ប្រភេទ  |  February

អត្ថប្រយោជន៍នៃមិត្តភាព

លោក​ស៊ីសេរ៉ូ(Cicero) ស្ថិត​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ល្បី​ល្បាញ​បំផុត​របស់​ចក្រ​ភព​រ៉ូម៉ាំង។ គាត់​មាន​ជំនាញ ជា​វាទគ្មិន មេធាវី អ្នក​នយោបាយ ​ភាសាវិទូ និង​ជាអ្នក​និពន្ធ។ សព្វ​ថ្ងៃ​នេះ គេ​នៅ​តែ​បន្ត​ដក​ស្រង់​ស្នា​ដៃ​និពន្ធ និង​ទស្សន​វិ​ជ្ជា​ដ៏​មាន​ប្រយោជន៍​រប​ស់​គាត់។ ឧទាហរណ៍ គាត់​បាន​បក​ស្រាយ​អំពី​ការ​រាប់​អាន​គ្នា​ជា​មិត្ត ដោយពា​ក្យ​ថា “មិត្តភាព​ជួយ​បង្កើន​​សុភមង្គល ហើយ​កាត់​បន្ថយ​ទុក្ខ​វេទនា ដោយ​ធ្វើ​ឲ្យអំណរ​របស់​យើង​កើន​ឡើង​ទ្វេរ​ដង ហើយ​ចែក​រំលែក​ទុក្ខ​ព្រួយ​របស់​យើង”។ និយាយ​រួម ​គាត់​មាន​ការ​យល់​ដឹង​អំពី​អត្ថ​ប្រយោជន៍​នៃ​មិត្ត​ភាព នៅ​ក្នុង​ដំណើរ​ជីវិត។

មុនសម័យរបស់លោកស៊ីសេរ៉ូ ​ជិត​មួយ​ពាន់​ឆ្នាំ​ ស្តេច​​សាឡូម៉ូន​ក៏បា​ននិ​ពន្ធ​អំពី​តម្លៃ​នៃ​មិត្ត​ភាព​ផង​ដែរ​។ តាម​ព្រះ​គម្ពីរ​សាស្តា យើង​អាច​ដឹង​ថា “មាន​គ្នា​២​នាក់ នោះ​វិសេស​ជាង​នៅ​តែ​ឯង ពី​ព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការ​នឿយ​ហត់​របស់​ខ្លួន ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរហើយ អ្នក​ណា​ដែល​ដួល​ក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ”(៤:៩-១០)។ ជា​ការ​ពិត​ណាស់ ការ​រស់​នៅដោ​យគ្មាន​មិត្ត​ភ័ក្រ ធ្វើ​ឲ្យ​ជីវិត​​​យើង​មាន​ភាព​ឯក​កោ ហើយ​ពិបាក​ទ្រាំ​ទ្រ។

អ្នក​ប្រាជ្ញ​ដ៏​ល្បី​នៃ​ចក្រ​ភព​រ៉ូម៉ាំង និង​ស្តេច​នៃពួ​ក​យូដា មួយ​អង្គ​នេះ ពិត​ជាបា​ន​និយាយ​ត្រូវ​មែន ព្រោះ​មិត្ត​ភាព​មាន​សារៈ​សំខាន់​ណាស់។ មិត្ត​សំឡាញ់ គឺ​ជា​អ្នក​ដែល​យើង​អាច​ទុក​ចិត្ត​បាន ជា​អ្នក​ផ្តល់​ប្រឹក្សា​ និង​អ្នក​ចែក​រំលែក​បន្ទុក​របស់​យើង។

ចូរ​ពិចារណា​អំពី​មិត្ត​ភ័ក្រ​របស់​អ្នក​ចុះ។ តើ​អ្នក​បាន​ព្រងើយ​កន្តើយ ចំពោះ​អ្នក​ដែល​ព្រះ​ប្រទាន​មក ដើម្បី​ចែក​រំលែក​សេចក្តី​អំណរ និង​ទុក្ខ​ព្រួយ​របស់​អ្ន​ក​ឬទេ​? បើ​សិន​ជា​អ្នក​បាន​ព្រងើយ​កន្តើយមែ​ន នោះ​សូម​ស្វែង​រក​មិត្ត​ភ័ក្ត​ណាម្នា​ក់ ដើម្បី​ប្រកប​គ្នា​ជា​មួយ​គាត់ ក្នុង​សប្តាហ៍​នេះ​ចុះ។ សូម​ចាំ​ថា “ដែល​មាន​គ្នា​ពីរ​នាក់ នោះ​គឺ​ល្អជា​ងនៅ​​ម្នាក់​ឯង” ព្រោះ​មិត្ត​ភ័ក្រ​អាច​ធ្វើ​ឲ្យអំ​ណរ​របស់​យើង​កើន​ឡើង​ទ្វេរ​ដង…

បើ​មានស្លាបដូចជាសត្វព្រាប

ស្តេច​ដាវីឌទ្រង់បាន​ដក​ដង្ហើម​ធំ ដោយ​បន្ទូល​ថា “ឱ​​បើ​សិន​ណា​ជា​មាន​ស្លាប​ដូច​ជា​ព្រាប​ទៅ​រ៉ា នោះ​អញ​នឹង​ហើរ​ចេញ​ទៅ ឲ្យ​បាន​សេចក្តី​សុខ”(ទំនុកតម្កើង ៥៥:៦)។ តែ​ចំណែក​ខ្ញុំ​វិញ ខ្ញុំ​នឹង​ទៅ​សង់​ផ្ទះ​ឈើ​តូច​មួយ នៅ​ក្នុង​តំបន់​ប្រជុំ​ភ្នំ ឬ​ទៅ​ប្រចាំ​ការ​ជា​រៀង​រហូត នៅ​ក្នុង​ប៉ម សម្រាប់​រក​មើល​ភ្លើង​ឆេះ​ព្រៃ។ តែ​ពេល​ដែល​ការ​រស់​នៅ​របស់​ខ្ញុំ​ទទួល​រង​បន្ទុក​ខ្លាំង ខ្ញុំ​ក៏​នឹង​ប្រាថ្នា​ចង់​ហើរ​ចេញ​ទៅ​ឲ្យ​ឆ្ងាយ ដើម្បី​រក​កន្លែង​សម្រាក​ឲ្យ​បាន​សុខ​ផង​ដែរ​។

