សត្វឥន្រ្ទីមាស
មានពេលមួយ ម៉ាក(Mark) កូនប្រុសរបស់ខ្ញុំ បានធ្វើដំណើរជាមួយខ្ញុំ ចេញពីតំបន់កសិដ្ឋានខ្លាយ ភីធើសិន(Clyde Peterson) ក្នុងរដ្ឋវ៉ាយ៉ូមីង(Wyoming) ត្រឡប់ទៅរដ្ឋមីឈីហ្គិន(Michigan)វិញ។ យើងក៏ប្រទះឃើញ សត្វដ៏ធំមួយពីចម្ងាយ កំពុងអង្គុយនៅលើដើមឈើមួយដើម ដែលដុះដាច់ឆ្ងាយពីគេ។ វាកំពុងមើលទៅខាងក្រោមជ្រលងភ្នំ។ ពេលដែលយើងធ្វើដំណើរជិតដល់វា យើងក៏ដឹងថា វាជាសត្វឥន្ទ្រីមាស។ វាក៏លោតពីលើដើមឈើនោះ ហើយដាំក្បាលចុះទៅតាមជ្រលងភ្នំ ភ្លាមនោះ វាក៏ត្រដាងស្លាប ដែលចែងចាំងដោយពន្លឺថ្ងៃ នាពេលព្រឹក។ មាឌដ៏ធំ និងសម្រស់ដ៏ស្រស់ស្អាតរបស់វា បានធ្វើឲ្យយើងមានចិត្តស្ងើចសរសើរ។ យើងមានអារម្មណ៍ថា យើងកំពុងមានអភ័យឯកសិទ្ធិ នៅក្នុងការទស្សនាការតាំងបង្ហាញស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។
ស្នាព្រះហស្តរបស់ព្រះសម្តែងឲ្យយើងឃើញ “កិច្ចការដ៏អស្ចារ្យ”របស់ព្រះ (ទំនុកដំកើង ១៤៥:៥)។ ហើយពេលដែលយើងបង្អង់ ដើម្បីជញ្ជឹងគិតអំពីកិច្ចការដែលព្រះបានធ្វើ នោះយើងនឹងមានចិត្តស្ងើចសរសើរ ពេលដែលគំនិត និងវិញ្ញាណរបស់យើង បានទទួលការប៉ះពាល់ ឲ្យបង្ហាញចេញឲ្យគេស្គាល់ បុគ្គលិកលក្ខណៈនៃព្រះ ដែលបង្កើតរបស់ទាំងនោះមក។
យ៉ាងណាមិញ ព្រះបានប្រើសត្វឥន្ទ្រីមាស ដើម្បីប្រាប់ខ្ញុំ និងកូនប្រុសរបស់ខ្ញុំ អំពីរឿងនៃការបង្កើតដ៏ប៉ិនប្រសប់របស់ព្រះដ៏មានចេស្តានៃយើង។ ហើយទ្រង់ក៏ប្រាប់ពីរឿងនេះ ដោយប្រើសត្វចាបដែលយំយ៉ាងពិរោះ ដែលហើរលើមេឃ កូនក្តាន់ដែលលោតចុះលោតឡើង ទឹករលកដែលបក់បោកច្រាំង និងពពួកផ្កាតូចៗដែលកំពុងបង្ហាញសម្រស់ដ៏អស្ចារ្យ ក្នុងទីវាល។ ក្នុងខណៈពេលដែលមិនបានរំពឹងទុក និងនៅកន្លែងដែលគេមិនសូវបានទៅដល់ ព្រះអម្ចាស់បានបញ្ចេញសិរីល្អរបស់ទ្រង់ ក្នុងលោកិយ ដើម្បីបង្ហាញព្រះអង្គទ្រង់ដល់យើង។ ដូចនេះ…
យើងអាចទុកចិត្តទ្រង់
ខ្ញុំបានដឹងតិចតួចណាស់ អំពីការបៀតបៀន ដោយសារជំនឿ។ ខ្ញុំមិនដែលត្រូវគេគម្រាមថានឹងធ្វើបាបរូបកាយខ្ញុំ ដោយសារតែជំនឿ ឬដោយសារពាក្យដែលខ្ញុំនិយាយម្តងណាឡើយ។ ខ្ញុំមាន “ការយល់ដឹង”ដ៏តិចតួច អំពីការបៀតបៀន ដោយសារខ្ញុំគ្រាន់តែបានឮគេនិយាយ និងបានអានអំពីប្រធានបទនេះប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំដឹងថា បងប្អួនរួមជំនឿជាច្រើន នៅទូទំាងពិភពលោកមានការយល់ដឹង អំពីការបៀតបៀនច្រើនជាងខ្ញុំ ព្រោះក្នុងចំណោមពួកគេ មានអ្នកខ្លះកំពុងរស់នៅ ដោយប្រឈមមុខនឹងគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ ដោយសារពួកគេស្រឡាញ់ព្រះយេស៊ូវ និងចង់ឲ្យអ្នកឯទៀតស្គាល់ទ្រង់។
