Month: October 2015

ឱថ្ងៃដ៏រុងរឿង!

ថ្ងៃ​មួយ ក្រុម​បាល់ទាត់​ដែល​ខ្ញុំចូ​លចិ​ត្ត បាន​ប្រកួត​ចាញ់​គេ ក្នុង​វគ្គ​ផ្តាច់ព្រា​ត់ ហើយ​ក្តី​ស្រម៉ៃ​ដែល​ចង់​ឃើញ​ក្រុម​នោះ ក្លាយ​ជា​ក្រុម​ជើង​ឯក ក៏​ត្រូវ​រលាយ។​ ស្អែក​ឡើង ខ្ញុំ​បាន​ចេ​ញទៅ​​ធ្វើ​ការ ទាំ​ងចិ​ត្តសោក​ស្តាយ។ ខ្ញុំមិ​ន​គួរ​ខ្វល់​អំពី​បញ្ហា​នេះ​ច្រើន​ទេ តែ​ខ្ញុំ​ហាក់​ដូច​ជា​បាន​បណ្តោយ​ឲ្យ​ថ្ងៃ​នេះ ក្លាយ​ជា​ថ្ងៃ​ច័ន្ទ​ដ៏​តប់​ប្រម៉ល់។ តែ​ពេល​ខ្ញុំកំពុង​បើក​ប​រ​តាម​ផ្លូវ មាន​បទ​ចម្រៀង​មួយ​បទ បាន​បន្លឺ​ឡើង​ក្នុង​វិទ្យុ ដែល​ធ្វើ​ឲ្យ​ខ្ញុំមា​ន​អារម្មណ៍ស្រ​ស់ថ្លា​ឡើ​ង​វិញ។ ប​ទ​ចម្រៀង​នោះ ជាបទ​របស់​ក្រុម​​ខាស់​ស្ទីង​ក្រោន ដែល​មាន​ចំណង​ជើង​ថា “ថ្ងៃ​ដែល​មាន​សិរីល្អ”។ ក្នុង​ឃ្លាដំបូង ពូក​គេ​ច្រៀង​ថា “ថ្ងៃមួ​យ គេបា​នប​ណ្តើ​រព្រះ​យេស៊ូវ​ឡើង​ភ្នំ​កាល់វ៉ារី នៅ​ថ្ងៃ​នោះ គេបា​ន​ព្យួរ​ព្រះអង្គ នៅ​លើ​ឈើឆ្កាង”។ ឃ្លានេះ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ជា​បណ្តើរ​ៗ​ហើយ​​។ ប៉ុន្តែ បន្ទាប់​មក បទ​ចម្រៀង​នេះ ក៏បា​ន​ចូល​​ដល់វ​គ្គ​ដែល​ពិពណ៌នា អំពី​ដំណឹង​ល្អ​នៃកា​រ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះគ្រីស្ទ និង​អំពី​ការ​ដែល​ព្រះអង្គ​បាន​ឈ្នះអំ​ពើបា​ប​ យ៉ាង​ដូច​នេះថា​ នៅ​ថ្ងៃ​ដ៏​អាក្រក់​បំផុត ភាព​ងងឹត​បាន​កើត​មាន ក្នុង​ពេល​ថ្ងៃ ​នៅ​លើ​ភ្នំ​នៃ​ក្រុង​យេរូសាឡិម មាន​សេចក្តី​សង្ឃឹម​ដ៏​ពិត បាន​ប្រទាន​មក​ដល់​មនុស្ស​ជាតិ។ ព្រោះ​ព្រះ​យេស៊ូវ​បាន “ទទួល​រង​ការ​ដំដែក​គោល​​ជួស​ខ្ញុំ​”។ ប​ទច​ម្រៀង​នេះបា​នប​ន្តទៀ​តថា​ “ព្រះ​អង្គ​បាន​ដក​អំពើ​បាប​ ឲ្យ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ”។ ហើយ​នៅ​ថ្ងៃ​មួយ ព្រះ​អង្គ​នឹង​យាង​មក​វិញ “ក្នុង​ថ្ងៃ​ដែ​ល​មាន​សិរីល្អ!”

ប្រហែល​ជា នៅ​ថ្ងៃ​នេះ អ្នក​មិន​បាន​ក្រោក​ឡើង ដោយ​អារម្មណ៍ល្អ​ទេ​។ អ្នក​ប្រហែ​ល​ជា​កំពុង​ជួប​បញ្ហាជា​ច្រើន ដែលកំ​ពុង​គំរា​ម​ថា​នឹង​ធ្វើ​ឲ្យថ្ងៃ​នេះ​ ក្លាយ​ជា​ថ្ងៃ​ដ៏​អស់​សង្ឃឹម។ ទោះជា​​យ៉ាង​ណាក៏​ដោយ សូម​ផ្តោត​អារម្មណ៍​រប​ស់អ្នក ម​ក​លើអ​ង្គ​ព្រះ​យេ​ស៊ូវ។…

ចិត្ត​ដែល​វង្វេង

ក្នុង​រដូ​វ​ស្លឹក​ឈើជ្រុះ​ កាលពី​ឆ្នាំ​ទៅ​ ផ្លូវ​ធំ​មួយ​ខ្សែ ក្នុង​ទី​ក្រុងរ​បស់​ខ្ញុំ ត្រូវ​បាន​បិទ​អស់​រ​យៈ​ពេល​ជា​ច្រើន​ម៉ោង ដោយ​សារ​មាន​ឡាន​ដឹក​គោ​​មួយគ្រឿង​បាន​ក្រឡាប់។ សត្វ​គោ​ក៏​បាន​រួច​ចេញ​ពី​ឡាន​​នោះ ហើយ​បាន​ដើ​រ​ចុះឡើ​ង នៅ​តាម​ដង​ផ្លូវ​​ធំ​​នោះ។ ពេល​ដែល​សារ​ពត៌​មាន​បាន​ផ្សាយ​អំពី​ហ្វូង​គោ​ដើរ​វង្វេង​ពេញ​ផ្លូវ​ដូច​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំអំ​ពីសេ​ចក្តី​ដែល​ខ្ញុំ​បាន​រៀន កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្នុង​ព្រះ​គម្ពីរនិក្ខមនំ ជំពូក​៣២ ដែល​និយាយ​អំពី​រាស្រ្ត​រប​ស់​ព្រះ ដែល​វង្វេង​ចេ​ញ​ពី​ព្រះ​អង្គ។

