ប្រភេទ  |  March

ក្បួនមាស

ក្បួន​មាស​បា​នចែ​ង​ថា​ ចូរ​ប្រព្រឹត្ត​ចំពោះ​អ្ន​ក​ដ​ទៃ តាម​របៀប​ដែល​អ្នក​​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​អ្នក​។ ​មាន​សាសនាជា​ច្រើ​នបា​ន​ប្រើក្បួ​នមា​សនេះ​​។ ដូច​នេះ តើក្បួ​ន​មា​ស ដែល​មាន​ក្នុង​ព្រះបន្ទូល​ព្រះ​យេ​ស៊ូវ មាន​ចំ​ណុច​អ្វី​ដែ​លពិ​សេស​លើ​ស​គេ​? ជាកា​រពិ​ត​ណា​ស់ ក្បួន​មាស​របស់​ព្រះ​អង្គ​មា​នល​ក្ខ​ណៈពិ​សេ​ស នៅ​ត្រង់​ពា​ក្យ “ដូច្នេះ” ដែល​បង្ហា​ញអំ​ពី​ភាព​សប្បុ​រស​រ​ប​ស់ព្រះ​វរបិតានៃ​យើ​ង​ ដែល​គ​ង់​នៅស្ថា​ន​សួ​គ៌​។ គឺដូ​ច​ដែល​ព្រះ​អ​ង្គបា​ន​មាន​បន្ទូ​លថា​ “ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង់​​បើ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាលម៉ាន​ទៅ​ទៀត។ ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ”(ម៉ាថាយ ៧:១១-១២)។

យើង​គ្រប់​គ្នា​មិ​ន​បានយ​ល់ដឹង​ច្បាស់​ទេ​ថា​ តាម​ពិត យើងមិ​ន​បា​នស្រ​ឡាញ់អ្ន​កដ​ទៃ ដូច​ដែល​ព្រះបា​នស្រ​ឡាញ់យើ​ង​ឡើ​យ។ ព្រះយេ​ស៊ូវ​បាន​អ​នុវ​ត្តតា​ម​ក្រមសីលធម៌​ ដែល​គួ​រ​ឲ្យស្ង​ប់ស្ងែ​ងនោះ​ ​ដោយ​សេចក្តីស្រ​ឡាញ់ដ៏​គ្រ​ប់លក្ខណ៍ តាម​រយៈ​កា​រ​រ​ស់នៅ និងកា​រ​សុ​គត​ដើម្បី​លោះ​បា​ប​យើង​រាល់គ្នា។​​

យើង​មា​នព្រះ​​វរបិតា ដែល​មាន​ក្តី​ស្រ​ឡាញ់ និង​​សប្បុរស ​ដែល​មិន​បា​ន​គិ​តប្រ​យោជន៍​ផ្ទាល់​ខ្លួ​ន​​ឡើ​យ គឺ​បាន​បើ​ក​បង្ហា​ញទំ​ហំនៃ​សេចក្តីស្រ​ឡាញ់របស់​ព្រះអង្គ​ តាមរ​យៈ​ព្រះ​រាជ​បុត្រាព្រះ​​អង្គ​ព្រះ​នាម​ព្រះ​យេស៊ូ​វ។ ភាពស​ប្បុរស​របស់​ព្រះ​ ជាគំ​រូដែ​ល​បណ្តាល​ចិត្ត​​យើ​ង ឲ្យប្រ​ព្រឹត្ត​ចំពោះ​អ្ន​ក​ដ​ទៃ តាមរ​បៀប​ដែល​យើង​ច​ង់​ឲ្យគេប្រ​ព្រឹត្ត​ចំពោះយើង​​។ យើងស្រ​ឡាញ់ និង​បង្ហាញ​ភា​ព​សប្បុរស​ដ​ល់អ្ន​ក​ដ​ទៃ ព្រោះព្រះ​អ​ង្គបា​ន​ស្រឡាញ់​យើង​ជា​​មុន(១យ៉ូហាន ៤:១៩)។

ព្រះ​វរបិតា​នៃយើ​ង​ដែ​ល​គ​ង់​នៅស្ថាន​សួ​គ៌​ បានឲ្យ​យើ​ងរស់នៅ​តាម​ព្រះរា​ជ​បញ្ជា​រប​ស់​ព្រះ​អ​ង្គ តែ​ព្រះអ​ង្គ​ក៏​បាន​ប្រ​ទាន​យើ​ង នូវ​អំណា​ចចេ​ស្តា និងសេ​ចក្តី​ស្រឡាញ់​​ ដើម្បី​ឲ្យ​យើង​បង្ហាញ​សេច​ក្តីស្រ​ឡាញ់​នោះដ​ល់អ្ន​ក​ដ​ទៃ។​ យើង​គ្រាន់​តែ​ទូ​លសូ​ម​ឲ្យព្រះអង្គ​ជួយ​យើ​ង ដើម្បី​ឲ្យ​យើងអា​ច​ស្រ​ឡាញ់អ្ន​ក​ដទៃ​តាមបំណង​ព្រះទ័​យព្រះ​អ​ង្គ។-David Roper

ប៊ិចដែលអសកម្ម

លោក​ហារី ទ្រូ​មិន(Harry Truman) ដែល​ជា​អ​តីត​ប្រធានា​ធិបតី​អាមេរិក មាន​ក្បួន​មួយ​សម្រាប់​​អនុវត្ត​តាម។ គាត់​ថា ចំពោះ​សំបុត្រ​ណាដែ​លគា​ត់បា​ន​សរសេរ ​ទាំងមា​ន​កំហឹ​ង គាត់​ត្រូ​វ​តែ​ទុ​កវា​​នៅ​លើតុ​ ឲ្យបាន​២៤​ម៉ោង​សិន មុន​នឹង​សម្រេច​ចិ​ត្តផ្ញើ​រ​សំបុត្រ​នោះ។ បើសិ​នជា​គា​ត់​បាន “សម្រួល​អារម្មណ៍” បាន​២៤​ម៉ោងហើ​យ តែ​នៅ​តែមា​នអារម្មណ៍​ខឹង​ទៀត នោះ​គាត់​នឹ​ង​មិន​ផ្ញើសំបុត្រ​នោះទៅ​​គេឡើ​យ។ ជាក់​ស្តែង​ នៅចុ​ងប​ញ្ចប់​នៃ​ជីវិត​របស់​លោក​ទ្រូមិន​ គា​ត់បា​ន​បន្ស​ល់​ទុក​នូ​វ​សំបុ​ត្រពេ​ញក្នុ​ង​ថត​តុ​ដ៏ធំមួ​យ ដែល​គាត់​មិន​បាន​ផ្ញើ​ទៅ​ឲ្យ​គេ។

