Month: August 2015

“ខ្ញុំ…សុំ..ទោស”

ឲ្យ​តែ​មាន​បុគ្គល​ដែល​មាន​ឈ្មោះល្បីណា​ម្នា​ក់ បាន​ធ្វើ​អ្វី​មួយ​ខុស ហើយ​បន្ទាប់​មក ក៏​បាន​សារភា​ព​ជា​សាធារណៈ ជា​ធម្មតា សារព​ត៌​មាន​ប្រញាប់​ចុះ​ផ្សាយ​អំពី​រឿង​នោះជាល​ម្អឹត ឲ្យសា​ធារណៈជ​ន​បាន​ដឹ​ង។ អ្នក​ដែល​ល្បី​ឈ្មោះ​នោះ អា​ច​ជា​កីឡា​ករ ដែល​គេ​ប៉ូលីស​បាន​ចាប់​ខ្លួន ដោយ​សារ​បើក​បរ​ដោយ​មានជាតិ​ស្រវឹង។ ឬ​អាចជា​អ្នក​នយោ​បាយណា​ម្នាក់​ ដែល​បាន​ធ្វើអ្វីមួ​យ​លួច​លាក់​ ត្រូវ​គេទា​ន់។ ពេល​ដែ​លយើ​ង​ឮ​អ្នក​ទាំងនោះ​និយាយ​​ទាក់​ៗ​ថា “ខ្ញុំ …សូម…ទោស” នោះ​យើង​ប្រហែ​ល​ជាឆ្ង​ល់​ថា ពួក​​គេ​ពិ​តជាច​ង់កែ​ខ្លួន​មែន ឬគ្រាន់តែនិយាយសូមទោស ដើម្បី​ដោះខ្លួ​ន​ឲ្យរួ​ចតែ​មួ​យពេ​ល​នោះ។ ត្រង់​ចំណុច​នេះ មាន​តែ​ព្រះ​ទេ​ដែល​ជ្រាប​អំពី​ចិត្ត​រប​ស់​មនុស្ស​ម្នាក់​ៗ​។

ពេល​ដែល​យើង​អាន​បទគម្ពី​រ ដែ​លចែ​ង​អំ​ពីកា​រ​សារ​ភាព​របស់​ស្តេច​ដាវីឌ ដែល​ជា​ស្តេច​ដ៏​ល្បីល្បា​ញ យើង​ឃើញ​ថា ការ​ប្រែ​ចិត្ត​ដ៏​ពិត​មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ។ ក្នុង​ការ​មាន​បន្ទូល​បើក​ចំហរ អំ​ពី​អំពើ​បាប​របស់​ទ្រង់​ ក្នុង​បទ​គម្ពីរទំនុក​ដំកើង ៥១ ក្សត្រ​ដ៏អាម៉ាស់​អង្គ​នេះ បាន​ទូលសូ​ម​​សេចក្តី​មេត្តា​ពី​ព្រះ បន្ទាប់​ពី​បាន​បិទ​បាំងអំពើបា​បរ​បស់​ខ្លួន អស់​មួយ​រយៈ​ពេល​មក(២សាំយ៉ូអែល ១២:១-១៣ ទំនុកដំកើង ៣២:៣-៥)។ ទ្រង់​បាន​ទទួ​ល​ស្គា​ល់​ថា ទ្រង់​ត្រូវ​ការ​ការ​លាង​សម្អាត​របស់​ព្រះ(ខ.៧-១០) ហើយ​ទ្រង់​ក៏​បាន​អប​អរ​សាទរ​ការ​ស្អាង​ឡើង​វិញ​ តាម​រយៈ​ការ​បម្រើ និង​ការ​ថ្វាយ​បង្គំ(ខ.១១-១៧)។

យើង​រាល់គ្នា​បា​នធ្វើបាប ខ្វះមិន​ដល់​សិរីល្អរបស់​ព្រះ។ ពេល​ដែល​យើង​មាន​អារម្មណ៍​ថា មាន​បន្ទុក​នៃ​អំពើ​បាប​ដ៏​ធ្ងន់ កំពុង​សង្កត់​មក​លើយើ​ង នោះ​យើង​ចាំបាច់​ត្រូវ​លន់​តួ​បាប ដើម្បី​សូម​ការ​អត់​ទោស​ពី​ព្រះ ហើយ​ព្រះអ​ង្គ​នឹង​លើក​យើង​ឡើង​(១យ៉ូហាន ១:៩)។ ព្រះ​ដ៏​ធំប្រសើរ​នៃ​យើង បានធ្វើ​​ឲ្យ​អំពើ​បាប​របស់​យើង ប្រែ​ក្លា​យ​ជា​ឱកាស​លូត​លាស់ ក្នុង​ព្រះគុ​ណ អំណាច និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ!—Dave Branon

អំណាច​នៃ​ចិត្ត​មេត្តា

លោក​ហ្រ្វង់ស៊ីស ស្កេហ្វឺរ(Francis Schaeffer) ជា​អ្នក​និពន្ធ និ​ង​ជាអ្ន​ក​ជំនាញ​ខាង​ឆ្លើយ​សំណួរ​របស់​អ្នក​មិន​ជឿព្រះ។ កាល​គាត់​នៅរៀន​ នៅ​សកល​វិទ្យាល័យ គាត់​មាន​ការ​ពិបាក​នៅក្នុង​ការ​ប្រកប​ពាក្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយសារ​គាត់​មាន​ជម្ងឺ​ដែល​ធ្វើ​ឲ្យគា​ត់ពិ​បាក​រៀន​​ពាក្យ​​។ ដោយ​សារ​គាត់​សរសេរ​ពាក្យ​ខុស​ច្រើន នោះ​ពន្ទុះ​គាត់​បាន​ធ្លាក់​ចុះ ក្នុង​កិច្ចការ​សាលា​​ដែល​គ្រូបា​ន​ដាក់​ឲ្យ។

