ប្រភេទ  |  នំម៉ាណាប្រចាំថ្ងៃ

ព្រះអង្គពិតជាអស្ចារ្យណាស់!

ថ្ងៃមួយ ខេធី​(Katie) ចៅ​ស្រី​របស់​ខ្ញុំ ដែល​មាន​អាយុ​៣​ឆ្នាំ បាន​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​របស់​នាង​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​ពាក្យ​សម្តី ដែល​មាន​លក្ខណៈ​ទេវ​សាស្រ្ត​បន្តិច​បន្តួ​ច​។ នាង​បាន​ប្រាប់​ពួក​គាត់​ថា​ “ម៉ាក់និ​ង​ប៉ាមា​ន​ប្អូន​ស្រី ពួក​គាត់​បាន​ស្លាប់​ហើយ។ ហើយ​ព្រះ​អង្គ​ក៏​បា​ន​នាំ​ពួក​គាត់ ទៅ​ស្ថាន​សួគ៌ ទៅនៅ​​ជា​មួយ​ព្រះអ​ង្គ។ ព្រះអ​ង្គ​ពិត​ជា​អស្ចារ្យ​ណាស់!”

អំណាច​ចេស្តា​ដ៏​អស្ចារ្យរ​បស់​ព្រះ ជា​អាថ៌កំ​បាំង តែ​មាន​លក្ខណៈ​សាមញ្ញ​ល្មម​នឹង​ឲ្យ​ក្មេង​តូច​ម្នាក់យល់​បាន​។   ក្នុង​គំនិត​ដ៏​ក្មេ​ង​ខ្ចីរបស់​ខេធី   នាង​អាច​ដឹង​ថា​  ព្រះ​អង្គ​ប្រាកដ​ជា​មាន​អំណាច​ចេស្តា ព្រោះ​​ព្រះអង្គ​​អាច​ធ្វើ​នូ​វ​ការ​អស្ចារ្យ​យ៉ាង​នោះបាន​។ នាង​មិន​បាន​យល់​អំពី​អំណាច​ចេស្តា​របស់​ព្រះ​បាន​ទាំង​ស្រុង​ទេ តែ​នាង​បាន​ដឹង​ថា ព្រះបា​ន​ធ្វើ​ការ​ដ៏អ​ស្ចារ្យ ដោយ​នាំ​ម្តាយ​មីង​ទាំងពី​រ​នាក់​របស់​នាង ទៅ​នៅ​នគរ​ស្ថាន​សួគ៌​។

តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​យើង​អ​ង្គុ​យ​​ចុះ ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ ដែ​ល​កាន់​តែ​មាន​ភាព​ជឿលឿ​ន ហើយ​មាន​ចិត្ត​ស្ងើច​សរសើរ​ព្រះថា​ “ព្រះ​អង្គ​ពិ​ត​ជា​អស្ចារ្យ​ណា​ស់”។ យើង​ប្រហែល​ជា​មិន​បាន​ធ្វើ​ដូច​​នេះ ញឹ​ក​​ញាប់​​​ទេ។ យើង​ដឹ​ងថា​ ព្រះប​ង្កើត​ពិ​ភព​លោក​មក ដោយ​ប្រើព្រះ​បន្ទូល​ព្រះអ​ង្គ តែមិនដឹងថា ព្រះ​អង្គ​ប្រើ​ព្រះ​បន្ទូល​ដោយ​របៀ​ប​ណាទេ​(យ៉ូប ៣៨-៣៩ ទំនុកដំកើង ៣៣:៩ ហេព្រើ ១១:៣) ហើយ​យើង​ក៏​មិន​អាច​ដឹងពី​​របៀ​បដែ​ល​ព្រះ​អង្គបា​ន​គ្រប់​គ្រង​ពិភព​លោក​ដែរ(នេហេមា ៩:៦)។ យើង​មិន​អា​ច​ដឹង​ពី​របៀប​ដែល​​ព្រះអង្គ​បានរៀ​ប​ផែន​ការ និ​ង​សម្រេច​សេចក្តី​​ទំនាយ​ អំពី​ការ​ដែ​ល​ព្រះ​យេស៊ូ​វ យាង​មក​ចាប់​កំណើត​ជា​មនុស្ស​ឡើយ ហើយ​យើង​ក៏មិ​ន​អាច​យល់ អំពី​របៀប​ដែលព្រះ​អង្គ​អាច​ធ្វើ​ឲ្យ​ការ​លះប​ង់ព្រះ​​ជន្ម​រប​ស់ព្រះ​យេ​ស៊ូវ មាន​ភាព​គ្រប់​គ្រាន់​សម្រាប់ស​ង្រ្គោះយើ​ង​ដែរ។​ តែ​យើង​អា​​ចដឹង​ថា ការ​ទាំង​អស់​នេះ​​​ជា​កា​រពិ​តមែន​។

អំណាច​ចេស្តា​រ​បស់ព្រះ​ មាន​ភាព​អស្ចារ្យ​មិន​អា​ចវា​ស់​ស្ទង់​បាន​ តែមា​ន​ភា​ព​ច្បាស់​លាស់​ល្មម​នឹង​ឲ្យ​យើ​ង​យ​ល់បា​ន។  នេះក៏​ជា​មូ​ល​ហេតុ  ដែលយើ​ង​ត្រូវ​សរសើរ​ដំកើ​ង​ព្រះអង្គ​ផង​ដែរ​។​-Dave…