មានការបៀតបៀនមួយប្រភេទ ដែលមិនមានការគំរាមសម្លាប់ឡើយ ប៉ុន្តែ អាចធ្វើឲ្យយើងសង្វែកចិត្តសម្រាប់អ្នករងគ្រោះ។ វាជាការបៀតបៀនដែលទទួលរងពីសមាជិកគ្រួសារ ដែលមិនជឿព្រះ។ ជាទូទៅ យើងមានអារ្មណ៍ថា ត្រូវគេបដិសេធ និងស្អប់ ពេលដែលមនុស្សជាទីស្រឡាញ់ក្នុងគ្រួសារយើងសើចចម្អកឲ្យយើង និងស្តីបន្ទោសឲ្យយើង ដោយសារយើងជឿលើព្រះយេស៊ូវ និងដោយសារការដែលយើងសម្តែងចេញ នូវសេចក្តីស្រឡាញ់ចំពោះព្រះ។
ហេតុនេះហើយបានជា សាវ័កប៉ុលបានដាស់តឿនអ្នកជឿព្រះថា “ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀនដែរ”(២ធីម៉ូថេ ៣:១២) ហើយយើងដឹងថា ជួនកាលយើងទទួលរងការបដិសេធន៍ ពីអ្នកដែលយើងស្រឡាញ់ (ម៉ាថាយ ១០:៣៤-៣៦)។ តែនៅពេលដែលអ្នកដែលយើងស្រឡាញ់ បដិសេធព្រះ ដែលយើងស្រឡាញ់ នោះយើងមានអារម្មណ៍ឈឺចិត្ត ចំពោះការបដិសេធន៍នេះ។
ព្រះយេស៊ូវបានប្រាប់យើង ឲ្យអធិស្ឋានសម្រាប់អ្នកដែលធ្វើទុក្ខបៀតបៀនយើង (ម៉ាថាយ ៥:៤៤) ហើយមិនមែនមានតែអ្នកដែលយើងមិនស្គាល់ប៉ុណ្ណោះទេ ដែលស្អប់យើងនោះ សូម្បីតែអ្នកដែលយើងស្រឡាញ់ក៏អាចបៀតបៀនយើងផងដែរ។ ព្រះទ្រង់អាចប្រទានព្រះគុណទ្រង់…
ត្រៀមខ្លួនជានិច្ច
ក្នុងអំឡុងពេលដែលកូនប្រុសរបស់ខ្ញុំ មកលេងផ្ទះ សម្រាប់រយៈពេលវែង មានពេលព្រឹកថ្ងៃមួយ គាត់ក៏បានគោះទ្វារបន្ទប់ធ្វើការរបស់ខ្ញុំ ហើយសួរខ្ញុំថា តើខ្ញុំកំពុងធ្វើអ្វី។ ខ្ញុំប្រាប់គាត់ថា “ប៉ាកំពុងរៀបចំមេរៀនសម្រាប់បង្រៀនក្នុងសាលារៀនថ្ងៃអាទិត្យ”។ បន្ទាប់មក ពេលដែលខ្ញុំពិចារណាអំពីការដែលខ្ញុំចំណាយពេលជាច្រើន ក្នុងបន្ទប់ធ្វើការនោះ ខ្ញុំក៏ប្រាប់គាត់ថា “ប៉ាហាក់ដូចជា តែងតែរៀបចំខ្លួនសម្រាប់ការនេះការនោះជានិច្ច”។
