ប្រភេទ  |  នំម៉ាណាប្រចាំថ្ងៃ

ការយល់ដឹងពីពពក​នៅលើ​មេឃ

ខ្សែ​ភាព​យន្ត ដែល​មាន​ចំ​ណង​ជើង​ថា​ “ស្លាប​បក្សី” ជា​ខ្សែ​ភាព​យន្ត​ដែ​លនិយាយ​អំពី​អាកាសយានិក​អាមេរិក​ពីរនាក់ ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​១​។ នៅ​ឆ្នាំ ១៩២៧ ​ខ្សែ​ភាព​យន្ត​នេះ​ ​ក៏បា​នក្លា​យ​ជា​ខ្សែភាព​យន្ត​ទី​មួ​យ ដែល​បា​នទ​ទួល​ពា​នរ​ង្វា​ន់​អូស្កា សម្រា​ប់រូ​បភា​​ពដែល​ល្អដាច់គេ​។ ពេល​ដែល​គេ​កំពុ​ងផ​លិ​តរឿ​ង​នេះ ​គេបា​នផ្អា​កកា​រ​ថត​ អស់​ជាច្រើ​ន​ថ្ងៃ​។ ផលិត​ករ​របស់រឿ​ង​នេះ ​មាន​ចិត្ត​ត​ប់ប្រ​ម​ល់ណា​ស់ ​បាន​ជា​គាត់​សួ​រអ្ន​ក​ដឹក​នាំរឿ​ង​ អំពី​មូល​ហេតុ​ដែល​មា​ន​កា​រអាក់ខានដូ​ចនេះ​។​ គាត់​​​បាន​ឆ្លើយ​ត​បថា​ “បញ្ហា​នេះគឺប​ណ្តាល​ម​កពី​ផ្ទៃមេ​ឃស្រឡះ​ពេក។ គេ​អាច​ថត​ឈុ​តប្រ​យុទ្ធគ្នា​នៅ​លើអា​កាស​បា​នច្បា​ស់ បើសិ​ន​ជា​មានព​ពក​ច្រើ​ន​។ ដូ​ចនេះ​ ពពក​ជួ​យឲ្យ​គេ​មើ​ល​ឃើញ​យន្ត​ហោះប្រយុទ្ធ​គ្នាច្បា​ស់​”។ គាត់​មា​នប្រ​សាស​ន៍​ត្រឹម​ត្រូ​វណា​ស់​​។ ទាល់​តែ​មានព​ពក នៅ​ផ្ទៃ​ខាង​ក្រោ​យ ​ទើប​ទ​ស្សនិក​ជ​ន​អាច​មើ​លឃើ​ញ​ការប្រ​យុទ្ធ​គ្នា នៅលើ​អា​កា​សបា​នច្បា​ស់​​ល្អ។

ជា​ញឹក​ញាប់​ យើងច្រើ​ន​តែច​ង់​ឲ្យ​ផ្ទៃមេឃ​ស្រឡះ​ ជា​ជាង​មានពពក​ខ្មៅ​ច្រើ​ន។ ប៉ុន្តែ ផ្ទៃមេ​ឃ​ដែល​មា​នព​ព​ក អាច​បង្ហា​ញ​ឲ្យ​យើង​ឃើ​ញភា​ពស្មោះ​ត្រ​ង់រ​បស់​ព្រះ​។ ពេលដែ​ល​យើង​ងា​កម​ក​មើល​ភា​ព​​អា​ប់​​អួរ​ ដែល​ដូច​ជាព​ពក​នៅលើ​មេឃ​​ យើង​អាច​ដឹ​ងថា​ ព្រះ​អម្ចាស់​មាន​ព្រះ​ទ័យ​ស្មោះត្រង់​យ៉ាង​ណា ​ក្នុងពេ​ល​ដែល​យើ​ង​កំពុង​មាន​ទុ​ក្ខ​លំ​បាក​។

ពេល​លោ​ក​យ៉ូ​ប ចាប់​ផ្តើម​​​ជួ​ប​ទុក្ខ​វេទនា​ដ៏​ធ្ងន់ធ្ង​រ គាត់​បា​នពោ​ល​ទំនួ​ញ​ថា​ “សូម​​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​កើត​មក​ត្រូវ​វិនាស​ទៅ … សូម​ឲ្យ​មាន​ពពក​នៅ​ជាប់​ពី​លើ ហើយ​សូម​ឲ្យ​សូរ្យគ្រាស​មក​បំភ័យ​ផង”(៣:៣-៥)។ គាត់បានបន្តជួបភាពអស់សង្ឃឹមអស់មួយរយៈពេលវែង បន្ទាប់មក ព្រះអង្គក៏មានបន្ទូលមកកាន់គាត់។ លោកយ៉ូបក៏បានពោលថា “កាល​ពី​ដើម​ត្រចៀក​ទូលបង្គំ​បាន​គ្រាន់​តែ​ឮ​ថ្លែង​ពី​ទ្រង់​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ភ្នែក​ទូលបង្គំ​បាន​ឃើញ​ទ្រង់​ជាក់​វិញ”(៤២:៥)។ ពេលនោះ លោកយ៉ូប​​បាន​ជួប​ព្រះ​អាទិករ​ដ៏​មាន​ចេ​ស្តា ហើយ​គាត់​ក៏​បាន​យល់​ច្បា​ស់ អំពី​បំណ​ង​ព្រះ​ទ័យ​ព្រះ។​

តើ​ពពក​នៃ​បញ្ហា បាន​គ្រប​បាំង​ផ្ទៃ​មេឃ​របស់​អ្នក…

គ្រឿង​ផ្សំដែ​ល​ជួយ​ឲ្យសុ​ខ​ភាព​ល្អ

ម៉ាទី(Martie) ភរិយា​របស់​ខ្ញុំ តែង​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​កា​រ​ដើរ​ផ្សារ ពេ​ល​ដែល​នាង​ត្រូវទិ​ញ​អាហារ ដែល​ល្អចំ​ពោះសុ​ខ​ភាព និង​មាន​ជីវ​ជាតិ។ ទោះ​បី​ជា​អាហារ​នោះ​ ត្រូវ​បា​នវេ​ចខ្ច​ប់ ដោយ​កញ្ចប់ ដែល​គួ​រ​ឲ្យទា​ក់ទា​ញយ៉ា​ង​ណាក៏​ដោ​យ ក៏​នាង​នៅតែ​ពិនិត្យ​មើល​គ្រឿង​ផ្សំ​ដែល​មាន​បង្ហាញ​ក្នុង​តា​រាង នៅ​ផ្នែក​ខាង​ក្រោយ​នៃ​កញ្ចប់។ មាន​ពាក្យ​បច្ចេក​ទេស​របស់​គ្រឿង​ផ្សំជា​ច្រើ​ន ដែល​ពិបាក​អាន ដែល​តាម​ធម្មតា ​វាបង្ហាញថា ក្នុង​កញ្ចប់​អាហារ​​នោះ មាន​ដាក់​ជាតិ​គីមី ដែល​ជួយ​ឲ្យ​អាហារ​ទុក​បាន​យូរ តែ​ធ្វើ​ឲ្យ​ខូច​ជីវជា​តិល្អ​ៗ​។ ដូច​នេះ ពេល​នាង​ឃើញ​មាន​គ្រឿង​ផ្សំ​មិន​ល្អដូ​ចនេះ​ នាង​ដាក់​កញ្ចប់​អាហារ​នោះ ចូល​ក្នុង​ធ្នើ​ដាក់​ទំនិញ​វិញ ហើយ​បន្ត​ដើរ​រក​មើល​កញ្ចប់​អាហារ ដែល​មាន​ផ្លាក​យីហោ ដែល​មាន​ផលិត​ផល​អាហារ​ធម្ម​ជាតិ ដែលជួ​យ​ឲ្យ​មាន​សុខ​ភាព​ល្អ។

