កុំជ្រួលច្របល់ ចូរបន្តរស់នៅជាធម្មតា
នៅបច្ចិមប្រទេស មានពាក្យស្លោកពោលថា “កុំជ្រួលច្របល់ ចូរទៅហៅម៉ែមក” “កុំជ្រួលច្របល់ ចូរញាំសាច់ជ្រូកបីជាន់ទៅ” “កុំជ្រួលច្របល់ ចូរដាក់កំសៀវដាំទឹកទៅ”។ ពាក្យស្លោកទាំងនេះ មានប្រភពមកពីពាក្យមួយឃ្លាដែលពោលថា “ចូរកុំជ្រួលច្របល់ ចូរបន្តរស់នៅជាធម្មតា”។ គេចាប់ផ្តើមប្រើពាក្យស្លោកនេះ ជាលើកដំបូង ក្នុងចក្រភពអង់គ្លេស ពេលដែលសង្រ្គាមលោកលើកទី២ បានចាប់ផ្តើម ក្នុងឆ្នាំ១៩៣៩។ ពួកមន្ត្រីរាជការនៅប្រទេសអង់គ្លេស បានបោះពុម្ភផ្សាយពាក្យស្លោកនេះ នៅលើប័ណ្ណប្រកាសបិទតាមផ្លូវ ដើម្បីជួយប្រជាពលរដ្ឋ កុំឲ្យមានការតក់ស្លត់ និងបាក់ទឹកចិត្តក្នុងអំឡុងពេលសង្រ្គាម។
ពេលដែលពួកអ៊ីស្រាអែលវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ បន្ទាប់ពីបានរស់នៅជាឈ្លើយសង្រ្គាម អស់ជាច្រើនឆ្នាំមក ពួកគេត្រូវជម្នះការភ័យខ្លាច និងការយាយីរបស់ពួកខ្មាំងសត្រូវ ខណៈពេលដែលពួកគេកំពុងសាងសង់ព្រះវិហារឡើងវិញ(មើលអែសរ៉ា ៣:៣)។ ពេលពួកគេបានសង់គ្រឹះព្រះវិហារហើយ ពួកសត្រូវ “ក៏បានជួលពួកអ្នកប្រាជ្ញឲ្យជួយគំនិត ដើម្បីនឹងបង្អាក់ការដែលផ្តើមធ្វើនោះ”(៤:៥)។ ខ្មាំងសត្រូវរបស់ពួកអ៊ីស្រាអែល ក៏បានសរសេរសំបុត្រទៅកាន់ពួកមន្ត្រីរបស់ស្តេច ដើម្បីចោទប្រកាន់ពួកអ៊ីស្រាអែល ហើយក៏ជោគជ័យ ក្នុងការបង្អាក់ការសាងសង់(ខ.៦,២៤)។ ទោះបីយ៉ាងណាក៏ដោយ ស្តេចដារីយ៉ូស បានចេញព្រះរាជក្រឹត្យ អនុញ្ញាតឲ្យពួកគេបន្តការសាងសង់ព្រះវិហាររហូតដល់ចប់(៦:១២-១៤)។
ពេលយើងធ្វើការបម្រើព្រះ ហើយជួបភាពអន់ថយ យើងអាចបន្តការងារយើង ដោយចិត្តស្ងប់ ព្រោះ “យើងជាអ្នកបម្រើរបស់ព្រះនៃស្ថានសួគ៌ និងផែនដី”(៥:១១) ដូចពួកអ៊ីស្រាអែលដែរ។ ឧបស័គ្គ និងការពន្យាពេលអាចធ្វើឲ្យយើងបាក់ទឹកចិត្ត ប៉ុន្តែ យើងអាចសម្រាកក្នុងព្រះបន្ទូល ដែលព្រះយេស៊ូវបានសន្យាថា “ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ”(ម៉ាថាយ ១៦:១៨)។…
ចិត្តស្មោះត្រង់
ថ្ងៃមួយ ពេលខ្ញុំទៅកន្លែងកប់សព ខ្ញុំបានមើលថ្មផ្នូរចាស់មួយ ឃើញពាក្យមួយឃ្លា ដែលគេបានចារពីលើថ្មនោះថា “លោក យេ ហូលហ្គេត(J. Holgate): ជាមនុស្សស្មោះត្រង់”។