ស្តេច​ដាវីឌ​សរសេរ ដោយ​បើក​ចំហរ​អំពី​ស្ថាន​ភាព​របស់​ទ្រង់ ដែល​​មាន​​ដូ​ច​ជា អំពើ​​ហឹង្សា ការ​​គៀប​​សង្កត់ និង​ទុក្ខ​លំបាក​បាន​ហុំ​ព័ទ្ធ​ទ្រង់​ជុំ​ជិត ដែល​ត្រូវ​បាន​បង្ក​រឡើង ដោយ​ភាព​មិន​ស្មោះ​ត្រង់ ​នៃ​មិត្ត​សំឡាញ់​ចាស់​របស់​គាត់(៥៥:៨-១៤)។ ការ​ភ័យ​ខ្លាច និង​ភាព​តក់​ស្លត់ ការ​ឈឺ​ចាប់ និង​ការ​ភ័យ​ញ័រ ការ​ថប់​បារម្ភ និង​ភាព​រសាប់​រសល់​បាន​គ្រប​សង្កត់​ពី​លើ​ទ្រង់​(ខ.៤-៥)។ តើ​អ្ន​ក​ឆ្ងល់​ទេ ពេល​ដែល​ទ្រង់​ចង់​ហើ​រ​ទៅ​ឲ្យ​ឆ្ងាយ? ប៉ុន្តែ ទ្រង់​មិន​អាច​គេច​វេស​បាន​ទេ។ ទ្រង់​មិន​អាច​គេច​ចេញ​ពី​ទុក្ខ​លំបាក​បាន​ឡើយ។ ទ្រង់​គ្រាន់​តែ​អាច​ថ្វាយ​កាលៈ​ទេសៈ​ដ៏​លំបាក​ទៅ​ដល់​ព្រះ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ចំណែក​​​ខ្ញុំ​​នឹ​ង​​អំពាវនាវ​ដល់​ព្រះ ហើយ​ព្រះយេហូវ៉ា​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ខ្ញុំ ខ្ញុំ​នឹង​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ពេល​ល្ងាច ពេល​ព្រឹក និង​ថ្ងៃ​ត្រង់​ផង ហើយ​ទ្រង់​នឹង​ស្តាប់​សំឡេង​ខ្ញុំ​ជា​មិន​ខាន”(ខ.១៦-១៧)។

ទោះ​ជា​យើង​ស្ថិត​ក្នុង​កាលៈ​ទេសៈបែ​ប​ណាក៏​ដោយ គឺ​ទោះជា​មានប​ន្ទុក​ធ្ងន់​​ក្នុង​ការងា​រ​បម្រើ​ព្រះ មាន​ការ​លំបាក​នៅ​ក្នុងទំ​នាក់ទំ​នង​ប្តី​ប្រពន្ធ កំពុងអ​ត់​ការ​ងារ​ធ្វើ ឬ​កំពុង​មាន​ភាព​ឯក​កោ​ខ្លាំ​​ង​យ៉ាង​ណាក៏​ដោយ តើ​ទ្រង់​នឹង​សម្រាល​បន្ទុក​នៃសេ​ចក្តី​ទុក្ខ​ព្រួយ​របស់យើ​ង​ឬ​ទេ? យើង​បាន​ថ្វាយ​វិញ្ញាណ​ដល់​ទ្រង់ រហូត​អស់​ក​ល្ប​ជា​និច្ច ដោយ​​ទុក​​ចិត្ត​​ទ្រង់​​ហើយ ដូចនេះ តើ​​យើង​មិន​អាច​ថ្វាយ​កាលៈ​ទេសៈ​ដ៏​លំបាក ក្នុង​ពេល​បច្ចុប្បន្ន ដល់​ទ្រង់​ផង​ដែរ​ទេ​ឬ? “ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះយេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់ទល់​អ្នក…

ការតាំងសញ្ញា ជាមួយនឹងភ្នែកខ្ញុំ

ខ្ញុំ​មាន​មិត្ត​ភ័ក្រម្នា​ក់ ដែល​ជា “អ្នក​ជំនាញ” ខាង​កំព្យូ​ទ័រ។ នៅ​ពេល​យប់​មួយ ពេល​ដែល​គ្រួសារ​របស់​យើង កំពុង​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ខ្ញុំ​បាន​កត់​សំគាល់​ខ​គម្ពី​រមួ​យ ដែលគា​ត់បា​នបិ​ទ​ពី​លើមូនី​ទ័រ​របស់​កំព្យូទ័រ​គាត់​ គឺ​​បទ​គម្ពីរ​​ដែល​បាន​ចែង​ថា “ខ្ញុំ​​បា​ន​តាំង​​សញ្ញា​​នឹង​ភ្នែក​ខ្ញុំ​ហើយ”(យ៉ូប ៣១:១)។ ជា​ការ​ពិត​ណាស់ គាត់​បា​ន​ដឹង អំពី​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរ ដែល​បណ្តាល​មក​ពី​ការ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង តែ​ម្នាក់​ឯង នៅ​ពី​មុខ​កំព្យូទ័រ ដែល​​បង្ករ​លក្ខណៈ​ងាយ​ស្រួល នៅ​ក្នុង​ការ​បើក​មើល​រូ​ប​ភាព​មិន​សម​រម្យ។

