ភាពមានបាននៃព្រលឹង
មានជាតិអាមេរិកជាច្រើន បានទិញឆ្នោតផ្សងសំណាង ដើម្បីឈ្នះទឹកប្រាក់ប្រហែល៦៤០លានដុល្លារ។ ទឹកប្រាក់ជាសរុប ដែលជនជាតិអាមេរិកទាំងនោះ បានចំណាយនៅក្នុងការទឹញឆ្នោតនោះ គឺប្រហែល១៥០០លានដុល្លា នៅតាមបណ្តារដ្ឋផ្សេងៗ នៅអាមេរិក ក្នុងដើមឆ្នាំ២០១២។ អ្វីដែលចម្លែកនោះ គឺពួកគេមានឱកាសឈ្នះ ១ក្នុងចំណោម១៧៦លាននាក់ ប៉ុន្តែ នៅតែមានមនុស្សម្នាឈរតម្រង់ជួរតាមហាងលក់ទំនិញ ស្ថានីយ៍ប្រេងឥន្ធនៈ និងហាងកាហ្វេ ដើម្បីទិញឱកាសផ្សងសំណាង ក្លាយជាអ្នកមាន។ គំនិតខាងលោកីយ៍នាំឲ្យយើងគិតថា ការមានប្រាក់កាន់តែច្រើន គឺអាចដោះស្រាយបញ្ហា និងធ្វើឲ្យជីវភាពយើងបានប្រសើរជាងមុន។
តាមព្រះគម្ពីរ មានបុរសម្នាក់ឈ្មោះថា អេគើរ មានទស្សនៈអំពីភាពសប្បូរសប្បាយដែលខុសពីទស្សនៈខាងលើ។ គាត់បានទូលសូមការពីរយ៉ាងពីព្រះ មុនពេលគាត់ស្លាប់។
ទីមួយ : គាត់ទូលសូមព្រះថា “សូមកំចាត់សេចក្តីភូតភរ និងកុហកឲ្យឆ្ងាយពីទូលបង្គំ”(សុភាសិត ៣០:៨)។ ភាពស្អាតស្អំ ជាគន្លឹះនៃការរស់នៅ ដោយគ្មានការថប់បារម្ភ។ បើយើងគ្មានអ្វីត្រូវលាក់បាំងទេ នោះយើងក៏គ្មានអ្វីត្រូវភ័យខ្លាចដែរ។ ការបោកបញ្ឆោត នាំឲ្យយើងក្លាយជាទាសករ តែភាពស្មោះត្រង់រំដោះយើងឲ្យមានសេរីភាព។ ទីពីរ : គាត់បានទូលសូមថា “សូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំ ដោយអាហារដែលត្រូវការប៉ុណ្ណោះ”(ខ.៨)។ ការស្កប់ចិត្តកើតចេញមកពីការទុកចិត្តលើព្រះ ជាអ្នកផ្គត់ផ្គង់ ហើយព្រមទទួលការផ្គត់ផ្គង់មកពីទ្រង់ ដោយការដឹងគុណ។ លោកអេគើរបានទូលសរសើរព្រះអាទិករថា “តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន...ទ្រង់ជាខែលនៃអស់អ្នកដែលពឹងជ្រកក្នុងទ្រង់”(ខ.៤-៥)។
ភាពស្អាតស្អំ និងការស្កប់ចិត្ត ជាទ្រព្យសម្បត្តិស្តុកស្តមរបស់ព្រលឹង ដែលព្រះបានប្រទានមកយើងរាល់គ្នា។…
អរព្រះគុណក្នុង គ្រប់ការទាំងអស់
កូនស្រីខ្ញុំមានជំងឺប្រតិកម្ម(អាលែកហ្ស៊ី) នឹងសណ្តែកដី។ ជម្ងឺនេះមានកម្រិតធ្ងន់ធ្ងរណាស់ បានជាសូម្បីតែកំទេចសណ្តែកដីដ៏តូចបំផុត ក៏អាចគំរាមដល់ជីវិតនាងបានដែរ។ ហេតុនេះហើយ បានជាយើងពិនិត្យពិចៃ មើលស្លាកសញ្ញាលើម្ហូបអាហារ យ៉ាងប្រុងប្រយ័ត្នជានិច្ច។ យើងបានយកស៊ីរ៉ាង ដែលមានថ្នាំនៅខាងក្នុងជាស្រេច ដាក់ជាប់តាមខ្លួន (សម្រាប់ព្យាបាលជំងឺប្រតិកម្មនោះ) ទោះយើងទៅកន្លែងណាក៏ដោយ។ ហើយពេលណាយើងទៅបរិភោគនៅខាងក្រៅ យើងត្រូវទូរស័ព្ទទៅបុគ្គលិកភោជនីយដ្ឋានជាមុន ហើយសួរអំពីបញ្ជីមុខម្ហូបរបស់ភោជ្ជនីយដ្ឋាននោះ។