ខ្ញុំសូមអរព្រះគុណព្រះអម្ចាស់ ដែលបានប្រទានឲ្យខ្ញុំមានឱកាស ឈោងចាប់អ្នកដទៃ។ ទោះយ៉ាងណាក៏ដោយ យើងអាចមានការតប់ប្រម៉ល់ខ្លះៗ ពេលដែលយើងចេះតែរៀបចំអ្វីមួយ សម្រាប់អ្នកដទៃជានិច្ចនោះ។ យើងមានការពិបាកនៅក្នុងការដាក់អាទិភាព ពេលដែលគំនិតរបស់យើង ទទួលរងសំពាធនៃការរៀបចំមេរៀន សេចក្តីអធិប្បាយ ឬឯកសារអ្វីមួយឥតឈប់ឈរនោះ។ ការត្រៀមខ្លួនឥតឈប់ឈរនេះ បានធ្វើឲ្យខ្ញុំមានចម្ងល់ ដូចនេះ ខ្ញុំក៏បើកមើលព្រះគម្ពីរ ដើម្បីរកមើលបទគម្ពីរដែលនិយាយអំពីការនេះ។ ខ្ញុំក៏រកឃើញថា ព្រះបានត្រាស់ហៅយើង ឲ្យមានការត្រៀមខ្លួនជានិច្ច។ សូមយើងពិចារណាអំពីចំណុចសំខាន់ៗ ដែលទាក់ទងនឹងការត្រៀមខ្លួន ដែលមានដូចតទៅ : ចិត្តដែលមានការប្តេជ្ញាថ្វាយព្រះ ត្រូវតែមានការត្រៀមខ្លូនបម្រើទ្រង់ (១សាំយ៉ូអែល ៧:៣)។ យើងត្រូវត្រៀមខ្លួនធ្វើការល្អ(២ធីម៉ូថេ ២:២១) ហើយការពារសេចក្តីពិតនៃព្រះគម្ពីរ(១ពេត្រុស ៣:១៥)។ ហើយសាវ័កប៉ុលបានរំឭកយើងថា សូម្បីតែការធ្វើអំណោយឲ្យអ្នកដទៃ ក៏យើងត្រូវមានគម្រោងផងដែរ(២កូរិនថូស ៩:៥)។
នេះគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។ ដើម្បីឲ្យយើងអាចរស់នៅ ក្នុងជីវិតដែលព្រះអម្ចាស់សព្វព្រះទ័យ យើងត្រូវមានការត្រៀមខ្លួនខាងផ្លូវចិត្ត ផ្លូវវិញ្ញាណ និងផ្លូវកាយ។ តែយើងមិនចាំបាច់ត្រូវមានការតប់ប្រម៉ល់នោះឡើយ ព្រោះទ្រង់នឹងជួយយើង ដោយអំណាចចេស្តាទ្រង់។…
ការស្រូបយកជីវ ជាតិនៃព្រះបន្ទូល
ស្តេចចេមស៍ គឺជាក្សត្រដ៏មានភាពល្បីល្បាញ ដោយ សារព្រះគម្ពីរឃីង ចេមស៍(King James) ដែលគេបានបកប្រែមកជាភាសាអង់គ្លេស ដោយភ្ជាប់ជាមួយព្រះនាមទ្រង់។ ការបោះពុម្ភព្រះគម្ពីរនេះ បានកើតឡើង ស្ទើរតែនៅពេលដំណាលគ្នា នឹងការដែលទ្រង់បានធ្វើការកែសម្រួលអត្ថបទសៀវភៅដែលមានចំណងជើងថា សៀវភៅនៃការអធិស្ឋានធម្មតា ។ គេបានប្រើសៀវភៅនេះរហូតមកដល់ពេលបច្ចុប្បន្ន ដែលសៀវភៅនេះ ជាលំនាំនៃការអធិស្ឋានទូលអង្វរ និងការថ្វាយបង្គំ ដែលផ្ទុកទៅដោយសេចក្តីអធិស្ឋានដ៏អស្ចារ្យមួយ ដើម្បីសូមឲ្យមានលក្ខណៈសម្បត្តិដែលសមស្របតាមព្រះគម្ពីរ ដោយអធិស្ឋានយ៉ាងដូចនេះថា “ឱព្រះអម្ចាស់ ដ៏មានពរ ទ្រង់បានបណ្តាលឲ្យគេតែងព្រះគម្ពីរបរិសុទ្ធមក សម្រាប់ឲ្យយើងខ្ញុំ រៀនសូត្រ សូមជួយឲ្យយើងខ្ញុំ … បានស្តាប់ បានអាន គូសចំណាំ រៀនសូត្របទគម្ពីរទាំងនោះ ទាំងស្រូបយកជីវជាតិនៅខាងក្នុងផង ដោយការអត់ធ្មត់ និងការកម្សាន្តចិត្តនៃព្រះបន្ទូលដ៏បរិសុទ្ធនៃទ្រង់ ប្រយោជន៍ឲ្យយើងខ្ញុំ ក្រសោបយក និងតោងឲ្យជាប់សេចក្តីសង្ឃឹមដ៏មានពរ នៃជីវិតដ៏អស់កល្បជានិច្ច”។
