ការឈ្នះរង្វាន់ធំ
តាមធម្មតា នៅក្នុងការប្រឹងប្រែងសម្រេចគោលដៅ ក្នុងវិស័យនីមួយៗ គេចង់បានរង្វាន់ ព្រោះគេបានចាត់ទុកវា ជាតំណាងឲ្យ ជោគជ័យ និងការទទួលស្គាល់ពីអ្នកដទៃ។ មេដាយមាស ក្នុងការប្រកួតកីឡាអូឡាំពិក ពាន់រង្វាន់ក្រេមី និងអាខេដេមី ក្នុងវិស័យខ្សែភាពយន្ត ឬពានរង្វាន់ណូបែល សុទ្ធតែស្ថិតក្នុងចំណោម “រង្វាន់ធំៗ” ដែលមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលបាននោះឡើយ។
តែមានរង្វាន់មួយដែលអស្ចារ្យជាងនេះទៀត ដែលនរណាក៏អាចទទួលបាន។ សាវ័កប៉ុលមានការយល់ដឹងច្បាស់ អំពីការប្រកួតកីឡាអត្តពលកម្ម នៅសតវត្សរ៍ទី១ ដែលក្នុងនោះ កីឡាករទាំងឡាយបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីឲ្យបានពានរង្វាន់។ គាត់បានគិតអំពីរឿងនេះ ពេលដែលគាត់សរសេរសំបុត្រផ្ញើទៅអ្នកដើរតាមព្រះគ្រីស្ទ នៅក្រុងភីលីពថា “សេចក្តីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ”(ភីលីព ៣:៧)។ តើហេតុអ្វី? ព្រោះចិត្តគាត់បានដក់ជាប់នឹងគោលដៅថ្មីមួយ គឺ “ដើម្បីឲ្យគាត់បានស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់”(ខ.១០)។ បានជាគាត់មានប្រសាសន៍ថា “តែខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្តី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ”(ខ.១២)។ រង្វាន់ដែលគាត់នឹងទទួលបានក្នុងការរត់ប្រណាំងខាងវិញ្ញាណ គឺជា “មកុដនៃសេចក្តីសុចរិត”(២ធីម៉ូថេ ៤:៨)។
យើងម្នាក់ៗក៏អាចមមុលទៅរករង្វាន់ដូចនេះផងដែរ ដោយដឹងថា យើងត្រូវថ្វាយព្រះកិត្តិនាមដល់ព្រះអម្ចាស់ ពេលយើងដេញតាមរង្វាន់នោះ។ ជារៀងរាល់ថ្ងៃ ពេលយើងកំពុងបំពេញកិច្ចការដ៏សាមញ្ញរបស់យើង គឺយើងកំពុងតែធ្វើដំណើរឆ្ពោះទៅរក “រង្វាន់ដ៏ធំ” ដែលជា “រង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៣:១៤)។-David Mccasland
អ្វីដែលយើងត្រូវខ្វល់
ការទទួលសំពាធពីមនុស្សនៅជុំវិញខ្លួនយើង ជាផ្នែកមួយនៃការរស់នៅប្រចំាថ្ងៃ។ ជួនកាល យើងធ្វើការសម្រេចចិត្ត ដោយផ្អែកទៅលើគំនិត ឬពាក្យសម្តីរបស់អ្នកដទៃ ជាជាងពឹងផ្អែកទៅលើសម្បជញ្ញៈ និងបំណងព្រះទ័យព្រះ។ យើងបារម្ភថា គេនឹងកាត់ទោស ឬចម្អកឲ្យយើង។