ទោះបីជាមានការប្រការទុកជាមុនក៏ដោយ ក៏ខ្ញុំនៅតែព្រួយបារម្ភដដែល ចំពោះសុវត្ថិភាពរបស់នាង ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្នុងពេលអនាគត។ តាមធម្មតា ខ្ញុំពិបាកនឹងអរព្រះគុណព្រះ សម្រាប់ស្ថានភាពលំបាក បែបនេះណាស់។ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះ បានលើកទឹកចិត្តខ្ញុំថា “ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហប្ញទ័យឲ្យអ្នករាល់គ្នា ធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ”(១ថែស្សាឡូនីច ៥:១៨)។ ខ្ញុំមិនអាចគេចវេះពីបញ្ជត្តិនេះបានឡើយ។ ព្រះសព្វព្រះហប្ញទ័យឲ្យយើងអធិស្ឋានដោយអរព្រះគុណ ពេលណាយើងមិនដឹងថា មានរឿងអ្វីនឹងកើតឡើង នៅពេលអនាគត គឺដូចជាការឈឺចាប់ក្នុងចិត្ត និងការខ្វះខាតជាដើម។
ការអរព្រះគុណព្រះ ក្នុងពេលលំបាក ជាការដែលយើងពិបាកធ្វើ តែមិនមែនជាការដែលយើងធ្វើមិនកើតនោះទេ។ លោកដានីយ៉ែល បាន “អធិស្ឋាន និងអរព្រះគុណព្រះ” (ដានីយ៉ែល ៦:១០) ពេលដឹងថាជីវិតគាត់នឹងជួបគ្រោះថ្នាក់។ លោកយ៉ូណាសបានស្រែករកព្រះ “ដោយសម្លេងនៃការអរព្រះគុណ”(យ៉ូណាស ២:៩) ទោះជាគាត់នៅក្នុងពោះត្រីក៏ដោយ។ ម្យ៉ាងទៀត ព្រះទ្រង់បានសន្យាថា ការល្អទាំងអស់ផ្សំគ្នាឡើង សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គនិងសម្រាប់សិរីល្អរបស់ទ្រង់(រ៉ូម…
អំណោយដ៏ច្រើនលើសលប់
កាលខ្ញុំនៅធ្វើជាគ្រូគង្វាល នៃពួកជំនុំតូចមួយនៅឡើយ យើងបានជួបវិបត្តិដ៏ធំមួយ។ បើយើងមិនអាចបង្ហើយ ការជួសជុសអគារព្រះវិហាររបស់យើង ឲ្យត្រូវតាមស្តង់ដាសុវត្ថិភាពនៃសំណង់ទេ នោះយើងនឹងត្រូវបាត់បង់កន្លែងថ្វាយបង្គំនោះជាមិនខាន។ យើងក៏បានរៃអង្គាសប្រាក់ដង្វាយយ៉ាងកក់ក្រហល់ សម្រាប់បង់ថ្លៃជួសជុលនោះ ប៉ុន្តែ ក្នុងចំណោមប្រាក់ដង្វាយ ដែលយើងទទួលបាន មានអំណោយមួយ ដែលបានធ្វើឲ្យអ្នកដឹកនាំពួកជំនុំយើងមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
មានស្រ្តី ដែលជាចាស់ទុំម្នាក់ នៅក្នុងពួកជំនុំបានដាក់ដង្វាយរាប់រយដុល្លារ សម្រាប់ការជួសជុលនេះ ដោយមិនសំចៃទុកសោះ។ យើងក៏បានថ្លែងអំណរគុណ ដល់គាត់ដែលបានថ្វាយដង្វាយទាំងនោះ តែយើងប្រគល់ដង្វាយនោះទៅគាត់វិញ ព្រោះយើងបានដឹងថា តម្រូវការរបស់គាត់ធំជាងតម្រូវការរបស់ពួកជំនុំ។ ទោះជាយ៉ាងក៏ដោយ គាត់បានបដិសេធមិនព្រមទទួលប្រាក់នោះវិញឡើយ។ គាត់បានសន្សំប្រាក់នោះជាច្រើនឆ្នាំ ដើម្បីទិញចង្រ្កានមួយ ។ តែគាត់នៅតែទទូចថា គាត់ត្រូវការកន្លែងថ្វាយបង្គំជាមួយពួកជំនុំដែលជាគ្រួសារគាត់ ខ្លាំងជាងត្រូវការចង្រ្កានមួយនោះ។ យើងរំភើបចិត្តជាខ្លាំង ចំពោះដង្វាយដ៏ច្រើនលើសលប់របស់គាត់។
