ប្រភេទ  |  June

ថ្ងៃដែលឪពុករបស់ខ្ញុំបានទៅជួបព្រះយេស៊ូវ

ជីតា និ​ង​ឪពុក​រប​ស់​ខ្ញុំ ព្រម​ទាំង​ប​ង​ប្អូ​នប្រុ​សរប​ស់​គាត់​ សុទ្ធសឹ​ង​ជា​ម​នុស្ស​ដែល​មាន​ចិត្ត​រឹង។ ពួក​គាត់​មិន​ឲ្យ​ត​ម្លៃ អ្នកដែ​ល “ចូលចិ​ត្ត​ប្រា​ប់ពួ​ក​គា​ត់ អំពី​សេចក្តី​ជំ​នឿ”​ឡើយ។ ពេល​ដែល​គ្រូពេ​ទ្យបា​ន​ពិនិត្យរ​ក​ឃើ​ញថា ឪពុក​រប​ស់​ខ្ញុំ​មានជម្ងឺ​មហារីក ដែល​រាល​ដាល​យ៉ាង​ឆាប់​រហ័ស ​ដែលនឹ​ងប​ណ្តាល​ឲ្យគា​ត់​ស្លាប់  ខ្ញុំ​មា​នកា​រ​បារម្ភ​ពី​គា​ត់​ណាស់ បាន​ជា​ខ្ញុំតែ​ងតែនិយាយ​ប្រាប់​គាត់ អំពី​សេចក្តី​ស្រឡាញ់រប​ស់​ព្រះ​យេស៊ូ​វ ឲ្យតែ​មាន​ឱ​កាស។ ពេល​នោះ ខ្ញុំ​ក៏ជៀ​ស​មិន​ផុត​ពីត្រូវ​គាត់​បញ្ចប់​ការ​ស​ន្ទ​នា ដោយ​ពាក្យ​គួរសម និង​ម៉ឺង​ម៉ាត់​ថា “ប៉ា​ដឹង​ហើយ កូន​មិន​ចាំ​បាច់ប្រា​ប់​ប៉ាទេ”។​

ខ្ញុំ​ក៏បា​ន​ស​ន្យា​ថា នឹង​មិន​និ​យា​យអំ​ពី​រឿ​ងដ​ដែល​នោះទៀ​ត​ទេ ហើយ​ខ្ញុំ​ក៏បា​ន​ឲ្យកាត​មួយ​ឈុ​ត ដែល​មាន​អ​ក្សរ​និង​រូបភាព ​ដែលនិ​យាយអំ​ពី​កា​រអត់​ទោសបា​ប ដែល​ព្រះ​បាន​ប្រទា​ន​មក ដែល​គាត់​អាច​អា​ន​នៅ​ពេល​ណាក៏​បា​ន​។​ ខ្ញុំក៏​បា​នថ្វា​យ​ឪពុករ​បស់​ខ្ញុំ ​ដាច់​ដល់​ព្រះ​អ​ង្គ ហើយក៏​បា​ន​អ​ធិស្ឋាន​ឲ្យគា​ត់។ មាន​មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់ក៏បា​ន​ទូល​សូ​មព្រះ​យេ​ស៊ូវ ឲ្យ​ទុក​ជី​វិ​តឲ្យ​គា​ត់​បា​នរស់​នៅ​យូរ​ល្ម​ម នឹង​អាច​ស្គា​ល់​​ព្រះ​អង្គ។

នៅ​ពេ​​ល​​រសៀល​ថ្ងៃ​មួ​យ គេបានទូរស័ព្ទមកប្រាប់ខ្ញុំថា ឪពុករបស់ខ្ញុំបានលាចាកលោកហើយ។ ពេលខ្ញុំ​ទៅទទួលបងប្រុសខ្ញុំ នៅអាកាសយាន្តដ្ឋាន គាត់បា​នប្រា​ប់ខ្ញុំ​ថា​ “ប៉ាបានឲ្យប​ងនិយាយ​​​ប្រាប់​ឯងថា​ គា​ត់​បាន​ទូល​សូ​ម​ព្រះ​យេស៊ូវ ​ឲ្យ​​អត់​ទោស​បាប​គាត់​ហើយ”។ ខ្ញុំ​ក៏សួ​រគា​ត់​ថា​ “គាត់​បាន​ប្រាប់​បង​នៅ​ពេ​ល​ណា?” គាត់​​ថា​ “គឺនៅ​ពេ​ល​ព្រឹក​ ថ្ងៃ​ដែ​លគា​ត់ទៅ​​នៅ​ជា​មួយ​ព្រះ​អង្គ”​។ ដូ​ចនេះ​ ព្រះបា​នប​ង្ហា​ញ “សេចក្តី​មេត្តាក​រុ​ណា”​ ចំពោះ​គាត់​ ដូ​ចដែ​ល​ព្រះ​អ​ង្គបា​ន​ប​ង្ហាញ​ចំពោះ​យើង​ដែរ​(១ធីម៉ូថេ ១:១៦)។

ជួនកា​ល យើងជ​ជែក​គ្នា​អំពី​ដំណឹ​ងល្អ នៅពេ​លខ្លះ​ យើង​ចែក​ចាយ អំពី​រឿង​​​រប​​​ស់​យើង…

អ្នកដើរលឿនជាងគេ ក្នុងពិភពលោក

យោងតាម​ការសិក្សា​មួយ ដែល​បាន​ធ្វើ​ការ​វា​ស់ស្ទុ​ង​ជំហាននៃ​ជី​វិត​របស់​ប្រជាជន នៅ​ទីក្រុង ក្នុង​៣២​ប្រទេ​ស បាន​ឲ្យ​ដឹង​ថា ប្រជាជ​នដែ​ល​មា​ន​ការប្រញាប់​ប្រញាល់​ជាង​គេ គឺ​ប្រជាជន​ដែល​កំពុ​ងរ​ស់​នៅក្នុ​ងប្រទេស​សឹង្ហ​បូរី។ ពួក​គេដើ​រ​ក្នុ​ង​ល្បឿន​១៨​ម៉ែត្រ ក្នុង​រយៈ​ពេល​១០:៥៥​វិនាទី បើធៀ​ប​នឹង​អ្ន​ក​រស់​នៅ​ក្នុ​ងក្រុ​ងញូ​យ៉ក ដែល​ចំណាយ​ពេល​១​២​​វិនាទី និង​អ្នក​ដែលរ​ស់​នៅ​ក្នុង​ទី​ក្រុងប្លា​ន់ទា ប្រទេស​ម៉ាឡាវី ក្នុង​ទ្វី​ប​អាហ្វ្រិ​ក ដែលបា​នចំ​ណាយ​ពេល​៣១:៦០ វិនាទី​។