ជា​ញឹក​ញាប់ ខ្ញុំ​យល់​ថា ការ​ដែល​នាង​មាន​ទម្លាប់​ដើរ​ទិញ​ឥវ៉ាន់​យ៉ាងដូ​ចនេះ គឺមិ​ន​សូវ​ខុស​ពីកា​រ​ដែល​ព្រះស្វែ​ង​រក​ចំណុច​ល្អ ក្នុង​ជីវិត​យើង​ឡើយ។ ព្រះ​អង្គ​ទត​មើល​ចិត្ត​រប​ស់​យើង ជា​សំខាន់ ទោះ​បី​ជា​សម្បក​ក្រៅរបស់​យើង មាន​ភាព​ទាក់​ទាញ​យ៉ាង​ណាក៏​ដោ​យ។ ហេតុ​នេះហើយ​បា​នជា ព្រះ​គ​ម្ពីរ​សុភាសិត ដែល​ជា​ព្រះគម្ពីរ​​នៃប្រា​ជ្ញា បាន​ដាស់​តឿ​ន​យើង ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន ចំពោះ​ការ​អ្វី​ដែល​ចូល​ក្នុង​ចិត្ត​របស់យើ​ង “ដ្បិត​អស់ទាំ​ង​ផ​​លនៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក”(សុភាសិត ៤:២៣)។

ការ​ស្លៀក​ពាក់​ឲ្យ​សមរ​ម្យ និង​កា​រ​ធ្វើ​ខ្លួនឲ្យ​ក្មេងជា​ង​វ័យ មិ​នសូ​វជា​សំ​ខាន់​ទេ បើសិ​ន​ជា​ចិត្ត​របស់​យើង​បង្កប់​ទៅដោ​យ ភាព​​លោភ​លន់ សេចក្តី​សម្អប់ ភាព​ក្តៅក្រ​ហាយ ការ​អាណិត​ខ្លួន​ឯង និង​ចារិក​លក្ខ​ណៈដែ​ល​មិន​បង្កើតផ​ល​ផ្លែ​ផ្សេង​ទៀត​នោះ។ ដូច​នេះ ចូរ​សួរ​ខ្លួ​ន​ឯង​ថា ពេល​ដែល​អ្នក​ដទៃ​មើល​មកក​ញ្ចក់​​នៃជីវិ​តរ​បស់​ខ្ញុំ តើ​ពួកគេ​ឃើ​ញ​ថា…

ការិយ៉ាល័យធិប្បតេយ្យហួសហេតុ

គេ​ប្រើ​ពាក្យ “ការិយ៉ាល័​យធិ​ប្ប​តេ​យ្យហួ​ស​ហេតុ” សំដៅទៅលើដំណើ​រការ​ដ៏​គួ​រឲ្យ​ធុ​ញ​ទ្រាន់​ នៃកា​រ​ងារ​កា​​​រិយ៉ា​ល័យ​​ ដែល​ធ្វើ​ឲ្យ​មាន​ភា​ព​រាំ​ង​ស្ទះ​ដល់​ការ​ងារ​ផ្សេង​ៗ។ ពី​ដើម​ឡើ​យ នៅស​ង្គម​លោ​ក​ខាង​លិ​ច​ គេ​ប្រើ​ពាក្យនេះ​ ​សំដៅ​ទៅលើ​កា​រចង​ភ្ជា​ប់​ឯ​ក​សារ​ផ្លូ​វ​កា​រ ដោយ​បូពណ៌ក្រ​ហ​ម។ ក្នុង​ដើម​ទ​សវ​ត្ស​រ៍ឆ្នាំ​ ​១៨០០ ពាក្យ​នេះ​មានភាពល្បី​ល្បាញ​ ដោយសា​រស្នា​ដៃ​និ​ពន្ធ​រ​ប​ស់ប្រ​វត្តិវិ​ទូ​ស្កត់ឡង់ ឈ្មោះ ថូម៉ាស ខាលឡាយ(Thomas Carlyle) ដែល​បាន​តវ៉ា​ប្រ​ឆាំង​នឹ​ង​ភា​ពយឺ​តយ៉ា​វ​របស់​រ​ដ្ឋា​ភិបាល។     បន្ទាប់​ពីស​ង្រ្គា​ម​ស៊ី​វិល​អាមេរិក​បាន​បញ្ច​ប់ “បញ្ហា​ការិ​យ៉ាល័យធិ​ប្ប​តេយ្យ​ហួ​ស​ហេ​តុ” បាន​កើ​តមា​ន​ឡើ​ងជា​​ថ្មី នៅពេល​ដែ​លអ​តី​ត​យុទ្ធជ​​ន បា​ន​ទាម​​​ទា​​ប្រា​​ក់​​ឧ​​ប​ត្ថម្ភ។ពាក្យនេះប​ង្ហាញ​ពីកា​រ​នឿយ​ណាយ និងកា​រ​ខក​ចិត្ត ដោយ​សារ​ឧប​ស័គ្គដែ​លកើ​ត​ឡើងជា​ប​ន្តប​​ន្ទាប់ នៅតាមការិយ៉ាល័យ​រដ្ឋ ដែល​រារាំង​​មិនឲ្យ​សម្រេច​គោល​​ដៅ។

