ព្រះអង្គបានបង់ថ្លែ
មានផ្ទះមួយខ្នង ត្រូវបានគេដាក់លក់ ដោយមានការសរសេរអក្សរបញ្ជាក់ថា “ម្ចាស់ផ្ទះនេះមិនអាច ឬមិនចង់ចំណាយលុយ ទៅលើការជួសជុលផ្ទះនោះទេ។ ការជួសជុល ឬការកែផ្ទះនោះ ជាការទទួលខុសត្រូវរបស់អ្នកទិញ បន្ទាប់ពីគាត់បានទិញរួចរាល់ហើយ”។ ការបញ្ជាក់ដូចនេះ គឺមិនខុសពីការនិយាយថា “អ្នកទិញផ្ទះ សូមប្រុងប្រយ័ត្ន។ ផ្ទះនេះ ប្រហែលជាត្រូវការការជួសជុល ឬកែលម្អរដ៏ចាំបាច់”។
សម្រាប់ជីវិតខាងឯវិញ្ញាណវិញ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺថា ព្រះយេស៊ូវបានសុគត ដែលជាការបង់ថ្លៃដ៏ខ្ពស់បំផុត ដើម្បីលោះយើងម្នាក់ៗ ឲ្យរួចពីបាប ទោះយើងមានសណ្ឋានបែបណាក្តី។ បទគម្ពីរវិវរណៈ ជំពូក៥ បានរៀបរាប់ អំពីព្រឹត្តិការណ៍នៅនគរស្ថានសួគ៌ ដែលព្រះយេស៊ូវទ្រង់ជា “សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ” ដែលមានតែទ្រង់ទេដែលអាចបើកក្រាំង(ខ.៣-៥)។ ទ្រង់បានបង្ហាញព្រះអង្គទ្រង់ ដូចកូនចៀម ហើយក៏បានទទួលការសរសើរដំកើង ក្នុងទំនុកដំកើងថ្មី គឺដូចដែលមានសេចក្តីចែងថា “ទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ។ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី”(ខ.៩-១០)។
ព្រះយេស៊ូវគ្រីស្ទ បានស្ម័គ្រព្រះទ័យបង់ថ្លៃទិញយើងថ្វាយព្រះ ដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គបានទិញយើង ពេលដែលជីវិតយើងបានខូច និងត្រូវការការជួសជុល ឬកែប្រែ។ យើងក្លាយជាកម្មសិទ្ធិរបស់ព្រះ ពេលយើងទទួលជឿព្រះអង្គ ហើយព្រះអង្គក៏បានចាប់ផ្តើមជួសជុល…
ភាពសុខសាន្ត
មានកូនឆ្កែមួយក្បាលឈ្មោះ អាម៉ានី(Amani) ដែលក្នុងភាសាស្វាហ៊ីលី គឺមានន័យថា “សន្តិភាព”។ វាជាពូជឆ្កែប្រម៉ាញ់របស់ស្រុកឡាប្រាដូ ប្រទេសកាណាដា។ វាមានមិត្តភ័ក្តិពិសេសៗមួយចំនួន។ វារស់នៅជាមួយកូនខ្លារខិនឈីតាសពីរក្បាល ក្នុងសួនសត្វ នៅក្រុងដាឡាស រដ្ឋតិចសាស់។ អ្នកសត្វសាស្រ្តបានដាក់សត្វទាំងបីរក្បាលនេះ ឲ្យនៅជាមួយគ្នា ដើម្បីឲ្យកូនខ្លារខិនឈីតាស អាចរៀនរស់នៅ ដោយភាពសម្លូតដូចអាម៉ានីដែរ។ ដោយសារជាទូទៅ សត្វឆ្កែស្រុកមិនមានភាពតានតឹង នៅទីសាធារណៈទេ នោះអ្នកឯកទេសយល់ថា អាម៉ានីនឹង “ជះឥទ្ធិពលនៃភាពសម្លូត” ដល់សត្វខ្លារខិនឈីតាស ខណៈពេលដែលពួកគេរស់នៅជាមួយគ្នា។