កាលពីពេលជាច្រើនសតវត្ស មុនសម័យស្តេចចេមន៍ លោកហោរា យេរេមា បានថ្លែងអំពីការអនុញ្ញាតឲ្យព្រះគម្ពីរចម្អែតចិត្តយើង តាមរបៀបស្រដៀងគ្នា បានជាគាត់អធិស្ឋានដូចនេះថា “ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ដ្បិតឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ ទូលបង្គំបានហៅតាមព្រះនាមទ្រង់”(យេរេមា ១៥:១៦)។ យើងមានលក្ខណៈសម្បត្តិដែលសមស្របតាមព្រះបន្ទូលព្រះ ពេលដែលយើង “អាន គូសចំណាំ រៀនសូត្រ និងស្រូបយកជីវជាតិនៃព្រះបន្ទូលទ្រង់”…
បទចម្រៀងដែលកើតចេញពីការតស៊ូ
ក្នុងខ្សែភាពយន្តឯកសារ ស្តីអំពីអ្នកលេងហ្គីតាដ៏ល្បីល្បាញបីរូប លោកជែក វាយ(Jack White) បានរៀបរាប់អំពីភាពចាំបាច់ទីមួយ នៃការនិពន្ធបទចម្រៀង ដោយមានប្រសាសន៍ថា : “បើអ្នកមិនមានការតស៊ូ នៅក្នុងខ្លួនអ្នក ឬនៅជុំវិញខ្លួនអ្នកទេ នោះអ្នកចាំបាច់ត្រូវបង្កើតការតស៊ូមួយ ដោយខ្លួនឯង”។
បទចម្រៀងដែលមានន័យបំផុតសម្រាប់យើង គឺជាបទដែលបកស្រាយអំពីអារម្មណ៍ ដែលមានក្នុងជម្រៅចិត្តរបស់យើង។ ជាញឹកញាប់ គេបានហៅកណ្ឌទំនុកដំកើងថា “សៀវភៅចម្រៀងនៃព្រះគម្ពីរ”ដែលក្នុងនោះ មានទំនុកជាច្រើន ត្រូវបាននិពន្ធឡើង ក្នុងពេលដែលអ្នកនិពន្ធកំពុងមានការតស៊ូក្នុងជីវិត។ ទំនុកទាំងនោះ យល់អំពីការខកចិត្ត និងការភ័យខ្លាចរបស់យើង តែជានិច្ចជាកាល បទគម្ពីរទាំងនោះតែងតែបង្វែរអារម្មណ៍របស់យើង ឆ្ពោះទៅរកសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះ។
ក្នុងទំនុកដំកើង ជំពូក៣១ ស្តេចដាវីឌបានពោលថា “សូមប្រោសមេត្តាចំពោះទូលបង្គំ ដ្បិតទូលបង្គំមានសេចក្តីទុក្ខលំបាក ភ្នែកទូលបង្គំកាន់តែខ្សោយទៅ ដោយសេចក្តីសោយសោក ព្រមទាំងចិត្ត និងខ្លួនប្រាណនៃទូលបង្គំផង!”(ខ.៩) ទ្រង់ក៏បានមានបន្ទូលអំពីអន្ទាក់ ដែលគេបានរៀបនៅពីមុខទ្រង់ (ខ.៤) អំពីអំពើបាបរបស់ទ្រង (ខ.១០) និងការដែលមិត្តភ័ក្របោះបង់ទ្រង់(ខ.១១-១២) និងការដែលគេបានរៀបគម្រោងធ្វើគុតទ្រង់ (ខ.១៣)។
តែស្តេចដាវីឌមិនបានទុកចិត្តលើកម្លាំងរបស់ទ្រង់ទេ តែបានទុកចិត្តលើព្រះវិញ គឺដូចដែលទ្រង់មានបន្ទូលថា “តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទុកចិត្តដល់ទ្រង់ ទូលបង្គំបានថា ទ្រង់ជាព្រះនៃទូលបង្គំ ឯថ្ងៃអាយុរបស់ទូលបង្គំ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ សូមជួយទូលបង្គំ ឲ្យរួចពីកណ្តាប់ដៃនៃពួកសត្រូវរបស់ទូលបង្គំ ហើយពីអស់អ្នកដែលបៀតបៀនដល់ទូលបង្គំដែរ”(ខ.១៤-១៥)។