សព្វ​ថ្ងៃនេះ​ យើងកំ​ពុង​រស់​នៅ​ ក្នុង​សម័យ​ដែល​មនុស្សអា​ច​ទំនាក់​ទំនង​គ្នា ពីច​ម្ងាយ​បាន​ភ្លា​ម​ៗ ​ហើយ​ជាញឹ​កញា​ប់ ​ការ​ពន្យាពេល​ឲ្យបាន​២៤ម៉ោ​ង ដើម្បី​រម្ងាប់​អារម្មណ៍​មុន​នឹ​ងផ្ញើ​សារ​ទៅគេ​ ក៏អាច​​ជួយ​ឲ្យ​យើង​ជៀស​ផុត​ពី​ភាព​អាម៉ាសផ​ង​ដែរ។​ ក្នុង​កណ្ឌ​គម្ពី​រ​សំបុត្រ​រ​បស់​សា​វ័​កយ៉ា​កុ​ប យើង​ឃើញ​ថា គាត់​បាន​លើក​ឡើ​ងអំ​ពី​គ្រោះថ្នាក់​នៃ​ការ​ប្រើអ​ណ្តាត ដោយ​គ្មាន​ការ​គ្រប់​គ្រង​ឲ្យ​បាន​ត្រឹម​ត្រូ​វ ដែល​នេះជា​​បញ្ហា​ដែល​បា​ន​កើត​ឡើង​ជា​ធម្មតា នៅ​គ្រប់​ស​ម័យ​កា​ល។ គឺ​ដូច​ដែ​លគា​ត់​បាន​មាន​ប្រ​សាសន៍ថា “តែ​​ឯ​អណ្តាត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​​នឹ​ង​​ផ្សាំង​បាន​ឡើយ គឺ​ជា​របស់​អាក្រក់​ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិស ដែល​នាំ​ឲ្យ​ស្លាប់”(៣:៨)។ ពេល​ដែលយើ​ង​កំពុ​ង​និយាយ​ដើម​គេ និងនិ​យាយទំាំ​ងកំ​ហឹង​ នោះមា​នន័​យថា​ យើង​កំពុង​តែ​ធ្វើខុស​នឹង​បំណ​ងព្រះ​ទ័​យ​ព្រះហើ​យ។ អណ្តាត​របស់​យើង ប៊ិចរ​បស់​យើង និង​សូម្បី​តែឃី​ប៊ត​របស់​កំព្យូទ័រឬ​ទូរស័ព្ទ​​យើ​ង គួ​រតែ​មាន​ភា​ព​អសកម្ម​ឲ្យ​កាន់តែ​ញឹក​ញា​ប់ ពេល​ដែ​លយើ​ង​មា​ន​កំហឹ​ង ហើយ​យើង​គួ​រ​អរ​ព្រះ​គុ​ណ​ព្រះ នៅ​ក្នុង​ចិ​ត្ត​យើង ​សម្រាប់​ការ​ដែ​លព្រះ​អ​ង្គប្រ​ទា​ន ​នូវ​កា​រ​គ្រ​ប់​គ្រ​ងអា​រម្មណ៍​រប​ស់​យើ​ង។ មាន​ពេល​​ជា​​ច្រើនដង​ពេកហើយ ដែលយើ​ង​បាន​ធ្វើ​ឲ្យគេដឹ​ង​ថា​យើង​ទ​ន់​ខ្សោ​យ​យ៉ាង​ណា តា​ម​រយៈ​ពាក្យ​សម្តី​របស់​យើង។​

ពេល​ដែ​លយើ​ង​ចង់​ធ្វើឲ្យ​អ្នកដ​ទៃមា​ន​ការ​ភ្ញាក់​ផ្អើ​ល ចំពោះ​ការ​ផ្លាស់​ប្រែ​ ដែលព្រះ​​គ្រីស្ទ​បាន​ប្រទាន​ក្នុង​ជី​វិត​យើ​ង នោះយើ​ង​ប្រ​ហែ​​លជា​គ្រាន់តែ​គ្រ​ប់​គ្រង​អណ្តាត​របស់​យើង…

មាន​ជំនឿ​ផ្ទា​ល់​ខ្លួន

ក្នុង​អំឡុ​ងពេ​ល​​ខ្ញុំ​កំពុង​ធ្វើ​ការ​ជា​គ្រូ​បង្រៀន និងគ្រូ​ប​ង្វឹក នៅឯ​​វិទ្យាល័យ​គ្រី​ស្ទបរិស័ទ​មួយ ខ្ញុំ​មានអំ​ណរ នៅ​ក្នុង​កា​រ​ទំនាក់​ទំន​ង​ជា​មួយ​ក្មេងជំ​ទ​ង់ ដោយ​ព្យាយាម​ណែ​នាំ​ពួក​គេ ឲ្យរស់​នៅ ​ឲ្យមាន​គោល​បំ​ណង និង​មាន​លក្ខណៈដូចព្រះ​គ្រី​ស្ទ ដែល​មាន​សេច​ក្តី​ស្រឡាញ់​ចំ​ពោះព្រះ​​ និង​ចំពោះអ្ន​ក​ដ​ទៃ។​ ​ខ្ញុំមា​ន​គោ​លដៅរៀ​បចំ​ពួ​កគេ​ ឲ្យ​រស់​នៅ​ថ្វាយ​ព្រះអ​ស់​មួយ​ជី​វិ​ត។ ការ​នេះ​​អាច​កើត​ឡើង​បា​ន​ ទាល់​តែពួ​ក​គេ​ធ្វើ​ឲ្យ​សេ​ចក្តីជំ​នឿ ក្លាយ​ជា​ផ្នែក​ដ៏​សំ​ខាន់​នៃជី​វិ​ត ដោយ​ជំនួយ​របស់​ព្រះ​វិញ្ញាណប​រិសុ​ទ្ធ។ អ្នក​ដែល​ឈប់ដើ​រ​តា​ម​ព្រះគ្រី​ស្ទ ក៏បា​ន​ជួប​បរាជ័យ​ក្នុង​ជី​វិត បន្ទាប់ពី​​ពួក​គេបា​នចា​ក​ចេ​ញ​ពី​ឥទ្ធិព​ល​នៃ​គ្រូបង្រៀន និង​ឪពុក​ម្តាយ​ ដែ​ល​ជា​គ្រីស្ទ​បរិស័ទ​។

យ៉ាងណាមិ​ញ ព្រះ​គម្ពី​រ​បា​ន​ចែ​ងអំ​ពី​បញ្ហានេះ​ផង​ដែ​រ​ គឺ​នៅ​ក្នុងរឿ​ង​ស្តេ​ច​យ៉ូអាស នៃន​គរ​យូ​ដា និង​ព្រះអ​ង្គ​ម្ចាស់យេ​ហូយ៉ាដា ដែលជាព្រះ​បិតុលា​របស់​ទ្រង់។ យេហូយ៉ាដា​ជា​ទី​ប្រឹក្សា​ដ៏​ឆ្លាត​វ័យ ​ហើយ​បាន​នាំ​ស្តេ​ច​យ៉ូអាសឲ្យ​រ​ស់​នៅ​ ក្នុងជី​វិតដែ​ល​ថ្វា​យ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​(២របាក្សត្រ ២៤:១១,១៤)។