នៅពេលព្រះអម្ចាស់ ទតមើលឃើញស្រ្តីមេម៉ាយម្នាក់ ថ្វាយដង្វាយតែពីរស្លឹង សម្រាប់ព្រះវិហារ ទ្រង់បានលើកសរសើរ អំពីការលះបង់ដ៏ច្រើនលើសលប់របស់នាង(លូកា ២១:៣-៤)។ តើហេតុអ្វី? ទ្រង់សរសើរនាង មិនមែនដោយសារបរិម៉ាណនៃដង្វាយរបស់នាងឡើយ តែគឺដោយសារនាងបានលះបង់អ្វីទាំងអស់ ដែលនាងមាន។ ហើយដង្វាយនេះមិនត្រឹមតែលើកព្រះកិត្តិនាមព្រះប៉ុណ្ណោះទេ តែថែមទាំងបានរំឭកយើង អំពីអំណោយដ៏ថ្លៃវិសេស គឺព្រះគ្រីស្ទ។–Bill Crowder
មិត្តភ័ក្រដែលអធិស្ឋានឲ្យគ្នាជាប្រចាំ
ខ្ញុំ បានជួបមិត្តភ័ក្រខ្ញុំម្នាក់ឈ្មោះអេនជី(Angie) ក្នុងការញាំអាហារថ្ងៃត្រង់ បន្ទាប់ពីខានជួបគ្នាអស់បីបួនខែ។ មុនពេលដែលការជួបជុំពេលនោះចប់ នាងក៏បានដកក្រដាសមួយសន្លឹកចេញមក ដែលយើងបានសរសេរ កាលដែលយើងបានជួបជុំគ្នាពីលើកមុន។ ក្រដាសនោះ ជាក្រដាស់បញ្ជីសំណូមអធិស្ឋានរបស់ខ្ញុំ ដែលនាងបានអធិស្ឋានឲ្យតាំងពីពេលនោះមក។ នាងក៏បានអានសំណូមពរទាំងនោះម្តងមួយៗ ហើយសួរខ្ញុំ ថាតើព្រះបានឆ្លើយតបសំណូមពរអធិស្ឋាននោះហើយឬនៅ បើមិនទាន់ឆ្លើយតបទេ តើមានអ្វីដែលខ្ញុំចង់ឲ្យនាងអធិស្ឋាន ជាបន្ថែមឬទេ? បន្ទាប់មក យើងក៏និយាយគ្នា អំពីសំណូមពរអធិស្ឋានរបស់នាងវិញម្តង។ ពេលដែលមានមិត្តភ័ក្រដែលអធិស្ឋានឲ្យខ្ញុំ ជាប្រចាំដូចនេះ ខ្ញុំមានការលើកទឹកចិត្តណាស់។
សាវ័កប៉ុលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ នឹងពួកជំនុំដែលគាត់បានធ្វើការបម្រើ ដោយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដែលក្នុងនោះ ក៏រាប់បញ្ចូលពួកជំនុំ នៅក្រុងថែស្សាឡូនិចផងដែរ។ គាត់បានអរព្រះគុណព្រះ សម្រាប់សេចក្តីជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹម ដែលពួកគេមាន (១ថែស្សាឡូនីច ១:២-៣)។ លោកប៉ុលចង់ទៅជួបពួកគេ ហើយទូលសូមដល់ព្រះ “ទាំងយប់ទាំងថ្ងៃ” ដើម្បីឲ្យបានជួបពួកគេសារជាថ្មី (៣:១០-១១)។ គាត់បានទូលសូមឲ្យព្រះជួយឲ្យពួកគេ “មានការរីកចម្រើន និងនៅជាប់ក្នុងសេចក្តីស្រឡាញ់រវាងគ្នានឹងគ្នា និងមនុស្សទូទៅ” (ខ.១២)។ គាត់ក៏បានទូលសូមឲ្យចិត្តរបស់គេ ត្រឡប់ជាគ្មានកន្លែងបន្ទោសបាន នៅចំពោះព្រះ (ខ.១៣)។ ត្រង់ចំណុចនេះ ពួកគេប្រាកដជាមានការលើកទឹកចិត្តយ៉ាងខ្លាំង ពេលដែលបានអានសំបុត្ររបស់គាត់ ដែលនិយាយ អំពីការយកចិត្តទុកដាក់ និងការអធិស្ឋាន ដែលគាត់មានចំពោះពួកគេ។ លោកប៉ុលក៏បានដឹងផងដែរថា គាត់ក៏ត្រូវការព្រះវត្តមាន…