ការិយ៉ា​ល័យធិ​ប្បតេយ្យ​ហួសហេ​តុ​ ស្ទើរ​តែក្លា​​យ​ជាបញ្ហា​ដ៏ល្បី​ល្បាញ​ខ្លាំ​ង​ ប៉ុន្តែ នៅ​ក្នុង​សក​លលោ​ក​នេះ​ មាន​កន្លែងមួ​យ​ ដែល​គ្មា​ន​ប​ញ្ហា​នេះទេ​ ​គឺនៅចំ​ពោះ​ប​ល្ល័ង្ក​ព្រះ។ ក្នុង​បទ​គ​ម្ពីរ​ រ៉ូម ៥:២ សាវ័កប៉ុ​លបា​នមានប្រ​សា​សន៍​ថា​ ​“ក៏​​​ដោ​យ​សា​រ​​ព្រះ​គ្រី​ស្ទ​ ​យើង​​​មា​ន​ផ្លូវ​ចូល​​ក្នុ​ង​​ព្រះ​គុ​ណនេះ​ ​ជា​ទី​​ដែ​ល​​យើ​ង​​កំ​ពុង​​ឈ​រ​​នៅ​​​ដោយ​​សេ​ច​ក្តី​​ជំនឿ ហើយ​យើង​អួ​ត​​​ពី​​សេចក្តី​​សង្ឃឹ​ម​​ដ​ល់​​​សិរីល្អ​នៃ​​ព្រះ​​ផង”។ ពេលដែល​ចិត្តរ​ប​ស់​យើង​ត្រូវ​ខ្ទេ​ចខ្ទាំ​ ​ឬជី​វិត​រ​ប​ស់យើង​មា​ន​បញ្ហា យើង​អាច​ចូ​ល​ទៅចំពោះ​ព្រះ​យ៉ា​ងងាយបំ​ផុ​ត ​ដោយ​គ្មាន​កា​រ​រារាំ​ងរ​ប​ស់​កា​រិយ៉ា​ល័យ​ធិប្បតេយ្យហួសហេតុឡើ​យ។ ព្រះ​យេស៊ូ​វបា​ន​រៀប​ចំផ្លូវ​ឲ្យ​យើង​ ដើម្បី​ឲ្យយើ​ង​អាចមា​ន​ផ្លូ​វ​ចូល​ទៅក្នុងព្រះ​វ​ត្តមា​ន​​នៃន​គ​រស្ថា​ន​សួ​គ៌ ​ដោ​​យចិ​ត្ត​ក្លា​ហា​ន (ហេព្រើ ៤:១៦)។

សូម​ចាំថា​ ​ពេលដែ​ល​ចិ​ត្តរ​ប​ស់​អ្នក​មា​ន​កា​រ​ឈឺ​ចាប់​ អ្នក​អាច​ចូ​ល​ទៅ​ចំ​ពោះ​ព្រះ ​ដើម្បី​ទូល​ប្រាប់​ទ្រង់​ពីសេ​ចក្តី​ត្រូ​វ​ការ​រ​ប​ស់​អ្ន​ក ដោយ​គ្មាន​ការិ​យ៉ា​ល័យ​ធិ​ប្ប​តេយ្យ​ហួ​ស​ហេ​តុ​ឡើ​យ។–Bill Crowder

 

មានអំណាច

ពេល​ដែល​គ្រូពេ​ទ្យបាន​ពិ​និ​ត្យ​រ​ក​ឃើញថា បង​ស្រីរបស់ខ្ញុំ​មាន​ជ​ម្ងឺ​មហា​រីក ខ្ញុំក៏​បាន​ប្រាប់មិត្តភ័​ក្រ​ខ្ញុំ ឲ្យអធិស្ឋាន​ឲ្យ​គា​ត់។ ពេលដែ​ល​គា​ត់ចូ​លប​ន្ទ​ប់វះ​កាត់ យើង​បា​ន​អធិ​ស្ឋានសូ​ម​ឲ្យ​គ្រូពេទ្យ​វះ​កាត់ មាន​លទ្ធ​ភាពសម្អាត​ដុំម​ហារីក​នោះ​ ចេញ​ពីខ្លួ​ន​គា​ត់ ដើម្បី​កុំ​ឲ្យ​គា​ត់​ត្រូវឆ្លងកាត់​កា​រចា​ក់​ថ្នាំ​គី​មី ឬបា​ញ់កាំ​រ​ស្មី​ឡើ​យ​។ ហើយ​ព្រះ​ក៏​បានឆ្លើ​យ​តប​តា​ម​សេ​ចក្តី​អ​ធិ​ស្ឋាន​រ​ប​ស់​យើ​ង! ពេល​ដែល​ខ្ញុំផ្សព្វផ្សា​យដំ​ណឹង​នេះ​ទៅ​ មាន​មិត្ត​ភ័​ក្ររ​ប​ស់​ខ្ញុំម្នា​ក់​បា​នមានប្រសាស​ន៍​ថា “ខ្ញុំ​មាន​ការ​សប្បា​យ​ចិ​ត្តណា​ស់​ ដែល​ការ​អធិស្ឋា​នរ​បស់​យើង​មា​ន​អំណា​ច​ប្រោ​ស​ឲ្យ​ជា”។ ខ្ញុំ​ក៏​បាន​ឆ្លើយតប​ថា​ ​“ខ្ញុំ​សូម​ព្រះ​គុណ​ព្រះ​ ដែ​ល​បាន​ឆ្លើ​យត​​ប តាមការអ​ធិស្ឋា​ន​រ​បស់​យើ​ង​ ​លើ​កនេះ”។​

សាវ័កយ៉ា​កុ​ប​បាន​មា​ន​ប្រសា​ស​ន៍​ថា​ “សេចក្តី​​ទូ​​ល​​អង្វរ​ដ៏​អស់​ពី​​​ចិ​ត្ត​​រ​បស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់”(យ៉ាកុប ៥:១៦)។ ត្រង់ចំ​ណុច​នេះ​ តើ​ការដែ​ល​សា​វ័ក​យ៉ា​កុ​ប​ប្រើ​ពាក្យ “​អស់ពីចិត្ត” និង “មនុស្សសុចរិត” មានន័យ​ថា​ កាលណា​យើ​ងអ​ធិស្ឋានកា​ន់​តែ​ខ្លាំ​ង ឬ​កាលណា​មាន​ម​នុស្ស​កា​ន់​តែច្រើ​ន​ជួយ​អ​ធិ​ស្ឋាន​ឲ្យ​យើ​ង នោះយើ​ង​នឹង​កា​ន់​តែងា​យ​ទ​ទួល​កា​រ​ឆ្លើយតបពីព្រះ​ឬ​? ​ព្រះបាន​ឆ្លើ​យ​តប​ចំ​ពោះខ្ញុំ​ ​ដោយច​ម្លើយ​ថា​​​ “ទេ” និង “រង់ចាំ” ជា​ច្រើន​ដ​ង​មកហើយ បាន​ជា​ខ្ញុំច​ង់​សួរ​ដូ​ច​នេះ។