ប៉ុន្តែ ទោះ​បី​ជា​អ្នក​កំពុ​ងរ​ស់​នៅ​ទីណាក៏​ដោ​យ ការ​សិក្សាបា​ន​បង្ហាញ​ថា ល្បឿន​នៃ​ការ​ដើ​ររ​បស់ម​នុស្សបា​ន​កើន​ឡើ​ង ១០​ភាគ​រយ ជា​មធ្យម ក្នុងរ​យៈ​ពេល​២​០​ឆ្នាំម​កនេះ​។ បើសិ​ន​ជា​ល្បឿន​នៃ​ការ​ដើរ​រប​ស់​មនុ​ស្ស ជា​សញ្ញា​បង្ហាញ​អំ​ពីជំ​ហាន​នៃជី​វិត​មនុស្ស នោះ​​មាន​ន័យថា​  មនុស្ស​យើង​សព្វ​ថ្ងៃ ​ ពិត​ជា​មាន​ការរវល់​កា​ន់តែ​ខ្លាំ​ង​ជាង​មុន​។​

តើអ្ន​ក​កំ​ពុង​តែ​ជា​ប់​នៅក្នុ​ង​ភាព​រញេរ​ញ៉ៃ នៃកា​រ​រស់​នៅ​ដ៏​មមាញឹក​ឬ? ចូរ​បង្អង់​ឈ​ប់​សិន ហើយ​ពិចារណាអំ​ពី​ព្រះ​បន្ទូល ​ដែល​ព្រះយេ​ស៊ូវ​បាន​មាន​មក​កាន់​នាង​ម៉ាថាថា​ “នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ មាន​សេចក្តី​តែ​១​ទេ ដែល​សម្រាប់​​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ”(លូកា ១០:៤១-៤២)។

ត្រង់​ចំ​ណុ​​ចនេះ សូមកត់សំ​គាល់​ព្រះ​បន្ទូល​ដ៏​ស្រទន់​រប​ស់ព្រះ​យេស៊ូវ​ចុះ។ ព្រះអង្គ​មិន​បា​នស្តីបន្ទោស​ឲ្យនា​ង​ម៉ា​ថា ដោយសា​រ​នាង​ច​ង់​បម្រើភ្ញៀ​វ​ឲ្យបា​ន​ល្អនោះ​ទេ​ តែផ្ទុ​យទៅ​វិ​ញ ព្រះអ​ង្គ​បាន​រំឭក​នាង អំពី​កា​រ​អ្វី​ដែល​នាង​ត្រូវ​យក​ជាអា​ទិភាព។ នាង​ម៉ាថាមាន​កិច្ចកា​រដ៏​ចាំបា​ច់​ជាច្រើន​ដែល​ត្រូវធ្វើ​ ប៉ុន្តែ នាង​បាន​រា​ប់កា​រ​នោះ​ជា​សំខាន់​ពេក។​ ពេ​លនោះ​ នាង​ក៏​បាន​ជា​ប់រ​វល់​ក្នុ​ង​ការ​ធ្វើកិច្ច​ការ​ល្អៗ​ជា​ច្រើ​ន បាន​ជា​នាង​មិន​ចំ​ណាយពេ​ល​អង្គុ​យ​នៅទៀ​ប​ព្រះបា​ទព្រះ​​យេស៊ូវ។

ពេល​ដែល​យើ​ង​ខិ​ត​ខំធ្វើ​កា​រ ឲ្យ​បាន​ផ​ល​ផ្លែច្រើ​ន ថ្វា​យព្រះ​អ​ម្ចាស់ សូម​យើង​នឹ​ក​ចាំអំ​ពី​​ការ​មួយ ដែល​សម​នឹ​ង​ឲ្យយើ​ង​យ​កចិត្តទុក​ដាក់បំផុ​ត​នោះ គឺកា​រអ​សប្បាយ​នឹង​ការ​ចំណាយ​ពេល​ជា​មួយ​​ព្រះ​អម្ចាស់​។-Poh…

អនុស្សាវរីយ៍ដែលបានភ្លេច

ថ្មីៗនេះ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ ដែលបានរាប់អានគ្នាកាលពីវ័យយុវជន បានផ្ញើសារអេឡិចត្រូនិចមកខ្ញុំ ដោយភ្ជា​ប់​រូ​ប​ភាព​មួ​យ​ស​ន្លឹក ដែល​ក្រុម​កីឡាករ​អនុ​វិទ្យា​ល័យ​របស់​យើង បាន​ថត​ជា​មួយ​គ្នា​។ ក្នុង​រូប​ថត​សរខ្មៅ​មា​នផ្ទៃ​គ្រើ​ម​ៗមួ​យ​សន្លឹក​នោះ​ មាន​ក្មេង​ជំទុង​មួយ​ក្រុ​ម ដែល​ខ្ញុំ​មិនសូវ​ចាំ​មុ​ខ កំពុង​ឈរ​ថ​ត​ជា​មួយ​គ្រូបង្វឹករ​បស់យើ​ង​ពីរ​នា​ក់។ ភ្លាម​នោះ ខ្ញុំក៏​បា​ននឹ​កឃើ​ញអនុស្សាវ​រីយ៍ដ៏​រីក​រា​យកា​លពី​មុ​ខ ដែល​យើង​បាន​រត់​ប​ន្តាក់​គ្នាច​ម្ងាយជា​ង១​​គីឡូ​ម៉ែត្រ​កន្លះ និង​ជាង​កន្លះ​គី​ឡូម៉ែ​ត្រ​។ ខ្ញុំមា​ន​ចិត្តសប្បាយ ក្នុង​កា​រ​នឹក​ចាំ​អំពី​ពេលដែ​លបា​ន​កន្ល​ង​ទៅ​នោះ​  ប៉ុន្តែ ទន្ទឹម​នឹង​នោះ ខ្ញុំក៏​បា​ន​ដឹង​ខ្លួន​ផ​ង​ដែ​រ​ថា​ ខ្ញុំងា​យនឹ​ង​ភ្លេ​ច​អនុស្សាវរីយ៍ទាំង​នោះ​ប៉ុណ្ណា​ ហើយ​បន្ត​ទៅ​ចាប់​អារម្មណ៍​នឹង​រឿ​ង​ផ្សេង​វិញ។