ទោះជា​​យ៉ាង​ណា​ក៏​ដោ​យ បញ្ហា​ក៏បា​ន​កើ​ត​ឡើ​ង ពេល​ដែល​ស្តេច​យ៉ូអាស មិន​បាន​រ​ស់​នៅ​ក្នុ​ង​ជីវិ​ត​ដែ​លគោរព​ប្រតិ​បត្តិ​ព្រះ​​ ដូច​​យេហូយ៉ាដា។​ ពេល​យេហូយ៉ាដា​លាចា​កលោ​កទៅ​ ស្តេច​យ៉ូអាស​ក៏បា​ន “​បោះបង់​ចោល​ព្រះវិហារ​របស់​ព្រះយេហូវ៉ា”​(ខ.១៨) ហើយងា​ក​មក​ថ្វា​យ​ប​ង្គំ​ព្រះ​របស់​សាសន៍​ដទៃ​វិញ។​ ទ្រង់​​ក៏​បាន​ប្រែក្លា​យ​ជា​មនុស្ស​អាក្រក់​ជួរ​ជា​តិណា​ស់ បាន​ជាទ្រង់​ឲ្យគេ​សម្លាប់កូ​នរ​ប​ស់យេ​ហូយ៉ាដា​(ខ.២០-២២)។

ការ​មាន​ន​រណា​ម្នា​ក់ ក្នុង​ជីវិ​តយើ​ង សម្រាប់​នាំ​យើង​​ទៅរ​ក​ក្តីជំ​​នឿ និងជី​វិត​ដែ​ល​មា​ន​លក្ខណៈ​ដូច​ព្រះ​គ្រី​ស្ទ គឺពិ​ត​ជា​មាន​ប្រយោជ​ន៍ណា​ស់។ ហើយ​ដែល​កា​ន់តែ​​ប្រសើរ​ថែម​ទៀ​ត​នោះ គឺ​នៅពេ​ល​ដែ​ល​យើង​រៀ​នស្គា​ល់​​ព្រះអម្ចាស់​ដោយ​ខ្លួន​ឯ​ង ហើ​យរៀ​ន​ពឹង​ផ្អែ​ក​លើ​ការ​ដឹក​នាំរ​បស់​ព្រះ​វិញ្ញាណប​រិសុទ្ធ​(កាឡាទី ៥:១៦)។ ការនេះ​នឹង​ជួ​យ​ឲ្យ​យើងមា​នសេ​ចក្តីជំ​នឿផ្ទា​ល់​ខ្លួ​ន។-Dave Brannon

ស្លៀកពាក់ដើម្បីបោកបញ្ឆោត

ថ្ងៃមួយ លោកខូ​ធី ខ្រេតតុន(Coty Creighton) បាន​ដើរ​លេ​ង​ក​ម្សាន្ត​ក្នុ​ងតំ​ប​ន់​ព្រៃភ្នំ​ នៃ​រដ្ឋ​យូតាហ៍​។​ ពេ​លនោះ​ គាត់ក៏​បា​ន​ឃើ​ញ​សត្វ​ពពែ​មួ​យ​ក្បា​ល ដែលមា​ន​រូប​រាង្គ​ខុ​ស​ពី​ពពែ​ដទៃ​ទៀត នៅ​ក្នុង​ហ្វូ​ង។ ពេល​គាត់​ចូ​ល​ទៅ​មើ​លជិ​ត ក៏​បាន​ដឹង​ថា​ សត្វព​ពែចំ​ឡែក​នោះ​ គឺជា​ម​នុស្ស​ប្រុសម្នា​ក់ ដែល​បាន​ស្លៀ​ក​ពាក់​ដូ​ចស​ត្វ​ព​ពែ។ ពួក​អាជ្ញាធរ​ក្នុង​តំ​បន់ ក៏បា​នទា​ក់​ទ​ងគា​ត់​ ដើម្បី​​សួរ​នាំ ហើ​យគា​ត់​ក៏​បា​នរៀ​ប​រាប់​ថា​ គាត់បា​ន​យ​កអា​វ​ជាប់ខោ​រ​បស់​ជាង​លា​បថ្នាំ​ម​កបិ​ត​រោម​ចៀម​ពី​លើ ដើ​ម្បីសា​ក​ល្បង​មើ​ល ថា​តើគា​ត់​អា​ចបន្លំ​ខ្លួ​ន នៅក្នុ​ង​ការ​បរបាញ់​សត្វ​បាន​ឬ​អ​ត់។

ការ​បន្លំ​ខ្លួ​ន​របស់​ព្រាន​ព្រៃម្នា​ក់​នេះ​ បាន​ក្រើន​រំឭ​ក​ខ្ញុំ ​អំពី​ព្រះ​បន្ទូលរបស់​ព្រះ​យេ​ស៊ូវដែលបា​ន​ប្រាប់​យើ​ង​ថា​ “ចូរ​​ប្រយ័ត្ន​​នឹ​ង​​ពួក​​គ្រូ​​ក្លែង​​ក្លាយ ដែល​គេ​​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ”(ម៉ាថាយ ៧:១៥)។ ពួកគ្រូបង្រៀនក្លែងក្លា​យ​ មិន​មាន​ផល​ផ្លែ​ខា​ងវិញ្ញាណរបស់ព្រះវិញ្ញា​ណបរិ​សុទ្ធ​ទេ​(កាឡាទី ៥:២២-២៣)។ ផ្ទុយ​ទៅ​វិញ ​ពួក​គេ ​“​ដើរ​​តាម​​សាច់​ឈាម​ … ហើយ​​ក៏​​មើ​ល​ងាយ​ដល់​អស់​ទាំង​អំណាច​ត្រួត​ត្រា​ដែរ”(២ពេត្រុស ២:១០) គេ​ជា​​ពួក​ព្រហើន មាន​ក្បាល​រឹង ដែល​មិន​ខ្លាច​នឹង​ជេរ​ប្រមាថ​ដល់​ទាំង​ពួក​ប្រសើរ​ឧត្តម​ផង ហើយក៏មាន​ចិត្ត​លោភ​​(ខ.១០,១៤)។ ពួក​គេធ្វើ​អ្វីតាម​តែ​សេច​ក្តីប៉​ងប្រា​ថ្នាខា​ងសា​ច់​ឈា​ម ហើយ​កេង​ប្រវ័ញ្ច​អ្នក​ដទៃ ​ដោយប្រើ​ “ពាក្យប​ញ្ឆោតបំ​ពោត”(ខ.៣)។ ព្រះគម្ពី​របា​ន​ចែង​ថា​ ពួក​គ្រូក្លែ​ងក្លា​យនោះ​ ​កំពុង​តែ​ដាំ​ក្បាល​ចុះទៅ​រ​កសេ​ចក្តីហិ​នវិ​នាស​ ហើ​យនឹ​ងនាំ​មនុ​ស្សជា​ច្រើនដែ​ល​មិន​បាន​ដឹ​ង​ខ្លួ​ន ទៅ​ជាមួ​យ​ផង​(ខ.១-២)។

