើរថ្មីៗនេះ មានអ្នកបំរើការតាមយន្តហោះម្នាក់បានសួរខ្ញុំថា ខ្ញុំធ្វើដំណើរតាមជើងយន្តហោះជាញឹកញាប់ទេ។ ពេលនោះខ្ញុំបានឆ្លើយថា ខ្ញុំបានធ្វើដំណើរជាញឹកញាប់មែន ហើយគាត់បានសួរទៀតថា“ក្នុងខែថ្មីៗនេះ តើលោកចាប់អារម្មណ៍ថា នៅលើយន្តហោះជាច្រើនមានមនុស្សចេះតែរករឿងឈ្លោះ និងឈ្លានពានលើអ្នកដទៃ កាន់តែកើនឡើងៗដែរឬទេ?” ខ្ញុំក៏បានយល់ព្រមជាមួយនឹងគាត់ពីរឿងនេះផងដែរ។ ពួកយើងក៏បានបន្តជជែកគ្នាពីអ្វីខ្លះដែលអាចជួយដោះស្រាយរឿងហេតុដែលបានកើតឡើងនេះបាន។ មានកត្តាជាច្រើនដូចជា បង្កើនកំលាំងសន្តិសុខ តម្លើងថ្លៃជាងនេះ បន្ថែមសេវាកម្មបំរើពីបីមុខទៀត និងបង្កើតការអាក់អន់ចិត្តពេលធ្វើដំណើរ។ ជាក់ ស្តែងណាស់ ការសន្ទនារបស់ពួកយើង ត្រូវបានអ្នកធ្វើដំណើរម្នាក់បានកាត់ផ្តាច់ ដោយសារគាត់ប្រកែកមិនព្រមអង្គុយកៅអីរបស់ខ្លួនដែលបានកំណត់រួច ពីព្រោះគាត់ចូល ចិត្តអង្គុយកន្លែងរបស់អ្នកដទៃជាការប្រសើរជាង!
នៅពេលយើងរាល់គ្នា ជួយប្រទះនូវកំហឹង ហើយនិងការរករឿងប្រទូស នោះអ្នកដើរតាមព្រះយេស៊ូវត្រូវខំឱ្យក្លាយជាអ្នកសន្តិភាព។ លោកប៉ូលបានសរសេរសំបុត្រទៅឱ្យពួកជំនុំនៅក្នុងទីក្រុងរ៉ូម ដោយការជំរុញលើកទឹកចិត្តពីការនេះថា “ខាងឯពួកអ្នករាល់គ្នា នោះឱ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន” (រ៉ូម 12:18)។ តើវាមានអត្ថន័យយ៉ាងដូចម្តេច? ចំពោះរឿងមួយនេះ វាមានអត្ថន័យថា យើងគ្រប់រូបត្រូវតែចេះគ្រប់គ្រងនូវអ្វីដែលយើងអាចគ្រប់គ្រងបាន ។ យើងមិនអាចគ្រប់គ្រងនូវអាកប្បកិរិយារបស់អ្នកដទៃបានឡើយ ប៉ុន្តែយើងចេះគ្រប់គ្រងនូវការតបតរបស់យើងបាន។
នៅពេលណាយើងជួបប្រទះនូវកំហឹង ឬអកប្បកិរិយាសន្សំរឿងដែលបានកើតមាននៅជុំវិញយើង នោះយើងអាចបង្ហាញចេញនូវចិត្តមេត្រីភាព ដោយការឆ្លើយតបយ៉ាងគួរសមជាមួយនិងកិរិយាមាយាទសន្សំសុខ។ ក្នុងន័យបែបនេះ យើងនឹងបង្ហាញឱ្យឃើញនូវឥរិយាបថរបស់ព្រះអង្គសង្គ្រោះរបស់យើង ក្នុងពិភពលោកដែលពោពេញទៅដោយការប្រទូសរាយយ៉ាងជោរជន់ ។ –Bill Crowder
រំភើប
ពាក្យស្លោកដែលពេញនិយមមួយនិយាយថា “ជិវិតមិនត្រូវបានគេវាស់ស្ទង់ ដោយចំនួននៃចលនាដង្ហើមដែលយើងដកនោះឡើយ ប៉ុន្តែ វាត្រូវបានគេវាស់ដោយឱកាសដែលធ្វើឱ្យចិត្តរបស់យើងរំភើបរីករាយទៅវិញ”។ ខ្ញុំឃើញឃ្លានេះនៅគ្រប់ទីកន្លែង និងនៅលើអាវយឺតដែលជាចំណែកមួយនៃសិល្បះ។ វាគឺជាឃ្លាដែលស្រួលចាំ ប៉ុន្តែ ខ្ញុំគិតថា វាគឺជាឃ្លាដែលនាំឱ្យយល់ខុស ។