ដាវីឌក៏បានជះឥទ្ធិពលនៃភាពសុខសាន្ត ដល់ជីវិតរបស់ស្តេចសូលផងដែរ នៅពេលដែល “វិញ្ញាណអាក្រក់” បានចូលមកបំភ័យទ្រង់(១សំាយ៉ូអែល ១៦:១៤)។ ពេលដែលអ្នកបម្រើរបស់ស្តេចសូលបានដឹងថា ទ្រង់មានបញ្ហានេះ ពួកគេយល់ថា តន្ត្រីនឹងជួយឲ្យទ្រង់ធូរព្រះទ័យ។ មានអ្នកបម្រើម្នាក់បានទៅហៅដាវីឌ ដែលជាអ្នកជំនាញខាងលេងស៊ុង ឲ្យចូលមកលេងថ្វាយស្តេច។ កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើសូល នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ(ខ.២៣)។
យើងស្រេកឃ្លានចង់បានភាពស្រស់ស្រាយ និងសេចក្តីសុខឡើងវិញ ពេលដែលយើងមានកំហឹង ការភ័យខ្លាច ឬទុក្ខព្រួយ។ ព្រះនៃព្រះគម្ពីរបរិសុទ្ធ ទ្រង់ជា “ព្រះនៃសេចក្តីសុខសាន្ត ឬសន្តិភាព”(ហេព្រើ ១៣:២០-២១) ជាព្រះដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់អស់អ្នក ដែលជឿលើព្រះអង្គ។ ពេលណាយើងមានអារម្មណ៍ភ័យព្រួយ ឬថប់បារម្ភ សូមយើងចាំថា ព្រះវិញ្ញាណនៃព្រះ ជាវិញ្ញាណដ៏មានអំណាច សេចក្តីស្រឡាញ់…
មេរៀនអំពីការសរសើរដំកើង
បទគម្ពីរទំនុកដំកើង ជំពូក១៥០ មិនគ្រាន់តែបានបង្ហាញចេញ នូវការសរសើរដំកើង តាមរបៀបដ៏ប្រសើរប៉ុណ្ណោះទេ តែក៏បានបង្រៀនយើង អំពីការសរសើរដំកើងព្រះអម្ចាស់ផងដែរ។ បទគម្ពីរនេះបានប្រាប់យើង អំពីទីកន្លែងដែលយើងត្រូវសរសើរដំកើង មូលហេតុដែលត្រូវសរសើរដំកើង របៀបដែលត្រូវសរសើរដំកើង និងអ្នកដែលយើងត្រូវសរសើរដំកើង។
យើងត្រូវសរសើរដំកើងព្រះ នៅទីណា? គឺនៅក្នុង “ទីបរិសុទ្ធ”របស់ទ្រង់ និង “នៅចន្លោះអាកាស”(ខ.១)។ ទោះយើងនៅកន្លែងណាក៏ដោយ ក៏យើងនៅតែអាចសរសើរដំកើងព្រះ ដែលបានបង្កើតអ្វីៗគ្រប់យ៉ាង។
ហេតុអ្វីបានជាយើងត្រូវសរសើរដំកើងព្រះ? ទីមួយ ដោយសារការអ្វីដែលព្រះអង្គបានធ្វើ ដោយ “ការឥទ្ធិឫទ្ធិរបស់ទ្រង់”។ ទីពីរ គឺដោយសារលក្ខណៈសម្បត្តិរបស់ព្រះ។ ជាក់ស្តែង អ្នកនិពន្ធទំនុកដំកើងបានសរសើរដំកើងព្រះ ដែលមាន “សណ្ឋានដ៏ធំប្រសើរ”(ខ.២)។ ព្រះអាទិករដ៏មានគ្រប់ចេស្តា ជាអ្នកទ្រទ្រង់ចក្រវាលទាំងមូល ឲ្យបន្តមានវត្តមាន។
តើយើងគួរសរសើរដំកើងដោយរបៀបណា? គឺដោយបន្លឺសម្លេង ដោយភាពស្រគត់ស្រគុំ ដោយភាពទន់ភ្លន់ ដោយភាពក្លៀវក្លា ដោយភាពស៊ីសង្វាក់ ដោយចិត្តក្លាហាន ដោយមិនបានត្រៀមទុកជាមុន ដោយគ្មានការភ័យខ្លាច។ និយាយរួម យើងអាចសរសើរដំកើងព្រះ តាមរបៀបជាច្រើន និងនៅគ្រប់កាលៈទេសៈ(ខ.៣-៥)។