ខ្ញុំមិនដឹងថា ពេលលោកហូលហ្គេតនៅរស់ គាត់មានដំណើរជីវិតយ៉ាងណាទេ ប៉ុន្តែ ពាក្យដែលគេបានចារនៅលើថ្មផ្នូររបស់គាត់ គឺមិនធម្មតាទេ ដូចនេះ គាត់ប្រាកដជាបានរស់នៅបានល្អណាស់។ ប៉ុន្តែ ទោះបីជាគាត់បានសម្រេចនូវកិច្ចការអ្វីក៏ដោយក្នុងមួយជីវិតគាត់ ក៏គេបានកត់ចំណាំថា គាត់ជាមនុស្សដ៏ស្មោះត្រង់។
លោកឌីអូចេនស៍(Diogenes) ដែលជាទស្សនវិទូជនជាតិក្រិក បានចំណាយពេលអស់មួយជីវិត ក្នុងការស្វែងរកភាពស្មោះត្រង់ ហើយទីបំផុតគាត់បានសន្និដ្ឋានថា គេមិនអាចរកបានមនុស្សស្មោះត្រង់ នៅក្នុងពិភពលោកនេះទេ។ យ៉ាងណាមិញ គេពិបាករកបានមនុស្សស្មោះត្រង់ណាស់ ទោះនៅក្នុងសម័យណាក៏ដោយ។ ភាពស្មោះត្រង់ពិតជាសំខាន់ណាស់។ ភាពស្មោះត្រង់មិនមែនជាគោលការណ៍ដែលល្អជាងគេទេ តែជាគោលការណ៍តែមួយគត់ ដែលជាអត្តសញ្ញាណរបស់បុរសឬស្ត្រី ដែលរស់នៅក្នុងព្រះវត្តមានព្រះ។ គឺដូចដែលមានចែងក្នុងទំនុករបស់ស្តេចដាវីឌថា “ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុងរោងឧបោសថរបស់ទ្រង់ តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន គឺជាអ្នកណាដែលដើរដោយទៀងត្រង់”(ទំនុកដំកើង ១៥:១-២)។
ខ្ញុំត្រូវសួរខ្លួនឯងថា តើខ្ញុំមានភាពសុចរិត និងទៀងត្រង់ ក្នុងគ្រប់ទាំងកិច្ចការដែលខ្ញុំធ្វើឬទេ? តើពាក្យសម្តីរបស់ខ្ញុំជាពាក្យពិតឬទេ? តើខ្ញុំនិយាយអំពីការពិត ដោយសេចក្តីស្រឡាញ់ ឬក៏និយាយបន្ថែមបន្ថយការពិត ពីពេលមួយ ទៅពេលមួយ ឬមួយក៏និយាយបំភ្លើស ដើម្បីឲ្យតែពិរោះស្តាប់? បើសិនជាដូច្នោះមែន ខ្ញុំត្រូវងាកបែរមករកព្រះ ដោយទំនុកចិត្តទាំងស្រុង ហើយសូមការអត់ទោសបាប…
មកុដនៃកិត្តិយស
គេបានដំកុលទុកនូវមកុដរាជ្យដ៏មានតម្លៃ នៃចក្រភពអង់គ្លេស ក្នុងប៉មនៃទីក្រុងឡុង យ៉ាងមានសុវត្ថិភាព និងមានអ្នកយាម២៤ម៉ោង។ ជារៀងរាល់ឆ្នាំ មានមនុស្សរាប់លាននាក់បានមកទស្សនាកន្លែងពិពណ៌មួយនេះ ដោយការស្ងើចសរសើរ ចំពោះរតនៈសម្បត្តិដែលគេបានលម្អរយ៉ាងស្រស់ស្អាត។ មកុដរាជ្យដ៏មានតម្លៃទាំងនោះ ជានិមត្តរូបតំណាងឲ្យអំណាចនៃចក្រភពអង់គ្លេស ក៏ដូចជាតំណាងឲ្យកិត្យានុភាព និងមុខតំណែងរបស់អ្នកដែលពាក់មកុដទាំងនោះផងដែរ។
មកុដទាំងនោះមានបីប្រភេទខុសៗគ្នា ដូចជា មកុដគ្រងរាជ មកុដរដ្ឋ(គេប្រើក្នុងការបំពេញមុខនាទីផ្សេងៗ) និងមកុដអគ្គមហេសី។ គេប្រើមកុដនីមួយៗ ដើម្បីបំពេញគោលបំណងខុសៗគ្នា។