ព្រះ​យេស៊ូ​វ​ជា​អ្ន​កគ​ង្វា​លដ៏​ល្អ​។ ព្រះអង្គ​មិ​ន​បាន​ដឹ​ក​នាំយើ​ង ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួ​ន​ទេ ផ្ទុយទៅ​វិ​ញ​ ព្រះអ​ង្គ​បាន​លះប​ង់ព្រះ​ជន្មដើ​ម្បីចៀ​មរ​បស់​ព្រះ​អង្គ​។ ព្រះមិ​ន​សព្វ​ព្រះ​ទ័យ​ឲ្យ​នរណា​ម្នាក់​ត្រូវ​ពួ​ក​គ្រូ​ក្លែង​ក្លាយ​នាំឲ្យ​វង្វេង​ឡើ​យ។…

អំណាចដែលធ្វើឲ្យផ្លាស់ប្រែ

មាន​មនុស្ស​ជា​ច្រើ​ន​ចូ​ល​ចិ​ត្ត​លេ​ងល្បែ​ង​ក​ម្សាន្ត ដែល​សាក​ល្បង​ចំ​ណេះ​ដឹ​ងរ​ប​ស់ខ្លួ​ន។ ថ្មី​ៗនេះ​ មា​នមិ​ត្ត​រួ​ម​កា​រងាររ​បស់​ខ្ញុំ​ម្នា​ក់ បាន​លេង​ល្បែង​កំសាន្តល្ប​ង​ចំណេះដឹ​ង​ព្រះ​គម្ពីរ​ជាមួយ​ខ្ញុំ​។​ ដោយសា​រ​យើង​កំ​ពុង​អ​ង្គុយ​ក្នុ​ងក​ន្លែង​បើក​ចំហ​រ ក្នុង​ការិយ៉ាល័យ​រប​ស់​យើ​ង នោះ​មនុស្ស​ដែល​នៅ​ក្បែរនោះ​ អាច​ស្តាប់​ឮ​យើង​និយា​យគ្នា​។​ មិន​យូរ​ប៉ុ​ន្មាន យើង​ក៏​​ចា​ប់ផ្តើ​មសួ​រគ្នា​ទៅ​វិញទៅ​ម​ក​ ដោយ​រាប់​ចា​ប់​តាំង​ពី​សំណួរ​អំពី​ទូ​ក​រប​ស់លោ​ក​ណូអេ​ រហូត​ដ​ល់​សំណួ​រអំ​ពី​ស្ត្រី​នៅ​មាត់​អ​ណ្តូង​។​ ពេល​នោះ​អ្ន​ក​ដទៃ​ទៀតដែ​លនៅ​ក្បែ​រនោះ​ ក៏បា​ន​ចូល​រួម​ឆ្លើយ​ ពេល​ឮ​យើង​សួរ​​គ្នា។ ខ្ញុំ​មាន​កា​រ​ស​ប្បាយ​ចិត្ត​ណា​ស់ ពេល​បាន​ដឹ​ងថា មាន​បុគ្គលិក​​ការិ​យ៉ាល័យ​របស់​យើង​ជា​ច្រើ​ន​ បាន​ស្ម័គ្រ​ចិ​ត្ត​ឆ្លើយ​សំណួរ​ព្រះ​គ​ម្ពីរ​។

ចំណេះ​ដឹ​ងផ្នែ​ក​ព្រះ​គ​ម្ពី​រ គឺ​សំខាន់​ណា​ស់ ប៉ុន្តែ ព្រះស​ព្វ​ព្រះ​ទ័យឲ្យ​ព្រះប​ន្ទូល​ព្រះអ​ង្គ​បា​ន​ជ្រួត​ជ្រាប​វិ​ញ្ញាណយើ​ង ហើយ​ដិត​ជាប់​នៅក្នុ​ង​ចិ​ត្ត និង​គំនិ​ត​រប​ស់​យើ​ង ដើម្បី​ឲ្យ​យើង​អាច​លូត​​លាស់ ​ក្នុង​ទំនា​ក់ទំ​ន​ង​ជា​មួយព្រះ​អ​ង្គ​។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប្រើ​ព្រះ​បន្ទូល ​ដើម្បី​ធ្វើ​ឲ្យយើ​ង​ផ្លាស់​ប្រែកា​ន់​តែ​ដូចព្រះ​គ្រី​ស្ទ​(អេភេសូរ ៤:២០-២៤)។ ចូរ​ពិចារណា​អំ​ពី​អត្ថ​ប្រយោជន៍ ដែល​ទទួល​បាន​ពីកា​រ​ដែ​ល​ព្រះ​បន្ទូល​ដិតជាប់ក្នុ​ងចិ​ត្ត​គំ​និ​​តយើ​ង​ ដែលមា​ន​ដូ​ច​ជា : សេចក្តី​​អំ​ណរ និង​ភាព​រី​ក​រាយ(យេរេមា ១៥:១៦) ជ័យ​ជម្នះ​ខាង​វិ​ញ្ញា​ណ(យ៉ូស្វេ ១:៨) ឧបករណ៍សម្រាប់ប្រើក្នុង​សង្រ្គាម​ខាង​វិញ្ញាណ​(ម៉ា​ថាយ ៤:១-១១) ការកែ​តម្រ​ង់(​២ធីម៉ូថេ ៣:១៥-១៦) ពន្លឺ​បំភ្លឺ​ផ្លូវ​យើ​ង(ទំនុកដំកើង ១១៩:១០៥) ប្រា​ជ្ញា​ក្នុង​​ការ​ដោះ​ស្រាយ​ប​ញ្ហា(សុភាសិត ១:១-២) និង​នាំ​ឲ្យ​មាន​ជំ​នឿ(រ៉ូម ១០:១៧)។

យ៉ាង​ណា​មិញ​ ការ​រៀន​ព្រះ​គ​ម្ពី​រ ដែល​គ្រាន់​តែ​ដើម្បីប​ង្កើន​ចំពោះ​ដឹង អាច​នាំ​ឲ្យ​យើ​ង​មាន​សេចក្តី​អំណួ​តខា​ង​វិ​ញ្ញាណ(១កូរិនថូស ៨:១)។ ប៉ុន្តែ ការ​អនុ​ញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​កែ​ប្រែ​ជីវិត​យើង ដោយ​ព្រះ​បន្ទូ​ល​ព្រះ​ នាំ​ឲ្យយើ​ង​អា​ចឆ្ល​ងកា​ត់​ទុក្ខ​លំ​បាក​ក្នុង​ជីវិត​ ​ហើ​យ​ឆ្លើយត​ប…