ខណៈពេល​ដែល​ដំណើរជី​វិត​រ​បស់​យើ​ង កំ​ពុងរំ​គិល​ទៅមុខ យើងងា​យនឹ​ង​ភ្លេ​ច​ទី​កន្លែ​ង មនុស្ស និងហេតុ​កា​រណ៍ ដែល​សំខាន់​ចំពោះយើ​ង​ ក្នុង​ដំណើរ​ដ៏​វែង​ឆ្លា​យ។ ពេលវេ​លា​ក​ន្លង​ផុត ថ្ងៃ​ម្សិល​មិញ​បាន​រសា​ត់ទៅ​ ហើយយើ​ង​ប្រែជា​ជ​ក់​ចិត្ត​នឹង​រឿង​ក្នុង​ពេល​បច្ចុប្បន្ន​។ ពេលដែ​ល​មាន​ប​ញ្ហា​ដូច​នេះ​កើ​តឡើ​ង យើង​ក៏​អាច​ភ្លេច​ថា ​ព្រះ​ទ្រង់​ល្អ​ចំ​ពោះយើ​ងយ៉ា​ង​ណា​ កាល​ពីមុ​ខ។ ប្រហែលម​ក​ពី​ហេតុ​នេះហើ​យ បាន​ជា​ស្តេ​ចដាវីឌ​បា​ន​ស​រសេរ​ក្នុង​ទំនុក​ដំកើង​​ថា “ឱ​ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា ហើយ​គ្រប់​ទាំង​អស់​ដែល​រួម​នៅ​ក្នុង​ខ្លួន​អញ ចូរ​សរសើរ​ដល់​ព្រះនាម​បរិសុទ្ធ​នៃ​ទ្រង់​ដែរ  ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ ហើយ​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះគុណ​ណា​មួយ​របស់​ទ្រង់​ឡើយ”(ទំនុកដំកើង ១០៣:​១-២)។

នេះ​សុ​ទ្ធ​​​តែ​​ជាចំ​ណុច​ដែល​យើងត្រូ​វនឹ​ក​ចាំ ជាពិ​សេស​នៅពេ​លដែលការឈឺចាប់ កំពុង​តែញាំញីជីវិត​យើង។ ពេល​ដែល​យើង​មា​នអា​រម្មណ៍ច្រ​បូក​ច្រ​បល់ ហើយមា​ន​អា​រម្មណ៍​ថា ​គេលែ​ងនឹ​ក​ចាំពីយើងហើ​យ នោះយើ​ងចាំ​បា​ច់ត្រូ​វរំឭក​ឡើ​ងវិ​ញ អំពី​ការ​អ្វី​ដែលព្រះ​អង្គធ្លា​ប់​ធ្វើ​សម្រាប់​យើង។ កាល​ណាយើ​ងនឹ​ក​ចាំអំ​ពីកា​រ​ទាំង​នោះ យើងនឹង​​ច​ង់​​ទុ​​​ក​​ចិ​ត្តលើព្រះអ​ង្គ ក្នុ​ង​ពេល​បច្ចុប្បន្ន និងពេលអ​នាគត។-Bill Crowder

បង្រៀនដោយប្រើគំរូ

ណៈ​ពេលដែ​ល​ខ្ញុំ​កំ​ពុង​រង់​ចាំ​​គ្រូពេទ្យពិ​និត្យ​ភ្នែក​រប​ស់​ខ្ញុំ​ ខ្ញុំមា​ន​ការ​ភ្ញា​ក់​ផ្អើ​ល ពេល​បាន​អាន​ពាក្យ ដែល​គេស​រសេរ​ក្នុង​ការិយាល័យ​គ្រូ​ពេទ្យ​ភ្នែក​ថា​ “៨០​ភាគ​រយ នៃកា​រ​អ្វី​ដែល​កុមារ​បាន​រៀន​សូ​ត្រ ក្នុង​រយៈ​ពេ​ល​១​២​ឆ្នាំ​ដំបូងនៃជី​វិត​រប​ស់​ពួក​គេ គឺរៀ​ន​សូត្រ​តាម​រ​យៈភ្នែ​ករបស់​​ពួក​គេ”​។ ពេល​នោះខ្ញុំ​ក៏​បា​ន​ចាប់​ផ្តើ​ម​គិត​អំពី​ក្មេ​ង​ៗ​ទាំ​ងអ​ស់ ដែល​ប្រើ​ភ្នែករ​ប​ស់​ខ្លួន​ មើល​ទូរទស្សន៍ ​ខ្សែភាពយ​ន្ត ព្រឹត្តិ​ការណ៍ អ្វីៗ​ដែ​ល​នៅ​ជុំ​វិញ និង​សង្កេ​ត​មើល​អាកប្បកិរិយា​របស់​អ្ន​កដ​ទៃ ជា​ពិសេស​នៅក្នុ​ងគ្រួ​សារ​របស់​ពួក​គេ។​

ជា​​ពិសេស បុរស​​​ជា​ឪពុក​​អាច​មាន​​ឥទ្ធិពល​​ដ៏​​មាន​​អំណាច ​មកលើកូ​ន​ៗរ​ប​ស់ខ្លួ​ន។ យ៉ាងណា​មិ​ញ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ឪពុក​ទាំង​ឡា​យ “កុំ​​ឲ្យ​​ចាក់រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន និង​សេចក្តី​ដាស់តឿន​របស់​ព្រះអម្ចាស់​វិញ”(អេភេសូរ ៦:៤)។ សូមយើងពិចារណា អំពីគំ​រូ​ដ៏​មា​នអំ​ណា​ច របស់​ឪពុក​ទាំងឡា​យ ដែលមាន​អា​កប្បកិ​រិយ៉ា និង​ពាក្យ​ស​ម្តី ដែល​​នាំឲ្យកូន​ៗ​រប​ស់ខ្លួ​ន​កោ​តសរ​សើ​រ។ គាត់​មិន​មែ​ន​ជា​មនុស្សល្អ​ឥ​តខ្ចោះ​ទេ តែ​គាត់​កំពុង​តែដើ​រ​តា​មផ្លូ​វ​ត្រូវ​ហើយ។ ពេល​ដែល​ស​កម្មភា​ព​របស់​យើងឆ្លុះ​ប​ញ្ចាំង​អំពី​បុគ្គលិក​លក្ខណៈ​រប​ស់​ព្រះ ជាជា​ង​ធ្វើ​ឲ្យ​គេ​យល់ខុ​ស​អំ​ពី​ព្រះអ​ង្គ នោះព្រះ​អ​ង្គកំ​ពុ​ង​តែធ្វើកា​រ​ក្នុង​ជីវិត​យើង ដោយ​អំណាច​ដ៏អស្ចារ្យ​សម្រាប់ធ្វើ​​ការ​ល្អ។