អ្នកនិពន្ធទំនុកដំកើងបានអញ្ជើញយើង…
បទបញ្ជាផ្ទៃក្នុងរបស់អ្នកស្រីមុមម៉ា
មានពេលមួយ ខ្ញុំបានជួបស្ត្រីដ៏រួសរាយម្នាក់ ឈ្មោះ “មុមម៉ា ឆាលី(Momma Charlie)” ដែលបានចិញ្ចឹមក្មេងៗជាង១០នាក់។ ក្មេងៗទាំងអស់នេះ សុទ្ធតែត្រូវបានទទួលការសម្រេចរបស់តុលាការ ឲ្យមករស់នៅមួយគាត់ ហើយគាត់ក៏បានឲ្យពួកគេមានផ្ទះស្នាក់នៅ ដោយមានភាពលំនឹង ការណែនាំ និងសេចក្តីស្រឡាញ់។ គាត់បានប្រាប់ខ្ញុំថា ជារៀងរាល់ពេលដែលមានក្មេងថ្មីចូលមករស់នៅ កិច្ចការសំខាន់ទីមួយរបស់គាត់ គឺត្រូវពន្យល់ក្មេងនោះ អំពី “បទបញ្ជាផ្ទៃក្នុងរបស់អ្នកស្រីមុមម៉ា” ដែលរួមមាន ខ្នាតគំរូនៃអាកប្បកិរិយ៉ា ព្រមទាំងការជួយកិច្ចការក្នុងផ្ទះដ៏មមាញឹក ទន្ទឹមនឹងពេលដែលគាត់បណ្តុះបណ្តាលក្មេងៗទាំងនោះ អំពីការទទួលខុសត្រូវ។
ក្មេងខ្លះពិបាកនឹងទទួលយក “បទបញ្ជាផ្ទៃក្នុងរបស់អ្នកស្រីមុមម៉ា” ដោយគិតថា បទបញ្ជាទាំងនោះបានរារាំងពួកគេ មិនឲ្យមានការកម្សាន្ត និងការសប្បាយ ប៉ុន្តែ នេះមិនមែនជាការពិតទេ។ ខ្នាតគំរូនេះបាននាំឲ្យផ្ទះសម្បែងរបស់ពួកគេមានសណ្តាប់ធ្នាប់ ហើយធ្វើឲ្យអ្នកស្រីមុមម៉ា និងក្មេងៗអាចរកបាននូវការរស់នៅដ៏សប្បាយរីករាយ និងសុខសាន្ត។
យ៉ាងណាមិញ អ្នកខ្លះបានយល់ថា ខ្នាតគំរូដែលព្រះបានដាក់ នៅក្នុងព្រះគម្ពីរ គឺជាឧបស័គ្គដែលរារាំងយើង មិនឲ្យអរសប្បាយនឹងជីវិត។ ទោះជាយ៉ាងណាក៏ដោយ តាមពិត ព្រំដែនកំណត់ដែលព្រះបានដាក់ គឺដើម្បីការពារយើង មិនឲ្យប្រព្រឹត្តអំពើបាប ហើយជួយឲ្យយើងមានការឆ្លើយតបយ៉ាងត្រឹមត្រូវ ចំពោះទ្រង់។
ឧទាហរណ៍ នៅក្នុងបទគម្ពីរ អេភេសូរ ជំពូក៤ សាវ័កប៉ុលបានផ្តល់ឲ្យនូវការណែនាំខ្លះ អំពីរបៀបដែលយើងត្រូវរស់នៅ។ ពេលដែលយើងរស់នៅ តាមការបង្រៀនប្រកបដោយសេចក្តីស្រឡាញ់របស់ព្រះ យើងនឹងទទួលបាននូវការការពារ និងមានឱកាសទទួលបាននូវអំណរដ៏ពិត…
សំណូមពរអធិស្ឋាន
កាលពីពេលថ្មីៗនេះ មានបេសកជនម្នាក់ បានមកចូលរួមការសិក្សាព្រះគម្ពីរ ជាមួយនឹងខ្ញុំដែរ។ គាត់បានចែកចាយ អំពីអារម្មណ៍ដែលគាត់មាន នៅពេលដែលគាត់រៀបចំឥវ៉ាន់ ចាកចេញពីកន្លែងដែលនៅក្បែរញាតិមិត្ត ទៅរស់នៅក្នុងប្រទេសមួយទៀត ដែលនៅឆ្ងាយ។ ពេលដែលគាត់ និងក្រុមធើ្វដំណើរជាមួយក្រុមគ្រួសារមកដល់ទីនោះហើយ ពួកគាត់ក៏បានទទួលការស្វាគមន៍ ពីទិដ្ឋភាពនៃការជួញដូរគ្រឿងញៀន និងដងវិថីដ៏គ្រោះថ្នាក់។ រនាំងនៃភាសាបាននាំមកនូវភាពឯកកោសម្រាប់ក្រុមគ្រួសារគាត់។ ជាងនេះទៅទៀត ពួកគាត់បានឆ្លងមេរោគក្រពះបួនប្រភេទខុសៗគ្នា ដែលកាន់តែធ្វើឲ្យមានភាពយ៉ាប់យឺន។ ហើយកូនស្រីច្បងរបស់គាត់ ស្ទើរតែបាត់បង់ជីវិត ដោយសារធ្លាក់តាមចន្លោះប្រកាន់ដៃជណ្តើរដែលគ្មានសុវត្ថិភាព។ ដូចនេះ ពួកគាត់ត្រូវការការអធិស្ឋានរបស់យើងរាល់គ្នា។
សាវ័កប៉ុលបានពិសោធនឹងគ្រោះថ្នាក់ និងទុក្ខលំបាក ក្នុងនាមជាបេសកជន។ គាត់ត្រូវគេចាប់ដាក់គុក គាត់បានជួបគ្រោះថ្នាក់សំពៅលិច ហើយក៏ត្រូវគេវាយធ្វើបាបទៀត។ ដូចនេះ វាជារឿងធម្មតាទេ ដែលសំបុត្ររបស់គាត់ ក៏មានការសុំឲ្យគេអធិស្ឋានឲ្យគាត់ផងដែរ។ គាត់បានសុំពួកជំនុំនៅក្រុងថែស្សាឡូនិច ឲ្យអធិស្ឋានសូមឲ្យការផ្សាយដំណឹងល្អមានជោគជ័យ និយាយរួមគឺ អធិស្ឋានសូមឲ្យព្រះបន្ទូលនៃព្រះអម្ចាស់ “បានផ្សាយចេញទៅ ហើយបានដំកើងឡើង”(២ថែស្សាឡូនិច្ច ៣:១) ហើយសូមឲ្យទ្រង់ប្រោសគាត់ឲ្យ “បានរួចពីមនុស្សវៀច និងពីមនុស្សអាក្រក់ចេញ”(ខ.២)។ សាវ័កប៉ុលដឹងថា គាត់ចាំបាច់ត្រូវ “បើកមាត់គាត់ដោយក្លាហាន” នឹងសំដែងពីសេចក្តីអាថ៌កំបាំងនៃដំណឹងល្អ(អេភេសូរ ៦:១៩) ដែលនេះក៏ជាសំណូរពរអធិស្ឋានរបស់គាត់ផងដែរ។
តើអ្នកបានដឹង អំពីគ្រីស្ទបរិស័ទដែលត្រូវការជំនួយដ៏អស្ចារ្យពីព្រះ នៅពេលដែលពួកគេផ្សាយដំណឹងល្អនៃព្រះគ្រីស្ទឬទេ? នោះសូមនឹកចាំអំពីការដែលសាវ័កប៉ុលបានស្នើរសុំថា “បងប្អូនអើយ សូមអធិស្ឋានឲ្យយើងខ្ញុំផង” (២ថែស្សាឡូនិច្ច ៣:១) ហើយទូលអង្វរ ឲ្យពួកគេនៅចំពោះមុខបល្ល័ង្កនៃព្រះនៃយើង…
សុទ្ធតែមានតម្លៃ
ក្នុងមួយជីវិតនេះ ខ្ញុំបានប្រមូលទុករបស់របរជាច្រើន។ ខ្ញុំមានប្រអប់ដាក់ឥវ៉ាន់ ដែលកាលពីមុនមានសារៈសំខាន់ តែក្រោយមក ក៏លែងចាប់អារម្មណ៍។ ហើយក្នុងនាមជាអ្នកប្រមូលទុករបស់របរដែលមិនព្រមប្រែចិត្ត ខ្ញុំក៏បានដឹងថា ភាពរំភើបរីករាយ កើតមាននៅក្នុងការស្វែងរក និងទទួលបាននូវរបស់របរថ្មីៗជាបន្ថែមទៀត។ ហេតុនេះហើយ ខ្ញុំក៏ងាកមកផ្តោតអារម្មណ៍ ទៅលើការស្វែងរករបស់បន្ទាប់។