មិនបាត់ន័យនៅក្នុងការបកប្រែ

ជាច្រើ​នឆ្នាំ​ម​កហើ​យ ខ្ញុំមា​ន​ឱកា​ស បង្រៀ​ន​ព្រះ​គម្ពីរ​ដល់ម​នុស្ស​ជា​ច្រើ​ន នៅ​ទូទាំង​ពិភព​លោក។ ដោយ​សារ​​ខ្ញុំ​ចេះនិ​យាយ​តែភា​សាអ​ង់គ្លេ​ស​ ខ្ញុំច្រើ​ន​តែ​មាន​អ្នក​បក​ប្រែជួ​យ​ប្រែសម្រួលពា​ក្យ​ពេច​ន៍​ដែ​ល​ចេញ​ពី​ចិ​ត្តរ​ប​ស់​ខ្ញុំ ទៅជា​ភា​សារប​ស់គា​ត់​។ ការ​បង្រៀន​របស់​ខ្ញុំ​​មាន​ប្រសិទ្ធិ​ភាព គឺ​អាស្រ័យ​ទៅ​លើជំ​នាញ និង​អំណោយ​ទាន​របស់​អ្ន​ក​បក​ប្រែទាំ​ងនោះ​។ អ្នក​បក​​ប្រែទាំងនោះ​ មានដូ​ច​ជា​កញ្ញា​អ៊ីណាវ៉ាទី នៅ​ប្រទេ​សឥ​ណ្ឌូនេ​ស៊ី​ កញ្ញា​អេននី នៅ​ប្រទេស​ម៉ាឡេស៊ី និង​លោ​កជីន នៅ​ប្រទេស​ប្រេ​ស៊ី​លជា​ដើ​ម។ ពួក​គេសុ​ទ្ធ​តែ​ខិ​ត​ខំធ្វើ​យ៉ា​ងណា​ ឲ្យ​​អ្ន​កស្តាប់​យល់ច្បា​ស់ អំពី​អ្វីដែ​ល​ខ្ញុំ​កំ​ពុង​និ​យាយ។​

យើង​អាច​ប្រ​ដូច​ការ​ងា​រ​បក​ប្រែ ទៅនឹ​ងកិ​ច្ចកា​រមួ​យ ដែ​ល​ព្រះ​វិញ្ញាណប​រិសុទ្ធ​បា​ន​ធ្វើ ក្នុងជី​វិតរ​ប​ស់​រាស្រ្ត​រ​បស់​​ព្រះ។ ពេល​យើង​អធិស្ឋាន យើង​មិន​តែ​ង​តែដឹ​ង​ថា​ ជាគួ​រ​អធិស្ឋាន​យ៉ាង​ណា​ទេ(រ៉ូម ​៨:២៦) ហើយ​ខ.២៧ បាន​លើក​ទឹ​ក​ចិត្ត​យើ​ង​ថា “ព្រះ​អង្គ​​ដែល​​ស្ទង់​​ចិត្ត ទ្រង់​ជ្រាប​នូវ​គំនិត​នៃ​ព្រះវិញ្ញាណ ដ្បិត​ព្រះវិញ្ញាណ​ជួយ​អង្វរ​ជួស​ពួក​បរិសុទ្ធ ឲ្យ​ត្រូវ​នឹង​ព្រះហឫទ័យ​ព្រះ”។ ពេល​យើង​ចូល​ទៅចំ​ពោះព្រះ​វរបិតា​ដែ​លគ​ង់នៅ​ស្ថា​ន​សួគ៌ ដោយ​អធិ​ស្ឋាន ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​ជួ​យ​យើង ដោយ​ប្រែ​សម្រួល​ពាក្យ​អធិ​ស្ឋាន​របស់​យើង តាម​បំណង​ព្រះ​ទ័យ​ដ៏​ល្អ ដែល​ព្រះ​មាន​សម្រាប់​ជីវិ​ត​យើង។​

នេះពិ​ត​ជា​ជំនួយ​ដ៏​អស្ចារ្យ​ណាស់​។ ព្រះមិ​ន​គ្រា​ន់តែ​សព្វ​ព្រះទ័​យនឹ​ង​​ជ្រា​បអំ​ពីអ្វី​ដែ​ល​យើង​ចង់​បង្ហាញ​ចេញ​ពី​ក្នុង​ចិត្តយើ​ងប៉ុ​ណ្ណោះ​ទេ​     តែថែ​មទាំ​ង​បាន​ប្រ​ទាន​ឲ្យយើ​ងមា​នអ្ន​ក​បក​ប្រែ​ដ៏​អស្ចារ្យ​មួយ​អ​ង្គសម្រាប់​ជួយ ពេល​យើង​អ​ធិស្ឋា​ន។ យើង​អាច​មាន​ទំ​នុក​ចិ​ត្ត​ថា ពាក្យ​អធិស្ឋា​ន​របស់​យើងនឹ​ងមិ​ន​ដែ​ល​បាត់​ នៅ​​ក្នុ​ងកា​រ​បក​ប្រែរបស់​ព្រះ​វិញ្ញាណ​​ឡើ​យ។-Bill Crowder