ការបើកបរនៅខាងឆ្វេងដៃ​

ខ្ញុំបាន​ធំ​ពេ​ញវ័យ នៅ​សហ​រដ្ឋ​អាមេរិក ដែល​នៅ​ទីនោះ គេ​បើក​បរ​ប្រកាន់​ខា​ង​ស្តាំ​ដៃ ហេតុ​នេះ​ហើយ​ខ្ញុំ​​​មាន​​ការ​ចាប់​អារម្មណ៍​ចំពោះ​ប្រទេស​មួយ​ចំនួន ដែល​គេ​ប្រកាន់​យក​ការ​បើក​បរ​ខាង​ឆ្វេង​ដៃ​។ បន្ទាប់​មក ពេល​ខ្ញុំ​បាន​ទៅ​ប្រទេស​អង់​គ្លេស ខ្ញុំ​បា​ន​ឮ​អ្ន​ក​នាំ​ភ្ញៀវ​ទេស​ចរណ៍​ម្នាក់ នៅ​ទី​ក្រុង​ឡុង ពន្យល់​អំពី​មូល​ហេតុ​ដែលប្រ​ទេស​អង់​គ្លេស​មាន​ច្បាប់ ឲ្យ​បើក​បរ​ប្រកាន់​ខាង​ឆ្វេង​ដៃ។ គាត់ថា “កាល​ពី​ទសវត្សរ៍ឆ្នាំ​១​៨០០ ទាំង​អ្នក​ថ្មើ​ជើង​ និង​អ្នក​បរទេះ​​សេះ​ បាន​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​រួម​គ្នា​។ ពេល​ដែល​រទេះ​សេះកំ​ពុង​ធ្វើ​ចរាចរណ៍​នៅ​ខាង​ស្តាំដៃ​ អ្នក​បរទេះ​​នោះ​​តែង​តែ​​យក​មោង​វាយ​សេះជា​ធម្ម​តា ហើយ​ជួន​កាល​ក៏វាយ​​ប៉ះ​ត្រូវ​អ្នក​ដើរ ដែល​នៅ​ក្បែរនោះ​។ ដើម្បី​ដោះស្រា​យ​បញ្ហា​នេះ គេ​ក៏​បាន​​ចេញ​ច្បាប់ ​តម្រូវ​ឲ្យ​រ​ទេះ​សេះទាំ​ង​អស់​ធ្វើ​ចរាចរណ៍ តា​ម​ផ្លូវ​ថ្នល់ នៅ​ខាង​ឆ្វេង​ដៃ ដើម្បី​កុំ​ឲ្យប៉ះ​ពា​ល់​អ្នក​ថ្មើរ​ជើង​ទៀត​”។​

ច្បាប់​ចរាចរណ៍​នេះ គឺ​សម្រាប់​ជា​ប្រយោជន៍ និង​ជា​ការ​ការ​​ពា​រ​​ដល់​អ្នក​ដំណើរ​ទាំង​ឡា​យ ដូច​នេះ ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អម្ចាស់​ក៏ស​ម្រាប់​ជា​ប្រយោជន៍ និង​ការ​ការពា​រ​យើង​ផង​​ដែរ។​ ដោយ​សារ​ព្រះ​អង្គ​ស្រឡាញ់​យើង នោះ​ព្រះអង្គ​បាន​ប្រទាន​ក្រឹត្យ​វិន័យ​មក ​ដើម្បីជា​ប្រយោជន៍​យើង។ គឺដូ​ច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា ​“បង​​ប្អូ​ន​​អើយ ព្រះ​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរីភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រឡាញ់​វិញ ដ្បិត​​ក្រឹត្យវិន័យ​​ទាំង​មូល បាន​សំរេច​មក​ក្នុង​ពាក្យ​តែ​១​ម៉ាត់​នេះ​ថា «ចូរ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង»”(កាឡាទី ៥:១៣-១៤)។

ពេល​ដែល​យើង​អនុវត្ត​តាម​ព្រះប​ន្ទូ​ល​ព្រះ សូម​យើង​ចាំ​ថា ព្រះ​គុណ​ព្រះ បាន​ប្រទាន​នូវ​ការ​ណែនាំ ដើម្បីជួ​យ​ឲ្យ​យើង​លូត​លាស់​ ដោយ​ស្រឡាញ់​ព្រះអង្គ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ ​កាន់​តែខ្លាំ​ង។-Dennis Fisher

ស្រឡាញ់តាមព្រះអង្គ

ក្នុងសម័យសង្រ្គាមលោកលើកទី២ លោកដេទ្រិច បុនហូហ្វ័រ(Dietrich Bonhoeffer)អាចជួបគ្រោះថ្នាក់គ្រប់ពេល   ក្នុងការស់នៅប្រចាំថ្ងៃ   ក្នុងប្រទេសអាឡឺម៉ង់ដែលដឹកនាំដោយលោកអ៊ីត្លែ តែទោះជាយ៉ាងណាក៏ដោយ គាត់នៅតែបន្តរស់នៅទីនោះទៀត។​ ពេលខ្ញុំគិតពីរឿងនេះ ខ្ញុំស្រមៃឃើញគាត់រស់នៅ ដោយមានទស្សនៈដូចសាវ័កប៉ុលដែរ គឺទស្សនៈដែលយល់ថា ការបានទៅនៅនគរស្ថានសួគ៌   គឺជាបំណងចិត្តរបស់គាត់​   តែការបន្តរស់នៅកន្លែងដែលព្រះអង្គសព្វព្រះទ័យឲ្យនៅ ជាបំណងព្រះទ័យព្រះ(ភីលីព​ ១:២១)។ ដូចនេះ គាត់ក៏បានបន្តរស់នៅទីនោះទៀត ដែលក្នុងនាមជាគ្រូគង្វាលម្នាក់ គាត់បាន​ដឹកនាំកម្មវិធីថ្វាយបង្គំព្រះ នៅកន្លែងសម្ងាត់ ហើយបានតស៊ូប្រឆាំងនឹងរបបដ៏សាហាវព្រៃផ្សៃរបស់អ៊ីត្លែ។​

ទោះបីជាលោកបុនហូហ្វ័រអាចមានគ្រោះថ្នាក់ ជារៀងរាល់ថ្ងៃក៏ដោយ ក៏គាត់នៅតែអាចនិពន្ធសៀវភៅមួយក្បាល មានចំណងជើងថា “ការរស់នៅជាមួយគ្នា” ដែលនិយាយអំពីការងារផ្នែកទទួលស្វាគមន៍។ គាត់បានអនុវត្តតាមគោលការណ៍នៃ​កា​រ​ទទួល​ស្វាគមន៍​នោះ​ ពេលដែលគាត់កំពុងរស់នៅ និងធ្វើការក្នុងសហគមន៍​សង្ឃកាតូលិក និងនៅពេលដែលគាត់នៅក្នុងមន្ទីឃុំឃាំង។ គាត់បានឆ្លៀតឱកាសបង្ហាញឲ្យគេឃើញព្រះគ្រីស្ទ ក្នុង​ជីវិត​គាត់​ ជារៀងរាល់ពេលដែលគាត់ញាំអាហារ ពេល​ធ្វើការងារ សន្ទនាជាមួយអ្នកដទៃ និងបង្រៀនអ្នកដទៃ  គឺសូម្បីតែនៅពេលដែលគាត់កំពុងទទួលរងសំពាធយ៉ាងណាក៏ដោយ។​