យ៉ាងណាមិញ សាវ័កប៉ុលក៏ធ្លាប់ទទួលរងសំពាធពីមនុស្សនៅជុំវិញខ្លួនគាត់ផងដែរ។ នៅសម័យនោះ មានគ្រីស្ទបរិស័ទដែលជាជនជាតិយូដាមួយចំនួន បានជឿថា សាសន៍ដទៃគួរតែកាត់ស្បែក ដើម្បីឲ្យបានទទួលសេចក្តីសង្រ្គោះដ៏ពិតប្រាកដ(កាឡាទី ១:៧ ៦:១២-១៥)។ ទោះជាយ៉ាងណាក៏ដោយ សាវ័កប៉ុលបានប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួន។ គាត់នៅតែបន្តផ្សាយព្រះបន្ទូលថា សេចក្តីសង្រ្គោះគឺបានមកពីព្រះគុណព្រះ ដោយសារសេចក្តីជំនឿតែមួយមុខគត់ គឺមិនបានតម្រូវឲ្យយើងធ្វើកិច្ចការអ្វីមួយបន្ថែម ដើម្បីឲ្យបានសង្រ្គោះទេ។ ហើយគេក៏បានចោទប្រកាន់ថា គាត់បានតាំងខ្លួនជាសាវ័ករបស់ព្រះគ្រីស្ទ។ ហើយពួកគេថែមទាំងបានលើកឡើងថា ដំណឹងល្អដែលគាត់បានផ្សាយ មិនដែលបានទទួលការយល់ព្រមពីពួកសាវ័កឡើយ(២:១-១០)។
ទោះជាមានសំពាធយ៉ាងណាក៏ដោយ សាវ័កប៉ុលនៅតែដឹងច្បាស់ថា គាត់កំពុងបម្រើនរណា។ គាត់កំពុងបម្រើព្រះគ្រីស្ទ។ ដូចនេះ ការយល់ព្រមរបស់ព្រះ សំខាន់ជាងការយល់ព្រមរបស់មនុស្ស។ គាត់បានកំណត់គោលដៅថា គាត់នឹងមិនព្យាយាមស្វែងរកការយល់ព្រម ពីមនុស្សឡើយ។ គាត់នឹងបំពេញព្រះទ័យព្រះតែមួយអង្គប៉ុណ្ណោះ(១:១០)។
យើងក៏ជាអ្នកបម្រើព្រះគ្រីស្ទ មិនខុសពីសាវ័កប៉ុលឡើយ។ យើងនៅតែបម្រើព្រះ ទោះគេគោរពយើង ឬស្អប់ខ្ពើមយើង និយាយបង្ខូច ឬសរសើរយើងក៏ដោយ។ ថ្ងៃមួយ “យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន”(រ៉ូម ១៤:១២)។ មានន័យថា យើងមិនគួរខ្វល់ថា គេគិត ឬនិយាយអ្វីពីយើងឡើយ តែអ្វីដែលយើងត្រូវខ្វល់នោះ គឺត្រូវធ្វើយ៉ាងណាឲ្យព្រះទ្រង់សព្វព្រះទ័យវិញ។…
ធ្វើតាមការណែនាំ
ពេលត្រូវការដំឡើងគ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម និងសម្ភារៈអ្វីផ្សេងទៀត កូនប្រុសខ្ញុំមានរបៀបធ្វើខុសពីខ្ញុំ។ ស្ទីវ(Steve) មានអំណោយទានផ្នែកមេកានិច ដូចនេះ គាត់ច្រើនតែចាប់ផ្តើមធ្វើការដំឡើងភ្លាមៗ ដោយមិនចាំបាច់មើលសៀវភៅណែនាំអំពីរបៀបដំឡើង។ ខណៈពេលដែលគាត់បានផ្គុំផ្នែកផ្សេងៗចូលគ្នាបានជិតពាក់កណ្តាលទៅហើយនោះ។