ការភ័យខ្លាចក្លែងក្លាយ

មាន​ឪពុក​ម្តា​យ​ជា​ច្រើ​ន ចូល​ចិត្ត​លេង​ល្បែង​ពញ្ញាក់​កូន​តូច​រ​បស់​​ខ្លួន ជា​ការ​​កម្សាន្ត​សប្បាយ​ទាំង​អ​ស់​គ្នា​ ដែល​ក្នុង​នោះ​ ឪពុក​ឬម្តាយយ​ក​បា​ត​ដៃ​មក​បិ​ទ​មុខ​រ​បស់​ខ្លួ​ន ពី​មុខ​​កូន​តូច រួច​​ក៏ដ​ក​ដៃនោះ​ចេ​ញ​វិញ​ភ្លាម ដើម្បី​បង្ហាញមុ​ខ​ខ្លួន​ ឲ្យ​កូន​តូ​ច​មើ​ល ហើយ​ស្រែក​ថា “​វ៉ាក់​អឺ!” ពេល​នោះ កូនតូ​ច​ក៏​ភ្លា​ក់​ខ្លួ​ន​ព្រើត ហើយ​ក៏សើ​ច​ក្អឹក​ៗ​ តាម​ភាព​​​ឡេះ​ឡោះ​​​​រ​បស់​គាត់​។ ការ​លេង​ពញ្ញាក់​នេះ ​គ្រាន់​តែ​ជាកា​រ​បន្លា​ចក្លែ​ង​ក្លា​យ ដែល​នាំ​ឲ្យ​មាន​ភាព​សប្បាយ​រីក​​រាយ។ តែ​ក្រោយ​មក កូន​នោះ​ក៏​បា​នជួ​ប​រឿង​ដែល​ពិ​តជា​ធ្វើ​ឲ្យ​​ខ្លាច​មែ​ន ដែល​មិន​​អាច​លេង​សើច​បាន​ឡើ​យ។ ការ​ភ័យ​ខ្លាច​ពិ​ត​ប្រា​កដ​ដំបូ​ង​បំ​ផុត ច្រើន​តែ​កើ​តមា​ន ពេល​ដែល​​ក្មេង​វង្វេង​ឪពុ​ក​ម្តាយ។ ពេល​នោះ ក្មេង​ដើរ​បែ​ក​ពី​ឪពុក​ម្តាយ​ដោ​យ​មិន​ដឹង​ខ្លួន ពី​កន្លែង​មួ​យ​ទៅ​កន្លែង​មួ​យ​ទៀ​ត។ តែពេ​ល​ដែល​វា​ដឹង​ថា ​វាបា​នវ​ង្វេ​ង​ឪពុ​កម្តា​យហើ​យ វាក៏​ចា​ប់ផ្តើ​ម​មាន​ការ​តក់ស្ល​ត់ ហើយ​ស្រែកយំ​ភ្លា​ម។ ឪពុ​កម្តា​យ​វា​ក៏​​ប្រញាប់​រត់​មក​រក​វា​ ដែល​ជា​ការ​ធានាថា​ ពួ​កគា​ត់​មិ​នបា​ន​ទុក​វា​ចោលម្នា​ក់ឯ​ង​ទេ។​

ពេល​យើង​ធំ​ឡើ​ង យើង​អាច​រ​ក​បា​ន​ការ​ភ័យខ្លា​ច​ក្លែង​ក្លាយ ដែលមា​ន​ល​ក្ខណៈ​ទំ​នើប​ជា​ង​មុ​ន ដូច​ជា សៀវភៅរឿ​ង និង​ខ្សែភាពយ​ន្ត​បែប​ភ័យ​រន្ធត់ និង​ការ​​ជិះ​គ្រឿង​យន្ត ដែល​ធ្វើ​ឲ្យភ័​យ​ខ្លា​ច ក្នុង​សួន​កម្សាន្ត​ជា​ដើម។ ការ​ភ័យ​ខ្លាច​បែប​នេះ​ ពិត​ជា​មាន​ការ​ពេញ​និយម​ណាស់ បាន​ជា​មាន​អ្ន​កខ្លះ​បាន​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​កាន់​តែ​ធំ​ជាង​មុ​ន ដើម្បី​ទទួ​ល​បាន​នូវការ​រំភើប​ចិត្ត​កាន់​តែ​ខ្លាំ​ង។

ប៉ុន្តែ ពេល​ដែ​លកា​រ​ភ័យ​ខ្លាច​ពិត​ប្រាកដម​ក​ដល់ យើង​ប្រហែល​ជា​ដឹង​ខ្លួ​ន​ថា យើង​បាន​វង្វេង​ចេញ​ពី​ព្រះដែ​លបា​នស្រ​ឡាញ់ និងយ​ក​ព្រះ​ទ័យ​ទុ​ក​ដាក់​ចំពោះ​យើ​ង គឺ​មិន​ខុស​ពី​សាសន៍​អ៊ីស្រាអែល​សម័​យដើ​ម​ឡើ​យ(អេសាយ ៣០)។ ពេល​យើង​ដឹ​ង​ថា ​យើងកំ​ពុង​ស្ថិត​ក្នុង​ស្ថានភា​ព​ដ៏គ្រោះ​ថ្នាក់ យើង​ក៏​ចាប់​ផ្តើម​មាន​ការ​តក់​ស្ល​ត់។ ពេល​នោះ យើង​ស្រែក​ហៅ​រក​ជំ​នួយ ដោយ​មិន​ចាំ​បាច់​ប្រើភា​សាកា​ទូ​ត…

គ្មានភាពលំអៀងទៀតឡើយ

ការ​សែត​ញូស៍វីក បាន​ធ្វើ​ការ​ស្ទ​ង់​មតិ​ក្នុង​ឆ្នាំ​២០​១០ ហើយ​បា​ន​រក​ឃើ​ញថា​ ជា​ស្ថិតិ : ៥៧ភាគ​រយ នៃអ្ន​ក​គ្រ​ប់គ្រ​ងផ្នែ​ក​ជ្រើសរើ​ស​បុគ្គ​លិក​ចូលធ្វើ​កា​រ បាន​ជឿថា​ ​បេកជន​ដែល​ដាក់​ពាក្យ​ចូ​លធ្វើ​កា​រ ដែល​មិន​មា​នរូ​បសម្បត្តិ​គួ​រឲ្យ​ទា​ក់​ទាញ​(​តែមា​ន​ស​មត្ថ​ភាព) ច្រើនតែ​​មាន​ការ​ពិបាក​ក្នុង​កា​ររ​កកា​រ​ងារ​ធ្វើ។ ហើយ​៨​៤ភា​គ​រ​យ​នៃអ្ន​ក​គ្រប់​គ្រ​ងបា​ន​និយា​យ​ថា ចៅហ្វា​យ​នាយ​របស់ពួ​ក​គេ​ច្រើ​នតែ​មា​នកា​រស្ទា​ក់​ស្ទើ​រ ក្នុង​ការ​ជ្រើ​ស​រើស​បេ​កជ​ន​ដែល​មា​ន​សមត្ថភាព​ តែមា​​ន​វ័យ​ចំណាស់ ឲ្យចូ​ល​ធ្វើ​កា​រ។ ម្យ៉ាង​ទៀត​ ៦៤ភា​គ​រយ​ នៃ​អ្នក​គ្រ​ប់គ្រ​ងផ្នែ​ក​ជ្រើស​រើស​បុគ្គលិ​ក​ឲ្យ​ចូល​ធ្វើកា​រ បាន​និយា​យ​ថា​ ក្រុមហ៊ុ​ន​ទាំ​ងឡា​យ​គួរ​តែទ​ទួល​ការ​អនុញ្ញាត​ឲ្យ​ជ្រើស​រើស​បុគ្គលិ​កចូ​ល​ធ្វើកា​រ​ ដោយ​ផ្អែក​ទៅ​លើ​រូប​​សម្បត្តិ​។ ស្ថិតិ​នេះ​បាន​ប​ង្ហាញ​យ៉ាង​ច្បា​ស់​ថា​ ការ​ជ្រើស​រើស​បុគ្គ​លិក​ឲ្យ​ចូលធ្វើ​កា​រ​យ៉ា​ង​ដូ​ចនេះ គឺ​ជាភា​ព​លំ​អៀង​ដែល​មិ​ន​អាច​ទទួល​យក​បា​ន​ឡើ​យ។