ក្នុងអំ​ឡុង​ពេល​ឆ្នាំ​ទី​មួយ មាន​សាស្រ្តាចា​រ្យម្នា​ក់បា​ន​ប្រាប់​គាត់​ថា “ខ្ញុំ​មិន​ដែល​ឃើញ​សិស្សណា​ សរសេរ​អំពី​ទស្សនវិជ្ជា​បាន​ល្អដូ​ច​អ្នក​ទេ តែខ្ញុំ​ក៏​មិន​ដែល​ឃើញ​នរណា​សរសេរ​ពាក្យ​ខុសច្រើន​ដូច​អ្នក​ដែរ។ តើ​ខ្ញុំ​ត្រូវ​ឲ្យ​ពន្ទុះ​អ្នក​ដូច​ម្តេច?   ខ្ញុំ​មិន​អាច​ឲ្យ​អ្នក​ជាប់​បាន​ទេ”។ លោក​ហ្វ្រង់ស៊ី​ស​ក៏​បាន​ឆ្លើ​យថា “លោក​គ្រូ ទោះខ្ញុំ​ខំ​រៀ​នប្រ​ក​បពាក្យ​យ៉ាង​ណា ក៏​នៅ​តែ​ប្រកប​ខុស។ តើ​លោក​គ្រូគ្រាន់​តែ​អាច​​គិត​អំពី​អ្វី​ដែលខ្ញុំបានសរសេរ ដោយមិន​គិត​អំពី​ការ​ប្រកប​ពាក្យ​រប​ស់​ខ្ញុំបា​នទេ​?” បន្ទាប់​ពីស្ងា​ត់មា​ត់មួ​យ​សន្ទុះ​ធំ លោក​សាស្រ្តា​ក៏​បាន​ឆ្លើយ​ថា “មិន​អី​ទេ ខ្ញុំ​នឹង​ឲ្យ​អ្នក​ជាប់ ដោ​យមិ​ន​គិត​អំពី​ការ​ប្រកប​ពាក្យ​ខុស​របស់​អ្នក”។ ការ​ឆ្លើយ​តប​ដ៏ឈ្លាស​វៃ ប្រក​បដោយ​ចិត្ត​មេត្តា​របស់​លោក​សាស្រ្ត​ចារ្យ នៅ​ថ្ងៃនោះ​ បាន​លើក​ទឹក​ចិត្ត​យុវ​ជន​ម្នាក់​នេះ ដែលមា​នអំ​ណោយ​ទាន​ក្នុង​ការ​និពន្ធ ហើយក្រោ​យម​ក គាត់​ក៏​បាន​ជួយ​ត្រួស​ត្រាយ​ផ្លូវ សម្រាប់មនុស្ស​ជំនាន់​ក្រោយ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង ១៩៧០ ដែល​កំពុង​ស្វែង​រក​ព្រះ ធ្វើឲ្យ​ពួ​ក​គេរ​កឃើ​ញផ្លូវ​ទទួ​ល​ជឿព្រះ​គ្រីស្ទ។

ហោរា​អេសាយ​បាន​មាន​ប្រសាសន៍ អំពី​ព្រះមែ​ស៊ី​ដែល​នឹង​យាង​មក​តាម​សន្យា យ៉ាង​ដូច​នេះ​ថា “ទ្រង់​​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់​ទេ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ ទ្រង់​នឹង​សំដែង​ចេញ​នូវ​សេចក្តី​យុត្តិធម៌ ដោយ​សេចក្តី​ពិត”(អេសាយ ៤២:៣)។ បទ​គម្ពីរ​នេះ និយាយ​ឆ្លុះប​ញ្ចាំង អំពី​អង្គ​បុគ្គល​ម្នាក់ ដែល​មាន​អំណាច តែ​មាន​ចិត្ត​សុភាព បាន​ដោះលែង​អ្នក​ជាប់​ឃុំ​ឃាំង​ឲ្យ​មាន​សេរី​ភាព ហើយ​លើក​ទឹក​ចិត្ត​អ្នក​ដែលបា​ក់ទឹ​ក​ចិត្ត និង​អស់​សង្ឃឹម។…

ការមានចំណែក

ឪពុក​របស់​ខ្ញុំមា​នអ​នុស្សាវរី​យ៍​ជាច្រើ​ន   កាល​គាត់​នៅក្មេ​ង ក្នុង​ស្រុក​កំណើត​របស់​គាត់។ ដូច​នេះ អ្នក​អាច​ស្រមៃ​ថា ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយយ៉ាង​ណា កាល​នៅ​ក្មេង ពេល​ដែល​គាត់​នាំ​ក្រុម​គ្រួសារ ទៅ​ស្រុក​កំណើត​របស់​គាត់ ក្នុង​រដូវ​ក្តៅជារៀ​ង​រាល់​ឆ្នាំ។ នៅទី​នោះ យើង​បាន​នាំ​គ្នាស្ទូច​ត្រី ក្នុង​ទន្លេ​សង់​យ៉ូសែប ហើយ​ទៅ​លេង​កសិ​ដ្ឋាន ជា​កន្លែ​ងដែ​លគាត់​មាន​អនុស្សាវរីយ៍​ក្នុង​វ័យ​កុមារ។ ក្រុង​នោះ មិន​មែន​ជា​ស្រុក​កំណើត​រប​ស់ខ្ញុំ ទេ ប៉ុន្តែ ពេលដែ​លខ្ញុំ​បាន​ទៅ​លេង​កន្លែង​នោះម្ត​ងៗ​ ជា​មួយ​កូន និង​ចៅ​របស់ខ្ញុំ​ ខ្ញុំ​តែង​តែ​មាន​អារម្មណ៍ថា កក់​ក្តៅ ដូច​ជា​ផ្ទះ​របស់​ខ្ញុំដែរ​។​