ជួនកាល យើងអាចធ្វើកិច្ចការអ្វីមួយ ដោយមិនចាំបាច់ពឹងផ្អែកលើសៀវភៅណែនាំ។ តែពេលដែលយើងត្រូវផ្គុំផ្នែកផ្សេងៗនៃជីវិតយើង ដើម្បីឆ្លុះបញ្ចាំង ឲ្យគេឃើញសេចក្តីល្អ និងប្រាជ្ញារបស់ព្រះ នោះយើងមិនអាចព្រងើយកន្ទើយ នឹងការណែនាំ ដែលទ្រង់បានប្រទានឲ្យយើង នៅក្នុងព្រះគម្ពីរបានឡើយ។ សូមយើងស្វែងយល់អំពីគំរូដ៏ល្អ របស់ពួកអ៊ីស្រាអែលដែលបានវិលត្រឡប់មកទឹកដីកំណើតរបស់ខ្លួនវិញ បន្ទាប់ពីត្រូវពួកបាប៊ីឡូនចាប់ជាឈ្លើយសង្រ្គាម។ ពេលដែលពួកគេចាប់ផ្តើមបង្កើតកម្មវិធីថ្វាយបង្គំព្រះឡើងវិញ នៅក្នុងទឹកដីរបស់ខ្លួន ពួកគេបានត្រៀមខ្លួនធ្វើកិច្ចការដ៏សំខាន់នេះ “តាមសេចក្តីដែលមានចែងក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ”(អែសរ៉ា ៣:២)។ ពួកគេក៏បានអនុវត្តតាមការណែនាំរបស់ព្រះ យ៉ាងត្រឹមត្រូវ ដោយសាងសង់អាសនា និងប្រារព្ធពិធីបុណ្យបារាំ តាមការបង្គាប់របស់ព្រះ ក្នុងបទគម្ពីរលេវីវិន័យ ២៣:៣៣-៤៣។
ព្រះគ្រីស្ទក៏បានប្រទាននូវការបង្រៀន និងព្រះរាជបញ្ជា សម្រាប់អ្នកដើរតាមទ្រង់ផងដែរ។ គឺដូចដែលទ្រង់មានបន្ទូលថា “ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង” ហើយ “ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង”(ម៉ាថាយ ២២:៣៧,៣៩)។ ពេលយើងជឿទ្រង់ យើងចូលទៅរកទ្រង់ នោះទ្រង់ក៏បង្ហាញយើងនូវរបៀបរស់នៅឲ្យបានល្អ។ ព្រះដែលបានបង្កើតយើងមក ទ្រង់ជ្រាបថា ជីវិតយើងត្រូវរស់នៅបែបណា ឲ្យបានត្រឹមត្រូវ ពោលគឺទ្រង់ស្គាល់យើង ច្បាស់ជាងយើងស្គាល់ខ្លួនឯង។-Dave Branon
ការបញ្ចាំងពន្លឺរបស់ព្រះរាជបុត្រានៃព្រះ
ដោយសារក្រុងរីយូកាន នៅប្រទេសន័រវេយ មានទីតាំងក្នុងតំបន់ជួរភ្នំខ្ពស់ៗ ស្ថិតក្នុងរយៈបណ្តោយខាងជើងនៃផែនដី នោះប្រជាជននៅទីនោះ មិនបានទទួលពន្លឺថ្ងៃ ដែលជាពន្លឺធម្មជាតិ ចាប់ពីខែតុលា ដល់ខែមិនា។ ដើម្បីជួយឲ្យក្រុងនោះមានពន្លឺ ប្រជាជននៅទីនោះ ក៏បានដំឡើងកញ្ចក់ធំៗជាច្រើន នៅលើចង្កេះភ្នំ ដើម្បីបញ្ចាំងពន្លឺថ្ងៃចូលទៅក្នុងទីលានប្រជុំជនរបស់ក្រុងនោះ។ ពន្លឺថ្ងៃអាចបន្តបញ្ចាំងចូលក្រុងនោះទៅបាន ដោយសារកញ្ចក់យក្សទំាងនោះ បានបង្វិលទៅតាមទិសរបស់ថ្ងៃរះ និងលិច។