ព្រះគម្ពីរចោទិយកថា បានចែងថា ព្រះអម្ចាស់បានបង្គាប់ពួកអ៊ីស្រាអែលឲ្យយកតម្រាប់តាមព្រះអង្គ ដោយស្រឡាញ់ និងទទួលស្វាគមន៍អ្នកស្រុកក្រៅ និងស្រ្តីមេម៉ាយ ដូចដែលព្រះអង្គបានបម្រើដល់ពួកអ៊ីស្រាអែលដែល​កំពុងចាកចេញពីនគរអេស៊ីព្ទ(១០:១៨-១៩ និក្ខមនំ ២២:២១-២២)​។ ព្រះអង្គក៏ស្រឡាញ់យើង ហើយប្រទានកម្លាំងយើង ដោយព្រះវិញ្ញាណរបស់ព្រះអង្គ ដើម្បីបម្រើព្រះអង្គ   ដោយបម្រើអ្នកដទៃ  តាមរបៀបជាច្រើនរាប់មិនអស់​​ជារៀងរាល់ថ្ងៃ  ជាពិសេស​​គឺ​តាម​​រយៈពាក្យសម្តី និងការប្រព្រឹត្តដោយសុភាព។

នៅក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់យើង តើយើងឃើញនរណាខ្លះ ដែលហាក់ដូចជាកំពុងតែមានភាពឯកកោ…

ការផ្លាស់ប្រែ

ខ្ញុំមាន​មិត្ត​ភ័​ក្តម្នាក់​ ដែល​ហាក់​ដូ​ច​ជា​ល្អ​ជា​ងខ្ញុំ​ គ្រប់​ចំណុ​ច។ គាត់ឆ្លា​ត​ជា​ង​ខ្ញុំ។​ គា​ត់គិ​តបា​ន​ស៊ី​ជម្រៅជា​ង ហើយ​គាត់​ដឹ​ង​ថា នៅ​ទីណា​គា​ត់​អាច​រក​បា​នសៀ​វភៅដែ​ល​ល្អ​ជា​ងស​ម្រាប់​អាន។ គាត់ថែ​មទំា​ង​លេ​ង​កីឡាវា​យ​កូន​ហ្គោល​បាន​ល្អ​ជា​ងខ្ញុំ​ផ​ង​ដែ​រ។ ពេល​ខ្ញុំ​ចំណាយ​ពេល​ជា​មួ​យ​គាត់ ខ្ញុំបាន​ទ​ទួ​ល​ការ​ជំរុ​ញ​ចិត្ត​ឲ្យ​ខិត​ខំ​ធ្វើយ៉ា​ង​ណា ​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​ល្អជា​ង​មុន​ ដែល​មាន​គំនិត​កាន់តែ​​ស៊ី​ជ​ម្រៅ។ ខ្នាត​គំរូ​នៃ​ភាព​ល្អប្រ​សើរ​រប​ស់​គា​ត់​ បាន​នាំ​ចិ​ត្ត​ខ្ញុំ​ឲ្យ​ខិត​ខំ​ស្វែង​រ​ក​កា​រ​អ្វី​ដែល​កាន់​តែធំ​​ប្រ​សើរ។​

ការ​នេះ​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំ​ អំពីគោ​លការណ៍​ខា​ង​វិ​ញ្ញាណ ដែល​បាន​បង្រៀន​យើង​ឲ្យ​ចំណា​យពេ​ល​​ជាមួ​យ​ព្រះបន្ទូល​ព្រះ ដើម្បី​ឲ្យ​យើង​អាច​នៅ​ជាប់​នឹ​ងព្រះ​គ្រី​ស្ទ។​ ពេល​ខ្ញុំ​អាន​បទ​គម្ពីរដែ​ល​​ចែងអំពីសេ​ចក្តី​ស្រឡាញ់ដែ​លគ្មា​ន​លក្ខ​ខ័ណ្ឌ ដែល​ព្រះ​គ្រីស្ទ​មាន​ចំពោះយើ​ង ខ្ញុំក៏​បា​នទ​ទួលកា​រ​បណ្តាល​ចិ​ត្ត ឲ្យស្រឡាញ់​អ្នក​​ដទៃ ដោយ​មិន​ទៀម​ទា​ការត​ប​ស្ន​ង​អ្វីឡើ​យ។ ពេល​ខ្ញុំ​ដឹង​ថា​ ព្រះ​អង្គ​ប្រទាន​សេចក្តី​មេត្តា​កុរណា និង​ព្រះគុ​ណ​ ដោយ​ឥត​គិត​​ថ្លៃ ដល់​មនុស្ស​ដែល​មិ​ន​សម​នឹ​ងទ​​ទួល ខ្ញុំ​មាន​ចិ​ត្ត​ខ្មាស់​អៀន​ណាស់ ព្រោះ​ខ្ញុំចេះតែ​មិ​ន​ព្រ​ម​អត់​ទោស​ឲ្យ​គេ​ ហើយ​ចង់​សង​សឹ​ក​។

ខ្ញុំ​មាន​ការ​ដឹងគុ​ណព្រះ​កា​ន់តែ​ខ្លាំ​ង ពេល​ដែល​ខ្ញុំ​ដឹ​ង​ថា ​ព្រះ​អម្ចាស់បា​ន​ដណ្តប់កាយខ្ញុំ​ ដោយ​សម្រ​ស់​នៅសេ​ចក្តី​សុចរិត​ដ៏​គ្រ​ប់​លក្ខណ៍​រប​ស់​ព្រះ​អង្គ ទោះបីជា​ខ្ញុំ​បា​នប្រព្រឹត្ត​ខុស ​គួរ​ឲ្យ​ខ្មាស់​អៀ​នយ៉ា​ង​ណាក៏​ដោ​យ។ ព្រះអ​ង្គបា​ន​បង្ហា​ញ​ផ្លូ​វដ៏​អ​ស្ចារ្យ និង​ប្រាជ្ញា​ដែល​គ្មា​ន​គូប្រៀប​របស់​ព្រះ​អ​ង្គ ក្នុង​ព្រះគ​ម្ពី​រ ដែល​បា​ន​បណ្តា​ល​ចិ​ត្ត និង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំផ្លា​ស់​ប្រែ​។ ខ្ញុំ​មិន​ច​ង់ឲ្យ​​ជីវិតខ្ញុំ​នៅដដែលឡើ​យ ពេល​ដែ​ល​ព្រះ​អង្គ​​នាំឲ្យ​ខ្ញុំផ្លា​ស់ប្រែ​កាន់​តែដូ​ច​ព្រះ​អង្គ ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ​។​