យ៉ាងណាមិញ ស្តេចនៃស្ថានសួគ៌ ដែលសក្តិសមនឹងពាក់មកុដដ៏អស្ចារ្យបំផុត និងសមនឹងទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គពាក់មកុដមួយ ដែលមិនដូចមកុដផ្សេងឡើយ។ ពេលដែលព្រះយេស៊ូវកំពុងទទួលរងនូវការបន្ទាបបន្ថោក និងទុក្ខវេទនា អស់ពេលជាច្រើនម៉ោង មុនពេលគេយកព្រះអង្គទៅឆ្កាង “ពួកទាហានក៏ក្រងភួងបន្លាបំពាក់លើព្រះសិរ ហើយយកអាវពណ៌ស្វាយមកបំពាក់ទ្រង់”(យ៉ូហាន ១៩:២)។ តាមធម្មតាមកុដ ជានិមិត្តរូបនៃភាពជាក្សត្រ និងកត្តិយស តែនៅថ្ងៃនោះ គេបានប្រើវាជាឧបករណ៍សម្រាប់សើចចម្អក និងសម្អប់វិញ។ ប៉ុន្តែ ព្រះអង្គសង្រ្គោះនៃយើងនៅតែស្ម័គ្រព្រះទ័យពាក់មកុដនោះ ដើម្បីយើងរាល់គ្នា ដោយផ្ទុកអំពើបាប និងក្តីអាម៉ាសរបស់យើង នៅលើព្រះអង្គទ្រង់។
ព្រះដែលសក្តិសមនឹងទទួលមកុដដ៏ល្អបំផុត បានទទួលរកទុក្ខលំបាកដ៏អាក្រក់បំផុត ដើម្បីយើងរាល់គ្នា។-Bill Crowder
ព្រះដ៏សប្បុរស
ពេលក្រុមគ្រួសាររបស់ខ្ញុំកំពុងរស់នៅ ក្នុងរដ្ឋឈីកាហ្គោ កាលពីប៉ុន្មានឆ្នាំមុន យើងបានទទួលនូវអត្ថប្រយោជន៍ជាច្រើន ក្នុងការរស់នៅទីនោះ។ ភោជ្ជនីយដ្ឋាននៅទីនោះ ហាក់ដូចជាព្យាយាមប្រកួតប្រជែងគ្នា ដោយភោជ្ជនីដ្ឋាននីមួយៗខិតខំដាក់លក់ នូវមុខម្ហូបល្អជាងគេ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងដាក់អាហារឲ្យភ្ញៀវឲ្យបានច្រើន លើសភោជ្ជនីយដ្ឋានដទៃទៀតផងដែរ។ មានពេលមួយខ្ញុំបានចូលញាំអាហារជាមួយភរិយារបស់ខ្ញុំ ក្នុងភោជ្ជនីយដ្ឋានអ៊ីតាលីមួយកន្លែង។ យើងបានឲ្យគេដាក់ម្ហូបប៉ាស្តាដែលយើងចូលចិត្ត តែកន្លះចានប៉ុណ្ណោះ តែគេបានដាក់ ប៉ាស្តាថែមឲ្យយើងទៀត គឺល្មមនឹងឲ្យយើងយកទៅផ្ទះ សម្រាប់ញាំពេលល្ងាចទៀត។ ការផ្តល់ឲ្យដ៏សប្បុរសនេះ បានធ្វើឲ្យយើងមានអារម្មណ៍ថា យើងហាក់ដូចជាកំពុងតែនៅផ្ទះរបស់ជីដូនរបស់យើង ដែលបានចាក់បង្ហូរសេចក្តីស្រឡាញ់ ចំពោះយើង ដោយធ្វើម្ហូបឲ្យយើងញាំ ជាបរិបូរ។
យ៉ាងណាមិញ ខ្ញុំក៏មានអារម្មណ៍ថា បានទទួលការចាក់បង្ហូរសេចក្តីស្រឡាញ់ផងដែរ ពេលដែលខ្ញុំបានអានបទគម្ពីរដែលចែងថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានប្រទានព្រះគុណព្រះអង្គមកជាបរិបូរ(អេភេសូរ ១:៧-៨) ហើយព្រះអង្គ “អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី”(៣:២០)។ ខ្ញុំអរព្រះគុណព្រះអង្គណាស់ ដែលមិនបានធ្វើជាព្រះដែលកំណាញ់ ដែលប្រទានពរតែមួយចំណែកតូច ដោយការស្ទាក់ស្ទើរទេ។ ផ្ទុយទៅវិញ ព្រះអង្គជាព្រះ ដែលបានចាក់បង្ហូរការអត់ទោសដល់កូនដែលវង្វេងចេញពីព្រះអង្គ(លូកា ១៥) ហើយព្រះអង្គយកសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា បំពាក់ជាមកុដឲ្យយើង(ទំនុកដំកើង ១០៣:៤)។