ខ្ញុំចូលចិត្តគិតថា ជីវិតជាគ្រីស្ទបរិស័ទក៏មានលក្ខណៈស្រដៀងនឹងកញ្ចក់ទាំងនោះផងដែរ។ ព្រះយេស៊ូវបានមានបន្ទូលថា សិស្សទ្រង់ជា “ពន្លឺនៃលោកិយ”(ម៉ាថាយ ៥:១៤)។ សាវ័កយ៉ូហាន ក៏បានពិពណ៌នាផងដែរថា ព្រះគ្រីស្ទជាពន្លឺដ៏ពិត “ដែលភ្លឺមកក្នុងសេចក្តីងងឹត”(យ៉ូហាន ១:៥)។ ដូចនេះ ព្រះយេស៊ូវក៏បានត្រាសហៅយើង ឲ្យបញ្ចាំងពន្លឺទ្រង់ ចូលទៅក្នុងភាពងងឹត ដែលនៅជុំវិញខ្លួនយើង។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ នេះជាការត្រាសហៅ សម្រាប់ឲ្យយើងបង្ហាញសេចក្តីស្រឡាញ់ នៅចំពោះមុខនៃសេចក្តីសម្អប់ និងបង្ហាញការអត់ធ្មត់ នៅចំពោះមុខនៃបញ្ហា ហើយបង្ហាញសន្តិភាព នៅចំពោះមុខនៃការប៉ះទង្គិច។ គឺដូចដែលសាវ័កប៉ុលបានរំឭកយើងថា “ដ្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញ បានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរដូចជាមនុស្សភ្លឺចុះ”(អេភេសូរ ៥:៨)។
ព្រះយេស៊ូវក៏បានមានបន្ទូលផងដែរថា “ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ…
មានសុវត្ថិភាពក្នុងព្រះហស្តទ្រង់
មានពេលមួយ ខ្ញុំបានអង្គុយនៅក្បែរគ្រែគេងរបស់កូនស្រីខ្ញុំ ក្នុងបន្ទប់សម្រាកព្យាបាល បន្ទាប់ពីនាងបានទទួលការវៈកាត់ហើយ។ ពេលភ្នែករបស់នាងបើព្រឹមៗ នាងមានអារម្មណ៍មិនស្រួលខ្លួន ហើយក៏បានចាប់ផ្តើមយំ។ ខ្ញុំក៏បានព្យាយាមកម្សាន្តចិត្តនាង ដោយអង្អែលដៃនាងថ្មមៗ តែនាងមានការពិបាកចិត្តកាន់តែខ្លាំង។ គិលានុបដ្ឋាយិកាក៏បានជួយលើកនាងឡើង ដាក់នៅលើភ្លៅខ្ញុំ។ ខ្ញុំក៏បានជូតទឹកភ្នែកចេញពីថ្ពាល់នាង ហើយរំឭកនាងថា នាងនឹងមានអារម្មណ៍ល្អឡើងវិញមិនខានទេ។
ព្រះទ្រង់បានមានបន្ទូលមកកាន់រាស្រ្តអ៊ីស្រាអែល តាមរយៈហោរាអេសាយថា “អញនឹងកំសាន្តចិត្តឯង ដូចជាម្តាយដែលលួងលោមកូន”(អេសាយ ៦៦:១៣)។ ព្រះទ្រង់បានសន្យាប្រទានកូនទ្រង់ នូវសន្តិភាព ហើយពរពួកគេ ដូចម្តាយពរកូននៅចំហៀង។ ព្រះរាជសារដ៏ស្រទន់នេះ គឺសម្រាប់អ្នកដែលកោតខ្លាចព្រះ អ្នកដែល “ដែលញ័រញាក់ ចំពោះព្រះបន្ទូលនៃព្រះយេហូវ៉ា”(ខ.៥)។