ក្នុង​សម័យ​ដែល​នគរ​អ៊ីស្រាអែល​​បែក​ខ្ញែក​ជា​ពីរ ស្តេច​យេរ៉ូបោម បា​ន​ឲ្យ​គេ​សង់​រូប​គោ​ពីរ​ក្បាល​ធ្វើ​ពី​មាស សម្រាប់​ឲ្យ​ពួក​បណ្តា​ជន​ថ្វាយ​បង្គំ​(១ពង្សាវតាក្សត្រ ១២:២៥-៣២)។ ប៉ុន្តែ ទ្រង់​មិន​មែន​ជា​អ្នក​ដឹក​នាំ​ទី​មួយ ដែល​នាំ​ឲ្យ​គេ​ថ្វាយ​បង្គំ​រូប​ព្រះ ដែល​ធ្វើ​ពី​មាស​នោះ​ឡើយ​។ ពេល​ដែល​ព្រះ​អម្ចាស់​រំដោះ​ពួក​អ៊ីស្រាអែល ឲ្យ​រួច​ពី​របប​ទាស​ភាព​ដ៏​ព្រៃ​ផ្សៃ ក្នុង​នគរ​អេស៊ីព្ទ ហើយ​បាន​ឃើញ​ព្រះ​អម្ចាស់​បង្ហាញ​អំណាច​ចេស្តា និង​សិរីល្អ ដោយ​ការ​អស្ចារ្យ​ហើយ ពួក​អ៊ីស្រាអែល​នៅ​តែ​បណ្តោយ​ឲ្យ​ខ្លួន​មាន​ចិត្តវ​ង្វេង​ចេញ​ពី​ព្រះ​អង្គ​(និក្ខមនំ ៣២)។ ខណៈ​ពេល​ដែល​លោក​ម៉ូសេ កំពុង​នៅ​លើ​ភ្នំ​ស៊ីណៃ ដើម្បី​ទទួល​ក្រឹត្យ​វិន័យ​ពី​ព្រះ​អម្ចាស់ លោក​​អើរ៉ុន​ ដែ​ល​ជា​ប្អូន​ប្រុស​របស់​គាត់​បាន​ជួយ​ឲ្យ​រាស្រ្ត​របស់​ព្រះ វង្វេង​ចេញ ដោយ​សង់​រូប​ព្រះ​មួយ ដែល​ជា​រូប​ចម្លាក់​កូន​គោ​មាស​។ ត្រង់​ចំណុច​នេះ អ្នក​និព​ន្ធ​ព្រះ​គម្ពីរ​ហេព្រើ​បាន​រំឭក​យើង ​អំពី​សេចក្តី​​ក្រោត ដែល​​ព្រះ​​មាន​​ចំពោះ​​កា​រ​ថ្វា​យ​​បង្គំ​​រូប​​ព្រះ និង​​ចំពោះ​​អ្ន​ក​​ដែ​​ល​ចេះ​តែ​មាន “ចិត្ត​វង្វេង”(និក្ខមនំ ២០:២-៦)។

“​ព្រះ​យេហូវ៉ា​​ទ្រង់​ជា​ព្រះ​យ៉ាង​ធំ ហើយ​ជា​មហាក្សត្រ​យ៉ាង​ខ្ពស់​លើ​អស់​ទាំង​ព្រះ”(ទំនុកដំកើង ៩៥:៣)។ ព្រះ​អង្គ​ជា​ព្រះ​ពិត​តែ​មួយ​!—Cindy Hess Kasper

តើដល់កាលណាទៅ?

ស្តេច​សូល បាន​ដេញ​តាម​ប្រហារ​ដាវីឌ ដូច​ជា “​កាល​​​គេ​​ដេញ​​តាម​​ក្រួ​ច​​នៅ​​លើ​ភ្នំ​” អស់រ​យៈពេ​លប្រាំ​បួនឆ្នាំ​(១សាំយ៉ូអែល ២៦:២០)។ ដាវីឌ​ក៏​បានអ​ធិស្ឋាន​ថា “ឱ​​ព្រះយេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូលបង្គំ​ដល់​កាល​ណា​ទៀត តើ​ដល់​អស់កល្ប​ឬ​អី តើ​នឹង​លាក់​ព្រះភក្ត្រ​ទ្រង់​ចំពោះ ទូលបង្គំ​ដល់​កាល​ណា? តើ…ខ្មាំង​សត្រូវ​​នឹង​លើក​ខ្លួន​ឡើងទាស់​នឹង​ទូលបង្គំ​ ដល់​កាល​ណា​ទៅ?”(ទំនុកដំកើង ១៣:១-២)។

ជា​​ញឹក​​ញាប់ ពេល​​យើង​​ទទួល​​រ​ង​ការ​​​ធ្វើ​ទុក្ខ​បុក​​ម្នេ​​ញ​អ​​ស់រ​​យៈ​ពេល​យូ​រ យើង​ក៏មា​​​ន​កា​រ​​នឿយ​ណា​យ និង​ធុ​​ញ​​ទ្រាន់​​ផង​​ដែរ។ ពេល​​នោះ ​យើង​​ច​ង់មា​​ន​​ដំណោះ​​ស្រាយ​​ភ្លាម​​ៗ ដើម្បី​ឲ្យ​សេចក្តី​ទុក្ខ​របស់​យើង​ឆាប់​ចប់។ ប៉ុន្តែ មាន​ការ​ខ្លះ​យើង​មិន​អាច​ដោះ​ស្រាយ​បាន​ទេ។ តែ​យើង​អាច​ទូល​ថ្វាយ​ដល់​ព្រះ ពេល​យើង​​មាន​បញ្ហា។ យើង​មាន​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​ព្រះអ​ង្គ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​ចូល​ទៅ​រក​ព្រះ​អង្គ ពេល​យើង​មាន​ការ​លំបាក។ ព្រះ​អង្គ​យល់​អំពី​បញ្ហា​របស់​កូន​របស់​ព្រះ​អង្គ ដែល​គ្មាន​នរណា​អាច​​យល់​​ច្បាស់​ជាង​​ព្រះ​អង្គ​​ឡើយ។