ប្រសិនបើយើងវាស់ស្ទង់មើលជីវិតដោយឱកាស រំភើបរីករាយ នោះយើងប្រាកដជាមិនយល់ពីឱកាសសាមញ្ញៗ ឡើយ។ រីឯការហូបចុក គេង ហើយនិងការដកដង្ហើមចេញចូល ទាំងនេះហាក់ដូចជារឿងដែលសាមញ្ញៗ ដែលយើងកំពុងតែនៅជាមួយរាល់តែថ្ងៃ ហើយវាជារឿងធម្មតាមិនចាំបាច់គិតច្រើនឡើយ។ ទោះបីយ៉ាងនេះក្តី ពួកវាក៏មិនមែនជារឿងដែលសាមញ្ញពេកដែរ។ គ្រប់ម៉ាត់ គ្រប់ពេល ដែលដកដង្ហើមគឺជាភាពមហាអស្ចារ្យ។ តាមការពិតទៅការមានដង្ហើមគឺជាអព្ភូតហេតុដ៏អស្ចារ្យច្រើនដងជាងអ្វីមួយ ដែលធ្វើឱ្យចិត្តរបស់យើងសប្បាយភ្លើតភ្លើន។ ស្តេចសាឡូម៉ូន ប្រហែលជាគាត់មានឱកាសសប្បាយភ្លើតភ្លើនច្រើនជាងអ្នកណាៗទាំងអស់។ លោកបាននិយាយថា “ខ្ញុំមិនបានហាមឃាត់ចិត្តមិនឱ្យមានសេចក្តីអំណរណាមួយទេ”(សាស្តា 2:1-11)។ ទោះយ៉ាងនេះក្តី លោកបាននិយាយចំអកឡកឡើយពីរឿងនេះថា “ដ្បិតការទាំងអស់នេះ សុទ្ឋតែឥតប្រយោជន៍ ហើយជាអសារឥតការទទេ” (ខ17)។
មួយជីវិតរបស់ស្តេចសាឡូម៉ូនបានរំលឹកយើងរាល់គ្នាថា រឿងដែលសំខាន់ នោះ ត្រូវស្វែងរកអំណរនៅក្នុងកិច្ចការសាមញ្ញៗ ដែលយើងធ្វើ ដ្បិតវាគឺជារឿងដ៏អស្ចារ្យពិតប្រាកដ។ កិច្ចការដែលធំជាង នោះមិនប្រាកដថាល្អជាងទេ។ ហើយការដែលច្រើនជាង នោះក៏មិនប្រាកដថាជាការធ្វើឱ្យប្រសើរឡើងនោះដែរ។ រីឯការដែលរវល់ច្រើនជាង នោះក៏មិនបានធ្វើឱ្យយើងកាន់តែសំខាន់ឡើងនោះទេ។ ជំនួសឱ្យការស្វែងរកនូវអត្ថន័យនៃឱកាសសប្បាយភ្លើតភ្លើន នោះយើងរាល់គ្នា គួរតែស្វែងយល់ពីអត្ថន័យ ចលនាដង្ហើម ដែលយើងរាល់គ្នាដក ហើយធ្វើយ៉ាងណាឱ្យវាមានន័យពេញលេញ។_ Julie Ackerman…
អាជីវកម្មដែលមានហានិភ័យ
នៅលើកាតជូនពរបុណ្យណូអែលមួយចំនួន ដែលអ្នកនឹងទទួលបាននៅឆ្នាំនេះមុខជា នឹងមានរូបបុរសម្នាក់ដែលឈរនៅពីក្រោយស្មារបស់នាងម៉ារី គឺជាមនុស្សម្នាក់ ដែលបានបង្ហាញចេញនូវការយកចិត្តទុកដាក់ចំពោះព្រះឱរស់យេស៊ូវ។ ឈ្មោះរបស់គាត់គឺ យ៉ូសែប ។ ក្រោយពីថ្ងៃកំណើតព្រះយេស៊ូវគ្រីស្ទមក លោកយ៉ូសែប មិនសូវបានឮ គេនិយាយអំពីគាត់ម្តងទៀតឡើយ។ ប្រសិនបើយើងមិនបានដឹងរឿងនៅលើកាតជូនពរនេះច្បាស់ទេ នោះ យើងគិតថា លោកយ៉ូសែប គឺជាម្នាក់នៅជិតកន្លែងដែលព្រឹត្តិការណ៍មួយកើតឡើងមិនសំខាន់ឡើយ ឬបើជាការចាំបាច់ណាស់ គាត់ជាអ្នកជួយធ្វើឱ្យព្រះយេស៊ូវប្រកាសថាប្រសូតមកតាមដំណវង្សហ្លួងដេវីឌប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក៏ដោយ ក្នុងសាច់រឿងនេះ មុខងារដែលលោកយ៉ូសែប បានសម្តែងគឺមានសារៈសំខាន់ខាងផ្នែកយុទ្ឋសាស្ត្រសម្បើមណាស់។ ប្រសិនបើលោកមិន បានស្តាប់តាមបង្គាប់របស់ទេវតាឱ្យយកនាងម៉ារាធ្វើជាប្រពន្ឋ (ម៉ាថាយ 1:20) នោះលោកបានដាក់បេសកម្មរបស់ព្រះយេស៊ូវក្នុងហានិភ័យមួយ បើតាមការស្មានទុកជាមុនរបស់មនុស្សយើង។ ហើយរីឯការយកនាងម៉ារីធ្វើជាប្រពន្ឋវិញ ក៏ជាកិច្ចការដែលមានហានិភ័យដែរ។ បើមានរឿងផ្សព្វផ្សាយចេញទៅក្រៅថា លោកធ្វើជាឪពុកទារកម្នាក់មុនរៀបការ នោះគេរាប់គាត់ថាបំពាន់លើច្បាប់របស់ជនជាតិយូដាយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យគាត់អាម៉ាសមុខជាសារធារណៈទៀតផង។ រហូតមកដល់ពេលនេះ យើងរាល់គ្នាមានការដឹងគុណចំពោះលោក ដែលសុខចិត្តប្រថុយដាក់កិត្តយសរបស់លោក ដើម្បីចូលរួមចំណែក និងជួយសម្រួលដល់ការផ្សព្វផ្សាយកិច្ចការរបស់ព្រះជាម្ចាស់ ។
ក្នុងចំណោមយើងរាល់គ្នាភាគច្រើនមានលក្ខណៈស្តួចស្តើងណាស់ បើប្រៀបជាមួយ អ្នកសម្តែងកំពូលៗក្នុងលោកីយនេះ។ សូម្បីយ៉ាងនេះក្តី យើងរាល់គ្នាបានត្រាសហៅឱ្យស្តាប់បង្គាប់តាម។ អ្នកណាទៅដឹងថាមានអ្វីខ្លះដែលព្រះជាម្ចាស់បានរក្សាទុក កាលណាយើងសុខចិត្តចុះចូលចំពោះព្រះហឬទ័យរបស់ព្រះជាម្ចាស់ សូម្បីតែពេលខ្លះកិច្ចការនេះនាំមកហានិភ័យដល់យើងរាល់គ្នាក៏ដោយ!__ Joe Stowell
តើមានអ្វីខ្លះដែលចង់ឱ្យអញប្រទានដល់ឯង ?
ខ្ញុំធ្លាប់បានប្រាប់ថា មានរឿង“សេចក្តីប្រាថ្នាបីយ៉ាង” ឃើញ មានស្ទើរតែគ្រប់វប្បធម៌ទាំងអស់ គឺមានដំណើររឿងស្រដៀងគ្នាទាំងអស់។ អ្នកបំពេញកុសលម្នាក់លេចមក ហើយស្ម័គ្រចិត្តព្រមឱ្យនូវសេចក្តីប្រាថ្នាបីយ៉ាង ទៅដល់អ្នកទទួលដោយឥតសង្ស័យ។ ការពិតទៅ រឿងទាំងនេះតែងតែជួបប្រទះជាញឹកញាប់ ដើម្បីផ្តល់នូវគំនិតយោបល់ឱ្យយើងទាំងអស់គ្នា ដែលចង់បានអ្វីមួយដែលយើងមិនអាចមាន ដោយខ្លួនឯងបាន ។
សូម្បីតែនៅក្នុងព្រះគម្ពីរក៏មានរឿង “សេចក្តីប្រាថ្នា”ដែរ រឿងនេះបានកើតឡើង ក្នុងយប់មួយដែលព្រះអម្ចាស់បានលេចមកសាឡូម៉ូនក្នុងសុបិន្តនិមិត្ត ហើយទ្រង់ មានបន្ទូលមកកាន់គាត់ថា “ចូរសូមអ្វីដែលចង់ឱ្យអញប្រទានដល់ឯងចុះ?”