ព្រះ​យេស៊ូវ​បាន​មានប​ន្ទូល​ ទៅកា​ន់ពួ​កសិ​ស្សព្រះ​អ​ង្គ អំពី​ផ្ទះ​របស់​ព្រះ​អង្គ ក្នុង​នគរ​ស្ថាន​សួគ៌ ដែល​ព្រះ​អង្គ​បាន​ចាក​ចោល​ ដើម្បី​យាង​ចុះ​មក​មាន​ព្រះជ​ន្ម​រ​ស់ ​នៅក្នុ​ង​ចំណោម​យើង។ ព្រះ​អង្គ​ប្រាកដ​ជា​មាន​អំណរណា​ស់ ពេល​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ថា “នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន… ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា… ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា ​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ”(យ៉ូហាន ១៤:២-៣)។ ជា​ការ​ពិត​ណាស់ ព្រះ​យេស៊ូវ “​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើលងាយ​ចំពោះ​សេចក្តី​អាម៉ាស់​ខ្មាសនោះ ឲ្យ​តែ​បាន​សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់”(ហេព្រើ ១២:២) ហើយ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះរបស់​ព្រះអ​ង្គ ក្នុង​នគរ​ស្ថាន​សួគ៌​វិញ ហើយ​នឹង​យាង​ត្រឡប់​មក​យក​កូន​ប្រុស​ស្រីរបស់ព្រះ​អ​ង្គ ទៅ​នៅ​ជា​មួ​យអស់​កល្ប​ជា​និច្ច។

ពេល​ដែល​យើង​គិ​ត​អំពីកន្លែង​ដែ​លព្រះ​យេស៊ូវបា​ន​រៀប​ចំ​ទុក​ឲ្យ​យើង ក្នុង​ផ្ទះរប​ស់​ព្រះ​វរបិតា យើង​អាច​រំពឹង​គិត​ដល់​ថ្ងៃ​ដែល​យើងនឹង​បាន​ទៅ​នៅ​ទីនោះ ហើយ​ការ​នេះ​បណ្តាល​ចិត្ត​យើង ឲ្យច​ង់ទៅ​ប្រាប់​អ្នក​ដទៃ អំពី​ដំណឹង​ល្អដែ​ល​ថា ព្រះ​រាជ​បុត្រា​បាន​យាង​មក​សង្រ្គោះយើង ឲ្យ​រួច​ពី​លោកិយ​ដែល​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប។—Joe Stowell

រូបភាពតា​មប​ង្អូច​កញ្ចក់

ក្នុង​អំឡុង​ពេល​វិស្សម​កាល   ក្នុង​រដ្ឋ​អាឡាស្កា   ខ្ញុំបា​ន​ទស្សនាទេ​សភា​ព​ដ៏​ស្រស់​ត្រកាល​ជា​ច្រើន តាម​បង្អួច​កញ្ចក់​ឡាន ដែល​កំពុង​ធ្វើ​ដំណើរ​ នៅ​តាម​ដង​ផ្លូវ។ អាកាស​ធាតុ​នៅ រដ្ឋ​អាឡាស្កា មាន​សភាព​ត្រជាក់ ហើយ​សើម តែ​ខ្ញុំសូ​ម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​បាន​ឲ្យ​កញ្ចក់​បង្អូច​ឡាន​ជួយ​ការពារ​ឲ្យ​ខ្ញុំ​មាន​ភាព​កក់​ក្តៅ និង​មិន​ឲ្យ​សើម​ខ្លួន។ ទោះ​ជា​យ៉ាង​ណាក៏​​ដោយ ក​ញ្ចក់​បង្អួច​ឡាន​ ក៏បាន​នាំ​ឲ្យ​មានកា​រពិ​បាក​ខ្លះ​ៗ​ដែរ។ ពេលដែ​លមា​ន​ភ្លៀង​ធ្លាក់​នៅតា​មផ្លូ​វ​ម្តង​ៗ​ ដំណក់​ទឹក​ភ្លៀង​បាន​ហូរ​ចុះតាម​កញ្ចក់​នោះ ធ្វើឲ្យបាំង​ទេសភាព​ដែល​នៅខា​ងក្រៅ​ឡាន។ ម្យ៉ាងទៀត ពេល​ដែល​ស៊ីតុណ្ហ​ភាព​ផ្លាស់​ប្តូរ នៅ​ខាង​ក្រៅ សំណើម​នៅ​ខាង​ក្នុង​ក៏​បាន​ប្រែក្លាយ​ជា​​អ័ភ​ នៅ​ក្នុង​ឡាន។

បញ្ហា​នេះ​បាន​ជួយ​ឲ្យ​ខ្ញុំយ​ល់ ពី​មូល​ហេតុ​ដែល​យើង​មិន​អាច​មើល​ឃើញ​ជីវិត​ខ្លួន​ឯ​ង​ឲ្យ​បាន​ច្បាស់ តាម​បំណង​ព្រះ​ទ័យ​ព្រះ។ អំពើ​បាប​បាន​ធ្វើ​ឲ្យ​យើង​មិន​អាច​មើល​ឃើញ​សម្រស់​នៃ​ជីវិត ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យយើង​មើល​ឃើញ ដោយ​អំណរ​។ ជួន​កាល នៅ​ក្នុង​ចិត្តយើង មាន​អំពើ​បាប ដែល​ជា​ភាព​អាត្មា​និយម ​ដែល​បង្កើតឲ្យ​មាន​អ័ភ ដែលធ្វើ​ឲ្យ​យើងយ​ល់​ថា ខ្លួន​ឯង​សំខាន់ហួស ខុសពីការពិត ហើយ​នាំឲ្យយើងភ្លេ​ច​គិត​ពីប្រ​យោជន៍​របស់​អ្នក​ដទៃ។ ជួនកា​ល អំពើបា​ប​ដែល​នៅខា​ង​ក្រៅ ដែលមា​នដូ​ច ជា ភាព​អយុត្តិ​ធម៌​ជាដើ​ម ដែល​អ្នក​ដទៃបានធ្វើ​​មក​លើយើ​ង ដែល​ធ្វើ​ឲ្យយើ​ងស្រ​ក់​ទឹក​ភ្នែក ដូច​ទឹក​ភ្លៀង បាន​ជា​យើង​មិន​អាច​មើល​ឃើញ​សេចក្តី​ល្អ​របស់​ព្រះ។ អំពើបា​ប​ប្រភេទ​ណាក៏ដោ​យ គឺ​សុទ្ធ​តែ​រារាំង​មិន​ឲ្យ​យើង​មើល​ឃើញ​ភាព​អស្ចារ្យ និង​សិរីល្អនៃ​ជីវិត ដែល​ព្រះ​បាន​រៀប​ចំ​មក។ដ្បិត​ឥឡូវ​នេះ “យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​ការ​មើល​ដោយសារ​កញ្ចក់”(១កូរិនថូស ១៣:១២) តែ​យើង​នៅ​តែ​មើល​ឃើញ​ច្បាស់​ល្មមនឹង​ដឹង​ថា ព្រះ​អង្គ​ល្អ(ទំនុកដំកើង ៣៤:៨)។

ការ​អស្ចារ្យ​ជា​ច្រើន​ ដែលព្រះ​បើ​កប​ង្ហាញ…

ការ​ចាប់​ផ្តើម ​ក្នុងវ័​យក្មេង

កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ ពួក​ជំនុំរ​បស់​យើងបាន​អញ្ជើញ​បុរស​វ័យ​ក្មេង​ម្នាក់ ឈ្មោះ​ខេលិប(Caleb) ឲ្យ​ចូល​រួម​ជា​មួយ​បុគ្គលិក​របស់​យើង។ ខេលិបក៏​បាន​​ចែក​​ចាយ អំពីកា​រ​រស់នៅ​​របស់​គាត់ ក្នុង​ប្រទេស​ខូស្តារីកា តាំង​ពី​ក្មេង​មក​ ខណៈពេ​ល​ដែល​ឪពុក​ម្តាយ​របស់​គាត់ កំពុង​បម្រើ​ព្រះ​គ្រីស្ទ នៅ​ទី​នោះ។ គាត់​ក៏​បាន​យកព្រះ​​បន្ទូល​មក​ឆ្លុះ​បញ្ចាំង​ក្នុង​ជីវិត​គាត់ គឺ​បទ​គ​ម្ពីរ ២ធីម៉ូថេ ៣:១៤-១៧។ គាត់​បាន​រំឭក​រឿង​ដើម​ថា កាល​ពីក្មេង គាត់​​ចេះ​ព្រះប​ន្ទូល​ច្រើន។ ឪពុក​ម្តាយរប​ស់​គាត់ បាន​បង្រៀន​គាត់ ឲ្យ​ស្គាល់​សេចក្តី​ពិត​ក្នុង​ព្រះ​គម្ពីរ ដែល “អាច​​នឹង​​នាំ​​ឲ្យ​គាត់​​មាន​​ប្រាជ្ញា​​ ដល់​​ទី​សង្គ្រោះ ដែល​បាន​ដោយ​សារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ យេស៊ូវ​ផង”​(ខ.១៥)។ គាត់​បាន​ទទួល​ស្គាល់ថា​ គាត់​បាន​ត្រៀម​ខ្លួន ​ធ្វើជា​គ្រូគង្វាល ចាប់​តាំង​ពី​ពេល ​ដែល​គាត់​នៅ​ក្មេង។ ពួក​ជំនុំ​របស់​យើង​បាន​មាន​ឱកាស “ជួប” ក្រុម​គ្រួសារ​របស់​គាត់ ក្នុង​ប្រទេស​ខូស្តារីកា តាម​រយៈ​ទូរស័ព្ទ​ដែល​មើល​មុខ​គ្នា​ឃើញ​ជា​ក្រុម។

ឪពុក​របស់​លោក​ខេលិប​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​ប្រើ​ព្រះបន្ទូល​ព្រះ​យេស៊ូវ ដែល​មាន​ចែង​ក្នុង ព្រះ​គម្ពីរ​ម៉ាកុស ១០:៤៥។ គាត់​បាន​ផ្តាំ​ខេលិប​ថា “ខេលិប កូន​ត្រូវ​ចាំ​បាវចនា​របស់​គ្រួសារ​យើង ដែល​ចែង​ថា ‘យើង​រស់​នៅ​ដើម្បី​បម្រើ មិន​មែន​ដើម្បី​ឲ្យ​គេបម្រើ​យើង​ទេ’”។ ត្រង់​ចំណុច​នេះ យើង​ងាយ​នឹង​យល់ អំពី​របៀប​ដែល​បុរស​វ័យ​ក្មេង​ម្នាក់​នេះ មាន​ការលូត​លាស់​ភាព​ពេញ​វ័យ​ខាង​ជំនឿ។

កូន​ដែល​ព្រះ​បាន​ផ្ញើ​នឹង​យើង​រាល់​គ្នា សុទ្ធតែ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា។ មូល​ដ្ឋាន​គ្រឹះ​ដ៏​ល្អ ដែល​ពួក​គេ​មាន​តាំង​ពី​ក្មេង នឹង​ជួយ​ពួក​គេឲ្យ​លូត​លាស់​ទៅ​ជា​គ្រីស្ទ​បរិស័ទ ដែល​ពេញ​វ័យ​ខាង​វិញ្ញាណ ដែល​ធ្វើ “ឲ្យ​​អ្ន​ក​​សំណប់​​របស់​​ព្រះ​​បាន​​គ្រប់​​លក្ខណ៍ ហើយ​មាន​​គ្រប់​​ទាំង​​ចំណេះ​…