តើនរណាគួរសរសើរដំកើងព្រះ? គឺ “ជីវិតទាំងឡាយដែលមានដង្ហើម”(ខ.៦)។ មនុស្សទាំងក្មេងចាស់ ទាំងអ្នកក្រ និងអ្នកមាន ទាំងអ្នកទន់ខ្សោយ និងអ្នកខ្លាំង។ អ្វីៗទាំងអស់ដែលមានជីវិត គួរសរសើរដំកើងព្រះអង្គ។ ព្រះទ្រង់មានបំណងព្រះទ័យឲ្យជីវិតទាំងអស់ ដែលព្រះអង្គបានប្រទានដង្ហើមជីវិត ឲ្យបានប្រើដង្ហើមនោះ ដើម្បីទទួលស្គាល់អំណាចចេស្តា និងភាពធំប្រសើររបស់ព្រះអង្គ។…
មាន“ត្រី”ហែលមកហើយ
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំនិងកូនប្រុសរបស់ខ្ញុំ បានសម្រាកលំហែរកាយជាមួយគ្នា ដោយមានការជិះកាណូត និងស្ទូចត្រី ក្នុងទន្លេម៉ាឌីសិន ក្នុងរដ្ឋមុនតាណា ដោយមានអ្នកនាំស្ទូចត្រីពីរនាក់ ដែលបើកកាណូតឲ្យយើង។
អ្នកនាំស្ទូចត្រី ដែលខ្ញុំបានជ្រើសរើស ជាអ្នកនេសាទ ដែលបានរស់នៅលើទឹកទន្លេពេញមួយជីវិត ហើយដឹងថា នៅទីណាមានត្រីត្រោតធំៗ។ គាត់ជាមនុស្សស្ងៀមស្ងាត់ ដែលមិនសូវនិយាយអ្វីច្រើនទេ ក្នុងពេលដែលគាត់នៅជាមួយយើង តែពាក្យសម្តីដ៏តិចតួចរបស់គាត់ បានធ្វើឲ្យដំណើរកម្សាន្តរបស់ខ្ញុំប្រកបដោយក្តីរីករាយ។
យើងក៏បានស្ទូចត្រី ដោយប្រើនុយសិប្បនិម្មិត ក្នុងទឹកដែលមានរលក។ ភ្នែកខ្ញុំមើលមិនច្បាស់ដូចពីមុនទេ ហើយខ្ញុំចេះតែភ្លេចលើកផ្លែសន្ទូច ជាច្រើនដង។ អ្នកនាំស្ទូចត្រី គាត់ក៏មានវិញ្ញាណអត់ធ្មត់ផងដែរ ហើយគាត់បាននិយាយខ្សិបៗប្រាប់ខ្ញុំ ពេលគាត់ដឹងថា មានត្រីត្រោតមួយក្បាលកំពុងឡើងមកស៊ីនុយខ្ញុំហើយ។ ពេលខ្ញុំឮសម្លេងស៊ីញ៉ូរបស់គាត់ ខ្ញុំក៏បានលើកសន្ទូច ហើយជាប់បានត្រីត្រោតមួយក្បាល។
ជាញឹកញាប់ ខ្ញុំបានគិត អំពីអ្នកនាំស្ទូចត្រីរូបនោះ និងអំពីការដែលព្រះយេស៊ូវប្រកាស ដល់ពួកសាវ័កដែលជាអ្នកនេសាទត្រីថា “ពីនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ”(លូកា ៥:១០)។ មានមនុស្សជាច្រើននៅជុំវិញយើងកំពុងស្វែងរករបស់អ្វីមួយ ដែលវិញ្ញាណរបស់ពួកគេកំពុងស្រេកឃ្លាន ដោយមិនដឹងថា របស់នោះជាអ្វីទេ ដូចនេះ ជារៀងរាល់ថ្ងៃ មានឱកាសធំៗជាច្រើន កំពុងរង់ចាំឲ្យយើងបង្ហាញសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ និងថ្លែងប្រាប់គេ អំពីក្តីសង្ឃឹមដែលយើងមានក្នុងព្រះគ្រីស្ទ ដែលនោះជាអ្វីដែលមនុស្សទំាងអស់កំពុងត្រូវការ។ បើមិនប្រយ័ត្នទេ យើងអាចបាត់ឱកាសទាំងនោះ។
ព្រះទ្រង់ជាអ្នកនេសាទដ៏អស្ចារ្យបំផុត ដែលស្គាល់ចិត្តថ្លើមយើង។ សូមព្រះអង្គខ្សិបដាក់ត្រចៀកយើងថា “ត្រី” មកហើយ…
សម្រាកក្នុងព្រះ
