Month: November 2017

ការឈ្នះរង្វាន់ធំ

តាម​ធម្មតា នៅ​ក្នុង​ការ​ប្រឹង​ប្រែង​សម្រេច​គោល​ដៅ ក្នុង​វិស័យ​នីមួយ​ៗ គេ​ចង់​បាន​រង្វាន់ ​ព្រោះ​គេ​បាន​ចាត់​ទុក​វា ជា​តំណាង​ឲ្យ ជោគ​ជ័យ និង​ការ​ទទួល​ស្គាល់​ពី​អ្នក​ដទៃ។ មេ​ដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក ពាន់​រង្វាន់​ក្រេមី និង​អាខេដេមី ក្នុង​វិស័យ​ខ្សែ​ភាព​យន្ត ឬ​ពាន​រង្វាន់​ណូបែល សុទ្ធ​តែ​ស្ថិត​ក្នុង​ចំណោម “រង្វាន់​ធំ​ៗ” ដែល​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ទទួល​បាន​នោះ​ឡើយ។

តែ​មាន​រង្វាន់​មួយ​ដែល​អស្ចារ្យ​ជាង​នេះ​ទៀត ដែល​នរណា​ក៏​អាច​ទទួល​បាន​។ សាវ័ក​ប៉ុល​មាន​ការ​យល់​ដឹង​ច្បាស់ អំពី​ការ​ប្រកួត​កីឡា​អត្ត​ពល​កម្ម នៅ​សតវត្សរ៍​ទី១ ដែល​ក្នុង​នោះ កីឡាករ​ទាំង​ឡាយ​បាន​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព  ដើម្បី​ឲ្យ​បាន​ពាន​រង្វាន់។ គាត់​បាន​គិត​អំពី​រឿង​នេះ ពេល​ដែល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ នៅ​ក្រុង​ភីលីព​ថា “សេចក្តី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន នោះ​ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះគ្រីស្ទ”(ភីលីព ៣:៧)។ តើ​ហេតុ​អ្វី? ព្រោះ​ចិត្ត​គាត់​បាន​ដក់​ជាប់​នឹង​គោល​ដៅ​ថ្មី​មួយ គឺ “ដើម្បី​ឲ្យ​គាត់​បាន​ស្គាល់​ទ្រង់ និង​ព្រះចេស្តា​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​និង​សេចក្តី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់”(ខ.១០)។ បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “តែ​ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្តី ដែល​ព្រះគ្រីស្ទ​យេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ”(ខ.១២)។ រង្វាន់​ដែល​គាត់​នឹង​ទទួល​បាន​ក្នុង​ការ​រត់​ប្រណាំង​ខាង​វិញ្ញាណ គឺ​ជា “មកុដ​នៃ​សេចក្តី​សុចរិត”(២ធីម៉ូថេ ៤:៨)។

យើង​ម្នាក់​ៗ​ក៏​អាច​មមុល​ទៅ​រក​រង្វាន់​ដូច​នេះ​ផង​ដែរ ដោយ​ដឹង​ថា​ យើង​ត្រូវ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​អម្ចាស់ ពេល​យើង​ដេញ​តាម​រង្វាន់​នោះ។ ជា​រៀង​រាល់​ថ្ងៃ ពេល​យើង​កំពុង​បំពេញ​កិច្ច​ការ​ដ៏​សាមញ្ញ​របស់​យើង គឺ​យើង​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក “រង្វាន់​ដ៏​ធំ” ដែល​ជា “​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៣:១៤)។-David Mccasland

អ្វីដែលយើងត្រូវខ្វល់

ការ​ទទួល​សំពាធ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង ជា​ផ្នែក​មួយ​នៃ​ការ​រស់​នៅ​ប្រចំា​ថ្ងៃ។ ជួន​កាល យើង​ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​ផ្អែក​ទៅ​លើ​គំនិត ឬ​ពាក្យ​សម្តី​របស់​អ្នក​ដទៃ ជា​ជាង​ពឹង​ផ្អែក​ទៅ​លើ​សម្ប​ជញ្ញៈ និង​បំណង​ព្រះ​ទ័យ​ព្រះ។ យើង​បារម្ភ​ថា គេ​នឹង​កាត់​ទោស ឬ​ចម្អក​ឲ្យ​យើង។