ខណៈពេលដែលយើងបង្គរទុកនូវរបស់ជាច្រើន ដែលសំខាន់ចំពោះយើង យើងប្រហែលមិនដឹងទេថា ក្នុងចំណោមរបស់ទាំងនោះ មានរបស់តិចណាស់ ដែលពិតជាមានតម្លៃចំពោះយើង។ តាមពិត ក្រោយមក ខ្ញុំក៏បានដឹងថា អ្វីដែលមានតម្លៃបំផុតក្នុងជីវិតមិនមែនជាវត្ថុទាល់តែសោះ។ ផ្ទុយទៅវិញ អ្នកដែលបានស្រឡាញ់ខ្ញុំ និងអ្នកដែលព្រះបានប្រទានមកក្នុងជីវិតខ្ញុំ ទើបមានតម្លៃ។ ក្នុងចិត្តរបស់ខ្ញុំ ខ្ញុំដឹងថា “បើគ្មានពួកគាត់ទេ នោះខ្ញុំមិនដឹងជាទៅជាយ៉ាងណាទេ” ដូចនេះ ពួកគេពិតជាមានតម្លៃចំពោះខ្ញុំណាស់។
ដូចនេះ ពេលដែលលោកពេត្រុសបានមានប្រសាសន៍ថា ព្រះយេស៊ូវជា “អ្នកដាក់ថ្មជ្រុង១នៅក្រុងស៊ីយ៉ូន ជាថ្មដែលជ្រើសរើស ហើយវិសេសវិសាល” (១ពេត្រុស ២:៦) នោះចិត្តរបស់យើងគួរតែដឹងជាក់ច្បាស់ថា ទ្រង់ពិតជាមានតម្លៃចំពោះយើងណាស់ គឺលើសរបស់របរ និងមនុស្សដែលយើងមានក្នុងជីវិតរបស់យើង។ យើងអាចសួរខ្លួនឯងថា តើសព្វថ្ងៃនេះ យើងនឹងទៅជាយ៉ាងណា បើសិនជាទ្រង់មិនមានព្រះវត្តមានប្រកបជាប់នៅជាមួយយើង យ៉ាងស្មោះត្រង់ និងមិនដែលខាន ដែលប្រកបដោយប្រាជ្ញា និងការដឹកនាំដ៏ល្អឥតខ្ចោះ ដោយអត់ធ្មត់ដែលប្រកបដោយចិត្តមេត្តា ដែលមានការកម្សាន្តចិត្ត និងកែប្រែជីវិតទេនោះ? និយាយឲ្យខ្លី បើគ្មានទ្រង់ទេ តើយើងនឹងទៅជាយ៉ាងណា?…
ការគិតខុស
មានមនុស្សបួននាក់កំពុងធ្វើដំណើរជាមួយគ្នា តាមយន្តហោះតូចមួយ។ ក្នុងចំណោមនោះ មានអ្នកបើកយន្តហោះ សាស្ត្រាចារ្យ គ្រូគង្វាល និងអ្នកឡើងភ្នំ។ ពេលនោះម៉ាស៊ីនយន្តហោះក៏បានខូច ហើយអ្នកបើកយន្តហោះបានប្រាប់ពួកគេថា “យើងមានឆ័ត្រយោងតែបីទេ នៅក្នុងយន្តហោះនេះ។ ដោយសារយន្តហោះនេះរបស់ខ្ញុំ នោះខ្ញុំនឹងយកឆ័ត្រយោងមួយ”។ គាត់ក៏ពាក់ឆ័ត្រយោងនោះ ហើយលោតចុះបាត់។ រីឯសាស្ត្រាចារ្យវិញ គាត់បាននិយាយថា “ខ្ញុំជាអ្នកចេះដឹង ហើយពិភពលោកនេះត្រូវការខ្ញុំ ដូច្នេះ ខ្ញុំយកឆ័ត្រយោងមួយដែរ” ហើយគាត់ក៏លោតចេញដែរ។
បន្ទាប់មក គ្រូគង្វាលបាននិយាយទៅកាន់អ្នកឡើងភ្នំថា “ខ្ញុំមិនចង់ធ្វើជាមនុស្សអត្មានិយមទេ ដូច្នេះ ចូរអ្នកយកឆ័ត្រយោងចុងក្រោយនេះចុះ”។ អ្នកឡើងភ្នំបានឆ្លើយតបថា “នៅសល់ឆ័ត្រយោងពីរទៀត ដូច្នេះ យើងអាចចែកគ្នាម្នាក់មួយបាន។ លោកសាស្ត្រាចារ្យនោះបានយកកាបូប ស្ពាយរបស់ខ្ញុំ ហើយបានលោតចុះទៅបាត់ហើយ ដោយស្មានថាវាជាឆ័ត្រយោង!” ទោះលោកសាស្ត្រាចារ្យបានគិតថា គាត់នឹងអាចចុះដល់ដី ដោយសុវត្តិភាពក៏ដោយ ក៏ការធានារបស់គាត់ គ្រាន់តែបានផ្អែកទៅលើការគិតខុសប៉ុណ្ណោះ។