ប្រៀបធៀប​អំណាច

មាន​ពេល​មួយ​នោះ ខ្ញុំ​បាន​ក​ត់សំ​គាល់​ឃើ​ញថា​​ ក្នុង​តំប​ន់ដែ​ល​ខ្ញុំរ​ស់​នៅ គេ​បាន​យក​សៀវភៅដែល​និយាយ​ទាក់ទ​ង​នឹង​មន្ត​អាគមន៍ មក​លក់​កាន់​តែច្រើ​ន ក្នុង​បណ្តាគា​មួ​យក​ន្លែង   ពេល​ដែល​គេ​រៀប​ចំ​ធ្នើសៀវភៅ​ឡើង​វិញ។ គេ​បា​នដា​ក់សៀ​វភៅ​របស់​គ្រីស្ទ​បរិស័ទ ក្នុង​ធ្នើសៀវ​ភៅដែ​ល​នៅចុ​ងម្ខា​ង ហើយ​ដាក់​សៀវ​ភៅ​អបិយ​ជំនឿ ក្នុង​ចំ​នួន​ដូច​គ្នា ក្នុង​ធ្នើនៅចុ​ង​ម្ខាង​ទៀត។ ដូច​នេះ អំណាច​នៃ​ពន្លឺហាក់​ដូច​ជា មាន​កម្លាំង​ស្មើនឹង​អំណាច​នៃ​ភាព​ងងឹត នៅ​ក្នុង​បណ្ណាគា​មួយ​នេះ។

ជួន​កាល មនុស្ស​ប្រហែល​ជា​គិត​ថា ព្រះ និង​សាតាំង​មាន​អំណាច​ស្មើ​គ្នា។ គេ​យល់​ថា ព្រះ និង​សាតាំង​មាន​ភាព​ផ្ទុយ​គ្នា តែ​មាន​កម្លាំង​ស្មើគ្នា​ ដោយ​អំណាច​ដែល​គ្មាន​ព្រំដែន។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​ទ្រង់​ជា​ព្រះ   តែ​សា​តាំង​មិន​មែន​ជា​ព្រះ​ទេ។ ព្រះ​ទ្រង់​មាន​អំណាច​ខ្លាំង​ជាង​អំណាច​នៃ​ភាព​ងងឹត។   ព្រះ​អង្គ​ធ្វើ​ការ​អ្វី   តាម​បំណង​ព្រះ​ទ័យ​ព្រះអង្គ ដោយ​គ្មាន​អ្វី​អាច​រារាំង​ព្រះ​អង្គ​បាន​ឡើយ​(ទំនុក​ដំកើង ១៣៥:៦) ចំណែក​ឯសាតាំង​វិញ អំណាច​រប​ស់វា​មា​ន​កំណត់ គឺ​អាច​ធ្វើអ្វី​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​ធ្វើ​ប៉ុណ្ណោះ។ ពេល​ដែល​សាតាំង​សន្និដ្ឋា​ន​ថា លោក​យ៉ូប នឹង​ជេរ​ព្រះ ពេល​គាត់​ជួប​ទុក្ខ​លំ​បាក់​ខ្លាំង ព្រះ​អង្គក៏​បាន​ប្រាប់​វា​ថា “មើល អញ​ប្រគល់​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន ទៅ​ក្នុង​អំណាច​ឯង​ហើយ កុំ​ឲ្យ​តែ​ដាក់​ដៃ​លើ​ខ្លួន​គាត់​ឡើយ”(យ៉ូប ១:១២)។ ដូចនេះ សាតាំងមិនអាចធ្វើអ្វីលើសពីដែនកំណត់ ដែលព្រះបានដាក់ឡើយ។

ដោយសារ​ព្រះទ្រ​ង់​មាន​អំណាច​គ្រប់​គ្រង​លើអ្វី​ៗទាំ​ងអស់ នោះ​ក្នុង​នាមជា​អ្ន​ក​ដើរ​តាមព្រះគ្រី​ស្ទ យើងមិ​ន​ចាំ​បាច់​រាថយ ដោយ​ខ្លាច​អំណាច ដែល​សាតាំ​ងមា​ន​មក​លើជីវិត​យើង និងម​ក​​លើជីវិត​របស់​គ្រីស្ទ​បរិស័ទ​ដែល​នៅ​ជុំវិញ​យើង​ឡើយ។ វា​ល្បួង​យើង ហើយ​ព្យាយាម​បញ្ចេញ​ឥទ្ធិ​ពល​មក​លើយើ​ង ដើម្បី​ឲ្យ​យើង​ធ្វើ​អ្វីមួ​យ​តាម​ចិត្ត​វា ប៉ុន្តែ ព្រះ​គម្ពីរ​បានផ្តល់​ការ​ធានា​ដល់​យើង​ថា…

៨០ភាគរយទៀត

ថ្មីៗនេះ​ ខ្ញុំឃើ​ញ​គេ​សរសេរ​នៅ​លើ​ផ្ទាំង​ប្រកាស​ដ៏​ធំមួយ​ថា ៨០​ភាគ​រយ​នៃជីវិត​ទាំង​អស់ នៅ​លើ​ផែន​ដី​នេះ គឺ​មាន​នៅក្នុ​ង​សមុទ្រ។ តួរ​លេខ​ដ៏ច្រើន​លើស​លប់​បែ​បនេះ គឺ​ពិបាក​នឹ​ងឲ្យ​យើង​ស្វែង​យល់​បាន ព្រោះ​ភាគ​ច្រើន​នៃ​ជីវិត​នៅ​លើផែ​ន​ដី​នេះ មិន​មែនជា​​អ្វីដែ​ល​យើង​មើល​ឃើញនឹង​ភ្នែក​ទទេ។ ពេល​ដែលខ្ញុំ​ពិចារណាអំពី​រឿ​ងនេះ​ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា ព្រះ​បាន​បង្កើត​របស់​សព្វ​សារពើ ក្នុង​ចំនួន​ដ៏ច្រើ​ន លើស​ពី​ការ​រំពឹ​ង​គិត​របស់​យើង។ យើងងា​យ​នឹង​មាន​ការ​រំភើប​ចិត្ត ចំពោះ​ទេស​ភាព​ដ៏​ស្រស់​ត្រកាល​នៃជួ​រ​ភ្នំ ឬ​ចំពោះ​ទិដ្ឋ​ភាពថ្ងៃ​លិ​ច ប៉ុន្តែ ទន្ទឹម​នឹង​នោះ មាន​ពេល​ខ្លះ យើង​មិន​បាន​ឃើញ​ភា​ពល​ម្អិត​នៃ​ស្នាព្រះ​ហ​ស្ត​ដ៏អ​ស្ចារ្យ​របស់​ព្រះអ​ង្គ​ទេ ព្រោះ​យើង​មិ​ន​បាន​ធ្វើកា​រ​សិក្សា និង​ពិនិ​ត្យ​ឲ្យកាន់តែ​​ល្អិត​ល្អន់​។