“ខ​គម្ពីរ​រំឭក” ដែល​មិត្ត​ភ័ក្រ​របស់យើ​ងម្នាក់​នេះ​បាន​ប្រើ​នោះ គឺ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ​យ៉ូប ដែល​មាន​សេចក្តី​ចែង​ជា​បន្ត​ទៀត​ថា “ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​មើល​ស្ត្រី​ក្រមុំ​ដោយ​ចាប់​ចិត្ត​បាន”។ ត្រង់​ចំណុចនេះ លោក​យ៉ូប​បាន​សន្យា​ចំពោះខ្លួ​ន​ឯង​ថា នឹង​ជៀស​ចេញ​ពី​ភាព​ត្រេក​ត្រអាល ហើយ​នៅ​ក្នុង​ចំណោម​​យើង ក៏​មាន​មនុស្ស​ជា​ច្រើន​បាន​សម្រេច​ចិត្ត​ដូច​នេះ​ដែរ។ គាត់​បាន​និយាយ​ឆ្លុះ​បញ្ចាំង​អំពី​ការ​សន្យា​នេះ ដោយ​ពាក្យ​ថា “តើ​ទ្រង់​មិន​ឃើញ​ផ្លូវ​ខ្ញុំ ហើយ​រាប់​អស់​ទាំង​ជំហាន​នៃ​ខ្ញុំ​ទេ​ឬ​អី?”(ខ.៤)។ ព្រះ​គម្ពីរ​បាន​បញ្ជាក់​ច្បាស់ថា ព្រះ​ទ្រ​ង់ពិត​ជាទត​ឃើញ ហើយ​បាន​រាប់​មែន(ហេព្រើ ៤:១៣) ហើយ​យើង​មាន​ការ​ទទួល​ខុស​ត្រូវ​នៅចំពោះ​ទ្រ​ង់។

ហេតុ​នេះ​ហើយ​បាន​ជាអ្ន​ក​ជឿ​ត្រូ​វតែ “ជៀស​ចេញ​ពី​អសីល​ធម៌​ផ្លូវ​ភេទ”(១ថែស្សាឡូនិច ៤:៣)។ មាន​អ្នក​ខ្លះច​ង់​ជជែក​វែក​ញែក​អំពី​ព្រំដែន​នៃ​សីលធម៌ ហើយ​ព្រះ​គម្ពី​រ​ក៏​បាន​ចែង​ផង​ដែរ​ថា “សូម្បី​​តែ​​អ្នក​​ណា​​ដែ​ល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ”(ម៉ាថាយ ៥:២៨)។

បើ​អ្នក​បាន​តាំង​សញ្ញាជា​មួយនឹ​ងភ្នែ​ក​របស់​អ្នក​ហើយ ចូរ​ពិចារណា​អំពី​របៀប​ដែល​បទ​គម្ពីរ អាច​ជួយ​ឲ្យអ្នក​រក្សា​សេចក្តី​សញ្ញា​នេះ​បាន។ សូម​បិ​ទខគម្ពីរ​មួយ នៅ​លើ​កញ្ចក់​កំព្យូទ័រ ទូរ​ទស្សន៍ ឬ​​នៅលើ​តាប​ឡូរបស់​រថយន្ត ឬម៉ូតូ​​អ្នក ហើយ​​ចាំ​​ថា…

ភាពមិនគ្រប់លក្ខណ៍

តារា​ភាព​យន្ត​ដ៏​ល្បី​ល្បា​​ញម្នា​ក់ បាន​​អត្ថា​ធិប្បាយ​ថា គាត់​ចូល​ចិត្ត​សម្តែង​តួ “ដែល​មិន​ល្អឥ​តខ្ចោះ” នៅ​ក្នុង​ខ្សែ​ភាព​យន្ត ព្រោះ​ទស្សនិក​ជន នឹ​ងមា​ន​​ការ​យល់​ដឹង​ច្បាស់​ជាង អំពី​តួ​អង្គ​ដែល​មិន​ល្អឥ​ត​ខ្ចោះ។ មនុស្ស​យើង​ភាគ​ច្រើន​យល់​ថា ការ​យល់​ដឹង​អំពី​មនុ​ស្សដែ​ល​មិន​ល្អឥ​ត​ខ្ចោះ គឺ​មាន​ភាព​ងាយ​ស្រួល​ជាង ព្រោះ​យើង​ដឹង​ថា ខ្លួន​យើង មិន​ល្អ​ឥត​ខ្ចោះឡើ​យ។

នៅ​ក្នុង​រឿង ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​ ព្រះ​បាន​រាប់​បញ្ចូល​មនុស្ស​ដែល​មាន​ល្បិច​កល មាន​ភាព​ខ្សោយ មិន​អាច​ទុក​ចិត្ត​បាន ហើយ​មាន​កំហឹង។ ឧទាហរណ៍ លោក​យ៉ាកុប ជា​អ្នក​ដែល​បាន​បោក​ប្រាស់​ឪពុក​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​ទទួល​ព្រះ​ពរ​(លោកុប្បត្តិ ២៧:១-២៩)។ បន្ទាប់​មក មាន​មនុស្ស​ម្នាក់​ទៀត គឺ​លោក​គេឌាន ដែល​មិន​បា​នជឿ​ព្រះ​ច្បាស់ ហើយ​ក៏​បាន​សូម​ឲ្យ​ទ្រង់​ធ្វើ​ទីសំគាល់​ពី​រ​ដង ដើម្បី​ឲ្យ​បញ្ជាក់​ថា ទ្រង់ពិត​ជា​ស្មោះ​ត្រង់ ចំពោះ​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់​មែន(ពួកចៅហ្វាយ ៦:៣៩)។ នៅ​ក្នុង​រឿង​ក្រោយ​មកទៀត លោក​ពេត្រុស​​ខ្លាច​​មាន​​គ្រោះ​ថ្នាក់ បាន​​ជា​បដិសេធ​ថា មិន​ស្គាល់​មិត្ត​សម្លាញ់​ខ្លួន និង​ព្រះ​អម្ចាស់​(ម៉ាកុស ១១:៦៦-៧២)។ ប៉ុន្តែ ពេល​ដែល​យើង​បាន​អាន​សាច់​រឿង​រប​ស់​ពួក​គេ​ ពី​ដើម​ដល់​ចប់ នោះ​យើង​សង្កេត​ឃើញ​ថា អ្នក​ទាំង​​នេះអាច​ជម្នះ​លក្ខណៈ​ខ្វះ​ខាត​របស់​ខ្លួន ដោយ​ជំនួយ​ពី​ព្រះ ហើយ​នៅ​ទី​បំផុត ពួក​គេ​សុទ្ធ​តែ​មាន​ប្រយោជន៍​ចំពោះ​ទ្រង់។ នោះ​ជា​អ្វី​ដែល​កើត​ឡើង ពេល​ដែល​ពួក​គេ​មិន​បាន​ពឹ​ង​ផ្អែក​លើ​សមត្ថ​ភាព​ខ្លួន​ឯង តែ​បាន​ពឹង​ផ្អែ​ក​ព្រះ​វិញ។