មុនពេលកូនប្រុសច្បងរបស់ខ្ញុំទៅរៀននៅសកលវិទ្យាល័យ ក្រុមគ្រួសាររបស់ខ្ញុំបានដើរលេងជុំគ្នា នៅពេលឈប់សម្រាក។ ពេលយើងអង្គុយនៅកៅអីជួរខាងក្រោយ នៃព្រះវិហារតូចមួយ ដែលនៅក្បែរមាត់សមុទ្រ ចិត្តរបស់ខ្ញុំមានពេញដោយក្តីស្រឡាញ់ ខណៈពេលដែលខ្ញុំក្រឡេកមើលកូនទាំង៥នាក់របស់ខ្ញុំ ដែលអង្គុយតាមជួរដ៏មានរបៀប។ ខ្ញុំក៏បានអធិស្ឋានក្នុងចិត្តថា “ព្រះអម្ចាស់ សូមការពារ ហើយជួយពួកគេឲ្យប្រកបស្និទ្ធស្នាលនឹងព្រះអង្គ”។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានគិតអំពីសំពាធ និងការលំបាក ដែលពួកគេម្នាក់ៗជួបផងដែរ។
បទទំនុកបរិសុទ្ធចុងក្រោយ ដែលយើងច្រៀងក្នុងកម្មវិធីថ្វាយបង្គំថ្ងៃនោះ គឺមានវគ្គបន្ទរដែលចាក់ចុចចិត្ត ដែលបានប្រើពាក្យពេចន៍ ក្នុងបទគម្ពីរ ២ធីម៉ូថេ ១:១២។ យើងបានបន្លឺសម្លេងច្រៀងថា “តែ ខ្ញុំស្គាល់ព្រះ ដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចថែរក្សា បញ្ញើដែលខ្ញុំផ្ញើទុកនឹងទ្រង់ រហូតដល់ថ្ងៃនោះកាលណា”។ បទចម្រៀងនេះ បាននាំឲ្យខ្ញុំមានសន្តិភាពក្នុងចិត្ត ដោយបានធានាដល់ខ្ញុំថា ព្រះទ្រង់នឹងថែរក្សាព្រលឹងវិញ្ញាណរបស់ពួកគេ។
អស់រយៈពេលជាច្រើនឆ្នាំក្រោយមក ជួនកាល ក្នុងចំណោមកូនរបស់ខ្ញុំ មានកូនខ្លះបានវង្វេងចេញពីព្រះ ហើយក៏មានពេលដែលកូនខ្លះទៀត បានប្រឆាំងបះបោរនឹងព្រះយ៉ាងខ្លាំង។ ជួនកាល ខ្ញុំឆ្ងល់អំពីភាពស្មោះត្រង់របស់ព្រះ។ តែពេលនោះ ខ្ញុំនឹកចាំអំពីលោកអ័ប្រាហាំ។ គាត់ធ្លាប់ជំពប់ដួល តែគាត់មិនដែលខាននឹងទុកចិត្តលើព្រះបន្ទូលសន្យា ដែលគាត់បានទទួលពីព្រះឡើយ(លោកុប្បតិ្ត ១៥:៥-៦ រ៉ូម ៤:២០-២១)។ ក្នុងអំឡុងពេលជាច្រើនឆ្នាំ នៃការរង់ចាំ និងប្រព្រឹត្តខុស លោកអ័ប្រាហាំបានប្រកាន់ខ្ជាប់ តាមព្រះបន្ទូលសន្យារបស់ព្រះ រហូតដល់អ៊ីសាក់ចាប់កំណើត។
គំរូរបស់លោកអ័ប្រាហាំបានលើកទឹកចិត្តខ្ញុំ ឲ្យនឹកចាំថា…
ក្តីសង្ឃឹម ក្នុងពេលឈឺចាប់
ពេលខ្ញុំបើកព្រះគម្ពីរ មើលបទគម្ពីរយេរេមា ជំពូក១ ដល់ជំពូក៤ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះបទគម្ពីរទាំងនោះ ដែលនិយាយអំពី “សេចក្តីសង្ឃឹម ក្នុងពេលទួញយំ”។ ខ្ញុំស្ទើរតែស្រក់ទឹកភ្នែក។ ខ្ញុំបានអានបទគម្ពីរនេះចំពេលល្អណាស់ គឺនៅពេលដែលខ្ញុំកំពុងឆ្លងកាត់រដូវកាលនៃការទួញយំ ដោយសារម្តាយរបស់ខ្ញុំបានលាចាកលោក។ កាលពីថ្ងៃអាទិត្យ ខ្ញុំក៏មានអារម្មណ៍ដូចនេះផងដែរ បន្ទាប់ពីបានស្តាប់ឮលោកគ្រូគង្វាលរបស់ខ្ញុំ អធិប្បាយព្រះបន្ទូល អំពី “ក្តីអំណរ ក្នុងពេលរងទុក្ខ” ដែលផ្អែកទៅលើបទគម្ពីរ ១ពេត្រុស ១:៣-៩។ គាត់បានលើកឡើង អំពីការស្លាប់របស់ឪពុកគាត់ ដែលមានរយៈពេលមួយឆ្នាំហើយ។ ការអធិប្បាយរបស់គាត់ គឺមានន័យសម្រាប់មនុស្សជាច្រើន តែក៏ជាអំណោយ ដែលព្រះបានប្រទានដល់ខ្ញុំផងដែរ។
ព្រះទ្រង់បានប្រើការប៉ះពាល់ចិត្តពេលនោះ និងនៅពេលក្រោយៗទៀត អមដោយបទគម្ពីរ ដើម្បីបង្ហាញថា ព្រះអង្គនឹងមិនទុកឲ្យខ្ញុំ នៅទួញយំតែម្នាក់ឯងទេ។ ទោះបីជាទុក្ខព្រួយធ្វើឲ្យយើងពិបាកទ្រាំក៏ដោយ ក៏ព្រះទ្រង់នៅតែមានវិធីរំឭកយើងថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច។ ពេលដែលពួកអ៊ីស្រាអែលត្រូវបានគេនិរទេស ចេញពីទឹកដីសន្យា ដោយសារពួកគេមិនស្តាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏បានបង្ហាញថា ព្រះអង្គមានវត្តមាននៅជាមួយពួកគេជានិច្ច ដោយព្រះអង្គបានចាត់ពួកហោរា ដែលមានដូចជាលោកយេរេមាជាដើម ដើម្បីនាំឲ្យពួកគេមានក្តីសង្ឃឹម គឺសង្ឃឹមថា ពួកគេនឹងមានការផ្សៈផ្សាជាមួយព្រះអង្គឡើងវិញ ដោយសារការប្រែចិត្តចេញពីបាប។ ពេលពួកជំនុំកំពុងឆ្លងកាត់ការល្បងល ព្រះអង្គក៏បានបង្ហាញថា ព្រះអង្គគង់នៅជាមួយពួកគេ គឺបង្ហាញតាមរយៈសហគមន៍នៃអ្នកជឿព្រះ ដែល “ស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងខ្លាំង ដោយចិត្តដ៏ស្អាត”(១ពេត្រុស ១:២២)។
ព្រះអង្គបានបង្ហាញឲ្យយើងដឹងថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច…
ការជម្រុះភាពល្វីងជូរចត់
ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ គ្រួសាររបស់អ្នកស្រីខូរី ធែន ប៊ូម(Corrie ten Boom) មានអាជីវកម្មផលិតនាឡិការ នៅប្រទេសហូឡង់ ហើយពួកគេបានព្យាយាមការពារគ្រួសារជនជាតិយូដា ឲ្យរួចពីការតាមប្រហាររបស់ពួកអាឡឺម៉ង់។ ទីបំផុត គេក៏បានបញ្ជូនក្រុមគ្រួសាររបស់អ្នកស្រី ខូរី ទៅមន្ទីរប្រមូលផ្តុំ ដែលនៅទីនោះបានតែ១០ថ្ងែ ឪពុករបស់គាត់បានលាចាកលោក។ បេតស៊ី(Betsie)ប្អូនស្រីរបស់គាត់ ក៏បានស្លាប់ក្នុងជំរុំនោះផងដែរ។ ក្តីជំនឿរបស់ប្អូនស្រីគាត់ បានជួយពង្រឹងជំនឿរបស់គាត់ ពេលអ្នកទាំងពីរកំពុងជាប់ឃុំជាមួយគ្នា។