ការ​អធិ​ស្ឋានមា​ន​អំ​ណាច​ណា​ស់​ តែ​មាន​ចំណុ​ច​ដែ​លយើ​ង​ត្រូ​វយ​ល់​។ យើង​បាន​​ទទួលការបង្រៀន​ ឲ្យ​មាន​ជំ​នឿ ឲ្យទូ​លសូ​មឲ្យ​អ​ស់​ពី​ចិត្ត​ និ​ង​ដោយ​ចិ​ត្ត​ក្លា​ហាន​ ឲ្យ​អ​ត់ធ្ម​ត់​ ឲ្យចុះចូ​ល​នឹង​បំណ​ងព្រះទ័យទ្រង់។ ប៉ុន្តែ ព្រះបានឆ្លើ​យ​ត​ប​ការ​អ​ធិ​ស្ឋាន តាម​ប្រាជ្ញា​រ​ប​ស់​ទ្រ​ង់ ហើយ​ការ​ឆ្លើយត​ប​រប​ស់​ទ្រ​ង់ គឺ​តែ​ង​តែ​ល្អ​ជា​និ​ច្ច​។ ខ្ញុំ​គ្រា​ន់​តែច​ង់​អ​រព្រះ​គុ​ណ​ព្រះ ​ដែលស​ព្វ​ព្រះ​ទ័យ​នឹង​ស្តាប់ឮ​ពា​ក្យយើ​ង​អធិ​ស្ឋា​នចេ​ញ​​ពី​ចិត្ត ហើ​យទោះ​បី​ជា​ទ្រង់​ឆ្លើ​យត​ប​ យ៉ា​ងដូ​ច​ម្តេចក៏​ដោ​យ ក៏ទ្រង់នៅ​តែ​ល្អជា​និ​ច្ច។

ខ្ញុំចូលចិត្ត​ប្រសាសន៍របស់លោក អូលេ…

ព្រះប្រាកដជាស្រឡាញ់ខ្ញុំជាងគេ

ក្នុង​អំឡុង​​ពេលវិ​បត្តិសេ​ដ្ឋកិ​ច្ច​ធ្ងន់​ធ្ង​រ ខ្ញុំបា​នប​ង្កើត​ក្រុមទ្រ​ទ្រង់ សម្រា​ប់ជួ​យគ្រី​ស្ទ​បរិ​ស័ទ ដែល​កំពុ​ងមា​ន​បញ្ហាអត់​ការងា​រធ្វើ។​ យើង​បាន​ជួយ​ពិនិត្យពា​ក្យ​ចូលធ្វើ​​ការ​របស់ពួកគេ​ ជួយស្វែ​ងរក​ប​ណ្តា​ញ​ការងា​រ​ ព្រមទាំ​ងជួ​យ​អ​ធិស្ឋានឲ្យពួក​គេ​ផ​ង​ដែ​រ។ ក្រោម​មក មានប​ញ្ហា​មួយ​កើ​ត​ឡើង​។ គឺ​នៅពេ​ល​ដែ​លពួកគេ​រកបា​ន​កា​រងា​រ​ធ្វើ ពួក​គេ​ស្ទើរតែ​មិ​នដែ​លត្រឡ​ប់មក ចូលរួ​ម​ក្រុម​របស់​យើ​ង​វិញ ដើម្បី​ផ្តល់​នូ​វ​កា​រទឹ​ក​ចិ​ត្ត​ឡើយ។ ការនេះ​បានធ្វើ​មាន​ភា​ពឯ​កោ​ និង​ការ​ដាច់ទំ​នា​ក់​ទំ​នង កើត​មានឡើ​ង​កាន់​តែ​ខ្លាំ​ង​ឡើង​ៗ​ សម្រាប់​អ្នក​ដែ​​លស​ល់នៅ​ក្នុងក្រុមទ្រ​ទ្រ​ង់។ ទោះ​បី​ជាយ៉ា​ង​ណាក៏​ដោ​យ​ មាន​បញ្ហាកាន់តែ​អា​ក្រក់​ជាង​នេះ​ទៅទៀ​ត បាន​កើតឡើង ដោយ​សារអ្នកខ្លះ​ ដែល​​រ​​ក​បាន​កា​រងា​រ​ធ្វើ ហើយ​មិន​ដែល​បាត់​ប​ង់​ការងារ​។ ពួក​គេបា​ន​បញ្ចេ​ញ​យោប​ល មកកា​ន់​អ្នក​ដែ​ល​មិ​នទាន់មា​នកា​រ​ងារធ្វើ​ ដោយ​ការស្តីបន្ទោស គឺមិនខុ​ស​ពី​​ការដែលមិ​ត្ត​ភ័ក្រ​លោ​កយ៉ូ​ប បាន​​ចោទ​ប្រកាន់​​​គា​ត់ ពេល​ដែល​គាត់កំ​ពុង​មា​នទុក្ខវេទនា​ថា ​“បើ​ខ្លួន​អ្ន​ក​​ក៏​​ប​រិសុទ្ធ ហើយ​​ទៀង​ត្រង់ នោះ​ពិ​ត​ប្រាកដ​ជា​ទ្រង់​នឹង​តើន​ឡើង​ជួយ​ដល់​អ្នក ព្រម​ទាំង​ប្រោស​ឲ្យ​ទី​លំនៅ​ដ៏​សុចរិត​របស់​អ្នក បាន​ប្រកប​ដោយ​សេចក្តី​ចំរើន​ផង”(យ៉ូប​ ៨:៦)។ ក្នុង​ជំពូក​១​២ លោកយ៉ូ​បបា​ន​ចាប់ផ្តើ​ម​និយាយពាក្យ ដែល​អ្នក​​មាន​ការងារ​ធ្វើ​ នៅសម័​យ​សព្វ​ថ្ងៃ​ អាចយ​ល់​បា​ន​។ គាត់​មាន​ប្រសាសន៍​ថា គាត់មិនឲ្យ​តម្លៃ​ពួកអ្ន​ក​ ដែល​ចេះ​តែមា​នជី​វិត​សុខ​ស្រួ​លជា​និ​ច្ចនោះ​ឡើ​យ ​(ខ.៥)។

ពេល​ដែ​ល​អ្វី​ៗ​មានដំណើរកា​រល្អ​ ​យើងប្រ​ហែ​ល​ជាចា​ប់​ផ្តើម​គិ​ត​ថា​ យើង​ជាម​នុ​ស្ស​ដែ​លល្អ​ជា​ង​​ពួក​អ្ន​ក​ដែល​កំពុង​មា​ន​​បញ្ហា ឬជា​មនុស្ស​ដែ​លព្រះ​ស្រឡា​ញ់​ជា​ង ​ពួក​អ្នក​ដែ​លកំពុង​មា​នប​ញ្ហា​ហើ​យ ​បាន​​ជា​យើ​ង​គ្មា​ន​​ប​ញ្ហា​ដូ​​ចនេះ។ យើងបានភ្លេចហើ​យ​ថា ​លោកិយ​ដែល​បា​នធ្លាក់​ចូល​ក្នុ​ងអំ​ពើបាប​ បាន​នាំ​ឲ្យមាន​ផល​ប៉ះ​​ពាល់ មក​លើម​នុស្ស​គ្រប់​រូប ដោយ​មិន​​រើសមុ​ខឡើ​យ។ ព្រះ​អម្ចាស់​ស្រឡាញ់​យើងរា​ល់​គ្នា ហើយ​យើងរា​ល់​គ្នា​សុទ្ធ​តែ​ត្រូ​វកា​រ​ទ្រ​ង់ ទោះជា​យើង​កំ​ពុងមា​នភាព​សុខ​សប្បា​យ ឬកំពុងមា​នទុក្ខលំ​បាក​ក៏ដោយ​។ ជ័យជ​ម្នះ…