(១ពង្សាវតាក្សត្រ 3:5)។ សាឡូម៉ូនអាចសូមអ្វីៗបាន ដូចជា ទ្រព្យសម្បត្តិ កិត្តិយស និងភាពល្បីល្បាញ ឬអំណាច។ តែគាត់បានសូមមិនមែនជារបស់ទាំងអស់នេះទេ។ គាត់បានទាមទារឱ្យ“មានចិត្តប្រកបដោយប្រាជ្ញា”(ខ.9) ឬ “មានចិត្តចង់ដឹង” គឺជា ចិត្តដែលបន្ទាបចុះដើម្បីស្តាប់ និងរៀនពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ធ្វើជាស្តេចនៅក្មេងតូច ខ្វះបទពិសោធន៍ ហើយផ្ទុកធ្ងន់ហួសហេតុពេក ដោយមានការទទួលខុសត្រូវលើការគ្រប់គ្រងលើជាតិសាសន៍ដ៏ធំ នោះទូលបង្គំត្រូវប្រាជ្ញារបស់ព្រះអម្ចាស់ដើម្បីគ្រប់គ្រងរាស្ត្រទាំងនេះឱ្យបានល្អ។
តើខ្ញុំចេះថ្លឹងថ្លែងដែរឬទេ? ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំផ្ទាល់ហើយថែមទាំងបានសួរថា តើមានអ្វីខ្លះដែលអញអាចធ្វើសំរាប់ខ្ញុំ តើខ្ញុំគួរសុំអ្វីខ្លះ? តើគួរឱ្យខ្ញុំសូមសំរាប់សុខភាព ទ្រព្យសម្បត្តិ យុវវ័យភាព អំណាច ឬកិត្តិនាម? តើគួរឱ្យខ្ញុំសូមសំរាប់ប្រាជ្ញា ភាពបរិសុទ្ឋ និងសេចក្តីស្រឡាញ់? តើគួរឱ្យខ្ញុំធ្វើជាមនុស្សឆ្លាត ឬក៏មនុស្សល្ងង់ខ្លៅ?
សន្មត់ថា ព្រះជាម្ចាស់សួរអ្នក តើអ្វីខ្លះដែលចង់ឱ្យអញប្រទានដល់ឯង។ តើអ្នកគួរសុំអ្វីខ្លះ?_David Roper
គ្រោងការមួយប៉ុណ្ណោះ
ក្នុងភាពលាតសន្ឋឹងចុះមកនៃសិរីរុងរឿង ស៊ី អេស លីហ្វីស(C. S. Lewis) និយាយប្រាប់ពីរឿងរបស់ស្ត្រីម្នាក់ដែលបានកើតកូនប្រុស ខណៈពេលជាប់ឃុំក្នុងគុកងងឹត។ តាំងពីកើតមកក្មេងប្រុសនេះ មិនដែលចេញទៅក្រៅឃើញពិភពលោកនេះទេ ម្តាយរបស់គាត់បានព្យាយាមរៀបរាប់ពីលោកីយនេះ ដោយប្រើខ្មៅដៃគូសរូបប៉ុណ្ណោះ។ ក្រោយមក ពេលដែលគាត់ និងម្តាយរបស់គាត់ត្រូវបានដោះលែងឱ្យមានសេរីភាព ពីពន្ឋនាគាមក រូបគ្រោងធម្មតាជាច្រើនត្រូវបានជំនួស ដោយរូបភាពពិតប្រាកដរបស់លោកីយដ៏ស្រស់ស្អាត។
ក្នុងន័យស្រដៀងគ្នានេះដែរ បានរំឮកពីរូបភាព ដែលព្រះគម្ពីរបានប្រាប់យើងពីស្ថានសួគ៌ មានថ្ងៃមួយរូបភាពនេះនឹងត្រូវជំនួសដោយសេចក្តីអំណរ និងមានពិសោ ធន៍ដោយផ្ទាល់ទៀតផង។ លោកប៉ូលបានយល់ថា ស្ថានសួគ៌ដែលជាការដឹងដោយវិញ្ញាណនោះ ដល់ពេលកំណត់ថ្ងៃណាមួយយើងនឹងទៅនៅចំពោះព្រះវត្តមានរបស់ព្រះយេស៊ូវ “ឥឡូវនេះយើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់ តែនៅវេលានោះ នឹងឃើញមុខទល់នឹងមុខ ឥឡូវនេះខ្ញុំស្គាល់មិនទាន់អស់ តែនៅវេលានោះ ខ្ញុំនឹងស្គាល់វិញដូចជាព្រះទ្រង់ស្គាល់ខ្ញុំដែរ (១កូរិនថូស 13:12)។ សូម្បីយ៉ាងនោះ លោកនៅមានទំនុកចិត្តពីសិរីរុងរឿងនាពេលអនាគតបានប្រទានមកគាត់ជាកម្លាំង ក្នុងចំណោមការល្បងលទាំងឡាយ “ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសម្តែងមកឱ្យ យើងរាល់គ្នាឃើញនោះទេ”(រ៉ូម 8:18)។