នេះជាកា​រ​ពិ​បាកស​ម្រាប់ឪ​ពុកម្តា​យទាំ​ង​ឡា​យ ដូចនេះ​ វាមិ​នមែ​ន​ជា​រឿ​ងចៃដន្យ​ទេ ដែល​សាវ័​កប៉ុល​បា​ន​ជម្រុ​ញ​យើង​ ឲ្យ “​​មាន​​​កំឡាំ​ង​ឡើង​ក្នុង​ព្រះអម្ចាស់ ដោយ​ឫទ្ធិបារមី​របស់​ព្រះចេស្តា​ទ្រង់”(ខ.១០)។ មាន​តែ​តាម​រ​យៈ​ក​ម្លាំងរ​បស់​ព្រះ​អ​ង្គ​ទេ ដែលយើ​ងអា​ច​ឆ្លុះ​បញ្ចាំង​សេចក្តី​ស្រឡាញ់ និង​ការ​អ​ត់​ធ្មត់​នៃព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅស្ថាន​សួគ៌។​

យើង​បង្រៀន​កូ​ន​ៗ​រប​ស់​យើង​ តាមរយៈគំរូ​នៃ​កា​ររស់​នៅរ​បស់យើ​ង បានច្រើ​ន​ជាង តាម​រយៈ​ពាក្យស​ម្តីរ​ប​ស់​យើ​ង។-David Mccasland

សូម​ញញឹម!

តាម​ការ​សិ​ក្សា​រ​បស់​អ្នក​ស្រា​វ​ជ្រាវ ក្នុ​ងពេ​ល​ថ្មីៗ​នេះ បា​នធ្វើ​ការ​សន្និដ្ឋាន​ថា ការ​ញញឹម​អាច​មានប្រ​យោជន៍​ដល់​ខុស​ភាព​រ​បស់យើង។ ការ​ស្រាវ​ជ្រាវ​នេះបា​នប​ង្ហាញ​ថា ការ​ញញឹម​ជួយ​បន្ថ​យល្បឿន​ច​ង្វាក់​បេះដូ​ង ហើយក៏​ប​ន្ថយ​ភា​ពត​ប់​ប្រមល់​ផងដែ​រ។ ប៉ុន្តែ ការ​ញញឹម​មិន​គ្រាន់​តែមា​ន​ប្រយោជន៍​សម្រាប់​យើង​ប៉ុណ្ណោះទេ​។ ការញ​ញឹម​ដ៏ពិ​ត​ ជា​ព្រះពរ​ដល់​មនុស្ស​​ដែល​យើង​​បាន​ញញឹម​ដាក់​ផង​ដែ​រ។ យើង​​​អា​ច​​ប្រា​​ប់​​​អ្ន​ក​​ដ​ទៃ​ថា យើង​ចូ​លចិ​ត្តពួ​កគេ​ និង​សប្បាយចិ​ត្ត​នឹង​ពួក​គេ ​ដោយមិ​នចាំ​បា​ច់និ​យាយ​មួយ​ម៉ាត់ គឺគ្រាន់​តែញ​ញឹម​ដាក់​ពួក​​គេក៏បាន​។ ការ​ញញឹម​អាច​ជា​ការ​ឱប​នរណា​ម្នាក់​ ដោយ​សេចក្តី​ស្រឡាញ់ ដោយមិ​ន​ចាំ​បាច់​ប៉ះ​អ្នក​នោះសូម្បី​តែ​ប​ន្តិ​ច។

ក្នុង​ការ​រស់​នៅ យើង​មិន​តែង​តែ​មាន​ហេតុផ​ល ដើម្បី​ញញឹម​ឡើយ។ ប៉ុន្តែ ពេល​ដែល​យើ​ងឃើ​ញ​ស្នាម​ញញឹម​អស់​ពី​ចិត្ត នៅ​លើផ្ទៃ​មុ​ខរ​បស់​ក្មេង​ម្នាក់ ឬ​នៅ​លើ​ផ្ទៃមុ​ខ​ដ៏ជ្រា​វជ្រួ​ញរ​បស់​មនុស្ស​ចាស់ យើង​ក៏​មាន​កា​រលើ​ក​ទឹក​ចិ​ត្ត។ ​

ការ​ញញឹម​ក៏​​ជា​តម្រុយ​នៃ​រូប​ភាព​របស់​ព្រះ ដែល​មាន​ក្នុង​យើង​នោះ​ផង​ដែរ។ ពេល​យើង​​អានអំពី​ព្រះព​ររ​ប​ស់ព្រះក្នុ​ងស​ម័យដើ​ម ដែល​មាន​កត់​ទុ​ក​ក្នុង​កណ្ឌ​ជន​គណនា យើង​ឃើញ​ថា​ បទ​គម្ពី​រ​នោះបា​ន​ចែង​អំពី​ “ការ​ញញឹម”​របស់ព្រះ​អ​ម្ចាស់​យ៉ាង​ដូច​នេះ​ថា​ “ព្រះភក្ត្រ​​ទ្រង់​​ភ្លឺ​មក​ដល់​ឯង ព្រម​ទាំង​ផ្តល់​ព្រះគុណ​ដល់​ឯង​ផង សូម​ឲ្យ​ព្រះយេហូវ៉ា​ងើប​ព្រះនេត្រ​ទ្រង់​មក​ចំពោះ​ឯង ហើយ​ប្រទាន​ឲ្យ​ឯង​បាន​សេចក្តី​សុខ”(ជនគណនា ៦:២៥-២៦)។ ពាក្យ​ព្រះភ​ក្រ្ត​ទ្រ​ង់​ភ្លឺ ជាសំ​នួនវោ​ហា ដែល​គេ​ប្រើក្នុ​ងព្រះ​គម្ពីរ​​ភាសាហេ​ព្រើ ដែលមា​នន័​យ​ថា​ ព្រះអ​ង្គញ​ញឹម​មក​ដាក់​កូន​របស់ព្រះ​អង្គ។​

ដូច​នេះ នៅ​ថ្ងៃនេះ​ សូម​ចាំថា​ ព្រះស្រ​ឡាញ់​អ្ន​ក ​​ហើយព្រះ​អង្គសព្វ​ព្រះទ័​យនឹ​ងផ្តល់​ព្រះ​គុណម​ក​អ្នក​ ហើយ​ព្រះភ​ក្រ្តព្រះ​អ​ង្គ​ក៏ភ្លឺ​ម​កលើ​អ្ន​ក​ផង។-Joe Stowell