យ៉ាង​ណា​មិញ សាវ័ក​ប៉ុល​ក៏​ធ្លាប់​ទទួល​រង​សំពាធ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​គាត់​ផង​ដែរ។ នៅ​សម័យ​នោះ មាន​គ្រីស្ទ​បរិស័ទ​ដែល​ជា​ជន​ជាតិ​យូដា​មួយ​ចំនួន បាន​ជឿ​ថា សាសន៍​ដទៃ​គួរ​តែ​កាត់​ស្បែក ដើម្បី​ឲ្យ​បាន​ទទួល​សេចក្តី​សង្រ្គោះ​ដ៏​ពិត​ប្រាកដ​(កាឡាទី ១:៧ ៦:១២-១៥)។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាវ័ក​ប៉ុល​បាន​ប្រកាន់​ខ្ជាប់​នូវ​គោល​ជំហរ​របស់​ខ្លួន។​ គាត់​នៅ​តែ​បន្ត​ផ្សាយ​ព្រះ​បន្ទូល​ថា សេចក្តី​សង្រ្គោះ​គឺ​បាន​មក​ពី​ព្រះ​គុណ​ព្រះ ដោយ​សារ​សេចក្តី​ជំនឿ​តែ​មួយ​មុខ​គត់ គឺ​មិន​បាន​តម្រូវ​ឲ្យ​យើង​ធ្វើ​កិច្ច​ការ​អ្វី​មួយ​បន្ថែម ដើម្បី​ឲ្យ​បាន​សង្រ្គោះ​ទេ។​ ហើយ​គេ​ក៏​បាន​ចោទ​ប្រកាន់​ថា គាត់​បាន​តាំង​ខ្លួន​ជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ។​ ហើយ​ពួក​គេ​ថែម​ទាំង​បាន​លើក​ឡើង​ថា​ ដំណឹង​ល្អ​ដែល​គាត់​បាន​ផ្សាយ មិន​ដែល​បាន​ទទួល​ការ​យល់​ព្រម​ពី​ពួក​សាវ័ក​ឡើយ(២:១-១០)។

ទោះ​ជា​មាន​សំពាធ​យ៉ាង​ណា​ក៏​ដោយ សាវ័ក​ប៉ុល​នៅ​តែ​ដឹង​ច្បាស់​ថា គាត់​កំពុង​បម្រើ​នរណា។ គាត់​កំពុង​បម្រើ​ព្រះ​គ្រីស្ទ។ ដូច​នេះ ការ​យល់​ព្រម​របស់​ព្រះ សំខាន់​ជាង​ការ​យល់​ព្រម​របស់​មនុស្ស។ គាត់​បាន​កំណត់​គោល​ដៅ​ថា គាត់​នឹង​មិន​ព្យាយាម​ស្វែង​រក​ការ​យល់​ព្រម ពី​មនុស្ស​ឡើយ។ គាត់​នឹង​បំពេញ​ព្រះ​ទ័យ​ព្រះ​តែ​មួយ​អង្គ​ប៉ុណ្ណោះ(១:១០)។

យើង​ក៏​ជា​អ្នក​បម្រើ​ព្រះ​គ្រីស្ទ មិន​ខុស​ពី​សាវ័ក​ប៉ុល​ឡើយ។ យើង​នៅ​តែ​បម្រើ​ព្រះ ទោះ​គេ​គោរព​យើង ឬ​ស្អប់​ខ្ពើម​យើង និយាយ​បង្ខូច ឬ​សរសើរ​យើង​ក៏​ដោយ។ ថ្ងៃ​មួយ “យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ព្រះ​ ពី​ដំណើរ​របស់​ខ្លួន​យើង​ជា​មិន​ខាន”(រ៉ូម ១៤:១២)។ មាន​ន័យ​ថា យើង​មិន​គួរ​ខ្វល់​ថា​ គេ​គិត ឬ​និយាយ​អ្វី​ពី​យើង​ឡើយ តែ​អ្វី​ដែល​យើង​ត្រូវ​ខ្វល់​នោះ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​វិញ។…