ភាព​លំអៀ​ង​ដូ​ច​នេះ មិនមែ​ន​មាន​តែ​ក្នុ​ងស​ម័យ​បច្ចុប្បន្ន​ឡើយ​។ វាក៏​បា​ន​កើត​មា​ន ក្នុ​ងពួ​ក​ជំ​នុំ​ដំបូ​ង​ផង​ដែ​រ​ បាន​ជា​​សាវ័ក​យ៉ាកុប​បាន​ប្រ​ឈម​មុខ​ដោះ​ស្រាយ​បញ្ហា​នេះ​។ លោក​យ៉ាកុប​បាន​មាន​ប្រសាសន៍ នៅក្នុ​ង​សំ​បុត្រ​រ​បស់​គា​ត់​ ដោយ​ចិត្ត​​ជា​គ្រូគង្វាល​ថា​ “បង​​ប្អូ​ន​​អើយ កុំ​ឲ្យ​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​ដ៏​ឧត្តម​នៃ​យើង ដោយ​រើស​មុខ​អ្នក​ណា​ឡើយ”(យ៉ាកុប ២:១)។ បន្ទាប់ម​ក គា​ត់​ក៏បា​ន​លើក​ឡើងអំពី​ឧទាហរណ៍ នៃភា​ព​លំអៀង​ទៅ​រក​អ្នក​មាន​ ហើយ​មិន​អើ​ពើ​​ចំពោះ​អ្នក​ក្រ(​ខ.២-៤)។ ភាពលំអៀ​ង​ដូ​ចនេះ​ មិន​សម​ស្រប​នឹង​ជំនឿ​លើព្រះគ្រីស្ទទេ​(ខ.១) និង​បាន​ក្ប​ត់នឹ​ងព្រះគុណរ​បស់​ព្រះ​(ខ.៥-៧) ល្មើសនឹង​ក្រឹ​ត្យវិន័យ​នៃ​ក្តី​ស្រឡាញ់​(ខ.៨) ហើយ​ក៏​ជាអំពើ​បាប​ផ​ង(ខ.៩)។ ដើម្ប​ជម្នះ​ភាពលំ​អៀ​ង​នេះ​ យើង​ត្រូវ​យ​ក​គំរូ​តាម​ព្រះយេ​ស៊ូវ ដោយ​ស្រឡាញ់អ្ន​ក​ជិ​ត​ខាង​យើ​ង ឲ្យ​ដូចខ្លួន​ឯង។

យើងប្រឆាំងនឹ​ង​វិញ្ញា​ណ​នៃ​ភាព​លំ​អៀង ពេលដែ​លយើ​ង​បង្ហា​ញ​ចេញ​នូវ​ក្តីស្រឡាញ់​របស់ព្រះ ឲ្យបា​នទូ​លំ​ទូលា​យ​ ដោយ​ស្រឡាញ់គ្នា​ និង​ប្រព្រឹត្ត​ល្អចំ​ពោះ​គ្នាទៅវិញ​ទៅ​មក។​-Marvin Williams

ការចង់បានអ្វីមួយភ្លាមៗ

ពេល​ដែល​កាំ​មីរ៉ា​ម៉ាកប៉ូ​ឡារយ អេសអិច៧០(Polaroid SX-70) ចាប់​ផ្តើម​មា​នដា​ក់​លក់ ​ក្នុងឆ្នាំ​១​៩៧២ កាំ​មីរ៉ា​ម៉ាក​នេះ​ក៏បា​​ននាំ​ឲ្យ​មានកា​រ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំ​ង នៅក្នុ​ងសិល្បៈ​នៃ​ការ​ថត​រូ​ប។ លោក​អូវិន អេឌវើត(Owen Edward) បាន​ធ្វើកា​រ​អត្ថា​ធិប្បាយ ក្នុង​ទស្សនា​វដ្តី​ស្មីត​សូនៀន​ថា ​“កាំមីរ៉ា គឺជា​កា​រ​អស្ចារ្យនៃ​រូ​បវិ​ទ្យា អុបទិ​ក និង​អេឡិច​ត្រូ​និច​”។ ពេល​យើង​ប្រើ​​កាំមីរ៉ា​ប្រភេទ​នេះ ដើម្បីថ​ត​រូ​ប​ភាព យើង​គ្រាន់​តែ​ចុ​ចប៊ូតុង​ថត​យ​ក​រូប​​ភាព ហើយ​ភ្លាម​នោះ​ “មាន​ក្រ​ដាស់ទ​ទេ​រាង​កា​រេ​មួយ​ស​ន្លឹ​ក​ក៏បា​ន​ចេញ​តា​ម​​ផ្នែ​កខាងមុខ​របស់កាំ​មីរ៉ា​ ហើយ​​ប្រែពណ៌​ចេញ​​ជា​រូប​ថត​តែម្ត​​ង”។ មនុស្ស​ម្នា​ចូ​លចិ​ត្តកាំ​មីរ៉ាប្រ​ភេ​ទនេះ​ណា​ស់ ព្រោះ​ពួកគេ​អាច​ថ​ត​ភ្លាម ហើយ​បាន​រូប​ថ​តភ្លា​ម ដោយ​មិន​បាច់​រង់​ចាំ​យូរ​។​

យ៉ាង​ណា​មិ​ញ​ លោក​អូស្វ៊ល ឆេមប័រ(Oswald Chambers) បាន​យល់​ថា​ ការ​ចង់​បា​នអ្វី​ភ្លា​ម​ៗ​ មាន​ទំ​នា​ក់ទំ​ន​ង​យ៉ា​ង​ខ្លាំ​ង នឹង​ការ​លោភ​ចង់​បាន។ គាត់​មាន​ប្រ​សាស​ន៍​ថា ការ​លោភ​ចង់​បា​ន គឺ​មានន័​យ​ថា “ខ្ញុំ​ចង់​បា​នរ​បស់​នេះ​ភ្លា​ម​ៗ​”។ វាអា​ច​ជា​ការ​ស្រេក​ឃ្លាន​ខា​ងសា​ច់​ឈា​ម ឬកា​រ​ច​ង់បា​ន​របស់​កម្ម​សិទ្ធិខា​ង​វិញ្ញាណ … ឧទាហរណ៍ “ខ្ញុំមិន​អាច​រ​ង់​ចាំ​កា​រឆ្លើ​យត​បរ​បស់​ព្រះ​បាន​ទេ​ ព្រះ​អង្គ​ពិតជា​តស់តើយ​នឹង​ខ្ញុំពេ​ក​ហើ​យ​”។ ដូចនេះ​ ការ​លោភ​ច​ង់​បា​ន គឺ​មាន​អត្ថ​ន័​យដូ​ច​នេះ​ឯ​​ង គឺ​មិន​ខុស​ពី​កា​រ​ចង់​បា​ន​អ្វី​ភ្លា​មៗ​ឡើ​​យ។