សាវ័ក​ប៉ុ​ល​បា​ន​ប្រា​ប់​យើង ឲ្យ​មើល​ទៅ​​ព្រះគ្រី​ស្ទ ដោយ​អំណរ ហើយ​កាល​ណា​យើ​ងមើល​ទៅព្រះអ​ង្គ​ យើង​ក៏​បាន “​ផ្លា​ស់​​ប្រែ​​ទៅ ឲ្យ​​ដូ​ច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរីល្អ​ទៅ​ដល់​សិរីល្អ គឺ​ដោយសារ​ព្រះអម្ចាស់​ដ៏​ជា​ព្រះវិញ្ញាណ”(២កូរិនថូស ៣:១៨)។-Joe Stowell

ផ្លៃស្ត្របូរីដែល​រាយប៉ាយ

ថ្មីៗ​នេះ ខ្ញុំ​និង​ស្វា​មីរ​បស់​ខ្ញុំបា​នផ្លា​ស់​មក​រស់​នៅ ក្នុង​ផ្ទះថ្មី​។ មាន​ពេល​មួយ មាន​បុរស​ម្នាក់​បាន​យកផ្លែ​ស្តបូរី មួ​យកេ​ស​ធំ ​ ​មក​ដាក់​ចោលនៅ​តា​មផ្លូ​វ​ដើរ ខា​ងមុ​ខផ្ទះ​យើ​ង។ គាត់​បាន​សរសេរក្រដាស់មួ​យ​ស​ន្លឹក​ដា​ក់​ពីលើ​នោះ​ថា គាត់​ចង់​ឲ្យ​យើ​ង​ចែករំ​លែកផ្លែ​ស្ត្របូរីនោះ​ ជាមួ​យអ្ន​ក​ជិត​ខាងរបស់យើ​ង។ គាត់​មាន​បំណ​ង​ល្អទេ​ ប៉ុន្តែ មាន​ក្មេង​ៗ​ខ្លះ បាន​ឃើញ​ផ្លែ​ស្ត្របូរី​មួយ​កេ​ស​នោះ មុនពេល​យើង​មក​ដល់ ហើយ​ក្មេ​ង​ៗ​ទាំ​ងនោះនាំ​គ្នាយ​កផ្លែ​ស្ត្របូរីនោះ​ គប់​គ្នាលេ​ង ក្នុង​បរិវេណ​ផ្ទះ​របស់​យើង ដែលមាន​ជញ្ជាំង​ពណ៌ស​រ។   ពេល​យើង​ត្រឡប់​មក​ផ្ទះវិ​ញ យើង​ឃើញ​ក្មេ​ង​ៗ ដែល​យើង​ស្គាល់​កំពុ​ងមើ​ល​មក​យើ​ង​ពីខា​ង​​ក្រៅរ​ប​ងផ្ទះ​។ ពួក​គេបា​នត្រឡប់ម​ក​មើល​កន្លែង​ ដែលពួ​កគេ​បាន​ប​ង្ករ​ភាព​រញេរញ៉ៃ​នោះដោយ​ចង់​ដឹង​ថា យើង​នឹង​មាន​ប្រ​តិកម្ម​យ៉ាងណា​ ចំពោះ​ភាព​រញេរញ៉ៃ​នោះ។  ពេល​នោះ​ យើង​អាច​​បោស​សម្អា​ត​ដោយ​ខ្លួ​ន​ឯង ប៉ុន្តែ ដើម្បីស្អាងទំ​នាក់ទំ​ន​ងឡើ​ង​វិញ យើង​យល់​ថា​ យើង​ចាំបា​ច់​ត្រូវ​ទៅ​និយា​យ​ជាមួ​យ​ពួ​ក​គេ ហើយ​ប្រាប់​ឲ្យ​ពួក​គេ​ជួយ​សម្អាត​ជញ្ជាំង​ផ្ទះ​ដែល​បាន​ប្រ​ឡាក់នោះ​។​

ការ​រ​ស់នៅ​រ​បស់​យើ​ង អាច​មាន​ភាព​រ​ញេរ​ញ៉ៃ ដោយ​សារ​បញ្ហា​នៅ​​ក្នុង​ទំ​នាក់​ទំនង។ ពួក​ជំនុំ នៅក្រុ​ង​ភីលីព​ក៏​បាន​ជួប​បញ្ហានោះ​ផង​ដែរ។ មាន​អ្ន​កប​ម្រើ​ព្រះ​ដ៏ស្មោះ​ត្រង់​ពីរ​នាក់ គឺ​អ្នក​ស្រី​អ៊ើរ៉ូឌា និង​អ្នកស្រី​ស៊ុ​នទីច មាន​ការ​​មិន​ចុះ​សម្រុង​គ្នាយ៉ា​ងខ្លាំ​ង​។ បាន​ជា​សាវ័ក​ប៉ុល​​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួកជំ​នុំ​មួយ​នេះ​ ដើម្បី​លើក​ទឹ​ក​ចិត្ត​ពួ​ក​គេ ឲ្យធ្វើ​កា​រដោះ​ស្រាយប​ញ្ហា​នេះ(ភីលីព ៤:២)។ គាត់​ក៏​ចង់​ឲ្យមា​ន​មនុស្ស​ម្នាក់​ទៀ​ត មក​ជួយ​ដោះ​ស្រាយ​បញ្ហា​រប​ស់​ពួ​ក​គេ ដោយ​វិញ្ញាណ​ដ៏​សុភាព។ គឺដូច​ដែល​គា​ត់បា​ន​មាន​ប្រ​សាសន៍ ក្នុង​សំ​បុត្រ​នោះ​ថា​ “​ខ្ញុំ​​​ក៏​សូម​ដល់​អ្នក ឱ​គូកន​ស្មោះត្រង់​របស់​ខ្ញុំ​អើយ សូម​ជួយ​ស្ត្រី​ទាំង​២​នោះ ដែល​បាន​តតាំង​ជា​១​នឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ផង”(ខ.៣) ។