មានមនុស្សមួយចំនួនមានការគិតខុស អំពីការធានាអំពីសេចក្តីសង្គ្រោះ។ ពួកគេជឿថា ការចូលរួមកម្មវិធីថ្វាយបង្គំ ការទទួលជ្រមុជទឹក ឬការខំធ្វើល្អ នឹងធ្វើឲ្យព្រះព្រមប្រទានសេចក្តីសង្រ្គោះដល់ខ្លួន។ ប៉ុន្តែ ការគិតរបស់យើង ជាការគិតខុស បើសិនជាការគិតនោះ មិនបានផ្អែកទៅលើព្រះបន្ទូលព្រះ ដែលបានចែងក្នុងព្រះគម្ពីរទេនោះ។ ព្រះអម្ចាស់បានមានបន្ទូលថា “យើងរាល់គ្នាបានធ្វើបាប” ហើយយើងជាខ្មាំងសត្រូវរបស់ទ្រង់។ ប៉ុន្តែ តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញ នៃព្រះរាជបុត្រា…
បល្ល័ង្ករបស់ព្រះ មានកង់
ជីន ឌ្រីសកូល(Jean Driscoll) គឺជាអត្តពលិកដ៏ឆ្នើមម្នាក់។ នាងបានទទូលជ័យជម្នះប្រាំបីលើក នៅក្នុងការរត់ប្រណាំម៉ារ៉ាតុននៃក្រុងបូស្តុន។ នាងក៏បានចូលរួមប្រកួតបួនលើក ក្នុងកីឡាប៉ារ៉ាអូឡាំពិចសម្រាប់ជនពិការ ហើយឈ្នះបានមេដាយមាស៥។ ដោយសារនាងមានជម្ងឺឆ្អឹងខ្នងពីកំណើត នាងក៏បានប្រកួត ដោយអង្គុយនៅលើរទេះរុញ។
បទគម្ពីដានីយ៉ែល ៧:៩ ស្ថិតក្នុងចំណោមបទគម្ពីរ ដែលនាងចូលចិត្តបំផុត ដែលបានចែងថា “ព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់នៅ ... បល្ល័ង្កទ្រង់ នោះសុទ្ឋតែជាអណ្តាតភ្លើង ហើយកង់នៃបល្ល័ង្កនោះក៏ជាភ្លើងឆេះដែរ”។ ពេលនាងបានដឹងថា ការបើកសម្តែងដែលលោកដានីយ៉ែលបានទទួល មានទំនាក់ទំនងជាមួយនឹងស្ថានភាពរបស់នាងផ្ទាល់ នាងមានការលើកទឹកចិត្តយ៉ាងខ្លាំង បានជានាងអាចលើកទឹកចិត្តដល់អ្នកដទៃ ជាបន្តទៀត។ នាងបាននិយាយថា “ពេលណា ខ្ញុំមានឱកាសជជែកជាមួយមនុស្សដែលអង្គុយលើរទេះរុញ ដែលធុញថប់នឹងជីវិតនៅលើរទេះរុញ ខ្ញុំបានប្រាប់ពួកគេថា ‘ព្រះបានបង្កើតអ្នកមក ឲ្យមានរូបភាពដូចទ្រង់ តែរទេះរុញរបស់អ្នក ត្រូវបានបង្កើតមកឲ្យមានរូបដូចបល្ល័ង្គទ្រង់ផងដែរ!”
ជាការពិតណាស់ ការបើកសម្តែងដែលលោកដានីយ៉ែលបានទទួល មិនបានបង្ហាញថា ព្រះអម្ចាស់មានភាពពិការឡើយ។ តាមការពិត អ្នកខ្លះយល់ថា “បល្ល័ងដែលមានកង់” របស់ព្រះ គឺជានិមិត្តរូប តំណាងឲ្យព្រះដែលមានយុត្តិធម៌ដែលជួយមនុស្សជាតិ ដោយអំណាចគ្រប់គ្រង។ ហើយបទគម្ពីរខ្លះទៀត បាននិយាយអំពីការដែលព្រះប្រទានជំនួយ ដល់អ្នកដែលជឿទ្រង់(សុភាសិត ៣:២៥-២៦ ម៉ាថាយ ២០:២៩-៣៤ អេភេសូរ ១:១១)។
សេចក្តីជំនឿដែលជីន ឌ្រីសកូលមានចំពោះព្រះ បានជួយឲ្យនាងឈ្នះលើខ្លួនឯង។ យើងក៏អាចមានទំនុកចិត្តថា…