យើង​ម្នាក់​ៗ​សុទ្ធ​តែ​មានភាព​មិន​គ្រប់​លក្ខណ៍ ពី​កំណើត​មក គឺមិ​ន​ខុស​ពី​អស់​អ្នក​ដែល​បា​នរស់​នៅ ក្នុង​សម័យ​រាប់​ពាន់​ឆ្នាំ​មុន​ទេ។ ប៉ុន្តែ ដោយ​សារ​ព្រះ​គុណ​ព្រះ នោះ​យើង​អា​ច​ជម្នះភា​ព​មិន​គ្រប់​លក្ខណ៍​នោះ ដោយ​ឱប​ក្រសោប​យក “​កំឡាំង​​រប​ស់ទ្រង់…

ថ្វាយសិរីល្អ ក្នុងការរស់នៅ និងក្នុងសេចក្តីស្លាប់

ជា​ញឹក​ញាប់ យើង​ហាក់​ដូច​ជា​គិត​អំពី​របៀប ដែល​យើង​អាច​ថ្វាយ​សិរីល្អ​ព្រះ​ តាម​រយៈ​ជីវិត​របស់​យើង ពេល​ដែល​យើង​មាន​សកម្មភា​ព និង​មាន​កម្លាំង។ ប៉ុន្តែ ខ្ញុំ​ឆ្ងល់​ថា តើ​យើង​គួរ​គិត​អំពី​របៀប​ដែល​យើង​អាច​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ តាម​រយៈ​ការ​ស្លាប់​របស់​យើង​ដែ​រ​ឬ?

បន្ទាប់​ពី​លោក​ពេត្រុស​បាន​បដិសេធ​ព្រះ​យេស៊ូវ បាន​បី​ដង​(យ៉ូហាន ១៨:១៥-២៧) ព្រះ​អម្ចាស់​ក៏​បាន​ប្រទាន​ឱកាស ​ឲ្យគា​ត់​បញ្ជាក់​អំពី​សេចក្តី​ស្រឡាញ់​រ​បស់​គាត់​ឡើង​វិញ(២១:១៥-១៧)។ ព្រះ​យេស៊ូវ​បាន​សួរ​គាត់​បី​ដង​ថា “ស៊ីម៉ូន កូន​យ៉ូណាស​​អើយ តើ​​ស្រឡាញ់​ខ្ញុំ​​ឬ​​អី?” បន្ទាប់​មក ទ្រង់​ក៏​បាន​ដូរ​ប្រធាន​បទ ដោយ​មាន​បន្ទូល​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​អ្នក​នៅ​ពី​ក្មេង​នៅ​ឡើយ នោះ​បាន​ក្រវាត់​ខ្លួន​ឯង ទាំង​ដើរ​ទៅ​មក​តាម​តែ​ចិត្ត តែ​កាល​ណា​ចាស់​ហើយ នោះ​អ្នក​នឹង​សន្ធឹង​ដៃ​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ក្រវាត់​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​ឯ​កន្លែង ដែល​អ្នក​មិន​ចង់​ទៅ​ផង ​ទ្រង់​មាន​ព្រះបន្ទូល​ ដូច្នេះ ដើម្បី​នឹង​បង្ហាញ​ពី​បែប​យ៉ាង​ណា ដែល​គាត់​ត្រូវ​ស្លាប់ ប្រយោជន៍​ដើម្បី​នឹង​លើក​ដំកើង​ព្រះ កាល​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​ប្រាប់​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ”(ខ.១៨-១៩)។ ព្រះ​យេស៊ូវ​បាន​ប្រាប់​លោក​ពេត្រុស​ថា អ្នក​ដទៃ​នឹង​នាំ​គាត់​ទៅ​កន្លែង​ដែល​គាត់​មិន​ចង់​ទៅ ប៉ុន្តែ គាត់​នឹង​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ នៅ​ក្នុង​ការ​ស្លាប់ ដែល​ជា​មធ្យោ​បាយ ដែល​គេ​មិន​ចង់​ជ្រើស​រើស​នោះ។

សាវ័ក​ប៉ុល​បាន​មាន​ប្រសាស​ន៍ថា​ “តា​ម​សេចក្តី​​ដែ​ល​ខ្ញុំ​ ទន្ទឹង​ចាំ ហើយ​សង្ឃឹម​អស់​ពី​ចិត្ត​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ដំកើង​ព្រះគ្រីស្ទ​ក្នុង​រូបកាយ​ខ្ញុំ​វិញ ដោយ​ចិត្ត​ក្លាហាន​គ្រប់​ជំពូក ក្នុង​ពេល​ឥឡូវ​នេះ​ចុះ ដូច​ជា​ពី​ដើម​រៀង​មក​ដែរ ទោះ​រស់​ឬ​ស្លាប់​ក្តី”(ភីលីព ១:២០)។