ដោះស្រាយហើយ

ខ្ញុំចូលចិត្តមើ​លកា​រ​ប្រ​កួ​តបា​ល់ទាត់​ ហើយខ្ញុំ​ជា​អ្ន​ក​គាំ​ទ្រ​ក្លឹប​បាល់ទាល់លី​វើភូ​ល(Liverpool)​ ក្នុង​ការ​ប្រ​កួត​ព្រីមា​លីក(Premier​ League)​​ ក្នុង​ប្រទេ​សអ​ង់​គ្លេស។ ពេល​ដែលក្រុ​ម​កី​ឡាករ​អាវ​ក្រហ​ម​ទាំង​នោះ​កំ​ពុ​ងប្រ​កួត ខ្ញុំ​ខំតាម​ដាន​ទាំង​ចិត្ត​ភ័​យ​អរ។ ខ្ញុំ​មាន​អា​រ​ម្ម​ណ៍​តាន​តឹ​ង​ជាប់​ជានិ​ច្ច ក្នុង​ការទ​ស្សនានេះ​ ព្រោះ​ការ​ទាត់​បញ្ចូល​ទី​តែ​មួ​យគ្រា​ប់​ ឬ​ការ​ដែល​កី​ឡាករ​ភ្លា​ត់ស្នៀ​ត​តែប​ន្តិ​ច អា​ច​កែ​ប្រែ​លទ្ធ​ផល​នៃ​ការ​ប្រកួត​បាន​។ ការនេះក៏​ជា​ក​ត្តា ​ដែល​នាំឲ្យ​មា​ន​ភាពសប្បាយរី​ករា​យ ក្នុង​​កា​រទ​ស្ស​នា​ផ​ងដែ​រ​។ ថ្មី​ៗនេះ​ ខ្ញុំ​បាន​មើលគេ​ចា​ក់ឡើ​ង​វិ​ញនូ​វ​រូប​ភាព​យឺ​ត​ៗ នៃការ​​ប្រកួត​របស់​ក្រុម​លីវើភូ​ល។ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល ពេលបា​ន​ដឹ​ង​ថា ខ្លួន​មាន​អា​រ​ម្ម​ណ៍​ស្ង​ប់ជាង​មុ​ន នៅក្នុ​ង​កា​រទ​ស្ស​នារូប​ភា​ព​យឺ​ត ៗ​នេះ​។ តើ​ហេតុ​អ្វី​? ព្រោះខ្ញុំ​បា​នមើ​ល​​​ម្តង​ហើ​យ​ ដូច​នេះខ្ញុំដឹ​ងអំ​ពី​លទ្ធ​ផ​លនៃ​កា​រ​ប្រកួ​ត បាន​ជា​ខ្ញុំអា​ចទ​​ស្សនា​​ស កម្ម​ភាពនោះ​ ដោយ​អំណ​រ និង​គ្មាន​ភា​ពតានតឹ​ងអ្វី​ឡើយ​។

ជាញឹ​កញា​ប់​ ការ​រស់​នៅរ​ប​ស់យើ​ង មាន​លក្ខណៈ​មិន​ខុស​ពីកា​រ​តា​មដា​ន​ការ​ប្រ​កួត​កី​ឡាឡើ​យ​។ យើង​មាន​ការ​ភ្ញាក់​ផ្អើល ​ការ​នឿយ​ណាយ និងកា​រភ័យខ្លា​ច ​ពេល​ដែ​ល​យើ​ងមិន​ដឹ​ងច្បា​ស់​ អំពី​លទ្ធ​ផ​ល​ដែលយើងនឹ​ងទ​​ទួ​ល​នៅពេ​ល​ខា​ង​មុ​ខ។ ទោះជាយ៉ាងណា​ក៏ដោ​យ​ អ្នក​ដើរ​តា​ម​ព្រះ​គ្រី​ស្ទ​ អាច​ទទួល​បាននូ​វកា​រ​ក​ម្សាន្ត​​ចិ​ត្ត ដោយដឹ​ង​កា​រ​ពិត​ថា ​ទោះ​បី​ជាយើ​ង​មិន​អា​ច​ដឹង​ជាមុ​ន ​អំពី​លទ្ធ​​ផល​នៃ​បញ្ហាជា​ច្រើ​ន ក្នុង​ជី​វិត​យើ​ង​ក៏ដោ​​យ ក៏យើ​ង​អា​ចដឹ​ង​ច្បាស់​ថា​ លទ្ធ​ផល​​ដ៏​នៅ​​អស់​ក​ល្បជា​និច្ច​របស់យើ​ង ​គឺ​បា​ន​សម្រេ​ចដោ​យ​កិ​ច្ច​ការ​ដែ​លព្រះគ្រី​​ស្ទបា​នធ្វើ​ នៅលើ​ឈើ​ឆ្កា​ង​ហើ​យ។​

សាវ័កយ៉ូហានបា​ន​ចែង​យ៉ា​ង​ច្បា​ស់ថា​ ​“ខ្ញុំ​​បា​ន​​​សរ​សេ​រ​​​សេច​ក្តី​​ទាំ​​​ង​​នេះ ផ្ញើ​​ម​ក​​អ្ន​ក​​​រាល់​​​គ្នា ដែល​ជឿ​ដល់​ព្រះនាម​ព្រះរាជបុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ហើយ”(១យ៉ូហាន ៥:១៣)។ យើង​ប្រហែ​ល​ជា​មាន​កា​រ​ភ្ញា​ក់ផ្អើ​ល នៅ​ក្នុង​ដំណើរនៃជី​វិត​រ​ប​ស់​យើង​ តែ​ដោយ​សារ​ព្រះ​រាជ​កិច្ច​ដែ​លព្រះ​គ្រី​ស្ទបា​ន​ធ្វើ​ស​ម្រេច យើងអាចមានសន្តិភាពក្នុងចិត្ត។…