មានពេលខ្លះ យើងគិតថា ព្រះអង្គមិនបានបំពេញសេចក្តីត្រូវការរបស់យើង ឲ្យបានដូចចិត្តយើងទេ។ ប៉ុន្តែ បើព្រះអង្គគ្រាន់តែបានអត់ទោសបាបឲ្យយើង ហើយធានាថា យើងនឹងបានទៅនៅនគរស្ថានសួគ៌ នោះព្រះអង្គបានបង្ហាញនូវព្រះទ័យសប្បុរស ជាបរិបូរណាស់ទៅហើយ។…
មេរៀនដែលទទួលបានពីការឈឺធ្មេញ
លោកស៊ី អេស លូវីស(C. S. Lewis) បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “ជំនឿដ៏ពិតរបស់គ្រីស្ទបរិស័ទ”។ នៅក្នុងសៀវភៅនេះ គាត់បានសរសេរថា “កាលនៅពីក្មេង ខ្ញុំឧស្សាហ៍ឈឺធ្មេញ ហើយបើសិនជាខ្ញុំទៅរកម្តាយរបស់ខ្ញុំ គាត់នឹងដាក់ថ្នាំឲ្យខ្ញុំ ដើម្បីជួយបំបាត់ការឈឺចាប់ នៅពេលយប់នោះ ហើយឲ្យខ្ញុំទៅគេង។ ប៉ុន្តែ ខ្ញុំមិនបានទៅរកម្តាយខ្ញុំទេ ទាល់តែធ្មេញខ្ញុំឈឺខ្លាំងទ្រាំលែងបាន ទើបខ្ញុំទៅរកគាត់ ដូចនេះ គាត់ក៏ឲ្យខ្ញុំចាំទៅពេទ្យធ្មេញ នៅពេលព្រឹកថ្ងៃស្អែក។ ខ្ញុំចង់ឲ្យបាត់ឈឺធ្មេញភ្លាមៗ ប៉ុន្តែ ខ្ញុំមិនអាចបាត់ឈឺធ្មេញឡើយ បើសិនជាខ្ញុំមិនឲ្យគេព្យាបាលធ្មេញនោះឲ្យបានស្រួលបួលទេនោះ។
យ៉ាងណាមិញ យើងក៏ប្រហែលជាមិនចង់ចូលទៅរកព្រះភ្លាមៗដែរ ពេលដែលយើងមានបញ្ហា ឬកំពុងជួបការលំបាកក្នុងផ្នែកណាមួយ គឺមិនសូវខុសពីលោកលូវីសប៉ុន្មានទេ។ យើងដឹងថា ព្រះអង្គអាចដកយកចេញនូវការឈឺចាប់ ចេញពីយើងភ្លាមៗ ប៉ុន្តែ ព្រះអង្គសព្វព្រះទ័យនឹងដោះស្រាយឫសគុលនៃបញ្ហានោះ ជាជាងដកចេញនូវការឈឺចាប់ភ្លាមៗ។ ពេលនោះ យើងប្រហែលជាខ្លាចព្រះអង្គបើកកកាយរឿង ដែលយើងមិនបានត្រៀមខ្លួនដោះស្រាយ ឬមិនព្រមដោះស្រាយ។
ពេលដែលយើងមានបញ្ហាដូចនេះ យើងចាំបាច់ត្រូវរំឭកខ្លួនឯងថា “ព្រះអង្គទ្រង់ប្រព្រឹត្តនឹងយើងរាល់គ្នា ដូចជាកូនទេ”(ហេព្រើ ១២:៧)។ ព្រះអង្គប្រៀនប្រដៅយើងដោយប្រាជ្ញា ទោះយើងអាចមានការឈឺចាប់ក៏ដោយ ហើយព្រះអង្គក៏បានពាល់យើង ដោយសេចក្តីស្រឡាញ់។ ព្រះអង្គស្រឡាញ់យើងខ្លាំងណាស់ បានជាព្រះអង្គមិនចង់ឲ្យជីវិតយើងនៅដដែលទេ តែព្រះអង្គសព្វព្រះទ័យនឹងជួយឲ្យយើងផ្លាស់ប្រែ ឲ្យមានលក្ខណៈដូចព្រះរាជបុត្រាព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ(រ៉ូម ៨:២៩)។ យើងអាចទុកចិត្តលើបំណងព្រះទ័យរបស់ព្រះអង្គដែលពេញដោយក្តីស្រឡាញ់ ជាជាងទុកចិត្តលើអារម្មណ៍របស់យើង…
តើយើងប្រាថ្នាអ្វី?