ពេល​ដែល​យើង​ងាក​ទៅ​រក​ព្រះ​អង្គ ដោយ​ទូល​ថ្វាយ​អំពី​សេចក្តី​ទុក្ខ​របស់​យើង នោះយើ​ង​នឹង​មាន​អារម្មណ៍​ភ្លឺ​ស្វាង។   សម្រាប់​ស្តេច​ដាវីឌ​វិញ ពេល​ដែល​គំនិត​របស់​ទ្រង់​បាន​ងាក​បែរ​ទៅ​រ​កព្រះ ទ្រង់​បាន​នឹក​ចាំអំ​ពីសេចក្តី​ស្រឡាញ់​របស់​ព្រះ។ ទ្រង់​បាន​រំឭក​ខ្លួន​ឯង​ថា ​“ទូល​បង្គំ​​បាន​​ទុក​ចិត្ត​នឹង​សេចក្តី​សប្បុរស​របស់​ទ្រង់   ចិត្ត​ទូលបង្គំ​នឹង​រីករាយ​សប្បាយ​ឡើង   ដោយ​សេចក្តី​សង្គ្រោះ​​របស់​ទ្រង់​ដែរ ទូលបង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​បាន ប្រោស​ការ​ល្អ​ជា​បរិបូរ​ដល់​ទូលបង្គំ​ហើយ”(ខ.៥-៦)។ ទុក្ខ​វេទនា​ប្រហែល​ជា​នៅ​តែ​បន្ត​កើត​មាន តែ​ស្តេច​ដាវីឌ​នៅ​តែអា​ចច្រៀ​ងស​រសើរ​ដំកើង​ព្រះ ក្នុង​ពេល​ដ៏​យ៉ាប់​យ៉ឺន​នោះ ដ្បិត​ទ្រង់​ជា​កូន​ស្ងួន​ភ្ងា​របស់​ព្រះ​អង្គ។ និយាយ​រួម ក្នុង​ពេល​នោះ ​ទ្រង់​គ្រាន់​តែ​ដឹង​ថា ទ្រង់​ជា​កូន​ស្ងួន​ភ្ងា​របស់​ព្រះ គឺ​គ្រប់​​គ្រាន់​ហើយ។

លោកអេ ដាប៊លយូ ថូរូល(A. W. Thorold) បាន​សរសេ​រ​នៅ​ក្នុង​សៀវ​ភៅ​​ដែល​​​គាត់​បាន​និពន្ធ​ថា “ចំណុច​ខ្ពស់បំ​ផុត…

វាជាចុងបញ្ចប់ឬ?

អ្វី​ៗ​ក្នុង​លោ​កិយ​នេះ នឹងត្រូ​វ​ដល់​ពីប​ញ្ចប់ ដោ​យជៀ​សមិ​ន​បាន ដែល​មាន​ពេល​ខ្លះ ការ​នេះ​អាច​ធ្វើ​ឲ្យយើ​ងមា​ន​កា​រខ​កចិ​ត្ត។ យើង​ប្រហែល​ជាមា​នអា​រម្មណ៍​ដូច​នេះឯ​ង ពេល​ដែល​យើង​អានសៀ​វភៅ​មួ​យក្បា​ល យ៉ាង​ជក់​ចិត្ត​ណាស់ បាន​ជា​យើង​មិន​ចង់​ឲ្យវាច​ប់។ ឬ​នៅ​ពេល​ដែល​យើង​មើល​ខ្សែភា​ពយ​ន្តមួ​យ​រឿង ដែល​យើង​ចង់​ឲ្យរឿង​នោះនៅមាន​សាច់​រឿង​បន្ត​ទៀត។

ប៉ុន្តែ ការ​ទាំង​អស់ គឺ​រាប់​ទាំង​ការ​ល្អ និង​ការ​អាក្រក់ “គឺសុទ្ធ​តែ​ត្រូវ​បញ្ចប់”។ តាម​ពិត ជីវិត​មនុស្ស​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​មួយ ដែល​ជួន​កាល ត្រូវ​បញ្ចប់​លឿន​ជាង​ការ​រំពឹ​ងទុ​ក​ទៅ​ទៀត។ សម្រាប់​អ្នក​ដែល​ធ្លាប់​ឈរនៅ​ក្បែរ​ក្តាម​ឈូស​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន គឺ​សុទ្ធ​ស្គាល់​ការ​ឈឺចា​ប់ នៃ​ភាព​ចន្លោះ​ប្រហោង​នៅ​ក្នុង​ចិត្ត ដែលមិ​ន​ចង់​ឲ្យការ​បែក​គ្នា ឆា​ប់កើ​តឡើង​យ៉ាង​ដូច​នេះ​ទេ។

