ប្រភេទ  |  June

កិច្ចការ ដែលមិនទាន់ បញ្ចប់

ពេល​លោក​លេអូ ផ្លាស(Leo Plass) មាន​អាយុ៩៩​ឆ្នាំ គាត់​បាន​ទទួលប​រិញ្ញា​ប័ត្រ​មហា​វិទ្យា​ល័យ ​ពីសកល​វិទ្យា​ល័យ​អូរីហ្គិន ខាង​កើត(Oregon)។ គាត់​បានឈប់​រៀន​យក​សញ្ញា​ប័ត្រ​គ្រូប​ង្រៀន នៅ​សកល​វិទ្យា​ល័យ ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ ដើម្បី​ទៅ​រក​ប្រាក់​ចំណូលនៅ​ក្នុង​ឧស្សាហ៍​កម្ម​កាប់​ឈើ។ ៧០​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​បន្ត​ការ​សិក្សាបា​ន​ក្រេឌីត​៣​ទៀត ដើម្បី​ឲ្យ​គាត់​អាច​បញ្ចប់​ការ​សិក្សានៅ​សកល​វិទ្យា​ល័យ ហើយដោះ​ស្រា​យ​បញ្ហា​ដ៏សំ​ខាន់ ដែល​គាត់​មិន​ទាន់​បាន​បញ្ចប់ នៅ​ក្នុង​ជីវិត​គាត់។​

ក្នុ​ងចំ​ណោម​យើង មាន​មនុស្ស​ជា​ច្រើន​មាន​បញ្ហា​ដូច​លោកលេ​អូ​ដែរ។ បញ្ហា​ដែល​យើង​មិន​ទាន់​បញ្ចប់ អាច​ជា​បញ្ហាដែ​ល​យើង​មិន​ទាន់​បាន​និយាយ​សុំ​ទោ​សគេ ហើយ​បញ្ហា​ដែល​សំខាន់​បំផុ​តនោះ គឺ​ការ​សម្រេច​ចិត្ត​ខាង​វិញ្ញាណដែល​យើង​មិន​ទាន់​បាន​បញ្ចប់។ ចោរម្នា​ក់ ក្នុង​ចំណោម​ចោ​រ​ដែល​គេឆ្កា​ង​ជា​មួយ​ព្រះ​យេស៊ូវ ​បាន​ដឹង​ខ្លួន​ថា គាត់​ចាំ​បាច់​ត្រូ​វសម្រេច​ចិត្ត​ទទួ​លជឿ​ទ្រ​ង់។ ពេល​ដែល​គាត់​នៅស​ល់ដ​ង្ហើម​ចុង​ក្រោយ គាត់ក៏​បា​នដឹ​ងថា​ ព្រះ​យេស៊ូវ​ជា​នរណា ហើយ​ចង់​ទៅ​​នៅ​ជាមួ​យ​ទ្រង់​ក្នុ​ង​នគរ​ស្ថាន​សួគ៌​ដែរ​។ គាត់​បាន​ទទួល​ស្គាល់​ថា គាត់​ជា​មនុស្ស​មាន​​បាប ហើយ​ព្រះ​យេស៊ូវ​គ្មាន​ទោស​អ្វី​សោះ ​ហើយ​គាត់​ក៏​ទូល​ទ្រង់​ថា “ព្រះ​អម្ចាស់​​អើយ កាល​ណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូលបង្គំ​ផង”(លូកា ២៣:៤២)។ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​តប​ថា “ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថានបរមសុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ”(ខ.៤៣)។​

ព្រះ​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​នរណា​ម្នាក់​វិនាស​ឡើយ​(២ពេត្រុស ៣:៩)។ សេចក្តី​សង្រ្គោះ​របស់​ទ្រង់ គឺ​សម្រាប់​ឲ្យ​មនុស្ស​ម្នាក់​ៗ​ទទួល ដោយ​មិន​ប្រកាន់​អាយុ សុខភាព ឬ​ដំណាក់​កាល​នៃជីវិត​ឡើយ។ ការ​ប្រទាន​សេចក្តី​សង្រ្គោះនេះ​ គឺ​បើ​កចំ​ហរ​សម្រាប់​អ្នក។ សូម​កុំ​រង់​ចំា​ទទួល​ជឿ​ព្រះយេស៊ូវ នៅពេ​ល​ក្រោយ​ឡើយ​(២កូរិនថូស ៦:២)។ ចូរ​បញ្ចប់​បញ្ហា​ដ៏​សំខាន់​នេះ ហើយ​អ្នក​នឹង​ទៅ​រស់​នៅ​ជាមួយ​ទ្រង់​អស់​កល្ប​ជា​និច្ច។–Jennifer Benson Schuldt

ក្រេបយករស់ជាតិ គ្រប់ម៉ាត់

ជាញឹក​ញាប់ ម៉ាទី(Martie) ភរិយា​ខ្ញុំ បាន​និយាយ​ប្រាប់​ខ្ញុំថា​ “បង​ចូ(Joe) បង​ញាំលឿ​ន​ម្ល៉េះ! សូម​បង​ញាំតា​ម​សម្រួល ឲ្យ​បាន​សប្បាយ​ខ្លះផ​ង”។ តាម​ធម្មតា ​ខ្ញុំបា​ន​ញាំបា​យ​ហើយ​មុន​នាង ព្រោះនា​ង​ចំណាយ​ពេល​ក្រេប​យក​រស​ជាតិ​គ្រប់​ម៉ាត់។

យ៉ាង​ណាមិ​ញ ខ្ញុំ​ឆ្ងល់​ថា តើ​ក្នុង​ចំណោម​យើង​រាល់​គ្នា មានម​នុស្ស​ប៉ុន្មាន​នាក់ ដែល​ចូល​ចិត្ត​អាន​ព្រះបន្ទូល​ព្រះ ឲ្យ​ឆាប់​ចប់ ដោយ​មិន​បាន​ក្រេប​យក​រស់​ជាតិ​ដ៏ពិ​តនៃ​ព្រះបន្ទូល​ទ្រង់។ អ្នកនិ​ពន្ធ​ទំនុ​កដំ​កើង​បាន​មាន​ប្រសាសន៍ថា ​“ព្រះ​បន្ទូល​​​នៃ​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូលបង្គំ​ណាស់​ហ្ន៎ អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូលបង្គំ​ទៅ​ទៀត!”(ទំនុកដំកើង ១១៩:១០៣)។ បទ​គម្ពី​រនេះ ពិត​ជាមា​នន័​យ​ចំពោះ​ខ្ញុំណាស់!