ក្រុមការងាររបស់ព្រះយេស៊ូវ
កាលពីឆ្នាំ២០០២ សហព៍ន្ធកីឡារអូកលែន បានបង្កើតក្រុមកីឡាករបាល់បេសប៊ល ដ៏ជាញជ័យមួយ តាមរបៀបមិនដែលធ្លាប់មានពីមុនមក។ ពួកគេបានបាត់បង់កីឡាករឆ្នើមបីរូបក្នុងក្រុម តាំងពីឆ្នាំ២០០១មក ហើយក្រុមកីឡាកររបស់ពួកគេ មិនមានថវិកាគ្រប់គ្រាន់ដើម្បីទិញកីឡាករល្បីៗថែមទៀតទេ។ ដូចនេះ លោកប៊ីលី ប៊ីន(Billy Beane) ដែលជាអ្នកចាត់ការទូទៅ បានប្រើស្ថិតិដែលគេច្រើនតែមើលរំលង ដើម្បីប្រមូលផ្តុំកីឡាករដែលមិនសូវល្បីល្បាញ តែ“មានសមត្ថភាពគ្រប់គ្រាន់” ឬត្រូវគេមើលស្រាលថា គ្មានជំនាញគ្រប់គ្រាន់ សម្រាប់ប្រកួត។ ក្រុមដ៏រញ៉េរញ៉ៃនេះ ក៏បានឈ្នះការប្រកួតចំនួន២០ ជាបន្តបន្ទាប់ ឈានទៅរកការប្រកួតប្រចាំតំបន់ និងការប្រកួតចំនួន១០៣កន្លែងផ្សេងទៀត។
រឿងនេះធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះយេស៊ូវប្រមូលមនុស្សមក ដើម្បីបង្កើតជា “ពួកសាវ័ក” មួយក្រុម។ ទ្រង់បានរាប់បញ្ចូលពួកអ្នកនេសាទត្រី នៅស្រុកកាលីឡេ ពួកអ្នកតស៊ូវប្រឆាំងនឹងចក្រភពរ៉ូម និងអ្នកយកពន្ធដែលគេស្អប់ខ្ពើមម្នាក់ ឈ្មោះលេវី(ម៉ាថាយ)។ ហើយរឿងនេះក៏បានរំឭកខ្ញុំថា “ព្រះទ្រង់បានរើសពួកល្ងង់ល្ងើ នៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកអ្នកប្រាជ្ញមានសេចក្តីខ្មាស ទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស(១កូរិនថូស ១:២៧)។ ព្រះបានប្រើអ្នកដែលមានការលះបង់ទាំងនោះ(លើកលែងតែយូដាសចេញ) ដើម្បីបញ្ឆេះចលនាមួយ ដែលនាំមកនូវការផ្លាស់ប្រែដ៏អស្ចារ្យ ដល់លោកីយ៍ ដែលពុំធ្លាប់មានពីមុនមក។
នេះជាមេរៀនមួយ សម្រាប់យើងរាល់គ្នា។ ជួនកាល យើងរកមើលតែអ្នកដែលយើងស្គាល់អ្នកដែលមានឥទ្ធិពល និងពួកអ្នកមាន។ ហើយច្រើនតែមិនអើពើរ ចំពោះមនុស្សមានឋានៈតូចតាច ឬមានកាយសម្បទាមិនគ្រប់លក្ខណៈ។
ព្រះយេស៊ូវដាក់មនុស្សដែលសង្គមមិនសូវឲ្យតម្លៃ ឲ្យចូលរួមក្រុមជាមួយព្រះអង្គ ពោលគឺទ្រង់បានប្រព្រឹត្តចំពោះមនុស្សរាល់គ្នា ដោយមិនលំអៀង។ ដោយសារយើងមានប្ញទ្ធានុភាព…
នៅខាងក្រៅ