តែ​សូម​អ​រព្រះ​គុណ​ព្រះយេ​ស៊ូវ​ ដែល​ព្រះអង្គ​បាន​ដោះ​ស្រាយ​បញ្ហា​ខក​ចិត្ត ចំពោះ​ការ​បញ្ច​ប់ទាំ​ង​ឡាយ ដោយ​ព្រះ​អង្គ​ប្រទា​ន​នូវ​សេចក្តី​សង្ឃឹម​ដល់​យើង​រាល់​គ្នា តាម​រយៈកា​រសុ​គត និង​ការ​មា​នព្រះ​ជ​ន្ម​ឡើង​វិញ​របស់​ព្រះអ​ង្គ។ ​ក្នុង​ព្រះ​អង្គ “ចុង​បញ្ចប់​នៃ​ជីវិត” ​ជា​ការ​ចាប់​ផ្តើម​នៃជី​វិត​ដ៏​អស់​កល្ប​ជានិ​ច្ច ដែល​នឹង​លែង​មាន​សេចក្តី​ស្លាប់​ជា​រហូត ហើ​យពា​ក្យ “វា​ចប់​ហើយ” ត្រូវ​បាន​ជំនួស​ដោយ​ពាក្យ​ មាន​អំណរ ​“ជា​រៀង​រហូត”។ ដោយ​សារ​រូប​កាយ​យើង មិន​ស្ថិត​ស្ថេរ​ នោះ​សាវ័ក​ប៉ុល​បានមា​ន​ប្រសាសន៍​បញ្ជាក់​ថា “យើង​រាល់​គ្នា​នឹង​បាន​ផ្លាស់ប្រែ​ទៅ​ក្នុ​ង​១​រំពេច”(១កូរិនថូស ១៥:៥២) ហើយ​គាត់​រំឭក​យើងថា​ ដោយ​សារ​ព្រះយេ​ស៊ូវ​បាន​ឈ្នះសេ​ចក្តី​ស្លាប់​ហើយ​ នោះយើង​អាច​និយាយ​ដោយ​ក្លាយហាន​ថា “ឱ​​សេចក្តី​​ស្លាប់​​​អើយ ទ្រនិច​​ឯ​ង​​នៅ​​​ឯ​ណា សេចក្តី​​ស្លាប់​​អើយ ជ័យ​ជំនះ​​របស់​​​ឯ​ង​​នៅ​​ឯ​ណា?”​(ខ.៥៥)

ដូចនេះ​ ចូរ​កុំឲ្យ​ចិ​ត្តយើ​ងថ​ប់​បារម្ភ​ឡើយ។ ថ្វីត្បិ​តតែ​​យើងមា​នទុ​ក្ខ​ព្រួយ​ពិត​មែន តែយើ​ង​អាច​មាន​ការ​ដឹង​គុណ​ចំពោះ​ព្រះ ពី​ព្រោះ​​ព្រះ​អង្គ​ “​ប្រទាន​​ឲ្យ​​យើង​​រាល់​​គ្នា​​មាន​​ជ័យជំ​នះ ដោយសា​រ​​​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​​ព្រះ​អម្ចាស់​​នៃ​​យើង”(ខ.៥៧)។—Joe…

រនាំងនៃសេចក្តីស្រឡាញ់

កាលពីមុន ខ្ញុំបានឮសម្លេងសត្វចាបយំ ដ៏កំសត់ ចេញពីចំហៀងផ្ទះរបស់អ្នកជិតខាងខ្ញុំ។ ពេលនោះ ខ្ញុំក៏ខំរកមើល ឃើញកូនចាបមួយសំបុក នៅក្នុងប្រហោងឥដ្ឋខ្យល់ ដែលមានកញ្ចក់បិទពីខាងក្រៅ ដែលធ្វើឲ្យមេចាបមិនអាចចូលទៅឲ្យចំណីកូន ដែលកំពុងតែស្រេកឃ្លាននៅខាងក្នុង។ បន្ទាប់ពីខ្ញុំបានប្រាប់ម្ចាស់ផ្ទះដែលជាអ្នកជិតខាង អំពីបញ្ហាសត្វចាបនោះហើយ ពួកគេក៏បានដកកញ្ចក់នោះចេញ ហើយយកសំបុក្រ និងកូនចាបនោះ ទៅដាក់នៅកន្លែងដែលមានសុវត្ថិភាព ដើម្បីចិញ្ចឹម។

រនាំងនៃសេចក្តីស្រឡាញ់ គឺជាកត្តាដែលនាំឲ្យមានការឈឺចាប់ក្នុងចិត្ត។ ពួកអ៊ីស្រាអែលបានរង់ចាំព្រះមែស៊ីជាយូរមកហើយ តែពេលដែលព្រះគ្រីស្ទទ្រង់យាងមក ព្រះអង្គក៏បានជួបរនាំងនៃសេចក្តីស្រឡាញ់ ពេលដែលរាស្រ្តជ្រើសតាំងរបស់ព្រះអង្គ បានបដិសេធមិនព្រមទទួលជឿព្រះអង្គ។ ត្រង់ចំណុចនេះ ព្រះអង្គក៏បានមានបន្ទូលជាពាក្យប្រៀបប្រដូចអំពីមេមាន់ និងកូនមាន់ ដើម្បីបកស្រាយអំពីការដែលពួកគេមិនព្រមទទួលព្រះអង្គ យ៉ាងដូចនេះថា “ឱយេរូសាឡិម ក្រុងយេរូសាឡិមអើយ … តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯងមិនព្រមទេ!”(ម៉ាថាយ ២៣:៣៧)។ អំពើបាបរបស់យើង ជារនាំង ដែលបានញែកយើង ឲ្យដាច់ចេញពីព្រះ(អេសាយ ៥៩:២)។ ប៉ុន្តែ “ព្រះទ្រង់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ បានជាព្រះអង្គចាត់ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ឲ្យយាងមក ដើម្បីឲ្យអស់អ្នកណាដែលជឿព្រះអង្គ មិនត្រូវវិនាសឡើយ តែឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។

ព្រះយេស៊ូវបានដករនាំងនៃសេចក្តីស្រឡាញ់របស់ព្រះ ដោយលះបង់ព្រះជន្មរបស់ព្រះអង្គ នៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ(រ៉ូម ៥:៨-១៧ ៨:១១)។ ឥឡូវនេះ ព្រះអង្គសព្វព្រះទ័យ   ឲ្យមនុស្សគ្រប់គ្នាបានពិសោធ…