យើង​អាច​ថ្វាយ​ព្រះ​កិត្តិនាម និង​សិរីល្អ​ដល់​ព្រះ…

ដោយសារទ្រង់ល្អ

លោក​យ៉ូអែល​(Joel) និង​អ្នក​ស្រី​ឡូរិន(Lau-ren) បាន​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​ទីលំនៅ ពី​រដ្ឋ​វ៉ាស៊ីតោន ទៅ​រដ្ឋ​មីឈី​ហ្គិន​វិញ។ ដោយសារ​ពួក​គេ​ចង់​បង្កើត​អនុស្សាវរីយ​ជាលើក​ចុង​ក្រោយ ពួក​គេ​ក៏បា​នទៅ​ទិញ​កាហ្វេ​នៅ​ហាង​​កាហ្វេ​ដែល​ពួក​គេ​ចូលចិត្ត​ជាង​គេ ហើយ​បាន​ឈប់​ឡាន នៅ​មុខ​បណ្ណាគារ​ដែល​ពួក​គេ​ចូ​​ល​ចិត្ត​​ជាង​គេ។ ​ពួក​​​​គេ​ក៏​បាន​ចូល​ក្នុង​បណ្ណាគារ​នោះ ដើម្បី​ទិញ​ស្ទីក​គ័រ​សម្រាប់​បិទ​កាង​​ក្រោយ​រថយន្ត ដែលនៅ​លើ​ស្ទីកគ័រ​នោះ មាន​ពាក្យ​ស្លោក​មួយ​ឃ្លាដ៏​ពេញ​និយម របស់​រដ្ឋ​ដែល​ពួក​គេកំ​ពុង​​ជម្រាប​លា​នោះ ដែល​ពាក្យ​ស្លោក​នោះ​គឺ “ថ្ងៃ​នេះ ជា​​ថ្ងៃ​របស់​ក្រុង​អេឌម៉ាន់(Edmonds)”។

ពី​សប្តាហ៍​ក្រោម​មក បន្ទាប់​ពី​ពួក​គេ​បាន​បើក​បរ​បាន​ចម្ងាយ​ជាង​៤​ពាន់​គីឡូ​ម៉ែត្រ​ហើយ ពួក​គេ​ក៏​បាន​ចូល​ក្នុង​រដ្ឋ​មីឈីហ្គិន។ ដោយសារ​ពួក​គេ​ឃ្លាន​បាយ និង​ចង់​អប​អរសាទរ​ការ​ធ្វើ​ដំណើរ​មក​ដល់​របស់​ខ្លួន​ផង​នោះ ពួក​គេ​ក៏បា​ន​ឈប់​ឡាន ដើម្បី​សួរ​រក​ភោជនីយ​ដ្ឋាន​ដែល​នៅ​ជិត​នោះ។ ពួក​គេ​ត្រូវ​បើក​បរ​ត្រឡប់​មក​ក្រោយ​វិញ អស់​ចម្ងាយ​បី​បួន​គីឡូ​ម៉ែត្រ ហើយ​ក៏រ​ក​ឃើញ​ហាង​កាហ្វេ​ដ៏​តូច​មួយ ដ៏​គួរ​ឲ្យទា​ក់​ទាញ​​។ អ្នក​ស្រី​អេម៉ា ដែល​ជា​អ្នក​បម្រើ​ក្នុ​ង​ហាង​នោះ មាន​ចិត្ត​រំភើប ពេល​ដែល​បាន​ដឹង​ថា អ្នក​ទាំ​ង​ពី​រ​បាន​ធ្វើដំ​ណើរ​មក​ពី​រដ្ឋ​វ៉ាស៊ី​នតោន ដែល​ជា​ស្រុក​កំណើត​របស់​នាង ហើយ​នាង​ក៏​បាន​សួរ​ពួក​គេ​ថា “តើ​អញ្ជើញ​មក​ពី​ក្រុង​ណា?” ពួក​គេ​ក៏ឆ្លើ​យ​ថា “ក្រុង​អេឌ​ម៉ាន់”។ នាង​ក៏​ប្រាប់​ពួ​កគេ​ថា​ “ខ្ញុំ​ក៏​មក​ពី​ទី​ក្រុង​នោះ​ដែរ!” ដោយ សារ​លោក​យ៉ូ​អែល​ក៏​ចង់​ចែក​ចាយ​ក្តី​អំណរ​រប​ស់ខ្លួន នោះ​គាត់​ក៏​បាន​ប្រគល់​ស្ទីគ័រ​ដែល​នៅ​សល់​ទៅ​នាង។ ពិត​ជា​អស្ចារ្យ​ណាស់ ស្ទីគ័រ​នោះ​ក៏​មាន​ប្រភព​មក​ពី​បណ្ណាគារ​រប​ស់​ម្តាយ​នាង​ផង​ដែរ! ដូចនេះ ស្ទីគ័រ​នោះ​បា​នចេ​ញ​ពី​ដៃ​របស់​ម្តាយ​នាង ហើយ​បាន​ធ្វើ​ដំណើរ​ជាង​៤​ពាន់​គី​ឡូម៉ែត្រ រហូ​ត​ម​កដ​ល់​ដៃ​នាង។ តើ​នេះ​ជា​រឿង​ចៃ​ដន្យ​ឬ​? ឬ​មួយ​ក៏​បទ​ពិសោធន៍​ទាំង​នេះ ជា​អំណោយ​ដ៏​ល្អ ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​ព្រះ​ដ៏​ល្អ ដែល​ចូល​ចិត្ត​លើក​ទឹក​ចិត្ត​កូន​ៗ​របស់​ទ្រង់? បទ​គម្ពីរ​សុភាសិត​បាន​ប្រាប់​យើង​ថា “ផ្លូវ​​ដើ​រ​របស់​​មនុស្ស នោះ​ស្រេច​នៅ​ព្រះយេហូវ៉ា ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​យល់​ផ្លូវ​ខ្លួន​បាន”(២០:២៤)។ យើង​អាច​ឆ្លើយ​តប…

រង្វាន់របស់ទ្រង់ ពិតជាអស្ចារ្យណាស់

មុខ​ជំនួញ​ជា​ច្រើន មាន “កម្ម​វិធី​សន្សំ​ពន្ទុ” ដែល​ផ្តល់​រង្វាន់​ដល់​អតិថិ​ជន​ដែល​ស្មោះ​ត្រង់។ អ្នក​អាច​សន្សំ​រង្វាន់​ទាំង​នេះ ដោយ​ប្រើ​សេវ៉ា​កម្ម​រប​ស់​ក្រុម​ហ៊ុន​ពួក​គេ ដូច​​ជា​ការញាំ​អាហារ​នៅក្នុ​ងភោជនីយ​ដ្ឋាន​ក្នុង​តំបន់ ការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ឬ​ធ្វើ​ដំណើរ​តាម​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ណាមួ​យ។ ការ​សម្រេច​ចិត្ត​ចំណាយ​ប្រាក់​របស់​អ្នក តាម​របៀប​នេះ គឺ​ពិត​ជា​សម​ហេតុ​ផល​ណាស់។

ព្រះ​ទ្រង់​ក៏​មាន​កម្ម​វិធី​ប្រទាន​រង្វាន់​ផង​ដែរ។ ជា​ញឹក​ញាប់ ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល អំពី​ការ​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន​រង្វាន់​ដល់​យើង សម្រាប់​ការ​បម្រើ​ទ្រង់ ដោយ​​ភាព​ស្មោះ​ត្រង់។ ឧទាហរណ៍ : ពេលយើង​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត​បៀន ដោយសារ​ជំនឿ​លើ​ទ្រង់ នោះ​ទ្រង់​បាន​មាន​បន្ទូល​ហើយ​ថា “ចូរ​មាន​ចិត្ត​អំណរ … ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌”(ម៉ាថាយ ៥:១២)។ ពួក​ផារិស៊ី​មាន​ទម្លាប់ ដាក់​ដង្វាយ អធិស្ឋាន និង​តម​អត ឲ្យ​សាធារណៈ​ជន​បាន​ឃើញ​ខ្លួន តែ​ព្រះ​យេស៊ូវ​បាន​បង្រៀ​នយើង ឲ្យ​ធ្វើ​ការ​ទាំង​នោះ ដោយ​មិន​បើក​ចំហរ​ឲ្យ​អ្នក​ដទៃ​ដឹង​ឡើយ ដ្បិត “ព្រះវរបិតា​នៃ​អ្នក ដែល​ទត​ឃើញ​ក្នុង​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់”(៦:៤,៦,១៨)។

ពេល​យើង​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ ភាព​ស្មោះ​ត្រង់​មិន​ដែល​នាំ​ឲ្យ​ជីវិត​របស់​អ្នក មាន​ការ​ខាត​បង់​ឡើយ ទោះ​បី​ជា​អ្នក​មាន​ការ​លះប​ង់ច្រើន​យ៉ាង​ណា​ក៏​ដោយ។ ប៉ុន្តែ យើង​មិន​មែន​បម្រើ​ព្រះ​យេស៊ូវ ដើម្បី​ឲ្យ​បាន​រង្វាន់​ពី​ទ្រង់​នោះ​ឡើយ។ ពេល​ដែល​ទ្រង់​បាន​សុគត​ជួស​យើង នៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​ធ្វើ​សម្រាប់​យើង លើស​ពី​អ្វី​ដែល​យើង​សម​នឹង​ទទួល​ទៅ​ទៀត។ ភាព​ស្មោះត្រ​ង់​ដែល​យើង​មាន​ចំពោះ​ទ្រង់ គឺ​ជា​ការ​ថ្វាយ​បង្គំ ដែល​បង្ហាញ​ចេញ​នូ​វ​ការ​ដឹង​គុណ​ដោយ​សេចក្តី​ស្រឡាញ់ ចំពោះ​សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​យើង។ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​លើក​ទឹក​ចិត្ត​យើង ដោយ​ការ​ធានា​ថា រង្វាន់​ដែល​ទ្រង់​នឹង​ប្រទាន​ដល់​យើង​នៅ​គ្រាចុ​ងក្រោ​យ នឹ​ង​មាន​ច្រើន​លើស​​អ្វី​ដែល​យើង​បាន​លះប​ង់​ថ្វាយ​ទ្រង់​ទៅ​ទៀត។​ ចូរ​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ…

ចូរពិចារណាអំពីប្រភព

ខ្ញុំ​ចូល​ចិត្ត​ចំណី​អាហារ​ដែល​មាន​ដាក់​គ្រឿង​ទេស​​ស៊ី​ណា​-មុន ដូច​ជា គួង នុំ​ស្រួយ​ក្រា​ហាម ស្ក​គ្រាប់ ចំណិត​នុំ​ប៉័ង ផ្លែ​ប៉ោម និង​នុំ​ប្រេហ្ស៊ល។ គ្រឿង​ទេស​​ស៊ីណាមុន ស្ថិត​ក្នុង​ចំណោម​គ្រឿង​ទេស ដែល​ធ្វើ​ឲ្យ​ចំណី​អាហារ​មាន​រស់​ជាតិ​កាន់​តែ​ឆ្ងាញ់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាល​ពី​មុន ខ្ញុំ​មិន​បាន​ដឹង​ថា គ្រឿង​ទេស​នេះ មាន​ប្រភព​មក​ពីណា​ទេ។ ក្រោយ​មក ពេល​ខ្ញុំបា​ន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស្រី​លង្កា កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​ក៏​បាន​ដឹង​ថា ៩០​ភាគ​រយ​នៃគ្រឿ​ង ទេស​ស៊ីណាមុន​ទាំង​អស់ នៅ​ក្នុង​ពិភ​ព​លោក​នេះ មាន​ប្រភព​មក​ពី​ប្រទេស​ដែនកោះ​មួយ​នេះ ដែល​មាន​ទីតាំង​នៅក្នុ​ងមហា​សមុទ្រ​ប៉ាស៊ីហ្វ៊ិក​។ នៅ​ក្នុង​ការ​ញាំ​ចំណី​អាហារ​ដែល​មាន​ដាក់​គ្រឿង​ទេស​ស៊ីណាមុន ក្នុង​អំឡុ​ងពេ​ល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ គឺ​ខ្ញុំ​មិន​ដែល​បាន​គិត​អំពី​ប្រភព​នៃ​គ្រឿង​​ទេស​នេះ​ឡើយ។