ពន្លឺនៃកូនចៀម

នុស្ស​បាន​ប្រើ​ពន្លឺ​ថ្ងៃ និង​ពន្លឺ​ព្រះច័​ន្ទ ដើម្បី​បំភ្លឺ​នៅ​ពេល​ថ្ងៃ​ និង​ពេលយ​ប់ អស់​ជា​ច្រើនជំនាន់​រាប់​មិ​ន​អស់។ ពន្លឺ​ព្រះ​ច័ន្ទ​ជួ​យ​បំភ្លឺ​ផ្លូ​វនៅ​ពេ​ល​យប់ រី​ឯ​ព​ន្លឺ​ថ្ងៃ​ផ្តល់​កំារ​ស្មី ដែល​ផ្តល់​ជីវិត​ដល់​រុ​ក្ខ​ជាតិ​ហូ​ប​ផ្លែ​ និងផ្ត​ល់​ជី​វ​ជាតិ​ដែល​រូ​ប​​កាយ​យើ​ង​ត្រូ​វ​ការ ហើយបំភ្លឺលោកា នៅពេលថ្ងៃ និយាយរួ​មព្រះ​បា​នប្រ​ទា​នព​ន្លឺ​ដ៏អ​ស្ចារ្យ តា​មរយៈ​​តួព​ន្លឺទាំ​ង​ពីរ​នេះ។ យ៉ាងណា​មិ​ញ​ ព្រះ​គម្ពីរ​លោកុប្បត្តិបា​ន​ចែ​ង​ថា​ ព្រះទ្រ​ង់ “​​ធ្វើ​​ពន្លឺ​ធំ​ជា​២​តួ ១​ដែល​ធំ​ជាង នោះ​សំរាប់​បំភ្លឺ​ក្នុង​ពេល​ថ្ងៃ ហើយ​១​ដែល​តូច​ជាង​សំរាប់​បំភ្លឺ​ក្នុង​ពេល​យប់”(លោកុប្បត្តិ ១:១៦)។

ប៉ុន្តែ ថ្ងៃណា​មួ​យ ​ព្រះអ​ង្គ​នឹង​ប្រទា​ននូ​វ​ពន្លឺមួយប្រ​ភេ​​ទ​ទៀត ដល់ម​នុ​ស្សជា​តិ​។ សាវ័ក​យ៉ូហា​ន​បា​ន​ក​ត់​ទុក​ក្នុ​ងក​ណ្ឌ​វិវរណៈ​ថា ទីក្រុងនៅ​យេ​រូសាឡិ​ម​ថ្មី “​មិន​ត្រូវ​ការ​នឹង​ព្រះអាទិត្យ ឬ​ព្រះចន្ទ​សម្រាប់​​នឹង​បំភ្លឺ​ទេ ដ្បិត​សិរីល្អ​នៃ​ព្រះ​បាន​បំភ្លឺ​ហើយ ឯ​កូន​ចៀម​ក៏​ជា​ចង្កៀង​នៃ​ក្រុង​នោះ​ដែរ”(វិវរណៈ ២១:២៣)។ ពាក្យ “ពន្លឺ” ដែល​បាន​ប្រើ​ក្នុង​បទ​គ​ម្ពី​រ​នេះ​ គឺ​ប្រៀ​បបា​ន​នឹ​ង​ច​ង្កៀ​ងដ៏​ធំ​មួ​យ​។ ព្រះ​គ្រីស្ទ​ដែល​មាន​ពេញ​ដោ​យ​សិរី​ល្អ     នឹង​បាន​ធ្វើ​ជា​ចង្កៀង​ខាងវិ​ញ្ញាណ ដែល​បំភ្លឺ​ផែន​ដី​ថ្មី​ដែលមា​ន​ពេញ​ដោ​យអំ​ណរ។​

ព្រះ​អម្ចា​ស់​យេស៊ូវ​គ្រីស្ទ ជា​“កូន​​​ចៀម​​​នៃ​​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក”(យ៉ូហាន ១:២៩)។ ព្រះអ​ង្គ​ជា​ប្រភ​ព​នៃ​ពន្លឺ​ខា​ងវិ​ញ្ញា​ណ ដែលធ្វើ​ឲ្យ​អ្ន​ក​ដើរ​​តាម​ព្រះអង្គ ក្លាយជា​ “ពន្លឺ​នៃ​លោកិយ”(ម៉ាថាយ ៥:១៤)។ ប៉ុន្តែ ព្រះអ​ង្គ​នឹ​ងក្លា​យ​ជា​ចង្កៀង​បំភ្លឺ​ផ្លូវ​យើង  អស់ក​ល្ប​ជានិ​ច្ច(វិវរណៈ ២១:២៣)។ តើយើ​ងនឹ​ង​មា​ន​ចិត្ត​រំ​ភើប​យ៉ា​ងណា​ ដែលនឹ​ង​បាន​រ​ស់​នៅ​ក្នុង​ពន្លឺ​នៃកូ​ន​ចៀម​នៃ​ព្រះ​!-Dennis Fisher

ក្មេងៗក្នុងលោកិយ

ន្ទាប់ពីសិ​ស្សវិ​ទ្យាល័​យមួ​យ​ក្រុ​ម បាន​ទៅ​សួ​រ​សុ​ខ​ទុក្ខ​ម​ណ្ឌល​កុមារ​កំពា្រ​មួយ​កន្លែង ក្នុងអំឡុង​ពេល​នៃដំ​ណើរបេសក​កម្ម​ហើយ គេឃើ​ញ​សិស្ស​ម្នាក់​មាន​ទឹ​កមុ​ខ​ក្រៀម​​ក្រំ។ ពេល​គេ​សួរគា​ត់​ពីមូ​លហេ​តុដែ​លគា​ត់​មិ​នស​ប្បា​យចិ​ត្ត គាត់​ក៏បា​ន​ប្រា​ប់​គេ​ថា មណ្ឌល​កុមារ​កំព្រា​នោះ ​បាន​ធ្វើ​ឲ្យគា​ត់​នឹក​ចាំ​ អំពី​ស្ថាន​ភាព​នៃ​ជីវិត​របស់​គាត់​ កាល​ពី​១​០​ឆ្នាំមុ​ន​។