ពេល​យើង​ដឹង​ថា​…

ជ្រើសរើសយកជីវិត

ពេល​ខ្ញុំ​កំ​ពុ​ងច​ម្រើន​វ័យ​ធំ​ឡើ​ង ខ្ញុំឧ​ស្សាហ៍សួ​រ​ខ្លួន​ឯង​ថា “តើព្រះ​មាន​បំណង​ព្រះ​ទ័យ​យ៉ាងណា​ សម្រាប់​ជីវិ​ត​ខ្ញុំ”។ ចុះបើ​សិ​ន​ជា​ខ្ញុំ​មិ​ន​អាច​រ​​កឃើញ ឬ​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ? កាលនោះ​ ខ្ញុំយ​ល់ថា​ ការ​ស្វែង​រក​​បំណ​ង​ព្រះទ័យ​ព្រះ ​ហាក់​ដូច​ជា​មិ​ន​ខុស​ពី​ការ​ស្វែង​រក​ម្ជុល​ក្នុង​បា​តស​មុ​ទ្រ​ទេ។ គឺ​ហាក់​ដូ​ច​​ជា​បាន​លាក់​ទុក​មិ​ន​ឲ្យ​ខ្ញុំដឹ​ងអ​ញ្ចឹ​ង។​ ខ្ញុំ​ពិបា​ក​យ​ល់​ណា​ស់ គឺ​បាន​ត្រឹម​តែ​ស្មា​ន ហើយ​មាន​ការ​យល់​ច្រឡំ​រាប់​មិន​អ​ស់។​

ប៉ុន្តែ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា​ ខ្ញុំ​មាន​ទស្សនៈយ​ល់​ខុស អំពី​បំណង​ព្រះទ័​យ​ព្រះ។ ព្រះមិ​ន​សព្វ​​ព្រះទ័យ​​ឲ្យយើ​ងរ​ស់​នៅ​ជា​ម​នុស្ស​បាត់ប​ង់ និង​វង្វេង ហើយ​ចេះតែ​ស្វែ​ង​រក​ទាំ​ងងងឹត​ងងល់​ឡើយ​។​ ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​ឲ្យ​យើ​ងស្គា​ល់បំ​ណង​ព្រះទ័​យ​ព្រះ​អ​ង្គ។ ព្រះ​អ​ង្គ​បានបង្ហាញ​ព្រះ​ទ័យ​ដ៏​សាមញ្ញ​រប​ស់​ព្រះអ​ង្គ ឲ្យ​យើង​ស្គាល់​ច្បា​ស់។ ព្រះ​អង្គមិ​ន​បាន​ប្រ​ទាន​ឲ្យ​យើង​មាន​ជម្រើ​ស​ច្រើនពេ​ក​ឡើ​យ គឺ​បាន​ប្រទាន​ជម្រើស​តែ​ពី​រ​ប៉ុណ្ណោះ។ តើ​យើង​ជ្រើស​រើ​ស​យក “ជីវិត និងការ​ល្អ” ឬ​រើស​យក “សេចក្តី​ស្លាប់ និង​ការ​អាក្រក់”(ចោទិយកថា ៣០:១៥)។ ក្នុង​ករណី ដែល​យើង​មិ​ន​ដឹ​ង​ច្បា​ស់ថា​ ត្រូវ​រើស​យកមួយ​ណា​ ព្រះអ​ង្គ​ថែម​ទាំង​បា​ន​ប្រា​ប់ថា យើង​ត្រូវ​រើស​យក ​“ជីវិត”(ខ.១៩)។ ការ​ជ្រើស​រើស​ជី​វិ​ត ជាកា​រ​ជ្រើស​រើស​ព្រះ និង​ស្តាប់​បង្គាប់ព្រះ​បន្ទូល​ព្រះអ​ង្គ។

ពេល​លោក​ម៉ូសេមាន​ប្រសាសន៍​ផ្តាំ​ផ្ញើពួក​អ៊ីស្រាអែល គាត់​បាន​ប្រាប់ពួកគេ​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​ឲ្យបាន​ត្រឹ​មត្រូវ ដោយ​​យក​​​ចិត្ត​​​ទុក​ដាក់​  ហើយ​​ប្រយ័ត្ន​​នឹ​ង​​ប្រព្រឹត្ត​​តាម​ ​ អស់​​ទាំ​ង​​ពាក្យ​​​ក្នុង​​​ក្រឹត្យ​វិន័យ…​ដោយសារ​សេចក្តី​​នោះ​ ជា​ជីវិត​របស់​ពួក​គេ​រាល់​គ្នា”​(៣២:៤៦​-៤៧)។ ព្រះមាន​បំណ​ង​ព្រះទ័យ​ឲ្យ​យើង​មា​នជី​វិត។ ព្រះប​ន្ទូល​ព្រះ​អង្គ​ជា​ជី​វិត។ ហើយព្រះ​យេ​ស៊ូវ​ជា​ព្រះប​ន្ទូល​​ព្រះ។ មាន​ពេល​ខ្លះ ព្រះអ​ង្គប្រា​ប់​យើ​ងថា​ ត្រូវ​ជ្រើស​រើស​យ​ក​អ្វី តែ​ពេល​ខ្លះ​ព្រះអង្គប្រហែល​ជា​ឲ្យយើ​ងស​ម្រេច​ចិ​ត្តដោ​យ​ខ្លួន​ឯ​ង ប៉ុន្តែ ព្រះអង្គ​បា​ន​ប្រទាន​នូវ​គំរូ​ដ៏​ល្អឥ​ត​ខ្ចោះរបស់​ព្រះយេស៊ូវ សម្រាប់​ឲ្យ​យើង​យ​ក​តម្រា​ប់​តា​ម។…

ពិនិត្យប្រេងម៉ាស៊ីន

ពេល​ខ្ញុំប​ង្រៀន​កូន​ស្រី​ខ្ញុំ​ ឲ្យ​ចេះបើក​ឡា​ន ខ្ញុំ​រាប់​បញ្ចូល​កា​រ​បង្រៀន​បន្តិច​បន្តួច អំពី​មូល​ដ្ឋាន​គ្រឹះនៃ​ការ​មើល​ថែរ​គ្រឿង​ម៉ាស៊ីន​រប​ស់ឡា​ន​ផ​ង​ដែរ។ យើង​ក៏​បាន​ទៅ​យាន្ត​ដ្ឋាន​មួយ​កន្លែងក្នុង​តំបន់ ជាក​ន្លែង​ដែ​ល គេរៀនពិ​និត្យ​មើ​ល​ប្រេ​ង​ម៉ាស៊ី​នឡា​ន នៅ​​ពេល​​​គេ​ចាក់​សាំង​។ ជា​ច្រើន​ឆ្នាំ​ក្រោ​យ​មក កា​រនេះ​​នៅ​តែ​ធ្វើ​ឲ្យ​ខ្ញុំនឹ​កចាំ​ អំពី​ពាក្យ​ស្លោក ដែល​ពោល​ថា ​“ប្រេង​ម៉ាស៊ីនថោកទេ តែម៉ា​ស៊ីន​ឡា​ន​ថ្លៃ”។ បាន​សេច​ក្តី​ថា ការ​ចំណាយ​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​ប្រេង​ម៉ាស៊ី​នឲ្យ​ទៀ​ង​ទាត់ គឺ​​​អស់​លុយ​តិច​ជាង​​ការផ្លាស់​ប្តូ​រ​ម៉ាស៊ីន​ឡាន​​។​