ធ្វើតាមការណែនាំ

ពេល​ត្រូវ​ការ​ដំឡើង​គ្រឿង​អេឡិច​ត្រូនិច គ្រឿង​សង្ហារឹម និង​សម្ភារៈ​អ្វី​ផ្សេង​ទៀត កូន​ប្រុស​ខ្ញុំ​មាន​របៀប​ធ្វើ​ខុស​ពី​ខ្ញុំ។ ស្ទីវ(Steve) មាន​អំណោយ​ទាន​ផ្នែក​មេកានិច ដូច​នេះ គាត់​ច្រើន​តែ​ចាប់​ផ្តើម​ធ្វើ​ការ​ដំឡើង​ភ្លាម​ៗ ដោយ​មិន​ចាំ​បាច់​មើល​សៀវ​ភៅ​ណែ​នាំ​អំពី​របៀប​ដំ​ឡើង។ ខណៈ​ពេល​ដែល​គាត់​បាន​ផ្គុំផ្នែក​ផ្សេង​ៗ​ចូល​គ្នា​បាន​ជិត​ពាក់​កណ្តាល​ទៅ​ហើយ​នោះ។

ជួន​កាល យើង​អាច​ធ្វើ​កិច្ច​ការ​អ្វី​មួយ ដោយ​មិន​ចាំ​បាច់​ពឹង​ផ្អែក​លើ​សៀវ​ភៅ​ណែនាំ។ តែ​ពេល​ដែល​យើង​ត្រូវ​ផ្គុំ​ផ្នែក​ផ្សេង​ៗ​នៃ​ជីវិត​យើង ដើម្បី​ឆ្លុះ​បញ្ចាំង ឲ្យ​គេ​ឃើញ​សេចក្តី​ល្អ និង​ប្រាជ្ញា​របស់​ព្រះ នោះ​យើង​មិន​អាច​​ព្រងើយ​កន្ទើយ នឹង​ការ​ណែ​នាំ ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង នៅ​ក្នុង​ព្រះ​គម្ពីរ​បាន​ឡើយ។ សូម​យើង​ស្វែង​យល់​អំពី​គំរូ​ដ៏​ល្អ របស់​ពួក​អ៊ីស្រាអែល​ដែល​បាន​វិល​ត្រឡប់​មក​ទឹក​ដី​កំណើត​របស់​ខ្លួន​វិញ បន្ទាប់​ពី​ត្រូវ​ពួក​បាប៊ីឡូន​ចាប់​ជា​ឈ្លើយ​សង្រ្គាម។ ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​បង្កើត​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ​ឡើង​វិញ នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន ពួក​គេ​បាន​ត្រៀម​ខ្លួន​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​នេះ “តាម​សេចក្តី​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ”(អែសរ៉ា ៣:២)។ ពួក​គេ​ក៏​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ព្រះ យ៉ាង​ត្រឹម​ត្រូវ ដោយ​សាង​សង់​អាសនា និង​ប្រារព្ធ​ពិធី​បុណ្យ​បារាំ តាម​ការ​បង្គាប់​របស់​ព្រះ ក្នុង​បទ​គម្ពីរ​លេវីវិន័យ ២៣:៣៣-៤៣។

ព្រះ​គ្រីស្ទ​ក៏​បាន​ប្រទាន​នូវ​ការ​បង្រៀន និង​ព្រះ​រាជ​បញ្ជា សម្រាប់​អ្នក​ដើរ​តាម​ទ្រង់​ផង​ដែរ។ ​គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង” ហើយ “ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង”(ម៉ាថាយ ២២:៣៧,៣៩)។ ពេល​យើង​ជឿ​ទ្រង់ យើង​ចូល​ទៅ​រក​ទ្រង់ នោះ​ទ្រង់​ក៏​បង្ហាញ​យើង​នូវ​របៀប​រស់​នៅ​ឲ្យ​បាន​ល្អ។ ព្រះ​ដែល​បាន​បង្កើត​យើង​មក ទ្រង់​ជ្រាប​ថា ជីវិត​យើង​ត្រូវ​រស់​នៅ​បែប​ណា ឲ្យ​បាន​ត្រឹម​ត្រូវ ពោល​គឺ​ទ្រង់​ស្គាល់​យើង ច្បាស់​ជាង​យើង​ស្គាល់​ខ្លួន​ឯង។-Dave Branon