មាន​ស្នា​ព្រះ​ហស្តរ​បស់​ព្រះ​ជាច្រើ​ន ​ក្នុង​មហា​សមុទ្រ ដែល​កំបាំង​ពី​ភ្នែក​យើង ប៉ុន្តែ នៅមា​ន​ស្នា​ព្រះហស្ត​ជា​ច្រើន​ទៀត ដែល​មាន​រូប​រាង្គ​តូ​ច​ពេក មិន​អាច​ឲ្យយើ​ង​មើល​ឃើញ​នឹង​ភ្នែក​ទទេ​បាន។ របស់​សព្វ​សារពើ​ ដែល​រាប់​ចាប់​តាំង​ពីវត្ថុ​ដែល​មាន​ទំហំតូ​ច​ល្អិត រហូត​ដល់​វត្ថុ​ដែលយើង​មិ​នទា​ន់ទៅ​ដ​ល់ ក៏ដូ​ច​ជាមិ​ន​ទាន់​​ស្រា​វជ្រាវ ក្នុង​​ចក្រ​វាល សុទ្ធ​តែ​ជា​ស្នាព្រះ​ហស្ត​នៃព្រះ​អា​ទិក​ររបស់​យើង។ សិរីល្អ​នៃ​ការ​បង្កើត​របស់​ព្រះ បាន​សម្តែង​ឡើង ក្នុង​រចនា​សម្ព័ន្ធ​ដ៏​អស្ចារ្យ​ទាំង​នោះ ទោះជា​​យើង​មើលឃើញ ឬ​មើល​មិន​ឃើញ​ក្តី​(រ៉ូម ១:២០)។

ពេល​ដែល​​យើង​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន អំពី​ភាព​អស្ចារ្យ​នៃ​ការ​បង្កើត​របស់​ព្រះ​​អាទិករ នោះ​ការ​យល់ដឹង​នេះ តែង​តែ​នាំ​យើង​ឲ្យ​ងាក​បែរ​មក​រ​ក​ព្រះអ​ង្គ ហើយប​ណ្តាល​​ចិ​ត្ត​យើង​ឲ្យច​ង់​ថ្វាយ​បង្គំ​ព្រះអ​ង្គ។ គឺ​ដូច​ដែល​អ្ន​ក​និពន្ធ​ទំនុក​ដំកើ​ង​មាន​ប្រសាសន៍​ថា “ចូរ​​​ឲ្យ​​ផ្ទៃ​មេឃ និង​​ផែនដី ព្រម​​ទាំង​​សមុទ្រ ហើយ​​ស​ត្វ​​ទាំង​​ប៉ុន្មាន ដែល​​រវើក​​នៅ​​ក្នុង​នោះ បាន​សរសើរ​ដល់​ទ្រង់​ចុះ”(ទំនុកដំកើង ៦៩:៣៤)។ បើ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​ថ្វាយ​ការ​សរសើរ​ដល់​ព្រះ​អាទិករ នោះ​យើង​ក៏​គួរ​តែ​ចូល​រួម ដោយ​ច្រៀង​បន្ទរ​ផង​ដែរ។ ព្រះដែ​លយើ​ង​បម្រើ ជា​ព្រះ​ដ៏​ធំ​ប្រសើរ​ណាស់!—Bill…

ចំណាយ​ពេល​ជញ្ជឹង​គិត

ជា​ទូទៅ ឪពុ​ក​ម្តាយ​ចូល​ចិត្ត​នឹកចាំ​ អំពី​ដំណាក់​កាល​សំខា​ន់ៗ​ នៃ​ការ​លូត​លាស់​របស់​កូន​។ ពួក​គេ​ធ្វើការ​កត់​ចំណាំ ពេល​ដែលកូន​តូច​របស់​ខ្លួន ចេះ​ក្រឡាប់ បន្ទាប់​មក ចេះ​វា ហើយ​ក្រោយ​មក ក៏​ចេះក្រោ​ក​ឈរ និង​បោះជំហាន​ដើរ​ជា​លើក​ទី​មួយ។ ឪ​ពុក​ម្តាយ​ដែល​មាន​ម៉ាស៊ីន​ថត ឬ​ទូរស័ព្ទ​ដែល​អាច​ថត​រូប ច្រើន​តែ​ថត​រូប​កូន ព្រម​ទាំង​រក្សាសំលៀក​បំពាក់រ​បស់ពួ​ក​គេទុ​ក ជាអ​នុស្សាវរីយ៍​នៃ​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​ទាំង​នោះ។

ក្នុងប​ទ​គម្ពី​រលូកា ២:១៩ នាង​ម៉ារា ដែល​ជា​មាតារ​បស់​ព្រះយេស៊ូវ ក៏បា​ន​ធ្វើ​ការ​កត់​ចំណាំអំ​ពីព្រះ​អង្គ នៅ​ក្នុង​ចិត្ត​របស់​នាង។ នាង​បាន​រក្សា​ទុក​ព្រះបន្ទូល​សន្យា អំពី​ព្រះ​យេស៊ូវ ហើយ​បាន “រំពឹងគិ​តតែ​ក្នុ​ង​ចិត្ត”។ ត្រង់​ចំណុច​នេះ ពាក្យ “រំពឹង​គិត​តែក្នុង​ចិត្ត” ជា​ភាសា​ក្រិក មាន​ន័យ​ថា “យក​មក​ប្រៀប​ធៀប”។ នាងម៉ា​រា​បា​ន​ឮ​ព្រះ​បន្ទូ​លសន្យាដ៏​អស្ចា-រ្យ អំពី​ព្រះយេ​ស៊ូវ ដែល​ពួ​កទេ​វតា និងពួ​កអ្ន​កគង្វាល​បានថ្លែង​ប្រាប់(១:៣២ ២:១៧-១៨)។ ពេល​ដែលព្រះ​អ​ង្គ​មាន​វ័យធំ​ឡើង នាង​ប្រហែល​ជា​បាន​ប្រៀបធៀ​ប ព្រះ​ប​ន្ទូល​សន្យា​ទាំ​ងនោះ នឹង​កិច្ចកា​រដែល​ព្រះ​អង្គ​បាន​ធ្វើ ដែល​បាន​សម្រេច​សេចក្តី​សន្យា​នោះ។