ពេលដែលសត្វមេអំបៅញាស់នៅ សួនហេ្រឌ័ររិក មេជ័រ ក្នុងក្រុងហ្រ្គេន រ៉ាភីត រដ្ឋមីឈីហ្គេន គឺពួកវាញាស់ ក្នុងស្ថានសុខ ដែលគេធ្វើឲ្យមានអាកាសធាតុត្រូពិក ក្នុងអគារកញ្ចក់ ដែលមានលក្ខខ័ណ្ឌប្រកបដ៏ល្អឥតខ្ចោះសម្រាប់បំពេញសេចក្តីត្រូវការរបស់ពួកវា។ សីតុណ្ហភាពក៏ល្អឥតខ្ចោះ ហើយសំណើមក៏ឥតខ្ចោះដែរ។ អាហារសម្រាប់ពួកវាក៏មានតុល្យភាព រវាងកាឡូរី និងជីវជាតិ ដើម្បីឲ្យពួកវាមានសុខភាពល្អ។ ពួកវាមិនចាំបាច់ចេញទៅរកកន្លែងផ្សេងឡើយ ប៉ុន្តែ មានមេអំបៅមួយចំនួន បានមើលឃើញមេឃពណ៌ខៀវនៅខាងក្រៅ អគារកញ្ចក់នោះ ហើយនៅពេលថ្ងៃ ពួកវាបានហើរទទះស្លាបឡើងទៅលើ នៅក្បែរពិដានកញ្ចក់នោះ គឺនៅឆ្ងាយពីប្រភពអាហាររាប់មិនអស់ ដែលនៅខាងក្រោម។
ខ្ញុំចង់និយាយទៅកាន់សត្វមេអំបៅទាំងនោះថា “តើអ្នកមិនដឹងទេឬអី ថាអាហារដែលអ្នកត្រូវការចាំបាច់ គឺមាននៅខាងក្នុងអគារនោះស្រាប់ហើយ? នៅខាងក្រៅ មានអាកាសធាតុរងារ និងមានគ្រោះថ្នាក់ច្រើនណាស់ អ្នកមុខជារស់បានតែពីរបីនាទីប៉ុណ្ណោះ នៅខាងក្រៅនោះ បើសិនជាអ្នកចេញទៅរករបស់ដែលអ្នកប្រាថ្នាចង់បាននោះ។
ការនេះបានធ្វើឲ្យខ្ញុំឆ្ងល់ ថានោះជាអ្វីដែលព្រះសព្វព្រះទ័យ នឹងមានបន្ទូលមកកាន់ខ្ញុំដែរឬ? ដូចនេះ ខ្ញុំក៏សួរខ្លួនឯងថា តើខ្ញុំកំពុងតែចង់បានរបស់អ្វី ដែលនឹងធ្វើឲ្យខ្ញុំទទួលផលអាក្រក់ឬ? តើខ្ញុំកំពុងចំណាយកម្លាំងរបស់ខ្ញុំ ដើម្បីស្វែងរករបស់ដែលខ្ញុំមិនត្រូវការ និងមិនគួរមានឬ? តើខ្ញុំកំពុងតែមិនអើពើរ ចំពោះការផ្គត់ផ្គង់ជាបរិបូណ៌របស់ព្រះ ដោយសារខ្ញុំស្រមៃឃើញថា មានរបស់ផ្សេងដែលល្អជាងឬ? តើខ្ញុំបានចំណាយពេលវេលារស់នៅដោយជំនឿដែរឬទេ?
ព្រះផ្គត់ផ្គង់អស់ទំាងតម្រូវការរបស់យើង តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម” (ភីលីព ៤:១៩)។ ដូចនេះ ចូរកុំព្យាយាមស្វែងរករបស់ ដែលយើងមិនមានឡើយ ផ្ទុយទៅវិញ…
រថយន្តអគ្គិសនីសម្រាប់ក្មេងជិះលេង
ជី វិតរបស់មនុស្ស មិនខុសពីឡានអគ្គីសនី សម្រាប់ក្មេងជិះបុកគ្នាលេង នៅមណ្ឌលកម្សាន្តប៉ុន្មានទេ។ ពេលណាអ្នកចូលបើកឡាននោះ អ្នកដឹងជាមុនថា គេនឹងបើកបុកឡានអ្នកជាមិនខាន...គ្រាន់តែមិនដឹងថា គេបុកធ្ងន់ធ្ងរប៉ុណ្ណាទេ។ ពេលណាគេបើកបុកឡានរបស់អ្នក អ្នកនឹងបន្ថែមល្បឿនដេញបុកអ្នកនោះវិញ ដោយសង្ឃឹមថា អ្នកនឹងបានបុកឡានអ្នកនោះឲ្យខ្លាំងជាង ពេលដែលគាត់បុកអ្នកទៅទៀត។ នេះប្រហែលជាយុទ្ធសាស្រ្ត សម្រាប់កម្សាន្តសប្បាយ នៅក្នុងការជិះឡានបុកគ្នា តែបើយើងធៀបមកជីវិតពិតវិញ វាជាយុទ្ធសាស្រ្តដ៏អាក្រក់ នៅក្នុងការរស់នៅ។ ពេលដែលអ្នកដទៃមកប៉ះទង្គិចយើង នៅក្នុងការរស់នៅ នោះការដែលយើងខំប៉ះទង្គិចសងគេវិញ នឹងគ្រាន់តែធ្វើឲ្យមានរឿងកាន់តែធំប៉ុណ្ណោះ ហើយនៅទីបំផុត អ្នកទាំងពីរសុទ្ធតែទទួលរងការខូចខាត។