ក្តីជំនឿនោះបាននាំឲ្យអ្នកស្រីខូរី មានការអត់ទោស ចំពោះពួកមនុស្សដ៏សាហាវព្រៃផ្សៃ ដែលជាអ្នកយាមក្នុងគុក ដែលគេបានដាក់ក្រុមគ្រួសារគាត់។ សេចក្តីសម្អប់ និងគំនុំ ដែលចង់សងសឹកបានបន្តបំផ្លាញជីវិតមនុស្សជាច្រើន បន្ទាប់ពីគេបានបិទជំរុំប្រមូលផ្តុំនោះ ពេលសង្រ្គាមចប់ តែអ្នកស្រីខូរីបានដឹងអំពីការពិត ដែលក្នុងនោះ សេចក្តីសម្អប់ធ្វើឲ្យអ្នកដែលស្អប់គេ មានការឈឺចាប់ ខ្លាំងជាងអ្នកដែលគេស្អប់ទៅទៀត ទោះបីជាគេមានហេតុផលយ៉ាងណាក៏ដោយ។
យើងមានឱកាសស្រឡាញ់ខ្មាំងសត្រូវរបស់យើង ហើយសម្រេចចិត្តអត់ទោសឲ្យគេ ដូចអ្នកស្រីខូរីដែរ។ ការអត់ទោស មិនបានធ្វើឲ្យទង្វើខុស ក្លាយជាត្រូវទេ តែពេលដែលយើងអត់ទោស យើងបង្ហាញ ឲ្យលោកិយស្គាល់ព្រះគ្រីស្ទ។ “ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ”(អេភេសូរ ៤:៣២)។
ព្រះទ្រង់នឹងជួយឲ្យយើងជម្រុះសេចក្តីសម្អប់ និងកំហឹងចោល ពេលដែលយើងប្រែចិត្ត ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណកែប្រែជីវិតយើង ឲ្យអ្នកដទៃបានឃើញព្រះសង្រ្គោះគង់ក្នុងជីវិតយើង។-Randy Kilgore
បទចម្រៀងកំសត់
ថ្ងៃមួយ ក្នុងខែវិច្ឆិការ ឆ្នាំ១៩៦៣ លោកប្រាយអិន វីលសិន(Brian Wilson) និងម៉ៃ ឡោ(Mike Love) ដែលជាសមាជិកក្រុមចម្រៀងដឺប៊ីជ ប៊យ(the Beach Boys) បាននិពន្ធបទចម្រៀងមួយបទ ដែលមានលក្ខណៈខុសពីបទចម្រៀងមុខៗរបស់ក្រុមនេះ ដែលច្រើនតែមានចង្វាក់លឿន។ បទចម្រៀងនោះ ជាបទសោកសង្រេង ដែលរៀបរាប់អំពីស្នេហាដែលបានបាត់បង់ទៅ។ ក្រោយមក លោកម៉ៃបានមានប្រសាសន៍ថា “ការបាត់បង់ស្នេហា គឺនាំឲ្យមានការឈឺចាប់ណាស់។ ទំនាក់ទំនងនោះមានចំណុចល្អតែនៅពេលដំបូង ដែលអ្នកទាំងពីរបានទទួលសេចក្តីស្រឡាញ់ពីគ្នា”។ ពួកគេក៏បានដាក់ចំណងជើងឲ្យបទចម្រៀងនេះថា “កម្តៅព្រះអាទិត្យ”។
តាំងពីសម័យបុរាណមក ទុក្ខព្រួយបានធើ្វជាកត្តាដែលនាំឲ្យអ្នកនិពន្ធតែងបទចម្រៀងកំសត់ៗ។ ស្តេចដាវីឌបាននិពន្ធទំនុកដំកើងជាច្រើនបទ ដែលក្នុងចំណោមនោះ ទ្រង់បានតែងទំនុកដំកើងមួយចំនួន នៅពេលដែលទ្រង់មានការបាត់បង់ដ៏ឈឺចាប់។ បទទំនុកដំកើង ជំពូក៦ មិនបានប្រាប់យើង អំពីហេតុការណ៍ដែលបានបណ្តាលចិត្តទ្រង់ ឲ្យតែងទំនុកមួយនេះទេ តែបាននិយាយអំពីទុក្ខសោកជាច្រើន។ គឺដូចដែលទ្រង់បានរៀបរាប់ថា “ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ។ ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយ ក៏ទៅជាចាស់ ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ”(ខ.៦-៧)។