គាត់​ធ្លាប់​រស់​នៅ ក្នុង​មណ្ឌល​កុមា​រ​កំ​ព្រា  នៅ​ប្រទេ​សផ្សេ​ង​។​ គាត់​នឹក​ចំា​ថា​ កាល​នោះ មា​ន​ម​នុ​ស្ស​ម​ក​សួរសុ​ខ​ទុក​គាត់ ​និងមិ​ត្ត​ភ័ក្រ​គា​ត់  ដូច​សិស្ស​វិ​ទ្យា​ល័យមួ​យក្រុ​មនេះ​ដែរ​  ហើយ​ប​ន្ទាប់​ម​ក ក៏​ទៅ​វិ​ញ​អ​ស់។ យូរ​ៗ​ម្តង មានមនុស្សម្នា​ក់បា​ន​ត្រឡ​ប់ម​ក​វិ​ញ ហើ​យក៏​យ​ក​ក្មេង​ណា​ម្នាក់​ ទៅ​ចិញ្ចឹម។ ពេល​គាត់​មិ​ន​ឃើ​ញ​មាន​ន​រណាម្នា​ក់​ មក​យកគា​​ត់​ទៅ​ចិញ្ចឹម  ដូ​ច​ក្មេង​​ដទៃ​ទៀ​ត​ក្នុ​ងមណ្ឌ​ល គាត់​ក៏​សួរ​ខ្លួ​ន​ឯ​ង​​ថា តើ​ខ្ញុំ​មាន​ចំណុ​ច​ណា​មិ​ន​ល្អ​? ហេតុ​នេះហើ​យ​បា​ន​ជា​គាត់​នឹក​ឃើញ​រឿងដ៏​កំ​សត់​នោះ ពេល​ដែ​លសិ​ស្ស​វិទ្យាល័យ​មួយ​ក្រុ​ម​នោះ បានទៅសួ​រសុ​ខ​ទុក្ខ​មណ្ឌល​កុមារ​កំព្រា​​នោះ​  ហើយ​ក៏​ត្រ​ឡប់​ទៅ​វិញ​អស់​។​ ដូច​នេះ ពួ​កគេ​ក៏​បា​ន​អធិស្ឋា​ន​ឲ្យ​គាត់ ហើយ​អរ​ព្រះ​​គុណ​ព្រះអ​ង្គ     ដែល​បា​ន​ឲ្យ​ស្ត្រីម្នា​ក់(ដែល​ជា​ម្តាយ​ចិ​ញ្ចឹម​របស់​គាត់) បាន​មក​យក​គាត់​ទៅ​ចិញ្ចឹ​ម​  ដូច​កូ​ន​បង្កើត​។ ការ​​បង្ហាញ​ចេញនូ​វ​ក្តីស្រឡាញ់​យ៉ាង​ដូច​​នេះ បាន​នាំ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​មាន​ក្តី​សង្ឃឹម​ក្នុង​ជី​​វិត។​

មាន​កុមា​រ​នៅ​គ្រប់​ទិ​សទី​ក្នុ​ងពិភពលោ​កនេះ​ ​ដែល​ចាំបា​ច់​ត្រូវ​ស្គាល់​សេចក្តី​ស្រឡាញ់ ដែល​ព្រះមា​ន​ចំពោះពួ​ក​គេ (ម៉ាថាយ ១៨:៤-៥ ម៉ាកុស ១០:១៣-១៦ យ៉ាកុប ១:២៧)។ ជា​ការ​ពិត​ណាស់ យើង​រាល់​គ្នា​មិ​នសុ​ទ្ធ​តែ​អាច​ទៅ​សួ​រ​សុ​ខ​ទុ​ក្ខ ឬ​យក​ក្មេ​ង​ទាំ​ង​នោះទៅ​ចិញ្ចឹម​ឡើយ ហើយ​គេក៏​មិន​បា​ន​រំ​ពឹ​ងឲ្យ​យើ​ងធ្វើ​ដូ​ច​នេះ ​ឲ្យ​បាន​គ្រ​ប់​គ្នាដែ​រ។ ប៉ុន្តែ យើងរា​ល់គ្នា​សុ​ទ្ធ​តែអា​ច​ធ្វើ​នូវ​កិច្ច​ការ​មួយ​ដូ​ច​គ្នា​ គឺឧ​បត្ថម្ភ លើកទឹ​ក​ចិត្ត បង្រៀន ហើ​យអ​ធិស្ឋា​ន​ឲ្យ​ពួ​ក​គេ។…

សត្វចៀមបែកហ្វូង

មាន​សត្វ​ចៀ​ម​មួ​យ​ក្បាល ឈ្មោះ​ស្រែគ(Shrek)។ វា​បាន​វង្វេ​ងចេ​ញ​ពី​ហ្វូ​ង ហើយ​បាត់​អស់​៦​ឆ្នាំ។ មាន​មនុស្ស​ម្នាក់​បា​ន​ប្រទះ​ឃើ​ញវា​ នៅក្នុ​ង​រូង​ភ្នំមួ​យ ក្នុង​តំបន់​ខ្ពង់​រាប ដែល​មាន​ថ្ម​រដេប​រដុ​ប ក្នុង​ប្រទេ​សញូហ្សៀឡិន។ ពេលនោះ​ គាត់មិ​ន​បាន​ដឹ​ង​ថា​ វា​ជា​សត្វចៀម​ទេ។ គាត់​ថា “វា​មាន​រូ​ប​រា​ង្គ​ដូ​ច​សត្វច​ម្លែក​ដែល​មា​ន​ចែង​ក្នុង​ព្រះ​គ​ម្ពីរ”។ ជា​ការ​ពិ​ត​ណា​ស់ វា​មាន​ចំណុច​ដែល​ដូ​ចស​ត្វច​ម្លែក​មែន​។ នេះហើ​យ​ជា​កា​រ​អ្វី​ដែ​លកើ​ត​មា​ន ចំពោះ​សត្វ​ចៀ​ម​ដែលវ​ង្វេង​ចេញ​ពី​អ្នក​គ​ង្វាល​រ​បស់វា​។

គេ​ត្រូវ​សែង​វា​ចុះពីលើភ្នំ​ម​ក ព្រោះ​រោម​រប​ស់​វាធ្ង​ន់ពេ​ក(គឺ​ប្រហែល​២៧គីឡូក្រាម)បាន​ជា​វា​មិនអា​ច​ចុះ​ខ្លួ​នឯ​ង​បា​ន។ ដោយ​​សារ​វា​ជាសត្វ​ចៀម​ដែល​គេពិ​បាកកាត់រោ​ម នោះគេ​បាន​ចាប់​ចង​ជើង​​វា​ព្យួរ​ឡើ​ង​លើ ហើយខ្លួ​ន​វាត្រូ​វផ្ងា ដើម្បី​ឲ្យ​វា​នៅស្ងៀ​ម  ហើយ​មិន​មុតស្បែ​ក ពេល​គេ​កាត់​រោ​មដ៏​ធ្ង​ន់រ​ប​ស់​វា​ចេ​ញ។