តើយើ​ង​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ ពី​ការ​អរ​សប្បាយ​នឹង​អាហារ​ដ៏​សម្បូរ​បែប​នៃ​ព្រះ​គម្ពីរ? ការ​បរិភោគ​ព្រះ​បន្ទូល​ព្រះជា​អា​ហារ​ប្រចាំថ្ងៃ​ ជួយ​ការ​ពារ​ចិត្ត​​ដែល​កំពុ​ង​ខ្វះជីវ​ជាតិ ​មិន​ឲ្យរង​គ្រោះ ដោយសា​រ​ការ​ថប់​បារម្ភ សេចក្តី​អំណួត ការ​ភ័យ​ខ្លាច និង​ការ​ល្បួង ហើយជួ​យច​ម្រើន​កម្លាំ​ងយើង នៅ​ក្នុង​ដំណើរ​ដ៏មា​នជ័​យ​ជម្នះ​។ ព្រះ​បន្ទូល​ព្រះប្រ​ទាន​នូវ​ប្រាជ្ញា និង​ការ​យល់​ដឹង(ខ.៩៨-១០០)។ ហើយ​បង្ខាំង​ជើង​របស់យើ​ង ឲ្យ​វៀរចាក​ពីផ្លូ​វអា​ក្រក់(ខ.១០១)។ អាហារ​ខាង​សាច់​ឈាម​ជួយ​ចិញ្ចឹម​រូបកា​យ​យើង ឲ្យ​មាន​ជីវ​ជា​តិគ្រ​ប់គ្រា​ន់ ទន្ទឹមនឹ​​ងនោះ ព្រះប​ន្ទូល​ព្រះ គឺ​ជា​អាហារ​ដែល​ជួយ​ចិញ្ចឹម​គំនិត អារម្មណ៍ និង​បំណង​ចិត្ត​របស់​​យើង។​

យើង​មិន​ត្រូវ​អាន​ព្រះបន្ទូល​ទាំង​ប្រញាប់ប្រ​ញាល់ ដើម្បី​ឲ្យ​ឆាប់​បាន​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​ឡើយ។ យើង​ចាំបា​ច់​ត្រូវ​អាន​ព្រះប​ន្ទូល ដោយ​ចំណាយ​ពេល​វេលា​ឲ្យបា​ន​សមរម្យ នៅ​កន្លែង​ដែល​យើង​ពិត​ជា​អាច​ប្រកប​ជា​មួយ​ព្រះ។

ចូរ​ចំណាយ​ពេល អរ​សប្បាយ​នឹង​ការ​ក្រេប​យក​ជីវ​ជា​តិ​ដ៏​សម្បូរ​បែប នៃ​ព្រះប​ន្ទូ​ល​ព្រះ។–Joe Stowell

សំបុត្ររបស់លោកស៊ី អេស លូវីសា

ក្នុងខែ​កញ្ញា ឆ្នាំ១៩៦១ លោក​ហាវេយ ខាលសិន(Harvey Karlsen) គឺ​ជា​សិស្ស​វិទ្យា​ល័យ​ម្នាក់ នៅ​សង្កាត់​ប្រ៊ូក​លីន ក្រុង​ញូយ៉ក។ កាល​នោះគា​ត់​បាន​សរសេរ​សំបុត្រ​ផ្ញើទៅ​លោ​ក ស៊ី អេស លូវីស(C.S. Lewis)​ នៅ​ប្រទេស​អង់​គ្លេស។ លោក​ហាវេយ បាន​អាន​សៀវ​ភៅ​រឿង​ដែល​លោក​លូវីស​និពន្ធ ដែល​មាន​ចំណង​ជើង​ថា សំបុត្រ​របស់​អារក្ស ហើយ​បាន​សួរ​គាត់​ថា “ពេល​អ្នក​និពន្ធ​សៀវ​ភៅ​នេះ តើ​សាតាំង​បា​នធ្វើ​ទុក្ខ​អ្នក​ទេ? បើ​សិន​ជា​វា​បាន​ធ្វើ​ទុក្ខ​អ្នក​មែន តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទប់​ទល់​នឹង​វា?”

បី​សប្តាហ៍​ក្រោយ​មក លោក​លូវីស​ក៏​បាន​សរ​សេរ​សំបុត្រ​​ផ្ញើ​មក​វិញ ដែល​ក្នុង​នោះ គាត់​បាន​បញ្ជាក់​ថា គាត់​នៅតែ​ជួ​ប​ការ​ល្បួង​ជា​ច្រើន។​ គាត់​មាន​ប្រសាសន៍​ថា ពេលគាត់​ជួប​ការ​ល្បួង​ទាំង​នោះ “ប្រហែល​ជា … ការ​សំខាន់​បំផុត គឺ​យើង​ត្រូវ​តែ​បន្ត​សរសេរ​សៀវ​ភៅ​នេះ ដោយ​គ្មាន​ការ​បាក់​ទឹក​ចិត្ត ទោះ​បី​ជា​យើង​ច្រើន​តែ​ចាញ់​ល្បួង​មែន តែ​យើង​ត្រូវ​ក្រោក​​ឈ​រ​ឡើង ហើយ​សូម​ការ​អត់​ទោសពី​​ព្រះ”។

កណ្ឌ​គម្ពី​រសំ​បុត្រ ក្នុង​ព្រះគ​ម្ពីរ​ស​ញ្ញាថ្មី​ ដែល​សាវ័ក​យ៉ូហាន​បាន​សរសេរ មាន​ពេញ​ទៅ​ដោយ​ការលើ​កទឹ​កចិ​ត្ត ឲ្យ​មាន​ការ​ទ្រាំអ​ត់ ពេល​ជួប​ការ​ល្បួង។ គឺដូ​ចដែ​ល​គាត់​បាន​មាន​ប្រសាសន៍​ថា “កូន​​តូ​ចៗ រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​អត់​ទោស​បាប​របស់​អ្នក​រាល់​គ្នា​ហើយ ​ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ឈ្នះ​មេ​កំណាច​ហើយ”(១យ៉ូហាន ២:១២-១៣)។