ថ្មខូអាដេ

នៅ​ទូទាំង​ទីក្រុង​ឡុង​ទាំង​មូល​ មាន​រូប​ចម្លាក់ និង​វត្ថុ​ផ្សេង​ៗជា​ច្រើន ដែ​លគេ​បាន​ធ្វើ​ពី​គ្រឿង​សំណង់​ដ៏​ពិសេស​មួយ​ប្រភេទ ដែល​គេ​ហៅថា​ ថ្មខូអាដេ(Coade)។ ថ្ម​សិប្ប​និម្មត​ប្រភេទ​នេះ ត្រូវ​បាន​បង្កើត​ដោយ​អ្នក​ស្រី​អេលេន័រ ខូអាដេ(Eleanor Coade) សម្រាប់​មុខ​ជំនួញ​ប្រចាំ​គ្រួសារ​របស់​គាត់ ក្នុង​ចុង​ទសវត្សរ៍​ឆ្នាំ ១៧០០។ វា​មាន​ភាព​រឹង​មាំអា​ចធន់​នឹង​ពេលវេ​លា អាកាស​ធាតុ និង​ការ​បំពល់​បរិស្ថាន ដែល​បង្ករ​ដោយ​មនុស្ស​។ ទោះ​បី​ជា​ថ្មខូអាដេ ជា​អ​ច្ឆរយ​វត្ថុក្នុ​ង​អំឡុង​សម័យ​បដិវត្តន៍​ឧ​ស្សាហ​កម្ម​ក៏​ដោយ ក៏​គេ​បាន​ឈប់​ប្រើថ្ម​ប្រភេទ​នេះ ក្នុង​ទសវត្ស៍​ឆ្នាំ ​១៨៤០ បន្ទាប់​ពី​អ្នក​ស្រី​អេលេន័រ​បាន​លាចា​កលោ​ក ហើយ​គេ​ក៏បា​ន​ប្រើស៊ី​ម៉ង់ ជា​គ្រឿង​សំណង់​ជំនួ​សវិ​ញ។ ទោះ​បី​ជាយ៉ាង​ណាក៏​​ដោយ សព្វ​ថ្ងៃនេះ​ នៅមា​នសំណង់​រាប់​សិប​កន្លែង ដែល​គេ​បាន​សង់​ពីថ្ម​ខូអាដេ ដ៏​រឹង​មាំដូ​ចសេរ៉ាមិក ដែល​បាន​ធន់​នឹង​បរិស្ថាន​ដ៏​អាក្រក់​នៃ​ទីក្រុង​ឡុង អស់រ​យៈពេ​ល​ជា១៥០ឆ្នាំ​​ហើ​យ។

យ៉ាង​ណាមិ​ញ សាវ័ក​ប៉ុល​បាន​រៀប​រាប់​ថា ព្រះ​យេស៊ូវ​ជា​ថ្ម​ដ៏រស់។ គា​ត់បា​ន​មាន​ប្រសាសន៍​ថា “​អ្ន​ក​រា​ល់​គ្នា ដែល​​កំពុង​តែ​​​មក​​ឯ​​ទ្រង់​ដ៏​​ជា​​ថ្ម​​រស់ ដែល​​ម​នុស្ស​​បាន​បោះ​បង់​ចោល​ចេញ តែ​ព្រះ​បាន​ជ្រើសរើស ហើយ​រាប់​ជា​វិសេស​វិញ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង ដូច​ជា​ថ្ម​រស់​ដែរ ឲ្យ​បាន​ធ្វើ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ”(១ពេត្រុស ២:៤-៥)។ ព្រះ​យេស៊ូវ​ជា​ថ្មដា​នៃសេចក្តី​សង្រ្គោះ​របស់​យើង ដែល​បាន​បូជា​ព្រះ​ជន្ម​របស់​ព្រះ​អង្គ ជាទីគា​ប់ព្រះ​​នេត្រនៃ​ព្រះ​វ​របិតា។ ព្រះ​គ្រីស្ទ​ជា​ថ្ម​ដាដ៏​ស្ថិ​ត​ស្ថេរ ដែល​ព្រះវរបិតា​បាន​ប្រើ​ជា​គ្រឹះ​នៃសេចក្តី​ជំនឿ​របស់​យើង ហើយ​ជា​គ្រឹះ​នៃជីវិត​ដ៏​មាន​ន័យ​(១កូរិនថូស ៣:១១)។

ទាល់​តែ​ជីវិត​យើង​ត្រូវ​បាន​សង់​ឡើង នៅ​លើ​ក​ម្លាំង​រប​ស់​ព្រះ​អង្គ ទើប​យើង​អាច​ធន់​នឹងទុ​ក្ខលំ​បាក​នៃជី​វិត ក្នុង​លោកិយ​ដែល​ពេញ​ដោយអំ​ពើ​បាប​នេះ។—Bill Crowder