ការ​ថែទាំ​​ព្រ​លឹ​ងវិញ្ញាណ ក៏​សំខាន់​ចំពោះ​ការរ​ស់​នៅ​របស់យើង​ផង​ដែ​រ។ ការ​ចំ​ណាយ​ពេ​ល​ប្រ​ចាំ​ថ្ងៃ ដើម្បី​អាន​ព្រះ​គម្ពីរ ​អធិស្ឋា​ន និង​ស្តាប់​ព្រះ​បន្ទូល​ព្រះ​ ជា​គន្លឹះ ដែល​ជួ​យ​មិ​ន​ឲ្យ​មាន​កា​រ​ខូចខាត​ខាង​វិ​ញ្ញាណ។ ក្នុងទំ​នុក​ដំកើង ជំពូក៥ ស្តេច​ដាវីឌ​បា​ន​មាន​បន្ទូល​ថា “ឱ​ព្រះ​យេហូវ៉ា​​អើយ នៅ​​ពេល​ព្រឹក ទ្រង់​នឹង​ឮ​សំឡេង​របស់​ទូលបង្គំ គឺ​នៅ​ពេល​ព្រឹក ទូលបង្គំ​នឹង​ទូល​ដល់​ទ្រង់ ដោយ​លំដាប់ ព្រម​ទាំង​រក្សា​ពេល​ចាំ​យាម​ផង”(ខ.៣)។ ក្នុង​ខ​បន្ទាប់ទៀត ទ្រង់បា​ន​ស​រសើរ​ដំកើង អរ​ព្រះគុ​ណ និង​​ទូល​សូម​​អស់​ពី​ចិត្តដល់​ព្រះ។

មាន​មនុស្ស​ជា​ច្រើ​ន​បាន​យល់​អំពី​ភាព​ចាំបា​ច់ នៃ​ការ​ចាប់​ផ្តើម​ការ​រ​ស់​នៅប្រ​ចាំ​ថ្ងៃ ជាមួ​យព្រះ​អ​ម្ចាស់។ មុន​ពេល​ពួ​ក​គេបើកមើលទូរស័ព្ទ​​ មើល​ព​ត៌​មាន ឬញាំ​អា​ហារ​ពេល​ព្រឹ​ក ពួក​គេ​តែង​តែ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម ​មួយ​រយៈ​ពេល​សិ​ន ដោយ​អាន​ព្រះ​បន្ទូ​ល​ព្រះ​ សរសើរ​ដំកើ​ង​ព្រះ​អ​ង្គ សម្រាប់​ភាពធំ​ឧត្តម្ភ​របស់​ព្រះ​អង្គ និង​អរ​ព្រះ​គុ​ណព្រះ​អង្គ សម្រាប់​សេចក្តី​ស្រ​ឡាញ់​ ហើយស្វែង​រ​ក​ការ​ដឹក​នាំ​ពី​ព្រះ​អង្គ។ ​ចំណែកអ្ន​ក​ផ្សេ​ង​ទៀ​ត ក៏​បាន​ចំ​ណាយ​ពេ​ល​អា​នព្រះ​គ​ម្ពីរ និង​អធិ​ស្ឋា​ន ក្នុង​ម៉ោង​ផ្សេង​ទៀ​ត នៅ​ថ្ងៃនី​មួយ​ៗ​។

យើង​ចំាបា​ច់​ត្រូ​វ​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ ជា​មួ​យ​ព្រះអង្គ​ជារៀ​ងរា​ល់​ថ្ងៃ​…

អត្ថន័យរបស់ឈ្មោះ

មិត្តភ័​ក្រ​រប​ស់​ខ្ញុំ​ម្នាក់​​បាន​សរសេរ​សំបុត្រ​មួយ​ច្បា​ប់ ទុកឲ្យ​​កូន​របស់​គាត់​ ដែល​ទើប​តែ​កើត​សម្រាប់​ឲ្យ​គាត់​អា​ន ពេ​លគា​ត់​ធំ​ឡើង។​ ក្នុង​សំបុ​ត្រ​នោះ គាត់​បាន​ស​រសេរ​ថា “កូន​ប្រុស ជា​ទីស្រឡាញ់រ​បស់​ប៉ា ប៉ានិង​ម៉ាក់​ចង់​ឲ្យ​កូន​រ​ក​ឃើ​ញ​​ពន្លឺ និង​​ផ្តោ​ត​​​ទៅ​​លើព​​ន្លឺ​នោះ​។ កូន​​មាន​ឈ្មោះ ស៊ីន  សន(Xin Xuan)។ ស៊ីន​មាន​ន័​យ​ថា ភាព​ស្មោះត្រ​ង់ កា​រស្ក​ប់​ចិត្ត និង​ភាព​ត្រឹ​ម​ត្រូវ ហើយសន មាន​ន័យ​ថា ភាព​កក់​ក្តៅ និង​ពន្លឺ”។ គាត់​និង​ភរិយា​របស់​គាត់ បាន​ជ្រើស​រើស​ឈ្មោះ​មួយ​នេះ ​យ៉ាងប្រុ​ង​ប្រយ័ត្ន ដោយ​សង្ឃឹម​ថា កូន​ប្រុស​របស់​ខ្លួ​ននឹង​បាន​ល្អ​ដូច​ឈ្មោះ​នោះ​ដែរ។