ទោះ​បី​ជាយើ​ង​កំពុង​ស្ថិត​ក្នុង​វ័យ​ណា…

ការស្តាប់បង្គាប់ គឺជា ការថ្វាយបង្គំព្រះ

ពេលដែលខ្ញុំកំពុងធ្វើដំណើរ ជាមួយក្រុមចម្រៀង មក​ពីសា​លាវិ​ទ្យាល័​យគ្រី​ស្ទប​រិស័ទ ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីក​រាយ​ណាស់ ដែលបា​ន​ឃើញ​សិស្ស​សាលា​ទាំង​នោះ សរសើរ​ដំកើ​ងព្រះ នៅក្នុ​ងការ​ដឹក​នាំក​ម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ នៅ​ក្នុង​ព្រះ​វិហារ ដែល​យើង​បាន​ម​ក​ធ្វើ​ទស្ស​នៈ​កិច្ច​។ ​តែ​មាន​ការ​មួយ ដែល​កាន់​តែ​គួ​រ​ឲ្យ​ចាប់​អារម្ម​ណ៍​ជាង​នេះ​ទៀត ដែល​បាន​កើ​តឡើ​ង​នៅ​ក​ន្លែង ដែល​នៅមិ​ន​ឆ្ងាយ​ពី​ព្រះវិហា​រនោះ​។ ថ្ងៃ​មួយ សិស្ស​សាលាមួ​យក្រុ​ម​នេះ​ បាន​ដឹង​ថា ស្រ្តីម្នាក់​មិន​មា​ន​លុយ​ចា​ក់​សាំ​ង​ឡាន​ទេ​ ហើយ​ព្រះ​ក៏បាន​ប៉ះ​ពា​ល់ចិ​ត្ត​ពួ​ក​គេ ​ឲ្យ​រ៉ៃប្រា​ក់​ដង្វា​យ សម្រាប់​ជួយ​នាង​។ ពួក​គេ​ក៏ប្រ​មូ​លបា​ន​ប្រា​ក់ ​ដែល​ល្មម​នឹ​ងឲ្យ​នា​ងចាក់​សាំង​ឡាន​នាង បាន​ដ​ល់ពី​រ​បី​លើ​ក។

ការ​ថ្វាយ​បង្គំ និ​ងស​រសើរ​ដំកើ​ង​ព្រះ ក្នុង​ព្រះវិហារ គឺ​ជារឿ​ងដ៏​សំ​ខាន់ ទន្ទឹ​មនឹ​ង​នោះ ការ​ចេ​ញទៅ​ពិ​ភ​ពពិ​ត​ខាង​ក្រៅ ហើយ​ថ្វាយ​ប​ង្គំទ្រ​ង់ តាម​រ​យៈ​ការ​ស្តា​ប់ប​ង្គា​ប់​ជា​ប្រចាំ​ថ្ងៃ ក៏​ជារឿ​ង​សំខា​ន់ណា​ស់​ដែ​រ។ គំរូដ៏​ល្អរ​បស់​សិ​ស្សសា​លា​ទាំ​ងនោះ​ បាន​បណ្តាល​ចិត្ត​យើង ឲ្យ​គិត​ពិចារណា​អំពី​ជីវិត​របស់​យើង។ ​តើយើងថ្វា​យប​ង្គំព្រះ​តែ​នៅ​ក្នុង​ព្រះវិ​ហារទេ​ឬ​? ពុំនោះទេ​ តើយើ​ងប​ន្ត​ថ្វាយ​បង្គំទ្រ​ង់ នៅ​ខាង​ក្រៅព្រះ​វិហា​រ​ទៀត ដោយ​ការ​ស្តាប់​បង្គា​ប់​ទ្រង់ នៅ​ក្នុង​កា​ររ​ស់នៅ​ប្រចាំ​ថ្ងៃរ​ប​ស់យើ​ង ដោយ​ស្វែង​រក​ឱកាស​បម្រើទ្រ​ង់​ឬ​ទេ?

ក្នុងប​ទ​គម្ពីរ ១សាំយ៉ូអែល១៥ យើង​ឃើញ​ថា ព្រះអ​ម្ចា​ស់បា​នឲ្យ​ស្តេ​ច​សូល​ធ្វើ​កិច្ច​ការ​មួយ​ ប៉ុន្តែ ទ្រង់​បា​ន​ធ្វើខុ​ស(ខ.២០-២១) ដោយ​ប្រើកា​រ​ថ្វាយ​ប​ង្គំ(ការ​ថ្វាយ​យ​ញ្ញបូ​ជា) ជា​លេស សម្រាប់​បន្ត​ធ្វើ​ខុស ដោយមិ​ន​ស្តា​ប់ប​ង្គា​ប់ព្រះ​ទៅ​វិញ​។ ព្រះទ្រ​ង់​ក៏​បា​នឆ្លើ​យ​តប​ថា ​“ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញបូជា”(ខ.២២)។

ការ​ចូល​រួ​មកា​រ​ថ្វា​យប​ង្គំ​ព្រះ នៅព្រះ​វិ​ហារ ​គឺជា​កា​រប្រ​សើ​រណា​ស់ ប៉ុន្តែ សូម​យើង​​អធិ​ស្ឋាន​សូម​ឲ្យព្រះ​ប​ង្ហាញ​យើ​ង…

តើខ្ញុំមានកំណើត មកពីណា?