យ៉ាងណាមិញ នៅក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរ ផ្ញើទៅកាន់ពួកជំនុំនៅក្រុងកូរិនថូស គាត់បាននិយាយអំពីការដែលព្រះទ្រង់មានលទ្ធភាព និងសព្វព្រះទ័យនឹងកម្សាន្តចិត្តរាស្រ្តទ្រង់។ គឺដូចដែលគាត់បានមានប្រសាសន៍ថា ព្រះអម្ចាស់ “កម្សាន្តចិត្តយើង ក្នុងអស់ទាំងសេចក្តីទុក្ខរបស់យើង”(២កូរិនថូស ១:៣-៤)។ ព្រះទ្រង់មានព្រះទ័យសុភាព ហើយអាណិតយើង ពេលយើងមានបញ្ហា។
ថ្ងៃមួយ ទុក្ខវេទនាទាំងអស់នឹងបញ្ចប់។ ទឹកភ្នែកយើងនឹងលែងស្រក់ទៀត ហើយយើងនឹងមានភាពសុខសាន្តក្នុងព្រះហស្តព្រះជារៀងរហូត(វិវរណៈ ២១:៤)។
មុននឹងថ្ងៃនោះមកដល់ យើងអាចពឹងផ្អែកលើសេចក្តីស្រឡាញ់របស់ព្រះ ដែលជួយទ្រទ្រង់យើង ពេលយើងជួបទុក្ខលំបាក។-Jennifer Benson Schuldt
សេចក្តីផ្តើម
ដំណឹងល្អនៃក្តីអំណរដ៏អស្ចារ្យ
ទេវតាប្រាប់ថា កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា។-លូកា ២:១០
ខណៈពេលដែលខ្ញុំកំពុងដើរលេងកាត់តាមហាងទំនិញមួយ ក្នុងរដូវកាលនៃបុណ្យណូអែល ខ្ញុំក៏បានចោលកន្ទុយភ្នែកឃើញពាក្យ ក្តីអំណរ ដែលព្យួរបន្តោកនឹងពិដាន កំពុងវិលយឺតៗ ដោយសារខ្យល់បក់តិចៗ។ ទោះផ្លាកមួយនេះមានពណ៌ខ្ចីស្អាត ក្នុងរដូវកាលនៃថ្ងៃឈប់សម្រាកបុណ្យណូអែលក៏ដោយ ក៏ពាក្យនេះហាក់ដូចជាត្រូវគេយកមកដាក់ខុសកន្លែង។ ព្រោះមើលទៅមនុស្សម្នាក់ៗនៅកន្លែងនោះ ហាក់ដូចជាគ្មានអំណរសូម្បីតែបន្តិច។
ក្នុងកណ្ឌគម្ពីរដំណឹងល្អតាមលោកលូកា…
អំណោយនៃព្រះគុណព្រះ គឺសម្រាប់ឲ្យយើងទទួល
អត្ថន័យដ៏ពិតនៃពិធីបុណ្យណូអែល នោះគឺថា ព្រះយេស៊ូវបានលះចោលសិរីល្អរបស់ទ្រង់ នៅនគរស្ថានសួគ៌ ដើម្បីយកកំណើតជាមនុស្ស បានរងទុក្ខសព្វបែបយ៉ាង ក្នុងលោកិយដែលមានបាប ហើយបន្ទាប់មក ទ្រង់បានបង់ថ្លៃលោះបាបទាំងអស់ ដែលមនុស្សជាតិបានធ្វើ។
អត្ថន័យដ៏ពិតនៃពិធីបុណ្យណូអែល នោះគឺថា ដោយសារព្រះយេស៊ូវបានយាងមកសង្រ្គោះមនុស្សឲ្យរួចពីបាប នោះអស់អ្នកដែលទទួលជឿទ្រង់ អាចជានឹងព្រះ ហើយមានទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយទ្រង់។ យើងអាចអរសប្បាយនឹងការប្រកបស្និទ្ធស្នាលដ៏រស់ ដ៏មានន័យ និងរីករាយ ជាមួយទ្រង់…