យ៉ាងណាមិញ ពេល​ដែល​យើង​ជញ្ជឹង​គិត​អំពី​ព្រះ​បន្ទូល ដែល​បាន​ចែង​អំ​ពី​ព្រះ ហើយប្រៀ​បធៀប​ព្រះ​បន្ទូល​នោះ និង​កិច្ចការ​ដែល​ព្រះ​អង្គ​បាន​ធ្វើ ​ក្នុង​ជីវិត​យើង នោះសេ​ចក្តី​ជំនឿ​យើង​នឹង​មានភា​ព​រឹង​មាំឡើ​ង ហើយ​យើង​ក៏​នឹង​មានកា​រ​លើក​ទឹក​ចិត្ត(យ៉ូហាន ១៤:២១)។ ព្រះ​អង្គ​ជា​ព្រះដែល​ឆ្លើយ​តប​ការ​​អធិ​ស្ឋាន​របស់​យើង(១យ៉ូហាន ៥:១៤-១៥) ព្រះ​អង្គ​កម្សាន្ត​ចិត្ត​យើង ពេល​ដែល​យើង​មានទុក្ខ​លំបាក(២កូរិនថូស ១:៣-៤) ហើយបំ​ពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង(ភីលីព ៤:១៩)។

ពេល​ដែល​យើង​ចំណា​យពេ​លជញ្ជឹង​គិត​ព្រះប​ន្ទូល…

អ្នក​ស្រីខូរិន

ពេល​ដែល​ក្រុម​ការងារ​របស់​យើង កំពុង​ជួយ​រៀប​ចំ​សម្ភារៈ​ជា​ច្រើន​កញ្ចប់ នៅ​ឯ​កម្ម​វិធីនំម៉ាណា​ប្រចាំ​ថ្ងៃ ក្នុង​ក្រុង​អូលែនដូ រដ្ឋ​ផ្លរីដា កាលពីរដូវ​រងា​កាល​ពី​ឆ្នាំ​ទៅ អ្នក​ស្រីខូរីន(Corine)បាន​មក​សួរ​សុខ​ទុក្ខយើ​ង។ ព្រឹកនោះ​ នាង​យល់​ថា យើងប្រា​កដ​ជាឃ្លា​ន ហើយ​ស្រែក​ទឹក​ផង។ ខ្ញុំ​ក៏​បាន​ប្រាប់នាង​ថា ពួក​ខ្ញុំ “មិន​អី​ទេ”។ នាងក៏ត​បថា​ “ខ្ញុំ​ដឹង​ថា អ្នក​ទាំង​អស់​គ្មាន​មិន​អី​ទេ តែ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ការ​អីញាំ”។ ពីរ​បីនាទី​ក្រោយ​មក នាង​ក៏​បាន​ត្រឡប់​មកវិញ ដោយ​នាំយ​ក​ទឹក​ត្រជាក់​   និងអា​ហារ​សម្រន់​   មក​ជាមួ​យ​ផង។ ក្នុង​រយៈ​ពេល​ថ្ងៃ​ ដែលយើ​ងធ្វើ​​កម្ម​វិធី​នៅ​ទីនោះ អ្នក​ស្រី​ខូរិន​បាន​មក​មើលយើង ក្រែង​លោ​យើង​ត្រូវ​ការ​អ្វី ហើយ​នាង​បាន​នាំយក​អាហារ ឬទឹ​ក​មក​ជាមួ​យ ព្រម​ទាំង​បាន​ជួយ​ប្រមូលសំ​រាម​ឲ្យ​យើង​ទៀត។ មាន​ពេល​មួយ ខ្ញុំ​ក៏​បានឆ្លៀត​ឱកាស​ថ្លែង​អំណរ​គុណ​នាង ហើយ​ប្រាប់​នាង​ថា “ខូរិន អ្នក​មាន​អំណោយ​ទាន​ខាង​ភាព​ចៅ​រ៉ៅ​!” នាង​ក៏ឱ​នមុ​ខ ហើយ​ឆ្លើយ​ត​បថា “ខ្ញុំ​មិ​នដឹង​ទេ តែលោ​កមា​នអំ​ណោយ​ទាន​ខាង​និពន្ធ​អត្ថបទសៀ​វ​ភៅ​នំម៉ាណា ​ចំណែក​ខ្ញុំ​វិញ​​ខ្ញុំចូល​ចិត្តបោ​ស​សម្អាត។ ដូ​ច​នេះ យើងសុ​ទ្ធ​តែ​ថ្វាយ​សិរីល្អ​ដល់​ព្រះ”។

អ្នក​ស្រី​ខូរិន មាន​បំណង​ចិត្ត​ចង់​ថ្វាយ​សិរីល្អ​ដល់​ព្រះ ដោយ​ជួយ​អ្នក​ដទៃ។ នាង​ពិត​ជា​មាន​អំណោយ​ទាន​ខាង​ភាពចៅ​រ៉ៅ​មែន ហើយ​ក៏​បាន​ប្រើអំណោយ​ទាន​មួយ​នេះ​បាន​ល្អផ​ង។ ​ព្រះ​បា​ន​ប្រទានកូន​របស់​ព្រះអង្គ នូវ​ជំនាញ និង​សមត្ថ​ភាព ដើម្បី​ឲ្យ​ព្រះអង្គ​អាច​ប្រទាន​ពរ​អ្នក​ដទៃ តាម​រយៈ​យើង។ អ្នក​អាច​ស្វែង​យល់​អំពី​អំណោយ​ទាន​ទាំងនោះ​ ដែល​បាន​រៀប​រាប់​ក្នុង បទ​គម្ពីរ រ៉ូម ១២:៤-១៣ ១កូរិនថូស ១២:២៧-៣១ អេភេសូរ ៤:៧-១២…