ការបញ្ចាំងពន្លឺរបស់ព្រះរាជបុត្រានៃព្រះ

ដោយ​សារ​ក្រុងរីយូកាន នៅ​ប្រទេស​ន័រវេយ មាន​ទីតាំង​ក្នុង​តំបន់​ជួរ​ភ្នំ​ខ្ពស់​ៗ ស្ថិត​ក្នុង​រយៈ​បណ្តោយ​ខាង​ជើង​នៃ​ផែនដី នោះ​ប្រជា​ជន​នៅ​ទី​នោះ មិន​បាន​ទទួល​ពន្លឺ​ថ្ងៃ ដែល​ជា​ពន្លឺ​ធម្ម​ជាតិ ចាប់​ពី​ខែ​តុលា ដល់​ខែ​មិនា។ ដើម្បី​ជួយ​ឲ្យ​ក្រុង​នោះ​មាន​ពន្លឺ ប្រជា​ជន​នៅ​ទីនោះ ក៏​បាន​ដំឡើង​កញ្ចក់​ធំ​ៗ​ជា​ច្រើន នៅ​លើ​ចង្កេះ​ភ្នំ ដើម្បី​បញ្ចាំង​ពន្លឺ​ថ្ងៃ​ចូល​ទៅ​ក្នុង​ទីលាន​ប្រជុំ​ជន​របស់​ក្រុង​នោះ។ ពន្លឺ​ថ្ងៃ​អាច​បន្ត​បញ្ចាំង​ចូល​ក្រុង​នោះ​ទៅ​បាន ដោយ​សារ​កញ្ចក់​យក្ស​ទំាង​នោះ បាន​បង្វិល​ទៅ​តាម​ទិស​របស់​ថ្ងៃ​រះ និង​លិច។

ខ្ញុំ​ចូល​ចិត្ត​គិត​ថា ជីវិត​ជា​គ្រីស្ទ​បរិស័ទ​ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង​កញ្ចក់​ទាំង​នោះ​ផង​ដែរ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា សិស្ស​ទ្រង់​ជា​ “ពន្លឺ​នៃ​លោកិយ”(ម៉ាថាយ ៥:១៤)។ សាវ័ក​យ៉ូហាន ក៏​បាន​ពិពណ៌​នា​ផង​ដែរ​ថា ព្រះ​គ្រីស្ទ​ជា​ពន្លឺ​ដ៏​ពិត “ដែល​ភ្លឺមក​ក្នុង​សេចក្តី​ងងឹត”(យ៉ូហាន ១:៥)។ ដូច​នេះ ព្រះ​យេស៊ូវ​ក៏​បាន​ត្រាស​ហៅ​យើង ឲ្យ​បញ្ចាំង​ពន្លឺ​ទ្រង់ ចូល​ទៅ​ក្នុង​ភាព​ងងឹត ដែល​នៅ​ជុំវិញ​ខ្លួន​យើង។​ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ នេះ​ជា​ការ​ត្រាស​ហៅ សម្រាប់​ឲ្យ​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់ នៅ​ចំពោះ​មុខ​នៃ​សេចក្តី​សម្អប់ និង​បង្ហាញ​ការ​អត់​ធ្មត់ នៅ​ចំពោះ​មុខ​នៃ​បញ្ហា ហើយ​បង្ហាញ​សន្តិ​ភាព នៅ​ចំពោះ​មុខ​នៃ​ការ​ប៉ះទង្គិច។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​រំឭក​យើង​ថា “ដ្បិត​កាល​ពី​ដើម​អ្នក​រាល់​គ្នា​ក៏​ងងឹត​ដែរ តែ​ឥឡូវ​នេះ​វិញ បាន​ភ្លឺ​ក្នុង​ព្រះអម្ចាស់ ដូច្នេះ ចូរ​ដើរ​ដូច​ជា​មនុស្ស​ភ្លឺចុះ”(អេភេសូរ ៥:៨)។

ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ផង​ដែរ​ថា “ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ…

មានសុវត្ថិភាពក្នុងព្រះហស្តទ្រង់

មាន​ពេល​មួយ ខ្ញុំ​បាន​អង្គុយ​នៅ​ក្បែរ​គ្រែ​គេង​របស់​កូន​ស្រី​ខ្ញុំ ក្នុង​បន្ទប់​សម្រាក​ព្យាបាល បន្ទាប់​ពី​នាង​បាន​​ទទួល​​ការ​វៈ​កាត់​ហើយ។ ពេល​ភ្នែក​របស់​នាង​បើ​ព្រឹម​ៗ នាង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន ហើយ​ក៏​បាន​ចាប់​ផ្តើម​យំ។ ខ្ញុំ​ក៏​បាន​ព្យាយាម​កម្សាន្ត​ចិត្ត​នាង ដោយ​អង្អែល​ដៃ​នាង​ថ្មម​ៗ តែ​នាង​មាន​ការ​ពិបាក​ចិត្ត​កាន់​តែ​ខ្លាំង។ គិលានុ​បដ្ឋាយិកា​ក៏​បាន​ជួយ​លើក​នាង​ឡើង ដាក់​នៅ​លើ​ភ្លៅ​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ជូត​ទឹក​ភ្នែក​ចេញ​ពី​ថ្ពាល់​នាង ហើយ​រំឭក​នាង​ថា នាង​នឹង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​មិន​ខាន​ទេ។

ព្រះ​ទ្រង់​បាន​មាន​បន្ទូល​មក​កាន់​រាស្រ្ត​អ៊ីស្រាអែល តាម​រយៈ​ហោរា​អេសាយ​ថា “អញ​នឹង​កំសាន្ត​ចិត្ត​ឯង ដូច​ជា​ម្តាយ​ដែល​លួងលោម​កូន”(អេសាយ ៦៦:១៣)។ ព្រះ​ទ្រង់​បាន​សន្យា​ប្រទាន​កូន​ទ្រង់ នូវ​សន្តិ​ភាព ហើយ​ពរ​ពួក​គេ ដូច​ម្តាយ​ពរ​កូន​នៅ​ចំហៀង។ ព្រះ​រាជ​សារ​ដ៏​ស្រទន់​នេះ គឺ​សម្រាប់​អ្នក​ដែល​កោត​ខ្លាច​ព្រះ អ្នក​ដែល “ដែល​ញ័រ​ញាក់ ចំពោះ​ព្រះ​បន្ទូល​នៃ​ព្រះយេហូវ៉ា”(ខ.៥)។

យ៉ាង​ណា​មិញ នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ ផ្ញើ​ទៅ​កាន់​ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស គាត់​បាន​និយាយ​អំពី​ការ​ដែល​ព្រះ​ទ្រង់​មាន​លទ្ធ​ភាព និង​សព្វ​ព្រះ​ទ័យ​នឹង​កម្សាន្ត​ចិត្ត​រាស្រ្ត​ទ្រង់។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា ព្រះ​អម្ចាស់ “កម្សាន្ត​ចិត្ត​យើង ក្នុង​អស់​ទាំង​សេចក្តី​ទុក្ខ​របស់​យើង”(២កូរិនថូស ១:៣-៤)។ ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​សុភាព ហើយ​អាណិត​យើង ពេល​យើង​មាន​បញ្ហា។

ថ្ងៃ​មួយ ទុក្ខ​វេទនា​ទាំង​អស់​នឹង​បញ្ចប់។ ទឹក​ភ្នែក​យើង​នឹង​លែង​ស្រក់​ទៀត ហើយ​យើង​នឹង​មាន​ភាព​សុខ​សាន្ត​ក្នុង​ព្រះ​ហស្ត​ព្រះ​ជា​រៀង​រហូត(វិវរណៈ ២១:៤)។

មុន​នឹង​ថ្ងៃ​នោះ​មក​ដល់ យើង​អាច​ពឹង​ផ្អែក​លើ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​ជួយ​ទ្រទ្រង់​យើង ពេល​យើង​ជួប​ទុក្ខ​លំបាក។-Jennifer Benson Schuldt