ក្តីស្រមៃកាលនៅក្មេង

ជាច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ឲ្យ​សិស្ស​ថ្នាក់​ទី​៥ ត្រៀម​សំណួរ​ជា​ច្រើន សម្រាប់​​សួរ​ព្រះយេ​ស៊ូវ ដោយ​​ឧបមា​​ថា បើ​ព្រះ​អង្គ​​​បង្ហាញ​ព្រះ​អង្គ​ទ្រង់​ ដល់​ពួក​គេម្នា​ក់​ៗ ក្នុង​សប្តាហ៍​ក្រោយ តើ​ពួក​គេ​នឹង​មាន​សំណួរ​អ្វី​ខ្លះ? ខ្ញុំ​​ក៏​បា​​ន​​​​ប្រាប់​​មនុស្ស​​ពេញ​វ័​​យ​​មួយ​ក្រុម ឲ្យ​ត្រៀម​សំណួរ​ដូច​នោះ​ផង​ដែរ​។ ក្រោយ​មក ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​បាន​ដឹង​ថា សំណួរ​របស់​មនុស្ស​ទាំង​ពីរ​ក្រុម​នោះ ពិត​ជា​ខុស​គ្នាឆ្ងា​យ​ណាស់​។ សំណួរ​របស់​ក្មេង​ៗ មាន​ចាប់​តាំង​​ពីសំ​ណួរដែ​ល​គួរ​ឲ្យ​ចង់​ស្តាប់ រហូត​ដល់​សំណួរ​ដ៏​សោក​សៅ ដែល​មាន​ដូច​ជា : “ពេល​ដែល​យើង​បាន​នៅ​នគរ​ស្ថាន​សួគ៌ តើយើង​នឹង​បាន​ស្លៀករូ​ប​ពណ៌​សរ ហើយ​អង្គុយ​ច្រៀងស​រសើរ​ដំកើង ពេញ​មួយ​ថ្ងៃ​ឬទេ?” តើ​ទូល​បង្គំ​នឹង​បាន​ជួប​កូន​ឆ្កែ​របស់​ទូលប​ង្គំ នៅ​ស្ថាន​សួគ៌​ឬ​ទេ? តើ​លោក​ណូអេ បាន​ដាក់​សត្វ​ត្រីបាឡែន​នៅ​ខាង​ក្នុង ​ឬ​នៅ​ខាង​ក្រៅទូ​ក? តើ​តា​របស់​ទូល​បង្គំដែល​កំពុង​នៅ​ស្ថាន​សួគ៌ ​​សុខ​សប្បាយ​ជាទេ​?   បន្ទាប់​ពីបា​ន​អាន​សំណួរ​របស់​ក្មេង​ៗ​ទាំង​នោះហើ​យ ខ្ញុំ​ក៏បា​ន​សន្និ​ដ្ឋាន​ថា ពួក​គេ​បាន​ចោទ​សួរ​សំណួរ​ ដោ​យមិ​ន​បាន​សង្ស័យ​ឡើយ​ថា នគរ​ស្ថានសួ​គ៌​មាន​ពិត​មែន​ឬ​អត់ ឬ​សង្ស័យ​ថា ព្រះ​ពិត​ជាបា​ន​ធ្វើកា​រអ​ស្ចារ្យ​មែន​ឬ​អត់​។ តែមនុស្ស​ធំ​វិញ​បាន​សួរ​នូវ​សំណួរ​ ខុ​សពី​ក្មេង​ៗទាំង​ស្រុង​ថា : “ហេតុ​អ្វី​បាន​ជាកា​រ​អាក្រក់​កើត​ឡើង ចំពោះ​មនុស្ស​ល្អ? ​តើ​ធ្វើ​ដូច​ម្តេច ឲ្យ​ទូល​បង្គំ​អាច​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ពិត​ជា​ស្តាប់​ការ​អធិ​ស្ឋាន​របស់​ខ្ញុំ​មែន​? ហេតុ​អ្វី​បាន​ជា​មាន​ផ្លូវ​តែ​មួយ ទៅ​កាន់​នគរស្ថា​ន​សួគ៌? ហេតុ​អ្វី​បាន​ជា​ព្រះដែ​ល​មាន​ក្តី​ស្រឡាញ់ អនុញ្ញាត​ឲ្យ​សោក​នាដ​កម្ម​នេះកើតឡើ​ង ​ចំពោះ​ទូល​បង្គំ?”

ជីវិត​របស់​ក្មេង​ៗ ច្រើន​តែ​រស់​នៅ ដោយគ្មា​ន​ការ​រំខា​ន​ពីការ​ខ្វល់​ខ្វាយ និ​ង​ទុក្ខ​ព្រួយ ដែល​មនុស្ស​ធំ​ច្រើន​តែ​មាន ជា​បន្ទុក​ក្នុង​ការ​រស់​នៅ​។ ដូច​នេះ ជំនឿ​របស់​ពួក​គេ​នាំ​ឲ្យ​ពួក​គេ​…

គ្រាប់​ពូជ​និង​ដី

ផ្លែ​ល្ពៅយ​ក្ស ពូជ​ឌីល អាត្លង់ទិច ចាយអិន(Dill ‘s Antlantic Giant) មាន​គ្រាប់ពូជ​ដ៏​ល្បី​ល្បាញ​ណាស់ ជា​ពិសេស   សម្រា​ប់អ្ន​កដែ​ល​ចូលចិត្ត​ដាំ​ល្ពៅ។   ពូជ​ល្ពៅយក្ស​​នេះ មាន​ដើម​កំណើត ក្នុង​កសិដ្ឋា​ន​បែប​គ្រួសារ​មួយ​កន្លែង ក្នុង​តំបន់​ជាប់​មហា​សមុទ្រ​អាត្លង់ទិ​ច ក្នុង​ប្រទេស​កាណាដា ហើយ​គេ​បាន​យក​គ្រាប់​រប​ស់វា​ ទៅ​ដាំ ទទួល​បាន​ផ្លែ​ល្ពៅយក្ស ដែល​បំបែក​ឯកត្ត​កម្មទូទាំង​ពិភលោក។ ក្នុង​ឆ្នាំ ២០១១ មាន​ផ្លែ​ល្ពៅ​មួយ​ផ្លែ ដែល​គេ​បាន​ដាំ ក្នុង​រដ្ឋ​គើបេក ប្រទេស​កាណាដា បាន​បំបែក​ឯកត្ត​កម្ម​ថ្មី ដោយសារ​វាមា​ន​ទ​ម្ងន់​៨២៥​គីឡូ​ក្រាម។ ផ្លែល្ពៅ​នោះ​ធំ​ណាស់ បាន​ជា​គេអាច​យក​វា ទៅ​ធ្វើ​នំផាយ បាន​១​ពាន់​ដុំ។