យ៉ាង​ណាមិ​ញ ពេលដែ​ល​ព្រះ​យេស៊ូវ​ដាក់​ឈ្មោះថ្មី​ឲ្យ​លោកស៊ីម៉ូន​ថា ពេត្រុស ឬកេផាស(យ៉ូហាន ១:៤២) ព្រះ​អង្គ​មិ​​នមែន​ចេះតែ​រើ​សឈ្មោះ​ឲ្យ​គាត់​ព្រាវ​ៗ​នោះ​ឡើយ។ ពេត្រុស​​មាន​ន័យថា ​“ថ្ម”។ ប៉ុន្តែ ទាល់តែ​មួ​យ​រយៈ​ពេល​ក្រោយ​មក ទើប​គាត់​មាន​ភាព​រឹង​មាំដូច​ឈ្មោះ​នោះ​។ តាម​ព្រះគ​ម្ពីរ យើង​ដឹង​ថា លោក​ពេត្រុស​មាន​ប្រវត្តិ​ជា​អ្នក​នេសាទ​ត្រី ដែល​ជា​មនុស្ស​ឆេវ​ឆាវ។  គា​ត់ធ្លា​ប់​ប្រកែកជាមួ​យ​ព្រះយេ​ស៊ូវ(ម៉ាថាយ ១៦:២២-២៣) ហើយបា​ន​ដក​ដាវ​កាប់​គេ(​យ៉ូហាន ១៨:១០-១១) ហើយ​ថែម​ទាំ​​ង​បាន​បដិសេធ​ថា ​មិនស្គា​ល់ព្រះ​អ​ង្គ​ទៀ​ត(ខ.១៥-២៧)។ ប៉ុន្តែ ក្នុង​ព្រះគ​ម្ពី​រ​កិច្ចការ ​យើងឃើ​ញថា​ ព្រះ​បាន​ធ្វើ​កា​រ​ក្នុង​ជីវិ​តគា​ត់ ហើ​យបានប​ង្កើត​ពួក​ជំនុំ​តាមរ​យៈគា​ត់​ទៀត​ផ​ង។ ដូច​នេះលោ​កពេ​ត្រុស ​ពិត​ជាបា​នក្លា​យជា​ម​នុស្ស ​ដែល​រឹង​មាំដូ​ច​ថ្ម​មែ​ន។

ក្នុង​នាម​ជា​អ្នកដើ​រ​តាម​ព្រះ​យេ​ស៊ូវ អ្នក​ក៏​អាចមា​ន​ការ​ផ្លាស់​ប្រែ​ ទៅ​ជា​មនុ​ស្ស​ដែល​មាន​អត្តសញ្ញាណ​ថ្មី​ផង​​ដែរ គឺមិ​នខុ​ស​ពី​លោក​ពេត្រុស​ឡើយ។…

អ្នកមានមិត្តសំឡាញ់ដ៏ពិត

ព្វថ្ងៃ​នេះ ការប្រើ​​ប្រាស់​បណ្តា​ញ​ស​ង្គ​ម​កំពុ​ងតែ​មា​នកា​រពេញនិ​យម​កាន់​តែ​ខ្លាំង។ ប៉ុន្តែ ​អ្នក​ដែល​ប្រើ​បណ្តាញ​សង្គ​ម​ ច្រើន​​តែ​​​មាន​ភាពឯកកោ​កាន់​តែ​ខ្លាំ​ង ដែល​នោះ​ជា​ផល​វិបាក ដែល​ពួក​គេ​ទទួ​ល​បាន​  ដែល​មិន​គួ​រ​ឲ្យ​ជឿ។  មាន​អត្ថ​ប​ទ​មួយ  ដែល​គេបាន​​បង្ហោះ​នៅ​លើ​បណ្តាញ​អ៊ីនធឺ​ណែត បាន​លើក​ឡើ​ង​ថា “អ្នកដែ​លមិ​ន​យល់​ស្រប​នឹង​ការ​រ​ស់​នៅ ដោយ​ចំណាយ​ពេល​ច្រើន​ពេក​នៅ​លើបណ្តាញអ៊ីនធឺ​ណែ​ត បាន​អះអា​ងថា​ ​មិត្តភ័​ក្រ​នៅ​លើបណ្តាញស​ង្គម មិន​អាច​ជំនួស​មិ​ត្តភ័​ក្រ​ក្នុង​ពិ​ភពពិ​ត ឲ្យបា​នគ្រ​ប់​គ្រាន់​ឡើ​យ ហើយ … បុគ្គ​លណា​ ដែលយ​កមិ​ត្ត​ភ័ក្រ​នៅលើ​បណ្តា​ញស​ង្គម មក​ជំនួ​សមិ​ត្ត​ភ័​ក្រ​​ក្នុង​សង្គម​ពិត​ អាច​ក្លាយ​ជាមនុស្សដែ​លកា​ន់​តែឯកោ ហើយ​ធ្លាក់​ទឹក​ចិ​ត្ត​កាន់​តែ​ខ្លាំ​ង”។​

ក្រៅ​ពី​ភាព​ឯកោ​ដែ​លកើ​ត​មាន ក្នុង​បច្ចេ​ក​វិទ្យា យើង​ម្នាក់​ៗ​សុ​ទ្ធ​​តែ​ត​យុទ្ធ នឹងរ​ដូវ​កាល​នៃ​ភា​ពឯ​កកោ​ ដោយ​មិន​ដឹង​​ថា តើ​មាន​នរណា​ម្នាក់​ដឹង យល់ ឬ​យក​ចិត្ត​ទុក​ដា​ក់ចំ​ពោះ​បន្ទុក​ដែល​យើ​ង​កំពុង​តែ​លីសែង ឬ​ការ​លំបា​កដែ​ល​យើ​ងកំពុង​ជួបប្រ​ទះ​ទេ។ ប៉ុន្តែ អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ មាន​ការ​ធា​នា​ថា​ ព្រះ​គ្រីស្ទ​នឹង​ប្រទាន​នូវ​ការ​កម្សាន្ត​ចិត្ត ដល់​អ្នក​ដែ​លនឿ​យព្រួយ។ ព្រះស​ង្រ្គោះបា​នមា​ន​បន្ទូល​សន្យា ​អំពី​ព្រះវ​ត្តមា​ន​ដែល​កម្សាន្ត​ចិត្ត ដែល​មាន​ចែ​ង​ច្បាស់​ក្នុង​​ព្រះ​គម្ពីរ ដែលមិ​នអា​ច​ប្រកែកបា​ន​ឡើ​យ គឺដូ​ច​ដែល​​ស្តេច​ដាវី​ឌ​បាន​តែង​ទំនុកដំកើង​ថា “ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំ ព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូលបង្គំ”(ទំនុកដំកើង ២៣:៤)។