ខ្ញុំមានមិត្តភ័ក្រជនជាតិអាមេរិកស្បែកខ្មៅម្នាក់ ដែលមានអាយុ​៧​ឆ្នាំ ឈ្មោះ តូបៀស(Tobias)។ មា​ន​ពេល​មួយ ​គាត់​បាន​សួរ​​នូវសំ​ណួរ​មួយ ដែល​ធ្វើឲ្យ​ប៉ះ​ពាល់​ចិត្ត​ខ្ញុំ ថា “ដោយសារអ័​ដាំម និង​នាង​អេវ៉ា មាន​ស្បែក​សរ តើ​ម​នុស្សស្បែកខ្មៅ​កើត​ចេ​ញពី​ណា​ម​ក?” ខ្ញុំក៏​បា​នប្រា​ប់គា​ត់​ថា យើងមិ​នដឹ​ង​ថា ពួក​គេមា​ន​ស្បែ​កពណ៌​អ្វីទេ​ ហើយ​ខ្ញុំ​ក៏​សួរគាត់​ថា តើហេ​តុ​អ្វីបា​ន​ជា​គាត់​គិ​តថា​ ពួកគេ​មា​ន​ស្បែក​ពណ៌ស​រ។ គាត់​ក៏និ​យាយ​ថា ពេល​គាត់​មើល​សៀ​វភៅ​រឿង​ព្រះគ​ម្ពីរ នៅ​ព្រះវិហារ និ​ង​នៅប​ណ្ណាល័​យ គាត់​តែង​ឃើញ​រូបគំនូ​រ​រប​ស់អ្ន​ក​ទាំ​ងពី​រ​មាន​ស្បែក​ស​រជា​និ​ច្ច។ ខ្ញុំមា​នកា​រស្រង៉ាក​ចិត្ត ហើយច​ង់​ដឹង ថា​តើគា​ត់​បា​នគិ​ត​ថា​ ខ្លួន​គាត់​មាន​តម្លៃ​​​តិ​ចជា​ង​មនុ​ស្សស្បែ​ក​ស​រ ឬ​គិត​ថា​ ខ្លួនមិ​ន​មែ​ន​ជាស្នា​ព្រះហ​ស្តព្រះ​ឬ​ ពេល​ដែ​លគា​ត់​ឃើញ​រូ​បគំ​នូរ​បស់​អ័ដាំម ​និងនា​ង​អេវ៉ា​មាន​ស្បែ​ក​សរ ខណៈ​ពេល​ដែ​លគា​ត់​​មាន​ស្បែក​ខ្មៅនោះ​។

មនុស្ស​ទាំង​អ​ស់​សុ​ទ្ធ​តែមា​ន​ដើ​មកំណើត នៅ​ក្នុង​ព្រះ​ដ៏ជាព្រះ​អ​ទិក​រ ដូច​នេះ​ មនុស្ស​យើ​ងមា​ន​តម្លៃ​ស្មើ​គ្នា។​ គឺដូ​ច​ដែល​សា​វ័ក​ប៉ុល​បា​ននិ​យាយ​​ប្រាប់​អ្នកក្រុ​ង​អា​ថែន​ថា​ “ទ្រង់​​បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១ ឲ្យ​បាន​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សំរេច​កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន និង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា”(កិច្ចការ ១៧:២៦)។ យើងរា​ល់​គ្នា​សុទ្ធ​តែ​ “កើត​ចេញ​ពី​ឈាម​តែ​មួ​យ”។ លោក​ដារ៉ែល បក់(Darrell Bock) បាន​សរសេរ នៅក្នុ​ង​សៀវ​ភៅ​ពន្យ​ល់​គ​ម្ពី​រកិ​ច្ច​ការ​ថា​ ​“អ្នក​ក្រុងអា​ថែនពិ​បាកនឹ​ងទទួលយកកា​រប​ញ្ជាក់ រប​ស់សា​វ័ក​ប៉ុល នៅពេ​លនោះ​ ព្រោះពួ​កគេ​មា​នមោ​ទ​នៈ​ភាព​ ដោយ​បាន​ចាត់​ទុកខ្លួ​ន​ឯង​ជា​ពូ​ជសា​ស​ន៍ដែ​ល​ខ្ព​ង់​ខ្ពស់​ជា​ងគេ​ ហើយបា​នហៅ​ជា​តិ​សា​សន៍​ដ​ទៃ​ទៀត​ថា ​មនុស្ស​ព្រៃ”។ ទោះ​បី​ជាយ៉ា​ង​ណា​ក៏ដោ​យ ដោយសា​រ​យើង​រា​ល់​គ្នាជា​កូ​ន​ចៅជំ​នា​ន់​​ក្រោ​យ​របស់​ឪពុក​ម្តាយ​ដំបូ​ង​រប​ស់​យើង​ គឺ​អ័ដាំម…

ការការពារចិត្ត

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក​ន្លង​មក​នេះ​ ខ្ញុំបា​នប​ង្រៀនព្រះបន្ទូ​ល នៅក្នុ​ង​ថ្នាក់​រៀន​ព្រះ​គម្ពីរ​យុ​វជន ក្នុង​ពួក​ជំនុំ​ប្រចាំតំ​បន់​មួ​យក​ន្លែង ហើយ​ខ្ញុំ​បាន​ខិត​ខំ​ពិចារណា​អំពី​បទ​គម្ពីរ យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បីត្រៀ​ម​ឆ្លើ​យ​សំណួរ​ផ្សេង​ៗ ​នៅក្នុ​ងពេ​លប​ង្រៀន។ ក្រោយម​ក ក្នុង​អំឡុង​ពេល​ឆមាស​ទី​១ នៃ​ការ​បង្រៀន​របស់​ខ្ញុំ នៅ​សាលា​ព្រះ​គម្ពីរ ពេល​ខ្ញុំ​មាន​អាយុ​៤០​ឆ្នាំ មាន​ពេល​មួយ ខ្ញុំ​ក៏​បាន​ដឹង​ខ្លួន​ថា ខ្ញុំ​បាន​ផ្តល់​នូវ​ចម្លើយ​មិន​ត្រឹម​ត្រូវ ចំពោះ​សំណួរ​ដែល​ស្រ្តី​ម្នាក់​បាន​សួរ​ចេញ​ពីចិ​ត្ត ក្នុង​ពេល​បង្រៀន​នៅ​ថ្ងៃ​មួយ។​ ខ្ញុំដឹ​ង​ច្បាស់ថា ​ចម្លើយ​របស់​ខ្ញុំ នៅ​ថ្ងៃនោះ​ បាន​នាំឲ្យ​គា​ត់មា​នកា​រធ្លា​ក់​ទឹកចិត្ត អស់​រយៈ​ពេ​ល២​ឆ្នាំ​មក​ហើ​យ ដូច​នេះ ដើម្បី​ឲ្យ​គាត់​មាន​អារម្មណ៍​ល្អ​ឡើង​វិ​ញ ខ្ញុំមា​ន​ចិត្ត​អន្ទះ​សារ​ច​ង់ ប្រាប់​គាត់ថា​ ខ្ញុំ​បាន​ឆ្លើយ​ខុស​​ហើយ។​