ការកម្សាន្តចិត្តអ្នកដទៃ

អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំកន្លង​មក​នេះ ខ្ញុំបា​ន​កត់​សម្គាល់​ឃើញ​ថា នៅ​ក្នុង​រូប​កាយ​ព្រះ​គ្រីស្ទ អ្នក​ដែល​ធ្លាប់​មាន​ការ​ឈឺ​ចាប់ ច្រើន​តែ​ជា​អ្នក​ដែលងា​យ​នឹង​កម្សាន្ត​ចិត្ត​អ្នក​ដទៃ ដែល​កំពុ​ង​មាន​ការ​ឈឺ​ចាប់។ ជាក់​ស្តែង មាន​ប្តី​ប្រពន្ធ​វ័យ​ក្មេង​មួយ​គូរ ​បានទ​ទួល​រង​ការ​ឈឺចាប់​ធ្ងន់​ធ្ងរ ដោយសារ​បាត់​បង់​កូន​ជា​ទីស្រឡាញ់​។​ ពេល​នោះ មាន​ប្តី​ប្រពន្ធ​មួយ​គូរ​ទៀត ដែល​ធ្លាប់​បាត់​បង់​កូន​កាលពី​មុន បាន​ចូល​មក​ជួយ​កម្សាន្ត​ចិត្ត។ បើ​សិន​ជា​មាន​ប្តី​ប្រពន្ធ​ណាបា​ត់​បង់​ប្រាក់​ចំណូល​ដ៏សំខាន់​របស់​ខ្លួន នោះ​មាន​ប្តី​ប្រពន្ធ​ផ្សេង​ទៀត បាន​ចូល​មក​ផ្តល់​ជំនួយ​ស្ទើរ​តែ​ភ្លាម​ៗ ដោយ​នឹកចាំ​ថា​ កាល​ពីប៉ុន្មាន​ឆ្នាំមុ​ន ខ្លួន​ក៏ធ្លាប់​ឆ្លង​កាត់​ការ​ខ្វះខា​ត​ផង​ដែរ​។ និយាយ​រួម អវយវៈ​ក្នុង​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ​ បាន​ទ្រទ្រង់​គ្នា និង​លើក​ទឹក​ចិ​ត្ត​គ្នា​ទៅវិ​ញ​ទៅ​មក ម្តង​ហើយ​ម្តង​ទៀត។ គ្រីស្ទ​បរិស័​ទដែ​ល​ចូល​ចិត្ត​ជួយ​គេបាន​ដឹង​ថា ពួក​គេ​អាច​ប្រើទុ​ក្ខ​លំបាក​ដែល​ពួក​គេ​បាន​ឆ្លង​កាត់ ដើម្បី​ឈោង​ចាប់​អ្នក​ដទៃ ដែល​កំពុង​ឆ្លង​កាត់​ទុក្ខ​លំបាក​ដែល​ស្រដៀង​គ្នា។

តើ​អ្នក​ធ្លាប់​មាន​ជម្ងឺ​ទេ? តើអ្នកធ្លាប់បាត់បង់មនុស្ស​ជាទី​ស្រឡាញ់​ទេ? តើ​អ្នក​ធ្លាប់​ជា​ប់ឃុំឃាំង​ទេ? តើ​អ្នក​ធ្លាប់​ទទួ​លរ​ង​ភាពអយុត្តិ​ធម៌​ទេ? ទោះ​យើង​ធ្លាប់​ជួ​បប្រទះ​ទុក្ខ​លំបាក​ប្រភេទ​ណា​ក៏ដោ​យ សូម​យើង​នឹក​ចាំ​ថា ព្រះ​បាន​សន្យា​ថា នឹង​នាំ​ឲ្យ​មាន​ការ​ល្អជា​​ច្រើន កើត​ចេញ​ពី​ទុក្ខ​លំបាក​របស់​យើង ​ទោះវា​មាន​សភាព​ងងឹ​ត​យ៉ាង​ណាក៏​ដោយ(យ៉ាកុប ១:២-៤)។ ព្រះ​អាច​ធ្វើ​ឲ្យ​ទុក្ខ​លំបាក​យើង​ មាន​ប្រយោជន៍​ជា​ច្រើន ជា​ពិសេស នៅពេ​ល​ដែល​យើង​លើក​ទឹកចិ​ត្តអ្ន​កដ​ទៃ   ដែល​កំពុង​ឆ្លង​កាត់​ទុក្ខ​លំបាក ដូច​ដែល​ព្រះ​អង្គ​បាន​កម្សាន្ត​ចិត្ត​យើង​ដែរ។ គឺ​ដូច​ដែល​សាវ័​កប៉ុល​បាន​ចង្អុល​បង្ហាញ​ក្នុង បទគ​ម្ពីរ ២កូរិនថូស ១:៣-៧ ថា យើង​បាន​ទទួល​កា​រ​កម្សាន្ត​ចិត្ត ពី​ព្រះ​សង្រ្គោះ ដែលស្គាល់ទុក្ខលំបាករបស់យើង ហើយ​យើង​ថ្វាយ​ព្រះ​កិត្តិនាម​ព្រះអ​ង្គ ពេល​ដែ​លយើង​កម្សាន្ត​ចិត្ត​អ្នក​ដទៃ តាម​គំរូ​របស់​ព្រះ​អង្គ។

សូមយើ​ង​កុំទុ​ក​ឲ្យនរណាម្នាក់​ មាន​ការ​ឈឺចា​ប់​តែ​ម្នាក់​ឯ​ងឡើយ។ បើ​យើង​ដឹង​ថា…