យ៉ាងណាមិញ ព្រះយេស៊ូវមានយុទ្ធសាស្រ្ត ដែលប្រសើរជាងនេះ សម្រាប់យើង គឺឲ្យយើងអត់ទោសឲ្យអ្នកណាមក “ប៉ះទង្គិច”យើង។ យើងក៏ប្រហែលជាចង់ដឹង ថាតើត្រូវអត់ទោសឲ្យគេប៉ុន្មានដង គឺមិនខុសពីកាលដែលលោកពេត្រុសបានទូលសួរព្រះយេស៊ូវថា “តើគួឲ្យអត់ទោសប្រាំពីរដងឬ?” ហើយព្រះយេស៊ូវឆ្លើយថា “ត្រូវអត់ទោសឲ្យប្រាំពីរចិតសិបដង“ (ម៉ាថាយ ១៨:២១-២២)។ ម្យ៉ាងវិញទៀត ព្រះគុណរបស់ព្រះគ្មានដែនកំណត់ឡើយ។ យើងគួរតែចែកផ្សាយវិញ្ញាណនៃការអត់ទោសដល់អ្នកដទៃ។ ហេតុអ្វីបានជាយើងត្រូវធ្វើដូច្នេះ? ព្រោះនៅក្នុងរឿងចៅហ្វាយដែលចេះអត់ទោស ព្រះយេស៊ូវបានពន្យល់ថា យើងអត់ទោសឲ្យអ្នកធ្វើខុសនឹងយើង មិនមែនដោយសារអ្នកនោះ សមនឹងទទួលការលើកលែងទោសប៉ុណ្ណោះទេ តែក៏ដោយសារព្រះបានអត់ទោសយើងជាមុន។ គឺដូចដែលព្រះយេស៊ូវមានបន្ទូលថា “អញបានលែងទារបំណុលឯងទាំងអស់ហើយតើ ពីព្រោះឯងបានអង្វរដល់អញ។ ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនឯង ដូចជាអញបានអាណិតមេត្តាដល់ឯងដែរទេឬអី?”(ខ.៣២-៣៣)
ដោយសារតែយើងរាល់គ្នា បានទទួលការអត់ទោសយ៉ាងច្រើនលើសលប់ទៅហើយ នោះចូរយើងឈប់បង្ករការខូចខាត ហើយបែរមកនាំព្រះពរនោះទៅអ្នកដទៃវិញ។–Joe…
ការសម្រាកទាំងបង្ខំ
មុនពេលបុណ្យណូអែល កាលពីឆ្នាំមួយនោះ អ្នកស្រីគីម បានទៅពេទ្យុ។ គ្រូពេទ្យក៏ពិនិត្យឃើញមានជំងឺមហារីកគ្រាប់ឈាម ហើយក៏ប្រាប់ថា ត្រូវព្យាបាលជាបន្ទាន់។ ពីរបីសប្តាហ៍មុនពេលទទួលដំណឹងនេះ នាងបានប្រាប់មិត្តភ័ក្ររបស់នាង អំពីការដែលនាងមានពរ និងការស្កប់ចិត្តជាខ្លាំងនៅក្នុងគ្រួសារ ដែលមានក្តីស្រឡាញ់ និងមានផ្ទះដ៏កក់ក្តៅមួយ ហើយទើបតែបានចៅប្រុសមួយផង។ ពេលមិត្តសំឡាញ់របស់ខ្ញុំម្នាក់នេះចូលមន្ទីរពេទ្យ នាងបានទូលសូមឲ្យព្រះយេស៊ូវបង្ហាញវត្តមានព្រះអង្គ ហើយគង់នៅជិតនាង។