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ ឈ្មោះម៉ារី(Mary) បានប្រាប់ខ្ញុំថា រៀងរាល់ពេលនាងច្រៀងទំនុកបរិសុទ្ធ និងបទខ្លី ក្នុងកម្មវិធីថ្វាយបង្គំព្រះ ក្នុងព្រះវិហារ នាងមិនបានខំច្រៀងឲ្យអស់ពាក្យ ក្នុងបទចម្រៀងទាំងនោះជានិច្ចឡើយ។ នាងថា “បើសិនជាខ្ញុំច្រៀងថា ខ្ញុំប្រាថ្នាចង់បានតែព្រះយេស៊ូវ តែតាមពិត ចិត្តរបស់ខ្ញុំចង់បានរបស់ជាច្រើនទៀត នោះមានន័យថា ខ្ញុំមិនបានច្រៀងដោយចិត្តស្មោះត្រង់ទេ”។ ត្រង់ចំណុចនេះ ខ្ញុំសូមកោតសរសើរភាពស្មោះត្រង់របស់នាង។
ខ.២៥ នៃទំនុកដំកើង ជំពូក ៧៣ បានចែងថា នៅផែនដីទូលបង្គំប្រាថ្នាចង់បានតែទ្រង់ទេ។ បទគម្ពីរនេះ ហាក់ដូចជាបង្ហាញថា លោកអេសាភជាបុរសដែលមានជំនឿរឹងមាំ ដែលប្រាថ្នាចង់បានតែព្រះអង្គប៉ុណ្ណោះ។ ប៉ុន្តែ ក្នុង ខ.៣ គាត់បានទទួលស្គាល់ថា គាត់ប្រាថ្នាចង់បានភាពសម្បូរសប្បាយ ដូចអ្នកដទៃ ដែលនៅជុំវិញខ្លួនគាត់ដែរ បានជាគាត់មានប្រសាសន៍ថា “ដ្បិតទូលបង្គំមានសេចក្តីច្រណែន ចំពោះមនុស្សអំណួត”(ខ.៣)។ ប៉ុន្តែ ពេលគាត់ចូលទៅជិតព្រះ គាត់ក៏បានដឹងថា ការដែលគាត់ច្រណែនអ្នកដទៃ គឺជាទង្វើដ៏ល្ងង់ខ្លៅទេ(ខ.២១-២២,២៨)។
សូម្បីតែនៅពេលដែលយើងបានស្គាល់ព្រះហើយ ក៏យើងច្រើនតែបង្វែរអារម្មណ៍ចេញពីព្រះ ដោយសារភាពសម្បូរសប្បាយរបស់អ្នកដទៃ។ លោកស៊ី អេស លូវីស បានសរសេរក្នុងសៀវភៅរបស់គាត់ថា “ព្រះអម្ចាស់ជ្រាបថា យើងមិនមានក្តីប្រាថ្នាខ្លាំងពេកទេ គឺមានក្តីប្រាថ្នាខ្សោយពេក … ព្រោះយើងងាយនឹងពេញចិត្ត នឹងរបស់អ្វីក្រៅពីព្រះអង្គ”។
តើក្នុងទំនុកដំកើងនេះ យើងរៀនបានអ្វីខ្លះ អំពីព្រះ ដែលអាចជួយយើង…
ថ្ងៃនៃការប្តេជ្ញាចិត្ត
ថ្មីៗនេះ ខ្ញុំបានសួរបងស្រីច្បងរបស់ខ្ញុំ ឈ្មោះ ម៉ារី អាន(Mary Ann) ក្រែងលោគាត់នៅចាំពេលដែលគ្រួសារយើងបានផ្លាស់មករស់នៅ ក្នុងផ្ទះមួយខ្នង អស់រយៈពេលជាច្រើនឆ្នាំ។ គាត់ក៏បានឆ្លើយថា “កាលនោះ ប្អូនមានអាយុ៩ខែ ហើយបងចាំថា ម៉ាក់ប៉ាយើងបានរៀបឥវ៉ាន់ដល់យប់ជ្រៅ ទាំងស្តាប់វិទ្យុផង។ កាលនោះ គឺនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤។ ពេលនោះ ពួកគាត់កំពុងស្តាប់វិទ្យុផ្សាយបន្តផ្ទាល់ អំពីការលើកទ័ពសម្រុកចូល ខេត្តន័រមែនឌី ប្រទេសបារាំង”។