ខ្ញុំ​ក៏ប្រ​ញាប់​ត្រឡ​ប់ម​ក​ផ្ទះ​វិញ ហើយ​ទូរ​ស័ព្ទ​ទៅ​គាត់ ដើម្បីសុំ​អភ័យ​ទោស សម្រា​ប់កំហុ​សរ​បស់​ខ្ញុំ។ គាត់​ក៏​មិន​បាន​និយាយ​អ្វី​អ​ស់មួ​យ​សន្ទុះ ហើយ​ក៏ប​ញ្ចេញ​សម្លេង​របៀប​ឆ្ងល់​ថា “សុំ​ទោស ខ្ញុំ​មិន​បាន​ចាំពី​ប​ញ្ហានោះទេ​ ​នៅពេល​នេះ”។ ពេល​ឮគា​ត់​និយាយ​ដូច​នេះ ខ្ញុំ​ក៏បា​ន​ដឹង​ថា គាត់​មិន​បាន​ចាំ​ពីរឿ​ង​នោះ ហើយ​ក៏មិ​ន​បាន​ពិបាក​ចិត្ត​ដោយសារ​រឿង​នេះ​ដែ​រ។ ​គឺនៅ​ពេ​ល​នោះ​ហើយ ដែ​លខ្ញុំ​បា​នដឹ​ង​ថា ព្រះ​ទ្រង់​តែង​តែ​ការពារ​សេចក្តី​ពិត​របស់​ទ្រង់ នៅ​ពេល​ដែល​យើង​មាន​ការ​លូត​លាស់ នៅក្នុ​ង​ការ​យល់​ដឹង​ព្រះប​ន្ទូ​លទ្រ​ង់។ ខ្ញុំ​សូម​អរ​ព្រះគុ​ណព្រះ​ ដែល​បាន​ការ​ពារ​ចិត្តរ​បស់​ស្ត្រីម្នា​ក់​នេះ ​មិ​នឲ្យ​រ​ងគ្រោះ​ ដោយ​សារ​ការ​ឆ្លើ​យ​ខុស​នោះ។

យើង​ជាម​នុស្ស ហើយ​ជួន​កាល យើង​និ​យាយ​ខុស ពេ​ល​ដែល​យើង​ចែ​ក​ចាយ​ព្រះ​បន្ទូល​ព្រះ ដល់​អ្នក​ដទៃ។ ប៉ុន្តែ យើង​មាន​កា​តព្វ​កិច្ច​ស្វែង​យល់​អំ​ពី​សេចក្តី​ពិត​របស់​ទ្រង់ ហើយ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ពេល​ដែល​យើង​ចែក​ចាយ​អំពី​សេចក្តី​ពិត(២ធីម៉ូថេ ២:១៥)។…

ការមមុលទៅមុខ

នៅ​ឯ​សន្និ​សិទ​បុរស​គ្រីស្ទ​បរិស័ទ ខ្ញុំបា​ន​ជជែក​ជា​មួយ​មិត្ត​ភ័ក្រ​របស់​ខ្ញុំ ឈ្មោះ ខ្លាយ(Clyde) ដែល​បាន​លើក​ទឹក​ចិ​ត្ត ហើយ​បង្រៀន​ខ្ញុំ​ជា​លក្ខណៈ​បុគ្គល អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ គាត់​បាន​មក​ចូល​រួម​សន្និ​សិទ​នេះ​ជាមួ​យ​នឹង​យុវ​ជន​ពី​រ​នាក់ ម​ក​ពី​ប្រទេស​ចិន ដែល​ទើប​តែទ​ទួល​ជឿព្រះ​ ហើយ​មាន​ការ​​ដឹ​ងគុ​ណយ៉ា​ង​ជ្រាល​ជ្រៅ ចំពោះ​មិត្ត​ភាព​ដ៏ស្មោះ​ត្រ​ង់ និង​ជំនួយ​ខាង​វិញ្ញាណ​ដែល​គាត់​បា​ន​ផ្តល់​ឲ្យ​ពួ​កគេ​។ គាត់​មាន​អា​យុ​ជិត ៨០​ឆ្នាំ​ហើយ ​គាត់​និយា​យ ដោយ​ទឹក​មុខ​រី​ករា​យ​ថា “ខ្ញុំ​មិន​ដែល​មាន​ចិត្ត​រំភើ​បរី​ករា​យ ដូច​នៅ​ពេល​ដែល​ខ្ញុំ​បា​នស្គា​ល់ និង​ស្រឡា​ញ់​ព្រះគ្រី​ស្ទ ក្នុង​ពេល​សព្វ​ថ្ងៃ​ឡើយ”។