បន្ទាប់ពីការព្យាបាលបានប្រាំពីរខែមក ជំងឺរបស់នាងចាប់ផ្តើមធូរស្បើយជាបណ្តើរៗ។ នាងហៅពេលនោះថា “ពេលសម្រាកទាំងបង្ខំ”។ នាងមានប្រសាសន៍ថា នាងបានចាប់ផ្តើមរៀនបន្ថយល្បឿន ឆែកពិនិត្យមើលខ្លួនឯង យ៉ាងស្ងាត់ស្ងៀម ហើយសម្រាកក្នុងសេចក្តីល្អ ក្តីស្រឡាញ់ និងផែនការដ៏ល្អឥតខ្ចោះរបស់ព្រះ ដោយលែងខ្វល់ ថាតើនាងនឹងបានជាសះស្បើយឬយ៉ាងណានោះឡើយ។ អ្នកស្រីគីមក៏បានរកឃើញថា ព្រះបន្ទូលដែលព្រះបានសន្យានឹងរាស្ត្រអ៊ីស្រាអែល ក៏ជាព្រះបន្ទូលដែលទ្រង់កំពុងតែមានមកកាន់នាងផងដែរថា ព្រះអម្ចាស់ដ៏ជាព្រះនៃឯង ទ្រង់នឹងជួយសង្រ្គោះ ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយ ចំពោះឯង ទ្រង់នឹងឲ្យឯងសម្រាក ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសម្លេងច្រៀង (សេផានា ៣:១៧)។
ក្រោយមក ជម្ងឺរបស់នាង បានស្ថិតក្នុងដំណាក់កាលដែលអាចគ្រង់គ្រងបាន បន្ទាប់ពីនាងបានឆ្លងកាត់ការធ្វើដំណើរ ដែលបានធ្វើជីវិតនាងមានភាពល្អប្រសើរឡើង។ ឥឡូវនេះ នាងបានត្រឡប់ទៅរកភាពមមាញឹកនោះវិញទៀត តែនាងច្រើនតែឈប់បង្អង់ ដើម្បីរៀនសូត្រឡើងវិញ អំពី “ការសម្រាក ទាំងបង្ខំ”។
ទោះជាយើងកំពុងមានភាពសុខស្រួល ឬមានការពិបាកក្តី យើងចាំបាច់ត្រូវចូលមកជិតព្រះទ័យស្រឡាញ់របស់ព្រះ ដើម្បីស្តាប់ព្រះសូរសៀងព្រះអង្គ ហើយថ្វាយជីវិតយើងដាច់…
គេកំពុងមើលខ្ញុំ
មានព្រឹត្តិការណ៍ប្រកួតកីឡាមួយ នៅវិទ្យាល័យ បានធ្វើឲ្យខ្ញុំងើបមុខលែងរួច កាលពីប៉ុន្មានទសវត្សរ៍កន្លងទៅ។ ការប្រកួតកីឡាពិតជាមានន័យណាស់ ចំពោះខ្ញុំ។ ខ្ញុំបានផ្តោតទៅលើកីឡាបាល់បោះ ហើយថែមទាំងបានចំណាយពេលរាប់រយម៉ោង នៅក្នុងការហ្វឹកហាត់។ ខ្ញុំបានចូលរួមក្នុងក្រុមកីឡាករបាល់បោះមួយ តាំងពីនៅអនុវិទ្យាល័យ តែពេលចូលដល់មហាវិទ្យាល័យ គេមិនបានឲ្យខ្ញុំចូលរួមប្រកួតទៀត ដូចនេះខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្តចូលរួមក្នុងក្រុម ទាំងការខកចិត្ត និងការយល់ច្រឡំ។ គេបានឲ្យខ្ញុំធ្វើជាអ្នកស្រង់ស្ថិតិក្នុងក្រុម តែខ្ញុំនៅតែទៅចូលរួមទស្សនាការប្រកួតរបស់ពួកគេ ហើយបានកត់ត្រាលម្អិត អំពីការបោះបាល់ចូលកន្ត្រក ក៏ដូចជាការបោះមិនចូលកន្ត្រក ដែលមិត្តភ័ក្ររបស់ខ្ញុំបានធ្វើ នៅក្នុងការប្រកួតជម្រើសរដ្ឋ ដែលខ្ញុំមិនបានចូលរួមប្រកួត។ និយាយដោយស្មោះត្រង់ ខ្ញុំមិនដែលខ្វល់ថាពួកគេគិតយ៉ាងណា ចំពោះខ្ញុំទេ។ ពោលគឺខ្ញុំនៅតែបន្តចូលរួមជាមួយពួកគេជាធម្មតា។ ហេតុដូច្នេះហើយ បានជាពេលថ្មីៗនេះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានដឹងថា សិស្សរួមថ្នាក់ខ្ញុំបួនប្រាំនាក់បានប្រាប់បងប្អូនខ្ញុំថា ពួកគេបានសង្កេតឃើញថា ខ្ញុំនៅតែមានការឆ្លើយតបជាវិជ្ជមាន ទោះបីជាខ្ញុំមានការឈឺចាប់ក៏ដោយ ដែលនោះមេរៀន នៅក្នុងជំនឿរបស់គ្រីស្ទបរិស័ទ ដែលឆ្លុះបញ្ចាំងអំពីព្រះគ្រីស្ទ។ ដែលខ្ញុំនិយាយនេះ គឺគ្មានបំណងចង់ប្រាប់ឲ្យអ្នកធ្វើដូចខ្ញុំទេ ពីព្រោះ កាលនោះ ខ្ញុំមិនបានដឹងច្បាស់ថា ខ្លួនឯងកំពុងធ្វើអ្វីទេ។ តែដែលសំខាន់នោះ គឺយើងត្រូវដឹងថា មនុស្សនៅជំវិញខ្លួនយើង កំពុងមើលទីបន្ទាល់របស់យើង។