ថ្ងៃនេះ ជាថ្ងៃខួបនៃការលើកទ័ពសម្រុកចូលខេត្តន័រមែនឌី ដែលគេហៅថា ថ្ងៃឌីដេយ តាមពាក្យបច្ចេកទេសយោធា ដែលគេប្រើ នៅក្នុងការចាប់ផ្តើមអនុវត្តយុទ្ធសាស្រ្តយោធានៅសម័យនោះ។ ជាច្រើនឆ្នាំក្រោយមក នៅក្នុងភាសាអង់គ្លេស គេក៏បានប្រើពាក្យឌីដេយ នៅក្នុងការនិយាយ អំពីការសម្រេចចិត្ត ឬការប្តេជ្ញាចិត្ត ក្នុងជីវិតផ្ទាល់ខ្លួនរបស់គេ។
តាមប្រវត្តិសាស្រ្តនៃជនជាតិអ៊ីស្រាអែល ពេលដែលលោកយ៉ូស្វេ ដែលជាអ្នកដឹកនាំរបស់សាសន៍អ៊ីស្រាអែល មានវ័យចាស់ទៅហើយ គាត់បានជំរុញពួកគេ ឲ្យមានការប្តេជ្ញាចិត្តជាថ្មី។ បន្ទាប់ពីពួកគេបានតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីកាន់កាប់ទឹកដី ដែលព្រះបានសន្យាប្រទានឲ្យពួកគេជាមរតក លោកយ៉ូស្វេក៏បានជំរុញពួកគេ ឲ្យបម្រើព្រះ ដោយចិត្តស្មោះត្រង់ គឺព្រះដែលមានព្រះទ័យស្មោះត្រង់យ៉ាងខ្លាំងចំពោះពួកគេ(យ៉ូស្វេ ២៤)។ គាត់បានប្រាប់ពួកគេ ឲ្យរើសយកព្រះណា ដែលពួកគេចង់គោរពប្រតិបត្តិតាមនៅថ្ងៃនោះចុះ តែឯគាត់ និងពួកគ្រួរបស់គាត់ នឹងគោរពប្រតិបត្តិ ដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ(ខ.១៥)។
ថ្ងៃដែលយើងសម្រេចចិត្ត…
រូបភាពនៅជ្រុងផ្សេងទៀត
អស់រយៈពេល៣ខែមកហើយ ដែលខ្ញុំមានឱកាសអង្គុយទស្សនាស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ យ៉ាងជក់ចិត្ត។ អ្នកបច្ចេកទេសបានដំឡើងកាំមីរ៉ាអ៊ីនធឺណិត នៅកំពស់២៧ម៉ែត្រ ពីលើសួនច្បាររុក្ខសាស្ត្រន័រហ្វូក ដោយផ្តោតទៅលើសំបុក្ររបស់សត្វឥន្រ្ទីក្បាលរលីងមួយសំបុក្រសម្រាប់ឲ្យគេទស្សនាសំបុក្រសត្វឥន្ទ្រីនោះ តាមអ៊ីនធឺណិត។
គេអាចទស្សនាតាមអ៊ីនធឺណិត ឃើញកូនឥន្រ្ទីញាស់ ហើយឃើញសត្វឥន្រ្តីមេ និងបាមើលថែរកូនរបស់វា យ៉ាងប្រុងប្រយ័ត្ន ដោយដាក់វេណគ្នារកចំណី និងការពារសំបុក្ររបស់វា។ ប៉ុន្តែ ថ្ងៃមួយ ពេលដែលកូនឥន្រ្ទីនៅមានរូបរាង្គដូចដុំរោម ដែលមានចំពុះ មេបារបស់វាក៏បានបាត់មិនដឹងទៅណា។ ពេលនោះ ខ្ញុំបារម្ភខ្លាចពួកវាមានគ្រោះថ្នាក់។ តាមពិត ខ្ញុំចេះតែបារម្ភ ដោយគ្មានមូលដ្ឋានច្បាស់លាស់។ ពេលអ្នកបញ្ជាកាំមីរ៉ា បានពង្រីកមំរបស់កាំមីរ៉ានោះ ខ្ញុំក៏បានឃើញមេឥន្ទ្រីកំពុងទំនៅលើមែកឈើ ដែលនៅក្បែរសំបុក្រ។