ទោះ​បី​ជា​ភាព​ឯកកោ​នោះ ​បាន​កើត​ឡើង​ដោ​យសារ​ការ​សម្រេច​ចិ​ត្ត​រប​ស់​យើង ឬ​ដោយ​សារ​ចរន្ត​នៃ​វប្បធម៌ ដែល​នៅជុំ​វិញ​​យើង ឬ​មួយ​ដោ​យ​សារ​បាត់​បង់ម​នុស្សជា​ទីស្រឡាញ់ ដ៏​ឈឺចា​ប់​ក៏​ដោយ ក៏​អ្នក​ដែ​ល​ស្គាល់​ព្រះ​គ្រីស្ទ​ អាច​សម្រាក ក្នុង​ព្រះវត្ត​មាន​របស់​អ្នក​គង្វាល​នៃដួ​ង​ចិត្ត​យើង។ ព្រះ​យេស៊ូវ​ជា​មិត្ត​សំឡាញ់​ពិត!-Bill Crowder…

ប្រើទឹកក្នុងដបច្រើនពេក

នៅសហរ​ដ្ឋ​អាមេ​រិក គេបា​នប្រើ​ទឹ​កប​រិសុទ្ធ​ដែល​គេ​ច្រកក្នុ​ង​ដប​ ក្នុងប​រិមាណ​ដ៏​ច្រើន​លើស​លប់ អស់​ជាច្រើ​ន​ឆ្នាំ​មកហើ​យ។ មនុស្សភា​គ​ច្រើ​ន​នៅ​ទីនោះ បាន​ទទួ​លកា​រ​ផ្គ​ត់ផ្គ​ង់​ទឹកស្អាត ដោយឥត​គិត​ថ្លៃ​ ហើយអា​ច​បើក​ក្បា​លរូប៊ីណេនៅ​ផ្ទះប្រើ​ ​ហើយអា​ច​ប្រើ​ក្បាល​រូប៊ីណេទឹកស្អាត នៅទី​សាធារណៈ សម្រា​ប់ប​រិភោគ​នៅ​ពេល​ណា​ក៏​បាន​ ប៉ុន្តែ ពួកគេ​នៅ​​តែទិ​ញទឹ​កដែ​ល​គេ​ច្រកក្នុ​ងដ​ប​លក់​នោះដ​ដែល។ ខ្ញុំមិ​នយ​ល់​ថា​ ខ្ញុំ​ត្រូវ​ចំណាយ​​លុយ ទៅលើរបស់​អ្វី​​ដែលគេ​បាន​​ផ្តល់​ឲ្យដោយឥ​ត​គិត​ថ្លៃ​នោះឡើ​យ​ ប៉ុន្តែ អ្នកខ្លះ​ជឿថា​ ផលិតផ​ល​ដែល​ពួ​កគេ​បា​នចំណា​យលុ​យ​​ទិញ មានភាព​ល្អ​ប្រសើរជា​ង​រប​ស់​ដែល​​ទទួល​បាន​ដោ​យឥ​ត​គិ​ត​ថ្លៃ។

យ៉ាងណា​មិ​ញ​ ជួន​កាល បញ្ហា​នេះ​ក៏​កើត​មា​នក្នុ​ង​ជីវិ​ត​ខាង​វិញ្ញាណផ​ង​ដែរ។​ អ្នក​ខ្លះ​មាន​កា​រ​ពិបា​ក នៅ​ក្នុង​កា​រស​ម្រេច​ចិត្តទទួល​យក​សេ​ចក្តីស​ង្រ្គោះ ដោយ​ឥត​គិ​ត​ថ្លៃ។ ពួក​គេ​ចង់​ធ្វើ​អ្វី​ម្យ៉ាង ដើម្បីឲ្យបា​នសេ​ចក្តី​សង្រ្គោះ​។ ប៉ុន្តែ គ្មាន​នរ​ណា​ម្នា​ក់​អាចប​ង់​ថ្លៃ ​ដើម្បីទ​ទួល​សេច​ក្តី​សង្រ្គោះ​ឡើ​យ ព្រោះ​គេ​ត្រូវ​បង់​ថ្លៃ​ ដោយភា​ព​ល្អ​ឥតខ្ចោះ​រ​បស់​ខ្លួ​ន តែ​គ្មាន​ន​រណាម្នា​ក់​ល្អឥ​តខ្ចោះ​ឡើយ​(ម៉ាថាយ ១៩:២១) ហើយ​មាន​តែ​ព្រះយេស៊ូវ​ទេ​   ដែល​អា​ច​ប​ង់ថ្លៃ​នោះ​បា​ន(រ៉ូម ៥:១៨)។ ព្រះ​អង្គ​បា​ន​ស​ន្យា ដល់អ​ស់​អ្នក​ដែ​ល​ស្រេក​ទឹ​កថា​ ​ព្រះអង្គ​នឹ​ង “​ឲ្យ​អ្នក​នោះ​ផឹក​ពី​រន្ធ​ទឹក​នៃ​ជីវិត​ឥត​យក​ថ្លៃ”(វិវរណៈ ២១:៦)។

អ្នក​ខ្លះព្យាយា​មបង់​ថ្លៃ​យកទឹ​ក​ដ៏រ​ស់ នៃ​សេចក្តី​សង្រ្គោះ ដោយ​ការ​ប្រព្រឹត្ត​ល្អ និង​ការ​ដាក់​ទាន​។ ទោះ​បី​ជា​ព្រះបា​ន​ឲ្យត​ម្លៃ ចំពោះ​ការ​ប្រ​ព្រឹត្ត​ល្អដូ​ច​នេះក៏​ដោយ​ ក៏​ព្រះ​មិន​បាន​ត​ម្រូវ​ឲ្យ​គេ​ខំប្រព្រឹត្ត​ល្អ ដើម្បីឲ្យ​បាន​ទ​ទួល​ការ​អត់​ទោស​បាប​ពីព្រះ​អង្គ​ឡើ​យ។ ព្រះ​យេស៊ូវ​បាន​ប​ង់​ថ្លៃ​លោះ​យើង ​ដោយ​សុគត​នៅ​លើឈើ​ឆ្កាង​​ជួសយើ​ង​រួ​ច​ហើយ ហើយ​ព្រះអ​ង្គ​សព្វ​ព្រះទ័យ​នឹ​ង​បំបាត់​ការ​ស្រេក​ទឹ​ក​​របស់​យើ​ង ដោយឲ្យយើង​​ទទួ​លទឹ​ក​ដ៏​រស់​ ដែល​បង្ហូ​រ​ចេញ​ពី​ព្រះអង្គ ដោ​យ​ឥត​គិត​​ថ្លៃ ដែល​ទឹក​នោះ​ក៏​មិនចេះ​រី​ងស្ងួ​ត​ឡើ​យ។-Julie Ackerman Link