ពេលខ្ញុំ​គិ​ត​អំ​ពីស​ត្វ​ចៀ​ម​មួយ​ក្បា​ល​នេះ​ ខ្ញុំ​ក៏បា​ន​នឹ​ក​ចាំ អំពីរឿ​ងប្រៀ​ប​ប្រដូ​ច ដែ​លព្រះយេស៊ូវបា​ន​ប្រើ ដើម្បី​ព​ន្យល់​ថា​ ព្រះ​អង្គ​ជាអ្ន​ក​គង្វាល​ល្អ​(​យ៉ូហាន ១០:១១) ហើយ​រាស្រ្ត​រ​ប​ស់ព្រះ​អង្គ ជាហ្វូ​ងចៀ​មរ​បស់​ព្រះអ​ង្គ​(អេសេគាល​ ៣៤:៣១)។ ពេល​ដែល​យើង​នៅដាច់ឆ្ងា​យពី​ព្រះ​អង្គ យើង​ធ្វើ​ការ​សម្រេចចិ​​ត្ត​ខុស​ជា​ច្រើន ហើយ​យើង​ក៏​ទទួល​បន្ទុ​ក​កា​ន់​ធ្ងន់ ដោយ​សា​រ​លទ្ធ​ផ​ល​នៃ​ការសម្រេច​ចិត្ត​ខុស​នោះ(អេសេគាល ៣៣:១០) គឺ​មិន​ខុ​ស​ពី​ស​ត្វចៀ​មដែ​ល​វង្វេ​ង​មួ​យ​ក្បាល​នោះឡើ​យ​។ ដើម្បី​ដោះ​បន្ទុក​នោះចេ​ញ យើង​ត្រូវ​ថ្វា​យ​ប​ន្ទុ​កនោះ​ទៅព្រះ​អង្គ រួច​ទទួ​លយ​ក​ការ​សម្រាក​ពី​ព្រះ​អង្គ។ ទាល់​តែបែ​បនេះ​ ទើប​យើង​អា​ច​នៅ​ស្ងៀ​ម ហើយ​ទុក​ឲ្យ​អ្នកគង្វាល​ដ៏ល្អ​ ធ្វើកិ​ច្ចកា​ររ​ប​ស់ព្រះ​អង្គ ដោយ​មិន​ធ្វើ​ឲ្យយើ​ងឈឺ​ចា​ប់។-Julie Ackerman Link

រឹងមាំដូចថ្មដា

នៅលើ​ជួរភ្នំ​ព​ណ៌ស ក្នុង​រដ្ឋញូ ហេមសៀរ មាន​រូប​ចម្លា​ក់​ដ៏​ធំ​មួយ កម្ពស់​ប្រហែល​១២​ម៉ែត្រ ដែល​មាន​រូប​រាង្គ​ដូ​ច​មុខ​រប​ស់​តាចាស់​ម្នាក់ ដែល​ធម្មជាតិ​បានឆ្លា​ក់​នៅ​លើ​ផ្ទាំង​ថ្ម​ធំ​ៗ។ គេ​បាន​ដា​ក់​ឈ្មោះ​ឲ្យរូបច​ម្លា​ក់​នេះ​ថា ​“តាចាស់​នៅ​លើ​ភ្នំ”​។ រូប​ចម្លា​ក់​មួ​យ​នេះ​បាន​ទា​ក់​ទាញ​ភ្ញៀវ​ទេសច​រណ៍​ជាច្រើ​ន​នាក់ ឲ្យចូ​ល​មក​ទ​ស្សនា។ វត្ត​មាន​រ​បស់​វាបា​ន​តាំ​ង​នៅ​ទី​នោះជា​និ​ច្ច សម្រាប់​ប្រជា​ជន​ដែ​ល​រស់​នៅ​ទី​នោះ​ ហើយវា​​ក៏​ជានិ​មិ​ត្តរូ​បដំ​ណាង​ឲ្យរ​ដ្ឋញូ ហេមសៀរ​ផង​​ដែរ។ លោក​ណាថានា​ល ហវធន(Nathaniel Hawthorne) ក៏​បាន​និ​យាយ​​អំពី​រូប​ចម្លា​ក់មួ​យ​នេះ ក្នុង​សៀវ​ភៅរឿ​ង​ដ៏ល្បី​ល្បា​ញដែ​លគា​ត់​បា​ន​និព​ន្ធ ​មា​ន​ចំ​ណង​​ជើងថា “ផ្ទៃមុខ​ថ្ម​ដ៏​ធំសម្បើម”

តែ​គួរ​​ឲ្យស្តា​យ​ណាស់ ក្នុង​ខែ​ឧសភា ឆ្នាំ​២០០៣ រូប​ចម្លា​ក់​នេះបា​ន​បា​ក់​ធ្លាក់​ចុះ​តាម​ចង្កេះ​​ភ្នំ។ ប្រជា​ជនដែល​រស់​នៅ​ក្បែ​រ​នោះ​ មាន​ការ​សោក​ស្តា​យ​ខ្លាំ​ង​ណាស់ ចំពោះ​ការ​ខូច​ខាត​នេះ។ មាន​ស្រ្តីម្នា​ក់បា​ននិ​យាយ​ថា “តាំងពី​តូ​ច​មក រូប​ចម្លាក់​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា​ មាន​មនុស្ស​​ម្នាក់​កំពុ​​ង​មើល​ថែរ​ខ្ញុំ។ តែ​ពេល​នេះ​ ខ្ញុំមា​នអា​រម្ម​ណ៍ថា ខ្លួន​មិន​បា​ន​ទទួល​ការ​មើ​លថែរ​ច្រើន​ដូច​មុ​ន​ទៀ​ត​ទេ”។​

យ៉ាង​ណា​មិ​ញ​ ការ​នេះបា​ន​រំ​ឭ​ក​យើង​ថា​ អ្វីៗដែ​ល​យើង​ពឹង​ផ្អែកនៅ​លើ​​ផែន​ដី​នេះ​ នឹង​ត្រូវ​រលា​យបា​ត់​ទៅ​ នៅពេ​ល​ណាមួ​​យ។ មនុស្ស ឬរ​ប​ស់​អ្វី​ដែល​យើ​ងបា​ន​ពឹ​ង​ផ្អែ​ក ក៏​បាត់​ប​ង់​ទៅ​ ធ្វើ​ឲ្យ​ជីវិត​រប​ស់​យើ​ងមា​ន​ការ​រង្គោះ​រង្គើរ។ ​ការ​បាត់​ប​ង់​នោះ​ អាច​ជា​កា​របា​ត់​ប​ង់ម​នុ​ស្ស​ជាទី​ស្រ​ឡាញ់ ការបា​ត់​បង់​កា​រ​ងារ ឬ​កា​រ​បា​ត់ប​ង់​សុខភាព​ដ៏​ល្អ។​ ការ​បា​ត់ប​ង់​នេះ​ ធ្វើ​ឲ្យយើ​ង​មា​នអា​រម្មណ៍​ថា ​បាត់លំ​នឹ​ង​ក្នុង​ជី​វិត។ យើង​ប្រហែល​ជា​ថែម​ទាំង​គិត​ថា​ ព្រះ​មិន​នៅមើ​លថែ​រ​យើង​ទៀ​ត​ទេ។