គួរ​ឲ្យ​ស្តាយ​ណាស់ ដែល​ជួន​កាល ខ្ញុំ​ក៏​បាន​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ តាម​របៀប​ដូច​នេះ​ផង​ដែរ។ ព្រះ​បាន​ប្រទាន​ពរ​ឲ្យ​ខ្ញុំ​មាន​ភរិយា​ដ៏​អស្ចារ្យ​ម្នាក់ និង​មាន​កូន​៥​នាក់ ហើយ​មាន​ចៅ​ៗ ដែល​បា​ននាំ​ឲ្យ​ខ្ញុំ​មាន​ការ​អរ​សប្បាយ​យ៉ាង​ខ្លាំង។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ដែល​ខ្ញុំ​កំពុង​មាន​សេចក្តី​អំណរ​ចំពោះ​ពួក​គេ ​ជួន​កាល ខ្ញុំ​ភ្លេច​គិត​អំពី​ប្រភព​នៃ​ព្រះ​ពរ​ទាំង​នោះ ដែល​អ្នក​និពន្ធ​ទំនុក​បរិសុទ្ធ​ក៏​បាន​ហៅ​ថា “ប្រភព​នៃ​ព្រះ​ពរ​នីមួយ​ៗ​”។ គឺ​ដូច​ដែល​សាវ័ក​យ៉ាកុប​បាន​បក​ស្រាយ​ថា “គ្រប់​​ទាំង​​រប​ស់​​​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរបិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្តី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ”(១:១៧)។

តើ​យើង​កំពុង​តែ​មាន​ការ​រមើល​គុណ​យ៉ាង​ណា នៅ​ពេល​ដែល​យើង​បាន​អរ​សប្បាយ​នឹង​ព្រះ​ពរ​ដ៏​ហូរ​ហៀរ​នៃ​ជីវិត ដោយ​មិន​បាន​អរ​ព្រះ​គុណ​ព្រះ​វរបិតា ដែល​ទ្រង់​ជា​ប្រភព​នៃ​ស្នា​ព្រះ​ហស្ថ​ទាំ​ង​អស់។​-Bill Crowder

ការប្រគុំបទចម្រៀង

នៅ​ពេល​ល្ងាច​ដ៏​រី​ករាយ ក្នុង​​រដូវ​ក្តៅ មាន​មនុស្ស​មួយ​ហ្វូង​ធំ​បាន​មក​ជួប​ជុំគ្នា នៅ​ក្នុង​ទីលាន​ដ៏​ស្រស់​ស្អាត​មួយ ដើម្បី​ទស្សនា​ការ​ប្រគុំ​តន្រ្តី ដែ​លត្រូវ​បាន​រៀប​ចំ​ឡើង ដោយ​មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់ ដែល​រៀន​នៅ​មហា​វិទ្យា-​ល័យ​ជា​មួយ​គ្នា។ ថ្ងៃ​នោះ​​​ជា​ថ្ងៃខួប​កំណើត​របស់​គាត់ ដូច​នេះ​ពិធី​ករ​ក៏​និយាយ​ពន្លយ​ពាក្យ​ថា យើង​នឹង​នាំ​គ្នា​ច្រៀង​បទ “រី​ក​រាយ​ថ្ងៃ​កំណើត” សម្រាប់​គាត់។ ពួក​គេ​​ក៏​​ចាប់​ផ្តើម​​ច្រៀង​​ម្នាក់​ម្តង​ៗ ដោ​យឃី និង​ចង្វាក់​ផ្សេង​គ្នា បណ្តាល​ឲ្យ​​មាន​​ភាព​​​មិ​ន​សូវ​ស៊ីសង្វាក់​គ្នា។ ការ​ច្រៀង​នោះ​​មិន​​ពិរោះ​​សោះ។ យើង​​​ពិត​ជា​​សោក​ស្តាយ​ណាស់ ចំពោះសម្លេង​ច្រៀង​របស់​ពួក​គេ ។ ពេល​ដែល​មិត្ត​ភ័ក្រ​រប​ស់ខ្ញុំ​ឡើង​ទៅលើ​​វេទិការ គាត់​ក៏​ផ្តល់​ឱ​កាស​ឲ្យ​យើង​ម្តង​ទៀត។ គាត់​មិន​បានចាប់​ផ្តើម​ដោយ​​បញ្ចេញ​​សូរ​​ទេ តែ​គាត់​បាន​ធ្វើ​ដៃ​ចុះ​ក្រោម​ជា​សញ្ញា​ឲ្យ​​ទម្លាក់​សម្លេង​ ដូច​នេះ ​យ៉ាង​​ហោច​​ណាស់ ហើយ​​​ក៏​បាន​​ច្រៀង​​ព្រ​​ម​គ្នា។ នៅ​ចុង​បញ្ចប់​នៃ​បទ​ចម្រៀង​ ភាគ​ច្រើន​នៃពួ​កគេ​បាន​ច្រៀង​ដោយ​ឃី ស្ទើរ​តែ​ដូច​ៗ​គ្នា។

ពួក​គេ​គួរ​តែ​បន្លឺ​សម្លេង​ចេញ​ជា​បទ​ចម្រៀង គឺ​មិន​គួរ​បង្កើ​តជា​សម្លេង​រំខាន​ដូច​នេះ​ទេ ហើយ​ការ​នេះ ​ក៏​បាន​ធ្វើ​ឲ្យខ្ញុំ​នឹក​ឃើញ បញ្ហា​មួយ ដែល​ពួក​ជំនុំ​នៅ​សតវត្សរ៍​ទី​១​បាន​ជួប​ប្រទះ​។ ពួក​គេ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា អំពី​អ្នក​ដឹក​នាំរ​បស់​ពួក​គេ។ អ្នក​ខ្លះ​ដើ​រតាម​សាវ័ក​ប៉ុល ហើយ​ខ្លះទៀ​ត​បាន​ដើរ​តាម​លោក​អ័ប៉ុឡូស​(១​កូរិនថូស ៣:៤)។ ការ​នេះបា​ន​នាំ​ឲ្យ​មាន​ការ​ឈ្លោះ ប្រ​កែក និង​បែក​បាក់​គ្នា​(ខ.៣)។ ពួក​គេ​មិន​បាន​រួម​គ្នា​បង្កើត​ជា​​បទ​ចម្រៀង​​ទេ តែ​​បែរ​ជា​បាន​ធ្វើ​ឲ្យ​មាន​សម្លេង​រំខាន​ទៅ​វិ​ញ​​។ បើ​យើង​ធៀប​ការ​នេះ នឹង​ការ​ច្រៀង​ព្រម​គ្នា​វិញ នោះ​ការ​ដែល​មនុស្ស​មិន​​ឯក​ភាព​គ្នា អំពី​អ្នក​ដឹក​នាំ គឺ​មិន​ខុស​ពី​ការ​ដែល​ពួក​គេរាល់​គ្នា“ច្រៀង”ព្រម​​​ៗ​​គ្នា ដោយ​ចង្វាក់ និង​សូរ​ដែល​ពួក​គេពេ​ញ​ចិត្ត​រៀង​ៗ​ខ្លួន។