សេចក្តី​ផ្តើម

ដំណឹង​ល្អ​នៃ​ក្តី​អំណរ​ដ៏​អស្ចារ្យ

ទេវតា​ប្រាប់​ថា កុំ​​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា។-លូកា ២:១០

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ដើរ​លេង​កាត់​តាម​ហាង​ទំនិញ​មួយ ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល ខ្ញុំ​ក៏​បាន​ចោល​កន្ទុយ​ភ្នែក​ឃើញ​ពាក្យ ក្តី​អំណរ ដែល​ព្យួរ​បន្តោក​នឹង​ពិដាន កំពុង​វិល​យឺត​ៗ ដោយ​សារ​ខ្យល់​បក់​តិច​ៗ។ ទោះ​ផ្លាក​មួយ​នេះ​មាន​ពណ៌​ខ្ចី​ស្អាត ក្នុង​រដូវ​កាល​នៃ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ណូអែល​ក៏​ដោយ ក៏​ពាក្យ​នេះ​ហាក់​ដូច​ជា​ត្រូវ​គេ​យក​មក​ដាក់​ខុស​កន្លែង។ ព្រោះ​មើល​ទៅ​មនុស្ស​ម្នាក់​ៗ​នៅ​កន្លែង​នោះ ហាក់​ដូច​ជា​គ្មាន​អំណរ​សូម្បី​តែ​បន្តិច។

ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​តាម​លោក​លូកា…

អំណោយ​នៃ​ព្រះ​គុណ​ព្រះ គឺ​សម្រាប់​ឲ្យ​យើង​ទទួល

អត្ថ​ន័យ​ដ៏​ពិត​នៃ​ពិធី​បុណ្យ​ណូអែល នោះ​គឺ​ថា ព្រះ​យេស៊ូវ​បាន​លះ​ចោល​សិរីល្អ​របស់​ទ្រង់​ នៅ​នគរ​ស្ថាន​សួគ៌ ដើម្បី​យក​កំណើត​ជា​មនុស្ស បាន​រង​ទុក្ខ​សព្វ​បែប​យ៉ាង ក្នុង​លោកិយ​ដែល​មាន​បាប ហើយ​បន្ទាប់​មក ទ្រង់​បាន​បង់​ថ្លៃ​លោះ​បាប​ទាំង​អស់ ដែល​មនុស្ស​ជាតិ​បាន​ធ្វើ។

អត្ថ​ន័យ​ដ៏​ពិត​នៃ​ពិធី​បុណ្យ​ណូអែល នោះ​គឺ​ថា ដោយ​សារ​ព្រះយេស៊ូវ​បាន​យាង​មក​សង្រ្គោះ​មនុស្ស​ឲ្យ​រួច​ពី​បាប នោះអស់​អ្នក​ដែល​ទទួល​ជឿ​ទ្រង់ អាច​ជា​នឹង​ព្រះ ហើយ​មាន​ទំនាក់​ទំនង​ដ៏​ត្រឹម​ត្រូវ​ជា​មួយ​ទ្រង់។ យើង​អាច​អរ​សប្បាយ​នឹង​ការប្រកប​ស្និទ្ធ​ស្នាល​ដ៏​រស់ ដ៏​មាន​ន័យ និង​រីក​រាយ ជា​មួយ​ទ្រង់…

ថ្ងៃទី១០ : ព្រះទ្រង់ប្រទានព្រះរាជបុត្រាទ្រង់

ព្រះ​ឱ​រស

ថ្ងៃ​មួយ ពេល​ខ្ញុំ​ចាប់​កាន់​កាសែត​អាន ខ្ញុំ​ក៏​បាន​ឃើញ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ពេញ​មួយ​ទំព័រ​កាសែត។ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះពិត​ជា​ទាក់​ភ្នែក​ណាស់។ នៅ​ក្បែរ​ផ្នែក​ខាង​លើ នៃ​ចុង​ទំព័រ​ដែល​មាន​ផ្ទៃ​ពណ៌​ខៀវ​ខ្ចី មាន​រូប​ស្រមោល​ផ្កាយ​មួយ​ដួង។ នៅ​ចំ​កណ្តាល​ទំព័រ​នោះ ខ្ញុំ​ឃើញ​ពាក្យ​ដែល​គេ​បាន​សរសេរ​ថា :  ព្រះ​ឱរស​ដែល​បាន​ប្រសូត្រ​នោះ គឺ​ជា​ព្រះ​រាជ​បុត្រា។

នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទំព័រ​ដដែល​នោះ ខ្ញុំ​ឃើញ​បទ​គម្ពីរ លូកា ២:១១ ដែល​គេ​បោះ​ពុម្ភ​នៅ​លើ​នោះ​ថា “ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ…

ថ្ងៃទី៩ : សេចក្តីសង្រ្គោះកែប្រែជីវិតខ្ញុំ

ដំណឹង​ល្អ!

ពត៌​មាន​អន្តរ​ជាតិ​បាន​វាយ​លុក​មក​លើ​យើង តាម​អ៊ីន​ធើណិត ទូរទស្សន៍ វិទ្យុ និង​ទូរស័ព្ទ​ដៃ​ទំនើប។ ភាគ​ច្រើន​នៃ​ពត៌​មាន​ទាំង​នោះ ជា​ដំណឹង​អាក្រក់ ដែល​ហាក់​ដូច​ជា​រៀប​រាប់​អំពី​បញ្ហា​ដែល​បាន ឬ​កំពុង​កើត​ឡើង ដូច​ជា​អំពើ​ឧក្រឹដ្ឋ សង្រ្គាម ភារវៈ​កម្ម និង​វិបត្តិ​សេដ្ឋ​កិច្ច​ជា​ដើម។ តែ​ក៏​មាន​ពេល​ដែល​ដំណឹង​ល្អ​បាន​ជ្រាត​ចូល ក្នុង​ពេល​ដែល​ងងឹត​បំផុត នៃ​ទុក្ខ​ព្រួយ និង​ភាព​អស់​សង្ឃឹម។ ដំណឹង​ល្អ​ទាំង​នោះ មាន​ពត៌​មាន​ដែល​និយាយ​អំពី​បុគ្គល​ដែល​ជួយ​អ្នក​ដទៃ ដោយ​មិន​គិត​ប្រយោជន៍​ខ្លួន​ឯង…

ថ្ងៃទី៨ : ព្រះគ្រីស្ទបានធ្វើការដ៏អស្ចារ្យ

ដើម​ឈើ​នៃ​ព្រះ​ពរ

ខ្ញុំ​ធ្លាប់​បាន​អាន​រឿង​មួយ ដែល​និយាយ​អំពី​ប្តី​ប្រពន្ធ​ថ្មោង​ថ្មី​មួយ​គូ ដែល​បរាជ័យ នៅ​ក្នុង​មុខ​ជំនួញ ហើយ​ពួក​គេ​នៅ​សល់​លុយ​តិច​តួច សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល។ ពួក​គេ​ត្រូវ​រើ​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ បន្ទាប់​ពី​ឆ្នាំ​ថ្មី​ចូល​មក​ដល់។ ប៉ុន្តែ ពួក​គេ​មិន​ចង់​ឲ្យ​រដូវ​កាល​នៃ​បុណ្យ​ណូអែល​របស់​ពួក​គេ ទទួល​ផល​ប៉ះ​ពាល់ ដោយ​សារ​រឿង​នេះ​ឡើយ។ ដូច​នេះ ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ពិធី​ជប់​លៀង​មួយ ដើម្បី​អប​អរ​បុណ្យ​ណូអែល។ ពេល​ភ្ញៀវ​មក​ដល់ ពួក​គេ​ក៏​បាន​ឃើញ​ដើម​ស៊ីដា​មួយ​ដើម ត្រូវ​បាន​តុប​តែង ​ទៅ​ដោយ​អំពូល​ភ្លើង​តូច​ៗ​មួយ​ខ្សែ និង​ក្រដាស់​រមូល​តូច​ៗ​ជា​ច្រើន…