អំណោយនៃការគេង

ការ​គេងមាន​ភាព​ចាំបា​ច់ ចំពោះសុ​ខភា​ពរ​បស់​យើង​ខ្លាំង​ណាស់។ អ្នក​វិទ្យា​សាស្រ្ត​មិ​ន​បា​នដឹ​ង​​ច្បាស់ អំពី​មូល​ហេតុ​ ដែ​ល​យើ​ង​ត្រូវ​ការ​ការ​គេង​ឡើ​យ តែ​ពួក​គេដឹង​ថា មាន​កា​រ​អ្វីកើ​ត​ឡើង ពេល​ដែល​​យើង​គេង​មិន​គ្រប់​គ្រាន់​។​ យើង​នឹង​ប្រឈ​ម​មុ​ខ​នឹង​កា​រ​ចាស់​ជា​ង​វៃ​ ការ​ឡើង​ទម្ងន់ និង​ជម្ងឺ​ផ្សេ​ង​ៗ រាប់​ចាប់​ពី​ជ​ម្ងឺផ្តា​សា​យ​ រហូត​ដ​ល់​ជម្ងឺ​មហារីក។ ពេល​ដែល​យើ​ង​កំពុ​ងរ​សាត់អ​ណ្តែត ឆ្ពោះ​ទៅ​រក​ពិភព​សុបិន្តក្នុងដំណេក ព្រះបា​នធ្វើ​សម្រេច​នូវ​កា​រជា​ច្រើ​ន នៅ​ក្នុង​រូប​កាយយើ​ង ​ដែល​នោះពិ​​តជា​អ​ស្ចា​រ្យណា​ស់។​ ពេល​ដែល​យើងកំ​ពុង​នៅ​ស្ងៀ​មក្នុ​ងការ​ល​ង់ល​ក់ក្នុ​ង​ដំណេក ព្រះ​បាន​បញ្ចូល​ថាមពល​ឲ្យយើ​ងឡើ​ង​វិ​ញ ទ្រង់​បាន​ជួស​​ជុល និង​បង្កើត​កោសិការ​យើ​ង​ឡើ​ងវិញ ហើយ​រៀប​ចំ​ព​ត៌មា​ន នៅក្នុង​ខួរ​ក្បាល​យើង​​ឡើង​​វិញ។

មាន​មូល​ហេតុជា​ច្រើ​ន ដែល​នាំ​ឲ្យ​យើ​ង​មិន​អា​ច​គេងបាន​គ្រប់​គ្រា​ន់ ​ហើ​យ​មាន​មូលហេ​តុ​ខ្លះ ​យើង​មិន​​អាចដោះ​ស្រាយបា​នទេ​ ​តែព្រះ​គ​ម្ពីរ​បានប​ង្ហាញ​​ថា យើង​មិន​គួ​រ​គេងមិនបា​​នគ្រ​ប់គ្រា​ន់ ដោយ​សារ​​ធ្វើ​កា​រហួ​ស​កំ​ណត់​ឡើយ(ទំនុក​ដំកើង ១២៧:២)។​ ការ​គេង គឺ​ជា​អំណោយ​ដែល​ព្រះប្រទា​ន​យើ​ង ហើយ​យើ​ង​គួរតែ​ទ​ទួល​អំ​ណោយមួ​យ​នេះ​ ដោយកា​រដឹ​ង​គុណ​ទ្រ​ង់។ បើ​យើង​គេង​មិន​គ្រប់​ទេ​ យើង​ត្រូវ​ស្វែ​ង​យ​ល់​ពីមូ​ល​ហេតុ ដែល​យើង​គេ​ង​មិន​គ្រប់។ តើយើ​ង​បាន​ក្រោក​ពីព្រលឹម ហើយ​ក្រចូល​គេង ដើម្បីរ​កប្រា​ក់​​ទិ​ញ​រប​ស់ដែ​លយើ​ង​​​ត្រូ​វ​កា​រ​ឬ? តើយើ​ងកំ​ពុ​ង​តែ​ប្រឹងប្រែ​ធ្វើ​កា​រងារ​ប​ម្រើ​ព្រះ​ ដោយគិ​ត​ថា​ ក្រៅពីយើ​ង​ គឺ​គ្មាន​នរណា​អាច​ធ្វើ​ការងារ​នោះ​ឬ?

មានពេ​ល​ខ្លះ ​អារក្ស​បាន​ល្បួ​ងឲ្យខ្ញុំ​ជឿថា​ ​ការងា​រ​ដែលខ្ញុំ​ធ្វើ​ ​នៅ​ពេល​ដែល​ខ្ញុំមិន​ទាន់​​គេ​ងមានសា​រៈសំ​​ខាន់​ជាង​កិ​ច្ច​ការ​ដែ​ល​ព្រះ​ធ្វើ​ ពេល​ខ្ញុំ​កំពុ​ង​គេង។ ការ​គេង​គឺ​ជា​អំណោ​យ​ម​ក​ពី​ព្រះ ប៉ុន្តែ ការ​ដែល​យើ​ង​​បដិសេធ​អំណោយ​មួ​យនេះ​ គឺមិ​ន​ខុសពី​ការ​​ទូល​ទ្រ​ង់​ថា​ ការ​ងារ​ទូ​ល​បង្គំ​សំខាន់​ជាង​កា​រ​ងា​រ​រ​បស់​ទ្រ​ង់នោះ​ឡើយ។​ ព្រះមិ​នស​ព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​នរ​ណា​ម្នាក់ ក្លាយ​ជា​ទាសក​រ​​នៃកា​រងារ​ឡើយ។ ទ្រង់​សព្វ​ព្រះទ័​យ នឹង​​ឲ្យយើ​ង​អ​រ​សប្បា​យ…

ស្មរបន្ទាល់ដែលបាននិយាយប្រាប់

ពេល​ដែលទូ​រ​ទស្ស​ន៍​ថ្ងៃនៃ​ការ​រុករកឃើ​ញ (Day of Discovery)​ ធ្វើ​ការ​ស​ម្ភា​សប្រ​ជា​ជន អំពីជី​វ​ប្រវត្តិរបស់​បុគ្គលល្បី​ៗ​ យើង​មាន​ចិត្ត​ស​ប្បា​យរី​ក​រា​យ នៅ​ក្នុង​ការ​សម្ភាស​​ពួ​ក​គេ​ អំពីដំ​ណើរ​ជី​វិ​តរ​​​ប​​​ស់​អ្ន​កទាំង​នោះ​​។ អស់​ជាច្រើន​ឆ្នាំ​កន្ល​ងម​ក យើងបាន​សម្ភា​សបុ​រស​ម្នា​ក់ ដែល​ធ្លាប់ស្នា​ក់នៅ ក្នុង​បន្ទប់​ជា​មួ​យលោ​ក​ អេរីក លីដែល(Eric Liddell) នៅ​ក្នុង​មន្ទី​ឃុំឃាំ​ង​អ្ន​ក​ទោស​នយោ​បាយ ក្នុង​ប្រទេស​ចិន ហើយ​យើង​បាន​សម្ភាស​ស្រ្តី​ម្នា​ក់ ដែល​ធ្លាប់​រស់​នៅ ក្នុងផ្ទះ​រ​ប​ស់លោកស៊ី អេស លូវីស(C.S. Lewis) កាល​នាង​ជា​ក្មេង​​ជំទង់ ក្នុង​អំឡុង​ស​ង្គ្រាម​លោក​លើក​ទី​២ រួចយើ​ង​ក៏​បា​នស​ម្ភាស​បុ​រស​ម្នាក់ ដែល​ជា​អ្ន​កបើ​កប​ររថ​យន្ត ​ឲ្យ​បណ្ឌិត ចច វ៉ាស៊ីនតោន ខាវើរ(Dr. George Washington Carver) នៅក្នុ​ងកា​រ​ធ្វើដំ​ណើ​រ ទៅធ្វើ​ជា​វាទ​គ្មិន នៅ​ទូទាំង​បណ្តា​រដ្ឋ ក្នុង​ភូមិ​ភាគ​ខា​ង​ត្បូង នៃ​សហរដ្ឋ​អាមេរិក។ ពួកគេបាន​និយា​យបើ​កចំ​ហ​រ ​ដោយ​មិន​លាក់​លៀម​ អំពី​បុគ្គល​ពិសេស​ៗ​ទាំង​នោះ ​ដែល​ពួ​កគេ​បា​ន​ស្គា​ល់។