គំនិតពីសិរីល្អនៃស្ថានសួគ៌របស់យើង នៅនាបច្ចុប្បន្ននេះ គឺគ្រាន់តែជាគ្រោងការសាមញ្ញមួយប៉ុណ្ណោះ។ យើងអាចមានទំនុកចិត្តទាំងស្រុង លើការប្រកាស់របស់ព្រះយេស៊ូវថា ទ្រង់ទៅរៀបកន្លែងឱ្យយើងរាល់គ្នា(យ៉ូហាន 14:1-3)។ ការល្អមិនទាន់មកដល់នៅឡើយ! _Dennis Fisher
ធ្វើកិច្ចនេះទុកជាការរំឮក
នៅពេលកប៉ាលកងទ័ពជើងទឹកអាមេរិច ចូលមកដល់ ឬក៏ចាកចេញពីមូលដ្ឋានទ័ព ភៀល ហា ប៉ឺរ(Pearl Harbor) ពួកនាវឹកទាំងអស់ឈរជាជួរ ក្នុងឯកសណ្ឋានកងទ័ព ពួកគេឈរដោយស្មឹងស្មាតរយះពេលដ៏យូរនៅលើជាយដំបូលកប៉ាលខាងក្រៅ ដើម្បីសម្តែងនូវការគោរពដល់ពលទាហ៊ាន ពលនាវឹក និងជនស៊ីវិលទាំងឡាយ ដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើទី២។ វាគឺជាផ្ទាំងទស្សនីយភាពរំជើបរំជួល ហើយអ្នកចូលរួមទាំងឡាយ តែងតែកត់ត្រានូវព្រឹត្តិការណ៍នេះជាញឹកញាប់ ក្នុងចំណោម អាជីពជាទាហ៊ាននាបច្ចុប្បន្នភាពរបស់ពួកគេដែលគួរឱ្យចងចាំបំផុត ។
សូម្បីអ្នកទស្សនាទាំងឡាយនៅលើឆ្នេរ ក៏មានអារម្មណ៍តភ្ផាប់ជាមួយគ្នា ដែលសម្តែងនូវការគោរពមិនគួរឱ្យជឿបានជាពិសេសរវាងអ្នកបំរើទាំងឡាយនៅថ្ងៃនេះ និងអ្នកបំរើទាំងឡាយនៅអតីតកាល។ ទិដ្ឋភាពនេះញ៉ាំងឱ្យមានការគោរពសរសើរ ចំពោះកិច្ចការរបស់ពលនាវឹក នៅថ្ងៃនេះ ខណះពេលពួកគេឈរគោរពស្មឹងស្មាតចំពោះអ្នកដែលបានបូជាជីវិតក្នុងអតីតកាល។
នៅពេលព្រះយេស៊ូវបង្រៀនពីពិធីលៀងព្រះអម្ចាស់(ម៉ាថាយ 26:26-29) បានបង្ហាញឱ្យដឹងជាក់ជាមួយចិត្តយល់ព្រមតភ្ផាប់គ្នាដូចគ្នានេះដែរ។ ការចូលរួមចំណែករបស់យើងនៅលើតុព្រះអម្ចាស់ ជាការព្រមទទួលយកការសុគត់របស់ទ្រង់ ខណះពេលនោះជាការយល់ព្រមឱ្យយើងតភ្ផាប់ជាមួយទ្រង់ ដែលមិនដូចជាសកម្មភាពណាមួយដែលសម្តែងចេញជាកិច្ចរំឮកនោះទេ។
ចំណែកឯការដែលកងនាវឹកប្រកាន់ខ្ផាប់ នូវរបៀបគោរពយ៉ាងប្រុងប្រយ័ត្ន នោះព្រះគម្ពីរក៏បង្រៀនយើងពីកិច្ច រំឮកដល់ការសុគត់របស់ព្រះយេស៊ូវផងដែរ(១កូរិនថូស 11:26-28)។ សកម្មភាពឱនគោរព និងការអរព្រះគុណ បម្រើដល់ការគោរពកោតសរសើរសកម្មភាព ពីមុន រីឯគោលបំណងដែលមាននេះដើម្បីបម្រើសកម្មភាពបច្ចុប្បន្ននេះ ។_Randy Kilgore