ពេល​អ្នក​កាសែត​សួរ​កសិករ​ ដែល​ជាម្ចា​ស់​ផ្លែល្ពៅនេះ​ ពី​របៀប​ដែល​គាត់អាច​ដាំ​ល្ពៅ ឲ្យ​មាន​ផ្លែ​ធំយ៉ាង​នេះ គាត់​ក៏បាន​ឆ្លើយ​ប្រាប់​ថា វាអា​ស្រ័យ​ទៅ​លើ​ដី​ដែល​គាត់​ដាំល្ពៅ​នោះ​។ ល្ពៅ​នោះ​ជាពូជ​ល្ពៅ​យ​ក្ស តែ​យើង​ត្រូវ​ជ្រើស​រើស​ដី​សម្រាប់​ដាំ ឲ្យ​បាន​ត្រឹម​ត្រូវ ពុំ​នោះ​ទេ ល្ពៅ​មិន​អាច​លូត​លាស់​ចេញ​ផ្លែ​បាន​ល្អ​ដូច​នេះ​ឡើយ។

ព្រះ​អម្ចាស់​យេស៊ូវ បាន​មាន​បន្ទូល​ពិពណ៌នា ដោយ​ប្រៀប​ធៀប​ប្រភេទ​ខុស​គ្នា​នៃដី​ ទៅនឹ​ង​​ចិត្ត​របស់​មនុស្ស​​ដែល​ឆ្លើយត​ប ចំពោះ​ព្រះ​បន្ទូល​ព្រះ​(ម៉ាថាយ ១៣)។ មាន​គ្រាប់​ពូជ​ខ្លះ​ត្រូវស​ត្វ​បក្សីស៊ី​ជា​ចំណី ខ្លះបា​ន​ចាប់​ផ្តើ​ម​ដុះ តែ​ត្រូវ​បន្លា​ខ្ទប់​ជិត ហើយ​ខ្លះទៀត​បាន​ដុះ​យ៉ាងឆា​ប់រ​ហ័ស តែ​គ្មាន​ដី​សម្រាប់​ឲ្យ​វាលូតលា​ស់​បន្តទៀ​ត។ តែគ្រាប់​ពូជ​ដែល​ធ្លាក់ នៅ​លើដី​​ល្អ “ហើយ​​បង្កើ​ត​ផល​​បាន​១​ជា​១​រយ មួយ​ទៀត​បាន​៦០ ហើយ​មួយ​ទៀត​បាន​៣០”(ខ.៨)។

យើង​ម្នាក់​​ៗ​ចាំបា​ច់ត្រូ​វសួ​រខ្លួ​នឯ​ង​ថា “តើ​ខ្ញុំ​ជាដី​ប្រភេទ​ណា?”…

ការ​ប្រឈមមុននឹងអតីតកាលរបស់យើង

លោក​ឆាក់ ខូលសុន(Chuck Colson) ដែល​ជាស្ថា​បនិក​នៃអង្គ​ការ​សម្ព័ន្ធ​មេត្រី​ភាព ពន្ធ​ធនា​គារ បាន​ចំណាយ​ពេល​៤០ឆ្នាំ​ ក្នុង​ការ​នាំ​មនុស្ស​ជាច្រើ​ន ឲ្យ​មា​នឱកាស​ឮ និង​យល់​អំពី​ដំណឹង​ល្អ​ នៃ​ព្រះ​អម្ចាស់ យេ​ស៊ូវ​​គ្រីស្ទ។ ពេល​ដែល​គាត់​លាចាក​លោក ក្នុង​ខែ​មេសា ឆ្នាំ២០១២ មាន​កាសែតក្នុ​ង​ស្រុក​មួយ បែរជា​បា​នចេ​ញ​ផ្សាយ​ពត៌មាន ដោយ​ដាក់​ចំណង​ជើងទំព័​រមុ​ខ​គេថា​ “លោកឆាល ខូលសុន ដែល​ជា​អ្នកនយោ​បាយ​ដ៏​ពិស​ពល របស់​លោក​ប្រធាន​ធិបតី និក​សុន(Nixon) បាន​ទទួលម​រណៈភា​ព ក្នុង​ជន្នាយុ​៨០​ឆ្នាំ”។

រឿង​នេះហា​ក់ដូ​ចជា​​គួរ​ឲ្យ​ភ្ញាក់​ផ្អើលណា​ស់ ពេល​ដែល​បុរស​ម្នាក់ដែ​លមាន​ការ​ផ្លាស់​ប្រែយ៉ា​ង​ខ្លាំង ដោយ​សារ​សេចក្តី​ជំនឿ​លើ​ព្រះហើយ នៅតែ​​ត្រូវ​គេ​រាប់​ជាម​នុស្ស​អាក្រក់ ដោយសារ​​​កំហុស​ផ្នែក​នយោបាយដែ​លគា​ត់​បាន​ធ្វើ ពេល​គាត់​ធ្វើកា​រ ជា​ជំ​នួយ​ការ​ប្រធានាធិ​បតី កាលពី​ទសវត្សរ៍មុន គឺមុ​នពេល​ដែល​គាត់​បាន​ទទួល​ព្រះ​យេស៊ូវ ជា​ព្រះ​សង្រ្គោះ។