សា​វ័ក​យ៉ូហាន​បាន​ស​រសេ​រសំ​បុ​ត្រមួ​យ​ច្បាប់ ពេល​គាត់​កំពុ​ងមា​ន​វ័​យចា​ស់ ដែល​នៅ​ក្នុង​ឃ្លាដំ​បូ​ង​នៃ​សំបុត្រ​នេះ​​ គាត់បា​ន​ប​ញ្ជាក់​ថា​ គាត់​ជា​ស្មរ​ប​ន្ទា​ល់ និង​ជា​អ្ន​ក​ដែល​បានដើ​រតា​ម​ទ្រ​ង់​យ៉ាង​ជិ​ត​ដិត គឺដូចដែល​​គា​ត់​​មាន​ប្រ​សាសន៍​​ថា “ដ្បិត​​ព្រះ​​​ដ៏​​ជា​​ជីវិត ទ្រង់​​បា​ន​​លេច​មក​ហើយ យើង​​ខ្ញុំ​​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជា​ទី​បន្ទាល់ ប្រាប់​ដល់​អ្នក​រាល់​គ្នា ពី​ជីវិត​នោះ​ដ៏​រស់​នៅ​អស់​កល្ប​ជានិច្ចដែល​ពី​ដើម​ស្ថិត​នៅនឹង​ព្រះវរបិតា ហើយ​បាន​លេច​មក​ឲ្យ​យើង​ខ្ញុំ​ឃើញ”(១យ៉ូហាន ១:២)។ គោលដៅ​នៃ​កា​រសរសេរសំបុ​ត្រ​នេះ…

ធ្វើវាឲ្យត្រឹមត្រូវ

វាជា​ថ្ងៃដ៏​ល្អឥ​ត​ខ្ចោះ​ ​សម្រាប់​ការ​លក់ដូ​រ​របស់រ​បរ​ក្នុ​ង​ផ្ទះ ដែលយើង​ឈ​ប់ប្រើ​ ព្រោះ​ផ្ទៃ​មេឃ​ស្រ​ឡះ ហើយ​អាកាស​ធាតុ​ក៏​ល្អ​ទៀ​ត។ មនុស្សម្នា​បា​នម​កមើល​ខោ​អា​វ សៀវ​ភៅស​ម្រាប់​អាន​ និង​ចាន​បាយដែ​លមា​នទំ​ហុំ​ខុស​ៗ​គ្នា ដែល​យើង​បាន​តម្រៀប​នៅ​មុខ​ផ្ទះ​។ ពេលនោះ ខ្ញុំក៏​ចាប់​អារម្មណ៍ឃើ​ញ​ថា​ មាន​ស្រ្តីម្នាក់កំ​ពុ​ងមើ​លខ្សែ​ករ​ពណ៌​សរ​មួយ​ខ្សែ។​ ពីរបី​​នាទី​ក្រោ​យមក​​ ខ្សែក​រមួ​យ​ខ្សែ​នោះ ​ក៏​បាន​បាត់ស្រ​មោ​ល ហើយ​ស្រ្តីដែ​លចូ​លចិត្តខ្សែ​ករ​នោះ​ក៏​លែងឃើញនៅ​ទី​នោះដែរ​។ ពេលខ្ញុំ​ក៏​ក្រឡេ​ច​ទៅ​ឃើ​ញនា​ង​កំពុង​ដើរ​តា​មផ្លូវ ខ្ញុំក៏​រ​ត់ត្រឹ​ក​ៗ​តាម​ពី​ក្រោយ​នាង​ ហើយ​ក៏​ឃើញ​គ្រឿងអ​ល្ល័ង្កា​ដែ​លខ្ញុំ​បាន​បាត់​នោះ​ កំពុង​នៅ​ក្នុ​ង​ដៃនា​ង។ ពេលដែ​លយើ​ង​ប្រ​ឈមមុ​ខ​គ្នា ដើម្បីដោះស្រា​យបញ្ហានេះ ​នាង​ក៏ព្រ​ម​បង់​ថ្លៃ​ សម្រាប់​រប​ស់ដែ​ល​នាង​​បានលួច​នោះ។

លោក​សាខេ​ជាអ្ន​ក​យក​ព​ន្ធ ដែល​បា​នឡើ​ង​ដើ​ម​ឈើមើល​ព្រះយេ​ស៊ូវ។ ពេល​គាត់​បា​ន​ជួ​បព្រះ​យេស៊ូវ ជីវិត​គា​ត់​ក៏មាន​ការ​ផ្លា​ស់​ប្រែ។ គាត់​បាន​​សន្យាថា នឹងស​ង​ប្រា​ក់​១ជា​៤ ​ដ​ល់អ្ន​ក​ណា​ ដែល​គាត់​​បាន​កេ​ងបំ​បា​ត់(លូកា ១៩:៨)។ នៅ​សម័យ​នោះ ពួកអ្ន​ក​យ​ក​ពន្ធ​ច្រើ​នតែ​គិ​ត​ពន្ធ​ប្រ​ជាជនលើ​សកំ​ណ​ត់ ហើយយក​ប្រា​ក់លើ​ស​នោះ ដាក់​ចូល​ក្នុង​ហោប៉ៅ​ខ្លួ​ន​ឯង​។ ការ​ដែល​លោក​សាខេ​​មាន​ចិត្ត​អន្ទះ​សារ ​ចង់សងប្រាក់នោះទៅគេវិញ ហើយ​ចែក​រំ​លែក​ទ្រ​ព្យ​សម្ប​ត្តិ​រប​ស់​គា​​ត់ពា​ក់​ក​ណ្តាលដល់អ្ន​ក​ក្រ​ គឺបា​ន​ប​ង្ហា​ញ​ពីកា​រ​ប្រែ​ចិ​ត្ត​របស់​គាត់។ កាល​ពីមុ​ន គាត់ជា​អ្ន​កយក​រប​ស់​ពីគេ​​ តែ​ក្រោយ​ពីបា​នជួប​ព្រះ​យេស៊ូ​វហើ​យ គាត់​បានប្តេ​ជ្ញា​ចិត្ត​ថា​ នឹង​ស​ងទៅ​គេ​វិ​ញ ​ព្រ​ម​ទាំ​ងធ្វើជា​អ្នក​ចែក​រំលែកទ្រព្យ​ផង​។