សំបុត្រ​ដែល​សាវ័​កប៉ុ​ល បាន​សរសេរ​ផ្ញើ​រ​ទៅ​ពួក​ជំនុំ ​នៅ​ក្រុង​ភីលីព បាន​បង្ហា​ញនូ​វទឹ​កចិ​ត្ត និង​គោល​បំណង ​ដែល​មិន​ចេះអ​ន់​ថយ ទៅ​តាម​ពេល​វេ​លា គឺ​ដូច​ដែល​គាត់​បានមា​នប្រ​សាសន៍​ថា “ដើម្បី​​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ទ្រង់ និង​ព្រះចេស្តា​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​និង​សេចក្តី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ព្រម​ទាំង​ត្រឡប់​ទៅ​ដូច​ជា​ទ្រង់​ក្នុង​សេចក្តី​ស្លាប់​ផង”(ភីលីព ៣:១០)។ ទំនាក់​ទំនង​ដែ​លសា​វ័ក​ប៉ុល​មាន ជា​មួយ​ព្រះ​យេស៊ូវ បា​នចា​ក់ឫ​ស ហើយ​ដុះចេ​ញ​ជា​ផល​ផ្លែនៃ​ចិ​ត្តឆេះ​ឆួ​ល នៅក្នុ​ង​ការ​នាំ​អ្នក​ដទៃ​ឲ្យទ​ទួល​ជឿ​ទ្រង់។ គាត់​មាន​អំណរ នៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ហើយ​មាន​ការ​លើក​ទឹក​ចិត្ត ពេល​ដែល​អ្នកដ​ទៃមា​ន​ចិត្ត​ក្លា​ហាន កាន់​តែខ្លាំ​ង ដោយសា​រ​ការ​អ្វើ​ដែល​បា​នកើ​ត​ឡើ​ងចំ​ពោះ​គាត់(១:១២-១៤)។

បើ​គោល​ដៅរ​បស់​យើង គ្រាន់​តែ​ជាកា​រធ្វើ​កា​រងា​របម្រើ​ព្រះអ​ម្ចាស់ នោះយើ​ងអា​ច​ខ្សោះល្វើយ នៅ​ក្នុង​ដំណើរ​រប​ស់យើ​ង។ តែ​បើសិ​នជា​យើ​ងមា​នគោ​ល​បំណង ចង់​ស្គាល់​ព្រះ​គ្រីស្ទ ​និងស្រ​ឡាញ់​ទ្រង់​ឲ្យ​កាន់​តែ​ខ្លាំង ដូច​សា​វ័ក​ប៉ុ​ល និង​លោក​ខ្លាយ​ដែរ នោះយើ​ងនឹ​​ងបាន​ដឹង​ថា ទ្រង់នឹ​ងឲ្យ​យើង​មា​នកម្លាំង​ឡើង ដើ​ម្បីប្រ​កាស់​ប្រាប់​អ្នក​ដទៃ ឲ្ស​ស្គាល់​ទ្រង់​ដែរ។ សូម​យើង​បន្ត​មមុល​ទៅមុ​ខ ដោយ​កម្លាំង…

ការបង្ហាញ និងការប្រាប់

បើអ្នក​បាន​រៀន​នៅ​ក្នុង​វគ្គ​សិក្សា​ជំនាញ​សរសេរ ឬ​ចូល​រួម​នៅ​ក្នុង​សន្និ​សិទ​អ្នក​និពន្ធ អ្នក​ប្រហែល​ជា​បាន​ឮ​គេ​បង្រៀន​ថា “ចូរ​កុំគ្រា​ន់តែ​និ​យាយ​ប្រាប់ តែ​ចូរ​បង្ហាញ​ផង”។ បាន​សេចក្តី​ថា​ ចូរ “បង្ហាញ” អ្នកអា​ន​របស់​អ្នក អំពី​សេចក្តី​ដែល​អ្នក​ចង់​ឲ្យ​ពួក​គេដឹ​ង ចូរ​កុំគ្រា​ន់តែ​និ​យាយ​ប្រាប់ពួ​ក​គេឡើ​យ។ ឬ​អាច​និយាយ​បាន​ម្យ៉ាងទៀ​ត​ថា ចូរ​កុំ​គ្រាន់​តែ​​ប្រា​ប់​អ្នក​អាន​របស់​អ្នក អំពី​ការ​អ្វី​ដែ​ល​អ្នក​បាន​ធ្វើ​ឡើយ ចូរ​រៀប​រាប់​អំពី​របៀប​ដែល​អ្នក​ធ្វើ​ការ​នោះ​ផង។

មូល​ហេតុ​ដែល​យើង​ច្រើន​តែ​និយាយ​ប្រាប់​អ្នក​ដទៃ ជា​ជាង​បង្ហាញ​ពួក​គេ នោះគឺ​ដោ​យ​សារ​ការ​និយាយ​ប្រាប់​មាន​ភាព​ងាយ​ស្រួល ហើយ​លឿន​ជាង​ការ​បង្ហាញ។ កាល​ណាយើ​ងប​ង្ហាញ​ពី​របៀ​បដែ​ល​យើង​ធ្វើ​អ្វី​មួយ យើង​ត្រូវ​ចំណាយពេ​ល និង​កម្លាំង​។ នៅ​ក្នុង​ការប​ង្រៀន​សិស្ស ការ​និយាយ​ប្រាប់​សិស្ស អំពី​កំហុស​ដែល​ពួក​គេ​មាន​នៅក្នុ​ង​ការធ្វើអ្វីមួ​យ គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​បង្ហាញ​ពួក​គេ អំពី​​របៀប​ធ្វើកិច្ច​កា​រនោះ​ឲ្យបា​ន​ត្រឹម​ត្រូវ។ ទោះ​ជាយ៉ា​ង​ណាក៏​ដោយ ការ​បង្រៀន​មាន​ប្រសិទ្ធិ​ភាព​ជាង នៅ​ពេល​ដែល​គ្រូប្រាប់​សិស្ស ពី​របៀប​ធ្វើ​កិច្ចកា​រនោះ​ឲ្យ​បាន​ត្រឹម​ត្រូវ។

អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំម​កហើ​យ ដែល​ជន​ជាតិ​យូដាមា​នក្រឹត្យ​វិន័យ ដែ​លប្រា​ប់ពួក​គេអំ​ពីកា​រ​ដែល​ត្រូវ​ធ្វើ និង​ការ​ដែល​មិន​ត្រូ​វ​ធ្វើ នៅ​ក្នុង​ការ​រស់​នៅ។ ប៉ុន្តែ ក្រោយ​មក​ព្រះ​យេស៊ូវ​បាន​យាង​មក ហើយ​បង្ហាញ​ពួក​គេ​ពីរបៀប​រស់​នៅ ក្នុង​ជីវិត​ដែល​ព្រះ​បាន​ប្រាប់​ពួក​គេ​ឲ្យរ​ស់​នៅ​ទាំង​ពី​យូរម​ក​ហើយ​នោះ។ ព្រះ​យេស៊ូវ​មិន​គ្រាន់​តែមាន​បន្ទូល​ថា “ចូ​រ​បន្ទាប​ខ្លួន”ប៉ុណ្ណោះ​ឡើយ ​តែថែម​ទាំង​បាន​បន្ទាប​ព្រះអ​ង្គទ្រ​ង់ ទុក​ជា​គំរូ​ផង​ដែរ(ភីលីព ២:៨)។ ទ្រង់​មិ​ន​គ្រាន់​តែ​មាន​បន្ទូល​ថា “ចូរ​អត់​ទោស​ឲ្យអ្ន​កដ​ទៃ” ប៉ុណ្ណោះឡើ​យ តែ​ថែម​ទាំង​បាន​អត់​​ទោស​ឲ្យយើ​ង(កូល៉ុស ៣:១៣)។ ម្យ៉ាង​ទៀត ទ្រង់​មិន​គ្រាន់​តែ​បាន​មានប​ន្ទូលថា​ “ចូរ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ជិតខា​ងរ​បស់​អ្នក” ​តែប៉ុ​ណ្ណោះឡើ​យ តែ​ថែម​ទាំង​បានប​ង្ហាញ​សេចក្តី​ស្រឡាញ់ តាម​រយៈ​ការ​អ្វីដែ​លទ្រ​ង់បា​ន​ធ្វើស​ម្រាប់​យើង​រាល់​គ្នា(យ៉ូហាន ១៥:១២)។

គំរូ​ដ៏​គ្រប់ល​ក្ខណ៍ នៃ​សេចក្តី​ស្រឡាញ់រ​បស់​ព្រះគ្រី​ស្ទ…

គួរឲ្យធុញណាស់

កាល​កូន​របស់​យើង​នៅ​វ័យ​ជំទង់ យើង​បាន​ពិភាក្សា​គ្នា បន្ទាប់​ពី​កម្ម​វិធី​ជួប​ជុំរបស់​យុវ​ជន​បាន​បញ្ចប់​។​ ខ្ញុំ​បាន​សួរ​ពួក​គេថា​ “តើ​កម្ម​វិធី​យុវ​ជន​កាល​ពី​ល្ងាច​មិញ ​សប្បាយ​ទេ?” ពួក​គេត​បថា​ “គួ​រឲ្យ​ធុញ​ណាស់”។ ជា​ច្រើន​សប្តាហ៍​ក្រោយ​មក ខ្ញុំ​នៅ​តែ​ឮ​ពួក​គេនិយាយ​ពាក្យ​ដដែល ​ដូច​នេះ​​ខ្ញុំ​ក៏បាន​ស​ម្រេច​ចិត្ត​ទៅ​មើល​កម្ម​វិធី​នោះ ដោយ​ខ្លួន​ឯង​។ ខ្ញុំ​ក៏បា​ន​ចូល​ទៅ​ក្នុងក​ន្លែង​ហាត់​កីឡា ដែ​ល​​ពួ​ក​​យុវ​ជន​​បា​ន​ប្រើជា​កន្លែង​ធ្វើក​ម្ម​វិធី ហើយ​ខ្ញុំ​ក៏បា​ន​មើល​ពួក​គេ។ ខ្ញុំ​ឃើញពួ​ក​គេចូ​លរួ​ម ដោយ​មាន​ការ​សើច​សប្បាយ ការ​ស្តាប់ ដូច​នេះ ពួក​គេ​កំពុង​តែ​សប្បាយ​ណាស់​។ នៅ​ពេល​យប់​នោះ តាម​ផ្លូវ​ត្រឡប់ម​កផ្ទះវិ​ញ ខ្ញុំ​បាន​សួរ​ពួក​គេ​អំពី​កម្ម​វិធី​ល្ងាច​នោះទៀ​ត ហើយ​ពួក​គេ​នៅ​តែនិ​យាយ​ដូច​មុន​ថា ​“គួរ​ឲ្យ​ធុញ​ណាស់”។ ខ្ញុំ​ក៏​តប​ពួក​គេ​ថា “ប៉ា​ក៏បាន​នៅ​ទីនោះ​ដែរ ប៉ា​ឃើញ​កូន​សប្បាយ​ខ្លាំង​ណាស់!” ពួក​គេ​ក៏​ឆ្លើយ​ថា ​“ប្រហែ​ល​ជា ពេល​នោះ​កម្ម​វិធី​មិន​សោះ​កក្រោះ ដូច​សព្វ​ដង​ទេ​ចឹ​ង​”។

ខ្ញុំ​ក៏បា​នទ​ទួល​ស្គាល់ថា​ ពួក​គេបា​នទ​ទួល​រង​សម្ពាធ​ពី​មិត្ត​ភ័ក្រ ហើយ​ខ្លាច​គេ​មើល​មក មិន​ឃើញពួ​ក​គេមិ​ន​មាន​ភាព​សប្បាយ​រីក​រាយ បាន​ជា​ពួក​គេ​ចេះតែ​បដិសេធ​ថា ពួក​គេមិន​អរ​សប្បាយ​នឹង​កម្ម​វិធី​យុវ​ជននោះ​ឡើ​យ។ ដូច​នេះ ខ្ញុំ​ក៏​ត្រូវ​សួរ​ខ្លួន​ឯង​ផង​ដែរ​ថា តើ​ខ្ញុំ​ខ្លាច​គេ​មើល​មក ឃើញ​ខ្ញុំ​មាន​ភាព​អសប្បាយ​ពេក ចំពោះ​ការ​ខាង​វិញ្ញាណ ដូច​ពួក​គេ​ដែរ​ឬ?