ពេលដែលខ្ញុំពិចារណាអំពីរូបភាពនៃសត្វឥន្ទ្រី ដែលខ្ញុំមិនអាចមើលឲ្យបានគ្រប់ជ្រុងជ្រោយ ខ្ញុំក៏បាននឹកចាំអំពីពេលដែលខ្ញុំខ្លាចព្រះបោះបង់ខ្ញុំចោល។ ទិដ្ឋភាព នៅលើទីខ្ពស់ ក្នុងព្រៃនៃរដ្ឋវើជីនាបានរំឭកខ្ញុំថា ខ្ញុំមិនបានមើលឃើញរូបភាពគ្រប់ជ្រុងឡើយ ពោលគឺអាចមើលឃើញតែផ្នែកដ៏តូច នៃទេសភាពទាំងមូល។ យ៉ាងណាមិញ លោកម៉ូសេបានពិពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះ ដោយធ្វើការប្រៀបប្រដូចនឹងសត្វឥន្ទ្រី។ ដែលសត្វឥន្ទ្រីហើរត្រដាងស្លាប ទទួលកូននៅលើចំអេងជាយ៉ាងណា នោះព្រះក៏បានទ្ររាស្រ្តរបស់ព្រះអង្គ មិនឲ្យពួកគេជួបភាពហិនវិនាសឡើយ(ចោទិយកថា ៣២:១១-១២)។ ទោះយើងមានអារម្មណ៍ថា ព្រះអង្គហាក់ដូចជានៅឆ្ងាយពីយើងយ៉ាងណាក៏ដោយ ក៏តាមពិត ព្រះអង្គ “មិនគង់នៅឆ្ងាយពីយើង”ទេ(កិច្ចការ ១៧:២៧)។ នេះជាការពិតមែន សូម្បីតែនៅពេលដែលយើងមានអារម្មណ៍ថា ព្រះអង្គបានបោះបង់យើងក៏ដោយ។-Julie Ackerman Link
បន្ទប់ និងតុ
ពេលខ្ញុំនិងភរិយារបស់ខ្ញុំទៅលេងប្រទេសអង់គ្លេស កាលពីពេលថ្មីៗនេះ យើងបានទៅមើលផ្ទះស្បូវរបស់អ្នកស្រីហាថាវេយ ក្នុងតំបន់ស្រ្តែតហ្វ៊ត អាប់ផុន អាវ៉ុន។ ផ្ទះស្បូវនោះមានចំណាស់ជាង៤០០ឆ្នាំ ហើយវាជាផ្ទះដែលភរិយារបស់លោកវីលៀម សេកស្ពៀរ(William Shakespeare) ដែលជាអ្នកនិពន្ធដ៏ល្បី បាននៅកាលពីក្មេង។ អ្នកនាំភ្ញៀវបានបង្ហាញតុមួយ ធ្វើពីបន្ទះឈើដ៏ធំមួយ។ គេប្រើផ្នែកម្ខាងរបស់តុនេះ សម្រាប់ញាំអាហារ ហើយម្ខាងទៀតសម្រាប់កាត់អាហារ។ ក្នុងជីវភាពរបស់ជនជាតិអង់គ្លេស គេបានបង្កើតឃ្លាប្លែកៗថ្មីៗ ដោយផ្សំជាមួយពាក្យតុ ដែលពាក្យនេះទាក់ទងនឹងអាហារ ការស្នាក់នៅ ភាពស្មោះត្រង់ និងអំណាច។ ឧទាហរណ៍ ភោជនាល័យជាកន្លែងដែលគេផ្តល់ឲ្យនូវ “បន្ទប់ និងតុ” ដែលមានន័យថា កន្លែងស្នាក់នៅនោះផ្តល់កន្លែងគេង និងអាហារដល់ភ្ញៀវ។ នៅតាមតៀមស្រា ដែលមានភ្ញៀវលេងបៀរ គេតម្រូវឲ្យអ្នកលេង “ដាក់ដៃលើតុ” ដើម្បីបង្ហាញថាពួកគេមិនបន្លំទេ។ នៅផ្ទះវិញ គេឲ្យឪពុកអង្គុយនៅកន្លែងពិសេស នៅតុអាហារ ដែលគេហៅគាត់ថា “មេតុ”។