ដើម្បី​ប្រគុំ​ជាប​ទ​ដ៏​ពិរោះ ដែល​នឹង​ទាក់​ទាញ​អ្នក​មិន​ជឿ​ព្រះ ឲ្យ​ជឿ​ព្រះ​យេស៊ូវ អ្នក​ជឿ​ព្រះ​ទាំង​អស់ ត្រូវ​តែ​ដើរ​តាម​អ្នក​ដឹក​នាំ​តែ​មួយ ហើយ​អ្នក​ដឹក​នាំ​នោះ​ត្រូវ​តែ​ជា​ព្រះ​គ្រីស្ទ។…

កំរិតទាំង៦ នៃការញែកពីគ្នា

កាល​ពី​៨៥​ឆ្នាំ​មុន មាន​អ្នក​និពន្ធ​ម្នាក់ ឈ្មោះ​ហ្វ្រ៊ីកយែស ខារីនធី(Frigyes Karinthy) បាន​និពន្ធ​រឿង​ខ្លី​មួយ ដែល​គាត់​បាន​​ដា​ក់​ចំណ​ង​ជើង​ថា “ចំណង​នៃ​ច្រវ៉ាក់” ដែល​នៅ​ក្នុង​នោះ គាត់​បាន​បញ្ចេញ​ទស្សនៈ​ថា ការ​​ត​ភ្ជាប់​​គ្នា​​រវាង​បុគ្គលពីរៗនាក់ នៅ​ក្នុង​​លោកិយ​នេះ​ បាន​កើត​មាន​ឡើង យ៉ាង​ហោច​ណាស់ តាម​រយៈ​​ទំនាក់​ទំនង​​ប្រាំ​យ៉ាង។ ទស្សនៈ​នេះ​ត្រូវ​បាន​គេយ​កមក​វិភាគ​ឡើង​វិញ ក្នុង​ពេល​​បច្ចុប្បន ហើយ​តា​​ម​ធម្មតា ត្រូវបានគេ​បក​ស្រាយ​ថា “កំរិត​ទាំង​៦ នៃ​ការ​ញែក​ពី​គ្នា”។ ជា​ការ​ពិត​ណាស់ គេ​មិន​ទាន់​បាន​បង្ហាញ​ថា ទ្រឹស្តី​របស់​គាត់​មាន​ភាព​ត្រឹម​ត្រូវ​ឡើយ។ ប៉ុន្តែ មាន​កត្តា​ដ៏​សកម្ម​មួយ ដែល​បាន​តភ្ជាប់​យើង ជា​មួយ​អ្នក​ដទៃ នៅ​ទូ​ទាំង​ពិភព​លោក: គឺ​ប្រាជ្ញា និង​អំណាច​គ្រប់គ្រង​របស់​ព្រះ ដែល​បើក​សម្តែង​ឡើង​តាម​រយៈព្រះ​បន្ទូល​ទ្រង់ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ទ្រង់។

បី​បួន​ឆ្នាំមុ​ន ខ្ញុំ​បាន​ទទួល​សំបុ​ត្រ​មួយ ពី​បុរស​ម្នាក់ ដែល​ខ្ញុំ​មិន​ដែល​ធ្លាប់​ជួប។ គាត់​បាន​សរ​សេរ​ប្រាប់​ខ្ញុំថា​​ កាល​ពី​មុន​ ខ្ញុំ​បាន​ផ្ញើសំ​បុ​ត្រ​ខ្លី​មួយ​ ទៅ​មិត្ត​ភ័ក្រ​របស់​ខ្ញុំ ដែល​ជា​អ្នក​ជិត​ខាង​របស់​គាត់ ហើយ​ក្រោម​មក គាត់​ក៏​បាន​អាន​សំបុត្រ​នោះផងដែរ។ សំបុត្រនោះ​​បា​នលើក​ទឹក​ចិត្ត​គាត់ នៅ​ពេល​គាត់​កំពុង​បាក់​ទឹក​ចិត្ត និង​អស់​សង្ឃឹម ក្នុង​ភាព​ងងឹត។ មិត្ត​ភ័ក្រ ដែល​ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​ដ៏​ខ្លី​ឲ្យ​នោះ បាន​ផ្ញើ​សំបុត្រ​នោះ​បន្ត​ទៅ​មិត្ត​ភ័ក្រ​ម្នាក់ ហើយ​អ្នក​នោះ​ក៏បា​នផ្ញើ​ទៅ​មិត្ត​ភ័ក្រ​ម្នាក់​ទៀត ហើយ​គេ​ក៏​ចេះ​តែ​ផ្ញើ​ត​ៗ​គ្នា រហូត​ដល់​ពេល​ដែល​វា​ធ្លាក់​មក​ដល់​បុរស ដែល​បាន​សរសេរ​សំបុត្រ​មក​កាន់​ខ្ញុំ​នេះ។

ការ​នេះ​អា​​ចមាន​ន័យ​ថា ជីវិត​មនុស្ស​ម្នាក់​បាន​ទទួល​ការ​ប៉ះពាល់​ដ៏​អស់​កល្ប​ជា​និច្ច ដោយ​ពាក្យ​ពេចន៍​ដ៏​សាមញ្ច ដែល​ត្រូវ​បាន​បង្ហាញ​ចេញ​មក​ ដោយ​សេចក្តី​ស្រឡាញ់…