ប៉ុន្តែ “ព្រះនេ​ត្រ​​ព្រះ​យេហូវ៉ា​​ទ​ត​​​ទៅ​ចំពោះ​មនុស្ស​សុចរិត ហើយ​ព្រះកាណ៌​ទ្រង់​ក៏​ប្រុង​ស្តាប់​សំរែក​របស់​គេ”(ទំនុកដំកើង ៣៤:១៥)។ ព្រះ​អង្គ…

យើងមានសុវត្ថិភាព

ឃ្លាំង​ដំកល់​ដុំមា​ស​រប​ស់ស​ហរ​ដ្ឋអា​មេរិក ក្នុងប​ន្ទាយ​ហ្វ៊ត នៅ​រដ្ឋ​ខេនថា​ក់​គី ជា​អគារ​ដែល​មាន​ការ​ការពារ​យ៉ាង​រឹង​មាំ​ ដែល​មាន​ផ្ទុ​ក​ដុំមា​ស​៥​ពាន់​តោន ជាមួ​យ​នឹង​វត្ថុ​មាន​តម្លៃ​ផ្សេង​ទៀត ដែល​រ​ដ្ឋស​ហព័ន្ធមា​ន​តួរនា​ទី​មើល​ថែរ។ បន្ទាយ​ហ្វ៊ត ត្រូវ​បាន​ការ​ពារ ដោ​យ​ទ្វារ​ដែល​មាន​ទម្ងន់​២២​តោន និង​មាន​ប្រព័ន្ធ​ការពា​រ​ជាច្រើ​ន​ជា​ន់ ដែល​រាប់​បញ្ចូល ស៊ីរ៉ែ​នប្រកា​ស់​អាសន្ម កាំមីរ៉ា​វីដេអូ ចំការ​មីន អ្នកយា​មដែ​ល​ប្រដាប់​ដោ​យ​កាំភ្លើ​ងស្វ័​យប្រ​វត្តិ និង​ឧទ្ធម្ភា​ចក្រ​ចម្បាំង​អាផាឈី​ជាច្រើន​គ្រឿង​ទៀត​។ ផ្អែក​ទៅ​លើកំ​រិត​នៃ​ប្រព័ន្ធ​សន្តិសុខនេះ​ បន្ទាយហ្វ៊​ត​ត្រូវ​បា​នគេ​រាប់​បញ្ចូល ក្នុង​ចំណោម​កន្លែង​ដែល​មានសុ​វត្ថិភា​ពបំ​ផុត នៅ​លើ​ផែនដី។​

ដូ​ច​នេះ បន្ទាយ​ហ្វ៊ត​ជា​ក​ន្លែង​មាន​សុវត្ថិភា​ពណាស់ ប៉ុន្តែ ​មាន​កន្លែ​ង​មួយ​ទៀ​ត ដែល​មាន​សុ​វត្ថិ​ភាព​លើស​នេះ​ទៅ​ទៀត ហើយ​មាន​ពេញ​ទៅដោ​យ រប​ស់ដែ​ល​មាន​តម្លៃជា​ង​មាស​ប្រាក់​ទៅ​ទៀត​។ កន្លែង​នោះ ជា​ន​គរស្ថា​នសួ​គ៌​ ដែល​បាន​រ​ក្សាទុ​កអំ​ណោយ​នៃ​ជីវិត​អស់​ក​ល្បជា​និ​ច្ច​ សម្រាប់​យើង​រា​ល់​គ្នា។​ សាវ័ក​ពេត្រុស បាន​លើកទឹ​ក​ចិត្ត​គ្រី​ស្ទបរិស័​ទទាំ​ង​ឡា​យ ឲ្យស​រសើរ​ដំកើង​ព្រះ ដ្បិត​យើងមា​ន “សេចក្តី​សង្ឃឹម​ដ៏​រ​ស់”។ សេចក្តី​សង្ឃឹម​ដ៏​រ​ស់​នោះ ជា​ការ​រំពឹងទុ​ក ដោយ​ជំនឿចិ​ត្ត ដែល​មាន​ការ​លូតលា​ស់ និង​មាន​ភាព​រឹង​មាំកាន់​តែ​ខ្លាំ​ង ពេល​ដែល​យើង​ស្គាល់​ព្រះយេ​ស៊ូវ​កាន់​តែ​ច្បាស់(១ពេត្រុស ១:៣)។ ហើយ​សេចក្តី​សង្ឃឹម​របស់យើ​ង គឺផ្អែ​ក​ទៅលើ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះគ្រីស្ទ។ អំណោយ​នៃ​ជីវិ​ត​អស់​កល្ប​ជា​និ​ច្ចរបស់​ព្រះអ​ង្គ នឹង​មិន​ដែលសា​បសូ​ន្យ  ដោយសា​រ​អំណាច​របស់​ពួក​ខ្មាំ​ងស​ត្រូវ​ឡើយ។ ភាព​រុង​រឿង​នៃ​អំណោយ​នៃ​ជីវិ​ត​អ​ស់ក​ល្ប​ជា​និ​ច្ច មិនដែ​ល​បាត់​បង់​ឡើយ គឺ​នៅ​តែ​មាន​ភាព​ស្រស់​ថ្លាជា​និ​ច្ច ព្រោះព្រះ​​នៅ​តែ​បន្ត​រក្សា​អំណោយ​នៃ​ជីវិ​តអស់​កល្ប​នោះ ​ក្នុង​នគរ​ស្ថាន​សួគ៌ ប្រកប​ដោ​យ​សុវត្ថិ​ភាព​ជា​និច្ច។ ទោះបីជា​ជី​វិត​យើង​ក្នុង​ផែន​ដី​នេះ អាច​ជួប​ការ​អាក្រក់​អ្វី​ក៏ដោយ  ក៏​ព្រះអ​ង្គ​នៅ​តែកា​រពារ​វិ​ញ្ញាណ​របស់​យើង​ជា​និ​ច្ច។ និយាយ​រួម ព្រះអ​ង្គ​បាន​រក្សា​ទុក​នូវ​មរដ​ក​រ​បស់​យើ​ង…