ការនេះបានធ្វើឲ្យខ្ញុំនឹងចាំថា ព្រះយេស៊ូវជា “កន្លែងស្នាក់នៅ និងផ្តល់អាហារ” ដល់យើង។ ព្រះអង្គជាប្រភពនៃអាហារខាងវិញ្ញាណរបស់យើង(យ៉ូហាន ៦:៣៥,៥៤) ព្រះអង្គប្រទានកម្លាំងឲ្យយើងរស់នៅ ដោយក្តីស្រឡាញ់(១៤:២១) ព្រះអង្គជាម្ចាស់ ដែលពេញដោយក្តីស្រឡាញ់(ភីលីព ២:១១) ហើយសព្វថ្ងៃនេះ ព្រះអង្គកំពុងរៀបចំផ្ទះដ៏អស់កល្បជានិច្ច ទុកឲ្យយើង។ ព្រះអង្គបានសន្យាថា “ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា”(យ៉ូហាន ១៤:២ និង១៤:១-៤,២៣)។…
ទស្សនៈអំពីលទ្ធផលចុងក្រោយ
មុខរបបបោះពុម្ភដ៏កាក់កបរបស់លោករីឆាត លែម្យូ(Richard LeMieux) បានដួលរលំ បន្ទាប់ពីបានដំណើរការបានមួយឆ្នាំ។ មិនយូរប៉ុន្មាន ទ្រព្យសម្បត្តិរបស់គាត់ ក៏បានរលាសអស់ ហើយគាត់ក៏មានជម្ងឺធ្លាក់ទឹកចិត្ត។ ទីបំផុត លោកលែម្យូក៏បានធ្លាក់ខ្លួនប្រមឹកស្រា ហើយក្រុមគ្រួសាររបស់គាត់ ក៏បានរត់ចោលគាត់។ គាត់បានធ្លាក់ខ្លួនដល់បាតសង្គម ដោយគ្មានផ្ទះសំបែង ខូចចិត្ត ហើយក្លាយជាជនទុរគត។ ទោះបីជាយ៉ាងណាក៏ដោយ គឺដោយសារគាត់ស្ថិតក្នុងពេលបែបនេះឯង ដែលគាត់បានងាកបែរមករកព្រះ។ ក្រោយមក គាត់ក៏បាននិពន្ធសៀវភៅមួយក្បាល អំពីការអ្វីដែលគាត់បានរៀន ពីទុក្ខលំបាកទាំងអស់នោះ។
ពួកអ៊ីស្រាអែលបានទទួលនូវមេរៀនខាងវិញ្ញាណមួយចំនួន ពេលដែលព្រះអនុញ្ញាតឲ្យពួកគេ អត់ទ្រាំនឹងភាពអនាថា គ្មានគោលដៅច្បាស់លាស់ និងមានគ្រោះថ្នាក់ផ្សេងៗ។ ទុក្ខលំបាកទាំងនោះ បានធ្វើឲ្យពួកគេបន្ទាបខ្លួន(ចោទិយកថា ៨:១-១៨) ព្រមទាំងបង្រៀនពួកគេឲ្យដឹងថា ព្រះនឹងបំពេញសេចក្តីត្រូវការរបស់ពួកគេ។ ពេលពួកគេឃ្លាន ព្រះអង្គបានប្រទាននំម៉ាណា។ ពេលពួកគេស្រេកទឹក ព្រះអង្គឲ្យទឹកចេញពីថ្ម សម្រាប់ឲ្យពួកគេផឹក។ ព្រះអង្គបានបង្រៀនពួកគេឲ្យដឹងថា ព្រះអង្គអាចប្រទានពរពួកគេ ទោះបីជាពួកគេកំពុងស្ថិតក្នុងពេលដ៏លំបាកក៏ដោយ(ខ.១)។ ទីបំផុត ពួកអ៊ីស្រាអែលក៏បានដឹងថា ទុក្ខលំបាកមិនមែនជាសញ្ញាបញ្ជាក់ថា ព្រះអង្គកំពុងបោះបង់ពួកគេចោលឡើយ។ លោកម៉ូសេបានរំឭកពួកគេថា ព្រះបានដឹកនាំពួកគេអស់រយៈពេល៤០ឆ្នាំ ក្នុងវាលរហោស្ថាន(ខ.២)។
ពេលយើងស្ថិតក្នុងពេលអស់សង្ឃឹម យើងអាចស្វែងរកមេរៀនខាងវិញ្ញាណ ដែលបង្កប់នៅក្នុងទុក្ខលំបាក ជាមេរៀន ដែលអាចជួយយើង ឲ្យទុកចិត្តលើព្រះ ដែលបានឲ្យគ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់ជាសេចក្តីល្អដល់យើងរាល់គ្នា និងសម្រាប់សិរីល្អរបស់ព្រះអង្គ(រូម ៨:២៨)។-Jennifer Benson…