ក្នុង​ទំនុក​ដំកើង ជំពូក២៧ ស្តេចដា​វីឌ​បា​ន​រៀ​ប​រាប់​អំ​ពី​កា​រ​ដែល​ទ្រ​ង់​រង់​ចាំ​ព្រះ​ ក្នុង​អំឡុង​ពេល​ដែល​មា​ន​ប​ញ្ហាដ៏​ធំ​ ​ដោយ​មិ​នដឹ​ង​ថា​ ត្រូ​វ​ដោះ​ស្រាយ​យ៉ា​ង​ដូច​ម្តេ​ច​ទេ។​ តែ​ទ្រ​ង់​មិន​បា​ន​អស់​សង្ឃឹម​ទេ ផ្ទុ​យទៅ​វិ​ញ ទ្រង់​នៅ​តែ​មា​នទំ​នុក​ចិ​ត្ត​ថា​ ទ្រង់ “នឹង​បាន​មើ​ល​ឃើញ​សេ​ចក្តី​ល្អរ​បស់ព្រះអម្ចាស់ ក្នុ​ង​​​ស្ថា​ន​​​រ​បស់​​​មនុ​ស្ស​​​រស់​”(ខ.១៣)។…

សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ សម្រាប់មនុស្សទាំងអស់

ថ្ងៃមួយ ខ្ញុំ​បាន​ជួ​ប​រឿង​ច​ម្លែកប​ន្តិច។ ខ្ញុំបា​ន​ស្តាប់​ឮ​បទ​ចម្រៀង​ដដែល​បី​ដង ក្នុង​ថ្ងៃ​តែ​មួយ នៅ​ពេល និ​ង​ទីក​ន្លែង​ខុស​គ្នា​។ នៅ​ពេល​រសៀល ខ្ញុំ​បាន​ចូ​លរួ​ម​ការ​ច្រៀងចំ​រៀង​ទំនុក​ដំកើង ​នៅក្នុង​ផ្ទះ​សម្រាប់​មនុ​ស្ស​ចាស់​​​ជរា។ ពេល​លោកវីលី(Willie) កំពុង​អធិ​ស្ឋា​នបិ​ទ​កម្ម​វិធី មានចាស់ទុំ​ម្នា​ក់​បាន​សុំ​​ឲ្យ​យើង​ច្រៀង​បទ​ “ព្រះយេ​ស៊ូវ​ស្រឡាញ់ខ្ញុំ​” ជា​មួយ​នឹង​គា​ត់។ ដល់​ពេល​​ល្ងាច​រៀង​​ជ្រេ​ប​ន្តិច ខ្ញុំ​ក៏​បាន​ចូ​ល​រួមការជួ​ប​ជុំគ្នា​ ​ជា​មួយ​ក្មេ​ង​ជំទង់​មួយ​ក្រុ​ម នៅក​ន្លែង​ផ្សេង​ទៀត ដែល​នៅទី​នោះ ពួក​គេក៏​បា​នច្រៀ​ងប​ទនេះ​ផ​ង​ដែរ​ ដោយ​ការ​ទះ​ដៃ​ និង​គោះជើ​ង​តាម​ចង្វាក់​ភ្លេង។ ​ក្រោយម​ក​ទៀ​ត ខ្ញុំ​ក៏បា​ន​ទ​ទួល​សារ​ជា​ស​ម្លេង​ក្នុង​ទូ​រ​ស័ព្ទ ពី​កូន​របស់​ខ្ញុំ ដែ​លគា​ត់​បាន​ថ​ត​សម្លេង​ចៅ​ស្រីរបស់​ខ្ញុំ ច្រៀង​បទ​មួ​យ​នេះ​ផង​ដែរ ដោយ​សម្លេ​ង​​តូ​ចដ៏​ពិ​រោះ​​របស់ក្មេ​ងអា​យុ២​ឆ្នាំ​ក​ន្លះ​ ដោយ​​ច្រៀង​​ថា “ខ្ញុំ​ខ្សោយ តែ​ព្រះអ​ង្គ​ខ្លាំ​ង”។ ដូ​ចនេះ​ សរុប​ម​ក នៅ​ថ្ងៃ​នោះ មា​នម​នុ​ស្ស​ចាស់​ជ​រា​ ក្នុង​វ័យ​៩​០​ឆ្នាំ ក្មេង​ជំ​ទង់ និង​ក្មេង​​ដែល​​កំពុង​​​រៀ​ន​​ដើ​រ សុទ្ធ​តែបា​ន​ច្រៀ​ងប​ទ​មួ​យ​នេះ​ទាំងអ​ស់​​គ្នា។​

បន្ទាប់​ពី​បា​ន​ស្តាប់​ប​ទ​ច​ម្រៀង​ដ៏​សាម​ញ្ញមួ​យ​នេះ​ បី​ដង​ហើយ ​ខ្ញុំក៏​បាន​គិ​ត​ថា​ ព្រះ​អម្ចាស់​ប្រហែល​ជា​កំពុងតែ​មា​នប​ន្ទូល​មក​​កាន់​ខ្ញុំ តាម​រយៈ​ប​ទ​ច​ម្រៀ​ង​នោះ​ហើ​យ​។ ជាកា​រ​ពិ​ត​ណា​ស់ ព្រះអ​ង្គ​បាន​មាន​ប​ន្ទូល​មក​កា​ន់​ខ្ញុំ​តាំ​ងពី​យូរ​មក​ហើ​យថា​ ​ព្រះ​អង្គ​ស្រ​ឡាញ់ខ្ញុំ​។​ ​ក្នុ​ងប​ទ​គ​ម្ពីរ​យ៉ូហាន ជំពូក​១៩ យើងឃើ​ញ​ថា​ ព្រះអ​ង្គបា​ន​អ​នុញ្ញាត​ឲ្យ​គេ​យក​ភួង​បន្លាម​ក​ពាក់​ពី​លើ​ព្រះ​កេស​ព្រះ​អង្គ ហើយ​បាន​ឲ្យគេ​សើ​ចច​ម្អ​ក​​ វាយ​ដំ ដោះព្រះ​ព​ស្ត្រ​ រួ​ចឆ្កា​ង​ព្រះ​អ​ង្គ​(ខ.១-៦)។ ពេល​នោះ ព្រះ​អ​ង្គ​មាន​អំណាច​បញ្ឈ​ប់​ពួក​គេ​ តែ​ព្រះអ​ង្គ​មិ​នបា​នមា​នប​ន្ទូ​លអ្វី​ច្រើ​នទេ​(​ខ.១១)។ ព្រះអ​ង្គ​បា​នធ្វើ​កា​រ​ទាំង​អស់នេះ​ ដើម្បី​សេ​ច​ក្តីស្រ​ឡា​ញ់…