ជា​ការ​ពិត​ណាស់ ក្នុង​សកល​លោក​នេះ គ្មាន​អ្វី​ដែល​សក្តិ​សម​នឹ​ង​ឲ្យ​យើង​មាន​ចិត្ត​ក្លៀវ​ក្លា ​ជាង​ការ​ដែល​បាន​ដឹង​ថា ព្រះ​គ្រីស្ទ​ជា​នរណា ហើយ​ទ្រង់​បាន​ធ្វើ​ការ​អ្វី​ខ្លះសម្រាប់​យើង​នោះ​ឡើយ​។ ព្រះ​យេស៊ូវ​បាន​មានប​ន្ទូល​ថា “ខ្ញុំ​​បាន​​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង”(យ៉ូហាន ១០:១០)។ ការ​នេះ​គឺផ្ទុ​យនឹ​ងភា​ពធុ​ញទ្រា​ន់! ទោះ​ជា​យើង​កំពុង​ស្ថិត​ក្នុង​វ័យ​ណាក៏​ដោយ​ ក៏យើង​នៅ​តែ​អាច​អរ​សប្បាយ​នឹង​អំណោយ ដែល​ព្រះ​សង្រ្គោះ​បាន​ប្រទាន​ដល់​យើង។ អំណោយ​នោះ…

ការ​មិន​បាន​ដឹង និង​ភាព​សុច​រិត

អ្នក​ខ្លះ​ខំ​ជៀស​វាង​ការ​ទៅ​ពិនិត្យ​សុខភាព ព្រោះ​ពួក​គេ មិ​នច​ង់​ឲ្យ​គេរ​កឃើ​ញថា​ ខ្លួន​កំពុង​មាន​បញ្ហា​សុខ​ភាព​អ្វី​ឡើយ​។ យ៉ាងណាមិ​ញ អ្នក​ខ្លះ​ក៏​ខំជៀ​ស​វាង​ការ​ទៅ​ព្រះវិហារ ក៏​ដោយ​សារ​ពួក​គេមិ​នចង់​ដឹង​ថា ខ្លួន​កំពុង​មាន​បញ្ហាអំ​ពើ​បាប​អ្វី​ដែរ។ ប៉ុន្តែ ការ​មិន​អើពើ​ចំ​ពោះជ​ម្ងឺ​ដែល​យើង​មាន មិន​អាច​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ​បាន​ឡើយ ហើយកា​រ​មិន​អើ​ពើចំ​ពោះអំ​ពើបា​បដែល​យើង​មាន ក៏មិ​ន​អាច​ធ្វើឲ្យ​យើ​ង​ក្លាយ​ជាម​នុស្ស​ដែ​លគ្មា​ន​បាន​ដែរ។

តាម​ច្បាប់​របស់​ចក្រភ​ពរ៉ូ​ម អ្នក​ដែល​បាន​ល្មើស​ច្បាប់ មិន​អាច​យក​លេស​ថា ខ្លួន​មិន​ដែល​បាន​ដឹង​​អំពី​ច្បាប់​បាន​ឡើយ។ ទ្រឹស្តី​នៃ​ច្បាប់​នេះ បាន​ក្លាយ​ជា​ប្រភព​នៃច្បា​ប់​នៅ​សម័យ​ក្រោយ​ៗ​ទៀត ប៉ុន្តែ ទ្រឹស្តី​នេះ បាន​ចាប់​កំណើ​ត​តាំង​ពី​យូរ​ណាស់​​មក​ហើយ។ ពេល​ព្រះ​ប្រទាន​ក្រឹត្យវិ​ន័យ​ដល់​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​មាន​បន្ទូល​ច្បាស់​ថា សូម្បី​តែ​អ្នក​ដែ​លបា​ន​ធ្វើ​អំពើ​បាប ដោយ​មិន​បាន​ដឹង​អំពី​ក្រឹត្យ​វិន័យ ក៏​ត្រូវ​ថ្វាយ​យញ្ញ​បូជា ដើម្បី​សូម​ការ​អត់​ទោស​ បា​បផង​ដែរ(លេវីវិន័យ អេសេគាល ៤៥:១៨-២០)។

នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុ​ង​រ៉ូម គាត់​បាន​លើក​ឡើង​អំពី​បញ្ហា នៃ​ការ​មិន​បាន​ដឹង ឬ​ការ​ខ្វះកា​រ​យល់​ដឹង​អំពី​សេចក្តី​ពិត។ ពេល​មនុស្ស​មិន​បាន​ស្គាល់សេ​ចក្តី​សុចរិត​​របស់​ព្រះ ពួកគេ​ក៏​បា​នតាំ​ងសេ​ចក្តី​សុចរិត​របស់​ខ្លួ​ន​គេ(រ៉ូម ១០:៣)។ ពេល​យើង​រស់​នៅ តាម​ការ​យល់​ដឹង​របស់​យើង អំពី​ការ​ខុស និង​ការ​ត្រូវ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ល្អ ចំពោះខ្លួ​ន​ឯង ប៉ុន្តែ ការ​នេះ​មិន​បាន​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អខា​ងវិ​ញ្ញាណឡើ​យ។ មាន​តែ​ការ​វាស់​ស្ទ​ង់ តាម​ខ្នាតគំ​រូ​នៃសេ​ចក្តីសុ​ចរិ​ត​របស់​ព្រះ​(ព្រះយេស៊ូវ)ទេ​ ដែល​ធ្វើ​ឲ្យ​យើងដឹ​ង អំពីស្ថា​នភា​ព​នៃខុ​ស​ភាព​ខាង​វិញ្ញាណរបស់​យើង​បា​ន។

គ្មាន​អ្នកណា​​អាច​ខំ​ធ្វើល្អ ដើម្បី​​ឲ្យបា​​នសេ​ចក្តី​សុ​ចរិ​ត​នៃ​ព្រះគ្រី​ស្ទឡើ​យ តែយើង​អរ​ព្រះ​គុណព្រះ ដែល​យើង​មិន​ចាំបា​ច់​ត្រូវ​ខំ​ស្វែង​រក ព្រោះ​ទ្រង់​បាន​ចែក​សេចក្តី​សុចរិ​តរ​បស់​ទ្រង់​ដល់​យើ​ង​ហើ​យ​(៥:២១)។ យើង​មាន​ដំណឹង​ល្អមួ​យគឺ : គ្រូ​ពេទ្យ​ដ៏​អ​​ស្ចារ្យអាច​ដឹង​ថា យើង​មាន​អំពើ​បាប​អ្វី​ខ្លះ ហើយ​អាចធ្វើ​​ឲ្យ​យើងមា​ន​សុខ​ភាព​ល្អ​ខាង​វិញ្ញាណ។-Julie…