តែទំនុកមួយនេះ មិនទាន់ចប់តែត្រឹមប៉ុណ្ណេះទេ។ ស្តេចដាវីឌស្គាល់ការឈឺចាប់ និងការបាត់បង់ តែទ្រង់ក៏ស្គាល់ការកម្សាន្តចិត្តរបស់ព្រះផងដែរ។ បានជាទ្រង់ពោលថា ព្រះអម្ចាស់បានស្តាប់ពាក្យដែលទ្រង់ទូលអង្វរហើយ ព្រះអម្ចាស់នឹងទទួលពាក្យដែលទ្រង់អធិស្ឋានផង(ខ.៩)។
ពេលមានទុក្ខសោក ស្តេចដាវីឌមិនគ្រាន់តែបានតែងទំនុកដំកើងប៉ុណ្ណោះទេ តែថែមទាំងរកឃើញមូលហេតុ ដែលទ្រង់ត្រូវទុកចិត្តព្រះ…
ការជម្នះការរំខាន
ក្នុងសង្កាត់មួយ នៅក្រុងអាប៊ូ ហ្គោស ដែលស្ថិតនៅខាងក្រៅទីក្រុងយេរូសាឡិម មានម្ចាស់ភោជ្ជនីយដ្ឋានម្នាក់ បានផ្តល់ឲ្យនូវការបញ្ចុះតម្លៃ៥០ភាគរយ ដល់អតិថិជនណា ដែលបានបិទទូរស័ព្ទរបស់ខ្លួន ពេលកំពុងញាំអាហារ ក្នុងភោជ្ជនីដ្ឋានរបស់គាត់។ លោកយ៉ាវដាត អ៊ីប្រាហ៊ីម(Jawdat Ibrahim) ដែលជាម្ចាស់ភោជ្ជនីយដ្ឋាននោះ ជឿថា អ្នកប្រើទូរស័ព្ទក្នុងពេលញាំអាហារ បានបង្វែរអារម្មណ៍ចេញពីការរាប់អាន និងការសន្ទនាគ្នា ហើយងាកមកផ្តោតទៅលើការប្រើអ៊ីនធើណែត ផ្ញើសារ និងនិយាយតាមទូរស័ព្ទវិញ។ លោកអ៊ីប្រាហ៊ីមបានមានប្រសាន៍ថា បច្ចេកវិទ្យាគឺមានប្រយោជន៍ណាស់ តែ … ពេលដែលអ្នកកំពុងនៅជាមួយគ្រួសារ និងមិត្តភ័ក្ត្ររបស់អ្នក អ្នកគួរតែឈប់ប្រើវាកន្លះម៉ោងសិន ដើម្បីចំណាយពេលញាំអាហារ និងទំនាក់ទំនងគ្នា ឲ្យបានសប្បាយរីករាយ។
យើងងាយនឹងទទួលរងការរំខាន ដោយសារកត្តាជាច្រើន នៅពេលដែលយើងកំពុងមានទំនាក់ទំនងជាមួយអ្នកដទៃ ឬជាមួយព្រះអម្ចាស់។
ព្រះយេស៊ូវបានប្រាប់អ្នកដើរតាមព្រះអង្គថា ការរំខានខាងវិញ្ញាណ កើតចេញពីចិត្តដែលប្រែជាស្ពឹក ត្រចៀកដែលធ្ងន់ និងភ្នែកដែលធ្មេច(ម៉ាថាយ ១៣:១៥)។ ព្រះអង្គក៏បានបកស្រាយអំពីបញ្ហានេះ ដោយមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីកសិករម្នាក់ដែលព្រោះគ្រាប់ពូជ។ ព្រះអង្គបានប្រៀបប្រដូចគ្រាប់ពូជដែលធ្លាក់ចូលគុម្ពបន្លា ទៅនឹងមនុស្សដែលបានឮព្រះបន្ទូលព្រះ តែចិត្តរបស់ខ្លួនបានផ្តោតទៅលើអ្វីផ្សេង។ “រួចសេចក្តីខ្វល់ខ្វាយនៅជីវិតនេះ និងសេចក្តីឆបោករបស់ទ្រព្យសម្បត្តិមកខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យពូជនោះកើតផលឡើយ”(ខ.២២)។
ជារៀងរាល់ថ្ងៃ យើងអាចចំណាយពេលឲ្យមានប្រយោជន៍បំផុត ដោយឈប់ឲ្យចិត្ត និងគំនិតយើង ទទួលការរំខាន ហើយងាកមកផ្តោតទៅលើព្រះអម្ចាស់វិញ។-David McCasland
តើអ្នកអាចជួយបានទេ?