យ៉ាង​ណាមិ​ញ ពេល​សាវ័ក​ប៉ុល​ទើប​តែ​ផ្លាស់​ប្រែ​ជំនឿ​មក​ជា​គ្រីស្ទប​រិស័ទ ហើយ​ដើរ​ធ្វើ​បន្ទាល់​ថ្វាយ​ព្រះ មាន​មនុស្ស​ជា​ច្រើន នៅ​តែ​មាន​ការ​សង្ស័យ និង​ការ​ភ័យ​ខ្លាច​​ចំពោះគា​ត់។ ពេល​គាត់​ចាប់​ផ្តើ​ម​ចែក​ចាយ​ថា ព្រះ​យេស៊ូវ ជា​ព្រះ​រាជ​បុត្រានៃ​ព្រះ ពួក​បណ្តាជ​នក៏​​បាន​និយាយ​ថា “តើ​​មិន​​មែ​ន​​អ្នក​​នេះ​​ទេ​​​ឬ​​អី ដែល​បំផ្លាញ​ពួក​អ្នក​អំពាវនាវ​ដល់​ព្រះនាម​នោះ នៅ​ក្រុង​យេរូសាឡិម ហើយ​គាត់​បាន​មក​ទី​នេះ ដើម្បី​នឹង​ចាប់​ចង​គេ បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ​ដែរ?”(កិច្ចការ ៩:២១) ក្រោយ​មក ពេល​​ដែល​សាវ័ក​ប៉ុល​ទៅ​ក្រុង​យេរូសាឡិម ហើយ​ព្យាយាម​ចូល​រួម​ជា​មួយ​ពួក​សាវ័ក ពួកគេ​​មាន​ការ​ភ័យ​ខ្លាច​ចំពោះគា​ត់​(ខ.២៦)។ ជា​ច្រើន​ឆ្នាំក្រោ​យម​ក សាវ័ក​ប៉ុល​មិន​ដែល​ព្រងើយ​កន្តើយ ចំពោះ​អតីត​កាល​របស់​គាត់​ទេ តែ​គាត់​បាន​ប្រាប់​គេ​ថា អតីត​កាល​របស់​គាត់…

គេ​មិន​ខ្វល់​ពី​ខ្ញុំ

មាន​ពេល​មួយ ចេន(Jane) បានប​ញ្ចេញ​យោបល ក្នុង​ការ​ប្រជុំ នៅក​ន្លែង​ធ្វើ​ការ ហើយ​ពេល​នោះ គ្មាន​នរណា​ម្នាក់​ឆ្លើយ​តប​ឡើយ។​ ដូច​នេះ នាងក៏បា​ននិ​យាយ​សា​ឡើង​វិញម្ត​ង​ទៀត ហើយនៅ​តែ​គ្មាន​នរណាឆ្លើយត​ប​ដដែល។ មិត្ត​រួម​ការ​ងាររ​បស់​នាង មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​សម្តីរ​បស់នា​ង​សោះ។ ពេល​នោះ នាង​ក៏បា​នដឹ​ង​ថា ទស្ស​នៈរបស់​នា​ងមិន​​មាន​តម្លៃចំ​ពោះពួ​កគេ​ទេ។ នាង​​​​មាន​អារម្មណ៍​ថា គេ​មិន​អើពើរ​ចំពោះនា​ង និង​មើល​នាង​មិន​ឃើញ​ទេ។ ត្រង់​ចំណុច​នេះ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​នេះផ​ងដែ​រ​ ពេល​ដែល​គេ​មិន​អើពើរនឹង​​អ្នក។

យ៉ាង​ណាមិ​ញ សាសន៍​អ៊ីស្រាអែល ដែ​ល​ជារា​ស្រ្តរ​បស់​​ព្រះ ក៏​ធ្លាប់​មាន​អារម្មណ៍​ដូច​នេះផ​ងដែរ(អេសាយ ៤០)។ ពួក​គេជឿ​​ថា ព្រះ​អម្ចាស់​មិន​បាន​ទត​មើល ឬ​យល់​អំពី​ទុក្ខ​វេទនា ដែល​ពួក​គេមា​នជា​រៀង​រាល់​ថ្ងៃ ក្នុង​ការ​តស៊ូ​ឲ្យ​រួច​ពីសេ​ចក្តីស្លា​ប់​ឡើយ។ នៅស​ម័យ​នោះ នគរ​ខាង​ត្បូង​ត្រូវ​​គេ​និរទេស ឲ្យ​ទៅ​ធ្វើជា​ឈ្លើយ​សឹក ក្នុង​ចក្រ​ភព​បាប៊ីឡូន ហើយពួ​ក​គេបា​នរ​អ៊ូរ​ទាំថា​ ព្រះ​អម្ចាស់​មិន​បាន​ទតមើល​ផ្លូវ​​ដែលពួក​គេប្រ​ព្រឹត្ត ហើយ​​ព្រះ​អង្គក៏​​​មិនបាន​​ជ្រាបអំ​ពីរឿ​ងរ៉ា​វ​​រប​ស់ពួ​កគេ​(ខ.២៧)។ លោក​ហោរា​អេសាយ​បាន​មាន​ប្រសាសន៍​ថា បើ​ធៀប​នឹង​ព្រះដ៏​មាន​ចេស្តា “អស់​ទាំង​សាសន៍​ប្រៀប​​ដូច​​ជា​​ទឹក​​១​​ដំណក់​​នៅ​​ក្នុង​​ថាំង ហើយ​​ក៏​​រាប់​​ទុក​​ដូច​​ជា​​លំអង​ធូលី​ នៅ​លើ​ថាស​ជញ្ជីង​ដែរ”(ខ.១៥) ហើយ​គាត់​ក៏ច​ង់​ឲ្យពួក​អ៊ីស្រាអែល ដឹ​ងផ​ងដែ​រ​ថា​ ​ព្រះ​អង្គ​រមែង​​ចំរើ​ន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ(ខ.២៩)។ លោកអេ​សាយ​បា​ន​មាន​ប្រសាសន៍​ផង​ដែរ​ថា បើពួ​កគេ​ស​ង្ឃឹម​ដល់​ព្រះអ​ម្ចាស់ នោះ​ព្រះអ​ង្គ​នឹង​ប្រទាន​ឲ្យ​ពួក​គេមា​នកម្លាំ​ងជា​ថ្មី គេ​​នឹង​​ហើ​រ​​ឡើ​ង​​ទៅ​​លើ ដោយ​​ស្លាប ដូច​​ជា​​ឥន្ទ្រី គេ​នឹ​ង​​រត់​​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ(ខ.៣១)។

ដូច​នេះ ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា គេមិ​នអើ​ពើរ…