ថ្ងៃទី១០ : ព្រះទ្រង់ប្រទានព្រះរាជបុត្រាទ្រង់
ព្រះឱរស
ថ្ងៃមួយ ពេលខ្ញុំចាប់កាន់កាសែតអាន ខ្ញុំក៏បានឃើញការផ្សាយពាណិជ្ជកម្មពេញមួយទំព័រកាសែត។ ការផ្សាយពាណិជ្ជកម្មនេះពិតជាទាក់ភ្នែកណាស់។ នៅក្បែរផ្នែកខាងលើ នៃចុងទំព័រដែលមានផ្ទៃពណ៌ខៀវខ្ចី មានរូបស្រមោលផ្កាយមួយដួង។ នៅចំកណ្តាលទំព័រនោះ ខ្ញុំឃើញពាក្យដែលគេបានសរសេរថា : ព្រះឱរសដែលបានប្រសូត្រនោះ គឺជាព្រះរាជបុត្រា។
នៅផ្នែកខាងក្រោមនៃទំព័រដដែលនោះ ខ្ញុំឃើញបទគម្ពីរ លូកា ២:១១ ដែលគេបោះពុម្ភនៅលើនោះថា “ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ…
ថ្ងៃទី៩ : សេចក្តីសង្រ្គោះកែប្រែជីវិតខ្ញុំ
ដំណឹងល្អ!
ពត៌មានអន្តរជាតិបានវាយលុកមកលើយើង តាមអ៊ីនធើណិត ទូរទស្សន៍ វិទ្យុ និងទូរស័ព្ទដៃទំនើប។ ភាគច្រើននៃពត៌មានទាំងនោះ ជាដំណឹងអាក្រក់ ដែលហាក់ដូចជារៀបរាប់អំពីបញ្ហាដែលបាន ឬកំពុងកើតឡើង ដូចជាអំពើឧក្រឹដ្ឋ សង្រ្គាម ភារវៈកម្ម និងវិបត្តិសេដ្ឋកិច្ចជាដើម។ តែក៏មានពេលដែលដំណឹងល្អបានជ្រាតចូល ក្នុងពេលដែលងងឹតបំផុត នៃទុក្ខព្រួយ និងភាពអស់សង្ឃឹម។ ដំណឹងល្អទាំងនោះ មានពត៌មានដែលនិយាយអំពីបុគ្គលដែលជួយអ្នកដទៃ ដោយមិនគិតប្រយោជន៍ខ្លួនឯង…
ថ្ងៃទី៨ : ព្រះគ្រីស្ទបានធ្វើការដ៏អស្ចារ្យ
ដើមឈើនៃព្រះពរ
ខ្ញុំធ្លាប់បានអានរឿងមួយ ដែលនិយាយអំពីប្តីប្រពន្ធថ្មោងថ្មីមួយគូ ដែលបរាជ័យ នៅក្នុងមុខជំនួញ ហើយពួកគេនៅសល់លុយតិចតួច សម្រាប់ប្រារព្ធពិធីបុណ្យណូអែល។ ពួកគេត្រូវរើចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីឆ្នាំថ្មីចូលមកដល់។ ប៉ុន្តែ ពួកគេមិនចង់ឲ្យរដូវកាលនៃបុណ្យណូអែលរបស់ពួកគេ ទទួលផលប៉ះពាល់ ដោយសាររឿងនេះឡើយ។ ដូចនេះ ពួកគេក៏បានសម្រេចចិត្តធ្វើពិធីជប់លៀងមួយ ដើម្បីអបអរបុណ្យណូអែល។ ពេលភ្ញៀវមកដល់ ពួកគេក៏បានឃើញដើមស៊ីដាមួយដើម ត្រូវបានតុបតែង ទៅដោយអំពូលភ្លើងតូចៗមួយខ្សែ និងក្រដាស់រមូលតូចៗជាច្រើន…