អ្នកធ្វើការផ្នែករដ្ឋបាល នៅវិទ្យាល័យ ក្នុងក្រុងបារ៉ូ រដ្ឋអាឡាស្កា មានចិត្តនឿយណាយ ពេលដែល៥០ភាគរយនៃសិស្ស ដែលរៀននៅវិទ្យាល័យនេះ ចេះតែមានរឿង ហើយក៏ឈប់ទៅរៀន។ ដើម្បីធ្វើឲ្យសិស្សមានចំណាប់អារម្មណ៍ចំពោះការសិក្សា ពួកគេក៏បានបង្កើតក្រុមបាល់ទាត់មួយ ដែលផ្តល់ឲ្យពួកគេ នូវឱកាសអភិវឌ្ឍន៍ជំនាញផ្ទាល់ខ្លួន ការធ្វើការជាក្រុម និងរៀនសូត្រមេរៀនជីវិត។ ប៉ុន្តែ កីឡាបាល់ទាត់នៅក្រុងបារ៉ូ មានការពិបាក ដោយសារអាកាសធាតុនៅទីនោះ ត្រជាក់ពេក មិនអំណោយផលដល់ការដំាស្មៅ សម្រាប់ធ្វើជាទីលានប្រកួត។ ដូចនេះ ពួកគេក៏បានប្រកួតគ្នា នៅលើទីលានប្រកួតដែលក្រាលដោយដី និងថ្មតូចៗ។
នៅចម្ងាយជាង៦ពាន់គីឡូម៉ែត្រ ពីរដ្ឋអាឡាស្កា មានស្រ្តីម្នាក់ ឈ្មោះ ខាធី ផាឃើរ(Cathy Parker) នៅរដ្ឋផ្លូរីដា បានដឹងថា ក្រុមបាល់ទាត់នោះ កំពុងប្រកួតនៅលើទីលានដ៏គ្រោះថ្នាក់។ គាត់ជឿថា ព្រះបានប៉ះពាល់ចិត្តគាត់ ឲ្យជួយដល់ក្មេងៗទាំងនោះ ហើយគាត់ក៏មានការស្ងើចសរសើរ ចំពោះសិស្សទាំងនោះ ដែលមានការកែប្រែជាវិជ្ជមាន។ គាត់ក៏បានជួយរកដំណោះស្រាយឲ្យពួកគេ។ ប្រហែល១ឆ្នាំក្រោយមក គាត់ក៏បានជួយឲ្យពួកគេមានទីលានប្រកួតថ្មី ដែលគេបានសម្ភោតឲ្យប្រើប្រាស់ ដោយមានស្មៅសិប្បនិម្មិតសម្រាប់ឲ្យពួកគេប្រកួត ដោយក្តីរីករាយ។ គាត់បានរៃអង្គាសប្រាក់បានរាប់ពាន់ដុល្លា ដើម្បីជួយក្មេងៗទាំងនោះ ដែលគាត់មិនទាំងដែលបានជួបពីមុនមកផង។
ធ្វើដែលគាត់បានធ្វើនេះ មិនមែនដើម្បីកីឡាបាល់ទាត់ ឬដើម្បីលុយឡើយ តែដោយសារគាត់បាននឹកចាំថា គាត់ “ត្រូវធ្វើការល្អ និងចែកចាយ”(ហេព្រើ ១៣:១៦)។…