ក្នុងបទគម្ពីរទីតុស ៣:១-៨ សាវ័កប៉ុលបានពន្យល់ថា ព្រះបានប្រទានជីវិតឲ្យយើងរស់នៅ ដោយការគោរព ការស្តាប់បង្គាប់ និងដោយចិត្តសប្បុរស ដែលកើតមាន ពេលដែលយើងមានកំណើតថ្មីក្នុងព្រះគ្រីស្ទ…
ការនិយាយត្រង់ ដែលមានប្រយោជន៍
ម្តាយរបស់ខ្ញុំ មានចំណុចជាច្រើន ដែលខ្ញុំចូលចិត្ត ហើយអ្វីដែលខ្ញុំចូលចិត្តជាងគេនោះ គឺការនិយាយត្រង់របស់គាត់។ មានពេលជាញយដង ខ្ញុំចង់សុំយោបល់របស់គាត់ ដើម្បីដោះស្រាយបញ្ហាណាមួយ គាត់ច្រើនតែឆ្លើយដោយត្រង់ថា “បើមិនស្តាប់សម្តីម៉ាក់ទេ កុំសុំយោបល់ម៉ាក់អី ម៉ាក់នឹងមិនខំនិយាយអ្វីដែលកូនចង់ស្តាប់នេះទេ។ ម៉ាក់នឹងនិយាយតែអ្វីដែលចេញពីចិត្តម៉ាក់ប៉ុណ្ណោះ”។
នៅក្នុងពិភពលោក ដែលមនុស្សត្រូវប្រយ័ត្នប្រយែងពាក្យសម្តីរបស់ខ្លួន ការនិយាយត្រង់របស់ម្តាយខ្ញុំ គឺពិតជាលើកទឹកចិត្តខ្ញុំណាស់។ នេះក៏ជាលក្ខណៈសម្បត្តិ ដែលមិត្តភ័ក្រដ៏ពិតមានផងដែរ។ មិត្តភ័ក្រដ៏ពិតនិយាយការពិតមកកាន់យើង ដោយក្តីស្រឡាញ់ ទោះបីជាយើងមិនចង់ស្តាប់ក៏ដោយ គឺដូចដែលបទគម្ពីរសុភាសិតចែងថា “របួសដែលមិត្តសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ”(សុភាសិត ២៧:៦)។
នេះក៏ស្ថិតនៅក្នុងចំណោមមូលហេតុ ដែលយើងទទួលស្គាល់ថា ព្រះយេស៊ូវជាមិត្តដ៏ល្អប្រសើរបំផុត។ ពេលដែលទ្រង់ជួបស្ត្រីម្នាក់នៅក្បែរអណ្តូងទឹក(យ៉ូហាន ៤:៧-២៦) ព្រះអង្គមិនបានមានបន្ទូលមកកាន់នាង អំពើតម្រូវការខាងសាច់ឈាម ដែលជារឿងបន្ទាប់បន្សំឡើយ ផ្ទុយទៅវិញ ព្រះអង្គបានមានបន្ទូលស៊ីជម្រៅបំផុត អំពីតម្រូវការខាងវិញ្ញាណរបស់នាងវិញ។ ទ្រង់បង្ហាញឲ្យនាងយល់អំពីលក្ខណៈសម្បត្តិរបស់ព្រះវរបិតា ហើយមានបន្ទូលដោយក្តីស្រឡាញ់ អំពីក្តីស្រមៃរបស់នាង ដែលមិនអាចក្លាយជាការពិត និងអំពីការខកចិត្តដ៏ធ្ងន់បំផុតរបស់នាង។
ពេលដែលយើងដើរជាមួយព្រះអម្ចាស់ សូមយើងអនុញ្ញាតិឲ្យទ្រង់មានព្រះបន្ទូល ឲ្យយើងដឹងច្បាស់ អំពីស្ថានភាពជាក់ស្តែងនៃដួងចិត្តយើង តាមរយៈបទគម្ពីរ ដើម្បីឲ្យយើងងាកមករកព្រះអង្គ និងទទួលព្រះគុណព្រះអង្គ ជាជំនួយ នៅពេលណាយើងត្រូវការ ។–Bill Crowder