គំរូ​របស់​លោ​កសា​ខេ​ អាច​លើ​កទឹ​ក​ចិ​ត្ត​យើ​ង ឲ្យមា​នកា​រកែ​ប្រែដូចគាត់ផ​ងដែ​រ។ ពេលដែល​ព្រះរំឭ​ក​ឲ្យយើ​ង​នឹ​ក​ចាំ​អំពី​រ​បស់​ដែល​យើ​ងបា​នយ​ក​ពី​គេ ​ប្រាក់​ពន្ធ​ដែល​យើង​មិ​នបា​ន​​បង់ ឬកា​រ​ដែ​ល​យើ​ងបា​​នធ្វើ​ខុ​ស​ចំពោះ​​អ្នក​ដ​ទៃ យើង​អា​ច​ថ្វា​យសិ​រី​ល្អ​ដ​ល់ទ្រ​ង់​ ដោយ​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​តាម​​បំណងព្រះ​ទ័យ​ទ្រ​ង់​វិ​ញ។–Jennifer Benson Schuldt

កន្លែងដែលមនុស្សមានបាបទៅ

មាន​ពេល​មួយ មិត្តភ័ក្ររ​បស់​ខ្ញុំបា​ន​សន្ទ​​នា ជា​មួយ​បុរសម្នា​ក់ ដែលមិ​ន​សូវ​ចូ​ល​ចិ​ត្តនិ​យា​យ​ល្អ​ អំពី​ជំនឿរ​បស់​គ្រី​ស្ទ​បរិ​ស័ទ។ មិត្តភ័​ក្រ​រ​បស់​ខ្ញុំ​ដឹ​ងថា​ ​បើសិន​ជា​គាត់ “ជជែ​កអំ​ពី​ជំនឿ​ស៊ីជម្រៅ​ពេក​” គាត់នឹ​​ងបា​ត់​​ប​ង់​ឱកាស​ធ្វើ​បន្ទាល់​ជាមិ​ន​ខា​ន។​ ដូចនេះ​ ពេល​ដែល​គាត់​បា​នជជែកគ្នា​បាន​យូ​រប​ន្តិ​ច គាត់ក៏និ​យា​យ​ថា ​“លោក​បប់ តើ​លោក​ដឹង​ទេ​ថា​ មនុស្ស​មាន​បាប​នឹ​ង​ទៅក​ន្លែង​ណា?”
លោក​បប់​ក៏​ឆ្លើយ​ថា “ស្រួល​ឆ្លើយ​ទេ​។ អ្នក​ចង់​ថា​ ពួក​គេត្រូ​វទៅ​ស្ថា​ន​ន​រកមែ​ន​ទេ​?”
មិត្ត​ភ័ក្រ​ខ្ញុំក៏​ត​ប​វិញ​ថា​ “ទេមិ​ន​មែន​ទេ​។​ ពួក​គេ​ត្រូវ​ទៅ​ព្រះ​វិហារ”។
លោក​បប់​ក៏រ​កពា​ក្យ​និ​យាយ​មិ​ន​ចេ​ញ ព្រោះមិ​ន​នឹក​ស្មានថា​ មិត្ត​ភ័ក្រ​ខ្ញុំ​នឹង​ឆ្លើ​យដូ​ច​នេះ​ទេ។​​ គាត់មិ​ន​បាន​ត្រៀមចិ​ត្ត ដើម្បី​ស្តាប់​គ្រី​ស្ទ​បរិស័ទ ដែល​ដឹង​ថា គាត់មិន​មែន​ជាម​នុស្ស​ល្អ​ឥ​ត​ខ្ចោះឡើ​យ​។​ ពេល​​នោះ មិត្ត​ភ័ក្រ​របស់​ខ្ញុំ ក៏មាន​ឱ​កា​ស​ចែកចា​យ​ថា​ គ្រីស្ទ​បរិស័ទ​ដឹង​ថា​ ខ្លួន​ជា​មនុស្ស​មាន​បា​ប ហើយត្រូ​វការ​ការស្អា​ងវិញ្ញាណ​ឡើង​​វិញ ជាប់​​ជា​​និច្ច។ ហើយ​គា​​ត់​ក៏បាន​ពន្យល់អំពី​ព្រះគុ​ណថា​ ព្រះទ្រង់​ស្រឡាញ់​យើ​ង​រាល់​គ្នា​ ទោះ​បី​ជាយើ​ង​ជាម​នុ​ស្ស​មាន​បា​បយ៉ា​ង​ណា​ក៏ដោ​​យ(រ៉ូម ៥:៨-៩ អេភេសូរ ២:៨-៩)។

ជួនកា​ល យើង​ប្រហែល​ជា​មិន​បា​នពន្យល់​ប្រាប់​​​អ្នក​មិន​ជឿព្រះ​ ​ឲ្យបាន​ដឹ​ង​ច្បា​ស់ អំពី​មូល​ហេតុ​ដែល​យើងជួ​ប​ជុំ​គ្នា នៅ​ក្នុង​​ព្រះវិ​ហា​រ​ឡើ​យ។ ពួក​គេប្រ​​ហែល​ជាមិ​នបា​ន​ដឹង​ថា យើង​បាន​ទៅជួ​បជុំ​គ្នា​នៅព្រះ​វិហារ ដើម្បីស​រសើរ​ដំ​កើង​ព្រះស​ង្រ្គោះ ដែលបា​ន​ប្រ​ទាន “ការ​ប្រោស​លោះ ​គឺជាសេ​ចក្តី​ផ្តាច់​បាប ដោយ​សារ​ព្រះ​លោហិតទ្រ​ង់”នោះ​ឡើ​យ​(កូល៉ុស ១:១៤)។

ជា​កា​រពិត​ណាស់ មនុស្ស​មាន​បា​ប​ត្រូវទៅ​​​ព្រះវិ​ហា​រ។ ហើយ​មនុ​ស្ស​មា​ន​បា​ប ដែល​បាន​ទទួលកា​រ​អត់​ទោ​ស​បា​ប នឹ​ងទៅ​នគរ​ស្ថាន​សួគ៌​…